Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ផ្លូវ សេចក្ដីពិត និងជីវិត

THE WAY, THE TRUTH, AND THE LIFE
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក វិច្ជិការ ១៥ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Morning, November 15, 2015

« ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ»(យ៉ូហាន ១៤:៦)។


នៅពេលយើងអានគម្ពីរយ៉ូហានជំពូក១៣ និង១៤ ទើបយើងឃើញថា សិស្សរបស់ព្រះយេស៊ូវខ្វាក់យ៉ាងណា។ ពួកគេបាននៅជាមួយព្រះយេស៊ូវអស់រយៈពេល៣ឆ្នាំមកហើយ តែពួកគេនៅតែខ្វាក់។ ពួក គេបានប្រោសអ្នកមានជំងឺឲ្យជា ហើយបានបណ្ដេញអារក្ស តែពួកគេនៅតែខ្វាក់។ វាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល ណាស់ កាលមនុស្សអាចគម្ពីរដំណឹងល្អទាំង៤ តែមិនឃើញពីរឿងនេះ! ព្រះយេស៊ូវបានមានបន្ទូលប្រាប់ ពួកគេម្ដងហើយម្ដងទៀតថា ទ្រង់នឹងត្រូវគេឆ្កាង ហើយទ្រង់នឹងត្រូវសុគត ថែមទាំងទ្រង់មានបន្ទូលប្រាប់ ពួកគេថា ទ្រង់នឹងរស់ពីសុគតឡើងវិញ។

« ទ្រង់ក៏យកពួក១២នាក់មកមានព្រះបន្ទូលថា មើល យើងរាល់គ្នានឹងឡើងទៅឯក្រុងយេរូសាឡិម នោះគ្រប់សេចក្តីដែលពួកហោរាបានចែងទុកពីកូនមនុស្ស នឹងបានសំរេចពិត ដ្បិតគេនឹងបញ្ជូនលោកទៅពួកសាសន៍ដទៃ គេនឹងសើចចំអកឲ្យ ត្មះតិះដៀល ហើយស្តោះដាក់លោក រួចកាលគេបានវាយនឹងរំពាត់ហើយ នោះគេនឹងសំឡាប់លោកបង់ តែក្រោយ៣ថ្ងៃមក លោកនឹងរស់ឡើងវិញ តែពួកសាវ័កមិនបានយល់សេចក្តីទាំងនោះសោះ ពាក្យនោះជាពាក្យលាក់កំបាំងដល់គេ ហើយគេមិនបានយល់ជាថាដូចម្តេចទេ » (លូកា ១៨:៣១-៣៤ យើងក៏ឃើញផងដែរនៅក្នុងម៉ាថាយ ១២:៣៨-៤២; ១៦:២១-២៣; ១៧:២២-២៣; ២០:១៧-១៩; ម៉ាកុស ១០:៣២-៣៤)។

សិស្សរបស់ទ្រង់មិនយល់ពីសេចក្ដីពិតដ៏សំខាន់នោះឡើយ។ «ហើយគេមិនបានយល់ជាថាដូចម្តេចទេ» ពួកគេមិនបានយល់ពីដំណឹងល្អនោះទេ! នៅកន្លែងនេះយើងឃើញថា ព្រះយេស៊ូវបាននៅជាមួយសិស្ស របស់ទ្រង់ដើម្បីសោយអារហារពេលយប់ចុងក្រោយ។ ទ្រង់នឹងត្រូវគេឆ្កាងនៅថ្ងៃខាងមុខ តែសិស្សរបស់ទ្រង់នៅតែ ខ្វាក់ចំពោះសេចក្ដីពិតនៃដំណឹងល្អដ៏សាមញ្ញបំផុត!

