Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


ព្រះគម្ពីរ និងជនក្បត់ចំពោះក្រុមជំនុំតាមតំបន់

THE BIBLE AND TRAITORS TO A LOCAL CHURCH
(Cambodian)

សេចក្ដីអធិប្បាយមួយត្រូវបានសរសេរដោយលោកបណ្ឌិត អោ អឹល ហាយមើស៍ ជេអោ ហើយអធិប្បាយដោយលោករេវ យ៉ូហានសាំយ៉អែល ខាហ្គិន
នៅក្រុមជំនុំបាទីស្ទថាបាណាខលឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់ព្រឹក វិច្ជិការ ៤ ២០១៨
A sermon written by Dr. R. L. Hymers, Jr.
and preached by Rev. John Samuel Cagan
at the Baptist Tabernacle of Los Angeles
Lord’s Day Morning, November 4, 2018

«គេបានចេញពីពួកយើងទៅ តែមិនមែនជាពួកយើងទេ ដ្បិតបើគេជាពួកយើងមែន នោះនឹងបាននៅជាប់ជាមួយនឹងយើងហើយ តែដែលគេបានចេញទៅ នោះដើម្បីនឹងសំដែងពីគេថា គ្រប់គ្នាមិនមែនជាពួកយើងទេ»(១យ៉ូហាន ២:១៩)។


លោកអាល់ប៊ឺត ខែមមឹស និងលោកជីន ប៉ុលសាត្រេជាទស្សនៈវិទូដែលមានប្រជាប្រិយភាពខាង ការបង្រៀនពីជីវភាពរស់នៅ។ ទស្សនៈវិទ្យារបស់គេជះឥទ្ធិពលខ្លាំងទៅលើគំនិតមនុស្សភាគច្រើន នៅសព្វថ្ងៃនេះ ទោះបីជាគេប្រហែលមិនយល់ដឹងក៏ដោយ។ លោកបណ្ឌិតអោ ស៊ី ស្ព្រោលបា្រប់ថា «យើងជួបប្រទះ ឥទ្ទិលពលនៃការបង្រៀនពីជីវភាពរស់នៅរាល់ថ្ងៃ ហើយជាក់ស្ដែងណាស់ វានៅគ្រប់ផ្នែកទាំងអស់នៃវប្បធម៌ របស់យើង។ រាល់ថ្ងៃយើងកំពុងតែរស់នៅក្រោមឥទ្ធិពលរបស់វា» (Dr. R. C. Sproul, Lifeviews, Fleming H. Revell, 1986, p. 49)។

ផ្ទៃរឿងចម្បងរបស់លោកខែមមឹស និងលោកសាត្រនៃការបង្រៀនពីជីវភាពរស់នៅសង្កត់ធ្ងន់លើ «ភាពឯកោររបស់មនុស្សលោកនៅក្នុងលោកីយនេះដែលគ្មានព្រះ» (Dr. John Blanchard, តើព្រះជឿលើមនុស្សមិនជឿថាមានព្រះឬទេ? Evangelical Press, 2000, p. 138)។

តើលោកអោ ស៊ី ស្ព្រោលថាត្រូវឬទេនៅពេលគាត់ប្រាប់ថា យើងរស់នៅ «ក្រោមឥទ្ធិពល»នៃទស្ស នៈវិទ្យានេះរាល់ថ្ងៃ? បាទ ខ្ញុំគិតថា គាត់ថាត្រូវ។ នោះជាមូលហេតុដែលផ្ទៃរឿងនៃភាពឯកោរជាបញ្ហាធំ ជា ពិសេសចំពោះមនុស្សវ័យក្មេង។ បើអ្នកមិនដល់ថាទស្សនៈវិទ្យាមកពីណា ឬមកពីអ្នកណា នោះអ្នកនៅតែ មានអារម្មណ៍ពីវា «ភាពឯកោររបស់មនុស្សលោកក្នុងលោកីយនេះដែលគ្មានព្រះ»។ ឃ្លានោះត្រឹមត្រូវជាពិត មនុស្សវ័យក្មេងទាំងអស់មានអារម្មណ៍ពីវា «ភាពឯកោររបស់មនុស្សលោកក្នុងលោកីយនេះដែលគ្មានព្រះ»។

