Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


យ៉ូណាស – ហោរានៃការរស់ឡើងវិញ!

JONAH – THE PROPHET OF REVIVAL! (Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

គ្រូគង្វាលអស់តំណែង
សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់ពេលរសៀល មិថុនា ១៤ ២០២០
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Afternoon, June 14, 2020

« រីឯព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់យ៉ូណាស ជាកូនអ័មីថាយថា ២ ចូរក្រោកឡើងទៅឯនីនីវេ ជាទីក្រុងធំ ហើយស្រែកប្រកាសទាស់នឹងក្រុងនោះ ពីព្រោះអំពើអាក្រក់របស់គេបានសាយឡើង នៅចំពោះមុខអញហើយ»(យ៉ូណាស ១:១,២)។


កណ្ឌយ៉ូណាសត្រូវបានសរសេរដោយហោរាយ៉ូណាសដោយផ្ទាល់។ ខ្ញុំសូមថា ដោយសារវាបើក សំដែងពីគំនិត និងការអធិស្ឋានរបស់យ៉ូណាស គ្មានអ្នកណាម្នាក់អាចដឹងឡើយ មានតែគាត់ប៉ុណ្ណោះ។ ហេតុការណ៍របស់យ៉ូណាសជាមនុស្សក្នុងប្រវត្ដិសាស្រ្ដដែលត្រូវបានប្រាប់ក្នុង១ពង្សាវតារក្សត្រ ១៤:២៤-២៥ នៅពេលគ្រូសាសន៍យូដាបានហៅគាត់ថា « ដោយសារហោរាយ៉ូណាសជាកូនអ័មីថាយ ជាអ្នកបំរើទ្រង់ ដែលនៅកាថ-ហេភើរ»(២ពង្សាវតារក្សត្រ ១៤:២៥)។ ព្រះអម្ចាស់យេស៊ូវគ្រិស្ដក៏មានបន្ទូលប្រាប់ពីយ៉ូ ណាសផងដែរ ហោរាក្នុងប្រវត្ដិសាស្រ្ដ។ សូមបើកទៅម៉ាថាយ ១២:៣៩-៤១។ សូមក្រោកឈរកាលខ្ញុំអាន អ្វីដែលព្រះយេស៊ូវមានបន្ទូលអំពីយ៉ូណាស

«តែទ្រង់មានព្រះបន្ទូលតបថា ដំណមនុស្សអាក្រក់ ហើយកំផិត គេចេះតែចង់ឃើញទីសំគាល់ តែនឹងគ្មានទីសំគាល់ណាបានប្រទានមកគេ ក្រៅពីទីសំគាល់របស់ហោរាយ៉ូណាសឡើយ ដ្បិតលោកយ៉ូណាសបាននៅក្នុងពោះត្រីធំ អស់៣ថ្ងៃ៣យប់យ៉ាងណា កូនមនុស្សក៏នឹងនៅក្នុងផ្ទៃផែនដី៣ថ្ងៃ៣យប់យ៉ាងនោះដែរ ឯមនុស្សនៅក្រុងនីនីវេនឹងឈរឡើងជាមួយនឹងមនុស្សដំណនេះ ក្នុងគ្រាជំនុំជំរះ ហើយនឹងកាត់ទោសឲ្យផង ដ្បិតគេបានប្រែចិត្ត ដោយឮសេចក្តីដែលលោកយ៉ូណាសបានប្រកាសប្រាប់ ហើយមើល នៅទីនេះមាន១អង្គ ដែលវិសេសជាងលោកយ៉ូណាសទៅទៀត»(ម៉ាថាយ ១២: ៣៩-៤១)។

សូមបន្ដឈរហើយបើកទៅលូកា ១១:២៩-៣០។

«កាលណោះ មានមនុស្សប្រជុំគ្នាតាន់តាប់ជាខ្លាំង ហើយទ្រង់ចាប់តាំងមានព្រះបន្ទូលថា មនុស្សដំណនេះអាក្រក់ណាស់ គេរកតែទីសំគាល់ទេ តែគ្មានទីសំគាល់ណានឹងបានប្រទានមកគេ ក្រៅពីទីសំគាល់នៃហោរាយ៉ូណាសឡើយ ពីព្រោះ ដូចជាលោកយ៉ូណាសជាទីសំគាល់ដល់មនុស្សនៅក្រុងនីនីវេយ៉ាងណា នោះកូនមនុស្សក៏នឹងបានជាទីសំគាល់ ដល់មនុស្សដំណនេះយ៉ាងដូច្នោះដែរ»(លូកា ១១:២៩-៣០)។

សូមអង្គុយចុះ

ដូច្នេះ២ពង្សាវតាក្សត្រ ១៤:២៥ប្រាប់ព័ត៌មានពីប្រវត្ដិរបស់យ៉ូណាស។ ហើយលូកា ១១:២៩-៣០ប្រាប់ពីការបង្ហាញប្រាប់របស់ព្រះយេស៊ូវពីលោកយ៉ូណាសទុកជាទីសំគាល់។ ហើយម៉ាថាយ ១២:៣៩-៤១ប្រាប់ពីការរស់ឡើងវិញរបស់យ៉ូណាសទុកជាទីសំគាល់នៃការបញ្ចុះក្នុងផ្នូរ និងការរស់ឡើងវិញនៅថ្ងៃទី ៣របស់ព្រះយេស៊ូវ។ ដូច្នេះគម្ពីរសញ្ញាចាស់កត់ត្រាពីមនុស្សពិតប្រាកដ ហើយព្រះគ្រិស្ដប្រាប់យើងថា ការ ស្លាប់ និងការរស់ឡើងវិញរបស់យ៉ូណាសជាទំនាយពីការសុគតនិងការរស់ឡើងវិញរបស់ទ្រង់ផ្ទាល់។

លោកសើ វីនស្ដូន ឆើតឆីល វែលបានប្រសាសន៍ថា «យើងនៅតែមិនច្បាស់ដោយសារសៀវភៅរបស់សាស្រ្ដាចារ្យហ្រេហ្រីន និងលោកបណ្ឌិត ដ្រាយអាសដឹសដែលជា{អ្នកសេរីនិយម}។ យើងច្បាស់ថា គ្រប់ការទាំងអស់នេះបានកើតឡើង កាលគេរៀបចំយោងតាមព្រះគម្ពីរ»(ដកស្រង់ដោយលោកបណ្ឌិត ជេ វើណោន ម៉ាកជី Thru the Bible, volume III សំគាល់ពីយ៉ូណាស សេចក្ដីផ្ដើម ទំព័រ៧៣៨)។

+ + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + +
សេចក្ដីអធិប្បាយរបស់យើងអាចមានលើទូរស័ព្ទដៃរបស់អ្នឥឡូវ
សូមទៅ WWW.SERMONSFORTHEWORLD.COM.
សូមចុចលើប៉ុតុងពណ៌បៃតងជាមួយពាក្យ «អែប»លើវា។
សូមធ្វើតាមការណែនាំបន្ទាប់មកទៀត
+ + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + +

១. ទីមួយ ការត្រាស់ហៅរបស់យ៉ូណាស

«រីឯព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់យ៉ូណាស ជាកូនអ័មីថាយថា ចូរក្រោកឡើងទៅឯនីនីវេ ជាទីក្រុងធំ ហើយស្រែកប្រកាសទាស់នឹងក្រុងនោះ ...»(យ៉ូណាស ១:១,២)។

ខ៣

«ប៉ុន្តែយ៉ូណាស លោកក្រោកឡើង រត់ទៅឯក្រុងតើស៊ីសវិញ ដើម្បីឲ្យរួចពីព្រះភក្ត្រនៃព្រះយេហូវ៉ា...»(យ៉ូណាស ១:៣)។

ខ្ញុំយល់ពីបុរសនេះឈ្មោះយ៉ូណាស នោះហើយជាមូលហេតុដែលកណ្ឌយ៉ូណាសតូច ហើយជាសៀវភៅមួយក្នុងចំណោមសៀវភៅដែលខ្ញុំចូលចិត្តបំផុតនៅគម្ពីរសញ្ញាចាស់។លោកយ៉ូណាសរត់ភៀសខ្លួនចេញពីព្រះភ័ក្ត្រព្រះអម្ចាស់។ ខ្ញុំមិនបានធ្វើដូច្នោះទេ។ ខ្ញុំត្រូវបានត្រាស់ហៅឲ្យធ្វើជាបេសកជនហើយបានស្គាល់វា។ប៉ុន្តែខ្ញុំជាសិស្សក្រីក្រម្នាក់ដែលខ្ញុំដឹងថាខ្ញុំមិនអាចបញ្ចប់ការសិក្សាពីមហាវិទ្យាល័យបានទេ។ខ្ញុំត្រូវតែរៀននៅមហាវិទ្យាល័យ និងសាលាគម្ពីរដើម្បីក្លាយជាបេសកជនខាងសៅថើនបាទីស្ទ។ ប៉ុន្តែខ្ញុំមានអារម្មណ៍ដូចជាយ៉ូណាសអញ្ចឹង។ ខ្ញុំដឹងថា ព្រះត្រាស់ហៅខ្ញុំប៉ុន្តែខ្ញុំបានព្យាយាមរត់ចេញពីវត្តមានរបស់ព្រះដោយខ្លាចការបរាជ័យនៅមហាវិទ្យាល័យ។ ព្រះបានប្រាប់ខ្ញុំឱ្យធ្វើអ្វីដែលមិនអាចទៅរួច។

មាននិស្សិតសាលាគម្ពីរវ័យក្មេងម្នាក់បានប្រាប់ខ្ញុំថា «ខ្ញុំមិនអាចបំរើព្រះបានឡើយដោយសារខ្ញុំដឹង ថា ខ្ញុំនឹងបរាជ័យទាំងស្រុង»។ គាត់ខ្លាចពីការបរាជ័យក្នុងព័ន្ធកិច្ច។ ខ្ញុំបានគិតអំពីរឿងនោះ បន្ទាប់ខ្ញុំបាន និយាយថា «ខ្ញុំបានបរាជ័យច្រើនដងហើយ ខ្ញុំមិនខ្លាចឡើយ»។

វាជាការខ្លាចដែលរារាំងបុរសនោះដែលព្រះត្រាស់ហៅចេញពីព័ន្ធកិច្ច។ វាតែងតែមានការខ្លាចក្នុង ផ្លូវ១ ឬ១ទៀត។ បុរសនោះជាអ្នកឈ្នះគ្រប់អ្វីៗទាំងអស់ដែលគាត់ធ្វើ តែគាត់ខ្លាចមិនហ៊ានបំរើព្រះ។ ប្អូន របស់គាត់និយាយពីគាត់ថា «បងប្រុសខ្ញុំអាចធ្វើអ្វីគ្រប់យ៉ាង»។ តែគាត់មិនអាចយកឈ្នះលើការខ្លាចពី «ការបរាជ័យ»។ គាត់កំពស់៦ហ្វីត ជានិស្សពូកែ ហើយជាគ្រូអធិប្បាយដែលមានទេពកោសល្យ។ តែគាត់ រត់គេចពីព្រះភក្រ្ដរបស់ព្រះជាម្ចាស់ដោយសារគាត់ខ្លាច!

ឥឡូវមនុស្សវ័យក្មេងអើយ ខ្ញុំសូមប្រាប់អ្នកពីអ្វីដែលខ្ញុំបានរៀនក្នុងជីវិតថា «អ្នកអាចធ្វើអ្វីៗគ្រប់យ៉ាងដែលព្រះបានត្រាស់អ្នក ធ្វើអ្វីក៏ដោយ!» ព្រះគម្ពីរប្រាប់ថា«ខ្ញុំអាចធ្វើអ្វីៗទាំងអស់បានដោយសារព្រះគ្រីស្ទចំរើនកម្លាំងដល់ខ្ញុំ» (ភីលីព ៤:១៣) ។ ដោយសារខ្ញុំបានបង្ហាញខនោះខ្ញុំដឹងថាវាពិត។ ឥឡូវខ្ញុំមានអាយុ៨០ រួចជីវិតពីជំងឺមហារីក ទាំងមានជំងឺរលាកសន្លាក់រ៉ាំរ៉ៃនៅជង្គង់របស់ខ្ញុំ ប៉ុន្តែខ្ញុំមិនខ្លាចទេ ទោះបីមានមនុស្សអាក្រក់ពីរនាក់បានយកក្រុមជំនុំរបស់យើង ៣/៤ ក្នុងការបែកបាក់គួរអោយស្អប់ខ្ពើមក៏ដោយ។ តែខ្ញុំមានអារម្មណ៍ស្ងប់ដូចទារកតូចនៅក្នុងដៃម្តាយ។ តើខ្ញុំខ្លាចទេ? និយាយតាមត្រង់ខ្ញុំមិនខ្លាចបន្តិចទេ! ជីដូនខាងម្ដាយខ្ញុំធ្លាប់ប្រាប់ខ្ញុំថា«អ្នកមិនមានអ្វីត្រូវខ្លាចទេ ខ្លាចតែខ្លួនឯងប៉ុណ្ណោះ» ដែលគាត់បានលឺពីលោកប្រធានាធិបតីហ្វ្រង់គ្លីនឌីរ៉ូសបាននិយាយក្នុងពេលមានវិបត្តិសេដ្ឋកិច្ចដ៏ខ្លាំង។ ហើយខ្ញុំបានរកឃើញថាជីដូនដ៏ចាស់របស់ខ្ញុំគឺត្រឹមត្រូវ!

