Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការវាយនឹងរំពាត់ ភាពអាម៉ាស់ខ្មាស់ និងការស្ដោះទឹកមាត់

THE SCOURGING, SHAME AND SPITTING
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច មីនា ២៦ ២០១៧
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, March 26, 2017

« ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ ហើយថ្ពាល់ខ្ញុំទៅឲ្យពួកដែលបោចពុកចង្កា ខ្ញុំមិនបានគេចមុខពីសេចក្តីអាម៉ាស់ខ្មាស ឬពីការស្តោះទឹកមាត់ទេ» (អេសាយ ៥០:៦)។


ជាមួយអ្នកកម្រៀវសាសន៍អេធីយ៉ូពី យើងអាចសួរថា «តើហោរានិយាយដូច្នេះ គឺនិយាយពីអ្នកណា ពីខ្លួនលោក ឬពីអ្នកដទៃ»(កិច្ចការ ៨::៤)។ ដូចគ្នាជាមួយជំពូក៥៣ យើងមិនអាចសង្ស័យសោះថា លោកអេសាយនិយាយពីព្រះអម្ចាស់យេស៊ូវគ្រិស្ដឬក៏អត់។ ពិតប្រាកដណាស់ នេះជាពាក្យទំនាយមួយក្នុង ចំណោមពាក្យទំនាយផ្សេងទៀតដែលសំដៅលើព្រះយេស៊ូវ នៅពេលទ្រង់មានបន្ទូលទៅកាន់ពួកសិស្សទ្រង់ កាលគេបានឡើងទៅក្រុងយេរ៉ូសាឡិម ដោយបន្ទូលថា

«ទ្រង់ក៏យកពួក១២នាក់មកមានព្រះបន្ទូលថា មើល យើងរាល់គ្នានឹងឡើងទៅឯក្រុងយេរូសាឡិម នោះគ្រប់សេចក្តីដែលពួកហោរាបានចែងទុកពីកូនមនុស្ស នឹងបានសំរេចពិត ដ្បិតគេនឹងបញ្ជូនលោកទៅពួកសាសន៍ដទៃ គេនឹងសើចចំអកឲ្យ ត្មះតិះដៀល ហើយស្តោះដាក់លោក រួចកាលគេបានវាយនឹងរំពាត់ហើយ នោះគេនឹងសំឡាប់លោកបង់ តែក្រោយ៣ថ្ងៃមក លោកនឹងរស់ឡើងវិញ» (លូកា ១៨:៣១-៣៣)។

ព្រះយេស៊ូវមានបន្ទូលទៅពួកគេថា សាសន៍ដទៃនឹងចំអកទ្រង់ ជេរម្រមាថទ្រង់ វាយទ្រង់នឹងរំពាត់ ហើយ នឹងសំឡាប់ទ្រង់បង់។ រួចទ្រង់មានបន្ទូលថា គ្រប់ការទាំងអស់នេះត្រូវបានទាយទុក «ដោយពួកហោរា»។ ដូច្នេះអត្ថបទគម្ពីររបស់យើងត្រូវតែជាខគម្ពីរមួយក្នុងចំណោមខគម្ពីរផ្សេងទៀតដែលសំដៅទៅលើទ្រង់

« ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ ហើយថ្ពាល់ខ្ញុំទៅឲ្យពួកដែលបោចពុកចង្កា ខ្ញុំមិនបានគេចមុខពីសេចក្តីអាម៉ាស់ខ្មាស ឬពីការស្តោះទឹកមាត់ទេ» (អេសាយ ៥០:៦)។

ឃើញទេពាក្យទំនាយនោះត្រូវបានបំពេញសម្រេចជាពិតច្បាស់។ លោកពីឡាត់ដែលជាចៅង្វាយ ខេត្ដរ៉ូមបានវាយទ្រង់នឹងរំពាត់។ រួចក្រោយមកពួកទាហានរ៉ូម

« ក៏យក... ក្រងភួងបន្លាបំពាក់លើព្រះសិរ រួចចាប់តាំងសំពះទូលទ្រង់ថា ថ្វាយបង្គំស្តេចសាសន៍យូដា គេក៏យកដើមត្រែងវាយព្រះសិរ ស្តោះដាក់ទ្រង់ ...» (ម៉ាកុស ១៥:១៧-១៩)។

ដូច្នេះខ្ញុំប្រាកដថា វាជាព្រះយេស៊ូវពីស្រុកណាសារ៉េត ដ៏ជាអ្នកប្រោសលោះដែលបានបំពេញសម្រេចពាក្យ ទំនាយនោះ

« ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ ហើយថ្ពាល់ខ្ញុំទៅឲ្យពួកដែលបោចពុកចង្កា ខ្ញុំមិនបានគេចមុខពីសេចក្តីអាម៉ាស់ខ្មាស ឬពីការស្តោះទឹកមាត់ទេ» (អេសាយ ៥០:៦)។

សូមឲ្យលោកយ៉ូសែប ហាតពិពណ៌នាពីឆុតឆាក

សូមមើលពីការអត់ធ្មត់ដែលព្រះយេស៊ូវមាន
   ទ្រង់ត្រូវគេជេរចំអកនៅកន្លែងដ៏អាក្រក់នេះ
មនុស្សមានបាបបានចងព្រះហស្ដដ៏ពេញដោយអំណាច
   ហើយស្ដោះទឹកមាត់ដាក់ព្រះភក្រ្ដរបស់ព្រះដែលបង្កើតខ្លួន