ព្រះយេស៊ូវនឹងលាងជើងរបស់ពួកគេ បន្ទាប់ពីសោយអារហារពេលយប់រួចរាល់។ លោកពេត្រុស ទូលទៅទ្រង់ថា «ទ្រង់មិនត្រូវលាងជើងឲ្យទូលបង្គំសោះឡើយ»។ ព្រះយេស៊ូវមានព្រះបន្ទូលថា «បើខ្ញុំមិនលាងឲ្យអ្នក នោះអ្នកគ្មានចំណែកជាមួយនឹងខ្ញុំទេ»។ ពេត្រុសទូលទៅទ្រង់ថា «ឱព្រះអម្ចាស់អើយ បើដូច្នោះ សូមកុំលាងត្រឹមតែជើងទូលបង្គំប៉ុណ្ណោះឡើយ គឺសូមលាងដល់ទាំងដៃទាំងក្បាលផងចុះ»(យ៉ូហាន ១៣:៨,៩)។ ពួកគេមិនយល់ពីតម្រូវការនៃការបន្ទាបខ្លួននោះទេ(១៣:១៤-១៧)។ ក្រោយមកយូដាស បានចេញពីពួកសិស្ស ដើម្បីក្បត់ព្រះយេស៊ូវ(១៣:៣០)។ បន្ទាប់មកពេត្រុសទូលទ្រង់ថា «ព្រះអម្ចាស់ អើយ តើទ្រង់យាងទៅឯណា?»(យ៉ូហាន ១៣:៣៦)។ ព្រះយេស៊ូវទ្រង់ឆ្លើយថា កន្លែងដែលខ្ញុំទៅ នោះអ្នកពុំអាចនឹងទៅតាម ក្នុងគ្រាឥឡូវនេះបានទេ លុះគ្រាក្រោយទើបអ្នកនឹងទៅបាន (យ៉ូហាន ១៣:៣៦)។ ពេត្រុសមិនយល់ថា ព្រះយេស៊ូវបានកំពុងតែមានបន្ទូលប្រាប់អំពីការយាងឡើងទៅឋានសួគ៌វិញនោះទេ។ ពេត្រុសភ្លាត់មាត់និយាយថា « ទូលបង្គំស៊ូតែប្តូរជីវិតជំនួសទ្រង់»(យ៉ូហាន ១៣:៣៧)។ ព្រះយេស៊ូវបាន មានបន្ទូលថា «ខ្ញុំប្រាប់អ្នកជាប្រាកដថា មាន់មិនរងាវទៀត ទាល់តែអ្នកបានប្រកែក៣ដង ថាមិនស្គាល់ខ្ញុំ»(យ៉ូហាន ១៣:៣៨)។ ក្រោយមកទ្រង់មានបន្ទូលថា «ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា»(យ៉ូហាន ១៤:២)។ ពួកគេមិនយល់សោះថា ទ្រង់កំពុងមានបន្ទូលអំពីការយាងឡើងទៅឋានសួគ៌វិញ។ ថូម៉ាសភ្លាត់ មាត់ថា « ព្រះអម្ចាស់អើយ យើងខ្ញុំមិនដឹងជាទ្រង់យាងទៅឯណាទេ ដូច្នេះ ធ្វើដូចម្តេចឲ្យយើងខ្ញុំស្គាល់ផ្លូវទៅបាន»(យ៉ូហាន ១៤:៥)។ ដូចខ្ញុំប្រាប់បងប្អូនអញ្ចឹង ពួកសិស្សរបស់ព្រះយស៊ូវបានខ្វាក់មែនទែន ចំពោះសេចក្ដីពិតដ៏សាមញ្ញទាំងនេះ។ គម្ពីរស្កោហ្វៀលកត់សំគាល់ពីយ៉ូហាន ៣:៣ ដោយពន្យល់ប្រាប់ពី ភាពខ្វាក់របស់ពួកគេ

ភាពចាំបាច់នៃកំណើតថ្មីដុះចេញពីការអសមត្ថភាពនៃមនុស្ស ដែលកើតមកតាមធម្មជាតិ ដើម្បី «មើលឃើញ» ឬ «ចូលក្នុង» នគររបស់ព្រះ។ ទោះបីជាមនុស្សនោះឆ្លាត មានសីលធម៌ល្អ ឬសុភាពរម្យទំយ៉ាងណាក៏ដោយ ពួកគេ ខ្វាក់ទាំងស្រុងចំពោះសេចក្ដីពិតខាងឯវិញ្ញាណ ហើយគ្មានសមត្ថភាពចូល ទៅក្នុងនគរព្រះបានឡើយ ដ្បិតមនុស្សបែបនោះមិនអាចស្ដាប់បង្គាប់ មិនអាចយល់ ថែមទាំងមិនអាចគាប់ព្រះហឬទ័យព្រះបានឡើយ។

ខ្ញុំយល់ស្របជាមួយប្រយោគនោះទាំងស្រុង។ មនុស្សដែលមិនប្រែចិត្ដគេ «បានស្លាប់ក្នុងអំពើរំលង ហើយ នៅក្នុងអំពើបាប»(អេភេសូរ ២:១)។ ដូចដែលការកត់សំគាល់នៃគម្ពីរស្កោហ្វៀលបានប្រាប់ «មនុស្សដែល កើតមកតាមធម្មជាតិគេខ្វាក់ទាំងស្រុងចំពោះសេចក្ដីពិតខាងឯវិញ្ញាណ»។ សិស្សព្រះយេស៊ូវនៅតែមាន ស្ថានភាពដូចនេះនៅយប់ មុនពេលព្រះយេស៊ូវទ្រង់គេឆ្កាង។ ពួកគេបានដើរតាមទ្រង់អស់រយៈពេល៣ឆ្នាំ ប៉ុន្ដែ ពួកគេនៅតែជាមនុស្សដែលស្លាប់ខាងឯវិញ្ញាណ! ដ្បិត

« ប៉ុន្តែ មនុស្សខាងសាច់ឈាមគេមិនទទួលសេចក្តីខាងឯព្រះវិញ្ញាណនៃព្រះទេ ពីព្រោះជាសេចក្តីល្ងង់ល្ងើដល់គេ ក៏រកស្គាល់មិនបានដែរ ដ្បិតត្រង់ឯសេចក្តីទាំងនោះ ត្រូវពិចារណាយល់ខាងវិញ្ញាណវិញ» (១កូរិនថូស ២:១៤)។

