Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




វិធីសាស្រ្ដដើម្បីបង្កើតសិស្ស
គម្រោងការណ៍ដែលដំណើរពិតប្រាកដ

HOW TO MAKE DISCIPLES!
A PLAN THAT ACTUALLY WORKS!
(Cambodian)

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច កក្កដា ៥ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Evening, July 5, 2015

«ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប អាម៉ែន។(ម៉ាថាយ ២៨:១៩-២០)។


រយះពេលជាយូរមកហើយ គេបានបង្រៀនខ្ញុំពីអ្វីដែលសំខាន់ និងអ្វីដែលជាបឋមនៅក្រុមជំនុំតាមតំបន់។ ពិតប្រាកដណាស់ ខ្ញុំមិនចាំច្បាស់ពីពេលដែលខ្ញុំបានលឺវានោះទេ ប៉ុន្ដែខ្ញុំដឹងថា វាជាពេលដើមដំបូង ហើយខ្ញុំមិនចងចាំពេលណា ដែលខ្ញុំបានលឺវានោះទេ។ អ្វីទាំងអស់នៅក្នុងគម្ពីរសញ្ញាថ្មីត្រូវផ្ដោតសំខាន់លើក្រុមជំនុំតាមតំបន់។ លោក ជីម ជែនថ៍បានបង្រៀនថា «ពាក្យ “ក្រុមជំនុំ” ត្រូវបានប្រើប្រហែល១០០ដងនៅក្នុងគម្ពីរសញ្ញាថ្មី។ ក្រុមជំនុំមិនមែនជាគំនិតគិតទុកជាក្រោយរបស់ព្រះនោះទេ។ ចំពោះគ្រីស្ទបរិស័ទដើមដំបូង ព្រះទ្រង់ជាអ្នកចាត់តាំងក្រុមជំនុំតាមតំបន់ឡើង ហើយទ្រង់ជ្រើសរើសក្រុមនេះឲ្យធ្វើការងារទ្រង់ ដ្បិតវាជាក្រុមតែមួយគត់»។ (Jim Gent ក្រុមជំនុំតាមតំបន់៖ ផែនការណ៍របស់ព្រះសំរាប់ភពផែនដី Smyrna Publications, 1994, pp. 81, 83, 84)។

ពាក្យ «ក្រុមជំនុំ»តាមភាសាក្រេកបកប្រែថា «អេកខ្លែសៀ»(ekklesia) វាមានន័យថា មនុស្ស ម្នាក់ៗដែលព្រះត្រាស់ហៅឲ្យផ្តុំគ្នា។ គេបានប្រជុំគ្នាជាក្រុម ដ្បិតព្រះបានត្រាស់ហៅគេចេញពីលោកីយ៍មក ដើម្បីឲ្យគេចូលរួមជាមួយគ្នាក្នុងព្រះគ្រីស្ទ ដោយសារព្រះវិញ្ញាណរបស់ទ្រង់។ បើយើងមិននិយាយដោយត្រឹម ត្រូវ នោះយើងមិននិយាយថា «ទៅក្រុមជំនុំ»។ យើងដែលបានសង្រ្គោះ យើងជាក្រុមជំនុំ! ព្រះគ្រីស្ទបានមាន បន្ទូលប្រាប់យើងអំពីការរកឃើញក្រុមជំនុំនៅក្នុងម៉ាថាយ ១៦:១៧,១៨។ ក្រោយមក ទ្រង់បានប្រាប់យើង អំពីការបង្ហាត់បង្រៀន និងអាជ្ញាធរនៃក្រុមជំនុំក្នុងម៉ាថាយ ១៨:១៥-២០។ ដ្បិតវានៅក្នុងមហាបេសកកម្មដ៏ អស្ចារ្យ ដែលព្រះគ្រីស្ទមានបន្ទូលប្រាប់យើងពីអ្វីដែលក្រុមជំនុំត្រូវតែធ្វើ ហើយទ្រង់ប្រាប់ពីគោលបំណង និង បេសកកម្មរបស់ក្រុមជំនុំ។ ក្នុងម៉ាកុស ១៦:១៥ ព្រះគ្រីស្ទបានមានបន្ទូលថា

«ចូរអ្នករាល់គ្នាទៅពេញសព្វក្នុងលោកីយ៍ទាំងមូល ហើយផ្សាយដំណឹងល្អទួទៅដល់គ្រប់មនុស្សទាំងអស់ចុះ»(ម៉ាកុស ១៦:១៥)។

