Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




មនុស្សដែលបានភ្លេចអរគុណ
សេចក្ដីអធិប្បាយនៅថ្ងៃបុណ្យអរព្រះគុណដល់ព្រះ

(សេចក្ដីអធិប្បាយនៅទំព័រ៦៥ នៃកណ្ឌគម្ពីរលោកុប្បតិ្ដ)
THE MAN WHO FORGOT TO BE THANKFUL A THANKSGIVING SERMON
(SERMON #65 ON THE BOOK OF GENESIS)
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែវិច្ជិកា ១៨, ២០១២
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, November 18, 2012

«ចំណែកនាយពិសេសថ្វាយពែង គាត់ភ្លេចឈឹងមិនបាននឹកចាំយ៉ូសែបសោះ»។
(លោកុប្បត្ដិ ៤០:២៣)។


នាយពិសេសថ្វាយពែងបានអន់ចិត្ដនឹងស្ដេចផរ៉ោន។ គាត់ត្រូវបានគេចាប់ដាក់ក្នុងគុក គឺនៅក្នុង គុកងងឹតដែលលោក យ៉ូសែបនៅ។ ឥឡូវនេះ យ៉ូសែបជាសាសន៍ហេព្រើរម្នាក់
ដែលត្រូវគេចោទប្រកាន់ថា ជាឧក្រិដ្ឋជនម្នាក់ ដែលគាត់មិនបានប្រព្រឹត្ដ។ តែ ដោយព្រោះតែព្រះអម្ចាស់ទ្រង់គង់ជាមួយគាត់ អ្នកយាម គុកបានអោយគាត់ធ្វើជាមេដឹកនាំអ្នកគុកទាំងអស់។ នៅយប់មុនដំបូង
ដែលនៅក្នុងគុកនោះ នាយថ្វាយ ពែងពិសេសជនជាតិអេស៊ីបនោះបានយល់សប្ដិមួយ។ គាត់សុំអោយលោកយ៉ូសែបកាត់ស្រាយ យ៉ូសែប បានពន្យលប្រាប់គាត់បាន ដោយសារព្រះទ្រង់ជួយគាត់។
បន្ទាប់មកយ៉ូសែបបានកាត់ស្រាយសប្ដិរបស់ នាយថ្វាយពែងពិសេសថា ស្ដេចផារ៉ោននឹង តាំងឲ្យអ្នកធ្វើក្នុងដំណែងដើមរបស់
លោកវិញ ហើយលោកនឹងបានថ្វាយពែងផារ៉ោនដល់ព្រះហស្តទ្រង់។
នាយថ្វាយពែងពិសេសនោះបានសន្យាជាមួយយ៉ូសែបថា គាត់ នឹងរៀបរាប់ប្រាប់ ពីភាពគ្មានទោសកំហុសរស់លោកប្រាប់ដល់ស្ដេចផារ៉ោន ប្រសិនជាគាត់ត្រូវដោះលែង ចេញ។ បីថ្ងៃក្រោយមក
ការកាត់ស្រាយសប្ដិពីសប្ដិរបស់យ៉ូសែបានក្លាយជារឿងពិត ហើយនាយថ្វាយពែង ពិសេសនោះ ត្រូវបានគេដោះលែង ហើយបានតាំងឲ្យអ្នកធ្វើក្នុង
ដំណែងដើមរបស់លោកវិញងនៅក្នងរាជ វាំងរបស់ស្ដេចផារ៉ោន។

ឥឡូវនេះ យ៉ូសែបប្រាកដថា គាត់បានមានមិត្ដសំឡាញ់ដែលនៅក្នុងរាជវាំង ដែលធ្វើអោយគាត់ អាចនិយាយទៅកាន់ស្ដេចផារ៉ោន ហើយអាចនឹងប្រាប់គាត់ពីភាពគ្មានទោសកំហុសរបស់គាត់។
ប៉ុន្ដែ ច្រើន អាទិត្យបានកន្លងផុតទៅ នាយថ្វាយពែងពិសេសនោះមិនមាននិយាយអ្វីសោះ។ នាយថ្វាយពែងពិសេស នោះមិនអាចបំផ្លេចយ៉ូសែបទាំងស្រុងបានទេ។ ដ្បិតគាត់ខ្លាចមិនហ៊ានតវ៉ាទៅស្ដេចផារ៉ោន
ដែលវាអាចធ្វើ អោយស្ដេចផារ៉ោនខ្ញាល់ ហើយអាចចាប់គាត់ដាក់ក្នុងគុកវិញ។ ឬក៏មិនមានហេតុផលផ្សេងៗទៀត។ នៅ ក្នុងករណី ដែលនាយថ្វាយពែងពិសេសនោះបានភ្លេចយ៉ូសែប។
ដ្បិតយ៉ូសែបបានជួយបុរសថ្វាយពែងម្នាក់ នោះ ដូច្នោះហើយធ្វើអោយបុរសនោះមិនអាចបំផ្លេចពីយ៉ូសែបបានឡើយ គាត់បានភ្លេចពីយ៉ូនៅពេលនោះ «ចំណែកនាយពិសេសថ្វាយពែងគាត់ភ្លេចឈឹងមិនបាននឹកចាំ
យ៉ូសែបសោះ»(លោកុប្បតិ្ដ៤០:២៣)។

តើអ្វីជាតំណាងនៃភាពរមឹលគុណនេះ! តើវាធម្មតាយ៉ាងម៉េចទៅ បើមនុស្សលោកបានមិនមាន ភាពដឹងគុណសោះ! បុរសម្នាក់ដែលជានាយថ្វាយពែងនោះបានភ្លេចដឹងគុណ។ នោះហើយ
ជាចារិក លក្ខណះរបស់មនុស្សនៅសម័យដ៏អាក្រក់នេះ។ សាវកប៉ូលប្រាប់ថា៖

