Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការប្រោសឲ្យរួច ឬការវិនាសហិនហោច

DELIVERANCE OR DAMNATION
(Cambodian)

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក មីនា ៣ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, May 3, 2015

«បើដូច្នេះឃើញថា ព្រះអម្ចាស់ទ្រង់ចេះប្រោសមនុស្សដែលគោរពប្រតិបត្តិដល់ទ្រង់ ឲ្យរួចពីសេចក្តីល្បួង ហើយនិងឃុំទុកមនុស្សទុច្ចរិត សំរាប់នឹងធ្វើទោសក្នុងថ្ងៃជំនុំជំរះវិញ»(២ពេត្រុស ២:៩)។


អធិរាជនៀរ៉ូបានដុតបំផ្លាញទីក្រុងរ៉ូមក្នុងឆ្នាំ៦៤ក្រោយគ្រីស្ទសករាជ។ លោកនៀរ៉ូ(៥៤-៦៨)ជា មនុស្សឃោរឃៅសាហាវ ហើយជាមនុស្សកំហឹង។ គាត់បានសំឡាប់សមាជិកក្នុងផ្ទះរបស់គាត់ជាច្រើន នាក់។ នៅពេលទីក្រុងរ៉ូមត្រូវបានដុតបំផ្លាញ មនុស្សសង្ស័យថា គាត់ជាអ្នកដុតបំផ្លាញ។ គាត់ត្រូវតែស្វែងរក មនុស្សផ្សេងទៀតដើម្បីបន្ទោស។ គាត់បានចោទប្រកាន់ថា គ្រីស្ទបរិស័ទបានដុតបំផ្លាញ! នៅដើមសតវត្សទី ២ លោក Tacitus (៥៦-១១៧)បានប្រសាសន៍ថា «អស់អ្នកណាដែលសារភាពថា គេជាគ្រីស្ទបរិស័ទត្រូវ បានចាប់ខ្លួន ហើយសំឡាប់ចោល គ្រីស្ទបរិស័ទត្រូវបានគេយកស្បែកសត្វព្រៃមកគ្របលើ ហើយឲ្យឆ្កែហែក រហូតដល់ស្លាប់ ឬក៏ត្រូវបានគេឆ្កាង ថែមទាំងដុត ដ្បិតកាលណាវាហាក់ដូចជាងងឹត ពួកគេបានដុតដូចជាយើងបញ្ចាំងនៅពេលយប់»(Tacitus, ការកត់ត្រាពីប្រវត្ដិសាស្រ្ដ (Annals) 15:44, ដើមសតវត្សទី២)។ ពីរបីខែក្រោយមក សាវ័កពេត្រុសបានសរសេរគម្ពីរ២ពេត្រុស។ បន្ទាប់មក ប្រវត្ដិសាស្រ្ដប្រាប់យើងថា លោក ពេត្រុសត្រូវបានគេឆ្កាងបញ្ច្រាសតាមសំណូមពររបស់គាត់ ដោយសារតែគាត់ដឹងថា គាត់មិនសមស្លាប់តាម របៀបព្រះយេស៊ូវនោះទេ។

នៅក្នុងការបៀតបៀនដ៏អាក្រក់ឃោរឃោនេះ មានគ្រីស្ទបរិស័ទរាប់រយនាក់បានស្លាប់។ លោកនៀរ៉ូ បានចងគ្រីស្ទបរិស័ទចាប់លើដំបងឈើ ហើយដុតភ្លើង ដើម្បីបំភ្លឺសួនច្បាររបស់គាត់។ នេះកើតឡើងមុន ពេលពេត្រុសបានសរសេរគម្ពីរ២ពេត្រុស ហើយត្រូវបានគេចាប់ ថែមទាំងឆ្កាង។

នៅក្នុង២ពេត្រុស គាត់បានប្រាប់ថា គឺជាព្រះវិញ្ញាណនៃព្រះដែលបានបណ្ដាលឲ្យគាត់សរសេរ គម្ពីរឡើង(២ពេត្រុស ១:១៩-២១)។ គាត់ព្រមានយើងថា «នឹងមានគ្រូក្លែងកា្លយក្នុងពួកអ្នករាល់គ្នាដែរ» (២ពេត្រុស ២:១-៣)។ គាត់រំលឹកយើងថា ព្រះបានជំនុំជំរះ «ទេវតាដែលបានធ្វើអំពើបាប»(២:៤) ហើយ ព្រះបាន «បញ្ឆេះក្រុងសូដុំម និងក្រុងកូម៉ូរ៉ាឲ្យទៅជាផែះ»(២:៦)។ តែទ្រង់បានប្រោស «តែបានប្រោសលោកឡុត ជាអ្នកសុចរិតឲ្យរួចវិញ ដែលលោកមានចិត្តព្រួយលំបាក ដោយព្រោះកិរិយាខូចអាក្រក់របស់មនុស្សទទឹងច្បាប់ទាំងនោះ»(២:៧)។ បន្ទាប់មក ពេត្រុសប្រាប់ថា

«បើដូច្នេះឃើញថា ព្រះអម្ចាស់ទ្រង់ចេះប្រោសមនុស្សដែលគោរពប្រតិបត្តិដល់ទ្រង់ ឲ្យរួចពីសេចក្តីល្បួង ហើយនិងឃុំទុកមនុស្សទុច្ចរិត សំរាប់នឹងធ្វើទោសក្នុងថ្ងៃជំនុំជំរះវិញ»(២ពេត្រុស ២:៩)។