សិស្សរបស់ទ្រង់នៅតែស្លាប់ខាងឯវិញ្ញាណ ហើយស្ថិតនៅក្នុងសភាពមិនប្រែចិត្ដ រហូតដល់ព្រះ យេស៊ូវបានរស់ពីសុគតឡើងវិញ ហើយទ្រង់បានមករកពួកគេនៅយប់ថ្ងៃអាទិត្យកាលទ្រង់រស់ពីស្លាប់ឡើង វិញ! អ្នកខ្លះនិយាយថា «តើកន្លែងណាដែលគម្ពីរប្រាប់ដូចនោះ?» យើងអីក៏ខ្វាក់ម្ល៉េះនៅក្នុងគ្រាដែល មនុស្សបោះបង់ចោលព្រះ! គម្ពីរប្រាប់ពីរឿងនោះនៅចុងបញ្ចប់នៃគម្ពីរដំណឹងល្អទាំង៤ (សូមមើលយ៉ូហាន ២០:១៩-២២: លូកា ២៤:៣៦-៤៥។ ល។)។ វាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលណាស់ ក្នុងគ្រាចុងក្រោយបង្អស់នេះ កាលគ្រូអធិប្បាយជាច្រើននាក់មិនដឹងពីរឿងដ៏សាមញ្ញដូចនោះ! កុំឆ្ងល់ឡើយ ហេតុអ្វីពួកគេមិនអធិប្បាយ ពីដំណឹងល្អទៀត! សព្វថ្ងៃនេះ ខ្ញុំកម្រឮគ្រូគង្វាលដែលអធិប្បាយពីដំណឹងល្អ! យើងធ្លាប់ឮពួកគេអធិប្បាយ តែឥឡូវនេះ យើងមិនឮទៀតឡើយ យ៉ាងតិចណាស់នៅក្នុងប្រទេសអាមេរិក! ចំពោះខ្ញុំ វាហាក់ដូចជាគ្រូ អធិប្បាយជាច្រើននាក់បានខ្វាក់ដូចលោកថូម៉ាស់ ដែលបាននិយាយ « បើខ្ញុំមិនឃើញស្នាមដែកគោល នៅព្រះហស្តទ្រង់ ទាំងលូកម្រាមទៅក្នុងស្នាមដែកគោលនោះ ហើយលូកដៃខ្ញុំទៅក្នុងចំហៀងទ្រង់ នោះខ្ញុំមិនព្រមជឿទេ»(យ៉ូហាន ២០:២៥)។ លោកថូម៉ាស់គ្រាន់តែមានភាពដូចសិស្សឯទៀត។ គាត់ជាមនុស្សដែលមិនជឿ មិនបានសង្រ្គោះ ហើយជាមនុស្សបាត់បង់។ ហើយដោយសារគាត់ជាមនុស្សបាត់បង់ អញ្ចឹង ហើយគាត់បានសួរព្រះយេស៊ូវថា « ព្រះអម្ចាស់អើយ យើងខ្ញុំមិនដឹងជាទ្រង់យាងទៅឯណាទេ {តើទ្រង់នឹងទៅឯណា} ដូច្នេះ ធ្វើដូចម្តេចឲ្យយើងខ្ញុំស្គាល់ផ្លូវទៅបាន»(យ៉ូហាន ១៤:៥)។

ព្រះយេស៊ូវទ្រង់មិនខ្ញាល់ជាមួយលោកថូម៉ាស់ និងពួកសិស្សផ្សេងទៀតនោះទេ។ លោក ថូម៉ាស់ បានសួរទ្រង់អំពីស្ថានសួគ៌ ហើយសួរពីរបៀបដើម្បីទៅទីនោះ។ ព្រះយេស៊ូវឆ្លើយដោយមានបន្ទូលថា

« ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ»(យ៉ូហាន ១៤:៦)។

អ្វីដែលនៅសល់ពីខគម្ពីរនេះ ខ្ញុំនឹងយកលំនាំតាមលោក រ៊ោប៊ឺត ម៊ូរេ (១៨១៣-១៨៤៣) ដ៏ជាគ្រូអធិប្បាយ ជនជាតិស្កត់ឡែនដ៏ល្បីល្បាញ ដែលបានឃើញព្រះចាត់បញ្ជូនការរស់ឡើងវិញមកក្នុងក្រុមជំនុំរបស់គាត់ មុនពេលគាត់បានស្លាប់នៅអាយុត្រឹមតែ២៩ឆ្នាំ។ គាត់បានបង្រៀនថា «ចំពោះគម្ពីរ{យ៉ូហាន ១៤:៦} វាជា ការរៀបរាប់ទាំងស្រុងពីដំណឹងល្អនៃសេចក្ដីសង្រ្គោះ តោះយើងទៅរៀនពីផ្នែកខុសៗគ្នានៃខគម្ពីរនេះ»។

១. ទីមួយ ព្រះគ្រិស្ទជាផ្លូវទៅឯព្រះវរបិតា។

ព្រះយេស៊ូវទ្រង់ជាផ្លូវទៅស្ថានសួគ៌។ អត្ថបទនេះគឺជាគុណនាមមួយ «ខ្ញុំជាផ្លូវ»។ កន្លែងមិនត្រឹម តែបង្ហាញយើងថា ព្រះយេស៊ូវទ្រង់ជាផ្លូវទៅឯព្រះវរបិតាតែប៉ុណ្ណោះទេ ទ្រង់ជាផ្លូវទៅឯព្រះវរបិតាតែម្ដង។ គ្មានផ្លូវណាផ្សេងទៀតទេ មានតែព្រះយេស៊ូវ១គត់ដែលអាចនាំអ្នកទៅឯព្រះវរបិតាបាន។

