Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


ពួកគេបានបោះបង់ចោលទ្រង់ ហើយរត់ចោលទ្រង់

THEY FORSOOK HIM AND FLED
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃសៅរ៍ពេលល្ងាច មីនា ៤ ២០១៨
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, March 4, 2018

«ប៉ុន្តែ ការទាំងនេះបានកើតមក ដើម្បីឲ្យបានសំរេចតាមទំនាយពួកហោរាវិញ នោះពួកសិស្សទាំងអស់ក៏រត់ចោលទ្រង់ទៅ។ »(ម៉ាថាយ ២៦:៥៦)។


ព្រះយេស៊ូវបានបញ្ចប់ពេលអធិស្ឋានរបស់ទ្រង់ក្នុងច្បារគែតសេម៉ានី។ ទ្រង់បានដាស់សិស្សរបស់ ទ្រង់ដែលកំពុងដេកលក់។ ទ្រង់មានបន្ទូលថា «ចូរក្រោកឡើង យើងទៅ ន៏ អ្នកដែលបញ្ជូនខ្ញុំជិតមកដល់ហើយ»(ម៉ាថាយ ២៦:៤៦)។ ក្រោយមកយូដាសបាននាំទាំងហ្វូងមនុស្សជាធំ ដែលកាន់ដាវ កាន់ដំបង មកពីពួកសង្គ្រាជ និងពួកចាស់ទុំនៃបណ្តាជន»(ម៉ាថាយ ២៦:៤៧)

ពួកសិស្សទាំងអស់ត្រូវតែមានភាពស្រដៀងគ្នាក្នុងគែតសេម៉ានីដ៏ងងឹតនោះ។ យូដាសបានប្រាប់ ពួកទាហានយាមព្រះវិហារថា «អ្នកណាដែលខ្ញុំថើប គឺអ្នកនោះហើយ ចូរចាប់វាចុះ»(ម៉ាថាយ ២៦:៤៨)។ យូដាសបានថើបថ្ពាល់ព្រះយេស៊ូវ «សំឡាញ់អើយ ឯងមកធ្វើអី នោះគេក៏មកលូកដៃចាប់ព្រះអង្គ»(ម៉ាថាយ ២៦:៥០)។ «រីឯស៊ីម៉ូន-ពេត្រុស គាត់មានដាវ ហើយក៏ហូតមក កាប់ដាច់ត្រចៀកស្តាំរបស់បាវសំដេចសង្ឃម្នាក់ បាវនោះឈ្មោះម៉ាលកុស»(យ៉ូហាន ១៨:១០)។ ព្រះយេស៊ូវបានពាល់ត្រចៀកគាត់ ហើយប្រោសគាត់ឲ្យជា»(លូកា ២២:៥១)។ បន្ទាប់មកព្រះយេស៊ូវបានប្រាប់ឲ្យពេត្រុសឲ្យស៊កដាវក្នុង ស្រោមវិញ។ ព្រះយេស៊ូវប្រាប់គាត់ថា «តើអ្នកស្មានថា ខ្ញុំមិនអាចនឹងសូមដល់ព្រះវរបិតាខ្ញុំឥឡូវ ដែលទ្រង់នឹងចាត់ពួកទេវតា១២កង{ទេវតា៧២ ០០០} មកខ្ញុំជា១រំពេចទេឬអី បើយ៉ាងនោះ ធ្វើដូចម្តេចនឹងបានសំរេចតាមគម្ពីរ ដែលថាត្រូវតែកើតមានដូច្នេះ»(ម៉ាថាយ ២៦:៥៣-៥៤)។ បន្ទាប់មកទ្រង់បែរទៅកាន់ពួក អ្នកដែលមកចាប់ទ្រង់ ហើយមានបន្ទុលថា «តើអ្នករាល់គ្នាបានចេញមកចាប់ខ្ញុំ ដោយកាន់ដាវ កាន់ដំបង ដូចជាមកចាប់ចោរឬអី ខ្ញុំបានអង្គុយជាមួយនឹងអ្នករាល់គ្នា ហើយបង្រៀនក្នុងព្រះវិហាររាល់តែថ្ងៃ តែអ្នករាល់គ្នាមិនបានចាប់ខ្ញុំទេ»(ម៉ាថាយ ២៦:៥៥)។ ចំណុចនេះនាំយើងចូលទៅអត្ថបទគម្ពីរយើង

«ប៉ុន្តែ ការទាំងនេះបានកើតមក ដើម្បីឲ្យបានសំរេចតាមទំនាយពួកហោរាវិញ នោះពួកសិស្សទាំងអស់ក៏រត់ចោលទ្រង់ទៅ។ »(ម៉ាថាយ ២៦:៥៦)។