មុនពេលខ្ញុំអធិប្បាយពីអត្ថបទគម្ពីរនេះ ខ្ញុំចង់ឲ្យបងប្អូនដឹងថា តើអារក្សសាតាំងស្អប់គម្ពីរ២ ពេត្រុសខ្លាំងប៉ុណ្ណា។ អារក្សវាស្ទើរតែស្អប់គម្ពីរដ៏តូចនេះជាជាងគម្ពីរផ្សេងទៀតនៅក្នុងគម្ពីរសញ្ញាថ្មី។ អ្នក មិនបាច់ទៅទីក្រុងហូលីវ៉ូដ ឬទីក្រុងឡាស វីហ្គាស ដើម្បីឃើញការអាក្រក់របស់អារក្សនោះទេ។ អ្វីទាំងអស់ ដែលត្រូវធ្វើ គឺគ្រាន់តែជិះឡានទៅមហាវិទ្យាល័យ Fuller ក្នុងទីក្រុង Pasadena រដ្ឋកាលីហ្វក់ញ្ញា។ សព្វថ្ងៃនេះក្នុងប្រទេសអាមេរិក មហាវិទ្យាល័យធំៗស្ទើរតែទាំងអស់វាយប្រហារព្រះគម្ពីរ។ ប្រហែលជាពួក គេស្អប់គម្ពីរ២ពេត្រុសជាច្រើនគម្ពីរផ្សេងៗទៀតនៅក្នុងគម្ពីរសញ្ញាថ្មី។ កាលខ្ញុំនៅរៀនមហាវិទ្យាល័យសៅ ថើនបាទីស្ទ ភាគខាងជើងនៃទីក្រុងសានហ្រ្វានស៊ីស្កូ គ្រូបង្រៀនជាច្រើននាក់នៅទីនោះបានហៅគម្ពីរ២ ពេត្រុសថា «ឯកសារខុសច្បាប់»។ គ្រូបង្រៀនសេរីនិយមដែលបដិសេធព្រះគម្ពីរបានបង្រៀនដូចនោះសំរាប់ រយះពេលច្រើនឆ្នាំ។ តែលោក A. T. Robertson ដែលជាអ្នកប្រាជ្ញដ៏ល្បីខាងគម្ពីរសញ្ញាថ្មីតាមភាសាក្រិក បានជួយការពារគម្ពីរ២ពេត្រុស។ គាត់បានពន្យល់បង្ហាញថា មានការដកស្រង់ និងឯកសារយោងផ្សេងៗពី គម្ពីរនេះ វានៅក្នុងលោក Aristides (បានស្លាប់ឆ្នាំ១៣៤) លោក Justin Martyr (បានស្លាប់ឆ្នាំ១៦៥) លោក Irenaeus (១៣០-២០២) លោក Ignatius (៣៥-១០៧) លោក Clement of Rome (បានស្លាប់ឆ្នាំ៩៩) លោក Athanasius (២៩៦-៣៧៣) លោក Athanasius (៣៥៤-៤៣០) និងអ្នក កែប្រែជំនឿដ៏ល្បីល្បាញឈ្មោះលោកម៉ាទីន លូសើរ(១៤៨៣-១៥៤៦) (A. T. Robertson, D.D., Litt.D., Word Pictures in the New Testament, volume VI, Broadman Press, 1933, pp. 139-146 – ការជួយការពារគម្ពីរ២ពេត្រុសរបស់លោកបណ្ឌិត Robertsons)។

លោករ៉ោប៊ីតសាន់ ពន្យល់ថា «មាននៅក្នុងសំបុត្រនេះ គ្មានគំនិតថ្មីណាដែលគួរឲ្យភ្ញាក់ផ្អើល វា ពេញដោយការបំភ្លឺ និងការបង្រៀនដែលធ្វើតាមជំនឿ»(ibid., p. 140)។ លោក J. Vernon McGee ដែលជាគ្រូបង្រៀនព្រះគម្ពីរល្បីល្បាញម្នាក់នៅប្រទេសអាមេរិក បានបង្រៀនថា «សព្វថ្ងៃនេះ វាល្អមែនទែន ដែលសាវ័កពេត្រុសបានសរសេរសំបុត្រនេះ» ២ពេត្រុស(J. Vernon McGee, Th.D., Thru the Bible, volume V, Thomas Nelson Publishers, 1983, p. 714)។

តែពួកសេរីនិយមនៅតាមសាលានាៗ ដូចនៅមហាវិទ្យាល័យ Fuller បន្ដហែកកណ្ឌគម្ពីរនេះជាផ្នែកៗ! លោក ហែនរី M. Morris បានបង្រៀនថា «ការប្រឆាំងនេះ{គឺ} ដោយសារតែ {គម្ពីរ២ពេត្រុស} ប្រាប់ច្រើនអំពីការវិនាសរបស់គ្រូក្លែងក្លាយនៅក្នុងក្រុមជំនុំ... {២}ពេត្រុសព្រមានប្រឆាំងនឹងរឿងរឿងព្រេងប្រឌិតដោយដំរិះ (២ពេត្រុស ១:១៦) ហើយព្រមានពីគ្រូក្លែងក្លាយដែលលួចនាំបញ្ចូលបក្សពួកបង្ខូច បំផ្លាញ(២ពេត្រុស ២:១) ដែលគូ្រនោះប្រើមនុស្សឲ្យបានចំណេញ{ស្រឡាញ់លុយ} (២ពេត្រុស ២:៣) គេអរដោយសេចក្ដីបញ្ឆោតរបស់ខ្លួន(២ពេត្រុស ២:១៣,១៩) ហើយជាពិសេសបង្រៀនពីលទ្ធិនៃការវិវត្ដន៍ និងលទ្ធិដែលថា គ្មានអ្នកបង្កើតលោកីយ៍នេះទេ(២ពេត្រុស ៣:៣-៦)» (Henry M. Morris, Ph.D., The Defender’s Study Bible, World Publishing, 1995, p. 1401). ។

