Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


មូលហេតុដែលយើងធ្វើអ្វីដែលយើងធ្វើ ក្នុងការផ្សាយដំណឹងល្អ

WHY WE DO WHAT WE DO – IN EVANGELISM
(Cambodian)

សេចក្ដីអធិបប្បាយត្រូវបានសរសេរដោយលោកបណ្ឌិត សី អឹល ខាងហ្គិន
និងអធិប្បាយដោយលោករេវ ជោន សាំយ៉ូអែល ខាហ្គិននៅក្រុមជំនុំ
បាទីស្ទថាបាណាខលឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះជាម្ចាស់ពេលព្រឹក តុល ២៨:២០១៨
A sermon written by Dr. C. L. Cagan
and preached by Rev. John Samuel Cagan
at the Baptist Tabernacle of Los Angeles
Lord’s Day Morning, October 28, 2018

«ចូរចេញទៅតាមផ្លូវច្រកល្ហក តាមរបង ហើយបង្ខំគេឲ្យចូលមក ដើម្បីឲ្យផ្ទះអញបានពេញ» (លូកា ១៤:២៣)។


យើងផ្សាយដំណឹងល្អដោយខំនាំមនុស្សមកក្រុមជំនុំយើងដើម្បីស្ដាប់ដំណឹងល្អ។ នៅក្នុងក្រុមជំនុំ ផ្សេងៗ សមាជិកអធិស្ឋានទទួលសេចក្ដីសង្រ្គោះជាមួយមនុស្សតាមដងផ្លូវ ហើយបបួលពួកគេមកក្រុមជំនុំ បន្ទាប់ពីពួកគេបាន «សំរេចចិត្ដ»។ តែរឿងទី១ដែលយើងធ្វើគឺបបួលមនុស្សមកក្រុមជំនុំ។ បន្ទាប់មកយើង នាំគេទៅក្រុមជំនុំ។ នៅពេលពួកគេមក គេរាប់មិត្ដភក្ដិក្នុងក្រុមជំនុំ។ គេលឺដំណឹងល្អ អ្នកខ្លះបន្ដនៅហើយ ទទួលជឿលើព្រះគ្រិស្ដ។ គេក្លាយជាគ្រីស្ទានដ៏អស្ចារ្យ។ វិធីសាស្រ្ដនេះចេញមកពីគ្រូគង្វាលរបស់យើង លោកបណ្ឌិត ហាយមើស៍។ គាត់បង្កើតវាដោយសារគាត់យល់ដឹងថា វិធីសាស្រ្ដផ្សេងៗទាំងអស់បរាជ័យក្នុង ការនាំមនុស្សបាត់បង់មកក្រុមជំនុំ។

តើវិធីសាស្រ្ដរបស់លោកបណ្ឌិត ហាយមើស៍គឺជាអ្វី? តើយើងធ្វើអ្វីដើម្បីផ្សាយដំណឹងល្អ? នៅថ្ងៃ ពុធ និងព្រហស្បត្ដិ៍យប់ និងពេលផ្សេងទៀត យើងទៅកាន់មហាវិទ្យាល័យ ផ្សារទំនើបនិងកន្លែងសាធារណផ្សេងៗទៀតដោយមានគ្នា២នាក់ៗក្នុងទីក្រុងឡូសអង់ចាឡែស។ យើងភាគច្រើនធ្វើវានៅតាមតំបន់របស់ យើង។ គ្រប់កន្លែងទាំងអស់ យើងដើរទៅរកមនុស្ស ហើយនិយាយជាមួយពួកគេ។ យើងមិនព្យាយាមឲ្យគេ ទទួលជឿព្រះយេស៊ូវនៅន្លែងនោះទេ។ យើងមិននាំឲ្យគេ «អធិស្ឋានទទួលសេចក្ដីសង្រ្គោះ»នោះទេ។ ផ្ទុយ ទៅវិញ យើងប្រាប់គេពីក្រុមជំនុំរបស់យើង។ នៅក្រុមជំនុំយើងមានមនុស្សប្រុសស្រីជាច្រើនដែលអាចរាប់ អានពួកគេ។ គេនឹងស្ដាប់មេរៀនមួយ គេនឹងញាំអាហារថ្ងៃត្រង់ (បើគេមកពេលព្រឹក)ឬអាហារពេលល្ងាច (ពេលល្ងាច)។ គេនឹងមើលកុន គេនឹងនៅក្នុងពិធីជប់លៀង យើងធ្វើខួបកំណើតឲ្យមនុស្សទាំងអស់ក្នុង ក្រុមជំនុំយើង។ គេនឹងមានពេលដ៏អស្ចារ្យ គេជាច្រើននាក់ចង់មក!