ដ្បិតអ្នកអាចដឹងពីភាពឯកោរនៅក្នុងបន្ទប់ដែលមានមនុស្សច្រើន។ អ្នកអាចនៅឯកន្លែងរាំរែក ឬ នៅក្នុងផ្សារទំនើបដែលមានមនុស្សច្រើន តែនៅតែមានអារម្មណ៍ឯកោរ។ មានក្មេងជំទង់ម្នាក់បានប្រាប់ លោកគ្រូគង្វាលរបស់យើងថា «ខ្ញុំឯកោរណាស់ ខ្ញុំមិនដឹងធ្វើអ្វីឡើយ»។ ប៉ុន្មានអាទិត្យមុនគាត់បានសំឡាប់ ខ្លួនឯង។ សព្វថ្ងៃនេះមនុស្សវ័យក្មេងភាគច្រើនរងទុក្ខដោយសារមានអារម្មណ៍ឯកោរ។ វាកើតឡើងចេញពី ការបង្រៀនខាងជីវភាពរស់នៅដែលត្រូវបានជ្រាបចូល «គ្រប់ផ្នែកនៃវប្បធម៌របស់យើង»។

ភាពឯកោរគឺជាបញ្ហា តែតើអ្វីទៅជាថ្នាំបន្សាប? តើអ្វីទៅជាថ្នាំព្យាបាល? ថ្នាំព្យាបាលគឺជាការ ស្គាល់ព្រះយេស៊ូវគ្រិស្ដដោយផ្ទាល់ និងការមានចំណែកជាមួយគ្រួសាររបស់ព្រះក្នុងក្រុមជំនុំ។ យើងនឹងផ្ដល់ ចម្លើយនៃការបង្រៀនពីជីវភាពរស់នៅ នៅពេលយើងថា «ហេតុអ្វីឯកោរ? សូមមកក្រុមជំនុំ! ហេតុអ្វីនៅ បាត់បង់? សូមមករកព្រះយេស៊ូវគ្រិស្ដ ដ៏ជាព្រះរាជបុត្រានៃព្រះ!» យើងកំពុងឆ្លើយសំណួរលោកខែមមឹស និងលោកសាត្រេ និងការបង្រៀនពីជីវភាពរស់នៅទូទៅនៅពេលយើងប្រាប់ពីការនោះ! យើងកំពុងតែឆ្លើយ សំណួរពីការឈឺក្បាល ឯកោរដែលលោកីយសម័យនេះគ្មានចម្លើយឡើយ! សូមស្រែកពីវា សូមខ្សិបពីវា! សូមប្រាប់វាឲ្យលឺពាសពេញ! ហេតុអ្វីនៅឯកោរ? សូមមកក្រុមជំនុំ! ហេតុអ្វីនៅបាត់បង់? សូមមករកព្រះ យេស៊ូវគ្រិស្ដ ដ៏ជាព្រះរាជបុត្រានៃព្រះ!

តែមានអ្នកខ្លះដែលចង់បានមួយ តែមិនចង់បានផ្សេងទៀត។ គេចង់បានមិត្ដភាពនៅក្នុងក្រុមជំនុំ ដោយមិនប្រែចិត្ដទៅរកព្រះយេស៊ូវគ្រិស្ដ។ ចុងបញ្ចប់វានឹងទៅរួចឡើយ។ វាត្រូវតែទៅទន្ទឹមគ្នាទាំងអស់។ នោះជាវិធីក្នុងសាសនាគ្រិស្ដ មិត្ដភាពក្នុងក្រុមជំនុំ និងការប្រែចិត្ដទៅរកព្រះគ្រិស្ដទៅទន្ទឹមគ្នា។ អ្នកមិនអាច មានមួយអត់មួយនោះទេ។

