Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


គ្រីស្ទានក្លែងក្លាយដែលត្រូវបានរកឃើញ!

THE FALSE CHRISTIAN DISCOVERED!
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់ពេលព្រឹក កក្កដា ៧ ២០១៩
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, July 7, 2019

«មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ គឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌វិញទេតើ នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើននិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ តើយើងខ្ញុំមិនបានទាយដោយនូវព្រះនាមទ្រង់ ហើយដេញអារក្សដោយនូវព្រះនាមទ្រង់ ព្រមទាំងធ្វើការឫទ្ធិបារមីជាច្រើន ដោយនៅព្រះនាមទ្រង់ទេឬអី នោះខ្ញុំនឹងនិយាយដោយត្រង់ថា អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ»(ម៉ាថាយ ៧:២១-២៣)។


ខ្ញុំយកអត្ថបទគម្ពីររបស់ខ្ញុំពីខ២១

«មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ គឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌វិញទេតើ» (ម៉ាថាយ ៧:២១)។

សេចក្ដីអធិប្បាយនេះមិនផ្ដោតសំខាន់លើគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំនោះទេ។ វាផ្តោតសំខាន់លើព្រះបន្ទូលរបស់ ព្រះគ្រិស្ដ និងការពន្យល់របស់អ្នកអត្ថាធិប្បាយពន្យល់ដ៏ជាពួកបរិសុទ្ធអស្ចារ្យឈ្មោះ ម៉ាថាយ ម៉ែដ(១៦២៩ -១៦៩៩)។ អ្នកអត្ថាធិប្បាយពន្យល់ឈ្មោះជ៉ោន ម៉ាខាដឺបានយល់ស្របយ៉ាងត្រឹមត្រូវជាមួយសៀវភៅរបស់ លោកម៉ែដដែលមានចំណងជើងថា គ្រីស្ទានស្ទើរតែទាំងអស់ដែលត្រូវបានរកឃើញ។ ខ្ញុំក៏យល់ស្របដែរ។

«មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ គឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌វិញទេតើ» (ម៉ាថាយ ៧:២១)។

មនុស្សម្នាក់អាចដឹងច្រើនអំពីព្រះគ្រិស្ដ ហើយនៅតែបាត់បង់។ ពួកផារ៉ាស្សីមានចំណេះច្រើន ប៉ុន្ដែ គេជាពូជមានពុត។ ពុទ្ធោអើយ មានមនុស្សច្រើនដែលដឹងច្រើនអំពីព្រះ តែគេទៅឋាននរក។ ដើម្បីត្រឹមតែ ដឹងឲ្យច្រើនទៀតត្រូវបានផ្តោតលើភាពងើយង្ងល់។ ការដឹងដើម្បីចង់អួតខ្លួនគឺគ្មានប្រយោជន៍នោះទេ។ ការ ដឹង និងការអនុវត្ដពីអ្វីដែលអ្នកដឹងគឺជាគ្រិស្ដសានាពិតប្រាកដ!

+ + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + +

សេចក្ដីអធិប្បាយរបស់យើងអាចមានលើទូរស័ព្ទដៃរបស់អ្នឥឡូវ
សូមទៅ WWW.SERMONSFORTHEWORLD.COM.
សូមចុចលើប៉ុតុងពណ៌បៃតងជាមួយពាក្យ «អែប»លើវា។
សូមធ្វើតាមការណែនាំបន្ទាប់មកទៀត
+ + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + +

មនុស្សម្នាក់អាចមានអំណោយទានខាងវិញ្ញាណដ៏អស្ចារ្យ ហើយត្រូវបានបាត់បង់។ អំណោយនៃការអធិស្ឋានគឺជាអំណោយទានខាងវិញ្ញាណ។ មនុស្សម្នាក់អាចអធិស្ឋានយ៉ាងអស្ចារ្យហើយនៅតែបាត់បង់។ បុរសម្នាក់អាចមានអំណោយទាននៃការផ្សព្វផ្សាយហើយមិនត្រូវបានសង្រ្គោះឡើយ។ យូដាសគឺជាគ្រូអធិប្បាយដ៏អស្ចារ្យ។ យូដាសបាននិយាយថា « ព្រះអម្ចាស់អើយ! យើងខ្ញុំបានផ្សាយដំណឹងអំពីព្រះនាមរបស់ទ្រង់ហើយអាចដេញអារក្សដោយនូវព្រះនាមរបស់ទ្រង់បាន»។ បុរសម្នាក់អាចជួយអ្នកដទៃតាមរយៈការអធិស្ឋាននិងការអធិប្បាយរបស់គាត់ហើយនៅតែមិនអាចជួយខ្លួនឯងបាន។