កាលខ្ញុំមានអាយុ១២ឆ្នាំ ម្ដាយរបស់ខ្ញុំបានបើកឡានចេញពីទីក្រុងផ្វោអែនិស៍ រដ្ឋអារីសូនណា ទៅ កាន់ទីក្រុងថូរិនថូ នៃប្រទេសកាណាដា។ កាលយើងបានទៅដល់ទីក្រុងឆីខាហ្គូ ម្ដាយខ្ញុំបានសួរប៉ូលីសម្នាក់ ពីផ្លូវដើម្បីធ្វើដំណើរ។ ប៉ូលីសនោះបានប្រាប់ឲ្យម្ដាយខ្ញុំឲ្យបត់ទៅក្រោយវិញ គាត់បានប្រាប់ថា នោះជាផ្លូវ។ យើងបានបើកឡានរយៈពេល១ម៉ោង ឬច្រើនជាងនោះ ប៉ុន្ដែខ្ញុំចាប់ផ្ដើមស្គាល់ពីវត្ថុខ្លះដែលនៅតាមចញ្ចើម ផ្លូវ ដែលខ្ញុំបានឃើញពីមុន។ ខ្ញុំនិយាយថា «ម៉ាក់ ខ្ញុំគិតថា យើងកំពុងធ្វើដំណើរតាមផ្លូវដែលយើងបាន មក»។ ម្ដាយខ្ញុំបានអែបឡានទៅម្ខាង ហើយតាក្ស៊ីមួយបានចតនៅទីនោះ។ ម្ដាយខ្ញុំសួរថា «យើងកំពុងតែ ធ្វើដំណើរទៅទិសខាងកើតនៃទីក្រុងឆីខាហ្គូ ដើម្បីទៅទីក្រុងថូរិនថូ។ តើយើងទៅតាមផ្លូវត្រូវអត់? អ្នកបើក បរតាក្ស៊ីនោះមានបារីមួយដើមជាប់នឹងមាត់របស់គាត់។ គាត់ប្រាប់ថា «បងស្រី បងជិះខុសផ្លូវហើយ! បង ត្រូវទៅតាមផ្លូវនោះវិញ!» គាត់បានចង្អុលទៅកន្លែងដែលយើងបានចេញមកពីនោះ អញ្ចឹញយើងក៏បត់ឡានទៅវិញ ហើយយើងត្រលប់ទៅវិញ យើងទៅតាមផ្លូវដដែលដែលយើងបានឆ្លងកាត់រួចហើយ។ ប៉ូលីស នោះបានប្រាប់យើងពីទិសដៅខុស! យើងទាំងអស់គ្នាសុទ្ធតែបានទៅតាមផ្លូវខុស រហូតដល់ព្រះយេស៊ូវ យាងមកឯយើង។ លោកីយ៍ពីបុរាណ វាត្រូវបានគេនិយាយថា «ផ្លូវទាំងអស់សុទ្ធតែដឹកនាំទៅឯទីក្រុងរ៉ូម»។ លោកីយ៍សព្វថ្ងៃ យើងអាចនិយាយបានថា «ផ្លូវទាំងអស់សុទ្ធតែដឹកនាំទៅឯឋាននរក»។ ព្រះយេស៊ូវជា «ផ្លូវ»តែមួយគត់ ដើម្បីទៅឯព្រះវរបិតា»

លោករ៉ោប៊ឺត ម៉ាកឆេណីបានបង្រៀនថា «ព្រះយេស៊ូវទ្រង់បានមានព្រះទ័យអាណិតដល់កូនប្រុសដ៏ក្រខ្សត់របស់លោកអ័ដាម ពេលគេពុះពារដើម្បីរកផ្លូវទៅស្ថានសួគ៌ដោយឥតប្រយោជន៍ ហើយទ្រង់បានចាកចេញពីស្ថានសួគ៌ ហើយបានយាងចុះមកដើម្បីបើកផ្លូវទៅឯព្រះវរបិតានៅស្ថានសួគ៌។ តើទ្រង់បានធ្វើដូចនោះតាមរបៀបណា? ទ្រង់បានក្លាយជាមនុស្សនៅផែនដីនេះ ទ្រង់បានផ្ទុកអំពើបាបរបស់យើងនៅ លើឈើឆ្កាង។ ឥឡូវនេះ មនុស្សមានបាបដែលជាប់ទោសបំផុតអាចចូលមក ហើយរកឃើញស្ថានសួគ៌ ដែលព្រះគង់នៅ ហើយអាចរស់នៅជារៀងរហូតនៅទីនោះ តាមរយៈព្រះលោហិតដែលបានបង្ហូរចេញពីព្រះកាយរបស់ទ្រង់។ សូមមករកព្រះយេស៊ូវឲ្យលឿនទៅ កុំសង្ស័យឡើយ ដ្បិតទ្រង់មានបន្ទូលថា “ខ្ញុំជាផ្លូវ” »។

វាមិនមែនដោយសារតែអ្នក «អធិស្ឋានទទួលជឿព្រះ» ទើបអ្នកអាចមកឯព្រះវរបិតានោះទេ។ វា មិនមែនដោយសារតែអ្នករស់នៅក្នុងជីវិតដ៏ល្អប្រសើរនោះទេ។ វាមិនមែនដោយសារតែអ្នកបោះបង់ចោល អំពើបាបមួយចំនួននោះទេ។ វាសូម្បីតែមិនមែនដោយសារការជឿនូវរឿងរ៉ាវទាំងឡាយអំពីព្រះយេស៊ូវផង ដែរ។