នេះជាអ្វីដែលកើតឡើង បើអ្នកព្យាយាមមានការប្រកបគ្នាដោយមិនប្រែចិត្ដ។ ចុងក្រោយការប្រក បគ្នានឹងត្រូវកាត់ផ្ដាច់។ មិនយូរមិនឆាប់វាងនឹងឈប់មាន។ នោះជាអ្វីដែលអត្ថបទគម្ពីរយើងកំពុងប្រាប់។

«គេបានចេញពីពួកយើងទៅ តែមិនមែនជាពួកយើងទេ ដ្បិតបើគេជាពួកយើងមែន នោះនឹងបាននៅជាប់ជាមួយនឹងយើងហើយ តែដែលគេបានចេញទៅ នោះដើម្បីនឹងសំដែងពីគេថា គ្រប់គ្នាមិនមែនជាពួកយើងទេ» (១យ៉ូហាន ២:១៩)។

លោកបណ្ឌិត W. A. គ្រីសវែលបានប្រសាសន៍ថា «អ្នកខ្លះបានចាកចេញពីក្រុមជំនុំ ការចាកចេញរបស់គេ បង្ហាញយ៉ាងច្បាស់ថា ពួកគេគ្មានជំនឿដែលជួយសង្រ្គោះ ទាំងគ្មានការប្រកបគ្នាដ៏ពិតប្រាកដឡើយ»(The Criswell Study Bible សំគាល់ពី១យ៉ូហាន ២:១៩)។ នេះគឺជាការបកប្រែសម័យនេះ

«គេបានចេញពីពួកយើងទៅ តែមិនមែនជាពួកយើងទេ ដ្បិតបើគេជាពួកយើងមែន នោះនឹងបាននៅជាប់ជាមួយនឹងយើងហើយ តែដែលគេបានចេញទៅ នោះដើម្បីនឹងសំដែងពីគេថា គ្រប់គ្នាមិនមែនជាពួកយើងទេ» (១យ៉ូហាន ២:១៩ NIV)។

សូមឲ្យយើងគិតអំពីអត្ថបទននេះឲ្យជ្រៅជាងនេះ។

១. ទីមួយ អ្វីដែលពួកគេបានធ្វើ។

លោកបណ្ឌិតគ្រីសវែលបានប្រាប់ថា «អ្នកខ្លះបានចាកចេញពីក្រុមជំនុំ»។ មិនបាច់ឆ្ងល់ឡើយ គេ មកក្រុមជំនុំដោយសារតែគេចូលចិត្ដការប្រកបគ្នា។ ក្រុមជំនុំដើមដំបូងជាកន្លែងដែលពេញដោយការប្រកប គ្នាបែបកក់ក្ដៅ ហើយត្រជាក់ចិត្ដនៅសម័យចក្រភពរ៉ូម។ មនុស្សចូលចិត្ដការប្រកបគ្នាបែបកក់ក្ដៅដែលគេរក ឃើញក្នុងក្រុមជំនុំ

«ព្រមទាំងសរសើរដល់ព្រះ ហើយបណ្តាជនទាំងអស់គ្នាក៏រាប់អានគេ » (កិច្ចការ ២:៤៧)។

តែភ្លាមៗដែលគេបានឃើញថា ជីវិតជាគ្រីស្ទានមិនស្រួលរហូត នោះអ្នកខ្លះបានចាកចេញតោនៅពេលគេ ដឹងពីការនោះ។ សាវកប៉ុលប្រាប់ថា

