Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ព្រះជាម្ចាស់បានបោះបង់ចោលព្រះអង្គសង្រ្គោះ

THE GOD-FORSAKEN SAVIOUR

ដោយលោក

by Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល នៅក្រុងឡូសអែងចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលរសៀល មេសា ១ ២០១២
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, April 1, 2012

«ប្រហែលជាម៉ោង៣ នោះព្រះយេស៊ូវទ្រង់បន្លឺឡើងជាសំឡេងខ្លាំងថា អេលីៗ
ល៉ាម៉ាសាបាច់ថានី គឺស្រាយថា ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបាន
ជាទ្រង់ចោលទូល បង្គំ?» (ម៉ាថាយ ២៧:៤៦)


បន្ទាប់ពីការរះឃើញឡើងពីអ្នកអធិស្ឋាននៅក្នុងសួនច្បារកេតសាមេនីដ៍សែនងងឹត ព្រះយេស៊ូវបា
នប្រឈមមុខជាមួយ ពួកទាហាន និងពួកអាជ្ញាខ្លះ ពីពួកសង្គ្រាជ និងពួកផារិស៊ីហើយ «នោះក៏នាំគ្នាទៅឯទី
នោះ មានទាំងកាន់គោម ចន្លុះ និងគ្រឿងសស្ត្រាវុធផង» (យ៉ូហាន ១៨: ៣) គេចងព្រះយេស៊ូវ ហើយឯពួក
អ្នកដែលចាប់ព្រះយេស៊ូវ គេដឹកនាំទ្រង់ទៅឯលោកកៃផា ជាសំដេចសង្ឃ នៅកន្លែងដែលពួកអាចារ្យ និងពួក
ចាស់ទុំបានប្រជុំគ្នា» (ម៉ាថាយ ២៦:៥៧) គេចោតប្រកាន់ព្រះយេស៊ូវថាជាអ្នកប្រមាថមើលងាយព្រះ។ គេ
ស្ដោះទឹកមាត់ដាក់ព្រះភ័ក្ត្រទ្រង់់ វាយទ្រង់ដោយកណ្ដាប់ដៃពួកគេ ទះកំប្លៀងទ្រង់ដោយបាតដៃពួកគេ
ហើយចាប់បោចរោមពុកចង្កាទ្រង់ចេញ (អេសាយ ៥០:6) ។

នៅពេលព្រឹកបន្ទាប់ ពួកចៅហ្វាយអាចារ្យ នឹងអ្នកចាស់ទុំបានសំរេចចិត្តសំលាប់ទ្រង់ ។ ពួកគេចាប់
ចងទ្រង់ម្ដងទៀត ហើយយកទ្រង់ទៅកាន់លោកពីឡាត់ ចៅហ្វាយខេត្តសាសន៍រ៉ូម លោកពីឡាត់បាន
សួរសំណួរទ្រង់ ។ បន្ទាប់មកគាត់និយាយទៅកាន់វ៉ូងមនុស្ស «ដូច្នេះ តើអោយ ខ្ញុំធ្វើអ្វីដល់យេស៊ូវដែលហៅជា
ព្រះគ្រីស្ទនេះ» ? តែគេស្រែកឡើងថា « ចូរឆ្កាងវាទៅ» (ម៉ាថាយ ២៧:២២)។ កាលលោកពីឡាត់ឃើញថា
មិនឈ្នះទេ កើតមានកោលាហលកាន់តែខ្លាំងឡើងដូច្នោះ នោះលោកយកទឹកមកលាងដៃ នៅមុខហ្វូងមនុស្ស
ទាំងមានប្រសាសន៍ថា ខ្ញុំគ្មានទោសនឹងឈាមនៃអ្នកសុចរិតនេះទេ ការនេះស្រេចនៅអ្នករាល់គ្នាចុះ
(២៧:២៤)។ បន្ទាប់មកលោកពីឡាត់អោយគេវាយព្រះយេស៊ូវ ហើយអោយបញ្ចូនទ្រង់ទៅដើម្បីឆ្កាង ។
ពួកទាហានក៏ក្រងភួងបន្លាបំពាក់លើព្រះសិរទ្រង់ ហើយយកដើមត្រែងដាក់នៅព្រះហស្តស្តាំ រួចគេលុតជង្គង់
នៅចំពោះទ្រង់ ទាំងពោលចំអកថា ថ្វាយបង្គំស្តេចសាសន៍យូដា (ម៉ាថាយ ២៧:២៩)។ គេស្ដោះទឹក
មាត់ដាក់ទ្រង់ ហើយគេយកដំបងវាយលើព្រះសិរទ្រង់។ បន្ទាប់មកគេចំអកទ្រង់ហើយគេដោះអាវវែង ទ្រង់
ចេញ ហើយបំពាក់អាវពួកគេអោយទ្រង់ បន្ទាប់មកបន្ដើរទ្រង់ទៅឆ្កាង ។