លោករ៉ោប៊ឺត ម៉ាកឆេណីបានបង្រៀនថា «ឥឡូវនេះ មិត្ដសំឡាញ់ខ្ញុំអើយ តើផ្លូវរបស់អ្នកនេះកំពុង តែនាំអ្នកទៅឯព្រះវរបិតាឬទេ? ព្រះគ្រិស្ទមានបន្ទូលថា “ខ្ញុំជាផ្លូវ ... បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ”។ ដ្បិតបើសិនជាអ្នកព្យាយាមបន្ដមកដោយផ្លូវខ្លួនឯង សូម្បីតែវាជាផ្លូវនៃការកែប្រែ ជីវិតខ្លួនឯងក៏ដោយ ឬដោយសារអ្នកសង្ឃឹមថា ព្រះមិនតឹងរឹង ហើយបើសិនជាគ្មានអ្នកណាព្រមានអ្នកទេ នោះអ្នកនឹងជួបការជំនុំជម្រះ ដែលនាំឲ្យអ្នកធ្លាក់ទៅក្នុងភ្លើងឋាននរក»។

អ្នកត្រូវតែមករកព្រះវរបិតា តាមរយៈការមករកព្រះគ្រិស្ទ។ គ្មានផ្លូវណាផ្សេងទៀតឡើយ ដើម្បីឲ្យ អ្នកបានសង្រ្គោះ «ពីព្រោះមានព្រះតែ១ ហើយមានអ្នកសង្រួបសង្រួមតែ១ នៅកណ្តាលព្រះ និងមនុស្ស គឺជាមនុស្សដ៏ជាព្រះគ្រីស្ទយេស៊ូវនោះ»(១ធីម៉ូថេ ២:៥)។

២. ទីពីរ ព្រះគ្រិស្ទជាសេចក្ដីពិត

« លោករ៉ោប៊ឺត ម៉ាកឆេណីបានបង្រៀនថា យើងមិនអាចនិយាយបានថា មនុស្សដែលមិនប្រែចិត្ដ ម្នាក់ស្គាល់សេចក្ដីពិត។ កុំឆ្ងល់ឡើយ មនុស្សដែលមិនប្រែចិត្ដម្នាក់ស្គាល់សេចក្ដីពិតជាច្រើន។ គាត់អាចដឹង ពីសេចក្ដីពិតនៃគណិតវិទ្យា គាត់អាចដឹងពីសេចក្ដីពិតធម្មតាជាច្រើន ប៉ុន្ដែយើងនៅតែមិនអាចនិយាយបាន ថា មនុស្សដែលមិនប្រែចិត្ដម្នាក់ស្គាល់ពីសេចក្ដីពិត ដ្បិព្រះគ្រិស្ទជាសេចក្ដីពិត» ។

ខ្ញុំមានលោកពូ២នាក់ ដែលសុទ្ធតែជាអ្នកអានសៀវភៅដ៏អស្ចារ្យ។ នៅក្នុងសម័យសង្រ្គាមលោក លើកទី២ មុនពេលមានទូរទស្សន៍ មនុស្សជាច្រើនគេអានសៀវភៅច្រើន។ នៅសម័យនោះ វាធម្មតាទេដើម្បីឲ្យមនុស្សអានសៀវភៅ។ តែពូខ្ញុំទាំង២នាក់នេះអានសៀវភៅច្រើនជាងអ្នកផ្សេងទៀត សូម្បីតែវាជា ការធម្មតា ដើម្បីអានសៀវភៅច្រើនជាងសព្វថ្ងៃនេះ។

លោកពូម្នាក់ឈ្មោះលោក ផោតថើរ (រ៉ោប៊ឺត ផោតថើរ អែលីអត់) តែមនុស្សទាំងអស់បានហៅ គាត់ដោយប្រើឈ្មោះកណ្ដាលគឺ ផោតថើរ។ គាត់តែងតែមានសៀវភៅនៅក្នុងដៃរបស់គាត់។ គាត់បានចូល ធ្វើទាហាន តែឥឡូវនេះ គាត់គឺជាជាងម៉ាស៊ីនម្នាក់ ដែលធ្វើការនៅក្នុងហាងធ្វើប្រាំងនៅកន្លែងសែនថា ម៉ូណីកា។ គាត់តែងតែអានសៀវភៅជានិច្ច នៅម៉ោងញាំអាហារថ្ងៃត្រង់ បន្ទាប់ពីធ្វើការ សូម្បីតែពេលគាត់ មើលទូរទស្សន៍ក៏ដោយ គាត់តែងតែអានសៀវភៅ។ គាត់មើលទូរទស្សន៍ ហើយក្រោយមកគាត់មើលសៀវ ភៅដែលគាត់កំពុងអាន។ គាត់អានប្រភេទរឿងដូចជា រឿងអាថ៌កំបាំងនៃការធ្វើពិឃាត រឿងអាហ្គែនថា ខ្រីស្ទី។ តែសៀវភៅដែលគាត់ចូលចិត្ដជាវិទ្យាសាស្រ្ដ និងរឿងប្រឌិតខាងវិទ្យាសាស្រ្ដ។ គាត់មានសៀវភៅ ខាងវិទ្យាសាស្រ្ដ និងសៀវភៅរឿងប្រឌិតខាងវិទ្យាសាស្រ្ដរាប់រយក្បាល។ គាត់ដឹងច្រើនណាស់អំពីវិទ្យាសាស្រ្ដពិតៗ ហើយគាត់សូម្បីតែដឹងច្រើនជាងនេះទៀតខាងរឿងប្រឌិតបែបវិទ្យាសាស្រ្ដ។ គាត់ជាអ្នកជឿ លើការវិវត្ដន៍របស់លោកដាវិនដ៏ល្បីល្បាញម្នាក់។ គាត់អាចនិយាយពីវាច្រើនប៉ុណ្ណាក៏បាន។