ការបង្គាប់បញ្ជាឲ្យចេញទៅគ្រប់ទីកន្លែងក្នុងលោកីយ៍នេះត្រូវបានឃើញសារឡើងវិញជាច្រើនដង។ តែនោះ មិនមែនជាផ្ទៃរឿងសំខាន់នៃមហាបេសកកម្មក្នុងម៉ាថាយ ២៨:១៩,២០នោះទេ។ លោកបណ្ឌិត W. A ខ្រីសវែលបានប្រសាសន៍ថា «បេសកកម្មរបស់ព្រះយេស៊ូវគឺឲ្យមានក្រុមជំនុំនៅគ្រប់សម័យកាល។ ពាក្យ បញ្ជានៅក្នុងបេសកកម្មគឺដើម្បី “បង្រៀនគ្រប់សាសន៍ទាំងអស់” ច្បាស់ជាងនោះទៅទៀត គឺ “បញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍”» (The Criswell Study Bible, Thomas Nelson Publishers, 1979; note on Matthew 28:19-20)។

អ្នកខ្លះបង្រៀនថា ការបញ្ជានេះសំរាប់តែពួកសាវ័កតែប៉ុណ្ណោះ។ នោះគឺជាគំនិតខុសឆ្គងមួយ។ យើងត្រឹមតែអានគម្ពីរកិច្ចការតែប៉ុណ្ណោះ នោះយើងនឹងឃើញថា ក្រុមជំនុំទាំងអស់ក្នុងគម្ពីរសញ្ញាថ្មី គេជឿ ថា ការបញ្ជានេះគឺសំរាប់ពួកគេ ហើយសំរាប់ក្រុមជំនុំទាំងអស់។ លោកខ្រីសវែលក៏បានពន្យល់បង្ហាញផង ដែរពីចំនុចនេះ «បង្រៀនគ្រប់ទាំងសាសន៍» គឺវិធីបែបបញ្ជា ហើយវាមានន័យច្បាស់ថា «បង្កើតឲ្យមានសិស្ស»។ គ្រូគង្វាលរបស់ខ្ញុំឈ្មោះលោកបណ្ឌិត ធីម៉ូថេ លីន ជាអ្នកបកប្រែគម្ពីរស្ដង់ដារអាមេរិកាំងថ្មី (New American Standard Bible)ម្នាក់ក្នុងចំណោមអ្នកផ្សេងទៀត។ គាត់បានបង្រៀននៅមហាវិទ្យាល័យ Talbot Theological ហើយបានបន្ដធ្វើជាប្រធាននៅមហាវិទ្យាល័យ China Evangelical ។ គាត់ បានពន្យល់ពីគម្ពីរម៉ាថាយ ២៨:១៩-២០ ដូចនេះ។

មានកិរិយាស័ព្ទ៤នៅក្នុងមហាបេសកកម្ម «ទៅ» «បង្កើតឲ្យមានសិស្ស» «ធ្វើពិធីជ្រមុជទឹក» ហើយ «បង្រៀន។ មានតែកិរិយាស័ព្ទ «បង្កើតឲ្យមាន សិស្ស»១ប៉ុណ្ណោះដែលស្ថិតនៅក្នុងការបង្គាប់បញ្ជាបន្ទាន់។ កិរិយាស័ព្ទ៣ ផ្សេងទៀតជាគុណនាមដែលក្លាយពីកិរិយាស័ព្ទ ឬគុណនាមដើម្បីនិយាយ។ ដូច្នេះ ការបកប្រែច្បាស់លាស់គួរតែដូចនេះ៖

ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប។

ពាក្យផ្សេងទៀត «ទៅ» មិនមែនជាពាក្យបញ្ជានោះទេ{នៅកន្លែងនេះ} ប៉ុន្ដែ ពាក្យ «បង្កើតឲ្យមានសិស្ស» គឺជាពាក្យបញ្ជា ហើយវាក៏ជាផ្ទៃរឿងសំខាន់នៃ មហាបេសកកម្មផងដែរ (Timothy Lin, S.T.M., Ph.D., The Secret of Church Growth, FCBC, 1992, p. 59)។