បន្ទាប់មកយើងសួរឈ្មោះ និងលេខទូរស័ព្ទរបស់គេ។ ក្រោយមកយើងឲ្យឈ្មោះ និងលេខទូរស័ព្ទ ទៅគ្រូជំនួយរបស់យើង និងអ្នកបំរើព្រះដែលមានបទពិសោធន៍។ អ្នកបំរើព្រះទាំងនេះនឹងទូរស័ព្ទទៅពួកគេ ទាំងប្រាប់ពួកគេអំពីក្រុមជំនុំយើង បបួលពួកគេមកក្រុមជំនុំ ហើយរៀបចំទៅដឹកពួកគេមកនៅថ្ងៃអាទិត្យ។ នៅថ្ងៃអាទិត្យ យើងទៅយកពួកគេ នាំពួកគេមកក្រុមជំនុំ ហើយយកគេទៅផ្ទះវិញ។ មនុស្សជាច្រើនមកក្រុម ជំនុំនៅថ្ងៃអាទិត្យមុនដំបូងបន្ទាប់ពីយើងទូរស័ព្ទទៅពួកគេ។ អ្នកផ្សេងទៀតរវល់ ហើយមកពេលក្រោយ។ នៅពេលគេមកក្រុមជំនុំ គេលឺដំណឹងល្អ ហើយមានពេលដ៏អស្ចារ្យដោយរាប់អានមិត្ដភក្ដិក្នុងពិធីជប់លៀង បន្ទាប់មកនោះ ហើយពួកគេជាច្រើនត្រលប់មកវិញ!

វិធីសាស្រ្ដនេះគឺដំណើរការ! ក្នុងរយៈពេល៥អាទិត្យចុងក្រោយនេះ មនុស្សច្រើនជាង១រយនាក់មក ក្រុមជំនុំយើងជាលើកដំបូង លើកទី២ ឬលើកទី៣។ ហើយអ្នកខ្លះបន្ដនៅក្នុងក្រុមជំនុំ ទាំងទទួលជឿលើ ព្រះគ្រិស្ដ។ តាមពិតវិធីសាស្រ្ដនេះនាំមនុស្សមកក្រុមជំនុំយើង។ វាដំណើរការ!

លោកបណ្ឌិត ហាយមើស៍បង្កើតវិធីផ្សាយដំណឹងល្អនេះដោយធ្វើតាមអ្វីដែលព្រះគ្រិស្ដបានប្រាប់ ក្នុងលូកា ១៤:២៣ «ចូរចេញទៅតាមផ្លូវច្រកល្ហក តាមរបង ហើយបង្ខំគេឲ្យចូលមក ដើម្បីឲ្យផ្ទះអញបានពេញ»។ មុនដំបូង យើងនាំមនុស្សបាត់បង់មកក្រុមជំនុំ។ គេលឺដំណឹងល្អ ហើយទទួលជឿព្រះគ្រិស្ដនៅទី នោះ។ ក្រុមជំនុំរបស់ជនជាតិអាមេរិកសម័យនេះធ្វើផ្ទុយពីនោះ។ គេនាំមនុស្សឲ្យ «សម្រេចចិត្ដ»នៅតាម ដងផ្លូវ។ តែភាគច្រើនគ្មានពួកគេណាម្នាក់មកក្រុមជំនុំឡើយ។ វិធិសាស្រ្ដរបស់គេបង្កើតជាការសំរេចចិត្ដ តែ មិនបង្កើតការប្រែចិត្ដ។ ថ្ងៃនេះខ្ញុំចង់ពន្យល់ពីមូលហេតុដែលយើងផ្សាយដំណឹងល្អខុសពីអ្វីដែលពួកគេធ្វើ!

