Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


ក្រុមជំនុំថាបាណាខលបាទីស្ទថ្មី

THE “NEW” NEW BAPTIST TABERNACLE!
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់ពេលព្រឹក កក្កដា ២ ២០១៧
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Morning, July 2, 2017

« ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះទ្រង់» (អេសាយ ៦៤:១)។


នៅពេលព្រះយាងចុះមក «ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះ{ទ្រង់}»។ ភ្នំនៃការមិនជឿបានញាប់ញ័រនៅចំពោះទ្រង់។ ភ្នំនៃការសង្ស័យបានញាប់ញ័រនៅចំពោះទ្រង់។ ភ្នំនៃការភ័យខ្លាចបាន ញាប់ញ័រនៅចំពោះទ្រង់។ ភ្នំនៃអំណួតបានញាប់ញ័រនៅចំពោះទ្រង់។ ភ្នំនៃការអស់សង្ឃឹមបានញាប់ញ័រនៅ ចំពោះទ្រង់។ ភ្នំនៃអាត្មានិយមបានញាប់ញ័រនៅចំពោះទ្រង់។ ភ្នំនៃការសង្កត់សង្កិនរបស់សាតាំងបានញាប់ ញ័រនៅចំពោះទ្រង់។ ភ្នំទាំងអស់ដែលឈរជំទាស់នឹងព្រះគ្រិស្ដបានញាប់ញ័រ នៅពេលព្រះយាងចុះមកនៅ ក្នុងការរស់ឡើងវិញ! «ភ្នំទាំងនោះអាចញាប់ញ័រ{ដូចជាកម្អែភ្នំភ្លើងមកពីការបន្ទុះភ្នំភ្លើង}នៅចំពោះព្រះ»}!

សេចក្ដីអធិស្ឋាននៃការរស់ឡើងវិញពិតប្រាកដមានន័យថា កាន់ព្រះឲ្យជាប់ ហើយមិនអនុញ្ញាត្ដឲ្យ ទៅ ដូចយ៉ាកុបបានធ្វើ កាលគាត់បានបោកចំបាប់ជាមួយព្រះគ្រិស្ដពេញមួយយប់នៅក្នុងសេចក្ដីអធិស្ឋាន ហើយនិយាយថា « ខ្ញុំមិនឲ្យលោកទៅទេ ទាល់តែបានឲ្យពរដល់ខ្ញុំសិន»(លោកុប្បត្ដិ ៣២:២៦)។ លោក បណ្ឌិត ឡូដ ជ៉ោនស៍បានប្រាប់ថា សេចក្ដីអធិស្ឋាននៃការរស់ឡើងវិញគឺជា «ការចាប់កាន់ព្រះឲ្យជាប់ ការ អង្វរទ្រង់ ការរកមូលហេតុជាមួយទ្រង់ សូម្បីតែទូលអង្វរ ហើយនិយាយថា មានតែពេលគ្រីស្ទានធ្វើដល់ ចំនុចនេះ ទើបគាត់ចាប់ផ្ដើមអធិស្ឋានជាពិតប្រាកដ»អំពីការរស់ឡើងវិញ! (Lloyd-Jones, Revival, p. 305)។

តែសេចក្ដីអធិស្ឋានពីការរស់ឡើងវិញត្រូវតែកើតចេញមនុស្សដូចអេសាយ ដែលនិយាយដូចនេះថា «ទូលបង្គំនៅឯនេះ សូមទ្រង់ចាត់ទូលបង្គំ» (អេសាយ ៦:៨) មនុស្សដែលស្ម័គ្រចិត្ដដើម្បីលះបង់ចោល ជីវិតរបស់គេក្នុងការបំរើព្រះរបស់យើង និងព្រះរបស់គាត់! លោកបណ្ឌិត អេ W ថូសើរប្រាប់ថា

