Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការប្រជុំនៃខ្យល់ព្យុះ

THE GATHERING STORM
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែតុលា ៦, ២០១៣
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, October 6, 2013

«ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ ដ្បិតនៅគ្រាមុនទឹកជន់លិច នោះគេកំពុងតែស៊ីផឹក ហើយរៀបការប្តីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ គេឥតបានដឹងខ្លួនឡើយ ទាល់តែទឹកជន់ឡើង យកគេទៅទាំងអស់គ្នា នោះដល់កាលណាកូនមនុស្សមក ក៏នឹងមានដូច្នោះដែរ»(ម៉ាថាយ ២៤:៣៧-៣៩)។


នៅក្នុងសៀវភៅ The Gathering Storm ដ៏ល្បីរបស់គាត់ លោក Winston Churchill បានប្រាប់ពីរបៀបដែលប្រទេសអង់គ្លេសបានដេកលក់ នៅខណៈពេលដែល កងទាហានដ៏អាក្រក់របស់លោក ហ៊ីក្លែនៅក្នុងប្រទេសអាឡឺម៉ង់ បានរៀបចំខ្លួនសំរាប់ធ្វើសង្រ្គាម។ ប្រទេសអង់គ្លេសមិនរៀបចំខ្លួនរួច រាល់ទេ ដោយព្រោះតែពួកគេបានគិតថា ពួកគេតែងតែមានសន្ដិភាព។ មានតែលោក Churchillតែប៉ុណ្ណោះ ដែលបានដឹងថា ពួកគេកំពុងតែរស់នៅលើស្ថានភាពដ៏អាក្រក់នៃការបំផ្លិចបំផ្លាញ គ្មានអ្នកណាម្នាក់បានស្ដាប់ការព្រមានរបស់គាត់ទេ! ហើយវាក៏មានម្ដងទៀតនៅសម័យរបស់យើងដែរ។ ព្រះគម្ពីរប្រាប់ថា៖

«ដ្បិតកាលណាគេកំពុងតែនិយាយថា មានសេចក្តីសុខសាន្ត មានសេចក្តីរៀបរយហើយ នោះលោតែមានសេចក្តីហិនវិនាសមកលើគេភ្លាម ... ហើយគេចមិនរួចឡើយ»(ថែស្សាឡូនិចទី១ ៥:៣)។

អ្នកនិពន្ធជនជាតិរូស្ស៊ីឈ្មោះលោក Aleksandr Solzhenitsyn បាននិយាយថា «កងទាហានដ៏ អាក្រក់បានចាប់ផ្ដើមវាយលុកដោយសំរេច»។ នៅក្នុងជំពូក១ ដែលមានចំណងជើងថា «ការមកដល់ភាព ងងឹត» លោក អេដវើន ហ៊ីនសាន់បាននិយាយថា «វាហាក់ដូចជា យើងកំពុងតែកកាយរកអ្វីដែលអាចល្អ នៅការវាយប្រយុទ្ធជំទាស់នឹងគម្ពីរគ្រីស្ទសាសនានៅពេលចុងក្រោយអញ្ចឹង» (Ed Hindson, Ph.D., Final Signs, Harvest House, 1996, p. 77)។

មុនពេលគាត់បានក្លាយជាគ្រីស្ទានម្នាក់លោក ឆាតឡេស ខូលសាន់ជាអ្នកកើនរំលឹកដ៏ខ្ពស់ម្នាក់ ដល់ប្រធានាតិបតី Nixon។ ពត៌មានក្លែងក្លាយបានហៅគាត់ថា គាត់ជា «បុរសដែលគេជួលដើម្បីធ្វើការ អាក្រក់» របស់លោក Nixon។ បន្ទាប់ពីការសន្ទនារបស់គាត់ជាមួយលោក ខូលសាន់ដែលចង្អុលបង្ហាញ ថាចក្រភពរ៉ូមបានពុករលួយនៅខាងក្នុង ដែលវាធ្វើឲឲ្យធ្លាក់ក្នុងការធ្វើសង្រ្គាមរបស់ពួកព្រៃផ្សៃ ដែលមិន ចេះអក្សរ។ គាត់បាននិយាយថា «ក្រុមជំនុំតែមួយគត់ដែលត្រូវតែឈរដើម្បីប្រឆាំងនឹងវប្បធម៌ព្រៃផ្សៃនៅ សម័យកាលដ៏ងងឹត»(ibid., p. 78)។ ប៉ុន្ដែនៅសព្វថ្ងៃនេះ ក្រុមជំនុំច្រើនណាស់ដែលបានពុករលួយ ហើយ ពួកគេផ្ដល់ទីសង្ឃឹមតិចណាស់ដើម្បីជួយសង្រ្គោះអារ្យធម៌របស់យើង។ លោក Carl F. H. Henry ដែលជា អ្នកប្រាជ្ញាដែលដឹកនាំអ្នកផ្សាយដំណឹងល្អម្នាក់បានប្រសាសន៍ថា «ភាពស្រងាកចិត្ដបានរៀបចំចំពោះគ្រីស្ទ សាសនាបានកើនឡើងយ៉ាងលឿន អ្វីមួយដែលអាចឃើញវាគឺនៅក្នុងស្ថិតិនៃការធ្លាក់ចុះវត្ដមាននៅក្រុមជំនុំ ... ជំនាន់ទាំងមូលមួយកំពុងតែរីកចំរើនដោយ...គ្មានការព្រួយបារម្ភសោះ...ភាពឃោរឃៅកំពុងតែកូនៅក្នុង អារ្យធម៌ដ៏ដុនដាបមួយ ហើយកំពុងតែដើរឆ្ងាយនៅក្នុងស្រមោលនៃក្រុមជំនុំដែលពិការមួយ» (Carl F. H. Henry, Ph.D., Twilight of a Great Civilization, Crossway Books, 1988, p. 17)។

លោក ហែនរីបានប្រសាសន៍ថា «ប្រភពនៃជំរៅដ៏ធំបានកើតឡើងនៅសម័យរបស់យើង។ ស្ថាប័ន ដែលបានទ្រាទ្រសំរាប់ពេលមួយសហវត្ស(១០០០ឆ្នាំ) មានចំនួនធំណាស់ ហើយ...សំនួរនៅមុខយើង គឺ សូម្បីតែរបៀបរៀបចំអារ្យធម៌ទាំងមូលអាចរួមជីវិតគ្នាក៏ដោយ» (ibid., p.16)។ គាត់បាននិយាយថា «មនុស្សព្សៃផ្សៃកំពុងតែចូលមក ស្នាដៃដ៏ប្រុងប្រយ័ត្នរបស់យើងទាំងអស់អាចខុសដោយសារតែការចូលមករបស់ពួក មនុស្សព្រៃផ្សៃសំរាប់អំពើឃោរឃៅ និងអំពើដ៏ឆ្លាតរបស់គេ។ លោក ហ៊ីក្លៃ និងកងទាហារបស់គាត់បានប្រើចំណេះដឹងដ៏ប្រុងប្រយ័ត្ន ដើម្បីរំលាយមនុស្សរាប់ពាន់នាក់នៅក្នុងបន្ទប់ប្រជុំដ៏ធំទាំងនោះ។ លោក ស្ទេលីន និងអ្នកកាន់លទ្ធិផ្ដាច់ការផ្សេងៗទៀតបានសិក្សាថា ការចាប់បានមនុស្សអាចធ្វើឲ្យហ្វូងមនុស្សជាច្រើនធ្វើជាទាសករ» (ibid.)។