«ដ្បិតអ្នកដេម៉ាសបានលះចោលខ្ញុំហើយ ដោយគាត់ស្រឡាញ់លោកីយ៍នេះ គាត់បានទៅឯក្រុងថែស្សាឡូនីចហើយ អ្នកក្រេសេនបានទៅឯស្រុកកាឡាទី ហើយអ្នកទីតុសក៏បានទៅឯស្រុកដាល់ម៉ាទា មានតែលោកលូកាប៉ុណ្ណោះទេ ដែលនៅជាមួយនឹងខ្ញុំ»(២ធីម៉ូថេ ៤:១០-១១)។

លោកដេម៉ាស លោកក្រេសេន និងទីតុសបានចេញទៅនៅពេលបញ្ហាមកដល់។

តើសព្វថ្ងៃនេះកើតមានដូចនោះឬទេ? បាទមាន។ មនុស្សមកក្រុមជំនុំមួយរយៈ គេសប្បាយក្នុង ការប្រកបគ្នានៅក្រុមជំនុំ។ វាហាក់ដូចជាសប្បាយ តែបន្ទាប់មកមានអ្វីផ្សេងទៀតកើតឡើង។ ខ្ញុំលឺមនុស្ស ម្នាក់ដែលបានទៅទីក្រុងឡាសវីហ្គាសនៅថ្ងៃអាទិត្យព្រឹក។ ម្នាក់នោះចូលចិត្ដមកក្រុមជំនុំ តែទីក្រុងឡាសវី ហ្គាសហាក់ដូចជាសប្បាយជាង! អ្នកផ្សេងទៀតរកឃើញការជប់លៀងដែលហៅពួកគេនៅថ្ងៃណូអែល និង ថ្ងៃចូលឆ្នាំសកល។ គេត្រូវបានល្បួងដោយការជប់លៀងនិងពិធីបុណ្យរបស់លោកីយ ហើយគេចេញពីក្រុមជំ នុំ។ «គេបានចេញពីយើង តែមិនមែនជាយើងទេ»(១យ៉ូហាន ២:១៩)។

២. ទីពីរ មូលហេតុដែលពួកគេបានធ្វើវា។

អត្ថបទរបស់យើងប្រាប់ថា «គេបានចេញពីពួកយើងទៅ តែមិនមែនជាពួកយើងទេ ដ្បិតបើគេជាពួកយើងមែន នោះនឹងបាននៅជាប់ជាមួយនឹងយើងហើយ»(១យ៉ូហាន ២:៩)។ ការពន្យល់ពី១យ៉ូហាន ២:១៩ លោកបណ្ឌិត ជេ វើណោនម៉ាកជីប្រាប់ថា

របៀបដែលអ្នកអាចដឹងថា អ្នកណាជាកូនព្រះពិតប្រាកដគឺថា ចុងបញ្ចប់ មនុស្សនឹងបង្ហាញពីពណ៌ពិតប្រាកដរបស់គេ ទាំងចេញពីក្រុមជំនុំរបស់ព្រះ បើគេមិនមែនជាកូនរបស់ព្រះ។ គេនឹងដកខ្លួនចេញពីគ្រីស្ដបរិស័ទ រូបកាយ របស់អ្នកជឿ ហើយគេនឹងត្រលប់ទៅលោកីយវិញ។ មានមនុស្សជាច្រើន ដែលប្រកាសថា គេជាគ្រីស្ទាន តែតាមពិតគេមិនមែនជាគ្រីស្ទានឡើយ(J. Vernon McGee, Th.D., Thru the Bible, Thomas Nelson Publishers, 1983, volume V, p. 777)។

ខ្ញុំនឹងប្រាប់ពីការពន្យល់របស់លោកអាល់ប៊ឺត ប៉ានស៍នៅក្នុងការអត្ថាធិប្បាយពន្យល់បុរាណរបស់គាត់