« ចូរឲ្យដឹងថា នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់ ដ្បិតនៅគ្រានោះ មនុស្សនឹងស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ អួតអាងគឃរ មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ រមឹលគុណ មានចិត្តមិនបរិសុទ្ធ»(ធីម៉ូថេទី២ ៣:១-២)។

«ការមិនស្តាប់បង្គាប់ឪពុកម្តាយ រមឹលគុណ មានចិត្តមិន
បរិសុទ្ធ» ការនោះ ប្រាប់យើងថា ជំនាន់នេះគឺស្ថិត នៅ «ជាន់ក្រោយបង្អស់ហើយ»! នាយថ្វាយពែងពិសេសនោះជានិមត្ដិសញ្ញាពីមនុស្សជាច្រើនសព្វថ្ងៃនេះ «ចំណែកនាយ
ពិសេសថ្វាយពែង គាត់ភ្លេចឈឹងមិនបាននឹកចាំយ៉ូសែបសោះ» (លោកុប្បតិ្ដ៤០:២៣)។ នេះគឹជា ជំនាន់មួយដែល «រមឹលគុណ» ហើយ «មិនបរិសុទ្ធ»។ មានប្រធានបទសំខាន់ៗចំនួនបី ដែលធ្វើ
អោយមនុស្សក្មេងៗជាច្រើនភ្លេចគុណ។

១. ទីមួយ មានកូនជាច្រើនដែលមិនចេះដឹងគុណដល់ឪពុកម្ដាយរបស់គេ។

ព្រះគម្ពីរប្រាប់ថា «ចូរឲ្យគោរពប្រតិបត្តិដល់ឪពុក» វាបានប្រាប់ពីរដងនៅក្នុងគម្ពីរសញ្ញាចាស់ គឺ ក្នុងគម្ពីរ
«និក្ខមនំ ២០:១២, ចោទិយកថា ៥:១៦) ហើយប្រាប់យើងប្រាំមួយដងទៀតនៅក្នុងគម្ពីរសញ្ញា ថ្មី (ម៉ាថាយ ១៥:៤, ១៩:១០, ១០:១៩, លូកា ១៨:២០, និង អេភេសូរ ៦:២)។
ក្រិត្យវិន័យទាំងនោះ គឺ ព្រះប្រទានអោយយើងដោយមិនមានលក្ខខ័ណ្ឌ។ វាមិនប្រាប់ថា «ចូរឲ្យគោរពប្រតិបត្តិដល់ឪពុក ប្រសិនជា
ពួកគាត់ល្អដាក់អ្នក»នោះទេ។ ទេ វាជាការធម្មតានោះទេ ក្នុងការគោរពប្រតិបត្ដិដល់ពួកគាត់។ នៅពេលអ្នក ឃើញទារកម្នាក់កំពុងយំនៅក្នុងដៃរបស់ម្ដាយម្នាក់ តើវាធ្វើអោយអ្នកនឹកឃើញថា ម្ដាយរបស់អ្នកបានធ្វើ
ដូចនោះដែរចំពោះអ្នកឬទេ? តើអ្នកធ្លាប់បានគិតពីអ្វីដែលម្ដាយរបស់អ្នកបានធ្វើចំពោះអ្នក ដូចជា បានប្ដូរ ខោទឹកនោមដ៏កង្វក់អោយអ្នក មើលថែរក្សាអ្នក ងូតទឹក ហើយអ៊ុតខោអាវអោយអ្នក បញ្ចុកបាយអោយអ្នក
អធិស្ឋានអោយអ្នក រង់ចាំអ្នក នៅពេលណាដែលអ្នកមកយឺត ព្រួយបារម្ដ ហើយគិតអំពីអ្នក ដូចជាទ្រព្យ សម្បត្ដិដ៏មានតំលៃរបស់គាត់ ដែរឬទេ?

ខ្ញុំអរគុណព្រះ ដោយព្រោះម្ដាយរបស់ខ្ញុំបានបង្រៀនខ្ញុំអោយនិយាយនៅពេលខ្ញុំមានអាយុ៦ឆ្នាំ។ ខ្ញុំអរគុណព្រះ ដោយព្រោះម្ដាយខ្ញុំបានអានដាក់ខ្ញុំ នៅពេលខ្ញុំបានឈឺជាញឹកញាប់
នៅពេលខ្ញុំនៅជាក្មេង តូចមួយ ដោយមិនអោយខ្ញុំមើលទូរទស្សន៍នៅថ្ងៃនេះ។ ខ្ញុំមានអារម្មណ៍ថា ដៃរបស់នាងនៅលើថ្ងាសខ្ញុំ ហើយនឹងស្នាមថើមរបស់ម្ដាយខ្ញុំនៅលើថ្ពាល់ខ្ញុំឥឡូវនេះ
បន្ទាប់ពីពេលដែលម្ដាយខ្ញុំបានទៅអស់រយះពេល ជាច្រើនឆ្នាំ។ ខ្ញុំអរគុណព្រះ សំរាប់ម្ដាយដ៏ល្អរបស់ខ្ញុំ ជារៀងរាល់ថ្ងៃនេះ។ តើអ្នកអរគុណដលព្រះទេ? នៅ អ្នកបានប្រាប់ម្ដាយអ្នកនៅពេលមុនទេ
ថាតើអ្នកស្រឡាញ់គាត់ប៉ុន្មាន?