មិនមានមកុដប្រាក់ឬមាសសំរាប់ទ្រង់ទេ
   មិនមានក្បាំងសំរាប់ទ្រង់កាន់នោះទេ
ប៉ុន្ដែព្រះលោហិតទ្រង់ហូរលើថ្ងាស និងមានដំបៅនៅស្នាមរបួស
   ហើយមនុស្សមានបាបបំពាក់មកុដលើព្រះសិរទ្រង់។
ឈើឆ្កាងធម្មតាក្លាយជាបង្ល័ងដល់ទ្រង់
   ចក្រភពទ្រង់នៅចំព្រះហឬទ័យទ្រង់តែមួយគត់
ទ្រង់ចារឹតសេចក្ដីស្រឡាញ់ទ្រង់ដោយស្នាមជាំដ៍ក្រហម
   ហើយទ្រង់បំពាក់បង្ល័ងទ្រង់លើព្រះសិរទ្រង់ ។
(«មកុដនៃបង្ល័ង» ) by Ira F. Stanphill, 1914-1993) ។

ព្រះយេស៊ូវចេញទៅដោយលីឈើឆ្កាង ។ ទ្រង់បានដួលម្ដងហើយម្ដងទៀតនៅក្រោមទំងន់ដ៍ធ្ងន់
របស់ឈើឆ្កាង ។ ពេលគេបានដល់កន្លែងហៅថា គាល់កូថាដែលស្រាយថាភ្នំរលាក្បាលគេយកទឹកខ្មេះលាយ
នឹងប្រមាត់ថ្វាយទ្រង់សោយ តែទ្រង់មិនព្រមសោយទេ ។ ពួកទាហានា បានដុំដែកគោលនៅដៃ និងជើង
ទ្រង់ជាប់នឹងឈើឆ្កាង ហើយលើកវាដាក់ផ្កាប់បញ្រ្ចស់ «ហើយគេអង្គុយចាំយាមទ្រង់នៅទីនោះ» (ម៉ាថាយ ២៧:៣៦)

គេក៏បិទប្រកាសដែលកាត់ទោសទ្រង់ ដាក់ពីលើព្រះសិរថា «នេះឈ្មោះយេស៊ូវ ជាស្តេចសាសន៍
យូដា» នៅវេលានោះ ក៏ឆ្កាងចោរ២នាក់ជាមួយនឹងទ្រង់ដែរ ១ខាងស្តាំ ហើយ១ខាងឆ្វេង។ ឯមនុស្សដែលដើរ
តាមទីនោះ គេជេរប្រមាថដល់ទ្រង់ ទាំងគ្រវីក្បាល ហើយនិយាយថា ឯងដែលបំផ្លាញព្រះវិហារ ហើយសង់
ឡើងវិញក្នុងរវាង៣ថ្ងៃអើយ ចូរជួយសង្គ្រោះខ្លួនចុះ បើឯងជាព្រះរាជបុត្រានៃព្រះមែន នោះឲ្យចុះពីឈើឆ្កាង
មក (ម៉ាថាយ ២៧:៤០) ។ ឯពួកសង្គ្រាជ ព្រមទាំងពួកអាចារ្យ និងពួកចាស់ទុំ គេក៏ចំអកឲ្យទ្រង់បែបដូច្នោះ
ដែរ ដោយថា វាជួយសង្គ្រោះមនុស្សឯទៀតបាន តែមិនអាចនឹងជួយសង្គ្រោះដល់ខ្លួនវាបានទេ បើសិនណាវា
ជាស្តេចសាសន៍អ៊ីស្រាអែលមែន ចូរឲ្យវាចុះពីឈើឆ្កាងមក នោះយើងនឹងជឿដល់វា (ម៉ាថាយ ២៧:៤២)។

ទ្រង់មិនបានគ្រងរាជ្យនៅបង័្លងពណ៏សរ
   ទ្រង់សុគត់លើឈើឆ្កាងនៅភ្នំកាល់វ៉ារី
មនុស្សមានបាបទ្រង់រាប់ ទ្រង់ជាម្ចាស់ប៉ុន្ដែបាត់បង់
   ទ្រង់ស្ទង់មើលចក្រភពទ្រង់ដោយឈើឆ្កាង
ឈើឆ្កាងធម្មតាក្លាយជាបង្ល័ងទ្រង់
   ចក្រភពទ្រង់នៅចំព្រះហឬទ័យទ្រង់តែមួយគត់
ទ្រង់ចារឹតសេចក្ដីស្រឡាញ់ទ្រង់ដោយស្នាមជាំដ៍ក្រហម
   ហើយទ្រង់បំពាក់បង្ល័ងទ្រង់លើព្រះសិរទ្រង់ ។