លោក Albert Barnes បានបង្រៀនដូចគ្នាថា «អត្ថន័យត្រឹមត្រូវនៃពាក្យ {បង្រៀន} គឺពាក្យ “សិស្ស” ឬក៏ “បង្កើតសិស្ស” (Barnes’ Notes on the New Testament, Baker Book House, 1983 edition; កត់សំគាល់ម៉ាថាយ ២៨:១៩)។ គម្ពីរ NIV បកប្រែថា «បង្កើតសិស្ស»។ លោក R. C. H. Lenski ដែលជាអ្នកអត្ថាធិប្បាយពន្យល់ខាងពួកលូសើរែនក៏បកប្រែវាតាមរបៀបនេះដែរ «ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមាន សិស្សនៅគ្រប់ទាំងសាសន៍»(The Interpretation of St. Matthew’s Gospel, Augsburg Publishing House, 1961 edition, p. 1170)។ លោកឆាតឡេស យ៉ូហាន Ellicott និងលោកយ៉ូហាន Peter Lange ក៏ពន្យល់ដូចនេះដែរនៅក្នុងការអត្ថាធិប្បាយពន្យល់របស់គេ។ លោក William Hendriksen បានប្រសាសន៍ថា «ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្ស វាជាពាក្យបញ្ជាដ៏ឆាប់រហ័ស»( The Gospel of Matthew, Baker Book House, 1981 edition, p. 999)។ ដូច្នេះ ផ្ទៃរឿងនៃមហាបេសកម្មគឺជាបេសកម្ម និងគោល បំណងនៃក្រុមជំនុំតាមតំបន់។ អ្វីទាំងអស់ដែលយើងធ្វើក្នុងក្រុមជំនុំ គួរតែផ្តោតសំខាន់លើការចេញទៅ បង្កើតឲ្យមានសិស្ស បន្ទាប់មកឲ្យគេធ្វើពិធីជ្រមុជទឹក ហើយបង្រៀនគេឲ្យកាន់តាមគ្រប់ទាំងសេចក្ដីដែល ព្រះគ្រីស្ទបានបញ្ជា។ ក្រុមជំនុំគឺជាមជ្ឃមណ្ឌលបង្ហាត់បង្រៀន ដើម្បី«បង្កើតឲ្យមានសិស្សនៅគ្រប់ទាំង សាសន៍»។ មនុស្សណាដែលយកចិត្ដទុកដាក់ចំពោះសេចក្ដីអធិប្បាយរបស់ខ្ញុំ នោះគេដឹងថា ខ្ញុំកោតសរសើរ លោកបណ្ឌិត យ៉ូហាន R. Rice ។

ខ្ញុំមិនយល់ស្របជាមួយគាត់គ្រប់ចំណុចទាំងអស់នោះទេ ប៉ុន្ដែ ខ្ញុំយល់ស្របជាមួយគាត់ពេញទីចំពោះការផ្ដោតសំខាន់លើការជួយព្រលឹងមនុស្ស។ សូមស្ដាប់លោករ៉ាយស៍អធិប្បាយពីមហាបេសកកម្មនៅ ម៉ាថាយ ២៨:១៩,២០។ គាត់បានបង្រៀនថា

មនុស្សស្ទើរតែទាំងអស់នឹងយល់ស្របថា ផែនការណ៍នៃមហាបេសកកម្ម ដែលព្រះអង្គសង្រ្គោះបានបញ្ជា គឺទ្រង់បញ្ជាឲ្យដាក់ការផ្សាយដំណឹងល្អជា អទិភាពទី១។ ដ្បិតការផ្សាយដំណឹងល្អគឺជាការងារដ៏សំខាន់របស់កូនព្រះ គ្រូគង្វាល និងរបស់ក្រុមជំនុំនានា...{ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍} ចូរកត់សំគាល់ពីពាក្យ «បង្រៀន» នេះមិនមែនប្រាប់ ពីបទគម្ពីរចំពោះកូនព្រះនោះទេ។ វាមានន័យថា «បង្កើតឲ្យមានសិស្ស»។ ដូច្នេះ ការបង្រៀនទី១ដែលព្រះបានបញ្ជានៅក្នុងមហាបេសកកម្ម គឺជាការ បង្កើតឲ្យមានសិស្ស(John R. Rice, D.D., Litt.D., Why Our Churches Do Not Win Souls, Sword of the Lord Publishers, 1966, p. 22)។

លោក W. E. Vine បានពន្យល់យ៉ាងល្អឥតខ្ចោះពីពាក្យ «សិស្ស»។ «សិស្សមិនមែនត្រឹមតែជា {សិស្ស}នៅ សាលាប៉ុណ្ណោះទេ តែជាសិស្សដែលខិតខំ{ផងដែរ} ហេតុនោះហើយ ពួកគេត្រូវបានគេហៅថា អ្នកដែល ត្រាប់តាមគ្រូរបស់ពួកគេ។