ខ្ញុំបានភ្ញាក់ផ្អើលខ្លាំងណាស់ កាលខ្ញុំឃើញគាត់មកក្រុមជំនុំរបស់យើងនៅព្រឹកថ្ងៃអាទិត្យមួយ ។ គាត់បានអង្គុយយ៉ាងស្ងាត់ស្ងៀមនៅខាងក្រោយបន្ទប់ ហើយស្ដាប់ខ្ញុំអធិប្បាយ។ បន្ទាប់មក ខ្ញុំបានអរគុណ គាត់ដោយព្រោះគាត់បានមក។ គាត់បាននិយាយថា សេចក្ដីអធិប្បាយរបស់ខ្ញុំគួរឲ្យចាប់អារម្មណ៍ណាស់។ បន្ទាប់ពីគាត់បានមកក្រុមជំនុំរៀងរាល់អាទិត្យ នៅចុងក្រោយក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ក្រោយមក ខ្ញុំ បាននិយាយជាមួយគាត់អំពីការក្លាយជាគ្រិស្ទបរិស័ទ។ គាត់បានស្ដាប់ដោយយកចិត្ដទុកដាក់ ហើយខ្ញុំអាច ដឹកនាំគាត់ឲ្យជឿជាក់លើព្រះយេស៊ូវ។ ខ្ញុំពិបាកជឿណាស់! គាត់ជាបញ្ញវន្ដដ៏ឆ្លៀវឆ្លាតម្នាក់ ដែលខ្ញុំមិនហ៊ាន និយាយជាមួយគាត់ឡើយ កាលខ្ញុំនៅក្មេង។ គាត់មើលទៅដូចជាលោក ហាំផ្រែយ ប៊ោហ្គាតដែលកំពុងពាក់វ៉ែនតាក្រាស់ ទាំងអានសៀវភៅ។ តែបន្ទាប់ពីគាត់បានប្រែចិត្ដជឿព្រះមក នោះគាត់បានញញឹម ហើយនិយាយដាក់មនុស្សវ័យក្មេងរបស់យើង ដូចជាមនុស្សដែលខុសប្លែកពីមុនទាំងស្រុង។ ក្រោយមក គាត់បានចាប់ផ្ដើមសុំសៀវភៅខាងគ្រីស្ទបរិស័ទពីខ្ញុំ។ ខ្ញុំបានឲ្យសៀវភៅគាត់មួយក្បាល ដែលនិយាយប្រឆាំងនឹងការវិវត្ដន៍ វាក្រាស់ ហើយមានទំហំធំ។ គាត់បានអានចប់វាយ៉ាងលឿន។ នៅថ្ងៃអាទិត្យខាងមុខ គាត់បានសុំសៀវភៅពីខ្ញុំថែមទៀត។ ខ្ញុំបានឲ្យសៀវភៅដល់គាត់ប្រហែល៤០ ឬ៥០ក្បាល។ គាត់បានអាន ទាំងនោះខ្លះ២ ឬ៣ដងរួចហើយ។ គាត់មិនដែលអានរឿងអាថ៌កំបាំងពីការធ្វើពិឃាត ឬសៀវភៅប្រឌិតខាង វិទ្យាសាស្រ្ដម្ដងទៀតឡើយ។ ខ្ញុំបានធ្វើពិធីជ្រមុជទឹកឲ្យគាត់ ហើយគាត់បានក្លាយជាសមាជិកដ៏ស្មោះត្រង់ របស់ក្រុមជំនុំយើង។ លោកស្រីសាលី ខូក ចងចាំពីពូផោតថើរច្បាស់ណាស់។ ក្រោយមកគាត់បានស្លាប់ ភ្លាមៗ ដោយសារជំងឺគាំងបេះដូង។

តើអ្វីបានកើតឡើងចំពោះលោករ៉ោប៊ឺត ផោតថើរ អែលីអត់? ហេតុបានជាគាត់បែរចេញពីរឿង ប្រឌិត និងការវិវត្ដន៍ខាងវិទ្យាសាស្រ្ដ? វាគឺសាមញ្ញណាស់ គាត់បានរកឃើញព្រះអម្ចាស់យេស៊ូវគ្រិស្ទ! គាត់ ឈប់ត្រូវការរឿងប្រឌិតទៀតហើយ។ គាត់បានរកឃើញសេចក្ដីពិត ដ៏ជាព្រះយេស៊ូវ ដ្បិតទ្រង់មានបន្ទូលថា «ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត»។ លោកពូផោតថើរជាមនុស្សមុនដំបូងម្នាក់ដែលខ្ញុំនឹងស្វែងរក នៅ ពេលខ្ញុំទៅស្ថានសួគ៌! គាត់បានសង្រ្គោះដោយសារព្រះយេស៊ូវ ដែលជាផ្លូវតែ១គត់ទៅឯសេចក្ដីពិតទាំង អស់!