ទាំងនេះជាព្រឹត្ដិការណ៍ដែលត្រូវបានរៀបរាប់ប្រាប់ដោយពួកហោរារាប់រយឆ្នាំមុន។ លោកបណ្ឌិត អោ ស៊ី ហែស៍ ឡែនសីបានប្រាប់ថា «រឿងរ៉ាវទាំងមូលបានកើតឡើងសម្រាប់មូលហេតុមួយ ហើយសម្រាប់ មនុស្សតែ១ម្នាក់គត់ “ដើម្បីឲ្យបទគម្ពីររបស់ពួកហោរាត្រូវបានបំពេញសម្រេច”។ នេះជាអំណាចពិតប្រាកដ ដែលបានកើតឡើងនៅយប់នោះ៖ ព្រះបានធ្វើតាមផែនការណ៍នៃពាក្យទំនាយរបស់ទ្រង់ ព្រះយេស៊ូវស្ម័គ្រ ព្រះទ័យប្រគល់រូបអង្គទ្រង់ឲ្យគេចាប់ ឥឡូវខ៥៦ត្រូវបានបំពេញសម្រេច។ កាលព្រះយេស៊ូវត្រូវបាននាំទៅ នោះពួកសិស្សក៏រត់ចោលទ្រង់ទៅ»( R. C. H. Lenski, Ph.D., ការកាត់ស្រាយពីដំណឹងល្អម៉ាថាយ Augsburg Publishing House, 1964 edition, p. 1055; សំគាល់ម៉ាថាយ ២៦:៥៦)។

«ប៉ុន្តែ ការទាំងនេះបានកើតមក ដើម្បីឲ្យបានសំរេចតាមទំនាយពួកហោរាវិញ នោះពួកសិស្សទាំងអស់ក៏រត់ចោលទ្រង់ទៅ។ »(ម៉ាថាយ ២៦:៥៦)។

នៅក្នុងសេចក្ដីអធិប្បាយនេះ ខ្ញុំនឹងកកាយខគម្ពីរឲ្យរឹតតែជ្រៅ ដើម្បីជីកឬសពីមូលហេតុខ្លះដែល ពួកសិស្ស «បានបោះបង់ចោលទ្រង់ ហើយរត់ទៅ»។ យោងតាមលោកបណ្ឌិតជោច រិកខើ ប៉ែរី ពាក្យ «បោះបង់»តាមភាសាក្រិកក្នុងគម្ពីរខីងជេមស៍មានន័យថា «បោះបង់»(A Greek-English Lexicon and New Testament Synonyms) ។ នេះជាមូលហេតុមួយចំនួនដែលពួកសិស្សបានបោះបង់ព្រះយេ ស៊ូវ ហើយរត់ចោលទ្រង់ទៅ។

១. ទីមួយ ពួកគេបានបោះបង់ចោលព្រះយេស៊ូវ ហើយរត់ចោលទ្រង់ដើម្បីសម្រេចតាមបទគម្ពីររបស់ពួកហោរា។

អត្ថបទយើងប្រាប់ថា «ប៉ុន្តែ ការទាំងនេះបានកើតមក ដើម្បីឲ្យបានសំរេចតាមទំនាយពួកហោរាវិញ...» នេះរូមទាំងពាក្យទំនាយពីការដែលពួកសិស្សបានបោះបង់ទ្រង់ ហើយរត់ចោលទ្រង់។ សាការី ១៣: ៦-៧ប្រាប់ថា

«ចុះតើរបួសអ្វីនុ៎ះនៅដៃអ្នក រួចអ្នកនោះនឹងឆ្លើយថា គឺយ៉ាងនេះដែលខ្ញុំត្រូវរបួស នៅក្នុងផ្ទះរបស់មិត្រសំឡាញ់ ... ចូរវាយអ្នកគង្វាល នោះហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយទៅ»(សាការី ១៣:៦-៧)។

ទាក់ទងនឹងពាក្យទាំងនោះ «វាយអ្នកគង្វាល នោះហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយទៅ»។ លោកបណ្ទិតហែនរី អឹម ម៉ូរីសបានប្រាប់ថា

ខគម្ពីរនេះត្រូវបាដកស្រង់ពីម៉ាថាយ ២៦:៣១ និងម៉ាកុស ១៤:២៧ដោយ ព្រះគ្រិស្ដទ្រង់ផ្ទាល់។ ទ្រង់ដ៏ជាអ្នកគង្វាលល្អនឹងលះបង់ព្រះជន្មទ្រង់សំរាប់ ចៀម(យ៉ូហាន ១០:១១) តែក្នុងរបួសនៃព្រឹត្ដិការណ៍ផ្លាស់ប្ដូរពិភពលោក ចៀមរបស់ទ្រង់នឹងត្រូវខ្ចាត់ខ្ចាយសម្រាប់១រយៈខ្លី(Henry M. Morris, Ph.D., The Defender’s Study Bible, World Publishing, 1995 edition, p. 993; សំគាល់សាការី ១៣:៧)។

ព្រះអម្ចាស់យេស៊ូវទ្រង់ផ្ទាល់មានបន្ទូលថា សាការី ១៣:៧បានទាយពីការដែលពួកសិស្សបោះបង់ទ្រង់ និង រត់ចោលទ្រង់។ ក្នុងម៉ាថាយ ២៦:៣១ព្រះគ្រិស្ដមានបន្ទូលថា