« បើគ្រិស្ទសាសនាអាចរស់នៅ នោះវាត្រូវតែមានមនុស្សដូចនោះម្ដងទៀត ជាមនុស្សប្រភេទត្រឹមត្រូវ។ វាត្រូវតែបោះបង់ចោលមនុស្សទន់ខ្សោយដែល មិនហ៊ាននិយាយចេញ... វាត្រូវតែស្វែងរកមនុស្សនៃពួកហោរា និងទុក្ករក បុគ្គលដែលចេញពីនោះ។ ពួកគេនឹងក្លាយជាមនុស្សដែលស្រឡាញ់ព្រះ និង មនុស្សដែលក្លាហាន...តាមរយៈសេចក្ដីអធិស្ឋាន និងការងាររបស់គេ {ព្រះ នឹង}ចាត់បញ្ជូនការរស់ឡើងវិញដែលត្រូវពន្យាយូរហើយ» (Dr. A. W. Tozer, យើងត្រូវការមនុស្សដែលស្រឡាញ់ព្រះម្ដងទៀត)។

នោះគឺជាអ្វីដែលក្រុមជំនុំយើងត្រូវការនៅសម័យនេះ «មនុស្សដែលស្រឡាញ់ និងមនុស្សដែលក្លាហាន»។ យើងត្រូវការមនុស្សដែលមើលឃើញការសូន្យបាត់របស់លោកីយនេះ មនុស្សដែលចង់លះបង់សុវត្ថិភាពជា ជាង។ មនុស្សប្រុស និងមនុស្សស្រីដែលមានសេរីភាពពីការភ័យខ្លាច មនុស្សប្រុស និងមនុស្សស្រីដែលនឹង និយាយដូចអេសាយថា «ទូលបង្គំនៅឯនេះ សូមទ្រង់ចាត់ទូលបង្គំ»(អេសាយ ៦:៨)។ មនុស្សវ័យក្មេង ដែលអធិស្ឋានចេញពីជម្រៅនៃព្រលឹងរបស់គេ

«ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះទ្រង់ ដូចកាលណាភ្លើងរាលឆេះគំនរស្នាប់ ឬដូចភ្លើងធ្វើឲ្យទឹកពុះខ្ជោលឡើងផង ដើម្បីនឹងធ្វើឲ្យពួកខ្មាំងសត្រូវទ្រង់បានស្គាល់ព្រះនាមទ្រង់ ហើយសាសន៍ទាំងប៉ុន្មានបានញាប់ញ័រនៅចំពោះទ្រង់» (អេសាយ ៦៤:១-២)។

មនុស្សវ័យក្មេងអើយ សូមក្រោកឡើង ហើយប្រើមាត់បបូរមាត់របស់អ្នកដើម្បីអធិស្ឋានដោយខ្នះ ខ្នែង ហើយដោយអំណាច។ មនុស្សវ័យក្មេងអើយ សូមក្រោកលើង ហើយលះបង់ចោលភាពសុខស្រួល ភាពរុងរឿង ជីវិតរបស់អ្នកសម្រាប់ព្រះយេស៊ូវគ្រិស្ដដ៏ជាព្រះរាជបុត្រានៃព្រះ! មនុស្សវ័យក្មេងអើយ សូម ក្រោកឡើង ហើយច្បាងនឹងអារក្ស និងពួកបរិវាររបស់វាដោយអស់ពីកម្លាំងក្នុងសេចក្ដីអធិស្ឋាន ដោយទូល សូមសិរីល្អរបស់ព្រះយាងចុះមកក្រុមជំនុំរបស់យើងក្នុងការធ្លាក់ការរស់ឡើងវិញមកដោយមានឬទ្ធានុភាព! «ចូរទៅមុខពួកគ្រីស្ទាន»។ វានៅទំព័រលេខ១លើក្រដាសចម្រៀង។ សូមច្រៀងវា សូមឈរ ហើយច្រៀងវា!

ចូរទៅមុខពួកគ្រីស្ទាន ដូចទាហានចូលច្បាំង
មានឈើឆ្កាងជាទង់ជ័យនាំមុខទាស់នឹងខ្មាំង
ព្រះគ្រិស្ដជាម្ចាស់យើងខ្ញុំ ទ្រង់ជាមេទ័ពធំ
ដែលឈ្នះអស់ពួកសត្រូវ ដោយឥទ្ធិឬទ្ធិឧត្ដម
ចូរទៅមុខពួកគ្រីស្ទាន ដូចទាហានចូលច្បាំង
មានឈើឆ្កាងជាទង់ជ័យ នាំមុខទាស់នឹងខ្មាំង។
   («ចូរទៅមុខពួកគ្រីស្ទាន»ដោយលោក Sabine Baring-Gould, 1834-1924)។

