Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


របៀបដែលពេត្រុសបានក្លាយជាសិស្សរបស់ព្រះយេស៊ូវ

HOW PETER BECAME A DISCIPLE
(Cambodian)

សរសេរដោយលោកបណ្ឌិត គ្រិស្ដោហ្វើ អឹល ខាង្គិន
អធិប្បាយដោយលោកបណ្ឌិត អោ អឹល ហាយមើស៍ ជេអោ
នៅក្រុមជំនុំថាបាណាខលបាទីស្ទនៃរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់ពេលល្ងាច កញ្ញា ១ ២០១៩
Text by Dr. Christopher L. Cagan;
preached by Dr. R. L. Hymers, Jr.
at the Baptist Tabernacle of Los Angeles
Lord’s Day Evening, September 1, 2019

«ក្នុងអ្នក២នាក់ ដែលឮយ៉ូហានពោលនោះហើយក៏តាមទ្រង់ទៅ នោះមានម្នាក់ឈ្មោះអនទ្រេ ជាប្អូនស៊ីម៉ូន-ពេត្រុស ៤១ មុនដំបូងគាត់រកស៊ីម៉ូន ជាបងបង្កើត ក៏ប្រាប់ថា យើងបានឃើញព្រះមែស្ស៊ីហើយ (គឺប្រែថាព្រះគ្រីស្ទ) ៤២ រួចគាត់នាំបងទៅឯព្រះយេស៊ូវ ឯទ្រង់ ក៏ទតមើលគាត់ ហើយមានព្រះបន្ទូលថា អ្នកឈ្មោះស៊ីម៉ូន ជាកូនយ៉ូណាស តែត្រូវហៅថា កេផាសវិញ (គឺប្រែថា ថ្ម)» (យ៉ូហាន ១:៤០-៤២ គម្ពីរស្កោហ្វៀលនៅទំព័រ ១១១៦)។


នេះជាលើកដំបូងដែលពេត្រុសបានជួបព្រះយេស៊ូវ។ ឈ្មោះដើមរបស់គាត់គឺស៊ីម៉ូន។ ព្រះយេស៊ូវបានដាក់ឈ្មោះគាត់ថា«ពេត្រុស»ដែលមានន័យថា«ថ្ម»។ អនទ្រេជាប្អូនប្រុសរបស់គាត់។ ពេត្រុសគឺជាអ្នកនេសាទ។ អន់ទ្រេនិងពេត្រុសរស់នៅក្នុងភូមិមួយដែលមិនឆ្ងាយពីសមុទ្រកាលីឡេ វាជាកន្លែងដែលពួកគេនេសាទត្រី។ ជីវិតពិតជាលំបាកណាស់ពីព្រោះការនេសាទត្រីចំនាយកម្លាំងខ្លាំង និងការខិតខំ។ ពេត្រុសបានរៀបការពីព្រោះព្រះយេស៊ូវបានប្រោសម្ដាយក្មេករបស់គាត់ឲ្យជា។ ពេត្រុសមានអាយុប្រហែលជា៣០ ឆ្នាំនៅពេលដែលគាត់បានជួបព្រះយេស៊ូវ។ គាត់ជាសិស្សចាស់ជាងគេ។

អ្នកនេសាទនៅសមុទ្រកាលីឡេជាមនុស្សពិបាក។ ការនេសាទប្រើកម្លាំងច្រើន គេត្រូវតែជួបប្រទះ ការភ័យខ្លាច ដោយសារខ្យល់ព្យុះជារឿយៗកើតឡើងភ្លាមនៅទីនោះ។ ព្យុះទាំងនោះអាចធ្វើឲ្យទូករបស់គេ ក្រឡាប់ ហើយធ្វើឲ្យគេលង់ទឹក។ ពេត្រុសមិនមែនជាពួកផារ៉ាស្សីនោះទេ។ គាត់ជាសាសន៍យូដា ជួនកាលគាត់ទៅសាលាប្រជុំ។ គាត់មិនមែនជាពួកអក់សូដោសដ៏តឹងរឹង ដូចពួកផារ៉ាស្សីនោះទេ។ តែគាត់ខុសពីអ្នកនេសាទផ្សេងទៀត ពេ ត្រុសបានដឹងក្នុងចិត្ដគាត់ថា គាត់ជាមនុស្សមានបាប។ ក្រោយមក គាត់បាននិយាយទៅកាន់ព្រះយេស៊ូវថា «ឱព្រះអម្ចាស់អើយ សូមទ្រង់ថយចេញពីទូលបង្គំ ដ្បិតទូលបង្គំជាមនុស្សមានបាប»(លូកា ៥:៨ ទំព័រ ១០៧៨)។