ខ្ញុំក៏ឃើញដែរថា អ្នកមិនអាចរត់ចេញពី «ព្រះភក្រ្ដរបស់ព្រះបានឡើយ»។ ហេតុអ្វី? ដោយសារ ព្រះយាងទៅគ្រប់កន្លែងណាដែលអ្នកនៅ នោះជាមូលហេតុ! អ្នកអាចទៅ ដូចយ៉ូណាសបានទៅតើសុស។ តែព្រះគង់នៅទីនោះដូចជាដំណាក់របស់ទ្រង់អញ្ចឹង។ ហើយព្រះនឹងមិនឲ្យអ្នកប្រកាសម្នាក់ចេញទៅដោយ មិនមានបញ្ហានោះទេ។

មានម្ដងខ្ញុំបានស្គាល់បុរសម្នាក់ដែលជាអ្នកប្រមឹក។ ក្រោយមកខ្ញុំបានឃើញថា គាត់បានផឹកស្រា ដើម្បីបំភ្លេចការដែលព្រះត្រាស់ហៅគាត់ តែគាត់ខ្លាចពេកដើម្បីស្ដាប់បង្គាប់ការត្រាស់ហៅរបស់ព្រះ។ ដូច្នេះ ឥឡូវគាត់ស្រវឹងរាល់ថ្ងៃដើម្បីកុំឲ្យខ្លាច។ គាត់ឈ្មោះយ៉ូហាន បើច(អត់និយាយលេងទេ!) គាត់រៀនជាមួយ ខ្ញុំនៅសាលាគម្ពីរ គាត់លួចចូលក្នុង និងចេញក្រៅកន្លែងស្នាក់នៅដោយសារគាត់ស្រវឹង។

ខ្ញុំស្គាល់បុរសម្នាក់ទៀតឈ្មោះអាឡិន។ ខ្ញុំបាននាំអាឡិនឲ្យស្គាល់ព្រះ ប៉ុន្តែវាពិបាកណាស់។ ហេតុអ្វី? អាឡានខ្លាចប្រសិនបើគាត់បានសង្រ្គោះគាត់នឹងត្រូវឡើងទៅឋានសួគ៌! ហេតុអ្វីបានជាគាត់ខ្លាចមិនហ៊ានទៅស្ថានសួគ៌? គាត់បាននិយាយមកខ្ញុំនៅថ្ងៃមួយថា«ខ្ញុំនឹងត្រូវជួបឪពុកខ្ញុំម្ដងទៀតហើយគាត់ខឹងខ្ញុំសម្រាប់ការមិនទៅរៀនសាលាគម្ពីរ ហើយក្លាយជាគ្រូអធិប្បាយពួកប្រែសប៉ាធៀរៀន ដូចឱពុកគាត់ដែរ»។ អាឡិនមានអាយុជាងហុកសិបឆ្នាំហើយ។ គាត់បានអង្គុយក្នុងព្រះវិហារប្រែសប៉ាធៀរៀនកាលពីថ្ងៃអាទិត្យដោយខ្លាចទទួលការសង្រ្គោះព្រោះឪពុកដែលបានស្លាប់របស់គាត់នឹងខឹងនឹងគាត់នៅស្ថានសួគ៌! គាត់ត្រូវបានរងទុក្ខដោយសារគំនិតនោះអស់រយៈពេលជាងសែសិបឆ្នាំ។ ប៉ុន្តែខ្ញុំអាចដឹងថា ឪពុករបស់គាត់ [លោករេវ ប្លែក] នឹងញញឹមនិងឱបគាត់ដូចជាឪពុករបស់កូនប្រុសខ្ជះខ្ជាយបានធ្វើ បន្ទាប់ពីក្មេងប្រុសនោះត្រលប់មកផ្ទះវិញ។ អាឡិនគឺជាមនុស្សទីមួយដែលខ្ញុំបាននាំឲ្យស្គាល់ព្រះគ្រីស្ទ!

នៅពេលខ្ញុំនៅសាលាគម្ពីរ ក្មេងស្រីអាយុមហាវិទ្យាល័យម្នាក់បានសង្រ្គោះក្នុងការប្រជុំមួយរបស់យើង។ នាងជាក្មេងស្រីដែលខ្មាស់អៀន ប៉ុន្តែខ្ញុំបានកត់សម្គាល់ឃើញថានាងមានបញ្ហា ដូច្នេះខ្ញុំបានទៅនិយាយជាមួយនាង។ នាងនិយាយថា «ខ្ញុំខ្លាចប្រាប់ម្តាយខ្ញុំថា ខ្ញុំបានសង្គ្រោះហើយ»។ ខ្ញុំបាននិយាយថា « សូមទៅប្រាប់ម្ដាយអ្នកទៅ គាត់នឹងមិនខឹងទេ»។ ប៉ុន្តែខ្ញុំខុស។ នៅពេលម្តាយដឹងថានាងបានសង្រ្គោះ គាត់បានបណ្តេញក្មេងស្រីនោះចេញពីផ្ទះ។ ខ្ញុំបានឃើញក្មេងស្រីនោះយំ។ ដូច្នេះខ្ញុំបាននិយាយថា «សូមឱ្យខ្ញុំទៅនិយាយជាមួយម្តាយរបស់អ្នក» ខ្ញុំបានពាក់អាវមួយឈុតនិងក្រវ៉ាត់ក ហើយបានទៅជួបស្ត្រីនោះ។ នៅពេលនាងដឹងថា ខ្ញុំជានរណា គាត់ចាប់ផ្តើមស្រែកដាក់ខ្ញុំ។ ទីបំផុតខ្ញុំចូលបន្ទប់ទទួលភ្ញៀវរបស់ស្ត្រី។ ខ្ញុំបាននិយាយថា « តើអ្នកមិនអនុញ្ញាតឱ្យកូនស្រីរបស់អ្នកមកផ្ទះទេ?» គាត់បាននិយាយថា « ខ្ញុំអាចទ្រាំបាននៅពេលដែលនាងរួមភេទ និងប្រើគ្រឿងញៀន។ តែពេលនេះនាងជាគ្រីស្ទានហើយ! ហើយខ្ញុំនឹងឲ្យនាងនៅក្នុងផ្ទះរបស់ខ្ញុំទៀតទេ»។