ថែដឹងស៏ ស្ទីវិន គឺជាអ្នកនយោបាយម្នាក់ដែលមានអំណាចខ្លាំងបំផុតនៅក្នុងប្រទេសអាមេរិក នៅ កំឡុងពេល សង្រ្គាមសីវិល។ គាត់គឺជាមនុស្សពិការជើងមួយ ម្ដាយរបស់គាត់បានធ្វើការពេលថ្ងៃ
និងពេល យប់ ដើម្បីជួយអោយគាត់ទទួលបានការអប់រំ។ នៅពេលដែលគាត់បានក្លាយជាមេធាវីដែលជោគជ័យម្នាក់ គាត់បានអោយមាសមួយចំណែករបស់គាត់
ដើម្បីដាក់ដង្វាយនៅក្រុមជំនុំបាទិស្ទជារៀងរាល់សប្ដាហ៍ដែល នាងបានចូលរួម។ មកដល់សព្វថ្ងៃនេះ ជារៀងរាល់រដូវស្លឹកឈើជ្រុះ និងរដូវក្ដៅ អ្នកនឹងរកឃើញផ្កាកូលាប នឹងផ្កាផ្សេងៗទៀតដែលដុះនៅផ្នូររបស់នាង។
គោលបំណងរបស់គាត់ លោក ថែដឹងស៏ ស្ទីវិនបានចំណាយ លុយយ៉ាងសន្ធឹក ដើម្បីរក្សាបន្ដដាក់ផ្កានៅលើផ្នូររបស់ម្ដាយរបស់គាត់រហូត។

នៅក្នុងបរិវេណក្រុមជំនុំមួយនៅក្នុងប្រទេសស្កត់ឡែន គឺជាថ្មក្បាលផ្នូរមួយ ដែលបានកសាង ឡើងដោយ បេសក្ខជន ដាវីឌ លីវីនស្ដូន ហើយនឹងបងប្អួនប្រុស បងប្អូនស្រីរបស់គាត់។
ទាំងនេះជាពាក្យ ដែលបានសរសេរលើវា៖

ដើម្បីបង្ហាញទីកន្លែងដែលនៅសល់នៃ
   ណេល លីវីនស្ដូន
ហើយនឹងអែចនាស ហ៊ាក់ថើ និងប្រពន្ធគាត់
ហើយនឹងដើម្បីបង្ហាញពីការអរព្រះគុណដល់ព្រះ
   ពីកូនៗរបស់ពួកគេ
ដ្បិតក្រ ហើយជឿស៊ប់ពីឪពុកម្ដាយដែលជឿព្រះ។

សែនខែស្ពាបានឰសូរពីសេចក្ដីទុក្ខព្រួយដ៏ពន់ពេកនៅ ក្នុង King Lear ដែលស្ដេច និងឪពុកគាត់ បានស្រែកយំ «កូនដែលមិនចេះដឹងគុណ
វាមុតជាងធ្មេញរបសសត្វពស់មួយទៅទៀត»។ ការមិនចេះដឹង គុណ គឺតែងតែជារឿងដ៏អាក្រក់មួយ តែវាអាក្រក់បំផុត នៅពេលដែលកូនម្នាក់បានបង្ហាញប្រាប់ឪពុកម្ដាយ របស់វា។ សែខៃស្ពាបាននិយាយថា៖

ភាពរមឹលគុណ អ្នកនោះមានចិត្ដដូជបិសាច
ភាពដ៏សែនអាក្រក់ ពេលគេបង្ហាញក្នុងកូនម្នាក់
នោះអាក្រក់ជាងសត្វចំឡែងក្នុងសមុទ្រទៅទៀត

តើនៅចុងក្រោយណាដែលអ្នកបានប្រាប់ដលម្ដាយអ្នកថា អ្នកស្រឡាញ់នាង? តើនៅពេលចុងក្រោយណា ដែលអ្នកបានអរគុណដល់ឪពុករបស់អ្នក ដោយព្រោះគាត់បានចញ្ចឹមបីបាច់អ្នក? ការមិនចេះដឹងគុណទៅ
កាន់ឪពុកម្ដាយគឺជាការដ៏អាក្រក់មួយ ហើយជាការដ៏ឃោឃៅមួយនៅក្នុងជីវិតរបស់កូន។ «ចំណែកនាយពិសេសថ្វាយពែងគាត់ភ្លេចឈឹងមិនបាននឹកចាំយ៉ូសែបសោះ»។

២.ទីពីរ មានមនុស្សជាច្រើនមិនចេះអរគុណដល់ចិត្ដសំឡាញ់ ហើយនឹងអ្នកជួយពួកគេ។

ព្រះយេស៊ូវទ្រង់បានប្រោសមនុស្សកើតឃ្លង់ ជាច្រើននាក់ ហើយបានអោយគេទៅរកពួកអាចារ្យ ហើយប្រកាសប្រាប់គេថា ពួកគេបានជាហើយ។
តែមានមនុស្សតែម្នាក់គត់ដែលត្រលប់មកឯព្រះយេស៊ូវវិញ ហើយអរគុណ។ ព្រះអង្គសង្រ្គោះបានមានបន្ទូលថា « ទ្រង់មានព្រះបន្ទូលសួរថា
តើអ្នកទាំង១០នោះមិនបានជាស្អាតទេឬអី ចុះ៩នាក់ឯទៀតនៅឯណា
តើឃើញមានតែសាសន៍ដទៃ១នេះ វិលមកសរសើរដល់ព្រះទេឬ»(លូកា ១៧:១៧-១៨)។