ព្រះយេស៊ូវទ្រង់បានសុគត់នៅវេលាម៉ោងប្រាំបួនព្រឹក ។ តាំងពីថ្ងៃទ្រង់ ដរាបដល់ម៉ោង៣រសៀល
នោះមានងងឹតដាប គ្របពេញលើផែនដី ប្រហែលជាម៉ោង៣ នោះព្រះយេស៊ូវទ្រង់បន្លឺឡើងជាសំឡេងខ្លាំងថា
អេលីៗល៉ាម៉ាសាបាច់ថានី គឺស្រាយថា ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ
(ម៉ាថាយ ២៧:៤៦)។ « ឈើឆ្កាងធម្មតាក្លាយជាបង័្លងរបស់ទ្រង់ ។»

ឈើឆ្កាងធម្មតាក្លាយជាបង្ល័ងទ្រង់
   ចក្រភពទ្រង់នៅចំព្រះហឬទ័យទ្រង់តែមួយគត់
ទ្រង់ចារឹតសេចក្ដីស្រឡាញ់ទ្រង់ដោយស្នាមជាំដ៍ក្រហម
   ហើយទ្រង់បំពាក់បង្ល័ងទ្រង់លើព្រះសិរទ្រង់ ។

ព្រះយេស៊ូវទ្រង់បានបន្លឺសំលេងយំ « ព្រះវបិតា ព្រះវបិតាខ្ញុំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ?» សំរែកយំរបស់ទ្រង់នៅឈើឆ្កាងបង្ហាញនូវព្រឹត្តការណ៍បីយ៉ាង ។

១. លើកដំបូង សំរែកយំទ្រង់នៅឈើឆ្កាងបានបំពេញនូវទំនាយរបស់ពួកហោរានៅ
គម្ពីរសញ្ញាចាស់ ។

នៅទំនុកដំកើង ២២:១ ស្ដេចដាវីឌ បាននិយាយថា៖

«ឱព្រះនៃទូលបង្គំព្រះនៃទូលបង្គំអើយហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំហើយគង់ឆ្ងាយឥត ជួយទូលបង្គំ ឬស្តាប់សេចក្តីដំងូររបស់ទូលបង្គំដូច្នេះ។»

នៅខគម្ពីរនេះព្រយេស៊ូវបានបំពេញនូវបទគម្ពីរយ៉ាងច្បាស់លាស់ ។ ទំនុកដំកើង ២២ ផ្ដល់១៥ចំនុចថា ព្រះ
យេស៊ូវត្រូវបានបំពេញបទគម្ពីរយ៉ាងច្បាស់ នៅពេលដែលទ្រង់ជាប់នៅលើឈើឆ្កាង។ អ្នកនិពន្ធជាច្រើនអ្នក
បានប្រាប់នូវរឿងនេះនៅក្រុមជំនុំដើមដំបូងក្នុងការហៅ ទំនុកដំកើង ២២ «ដំណឹងល្អទីប្រាំ» ទំនុកដំកើង
២២:៨ និយាយថា« គេយកសំលៀកបំពាក់ទូលបង្គំចែកគ្នា ឯអាវវែងរបស់ទូលបង្គំ គេក៏ធ្វើឆ្នោតចាប់យក»
រឿងនេះពិតប្រាកដជាពួកទាហានបានប្រព្រឹត្តចំពោះព្រះគ្រីស្ទយ៉ាងដូចច្នោះមែននៅឯជើងនៃឈើឆ្កាង។ ទំ
នុកដំកើង ២២:១៦ «ព្រោះមានឆ្កែមកឡោមព័ទ្ធទូលបង្គំ ហើយមានពួកមនុស្សអាក្រក់ដើរក្រវែលជុំវិញ
ទូលបង្គំគេបានចាក់ទំលុះដៃជើងនៃទូលបង្គំ» ពាក្យជាភាសាហេព្រើរនេះមានន័យថា «ដើម្បីជីក ទម្លុះ ឬក៍
ធ្វើអោយមានប្រហោង » (John Gill) សាការី ១២:១០ និយាយថា « អញនឹងចាក់និស្ស័យមកលើពួកវង្សដាវីឌ
និងពួកអ្នកនៅក្រុងយេរូសាឡិមឲ្យគេមានចិត្តប្រកបដោយគុណ និងសេចក្តីទូលអង្វរ នោះគេនឹងគន់មើល
អ្នកដែលគេបានចាក់ ហើយគេនឹងយំសោកនឹងអ្នកនោះ ដូចជាយំសោកនឹងកូនខ្លួនតែមួយគេនឹងយំខ្សឹក
ខ្សួលនឹងអ្នកនោះដូចជាយំនឹងកូនច្បងរបស់ខ្លួន»។ ពាក្យជាភាសាហេព្រើរមានន័យថា ចាក់ទម្លុះ ចាក់តាម »
(ខ្លាំង)។ The Scofield Study Bible និយាយថា៖