ក្មេងស្រីដ៏កំសត់នោះបានរើមកនៅផ្ទះរបស់នរណាម្នាក់ក្នុងក្រុមជំនុំ ហើយមានការងារធ្វើ ទាំង បានបញ្ចប់មហាវិទ្យាល័យរបស់នាង។ នាងបានរៀបការជាមួយបុរសវ័យក្មេងដ៏ល្អម្នាក់។ ខ្ញុំយល់ថា ម្ដាយ របស់នាងមិនចូលរួមមង្គលការឡើយ។ គូស្វាមីភរិយានោះបានធ្វើជាបេសកជនទៅប្រទេសមួយក្នុងទ្វីអ៊ឺរ៉ូប។ យើងផ្ញើរលុយរាល់ខែដើម្បីជួយពួកគេ។

បន្ទាប់មកថ្ងៃមួយខ្ញុំបានលឺថា កាសែតបានគរពេញមុខទ្វារផ្ទះរបស់ម្ដាយនាង។ ប៉ូលីសបានវាយ ទ្វារផ្ទះចូល ហើយឃើញម្ដានាងស្លាប់លើដី ដៃរបស់គាត់បានកាន់ជាប់ដបស្រាទទេស្អាត!

អូ ក្មេងស្រីនោះឈឺចាប់ និងស្រក់ទឹកភ្នែកខ្លាំងណាស់ពីអ្វីដែលបានឆ្លងកាត់ដើម្បីក្លាយជាគ្រីស្ទាន និងបេសកជន! តែនាងស្រឡាញ់ព្រះល្មមដើម្បីយកឈ្នះលើការខ្លាច ហើយដើរតាមព្រះទៅកន្លែងផ្សេង! នាងដើរក្នុងព្រះវិញ្ញាណល្មមដើម្បីលឺអ្វីដែលព្រះយេស៊ូវប្រាប់ ហើយធ្វើតាមពីអ្វីដែលទ្រង់មានបន្ទូល

សូមបើកទៅគម្ពីរម៉ាថាយ ១០:៣៤-៣៩។

«កុំឲ្យស្មានថា ខ្ញុំមកនឹងតាំងឲ្យមានសេចក្តីមេត្រីនៅផែនដីឡើយ ខ្ញុំមិនមែនមក ដើម្បីតាំងឲ្យមានសេចក្តីមេត្រីទេ គឺឲ្យមានដាវវិញ ដ្បិតខ្ញុំបានមក ដើម្បីនឹងនាំឲ្យគេទាស់នឹងឪពុកខ្លួន ឲ្យកូនស្រីទាស់នឹងម្តាយ ហើយកូនប្រសាស្រីទាស់នឹងម្តាយក្មេកឯពួកសត្រូវរបស់អ្នកណា នោះគឺជាពួកអ្នកនៅផ្ទះជាមួយនឹងខ្លួននោះឯង អ្នកណាដែលស្រឡាញ់ឪពុក ឬម្តាយ ជាជាងខ្ញុំ នោះមិនគួរនឹងខ្ញុំទេ ហើយអ្នកណាដែលស្រឡាញ់កូនប្រុសឬស្រី ជាជាងខ្ញុំ នោះក៏មិនគួរនឹងខ្ញុំដែរ អ្នកណាដែលមិនយកឈើឆ្កាងខ្លួន មកតាមខ្ញុំ អ្នកនោះមិនគួរនឹងខ្ញុំឡើយ អ្នកណាដែលរកបានជីវិតខ្លួន នោះនឹងត្រូវបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយយល់ដល់ខ្ញុំ អ្នកនោះនឹងបានជីវិតវិញ»(ម៉ាថាយ ១០:៣៤-៣៩)។

សូមអង្គុយចុះ

ខ្ញុំដឹងថា អ្នកខ្លះក្នុងចំណោមបងប្អូនមានឱពុកម្ដាយដែលព្យាយាមធ្វើយ៉ាងណាក៏ដោយដើម្បីឲ្យ អ្នកចេញពីក្រុមជំនុំរបស់យើង។ សូមចងចាំពីភាពក្លាហានរបស់ក្មេងស្រីនេះ ហើយដើរតាមគំរូរបស់នាង។ បើអ្នកធ្វើ នោះគេនឹងខឹងនឹងអ្នកខ្លាំងណាស់ សំរាប់មួយ១រយះ។ តែនៅពេលគេឃើញជីវិតល្អរបស់អ្នក នោះ ចុងក្រោយគេនឹងមកក្រុមជំនុំយើងជាមួយអ្នក។ តែអ្នកត្រូវតែមានជំនឿដើម្បីដើរតាមព្រះគ្រិស្ដ សូម្បីតែបើ សិនគេមិនដែលទទួលយកអ្នក! កុំធ្វើដូចលោកយ៉ូណាស ហើយព្យាយាមរត់គេចពីវត្ដមានរបស់ព្រះ!!!

នៅក្រុមជំនុំជនជាតិចិន ខ្ញុំមានមិត្ដសំឡាញ់ជិតស្និត២នាក់ ឈ្មោះបែន និងជែក។ បែកបះបោរ ប្រឆាំងនឹងលោកបណ្ឌិត លីន។ ចុងក្រោយគាត់បានលួចរៀបការជាមួយមិត្ដស្រីរបស់គាត់។ ខ្ញុំមិនដែល ឃើញគាត់ម្ដងទៀតឡើយ។ តែជែកបានរៀនធ្វើជាឱសថការី។ តែគាត់មិនចូលចិត្ដវាឡើយ ដូច្នេះគាត់បាន ទៅសាលាគម្ពីរថាលប៉ូត ហើយក្លាយជាគ្រូអធិប្បាយ។ គាត់ជាមិត្ដសំឡាញ់ជិតស្និតរបស់ខ្ញុំ។ ខ្ញុំជាអ្នកកំដរ ពិសេសនៅមង្គលការរបស់គាត់។ គាត់បានទទួលជឿព្រះយេស៊ូវក្នុអង្គប្រជុំរបស់យើង។ ក្រោយមកគាត់បាន សរសេរថា «ច្រើនឆ្នាំក្រោយមក ការនេះនាំឲ្យមានផ្លែនៃសេចក្ដីសង្រ្គោះដល់ឱពុកម្ដាយរបស់ខ្ញុំ...ខ្ញុំបានធ្វើ បន្ទាល់ដល់ការបង្ហាត់បង្រៀនដល់ឱពុករបស់ខ្ញុំ ហើយបំរើព្រះជាគ្រូបង្រៀនថ្នាក់ថ្ងៃអាទិត្យ ទាំងមានឥទ្ធិ ពលលើជីវិតសិស្សរបស់គាត់ ហើយនាំឲ្យក្រុមជំនុំរីកចំរើនឡើង»។