ដូច្នេះ ពេត្រុសមិនមែនជាមនុស្សជឿស៊ប់ខាងសាសនា ឬដូចជាគ្រីស្ទានល្អម្នាក់នោះទេ។ គាត់មានចរិតលក្ខណះមិនល្អ។ គាត់ត្រូវតែមានចរិតលក្ខណះមិនល្អដើម្បីធ្វើជាអ្នកនេសាទត្រី។ គាត់គ្មានគេបង្ហាត់បង្រៀនពេញលេញដូច «មនុស្សនៅក្រុមជំនុំ»ឡើយ។ គាត់ធ្លាប់ប្រើភាសាអាក្រក់ និងកំហឹងអាក្រក់។ គាត់ជាមនុស្សមានបាបដែលធ្វើកំហុសច្រើន។

+ + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + +

សេចក្ដីអធិប្បាយរបស់យើងអាចមានលើទូរស័ព្ទដៃរបស់អ្នឥឡូវ
សូមទៅ WWW.SERMONSFORTHEWORLD.COM.
សូមចុចលើប៉ុតុងពណ៌បៃតងជាមួយពាក្យ «អែប»លើវា។
សូមធ្វើតាមការណែនាំបន្ទាប់មកទៀត
+ + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + +

ឥឡូវគិតអំពីមនុស្សដែលអ្នកកំពុងព្យាយាមឲ្យស្គាល់ព្រះគ្រីស្ទ។ ដូចពេត្រុសដែរ គាត់មិនមែនជាមនុស្សដែលមានសមត្ថភាពនិងបណ្តុះបណ្តាលពេញលេញទេ។ គាត់មិនយល់ពីមូលហេតុដែលគាត់គួរតែ មកការប្រជុំនៅព្រះវិហារ។ គាត់គិតថាមិនអីទេក្នុងការចំណាយពេលរាប់ម៉ោងលេងហ្គេមវីដេអូ រឺដើរលេងជាមួយមិត្តភក្តិដែលបាត់បង់។ អ្នកផ្សេងទៀតដែលគាត់ស្គាល់គឺដូចគាត់ដែរ។ គាត់មានបាបរបស់គាត់។ គាត់មានគំនិតខុសឆ្គង។ គាត់មានបញ្ហារបស់គាត់។ អ្នកនឹងមិនអាចនាំគាត់ឲ្យស្គាល់ព្រះដោយសារការឈ្លោះជាមួយគាត់នោះទេ។ ផ្ទុយទៅវិញប្រាប់គាត់អំពីព្រះយេស៊ូវ។ សូមប្រាប់គាត់ពីអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់អ្នក។ សូមរាក់ទាក់ចំពោះគាត់ អ្នកត្រូវតែគិតដើម្បីនាំគាត់ទៅជាមួយអ្នកនៅព្រះវិហារ។ ពេត្រុសមិនបានបណ្តុះបណ្តាល ហើយក៏មិនមែនជាមនុស្សបាត់បង់ក្នុងលោកីយនេះ។

ប្អូនប្រុសរបស់គាត់ អន់ទ្របានប្រាប់គាត់អំពីព្រះយេស៊ូវ។ «មុនដំបូងគាត់រកស៊ីម៉ូន ជាបងបង្កើត ក៏ប្រាប់ថា យើងបានឃើញព្រះមែស្ស៊ីហើយ (គឺប្រែថាព្រះគ្រីស្ទ)»(យ៉ូហាន ១:៤១ ទំព័រ ១១១៦)។ ពេត្រុសមិនបានក្លាយជាសិស្សរបស់ទ្រង់នៅលើកដំបូងដែលគាត់លឺអំពីព្រះយេស៊ូវនោះទេ។

