Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ស្រ្ដីនៅក្នុងហ្វូងមនុស្ស

THE WOMAN IN THE CROWD
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់ពេលព្រឹក ខែមិនា ២, ២០១៤
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, March 2, 2014

«ទ្រង់មានព្រះបន្ទូលទៅនាងថាកូនស្រីអើយ សេចក្តីជំនឿនាងបានជួយសង្គ្រោះនាងហើយ ចូរទៅឲ្យបានប្រកបដោយសេចក្តីសុខចុះ ហើយឲ្យនាងបានរួចពីសេចក្តីវេទនារបស់នាងទៅ» (ម៉ាកុស ៥:៣៤)


ព្រះយេស៊ូវបានបណ្ដេញអារក្សអសោចចេញពីមនុស្សម្នាក់ ដែលបានរស់នៅត្រើយម្ខាងនៃសមុទ្រ កាលីឡេ។ នៅទីនោះមនុស្សបានប្រាប់ឲ្យព្រះយេស៊ូវចេញទៅ។ ទ្រង់មិនដែលគង់នៅកន្លែងដែលគេមិនចង់ឲ្យទ្រង់គង់នៅនោះទេ ដូច្នោះទ្រង់បានចេញពីពួកគេ ហើយដើរកាត់សមុទ្រទៅកាន់ច្រាំងខាងលិចវិញ។ នៅ ពេលឆាប់ៗហ្វូងមនុស្សយ៉ាងធំបានប្រមូលគ្នាមកឯទ្រង់។ មានមេសាលាប្រជុំម្នាក់បានរត់មក ហើយបាន ប្រជ្រៀតផ្លូវកាត់ហ្វូងមនុស្ស។ នៅពេលគាត់បានទៅដល់ព្រះយេស៊ូវ គាត់ក៏បានក្រាបនៅទៀបព្រះបាទ ព្រះអង្គសង្រ្គោះ ហើយបានប្រាប់ទ្រង់ថាកូនស្រីរបស់គាត់ជិតស្លាប់ហើយ។ គាត់បានទទូចអង្វរសុំឲ្យព្រះ យេស៊ូវមកដាក់ព្រហស្ដលើកូនគាត់ «ឲ្យបានជា នោះវានឹងរស់វិញ»។ ព្រះយេស៊ូវក៏ចេញទៅជាមួយនឹងគាត់ ហើយមានមនុស្សកកកុញដើរតាមទៅ ទាំងប្រជ្រៀតទ្រង់។

នៅកណ្ដាលហ្វូងមនុស្សមានស្រ្ដីម្នាក់ឈឺធ្លាក់ឈាម នាងមានជំងឺធ្លាក់ឈាម ហើយនាងបានធ្លាក់ ឈាមអស់រយះពេល១២មកហើយ។ នាងបានឈឺសន្ធឹក នៅដៃគ្រូពេទ្យជាច្រើន ហើយបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានៗ តែមិនបានគ្រាន់បើសោះ ជំងឺនោះកាន់តែខ្លាំងឡើងវិញ។ នាងបានលឺថា ព្រះ យេស៊ូវបានកំពុងតែប្រោសមនុស្ស នោះនាងក៏ចូលមកក្នុងហ្វូងមនុស្សពីក្រោយ ទៅពាល់ព្រះពស្ត្រទ្រង់។ ឯជំងឺធ្លាក់ឈាមក៏បាត់ក្នុងខណៈ១រំពេចនោះ ហើយនាងបានដឹងក្នុងខ្លួនថា នាងរួចពីសេចក្តីវេទនានោះហើយ។ នោះស្រាប់តែព្រះយេស៊ូវជ្រាបក្នុងព្រះអង្គទ្រង់ថា មានព្រះចេស្តាចេញពីទ្រង់ ក៏ងាកបែរព្រះអង្គក្នុងហ្វូងមនុស្សសួរថា «អ្នកណាពាល់អាវខ្ញុំ?» ពួកសិស្សទូលថា ទ្រង់ឃើញថាមនុស្សជាច្រើនក្នុងហ្វូងមនុស្សបានពាល់ទ្រង់។

«ឯស្ត្រីនោះនាងដឹងការ ដែលកើតមកក្នុងខ្លួនហើយ ក៏មកទាំងភ័យញ័រ ទំលាក់ខ្លួនក្រាបចុះនៅចំពោះទ្រង់ ទូលតាមត្រង់ទាំងអស់» (ម៉ាកុស ៥:៣៣)។

ហើយព្រះយេស៊ូវបានបន្ទូលទៅនាងថា «កូនស្រីអើយ សេចក្តីជំនឿនាងបានជួយសង្គ្រោះនាងហើយ»។

ការប្រោសឲ្យជាទាំងអស់ ដែលព្រះយេស៊ូវបានធ្វើបង្ហាញយ៉ាងច្បាស់ពីវិធីដែលទ្រង់អាចប្រោស ព្រលឹងរបស់យើងនៅក្នុងការប្រែចិត្ដ។ បើអ្នកមិនទាន់បានសង្រ្គោះនៅព្រឹកនេះខ្ញុំចង់ឲ្យអ្នកយកចិត្ដទុកដាក់ ឲ្យមែនទែនអំពីការប្រោសឲ្យជារបស់ស្រ្ដីនេះ និងការប្រែចិត្ដ។ ខ្ញុំនឹងបង្រៀនពីមេរៀនដ៏សំខាន់ចំនួន៤អំពី ការប្រែចិត្ដរបស់នាង ដែលព្រះអាចប្រើក្នុងការប្រែចិត្ដផ្ទាល់ខ្លួនរបស់អ្នក បើអ្នកស្ដាប់ដោយប្រុងប្រយ័ត្ន។