ហេតុអ្វីបានជាយើងចេញទៅយកឈ្មោះរបស់គេ ហើយបបួលគេមកក្រុមជំនុំ ហើយមិនព្យាយាម ឲ្យគេបានសង្រ្គោះនៅពេលយើងនិយាយជាមួយគេ?

ទីមួយ ដោយសារវិធីរបស់យើងស្របតាមបទគម្ពីរ។ យើងឃើញនៅក្នុងគម្ពីរសញ្ញាថ្មី។ អន់ទ្រជា សាវកម្នាក់ក្នុងចំណោម១២នាក់។ ព្រះគម្ពីរប្រាប់ថា

«ក្នុងអ្នក២នាក់ ដែលឮយ៉ូហានពោលនោះហើយក៏តាមទ្រង់ទៅ នោះមានម្នាក់ឈ្មោះអនទ្រេ ជាប្អូនស៊ីម៉ូន-ពេត្រុស មុនដំបូងគាត់រកស៊ីម៉ូន ជាបងបង្កើត ក៏ប្រាប់ថា យើងបានឃើញព្រះមែស្ស៊ីហើយ (គឺប្រែថាព្រះគ្រីស្ទ) រួចគាត់នាំបងទៅឯព្រះយេស៊ូវ ឯទ្រង់ ក៏ទតមើលគាត់ ហើយមានព្រះបន្ទូលថា អ្នកឈ្មោះស៊ីម៉ូន ជាកូនយ៉ូណាស តែត្រូវហៅថា កេផាសវិញ (គឺប្រែថា ថ្ម)»(យ៉ូហាន ១:៤០-៤២)។

អន់ទ្រមិនដឹងច្រើនប៉ុន្មាននោះទេ។ តែគាត់ដឹងថា ព្រះយេស៊ូវជាព្រះមែស្ស៊ី។ អន់ទ្រមិនទៅខាងនេះខាង នោះហើយដឹកនាំមនុស្សឲ្យទទួលសេចក្ដីសង្រ្គោះឡើយ។ តែគាត់បាននាំបងប្រុសរបស់គាត់ពេត្រុសមកឯ ព្រះយេស៊ូវ។ ពេត្រុសបានក្លាយជាសិស្សរបស់ទ្រង់។ ក្រោយមកពេត្រុសបានប្រែចិត្ដ ហើយអធិប្បាយនៅថ្ងៃ បុណ្យទី៥០ ហើយមានមនុស្ស៣ពាន់នាក់ទទួលជឿព្រះគ្រិស្ដ។ តែវាចាប់ផ្ដើមនៅពេលគាត់ដើរតាមប្អូន របស់គាត់ដើម្បីទៅជួបព្រះយេស៊ូវ។

ភីលីពបានធ្វើដូចគ្នាចំពោះណាថាបែល។ គាត់បានប្រាប់ណាថាបែលថា «សូមមកជួប»(យ៉ូហាន ១:៤៦)។ ភីលីពមិនដឹងច្រើននោះទេ។ តែគាត់បាននាំណាថាបែលទៅជួបព្រះយេស៊ូវ ហើយនាំឲ្យមានការ សង្រ្គោះ។