យើងចងចាំពីការរងរបួស និងអំពើដែលអាម៉ាស់មុខជាច្រើន តែតើរបៀបណាដែលមានអ្នកមួយ ចំនួនក្នុងយើងចងចាំ ដើម្បីអរគុណអ្នកទាំងនោះដែលបានជួយយើង។ ពេលដែលសេចក្ដីលំបាកវេទនា
និង សេចក្ដីទុក្ខលំបាកកើតឡើងដូចជាចំពោះក្មេងម្នាក់ ខ្ញុំតែងតែភ្ញាក់ផ្អើល នៅពេលដែលនរណាម្នាក់បានជួយ ខ្ញុំ ហើយបានលើកទឹកចិត្ដខ្ញុំ។ នៅព្រឹកមិញនេះ ខ្ញុំអរគុណដល់ព្រះ សំរាប់អ្នកដែលធ្វើដូច្នោះ។
ខ្ញុចាំបានថា លោក និងអ្នកស្រី ហែនរី ម៉ាកហ្គូវែន ដែលបានយកខ្ញុំទៅក្រុមជំនុំបាទីស្ទមុនដំបូង ហើយបានអនុញ្ញាតឲ្យ ខ្ញុំមកផ្ទះរបស់ពួកគេពីមួយយប់ទៅមួយយប់ នៅពេលដែលខ្ញុំជាយុវជនដែលបាត់បង
ហើយឯកោម្នាក់។ ខ្ញុំ ចាំពី លោក រេ ភីលីព ដែលបានបង្រៀនខ្ញុំអោយរៀននិយាយនៅកន្លែងសាធារណៈ។ ខ្ញុំពី លោក ម៊ើហ្វី និង ឡូណា ឡាម ដែលបានធ្វើអោយខ្ញុំមានចិត្ដទៅក្រុមជំនុំ
នៅពេលដែលខ្ញុំនៅជាក្មេងប្រុសស្បែកសរតែមួយ គត់នៅក្នុងក្រុមជំនុំចិន។ ខ្ញុមចាំ ពី អ្នកស្រី ជីន ដែលឡីន នៅពេលដែលមនុស្សទាំងអស់គេទៅបាត់ នៅ កន្លែងដែលខ្ញុំបានធ្វើការ
គាត់បានលើកទឹកចិត្ដខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីអោយបន្ដទៅមហាវិទ្យាល័យ នៅពេលយប់ និងនៅពេលដែលខ្ញុំមិនមានចិត្ដចង់បន្ដ។ ខ្ញុំចាំ ពីលោក ចែណ វីលខើសាន់ ដែលជាមិត្ដភ័ក្រ្ដខ្ញុំ៤០ឆ្នាំហើយ។
គាត់ជួយកំសាន្ដចិត្ដខ្ញុំជានិច្ច ខ្ញុំអាចទៅផ្ទះល្វែងរបស់គាត់នៅយប់ណាក៏ បាន ហើយអាចដេកយប់ណាក៏បាន ប្រសិនបើខ្ញុំមិនមានកន្លែងដើម្បីទៅ។ គំនិតដូចនោះវាហាក់ដូចជា
ចំឡែកចំពោះអ្នកណាដែលតែងតែមានកន្លែងដើម្បីដេក។ តែ ចំពោះក្មេងប្រុសដែលក្រម្នាក់ដូចខ្ញុំ វាជាការ កំសាន្ដចិត្ដដ៏អស្ចារ្យ ដែលខ្ញុំអាចមានមិត្ដសំឡាញ់ដូចជាលោក វីលខើសាន់។ ខ្ញុំចាំ ពីលោក ធីម៉ូថេ លីន
គាត់ខំជួយខ្ញុំយ៉ាងច្រើន ដ្បិតបើគ្មានគាត់ ខ្ញុំមិនអាចមានអ្វីសោះថ្ងៃនេះ។ ខ្ញុំស្រឡាញ់គាត់អស់ពីចិត្ដរបស់ ខ្ញុំ ដោយព្រោះគាត់បានបង្រៀនខ្ញុំស្ទើរតែពីអ្វីៗទាំងអស់ ដែលខ្ញុំដឹងអំពីព័ន្ធកិច្ច។ ខ្ញុំចាំពីប្រពន្ធរបស់ខ្ញុំ ដែល
តែងតែនៅទីនោះ ដែលតែងតែស្រឡាញ់ខ្ញុំ ដែលតែងតែជួយខ្ញុំ ហើយដែលតែងតែបំរើខ្ញុំ។ ខ្ញុំចាំ អំពីលោក ខាហ្គិន មនុស្សជាទីស្រឡាញ់ ហើយជាមិត្ដដ៏ល្អបំផុត ដែលខ្ញុំមាន។ ខ្ញុំចាំពី មនុស្សគ្រប់រូបចំនួន ៣៩នាក់
ដែលបានពលីកម្ម ឬ(ថ្វាយដង្វាយច្រើន) ដែលធ្វើអោយយើងមិនបាត់បង់នូវអគារក្រុមជំនុំរបស់យើងនោះ មនុស្សទាំងនេះ និងអ្នកផ្សេងៗទៀត ដែលខ្ញុំជាញឹកញាប់អរគុណក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំ។ តើអ្នកធ្លាប់
បានធ្វើបញ្ជីដូចនោះទេ? តើអ្នកធ្លាប់បានប្រាប់ដល់មនុស្សដូចនោះទេថា អ្នកបានអរគុណគេច្រើនប៉ុន្មាន?