នេះពិតជាសំខាន់ណាស់។ នៅក្នុងអត្ថបទមួយស្តីពី«លទ្ធិសម្រេចចិត្ដនិយម» លោក បណ្ឌិត អេ ថូសើរបានបញ្ជាក់យ៉ាងច្បាស់ថា ការបង្ខំអោយមនុស្សអធិស្ឋាន«ទទួលសេចក្ដីសង្រ្គោះ»ជាធម្មតាមិនបង្កើតឲ្យមានបរិស័ទពិតប្រាកដនោះទេ។ ពេត្រុសមិនបានធ្វើការសម្រេចចិត្តលើកដំបូងទេ ពេលគាត់បានលឺអំពីព្រះយេស៊ូវ។ បាទ ពេត្រុសចាប់អារម្មណ៍ គាត់ចង់លឺថែមទៀត។ ប៉ុន្តែវាមិនទាន់ដល់ពេលឡើយ បន្ទាប់ពីលោកយ៉ូហានបាទីស្ទត្រូវបានចាប់ខ្លួននោះពេត្រុសបានសំរេចចិត្តដើរតាមព្រះយេស៊ូដើម្បីធ្វើជាសិស្ស។

«គ្រាក្រោយដែលគេបញ្ជូនយ៉ូហានទៅផុតហើយ នោះព្រះយេស៊ូវទ្រង់យាងមកក្នុងស្រុកកាលីឡេវិញ ព្រមទាំងប្រកាសប្រាប់ដំណឹងល្អពីនគរព្រះថា ពេលវេលាបានសំរេចហើយ នគរព្រះជិតមកដល់ ដូច្នេះ ចូរប្រែចិត្ត ហើយជឿដំណឹងល្អចុះ កាលព្រះយេស៊ូវកំពុងតែយាងទៅតាមឆ្នេរសមុទ្រកាលីឡេ នោះទ្រង់ទតឃើញស៊ីម៉ូន និងអនទ្រេ ជាប្អូនកំពុងតែទំលាក់អួនក្នុងសមុទ្រ ដ្បិតគេជាអ្នកនេសាទត្រី ទ្រង់មានព្រះបន្ទូលហៅថា ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងឲ្យអ្នកនេសាទមនុស្សវិញ គេក៏ទុកអួនចោល ហើយដើរតាមទ្រង់ជា១រំពេចទៅ»(ម៉ាកុស ១:១៤-១៨ ទំព័រ ១០៤៦)។

មនុស្សគ្រប់រូបៗដែលអ្នកព្យាយាមនាំគេឲ្យស្គាល់ព្រះ នឹងមានពេលមួយដែលគេនឹងសម្រេចចិត្ដដើម្បីធ្វើជាសិស្សរបស់ព្រះគ្រិស្ដ ឬក៏អត់។ នោះគឺជាបញ្ហា នេះគឺជាចម្បាំង។ វាមិនហួសឡើយនៅពេលគាត់ កំពុងមកក្រុមជំនុំជាមួយអ្នករយះពេលពីរបីខែ ឬអាទិត្យ។ វាគឺជាការបន្ដច្បាំងដែលគេអាចបន្ដនៅច្រើនខែ ឬ សូម្បីតែច្រើនឆ្នាំ។

ការមិនដឹងថា នេះជាអ្វីដែលធ្វើឲ្យលោកគ្រេនថូន ចាន់គ្មានប្រសិទ្ធិភាពក្នុងការផ្សាយដំណឹងល្អ។ គាត់មានភាពដូចជាអ្នកសម្រេចនិយមជាច្រើនដែលគិតថា គេស្ថិត «ក្នុង» នៅពេលគេយល់ពីហេតុការណ៍ រាក់ៗនៃដំណឹងល្អ។ អ្នកសម្រេចចិត្ដនិយមដូចលោកចាន់ និងលោកវ៉ាលដ្រីបអនុញ្ញាត្ដឲ្យមនុស្សថ្មីៗទៅឆ្ងាយឆាប់ៗពេក។ គេមិនយល់ដឹងថា ការផ្សាយដំណឹងល្អដ៏ពិតគឺជាការបន្ដច្បាំង។ នោះជាមូលហេតុដែល ការផ្សាយដំណឹងល្អដ៏ពិតទាមទារប្រាជ្ញា។ «អ្នកដែលមានប្រាជ្ញារមែងចាប់បានព្រលឹងមនុស្ស»(សុភាសិត ១១:៣០ ទំព័រ ៦៨០)។ ខគម្ពីរនេះអាចបកប្រែដូចនេះថា «អ្នកមានប្រាជ្ញាជួយសង្រ្គោះព្រលឹងមនុស្ស»។ លោកបណ្ឌិត អេ ថូសើរបានប្រសាសន៍ដ៏ឆ្លៀសវៃថា