អំណាចនៃការអធិប្បាយ និងការអធិស្ឋានមិនអាស្រ័យលើសិទ្ធិអំណាចរបស់គ្រូអធិប្បាយនោះទេ តែអាស្រ័យលើអំណាចរបស់ព្រះដែលប្រទានពរ។ មានអ្នកខ្លះអាចប្រែចិត្ដដោយសារការអធិប្បាយរបស់គាត់ ប៉ុន្ដែគ្រូគង្វាលខ្លួនឯងផ្ទាល់នឹងត្រូវធ្លាក់ទៅក្នុងនរក! លោកផិនដិនថុបានអធិប្បាយទៅកាន់សាន់ដឺរនៅសម័យម្ចាស់ក្សត្រីម៉ារីដោយក្រោកឈរឡើងដើម្បីប្រកាសដំណឹងល្អ ហើយក្រោយមកទៀតបានក្លាយជាអ្នកបោះបង់ចោលព្រះ ទាំងត្រូវបានធ្លាក់ទៅឋាននរក! ខ្ញុំស្គាល់យុវជនដែលជាគ្រូគង្វាលដែលពូកែ ប៉ុន្ដែក្រោយមកវាត្រូវបានបង្ហាញថាគ្រាន់តែជាមនុស្សមានពុតប៉ុណ្ណោះ! បុរសម្នាក់អាចអធិប្បាយដូចជាសាវកម្នាក់ហើយអធិស្ឋានដូចជាទេវតា តែគាត់អាចមានចិត្ដដូចអារក្ស! បុរសម្នាក់អាចមានអំណោយដ៏អស្ចារ្យបំផុតប៉ុន្តែជាមនុស្សបាត់បង់។ អ្នកត្រួតត្រាដ៏អស្ចារ្យម្នាក់បាននិយាយថា «មនុស្សក្រអើយ ហើយមនុស្សដែលមិនចេះអក្សរអាចទៅដល់ឋានសួគ៌ ខណៈពេលដែលមនុស្សដែលមានចំណេះវិជ្ជាទាំងអស់នឹងធ្លាក់ទៅក្នុងឋាននរក»។ បុរសម្នាក់អាចមានអំណោយទានដ៏អស្ចារ្យបំផុតហើយនៅតែជាមនុស្សបាត់បង់ម្នាក់។ ព្រះគុណដ៏ពិតតែមួយមានតម្លៃជាងអំណោយដប់ផោន។ យូដាសដើរតាមព្រះគ្រីស្ទ! គាត់បានប្រកាសដំណឹងល្អរបស់ព្រះគ្រិស្ដ គាត់បានដេញអារក្សក្នុងព្រះនាមព្រះគ្រិស្ដ គាត់បានបរិភោគនិងផឹកនៅតុតែមួយជាមួយព្រះគ្រិស្ដ។ ប៉ុន្ដែយូដាសគ្រាន់តែជាមនុស្សកំពុតដែលបានទៅ«កន្លែងរបស់គាត់»នៅក្នុងឋាននរក! អ្នកដែលធ្វើពុតជាមនុស្សបរិសុទ្ធ តែមិនប្រតិបត្តិតាមព្រះ«មានឬកពារជាអ្នកគោរពប្រតិបត្ដិដល់ព្រះ តែមិនទទួលស្គាល់អំណាចរបស់ព្រះ»។

មនុស្សម្នាក់អាចប្រកាសថា គេជាគ្រីស្ទាន តែមិនដែលផ្លាស់ប្ដូរចិត្ដរបស់គេឡើយ។ គេជាមនុស្ស មានពុតដែលសំដែងខ្លួនធ្វើជាគ្រីស្ទានល្អម្នាក់ តែគេពេញដោយអំណួតនិងការបះបោរ។ មនុស្សជាច្រើន សំដែងខ្លួនជាសុចរិត តែគេពាក់មាស់នៃការសុចរិតរបស់គេ ដើម្បីលាក់កំបាំងអំណួត និងការបះបោរនៃចិត្ដ របស់គេ។ នោះនិយាយពីមនុស្សដែលឆ្លងកាត់សាលាគម្ពីរ និងត្រូវបានចាត់តាំង។ តែចិត្ដគេមិនផ្លាស់ប្ដូរ ឡើយ។ ដូច្នេះគេចេញពីក្រុមជំនុំយើងដើម្បីដើរតាមស្រ្ដីបាត់បង់ដែលស្អាតម្នាក់។ «លោកដេម៉ាសបានចាក ចោលខ្ញុំ ដោយព្រោះគាត់ស្រឡាញ់លោកីយនេះ»(២ធីម៉ូថេ ៤:១០)។ នោះរៀបរាប់ពីលោកគ្រេនថូន អឹល ដែលត្រឹមតែបង្ហាញខ្លួនជាមនុស្សមានពុត នៅពេលអំណួត និងការបះបោររបស់គាត់បានត្រូវមើលឃើញ នៅពេលម៉ាស់របស់គាត់ត្រូវដោះចេញ ហើយយើងឃើញគាត់ថា ជាមនុស្សមានពុត។

«នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើននិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ តើយើងខ្ញុំមិនបានទាយដោយនូវព្រះនាមទ្រង់ នោះខ្ញុំនឹងនិយាយដោយត្រង់ថា អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ

កណ្តុរអាចរស់នៅក្នុងផ្ទះមួយ ប៉ុន្តែនៅពេលដែលផ្ទះហាក់ដូចជាដួលរលំពួកគេរត់គេចព្រោះពួកគេរកកន្លែងសុវត្ថិភាពមួយផ្សេងទៀត។ ថ្ងៃសប្បាយរីករាយនៅក្នុងព្រះវិហារនាំមនុស្សលាក់ពុតមិនពិតជាច្រើនចូលក្នុងវា។ តែនៅពេលដែលក្រុមជំនុំរង្គើរ នោះពួកគេនឹងរត់ទៅដោយបង្ហាញថា ពួកគេមិនមែនជាគ្រីស្ទានពិត មិនថាពួកគេបាននិយាយអ្វីពីមុនក៏ដោយ។ នេះគឺជាភាពពិតរបស់ពួកគេខ្លះ។

មនុស្សម្នាក់បាននិយាយថា «បើទ្រង់នាំខ្ញុំទៅឯណា ខ្ញុំនឹងធ្វើតាម ទោះបីជាខ្ញុំជួបបញ្ហា ឬទុក្ខលំ បាកក្ដី ព្រះយេស៊ូវបានប្រទានជីវិតដល់ខ្ញុំ។ ចូរសរសើរព្រះនាមដ៏វិសេស ព្រះយេស៊ូវ»។ តែម្នាក់នោះជាអ្នក ទីមួយដែលរត់ចេញពីក្រុមជំនុំយើងនៅពេលការបាក់បែកចាប់ផ្ដើម។

ស្រ្ដីជនជាតិចិនម្នាក់បាននិយាយថា «ខ្ញុំចង់ឲ្យអ្នកដទៃដឹងពីការអស្ចារ្យដែលព្រះបានធ្វើសម្រាប់ខ្ញុំ សូមឲ្យព្រះប្រើជីវិតខ្ញុំដើម្បីធ្វើជាទីបន្ទាល់សម្រាប់ទ្រង់»។ តែនាងបានរត់ចេញពីក្រុមជំនុំសូម្បីតែមុនពេល មានការបាក់បែកគ្នា!

បុរសវ័យក្មេងជនជាតិចិនម្នាក់ទៀតបាននិយាយថា«ខ្ញុំមិនអាចបង្ហាញពីការអស្ចារ្យដែលព្រះយេស៊ូវបានសង្រ្គោះខ្ញុំបានឡើយ ខ្ញុំចង់អោយអ្នកដទៃដឹងពីការអស្ចារ្យដែលព្រះគ្រីស្ទបានធ្វើសំរាប់ខ្ញុំ»។ ហើយបានបង្ហាញថាពាក្យរបស់គាត់គ្មានន័យអ្វីឡើយ។ គាត់នៅតែជាមនុស្សលាក់ពុតដែលវង្វេងហើយទៅឋាននរក!

យុវជនម្នាក់មកពីប្រទេសវៀតណាមបាននិយាយថា «ដោយសារសេចក្ដីស្រឡាញ់ដែលព្រះយេស៊ូវមានចំពោះខ្ញុំ នោះខ្ញុំមិនអាចស្រឡាញ់ទ្រង់បានគ្រប់គ្រាន់ទេ»។ មួយឆ្នាំក្រោយមកគាត់បានក្បត់ព្រះអង្គសង្រ្គោះ ហើយបានចាកចេញពីព្រះវិហារជាមួយលោកចាន់ដែលក្បត់ព្រះ។