សូមអង្គុយចុះ

មនុស្សវ័យក្មេងអើយ ខ្ញុំធ្លាប់នៅក្មេងពេក តែឥឡូវនេះខ្ញុំចាស់ហើយ។ អ្នកដឹកនាំរបស់យើងក៏ដូចគ្នាដែរ។ យើងបានដឹកនាំក្រុមជំនុំឆ្លងកាត់ការនឿយហត់ច្រើនឆ្នាំនៃការបាក់បែកក្រុមជំនុំ។ យើងបានលះ បង់ពេលវេលាយើង លុយយើង និងលះបង់អាយុវ័យរបស់យើងដើម្បីធ្វើឲ្យក្រុមជំនុំល្អដូចនេះ។ ហើយវាល្អ ណាស់ យើងបានលះបង់ យើងបានចំនាយលុយសម្រាប់ព័ន្ធកិច្ចនៅពាសពេញពិភពលោកនៅតាមអ៊ិនធើ ណែតនៅក្រុមជំនុំនេះ។ តែយើងឈប់បើកញើសថ្ងាសនៃភាពវ័យក្មេងរបស់យើងទៀត។ យើងឈប់មាន កំលាំងដើម្បីធ្វើឲ្យក្រុមជំនុំនេះទៅមួយកំរិតទៀត។ យើងឈប់មានកំលាំង ភាពក្លាហាន ឬឆន្ទៈដើម្បីដឹកនាំ ក្រុមជំនុំនេះឲ្យទៅមុខមួយកំរិតទៀត។ ពេលយើងនៅក្មេង យើងបានចំនាយកំលាំងដើម្បីសង្រ្គោះក្រុមជំនុំ នេះ តែយើងឈប់មានកម្លាំងដើម្បីបង្កើតក្រុមជំនុំថាបាណាខលបាទីស្ទ«ថ្មី»ទៀត។ មនុស្សវ័យក្មេងនៅនេះ ត្រូវតែធ្វើវា ឬក៏វានឹងមិនបានសម្រេច។ សូមធ្វើវា! សូមធ្វើវា! សូមធ្វើវា!