ថ្ងៃមួយព្រះយេស៊ូវបានដើរកាត់ស្រុកសាម៉ារី ហើយជួយស្រ្ដីម្នាក់ឲ្យបានសង្រ្គោះ។ នាងមិនដឹងព្រះ គម្ពីរឡើយ នាងមិនមែនជាសាសន៍យូដានោះទេ តែនាងបានទទួលជឿព្រះយេស៊ូវ។ នាងមិនបានទៅភូមិ របស់នាង ហើយនាំមនុស្សឲ្យអធិស្ឋានទទួលសេចក្ដីសង្រ្គោះឡើយ។ តែនាងបានបបួលគេឲ្យមកជួបព្រះ យេស៊ូវ។ ព្រះគម្ពីរប្រាប់ថា

«ឯស្ត្រីនោះ នាងទុកក្អមចោល ក៏ចូលក្នុងក្រុងដំណាលប្រាប់គេថា ចូរមកមើល មានមនុស្សម្នាក់ ដែលប្រាប់ខ្ញុំពីគ្រប់អំពើទាំងអស់ ដែលខ្ញុំបានប្រព្រឹត្ត តើអ្នកនោះមិនមែនជាព្រះគ្រីស្ទទេឬអី»(យ៉ូហាន ៤:២៨,២៩)។

មនុស្សទាំងអស់អាចធ្វើការនោះបាន សូម្បីតែអ្នកមិនទាន់បានសង្រ្គោះក៏ដោយ។ អ្នកមិនត្រូវតែ ទៅរៀនគោលលទ្ធិព្រះគម្ពីរឡើយ។ អ្នកមិនព្យាយាមឆ្លើយសំណួរដល់មនុស្សឡើយ។ អ្នកមិនព្យាយាមនាំឲ្យ គេបានសង្រ្គោះនៅតាមដងផ្លូវឡើយ។ អ្នកគ្រាន់តែបបួលគេមកក្រុមជំនុំ រាប់អានជាមួយគេ ហើយមាន ពេលវេលាដ៏ល្អជាមួយគេ។ មនុស្សទាំងអស់អាចធ្វើបាន ហើយយើងអាចធ្វើបាន។

ទីពីរ ដោយសារវិធីសាស្រ្ដរបស់យើងដំណើរការ។ ក្រុមជំនុំជាច្រើនមិនផ្សាយដំណឹងល្អទាល់តែ សោះ។ តែបើគេធ្វើ គេទៅនិយាយជាមួយមនុស្សតាមផ្លង ឬនៅមុខផ្ទះរបស់គេ។ គេប្រាប់ពីសេចក្ដីសង្រ្គោះ ភ្លាម ហើយសុំគេឲ្យអធិស្ឋាននៅទីនោះ។ នោះគឺជា «លទ្ធិសម្រេចនិយម»។ បុរសដែលសម្រេចចិត្ដដូចនោះ ត្រូវបានគេរាប់ជាមនុស្សដែលបានសង្រ្គោះ។ គេរាប់ថា អ្នកនោះបានសង្រ្គោះរួចហើយ។ បន្ទាប់មកក្រុមជំនុំ ដេញតាមមនុស្សទាំងនេះ តែគេភាគច្រើនមិនមកក្រុមជំនុំឡើយ។ ឪពុករបស់ខ្ញុំ លោកបណ្ឌិត ខាហ្គិនបាន ទៅលេងក្រុមជំនុំបាទីស្តមួយដែលគេបានអធិស្ឋានជាមួយមនុស្សច្រើនជាង៩រយនាក់ក្នុង១អាទិត្យ តែក្រុម ជំនុំនៅតែមានមនុស្ស១២៥នាក់។ មនុស្ស៩រយនាក់បានសំរេចចិត្ដ តែគេមិនដែលមកក្រុមជំនុំ។ គេបាន អធិស្ឋាន តែគេមិនមករកព្រះគ្រិស្ដ។

ហេតុអ្វីយើងមិនធ្វើអ្វីដែលក្រុមជំនុំទាំងនោះធ្វើ? វាមិនដំណើរការ។ សមាជិកក្រុមជំនុំនាំមនុស្ស ឲ្យអធិស្ឋានរាប់រយនាក់ តែគេស្ទើរតែទាំងអស់មិនមកក្រុមជំនុំ។ គេមិនមែនជាកូនព្រះនោះទេ។ គេសំរេច ចិត្ដតែគេមិនប្រែចិត្ដ។