«ខណៈនោះ ព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលទៅគេថា នៅវេលាយប់នេះឯង អ្នករាល់គ្នានឹងមានចិត្តរវាតចេញដោយព្រោះខ្ញុំ ដ្បិតមានសេចក្តីចែងទុកមកថា «អញនឹងវាយអ្នកគង្វាល ហើយហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយទៅ» (ម៉ាថា យ ២៦:៣១)។

ម៉ាកុស ១៤:២៧ប្រាប់ម្ដងទៀត

«ព្រះយេស៊ូវមានព្រះបន្ទូលថា នៅវេលាយប់នេះឯង អ្នករាល់គ្នានឹងរវាតចិត្តដោយព្រោះខ្ញុំ ដ្បិតមានសេចក្តីចែងទុកថា «អញនឹងវាយអ្នកគង្វាល ហើយហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយទៅ»(ម៉ាកុស ១៤:២៧)។

ពួកសិស្សបានបោះបង់ចោលទ្រង់ ហើយរត់ចោលទ្រង់ដើម្បីសម្រេចតាមពាក្យទំនាយក្នុងសាការី ១៣:៧

«ប៉ុន្តែ ការទាំងនេះបានកើតមក ដើម្បីឲ្យបានសំរេចតាមទំនាយពួកហោរាវិញ នោះពួកសិស្សទាំងអស់ក៏រត់ចោលទ្រង់ទៅ។ »(ម៉ាថាយ ២៦:៥៦)។

២. ទីពីរ ពួកគេបានបោះបង់ចោលព្រះយេស៊ូវ ហើយរត់ចោលទ្រង់ដោយសារតែពួកគេជាសមាជិកនៃពូជដែលធ្លាក់ក្នុងអំពើបាប។

ពួជមនុស្សគឺជាពូជដែលបានធ្លាក់ក្នុងបាប។ យើងមិនដែលភ្លេចពីរឿងនោះឡើយ។ អ្នកជាមនុស្ស មានបាបដោយសារអ្នកមានផ្នែកមួយនៃពូជដែលមានបាប កូនរបស់អ័ដាម។ ព្រះគម្ពីរប្រាប់ថា

«ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ៍ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្តីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្តីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ»(រ៉ូម ៥:១២)។

នោះជាមូលហេតុដែលមនុស្សទាំងអស់បានកើតមក «ស្លាប់ក្នុងអំពើបាប»(អេភេសូរ ២:៥)។ នោះជាមូល ហេតុដែលមនុស្សទាំងអស់ «កើតមកមាននិស្ស័យជាប់ក្នុងសេចក្ដីខ្ញាល់»(អេភេសូរ ២:៣)។ នោះជាមូលហេតុដែលអ្នកជាមនុស្សមានបាបដោយសារនិស្ស័យនោះ។ កុំបន្ទោសអារក្សទាំងអស់ឡើយ! អារក្សមិន អាចចាប់យើងធ្វើជាទាសករបានឡើយ បើយើងកើតមកដោយគ្មាននិស្ស័យបាប។ កូនចៅរបស់អ័ដាមទាំង អស់សុទ្ធតែមាននិស្ស័យបាប។ អ្នកជាមនុស្សមានបាបដែលមាននិស្ស័យបាប។ បាទ អ្នក!

ពួកសិស្សមិនល្អជាងយើងឡើង។ គេក៏កើតមក «ជាប់មាននិស្ស័យបាបក្នុងសេចក្ដីខ្ញាល់ដែរ»។ គេក៏បាន «ស្លាប់ក្នុងអំពើបាប»ដែរ។ គេក៏ជាកូនរបស់អ័ដាមផងដែរ។ ដូចសៀវភៅរបស់កូនក្មេងតាមភាសា អង់គ្លេសថ្មីបានប្រាប់ថា

«ក្នុងការធ្លាក់ក្នុងអំពើបាបរបស់អ័ដាម
យើងទាំងអស់គ្នាបានធ្វើអំពើបាប»។

ពួកសិស្សមានគំនិតខាងសាច់ឈាមដែល «រមែងទាស់ទទឹងនឹងព្រះ»(រ៉ូម ៨:៧)។ តែពួកគេបាន បដិសេធដំណឹងល្អគ្រប់ពេលដែលព្រះគ្រិស្ដអធិប្បាយទៅកាន់ពួកគេ។ ដូចគ្នាដែរអ្នកបដិសេធដំណឹងល្អ! លោកបណ្ឌិត ជេ វើណោន ម៉ាកជីបានប្រសាសន៍ថា

{ព្រះគ្រិស្ដ}បានប្រាប់សេចក្ដីពិត៥ដងថា ទ្រង់នឹងទៅក្រុងយេរ៉ូសាឡឹមដើម្បី សុគត(ម៉ាថាយ ១៦:២១}, ១៧:១២, ១៧:២២-២៣, ២០:១៨-១៩, ២០:២៨)។ ថ្វីបើមានការណែនាំជាច្រើនក៏ដោយ ពួកសិស្សទ្រង់មិនចាប់ យកសារសំខាន់នៃ{ដំណឹងល្អ}ឡើយ រហូតដល់ទ្រង់បានរស់ឡើងវិញ (J. Vernon McGee, Th.D., Thru the Bible, Thomas Nelson Publishers, 1983, volume IV, p. 93; សំគាល់ ម៉ាថាយ ១៦:២១)។