ខ្ញុំធ្លាប់ជាគ្រូគង្វាលវ័យក្មេងពេញដោយកំលាំង។ ខ្ញុំអាចអធិប្បាយ៣ដងដោយកម្លាំងជាខ្លាំងនៅ ថ្ងៃអាទិត្យ។ ខ្ញុំអាចធ្វើឲ្យពួកជំនុំ១ពាន់នាក់ចាប់អារម្មណ៍ ១ភាគ៣ក្នុងចំណោមពួកគេជាភ្ងៀវមកលេងលើក ទីមួយ។ តែឥឡូវនេះខ្ញុំអាយុ៧៦ឆ្នាំដោយមានជំងឺមហារីក។ តែឥឡូវខ្ញុំចាស់ពេកហើយសម្រាប់ការនោះ។ បន្ទាប់ពីការសញ្ជឹងគិត និងការអធិស្ឋាន ខ្ញុំដឹងថា យើងមិនអាចរង់ចាំទៀតឡើយ។ ខ្ញុំនិយាយថា ខ្ញុំត្រូវតែ ផ្ទេរភាពដឹកនាំទៅឯមនុស្សវ័យក្មេងរបស់យើងឥឡូវ ខណដែលនៅតែមានពេលដើម្បីឲ្យយើងនៅរស់ ហើយ ជួយអ្នក ថែមទាំងណែនាំអ្នក។ នៅរដូចផ្ការីកក្រោយ ខ្ញុំបានបំរើព្រះអស់រយៈពេល៦០ឆ្នាំហើយ។ មានគ្រូ អធិប្បាយតិចតួចនៅតែធ្វើជាគ្រូគង្វាលបន្ទាប់ពីបំរើព្រះអស់៦០ឆ្នាំមក។ ខ្ញុំមានអាម្មណ៍រថា វាដល់ពេលឲ្យ យើងចុះពីតំណែង ហើយធ្វើជាអ្នកណែនាំ ជាជាងអ្នកដឹកនាំ។ ដូច្នេះ ខ្ញុំសូមស្នើថា ក្រុមជំនុំយើងគួរតែចាត់ តាំងលោកយ៉ូហាន សាំយ៉ូអែល ខាហ្គិនឲ្យបំរើព្រះ ហើយគាត់គួរតែក្លាយជាគ្រូគង្វាលរបស់យើងនៅពេល នោះ! នៅពេលនោះ ខ្ញុំនឹងឈរនៅខាងក្រោយ ហើយក្លាយជាអ្នកណែនាំរបស់គាត់ ដោយមានតំណែងជា គ្រូគង្វាល (ឈប់មានតំណែងទៀត)។ ខ្ញុំស្នើថា លោកណូអេ សោងត្រូវផ្ដល់សិទ្ធិឲ្យបំរើព្រះនៅពេលនោះ និងលោកអ៊ឹរ៉ុន យ៉ែនសី ជែក ណេន អេបិល ផ្រូដូម៊ី និងខូ ដោង លីគួរតែត្រូវចាត់តាំងទុកជាគ្រូជំនួយនៅ ក្រុមជំនុំ ហើយលោកអ៊ឺរ៉ុន យ៉ែនសីត្រូវបានផ្ដល់តំណែងជាអចិន្រ្ដៃដើម្បីធ្វើជា «ប្រធាននៃគ្រូជំនួយ»។ រួច យើងនឹងរៀបចំប្រព័ន្ធថ្មី ដើម្បីចាត់តាំងបុរសល្អៗទាំងនេះធ្វើជា «គ្រូជំនួយដ៏សកម្ម»ទៅលើការមូលដ្ឋាន ផ្លាស់ប្ដូរនៅក្នុងក្រុមជំនុំយើង។ ឥឡូវជាពេលដើម្បីចាប់យកពេលវេលា ហើយហុចពិលនៃក្រុមជំនុំទៅឲ្យ មនុស្សវ័យក្មេងឥឡូវនេះ។ ពួកគេត្រូវតែដឹកនាំយើងដើម្បីក្លាយជាក្រុមជំនុំបាទីស្ទថាបាណាខល«ថ្មី»ជាពិត ប្រាកដ។ ចូរទៅមុខ ពួកគ្រីស្ទាន! សូមក្រោកឈរ ហើយច្រៀងឃ្លាទី២ និងកន្លែងបន្ទរ។

ចូរទៅមុខពួកគ្រីស្ទាន ដូចទាហានចូលច្បាំង
មានឈើឆ្កាងជាទង់ជ័យនាំមុខទាស់នឹងខ្មាំង
ព្រះគ្រិស្ដជាម្ចាស់យើងខ្ញុំ ទ្រង់ជាមេទ័ពធំ
ដែលឈ្នះអស់ពួកសត្រូវ ដោយឥទ្ធិឬទ្ធិឧត្ដម
ចូរទៅមុខពួកគ្រីស្ទាន ដូចទាហានចូលច្បាំង
មានឈើឆ្កាងជាទង់ជ័យ នាំមុខទាស់នឹងខ្មាំង។

ដ្បិតខ្ញុំដឹងដោយសារបទពិសោធន៍រយៈពេល៦០ឆ្នាំថា យុវ័យមិនអាចសម្រេចការនេះតែម្នាក់ឯង បានឡើយ។ យើងត្រូវតែមានការចាក់បង្ហូរព្រះវិញ្ញាណរបស់ព្រះស្រស់ៗ ឬអ្នកមិនអាចធ្វើវាបាន។