ដ្បិតបើគេដូចយើង បើគេបានក្លាយជាគ្រីស្ទានពិតប្រាកដ។ យើងមិនបាច់ ឆ្ងល់ថា គេនៅជាប់ជាមួយឬអត់។ បើគេជាគ្រីស្ទានពិតប្រាកដ នោះគេមិន ដែលចេញពីក្រុមជំនុំឡើយ។ គេប្រកាសទូទៅថា វាជាសេចក្ដីសកល បើគេ ដូចយើងពិតមែន បើគេជាគ្រីស្ទានពិតប្រាកដ នោះគេនឹងបន្ដនៅក្នុងក្រុមជំ នុំ ឬមិនដែលរាថយឡើយ។ ឃ្លានេះត្រូវបានបង្កើតឡើងដើម្បីបង្រៀនថា បើអ្នកណាចេញពីក្រុមជំនុំ ភ័ស្ដុតាងពេញលេញបង្ហាញថា គេមិនដែលមាន សាសនាណាមួយឡើយ ដ្បិតបើគេជាគ្រីស្ទានពិតប្រាកដមែន នោះគេនឹង បន្ដនៅក្នុងក្រុមជំនុំយ៉ាងខ្ជាប់ខ្ជួន (Albert Barnes, Notes on the New Testament, Baker Book House, 1983 reprint of the 1884-85 edition, សំគាល់ពី១យ៉ូហាន ២:១៩)។

ព្រះយេស៊ូវមានបន្ទូលថា

«ឯពួកអ្នកដែលទទួលនៅលើថ្ម គឺអស់អ្នកដែលកាលណាឮព្រះបន្ទូលហើយ នោះក៏ទទួលដោយអំណរ តែគ្មានចាក់ឫសសោះ គេជឿនៅតែ១ស្របក់ប៉ុណ្ណោះ លុះកើតមានសេចក្តីល្បួង នោះគេរសាយចិត្តទៅវិញ»  (លូកា ៨: ១៣)។

៣. ទីបី របៀបដើម្បីព្យាបាលវា។

«គេបានចេញពីពួកយើងទៅ តែមិនមែនជាពួកយើងទេ ដ្បិតបើគេជាពួកយើងមែន នោះនឹងបាននៅជាប់ជាមួយនឹងយើងហើយ តែដែលគេបានចេញទៅ នោះដើម្បីនឹងសំដែងពីគេថា គ្រប់គ្នាមិនមែនជាពួកយើងទេ» (១យ៉ូហាន ២:១៩)។

លោកម៉ាថាយ ហែនរីបានប្រាប់ថា

នៅខាងក្នុង គេមិនដូចយើងឡើយ ដ្បិតគេមិនមែនជាពួកយើងទេ គេស្ដាប់ បង្គាប់លទ្ធិដែលចែកចាយដល់គេមិនមែនចេញពីចិត្ដនោះទេ គេមិនមានការ រួបរួមជាមួយព្រះគ្រិស្ដ ដ៏ជាសិរសារនោះទេ (Matthew Henry’s Commentary on the Whole Bible, Hendrickson, 1996 reprint, volume 6, p. 863)។

គេគ្មានទំនាក់ទំនងជាមួយព្រះគ្រិស្ដនោះទេ។ គេមិនមែនជា «ពួកយើង»ទេ។ លោកបណ្ឌិតម៉ាកជីបាន ប្រាប់ថា

នៅកន្លែងនេះលោកយ៉ូហានប្រាប់ពីប្រយោគន៍ធ្ងន់ ហើយគាត់ក៏ប្រាប់ដល់ យើងផងដែរនៅសម័យនេះ។ ព្រះអម្ចាស់យេស៊ូវមានបន្ទូលទៅកាន់អ្នកកាន់ សាសនាម្នាក់ឈ្មោះ នីកូដេមថា គាត់ត្រូវតែកើតជាថ្មី។ ទ្រង់ប្រាប់ថា «បើ មនុស្សណាមិនកើតជាថ្មី នោះគេមិនអាចឃើញនគរព្រះទេ»(យ៉ូហាន ៣: ៣)។ យ៉ូហានប្រាប់នៅកន្លែងនេះថា «គេបានទៅ តែមិនមែនជាពួកយើង ទេ»។ គេមើលទៅដូចជាកូនព្រះពិតប្រាកដ តែតាមពិតមិនមែនឡើយ»
(J. Vernon McGee., ibid.)។