តែសំណួរកើតឡើងថា តើយើងយើអាចធ្វើជាសិស្សថ្មីយ៉ាងម៉េចបាន? ខ្ញុំគិតថា នៅសម័យយើង នោះគឺជាសំណួរដែលគេរិះគន់។ យើងបានឃើញពីវីធីសាស្រ្ដជាច្រើន ដែលគេបានប្រើពីមុន តែឥឡូវនេះ យើងមិនអាចប្រើវា ដើម្បីនាំមនុស្សថ្មីៗមកក្រុមជំនុំ។ វាមិនអាចដំណើរការបានឡើយ! ការចែកខិតប័ណ្ឌ មិនអាចនាំឲ្យមានសិស្សថ្មីមកក្រុមជំនុំឡើយ។ ការចេញទៅអញ្ចើញនៅតាមទ្វារផ្ទះគេមិនអាចឲ្យគេជាសិស្ស ថ្មីបាន។ មនុស្សទាំងអស់គេខិតខំព្យាយាមធ្វើតាមវិធីសាស្រ្ដពីបុរាណទាំងនេះ តែពួកគេដឹងថា ពួកគេមិន អាចបង្កើតឲ្យមានសិស្សថ្មីមកក្រុមជំនុំឡើយ។

ពេលខ្ញុំបានសង្រ្គោះលើកដំបូង ខ្ញុំបានអានសៀវភៅរបស់លោកយ៉ូហាន វែសល្លេ។ វិធីសាស្រ្ដរបស់ គាត់គឺជាការចេញទៅប្រកាសនៅកន្លែងដែលមានមនុស្សច្រើន។ គ្រានោះ មានមនុស្សខ្លះមករកគាត់ ហើយ គាត់បានបង្កើតក្រុមតូចៗ។ ខ្ញុំគិតថា នោះជាវិធីដើម្បីផ្សាយដំណឹងល្អ។ ដូច្នេះ រាល់ថ្ងៃបន្ទាប់ពីខ្ញុំចេញពីធ្វើ ការ ខ្ញុំទៅតាមដងផ្លូវនៅកន្លែងទីប្រជុំជននៃទីក្រុងឡូសអង់ចាឡែស ហើយខ្ញុំអធិប្បាយ។ ប៉ុន្ដែមានលទ្ធផល តិចតួចណាស់។ ខ្ញុំបានជួយប្ដីប្រពន្ធ១ឲ្យស្គាល់ព្រះនៅក្នុងផ្ទះរបស់គេ បន្ទាប់ពីប្ដីបានលឺខ្ញុំអធិប្បាយនៅតាមដងផ្លូវ។ ដ្បិតអ្នកទាំង២នោះជាផលផ្លែតែមួយគត់ ក្រោយពីខ្ញុំបានអធិប្បាយតាមដងផ្លូវសំរាប់រយះពេល២ឆ្នាំ!

ក្រោយមកទៀត ខ្ញុំបានព្យាយាមចែកខិតប័ណ្ឌជាច្រើន។ នៅពេលយើងចាប់ផ្ដើមក្រុមជំនុំ យើង បានចែកខិតប័ណ្ឌជានិច្ច។ ខ្ញុំទាយថា យើងបានចែកខិតប័ណ្ឌដែលប្រាប់ពីសេចក្ដីសង្រ្គោះស្ទើរតែអស់កន្លះលាន។ នោះជាខិតប័ណ្ឌរបស់យើង ដែលមានឈ្មោះ និងលេខទូរស័ព្ទក្រុមជំនុំយើង។ តែរយះពេលឆ្នាំច្រើន ឆ្នាំក្រោយមក កាលយើងបានចែកវាអស់រាប់ម៉ឺន នោះយើងមិនបានទទួលសូម្បីតែមនុស្សម្នាក់មកក្នុងក្រុម ជំនុំរបស់យើង! គ្មានម្នាក់សោះ!

ក្រោយមក យើងបានព្យាយាមទៅតាមទ្វារនីមួយៗ ហើយបង្រៀនពីសេចក្ដីសង្រ្គោះ។ នៅចុង បញ្ចប់ ខ្ញុំបានថតទុកជាកាសែត ដើម្បីពន្យល់ពីរបៀបដើម្បីបានសង្រ្គោះ។ បងប្អូនយើងបានចាក់ការថត សំលេងនោះឲ្យមនុស្សបាត់បង់រាប់ពាន់នាក់ស្ដាប់។ មនុស្សតិចតួចណាស់ ស្ទើរតែគ្មានផងបានមកក្រុមជំនុំ! គ្មានអ្នកណាសោះបានមកក្រុមជំនុំ កាលគេជាក្មេងជំទង់។ ខ្ញុំគិតថា យើងមិនមានសូម្បីតែម្នាក់ដែលនៅ ជាមួយយើង!