ហេតុអ្វីយើងមិនព្យាយាមធ្វើមនុស្សមានបាបឲ្យអធិស្ឋាននៅនឹងកន្លែងនៅពេលយើងនិយាយទៅកាន់ពួកគេ? ពីព្រោះពួកគេមិនបានក្លាយជាគ្រីស្ទាន! ផ្ទុយទៅវិញយើងចេញទៅហើយអញ្ជើញមនុស្សមកក្រុមជំនុំរបស់យើង។ យើងសុំឱ្យពួកគេឈ្មោះនិងលេខទូរស័ព្ទរបស់ពួកគេ។ គ្រូជំនួយនិងអ្នកដឹកនាំរបស់យើងទូរស័ព្ទទៅពួកគេហើយរៀបចំឱ្យពួកគេធ្វើដំណើរមកក្រុមជំនុំនៅថ្ងៃអាទិត្យ។ យើងទៅរយកគេដោយប្រើឡានរបស់យើងហើយនាំពួកគេទៅព្រះវិហារ។ យើងបង្កើតមិត្តភក្តិជាមួយពួកគេ។ យើងតែងតែទទួលទានអាហារថ្ងៃត្រង់បន្ទាប់ពីពិធីបម្រើថ្ងៃអាទិត្យរបស់យើងនិងអាហារពេលល្ងាចបន្ទាប់ពីពិធីបម្រើពេលល្ងាចថ្ងៃអាទិត្យរបស់យើង។ យើងធ្វើឱ្យពួកគេសប្បាយនៅក្នុងព្រះវិហារ។ បន្ទាប់មកគ្រូជំនួយនិងអ្នកបំរើព្រះរបស់យើងទូរស័ព្ទទៅពួកគេហើយអញ្ជើញពួកគេឱ្យត្រឡប់មកវិញ។

ហេតុអ្វីយើងធ្វើអ្វីដែលយើងធ្វើ? ដោយសារវាដំណើរការ វិធីសាស្រ្ដរបស់យើងនាំមនុស្សមកក្រុម ជំនុំ និងមកក្នុងក្រុមជំនុំ។ គេលឺដំណឹងល្អនៅក្រុមជំនុំ។ អ្នកខ្លះទទួលជឿព្រះគ្រិស្ដភ្លាមៗ តែភាគច្រើនត្រូវ ការលឺដំណឹងល្អច្រើនអាទិត្យ ឬច្រើនខែមុនពេលគេប្រែចិត្ដ។ បន្ទាប់មកគេរស់នៅជាគ្រីស្ទានក្នុងក្រុមជំនុំ ពេញមួយជីវិតរបស់គេ។ វិធីសាស្រ្ដផ្សេងទៀតជាល្បិតក្លែងក្លាយដែលមិនអាចជួយមនុស្សឲ្យស្គាល់ព្រះទេ!

ប៉ុន្មានខែមុន ខ្ញុំបានទៅប្រទេសអាហ្រ្វិកជាមួយឪពុកខ្ញុំ និងលោកណូអេ សោង។ យើងអធិប្បាយ តាមក្រុមជំនុំនៅអាងហ្គែដា ខែនយ៉ា និងរ៉ែនដ៉ា។ ក្នុងខែនយ៉ាយើងបានអធិប្បាយនៅសិក្ខាសិលាសម្រាប់ គ្រូគង្វាល។ ការប្រជុំគ្នាបានបញ្ចប់នៅពេលរសៀលដ៏យូរ។ លោកបណ្ឌិតខាហ្គិនបានប្រាប់គ្រូគង្វាលថា «សូមទៅយកឈ្មោះរបស់មនុស្ស»។ យើងបានឆ្លងកាត់ផ្លូវណែរោប៊ី ខែនយ៉ាជាមួយគ្រូគង្វាលដែលបកប្រែ ជាភាសាស្វ៉ាហីលី។ យើងបាននិយាយជាមួយមនុស្ស ហើយយកលេខទូរស័ព្ទរបស់គេ។ យើងបបួលគេមក ក្រុមជំនុំ។ គ្រូគង្វាលទូរស័ព្ទទៅពួកគេ ហើយរៀបចំពេលឲ្យគេមក។ នៅថ្ងៃបន្ទាប់គេមានភ្ញៀវ៥នាក់! បន្ទាប់មកយើងបានជិះយន្ដហោះទៅរ៉ែនដ៉ា គ្រូគង្វាលបានធ្វើម្ដងទៀត ហើយថ្ងៃអាទិត្យគេមានភ្ញៀង៥នាក់ ថែមទៀត!