លោកបណ្ឌិត ធីម៉ូថេ លីន ជាគ្រូគង្វាលខ្ញុំរយៈពេល២៤ឆ្នាំនៅក្នុងក្រុមជំនុំបាទីស្ទចិន។ លោក បណ្ឌិតលីនជាមនុស្សម្នាក់ដែលពូកែអធិស្ឋាន។ លោកបណ្ឌិតលីនប្រាប់ថា «គោលបំណងនៃការអធិស្ឋាន គឺដើម្បីមានវត្ដមានរបស់ព្រះ»។ គាត់ប្រាប់ថា «ក្រុមជំនុំនៅគ្រាចុងក្រោយបង្អស់ត្រូវតែមានវត្ដមានរបស់ ព្រះ បើសិនជាក្រុមជំនុំនោះចង់រីកចំរើន។ បើគ្មានវត្ដមានរបស់ព្រះ នោះគ្រប់ការខំប្រឹងទាំងអស់នឹងគ្មាន ប្រយោជន៍» ហើយមិនអាចជោគជ័យឡើយ។ សាតាំងដឹងថា យើងនឹងមិនរីកចំរើនឡើយ បើគ្មានអំណាច នៃវត្ដមានរបស់ព្រះ។ លោកលីនប្រាប់ថា កាលណាយើងរឹតតែខិតជិតដល់ការយាងមកជាលើកទី២របស់ ព្រះគ្រិស្ដ នោះ«សំពាធរបស់សាតាំងរឹតតែជំទាស់នឹងសេចក្ដីអធិស្ឋានខ្លាំងៗ»(ឃ្លាដកស្រង់ទាំងអស់ចេញ ពីសៀវភៅលោកលីន រឿងសំងាត់នៃការរីកចំរើនរបស់ក្រុមជំនុំ)។ សាវកប៉ុលប្រាប់ថា «យើងមិនមែនតយុទ្ធ នឹងសាច់ឈាមនោះទេ» តែច្បាំងជំទាស់សាតាំង និងពួកបរិវាររបស់វា (អេភេសូរ ៦:១២)។ តើយើងអាច តយុទ្ធជំទាស់នឹងអំណាចនៃសេចក្ដីងងឹតតាមរបៀបណា? ប៉ុលបានប្រាប់ពីចម្លើយ «ព្រមទាំងប្រើសេចក្តីអធិស្ឋាន និងសេចក្តីទូលអង្វរគ្រប់យ៉ាង ដើម្បីអធិស្ឋានដោយព្រះវិញ្ញាណរាល់ពេលរាល់វេលា» (អេភេសូរ ៦:១៨)។ នៅពេលអ្នកផ្សេងទៀតកំពុងអធិស្ឋាន នោះសូមបង្ខំគំនិតរបស់អ្នកឲ្យប្រុងស្ដាប់សំណើរនីមួយៗ កាលអ្នកដឹកនាំអធិស្ឋាន។ នៅពេលគេអធិស្ឋានចប់ សូមថា «អាម៉ែន»។ នោះនាំឲ្យការអធិស្ឋានរបស់អ្នក ដឹកនាំក្លាយជារបស់អ្នក! នោះនាំឲ្យសេចក្ដីអធិស្ឋានរបស់យើងមានកម្លាំងប្រឆាំងនឹងសាតាំង! សូមក្រោក ឈរ ហើយច្រៀងឃ្លាទី២ម្ដងទៀត!

រាជ្យនានានឹងសាបសូន្យ នគរត្រូវបាត់ទៅ
ពួកជំនុំព្រះយេស៊ូវនឹងស្ថិតស្ថេរជាប់នៅ
ស្ថានននរកមិនដែលឈ្នះពួកជំនុំនៃព្រះ
មានអស់ពាក្យសន្យាពិតជួយឲ្យមានតេជះ
ចូរទៅមុខពួកគ្រីស្ទាន ដូចទាហានចូលច្បាំង
មានឈើឆ្កាងជាទង់ជ័យ នាំមុខទាស់នឹងខ្មាំង។

ហើយការអធិស្ឋានចម្បងរបស់យើងត្រូវតែអធិស្ឋានសុំឲ្យព្រះយាងចុះមកក្នុងការងាររបស់យើង សុំវត្ដមាន របស់ព្រះឲ្យយាងចុះមកនៅក្នុងការរស់ឡើងវិញដ៏មានឬទ្ធានុភាព!

« ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះទ្រង់» (អេសាយ ៦៤:១)។

នៅពេលព្រះយាងចុះមកគង់ក្នុងចំណោមយើង «ភ្នំបានញាប់ញ័រនៅចំពោះទ្រង់»។ ភ្នំនៃការមិនជឿបានញាប់ញ័រនៅចំពោះទ្រង់។ ភ្នំនៃការសង្ស័យបានញាប់ញ័រនៅចំពោះទ្រង់។ ភ្នំនៃការច្រណែនបាន ញាប់ញ័រនៅចំពោះទ្រង់។ ភ្នំដែលបំបែកយើងចេញពីគ្នាទៅវិញទៅមកបានញាប់ញ័រនៅចំពោះទ្រង់! ហើយ សេចក្ដីស្រឡាញ់ជាខ្លាំងចំពោះគ្នាទៅវិញទៅមកហូរចេញពីវត្ដមានរបស់ទ្រង់! ភ្នំដែលឈរប្រឆាំងនឹងព្រះ របស់យើង និងព្រះគ្រិស្ដបានញាប់ញ័រដូចជាកម្អែភ្នំភ្លើង ហូរចុះមកយើងដូចជាភ្លើង ហូរចុះមកក្នុងការរស់ ឡើងវិញ! ខ្ញុំសូមផ្ដាំឲ្យអ្នកខំអធិស្ឋានសុំវត្ដមានរបស់ព្រះឲ្យយាងចុះមកនៅក្នុងការរស់ឡើងវិញដ៏មានឬទ្ធា នុភាពរាល់តែថ្ងៃ! ការអធិស្ឋានពីការរស់ឡើងវិញមានន័យថា ការចាប់កាន់ព្រះឲ្យជាប់ ហើយអធិស្ឋានដូច ជាយ៉ាកុប «ខ្ញុំមិនឲ្យលោកទៅទេ ទាល់តែបានឲ្យពរដល់ខ្ញុំសិន» ដូចលោកឡូដ ជោនស៍ប្រាប់ថា «ការចាប់កាន់ព្រះឲ្យជាប់ ការអង្វរទ្រង់ ការរកមូលហេតុជាមួយទ្រង់ សូម្បីតែទូលអង្វរ មានតែនៅពេលគ្រីស្ទាន អធិស្ឋានដូចនោះ ទើបគេកំពុងតែអធិស្ឋានសុំឲ្យមានការរស់ឡើងវិញ» Revival, p. 305។

អ្នកខ្លះប្រហែលមិនចង់ឲ្យខ្ញុំអធិស្ឋានសម្រាប់ការរស់ឡើងវិញម្ដងទៀតទេ! អ្នកអាចគិតថា «ការ ប៉ះពាល់នៃរស់ឡើងវិញ»ឆ្នាំមុនមិនបានជួយយើងឲ្យល្អច្រើននោះទេ! តែអ្នកខុសហើយ ឆ្នាំមុនយើងត្រឹមតែមាន «ការប៉ះពាល់»នៃការរស់ឡើងវិញ តែសូមមើលអ្វីដែលបានកើតឡើង លោកយ៉ូហាន ខាហ្គិនបានឈប់ជំទាស់នឹងព្រះ ហើយបានថ្វាយខ្លួនដើម្បីប្រកាសដំណឹងល្អ! យើងមានគ្រូគង្វាលថ្មីម្នាក់ ហើយគាត់ បានសម្រេចដោយសារ«ការប៉ះពាល់»នៃការរស់ឡើងវិញនោះ! យើងមានលោកអ៊ឺរ៉ុន យ៉ែនសី ណូអេ សោង និងជែក ណោន ដោយសារការរស់ឡើងវិញឆ្នាំមុន! នៅរដូវស្លឹកឈើជ្រុះខាងមុខ យើងនឹងមានធ្វើពិធី ជ្រមុជទឹកច្រើនជាង៣ដង ដែលយើងធ្លាប់បានធ្វើ! តើអ្នកប្រែចិត្ដថ្មីជាច្រើនដូច្នេះមកពីណា? គេមានពី «ការប៉ះពាល់»នៃការរស់ឡើងវិញដែលព្រះបានចាត់បញ្ជូនមកឲ្យយើងកាលពីរដូវក្ដៅមុន គេមកពីកន្លែង នោះហើយ! សូមច្រៀងឃ្លាទី២ម្ដងទៀត! សូមឈរ ហើយច្រៀងវា!