ចុងបញ្ចប់ យើងបានព្យាយាមអញ្ជើញមនុស្ស។ យើងមិនយកព្រះគម្ពីរ ឬខិតប័ណ្ឌ ឬអ្វីផ្សេងទៀត ឡើយ។ យើងចាប់ផ្ដើមចាត់បងប្អូនយើងទៅតាមផ្សារទំនើប មហាវិទ្យាល័យ ហើយខ្លះទៅតាមកាច់ជ្រុង ផ្លូវ។ ពួកគេចូលទៅជិតមនុស្ស ហើយសន្ទនាជាមួយពួកគេធម្មតា។ ពួកគេបានបបួលមនុស្សមកពិធីជប់ លៀងនៅក្រុមជំនុំរបស់យើង។ ក្រោយមក ពួកគេសួរឈ្មោះគេ ហើយសុំលេខទូរស័ព្ទ។ យើងបានផ្ដោត សំខាន់លើមនុស្សវ័យក្មេង។ លោកធីម៉ូថេ លីនបានប្រសាសន៍ថា «យោងតាមស្ថិតិ ភាគរយះនៃមនុស្សដែល មានអាយុលើស៤០ឆ្នាំដែលបានជឿលើព្រះគ្រីស្ទមានចំនួនតូចណាស់ ជាពិសេស ក្នុងចំណោមជនជាតិ ចិន»(ibid., p. 73)។ ទោះបីជាយ៉ាងណាក៏ដោយ ពិតណាស់វាទាបណាស់សំរាប់ជនជាតិ! ស្ថិតិផ្សេងទៀត ប្រាប់ថា មនុស្សដែលប្រែចិត្ដជឿលើព្រះស្ទើរតែទាំងអស់(៩០% ឬច្រើនជាង) គេជឿមុនពេលគេអាយុ៣០ ឆ្នាំ។ ខ្ញុំភ្ញាក់ផ្អើលជាខ្លាំង ពេលខ្ញុំឃើញថា នៅគ្រាចុងក្រោយបង្អស់ គ្រូអធិប្បាយជាច្រើនគេខិតខំផ្សាយ ដំណឹងល្អចំពោះតែមនុស្សចាស់ៗ កាលកេបង្ហាញថា ពួកគេជាអ្នកតស៊ូបំផុត! លោកលីនបានបង្រៀនថា យើងគួរតែខិតខំបង្រៀនមនុស្សវ័យក្មេង។ ដូចនេះ យើងផ្ដោតសំខាន់លើមនុស្សដែលមានអាយុ១៦ និង២៥ ឆ្នាំ។ នៅគ្រាចុងក្រោយបង្អស់ គ្រូអធិប្បាយជាច្រើនចង់បានលទ្ធផលភ្លាមៗ។ ដូច្នេះ ពួកគេស្វែងរកគ្រីស្ទ បរិស័ទ«ជឿរួចហើយ» ដែលមកពីក្រុមជំនុំផ្សេង។ ពួកគេឲ្យមនុស្សចេញពីក្រុមជំនុំចាស់គេ ហើយឲ្យមក ក្រុមជំនុំរបស់គេ។ លោកយ៉ាកុប Dobson បានប្រសាសន៍ថា ការរីកចំរើនក្នុងក្រុមជំនុំស្ទើរតែទាំងអស់កើត ឡើងដោយសារតែមនុស្សប្ដូរក្រុមជំនុំ។ នេះគឺជាស្ថានភាពដ៏គួរឲ្យទុក្ខសោកមួយ។ គ្រូអធិប្បាយជាច្រើន ផ្ដោតសំខាន់លើនេះ ដោយសារតែពួកគេមិនដឹងពីរបៀប ដើម្បីបង្កើតសិស្សថ្មី។ គ្រូអធិប្បាយជាច្រើនគ្មាន គំនិតសោះ ដើម្បីទាក់ទាញមនុស្សបាត់បង់ ហើយជួយគេឲ្យបានសង្រ្គោះ ហើយបង្រៀនគេ។ ពួកគេគ្មាន គំនិតសោះដើម្បីធ្វើវា! ពួកគេត្រឹមតែអាច «លួចចៀម» ពីក្រុមជំនុំផ្សេង! កុំឆ្ងល់ឡើយ ហេតុអ្វីមិនមានការ រស់ឡើងវិញ!