ទំនុកដំកើង ២២ គឺជារូបភាពយ៉ាងច្បាស់នៅការសុគត់ដោយការឆ្កាង
។ (ឆ្អឹងប្រអប់ដៃ ឆ្អឹងដៃ ឆ្អឹងស្មា ឆ្អឹងត្រគាក) ភ្លាត់ឆ្អឹង (ខ ១៤) ការ
ចេញញើសដ៍ច្រើនបណ្ដាលមកពីការរងទុក្ខខ្លាំងពេក (ខ ១៤)សកម្ម
ភាពនៃចិត្តមានឥទ្ធិពល(ខ១៤) អស់កំលាំងខ្លាំង ស្រេកទឹកខ្លាំង
(ខ១៥) ដៃនិងជើងបានត្រូវចាក់(ខ១៦) អាក្រាតមិនយុត្តិធម៏ដោយ
បញ្ឈឺអោយសុភាព(ខ១៧) អ្វីទាំងអស់កើតឡើងដោយចៃដន្យដើម្បី
មានវិធីនាំទៅរកសេចក្ដីស្លាប់។ កាលះទេសះដែលលិចមកនោះ គឺជា
រឿងច្បាស់លាស់ដែលបានបំពេញនូវការសុគត់លើឈើឆ្កាងរបស់ព្រះ
គ្រីស្ទ។ការយំដ៍សោគកគ្រោះនៅខ១(ម៉ាថាយ ២៧:៤៦)ពេលវេលា
នៃពន្លឺនិងសេចក្ដីងងឹតនៅខ២ (ម៉ាថាយ២៧:៤៥) ធ្វើឆ្នោតចាប់ព្រះ
ពស្រ្តនៅខ១៨(ម៉ាថាយ ២៧:៣៥)ហើយរឿងរ៉ាវទាំងអស់នោះបាន
បំពេញយ៉ាងច្បាស់លាស់។ ពេលវាបានត្រូវចាំថា ការឆ្កាងនោះគឺដោ
យពួកសាសន៍រ៉ូម មិនមែនសាសន៍យ៉ូដានោះទេ បែបបទនៃការសំ
លាប់ ភ័ស្រ្តតាងនៃមនុស្សម្នាក់ដែលផ្ដល់គំនិតអោយ យើងធ្វើតាម
គឺមិនអាចបដិសេធធ្វើទៅបាននោះទេ (The Scofield Study
Bible
, p. 608; note on Psalm 22).

លោក ហ៊ែករី អឹម ម៉ូរីស (Dr. Henry M Morris) និយាយថា៖

ទំនុកដំកើង ២២ គឺជាការពិពណ៏នានៅថ្ងៃអនាគត យ៉ាងអស្ចារ្យដោ
យសារពួកសាវកពីការសុគត់របស់ព្រះរាជបុត្រានៃព្រះ ។ ទំនុកដំកើ
នេះត្រូវបានសរសេរនូវ១០០០ឆ្នាំ មុនពេលការសំរេចទាំងអស់នេះ
បានកើតមក ហើយបានពិពណ៏នាយ៉ាងលំអិតច្បាស់លាស់ពីការរង
ទុក្ខរបស់ព្រះគ្រីស្ទ រយះពេលយូរមុនពេល រិធីនៃការសុគត់ត្រូវបាន
គេដឹង .... (Henry M. Morris, Ph.D., The Defender’s Study
Bible, World Publishers, 1995 edition, p. 608; note on Psalm 22:1)

លោក យ៉ូហាន រ៉ាយស៍បានបា្រប់ផ្អែកទៅលើការទាយរបស់ពួកហោរាបន្ទាប់ពីរឿងនេះបានសំរេច
នៅពេលដែលព្រះយេស៊ូវបានសុគត់ ។ គាត់និយាយថា «វាមិនអាចទៅរួចនោះទេថា ការសំរេចទាំងនេះត្រូវ
បានសំរេចដោយចៃដន្យ ។ ដូចនេះភ័ស្រ្តតាងដ៍លើសលប់នៃបទគម្ពីរដែលបង្រៀនយើងធ្វើល្អ និងពួកទេវតា
នៃព្រះគ្រីស្ទ (លូកា២៤:២៥-២៧)។ ត្រឹមតែពួកអ្នកដែលមិនជឿដែល្ងីល្ងើប៉ុណ្នោះ។ តាំងពីព្រះបានប្រទាន
នូវការបញ្ជាក់ដោយពួកហោរាបានសំរេចក្នុងមេរៀនរបស់យើង... យើងឃើញថានេះជាព្រះហឬទ័យ
និងផែនការរបស់ព្រះ» (John R. Rice, D.D., The Bible Garden, Sword of the
Lord Publishers, 1982, p. 31) ។