១. ទីមួយ នាងពិតជាចង់បានត្រូវប្រោសឲ្យជាណាស់។

នាងមិនមែនជាអ្នកសួរសំនួរលេងៗទេ។ មនុស្សដែលអើពើអំពីសេចក្ដីសង្រ្គោះ គេគ្រាន់តែជា «អ្នកបង្ហិនពេលវេលា» តែប៉ូណ្ណោះ។ មូលហេតុនោះហើយអ្នកបង្រៀនពីដំណឹងល្អនៅសាលាពីបុរាណបាន ហៅមនុស្សដូចនោះថា ជាពួកសួរសំនួរលេងៗ ពួកគេគ្រាន់តែលេងសើច ហើយសួរសំនួរឆ្កួតៗ។ «មនុស្ស បង្ហិនពេលវេលា» ឆ្កួតៗដូចនោះមិនដែលទទួលបានអ្វីទេ។ ពួកគេដូចជាមនុស្សដែលបានសួរព្រះយេស៊ូវថា «តើមនុស្សដែលបានសង្គ្រោះ មានគ្នាតែបន្តិចទេឬអី?»(លូកា ១៣:២៣)។ វាគ្រាន់តែជាសំនួរដែលគ្មាន ប្រយោជន៍មួយ។ គាត់គ្រាន់តែជាមនុស្សដែលចង់ដឹងចង់ឃើញតែប៉ុណ្ណោះ។ វាពិតជាមិនសំខាន់ទេសំរាប់ គាត់។ គាត់គ្រាន់តែជា «អ្នកបង្ហិនពេលវេលា» ម្នាក់។

មានមនុស្សជាច្រើនដូចគាត់ គេមកជួយយើងនៅក្នុងបន្ទប់សួរសំនួរ។ ពួកគេសួរសំនួរពីរបី ពួកគេ និយាយបន្ដិចបន្ដួច។ ប៉ុន្ដែពួកគេមិនសួរសំនួរចង់ដឹងមែនទែនអំពីសេចក្ដីសង្រ្គោះទេ។ អ្នកអាចដឹងថា ពួកគេមិនសួរចង់ដឹងមែនទែនទេដោយព្រោះតែពួកគេសើច ហើយនិយាយកំប្លែងនៅខណៈនោះ ឬក៏បន្ទាប់ពីពួកគេចេញពីបន្ទប់សួរសំនួរ។ ពួកគេមិនសួរចង់ដឹងមែនទែនអំពីសេចក្ដីសង្រ្គោះទេ។ ពួកគេគ្រាន់តែសួរ សំនួរលេងសើចប៉ុណ្ណោះ។ ពួកគេគ្រាន់តែជា «មនុស្សលេងសើច» នោះជាមូលហេតុដែលព្រះប្រាប់ថា ពួកគេ

«រៀនជានិច្ច ប៉ុន្តែ ពុំអាចនឹងចេះដល់ថ្នាក់នៃសេចក្តីពិតឡើយ» (ធីម៉ូថេទី២ ៣:៧)។

ពួកគេមិនដែលស្វែងរកព្រះគ្រីស្ទទេ ដោយសារតែពួកគេមិនស្វែងរកទ្រង់ពិតប្រាកដ។ ពួកគេមិនមានចិត្ដ ខ្នះខ្នែងក្នុងការស្វែងរកព្រះគ្រីស្ទនោះទេ។ ពួកគេមិនសប្បាយចិត្ដដើម្បីស្វែងរកព្រះគ្រីស្ទ ពួកគេក៏មិន ស្រែកឃ្លានដើម្បីស្វែងរកព្រះគ្រីស្ទ។ ពួកគេជា «មនុស្សលេងសើច» ដែលគ្មានការរំជើបរំជួល មានចិត្ដឧណ្ហៗ ហើយមិនមានអារម្មណ៍សោះ ពួកគេជាមនុស្ស «រៀនជានិច្ច ប៉ុន្តែ ពុំអាចនឹងចេះដល់ថ្នាក់នៃសេចក្តីពិតឡើយ»។ បន្ទាប់ពីពួកគេចេញពីបន្ទប់សួរសំនួរតិចជាង៥នាទី អ្នកអាចដឹងប្រាកដថា ពួកគេមិន ព្រួយបារម្ភអំពីការស្វែងរកព្រះគ្រីស្ទសោះ។ ពួកគេគ្រាន់តែសួរសំនួរលេងសើចប៉ុណ្ណោះ។ ពួកគេគ្រាន់តែជា «មនុស្សលេងសើច» ដែលគ្មានការរំជើបរំជួល។ ពួកគេនឹងមិនសួរសំនួរចង់ដឹងមែនទែនអំពីសេចក្ដី សង្រ្គោះ លុះត្រាតែពួកគេងើបភ្នែកឡើងនៅក្នុងការទទួលទណ្ឌកម្មនៅឋាននរក។ ប៉ុន្ដែនៅពេលនោះវានឹង យឺតហើយសំរាប់គេ។ ពួកគេនឹងលេងសើចពីជីវិតរបស់គេ រហូតដល់ពួកគេបាត់បង់អ្វីៗទាំងអស់សំរាប់អស់ កល្បជានិច្ច។