ពត៌មានសេរីដែលមានអនុភាពលើសព្វថ្ងៃនេះហាក់ដូចជាការគ្រាន់តែ បោះត្រាកៅស៊ូដោយមាន ការព្រមព្រៀងគ្រប់មុខតំណែងទាំងអស់ដែលផ្ដល់ដោយលោក Barack Obama។ សមាជិកសមាជលោក Randy Forbes បានប្រសាសន៍ថា «សកម្មភាពរបស់ប្រធានាតិបតីនេះជាការបំផ្លាញដល់សេរីភាពសាស នាខ្លាំងបំផុត...នៃផ្នែករដ្ឋបាលខ្លះៗទៀត ដែលខ្ញុំបានដឹង ឬអានអំពីប្រវត្ដិសាស្រ្ដនៃប្រទេសរបស់យើង» (Decision magazine, October 2013, p. 17)។ លោក ហ៊ារិ ជែកសាន់ ដែលជាអ្នកដឹកនាំសាសនាដ៏ ល្បីល្បាញម្នាក់នៅក្នុងចំណោមអ្នកដឹកនាំសាសនាជនជាតិអាហ្វិ្រក និងជនជាតិអាមេរិកាំងផ្សេងៗទៀត ហើយជាអ្នកដែលបានចុះឈ្មោះយកលទ្ធិប្រជាធិបតេយ្យ លោក អូប៊ាមាបានក្លាយជាសត្រូវមួយដល់គ្រីស្ទ សាសនា ហើយនោះជា «ជាវិបត្ដិចលនាដ៏ធំមួយណាស់»(ibid.)។ គាត់បាននិយាយថា យើងមាន «អារ្យ ធម៌មួយនៅលើស្ថានភាពនៃការកើតមានទុក្ខលំបាកក»(ibid., p. 19)។ សូម្បីតែលោកក បោប វ៉ូដវើន ជាអ្នកសារពត៌មានសេរិដែលបានចាប់ផ្ដើមសេចក្ដីថ្លៃងការណ៍នៃច្រកទឹកកក៏ព្រួយបារម្ភផងដែរ។ គាត់បាន ប្រាប់ដល់ Fox News’ Bill O’Reilly ថា «មានសេចក្ដីសេចក្ដីសង្ស័យធំណាស់អំពីសេតវិមាននេះនៅកន្លែងពិសេសៗជាច្រើនដែលមនុស្សធ្វើការ ហើយវាមិនគ្រាន់តែពីបណ្ដាញរបស់អ្នក ឬក៏បក្សខាងស្ដាំ ឬក៏ ការអភិរក្ស»(ibid., p. 19)។ មានអ្នកផ្សាយដំណឹងល្អជាច្រើនជឿថា លោក Barack Obama គឺជាមនុស្ស ដែលគ្រោះថ្នាក់បំផុតដែលធ្លាប់បានកាន់កាប់សេតវិមាន។ ទស្សនាវត្ដីរបស់លោក ប៊ីលី ហ្រ្គែនហាមបាន និយាយថា លោក អូប៊ាមាបាននាំឲ្យប្រទេសអាមេរិកជួប «ផ្លូវដែលវិនាសមួយ» ដ្បិត «ប្រធានាតិបតីមិនឲ្យ តម្លៃគោការណ៍តាមព្រះគម្ពីរ និងសេរីភាពខាងសាសនា»! (ibid., រឿងលាក់កំបាំង)។ នៅក្នុងទស្សនាវត្ដី ដូចគ្នា លោក រែវ ដោន វីលតុន ដែលគ្រូគង្វាលនៅក្រុមជំនុំបាទីស្ទដ៏ល្បីម្នាក់បានប្រសាសន៍ថា «អារក្ស សាតាំងវាចង់បំផ្លាញជីវិតមនុស្សទាំងអស់ ហើយវាធ្វើឲ្យមនុស្សឆ្ងល់ ហើយដោយប្រើការបំភាន់ និងរឿង ផ្សេងៗទៀតដែលអាចទៅរួច។ គោលបំណងរបស់វាគឺដើម្បីចង់ឈ្នះ លួច បែកខ្ញែក និងបំផ្លាញ» (ibid., p. 29)។

ការបំផ្លាញគ្រីស្ទសាសនានៅក្នុងប្រទេសអាមេរិកដែលធំ គឺជាការរះឡើងរបស់សកម្មជនអ៊ីស្លាម។ ខែមុនក្រុមជំនុំចំនួន៨០ត្រូវបានពួកអ៊ីស្លាមនៅគ្រាប់បែកឲ្យផ្ទុះនៅក្នុងប្រទេសអេសីព។ មានអាគារក្រុមជំនុំមួយក្នុងក្រុមជំនុំទាំងនោះនៅតែមានតាំងពីសតវត្សទី៤! គេបានបំផ្លាញវាពីរបីថ្ងៃកន្លងមកហើយ! ឥឡូវ ពួកអ៊ីស្លាមកំពុងតែវាយប្រហារគ្រីស្ទសាសនានៅអាត្រាដែលមិនមានកាលពីមុននៅពាសពេញពិភពលោក ហើយប្រទេសអេរ៉ាក់ជាប្រទេសមួយដែលផលិតគ្រាប់បរមាណូ។ អ្នកដឹកនាំរបស់គេបាននិយាយម្ដងហើយម្ដងទៀតថា ពួកគេនឹងបំផ្លាញប្រទេសអ៊ីស្រាអែល និងប្រទេសសហរដ្ឋអាមេរិក។ ពួកគេកំពុងតែធ្វើការ យ៉ាងសកម្មដើម្បីរៀបចំបង្កើតគ្រាប់បរមាណូ។

បញ្ហាដ៏ធំផ្សេងទៀតដែលកំពុងតែប្រឈរមុខនៅជំនាន់របស់អ្នកគឺជាវិបត្ដិនៃបរិស្ថានភូមិសាស្រ្ដ។ ឧទាហរណ៍ ការបំផ្លាញរបស់មនុស្សនៅព្រៃអាម៉ាសូនដោយទឹកភ្លៀងត្រូវទស្សនាវត្ដី Time magazine ហៅថា «សោកនាដកម្មនៃប្រវត្ដិសាស្រ្ដដ៏ធំមួយ» (ខែកញ្ញា ១៨ ១៩៨៩ ទំព័រ ៧៦-៨០)។

ទើបតែថ្ងៃពុធមុន (តុលា ២ ២០១៣ p. AA1) ទស្សនវត្ដី Los Angeles Times មានរបាយ ការណ៍មួយពីផ្ទាំងទឹកកកដ៏ធំបំផុតរបស់ Yosemite។ អត្ថបទបានប្រាប់ថា «ទឹកកកដ៏ធំបំផុតនៅក្នុងសួន ឧទ្យានគឺនៅក្នុងរបស់ដែលរុំព័ទ្ធស្លាប់មួយ អ្នកសិក្សាពីភូមិសាស្រ្ដប្រាប់» លោក Greg Stock ជាអ្នកសិក្សា ខាងភូមិសាស្រ្ដបានប្រសាសន៍ថា «យើងឲ្យវា២០ឆ្នាំ ឬមានវា បន្ទាប់មកវានឹងវិនាសបាត់ ហើយចេញពី កំទេចទឹកកកខាងក្រោយ»។ អត្ថបទប្រាប់ថា ភាពអន្ដរធាននៃផ្ទាំងទឹកកកដ៏ធំទាំងនេះ «ក៏កំពុងតែកើត ឡើងនៅជំវិញពិភពលោកដែរ ផ្ទាំងទឹកកកដ៏ធំៗកំពុងតែតិចទៅៗ ដែលធ្វើឲ្យព្រួយបារម្ភអំពីអ្វីដែលនឹង កើតឡើងនៅជុំវិញប្រព័ន្ធបរិស្ថានភូមសាស្ដ្រ»។ ការព្រមានជាសកលនឹងផ្លាស់ប្ដូរផ្លូវនៃជីវិតទាំងស្រុងរបស់ យើងនៅពីរបីទស្សវត្សខាងមុខ។