ដោយបន្លា ព្រះកាយទ្រង់បានចេញឈាម ហើយត្រូវវង្វះ
   ដោយនាំឲ្យហូរឈាមចេញពីគ្រប់កន្លែងទាំងអស់
ខ្នងទ្រង់ត្រូវចងវាយនឹងរំពាត់យ៉ាងធ្ងន់ក្រៃ
   តែការវាយនឹងរំពាត់ដែលមុតជាងជាទឹកភ្នែកចេញពីចិត្ដទ្រង់។
(«ចំណង់ព្រះទ័យរបស់ទ្រង់»ដោយលោកយ៉ូសែប ហាត ១៧១២-១៧៦៨
ប្ដូរដោយគ្រូគង្វាល។

« ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ ហើយថ្ពាល់ខ្ញុំទៅឲ្យពួកដែលបោចពុកចង្កា ខ្ញុំមិនបានគេចមុខពីសេចក្តីអាម៉ាស់ខ្មាស ឬពីការស្តោះទឹកមាត់ទេ» (អេសាយ ៥០:៦)។

ខ្ញុំនាំអ្នកទៅឯការរងទុក្ខរបស់ព្រះអង្គសង្រ្គោះនៅយប់នេះ។ ហើយខ្ញុំសូមនិយាយជាមួយលោក ពីឡាត់ថា «មើលន៎ មនុស្សដ៏អស្ចារ្យ»។ សូមបែរចិត្ដរបស់អ្នក ហើយមើលទៅកាន់ទ្រង់ក្នុងចំណង់ចិត្ដរបស់ ទ្រង់។ សូមមើលថាទ្រង់ជានរណា សូមពីគំរូដ៏អស្ចារ្យដែលទ្រង់បានទុកដំរាប់ឲ្យ ហើយសូមមើលពីអ្វីដែល ទ្រង់បានធ្វើដើម្បីជួយសង្រ្គោះមនុស្សមានបាបដែលត្រូវបំផ្លាញចេញពីភ្លើងដ៏អស់កល្បជានិច្ច។

១. ទីមួយ សូមមើលទ្រង់ទុកជាព្រះដែលបានយកសាច់ឈាមជាមនុស្ស។

ព្រះបានយាងចុះមកក្នុងសាច់ឈាមជាមនុស្ស ដើម្បីគង់នៅជាមួយនៅលើផែនដីនេះ។ ទ្រង់មាន បន្ទូលក្នុងអេសាយ ៥០:២ថា «អញបានមកដល់»។ ព្រះដ៏ជាព្រះរាជបុត្រា «បានចុះមក»ពីស្ថានសួគ៌ ហើយគង់នៅជាមួយយើង។

« កាលដើមដំបូងមានព្រះបន្ទូល... ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា យើងរាល់គ្នាបានឃើញសិរីល្អទ្រង់ គឺជាសិរីល្អនៃព្រះរាជបុត្រាតែ១ ដែលមកពីព្រះវរបិតា មានពេញជាព្រះគុណ និងសេចក្តីពិត» (យ៉ូហាន ១:១,១៤)។

« ព្រះបានលេចមកក្នុងសាច់ឈាម» (១ធីម៉ូថេ ៣:១៦)។

គ្រីស្ទានពីបុរាណបានធ្វើត្រឹមត្រូវដើម្បីហៅព្រះយេស៊ូវថា «ព្រះដ៏ជាព្រះ ពន្លឺដ៏ជាពន្លឺ ព្រះពិតដ៏ជាព្រះពិត ព្រះដែលគ្មានអ្នកណាបង្កើតទ្រង់»។

សូមគិតពីនេះ នោះអ្នកនឹងឃើញថា វាគឺជាលទ្ធិគួរឲ្យកត់សំគាល់ដ៏សំខាន់បំផុតដែលត្រូវចូលក្នុង គំនិតរបស់មនុស្ស។ លោកស្ពឺជិនប្រសាសន៍ថា

វាមិនត្រូវបានពិសោធ៍ល្អនោះទេ វាជាការដែលអាចជឿបានជាពិតច្បាស់ថា ព្រះដ៏នៅអស់កល្បបានបំពេញគ្រប់ការទាំងអស់ ទ្រង់បានជាព្រះ ទ្រង់គឺជា ព្រះ ហើយត្រូវយាងមក ព្រះដ៏ពេញដោយព្រះចេស្ដា ព្រះដ៏ជ្រាបគ្រប់ទាំង អស់ និងគង់នៅគ្រប់ទីកន្លែងទាំងអស់ ពិតប្រាកដណាស់ទ្រង់បន្ទាបខ្លួន ដើម្បីបាំងរូបអង្គទ្រង់ក្នុងសំលៀកបំពាក់នៃដីឥដ្ឋ ដ៏ទាបថោករបស់យើង។ ទ្រង់បានបង្កើគ្រប់របស់ទាំងអស់ តែទ្រង់បានបន្ទាបព្រះអង្គទ្រង់ដើម្បីយក សាច់ឈាមជាមនុស្សក្នុងការរួបរួមជាមួយរូបអង្គទ្រង់ផ្ទាល់... ភាពជាមនុស្ស របស់ព្រះអម្ចាស់មិនមែនជាការគិតឃើញ មិនគ្រាន់តែជារូបរាងជាមនុស្ស នោះទេ។ ពិតច្បាស់ណាស់មិនបាច់សង្ស័យសោះ «ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា» ទ្រង់មានបន្ទូលថា «ចូរពាល់ខ្ញុំមើល» «ដ្បិតខ្មោចគ្មានសាច់ឬឆ្អឹង ដូចជាឃើញខ្ញុំនេះទេ» (C. H. Spurgeon, “The Great Mystery of Godliness,” The Metropolitan Tabernacle Pulpit, Pilgrim Publications, 1979 reprint, volume 28, p.698)។