អ្នកត្រូវតែកើតជាថ្មីដើម្បីជា «ពួកយើង» ដូចលោកបណ្ឌិតម៉ាកជីបានបង្ហាញប្រាប់។ អ្នកត្រូវតែ មានទំនាក់ទំនងជាមួយព្រះគ្រិស្ដ។ ការនេះកើតឡើងនៅពេលអ្នកកើតជាថ្មីពិតប្រាកដ។ ព្រះយេស៊ូវប្រាប់ថា

«អ្នកត្រូវតែកើតជាថ្មី» (យ៉ូហាន ៣:៧)។

ថ្នាំព្យាបាលសម្រាប់ការបោះបង់ចោលព្រះគឺជាការកើតជាថ្មី! ការនេះកើតឡើងនៅពេលអ្នកទទួលស្គាល់ពីអំពើបាបរបស់អ្នក ហើយទៅរកព្រះគ្រិស្ដ។ នៅពេលអ្នកមករកទ្រង់ នោះទ្រង់នឹងទទួលយកអ្នក ហើយ សំអាតបាបអ្នកដោយព្រះលោហិតទ្រង់។ អ្នកអាចមានទំនុកចិត្ដបាន ដោយសារទ្រង់ប្រាប់ថា

« អ្នកណាដែលមកឯខ្ញុំ ខ្ញុំក៏មិនដែលចោលទៅក្រៅឡើយ»
(យ៉ូហាន ៦:៣៧)។

នៅពេលអ្នកមករកព្រះគ្រិស្ដ ហើយមានទំនាក់ទំនងជាមួយទ្រង់ នោះអ្នកបានកើតជាថ្មី។ បាបអ្នកត្រូវបាន លុប ហើយអ្នកក្លាយជាកូនព្រះ។ មានតែនៅពេលអ្នកកើតជាថ្មីមួយគត់ដែលអ្នកអាចក្លាយជាសមាជិកដ៏រស់ នៅក្នុងក្រុមជំនុំតាមតំបន់។ លទ្ធិរស់រាននិយមត្រូវបានលុបចោលនៅពេលអ្នកមករកព្រះគ្រិស្ដ ហើយបាន កើតជាថ្មី។ «ភាពឯកោររបស់មនុស្សក្នុងលោកីយដែលគ្មានព្រះ» ត្រូវបានព្យាបាលនៅពេលអ្នកទៅជាជួប ព្រះគ្រិស្ដដែលបានរស់ឡើងវិញ ហើយជាលទ្ធផល អ្នកក្លាយជាផ្នែកដ៏រស់នៅក្នុងក្រុមជំនុំតាមតំបន់។ ព្រះ យេស៊ូវបានប្រាប់ថា

« អ្នកណាដែលមកឯខ្ញុំ ខ្ញុំក៏មិនដែលចោលទៅក្រៅឡើយ»
(យ៉ូហាន ៦:៣៧)។

ហេតុអ្វីនៅតែបាត់បង់? សូមមករកព្រះយេស៊ូវគ្រិស្ដ ដ៏ជាព្រះរាជបុត្រានៃព្រះ!

លោកឆោឡែស ស្ពឺជិនបានបង្រៀនមេរៀនមួយដែលមានចំណងជើងថា «ជីវិតត្រូវបានបញ្ជាក់ ដោយសារសេចក្ដីស្រឡាញ់»។ វាផ្ដោតសំខាន់លើ១យ៉ូហាន ៣:១៤

«យើងរាល់គ្នាដឹងថា យើងបានកន្លងផុតពីសេចក្តីស្លាប់ ទៅដល់ជីវិតហើយ ពីព្រោះយើងស្រឡាញ់ដល់ពួកបងប្អូន»
(១យ៉ូហាន ៣:១៤)។