« តាមរយៈការព្យាយាមជំរុញសេចក្តីសង្រ្គោះទាំងអស់ ទៅក្នុងបទពិសោធន៍មួយនៃបទពិសោធន៍ពីរ អ្នកជំនួយនៃគ្រីស្ទសាសនាភ្លាមៗបង្ហាញពីច្បាប់នៃការអភិវឌ្ឍដែលឆ្លងកាត់គ្រប់ធម្មជាតិទាំងអស់។ ពួកគេព្រងើយកន្តើយចំពោះការញែកជាសុចរិតដែលប៉ះពាល់ដល់ការរងទុក្ខ ការលីឈើឆ្កាង និងការស្ដាប់បង្គាប់នៃការអនុវត្ដ។ គេឆ្លងកាត់តម្រូវការនៃការបណ្តុះបណ្តាលខាងវិញ្ញាណ ភាពចាំបាច់នៃការបង្កើតទម្លាប់ខាងសាសនាត្រឹមត្រូវ និងតម្រូវការក្នុងការតយុទ្ធនឹងលោកីយ អារក្ស និងសាច់ឈាម» (ភាពមិនគ្រប់គ្រាន់នៃគ្រីស្ទសាសនាភ្លាមៗ ) ។

ពេត្រុសត្រូវបានល្បងលនៅអំឡុងពេល «ក្រុមជំនុំបាក់បែក»។ អ្នកផ្សេងទៀតបានចាកចេញទៅ។ ពេត្រុសបានសម្រេចិត្ដមិនចាកចេញ។ គាត់សម្រេចចិត្ដមិនទៅជាមួយអ្នកផ្សេងទៀតឡើយ។

«តាំងពីនោះមក មានសិស្សទ្រង់ជាច្រើនដកខ្លួនថយចេញ មិនតាមទ្រង់ទៀតទេ នោះព្រះយេស៊ូវមានព្រះបន្ទូលទៅពួក១២នាក់ថា អ្នករាល់គ្នាចង់ថយទៅដែរឬ ស៊ីម៉ូន-ពេត្រុសទូលឆ្លើយថា ព្រះអម្ចាស់អើយ តើយើងខ្ញុំនឹងទៅឯអ្នកណាវិញ គឺទ្រង់ហើយ ដែលមានព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច យើងខ្ញុំក៏បានជឿ ហើយដឹងថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ពិត»(យ៉ូហាន ៦:៦៦-៦៩ ទំព័រ១១២៤)។

ព្រះយេស៊ូវមានបន្ទូលទៅពួកទាំង១២នាក់ថា «តើអ្នករាល់គ្នានឹងចេញទៅដែរឬអី?» «ស៊ីម៉ូន-ពេត្រុសទូលឆ្លើយថា ព្រះអម្ចាស់អើយ តើយើងខ្ញុំនឹងទៅឯអ្នកណាវិញ គឺទ្រង់ហើយ ដែលមានព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច»(យ៉ូហាន ៦:៦៧,៦៨)។ មានរឿងសំខាន់ចំនួន២ក្នុងអត្ថបទគម្ពីរនេះ។


1. អ្នកណាដែលចាកចេញមិនដែលលឺម្ដងទៀតឡើយ។ ក្នុងរយះពេល៦១ឆ្នាំដែលខ្ញុំបំរើព្រះ ខ្ញុំបានឃើញថា អ្នកដែលចេញទៅក្នុងពេលក្រុមជំនុំបាក់បែកមិនដែលក្លាយជាសិស្សរឹងមាំនោះទេ។ ខ្ញុំមិនដែលឃើញសូម្បីតែម្នាក់!