និស្សិតវ័យក្មេងម្នាក់ទៀតបាននិយាយថា «ខ្ញុំសូមអរគុណព្រះជាម្ចាស់ដែលបានសំអាតខ្ញុំតាមរយៈព្រះលោហិតដ៏ថ្លៃវិសេសរបស់ព្រះយេស៊ូវគ្រីស្ទ។ សូមសរសើរតម្កើងព្រះជាម្ចាស់! បើស្តាប់មើលទៅពិតជាល្អមែនទេ? ប៉ុន្តែភ្លាមៗបន្ទាប់ពីនាងបាននិយាយដូច្នោះ នាងបានត្រលប់ទៅរកអំពើបាបក្នុងលោកីយហើយបានចាកចេញពីក្រុមជំនុំរបស់យើង។

ក្មេងស្រីជនជាតិជប៉ុន / អាមេរិកម្នាក់បាននិយាយថា «ទីបន្ទាល់របស់ខ្ញុំគឺសាមញ្ញណាស់។ ខ្ញុំបានជឿទុកចិត្ដលើព្រះយេស៊ូវ ហើយទ្រង់បានសង្រ្គោះខ្ញុំ» ហើយនាងបានសងគាត់ដោយចាកចេញពីក្រុមជំនុំដោយទៅជាមួយលោកចាន់ដែលក្បត់ព្រះ!

បុរសជនជាតិម៉ិចស៊ិកូម្នាក់បាននិយាយថា «ខ្ញុំត្រូវបានបង្ហាញសេចក្តីមេត្តាករុណាដោយព្រះអង្គសង្រ្គោះដែលពេញដោយសេចក្តីស្រឡាញ់ ហើយខ្ញុំមិនដែលភ្លេចពីការនេះទេ» ប៉ុន្តែមិនយូរប៉ុន្មានក្រោយមក គាត់បានភ្លេចនូវអ្វីដែលគាត់បាននិយាយ ហើយបានរត់តាមលោកចាន់ដែលក្បត់ព្រះ។ ខ្ញុំមានរូបថតគាត់ឈរជាមួយមនុស្សមានពុតដែលបះបោរដែលជាលោកចាន់ដ៏ក្បត់ព្រះ។

ស្ត្រីវ័យក្មេងម្នាក់មកពីប្រទេសចិនបាននិយាយថា«ព្រះយេស៊ូវស្រឡាញ់ខ្ញុំណាស់! ឥឡូវនេះខ្ញុំចង់ច្រៀងសំរាប់ព្រះអង្គសង្រ្គោះរបស់ខ្ញុំគឺព្រះយេស៊ូវគ្រីស្ទ!» បើស្តាប់មើលទៅល្អណាស់ មែនទេ? ប៉ុន្តែមិនយូរប៉ុន្មាននាងបានក្បត់ក្រុមជំនុំរបស់យើងហើយបានរត់ចេញជាមួយចាន់ដែលក្បត់ព្រះ!

មានគេប្រាប់ខ្ញុំថា«លោកបណ្ឌិត ហាយមើស៍ កុំយកប្រជាជនចិនកាន់តែច្រើនមក។ ពួកគេសុទ្ធតែជាមនុស្សពុតដែលមានមុខពីរ»។ ពិតប្រាកដណាស់ លើកលែងតែពួកគេបានប្រែចិត្ដពិតប្រាកដ បើមិនដូច្នោះ ពួកគេនឹងវង្វេងដូចអ្នកដែលខ្ញុំបានលើកឡើងនៅទីនេះ។ ព្រះយេស៊ូវបានមានបន្ទូលថា«អ្នកត្រូវតែកើតជាថ្មី» (យ៉ូហាន ៣: ៧) ។

«ព្រះគុណថោក» និង «ការជឿស្រួលៗ»ជាពាក្យថ្មី តែ «លទ្ធិអែនថីណូមៀន»មិនថ្មីឡើយ។ លោកម៉ាទីន លូសើរ(១៤៨៣-១៥៤៦)បានប្រាប់ពីឃ្លានោះដល់យើង។ វាសំដៅលើអ្នកណាដែលចង់បាន ប្រយោជន៍នៃសេចក្ដីសង្រ្គោះ តែទាំងអស់នោះមិនមែនជាភារះកិច្ច (Soli Deo Gloria Publications, jacket cover of Matthew Mead’s The Almost Christian Discovered, foreword by John MacArthur)។

ម្នាក់ក្នុងចំណោមមនុស្សដែលបានក្បត់ជំនឿរបស់លោកចាន់និយាយថា «លោកបណ្ឌិត ហាយមើស៍គិតថា គ្មាននរណាម្នាក់អាចបានសង្រ្គោះបានទេលើកលែងតែពួកគេចូលរួមក្នុងក្រុមជំនុំរបស់គាត់»។ មនុស្សបោះបង់ចោលព្រះដូចគាត់នឹងកុហក ដើម្បីឲ្យពួកគេនៅតែបាត់បង់ក្នុងអំពើបាបដ៏អាក្រក់របស់គេ។ ហើយខ្ញុំមិនភ្ញាក់ផ្អើលទេដែលបុរសកុហកបែបនេះ ព្រោះគាត់ដឹងច្បាស់ថា ខ្ញុំមិនដែលនិយាយអញ្ចឹងទេហើយខ្ញុំក៏មិនជឿដែរ។

