Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




មូលហេតុដែលយើងគួរតែតម

WHY WE FAST
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់ពេលល្ងាច ខែតុលា ៧, ២០១២
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, October 7, 2012


សូមបើកទៅគម្ពីរអេសាយនៅជំពូក ៥៨:៦ ជាមួយខ្ញុំ។ សូមក្រោកឈរឡើងទាំងអស់គ្នា ដើម្បី
អានព្រះបន្ទូលរបស់ព្រះ។

« តើមិនមែនជាការតមអត់យ៉ាងនេះវិញ ដែលអញពេញចិត្តទេឬអី គឺឲ្យដោះ
ច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចង
គេ ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ ព្រមទាំងបំបាក់
គ្រប់ទាំងនឹមផង» (អេសាយ ៥៨:៦)។

អ្នកអាចអង្គុយចុះបាន

មនុស្សនៅថ្ងៃនោះបានតមអាហារ ដោយមិនហូបអ្វីសោះនៅពេលនោះ។ នៅក្នុងអត្ថបទគម្ពីរនៅ
ពេលមុននេះ ព្រះបានប្រាប់ដល់ហោរាអេសាយ ថាហេតុអ្វីបានជា ទ្រង់បដិសេធពីការតមអាហាររបស់គេ។
ការតមអាហារសំរាប់ខ្លួនឯង នោះព្រះបដិសេធមិនស្ដាប់ទេ។ ព្រះគម្ពីរបានផ្ដល់នូវឧទាហរហ៍ដ៏ល្អៗជា ច្រើន
ពីមនុស្សដែលបានតមអាហារ។ តែនៅពេលនេះ ពួកគេបានតមសំរាប់គោលបំណងខុសឆ្គង។ វាជា
ការតមបែបខាងក្រៅមួយ នៃសាសនាសំរាប់ពួកគេ។ ពួកគេបានឈ្លោះប្រកែកគ្នា ហើយបានបានច្បាំងគ្នា
នៅខណៈពេលដែលគេបានតមនោះ។ ពួកគេបានធ្វេសប្រហែសពីចិត្ដសប្បុរស និងសេចក្ដីស្រឡាញ់ចំពោះ
អ្នកដទៃ។ សាសនាគេជាការសំដែងតែសំបកក្រៅ ហើយជាការធ្វើដោយមិនអស់ពិចិត្ដនោះទេ ពួកគេបាន
តម តែពួកគេបានធ្វើវាដូចជាទំលាប់មួយ។ ពួកគេមិនដែលគិតអំពីអ្វីដែលធ្វើអោយព្រះសព្វព្រះហឬទ័យ
នៅពេលដែលពួកគេតមនោះទេ។

ព្រះអម្ចាស់យេស៊ូវគ្រីស្ទបានកាត់ទោសដល់ការតមបែបនេះ។ ព្រះមានបន្ទូលថា៖

« កាលណាអ្នករាល់គ្នាតមអាហារ នោះកុំឲ្យធ្វើទឹកមុខក្រៀម ដូចជាមនុស្សមានពុត
ឡើយ ដ្បិតគេក្លែងទឹកមុខស្រងូត ឲ្យមនុស្សលោកឃើញថាគេតម ខ្ញុំប្រាប់
អ្នករាល់គ្នាជាប្រាកដថា គេបានរង្វាន់គេហើយ»(ម៉ាថាយ ៦:១៦)។

រង្វាន់របស់គេ គឺបានអោយមនុស្សផ្សេងទៀត ដើម្បីបង្ហាញដល់អ្នកដទៃថា តើពួកគេល្អយ៉ាងណាទៅ។ ពួក
គេមិនទទួលបានអ្វីសោះពីព្រះ នៅពេលដែលគេតម។ ពួកគេបានសំដែងអត្តចារិក ដើម្បីអោយមនុស្សគិត ថា
ពួកគេជាអ្នកកាន់សាសនា។

តែសូមកត់សំគាល់ថា ព្រះគ្រីស្ទមិនបន្ទោសនូវការតមទាំងអស់នោះទេ។ ទ្រង់មានបន្ទូលទៅកាន់
សាវករបស់ទ្រង់ថា «នៅពេលណាដែលអ្នកតម កុំអោយធ្វើដូចជាមនុស្សពុត...» ព្រះយេស៊ូវទ្រង់មាន
បន្ទូលម្ដងទៀតថា ៖