២. ទីពីរ ទុក្ខវេទនារបស់យ៉ូណាស

«ប៉ុន្តែយ៉ូណាស លោកក្រោកឡើង រត់ទៅឯក្រុងតើស៊ីសវិញ ដើម្បីឲ្យរួចពីព្រះភក្ត្រនៃព្រះយេហូវ៉ា គឺលោកចុះទៅដល់ក្រុងយ៉ុបប៉េបានប្រទះនឹងនាវា១ ដែលរៀបចេញទៅឯក្រុងតើស៊ីស នោះលោកចេញប្រាក់ជាដំឡៃជិះ រួចក៏ចុះនាវានោះ ដើម្បីទៅឯតើស៊ីសជាមួយនឹងគេ ឲ្យរួចពីព្រះភក្ត្រព្រះយេហូវ៉ា។ ប៉ុន្តែព្រះយេហូវ៉ា ទ្រង់ធ្វើឲ្យមានខ្យល់យ៉ាងខ្លាំង បក់មកលើសមុទ្រ ដូច្នេះកើតមានព្យុះយ៉ាងធំនៅសមុទ្រ ដល់ម៉្លេះបានជានាវារកកល់តែនឹងបែកបាក់អស់ទៅ» (យ៉ូណាស ១:៣-៤)។

សូមពិនិត្យមើល យ៉ូណាសបានដឹងថា ខ្យល់ព្យុះមកពីព្រះ។

«លោកប្រាប់គេថា ចូរចាប់ខ្ញុំបោះទៅក្នុងសមុទ្រចុះ នោះសមុទ្រនឹងស្ងប់ដល់អ្នករាល់គ្នាហើយ ដ្បិតខ្ញុំដឹងថា ខ្យល់ព្យុះយ៉ាងខ្លាំងនេះកើតឡើងក៏ដោយព្រោះខ្លួនខ្ញុំនេះឯង»(យ៉ូណាស ១:១២)។

ចុងក្រោយអ្នកបើកទូកបានចាប់យ៉ូណាស ហើយទំលាក់គាត់ទៅក្នុងសមុទ្រ ហើយសមុទ្រឈប់បោកបក់។

« ឯព្រះយេហូវ៉ា ទ្រង់បំរុងឲ្យមានត្រី១យ៉ាងធំសំរាប់នឹងលេបយ៉ូណាសទៅ ហើយយ៉ូណាសបាននៅក្នុងពោះត្រីនោះ គ្រប់៣ថ្ងៃ៣យប់។ ក្នុងរវាងនោះ យ៉ូណាសក៏អធិស្ឋានដល់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន ពីក្នុងពោះត្រី»(យ៉ូណាស ១:៧,២:១)។

មុនដំបូងខ្ញុំពិបាកជឿលើរឿងនេះ តែក្រោយមកខ្ញុំបានឃើញថា នេះតំណាងពីព្រះយេស៊ូវ ដែល បានសុគតលើឈើឆ្កាង ត្រូវបញ្ចុះ ហើយរស់ពីសុគតឡើងវិញ។

ក្រោយមកខ្ញុំបានអានពីអ្វីដែលលោកបណ្ឌិត អឹម អោ ដីហែនបានពន្យល់អំពីលោកយ៉ូណាស និង ត្រីធំនោះ។ គាត់បានប្រសាសន៍ថា យ៉ូណាសបានស្លាប់ក្នុងត្រីធំនោះ។ លោកជេ វើណោនម៉ាកជីប្រាប់ថា

សៀវភៅនេះពិតជាទំនាយអំពីការរស់ឡើងវិញ។ ព្រះអម្ចាស់យេស៊ូវទ្រង់ផ្ទាល់បានមានបន្ទូលថា យ៉ូណាសជាទីសំគាល់ដល់ពួកនីនីវេ ទ្រង់នឹងជាទីសំគាល់ដល់ជំនាន់របស់ទ្រង់ក្នុងការរស់ពីសុគតឡើងវិញរបស់ទ្រង់... កណ្ឌដ៏តូចនេះរបស់យ៉ូណាសបង្ហាញ ពីការរស់ឡើងវិញរបស់ព្រះអម្ចាស់យេស៊ូវ(Thru the Bible, សំគាល់ពីការរស់ឡើងវិញរបស់យ៉ូណាស volume III, p. 739)។

សូមមើលយ៉ូណាស ១:១៧

« ឯព្រះយេហូវ៉ា ទ្រង់បំរុងឲ្យមានត្រី១យ៉ាងធំសំរាប់នឹងលេបយ៉ូណាសទៅ ហើយយ៉ូណាសបាននៅក្នុងពោះត្រីនោះ គ្រប់៣ថ្ងៃ៣យ »(យ៉ូណាស ១:៧)។

ឥឡូវសូមមើលពាក្យសំខាន់ក្នុងកណ្ឌយ៉ូណាស ៥ពាក្យចុងក្រោយនៃយ៉ូណាស ២:៩

«ឯសេចក្តីសង្គ្រោះ នោះកើតមកតែពីព្រះយេហូវ៉ាទេ»(យ៉ូណាស ២:៩ខ)។

ខ្ញុំសូមឈប់នៅទីនេះ ហើយប្រាប់ពីគំនិតផ្ទាល់របស់ខ្ញុំអំពីទុក្ខវេទនារបស់យ៉ូណាសក្នុងត្រីធំ។

កាលខ្ញុំអានកណ្ឌយ៉ូណាសនៅយប់មុន ខ្ញុំបានជាប់គាំងដោយសាររឿងខ្លះដែលខ្ញុំមិនដែលគិតពី មុន។ វាជាធម្មតាដើម្បីគិតថា ការរស់ឡើងវិញត្រូវបាន «បង្កឡើង»ដោយកាលះទេសនៅខាងក្រៅ។ គ្រូអធិ ប្បាយល្បីៗជាច្រើនកំពុងនិយាយថា ជំងឺកូរុណានឹងបង្កឡើងជាការរស់ឡើងវិញ។ ខ្ញុំមិនជឿទាល់តែសោះ!! នោះជាគំនិតរបស់លោកហ្វីនណេ ហើយវាមិនពិតឡើយ។

តែនេះជាសេចក្ដីពិតនៃការរស់ឡើងវិញ វាត្រូវបាន «បង្កឡើង»(ខ្ញុំស្អប់ពាក្យដែលអ្នកអធិប្បាយ សម័យនេះប្រើ) ការរស់ឡើងវិញត្រូវបានបង្កឡើងដោយព្រះទ្រង់ផ្ទាល់ «សេចក្ដីសង្រ្គោះកើតមកពីព្រះយេ ហូវ៉ា»(យ៉ូណាស ២:៩ខ)។