២. ទីពីរ សំរែកយំរបស់ព្រះយេស៊ូវនៅឈើឆ្កាងជារូបភាពនូវការវាស់ស្ទង់ការរងទុក្ខវេទ នារបស់អ្នកមានបាបក្នុងឋាននរក។

« ព្រះវបិតា ព្រះវបិតាខ្ញុំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ?»
      (ម៉ាថាយ ២៧:៤៦)

សូមកត់សំគាល់ថាខ្ញុំមិនជឿថាព្រះយេស៊ូវសទ្រង់ធ្លាក់ទៅឋាននរកនោះទេ ដូចលោកហ្វិដឺរិក ខេ
ផ្រាយស៍ (Dr. Fredrick K. Price) បង្រៀនខុសនោះទេ។ មិនមានបទគម្ពីរណាមួយប្រាប់ថាព្រះយេស៊ូវ
«បានរងទុក្ខសំរាប់អំពើបាបរបស់យើងនៅឋាននរក » ដូចលោកផ្រាយស៍បាននិយាយនោះទេ។

ប៉ុន្ដែខ្ញុំយល់ស្រមនឹងលោកយ៉ូហានរ៉ាយស៍ថាព្រះយេស៊ូវ យំដោយព្រួយចិត្ត «ព្រះវបិតា ព្រះវបិតាខ្ញុំ
អើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ» គឺជារូបភាពនៃការរងទុក្ខសំរាប់មនុស្សមានបាបនៅឋននរកនោះ
ទេ។ លោករ៉ាយស៍និយាយថា៖

យើងជឿថាការរងទុក្ខរបស់ព្រះគ្រីស្ទលើឈើឆ្កាងគឺជារូបភាពនៃការវា
ស់ការរងទុក្ខវេទនាក្នុងឋាននរកប៉ុណ្នោះ។ នៅលើឈើឆ្កាងព្រះយេស៊ូ
វបានព្រះកន្សែងខ្លាំង «ខ្ញុំស្រែកទឹកណាស់» គ្រាន់តែដូចជាបុរសអ្នក
មានម្នាក់បានស្រែកទឹកក្នុងឋាននរក(លូកា១៦:២៤)។ តើអ្នកមិន
ស្រមៃថាបុរសអ្នកមាននោះអាចស្រែកខ្លាំងៗ «ព្រះវបិតា ព្រះវបិតា
ខ្ញុំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ?» ឋាននរកគឺពិតជាមាន
អំពើបាបត្រូវទទួលទារុណកម្ម ការរងទុក្ខរូបកាយដ៍ពិត... ដោយ
ព្រោះការបែកចេញពីព្រះ។ អ្នកមានបាបក្នុងឋាននរកនឹងនៅតែខ្វាក់
នៅតែអាក្រក់ នៅតែនឹងសួរ «ហេតុអ្វី» (១កូរិនថូស ២:១៤)យ៉ូដា
សអ្នកក្បត់ព្រះយេស៊ូវ ដោយព្រោះ ការទទួលទារុណកម្មរបស់គាត់
ទើបគាត់ដឹងថា បានបញ្ជូនឈាមឥតមានទោសហួសទៅ ហើយ
(ម៉ាថាយ ២៧:៤) ប៉ុន្ដែមិននឹងចចៀសផុតពីអំពើបាបរបស់ គាត់
ទេ (Rice, ibid., pp. 31, 32)។

ដូច្នោះ សំរែកយំរបស់ព្រះយេស៊ូវនៅឈើឆ្កាង ជារូបភាពនូវព្រលឹងមនុស្សមានបាបខ្លះដែលយំក្នុងឋាននរក

« ព្រះវបិតា ព្រះវបិតាខ្ញុំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ ?»
      (ម៉ាថាយ ២៧:៤៦)

មិនមានសង្ឃឹមសំរាប់នរណាម្នាក់សោះដែលទៅឋាននរក។ ព្រះយេស៊ូវមានបន្ទូលបា្រប់យើងថា
រឿងដែលកើតឡើងចំពោះអ្នកដែលមិនបានសង្រ្គោះនៅពេលគេស្លាប់។ ទ្រង់នឹងប្រាប់ទៅគេ