ព្រះយេស៊ូវជាព្រះដែលបានយកសាច់ឈាមជាមនុស្ស ដោយសារការរួបរួមបែបសារៈវត្ថុធាតុ។ ទ្រង់ជាព្រះ ដែលយកសាច់ឈាមជាមនុស្ស ទ្រង់ជារូបអង្គទី២នៃព្រះត្រីឯក ព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម!

នោះបើកសំដែងពីអត្ថបទគម្ពីររបស់យើងដែលមិនអាចស្ទង់បានចំពោះគំនិតរបស់មនុស្សលោក។ នេះគឺជាព្រះនៅក្នុងសាច់ឈាមដែលសុខចិត្ដបន្ទាបព្រះអង្គទ្រង់ ហើយទទួលទារុណកម្ម! វាហួសពីគំនិត មនុស្សលោកដែលព្រះដ៏យកសាច់ឈាមជាមនុស្សអាចនិយាយបានថា

« ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ ហើយថ្ពាល់ខ្ញុំទៅឲ្យពួកដែលបោចពុកចង្កា ខ្ញុំមិនបានគេចមុខពីសេចក្តីអាម៉ាស់ខ្មាស ឬពីការស្តោះទឹកមាត់ទេ» (អេសាយ ៥០:៦)។

នេះជាព្រះដែលបង្កើតសកលលោក ហើយគ្រប់ទាំងអស់លាតសន្ធឹងនៅក្នុងវា ទ្រង់អនុញ្ញាត្ដឲ្យ មនុស្សវាយខ្នងទ្រង់ ហើយបោចពុកចង្កាទ្រង់! ព្រះរបស់ខ្ញុំនេះអនុញ្ញាត្ដឲ្យមនុស្សមានបាបស្ដោះទឹកមាត់ លើព្រះភក្ដ្រដ៏បរិសុទ្ធទ្រង់! ពួកគេបានស្ដោះទឹកមាត់ដាក់ព្រះភក្រ្ដរបស់ព្រះ!

សូមមើលពីការអត់ធ្មត់ដែលព្រះយេស៊ូវមាន
   ទ្រង់ត្រូវគេជេរចំអកនៅកន្លែងដ៏អាក្រក់នេះ
មនុស្សមានបាបបានចងព្រះហស្ដដ៏ពេញដោយអំណាច
   ហើយស្ដោះទឹកមាត់ដាក់ព្រះភក្រ្ដរបស់ព្រះដែលបង្កើតខ្លួន
(«ចំណង់ព្រះទ័យរបស់ទ្រង់»ដោយលោកយ៉ូសែប ហាត»)។

២. ទីពីរ សូមមើលទ្រង់ទុកជាគំរូរបស់យើង។

« ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ ហើយថ្ពាល់ខ្ញុំទៅឲ្យពួកដែលបោចពុកចង្កា ខ្ញុំមិនបានគេចមុខពីសេចក្តីអាម៉ាស់ខ្មាស ឬពីការស្តោះទឹកមាត់ទេ» (អេសាយ ៥០:៦)។

ក្នុងនាមជាអ្នកបម្រើរបស់ព្រះ នោះព្រះយេស៊ូវបានអនុញ្ញាត្ដឲ្យមនុស្សមានបាបវាយខ្នងរបស់ទ្រង់ បោចសកទ្រង់ ហើយស្ដោះទឹកមាត់ដាក់ព្រះភក្រ្ដទ្រង់។ ទ្រង់អាចធ្វើឲ្យដីហារមាត់លេបយកពួកគេទៅក្រោមដូចជាពួកកូរ៉េ ឬក៏អាចធ្វើឲ្យភ្លើងបញ្ឆេះពួកគេ ដូចអេលីយ៉ាបានធ្វើ។ តែទ្រង់ « ដូចជាកូនចៀមដែលគេដឹកទៅសំឡាប់ ហើយដូចជាចៀមដែលគនៅចំពោះពួកអ្នកកាត់រោមយ៉ាងណា ទ្រង់ក៏មិនបានហើបព្រះឱស្ឋសោះយ៉ាងនោះដែរ»(អេសាយ ៥៣:៧)។ ហើយសាវកពេត្រុសប្រាប់ថា