តែនេះជាអ្វីដែលខ្ញុំឃើញច្បាស់នៅយប់មុន នៅក្នុងការអាននៃការរស់ឡើងវិញក្នុងប្រវត្ដិសាស្រ្ដ យើងឃើញថា ការរស់ឡើងវិញធំៗចាប់ផ្ដើមជាមួយអ្នកដឹកនាំឆ្លងកាត់ទុក្ខវេទនា។ ខ្ញុំនឹងប្រាប់ឈ្មោះពួកគេ មួយចំនួន។

យ៉ូហាន វែស្លេ – ខ្ញុំគ្រាន់តែដកស្រង់ពីទុក្ខវេទនាមួយចំនួនដែលគាត់បានជួបប្រទះ មុនពេលការភ្ញាក់ដឹងខ្លួនដ៏ធំលើកដំបូង។ គាត់បានបរាជ័យក្នុងនាមជាបេសកជននៅរដ្ឋចោចារ គាត់ធ្លាប់មានជម្លោះជាមួយអារក្ស។ គាត់ត្រូវបានគេដុតនៅក្នុងរូបសំណាក។ គាត់ជិតស្លាប់ហើយ។ មិត្តភក្តិរបស់គាត់គឺលោកជោហ្គ ហ្វាយហ្វៀលបានបែកបាក់មិត្តភាពជាមួយគាត់។ គាត់ត្រូវបានគេនិយាយបង្កាច់បង្ខូចដោយនិកាយផ្ទាល់របស់គាត់។ គាត់ត្រូវបានគេនិយាយបង្កាច់បង្ខូចនៅក្នុងព្រះវិហារឪពុករបស់គាត់ ហើយបានបដិសេធមិនឱ្យបរិភោគពិធីលាងព្រះអម្ចាស់ដោយគ្រូគង្វាល។ គាត់បានរៀបការជាមួយស្ត្រីម្នាក់ដែលទាញសក់របស់គាត់ចេញពីគាត់។ បន្ទាប់មកគាត់បានឆ្លងកាត់បុណ្យថ្ងៃទី៥០ផ្ទាល់ខ្លួនរបស់គាត់។ មានតែពេលនោះទេដែលគាត់បានមានបទពិសោធនូវថ្ងៃបុណ្យទី៥០ផ្ទាល់ខ្លួនរបស់គាត់! មនុស្សរាប់ពាន់នាក់បានឈរនៅក្រោមអាកាសធាតុកកដើម្បីស្តាប់គាត់អធិប្បាយ។ ជីវិតនិងការងាររបស់គាត់ត្រូវបានលើកឡើងដោយមេធាវីរបស់ព្រះមហាក្សត្រថា៖ «គ្មានបុគ្គលណាម្នាក់ជះឥទ្ធិពលដល់គំនិតជាច្រើនទេ។ មិនមានសំលេងតែមួយដែលប៉ះពាល់ដួងចិត្តច្រើនទេ។ គ្មានបុរសណាផ្សេងទៀតធ្វើការងារនេះសម្រាប់ប្រទេសអង់គ្លេសទេ»។ ការិយាល័យបោះពុម្ពផ្សាយមួយបាននិយាយថ្មីៗនេះថា លោកចន វែស្លេគឺជា«គ្រូអធិប្បាយម្នាក់ដែលមានអំណាចបំផុតតាំងពីសម័យពួកសាវ័កមក»

ម៉ារា ម៉ូសែន – នាងបានចាប់ផ្ដើមតមហើយអធិស្ឋានសម្រាប់ការរស់ឡើងវិញក្នុងប្រទេសចិន។ អារក្សបានទាញនាងដល់ដី ហើយបានរំខានរូបកាយរបស់នាងដូចជាសត្វដ៏ធំមួយ។ នាង បន្ដដោយគ្មានជំនួយ ឬការផ្គត់ផ្គង់ នាងជាបេសកជនស្រីនៅលីវឯកោរដែលបានអធិស្ឋានសុំ ឲ្យមានការរស់ឡើងវិញដ៏ធំដែលបន្ដដល់សព្វថ្ងៃនេះនៅក្នុងក្រុមជំនុំតាមផ្ទះនៃប្រទេសចិន។