លោក ហ៊ីសាន់បានប្រាប់ពីបញ្ហាដ៏គួរឲ្យភ័យខ្លាចបំផុត «សព្វថ្ងៃនេះប្រទេសអាមេរិក ប្រទេស ចក្រភពអង់គ្លេស បារាំង រូស្សី ចិន អ៊ីសា្រអែល និងប្រទេសឥណ្ឌាបានមានអាវុធបរមាណូរួចហើយ...វាគឺជា បញ្ហាតែមួយគត់នៅសម័យនេះរហូតដល់មិនអាចជៀសរួមពីការរងទុក្ខដោយសារគ្រោះមហន្ដរាយ» (ibid., pp. 87, 88)។

មានអ្នកវិទ្យាសាស្រ្ដជាច្រើនគិតទុនិដ្ឋិនិយម(គិតពីរឿងអាក្រក់)អំពីពេលអនាគត មានម្នាក់ក្នុង ចំណោមពួកគេបាននិយាយថា «ឥឡូវនេះវាអាចធ្វើទៅរួចដើម្បីបំផា្លញពូជមនុស្សដោយប្រើរយះពេលតែ មួយថ្ងៃប៉ុណ្ណោះ»។ ប៉ុន្ដែអ្នកវិទ្យាសាស្រ្ដជនជាតិកាណាដាមា្នក់បានឆើ្លយតបទៅគាត់ ហើយបាននិយាយថា «អ្នកឯងយល់ច្រលំហើយ ឥឡូវនេះវាអាចទៅរួចដើម្បីបំផ្លាញមនុស្សទាំងអស់ដោយប្រើរយះពេលត្រឹមតែ មួយនាទីប៉ុណ្ណោះ» (Billy Graham, The Challenge: Sermons From Madison Square Garden, Doubleday and Company, 1969, p. 158)។ ព្រះគម្ពីរប្រាប់ថា៖

«រីឯថ្ងៃនៃព្រះអម្ចាស់ នោះនឹងមកដូចជាចោរប្លន់ នៅថ្ងៃនោះផ្ទៃមេឃនឹងបាត់ទៅ ដោយសូរគ្រាំគ្រេង ឯធាតុសព្វសារពើនឹងរលាយទៅ ដោយកំដៅដ៏ក្រៃលែង ហើយផែនដី និងការសព្វសារពើ នឹងត្រូវឆេះអស់រលីងទៅ» (ពេត្រុសទី២ ៣:១០)។

ថ្ងៃនោះកំពុងតែមក វាមិនអាចជៀសផុតបានទេ «ថ្ងៃនៃព្រះអម្ចាស់ នោះនឹងមកដូចជាចោរប្លន់នៅពេលយប់» ដូចជាអ្នក មិនសង្ឃឹមថា ចោរនឹងមក ប៉ុន្ដែនៅពេលភ្លាមចោរមក ដោយមិនបានព្រមានមុន! ហើយនោះគឺជាវិធីនៃការជំនុំជំរះដែលនឹងមក។ មនុស្សនឹងមិនរៀបចំខ្លួនទេ! ភាគច្រើនមនុស្សនឹងមិនរៀបចំខ្លួនរួចរាល់ទេ! «ថ្ងៃនៃព្រះអម្ចាស់ នោះនឹងមកដូចជាចោរប្លន់នៅពេលយប់»។

ថ្ងៃមួយពួកសិស្សព្រះយេស៊ូវបានមករកព្រះយេស៊ូវនៅលើភ្នំអូលីវ ខាងក្រៅទីក្រុងយេរ៉ូសាឡិម។ ពួកគេបានសួរទ្រង់ថា «តើការទាំងនេះកាលណានឹងមកដល់ តើមានទីសំគាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប»(ម៉ាថាយ ២៤:៣)។ ទ្រង់មិនបានស្ដីបន្ទាសគេពីសំនួរនោះទេ ទ្រង់បានមានបន្ទូលប្រាប់ពី ទីសំគាល់នៅគ្រាចុងក្រោយបង្អស់។ ពួកគេបានសួរទ្រង់ពីទីសំគាល់មួយ ប៉ុន្ដែទ្រង់បា្រប់ពីទីសំគាល់ជា ច្រើនដល់នៅ «គ្រាចុងក្រោយបង្អស់នៃផែនដី»។ ទ្រង់បានមានបន្ទូលថា នឹងមិនព្រះគ្រីស្ទក្លែងក្លាយជា ច្រើន ហើយនិងមានហោរាក្លែងក្លាយជាច្រើន នឹងមានពេលមួយដែលមានវិញ្ញាណបញ្ជោត។ នៅសម័យរបស់យើងមាន«ព្រះគ្រីស្ទ» ក្លែងក្លាយនៃពួកឆ្វេងនិយម និងព្រះគ្រីស្ទក្លែងក្លាយនៃពួកលទ្ធិខុសឆ្គងជាច្រើននៅក្នុងមហា វិទ្យាល័យធំៗភាគច្រើន។ ព្រះគ្រីស្ទបានមានបន្ទូលថា នឹងមានសង្រ្គាមមិនចេះចប់ ហើយមានពាក្យចចាមរាមពីសង្រ្គាមជាច្រើន។ ចាប់តាំងពីសង្រ្គាមលោកលើកទី១ ពិភពលោកបានមានបទពិសោធន៍ពីសង្រ្គាម មួយ។ ពួកជឿលទ្ធិខុសឆ្គងបានគិតថា គ្រីស្ទសាសនានឹងបានជ័យជំនះ ហើយនឹងមានសេចក្ដីសុខដែល មិនធ្លាប់មានពីមុននៅសតវត្សទី២០។ ប៉ុន្ដែក្ដីសង្ឃឹមរបស់គេត្រូវបានបំផ្លាញដោយសារសង្រ្គាមលោកលើក ទី១ ហើយលទ្ធផលរបស់វា។ លោក Harry Emerson Fosdick ជាអ្នកដឹកនាំ លទ្ធិខុសឆ្គងម្នាក់ បានបោះបង់ចោលគំនិតដ៏សុខសាន្ដរបស់គ្រីស្ទាន គាត់បាននិយាយថា «បើមនុស្សម្នាក់ កំពុងគិតថា យើងត្រូវបានគ្របសង្កត់ដោយព្រឹត្ដិការណ៍ដ៏ធំៗជាច្រើននេះជំនាន់របស់យើង យើងមិនអាច ជៀសផុតពីភាពគ្មានសង្ឃឹមបានទេ។ សព្វថ្ងៃនេះមានភាពអស់សង្ឃឹមច្រើនណាស់ ដែលបណ្ដាលឲ្យមាន មនុស្សក្មេងៗរៀននៅតាមមហាវិទ្យាល័យសំលាប់ខ្លួនឯង! កាលពីសប្ដាហ៍មុនខ្ញុំបានអានពីរឿងនោះនៅ ក្នុងអត្ថបទមួយ ព្រះគ្រីស្ទទ្រង់ក៏មានបន្ទូលផងដែរថា នឹងកើតមានអំណត់ ជំងឺអាសន្នរោគ និងកក្រើកដីនៅកន្លែងផ្សេងៗ តែការទាំងនោះជាដើមចមនៃសេចក្តីទុក្ខទេ។ ទ្រង់បានមានបន្ទូលថា នឹងមានគ្រីស្ទានជា ច្រើននឹងក្បត់អ្នករាល់គ្នា ហើយស្អប់អ្នករាល់គ្នា។ ទ្រង់បានមានបន្ទូលថា នឹងមានការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង បានជាសេចក្តីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយអស់ទៅ។ ប៉ុន្ដែព្រះគ្រីស្ទទ្រង់ក៏បាន មានបន្ទូលផងដែរថា ដំណឹងល្អនេះ «ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទួទៅគ្រប់ក្នុងលោកីយ៍ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត» ហើយបន្ទាប់មកព្រះគ្រីស្ទទ្រង់បាន មានបន្ទូលប្រាប់ពីទីសំគាល់ដ៏ធំមួយនៅគ្រាចុងក្រោយបង្អស់។ ទ្រង់បានមានបន្ទូលថា៖

«ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ ដ្បិតនៅគ្រាមុនទឹកជន់លិច នោះគេកំពុងតែស៊ីផឹក ហើយរៀបការប្តីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ គេឥតបានដឹងខ្លួនឡើយ ទាល់តែទឹកជន់ឡើង យកគេទៅទាំងអស់គ្នា នោះដល់កាលណាកូនមនុស្សមក ក៏នឹងមានដូច្នោះដែរ»(ម៉ាថាយ ២៤:៣៧-៣៩)។

ពួកសិស្សព្រះយេស៊ូវបានសួរព្រះគ្រីស្ទពីទីសំគាល់មួយនៃការយាងមកវិញរបស់ទ្រង់ និងថ្ងៃចុង បំផុតនៃពិភពលោក។ ទ្រង់បានប្រាប់ពីទីសំគាល់ជាច្រើន បន្ទាប់មកទ្រង់បានប្រាប់ពួកគេថា នៅថ្ងៃចុង បំផុតនោះនឹងកើតមកដូចជានៅជំនាន់លោកណូអេដែរ នៅគ្រាមុនទឹកជន់លិច ទ្រង់បានមានបន្ទូលថា «ដ្បិតនៅគ្រាមុនទឹកជន់លិច... នោះដល់កាលណាកូនមនុស្សមក ក៏នឹងមានដូច្នោះដែរ»(ម៉ាថាយ ២៤: ៣៨-៣៩)។ ទ្រង់បានប្រាប់ពួកគេថា ពេលនោះហើយ ដែលជាពេលចុងក្រោយបំផុត។ លោក M. R. DeHaan ដែលជាគ្រូបង្រៀនព្រះគម្ពីរដែលគួរឲ្យគោរពម្នាក់ បានប្រាប់ពីទីសំគាល់ ដែលមានចរិកលក្ខណៈដូច ថ្ងៃរបស់លោក ណូអេ។ នេះគឺជាទីសំគាល់៦ ដែលគាត់បានប្រាប់៖

១. វាជាពេលមួយដែលមនុស្សបោះបង់ចោលព្រះ។
២. វាជាពេលមួយដែលមនុស្សធ្វើដំណើរទៅពាសពេញពិភពលោក។
៣. វាជាពេលមួយដែលមានអាគារច្រើនឡើងៗ។
៤. វាជាពេលមួយដែលមនុស្សមានប្រពន្ធ ឬមានប្ដីច្រើន និងមានការរួមភេទហួសកំណត់។
៥. វាជាពេលមួយដែលត្រួតត្រាដោយចំរៀងលោកីយដ៏អាក្រក់។
៦. វាជាពេលមួយដែលកើតមានអំពើហឹង្សាមិនធ្លាប់មានកាលពីមុនមក។
(M. R. DeHaan, M.D., The Days of Noah, Zondervan Publishing House, 1979 edition, p. 41)។

ខ្ញុំមិនមានពេលដើម្បីពន្យល់លំអិតពីរឿងទាំងនោះទេ ខ្ញុំនឹងពន្យល់ដោយសាមញ្ញ ពីកថាខ័ណ្ឌ មួយនៅថ្ងៃរបស់លោក ណូអេពីសេចក្ដីអធិប្បាយមួយ ដែលលោក ប៊ីលី ហ្រ្គែនហែមបានអធិប្បាយនៅ Madison Square Garden នៅឆ្នាំ១៩៦៩។ ខ្ញុំចាំថា ខ្ញុំបានមើលសេចក្ដីអធិប្បាយនោះក្នុងទូរទស្សន៍ គាត់បានប្រសាសន៍ថា៖

ព្រះគម្ពីរបង្រៀនពីសម័យកាលចុងក្រោយបំផុត វានឹងជាពេលមួយដែលមាន គ្រោះថ្នាក់ មានសង្រ្គាម ការបំផ្លិចបំផ្លាញ ភាពគ្មានច្បាប់ គ្មានសីលធម៌ ដែលអំពើទាំងនោះហើយដែលនឹងធ្វើឲ្យ ព្រះនឹងត្រូវធ្វើអន្ដរាគមន៍ ហើយ បញ្ឃប់ការទាំងស្រុងនោះ... (ប៊ីលី ហ្រ្គែមហាម «ថ្ងៃនឹងមក» ibid., p. 164)។

បើនិយាយពីថ្ងៃរបស់លោក ណូអេ ព្រះគម្ពីរប្រាប់យើងថា៖

«ព្រះយេហូវ៉ាទ្រង់ឃើញថា ការអាក្រក់របស់មនុស្សបានចំរើនជាច្រើនឡើងនៅផែនដី ហើយអស់ទាំងគំនិតក្នុងចិត្តគេក៏សុទ្ធតែអាក្រក់ជានិច្ចដូច្នោះ... ហើយទ្រង់មានព្រះហឫទ័យព្រួយ»(លោកុប្បត្ដិ ៦:៥,៧)។

ហើយព្រះយេស៊ូវទ្រង់បានមានបន្ទូលថា ពួកគេ «គេឥតបានដឹងខ្លួនឡើយ ទាល់តែទឹកជន់ឡើង យកគេទៅទាំងអស់គ្នា នោះដល់កាលណាកូនមនុស្សមក ក៏នឹងមានដូច្នោះដែរ»(ម៉ាថាយ ២៤:៣៩)។ ខ្ញុំចង់ ផ្តោតសំខាន់លើព្រះបន្ទូលរបស់ព្រះគ្រីស្ទទាំងនោះ «...ទាល់តែទឹកជន់ឡើង យកគេទៅទាំងអស់គ្នា»។

នឹងមិនមែនជាទឹកជន់មួយទេនៅគ្រាចុងក្រោយនេះ យើងដឹងថា លោកីយនឹងត្រូវបញ្ចប់នៅពេល ដែលព្រះបញ្ចេញសេចក្ដីក្រោធរបស់ទ្រង់នៅក្នុង «ចានជំនុំជំរះ» នៃគម្ពីរវិវរណះ ១៦:១-២១។ «សេចក្តីឃោរឃៅផងសេចក្តីខ្ញាល់ទ្រង់ដល់» នឹងមកលើលោកីយនៅសម័យដ៏អាក្រក់នោះ(វិវរណះ ១៦:១៩)។ លោកីយនឹងមិនរួមរាល់សំរាប់ការជំនុំជំរះដ៏អាក្រក់នោះទេ។ ពួកគេនឹងមិនបានរៀបចំខ្លួនដូចជាមនុស្សនៅ ថ្ងៃរបស់លោក ណូអេដែរ «ទាល់តែទឹកជន់ឡើង យកគេទៅទាំងអស់គ្នា»(ម៉ាថាយ ២៤:៣៩)។ ខ្ញុំចង់ឲ្យ អ្នកកត់សំគាល់លើរឿង៣អំពីអត្ថបទគម្ពីរនោះ ដែលបានប្រមែប្រមូលពីសេចក្ដីអធិប្បាយដ៏អស្ចារ្យរបស់ លោក ស្ពឺជិនពី «ទឹកជន់របស់លោក ណូអេ»។