ការក្លាយជាក្មេងប្រុសដែលក្រមួយរូប ដែលមានមនុស្សពីរបីនាក់លើកទឹកចិត្ដ ឬក៏ជួយខ្ញុំ ខ្ញុំបាន ខំប្រឹងជាខ្លាំង ក្នុងការដឹងគុណ ហើយខ្ញុំបានអរគុណដល់មនុស្សទាំងនោះដែលខ្ញុំបានបង្ហាញ
បង្ហាញម្ដង ហើយម្ដងទៀតនៅក្នុងជីវិតរបស់ខ្ញុំ។ វាតែងតែបានបណ្ដាលអោយចិត្ដខ្ញុំមានអំណរ ក្នុងការធ្វើដូច្នោះជានិច្ច វាតែងតែធ្វើអោយខ្ញុំអារម្មណ៍ល្អ ដើម្បីអរគុណដល់ពួកគេ។
ហើយខ្ញុំសូមស្នើរអោយអ្នកធ្វើដូច្នើផងដែរ! មិត្ដ ភក្រ្ដដែលល្អម្នាក់ ហើយអ្នប្រៀនប្រដៅដ៏ពិតម្នាក់ គឺមានតំលៃជាមាសទៅទៀត!

វាមិនមែនជាកាំបិតស្នាត របស់ប្រូថឺស តែវាចិត្ដដែលមិនចេះដឹងគុណរបស់ប្រូថឺស ដែលបាន សំឡាប់ ខែអ៊ីសារ ដូចជាលោក សែនខាស្ពាបានដាក់វា៖

ដ្បិតនៅពេលដែលជាមនុស្សដ៏ថ្លៃថ្នូរបានឃើញគាត់ចាក់
ភាពរមឹលគុណ វាខ្លាំងជាដៃមនុស្សដែលក្បត់ទៅទៀត
វាបានកំចាត់គាត់ បន្ទាប់មកបានបំបែកចិត្ដដ៏ខ្លាំងខ្លារបសគាត់
ហើយ បានរុំព័ទ្ធមុខរបស់គាត់ ដោយអាវធំរបស់គាត់
សូម្បីតែនៅឯរូបចម្លាក់នៅផូមផីរបស់គាត់
ដែលឈាមទាំងអស់បានហូរចេញ ខាអ៊ីសាដ៏អស្ចារ្យបានដួល។
   ជូលីអឺស ខាអ៊ីសា III, ២។

ខ្ញុំតែងតែបានភ្ញាក់ផ្អើល ហើយពិបាកចិត្ដជាខ្លាំងចំពោះពួកអ្នកដែលយើងបាននាំមកក្រុមជំនុំយើង ហើយ បន្ទាប់មកគេចេញទៅ ដោយគ្មាននិយាយពាក្យអរគុណមួយមាត់សោះ។ ខ្ញុំកំពុងគិតពីអ្នកដឹងនាំម្នាក់ដែល
នៅក្នុងក្រុមជំនុំរបស់យើង ដែលបានយកគេមកដាក់នៅសាល ថែមទាំងប្រពន្ធរបស់គាត់ផងដែរ តែ ពួកគេ ចេញទៅ ដោយគ្មាននិយាយពាក្យអរគុណមួយមាត់សោះ តែបានចេញទៅនៅយប់មួយ ហើយថែមទាំង
បានលួចកាដូរៀបមង្គលការរបស់ម្ដាយខ្ញុំទៀត គឺជាកាំបិត និងសបដែលធ្វើពីប្រាក់មួយឈុត ហើយធ្វើឲ្យ ម្ដាយរបស់ខ្ញុំយំ ដោយគាត់បានគិតថា គាត់គឺដូចជាកូនប្រុសទីពីររបស់គាត់។ ព្រះជួយអ្នកមិនអោយក្លាយ
ជាមនុស្សអកតញ្ញូដ៏អាក្រក់ដូចនោះ! ខ្ញុំឆ្ងល់ ពីមនុស្សដែលអាចគិតពិចារណាអំពីសមាជិករបស់ខ្លួនគេ ផ្ទាល់ពីពូជអំបូរបស់មនុស្ស! អាក្រក់មែនទែន! ដូចជាមនុស្សដែលសាវកប៉ូលបានប្រាប់មែន៖

«ព្រោះកាលគេបានស្គាល់ព្រះ នោះគេមិនបានដំកើងទ្រង់ ទុកជាព្រះទេ ក៏មិនដឹងគុណទ្រង់ដែរ គេកើតមានគំនិតឥតប្រយោជន៍វិញ ហើយចិត្តគេ ដែលឥតយោបល់ ក៏បានត្រឡប់ជាងងឹតទៅ គេអួតខ្លួនថា មានប្រាជ្ញា បានជាគេត្រឡប់ទៅជាល្ងង់ល្ងើវិញ»(រ៉ូម ១:២១-២២)។

«ចំណែកនាយពិសេសថ្វាយពែង គាត់ភ្លេចឈឹងមិនបាននឹកចាំយ៉ូសែបសោះ»។ ខ្ញុំត្រូវតែឈប់នៅកន្លែង នេះបន្ដិចសិន ហើយអរគុនដល់ លោក ខ្លែរិណ មាខាតណីយ(១៨៧៩-១៩៥៧)
ដែលជាគ្រូគង្វាលម្នាក់ នៅក្រុមជំនុំផ្សែសបាយតើរាន (Presbyterian) សំរាប់គំនិតនៃសេចក្ដីអធិប្បាយនេះ ហើយនិងសំរាប់ការ ពន្យល់ ដែលប្រើរូបភាពមួយចំនួនទៀត។ លោក មាខាតណីយ
បានស្លាប់ក្នុងឆ្នាំ ១៩៥៧។

៣. ទីបី មានមនុស្សជាច្រើនមិនចេះអរគុណដល់ព្រះ។

សាវកប៉ូលបាននិយាយថា សាសន៍ដទៃនៅក្នុងពិភពលោកនេះបានក្លាយជាមនុស្សដែលជឿលើ ព្រះច្រើន ដោយព្រោះពួកគេមិនបានសរសើរតំកើងព្រះ ហើយក៏មិនបានអរគុណព្រះដែរ។
ដ្បិតគាត់បាន និយាយពីសាសន៍ដទៃថា៖