ហេតុអ្វីបានជាពួកសិស្សមិន «ចាប់យកសារសំខាន់»នៃដំណឹងល្អ? ចម្លើយគួរស្រួលទេ

« បើសិនណាជាដំណឹងល្អរបស់យើងខ្ញុំត្រូវគ្របបាំង នោះគឺត្រូវគ្របបាំងចំពោះតែពួកអ្នក ដែលកំពុងវិនាសទេ»(២កូរិនថូស ៤:៣)។

ក្នុងចំណុចសំគាល់ត្រង់យ៉ូហាន ២០:២២ លោកបណ្ឌិត ម៉ាកជីបានប្រាប់ថា ពួកសិស្សមិនទាន់ បានកើតឡើងជាថ្មីឡើយ(ប្រោសសំអាតជាថ្មី)រហូតដល់គេបានជួបព្រះគ្រិស្ដក្រោយទ្រង់រស់ឡើងវិញ រួច ទ្រង់បាននផ្លុំទៅលើពួកគេ ហើយមានបន្ទុលថា «ចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ»(J. Vernon McGee, Th.D., ibid., p. 498; សំគាល់យ៉ូហាន ២០:២២)។ (សូមចុចទីនេះដើម្បីអានសេចក្ដីអធិប្បាយរបស់ខ្ញុំ ពីប្រធានបទនេះ «ការភ័យខ្លាចរបស់ពួកសិស្ស» «ព្រះបន្ទូលនេះបានលាក់កំបាំងដល់ពួកគេ» «ការប្រែចិត្ដ របស់ពេត្រុស» «ពេត្រុសស្ថិតនៅក្រោមការចាក់ចុចចិត្ដ» និង «ការប្រែចិត្ដក្លែងក្លាយរបស់យូដាស»)។

«នោះពួកសិស្សទាំងអស់ក៏រត់ចោលទ្រង់ទៅ»(ម៉ាថាយ ២៦:៥៦)។

ពួកគេត្រូវតែឆ្លងកាត់ការនេះដើម្បីដឹងថា ពួកគេជាមនុស្សមានបាប។ ដូចលោកយ៉ូហាន ខាហ្គិន និងអេមី សាប៉ាឡាហ្គាត្រូវតែដឹងថា ពួកគេជាមនុស្សមានបាប។ ដូចគ្នាដែរ អ្នកត្រូវតែដឹងថា អ្នកជាមនុស្សមានបាប ដែលបាត់បង់!

អ្នកខ្លះអាចនិយាយថា ខ្ញុំនិយាយខុសពេកហើយដោយនិយាយថា ពួកសិស្សមិនទាន់បានកើតជា ថ្មី និងមិនទាន់ប្រែចិត្ដឡើយ រហូតដល់ព្រះគ្រិស្ដរស់ឡើងវិញ។ តើអ្នកគិតថា ពួកសិស្សខុសពីអ្នកឬអី? ខ្ញុំ ដឹងថា ពួកគេមិនខុសពីអ្នកឡើយ! បើគ្មានព្រះលោហិតរបស់ព្រះយេស៊ូវទេ នោះខ្ញុំនឹងមិនអាចឈរនៅមុខ អ្នកយប់នេះបានឡើយ។ បើគ្មានព្រះលោហិតរបស់ព្រះយេស៊ូវទេ នោះខ្ញុំនៅតែជាមនុស្សមានបាបបាត់បង់ ដែលនឹងធ្លាក់ទៅឋាននរក!

ព្រះយេស៊ូវបានតាមរកខ្ញុំកាលខ្ញុំជាអ្នកដទៃ
   វង្វេងឆ្ងាយពីក្រោករបស់ព្រះ
ទ្រង់មកជួយសង្រ្គោះខ្ញុំពីគ្រោះថ្នាក់
   ខ្ញុំបានស្រុះស្រួលដោយព្រះលោហិតវិសេសទ្រង់
(«ព្រះដ៏វិសេសបានមកហើយ»ដោយលោករ៉ោប៊ឺត រ៉ោប៊ីសាន់ ១៧៣៥-១៧៩០)។

ខ្ញុំកោតសរសើរសៀវភៅរបស់លោកអេន ហែស៍ ម៉ូរេ ការផ្សាយដំណឹងល្អបុរាណ(The Banner of Truth Trust, 2005)។ ការនិយាយអំពីការប្រែចិត្ដទូទៅ លោកអេន ហែស៍ ម៉ូរេបានប្រសាសន៍ថា «មាន តម្រូវការបន្ទាន់មួយសព្វថ្ងៃសម្រាប់ការស្ដារឡើងវិញនូវសេចក្ដីពិតអំពីការប្រែចិត្ដ។ ការមិនចុះសម្រុងដ៏ធំ ពីប្រធានបទនេះនឹងក្លាយជាខ្យល់ដើម្បីបក់រឿង១ពាន់ឲ្យអន់ទៅៗ»(ទំព័រ៦៨)។ សូមសរសេរមកកាន់ខ្ញុំ អំពីរឿងនេះ។ ខ្ញុំចង់លឺពីអ្នក ហើយខ្ញុំនឹងឆ្លើយទៅអ្នកនីមួយៗដោយផ្ទាល់! នេះជាអ៊ីម៉ែលខ្ញុំrlhymersjr@sbcglobal.net. ។