នៅពេលសមាជិកយើងត្រលប់មកពី «ការផ្សាយដំណឹងល្អ» វិញ ពួកគេយកឈ្មោះ ហើយលេខទូរ ស័ព្ទទៅឲ្យអ្នកទេទូរស័ព្ទ។ អ្នកទេទូរស័ព្ទបានរៀបពីរបៀប ដើម្បីនិយាយជាមួយមនុស្ស ហើយបបួលគេឲ្យ មកក្រុមជំនុំយើង។ យើងប្រាប់គេច្បាស់លាស់ពីអ្វីដែលពួកគេនឹងមកចូលរួម ខ្ញុំនឹងនិយាយ បន្ទាប់មកយើង នឹងមានពិធីជប់លៀងថ្ងៃខួបកំណើត ហើយញាំអារហារជាមួយគ្នា។ ក្នុងរយះពេលពីរបីថ្ងៃ វាតែងតែមាននរណាម្នាក់មានថ្ងៃខួបកំណើត។ បន្ទាប់ពីមនុស្សថ្មីៗមករយះពេលពីរបីថ្ងៃអាទិត្យ នោះយើងបបួលពួកគេឲ្យ ចេញទៅផ្សាយដំណឹងល្អ។ យើងមិនរង់ចាំឲ្យគេបានសង្រ្គោះនោះទេ។ យើងធ្វើតាមគំរូរបស់ព្រះយេស៊ូវ។ ទ្រង់បានត្រាស់ហៅស៊ីម៉ូន ពេត្រុស លោកថូម៉ាស់ និងអ្នកផ្សេងទៀតឲ្យដើរតាមទ្រង់ ដើម្បីធ្វើជាសិស្សទ្រង់ មុនពេលពួកគេយល់ពីដំណឹងល្អ ហើយប្រែចិត្ដជឿ។ លោកយូដាសបានធ្វើជាសិស្សទ្រង់អស់រយះពេល៣ឆ្នាំ ដោយមិនប្រែចិត្ដជឿសោះ។ ដ្បិតពួកគេបានធ្វើជាសិស្សទ្រង់ មុនពេលពួកគេបានសង្រ្គោះ។ នោះគឺជាវិធី សាស្រ្ដ ដែលព្រះយេស៊ូវបានប្រើ។ ហើយវាគឺជាវិធិសាស្រ្ដតែ១គត់ ដែលខ្ញុំបានព្យាយាមធ្វើការងារនោះ!

ម៉្យាងទៀត ព្រះយេស៊ូវមិនបាន «ឲ្យតំណែង» ជាសិស្សដល់ពួកគេនោះទេ។ ទេ ទ្រង់បានដាក់ពួក គេនៅក្នុងតំណែងនោះ! ចូរសំគាល់ពីរបៀបដែលទ្រង់បានត្រាស់ហៅសិស្សមុនដំបូង។ ព្រះគម្ពីរប្រាប់ថា ព្រះយេស៊ូវបានទតឃើញលោកស៊ីម៉ូន ពេត្រុស និងអន់ទ្រកំពុងតែនេសាទត្រី។ ទ្រង់មានបន្ទូលទៅពួកគេថា «ចូរមកតាមខ្ញុំ» មួយរំពេចនោះ ពួកគេបានបោះសំណាញ់ចោល ហើយដើរតាមទ្រង់(ម៉ាថាយ ៤:១៩-២០)។ ក្រោយមកទ្រង់បានឃើញលោកយ៉ាកុប និងយ៉ូហាននៅក្នុងទូកតូចមួយ ហើយទ្រង់បានហៅពួកគេ។ «មួយរំពេចនោះ ពួកគេបានចោលទូក ហើយដើរតាមទ្រង់»(ម៉ាថាយ ៤:២១,២២)។ ពួកគេមិនស្គាល់ ថាទ្រង់ជានរណានោះទេ។ ពួកគេនិយាយថា «តើមនុស្សនេះបែបយ៉ាងណា»(ម៉ាថាយ ៨:២៧)។ មកដល់ ពេលនោះទ្រង់មានកូនសិស្ស១២នាក់។ ពួកគេសូម្បីតែមិនដឹងថា ទ្រង់ជានរណាផង។ តើទ្រង់បានធ្វើអ្វី? ទ្រង់បានចាត់ពួកគេទៅ២នាក់ៗ ដើម្បីផ្សាយដំណឹងល្អ! ក្រោយមកទ្រង់បាននាំពួកគេទៅឈ្លោះជាមួយពួក ផារ៉ាសីម្ដងម្នាក់ៗ។ ពួកគេបានជួបអ្នកប្រាជ្ញច្បាប់វ័យក្មេងម្នាក់។ គាត់បានសួរព្រះយេស៊ូវថា តើគាត់ត្រូវធ្វើ យ៉ាងម៉េច ដើម្បីមានជីវិតអស់កល្បជានិច្ច។ ទ្រង់បានឆ្លើយថា «ចូរអ្នកទៅលក់របស់ទ្រព្យខ្លួន ហើយចែកដល់ពួកអ្នកក្រីក្រទៅ ហើយមកដើរតាមខ្ញុំ»(ម៉ាថាយ ១៩:២១)។ បុរសអ្នកមាននោះបានចេញទៅទាំង ព្រួយចិត្ដ។ គាត់មិនបានក្លាយជាសិស្សរបស់ទ្រង់ឡើយ។