តែខ្ញុំជឿថាក្រុមជំនុំគឺជា«រូបកាយរបស់ព្រះគ្រីស្ទ» (អេភេសូរ ៤:១២)។ អ្នកដែលចាកចេញពីព្រះវិហាររបស់ទ្រង់ធ្វើឱ្យរូបកាយរបស់ទ្រង់ចុះខ្សោយ។ អ្នកដែលវាយប្រហារព្រះវិហាររបស់ទ្រង់វាយប្រហាររូបកាយរបស់ទ្រង់។ អ្នកដែលបំបែកបំបាក់ព្រះវិហាររបស់ទ្រង់បំបែកបំបាក់រូបកាយរបស់ទ្រង់។ អ្នកដែលមិនមែនជាសមាជិកនៃព្រះវិហាររបស់ទ្រង់មិនមែនជាសមាជិកនៃរូបកាយរបស់ទ្រង់ទេ។ អ្នកផ្សាយដំណឹងល្អថ្មីៗជាច្រើនមិនយកចិត្ដទុកដាក់នឹងបទគម្ពីរទេ។ នោះហើយជាមូលហេតុដែលពួកគេបោះបង់ចោលព្រះកាយរបស់ព្រះគ្រីស្ទ!

អ្នកខ្លះហៅថា «សញ្ញាសំគាល់» (landmark)។ ខ្ញុំមិនខ្វល់ពីអ្វីដែលអ្នកហៅនោះទេ វាគឺជាតំណែងតាមបទគម្ពីរ។ ក្រុមជំនុំគឺជា «រូបកាយរបស់ព្រះគ្រិស្ដ»។ នៅព្រឹកនេះ ខ្ញុំកំពុងសូមឲ្យអ្នកមករកព្រះយេស៊ូវ។ ទ្រង់បានរស់ពីសុគតឡើងវិញ។ ទ្រង់អង្គុយ នៅខាងស្ដាំដៃព្រះវរបិតានៅស្ថានសួគ៌។ សូមករកព្រះយេស៊ូវទៅ។ សូមបែរចេញពីលោកីយនេះ និងអំពើ បាប។ សូមទទួលជឿព្រះយេស៊ូវទៅ ទ្រង់នឹងសំអាតបាបអ្នកដោយព្រះលោហិតដ៏វិសេសរបស់ទ្រង់! សូម ទទួលជឿព្រះយេស៊ូវ នោះអ្នកនឹងក្លាយជារូបកាយរបស់ទ្រង់ ដែលជាក្រុមជំនុំ។ អាម៉ែន។

បើអ្នកចង់និយាយជាមួយយើងអំពីការទទួលជឿព្រះយេស៊ូវ នោះសូមមកឈរនៅជួរខាងមុខនេះ ឥឡូវ។ ខណះដែលយើងច្រៀងបទលេខ៥ «ដូចជាខ្ញុំដែរ» សូមមក។

ដូចជាខ្ញុំដែរដោយគ្មានការអង្វរ តែឈាមរបស់ទ្រង់បានបង្ហូរសម្រាប់ខ្ញុំ
ហើយថា ទ្រង់ដេញតាមខ្ញុំឱ្យមករកទ្រង់ កូនចៀមនៃព្រះអើយ ខ្ញុំមក! ខ្ញុំមក!

ដូចខ្ញុំដែរហើយខ្ញុំមិនរង់ចាំទេដើម្បីបំបាត់ព្រលឹងខ្ញុំចេញពីភាពងងឹតនៃអំពើបាប
ចំពោះព្រះលោហិតរបស់ទ្រង់ដែលអាចសំអាតកន្លែងនីមួយៗបាន ខ្ញុំនឹងមក! ខ្ញុំមក!

ដូចខ្ញុំដែរទោះបីត្រូវបានគេបោះចោលដោយមានជម្លោះជាច្រើនមានការសង្ស័យជាច្រើន
ការប្រយុទ្ធនិងការភ័យខ្លាចនៅខាងក្នុងគ្មានកូនចៀមនៃព្រះ ខ្ញុំមក! ខ្ញុំមក!
   («ដូចជាខ្ញុំដែរ»ដោយលោកឆោឡូថេ អេលីអត់ ១៧៨៩-១៨៧១ ប្ដូរដោយគ្រូគង្វាល)។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។