កុំឆ្ងល់ឡើយ អារក្ស និងគ្រូក្លែងក្លាយវាយប្រហារគម្ពីរ២ពេត្រុស! មូលហេតុផ្សេងទៀតគឺថា អារក្ស វាស្អប់គម្ពីរ២ពេត្រុស ដោយសារតែកណ្ឌគម្ពីរនេះប្រាប់ពីប្រយោគ២ដ៏ខ្លាំងបំផុត អំពីការតែងព្រះគម្ពីរដោយ សារព្រះវិញ្ញាណបរិសុទ្ធ និងភាពគ្មានកំហុសនៃព្រះគម្ពីរ ក្នុង២ពេត្រុស ១:១៩-២១(គម្ពីរមួយផ្សេងទៀតគឺ ២ធីម៉ូថេ ៣:១៥-១៧)។ កុំឆ្ងល់ឡើយ អារក្សវាស្អប់គម្ពីរ២ពេត្រុស! គម្ពីរ២ពេត្រុសផ្ទុកដោយអាហាររឹង! នៅក្នុងខែកញ្ញា ឆ្នាំ១៩៦១ ខ្ញុំចុះឈ្មោះចូលរៀនក្នុងមហា វិទ្យាល័យ Biola (ឥឡូវនេះជាសាកលវិទ្យាល័យ)។ នៅអំឡុងពេលឆមាសនៃរដូចស្លឹកឈើជ្រុះ មហាវិទ្យា ល័យនោះមានកម្មវិធីថ្នាក់តូចៗពេញមួយអាទិត្យរាល់តែព្រឹក។ នៅឆ្នាំនោះ អ្នកអធិប្បាយពិសេសគឺជាលោក ឆោតឡែស J. Woodbridge ។ គាត់ជាសមាជិកម្នាក់ដែលបានបង្កើតមហាវិទ្យាល័យ Fuller ។ គាត់បាន លាឈប់ពីមហាវិទ្យាល័យសំរាប់រយះពេលពីរបីថ្ងៃក្រោយមក ដោយសារតែគាត់អាចឃើញថា មហាវិទ្យា ល័យនោះកំពុងតែធ្វើដំណើរឆ្ពោះទៅឯលទ្ធិសេរីនិយម គឺជាលទ្ធិដែលបដិសេធអាជ្ញាធរនៃព្រះគម្ពីរ។ ការពិត អ្នករដ្ឋបាលនៅមហាវិទ្យាល័យនោះបានបដិសេធវា។ ពួកគេហៅលោក Woodbridge ថាជាអ្នកបង្កើតរឿង ហើយហៅគាត់អាក្រក់ផ្សេងៗទៀត។ តែគ្មានអ្នកណាម្នាក់ដែលត្រលប់ទៅវិញ ហើយសុំទោសឡើយ សូម្បី តែគ្រូថ្មីក៏ដោយ។ សំរាប់រយះពេលច្រើនជាង៥០កន្លងមក អ្វីដែលលោក Woodbridge បានទាយ វាក្លាយជារឿងពិត។ សព្វថ្ងៃនេះ មហាវិទ្យាល័យនោះបង្កើតគ្រូអធិប្បាយដូចជាលោក Rob Bell ។ គាត់បាននិពន្ធ សៀវភៅមួយដែលប្រាប់ថា មនុស្សទាំងអស់(សូម្បីតែលោកហ៊ីក្លែ)នឹងឡើងទៅស្ថានសួគ៌។ នៅពេលថ្មីៗ នេះ គាត់បាននិពន្ធសៀវភៅផ្សេងទៀត ដែលគាត់ប្រកាសគាំទ្រអំពើដ៏ថោកទាប ហើយអាសអាភាពពីការ អនុវត្ដន៍ខាងផ្លូភេទ។ លោក Woodridge បានដឹងពីវាតាំងពីចុងឆ្នាំ១៩៥០។ សូមទះដៃសំរាប់លោក ឆោតឡែស J. Woodbridge!