១. ទីមួយ «ទឹកជន់បានឡើងមក ហើយយកគេទៅទាំងអស់គ្នា»។

ការបំផ្លាញដោយទឹកជំនន់ធំបានធ្វើឲ្យមនុស្សដែលមិនបានសង្រ្គោះស្រែកយំ ហើពួកគេទាំងអស់ បានលង់ទឹកស្លាប់ គ្មានមនុស្សដែលមិនបានសង្រ្គោះណាម្នាក់ត្រូវបានទុកឲ្យមានជីវិតឡើយ។ «ទាល់តែទឹកជន់ឡើង យកគេទៅទាំងអស់គ្នា»(ម៉ាថាយ ២៤:៣៩)។ ពួកអ្នកមានត្រូវបានទឹកជន់លេបបំផ្លាញ ហើយពួកអ្នកក្រក៏មិនបានគេចផុតបានដែរ។ ទេ ទាល់តែទឹកជន់ឡើង យកគេទៅទាំងអស់គ្នា អ្នកប្រាជ្ញ ដែលរៀនខ្ពស់នៅថ្ងៃនោះក៏មិនបានទុកជីវិតដែរ។ មនុស្សល្ងង់ខ្លៅក៏បានលង់ទឹកស្លាប់ដែរ ខ្ញុំ ប្រាប់អ្នកថា ទាំងមនុស្សមានចំណេះដឹងខ្ពស់ និងមនុស្សល្ងង់ខ្លៅមិនអាចជួយសង្រ្គោះអ្នកនៅថ្ងៃនៃសេចក្ដី្កក្រោធរបស់ ព្រះដែលនឹងមកបានទេ!

នៅពេលដែលលោក ណូអេបានធ្វើទូក វាជាទូកដ៏ធំបំផុតដែលត្រូវធ្លាប់បានធ្វើនៅសម័យនោះ។ វាជាទូកដ៏ធំមួយ វាជាទូកមួយដ៏អស្ចារ្យនៅថ្ងៃនោះ លោក ណូអេបានធ្វើវាលើដីស្ងួត ឆ្ងាយពីទន្លេ ឬសមុទ្រ មនុស្សនៅលើពិភពលោកបានមកមើលវា ដូចជាពួកគេមក Disneyland សព្វថ្ងៃនេះ។ ខ្ញុំអាចស្រមៃនៅ ពេលពួកគេបានហៅលោក ណូអេ ថាជាមនុស្សឆ្កួតម្នាក់។ ពួកគេជាច្រើនបានមកពីកន្លែងឆ្ងាយដើម្បីមក មើលទូកដ៏អស្ចារ្យនេះ ហើយដូចជាពួកគេបានមកនៅពេលលោក ណូអេបានបង្រៀនអំពីទឹកជំនន់ដែល នឹងមក ព្រះគម្ពីរហៅគាត់ថា « លោកជាអ្នកប្រកាសប្រាប់ពីសេចក្តីសុចរិត»(ពេត្រុសទី២ ២:៥)។ ប៉ុន្ដែ ពួកគេមិនប្រែចិត្ដ ពួកគេមិនគ្រាន់តែបែរមុខចេញ នៅពេលគាត់បានអធិប្បាយទៅកាន់ពួកគេតែប៉ុណ្នឹងទេ ប៉ុន្ដែពួកគេថែមទាំងចំអកគាត់ផងដែរ។ ទាល់តែទឹកជន់ឡើង យកគេទៅទាំងអស់គ្នា នៅពេលថ្ងៃជំនុំជំរះ មក នឹងមិនមានការចំអកទេ នៅពេលអ្នកធ្លាក់ទៅក្នុងភ្លើងឋាននរក អ្នកនឹងប្រាថ្នាថា អ្នកបានស្ដាប់ដំណឹង ល្អ ហើយជឿទុកចិត្ដព្រះគ្រីស្ទ ប៉ុន្ដែវានឹងយឺតពេលហើយ។ ភាពគ្មានជំនឿរបស់អ្នកនឹងទៅបាត់ ប៉ុន្ដែវានឹង យឺតពេលរហូតសំរាប់អ្នកដើម្បីបានសង្រ្គោះ ដូចជាវាបានយឺតពេលសំរាប់ពួកគេនៅពេល «ទឹកជន់ឡើង យកគេទៅទាំងអស់គ្នា»។

២. ទីពីរ នៅពេលទឹកជន់បានមក ពួកគេគ្រាន់តែព្រួយបារម្ភពីរឿងរបស់លោកីយនេះ តែប៉ុណ្ណោះ។

ពួកគេចង់បានតែវត្ថុនៃជីវិតនេះ ដ្បិតពួកគេមិនបានរៀបចំទុកអ្វីដែលនៅអស់កល្បជានិច្ចទេ ព្រះ គ្រីស្ទទ្រង់បានមានបន្ទូលថា៖

«ដ្បិតនៅគ្រាមុនទឹកជន់លិច នោះគេកំពុងតែស៊ីផឹក ហើយរៀបការប្តីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ»(ម៉ាថាយ ២៤:៣៨)។

ទាំងអស់ដែលគេគិត គឺអំពីការស៊ីផឹក និងការរៀបការប្ដីប្រពន្ធ។

យើងនឹងមានមង្គលការដ៏ស្អាតមួយនៅក្រុមជំនុំនៅយប់នេះវេលាម៉ោង ៥:៣០ យើងនឹងមានជប់ លៀងមួយ មិនខុសអ្វីសោះក្នុងមង្គលការនោះ។ ប៉ុន្ដែទាំងនោះ ជារឿងតែមួយគត់ដែលពួកគេបានគិតនៅ សម័យលោក ណូអេ ពួកគេគ្រាន់តែគិតអំពីរឿងនៃជីវិតនេះតែប៉ុណ្ណោះ។ ពួកគេមិនបានគិតអំពីជីវិតអស់ កល្បជានិច្ច និងសេចក្ដីសង្រ្គោះសំរាប់ព្រលឹងវិញ្ញាណរបស់គេទេ។ ពួកគេដូចជាអ្នកខ្លះនៅក្នុងចំណោមអ្នក រាល់គ្នា ដែលគិតថា វាខាតពេលដើម្បីមកក្រុមជំនុំជារៀងរាល់ថ្ងៃអាទិត្យ។ ខ្ញុំលឺនិស្សិតរៀនៅមហាវិទ្យាល័យ ខ្លះ ដែលមកក្រុមជំនុំយើងនិយាយថា ពួកគេត្រូវតែរៀននៅថ្ងៃអាទិត្យ។ មនុស្សក្មេងនៅក្នុងក្រុមជំនុំយើង ទាំងអស់រៀននៅវិទ្យាល័យ ឬមហាវិទ្យាល័យ ដ្បិតពួកគេដឹងថា ពួកគេមានពេលច្រើនណាស់ដើម្បីរៀន បើ ពួកគេចេះប្រើពេលរបស់គេដោយប្រាជ្ញា។ នៅគ្រប់កម្មវិធីទាំងអស់ ដែលយើងឲ្យក្រដាសដោយមានចំណុច ១២ទៅអ្នកដើម្បីឲ្យអ្នករៀន បើអ្នកធ្វើតាមចំណុចទាំងនោះ អ្នកនឹងមានពេលច្រើនណាស់ដើម្បីមកក្រុម ជំនុំជារៀងរាល់ថ្ងៃអាទិត្យ ហើយនៅតែមានពេលរៀននៅសាលាគ្រប់គ្រាន់។ ខ្លួនខ្ញុំផ្ទាល់បានរៀនមហាវិទ្យា ល័យនៅពេលយប់ នៅខណៈពេលដែលខ្ញុំធ្វើការ៤០ម៉ោងនៅពេលថ្ងៃក្នុងមួយសប្ដាហ៍។ ប៉ុន្ដែខ្ញុំមិនដែល ខានមកក្រុមជំនុំដើម្បីរៀនពីព្រះបន្ទូល ហើយព្រះបានចាក់ព្រះពរចាក់ខ្ញុំដោយព្រោះខ្ញុំដាក់ទ្រង់ជាទីមួយ។ មុនពេលខ្ញុំបានសំរេចមកក្រុមជំនុំគ្រប់កម្មវិធីទាំងអស់ ខ្ញុំជានិស្សិតដ៏ក្រម្នាក់ ប៉ុន្ដែបន្ទាប់មក ខ្ញុំបានតាំងចិត្ដ ដើម្បីមកក្រុមជំនុំជារៀងរាល់ថ្ងៃអាទិត្យពេលព្រឹក និងជារៀងរាល់ថ្ងៃអាទិត្យយប់។ បន្ទាប់មក ខ្ញុំបានតាំង ចិត្ដតាមព្រះគ្រីស្ទ ខ្ញុំបានបង្កើតថ្នាក់មធ្យមមួយនៅ Cal State L.A., ទោះបីជាខ្ញុំបានកំពុងតែធ្វើការពេញ ម៉ោងនៅពេលថ្ងៃ ហើយរៀន៣ ឬ៤ថ្នាក់គ្រប់ឆមាសនៅពេលយប់ក៏ដោយ! ព្រះយេស៊ូវបានមានបន្ទូលថា៖