គ្រូអធិប្បាយសប្បាយចិត្ដណាស់។ គេរកឃើញវិធីសាស្រ្ដដែលដំណើរការ! គេបានប្រាប់យើងថា គេបានខំប្រឹងជាខ្លាំង ទាំងចំនាយលុយជាច្រើនដើម្បីប្រជុំគ្នាឲ្យគេសំរេចចិត្ដ តែគ្មានអ្នកណាមកក្រុមជំនុំ ឡើយ។ គ្រូគង្វាលបានគិតថា នោះជាវិធីតែ១គត់ដើម្បីផ្សាយដំណឹងល្អ។ គេសប្បាយដើម្បីរៀនពីវិធិសាស្រ្ដ ដែលនាំមនុស្សមកក្នុងក្រុមជំនុំជាពិត។

ទីបី វិធីសាស្រ្ដរបស់យើងល្អសម្រាប់អ្នក មិនត្រឹមតែអ្នកណាដែលត្រូវបានគេបបួលនោះទេ។ វានឹងនាំឲ្យអ្នករឹងមាំបើអ្នកផ្សាយដំណឹងល្អទៀងទាត់។ ហើយវានឹងចំរើនជំនឿអ្នកដើម្បីឃើញមនុស្សដែល អ្នកបបួលមកក្រុមជំនុំ បន្ដនៅក្រុមជំនុំ ហើយទទួលជឿព្រះគ្រិស្ដ។ អ្នកនឹងមានអំណរជាខ្លាំងពេលអ្នក ឃើញនរណាម្នាក់ដែលអ្នកបបួលមកក្រុមជំនុំ។ វាមានអំណរជាងពេលអ្នកជឿគេបានសង្រ្គោះ។ ខ្ញុំសង្ឃឹម ថា អ្នកមានអំណរនោះ!

ហេតុអ្វីបានជាយើងមិនចែកខិតប័ណ្ឌ? អ្នកខ្លះធ្វើ។ ប្រហែលអ្នកមិនដឹងថាស្អីគេជាខិតប័ណ្ឌ។ ខិតប័ណ្ឌគឺជាក្រដាសមួយ ជាធម្មតាវាបត់ជា២ ដែលគេចែកដល់មនុស្សណាដែលគេនឹងយក។ វាប្រាប់រឿង និងសេចក្ដីសង្រ្គោះ។ នៅចុងបញ្ចប់ វាប្រាប់មនុស្សដើម្បីទទួលជឿព្រះគ្រិស្ដដោយសូត្រសេចក្ដីអធិស្ឋាន ឬ សរសេរឈ្មោះរបស់គេលើខិតប័ណ្ឌ។

ក្រុមជំនុំជាច្រើនឲ្យសមាជិករបស់គេចែកខិតប័ណ្ឌ។ គេគិតថា គេនឹងនាំមនុស្សឲ្យមករកព្រះគ្រិស្ដ តែវាមិននាំមនុស្សឲ្យមករកព្រះគ្រិស្ដឡើយ។ គេមិននាំគេឲ្យមកក្រុមជំនុំឡើយ។ តើមនុស្សទាំងនោះនៅឯ ណា? ខិតប័ណ្ឌខ្ជះខ្ជាយពេល និងលុយ។ នោះជាមូលហេតុដែលយើងមិនប្រើវា។