លោក Woodbridge បានមកមហាវិទ្យាល័យ Biola ហើយអធិប្បាយសំរាប់យើងក្នុងកម្មវិធីថ្នាក់ តូចជារៀងរាល់ថ្ងៃសំរាប់មួយសប្ដាហ៍។ គាត់បានអធិប្បាយត្រង់ៗពីគម្ពីរ២ពេត្រុស! នោះជាលើកទី១ ដែល ខ្ញុំបានស្ដាប់លឺសេចក្ដីអធិប្បាយដូចនោះ! ខ្ញុំត្រឹមតែបានលឺសេចក្ដីអធិប្បាយធម្មតា វាគ្មាន«សាច់»ច្រើនទេ នៅក្នុងវា។ ខ្ញុំបានចាប់អារម្មណ៍មែនទែន កាលលោក Woodbridge បានបង្រៀនពី២ពេត្រុស គាត់ អធិប្បាយពីភាពគ្មានកំហុសនៃព្រះគម្ពីរក្នុងជំពូក១ ហើយអធិប្បាយពីហោរាក្លែងក្លាយក្នុងជំពូក២ និង អធិប្បាយពីទេវតាដែលត្រូវបណ្ដេញចេញ ថែមទាំងទឹកជំនន់ដ៏ធំ និងការបំផ្លាញទីក្រុងសូដុំ និងកូម៉រ៉ា! គាត់ បានបកស្រាយពីវា ហើយបានអធិប្បាយដោយពេញដោយអំណាច។ ខ្ញុំបានប្រែចិត្ដជឿព្រះនៅថ្ងៃព្រហស្បត៍ ក្នុងសប្ដាហ៍នោះ គឺនៅខែកញ្ញា ២៨ ១៩៦១ ចូរសរសើរតំកើងព្រះនាមព្រះយេស៊ូវ!! វគ្គរបស់ខ្ញុំបានចាប់ ផ្ដើមចាប់តាំងពីថ្ងៃនោះមក! តាំងពីថ្ងៃមុនដំបូងដែលខ្ញុំបានជឿព្រះ ខ្ញុំដឹងថា ខ្ញុំអាចអធិប្បាយប្រឆាំងនឹងពួក សេរីនិយមដែលវាយប្រហារព្រះគម្ពីរ សេចក្ដីសង្រ្គោះ និងអំពើបាប! ខ្ញុំដឹងនៅពេលនោះ ហើយខ្ញុំដឹងពីវានៅ ព្រឹកនេះ។ ចូរសរសើរតំកើងព្រះនាមព្រះយេស៊ូវ!

លោកពេត្រុសប្រាប់ថា ព្រះគម្ពីរ «មានពាក្យទំនាយដ៏ពិតជាង»(២ពេត្រុស ១:១៩)។ ពេត្រុស បានប្រាប់ថា នឹងមានគ្រូក្លែងក្លាយកើនឡើងនៅក្នុងក្រុមជំនុំ វានឹងនាំបក្សពួកដែលបង្ខូចបំផ្លាញ(២ពេត្រុស ២:១-៣)។ ពេត្រុសប្រាប់ថា ព្រះបានជំនុំជំរះលោកីយទាំងស្រុងដោយទឹកជំនន់ «តែទ្រង់បានជួយសង្រ្គោះ លោកណូអេ ទាំងអស់៨នាក់»(២ពេត្រុស ២:៥)។ ពេត្រុសប្រាប់ថា ព្រះបានទំលាក់ភ្លើងមក «ដុតបំផ្លាញ ទីក្រុងសូដុំ និងកូម៉រ៉ាឲ្យទៅជាផេះ»(២ពេត្រុស ២:៦)។ ពេត្រុសប្រាប់ថា ព្រះបាន «ប្រោសលោកឡុត ដែលជាអ្នកសុចរិត» ពីការដុតបំផ្លាញទីក្រុងសូដុំ(២ពេត្រុស ២:៧)។ ហើយឥឡូវនេះ ពេត្រុសប្រាប់ថា

«បើដូច្នេះឃើញថា ព្រះអម្ចាស់ទ្រង់ចេះប្រោសមនុស្សដែលគោរពប្រតិបត្តិដល់ទ្រង់ ឲ្យរួចពីសេចក្តីល្បួង ហើយនិងឃុំទុកមនុស្សទុច្ចរិត សំរាប់នឹងធ្វើទោសក្នុងថ្ងៃជំនុំជំរះវិញ»(២ពេត្រុស ២:៩)។

បាទ លោក! ពេត្រុសបញ្ជាក់ពីចំណុចរបស់គាត់! ព្រះអម្ចាស់ជា្របពីរបៀប ដើម្បីសង្រ្គោះលោកណូអេ ហើយឲ្យលោកីយដ៏បាត់បង់លង់ក្នុងទឹកជំនន់! ព្រះអម្ចាស់ជ្រាបពីរបៀប ដើម្បីសង្រ្គោះលោកឡុត ដែលជា មនុស្សសុចរិត ហើយដុតបំផ្លាញទីក្រុងសូដុំឲ្យទៅជាផេះ! ដូច្នេះ

«បើដូច្នេះឃើញថា ព្រះអម្ចាស់ទ្រង់ចេះប្រោសមនុស្សដែលគោរពប្រតិបត្តិដល់ ឲ្យរួចពីសេចក្តីល្បួង ហើយនិងឃុំទុកមនុស្សទុច្ចរិត សំរាប់នឹងធ្វើទោសក្នុងថ្ងៃជំនុំជំរះវិញ»(២ពេត្រុស ២:៩)។

ក្នុងន័យផ្សេងទៀ សព្វថ្ងៃនេះ ព្រះមានអំណាចដដែល ដូចដែលទ្រង់មាននៅសម័យចាស់បុរាណ!

១. ទីមួយ ព្រះមានអំណាចព្រះចេសា្ដ ដើម្បីប្រោសអ្នកដែលគោរពប្រតិបត្ដិដល់ទ្រង់ ឲ្យរួចពីសេចក្ដីល្បួង។

«ព្រះអម្ចាស់ទ្រង់ចេះប្រោសមនុស្សដែលគោរពប្រតិបត្តិដល់ ឲ្យរួចពីសេចក្តីល្បួង...»