«ដ្បិតទ្រង់បានហៅអ្នករាល់គ្នា មកឯសេចក្តីនោះឯង ពីព្រោះព្រះគ្រីស្ទក៏បានរងទុក្ខជំនួសយើងដែរ ទាំងទុកដំរាប់ ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់ ទ្រង់មិនបានធ្វើបាបអ្វីសោះ ក៏មិនឃើញមានកិច្ចកលអ្វីនៅព្រះឱស្ឋទ្រង់ឡើយ កាលគេបានជេរប្រមាថដល់ទ្រង់ នោះទ្រង់មិនបានជេរតបវិញទេ ខណៈដែលទ្រង់រងទុក្ខ នោះក៏មិនបានគំហកកំហែងដល់គេដែរ គឺបានប្រគល់ព្រះអង្គទ្រង់ទៅព្រះ ដែលជំនុំជំរះដោយសុចរិតវិញ» (១ពេត្រុស ២:២១-២៣)។

យើងស្ម័គ្រចិត្ដថ្វាយជីវិត និងលុយរបស់យើងដល់ព្រះ តែនៅពេលយើងត្រូវគេបង្ខូច និងសំឡាប់ នោះយើងមានអារម្មណ៍ដូចជាចង់បែរដាក់វិញ។ តែព្រះយេស៊ូវស្ម័គ្រព្រះទ័យឲ្យគេចំអក ហើយឲ្យមនុស្សមានបាបដ៏អាក្រក់បំផុតហៅទ្រង់ថាជាជនបោកប្រាស់ ដោយមិនការពាររូបអង្គទាល់តែសោះ។ តើយើងនិយាយអ្វី នៅពេលមិត្ដភ័ក្ដ និងសាច់ញ្ញាត្ដហៅអ្នកថាជាមនុស្សមានពុត ហើយនិយាយអាក្រក់ពីយើង ដោយសារយើងជាគ្រីស្ទាន? យើងគួរតែចងចាំថា ព្រះយេស៊ូវ «នៅតែស្ងៀម» ដោយមិននិយាយអ្វីសោះ កាលទ្រង់ត្រូវគេចោទប្រកាន់ដោយសាក្សីក្លែងក្លាយនៅយប់មុនពេលត្រូវជាប់ឆ្កាង(ម៉ាថាយ ២៦:៦៣)។ កាលលោកពីឡាត់និយាយទៅកាន់ទ្រង់ «តើអ្នកមិនឮរឿងទាំងប៉ុន្មាន ដែលគេចោទប្រកាន់អ្នកទេឬអី តែព្រះយេស៊ូវ ទ្រង់មិនមានព្រះបន្ទូលឆ្លើយនឹងពាក្យណាមួយរបស់លោកសោះ បានជាលោកចៅហ្វាយឆ្ងល់ខ្លាំងណាស់» (ម៉ាថាយ ២៧:១៣-១៤)។

ខ្ញុំបានរៀនមេរៀននេះដោយលំបាកណាស់ នៅពេលខ្ញុំបានការពារព្រះយេស៊ូវអំឡុងពេលបាតុកម្ម របស់យើងប្រឆាំងនឹងកុនដែលប្រមាថព្រះ «សេចក្ដីល្បួងចុងក្រោយរបស់ព្រះគ្រិស្ដ»។ សាក្សីក្លែងក្លាយ បានចេញមកចោទប្រកាន់ខ្ញុំពីការប្រឆាំងនឹងសាសន៍យូដា និងអំពើក្បត់។ នេះជាការក្លែងក្លាយជាពិត។ ខ្ញុំ ស្រឡាញ់សាសន៍យូដា ហើយស្រឡាញ់ប្រទេសអ៊ីស្រាអែលដោយអស់ពីចិត្ដ និងព្រលឹងរបស់ខ្ញុំ ហើយខ្ញុំ តែងតែស្រឡាញ់ជានិច្ច។ តែខ្ញុំបានរៀនដើម្បីរងទុក្ខពីការបង្ខូចទាំងអស់ដោយនៅតែស្ងៀម នៅពេលមិត្ដ ភ័ក្ដក្នុងឆាកជីវិតខ្ញុំបែរជំទាស់នឹងខ្ញុំសម្រាប់ការដែលខ្ញុំការពារព្រះយេស៊ូវ។ សម្រាប់រយៈពេល២០ឆ្នាំ ខ្ញុំបាន និយាយការពារខ្លួនតិចតួចណាស់។ មានតែនៅពេលថ្មីៗនេះគត់ដែលខ្ញុំបាននិយាយដើម្បីការពារសាក្សីនៃ ក្រុមជំនុំប្រឆាំងនឹងអ្នកចោទប្រកាន់ក្លែងក្លាយទាំងនេះ។ ព្រះយេស៊ូវមានបន្ទូលថា

«មានពរហើយ កាលណាមនុស្សនឹងស្អប់អ្នករាល់គ្នា ព្រមទាំងកាត់កាល់ ត្មះតិះដៀល ហើយចោលឈ្មោះអ្នករាល់គ្នាចេញ ទុកដូចជាអាក្រក់ ដោយព្រោះកូនមនុស្ស ចូរអ្នករាល់គ្នាអរសប្បាយឡើងនៅថ្ងៃនោះ ហើយលោតកញ្ឆេងចុះ ដ្បិតមើល អ្នករាល់គ្នាមានរង្វាន់ជាយ៉ាងធំ នៅឯស្ថានសួគ៌ ឯពួកឰយុកោរបស់គេ ក៏បានប្រព្រឹត្តចំពោះពួកហោរាពីដើមយ៉ាងដូច្នោះដែរ » (លូកា ៦:២២-២៣)។