« តែអ្នក កាលណាតម នោះចូរឲ្យលាបគ្រឿងក្រអូបនៅលើក្បាល ហើយលប់មុខចេញ ដើម្បីកុំឲ្យមនុស្សលោកឃើញថាអ្នកតមឡើយ គឺឲ្យព្រះវរបិតា
នៃអ្នក ដែលគង់នៅទីលាក់កំបាំង បានឃើញវិញ នោះព្រះវរបិតានៃអ្នក ដែលទ្រង់ទតឃើញនៅទីលាក់កំបាំង ទ្រង់នឹងប្រទានរង្វាន់ដល់អ្នក នៅទីប្រចក្សច្បាស់។» (ម៉ាថាយ ៦:១៧-១៨)។

ព្រះគ្រីស្ទមិនបានបន្ទោសដល់ការតមទាំងអស់ទេ។ តែទ្រង់បានមានបន្ទូលប្រាប់យើងពីររៀបក្នុងការតម «
គឺពេលណាដែលអ្នកតម» ឬ «កាលណាតម»។ គ្រីស្ទបរិស័ទ្ធពិតប្រាកដមានការទំនាក់ទំនងដោយផ្ទាល់
ជាមួយ និងព្រះគ្រីស្ទ។ ការតមដ៏ពិតគួរតែ តមដោយខ្លួនឯងផ្ទាល់ និងតមដោយឯកជនផងដែរ។ អ្នកម្នាក់ ដែលតម មិនគួរតែនិយាយប្រាប់គេដោយអំនួតថា ពួកគេកំពុងតម! ជាសំណាងអភ័ព្វ មានសមាជិកក្នងក្រុ
មជំនុំជាច្រើននៅប្រទេសអាមេរិច បានធ្វើវាតិចណាស់ នៅ សនៅពេលដែលគេតម។ ខ្ញុំធ្លាប់ជាសមាជិកនៅ
ក្រុមជំនុំសៅថើន បាទីស្ទ អស់រយះពេល៦ឆ្នាំ ដោយមិន ដែលធ្លាប់បានលឺពាក្យមួយមាត់អំពីការតមទេ។
វាដូចជាការបរិហារថ្មីមួយសំរាប់ខ្ញុំ នៅពេលដែលខ្ញុំចូលរួម ក្រុមជំនុំបាទីស្ទចិន ហើយបានលឺពីការតម
ជាលើកដំបូងបង្អស់នៅក្នុងជីវិតរបស់ខ្ញុំ។ គ្រូគង្វាលនៅក្រុមជំនុំ ចិនរបស់ខ្ញុំ លោក ធីម៉ូថេ លីន
បានអធិប្បាយអំពីការតមជាញឹកញាប់។ ហើយមានមនុស្សខ្លះបានតម ហើយអធិស្ឋាន នៅពេលនោះព្រះ
បានប្រទានអោយមានការរស់ឡើងវិញដ៏ធំអស្ចារ្យមួយ។ នៅពេលក្រោយមកទៀត ខ្ញុំបានរៀនថា ការតម
និងការអធិស្ឋានជាការសាមញ្ញណាស់នៅក្នុងក្រុមជំនុំជាច្រើននៅប្រទេសចិន។ ខ្ញុំជឿថា នេះហើយជាហេតុ
ផលមួយដ៏សំខាន់ ដែលព្រះបានប្រទានអោយមានការរស់ឡើងវិញដ៏អស្ចារ្យមួយសំរាប់ប្រជាជនចិននៅក្នុង
ក្រុមជំនុំ នៅក្នុងសាធារណៈរដ្ឋចិន។ មានមនុស្សរាប់លាននាក់កំពុងតែក្លាយជាគ្រីស្ទាននៅក្នុងប្រទេសចិន
សព្វថ្ងៃនេះ តាមអ្វីដែលយើងបានដឹង។ ខ្ញុំជឿថា ការរស់ឡើងវិញដ៏ធំអស្ចារ្យនោះ គឺពួកគេកំពុងតែមានបទ
ពិសោទពីការឆ្លើយតមរបស់ព្រះ ដោយព្រោះគេបានអធិស្ឋាន ហើយនៅពេលដែលគេតម។ លោក ហូនសា ន់
ថេលឡឺ ដែលជាបេសក្ខជន ដ៏អស្ចារ្យមុនដំបូងគេបង្អស់ ក្នុងប្រទេសចិន បាននិបានយាយថា៖