ទ្រង់ជ្រាបពីអ្វីដែលទ្រង់កំពុងធ្វើ ហើយទ្រង់អាចធ្វើវាបាន! កាលខ្ញុំជាក្មេងប្រុសម្នាក់ ខ្ញុំចូលចិត្ដ ស្ដាប់សំលេងរបស់លោក George Beverly Shea ច្រៀងនូវពាក្យទាំងនេះ

ដ្បិតព្រលឹងខ្ញុំច្រៀងថា ព្រះដ៏ជាព្រះសង្រ្គោះដល់ខ្ញុំអើយ
ទ្រង់ធំអស្ចារ្យ ទ្រង់ធំណាស់ណា
ដ្បិតព្រលឹងខ្ញុំច្រៀងថា ព្រះដ៏ជាព្រះសង្រ្គោះដល់ខ្ញុំអើយ
ទ្រង់ធំអស្ចារ្យ ទ្រង់ធំណាស់ណា

ព្រះពេញដោយអំណាចព្រះចេស្ដា! ទ្រង់គ្រប់គ្រងលើអ្វីៗទាំងអស់។ បាទ មានការអាក្រក់ដ៏ធំក្នុងលោកីយ នេះ។ តែការអាក្រក់គឺគ្រាន់តែ ដោយសារព្រះអនុញ្ញាត្ដវា។ ហេតុអ្វីទ្រង់អនុញ្ញាត្ដវា? ខ្ញុំមិនដឹងទេ។ វាគឺ សាមញ្ញ ខ្ញុំមិនដឹងទេ។ តែវាគឺជាគំនិតនៃព្រះដែលធំទូលំទូលាយ ហើយមិនអាចយល់បាន ទ្រង់អនុញ្ញាត្ដឲ្យ មានការអាក្រក់។

«អើហ្ន៎ប្រាជ្ញា និងចំណេះដ៏បរិបូររបស់ព្រះជ្រៅណាស់តើ ឯព្រះដំរិះរបស់ទ្រង់ តើមានអ្នកណានឹងស្ទង់បាន ហើយផ្លូវទ្រង់ តើមានអ្នកណានឹងរកតាមបាន»(រ៉ូម ១១:៣៣)។

«ព្រះអម្ចាស់ទ្រង់ចេះប្រោសមនុស្សដែលគោរពប្រតិបត្តិដល់ ឲ្យរួចពីសេចក្តីល្បួង!» ពិតប្រាកដណាស់គ្រីស្ទបរិស័ទមុនដំបូងនៅក្នុងទីក្រុងរ៉ូមបានឆ្លងកាត់សេចក្ដីល្បួង និងទុក្ខលំបាកដ៏អាក្រក់ធំៗ។ ដូចខ្ញុំបាន ប្រាប់បងប្អូនអញ្ចឹង អធិរាជនៀរ៉ូបានដុតពួកគេទាំងរស់ ហើយចងពួកគេចាប់នឹងដំបងឈើ។ រាល់យប់គាត់បានដុតគ្រីស្ទបរិស័ទ ដើម្បីបំភ្លឺសួនច្បាររបស់គាត់។

អ្នកខ្លះនិយាយថា «នោះគឺផ្ទុយគ្នា ទ្រង់មិនបានប្រោសពួកគេទេ»។ អ្នកយល់ខុសហើយ។ ទ្រង់ បានប្រោសពួកគេឲ្យរួចពី «សេចក្ដីល្បួង»។ ទ្រង់បានប្រទានកម្លាំងឲ្យពួកគេឆ្លងកាត់ទុក្ខលំបាក ហើយទ្រង់ បានប្រទានអំណាចឲ្យពួកគេកាត់អណ្ដាតភ្លើង! បទចំរៀងដ៏ល្បីមួយប្រាប់ពីវាទាំងអស់!

កាលខ្ញុំជួបទុក្ខលំបាក ខ្ញុំមានផ្លូវទ្រង់ជាទីពុំនាក់
   ទ្រង់ប្រទានព្រះគុណល្មម ឲ្យខ្ញុំឈរឡើង
អណ្ដាតភ្លើងនឹងមិនធ្វើឲ្យខ្ញុំឈឺទេ ទ្រង់ឆ្នៃខ្ញុំឡើង
   ទ្រង់ប្រើវត្ថុគ្មានតម្លៃ ហើយទ្រង់សាកមាសទ្រង់
«គ្រឹះដ៏រឹងមាំ» ដោយ George Keith, 1638-1716,
“K” in Rippon’s Selection of Hymns, 1787)។

ខ្ញុំផ្ទាល់ខ្លួនមានអភ័យឯសិទ្ធិស្គាល់មនុស្សម្នាក់ ដែលជាទុក្ខរបុគ្គល។ គាត់ឈ្មោះរិឆាត វៀមប្រែដ។ គាត់ជាកូនព្រះដ៏អស្ចារ្យបំផុតម្នាក់ ដែលខ្ញុំធ្លាប់ស្គាល់ ហើយខ្ញុំស្គាល់គាត់ច្បាស់ណាស់។ លោកគ្រូគង្វាល Wurmbrand បានជាប់នៅក្នុងគុកកុម្មុយនីស្ដអស់រយះពេល១៤ឆ្នាំ ដោយព្រោះគាត់ប្រកាសពីដំណឹងល្អ។ ពួកទាហានកុម្មុយនីស្ដបានធ្វើទារុណកម្មគាត់ខ្លាំងណាស់។ រូបកាយរបស់គាត់មានរបួសចំនួន១៨ ដោយ ដែកដ៏ក្ដៅពណ៌ក្រហម។ ក្នុងរយះពេលជាច្រើនឆ្នាំដែលគាត់រងទុក្ខវេទនា គាត់បានផ្សាយដំណឹងល្អឲ្យអ្នក ជាប់គុកផ្សេងទៀត ហើយពួកគេជាច្រើននាក់បានសង្រ្គោះ។ សំរាប់រយះពេល២ឆ្នាំ គេបានផ្លាស់ប្ដូរកន្លែង ឃុំឃាំងគាត់ឲ្យនៅតែម្នាក់ឯង។ គាត់មិនដែលលឺសំលេងមនុស្សសោះ។ គាត់ស្ទើរតែនឹងឆ្កួតដោយសារថ្នាំ ញៀន ដែលពួកគេដាក់នៅក្នុងម្ហូបគាត់។ នៅចុងបញ្ចប់ គាត់ចាប់ផ្ដើមប្រកាសដំណឹងល្អដល់អ្នកផ្សេងទៀត ដែលត្រូវបានគេប្ដូរទីឃុំឃាំង ពីពេលមួយ ដល់ពេលមួយនៅជិតកន្លែងឃុំឃាំងរបស់គាត់។ គាត់បានយក ខគម្ពីរ និងសេចក្ដីអធិស្ឋានឲ្យពួកគេដោយប្រើបញ្ជូនសារ។