លោកស្ពឺជិនបានប្រាប់ថា

បើអ្នកមិនបានកើតជាថ្មី នោះអ្នកមិនដែលយល់ពីអត្ថន័យនៃព្រះគុណរបស់ព្រះនោះទេ។ អ្នកត្រូវតែទទួលជីវិតថ្មី ជីវិតឆ្លងផុតពីសេចក្ដីស្លាប់ទៅដល់ ជីវិត ឬអ្នកមិនអាចស្គាល់ការទាំងនេះ។ «យើងដឹងថា យើងបានកន្លងផុតពី សេចក្ដីស្លាប់ទៅឯជីវិតពីព្រោះយើងស្រឡាញ់ដល់ពួកបងប្អូន»។ ដូច្នេះ ពួក បងប្អូនអើយ បើយើងអាចនិយាយថា យើងស្រឡាញ់កូនរបស់ព្រះពីព្រោះ គេជាកូនរបស់ព្រះ នោះជាសំគាល់មួយដែលថា យើងបានឆ្លងផុតពីសេចក្ដី ស្លាប់ទៅដល់ជីវិត The Metropolitan Tabernacle Pulpit, Pilgrim Publications, 1976 reprint, volume XLIV, pp. 80-81)។

នៅពេលយើងបានឆ្លងផុតពីសេចក្ដីស្លាប់ទៅដល់ជីវិតដោយសារការប្រែចិត្ដ នោះយើងនឹងស្រឡាញ់ពួកបង ប្អូនក្នុងក្រុមជំនុំ!

បើអ្នកឲ្យតម្លៃមិត្ដភាពដែលអ្នកមានក្នុងក្រុមជំនុំនេះ នោះសូមប្រាកដថា អ្នកបានប្រែចិត្ដ។ វាសំ ខាន់ថា អ្នកបានប្រែចិត្ដ។ ព្រះគ្រិស្ដគឺជា «កាវ»ដែលតភ្ជាប់ការប្រកបគ្នានៅក្រុមជំនុំជាមួយគ្នា!


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

ច្រៀងចំរៀងម្នាក់ឯងដោយលោក ជែក ណោន៖
     «សូមព្រះប្រទានពរដល់មនុស្សដែលចងជាប់»(ដោយលោកយ៉ូហាន ហ្វោសែត ១៧៤០-១៨១៧)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ព្រះគម្ពីរ និងជនក្បត់ចំពោះក្រុមជំនុំតាមតំបន់

THE BIBLE AND TRAITORS TO A LOCAL CHURCH

សេចក្ដីអធិប្បាយមួយត្រូវបានសរសេរដោយលោកបណ្ឌិត អោ អឹល ហាយមើស៍ ជេអោ ហើយអធិប្បាយដោយលោករេវ យ៉ូហានសាំយ៉អែល ខាហ្គិន
A sermon written by Dr. R. L. Hymers, Jr.
and preached by Rev. John Samuel Cagan

«គេបានចេញពីពួកយើងទៅ តែមិនមែនជាពួកយើងទេ ដ្បិតបើគេជាពួកយើងមែន នោះនឹងបាននៅជាប់ជាមួយនឹងយើងហើយ តែដែលគេបានចេញទៅ នោះដើម្បីនឹងសំដែងពីគេថា គ្រប់គ្នាមិនមែនជាពួកយើងទេ» (១យ៉ូហាន ២:១៩)។

១. ទីមួយ អ្វីដែលពួកគេបានធ្វើ កិច្ចការ ២:៤៧; ២ ធីម៉ូថេ ៤:១០-១១។

២. ទីពីរ មូលហេតុដែលពួកគេបានធ្វើវា លូកា ៨:១៣។

៣. ទីបី របៀបដើម្បីព្យាបាលវា យ៉ូហាន ៣:៣, ៧; ៦:៣៧; ១ យ៉ូហាន ៣:១៤។