តើយើងដឹងតាមរបៀបណា? យើងបានព្យាយាមវាវ យើងបានចែកខិតប័ណ្ឌ១លាន។ មនុស្ស អានវា តែគ្មានអ្នកណាមកក្រុមជំនុំឡើយ! គេមិនបានប្រែចិត្ដពេលគេអានវាឡើយ។ នោះមិនមែនជាវិធី សាស្រ្ដតាមបទគម្ពីរឡើយ។ ព្រះគម្ពីរមិនដែលប្រាប់ឲ្យគ្រីស្ទានទៅចែកខិតប័ណ្ឌឡើយ។ តែព្រះគម្ពីរប្រាប់ ឲ្យចេញទៅ ហើយបង្ខំឲ្យមនុស្សមានបាបមកក្នុងក្រុមជំនុំ! នោះហើយជាអ្វីដែលយើងធ្វើ។

ហេតុអ្វីយើងចេញទៅដោយមានគ្នា២នាក់? ដោយសារតែព្រះយេស៊ូវបានចាត់ពួកសិស្សរបស់ ទ្រង់២ៗនាក់ដែរ។ ព្រះគម្ពីរប្រាប់ថា ព្រះគ្រិស្ដ «បានត្រាស់ហៅសិស្ស១២នាក់ ហើយចាប់ផ្ដើមចាត់គេឲ្យ ទៅ២ៗនាក់»(ម៉ាកុស ៦:៧)។ ព្រះគម្ពីរប្រាប់ម្ដងទៀតថា «ព្រះជាម្ចាស់បានត្រាស់ហៅពួក៧០នាក់ផង ដែរ ហើយចាត់គេ២ៗនាក់ឲ្យទៅគ្រប់ស្រុកគ្រប់ភូមិ»(លូកា ១០:១)។

ពិតណាស់ អ្នកអាចចេញតែឯងដើម្បីផ្សាយដំណឹងល្អ។ ព្រះគម្ពីរមិនដែលហាមឡើយ នោះមិន ខុសឡើយ។ តែការទៅ២ៗនាក់ត្រូវតាមបទគម្ពីរ ហើយវាមានប្រសិទ្ធិភាព!

ការចេញទៅ២ៗនាក់ដោយនាំមនុស្សថែមទៀតមកក្រុមជំនុំ។ ក្នុងទីក្រុងឡូសអង់ចាឡែស និង ទីក្រុងធំៗផ្សេងៗទៀត មនុស្សពូកែសង្ស័យ។ គេមិនចង់និយាយជាមួយនរណាដែលគេមិនស្គាល់ឡើយ។ ក្មេងៗសង្ស័យមនុស្សចាស់ ក្មេងស្រីសង្ស័យក្មេងប្រុស។ ការមានគ្នា២នាក់ទៅជាមួយគ្នាបំបាត់ការភ័យខ្លាច ហើយស្គាល់ឈ្មោះគេថែមទៀត។

ការចេញទៅ២ៗនាក់ល្អសម្រាប់អ្នក។ ដោយសារអ្នកទៅជាមួយអ្នកដែលមានបទពិសោធន៍ នោះ អ្នកនឹងរៀនពីរបៀបដែលគេបបួលមនុស្សមកក្រុមជំនុំ ហើយជំនាញក្នុងការធ្វើដូចនោះ។ មុនដំបូង អ្នកអាច ខ្លាច។ អ្នកមិនដឹងពីអ្វីដើម្បីធ្វើ តែដោយសារអ្នកទៅជាមួយផ្សេងទៀត នោះអ្នកនឹងរៀនពីរបៀបដើម្បីធ្វើវា។ ឆាប់ៗ អ្នកនឹងនាំឈ្មោះគេដោយខ្លួនឯង។