2. បើពេត្រុសបានចាកចេញពេលមាន «ការបាក់បែក» នោះគាត់ប្រហែលមិនបានប្រែចិត្ដឡើយ។


«គេបានចេញពីពួកយើងទៅ តែមិនមែនជាពួកយើងទេ ដ្បិតបើគេជាពួកយើងមែន នោះនឹងបាននៅជាប់ជាមួយនឹងយើងហើយ តែដែលគេបានចេញទៅ នោះដើម្បីនឹងសំដែងពីគេថា គ្រប់គ្នាមិនមែនជាពួកយើងទេ»(១យ៉ូហាន ២:១៩ ទំព័រ១៣២២)។

«គេបានប្រាប់មកអ្នករាល់គ្នាថា នៅជាន់ក្រោយបង្អស់ នឹងមានមនុស្សចំអក ដែលនឹងប្រព្រឹត្ត តាមតែសេចក្តីប៉ងប្រាថ្នាទមិលល្មើសរបស់ខ្លួន ពួកនោះជាអ្នកដែលបង្កើតបក្សពួក គឺជាមនុស្សដែលនៅដោយវិស័យសាច់ឈាម ដែលគ្មានព្រះវិញ្ញាណទេ»(យូដាស ១៨,១៩ ទំព័រ ១៣២៩)។

អ្នកដែលចាកចេញទៅបង្ហាញថា ពួកគេមិនបានឃើញសភាពពិតនៃភាពជាសិស្សរបស់គ្រីស្ទបរិស័ទឡើយ។ ក្នុងនាមជាសិស្សម្នាក់ អ្នកដែលប្រែចិត្តជឿពិតប្រាកដគឺលើសពីការទន្ទេញខគម្ពីរពីរបី ឬការជឿលើគោលលទ្ធិពីរបីទៅទៀត។ ភាពជាសិស្សរួមបញ្ចូលទាំងការសម្រេចចិត្តដើម្បីបន្ដនៅ។ ហើយមិនទំនងសោះក្នុងការចាកចេញពីព្រោះគ្មានអ្វីដែលសំខាន់សោះ«នៅខាងក្រៅនោះ»។ ពេត្រុសបានឃើញរឿងនេះ ប៉ុន្ដែគាត់មិនទាន់ប្រែចិត្ដទេ!

ខ្ញុំគិតថា អ្នកអាចឃើញថា ការជួយព្រលឹងមនុស្សឲ្យស្គាល់ព្រះគឺជាគោលបំណងធំ! វាមិនត្រឹមតែ ជាការយកឈ្មោះមក ឬឲ្យអ្នកណាម្នាក់សូត្រសេចក្ដីអធិស្ឋាន។ វាគឺជាការតស៊ូរស់នៅសម្រាប់ព្រលឹងមនុស្ស របស់មនុស្ស!

ការប្រែចិត្ដ និងភាពជាសិស្សមិនត្រឹមតែជាការបំភ្លឺអំពីព្រះយេស៊ូវនោះទេ!

«ស៊ីម៉ូន-ពេត្រុសទូលឆ្លើយថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ រួចព្រះយេស៊ូវមានព្រះបន្ទូលតបថា អ្នកស៊ីម៉ូន កូនយ៉ូណាសអើយ អ្នកមានពរ ដ្បិតមិនមែនជាសាច់ឈាម ដែលបានសំដែងឲ្យអ្នកស្គាល់ទេ គឺព្រះវរបិតានៃខ្ញុំដែលគង់នៅស្ថានសួគ៌វិញ»(ម៉ាថាយ ១៦:១៦-១៧ ទំព័រ ១០២១)។

ព្រះវរបិតាបានបង្ហាញពេត្រុសពីព្រះយេស៊ូវ។ ព្រះបានបង្ហាញពេត្រុសថា ព្រះយេស៊ូវជាព្រះ។ តែពេត្រុស មិនទាន់ប្រែចិត្ដឡើយ!! មនុស្សជាច្រើនគិតថា គាត់បានប្រែចិត្ដពេលនោះ តែគេគិតខុសហើយ!

ពេលភ្លាមដែលយ៉ូហានបានបង្ហាញពេត្រុសថា ព្រះយេស៊ូវជាព្រះ នោះពេត្រុសចាប់ផ្ដើមបដិសេធ ដំណឹងល្អ!!!