«ព្រោះកាលគេបានស្គាល់ព្រះ នោះគេមិនបានដំកើងទ្រង់ ទុកជាព្រះទេ ក៏មិនដឹងគុណទ្រង់ដែរ គេកើតមានគំនិតឥតប្រយោជន៍វិញ ហើយចិត្តគេ ដែលឥតយោបល់ ក៏បានត្រឡប់ជាងងឹតទៅ»(រ៉ូម ១:២១

ការមិនចេះអរគុណគឺជាអំពើបាបដែលប្រឆាំងនឹងព្រះ យើងជាញឹកញាប់ភ្លេចអរគុណដល់ព្រះ ចំពោះព្រះ ពរជាច្រើន ដែលទ្រង់បានប្រទានអោយយើង។ នោះជាអំពើបាបមួយ សាវកប៉ូលបាននិយាយថា
«ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់»(ថែស្សាឡូនិចទី១ ៥:១៨)។

ម្ដាយរបស់ខ្ញុំមិនប្រែចិត្ដជឿព្រះ រហូតដល់គាត់មានអាយុ៨០ឆ្នាំ។ គាត់បានកើតទុក្ខព្រួយ ហើយ ពិបាកចិត្ដពីជីវិតរបស់គាត់ តែការទាំងអស់នោះបានផ្លាស់ប្ដូរទាំងអស់ នៅចុងបញ្ចប់
ដែលគាត់បានមករក ព្រះយេស៊ូវ ហើយគាត់បានត្រូវបានប្រែចិត្ដ។ នៅក្នុងការសន្ទនាចុងក្រោយរបស់ខ្ញុំជាមួយគាត់ ខ្ញុំបានឃើញ ពីរៀបដែលព្រះគ្រីស្ទបានផ្លាស់ប្ដូរចិត្ដរបស់គាត់។ នៅពេលនោះ គាត់នៅឯមន្ទីរពេទ្យ
នៅពេលដែលគាត់ បានទទួលការវះកាត់ដ៏ធ្ងន់មួយ។ តែគាត់មានចិត្ដដើម្បីអរគុណព្រះ ថ្វីដ្បិតមុខគាត់ដូចជាមនុស្សស្លាប់ក្ដី។ យើងបានជជែកគ្នាអំពីប្រធានាធិបតីដែលជាចំណង់ចំណូលចិត្ដរបស់គាត់ ឈ្មោះថា
លីនខូណ។ យើងបាន ជជែកគ្នាអំពីថ្ងៃឈប់សំរាកដែលគាត់ចូលចិត្ដ គឺថ្ងៃបុណ្យអរគុណដល់ព្រះ។ គាត់បានច្រៀងចំរៀងនោះជា មួយនឹងខ្ញុំ៖

កាលណាទុក្ខលំបាកសង្កត់ជាខ្លាំងពន់ពេក
   ហើយមើលទៅទាំងអស់ខូតខាតគួរមានសង្វេត
ចូររាប់ព្រះពរ ទ្រង់ផ្ដល់រាប់មួយម្ដងមួយម្ដង
   នោះនឹងនឹកអរឡើង ដោយឃើញព្រះគុណព្រះអង្គ
(«ចូររាប់ព្រះពរទ្រង់ផ្ដល់» ដោយ Johnson Oatman, Jr., 1856-1926)។

បន្ទាប់មក ម្ដាយខ្ញុំបាននិយាយថា «រ៉ូប៊ឺត វាពិតជាភ្ញាក់ផ្អើលមែនទែន ពីព្រះពរដែលព្រះប្រទានមកយើង!» ដ្បិតគាត់បានៅក្នុងមន្ទីរពេទ្យ ហើយមានមុខដូចជាស្លាប់ ព្រះបានប្រទានអោយគាត់មានចិត្ដដែលចេះ
អរគុណ សំរាប់ព្រះពរជាច្រើនណាស់ ដែលទ្រង់បានប្រទានអោយយើង។

ដ្បិត នៅពេលដែលខ្ញុំកំពុងតែសរសេរនូវសេចក្ដីមួយផ្នែកនេះ មានស្ដ្រីម្នាក់បានទូរស័ព្ទមកខ្ញុំ ហើយបានប្រាប់ខ្ញុំពីកូនស្រីរបស់នាង ដែលបានធ្លាក់ចូលទៅក្នុងអំពើបាប។ ខ្ញុំបានអានប្រាប់ដល់នាង
ពីអ្វី ដែលខ្ញុំទើបតែបាននិយាយអំពីម្ដាយរបស់ខ្ញុំ។ ខ្ញុំបានប្រាប់នាងអោយអរគុណដល់ព្រះ ពីកូនស្រីរបស់នាង ដែលនៅមានជីវិត ដែលនាងនៅតែអាចអធិស្ឋានអោយបាន ដែលនាងបានទទួលព្រះពរជាច្រើននៅក្នុង
មួយជីវិតផ្ទាល់របស់នាង ដ្បិតសាវកប៉ូលបាននិយាយថា «គ្រប់ការទាំងអស់ ត្រូវតែអរគុណដល់ព្រះ» ទោះ បីជា គាត់មានទុក្ខលំបាកជាច្រើននៅក្នុងព័ន្ធកិច្ចរបស់គាត់ក៏ដោយ។