នៅចុងបញ្ចប់ គេដាក់គាត់នៅក្នុង «បន្ទប់ទី៤» ដែលជា «បន្ទប់ស្លាប់»។ គេបានទុកគាត់នៅទី នោះ ហើយគាត់បានស្លាប់ដោយសារជំងឺរបេង។ គ្មានអ្នកណាម្នាក់ដែលរស់ ពេលគេចេញពី «បន្ទប់ទី៤» នោះ។ ពួកគេបានបញ្ជូនមនុស្សឲ្យស្លាប់នៅទីនោះ។ តែលោកគ្រូគង្វាល Wurmbrand បានបន្ដរស់នៅកន្លែងនោះ។ នៅក្នុងបន្ទប់ស្លាប់នោះ គាត់បានផ្សាយដំណឹងល្អដល់អ្នកជាប់គុកដែលជិតស្លាប់ម្នាក់បាន សង្រ្គោះ។ គាត់ប្រាប់ថា «បើបន្ទប់ក្នុងគុកនេះត្រូវឆេះខ្ទេចខ្ទី ដោយវិញ្ញាណនៃការថ្វាយយញ្ញបូជាខ្លួនឯង និងការមានជំនឿថ្មីក្ដី។ នៅពេលភ្លាមៗ វាហាក់ដូចជាទេវតានៅព័ទ្ធជុំវិញយើង»។

នៅពេលខ្ញុំធ្លាក់ទឹកចិត្ដ ឬទុក្ខព្រួយ ជារឿយៗខ្ញុំយកសៀវភៅរបស់លោករិតឆាត Wurmbrand ដែលមានចំណងជើងថា ទារុណកម្មសំរាប់ព្រះគ្រីស្ទ (Tortured for Christ) ហើយខ្ញុំអានពីរបីទំព័រ។ កាលពីសប្ដាហ៍មុន ខ្ញុំបានអានសៀវភៅផ្សេងទៀតរបស់គាត់ វាមានចំណងជើងថា នៅក្រោមដីរបស់ព្រះ (In God’s Underground) (Living Sacrifice Book Company, 2004)។ សៀវភៅទាំងនេះសុទ្ធ តែជារឿងមិនល្អ។ វាប្រាប់លំអិតអំពីទារុណកម្មរបស់គ្រីស្ទបរិស័ទ។ ប៉ុន្ដែ វាតែងតែជួយលើកទឹកចិត្ដខ្ញុំជានិច្ច វាជួយលើកទឹកចិត្ដខ្ញុំណាស់ ដោយសារខ្ញុំស្គាល់បុរសម្នាក់នេះ ដ្បិតគាត់បានទទួលបទពិសោធន៍ដូចអត្ថបទ គម្ពីររបស់យើង។ នេះគឺជអត្ថបទគម្ពីរដែលជួយលើកទឹកចិត្ដ «ព្រះអម្ចាស់ទ្រង់ចេះប្រោសមនុស្សដែលគោរពប្រតិបត្តិដល់ ឲ្យរួចពីសេចក្តីល្បួង...»(២ពេត្រុស ២:៩)។

សព្វថ្ងៃនេះ នៅជំនាន់នេះ មានគ្រីស្ទបរិស័ទរាប់ពាន់នាក់ត្រូវបានពួកអ៊ីស្លាមធ្វើទារុណកម្ម ហើយ ត្រូវបានពួកនោះសំឡាប់។ អ្វីទាំងអស់ដែលពួកគេត្រូវធ្វើ ដើម្បីរួចជីវិតគឺថាពាក្យដូចនេះ «គ្មានព្រះណាទេ មានតែអាល់ឡោះ ហើយនិងមហាម៉ាត់ដែលជាហោរារបស់គាត់»។ ប៉ុន្ដែ កូនព្រះទាំងនោះបដិសេធមិន និយាយដូចនោះ ហើយធ្វើជាពួកអ៊ីស្លាមនោះទេ។ ក្រុមជំនុំរបស់ពួកគេត្រូវបានដុតបំផ្លាញ។ ផ្ទះរបស់គេត្រូវ បានដុតបំផ្លាញ។ មនុស្សជាច្រើនត្រូវបានគេកាត់ក្បាល ហើយមានមនុស្សជាច្រើនត្រូវគេដុតទាំងរស់។ ពួក គេបានបដិសេធមិនបោះបង់ជំនឿរបស់គេនៅក្នុងព្រះយេស៊ូវ។ ហើយនៅលើពិភពលោកនេះ មានពួកអ៊ីស្លាមរាប់ពាន់នាក់បែរមកជឿព្រះយេស៊ូវ ទោះបីជាវាគ្រោះថ្នាក់ណាស់សំរាប់គេក៏ដោយ។ អ្នកអាចអាន រឿងរបស់ពួកគេខ្លះៗ ដោយមើលតាមគេហទំព័រwww.persecution.com។ ពួកគេស្គាល់ពីបទពិសោធន៍ ដែលក្រុមជំនុំនៅប្រទេសលោកខាងលិចភាគច្រើនមិនដែលស្គាល់ «ព្រះអម្ចាស់ទ្រង់ចេះប្រោសមនុស្សដែលគោរពប្រតិបត្តិដល់ ឲ្យរួចពីសេចក្តីល្បួង...»។