«តាំងពីគ្រានោះមក ព្រះយេស៊ូវទ្រង់ចាប់ផ្តើមប្រាប់ដល់ពួកសិស្សថា ទ្រង់ត្រូវតែយាងទៅឯក្រុងយេរូសាឡិម ហើយត្រូវរងទុក្ខជាច្រើននៅដៃនៃពួកចាស់ទុំ ពួកសង្គ្រាជ និងពួកអាចារ្យ ហើយត្រូវគេធ្វើគុតផង តែក្រោយ៣ថ្ងៃមក ទ្រង់នឹងមានព្រះជន្មរស់ឡើងវិញ នោះពេត្រុសក៏នាំទ្រង់មកជិត ចាប់តាំងទូលចំទាស់ថា ឱព្រះអង្គម្ចាស់អើយ សូមទ្រង់ប្រណីអង្គទ្រង់វិញ ការនោះមិនត្រូវមកដល់ទ្រង់ឡើយ តែទ្រង់បែរទៅមានព្រះបន្ទូលនឹងគាត់ថា សាតាំងអើយ ចូរថយទៅក្រោយអញទៅ ឯងជាសេចក្តីបង្អាក់ដល់ចិត្តអញ ព្រោះមិនចេះគិតតាមគំនិតនៃព្រះសោះ គឺគិតតាមតែគំនិតរបស់មនុស្សលោកវិញ»(ម៉ាថាយ ១៦:២១-២៣)។

ពេត្រុសបានទាស់ទទឹងនឹងដំណឹងល្អ។ គាត់សូម្បីតែបន្ទោសព្រះយេស៊ូវដោយសារទ្រង់មានបន្ទូលថា ទ្រង់ នឹងសុគតលើឈើឆ្កាង ហើយនឹងត្រូវប្រោសឲ្យរស់ពីសុគតឡើងវិញ។ គាត់បានបដិសេធដំណឹងល្អ! ដូច្នេះ មនុស្សម្នាក់អាចធ្វើជាអ្នកដើរតាមព្រះយេស៊ូវច្រើនឆ្នាំ ហើយនៅតែជាការសរសេរ និងការច្បាំង។ ច្បាស់ណាស់!

ពេត្រុសបានអួតអំពីជំនឿរបស់គាត់ថា គាត់ជាគ្រីស្ទានមាំម្នាក់។ នៅយប់មុនពេលដែលព្រះយេស៊ូវត្រូវគេឆ្កាង នោះពេត្រុសបាននិយាយទៅកាន់ទ្រង់ថា «ទោះបីជាទូលបង្គំត្រូវស្លាប់ជាមួយទ្រង់ក៏ដោយ គង់តែទូលបង្គំមិនបដិសេធទ្រង់ឡើយ» (ម៉ាថាយ ២៦:៣៥ ទំព័រ ១០៣៨) ។ តែប៉ុន្មានម៉ោងក្រោយមកពេត្រុសបានបដិសេធព្រះយេស៊ូវបីដង!

ពេត្រុសមិនទាន់ប្រែចិត្ដនៅឡើយទេ! គាត់បានរត់ចេញពីព្រះយេស៊ូវនៅពេលគាត់ត្រូវគេចាប់ខ្លួនទ្រង់នៅគេតសេម៉ានី។ គាត់បានបដិសេធព្រះគ្រីស្ទបីដងខ្លាំងៗ។ ពេត្រុសធ្លាប់ជាសិស្សព្រះយេស៊ូវជាមួយអ្នកផ្សេងទៀត ប៉ុន្តែបញ្ហារបស់គាត់មិនទាន់ចប់នៅឡើយទេ។ គាត់មិនទាន់ប្រែចិត្ដទេ។ គាត់មិនបានសូម្បីតែនៅក្នុង «នៅក្នុង»នៅឡើយទេ!