ចូររាប់ព្រះពរ ទ្រង់ផ្ដល់រាប់មួយម្ដងមួយម្ដង
នោះនឹងនឹកអរឡើង ដោយឃើញព្រះគុណព្រះអង្គ

អំណោយទានដ៏អស្ចារ្យបំផុតដែល ព្រះបានប្រទានដល់យើងគឺនៅក្នុងព្រះរាជបុត្រានៃព្រះ គឺជា ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ សាវកប៉ូលបាននិយាយនូវពាក្យដ៏ធ្ងន់មួយ តែនៅពេលដែលគាត់ពីព្រះគ្រីស្ទ
ពាក្យសំដីរបស់គាត់មិនជួយគាត់ទេ។ អ្វីទាំងអស់ដែលគាត់អាចនិយាយបាន គឺថា «ចូរអរព្រះគុណដល់ព្រះអង្គ ដោយព្រោះ
អំណោយទានទ្រង់ដ៏រកថ្លែងពុំបាន»(កូរិនថូសទី២ ៩:១៥)។

លោក គ្រូគង្វាល វើមប្រែណបានចំណាយពេល១៤ឆ្នាំ នៅក្នុងគុករបស់អ្នកកុម្មុយនីស្ដ នៅក្នុង ប្រទេសរ៉ូម ដោយព្រោះតែការអធិប្បាយពីដំណឹងល្អ។
ការជាប់ឃុំឃាំងនៅក្នុងគុកតែម្នាក់ឯងជាច្រើនខែ ហើយបានរងទុក្ខខាងរូបកាយជាច្រើនឆ្នាំ ទទួលកាវេទនា ទាំងឃ្លាន ហើយរងារ និងថប់បារម្ដជាខ្លាំងដោយ ព្រោះតែការពារព្រះនាម
ហើយទទួលការគំរាមដ៏ឃោឃៅនោះ ត្រូវបានទទួលបានបទពិសោធន៍ដោយ លោក វើមប្រែណ។ តើគាត់បានទទួលបទពិសោធន៍ទាំងអស់នោះ ហើយនៅតែអាចចេញមកក្រៅមកបាន
ហើយគាត់ជាអ្នកគ្រីស្ទានដែលទទួលបានភាពជោគជ័យមួយយ៉ាងម៉េចទៅបាន? គាត់បាននិយាយថា៖

ប្រសិនជាចិត្ដមនុស្សត្រូវបានសំអាតដោយសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវ
គ្រីស្ទ ដ្បិតចិត្ដមនុស្សនោះស្រឡាញ់ទ្រង់ មនុស្សម្នាក់ដែលអាចតស៊ូវនឹង ការធ្វើទារុណកម្មទាំងអស់នោះបាន...លុះត្រាតែអ្នកស្រឡាញ់ព្រះគ្រីស្ទ ដូច ជាម៉ារីបានធ្វើ ដែលនាងបានប្រសូតបានព្រះគ្រីស្ទនៅក្នុងដៃរបស់នាង... បន្ទាប់មក អ្នកអាចតស៊ូនឹងការធ្វើទារុណកម្មបែបដូចនោះបាន (Richard Wurmbrand, Th.D., Tortured for Christ, Living Sacrifice Books, 1998 edition, p. 38)។

ដូច្នោះ សំនួរដែលពិតជា ជាហេតុផលដ៏សំខាន់ពីរឿងនេះ នោះគឺ តើអ្នកស្រឡាញ់ព្រះគ្រីស្ទទេ? ប្រ សិនជាអ្នកស្រឡាញ់ព្រះគ្រីស្ទ អ្នកអាចអរគុណដល់ព្រះសំរាប់ព្រះរាជបុត្រានៃព្រះ សូម្បីតែមាន
សេចក្ដី ទុក្ខលំបាកអ្វីក៏ដោយដែលកើតចំពោះអ្នក។ តែប្រសិនជាអ្នកមិនស្រឡាញ់ព្រះគ្រីស្ទទេ នៅពេលឆាប់ៗនោះ ឬពេលក្រោយមកទៀត ជីវិតរបស់អ្នកនឹងបញ្ហាពីចិត្ដសោកសៅ
ដែលអ្នកនឹងកាត់បន្ថយពីសេចក្ដីសង្ឃឹម របស់អ្នកទាំងអស់។

ខ្ញុំសូមអង្វរអ្នក នៅព្រឹកនេះអោយមករកព្រះយេស៊ូវ ហើយជឿទុកចិត្ដលើទ្រង់ទៅ ហើយនឹងបាន សង្រ្គោះ! នៅក្នុងពិភពលោកនេះ ពិតជាមិនមានទីសង្ឃឹមណា ក្រៅពីព្រះគ្រីស្ទនោះទេ។ ប៉ុន្ដែ
ប្រសិនជា អ្នកស្គាល់ទ្រង់ មិនថាមានបញ្ហាអ្វីកើតឡើងក៏ដោយ អ្នកនឹងអាចនិយាយបាន ដូចជាអ្វីដែលសាវកបាន និយាយនោះ «ចូរអរព្រះគុណដល់
ព្រះអង្គ ដោយព្រោះអំណោយទានទ្រង់ដ៏រកថ្លែងពុំបាន» ការអរព្រះ គុណដ៏ពិត
គឹមកពីក្នុងចិត្ដអ្នកណា ដែលបានទទួលបទពិសោធន៍ពីសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទ ដែល ទ្រង់បានសុគតលើឈើឆ្កាង ដើម្បីសងថ្លៃលោះបានរបស់យើង ហើយទ្រង់បានរស់ពីសុគតឡើងវិញ ដើម្បី
ប្រទានអោយអ្នកមានជីវិត ហើយទីសង្ឃឹម ដែលអាចយកឈ្នះលោកីយនេះបាន។
សូមក្រោកឈរឡើង ហើយច្រៀងលេខ៣នៅក្រដាសចំរៀងរបស់អ្នក។ វាជាបទចំរៀងដែលម្ដាយ របស់ខ្ញុំចូលចិត្ដ។