ឥឡូវនេះ «មនុស្សលេងសើច» វាផ្ទុយគ្នាពីស្រ្ដីនៅក្នុងអត្ថបទគម្ពីររបស់យើង។ នាងបានព្រួយ បារម្ភពីការព្យាបាលជំងឺធ្លាក់ឈាមរបស់នាង។ នាងខ្នះខ្នែងក្នុងការស្វែងរកការព្យាបាល។ នាងដូចពួកអ្នក ដែលស្ដាប់បង្គាប់ការបញ្ជារបស់ព្រះយេស៊ូវ«ចូរខំប្រឹងយ៉ាងអស់ពីចិត្ដ»(លូកា ១៣:២៤)។ ពាក្យ «ខំប្រឹង» វាមកពីពាក្យជាភាសាក្រិច អែនហ្គូនីសូម៉ាយ (agonizomai)។ យើងបានពាក្យ «ការស្រែកថ្ងូរ» ពីវា។ ឥឡូវនេះ នោះតើមិនមែនពិពណ៌នាពីស្រ្ដីដែលមានបញ្ហាធ្លាក់ឈាមនោះឬទេ? តើនាងមិនបានខំប្រឹងដើម្បី ស្វែងរកការព្យាបាលទេឬ? តើនាងពិតប្រាកដណាស់មិនមានការស្រែកថ្ងូរក្នុងការព្យាយាមដើម្បីព្យាបាល ឬទេ? នាងបានទៅរកគ្រូពេទ្យជាច្រើន។ នាងបាន «រងទុក្ខនៅកន្លែងជាច្រើនដោយសារគ្រូពេទ្យជាច្រើន» ពួកគេបានធ្វើការវះកាត់នាងដោយឈឺចុកចាប់ណាស់ – ឈឺចុកចាប់ណាស់ ចាប់តាំងពីពេលដែលគ្មានការចាក់ថ្នាំសន្លប់នៅក្នុងខ្លួននាង ពួកគេបានវះកាត់នាងនៅខណៈពេលមិនដឹងខ្លួន! ពួកគេបានឲ្យថ្នាំនាង ផឹកដែលបានបង្ខូចសុខភាពនាងជាជាងការព្យាបាលនាង! ហើយនាងបានចំនាយលុយទាំងអស់ និងលុយសន្សំរបស់នាងទាំងអស់ទៅលើ «ថ្នាំពេទ្យ» ដែលគ្មានប្រយោជន៍ទាំងនេះ។

កុំឆ្ងល់ពីមូលហេតុដែលនាងបានប្រែចិត្ដនៅថ្ងៃនោះ! នាងបានស្លាប់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺ។ នាងដឹងថានាងត្រូវតែបានសង្រ្គោះ! អ្នកដឹងទេ នោះគឺជាប្រភេទមនុស្សដែលបានសង្រ្គោះ។ «មនុស្សលេងសើច» បន្ដ ហើយបន្ដក្នុងស្ថានភាពបាត់បង់មួយ។ ប៉ុន្ដែពួកអ្នកដែលស្មោះអស់ពីចិត្ដ ហើយខ្វល់ខ្វាយ អំពីស្ថានភាពបាត់បង់របស់គេតែងតែស្វែងរកព្រះយេស៊ូវយ៉ាងលឿន។ បាទ តែងតែ! «ឯងរាល់គ្នានឹងស្វែងរកអញ!»

«ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត»(យេរេមា ២៩:១៣)។

អ្នកនឹងស្វែងរកព្រះអង្គសង្រ្គោះ! អ្នកនឹងស្វែងរក! អ្នកនឹងស្វែងរក! ប៉ុន្ដែសូមឲ្យអ្នកស្វែងរកទ្រង់ «ឲ្យអស់ ពីចិត្ដរបស់អ្នក» ដូចជាស្រ្ដីដែលមានជំងឺធ្លាក់ឈាមនេះបានធ្វើ!!! នាងពិតជាចង់ឲ្យព្រះយេស៊ូវប្រោសឲ្យ ជាណាស់! នាងបានគិតអំពីវាគ្រប់ពេលវេលា! តើអ្នកគិតអំពីវាគ្រប់ពេលវេលាដែរឬទេ? តើវារំខានអ្នកថា អ្នកបាត់បង់ដែរឬទេ? តើព្រួយបារម្ភពីវាជានិច្ចដែរឬទេ? អ្នកគួរតែ!

២. ទីពីរ នាងមិនត្រូវបានជួយដោយសារគ្រូពេទ្យដែលនាងបានជួបនោះទេ។

ខ្ញុំបានបង្ហាញប្រាប់ពីគ្រូពេទ្យទាំងនេះរួចហើយ។ ប៉ុន្ដែខ្ញុំត្រូវតែនិយាយប្រាប់ថែមទៀតអំពីពួកគេ។ រឿងដ៏សំខាន់គឺនេះ៖ គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគេអាចព្យាបាលនាងបានឡើយ! ពួកគេមិនអាច ជួយនាងបានទាល់តែសោះ ប៉ុន្ដែត្រឹមតែធ្វើឲ្យនាងធ្ងន់ទៅៗ។

ជួនកាលយើងមានមនុស្សវ័យក្មេងម្នាក់មកក្រុមជំនុំ ហើយបារម្ភអំពីព្រលឹងរបស់គេ។ ពួកគេចាប់ ផ្ដើមព្រួយពីអំពើបាបរបស់គេ ហើយអំពីពេលអស់កល្បជានិច្ច។ ប៉ុន្ដែពួកគេទៅរកមិត្ដភក្រ្ដបាត់បង់របស់គេ ហើយប្រាប់ពួកគេពីរបៀបដែលពួកគេគិតអំពី។ ពិតប្រាកដណាស់ មិត្ដភក្រ្ដដែលមិនមែនជាគ្រីស្ទានទាំង នោះប្រាប់ពួកគេថា ពួកគេមិនអីទេ ហើយបន្ទាប់មកប្រាប់គេឲ្យឈប់មកក្រុមជំនុំ។ ដូចនេះមិត្ដភក្រ្ដដែល មិនបានសង្រ្គោះទាំងនោះគឺគ្រាន់តែជាដូចជាគ្រូពេទ្យ ដែលមិនអាចព្យាបាលការធ្លាក់ឈាមរបស់ស្រ្ដីនេះ។ អ្វីទាំងអស់ដែលពួកគេអាចធ្វើបានគឺធ្វើឲ្យនាងធ្ងន់ទៅៗ ហើយយកលុយពីនាង!