      នៅក្នុងសែនស៊ី ខ្ញុំបានឃើញអ្នកគ្រីស្ទានជនជាតិចិនជាច្រើន នាក់ ដែលធ្លាប់បានចំណាយពេលដើម្បីតម ហើយអធិស្ឋាន។ ពួកគេបានទទួល
ស្គាល់ពី ការតមអាហារនេះ ដ្បិតមានមនុស្សជាច្រើនមិនចូលចិត្ដវា ដែលវា ទាមទារសេចក្ដីជំនឿ ដ្បិតវាធ្វើអោយយើងមានអារម្មណ៍ថាខ្សោយ ហើយ មានអារម្មណ៍ថាចង់ឈឺ ហើយវាពិតជាធ្វើអោយយើងបានរៀបចំយ៉ាងល្អ នៃព្រះគុណរបស់ព្រះ។

សេចក្ដីអធិស្ឋានរបស់អ្នកធ្វើសឹក អន់ន្រេ មូរេ បានមានប្រសាសន៍ថា

      ការតមអាហារវាជួយបង្ហាញយ៉ាងច្បាស់ ហើយជួយបញ្ជាក់ពីការសំរេចចិត្ដ ដែលយើងរៀបចំទុកជាស្រេច ដើម្បីថ្វាយនូវអ្វីទាំងអស់ រួមទាំងខ្លួនរបស់ យើង ដើម្បីអោយយើងបានសំរេចបាន នូវអ្វីដែលយើងស្វែងរកពីនគររបស់ ព្រះនៅស្ថានសួគ៌។

លោក ឡូសើរ ខ៉ាវីន និងលោក ណោស៍ បានតមជាញឹកញាប់។ គ្រូគង្វាលទាំងអស់ នៅក្រុមជំនុំម៉ាតូដីស
នៅដើមដំបូង គឺត្រូវទាមទារអោយតមរយះពេលពីរថ្ងៃ ក្នុងសប្ដាហ៍នីមួយៗ។ លោក ជ៉ោន បូនយ៉ាន ដែល
ជាជីដូនជីតាខាងក្រុមជំនុំបាទីស្ទរបស់យើង បានតមជាញឹកញាប់ មុនពេលដែលគាត់អធិប្បាយ។ លោក
ដាវីឌ ប្រេណឺដែលជាបេសក្ខជននៅដើមដំបូងទៅកាន់ប្រទេសឥណ្ឌាអាមេរិចកាំង បានមានប្រសាសន៍ថា៖

ខ្ញុំបានរៀបចំថ្ងៃនេះ សំរាប់ការតម និងការអធិស្ឋានដោយសំងាត់...នៅក្នុង
ទស្សនៈនៃការអធិប្បាយពីដំណឹងល្អ។

លោក ប្រេណឺបានឃើញការរស់ឡើងវិញដ៏អស្ចារ្យមួយនៅក្នុងចំណោមប្រជាជនឥណ្ឌា នៅពេលដែលគាត់
បានអធិប្បាយ។ ខ្ញុំបានឃើញផ្ទាល់ភ្នែកខ្ញុំចំនួនបីដង ពីការអស្ចារ្យ ដែលព្រះវិញ្ញាណរបស់ព្រះបានចាក់នៅ
ក្នុងការរស់ ឡើងវិញ។ ទាំងពីរនោះជាការរស់ឡើងវិញដ៏អស្ចារ្យ ដែលបានកើតឡើងក្នុងអំឡុងពេលដែល
យើងតម ហើយអធិស្ឋាន។ ការភ្ញាក់អោយដឹងខ្លួនដ៏អស្ចារ្យមុនដំបូងគឺកើតឡើងតាមរបៀបនេះ។ លោក ជ៉ោន
វេសឡ្លេ ជាអ្នកដឹកនាំម្នាក់ដ៏អស្ចារ្យ នៅក្នុងការរស់ឡើងវិញនោះ គាត់មានប្រសាសន៍ថា៖

តើអ្នកបានកំណត់ថ្ងៃខ្លះ ដើម្បីតម ហើយអធិស្ឋានទេ? ខ្យល់ព្យុះនៃព្រះគុណ
នៅបល្ល័ង្ករបស់ព្រះ និងបាននៅឋិតនៅក្នុងពេលដែលយើងអធិស្ឋាន ហើយ តមនោះ ហើយការអាណិតអាសូរនឹងចុះមក។

លោក វែសឡ្លេខ្លួនលោកផ្ទាល់បានតមចំនួនពីរថ្ងៃជារៀងរាល់សប្ដាហ៍ អស់រយះពេលជាច្រើនឆ្នាំ នៅអំឡុង
ពេលដែលមានការរស់ឡើងវិញនោះ។