ក្រោយមក ទ្រង់បានប្រាប់សិស្សទ្រង់ថា ទ្រង់នឹងទៅទីក្រុងយេរ៉ូសាឡិម ហើយត្រូវគេឆ្កាង។ ពួកគេ មិនយល់ពីអ្វីដែលទ្រង់ចង់ប្រាប់គេសោះ។ ប្រហែលជា៣ឆ្នាំកន្លងផុតហើយ ពួកគេនៅតែមិនយល់ពីដំណឹង ល្អទៀត! ពួកគេបានរៀនធ្វើជាសិស្ស មុនពេលពួកគេបានកើតជាថ្មី។ កាលទ្រង់ត្រូវគេចាប់ ហើយនាំទៅ ឆ្កាង នោះពួកគេទាំងអស់គ្នាបានរត់ចោលទ្រង់ ហើយចុងបញ្ចប់ពួកគេបានលាក់ខ្លួននៅក្នុងបន្ទប់ខាងលើ។ នៅល្ងាចថ្ងៃដែលព្រះយេស៊ូវរស់ឡើងវិញ ព្រះយេស៊ូវបានយាងមកឯពួកគេ។ ពួកគេមានសេចក្ដីអំណរដ៏ពោរ ពេញ កាលពួកគេបានឃើញថា ទ្រង់មានព្រះជន្មរស់! ក្រោយមកទ្រង់បានផ្លុំលើពួកគេ ហើយមានបន្ទូលថា «ចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ»(យ៉ូហាន ២០:២២)។ លោក ជេ វើនណោន ម៉ាកជីបានបង្រៀនថា «ខ្ញុំ ផ្ទាល់ជឿថា នៅពេលភ្លាមៗដែលព្រះអម្ចាស់បានផ្លុំលើពួកគេ ហើយមានបន្ទូលថា “ចូរទទួលព្រះវិញ្ញាណ បរិសុទ្ធចុះ” ពេលនោះហើយពួកគេបានត្រូវសំអាតជាថ្មី{កើតជាថ្មី}។ មុនពេលនេះ ពួកគេមិនទាន់មាន ព្រះវិញ្ញាណរបស់ព្រះសណ្ឌិតនៅក្នុងគេឡើយ» (J. Vernon McGee, Th.D., Thru the Bible, volume IV, p. 498; កត់សំគាល់ពីយ៉ូហាន ២០:២២)។

ខ្ញុំគិតថា លោកម៉ាកជីបង្រៀនត្រឹមត្រូវណាស់។ តែសូម្បីតែអ្នកមិនយល់ស្របទាំងស្រុងជាមួយ ចំនុចចុងក្រោយនោះក៏ដោយ វាច្បាស់ថា ព្រះគ្រីស្ទបានបង្រៀនពួកសាវ័កក្នុងរបៀបខុសគ្នាទាំងស្រុងពីអ្វី ដែលក្រុមជំនុំយើងធ្វើសៃព្វថ្ងៃនេះ។ ទ្រង់បានឲ្យពួកគេធ្វើជាសិស្ស មុនអ្វីៗផ្សេងទៀត។