ជួនកាលនៅពេលមនុស្សវ័យក្មេងម្នាក់ចាប់ផ្ដើមព្រះវិញ្ញានបរិសុទ្ធប៉ះពាល់ចិត្ដពីអំពើបាប ពួកគេ នឹងទៅរកគ្រូគង្វាលផ្សេងទៀត ដែលប្រាប់ពួកគេពីការកំសាន្ដចិត្ដខុសឆ្គង។ ខ្ញុំសង្ឃឹមថាវាមិនមានដូច្នោះទេ ប៉ុន្ដែមានគ្រូគង្វាលអាក្រក់ជាច្រើនសព្វថ្ងៃនេះ ដែលដូចជាគ្រូពេទ្យទាំងនោះនៅក្នុងអត្ថបគម្ពីររបស់យើង។ ពួកគេសប្បាយនឹងយកលុយដង្វាយរបស់អ្នក ពួកគេចង់បានលុយរបស់អ្នក! ប៉ុន្ដែពួកគេមិនអាចជួយ ខាងព្រលឹងដែលឈឺខាងអំពើបាបរបស់អ្នកបានទេ។

ខ្ញុំបានអធិប្បាយនៅកន្លែងមួយច្រើនឆ្នាំកន្លងមក។ បន្ទាប់ពីខ្ញុំបានអធិប្បាយចប់មានក្មេងជំទង់បី នាក់ដើរមករកខ្ញុំដោយផ្ទាល់ ក្មេងប្រុសម្នាក់ និងក្មេងស្រី២នាក់។ ពួកគេបានប្រាប់ខ្ញុំពីរឿងខ្លះដែលធ្វើឲ្យគេ ដឹងច្បាស់ថាពួកគេបាត់បង់។ ពួកគេមិនអាចបានសង្រ្គោះទេ ពួកគេបានស្រក់ទឹកភ្នែកនៅពេលព្រះវិញ្ញាណ បរិសុទ្ធប៉ះពាល់ចិត្ដគេ។ ខ្ញុំបាននិយាយជាមួយពួកគេអស់រយះពេលជាច្រើនម៉ោងបន្ទាប់ពីខ្ញុំបានអធិប្បាយ រហូតដល់ពួកគេទាំងបីនាក់ច្បាស់ពីសេចក្ដីសង្រ្គោះ។ ពួកគេត្រលប់ទៅផ្ទះដោយអរសប្បាយ ហើយបាន ប្រាប់គ្រូគង្វាលរបស់គេថា ពួកគេបានសង្រ្គោះនៅពេលជួបជាមួយខ្ញុំ។ គ្រូគង្វាលនោះបានទូរស័ព្ទមកខ្ញុំនៅ ព្រឹកបន្ទាប់។ គាត់បានស្រែកដាក់ខ្ញុំម្ដងហើយម្ដងទៀតនៅតាមទូរស័ព្ទ «ខ្ញុំលែងទទួលស្គាល់អ្នកហើយ! ខ្ញុំលែងទទួលស្គាល់អ្នកហើយ! ខ្ញុំលែងទទួលស្គាល់អ្នកហើយ! ខ្ញុំលែងទទួលស្គាល់អ្នកហើយ!» («ពាក្យ លែងទទួលស្គាល់» មានន័យថា «ខ្ញុំបដិសេធនឹងអ្នក!» «ខ្ញុំប្រកាសមិនព្រមទទួលអ្នក»)។ បន្ទាប់មកមាន មនុស្សម្នាក់បានប្រាប់ខ្ញុំថា គាត់ច្រណែកខ្ញុំដោយព្រោះតែគាត់ចង់អះអាងថា គាត់អ្នកជួយឲ្យពួកគេបាន សង្រ្គោះ» នោះគឺជាគ្រូគង្វាលដែលមានគំនិតខ្សោយ «លែងទទួលស្គាល់» ខ្ញុំដោយសារក្មេងជំទង់៣នាក់ បានសង្រ្គោះពីអណ្ដាតនៃឋាននរក! នេះគឺជាមនុស្សល្ងីល្ងើដែលគិតថាខ្លួនឯងត្រឹមត្រូវដែលចាប់ផ្ដើមឈ្លោះ ប្រកែករហូតដល់គាត់បានធ្វើឲ្យកម្មជួបជុំគ្នាឈប់។ គាត់នឹងត្រូវតែឆ្លើយប្រាប់ពីអ្វីដែលគាត់បានធ្វើ នៅ ពេលគាត់ប្រឈរមុខជាមួយព្រះនៅថ្ងៃជំនុំជំរះចុងក្រោយបំផុត! ថ្វីដ្បិតគ្រូគង្វាលដែលធ្វើដូចនោះជាពួក ប្រូតែស្ដង់ម្នាក់ គាត់អាក្រក់ណាស់ មិនអាក្រក់ជាអាចារ្យកាតូលិកម្នាក់ទេ! មានគ្រូគង្វាលជាច្រើនដូចគាត់ សព្វថ្ងៃនេះ។ ព្រះបានបញ្ចូនអ្នកចេញពីហោរាក្លែងក្លាយដូចនោះ! ព្រះមានបន្ទូលប្រាប់ពីគ្រូគង្វាលដូចនោះ

«អញមិនបានចាត់គេ ឬបង្គាប់គេឡើយ គេក៏គ្មានប្រយោជន៍អ្វីដល់ជនជាតិនេះដែរ»(យេរេមា ២៣:៣២)។

សូម្បីតែមានគ្រូគង្វាលបាទីស្ទផងដែរ ដែលនឹងផ្ដល់ការប្រឹក្សាខុសឆ្គង ដើម្បីឲ្យអ្នកចេញពីក្រុម ជំនុំនេះ ហើយទៅក្រុមជំនុំរបស់គេ ដូច្នេះពួកគេអាចទទួលបានប្រាក់ដង្វាយរបស់អ្នក! លុយរបស់អ្នក! ខ្ញុំ ប្រៀបធៀបគ្រូគង្វាលដូចនោះជា «ចោរលួចចៀម» និងហោរាក្លែងក្លាយ» វាធ្វើឲ្យខ្ញុំចង់ក្អួតនៅពេលខ្ញុំគិត អំពីពួកគេ! ពួកគេដូចជាគ្រូពេទ្យដែលមិនអាចព្យាបាលស្រ្ដីដែលមានជំងឺធ្លាក់ឈាមនេះឲ្យជាបាននោះ!