ឥឡូវនេះ យើងកំពុងតែរស់នៅក្នុងស្ថានភាពដ៏ហួតហែងក្នុងក្រុមជំនុំនៅប្រទេសអាមរិកាំង ហើយ
និងពិភពលោកភាពខាងលិច។ ក្រុមជំនុំរបស់យើងកំពុងតែទទួលបរាជ័យ មានមនុស្សរាប់លាននាក់កំពុង
តែចាកចេញពីក្រុមជំនុំ។ មានមនុស្សជាច្រើននាក់កំពុងតែបែរត្រលប់ទៅជឿសាសនាពុទ្ធ ត្រលប់ទៅជឿ
លើការតាំងសម្មាធិវិញ ហើយបនិងមានគំនិតផ្សេងៗទៀត។ នៅក្នុងការថ្លែងសន្ទកថានៅពិធីសម្ពោធរបស់
លោក បារ៉ាក់អុបាមា នៅរយះពេល៣ឆ្នាំកន្លះកន្លងមកហើយ លោក បារ៉ាក់អុបាមាបាននិយាយថា ប្រទេស
អាមេរិកគ្រឹស្ទសាសនាមិនមែនជាសាសនាជាតិទៀតឡើយ។ គ្រប់ទាំងទីសំគាល់ទាំងអស់ហាក់ដូចជាបង្ហា
ញថា គាត់បានមានប្រសាសន៍ត្រូវ។

តើរឿងនេះកើតឡើងយ៉ាងម៉េចទៅ? ការដែលធំបំផុតនោះ គឺវាកើតឡើង ដោយសារតែភាពដូច
លោកីយ៍របស់គ្រូគង្វាលជនជាតិអាមេរិកកាំងជាច្រើន។ ពួកគេបាននាំយកតន្រ្ដីដែលឆ្កួតៗមកក្នុងក្រុមជំនុំ
ពួកគេបានអធិប្បាយខគម្ពីរម្ដងខឥតចប់ចុងចប់ដើម «អធិប្បាយដូចជានិទានរឿង» មិនមែនជាសេចក្ដី
អធិប្បាយពិតប្រាកដ ហើយមិនដូចជាគ្រូគង្វាលដ៏អស្ចារ្យជាច្រើននាក់នៅពេលអតីតកាលសោះ។ មាន
ក្រុមជំនុំជាច្រើន ពួកគេបិទកម្មវិធីថ្វាយបង្គំព្រះនៅថ្ងៃអាទិត្យពេលល្ងាច។ ហើយមានមនុស្សជាច្រើនបាន
បោះបង់ចោលការជួបជុំគ្នាដើម្បីអធិស្ឋាន បានបែរចេញពីកម្មវិធីនៅពាក់កណ្ដាលអាទិត្យ ដោយមិនប្រើ
ព្រះគម្ពីរ «អធិប្បាយដូចជានិទានរឿង»។ ហើយការជួបជុំគ្នាដើម្បីអធិស្ឋាននៅពេលមុនគឺស្ទើរតែសាបសូន្យ
អស់ទៅ។ ពួកគេអនុញ្ញាតអោយមនុស្សស្លៀកពាក់ខោអាវដូចជាទៅឆ្នេរសមុទ្រ មកក្រុមជំនុំ។ ពួកគេលេង
ស្គរ ហើយលេងតន្រ្ដីញាក់ៗ ព្រមទាំងរាំផងដែរ ហើយមានមនុស្សជាច្រើនហៅថា កម្មវិធីថ្វាយបង្គំព្រះ។
ហើយជាងនេះទៅទៀត មានគ្រូគង្វាលជាច្រើនមិនដឹងពីរបៀបដឹងនាំមនុស្សទៅក្នុងការផ្លាស់ប្ដូរដ៏ពិត។ វិធី
តែមួយគត់ ដែលពួកគេអាចធ្វើអោយមនុស្សមកក្រុមជំនុំរបស់គេបាន គឺតាមការបញ្ចុះបញ្ជូលមនុស្ស អោយ
ចាកចេញពីក្រុមជំនុំផ្សេងទៀត ហើយមកចូលរួមជាមួយពួកគេ។ វិធីតែមួយគត់ ដែលពួកគេដឹងពីររបៀប
ដើម្បីអោយមនុស្សមកក្រុមជំនុំរបស់ពួកគេនោះ គឺជា «ការលួចចៀម» ពីក្រុមជំនុំផ្សេងៗទៀត។