ព្រះបន្ទូលរបស់ព្រះអង្គសង្រ្គោះទាំងនោះត្រូវបានកំសាន្ដចិត្ដខ្ញុំជាខ្លាំងនៅគ្រប់ពេល ដែលខ្ញុំមានទុក្ខវេទនា។ ខ្ញុំមិនគិតថា យើងគួរតែការពារខ្លួនរហ័សពេក នៅពេលដែលលោកីយចោទប្រកាន់យើងដោយ ព្រោះព្រះយេស៊ូវ។ នៅអំឡុងនៃការបាតុកម្មប្រឆាំងនឹងកុន «សេចក្ដីល្បួងចុងក្រោយ» មានបុរសម្នាក់បាន ស្ដោះទឹកមាត់ដាក់មុខខ្ញុំ។ ខ្ញុំឈរតវ៉ានៅមុខកាំម៉ារេព័ត៌មានដោយមានទឹកមាត់ហូរចេញពីមុខរបស់ខ្ញុំ។ ខ្ញុំ បានរៀនពីព្រះយេស៊ូវកុំឲ្យតដៃវិញ ដ្បិតទ្រង់ «មិនបានគេចមុខពីសេចក្តីអាម៉ាស់ខ្មាស ឬពីការស្តោះទឹកមាត់ទេ»។ ខ្ញុំព្យាយាមដោយអស់ពីសមត្ថភាពដើម្បីធ្វើចិត្ដល្អដាក់បុរសនេះនៅពេលក្រោយមក។ បុរសដ៏ក្រ ខ្សត់! នៅពេលក្រោយមកគាត់ត្រូវបានគេសំឡាប់។ ព្រះជា្របពីការកើតទុក្ខដែលខ្ញុំមាន និងទឹកភ្នែកដែល ខ្ញុំបានបង្ហូរសម្រាប់គាត់ និងសម្រាប់គ្រួសាររបស់គាត់។

នៅក្នុងសេចក្ដីអធិប្បាយពីអត្ថបទគម្ពីររបស់យើង លោកស្ពឺជិនបានប្រាប់ថា «អ្នកត្រូវតែធ្វើជា មនុស្សអន់ ទោះបីជាអ្នកគួរតែត្រូវបានគេចំអក និងត្រូវបដិសេធក៏ដោយ ដ្បិតនេះគឺជាផ្លូវទៅឯសិរីល្អដ៏នៅ អស់កល្បជានិច្ច»(«ភាពអាម៉ាស់ និងការស្ដោះទឹកមាត់» The Metropolitan Tabernacle Pulpit, Pilgrim Publications, 1972 reprint, volume 25, p. 431)។

សូមឲ្យយើងគ្រប់ៗគ្នាចងចាំពីគំរូរបស់ព្រះយេស៊ូវ នៅពេលដែលមនុស្សចំអកយើង និងនិយាយ ប្រឆាំងនឹងយើង ដោយសារយើងជាសិស្សរបស់ទ្រង់នៅក្នុងគ្រាដ៏អាក្រក់សព្វថ្ងៃនេះ។ លោកស្ពឺជិនប្រាប់ថា

តើអ្នកពេញទៅដោយការឈឺចាប់ឬអី...? ព្រះយេស៊ូវទ្រង់ជ្រាបគ្រប់ទាំង អស់ ដ្បិតទ្រង់ «ប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ»។ តើអ្នករងទុក្ខវេទនា ពីអ្នកនិយាយបង្ខូចឬអី? «ទ្រង់«មិនបានគេចមុខពីសេចក្តីអាម៉ាស់ខ្មាស ឬពីការស្តោះទឹកមាត់ទេ»។ តើអ្នកត្រូវគេសើចចំអកឬអី? តើអ្នកដែលគ្មាន ព្រះគុណរបស់ព្រះគេនិយាយចំអកពីការគោរពប្រតិបត្ដិរបស់អ្នកឬអី? ព្រះ យេស៊ូវអាចមានព្រះទ័យអាណិតជាមួយអ្នក ដ្បិតអ្នកដឹងពីការចង់សើចមិន បរិសុទ្ធដែលពួកគេបានធ្វើដាក់ទ្រង់។ គ្រប់ការឈឺចុកចាប់ដែលទម្លុះចូល ទៅក្នុងអ្នក នោះព្រះអម្ចាស់របស់អ្នកបានទ្រាំទ្រការចែករំលែករបស់ទ្រង់... (Spurgeon, ibid.)។

សូមមើលពីការអត់ធ្មត់ដែលព្រះយេស៊ូវមាន
   ទ្រង់ត្រូវគេជេរចំអកនៅកន្លែងដ៏អាក្រក់នេះ
មនុស្សមានបាបបានចងព្រះហស្ដដ៏ពេញដោយអំណាច
   ហើយស្ដោះទឹកមាត់ដាក់ព្រះភក្រ្ដរបស់ព្រះដែលបង្កើតខ្លួន