៣. ទីបី រូបកាយរបស់នាងត្រូវបានប្រោសឲ្យជា នៅពេលនាងបានពាល់អាវរបស់ព្រះយេស៊ូវ។

នាងបានប្រជ្រៀតចូលក្នុងហ្វូងមនុស្សដែលនៅជុំវិញព្រះអង្គសង្រ្គោះ។ ពួកគេបុកគ្នាទៅវិញទៅ មកដោយព្រោះតែមានមនុស្សច្រើនពេក ពួកគេប្រមូលគ្នាណែនណាន់ដើម្បីមើលព្រះយេស៊ូវធ្វើការអស្ចារ្យ មួយ! ទោះបីជាមានមនុស្សជាច្រើនក្នុងចំណោមពួកគេបានពាល់ព្រះយេស៊ូវក៏ដោយ ក៏មានតែស្រ្ដីនេះម្នាក់ គត់ដែលបានទទួលព្រះអំណាចព្រះចេស្ដាពីព្រះយេស៊ូវ ដើម្បីប្រោសរូបកាយរបស់នាងឲ្យជា។ នៅពេល ផ្សេងទៀត «អស់អ្នកណាដែលបានពាល់ទ្រង់ នោះក៏បានជាទាំងអស់គ្នា»(ម៉ាកុស ៦:៥៦)។ ប៉ុន្ដែនៅ ពេលនេះមានតែស្រ្ដីនេះតែម្នាក់គត់ដែលត្រូវបានប្រោសឲ្យជា។ យើងមិនអាចដឹងពីមូលហេតុនេះបានទេ។ ប្រហែលជាគ្មានអ្នកណាក្នុងចំណោមពួកគេជា «ពួកអ្នករើសតាំង តាមបព្វញាណនៃព្រះដ៏ជាព្រះវរបិតា» (ពេត្រុសទី១ ១:២)។

ខ្ញុំជឿថាការប្រោសឲ្យជាពីរូបការរបស់នាងទាក់ទងជាមួយការភ្ញាក់ដឹងខ្លួនរបស់នាង។ ដូចមនុស្ស មានបាបទាំងអស់ នាងបានស្លាប់ «ក្នុងអំពើរំលង និងអំពើបាប»(អេភេសូរ ២:១)។ អស់អ្នកណាដែល ស្លាប់ក្នុងអំពើបាបត្រូវតែទទួលអំណាចព្រះចេស្ដាមុនពេលពួកគេអាចមករកព្រះយេស៊ូវ។ អ្នកខ្លះហៅថា «ការប្រោសជាថ្មីឡើងវិញ»។ នោះគឺជាចំនុចខុសឆ្គងមួយ ខ្ញុំចង់ហៅវាថា «ការភ្ញាក់ដឹងខ្លួន»។ នោះគឺជាអ្វី ដែលសាវកប៉ុលបានហៅវា នៅពេលគាត់និយាយថា

«ឯងដែលដេកលក់អើយ ចូរភ្ញាក់ឡើង ឲ្យក្រោកពីពួកមនុស្សស្លាប់ឡើង នោះព្រះគ្រីស្ទនឹងភ្លឺមកលើឯង»(អេភេសូរ ៥:១៤)។

នៅពេលអ្នកភ្ញាក់ឡើងដោយសារព្រះវិញ្ញាណបរិសុទ្ធ អ្នកនឹងត្រូវប៉ះពាល់ចិត្ដពីអំពើបាប។ អ្នកនឹង មានអារម្មណ៍ថាអ្នកមនុស្សគ្មានសង្ឃឹមដែលបំរើអំពើបាប។ អ្នកនឹងមានអារម្មណ៍ថា អ្នក «ស្លាប់ក្នុងអំពើ បាប» (អេភេសូរ ២:៥)។ លោក Martyn Lloyd-Jones បានប្រសាសន៍ថា «ទីសំគាល់មុនដំបូងនៃជីវិត ខាងព្រលឹងវិញ្ញាណគឺមានអារម្មណ៍ថាអ្នកស្លាប់»(The Law: Its Functions and Limits, The Banner of Truth Trust, 1975, p. 145)។

នៅពេលផ្សេងទៀត លោក Martyn Lloyd-Jones បានប្រសាសន៍ថា «អ្នកមិនអាចក្លាយជាកូន ព្រះម្នាក់ដោយគ្មានការបន្ទាបខ្លួនបានទេ»(Authentic Christianity, Volume I, The Banner of Truth Trust, 1999, p. 114)។

នៅពេលអ្នកភ្ញាក់ដឹងខ្លួនឡើង អ្នកនឹងមានអារម្មណ៍ថាអ្នកមិនមានអំណាចសំរាប់ខ្លួនអ្នកផ្ទាល់ទេ អ្នកអស់សង្ឃឹមដោយស្លាប់ក្នុងអំពើបាប។ នៅពេលអ្នកបានបន្ទាបខ្លួនពីការនេះ អ្នកអាចត្រូវរៀបចំខ្លួន ដើម្បីមករកព្រះអង្គសង្រ្គោះ។ អ្នកអាចត្រូវរៀបចំខ្លួន ដើម្បីសារភាពថាអ្នកមិនអាចរៀនពីអ្វីសោះដែលនឹង ជួយអ្នក។ អ្នកអាចត្រូវរៀបចំខ្លួន ដើម្បីសារភាពពីខ្លួនអ្នកផ្ទាល់ថាគ្មានអ្នកណាអាចជួយអ្នកបានទេ ប៉ុន្ដែ ព្រះយេស៊ូវទ្រង់ផ្ទាល់ទ្រង់អាចជួយសង្រ្គោះអ្នកបាន។