កាលណាទុក្ខលំបាកសង្កត់ជាខ្លាំងពន់ពេក
   ហើយមើលទៅទាំងអស់ខូតខាតគួរមានសង្វេត
ចូររាប់ព្រះពរ ទ្រង់ផ្ដល់រាប់មួយម្ដងមួយម្ដង
   នោះនឹងនឹកអរឡើង ដោយឃើញព្រះគុណព្រះអង្គ
ចូររាប់ព្រះពរដោយរ៉ាយរ៉ាប់មួយម្ដង
   ចូរររាប់ព្រះពរនឹកពីគុណព្រះអង្គ
ចូររាប់ព្រះពរដោយរ៉ាយរ៉ាប់មួយម្ដង
   ចូររាប់ព្រះពរក្រាស់ក្រៃជាគុណនៃព្រះអង្គ
តើដែលមានធ្ងន់ទ្រូងដោយកង្វល់ហូសប្រមាណ
   តើបន្ទុកសង់កត់លើអ្នកមិនចេះក្សាន្ដ
ចូររាប់ព្រះពរ ទ្រង់ផ្ដល់រាប់មួយម្ដងមួយម្ដង
   នោះនឹងនឹកអរឡើង ដោយឃើញព្រះគុណព្រះអង្គ
ចូររាប់ព្រះពរដោយរ៉ាយរ៉ាប់មួយម្ដង
   ចូរររាប់ព្រះពរនឹកពីគុណព្រះអង្គ
ចូររាប់ព្រះពរដោយរ៉ាយរ៉ាប់មួយម្ដង
   ចូររាប់ព្រះពរក្រាស់ក្រៃជាគុណនៃព្រះអង្គ

កាលណាចង់ឈ្នានីសនឹងមនុស្សមានទ្រព្យសន្ធឹក
   នោះត្រូវនឹកពីទ្រព្យព្រះអង្គដ៏ច្រើនពន្លឹក
ចូររាប់ព្រះពរទ្រង់ផ្ដល់ដែលប្រាក់
   ទិញមិនបាន នឹងរង្វាន់ព្រះអង្គប្រទាននៅបរមស្ថាន
ចូររាប់ព្រះពរដោយរ៉ាយរ៉ាប់មួយម្ដង
   ចូរររាប់ព្រះពរនឹកពីគុណព្រះអង្គ
ចូររាប់ព្រះពរដោយរ៉ាយរ៉ាប់មួយម្ដង
   ចូររាប់ព្រះពរក្រាស់ក្រៃជាគុណនៃព្រះអង្គ

ដូច្នោះក្នុងគ្រប់ការចំទាស់ទោះតូចឬធំ
   នោះមិនត្រូវស្រយុតចិត្ដឬកើតភ័យបារម្ដ
ចូររាប់ព្រះពរទ្រង់ផ្ដលនោះទេវតា
   នឹងស្ដាប់ ហើយគាំពារដំណើរទៅត្រើយជាដរាប
ចូររាប់ព្រះពរដោយរ៉ាយរ៉ាប់មួយម្ដង
   ចូរររាប់ព្រះពរនឹកពីគុណព្រះអង្គ
ចូររាប់ព្រះពរដោយរ៉ាយរ៉ាប់មួយម្ដង
   ចូររាប់ព្រះពរក្រាស់ក្រៃជាគុណនៃព្រះអង្គ
(«ចូររាប់ព្រះពរទ្រង់ផ្ដល់» ដោយ Johnson Oatman, Jr., 1856-1926)។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Dr. Kreighton L. Chan៖ កូល៉ូស ៣:១២-១៥
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ទ្រង់ស្មោះត្រង់យ៉ាងក្រៃលែង» (ដោយ Thomas O. Chisholm, 1866-1960)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

មនុស្សដែលបានភ្លេចអរគុណ
សេចក្ដីអធិប្បាយនៅថ្ងៃបុណ្យអរព្រះគុណដល់ព្រះ

(សេចក្ដីអធិប្បាយនៅទំព័រ៦៥ នៃកណ្ឌគម្ពីរលោកុប្បតិ្ដ)

ដោយ Dr. R. L. Hymers, Jr.

«ចំណែកនាយពិសេសថ្វាយពែង គាត់ភ្លេចឈឹងមិនបាននឹកចាំយ៉ូសែបសោះ»។
(លោកុប្បត្ដិ ៤០:២៣)។

(ធីម៉ូថេទី២ ៣:១-២)

១. ទីមួយ មានកូនជាច្រើនដែលមិនចេះដឹងគុណដល់ឪពុកម្ដាយរបស់គេ។ និក្ខមនំ ២០:១២;
ចោទិយកថា ៥:១៦; ម៉ាថាយ ១៥:៤; ១៩:១៩; ម៉ាកុស ៧:១០; ១០:១៩; លូកា១៨:២០;
អេភេសូរ ៦:២។

២. ទីពីរ មានមនុស្សជាច្រើនមិនចេះអរគុណដល់ចិត្ដសំឡាញ់ ហើយនឹងអ្នកជួយពួកគេ។
លូកា ១៧:១៧-១៨; រ៉ូម ១:២១-២២។

៣.ទីបី មានមនុស្សជាច្រើនមិនចេះអរគុណដល់ព្រះ។ រ៉ូម១:២១; ថែស្សាឡូនិចទី១ ៥:១៨;
កូរិនថូសទី២ ៩:១៥។