៣. ទីបី សូមមើលទ្រង់ទុកជាយញ្ញបូជាជំនួសមនុស្សមានបាប។

« ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ ហើយថ្ពាល់ខ្ញុំទៅឲ្យពួកដែលបោចពុកចង្កា ខ្ញុំមិនបានគេចមុខពីសេចក្តីអាម៉ាស់ខ្មាស ឬពីការស្តោះទឹកមាត់ទេ» (អេសាយ ៥០:៦)។

សូមចាំថា ព្រះយេស៊ូវមិនបានរងទុក្ខនូវការឈឺចាប់នេះដោយព្រោះអំពើបាបណាមួយរបស់ទ្រង់ឡើយ ដ្បិតទ្រង់គ្មានអំពើបាបសោះ។

«តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់» (អេសាយ ៥៣:៥)។

ខគម្ពីរនេះក្នុងអេសាយជំពូក៥៣ប្រាប់យើងយ៉ាងច្បាស់ថា ការជាំ និងស្នាមរំពាត់ ថែមទាំងការសុគតរបស់ ទ្រង់មានសារៈសំខាន់ដើម្បីសង្រ្គោះមនុស្សមានបាប។ ព្រះយេស៊ូវបានប្រគល់ព្រះអង្គទ្រង់សម្រាប់អំពើបាប របស់យើង។ ដ្បិតព្រះគម្ពីរប្រាប់ថា ព្រះ «ដែលមិនបានស្គាល់បាបសោះ នោះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាប ជំនួសយើងរាល់គ្នាវិញ ដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្តីសុចរិតរបស់ព្រះ ដោយនូវព្រះអង្គនោះឯង»(២កូរិនថូស ៥:២១)។ នៅពេលព្រះយេស៊ូវទ្រង់សុគត ទ្រង់បានរងទុក្ខសម្រាប់អំពើបាប យើង ដើម្បីសងទោសអំពើបាប ដូច្នេះយើងអាចបានសង្រ្គោះ។ អំពើបាបគឺជាអ្វីដែលអាចជាអាក្រក់បំផុត។ អំពើបាបសមនឹងទទួលការវាយនឹងរំពាត់។ អំពើបាបសមនឹងទទួលការស្ដោះទឹកមាត់ដាក់។ អំពើបាបសម នឹងទទួលការឆ្កាង។ ហើយដោយព្រោះតែព្រះយេស៊ូវបានយកអំពើបាបយើងដាក់លើរូបអង្គទ្រង់ នោះទ្រង់ ត្រូវបានគេវាយនឹងរំពាត់។ ទ្រង់ត្រូវគេស្ដោះទឹកមាត់ដាក់។ ទ្រង់ត្រូវគេធ្វើឲ្យអាម៉ាស់។ បើអ្នកចង់ដឹងពីអ្វី ដែលព្រះគិតពីអំពើបាប សូមមើលកាន់ព្រះរាជបុត្រារបស់ទ្រង់ ទ្រង់ត្រូវពួកទាហានវាយនឹងរំពាត់ចំខ្នង ត្រូវពួកនោះបោចសក់ និងបោចពុកចង្កា ត្រូវពួកនោះស្ដោះទឹកមាត់ដាក់ព្រះភក្ដ្រទ្រង់ កាលទ្រង់បានធ្វើជា យញ្ញបូជាជំនួសបាបរបស់អ្នក និងបាបរបស់ខ្ញុំ។ បើអ្នក និងខ្ញុំត្រូវគេវាយនឹងរំពាត់ ហើយបោចសក់ ទាំង ត្រូវគេស្ដោះទឹកមាត់សម្រាប់បាបរបស់យើង នោះវាមិនភ្ញាក់ផ្អើលនោះទេ។ តែអ្នកដែលបានផ្ទុកអំពើបាប របស់យើងជាព្រះរាជបុត្រានៃព្រះ។ ព្រះយេស៊ូវបានធ្វើជំនួសយើង ហើយ «ព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះជន្មទ្រង់បានត្រូវថ្វាយទុក្ខជាយញ្ញបូជាលោះបាបហើយ»(អេសាយ ៥៣:១០)។ ទោះបីជាបាបរបស់យើងត្រូវបានផ្ទុកលើព្រះយេស៊ូវដោយសារការ ទំម្លាក់ទោសក៏ដោយ វាបាននាំឲ្យទ្រង់ឈឺចាប់ជាខ្លាំង និងទទួលកាអាម៉ាស់ជាខ្លាំង មុនពេលវាត្រូវបានសង នៅលើឈើឆ្កាង។