លោក ថូសឺដែលត្រូវបានគេហៅថា «ព្យាការីនៅសតវត្សទី២០ម្នាក់» នៅក្នុងឆាកជីវិតដែលគាត់
រស់នៅដោយផ្ទាល់។ អ្វីដែលលោក ថូសឺបានមានប្រសាសន៍វាគឺពិត លោក បាននិយាយថា៖

      គំនិតរបស់អ្នកជឿលើសាសនា គឺគេមានភាពអៀនខ្មាស់ ហើយខ្វះ
សេចក្ដីក្លាហាន នៅសព្វថ្ងៃនេះគេជាគ្រីស្ទានដែលទន់ខ្សោយ គេមិនមាន
គំនិតរបស់គេមិនរីកចំរើន គេមិនមានគំនិតវែងឆ្ងាយ គេធ្វើការដដែលៗ
ហើយពួកគេពិតជាធុញជាខ្លាំងណាស់។ ការធ្វើដំណើរបែបនេះ គឺគេធ្វើដូច
សេចក្ដីជំនឿរបស់ឪពុកយើងណាស់...យើងត្រូវបញ្ចុកគេ(ម្ហូបអាហារដែល
គ្មានរសជាតិរបស់កូនក្មេងនេះ) អាហារដែលសាបនេះ ដែលផ្ដល់ដលក្មេង
ជំទង់របស់យើង ហើយគេថា គេធ្វើវាអោយមានរស់ជាតិឡើង គេធ្វើអោយ
ក្មេងៗសប្បាយដោយអោយក្មេងៗលេងរបស់ក្នុងលោកីយ។ គេថាវាងាយ
ស្រួលជាងបើធ្វើអោយក្មេងសប្បាយ ជាងការប្រៀនប្រដៅ គេថាវាងាយ
ស្រួលជាង អោយរស់ជាតិក្មេងនៅកន្លែងសាធារណះ ជាគិតពីគេម្នាក់ៗ ដូច
នេះមានអ្នកដឹងនាំខាងការផ្សាយដំណឹងល្អជាច្រើននាក់ បានធ្វើអោយគំនិត
របស់គេមិនលូតលាស់ នៅពេលដែលគេរក្សាម្រាមដៃរបស់គេ តាមការប្រតិ
បត្ដិតាមអ្វីដែលមិនពិត ដើម្បីធ្វើអោយវ៉ូងមនុស្សចាប់អារម្មណ៍ (A. W.
Tozer, D.D., “We Need Sanctified Thinkers,” The Set of the
Sail, Christian Publications, 1986, pp. 67, 68)។

ដើម្បីអោយមានការរស់ឡើងវិញមកក្នុងក្រុមជំនុំយើង យើងត្រូវតែធ្វើរឿងខ្លះអោយប្រសើរជាង អ្វី
ទាំងនេះដែលគ្រូគង្វាលអធិប្បាយដល់សមាជិកគេ ដូចជានិទានរឿងនោះ គេអធិប្បាយដោយមានគំនិត
ផ្ដេសផ្ដាស់ ដែលបានជ្រើសរើសពីការអធិប្បាយបែបសម័យទំនើប ពីអ្នកនិពន្ធខាងសហសម័យមួយចំនួន។
យើងត្រូវតែធ្វើរឿងខ្លះអោយប្រសើរជាង «គ្រីស្ទសាសនាដ៏ខ្សោយរបស់ពួកគេ» ដែលមិនអាចទាក់ទាក់
មនុស្សក្មេងៗនៅក្នុងលោកីយ ដើម្បីអោយក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទបាននោះ!

ដ្បិត នៅពេលណាដែលយើងសួរសំនួរនោះមកខ្លួនយើងផ្ទាល់ យើងតែងតែឆ្លល់ ពីរបៀបដែល
យើងអាចយកឈ្នះចិត្តមនុស្សក្មេងៗដែលវង្វេងពីលោកីយបាន។ បន្ទាប់ពីមានការយកចិត្ដទុកដាក់យ៉ាង
ខ្លាំងពីព្រលឹងមនុស្ស ហើយនិងការអធិស្ឋាន ខ្ញុំបានដឹងច្បាស់ហើយថា គ្មានអ្វីដែលយើងអាចធ្វើបានសោះ
ដើម្បីាយកឈ្នះចិត្ដមនុស្សក្មេងៗ ពីលោកីយមក ដោយមិនមានការប៉ះពាល់ចិត្ដដល់មនុស្សទាំងនោះដោយ
ព្រះទ្រង់ផ្ទាល់។ ព្រះទ្រង់មានបន្ទូលទៅកាន់ហោរាសាការីថា៖