ពេលខ្ញុំចូលក្នុងទឹកជ្រៅ ខ្ញុំស្រែកហៅទ្រង់មក
   ទន្លេនៃភាពទុក្ខព្រួយនឹងមិនហូរហៀរទៀត
ដ្បិតខ្ញុំនឹងនៅជាមួយទ្រង់ ទ្រង់ធ្វើឲ្យទុក្ខលំបាកជាព្រះពរ
   ខ្ញុំបានសុចរិតដល់ទ្រង់ ដោយទុក្ខលំបាកដ៏ធំ

កាលពី៣សប្ដាហ៍មុន យើងបានប្រារព្ធខួបទី៤០ឆ្នាំនៃក្រុមជំនុំនេះ។ យើងមានពេលដ៏អស្ចារ្យដើម្បី អរគុណព្រះ ហើយយើងសើចសប្បាយជាមួយគ្នា! មនុស្សដែលបានមើលវីដីអូបានប្រាប់ខ្ញុំថា យើងមាន ក្រុមជំនុំដ៏អស្ចារ្យមួយ។ តែពួកគេមិនដឹងពីការរងទុក្ខវេទនា ដែលយើងបានឆ្លងកាត់ ដើម្បីឲ្យក្រុមជំនុំនេះ ដំណើរការ។ ពួកគេមិនដឹងថា មានមនុស្ស «៣៩» នាក់ដែលបានចេញថ្លៃក្រុមជំនុំ ដ្បិតជារឿយៗ ពួកគេ ឆ្លងកាត់ភាពឈឺចាប់ និងបញ្ហានៅក្នុងខួនក្បាល កាលមនុស្ស៤០០នាក់បានចាកចេញពីយើង។ មនុស្ស «៣៩»នាក់បានបង់លុយចំនួន២លានដុល្លារកន្លះ សំរាប់អាគារក្រុមជំនុំ។ ឥឡូវនេះ យើងបានឆ្លងផុតទុក្ខ លំបាកហើយ។ ព្រះបានឲ្យយើងឆ្លងកាត់វា ប៉ុន្ដែ នៅនាអនាគតនឹងមានទុក្ខលំបាកផ្សេងទៀត ប្រហែលជា ទុក្ខលំបាកខ្លះអាក្រក់ជាងនេះទៅទៀត។ ប៉ុន្ដែ យើងមិនខ្លាចឡើយ ដោយសារតែ «ព្រះអម្ចាស់ទ្រង់ចេះ ប្រោសមនុស្សដែលគោរពប្រតិបត្ដិដល់ទ្រង់ ឲ្យរួចពីសេចក្ដីល្បង...»(២ពេត្រុស ២)។

២. ទីពីរ ព្រះជាម្ចាស់ឃុំទុកមនុស្សទុច្ចរិត សំរាប់នឹងធ្វើទោសក្នុងថ្ងៃជំនុំជំរះវិញ។

«បើដូច្នេះឃើញថា ព្រះអម្ចាស់ទ្រង់ចេះប្រោសមនុស្សដែលគោរពប្រតិបត្តិដល់ទ្រង់ ឲ្យរួចពីសេចក្តីល្បួង ហើយនិងឃុំទុកមនុស្សទុច្ចរិត សំរាប់នឹងធ្វើទោសក្នុងថ្ងៃជំនុំជំរះវិញ»(២ពេត្រុស ២:៩)។

នៅក្នុងសៀវភៅដែលប្រាប់ពីការសោកស្ដាយចំពោះបញ្ហា ដូច្នេះការឈរ (Therefore Stand) លោក Wilbur M. Smith បានប្រាប់អំពីការជំនុំជំរះដែលនឹងកើតឡើង

បទគម្ពីរប្រាប់យើងយ៉ាងច្បាស់ពីព្រឹត្ដិការណ៍ដ៏ធំមួយនៃការជំនុំជំរះ ដែល នឹងកើតឡើង គ្រានោះយើងបានធ្វើបាប ដោយស្ទើរតែប្លន់យកការបង្រៀន នៅសម័យដ៏អាក្រក់របស់យើង តែព្រះទ្រង់បើកសំដែងពីសេចក្ដីពិត...ពួក ជាច្រើនបានភ័យខ្លាចប្រើប្រាស់បទគម្ពីរដែលនិយាយអំពីថ្ងៃជំនុំជំរះ។ ព្រះ អម្ចាស់ដ៏មានពររបស់យើងប្រើឃ្លា «ថ្ងៃជំនុំជំរះ» ម្ដងហើយម្ដងទៀត។ សាវ័កពេត្រុសប្រាប់អំពី «ថ្ងៃជំនុំជំរះ» និង «ថ្ងៃដែលព្រះនឹងបំផ្លាញមនុស្ស ដែលមិនគោរពប្រតិបត្ដិដល់ទ្រង់»។ សាវ័កយ៉ូហានប្រាប់អំពី «ថ្ងៃជំនុំជំរះ» និង «គ្រាដែលមនុស្សស្លាប់ត្រូវជំនុំជំរះ»(Wilbur M. Smith, D.D., Therefore Stand, W. A. Wilde Co., 1945, p. 443) ។