សូមសំគាល់ថា អត្ថបទយើងប្រាប់ថា «ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ»។ ព្រះយេស៊ូវ ស្ម័គ្រព្រះទ័យប្រគល់រូបអង្គទ្រង់ឲ្យពួកអ្នកដែឡវាយ ឲ្យពួកអ្នកដែលបោចពុកចង្កាទ្រង់ ហើយឲ្យគេស្ដោះ ទឹកមាត់ដាក់ព្រះភក្រ្ដទ្រង់។ ទ្រង់បានប្រគល់រូបអង្គទ្រង់ដើម្បីសុគតលើឈើឆ្កាង។ គ្មានអ្នកណាម្នាក់បង្ខំឲ្យ ទ្រង់រងទុក្ខសម្រាប់បាបរបស់យើងនោះទេ។ ទ្រង់បានធ្វើដោយស្ម័គ្រព្រះទ័យ។ ព្រះរាជបុត្រានៃព្រះស្ម័គ្រ ព្រះទ័យក្លាយជាបណ្ដាសារសម្រាប់យើង ទុកជាយញ្ញបូជាជំនួសរបស់យើង ដើម្បីសងទោសអំពើបាបរបស់ យើង ដូច្នេះយើងអាចត្រូវលើកលែងទោសដោយព្រះវរបិតា ហើយបានសុចរិតនៅក្នុងព្រះភក្រ្ដទ្រង់។

តើអ្នកអាចលឺរឿងនេះ ហើយមិនមានអារម្មណ៍ភ្ញាក់ផ្អើលទេឬអី? តើអ្នកអាចចាំថា ព្រះរាជបុត្រា នៃព្រះត្រូវបានគេវាយ បោចសក់ ស្ដោះទឹកមាត់លើ ហើយមិនអស្ចារ្យ ហើយមិនសរសើរដែរឬអី? ទ្រង់ ដែលគ្របមេឃដោយពពកមិនបានគេចមុខពីសេចក្តីអាម៉ាស់ខ្មាស ឬពីការស្តោះទឹកមាត់ទេ។ ទ្រង់ដែល បង្កើតខ្នងភ្នំមិនបានការពារខ្នងទ្រង់ពីការវាយនឹងរំពាត់រហូតដល់មានចំណិតតូចៗ។ ទ្រង់ដែលចងសកល លោកនេះជាមួយខ្សែរំវាល់ឲ្យទាញគ្នាត្រូវបានចងនឹងច្រវាក់ ហើយត្រូវបិទមុខដោយមនុស្សដែលទ្រង់បាន បង្កើតដោយផ្ទាល់។ នៅពេលទេវតានៅស្ថានសួគ៌ច្រៀងដោយសំឡេងខ្លាំងសសើរតម្កើងដល់ទ្រង់ តើវានឹង ហាក់ដូចជាអាចទៅរួចឬទេដែលទ្រង់ត្រូវដុំដែកគោលជាប់លើឈើឆ្កាង? ខ្ញុំស្មានថា នោះជាមូលហេតុដែល ស្នាមដែកគោលនឹងនៅជាប់ព្រះហស្ដ និងព្រះបាទទ្រង់ជារៀងរហូត ដូច្នេះយើងនឹងមិនអាចភ្លេចពីអ្វីដែល ទ្រង់បានធ្វើសម្រាប់យើង នៅពេលយើងជួបទ្រង់នៅស្ថានសួគ៌។ តើខ្ញុំនឹងអាចមើលកាន់ព្រះភក្រ្ដដ៏ជាទី ស្រឡាញ់របស់ទ្រង់នៅក្នុងសិរីរុងរឿងដោយមិននឹកចាំយ៉ាងម៉េចបានថា មនុស្សមានបាបបានបោចពុកចង្កាទ្រង់ ខណដែលទឹកមាត់បានស្រក់ហូរចុះពីថ្ពាល់ដ៏បរិសុទ្ធរបស់ទ្រង់!

សូមមើលពីការអត់ធ្មត់ដែលព្រះយេស៊ូវមាន
   ទ្រង់ត្រូវគេជេរចំអកនៅកន្លែងដ៏អាក្រក់នេះ
មនុស្សមានបាបបានចងព្រះហស្ដដ៏ពេញដោយអំណាច
   ហើយស្ដោះទឹកមាត់ដាក់ព្រះភក្រ្ដរបស់ព្រះដែលបង្កើតខ្លួន

ព្រះភក្រ្ដរបស់ទ្រង់! ហេតុអ្វីមិនស្ដោះទឹកមាត់លើពួកទេវតា? តើគ្មានកន្លែងឲ្យអ្នកស្ដោះដាក់ទេឬ បានជាស្ដោះលើព្រះភក្រ្ដដ៏ជាទីស្រឡាញ់របស់ទ្រង់? ព្រះភក្រ្ដទ្រង់! ព្រះជួយយើង! ព្រះភក្រ្ដទ្រង់! ពួក គេបានស្ដោះទឹកមាត់លើព្រះភក្រ្ដដ៏បរិសុទ្ធរបស់ព្រះយេស៊ូវ! លោកស្ពឺជិនបានប្រាប់ថា «ខ្ញុំអាចសង្ឃឹមថា មនុស្សមិនដែលត្រូវបង្កើត ឬក្លាយជាភាពគ្មានប្រយោជន៍សោះជាជាងបានរស់នៅ ដើម្បីប្រព្រឹត្ដការរន្ធត់ដូច នោះ»(ibid., p. 428។ សូមព្រះជួយយើង! គេបានស្ដោះទឹកមាត់លើព្រះភក្រ្ដរបស់អ្នកប្រោសលោះយើង!