«ចូរស្វែងរកនគរ និងសេចក្តីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង»(ម៉ាថាយ ៦:៣៣)។

ក្នុងជីវិតខ្ញុំផ្ទាល់ ខ្ញុំបញ្ជាក់ថា សេចក្ដីសន្យារបស់ព្រះគ្រីស្ទគឺពិត ខ្ញុំដាក់ព្រះជាទីមួយដោយសារការមកក្រុម ជំនុំជារៀងរាល់ថ្ងៃអាទិត្យពេលព្រឹក និងពេលយប់ ហើយព្រះទ្រង់បានជួយឲ្យខ្ញុំមានពិន្ទុល្អនៅក្នុងមហាវិទ្យា ល័យ។ កូនប្រុសរបស់ខ្ញុំ ឡែសស្លីជានិស្សិតម្នាក់ខាងមុខជំនាញគណនេយ្យនៅ Cal State Northridge។ គាត់បានចប់មុននៅក្នុងថ្នាក់របស់គាត់ ហើយគាត់ត្រូវបានគេផ្ដល់កិត្ដិយសដោយជ្រើសរើសជានិស្សិតឆ្នើម ដើម្បីថ្លែងសុន្ទកថា នៅពេលគាត់បានរៀនចប់។ គាត់មិនដែលខានក្រុមជំនុំនៅថ្ងៃអាទិត្យពេលព្រឹក និង ថ្ងៃអាទិត្យពេលយប់ផងដែរ។ បើយើងដាក់ព្រះជាទីមួយនៅក្នុងជីវិតរបស់យើងដោយមិនដែលខានក្រុមជំនុំ ព្រះគ្រីស្ទបានសន្យាថា ព្រះពររបស់ព្រះនឹងធ្លាក់មកលើជីវិតរបស់យើង!

ប៉ុន្ដែមនុស្សនៅថ្ងៃលោក ណូអេ និងសម័យរបស់យើងគិតថា នោះគឺជាភាពល្ងង់ខ្លៅ។ ពួកគេគិត ថា ពួកគត្រូវតែចំនាយពេលរាប់រយម៉ោងដើម្បីលេងហ្គេម និងមើលខែ្សភាពយន្ដវាយគ្នា និងខ្សែភាពយន្ដ ដែលដាស់តឿនខាងផ្លូវភេទ។ សំរាប់ពួកគេ ការទាំងនោះសំខាន់ជាងការដាក់ព្រះជាទីមួយដោយសារការ មកក្រុមជំនុំ ដ្បិតខ្ញុំបានអានអត្ថបទមួយកាលពីសប្ដាហ៍មុន ដែលបានប្រាប់ថា រូបអាសអាភាសគឺ ជាងមួយគឺញៀនដូចជាថ្នាំញៀនដែលខ្លាំងមួយ។ មានគ្រាមួយដែលអ្នកបានជាប់ទំពក់ ហើយវាមិនអាចឲ្យ អ្នកបានសេរីភាពម្ដងទៀតបានទេ! មានតែព្រះគ្រីស្ទតែប៉ុណ្ណោះដែលអាចឲ្យអ្នកបានសេរីភាព បើអ្នកហាក់ ដាក់ជីវិតរបស់អ្នកទៅឲ្យទ្រង់ទាំងស្រុង! ពួកអ្នកដែលបន្ដបដិសេធព្រះគ្រីស្ទនឹងសងថ្លៃធ្ងន់មួយពីអំពើបាបខាងសំភារៈនិយម និងភាពជាលោកីយ។ នៅពេលការជំនុំជំរះរបស់ព្រះធ្លាក់មកលើលោកីយនេះ ពួកគេនឹង មិនបានរៀបចំខ្លួនរួចរាល់ទេ មនុស្សនៅថ្ងៃរបស់លោក ណូអេមិនបានរៀបចំខ្លួនរួចរាល់ទេ នៅពេល «ទឹកជន់ឡើង យកគេទៅទាំងអស់គ្នា»(ម៉ាថាយ ២៤:៣៩)។ ព្រះគម្ពីរប្រាប់ថា « ចូររៀបចំ ដើម្បីជួបនឹងព្រះនៃខ្លួនចុះ»(អេម៉ុស ៤:១២)។ តើអ្នកបានរៀបចំខ្លួនដើម្បីប្រឈរមុខនឹងព្រះហើយឬនៅ? ឬក៏អ្នកនឹងត្រូវ បោះទៅក្នុងឋាននរក ដែលមាន «ភ្លើងឆេះមិនចេះរលត់» (ម៉ាកុស ៩:៤៤)។ «ទឹកជន់ឡើង យកគេទៅទាំងអស់គ្នា»

៣. ទីបី មនុស្សទាំងអស់ដែលនៅក្នុងទុកធំមានសុវត្ថិភាព នៅពេលទឹកជន់បានមក។

លោក ស្ពឺជិនបានប្រសាសន៍ថា «គ្មានអ្នកណាម្នាក់បានធ្លាក់ចេញពី(ទូក)នោះ គ្មានអ្នកណាម្នាក់ ត្រូវបានទាញចេញក្រៅ គ្មានអ្នកណាម្នាក់បានស្លាប់ក្នុងវា គ្មានអ្នកណាម្នាក់ត្រូវបានទុកឲ្យស្លាប់ក្នុងទុកធំ ណោះ។ ពួកគេទាំងអស់ត្រូវបានទូកការពារ...ទូកធំបានការពារពួកគេទាំងអស់ ដូច្នោះហើយ ព្រះយេស៊ូវ ទ្រង់នឹងការពារមនុស្សទាំងអស់(ដែល) នៅក្នុងទ្រង់។ ពួកគេនឹងមានសុវភ្ថិភាពរហូត គ្មានអ្នកណាម្នាក់ ក្នុងចំណោមពួកគេត្រូវវិនាស ថែមទាំងគ្មានអ្នកណាម្នាក់ត្រូវដកចេញពីព្រះហស្ដរបស់ទ្រង់» (C. H. Spurgeon, “Noah’s Flood,” The Metropolitan Tabernacle Pulpit, Pilgrim Publications, 1976 reprint, volume XIV, p. 431)។

ទូកធំរបស់លោក ណូអេគឺជាតំណាងមួយ ឬរូបភាពមួយនៃសេចក្ដីសង្រ្គោះនៅក្នុងព្រះគ្រីស្ទ យើង អានក្នុងគម្ពីរហេព្រើរ ជំពូក១១៖