«នោះពួកសិស្សទាំងអស់ក៏រត់ចោលទ្រង់ទៅ»(ម៉ាថាយ ២៦:៥៦)។

ដ្បិតគេមិនទាន់ត្រូវបានសំអាតពីបាបរបស់គេដោយព្រះលោហិតរបស់ព្រះយេស៊ូវនៅឡើយទេ! តើអ្នកបាន ស្អាតដោយព្រះលោហិតរបស់ព្រះយេស៊ូវហើយឬនៅ? តើអ្នកស្អាតឬនៅ? តើអ្នកស្អាតឬនៅ? អ្នកគ្មាន សង្ឃឹមឡើយលុះត្រាតែអ្នកត្រូវបានសំអាតដោយព្រះលោហិតរបស់ព្រះយេស៊ូវ!

៣. ទីបី ពួកគេបានបោះបង់ចោលទ្រង់ ហើយរត់ចោលទ្រង់ដោយសារពួកគេមិនមានការចាក់ចុចចិត្ដពីអំពើបាបពិតប្រាកដមុនពេលនេះ។

គេមានទំនុកចិត្ដជាខ្លាំងដោយពឹងលើសមត្ថភាពផ្ទាល់ខ្លួន។ យើងឃើញពីការនោះម្ដងហើយម្ដងទៀត មុនពេលព្រះគ្រិស្ដរស់ពីសុគតឡើងវិញ ហើយលេញឲ្យពួកគេឃើញ ថែមទាងផ្លុំលើពួកគ។ ឧទាហរ ណ៍ ព្រះយេស៊ូវបានប្រាប់ពេត្រុសថា គាត់នឹងបដិសេធទ្រង់នៅយប់នោះ។ គេនៅតែត្រូវតែឆ្លងកាត់ការចុច ចិត្ដនៃព្រះវិញ្ញាណបរិសុទ្ធ ដើម្បីឲ្យពួកគេដឹងពីអំពើបាបរបស់គេ!

«ពេត្រុសទូលតបថា ទោះបើទូលបង្គំត្រូវស្លាប់ជាមួយនឹងទ្រង់ក៏ដោយ គង់តែមិនព្រមថា មិនស្គាល់ទ្រង់ឡើយ ហើយពួកសិស្សទាំងអស់ក៏ថាឡើងដូចគ្នា»(ម៉ាថាយ ២៦:៣៥)។

គ្មានសិស្សទ្រង់ណាម្នាក់ឡើយបានប្រែចិត្ដ ហើយអ្នកក៏ដូចគ្នាដែរ! អ្នកត្រូវតែឆ្លងកាត់ការចុចចិត្ដនៃព្រះ វិញ្ញាណបរិសុទ្ធ ដើម្បីឲ្យអ្នកដឹងពីអំពើបាបអ្នក! លោកម៉ាទីន ឡូដជោនស៍ប្រសាសន៍ថា

គ្មានការផ្សាយដំណឹងល្អពិតឡើយបើគ្មានលទ្ធិនៃអំពើបាប ហើយបើគ្មាន ការយល់ដឹងពីអំពើបាប។ ការផ្សាយដំណឹងល្អត្រូវតែចាប់ផ្ដើមជាមួយភាព បរិសុទ្ធរបសប់ព្រះ បាបរបស់មនុស្ស និងផលវិបាកដ៏អស់កល្បនៃការធ្វើ អំពើអាក្រក់។ មានតែមនុស្សណាដែលត្រូវបាននាំឲ្យឃើញពីទោសរបស់ខ្លួន ក្នុងផ្លូវនេះប៉ុណ្ណោះ ទើបគាត់រត់ទៅរកព្រះគ្រិស្ដសម្រាប់ការរំដោះ និងការ ប្រោសលោះ {សំគាល់របស់បណ្ទិត ហាយមើស៍៖ ខ្ញុំផ្ទាល់ត្រូវបានចាក់ចុច ចិត្ដពីអំពើបាបជាខ្លាំងមែនទែន ដោយសារការសំដែងដើរតួជាយូដាសនៅក្នុងល្ខោននៅថ្ងៃរំលឹកដល់ព្រះយេស៊ូវរស់ឡើងវិញ!} (D. Martyn Lloyd-Jones, M.D., Studies in the Sermon on the Mount, InterVarsity, 1959, volume 1, p. 235; emphasis mine). ។

ពួកសិស្សទ្រង់មិនបានស្ថិតនៅក្រោមការប៉ះពាល់ចិត្ដពីបាបឡើយ រហូតដល់ពួកគេបាន «រត់ ចោលទ្រង់»។ កាលពួកសិស្សបាននិយាយមុននោះបន្ដិចថា «យើងជឿថា ទ្រង់មកពីព្រះមែន»

« ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលឆ្លើយថា ឥឡូវនេះ អ្នករាល់គ្នាជឿហើយឬ មើល នឹងមានពេលវេលាមក ក៏មកដល់ហើយ នោះអ្នករាល់គ្នានឹងត្រូវខ្ចាត់ខ្ចាយទៅ ដោយខ្លួនៗ ទាំងទុកខ្ញុំចោលឲ្យនៅតែឯកឯង តែខ្ញុំមិននៅតែឯកឯងទេ គឺមានព្រះវរបិតាគង់ជាមួយនឹងខ្ញុំដែរ...»(យ៉ូហាន ១៦:៣០-៣២)។

ការកើតទុក្ខ និងការប៉ះពាល់ចិត្ដរបស់ពេត្រុស បន្ទាប់ពីគាត់បដិសេធព្រះគ្រិស្ដ ហើយសិស្សផ្សេង ទៀតក៏ដូចគ្នាដែរ។ «រួចពេត្រុសបានចេញទៅក្រៅដោយយំក្ដួល»(លូកា ២២:៦២)។ លោកបណ្ឌិត W. G. T. សែដបានពន្យល់ថា «ព្រះវិញ្ញាណបរិសុទ្ធមិនសំអាតមនុស្សម្នាក់ឡើយ លុះត្រាតែគាត់ត្រូវបានប៉ះ ពាល់ចិត្ដពីអំពើបាប»(Shedd, Dogmatic Theology, volume 2, page 514)។ ហើយពួកសិស្សមិន ត្រូវបានប៉ះពាល់ចិត្ដពីអំពើបាបឡើយ រហូតដល់គេបានក្បត់ព្រះយេស៊ូវ។ បន្ទាប់មកគេដឹងថា គេត្រូវការ ការសំអាតដោយព្រះលោហិតដ៏បរិសុទ្ធរបស់ទ្រង់ជាខ្លាំង។ អ្នកខ្លះក្នុងចំណោមអ្នកគិតថា អ្នកអាចប្រែចិត្ដ ដោយគ្មានការប៉ះពាល់ចិត្ដពីអំពើបាបអ្នក! អ្នកនឹងមិនប្រែចិត្ដឡើយលុះត្រាតែអ្នកត្រូវបានប៉ះពាល់ចិត្ដពី អំពើបាប! ពេត្រុសបានចេញទៅក្រៅដោយយំក្ដួល។ មនុស្សភាគច្រើនយំដូចពេត្រុសមុនពេលគេត្រូវបាន សង្រ្គោះ។ តើអ្នកបានយំទាំងក្ដួលដែរឬទេ?

ការអនុវត្ដន៍

ឥឡូវនេះខ្ញុំនឹងត្រឡប់ទៅយករឿងនេះទៅអនុវត្ដចំពោះអ្នកណាដែលនៅតែមិនទាន់ប្រែចិត្ដ។ តើ អ្នកបានដឹងថា អ្នកជាមនុស្សមានបាបដែលត្រូវបំផ្លាញ ទាំងដឹងថាចិត្ដអ្នក «ជាគ្រឿងបញ្ជោត... ហើយ អាក្រក់ហួសល្បត់ទេ»?(យេរេមា ១៧:៩)។ តើអ្នកដឹងថា «វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្តីស្លាប់នេះទៅបាន»(រ៉ូម ៧:២៤)។ តើអ្នកបានបាត់បង់ទំនុកចិត្ដទាំងអស់ក្នុងខ្លួនអ្នកឬទេ? តើ អ្នកបានយំសម្រាប់បាបអ្នកឬទេ? គ្មានសង្ឃឹមសម្រាប់អ្នកឡើយលុះត្រាតែអ្នកយំសម្រាប់បាបអ្នក! លុះត្រា តែអ្នកនិយាយថា «ព្រះអម្ចាស់អើយ សូមមេត្ដាដល់ខ្ញុំជាមនុស្សមានបាប»។ ដូចលោកបណ្តិតឡូដជោនស៍ ប្រាប់ថា «មានតែមនុស្សណាដែលត្រូវបាននាំឲ្យឃើញពីទោសរបស់ខ្លួនក្នុងផ្លូវនេះប៉ុណ្ណោះ ទើបគាត់រត់ទៅរកព្រះគ្រិស្ដសម្រាប់ការរំដោះ និងការប្រោសលោះ»(ibid.)។

បទចម្រៀងលើកដំកើងព្រះនាមព្រះយេស៊ូវដោយមានចិត្ដតែមួយ
ទាំងគិតពីការប្រោសជំងឺឲ្យជាដែលទ្រង់បានបង្ហូរចេញពីឈាមរបស់ទ្រង់

អូ តើអ្នកណាអាចប្រាប់សត្រូវថាទ្រង់បានទ្រាំទ្រនៅពេលឈាមនោះបានកំពប់
តើអ្វីបានធ្លាក់លើទ្រូងដ៏សែនឈឺចាប់របស់ទ្រង់ នៅពេលផ្ទុកទោសរបស់យើង

ខ្ញុំមិនលឺការប្រឹក្សានៃការចំអកមើលងាយ ដូចព្រះទ័យទ្រង់ធ្ងន់ខ្លាំងក្រៃ
គេដុំដែកគោលទ្រង់ ដាក់បន្លារ តែមិននាំឲ្យទ្រង់រត់គេចឡើយ