បើអ្នកជាមនុស្សបាត់បង់ ខ្ញុំសូមអង្វរអ្នកឲ្យមកទទួលជឿលើទ្រង់ឥឡូវនេះទៅ។ បាបអ្នកត្រូវចប់ ទៅ នៅពេលអ្នកទទួលជឿទ្រង់ ដោយសារតែទ្រង់បានផ្ទុកអំពើបាបទុចរិត និងភាពអាម៉ាស់របស់អ្នកទាំង អស់ នៅពេលទ្រង់ជាប់លើឈើឆ្កាង។ បន្ទាប់មកទណ្ឌកម្មរបស់អ្នកត្រូវដោះចេញ ដ្បិតព្រះយេស៊ូវបានផ្ទុក យកវាទាំងអស់ដាក់ខ្នងទ្រង់ លើថ្ពាល់ទ្រង់ លើព្រះភក្រ្ដទ្រង់ ហើយនៅក្នុងរបូសដែលជាប់លើព្រះហស្ដ និង ព្រះបាទរបស់ទ្រង់។ សូមទទួលជឿទ្រង់ទៅ នោះទណ្ឌកម្មសម្រាប់បាបរបស់អ្នកទាំងអស់ត្រូវដោះចេញ ហើយអ្នកនឹងបានសង្រ្គោះ បានរាប់ជាសុចរិតគ្រប់ពេលវេលា ហើយនៅអស់កល្បជានិច្ចដោយសារសេចក្ដី ស្រឡាញ់នៃការប្រោសលោះរបស់ទ្រង់! សូមក្រោកឈរ ហើយច្រៀងបទលេខ៦។ «អូ អ្វីក៏វិសេសម្ល៉េះ»ដោយលោកបណ្ឌិត យ៉ូហាន អោ រ៉ាយស៍។

យើងមានរឿងនៃក្ដីស្រឡាញ់ដែលនៅគ្រប់ពេល
   យើងប្រាប់មនុស្សបាបពីរបៀបដើម្បីឲ្យបានអត់ទោសបាប
មានការអត់ទោសឥតគិតថ្លៃ ដ្បិតព្រះយេស៊ូវបានរងទុក្ខ
   ហើយបានទទួលទណ្ឌកម្មលើឈើឆ្កាងនៅភ្នំកាល់វ៉ារី
អូ សេចក្ដីមេត្ដាករុណាដ៏វិសេសកំពុងតែហូរ
   ចុះពីព្រះអង្គសង្រ្គោះជាប់ឆ្កាងសម្រាប់មនុស្សទាំងអស់
ព្រះលោហិតដ៏វិសេសដែលទ្រង់បានហូរដើម្បីលោះយើង
   ព្រះគុណ និងការអត់ទោសសម្រាប់អំពើបាបយើងទាំងអស់
(«អូ អ្វីក៏វិសេសម្ល៉េះ»ដោយលោកបណ្ឌិត John R. Rice, 1895-1980)។

ខ្ញុំអធិស្ឋានថា អ្នកនឹងទទួលជឿលើព្រះយេស៊ូវនៅយប់នេះ។ ព្រះលោហិតទ្រង់នឹងសំអាតបាប របស់អ្នកទាំងអស់។ សូមទទួលជឿទ្រង់ឥឡូវនេះទៅ នោះអ្នកនឹងបានសង្រ្គោះអស់កល្បជានិច្ច។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានបទគម្ពីរមុនសេចក្ដីអធិប្បាយដោយលោក គ្រេថោន អិល ចាន់៖ លូកា ១៨:៣១-៣៣។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយ បែនយ៉ាមីន ខីខេង ហ្គ្រីហ្វី៖
«សូមដឹកនាំខ្ញុំទៅកាល់វ៉ារី» (ដោយលោក Jennie Evelyn Hussey, 1874-1958)។.


ចំណងជើងនៃសេចក្ដីអធិប្បាយ

ការវាយនឹងរំពាត់ ភាពអាម៉ាស់ខ្មាស់ និងការស្ដោះទឹកមាត់

THE SCOURGING, SHAME AND SPITTING

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

« ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ ហើយថ្ពាល់ខ្ញុំទៅឲ្យពួកដែលបោចពុកចង្កា ខ្ញុំមិនបានគេចមុខពីសេចក្តីអាម៉ាស់ខ្មាស ឬពីការស្តោះទឹកមាត់ទេ» (អេសាយ ៥០:៦)។

(កិច្ចការ ៨:៣៤; លូកា ១៨:៣១-៣៣; ម៉ាកុស ១៥:១៧-១៩)

១. ទីមួយ សូមមើលទ្រង់ទុកជាព្រះដែលបានយកសាច់ឈាមជាមនុស្ស។ អេសាយ ៥០:២;
យ៉ូហាន ១:១, ១៤; ១ធីម៉ូថេ ៣:១៦។

២. ទីពីរ សូមមើលទ្រង់ទុកជាគំរូរបស់យើង។ អេសាយ ៥៣:៧; ១ពេត្រុស ២:២១-២៣;
ម៉ាថាយ ២៦:៦៣; ២៧:១៣-១៤; លូកា ៦:២-២៣។

៣. ទីបី សូមមើលទ្រង់ទុកជាយញ្ញបូជាជំនួសមនុស្សមានបាប។
អេសាយ ៥៣:៥; ២កូរិនថូស ៥:២១; អេសាយ ៥៣:១០។