សំរាប់រយះពេលរាប់រយឆ្នាំមុន យើងបានព្យាយាម «នាំ»មនុស្សឲ្យស្គាល់ព្រះគ្រីស្ទមុន។ ហើយ បន្ទាប់មក យើងត្រឹមតែ «បន្ដរក» ពួកគេ។ ព្រះគ្រីស្ទបានធ្វើផ្ទុយពីនោះ។ ខ្ញុំសង្ឃឹមថា អ្នកខ្លះនឹងបែរចេញ ពីវិធីសាស្រ្ដដ៏បរាជ័យនោះ ហើយត្រលប់មកធ្វើតាមវីធីសាស្រ្ដដែលព្រះយេស៊ូវបានធ្វើ។ បើអ្នកនៅទីនេះ ខ្ញុំ សុំអង្វរអ្នកឲ្យធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ។ សូមរកវិធីយ៉ាងណាក៏ដោយដើម្បីមកក្រុមជំនុំ! សូមលី ឈើឆ្កាង ហើយដើរតាមព្រះគ្រីស្ទ! សូមមកក្រុមជំនុំនៅថ្ងៃអាទិត្យព្រឹក និងល្ងាច! ហើយសូមមកកម្មវិធីជួប ជុំគ្នាអធិស្ឋាននៅល្ងាចថ្ងៃសៅរ៍ផងដែរ! ចូររៀនរស់នៅក្នុងជីវិតជាគ្រីស្ទបរិស័ទដែលស្មោះត្រង់។ ក្រោយមក ចូរជឿជាក់លើព្រះយេស៊ូវ ហើយកើតជាថ្មីចុះ ទ្រង់នឹងសំអាតអំពើបាបទាំងអស់ដោយព្រះលោហិតទ្រង់។ អាម៉ែន។

ខ្ញុំកំពុងសុំអង្វរអ្នកឲ្យមកជាមួយយើង។ ខ្ញុំកំពុងសុំអង្វរអ្នកឲ្យធ្វើជាសិស្សរបស់ព្រះគ្រីស្ទ ដើម្បីឲ្យ រៀនពីទ្រង់ ហើយដើរតាមទ្រង់។ ខ្ញុំកំពុងសុំឲ្យអ្នករកវិធីយ៉ាងណាក៏ដោយ ដើម្បីមកក្រុមជំនុំយើង ថ្ងៃអាទិត្យ ពេលព្រឹក និងល្ងាច ហើយថ្ងៃសៅរ៍ សំរាប់អធិស្ឋាន ហើយចេញទៅផ្សាយដំណឹងល្អ។ សូមមកជាមួយយើង នោះព្រះគ្រីស្ទនឹងតាំងអ្នកឲ្យ «នេសាទមនុស្ស»! ទ្រង់នឹងតាំងអ្នកឲ្យធ្វើជាអ្នកផ្សាយដំណឹងល្អ(អ្នកនេសាទ មនុស្ស)។ ព្រះយេស៊ូវមានបន្ទូលថា «ចូរមកតាមខ្ញុំៗ នឹងតាំងអ្នក ឲ្យជាអ្នកនេសាទមនុស្សវិញ»(ម៉ាថាយ ៤:១៩)។ ចូរច្រៀងបទចំរៀងខ្លីៗនោះជាមួយខ្ញុំ!

ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្ស
   នេសាទមនុស្ស នេសាទមនុស្ស
ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្ស
   បើអ្នកមកតាមខ្ញុំ
បើអ្នកមកតាមខ្ញុំ បើអ្នកមកតាមខ្ញុំ
   ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្ស
បើអ្នកមកតាមខ្ញុំ
   («ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្ស» ដោយលោក Harry D. Clarke, 1888-1957)។

ចូរនាំពួកគេមក ចូរនាំពួកគេមក
   ចូរនាំពួកគេចេញពីវាលនាំអំពើបាប
ចូរនាំពួកគេមក ចូរនាំពួកគេមក
   ចូរនាំអ្នកដែលវង្វេងឆ្ងាយមកឯព្រះយេស៊ូវ
(«ចូរនាំពួកគេមក» ដោយលោក Alexcenah Thomas សតវត្សទី១០)។

ព្រះគ្រីស្ទបានសុគតលើឈើឆ្កាង ដើម្បីសងទោសអំពើបាបរបស់អ្នក។ ទ្រង់បានបង្ហូរព្រះលោហិត របស់ទ្រង់ ដើម្បីលាងសំអាតអំពើបាបរបស់អ្នកទាំងអស់។ ទ្រង់បានរស់ពីសុគតឡើងវិញ ដើម្បីប្រទានជីវិត អស់កល្បជានិច្ចដល់អ្នក។ សូមជឿជាក់លើព្រះយេស៊ូវទៅ នោះទ្រង់នឹងសង្រ្គោះអ្នក។ សូមមកជាមួយយើង ដើម្បីផ្សាយដំណឹងល្អ។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ ម៉ាថាយ ២៨:១៦-២០ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
(«ចូរនាំពួកគេមក» ដោយលោក Alexcenah Thomas សតវត្សទី១០)។