យ៉ូណាថាន់ ហ្គូហ្វោ – គាត់និងប្រពន្ធរបស់គាត់បានទៅប្រទេសចិនហើយបានរងទុក្ខជាខ្លាំង។ កូនទាំង៤របស់គេបានស្លាប់។ លោកហ្គហ្វោជិតស្លាប់២ដង គាត់ត្រូវយកកូនរបស់ទាំងដាក់ ក្នុងរទះដោយធ្វើដំណើរ១២ម៉ោងដើម្បីបញ្ចុះសពជាគ្រីស្ទាន។ ខ្ញុំសង្ឃឹមថា ខ្ញុំមានពេលដើ ម្បីប្រាប់អ្នកពីរបៀបដែលអ្នកស្រីហ្គូហ្វោ និងកូនរបស់នាងរងទុក្ខ។ នៅពេលកូនរបស់គេឈ្មោះ ខោនស្ទិនបានស្លាប់ «រូបកាយដ៏តូចរបស់កូនខោនស្ទិនរបស់យើងត្រូវបានដាក់នៅ ក្បែរផ្នូរប្អូនស្រីរបស់នាងនៅថ្ងៃខួបកំណើតរបស់នាង តុលា ១៣ ១៩០២)។
     ក្រោយមក ការរស់ឡើងវិញនៃភ្លើងរបស់ព្រះបានចុះមកចុះលើការប្រជុំរបស់លោកហ្គូ ហ្វោ។ ឱកាសមួយត្រូវបានផ្ដល់សម្រាប់ការរស់ឡើងវិញ។ អ្នកស្រីហ្គោហ្វោប្រាប់ថា «វាកើត ឡើងភ្លាមៗ និងសាហាវដូចផ្គរលាន់...ដូច្នេះវាជាព្យុះនៃការអធិស្ឋាន។ គ្មានការបង្ខាំង ហើយ គ្មានការប៉ន់បងឡើយ។ មនុស្សប្រុសស្រីបានស្ថិតនៅក្រោមអំណាចរបស់ព្រះ។ អ្នកខ្លះបាន វង្វេងពីព្រះយូរហើយ ឥឡូវគេត្រលប់មករកទ្រង់វិញដោយសារភាពពីអំពើបាបរបស់គេនៅ សាធារណះ។ គ្មានការយល់ច្រលំ ពួកជំនុំទាំងមូលរួមរួបគ្នាអធិស្ឋាន យើងទាំងអស់គ្នាទៅ ឯការប្រជុំគ្នាដោយផ្ទាល់ វាពេញដោយសិរីល្អ និងសប្បាយណាស់! យើងត្រឹមតែអោនក្បាល ហើយស្ដាប់សំឡេងរបស់ព្រះមានបន្ទូលមកយើងថា «សូមនៅស្ងៀម ហើយដឹងថា ខ្ញុំជាព្រះ»។ ឥឡូវយើងរៀនថា វាមិនមែនជា «កម្លាំង អំណាចរបស់មនុស្សទេ តែជាព្រះវិញ្ញាណ របស់អញ»។
     មនុស្សច្រើនជាង៧០០ នាក់បានប្រមូលផ្តុំគ្នានៅខាងមុខ ដើម្បីសារភាពពីអំពើបាបរបស់ពួកគេ ... វាពិបាកក្នុងបញ្ចប់ការប្រជុំ។ ការប្រជុំនីមួយៗមានរយៈពេលប្រហែល ៣ ម៉ោង។ ជាការពិតណាស់ការប្រជុំនីមួយៗមានរយៈពេលពេញមួយថ្ងៃ ... មេរៀនខ្លីមួយត្រូវបានផ្តល់ដោយហ្គូហ្វោដើម្បីបន្តពីការចាប់ផ្តើមនេះទៅអ្វី ដែលប្រសើរជាងក្នុងបទពិសោធន៍នៃជីវិតនីមួយៗ។ ទាំងនេះគឺជាពួកប្រេសប៊ីធើរៀនយ៉ាងតឹងរ៉ឹងហើយបានស្រែករកព្រះសំរាប់សេចក្ដីមេត្ដាករុណា ... នៅក្រោយមក គ្រូអធិប្បាយប្រេសប៊ីធើរៀនដ៏ខ្លាំងម្នាក់ត្រូវបានគេរកឃើញនៅ តែម្នាក់ឯងនៅក្នុងបន្ទប់របស់គាត់យំដោយស្រែកថ្ងូរយ៉ាងខ្លាំងពីព្រលឹង។ លោកស្រីហ្គូហ្វោបាននិយាយថា “ ការអធិស្ឋានបែបនេះ - ក្នុងការធានាដោយត្រង់ និងសាមញ្ញបំផុត! វាជាការជំរុញទឹកចិត្តអោយមានបរិយាកាសបែបនេះ!”
     «បេសកជនស្បែកសបានចូលរួមជាមួយបងប្អូនជនជាតិចិនរបស់ពួកគេក្នុងការសារភាពកំហុស និងអំពើបាប និងការវិលត្រឡប់របស់ពួកគេ។ វាគឺជាពេលវេលាដែលត្រូវបានប្រមូលផ្តុំគ្នា- ពីជនជាតិចិនទៅជនជាតិចិន បេសកជនទៅជនជាតិចិន ហើយទាំងអស់ពីព្រោះពួកគេបានរួបរួមជាមួយគ្នានៅក្នុងព្រះគ្រីស្ទ។ ហើយព្រះគ្រីស្ទបានមានបន្ទូលមកកាន់យើងទាំងអស់គ្នាថា «ពួកគេទាំងអស់គ្នាគឺតែមួយ ... ខ្ញុំនៅក្នុងពួកគេហើយពួកគេនៅក្នុងខ្ញុំដើម្បីឲ្យពួកគេទាំងអស់គ្នាបានល្អឥតខ្ចោះនៅក្នុងម្នាក់»

យើងមានការប្រជុំខ្លះក្នុងក្រុមជំនុំមុនរបស់យើងដែលឃើញខាងក្រៅ ដូចជាការប្រជុំជាមួយលោក ហ្គូហ្វោក្នុងប្រទេសចិន។ ខ្ញុំថា «ខាងក្រៅ»ដោយចេតនា។ តែ «អ្នកដឹកនាំ»ក្នុងក្រុមជំនុំយើងភាគច្រើន កុហកព្រះនៅពេលគេសារភាពបាបរបស់គេ។ ដូច្នេះដូចលោកថូសើរបានប្រាប់ថា គេបានប្រព្រឹត្ដបាបចំនួន ២ បាបនៃការកុហក និងបាបនៃការកុហកក្នុងព្រះនាមរបស់ព្រះ! លោកគ្រេនថូនបានកុហកលោកបណ្ឌិត ខាហ្គិននៅពេលគាត់ប្រាប់ថា គាត់មិនត្រូវ «អធិប្បាយ»ដើម្បី«បំពេញ»ឡើយ។ តែបុរសដ៏កំសត់នេះបាន ក្លាយដូចជាលោកយូដាស ដែលក្បត់ព្រះគ្រិស្ដ ជាជាងដូចពេត្រុសដែលប្រែចិត្ដពិតច្បាស់

ការរស់ឡើងវិញដ៏ពិតនៅក្រោមលោកយ៉ូណាថាន់ ហ្គូហ្វោមានភាពដូចជាការរស់ឡើងវិញដ៏ពិត ខ្ញុំ បានឃើញវាដោយផ្ទាល់នៅក្រោមលោកបណ្ឌិត ធីម៉ូថេ លីននៅឯក្រុមជំនុំហ្វឹសបាទិស្ទចិននៅចុងសតវត្ស ១៩៦០ ដែលគ្មានការសង្កត់លើ «អំណោយទាននៃព្រះវិញ្ញាណ» តែមានការប្រែចិត្ដ និងការអធិស្ឋានពិត ច្បាស់។ ស្ដាយណាស់ ចំពោះខ្ញុំ វាហាក់ដូចជា «ការប៉ះពាល់ចិត្ដ និងការប្រែចិត្ដ»ត្រឹមតែជាអារម្មណ៍ មិន មែនពិតច្បាស់ឡើយ។ វានៅតែអស្ចារ្យចំពោះខ្ញុំ ដែលមនុស្សដូចលោកគ្រេនថូ និងហ្គីហ្វីតគិតថា គេអាច បញ្ជោតព្រះ!!! អីក៏ខ្វាក់ម្ល៉េះ!!!