« មិនមែនដោយឥទ្ធិឫទ្ធិ ឬដោយអំណាចទេ គឺដោយសារវិញ្ញាណរបស់អញវិញ»(សាការី ៤:៦)។

វិធីតែមួយគត់ដែលអាចយកឈ្នះចិត្ដមនុស្សក្មេងៗ ដើម្បីមកជឿលើព្រះគ្រីស្ទបាន ហើយដើម្បីនាំគេមកក្នុង
ក្រុមជំនុំយើងគឺ «គឺដោយសារព្រះវិញ្ញាណរបស់ព្រះ ដែលមានបន្ទូលដល់ពួកអ្នកបំរើទ្រង់»។

កូនសិស្សរបស់ទ្រង់ជាច្រើននាក់បានឃើញអ្នកដឹងនាំក្មេងៗ ដែលមានបានដើរឆ្ងាយពីព្រះគ្រីស្ទ
ហើយគេត្រលប់ទៅជីវិតដែលពោរពេញទៅដោយភាពអាត្មានិយម និងពេញដោយអំពើបាបរបស់គេវិញ។
កូនសិស្សរបស់ទ្រង់បានសួរព្រះគ្រីស្ទថា «តើអ្នកណាដែលអាចធ្វើឲ្យបានសង្រ្គោះ?»

« ព្រះយេស៊ូវទ្រង់ទតទៅគេ មានព្រះបន្ទូលថា ការនោះមនុស្សលោកធ្វើ
ពុំកើតទេ តែព្រះទ្រង់ធ្វើកើត ដ្បិតព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់បាន»
(ម៉ាកុស១០:២៦,២៧)។

នោះជាអ្វីដែលអ្នកមាន! មនុស្សតែងតែនិយាយថា វាមិនអាចទៅរួច ដើម្បីអោយអ្នកដឹងនាំក្មេង ដែលមាន
អោយគេប្រែចិត្ដនោះ ឬក៏មនុស្សក្មេងៗផ្សេងៗទៀត! «ជាមួយមនុស្សវាមិនអាចទៅរួចនោះទេ» គ្មានកម្មវិធី
ណាដែលអាចធ្វើវាបានទេ! គ្មានសេចក្ដីអធិប្បាយដ៏ឆ្លាតណាអាចធ្វើវាបានទេ! គ្មានប្រភេទនៃការកំសាន្ដ
ណាមួយអាចធ្វើបានទេ! «តើអ្នកណាដែលអាចធ្វើឲ្យបានសង្រ្គោះ?» ទេ ទេ! ទ្រង់មានបន្ទូលថា «វាមិន
អាចទៅរួចបានទេ» មានតែព្រះតែមួយគត់ដែលអាចធ្វើវាបាន! «ជាមួយមនុស្ស វាមិនអាចទៅរួច
នោះទេ តែមិនមែនជាមួយព្រះទេ»។

« មិនមែនដោយឥទ្ធិឫទ្ធិ ឬដោយអំណាចទេ គឺដោយសារវិញ្ញាណរបស់អញ វិញ»(សាការី ៤:៦)។

មានតែព្រះតែមួយគត់ដែលអាចធ្វើអោយមនុស្សក្មេងម្នាក់ អាចដឹងពីជីវិតដែលពេញដោយភាព
ទទេរបស់គេ ហើយធ្វើអោយគេដឹងពីភាពអស់សង្ឃឹមរបស់គេនៅលោកីយនេះ! មានតែព្រះមួយគត់ដែល
អាចធ្វើអោយមនុស្សក្មេងម្នាក់ អាចមានអារម្មណ៍ចង់ចូលរួមកម្មវិធីថ្វាយបង្គំព្រះនៅក្នុងក្រុមជំនុំជារៀងរាល់
ថ្ងៃអាទិត្យបាន! មានតែព្រះមួយគត់ដែលធ្វើអោយគេលែងទុកចិត្ដលើខ្លួនឯង! មានតែព្រះមួយគត់ដែល
អាចប៉ះពាល់អំពើបាបរបស់គេ! មានតែព្រះមួយគត់ដែលអាចនាំពួកគេមករកព្រះគ្រីស្ទ សំរាប់សេចក្ដីសុច រិត
ដោយព្រះលោហិតរបស់ទ្រង់! មានតែអំណាចព្រះចេស្ដារបស់ព្រះទេ ដែលអាចនាំពួកគេមករកព្រះ
រាជបុត្រារបស់ទ្រង់ ហើយអាចធ្វើអោយពួកគេរស់នៅក្នុងអំណាចរបស់ទ្រង់!