អ្នកនឹងមានការប្រកបគ្នាបែបគ្រិស្ដបរិស័ទដ៏ល្អ។ ការបំរើព្រះយេស៊ូវនាំអ្នកឲ្យជិតស្និតជាមួយអ្នក ផ្សេងទៀតដែលអ្នកធ្វើការជាមួយ។ «ការប្រកបគ្នានៃការបំរើព្រះ»គឺជាការប្រកបគ្នាដ៏ល្អប្រណិត។

តើយើងដឹងពីផ្សេងដែលមិនដំណើរការតាមរបៀបណា? យើងបានសាកល្បងច្រើនឆ្នាំ! យើងបាន តាមទ្វារផ្ទះគេ ហើយនាំគេឲ្យទទួលសេចក្ដីសង្រ្គោះជាមួយវិធីសាស្រ្ដរបស់លោកប៊ីលី ហ្រ្គែហាម។ យើងបាន អធិស្ឋានជាមួយគេនៅមុខផ្ទះគេ ឬតាមផ្លូវ។ យើងចែកខិតប័ណ្ឌ១លាន តែមនុស្សមិនមកក្រុមជំនុំ។ គេមិន ប្រែចិត្ដឡើយ។ វិធីនោះគ្មានប្រសិទ្ធិភាពឡើយ។

តែវិធីសាស្រ្ដយើងមានប្រសិទ្ធិភាព! យើងមានក្រុមជំនុំនៅពាក់កណ្ដាលក្រុងឡូសអង់ចាឡែស។ វាជាទីក្រុងដ៏អាក្រក់ ហើយគ្មានព្រះ។ នៅទីនេះមានអំពើបាបគ្រប់ប្រភេទទាំងអស់។ មនុស្សរវល់ធ្វើការ រៀនសូត្រ គ្រួសារ និងមិត្ដភក្ដិរបស់គេ។ មានការរំខានច្រើនណាស់ មានទូរទស្សន៍ អ៊ីធើណែត អាយហ្រូន និងអ្វីផ្សេងៗទៀត។ មនុស្សតិចតួចណាស់ទៅក្រុមជំនុំ។ មនុស្សតិចណាស់ជាកូនព្រះពិតប្រាកដ។ យើង ព្យាយាមឲ្យគេអធិស្ឋានតាមផ្លូវ តែនោះមិនបង្កើតជាក្រុមជំនុំឡើយ។ វាមិនជួយមនុស្សឲ្យស្គាល់ព្រះឡើយ។

យើងរៀនដោយមានបទពិសោធន៍។ យើងបានចេញទៅហើយបបួលមនុស្សមកក្រុមជំនុំ។ បន្ទាប់ មកយើងនាំគេមកក្រុមជំនុំជាកន្លែងដែលគេរកឃើញមិត្ដភក្ដិ ហើយលឺដំណឹងល្អ។ ក្នុងក្រុមជំនុំយើងមាន មនុស្សបាត់បង់រាល់ថ្ងៃអាទិត្យ។ គេមិនមកពីក្រុមជំនុំផ្សេងឡើយ។ គេមិនមកពីគ្រួសារគ្រីស្ទានឡើយ។ គេ មកពីលោកីយដែលពេញដោយបាប។ ហើយអ្នកខ្លះបានក្លាយជាកូនព្រះដ៏អស្ចារ្យ។ នោះជាមូលហេតុដែល ក្រុមជំនុំដើរតាមព្រះវិញ្ញាណ ហើយនៅរស់។ វិធីសាស្រ្ដរបស់យើងបង្កើតឲ្យមានកូនព្រះពិតប្រាកដ ហើយ យើងអរគុណព្រះសម្រាប់ការនោះ។ អាម៉ែន។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

ច្រៀងចំរៀងម្នាក់ឯងដោយលោក ជែក ណោន៖
«សូមនាំគេមកក្នុង»(ដោយលោកអាឡិចសែណា ថូម៉ាស់ សតវត្សទី១៩)។