« ពួកអ្នករាល់គ្នាដែលត្រូវបណ្តាសាអើយ ចូរថយពីអញចេញទៅក្នុង
ភ្លើងដែលឆេះអស់កល្បជានិច្ច » (ម៉ាថាយ ២៥:៤១)។

«ជាកន្លែងដែលមានដង្កូវមិនដែលស្លាប់ ហើយភ្លើងមិនដែលរលត់
ឡើយ» (ម៉ាកុស៩:៤៤) ។

« គាត់រងទុក្ខវេទនា នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ងើបភ្នែកឡើង
      (លូកា ១៦:២៣)។

ទារុណកម្មដែលព្រះយេស៊ូវដែលបានទ្រាំទ្រលើឈឆ្កាងនឹងបន្ដជារៀងរហូតសំរាប់
អស់អ្នកណាដែលបដិសេ ធក្នុងការជឿជាក់លើព្រះគ្រីស្ទ។ គេនឹងទទួលទារុណកម្មគ្មានទីបញ្ចប់
«ក្នុងភ្លើងមិនចេះរលត់» (ម៉ាថាយ២៥:៤១) វាហាក់ដូចជាថាគេនឹងយំគ្មានទីបញ្ចប់
«ព្រះវបិតាព្រះវបិតាខ្ញុំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ ?» បាទយើងជឿថាការរងទុក្ខលើឈើឆ្កាង
របស់ព្រះគ្រីស្ទជារូបភាពនៃការវាស់នូវការរងទុក្ខក្នុងឋាននរក។
ដោយហេតុនោះបានជាខ្ញុំសូមអង្វរអ្នកអោយជឿលើព្រះយេស៊ូវទៅ ទ្រង់នឹងសង្រ្គោះអ្នកពីអំពើបាបរបស់អ្នក
មុនពេលដែលវានឹងហួសពេលរហូត ។

៣. ទីបី សំរែកយំរបស់ព្រះយេស៊ូវនៅឈើឆ្កាងបង្ហាញថាទ្រង់បានសុគត់ដើម្បីសងថ្លៃ លោះបាបដល់មនុស្សមានបាបទាំងអស់។

« ប្រហែលជាម៉ោង៣ នោះព្រះយេស៊ូវទ្រង់បន្លឺឡើងជាសំឡេងខ្លាំងថា
អេលីៗល៉ាម៉ាសាបាច់ថានី គឺស្រាយថា ឱព្រះអង្គៗនៃទូលបង្គំអើយ
ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ ។» (ម៉ាថាយ ២៧:៤៦)

មិនមានច្រើនប៉ុន្មានទេដែលប្រាប់យើងអំពីសំរែកយំរបស់ទ្រង់វាពិបាកយល់។ ខ្ញុំចាំបានថាខ្ញុំបាន
អាន រឿងមួយនៅកន្លែងណាមួយ ដែលបានអង្គុយក្នុងបន្ទប់សិក្សាអស់រយះពេលបួនថ្ងៃ ដោយមិនបានហូប
ឬកំរើកខ្លួននោះឡើយ ព្យាយាមរកន័យពីសំរែកយំរបស់អ្នកសង្គ្រោះ។ ចុងបញ្ចប់គាត់ដឹងថាគាត់មិនអាចយ
ល់ ទាំងអស់បានទេ ដោយព្រោះគាត់ជាមនុស្សលោក ពីរបៀបព្រះវបិតា និងព្រះរាជាបុត្រាត្រូវបានបែកចេ
ញពីគ្នា ។ តើព្រះត្រីឯកទីមួយអាចបោះបង់ចោលព្រះត្រីឯកទីពីរបានយ៉ាងម៉េចទៅ? ចុងបញ្ចប់គាត់បោះប ង់
ចោលការព្យាយាមរកមូលហេតុ ហើយបានចេញក្រៅបន្ទប់របស់គាត់ ដើម្បីហូបអាហារពេលល្ងាចជាមួយ
ប្រពន្ធ និងកូនរបស់គាត់ ។ អាថ៍កំបាំងដ៍អស្ចារ្យអំពីសំរ៉ែកយំព្រះសង្រ្គោះ ត្រូវបានលើកមកនិយាយដោយ
អ្នករាយការណ៍ លោក យ៉ូហាន ថ្រាផ (1601-1669)។ គាត់និយាយថា «ដូចជាមនុស្សលោក ទ្រង់សែ្រកថា
«ព្រះវបិតាព្រះវបិតាខ្ញុំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ?» ពេលទ្រង់ជាព្រះ ទ្រង់បានប្រទានឲ្យ
ចោរដែលដឹងកំហុសឡើងទៅឋានសួគ៍។ (John Trapp, A Commentary on the Old and
New Testaments
, Transki Publications, 1997 reprint, volume V, p. 276; note
on Matthew 27:46)។