«ដោយសារសេចក្តីជំនឿ នោះព្រះបានមានព្រះបន្ទូលពន្យល់លោកណូអេ ពីការដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកមានសេចក្តីកោតខ្លាច បានជាលោកធ្វើទូក១យ៉ាងធំសំរាប់នឹងជួយសង្គ្រោះដល់ពួកគ្រួសារ របស់លោក...»(ហេព្រើរ ១១:៧)។

លោក ណូអេ និងគ្រួសាររបស់គាត់បានសង្រ្គោះ ដោយព្រោះតែពួកគេបានចូលទៅក្នុងទុកធំ មុនពេលការ ជំនុំដោយទឹកជំនន់បានបំផ្លាញពិភពលោក ដោយព្រោះតែគ្រួសាររបស់លោក ណូអេបានធ្វើតាមគាត់ក្នុង ការចូលក្នុងទុកធំ ពួកគេត្រូបានទុកជីវិត។ ព្រះគម្ពីរប្រាប់ថា ព្រះ

«...មិនបានប្រណីដល់លោកីយ៍ពីចាស់បុរាណ ក្នុងកាលដែលទ្រង់បានធ្វើឲ្យទឹកជន់លិចពួកមនុស្សទមិលល្មើស តែបានជួយសង្គ្រោះលោកណូអេ...» (ពេត្រុសទី២ ២:៥)។

អ្នកអត្ថាធិប្បាយពីបុរាណបានបង្រៀនថា ទូកធំនោះជារូបភាពនៃក្រុមជំនុំ នោះគឺជារូបភាពនៃការ បដិសេធព្រះទូទៅសព្វថ្ងៃនេះ ប៉ុន្ដែខ្ញុំគិតថា អ្នកប្រាជ្ញចាស់ៗពីមុនមានចំណុចល្អមួយ។ នៅសតវត្សទី៣ អ្នកប្រាជ្ញឈ្មោះ Cyprian (២០០-២៥៨) បានប្រសាសន៍ថា «មិនមានសេចក្ដីសង្រ្គោះខាងក្រៅក្រុមជំនុំ ទេ» លោក យ៉ូហាន ខាល់វីន បានប្រសាសន៍ដូចគ្នា។ ខ្ញុំគិតថា ពួកគេមានចំណុចល្អ លោក ថូសើរ(១៨៩៧-១៩៦៣) បានប្រសាសន៍ថា «មិនអាចមានកម្មវិធីណាដែលព្រះទទួលយកនៅសម័យ នេះ ដែលមិនចូលក្នុងក្រុមជំនុំ...អស់អ្នកណាដែលចំអកដល់ក្រុមជំនុំក្នុងតំបន់ អ្នកនោះចំអកដល់ព្រះកាយ របស់ព្រះគ្រីស្ទ» (A. W. Tozer, D.D., “The Vital Place of the Church,” from God Tells the Man Who Cares, quoted in Warren W. Wiersbe, The Best of A. W. Tozer, Baker Book House, 1978, pp. 64, 65)។

ដូចនេះបើយើងគិតក្នុងផ្លូវមួយ ទូកធំគឺជារូបភាពមួយនៃក្រុមជំនុំ ខ្ញុំនិយាយថា «បើយើងគិតក្នុងផ្លូវមួយ» ដោយព្រោះតែអ្នកអាចចូលរួមក្រុមជំនុំ ហើយនៅតែមិនបានសង្រ្គោះ។ មានមនុស្សជាច្រើនដែល ចូលក្រុមជំនុំ ហើយមិនមែនជាកូនព្រះពិតប្រាកដ។

ខ្ញុំប្រាកដថា មានចំនួនមនុស្សបាត់បង់ជាច្រើន ប្រហែលរាប់ពាន់នាក់ដែលបានមកមើលទូកធំ ហើយខ្ញុំគិតថា មនុស្សជាច្រើនទាំងនោះពិតជាបានចូលក្នុងទូកធំនោះ។ ពួកគេបានដើរមើលរចនាសម្ព័ន្ធ ដោយមិនសង្ស័យ ពួកគេមើលបន្ទប់ផ្សេងៗ ពួកគេដើរឡើង ហើយដើរចុះពីជាន់មួយទៅជាន់មួយទៀតនៅ ក្នុងទូកធំនោះ។ ហើយពួកគេមិនបានប្ដេចជ្ញាចិត្ដខ្លួនគេឲ្យទូកធំនោះការពារគេ ពួកគេបានមក ហើយបាន ទៅ។ ពេលខ្លះពួកគេបាននៅទីនោះ ហើយនៅពេលខ្លះទៀតពួកគេមិននៅទីនោះ ពួកគេមិនបាននៅក្នុង ទូកធំនោះទេ នៅពេលទឹកជន់បានមក ដូច្នោះពួកគេបានវិនាស។

ការចូលមកក្នុងទូកធំគ្រប់ផ្លូវទាំងអស់ និងការស្ថិតនៅទីនោះ គឺជារូបភាពមួយនសមនុស្សដែល មិនបានសង្រ្គោះមកក្រុមជំនុំគ្រប់ផ្លូវទាំងអស់ ការជឿទុកចិត្ដលើព្រះយេស៊ូវគ្រីស្ទ និងការស្ថិតនៅក្នុងទ្រង់។ គម្ពីរ NIV បកប្រែព្រះបន្ទូលរបស់ព្រះគ្រីស្ទនៅក្នុងយ៉ូហាន ១៥:៦ ដូចនេះ «បើអ្នកណាមិននៅជាប់នឹងខ្ញុំ អ្នកនោះត្រូវបោះចោលទៅខាងក្រៅ... រួចគេប្រមូលបោះទៅក្នុងភ្លើងឆេះអស់ទៅ»។ ដូចនេះមានតែពួកអ្នក ដែលមករកព្រះគ្រីស្ទដោយពេញលេញ ហើយនៅជាប់នឹងទ្រង់តែប៉ុណ្ណោះដែលបានសង្រ្គោះ។

ជាធម្មតាមនុស្សមកក្រុមជំនុំមុនពេលពួកគេយកដំណឹងល្អប្រិតប្រៀន ហើយបានសង្រ្គោះ។ នោះ គឺជារបៀបតាមបែបបុរាណដែលមនុស្សបានសង្រ្គោះ យ៉ាងតិចណាស់វាបានកើតឡើងមុន សព្វថ្ងៃនេះការ បោះបង់ចោលព្រះបង្កើតឲ្យមានការយល់ច្រលំពីរឿងទាំងនេះ។ មានមនុស្សជាច្រើននៅក្នុងចំណោមអ្នក រាល់គ្នានៅក្រុមជំនុំនេះ ប៉ុន្ដែមិនទាន់បានជឿទុកចិត្ដលើព្រះយេស៊ូវ។ ខ្ញុំសូមនិយាយទៅកាន់អ្នករាល់គ្នា ដោយខ្លាំងៗតាមតែអាចទៅរួចថា វត្ដមាននៅក្រុមជំនុំនឹងមិនអាចជួយអ្នកបានទេនៅពេលថ្ងៃជំនុំជំរះមក ដល់។ ព្រះយេស៊ូវទ្រង់បានមានបន្ទូលពីបុរសម្នាក់ដែលមកក្នុងក្រុមជំនុំដែលអាចមើលឃើញ ប៉ុន្ដែមិនមាន សំលៀកបំពាក់សំរាប់រៀបការទេ។ ស្ដេចបានមានបន្ទូលបុរសនោះថា «ដូចម្តេចបានជាអ្នកចូលមកក្នុងទីនេះ ឥតពាក់អាវផាយដូច្នេះ» អ្នកនោះរកឆ្លើយអ្វីមិនបានឡើយ ទើបទ្រង់បង្គាប់ទៅពួកមហាតលិកថា ចូរចងជើងចងដៃវាបោះចោលទៅឯទីងងឹតខាងក្រៅទៅ នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ»(ម៉ាថាយ ២២:១២,១៣)។ អ្នកអាចគ្រាន់តែទទួលយក «អាវពាក់ផាយ» ដោយសារការជឿលើព្រះយេស៊ូវ បើអ្នក បដិសេធដើម្បីមករកទ្រង់ អ្នកមិនមានសង្ឃឹមដើម្បីគេចផុតពីការជំនុំជំរះ ដែលធ្លាក់មកលើលោកីយនេះ បានទេ។ បើអ្នកបដិសេធដើម្បីមករកព្រះយេស៊ូវ អ្នកនឹងមិនគេចផុតភ្លើងនៅឋាននរកដែលឆេះអស់កល្ប ជានិច្ចបានទេ។