គាត់មិនទាន់ប្រែចិត្ដឡើយរហូតដល់ព្រះយេស៊ូវបានរស់ពីសុគតឡើងវិញ ពេលហើយដែលពេត្រុសបានប្រែចិត្ដចុងក្រោយ។ វាត្រូវបានកត់ទុកក្នុងយ៉ូហាន ២០:២២

«ទ្រង់មានព្រះបន្ទូលដូច្នោះ រួចក៏ផ្លុំលើគេ{ពេត្រុស និងអ្នកផ្សេងទៀត}ទាំងមានព្រះបន្ទូលថា ចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ»(យ៉ូហាន ២០:១៩-២២ ទំព័រ១១៤៤)។

អ្នកអត្ថាធិប្បាយពន្យល់ឈ្មោះចន អេឡិកខូតបានប្រាប់យើងថា សាវកយ៉ូហាន«បានចងចាំពីឥទ្ធិពលនៃពេលវេលានោះទៅលើជីវិតអនាគតរបស់ពួកគេដែលជាកំណើតថ្មីខាងវិញ្ញាណថ្មី ដែលពួកគេត្រូវបានហៅចេញពីសេចក្ដីស្លាប់ទៅក្នុងជីវិត» (ការអត្ថាធិប្បាយរបស់អេលិកខូតនៅលើព្រះគម្ពីរទាំងមូល) ។ ហើយពិតណាស់លោកបណ្ឌិត ជេ វើណោនបាននិយាយថា នេះគឺជាពេលដែលលោកពេត្រុសបានសំអាតជាថ្មី ទាំងបានកើតជាថ្មីនៅយប់ដែលព្រះយេស៊ូវបានរស់ពីសុគតឡើងវិញ! (សូមមើលព្រះគម្ពីរនៅយ៉ូហាន ២០:២២) ។

នោះជាពេលដែលពេត្រុសបានទទួលជឿទ្រង់ពេញលេញ។ ឆាប់ៗមក គាត់បានក្លាយជាសាវកក្លា ហានម្នាក់ដែលអធិប្បាយនៅថ្ងៃបុណ្យទី៥០ នៅពេលមនុស្ស៣ពាន់នាក់បានសង្រ្គោះ។ ក្រោយមកគាត់ បានស្លាប់សម្រាប់ព្រះគ្រិស្ដជាជាងការបដិសេធទ្រង់។ តែមុនការទាំងអស់នោះ ពេត្រុសបានឆ្លងកាត់ការចាប់ផ្ដើមក្លែងក្លាយ ការបរាជ័យ បញ្ហា និងការយល់ឃើញ។

តើអ្នកអាចឃើញថា ការជួយព្រលឹងមនុស្សម្នាក់គឺជារឿងធ្ងន់ធ្ងរ និងតស៊ូខ្លាំងឬទេ? វាមិនអាចធ្វើបានទេតាមរយៈការហៅទូរស័ព្ទឬការអធិស្ឋាន។ វាគឺជាការតស៊ូជីវិតសម្រាប់ព្រលឹងរបស់បុរសឬស្ត្រី។ វានឹងទាមទារការអធិស្ឋានរបស់អ្នក។ វានឹងត្រូវការប្រាជ្ញា វានឹងត្រូវការការខិតខំ វានឹងត្រូវការពេលវេលា។ ប្រសិនបើអ្នកជួយព្រលឹងមនុស្សតែម្នាក់គត់បានសង្រ្គោះក្នុងមួយជីវិតរបស់អ្នក នោះអ្នកនឹងបានពរ។ អ្នកបានធ្វើច្រើន អ្នកធ្វើបានល្អហើយ។ ខ្ញុំអធិស្ឋានថាអ្នកនឹងអាចធ្វើវាបាន។

តើការនេះហាក់ដូចជាយូរពេកដើម្បីដើរតាមឬទេ? តើការនេះហាក់ដូចជាពិបាក និងយូរពេកឬទេ? ព្រះយេស៊ូវមានបន្ទូលថា «តែឯទ្វារដែលនាំទៅឯជីវិត នោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ»(ម៉ាថាយ ៧:១៤ ទំព័រ១០០៤)។

តែសូមឲ្យយើងប្រាប់ពីពាក្យចុងក្រោយរបស់លោកពេត្រុសចំពោះមេរៀននេះ។ វាគឺជាពាក្យចុងក្រោយរបស់ពេត្រុស មុនពេលគេបានឆ្កាងគាត់

«ចូរឲ្យអ្នករាល់គ្នាចំរើនឡើងក្នុងព្រះគុណ ហើយក្នុងការស្គាល់ដល់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា សូមឲ្យទ្រង់បានសិរីល្អនៅជាន់ឥឡូវនេះ ដរាបដល់អស់កល្បជានិច្ច»(២ពេត្រុស ៣:១៨ ទំព័រ ១៣២០)។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។