ពូខ្ញុំម្នាក់ទៀតជាបងប្រុសរបស់ម្ដាយខ្ញុំ គាត់មានឈ្មោះថា ឡូយដ៍ វី ហ្លៅវើស៍ ជេអោ។ គាត់ធ្លាប់ ធ្វើទាហានជើងទឹកក្នុងប្រទេសអាមេរិកនៅសម័យសង្រ្គាមលោកលើកទី២។ គាត់មានភាពលោកពូផោតថើរ អញ្ចឹង គាត់ជាអ្នកអានសៀវភៅដ៏អស្ចារ្យម្នាក់។ គាត់ចាប់អារម្មណ៍ក្នុងការអានសៀវភៅបរមត្ថវិជ្ជា(ផ្នែកខាងទស្សនៈវិទ្យា) និងខាងសាសនារបស់ប្រទេសប៉ែកខាងកើត។ គ្រប់ទីកន្លែងដែលគាត់ទៅ នោះគាត់តែងតែមានសៀវភៅដូចនោះនៅជាប់នឹងគាត់។ គាត់ជាជាងគំនូរខាងទាសភាព តែគាត់តែងតែមានសៀវភៅមួយដែលប្រាប់អំពីប្រាសាទពីរាមីត ឬពិសិដ្ឋអក្សរសាស្រ្ដបុរាណ ឬក៏សៀវភៅដែលចង្អុលទិសនៃសាសនានៅជាមួយគាត់។ គាត់ជាមិត្ដសំឡាញ់របស់ខ្ញុំ ហើយខ្ញុំបានស្ដាប់គាត់និយាយអំពីប្រាសាទពីរាមីត ឬពីការចង្អុលទិសនៃសាសនារាប់ម៉ោង។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំបានព្យាយាមឲ្យគាត់អានព្រះគម្ពីរ តែគាត់មិនដែលបង្ហាញពីការចាប់អារម្មណ៍ទាល់តែសោះ។ គាត់ក៏បានស្លាប់ភ្លាមៗដោយសារជំងឺគាំងបេះដូងផងដែរ។ តែអ្វីដែលមិនដូចលោកពូផោតថើរគឺថា លោកពូឡូយដ៍បានស្លាប់ដោយមិនស្គាល់ព្រះគ្រិស្ទឡើយ។ ជារឿយៗ គាត់បានប្រាប់ខ្ញុំថា គាត់កំពុងតែស្រាវជ្រាវរកសេចក្ដីពិត។ ប៉ុន្ដែគាត់មិនបានរកឃើញឡើយ។ គាត់មិនបានរកឃើញព្រះយេស៊ូវ ដែលតំណាងពីសេចក្ដីពិតទាំងអស់។ គួរឲ្យអាណោចអាធោមណាស់ នៅពេលខ្ញុំទៅស្ថានសួគ៌ នោះខ្ញុំនឹងមិនស្វែងរកគាត់នោះទេ ដោយសារតែខ្ញុំដឹងថា គាត់នឹងមិននៅទីនោះឡើយ ពីព្រោះព្រះយេស៊ូវមានបន្ទូលថា «ខ្ញុំជា...សេចក្ដីពិត...បើមិនមកតាមខ្ញុំទេ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ»(យ៉ូហាន ១៤:៦)។ លោកពូឡូយដ៍នៅក្នុងឋាននរក។

តើលោកពូរបស់ខ្ញុំមួយណាដែលមានភាពដូចអ្នក? តើអ្នកដូចលោកពូផោតថើរ ដែលបានរកឃើញនូវសេចក្ដីពិតនៅក្នុងព្រះយេស៊ូវ? ឬក៏ដូចលោកពូឡូយដ៍ ដែលមិនបានរកឃើញព្រះអង្គសង្រ្គោះឡើយ?

៣. ទីបី ព្រះគ្រិស្ទជាជីវិត

លោករ៉ោប៊ឺត ម៉ាកឆេណីបានបង្រៀនថា «បទគម្ពីរ និងបទពិសោធន៍ទាំង២មានភាពស្រដៀងគ្នា ដ្បិតវាធ្វើបន្ទាល់ថា តាមធម្មជាតិ យើងបានស្លាប់នៅក្នុងការរំលង ហើយនៅក្នុងអំពើបាប... ពិតណាស់ អស់អ្នកណាដែលបានស្លាប់ក្នុងអំពើបាប គេមិនដឹងថា ពួកគេបានស្លាប់នោះទេ។ ប៉ុន្ដែបើព្រះវិញ្ញាណ បរិសុទ្ធចាក់ចុចចិត្ដអ្នកពីអំពើបាប និងនិស្ស័យខាងឯការស្លាប់ នោះអ្នកនឹងដឹងពីវា...បើសិនជាអ្នកធ្លាប់ ព្យាយាមកាន់តាមបញ្ញត្ដទាំងអស់របស់ព្រះ បើសិនជាអ្នកធ្លាប់ព្យាយាមឈប់គិតអាក្រក់ បើសិនជាអ្នកធ្លាប់ព្យាយាមការពារចិត្ដអ្នកពីការលោភលន់ និងអំពើបាប ហើយបើសិនជាអ្នកធ្លាប់ព្យាយាមធ្វើរឿងដូចនេះមែន តើអ្នកមិនដឹងទេឬអីថា វាមិនអាចទៅរួចឡើយ? វាដូចជាអ្នកព្យាយាមចង់រស់ពីស្លាប់ឡើងវិញអញ្ចឹង! អូ អីក៏ច្បាស់ម្ល៉េះហ្ន៎ អ្នកបានស្លាប់ អ្នកមិនទាន់កើតជាថ្មីនោះទេ! អ្នកត្រូវតែកើតជាថ្មី។ អ្នកត្រូវតែត្រូវមានទំនាក់ទំនងជាមួយព្រះគ្រិស្ទ ដ្បិតព្រះគ្រិស្ទជាជីវិត»។