លោក អ.ស៊ី. អេក លិនស្គី (Dr. R. C. H. Lenski) (1864-1936)និយាយថា «ដោយព្រះ
ចេស្តានូវការសុគតរបស់ ទ្រង់ ទ្រង់យំរកព្រះវរបិតា ហើយយើងមិនឃើញទ្រង់នៅក្នុងព្រះវរបិតាទៀតឡើយ
ដោយព្រោះជញ្ជាំងកាត់ផ្តាច់ បានលេចមកចំកណ្តាលព្រះវរបិតា និង ព្រះរាជបុត្រា និយាយរួមគឺ អំពើបាប
លោកិយ និង បណ្តាសាររបស់ វាឥឡូវនេះធ្លាក់លើព្រះរាជបុត្រា។ ព្រះយេស៊ូវសែ្រករកព្រះវរបិតា ប៉ុន្តែព្រះ
វរបិតាបានបែរចេញពីទ្រង់។ ព្រះរាជបុត្រាមិនបានបោះបង់ចោលព្រះវបិតាទេ គឺព្រះវបិតាទេតើដែលបានបោះ
បង់ទ្រង់។ ព្រះរាជបុត្រា ព្រះកន្សែងរកព្រះវបិតា តែព្រះវបិតាមិនបានឆ្លើយតបទៅទ្រង់ទេ។ កាលណាយើង
សង្ឃឹមថា យើង អាចយល់ពី អាថ៍កំបាំងទាំង គឺយើងត្រូវគិតពីព្រះយេស៊ូវ ក្នុងកាលដែលទ្រង់ត្រូវគ្របបាំង
ដោយអំពើបាប និង បណ្តាសារលោកិយ ដូច្នេះពេលព្រះវបិតាទតឃើញព្រះយេស៊ូវ ទ្រង់បានបែរចេញ
ពីទ្រង់។ ព្រះរាជ បុត្រានៃព្រះបានទទួលអំពើបាប និង បណ្តាសាររបស់វា។ ដូច្នេះហើយ ព្រះយេស៊ូវសែ្រក
យំថា «ព្រះរបស់ទូលបង្គំអើយ» ទ្រង់មិនបាននិយាយថា «ព្រះវបិតារបស់ទូលបង្គំអើយ» ប៉ុន្តែគុណនាម
កម្មសិទ្ធិ «របស់ទូលបង្គំ» មានសារ:សំខាន់។ ទោះបីជាព្រះបានបោះបង់ចោលទ្រង់ក៏ដោយ ព្រះយេស៊ូវបាន
យំរក ទ្រង់ ហើយ ទ្រង់នៅតែទុកព្រះវបិតាជាបិតារបស់ទ្រង់។ សេចក្តីសុចរិតដែលមកពី
ព្រះយេស៊ូវបានលេចមក។ ទោះបីជានៅវេលាដែលទ្រង់លះព្រះជន្មទ្រង់ដើម្បីលោះបាប និង បណ្តាសារក៏
ដោយ ក៏ទ្រង់ជាចៀមដែលឥតខ្ចោះដែរ។ (R. C. H. Lenski, Ph.D., The Interpretation of St.
Matthew’s Gospel
, Augsburg Publishing House, 1964 edition, pp. 1119-1120)។

លោក រ៉ាយស៍និយាយថា «នៅវិធីដ៏អស្ចារ្យមួយចំនួន ព្រះយេស៊ូវគ្រីស្ទបានទទួលបាបរបស់លោកី
យ៍ទាំងអស់ ហើយបានរងទុក្ខវេទនាដូចជាមនុស្សមានបាប» (Rice, ibid., p. 31) សាវកប៉ូលនិយាយ៖

«ព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ»
      (១កូរិនថូស ១៥:៣)

សាវកពេត្រុសនិយាយថា៖

«ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើ
ឆ្កាង ដើម្បីឲ្យយើងបានរស់ខាងឯសេចក្តីសុចរិត ដោយបានស្លាប់ខាងឯអំពើ
បាបហើយ គឺដោយស្នាមជាំរបស់ទ្រង់ ដែលអ្នករាល់គ្នាបានជា»
      (១ពេត្រុស ២:២៤) ។

ព្រះគ្រីស្ទទ្រង់បានលោះយើងរាល់គ្នាឲ្យរួចពីសេចក្តីបណ្តាសារបស់ក្រឹត្យវិន័យ
ដោយទ្រង់ត្រូវបណ្តាសាជំនួសយើងរាល់គ្នា (ដ្បិតមានសេចក្តីចែងទុកមកថា
«ត្រូវបណ្តាសាហើយ អ្នកណាដែលត្រូវព្យួរនៅលើឈើ»)កាឡាទី៣:១៣)។