តែគ្រប់បញ្ហាទាំងអស់ដែលនៅខាងមុខ វានាំឲ្យទ្រង់ព្រួយចិត្ដភាន់ភាំង
កាលទំងន់នៃអំពើបាបទាំងអស់របស់យើងបានធ្លាក់ជាបន្ទុកលើព្រលឹងទ្រង់។
   («ព្រះអម្ចាស់បានទំលាក់លើទ្រង់»ដោយលោក William Hiley Bathurst, 1796-1877; លំនាំបទ «ព្រះគុណអស្ចារ្យ»)។

អ្នកត្រូវតែដឹងពីបាបអ្នកជាខ្លាំងដើម្បីឲ្យអ្នកយំទាំងទឹកភ្នែក ដូចគេធ្វើក្នុងប្រទេសចិននៅក្នុងការរស់ឡើងវិញ នៅទីនោះ។

បន្ដិចទៀតខ្ញុំនឹងសុំឲ្យអ្នកមកអង្គុយនៅជួរទាំង២ខាងមុខនេះដើម្បីនិយាយជាមួយយើងអំពីសេច ក្ដីសង្រ្គោះ។ បងប្អូនជាច្រើននឹងមក តែវានឹងមិនប៉ះពាល់ដល់បងប្អូនជាច្រើនទៀតឡើយ។ អ្នកនឹងចេញពី ទីនេះជាមនុស្សមានបាបដដែល។ ហេតុអ្វីវានឹងមិនជួយអ្នកឲ្យមកទីនេះ? ដោយសារតែអ្នកមិនដឹងថា អ្នក បាត់បង់។ អ្នកដូចពួកសិស្សអញ្ចឹង។ អ្នកមានទំនុកចិត្ដលើខ្លួនឯងពេក។ អ្នកគិតថា អ្នកអាចរស់នៅក្នុងជីវិត ជាគ្រីស្ទានតាមផ្លូវអ្នក។ តែអ្នកធ្វើខុស មិនយូរមិនឆាប់ អារក្សនឹងមកហើយល្បួងអ្នក។ រួចមកអ្នកនឹងធ្វើ ដូចគ្នានឹងអ្វីដែលពួកសិស្សបានធ្វើ។ អ្នកនឹងបោះបង់ចោលព្រះគ្រិស្ដ អ្នកនឹងចេញពីក្រុមជំនុំ អ្នកនឹងទៅ រស់ក្នុងអំបើបាប។ តើខ្ញុំដឹងពីរឿងនោះយ៉ាងម៉េចទៅ? ដោយសារតែខ្ញុំបានអធិប្បាយ៦០ឆ្នាំមកហើយ។ ខ្ញុំ ឃើញមនុស្សរាប់រយនាក់ធ្វើដូចអ្នក។ នោះជារបៀបដែលខ្ញុំដឹងថា អ្នកនឹងបោះបង់ចោលព្រះគ្រិស្ដដូចពួក សិស្សបានធ្វើនៅយប់នោះ។ មិនយូរមិនឆាប់អ្នកនឹងធ្វើដូចគេដែរ។ អ្នកមិនគិតថា អ្នកនឹងធ្វើឡើយ តែអ្នក គិតខុស។ សូមស្មោះត្រង់នឹងខ្លួនឯង។ អ្នកបានគិតរួចហើយអំពីការចេញពីក្រុមជំនុំ។ សូមស្មោះត្រង់ អ្នក បានគិតរួចហើយអំពីការចេញទៅ តើពិតអត់? តើពិតអត់? តើពិតអត់? អ្នកដឹងថា អ្នកបានគិត។