នៅពេលអ្នកភ្ញាក់ដឹងខ្លួនឡើង អ្នកនឹងមានអារម្មណ៍ថាមានតែគោលទ្ធិអំពីព្រះគ្រីស្ទតែមួយគត់ អាចជួយអ្នកបាន អ្នកមិនមានអ្វីល្អសោះ។ អ្នកនឹងមានអារម្មណ៍ថាមានតែព្រះយេស៊ូវទ្រង់តែម្នាក់គត់ដែល អាចជួយសង្រ្គោះអ្នកបាន។ លោក Lloyd-Jones បានពន្យល់ប្រាប់យ៉ាងច្បាស់នៅក្នុងអត្ថបទគម្ពីរមួយនៃ សៀវភៅរបស់គាត់, ការរស់ឡើងវិញ (Revival)។ នៅចុងបញ្ចប់នៃអត្ថបទនោះគាត់បានប្រសាសន៍ថា «វាគឺជាការអាក្រក់មួយដើម្បីជំនួសសូម្បីតែគោលទ្ធិត្រឹមត្រូវនៃមនុស្សម្នាក់ដែលរស់នៅដោយភ្ញាក់ដឹងខ្លួន» (Revival, Crossway Books, 1987, p. 58)។ នៅពេលអ្នកភ្ញាក់ដឹងខ្លួន អ្នកនឹងមិនស្កប់ចិត្ដក្នុងការ ស្គាល់រឿងអំពីព្រះយេស៊ូវនោះទេ! អ្នកនឹងត្រូវការព្រះយេស៊ូវទ្រង់ផ្ទាល់! អ្នកនឹងមានអារម្មណ៍ថា មានតែ ព្រះយេស៊ូវទ្រង់តែមួយគត់ដែលអាចជួយសង្រ្គោះអ្នកបាន! អារក្សដឹងថាព្រះយេស៊ូវជានរណា។ អារក្សនៅ ស្រុកកាពើណិមបានស្រែកឡើងថា «ទ្រង់ជាព្រះរាជបុត្រានៃព្រះ តែទ្រង់បន្ទោស ហាមមិនឲ្យវានិយាយសោះ ពីព្រោះវាដឹងថា ទ្រង់ជាព្រះគ្រីស្ទពិត»(លូកា ៤:៤១)។ ពួកអារក្សទាំងនេះដឹងពីគោលទ្ធី។ ពួកគេ ដឹងថាទ្រង់ជាព្រះគ្រីស្ទ(ព្រះមេស្សី)។ ពួកវាដឹងថាទ្រង់ជាព្រះរាជបុត្រានៃព្រះ ពួកវាដឹងអំពីគោលទ្ធិអំពី ព្រះគ្រីស្ទ ប៉ុន្ដែពួកវាមិនបានស្គាល់ទ្រង់ដោយផ្ទាល់ទេ។ ពួកវាទាំងអស់ដឹងពីគោលទ្ធិខ្លះអំពីព្រះយេស៊ូវ។ នៅពេលអ្នកភ្ញាក់ដឹងខ្លួន អ្នកនឹងមិនស្កប់ចិត្ដក្នុងការស្គាល់រឿងអំពីព្រះយេស៊ូវនោះទេ! អ្នកនឹងត្រូវការ ព្រះយេស៊ូវទ្រង់ផ្ទាល់! នៅពេលអ្នកភ្ញាក់ដឹងខ្លួនពិតប្រាកដពីការបាត់បង់ និងទុក្ខវេទនារបស់អ្នក អ្នកនឹង មិនស្កប់ចិត្ដក្នុងការជឿលើខគម្ពីរមួយក្នុងព្រះគម្ពីរនោះទេ។ អ្នកនឹងដឹងថា មានតែមនុស្សដ៏ជាព្រះគ្រីស្ទ យេស៊ូវតែមួយគត់ដែលអាចជួយសង្រ្គោះអ្នកបាន

«ពីព្រោះ... មានអ្នកសង្រួបសង្រួមតែ១ នៅកណ្តាលព្រះ និងមនុស្ស គឺជាមនុស្សដ៏ជាព្រះគ្រីស្ទយេស៊ូវនោះ»(ធីម៉ូថេទី១ ២:៥)។

ហើយអ្នកត្រូវតែស្គាល់ ហើយជឿទុកចិត្ដលើ «មនុស្សដ៏ជាព្រះគ្រីស្ទ» ទ្រង់ផ្ទាល់ដើម្បីបានសង្រ្គោះ។

«នេះជាជីវិតដ៏អស់កល្ប ជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ នឹងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង»(យ៉ូហាន ១៧:៣)។

អ្នកមិនត្រូវតែស្គាល់ពីរឿងអំពីព្រះទេ អ្នកត្រូវតែស្គាល់ព្រះ។ អ្នកមិនត្រូវតែស្គាល់រឿងអំពីព្រះយេស៊ូវគ្រីស្ទ។ អ្នកត្រូវតែស្គាល់ព្រះយេស៊ូវគ្រីស្ទ! នោះគឺជាវិធីតែមួយគត់ដើម្បីមានជីវិតអស់កល្បជានិច្ច! នោះគឺជាវិធីតែមួយគត់ដើម្បីបានសង្រ្គោះ! អ្នកត្រូវតែស្គាល់ព្រះយេស៊ូវគ្រីស្ទទ្រង់ផ្ទាល់»