ព្រះយេស៊ូវស្រលាញ់យើងខ្លាំងណាស់ បានជាទ្រង់សុគត់លើឈើឆ្កាងដើម្បីសង្រ្គោះយើងអោយ រួចពីបាប
និងឋាននរក។

យើងត្រូវស្មោះត្រង់និងស្រលាញ់ទ្រង់ ដើម្បីតបស្នងសេចក្តីស្រលាញ់របស់ទ្រង់ ។ លោក វោថស៍
និយាយថា «សេចក្តីស្រលាញ់អស្ចារ្យណាស់ ល្អណាស់ រហូតដល់ខ្ញុំលះបង់ព្រលឹង ជីវិត និង អ្វីៗទាំងអស់
របស់ខ្ញុំ។» សូមបែរទៅឯព្រះយេស៊ូវ ហើយជឿទុកចិត្តទ្រង់។ ទ្រង់នឹងសង្រ្គោះអ្នកពីអំពើបាប ។

ទ្រង់មិនបានគ្រងរាជ្យនៅបង័្លងពណ៏សរ
   ទ្រង់សុគត់លើឈើឆ្កាងនៅភ្នំកាល់វ៉ារី
មនុស្សមានបាបទ្រង់រាប់ ទ្រង់ជាម្ចាស់ប៉ុន្ដែបាត់បង់
   ទ្រង់ស្ទង់មើលចក្រភពទ្រង់ដោយឈើឆ្កាង
ឈើឆ្កាងធម្មតាក្លាយជាបង្ល័ងទ្រង់
   ចក្រភពទ្រង់នៅចំព្រះហឬទ័យទ្រង់តែមួយគត់
ទ្រង់ចារឹតសេចក្ដីស្រឡាញ់ទ្រង់ដោយស្នាមជាំដ៍ក្រហម
   ហើយទ្រង់បំពាក់បង្ល័ងទ្រង់លើព្រះសិរទ្រង់ ។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

ព្រះគម្ពីរអានមុនពេលការអធិប្បាយ by Dr. Kreighton L. Chan ៖ ម៉ាកុស ១៥:២៤-៣៤។
បានច្រៀងតែឯងមុនពេលអធិប្បាយ by Mr. Benjamin Kincaid Griffith ៖
«មកុដនៃបង្ល័ង» (ដោយ Ira F. Stanphill, 1914-1993)។

ចំណងជើងនៃការអធិប្បាយ

ព្រះជាម្ចាស់បានបោះបង់ចោលព្រះអង្គសង្រ្គោះ

ដោយលោក Dr. R. L. Hymers, Jr.

«ប្រហែលជាម៉ោង៣ នោះព្រះយេស៊ូវទ្រង់បន្លឺឡើងជាសំឡេងខ្លាំងថា អេលីៗ
ល៉ាម៉ាសាបាច់ថានី គឺស្រាយថា ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបាន
ជាទ្រង់ចោលទូល បង្គំ?» (ម៉ាថាយ ២៧:៤៦)

( យ៉ូហាន ១៨:៣, ម៉ាថាយ ២៦:៥៧; អេសាយ ៥០:៦;
ម៉ាថាយ ២៧:២២, ២៤, ២៩, ៣៦, ៤០, ៤២)

១. លើកដំបូង សំរែកយំទ្រង់នៅឈើឆ្កាងបានបំពេញនូវទំនាយរបស់ពួកហោរានៅគម្ពីរសញ្ញាចាស់
ទំនុកដំកើង ២២:១, ១៨, ១៦; សាការី ១២:១០ ។

២. ទីពីរ សំរែកយំរបស់ព្រះយេស៊ូវនៅឈើឆ្កាងជារូបភាពនូវការវាស់ស្ទង់ការរងទុក្ខវេទនារបស់អ្នក
មានបាបក្នុងឋាននរក។ ១កូរិនថូស ២:១៤; ម៉ាថាយ ២៧:៤; ម៉ាថាយ ២៥:៤១; ម៉ាកុស
៩:៤៤; លូកា ១៦:២៣ ។

៣. ទីបី សំរែកយំរបស់ព្រះយេស៊ូវ នៅឈើឆ្កាងបង្ហាញថាទ្រង់បានសុគត់ដើម្បីសងថ្លៃលោះបាប
ដល់មនុស្សមានបាបទាំងអស់។ ១កូរិនថូស ១៥:៣; ១ពេត្រុស ២:២៤; ការឡាទី ៣:១៣ ។