ខ្ញុំប្រាកថា ត្រូវតែមានជាងឈើដែលមិនបានសង្រ្គោះ និងបុរសដែលមានទឹកដៃល្អ ហើយនឹង វិស្វករដើមដំបូងជាច្រើន ដែលបានធ្វើជាមួយលោក ណូអេនៅពេលទូកធំត្រូវបានធ្វើឡើង។ ប៉ុន្ដែពួកគេមិន បានជឿលើទូកធំនោះ ពួកគេបានដឹងពីវាទាំងអស់ ប៉ុន្ដែពួកគេមិនបានប្រគល់ខ្លួនគេទៅវា។ ពួកគេដូចជា មនុស្សខ្លះនៅក្នុងចំណោមអ្នករាល់គ្នាដែលមកក្រុមជំនុំ តែមិនបានមករកព្រះយេស៊ូវ ខ្ញុំសូមព្រមានអ្នករាល់ គ្នាថា បើអ្នកមកក្រុមជំនុំ ប៉ុន្ដែអ្នកបដិសេធមិនជឿទុកចិត្ដលើព្រះយេស៊ូវ អ្នកនឹងត្រូវភ័យខ្លាចនៅពេលទ្រង់ បោះអ្នកទៅក្នុងអណ្ដាតភ្លើងឋាននរក។ ព្រះគ្រីស្ទទ្រង់ផ្ទាល់បានមានបន្ទូលថា៖

«នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើននិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ តើយើងខ្ញុំមិនបានទាយដោយនូវព្រះនាមទ្រង់ ហើយដេញអារក្សដោយនូវព្រះនាមទ្រង់ ព្រមទាំងធ្វើការឫទ្ធិបារមីជាច្រើន ដោយនៅព្រះនាមទ្រង់ទេឬអី នោះខ្ញុំនឹងនិយាយដោយត្រង់ថា អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ»(ម៉ាថាយ ៧:២២,២៣)។

ព្រះយេស៊ូវបានសុគតលើឈើឆ្កាងដើម្បីសងទោសអំពើបាបរបស់អ្នក ប៉ុន្ដែបើអ្នកបដិសេធដើម្បី ជឿទុកចិត្ដទ្រង់ អ្នកនឹងនៅខាងក្រៅទូកធំនៃសេចក្ដីសង្រ្គោះ នៅពេលការជំនុំជំរះមកដល់។ ព្រះយេស៊ូវ បានបង្ហូរព្រះលោហហិតរបស់ទ្រង់ដើម្បីលាងសំអាតអំពើបាបរបស់អ្នកទាំងអស់។ ប៉ុន្ដែបើអ្នកមិនជឿទុក ចិត្ដទ្រង់ អ្នកនឹងខាងក្រៅទូកធំនៃសេចក្ដីសង្រ្គោះ នៅពេលការជំនុំជំរះមកដល់។ ព្រះយេស៊ូវបានរស់ពី សុគតឡើងវិញដើម្បីប្រទានឲ្យអ្នកបានជីវិតថ្មី សូម្បីតែជីវិតអស់កល្បជានិច្ច ប៉ុន្ដែបើអ្នកមិនជឿទុកចិត្ដទ្រង់ អ្នកនឹងនៅក្នុងឋាននរកដែលមិនចេះរលត់អស់កល្បជានិច្ច។ ខ្ញុំសូមអង្វរអ្នកនៅពឹ្រកនេះ សូមមករកព្រះ យេស៊ូវ ដែលទ្រង់ជាព្រះរាជបុត្រានៃព្រះទៅ មុនពេលវាយឺតពេលសំរាប់អ្នក! ដូចជាលោក ហ្គ្រីហ្វីតបាន ច្រៀងពីរបីនាទីមុន «នៅពេលដូចនេះ អ្នកត្រូវការព្រះអង្គសង្រ្គោះ»។

បើអ្នកចង់និយាយជាមួយយើងអំពីការជឿទុកចិត្ដលើព្រះយេស៊ូវ សូមចេញពីកៅអ៊ីរបស់អ្នកឥឡូវ នេះ ហើយដើរទៅខាងក្រោយសាលប្រជុំនេះ។ លោក ខាហ្គីននឹងនាំអ្នកទៅកន្លែងស្ងាត់មួយ ដែលយើង អាចជជែកគ្នា ហើយអាចអធិស្ឋានបាន។ បើអ្នកចង់ក្លាយជាកូនព្រះពិតប្រាកដម្នាក់ សូមទៅខាងក្រោយ សាលប្រជុំឥឡូវនេះ។ លោក ចាន់ សូមអធិស្ឋានសំរាប់បងប្អូនខ្លះ ដើម្បីឲ្យគេជឿទុកចិត្ដលើព្រះយេស៊ូវ ហើយបានសង្រ្គោះនៅល្ងាចនេះ។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការ អនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ ម៉ាថាយ ២៤:៣២-៤២។
     ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ក្នុងពេលដូចសព្វថ្ងៃនេះ» (ដោយលោក Ruth Caye Jones, 1902-1972)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ការប្រជុំនៃខ្យល់ព្យុះ

ដោយលោក Dr. R. L. Hymers, Jr.

«ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ ដ្បិតនៅគ្រាមុនទឹកជន់លិច នោះគេកំពុងតែស៊ីផឹក ហើយរៀបការប្តីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ គេឥតបានដឹងខ្លួនឡើយ ទាល់តែទឹកជន់ឡើង យកគេទៅទាំងអស់គ្នា នោះដល់កាលណាកូនមនុស្សមក ក៏នឹងមានដូច្នោះដែរ»(ម៉ាថាយ ២៤:៣៧-៣៩)។

(ថែស្សាឡូនិចទី១ ៥:៣; ពេត្រុសទី២ ៣:១០; ម៉ាថាយ ២៤:៣;
លោកុប្បត្ដិ ៦:៥, ៧; វិវរណះ ១៦:១៩)

១. ទីមួយ «ទឹកជន់បានឡើងមក ហើយយកគេទៅទាំងអស់គ្នា»។ ម៉ាថាយ ២៤:៣៩;
ពេត្រុសទី២ ២:៥។

២. ទីពីរ នៅពេលទឹកជន់បានមក ពួកគេគ្រាន់តែព្រួយបារម្ភពីរឿងរបស់លោកីយនេះ តែប៉ុណ្ណោះ។
ម៉ាថាយ ២៤:៣៨; ៦:៣៣; ២៤:៣៩; អេម៉ុស ៤:១២; ម៉ាកុស ៩:៤៤។

៣. ទីបី មនុស្សទាំងអស់ដែលនៅក្នុងទុកធំមានសុវត្ថិភាព នៅពេលទឹកជន់បានមក។
ហេព្រើរ ១១:៧; ពេត្រុសទី២ ២:៥; យ៉ូហាន ១៥:៦; ម៉ាថាយ ២២:១២,១៣; ម៉ាថាយ ៧:២២, ២៣។