កាលខ្ញុំកំពុងសរសេរសេចក្ដីអធិប្បាយនេះក្នុងបន្ទប់ទឹកយើងប៉ុន្មានយប់មុន ខ្ញុំបានអង្គុយលើគែម អាងទឹក។ នៅត្រង់ចំនុចមួយ ខ្ញុំមានអារម្មណ៍ចង់ចូលទៅក្នុងអាងទឹក ទាំងដាក់ក្បលចុះទៅក្រោមអាងទឹក។ ក្រោយមកខ្ញុំដាក់ជើងត្រង់ ខ្ញុំព្យាយាមបំរះរវើកឲ្យរួច តែខ្ញុំធ្វើមិនកើត។ ដូចខ្ញុំដេកចុះ ខ្ញុំជាប់ក្នុងអាងទឹក ខ្ញុំ បានគិតថា ខ្ញុំបានបាក់ក។ តែខ្ញុំអាចកំរើនម្រាមជើងរបស់ខ្ញុំ ទើបខ្ញុំដឹងថា ខ្ញុំមិនបាក់ខ្អឹងកឡើយ។

នៅពេលខ្ញុំដេកនៅទីនោះក្នុងស្ថានភាពដ៏អាក្រក់នោះ អារក្សបានប្រាប់ខ្ញុំថា យើងនឹងមិនមានការរស់ឡើងវិញពិតប្រាកដទេ។ នោះគឺជាពេលដែលព្រះបានបង្ហាញខ្ញុំថាការរស់ឡើងវិញដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្ដិសាស្រ្ដបានកើតឡើងបន្ទាប់ពីមនុស្សដូចជាលោកវែស្លេ ម៉ារីម៉ោសុន និងយ៉ូណាថានហ្គូហ្វោ និងអ្នកផ្សេងទៀតដូចជាចនស៊ុងបានឆ្លងកាត់បទពិសោធន៍នៃការសាកល្បងដ៏អស្ចារ្យដូចជាយ៉ូណាសនៅក្នុងពោះត្រីដ៏អស្ចារ្យ មុនពេលដែលព្រះអាចទុកចិត្តពួកគេជាមួយនឹងការរស់ឡើងវិញ។ តើយើងអាចមានការរស់ឡើងវិញពិតប្រាកដទេឥឡូវនេះ? ប្រហែល។ ប៉ុន្ដែយើងត្រូវតែច្បាស់លាស់ និងស្មោះត្រង់បំផុតបើមិនដូច្នោះទេព្រះនឹងមិនបញ្ជូនការរស់ឡើងវិញដ៏ពិត ដែលយើងខ្លះបានអធិស្ឋានអស់រយៈពេលជាច្រើនឆ្នាំមកហើយ!

ដូចលោកយ៉ូណាសដែរ លោកគ្រូរិឆាត វើមប្រែដបានស្ថិតនៅក្នុងពោះត្រីអស់១៤ឆ្នាំក្នុងគុកពួក គុម្មុយនីស្ដ។ គាត់បានៅក្នុងទីឃុំឃាំងអស់១៤ឆ្នាំ ដោយមិនឃើញមនុស្សណាម្នាក់ឡើយ ឃើញតែអ្នកធ្វើ ទារុណកម្មគុម្មុយនីស្ដ។ ហេតុអ្វីព្រះឲ្យគាត់ឆ្លងកាត់ការទាំងអស់នោះ? បើអ្នកអានសៀវភៅរបស់គាត់ អ្នក នឹងឃើញថា ព្រះប្រើគុករបស់គាត់ដើម្បីបង្រៀនគាត់ឲ្យមានសេចក្ដីស្រឡាញ់ពិតច្បាស់។ ខ្ញុំមិនដែលស្គាល់ បុរសណាដែលអស្ចារ្យដូចលោករិឆាត វើមប្រែដ។ គាត់បានរៀនក្នុងទីឃុំឃាំងដើម្បីប្រាប់យ៉ាងច្បាស់ដល់ លោកីយទាំងមូល បន្ទាប់ពីគាត់ត្រូវបានដោះលែងពីគុក។ បុរសតូចតាចដូចលោកគ្រែនថូន និងហ្គ្រីហ្វីតមិន មែនជាបុរសពិតច្បាស់ឡើយ។ គេសូម្បីតែកុហកដល់ព្រះ។ គេសូម្បីតែ «សារភាព»អំពើបាបដែលមិនដែល មានតម្លៃដល់គេឡើយ។

វាល្មមដើម្បីឃើញថា លោកចន វែស្លេ ម៉ារា ម៉ោនសែន យ៉ូណាថាន់ ហ្គូហ្វោជាមនុស្សស្មោះត្រង់ មិនមែនកំប៉ិចកំប៉ុកឡើយ។ គេដូចជាយ៉ូណាស!

លោកបណ្ឌិត អេ ថូសើរបានប្រាប់ថា «បើយើងល្ងង់ល្មមដើម្បីធ្វើវា នោះយើងអាចចំណាយពេល ឥតប្រយោជន៍អង្វរព្រះដើម្បីចាត់ការរស់ឡើងវិញ ខណដែលយើងមើលរំលងការទាមទាររបស់ទ្រង់ និងបន្ដ ធ្វើរំលងបញ្ញត្ដរបស់ទ្រង់។ ឬយើងអាចចាប់ផ្ដើមឥឡូវដើម្បីធ្វើតាម និងរៀនពីព្រះពរនៃការស្ដាប់បង្គាប់។ ព្រះបន្ទូលនៃព្រះនៅមុខយើង។ យើងត្រឹមតែត្រូវអាន ហើយធ្វើអ្វីដែលនៅទីនោះ និងការរស់ឡើងវិញ។ តើវានឹងកើតឡើងដោយធម្មជាតិ ដូចចំរូតកើតមានបន្ទាប់ពីព្រោះ ហើយដាំដុះឬទេ»(«ចុះអំពីការរស់ឡើង វិញ? ភាគ១»)។ ព្រះកំពុងស្វែងរកភាពពិតច្បាស់!


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។


ចំណងជើងនៃសេចក្ដីអធិប្បាយ

យ៉ូណាស – ហោរានៃការរស់ឡើងវិញ!

JONAH – THE PROPHET OF REVIVAL!

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

គ្រូគង្វាលអស់តំណែង

« រីឯព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់យ៉ូណាស ជាកូនអ័មីថាយថា ២ ចូរក្រោកឡើងទៅឯនីនីវេ ជាទីក្រុងធំ ហើយស្រែកប្រកាសទាស់នឹងក្រុងនោះ ពីព្រោះអំពើអាក្រក់របស់គេបានសាយឡើង នៅចំពោះមុខអញហើយ»(យ៉ូណាស ១:១,២)។

(២ពង្សាវតារក្សត្រ ១៤:២៥; ម៉ាថាយ ១២:៣៩-៤១; លូកា ១១:២៩-៣០)

១. ទីមួយ ការត្រាស់ហៅរបស់យ៉ូណាស យ៉ូណាស ១:១, ២, ៣; ភីលីព ៤:១៣; ម៉ាថាយ ១០:៣៤-៣៩។

២. ទីពីរ ទុក្ខវេទនារបស់យ៉ូណាស យ៉ូណាស ១:៣-៤, ១២; ១:១៧-២:១; ១:១៧; ២:៩ខ។