ប៉ុន្ដែ តើយើងអាចមានអំណាចរបស់ព្រះមកគង់ក្នុងយើងបានយ៉ាងម៉េចទៅ? នោះនាំអោយយើង
បែរទៅមើលមេរៀនរបស់យើងម្ដងទៀត

« តើមិនមែនជាការតមអត់យ៉ាងនេះវិញ ដែលអញពេញចិត្តទេឬអី គឺឲ្យដោះច្រវាក់
ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចងគេ
ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ ព្រមទាំងបំបាក់គ្រប់
ទាំងនឹមផង»(អេសាយ ៥៨:៦)។

នេះហើយជាអ្វីដែលព្រះបានប្រាប់យើង ពីមូលហេតុដែលយើងគួរតែតម

១.  ដើម្បីឲ្យដោះច្រវាក់នៃអំពើអាក្រក់ចេញ
២.  ដើម្បីស្រាយចំណងដ៏ធ្ងន់
៣.  ដើម្បីឲ្យរួចចេញពីការសង្កត់សង្កិន ហើយព្រមទាំងបំបាក់គ្រប់ទាំងនឹមផង។

បើសិនជាមានអ្នកណាម្នាក់ដែលនៅជាមួយយើងនៅព្រឹកនេះ ហើយមិនទាន់បានកើតជាថ្មីម្ដងទៀត
ខ្ញុំចង់អោយអ្នកដឹងថា មានមនុស្សក្មេងៗច្រើនណាស់នៅទីនេះ ដែលបានតមសំរាប់អ្នកកាលពីម្សិលមិញ។
យើងនឹងមិនប្រកាសប្រាប់ឈ្មោះរបស់ពួកគេទេ។ តែពួកគេភាគច្រើនបានតម ហើយអធិស្ឋានសំរាប់អ្នក
ដោយសំងាត់។ ពួកគេមិនបានហូបអាហារអស់ពេញមួយថ្ងៃ មិនបានហូបរហូតដល់យើងបានមកពីក្រុម
ជំនុំកាលពីយប់មិញ ហើយយើងហូបអាហាជាមួយគ្នា។ ហេតុអ្វីបានជាគេបានតម ហើយអធិស្ឋានសំរាប់
អ្នក? ពួកគេបានធ្វើវា ដោយសារតែពួកគេខ្វល់ខ្វាយអំពីអ្នក។ ពួកគេចង់អោយអ្នករួចចេញពីច្រវាក់នៃអំពើ
បាប។ ពួកគេចង់ឲ្យអ្នកបានស្រាយចំណងដែលអ្នកចងដោយអំពើអាក្រក់ ហើយចង់អោយអ្នកបានរួចផុត
ពីការគាប់សង្កត់របស់ អារក្សសាតាំង។ ពួកគេបានតម ហើយអធិស្ឋានពេញមួយថ្ងៃកាលពីម្សិលមិញ
ដើម្បីអធិស្ឋានអោយព្រះ នាំអ្នកចេញពីអំពើបាប ហើយនាំអ្នកទៅក្នុងការប្រកបគ្នាដ៏អស្ចារ្យបំផុតក្នុងក្រុម
ជំនុំរបស់យើងហើយអធិស្ឋានអោយព្រះទ្រង់នាំអ្នកមករកព្រះគ្រីស្ទ ដើម្បីអោយទ្រង់លាងសំអាតអំពើបាប
អ្នក ដោយព្រះលោហិតដ៏បរិសុទ្ធរបស់ទ្រង់។ លោក អែលមើ ថោន នៅសាកលវិទ្យាល័យ លីបីថីបានមាន
ប្រសាសន៍ថា៖