សរុបទាំងអស់មក សូមគិតពីអ្វីដែលព្រះយេស៊ូវគ្រីស្ទទ្រង់ផ្ទាល់បានធ្វើដើម្បីសង្រ្គោះអ្នក! សូមគិត ពីរបៀបដែលទ្រង់បានរងទុក្ខនៅក្នុងសួនច្បារកេតសេម៉ាណី រហូតដល់ទ្រង់បានចេញញើសដូចជាតំណក់ ដើម្បីសង្រ្គោះអ្នក។ តើអ្នកបានលឺពីរឿងនោះជាច្រើនដង ហើយវាហាក់ដូចជាគ្មានន័យសោះសំរាប់អ្នក ឬទេ? តើអ្នកបានបំបាត់វាយ៉ាងលឿននៅក្នុងគំនិតរបស់អ្នកឬទេ? សូមគិតពីការរងទុក្ខដ៏រងទុក្ខវេទនានៅ លើឈើឆ្កាង – ទុកជាការសុគត់ជំនួសរបស់អ្នក នៅក្នុងកន្លែងរបស់អ្នក ដោយស្រែកថ្ងូរ ហើយសុគត់ដើម្បី សងថ្លៃលោះអំពើបាបរបស់អ្នក។ តើអ្នកបានលឺពីរឿងនោះជាច្រើនដង ហើយវាហាក់ដូចជាគ្មានន័យសោះសំរាប់អ្នកឬទេ? តើអ្នកបានបំបាត់វាយ៉ាងលឿននៅក្នុងគំនិតរបស់អ្នកឬទេ? បើអ្នកធ្វើដូជនោះ អ្នកគ្មាន សង្ឃឹមទេ! គ្មានសង្ឃឹមទាល់តែសោះ!

មានបុរសចាស់ម្នាក់មកជួបគ្រូគង្វាលម្នាក់។ គាត់ឯកកោរ ហើយគ្រូគង្វាលបានអនុញ្ញាត្ដឲ្យគាត់ ស្នាក់នៅក្នុងផ្ទះល្វែងតូចមួយនៅក្រុមជំនុំ។ គាត់បានសរសេរបទចំរៀងពីដំណឹងល្អមួយដោយមានទឹកភ្នែក ហូរពីថ្ពាល់របស់គាត់។ គាត់បានស្លាប់រយះពេលច្រើនឆ្នាំមកហើយនៅពេលខ្ញុំបានទៅលេងក្រុមជំនុំ។ ប៉ុន្ដែ មនុស្សនៅតែបង្ហាញខ្ញុំពីផ្ទះល្វែងរបស់គាត់។ ហើយពួកគេនៅតែយំនៅពេលពួកគេច្រៀងចំរៀងរបស់គាត់។

ខ្ញុំចង់ប្រាប់អ្នកពីអ្វីដែលខ្ញុំគិតពីព្រះយេស៊ូវ
តាំងពីខ្ញុំរកទ្រង់ឃើញ ទ្រង់ជាមិត្ដសំឡាញ់ដ៏ពិតម្នាក់
ខ្ញុំចង់ប្រាប់អ្នកថាទ្រង់បានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំពេញទី
ទ្រង់បានរឿងខ្លះដែលគ្មានមិត្ដភ័ក្រ្ដអាចធ្វើបាន
គ្មានអ្នកណាខ្វល់ខ្វាយពីខ្ញុំដូចព្រះយេស៊ូវ
គ្មានមិត្ដសំឡាញ់ណាចិត្ដល្អដូចទ្រង់
គ្មានអ្នកណាអាចយកអំពើបាប និងក្ដីងងឹតពីខ្ញុំ
ទ្រង់ខ្វល់ខ្វាយពីខ្ញុំខ្លាំងណាស់!
(«គ្មានអ្នកណាដែលខ្វល់ពីខ្ញុំដូចព្រះយេស៊ូវ» ដោយ Charles F. Weigle, 1871-1966)។

ប៉ុន្ដែនោះមិនមែនជារបៀបដែលស្រ្ដីមានជំងឺធ្លាក់ឈាមមានអារម្មណ៍នោះទេ ហើយវាធ្វើឲ្យយើងទៅរៀន ចំណុចចុងក្រោយ។

៤. ទីបួន នាងបានប្រែចិត្ដនៅពេលនាងបានមករកព្រះយេស៊ូវ។

ខ្ញុំប្រាប់ថា នាងមិនមានអារម្មណ៍ថាព្រះយេស៊ូវជាមិត្ដសំឡាញ់របស់នាងនៅឡើយទេ។ នៅពេល ព្រះយេស៊ូវបានស្វែងរកនាង ព្រះគម្ពីរប្រាប់ថា

« ឯស្ត្រីនោះនាងដឹងការ... ក៏មកទាំងភ័យញ័រ ទំលាក់ខ្លួនក្រាបចុះនៅចំពោះទ្រង់ ទូលតាមត្រង់ទាំងអស់»(ម៉ាកុស ៥:៣៣)។

នាងនៅតែខ្លាចទ្រង់។ នោះធ្វើឲ្យខ្ញុំជឿថានាងមិនទាន់បានសង្រ្គោះនៅឡើយទេ។ នាងបានភ្ញាក់ដឹងខ្លួន ប៉ុន្ដែនាងមិនទាន់ប្រែចិត្ដ។

ប៉ុន្ដែសូម្បីតែនាងបានភ័យញ័រក៏ដោយ នាងបានមករកទ្រង់ «នាងបានទំលាក់ខ្លួនក្រាបចុះនៅ ចំពោះទ្រង់»។ ការភ័យខ្លាចរបស់នាងបង្ហាញថានាងមិនទាន់ស្គាល់នៅឡើយទេ។ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយនាងបានមករកទ្រង់។ នាងបានមកដោយភ័យញ័រ នាងមិនមានសេចក្ដីជំនឿខ្លាំងនោះទេ។ នាង ត្រូវបានភ្ញាកដឹងខ្លួនដោយសារព្រះគុណរបស់ទ្រង់ ប៉ុន្ដែនាងមិនទាន់ស្គាល់សេចក្ដីស្រឡាញ់របស់ទ្រង់ទេ។ ទោះបីជាយ៉ាងណាក៏ដោយនាងបានមករកទ្រង់!