តើព្រលឹងវិញ្ញាណរបស់អ្នកដូចជាមែកឈើដ៏ហួតហែង ដែលក្រៀមស្វិត គ្មានផលផ្លែ ហើយស្លាប់ ឬអី? ចូរមកព្រះយេស៊ូវ ហើយជឿជាក់លើទ្រង់ទៅ។ ចូរលាងសំអាតដោយព្រះលោហិតរបស់ទ្រង់ទៅ។ ចូរ មានជីវិតរស់នៅដោយសារការរស់ពីសុគតឡើងវិញរបស់ទ្រង់ទៅ។ ក្រោយមក ទើបអ្នកនឹងឃើញថា អ្នក មានជីវិតនៅក្នុងព្រះគ្រិស្ទ! អ្នកនឹងអាចនិយាយជាមួយសាវ័កប៉ុលថា « ខ្ញុំរស់ដោយសេចក្តីជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ»(កាឡាទី ២:២០)។ ព្រះយេស៊ូវបានមានបន្ទូលថា

« ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ»(យ៉ូហាន ១៤:៦)។

តើទ្រង់អាចមានបន្ទូលដូចនោះយ៉ាងម៉េចបាន? ដោយសារតែវាជារឿងពិត។ ព្រះគ្រិស្ទជាព្រះរាជ បុត្រានៃព្រះតែ១គត់។ ទ្រង់គឺជាព្រះតែ១គត់ ដែលបានសុគតនៅលើឈើឆ្កាងដើម្បីសងថ្លៃអំពើបាបរបស់ អ្នក។ ទ្រង់ជាព្រះតែ១គត់ ដែលបានរស់ពីសុគតឡើងវិញទាំងព្រះកាយ។ ដូច្នេះហើយ «បើមិនមកតាម{ទ្រង់} នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ»។ ខ្ញុំអធិស្ឋានសុំឲ្យអ្នកជឿជាក់លើព្រះយេស៊ូវនៅព្រឹក នេះ ដើម្បីឲ្យបានលាងសំអាតពីអំពើបាបទាំងអស់ ដោយសារព្រះលោហិតដ៏វិសេសរបស់ទ្រង់!

«មនុស្សដ៏ទូរទុក្ខ ព្រះនាមដ៏អស្ចារ្យ
   ព្រះរាជបុត្រាដែលយាងមកផែនដី
ទ្រង់បានជួយស្រង់មនុស្សបាបឲ្យរួច
   ហលេលូយ៉ា! ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ!

ទ្រង់ទ្រាំយកភាពអាម៉ាស់ និងការចំអក
   ទ្រង់សុខចិត្ដរងទុក្ខជំនួសខ្ញុំ
ខ្ញុំបានរួចទោសដោយសារឈាមទ្រង់
   ហាលេលូយ៉ា! ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ!
(«ហាលេលូយ៉ា! ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ!»ដោយ Philip P. Bliss, 1838-1876)។

លោកបណ្ឌិត ចាន់ សូមដឹកនាំយើងអធិស្ឋាន។

បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ ម៉ាថាយ ១៤:១-៦ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«សម្រាប់បាបខ្ញុំទាំងអស់»(ដោយលោក Norman Clayton, 1943)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ផ្លូវ សេចក្ដីពិត និងជីវិត

THE WAY, THE TRUTH, AND THE LIFE

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

« ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ»(យ៉ូហាន ១៤:៦)។

(លូកា ១៨:៣១-៣៤; យ៉ូហាន ១៣:៨, ៩, ១៤-១៧, ៣០,
៣៦, ៣៧, ៣៨; យ៉ូហាន១៤:២, ៥; អេភេសូរ ២:១; ១កូរិនថូស ២:១៤; យ៉ូហាន ២០:
១៩-២២; លូកា ២៤:៣៦-៤៥; យ៉ូហាន ២០:២៥; ១៤:៥)

១. ទីមួយ ព្រះគ្រិស្ទជាផ្លូវទៅឯព្រះវរបិតា យ៉ូហាន ១៤:៦ក, ១ធីម៉ូថេ ២:៥។

២. ទីពីរ ព្រះគ្រិស្ទជាសេចក្ដីពិត យ៉ូហាន ១៤:៦ខ។

៣. ទីបី ព្រះគ្រិស្ទជាជីវិត យ៉ូហាន ១៤:៦គ, កាឡាទី ២:២០។