      នៅពេលណាដែលអ្នកតម ហើយអធិស្ឋាន អ្នកអាចសុំអោយព្រះ បើក បង្អូចនៃស្ថានសួគ៌ ហើយចាក់ព្រះទៅលើមនុស្សផ្សេងៗ...ដ្បិតអ្នកអាចនិយា យពីទ្វារនៃនគរស្ថានសួគ៌បាន ព្រះទ្រង់នឹងប៉ះពាល់ចិត្ដមនុស្សដែលបាត់បង់ ក្នុងអំពើបាប ហើយទ្រង់នឹងនាំគេមកកាន់ព្រះយេស៊ូវគ្រីស្ទ (Elmer L. Towns, D.Min., The Beginner’s Guide to Fasting, Regal, 2001, p. 124)

ភាគច្រើននៃសមាជិករបស់យើងបានតម ហើយអធិស្ឋា្ននសំរាប់អ្នកកាលពីម្សិលមិញ។ ពួកគេសុំ
អោយព្រះទ្រង់បើកភ្នែកចិត្ដរបស់អ្នក ដើម្បីអោយអ្នកឃើញជីវិតដែលគ្មានន័យ ដោយគ្មានព្រះគ្រីស្ទក្នុងខ្លួន
ពួកគេបានសុំព្រះបំភ្លឺចិត្ដរបស់អ្នក ដូច្នោះអ្នកអាចដឹងខ្លួនពីអំពើបាប ហើយអ្នកដឹងថាអ្នកត្រូវការព្រះគ្រីស្ទ ។
ពួកគេអធិស្ឋានសុំអោយព្រះបង្ហាញអ្នកឲ្យដឹងថា ព្រះគ្រីស្ទបានសុគតលើឈើឆ្កាងដើម្បីសងថ្លៃលោះ
បាបរបស់អ្នក ហើយទ្រង់បានបង្ហូរព្រះលោហិតដ៏បរិសុទ្ធរបស់ទ្រង់ ដើម្បីលាងសំអាតអំពើបាបរបស់អ្នក
ទាំងអស់ចេញ។ ពួកគេបានអធិស្ឋានអោយអ្នកថា ព្រះនឹងបង្ហាញអោយអ្នកឃើញព្រះភ័ក្រ្ដរបស់ទ្រង់នៅ
ស្ថានសួគ៌ នៅតាមមុខតំណែងផ្សេងៗគ្នា។ ពួកគេបានតម ហើយអធិស្ឋាន ដើម្បីអធិស្ឋានអោយព្រះនាំអ្នក
មកក្នុងក្រុមជំនុំយើង ហើយនាំអ្នកទៅរកព្រះគ្រីស្ទ ដូច្នោះអ្នកអាចប្រែចិត្ដបាន ហើយអ្នកមានជីវិតដ៏នៅ
អស់កល្បជានិច្ចនៅក្នុងទ្រង់។ បទចំរៀងដ៏ចាស់នោះ លោក ហ្គឺហ្វីតបានច្រៀងមុនសេចក្ដីអធិប្បាយនេះ
បានបង្ហាញពីការអធិស្ឋានសំរាប់អ្នក។

ខ្ញុំមានព្រះអង្គទ្រង់សង្គ្រោះ ឲ្យរួចចាកបាប
   ហើយទ្រង់ស្រឡាញ់ខ្ញុំ ទោះបីមិត្ដសុទ្ធតែប្រាស
ទ្រង់ថែរក្សាខ្ញុំដោយព្រះទ័យស្រទន់ដរាប
   ឱខ្ញុំចង់ឲ្យអ្នកបានស្គាល់ព្រះនៃខ្ញុំណាស់
ខ្ញុំអធិស្ឋានឲ្យអ្នក ខ្ញុំទូលសូមដល់ព្រះអង្គ
   ខ្ញុំអធិស្ឋានឲ្យអ្នកបានស្គាល់ព្រះអង្គផង។

បើសិនជាអ្នកកំពុងតែអធិស្ឋានអោយមិត្ដភក្រ្ដរបស់យើង ដែលមិនទាន់បានសង្រ្គោះ សូមច្រៀងកន្លែងបន្ទរ
នោះដើម្បីពួកគេ!

ខ្ញុំអធិស្ឋានឲ្យអ្នក ខ្ញុំទូលសូមដល់ព្រះអង្គ
   ខ្ញុំអធិស្ឋានឲ្យអ្នកបានស្គាល់ព្រះអង្គផង។
(«ខ្ញុំអធិស្ឋានឲ្យអ្នក» by S. O’Malley Clough, 1837-1910)។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Dr. Kreighton L. Chan៖ ម៉ាថាយ៦:១៦-១៨។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
(«ខ្ញុំអធិស្ឋានឲ្យអ្នក» by S. O’Malley Clough, 1837-1910)។