សាវ័កយ៉ូហានបង្រៀនពីការជំនុំជំរះចុងក្រោយបំផុត។ គាត់បង្រៀនថា

«នោះខ្ញុំឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច គេឈរនៅចំពោះព្រះ បញ្ជីក៏បានបើកឡើង ហើយបញ្ជី១ទៀត គឺជាបញ្ជីជីវិតបានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជំរះ ពីសេចក្តីដែលកត់ទុកក្នុងបញ្ជីទាំងនោះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន ឯសមុទ្រ នោះបានប្រគល់ពួកមនុស្សស្លាប់ ដែលនៅក្នុងទឹកមកវិញ ហើយសេចក្តីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ប្រគល់ពួកមនុស្សស្លាប់ ដែលនៅឯណោះមកវិញដែរ រួចគេត្រូវជំនុំជំរះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន ចំណែកសេចក្តីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះត្រូវបោះទៅក្នុងបឹងភ្លើងដែរ នេះជាសេចក្តីស្លាប់ទី២ បើអ្នកណាគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត អ្នកនោះត្រូវបោះទៅក្នុងបឹងភ្លើង»(វិវរណៈ ២០:១២-១៥)។

មានវិធីតែមួយគត់ ដើម្បីគេចផុតពីការដាក់ទណ្ឌកម្មនៅក្នុង «បឹងភ្លើង» គឺជាការប្រែចិត្ដ ហើយជឿជាក់លើ ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ ទ្រង់បានសុគតនៅលើឈើឆ្កាង ដើម្បីសងថ្លៃលោះអំពើបាបរបស់អ្នកទាំងស្រុង។ ទ្រង់បានបង្ហូរព្រះលោហិតដ៏វិសេសរបស់ទ្រង់ ដើម្បីសំអាតអំពើបាបរបស់អ្នកទាំងអស់។ ទ្រង់បានរស់ពី សុគតឡើងវិញទាំងព្រះកាយ ដើម្បីប្រទានជីវិតអស់កល្បជានិច្ចដល់អ្នក។ ប៉ុន្ដែ អ្នកត្រូវតែជឿជាក់លើទ្រង់ ឥឡូវនេះ នៅក្នុងឆាកជីវិតនេះ។ វានឹងយឺតពេលហើយ ដើម្បីបានសង្រ្គោះ បន្ទាប់ពីអ្នកស្លាប់ទៅ។

«បើដូច្នេះឃើញថា ព្រះអម្ចាស់ទ្រង់ចេះប្រោសមនុស្សដែលគោរពប្រតិបត្តិដល់ទ្រង់ ឲ្យរួចពីសេចក្តីល្បួង ហើយនិងឃុំទុកមនុស្សទុច្ចរិត សំរាប់នឹងធ្វើទោសក្នុងថ្ងៃជំនុំជំរះវិញ»(២ពេត្រុស ២:៩)។

«អ្នកដែលគោរពប្រតិបត្ដិដល់ព្រះ» គឺជាអស់អ្នកណាដែលប្រែចិត្ដ ហើយជឿជាក់លើព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ «មនុស្សទុច្ចរិត» គឺជាអស់អ្នកណាដែលបដិសេធមិនជឿជាក់លើទ្រង់។ ខ្ញុំអធិស្ឋានឲ្យអ្នកនឹងបែរ មកឯព្រះយេស៊ូវឥឡូវនេះ មុនពេលអ្នកយឺតពេល! អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ ២ពេត្រុស ២:១-៩ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ជំនឿនៃឪពុកយើង» (ដោយលោក Frederick W. Faber, 1814-1863)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ការប្រោសឲ្យរួច ឬការវិនាសហិនហោច

DELIVERANCE OR DAMNATION

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

«បើដូច្នេះឃើញថា ព្រះអម្ចាស់ទ្រង់ចេះប្រោសមនុស្សដែលគោរពប្រតិបត្តិដល់ទ្រង់ ឲ្យរួចពីសេចក្តីល្បួង ហើយនិងឃុំទុកមនុស្សទុច្ចរិត សំរាប់នឹងធ្វើទោសក្នុងថ្ងៃជំនុំជំរះវិញ»(២ពេត្រុស ២:៩)។

(២ពេត្រុស ១:១៩-២១; ២:១-៣, ៤, ៦, ៧; ១:១៦; ២:១, ៣, ១៥, ១៣, ១៩; ៣:៣-៦;
២ពេត្រុស ១:១៩; ២:១-៣, ៥, ៦, ៧)

១. ទីមួយ ព្រះមានអំណាចព្រះចេសា្ដ ដើម្បីប្រោសអ្នកដែលគោរពប្រតិបត្ដិដល់ទ្រង់ ឲ្យរួចពីសេចក្ដីល្បួង។ ២ពេត្រុស ២:៩ក; រ៉ូម ១១:៣៣។

២. ទីពីរ ព្រះជាម្ចាស់ឃុំទុកមនុស្សទុច្ចរិត សំរាប់នឹងធ្វើទោសក្នុងថ្ងៃជំនុំជំរះវិញ។
២ពេត្រុស ២:៩ខ; វិវរណៈ ២០:១២-១៥។