អ្នកត្រូវតែមើលចិត្ដខ្លួនឯង។ អ្នកត្រូវតែដឹងខ្លួនពីបាបអ្នក។ អ្នកត្រូវតែដឹងខ្លួនពីការខ្វះជំនឿលើ ព្រះយេស៊ូវ។ អ្នកត្រូវតែដឹងថា អ្នកជាមនុស្សបាត់បង់! អ្នកត្រូវតែដឹងខ្លួនពីទោស ទោសនៃការមិនជឿជាក់ លើព្រះយេស៊ូវ។ នោះគឺជាអំពើបាបធំជាងគេបំផុត ការមិនទទួលជឿលើព្រះយេស៊ូវ។ ព្រះយេស៊ូវប្រាប់ថា «អ្នកណាដែលមិនជឿលើខ្ញុំ នោះនឹងត្រូវជាប់ទោស»(យ៉ូហាន ៣:១៨)។ អ្នកមិនត្រូវរង់ចាំឡើយរហូត ដល់អ្នកធ្លាក់ទៅក្នុងឋាននរក។ អ្នកបានជាប់ទោសរួចហើយ។ លោកបណ្ឌិតឡូដបានប្រាប់ថា «មានតែ នៅពេលដែលអ្នកឃើញ{ហើយដឹងខ្លួន}ពីទោសក្នុងផ្លូវនេះ ទើបអ្នកនឹងមករកព្រះគ្រិស្ដសម្រាប់ការរំដោះ និងសេចក្ដីសង្រ្គោះ»។ តើអ្នកដឹងខ្លួនពីបាបអ្នកឬទេ? បើអ្នកដឹងខ្លួន ហើយវារំខានអ្នក នោះក្រោយមក អ្នកនឹងមករកទ្រង់ ហើយទទួលជឿទ្រង់ ហើយបានសង្រ្គោះដោយទ្រង់ ថែមទាំងបានលាងស្អាតដោយ ព្រះលោហិតរបស់ទ្រង់ដែលបានបង្ហូរដើម្បីសំអាតបាបអ្នក។ គ្មានផ្លូវផ្សេងទៀតណាដើម្បីឲ្យបានសង្រ្គោះ ពិតប្រាកដឡើយ។ ខ្ញុំអធិស្ឋានថា នឹងគ្មានថ្ងៃអាទិត្យណាដែលខ្ញុំនឹងមិនអធិប្បាយពីព្រះលោហិតរបស់ ព្រះយេស៊ូវ។ ខ្ញុំមិនស្គាល់ដំណឹងល្អផ្សេងទៀតឡើយ សូមជឿជាក់ទ្រង់ទៅ នោះអ្នកនឹងបានស្អាត។ ឈាម របស់ព្រះយេស៊ូវលើឈើឆ្កាងនៅភ្នំកាល់វ៉ារីគឺជាសង្ឃឹមតែ១គត់របស់អ្នក! តែអ្នកមិនបង្ហាញប្រាប់ពីព្រះ យេស៊ូវ ឬព្រះលោហិតទ្រង់ឡើយ! ហេតុអ្វីអញ្ចឹង? ដោយសារតែអ្នកមិនដឹងខ្លួនពីអំពើបាប នោះគឺជាមូល ហេតុ! នោះគឺជាមូលហេតុ! នោះគឺជាមូលហេតុ! អ្នកកំពុងព្យាយាមរៀនពាក្យត្រឹមត្រូវ។ អូ អ្នកល្ងីល្ងើដល់ ម្ល៉េះ! លោកអោហ្គីស្ទីនប្រាប់ថា «ចិត្ដរបស់យើងមិនសំរាកឡើយរហូតដល់គេរកឃើញការសំរាកនៅក្នុង ទ្រង់»។ មានឈាមវិសេសហូរមកលោះបាបចេញពីរបួសព្រះអង្គ ឯមនុស្សមានបាបបើចូលទៅក្រាប នោះ ទ្រង់លាងឲ្យហ្មត់ហ្មង។ សូមមករកព្រះយេស៊ូវឥឡូវចុះ។ អ្នកនឹងបានស្អាតពីបាបទាំងអស់ដោយសារព្រះ លោហិតដ៏បរិសុទ្ធរបស់ទ្រង់។ អាម៉ែន។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

ច្រៀងចំរៀងម្នាក់ឯងដោយលោក បែនយ៉ាមីន ខីនខេង ហ្គ្រីហ្វីត៖
«ទ្រង់តែមួយគត់» (ដោយលោក Ben H. Price, 1914)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ពួកគេបានបោះបង់ចោលទ្រង់ ហើយរត់ចោលទ្រង់

THEY FORSOOK HIM AND FLED

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

«ប៉ុន្តែ ការទាំងនេះបានកើតមក ដើម្បីឲ្យបានសំរេចតាមទំនាយពួកហោរាវិញ នោះពួកសិស្សទាំងអស់ក៏រត់ចោលទ្រង់ទៅ។ »(ម៉ាថាយ ២៦:៥៦)។

(ម៉ាថាយ ២៦:៤៦, ៤៧, ៤៨, ៥០; យ៉ូហាន ១៨:១០; លូកា ២២:៥១;
ម៉ាថាយ ២៦:៥៣-៥៤, ៥៥)

១. ទីមួយ ពួកគេបានបោះបង់ចោលព្រះយេស៊ូវ ហើយរត់ចោលទ្រង់ដើម្បីសម្រេចតាមបទគម្ពីររបស់ពួកហោរា។ សាការី ១៣:៦-៧; ម៉ាថាយ ២៦:៣១; ម៉ាកុស ១៤:២៧។

២. ទីពីរ ពួកគេបានបោះបង់ចោលព្រះយេស៊ូវ ហើយរត់ចោលទ្រង់ដោយសារតែពួកគេជាសមាជិកនៃពូជដែលធ្លាក់ក្នុងអំពើបាប។ រ៉ូម ៥:១២; អេភេសូរ ២:៥, ៣; រ៉ូម ៨:៧; ២កូរិនថូស ៤:៣។

៣. ទីបី ពួកគេបានបោះបង់ចោលទ្រង់ ហើយរត់ចោលទ្រង់ដោយសារពួកគេមិនមានការចាក់ចុចចិត្ដពីអំពើបាបពិតប្រាកដមុនពេលនេះ។ម៉ាថាយ ២៦:៣៥; យ៉ូហាន ១៦:៣០-៣២; លូកា ២២:៦២; យេរេមា ១៧:៩; រ៉ូម ៧:២៤; យ៉ូហាន ៣:១៨។