ខ្ញុំចូលចិត្ដបទចំរៀងរបស់លោក Anna W. Waterman ដែលលោក Griffith បានច្រៀងមុន ពេលខ្ញុំបានអធិប្បាយមេរៀននេះ។ ខ្ញុំចូលចិត្ដវាដោយព្រោះតែខ្ញុំដឹងថាវាពិត វាពិតនៅក្នុងជីវិតខ្ញុំ ហើយវា នឹងពិតនៅក្នុងជីវិតរបស់អ្នកផងដែរ បើអ្នកមករកព្រះយេស៊ូវ។

ហើយខ្ញុំដឹង បាទខ្ញុំដឹង
ព្រះលោហិតព្រះយេស៊ូវអាចលាងសំអាតបាប
ហើយខ្ញុំដឹង បាទខ្ញុំដឹង
ព្រះលោហិតព្រះយេស៊ូវអាចលាងសំអាតបាប
(«បាទខ្ញុំដឹង!» ដោយលោក Anna W. Waterman, 1920)។

នៅព្រឹកនេះ បើអ្នកមករកព្រះអង្គសង្រ្គោះ នោះទ្រង់នឹងសង្រ្គោះអ្នក។ ទ្រង់លាងសំអាតអំពើបាប របស់អ្នកចេញដោយព្រះលោហិតដ៏វិសេសរបស់ទ្រង់ ហើយទ្រង់នឹងមានបន្ទូលទៅកាន់អ្នកដូចជាទ្រង់បាន មានបន្ទូលទៅកាន់ស្រ្ដីម្នាក់ដែលមានបញ្ហាធ្លាក់ឈាមនោះ

«ទ្រង់មានព្រះបន្ទូលទៅនាង ថា កូនស្រីអើយ សេចក្តីជំនឿនាង បានជួយសង្គ្រោះនាងហើយ ចូរទៅឲ្យបានប្រកបដោយសេចក្តីសុខចុះ ហើយឲ្យនាងបានរួចពីសេចក្តីវេទនារបស់នាងទៅ»(ម៉ាកុស ៥:៣៤)។

បើអ្នកមករកព្រះយេស៊ូវនៅព្រឹកនេះ ទ្រង់នឹងជួយសង្រ្គោះពីអំពើបាបរបស់អ្នក។ ហើយទ្រង់នឹងចាត់ឲ្យអ្នក ទៅផ្ទះដោយមានបន្ទូលជាមួយពាក្យជូនពរដូចគ្នាដែលទ្រង់បានផ្ដល់ដល់ស្រ្ដីនោះ

«កូនស្រីអើយ សេចក្តីជំនឿនាង បានជួយសង្គ្រោះនាងហើយ ចូរទៅឲ្យបានប្រកបដោយសេចក្តីសុខចុះ ហើយឲ្យនាងបានរួចពីសេចក្តីវេទនារបស់នាងទៅ»។

បើអ្នកចង់និយាយជាមួយយើងពីការលាងសំអាតអំពើបាបរបស់អ្នក ដោយសារព្រះលោហិតរបស់ព្រះយេស៊ូវ សូមចេញពីកន្លែងអង្គុយរបស់អ្នកឥឡូវនេះ ហើយដើរទៅខាងក្រោយសាលប្រជុំ។ លោក ខាហ្គិននឹងនាំអ្នកទៅបន្ទប់ផ្សេងទៀត ដែលយើងអាចនិយាយគ្នា ហើយអាចអធិស្ឋាន។ សូមទៅឥឡូវនេះ លោក ចាន់សូមអធិស្ឋានថានឹងមានបងប្អូនខ្លះនឹងជឿទុកចិត្ដព្រះយេស៊ូវនៅព្រឹកនេះ។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការ អនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ ម៉ាកុស ៥:២៥-៣៤។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
(«បាទខ្ញុំដឹង!» ដោយលោក Anna W. Waterman, 1920)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ស្រ្ដីនៅក្នុងហ្វូងមនុស្ស

ដោយលោក Dr. R. L. Hymers, Jr.

«ទ្រង់មានព្រះបន្ទូលទៅនាងថាកូនស្រីអើយ សេចក្តីជំនឿនាងបានជួយសង្គ្រោះនាងហើយ ចូរទៅឲ្យបានប្រកបដោយសេចក្តីសុខចុះ ហើយឲ្យនាងបានរួចពីសេចក្តីវេទនារបស់នាងទៅ» (ម៉ាកុស ៥:៣៤)។

(ម៉ាកុស ៥:៣៣)

១. ទីមួយ នាងពិតជាចង់បានត្រូវប្រោសឲ្យជាណាស់។ លូកា ១៣:២៣; ធីម៉ូថេទី២ ៣:៧;
យេរេមា ២៩:១៣។

២. ទីពីរ នាងមិនត្រូវបានជួយដោយសារគ្រូពេទ្យដែលនាងបានជួបនោះទេ។ យេរេមា ២៣:៣២។

៣. ទីបី រូបកាយរបស់នាងត្រូវបានប្រោសឲ្យជា នៅពេលនាងបានពាល់អាវរបស់ព្រះយេស៊ូវ។
ម៉ាកុស ៥:៥៦; ពេត្រុសទី១ ១:២; អេភេសូរ ២:១; ៥:១៤; ២:៥;
លូកា ៤:41៤១; ធីម៉ូថេទី១ ២:៥; យ៉ូហាន ១៧:៣។

៤. ទីបួន នាងបានប្រែចិត្ដនៅពេលនាងបានមករកព្រះយេស៊ូវ ម៉ាកុស ៥:៣៣។