រាជ្យនានានឹងសាបសូន្យ នគរត្រូវបាត់ទៅ
ពួកជំនុំព្រះយេស៊ូវនឹងស្ថិតស្ថេរជាប់នៅ
ស្ថានននរកមិនដែលឈ្នះពួកជំនុំនៃព្រះ
មានអស់ពាក្យសន្យាពិតជួយឲ្យមានតេជះ
ចូរទៅមុខពួកគ្រីស្ទាន ដូចទាហានចូលច្បាំង
មានឈើឆ្កាងជាទង់ជ័យ នាំមុខទាស់នឹងខ្មាំង។

អ្នកអាចអង្គុយចុះបាន

នៅពេលយើងបានបិទកម្មវិធីនៃការរស់ឡើងវិញឆ្នាំមុន ខ្ញុំបានប្រាប់អ្នកថា យើងត្រឹមតែមាន «ការ ប៉ះពាល់»នៃការរស់ឡើងវិញ តែយើងប្រហែលអាចមានការចាក់បង្ហូរវត្ដមានរបស់ព្រះនៅឆ្នាំនេះ។ ខ្ញុំដឹង ដោយសារបទពិសោធន៍រយៈពេល៦០ឆ្នាំ វាអាចកើតឡើងបាន។ អ្នកអាចមាន «ការប៉ះពាល់»នៃការរស់ ឡើងវិញ មុនពេលអ្នកមានការលាងសំអាតតាមច្រកភ្នំ! ការពិតនោះជាអ្វីដែលបានកើតឡើងនៅក្រុមជំនុំចិន។ នោះជារបៀបដែលបានកើតឡើង មុនដំបូងជា ការប៉ះពាល់ ទីពីរ ការលាងសំអាតស្នាមភ្លោះ! ខ្ញុំបានឃើញ ការរស់ឡើងវិញធំៗ៣លើកនៅក្នុងជីវិតខ្ញុំ។ ខ្ញុំដឹងថា ព្រះអាចធ្វើវាម្ដងទៀតនៅក្នុងក្រុមជំនុំយើង! ហើយខ្ញុំ ដឹងថា ការដាក់មនុស្សវ័យក្មេងទាំងនេះឲ្យដឹកនាំតែមួយគត់នឹងមិនអាចជួយពង្រឹងក្រុមជំនុំយើងបានឡើយ ថែមទាំងយើងនឹងមិនឃើញក្រុមជំនុំថាបាណាខលបាទីស្ទ «ថ្មី»ឡើយ លុះត្រាតែយើងអធិស្ឋានសុំអំណាច នៃវត្ដមានដ៏បរិសុទ្ធរបស់ទ្រង់មកគង់នៅក្នុងចំណោមយើង!

«ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះទ្រង់» (អេសាយ ៦៤:១)។

សូមក្រោកឈរ ហើយច្រៀងបទលេខ៣ «អំណាចពីសម័យបុរាណ»ដោយលោកប៉ុល រេដើ1879-1938។

យើងប្រមូលផ្ដុំគ្នាសម្រាប់ព្រះពរទ្រង់ យើងនឹងសង្ឃឹមលើព្រះរបស់យើង
យើងនឹងជឿជាក់លើទ្រង់ដែលស្រឡាញ់យើង។ ដ្បិតទ្រង់ទិញយើងដោយឈាមទ្រង់
ឥឡូវចិត្ដរលាយ ហើយផ្លាស់ប្ដូរ ចិត្ដយើងទាំងអស់មានក្ដីស្រឡាញ់
ខ្យល់ពីខាងលើមកពេញដោយអំណាចពីសម័យបុរាណ

យើងនឹងអួតពីអំណាចទ្រង់ យើងនឹងច្រៀងពីព្រះគុណដ៏អស្ចារ្យ
ពេលយើងមានបញ្ហា ទ្រង់បានសន្យា សូមយាងមក សូមយាងមកជួយខ្ញុំផង
ឥឡូវចិត្ដរលាយ ហើយផ្លាស់ប្ដូរ ចិត្ដយើងទាំងអស់មានក្ដីស្រឡាញ់
ខ្យល់ពីខាងលើមកពេញដោយអំណាចពីសម័យបុរាណ

សូមនាំយើងទៅក្នុងការអធិស្ឋាននៅមុខទ្រង់ ហើយដោយជំនឿព្រលឹងយើងជួយទៅមុខ
ទាល់តែយើងអះអាងដោយជំនឿ ការសន្យានៃព្រះវិញ្ញាណបរិសុទ្ធ និងភ្លើង
ឥឡូវចិត្ដរលាយ ហើយផ្លាស់ប្ដូរ ចិត្ដយើងទាំងអស់មានក្ដីស្រឡាញ់
ខ្យល់ពីខាងលើមកពេញដោយអំណាចពីសម័យបុរាណ។
   («អំណាចពីសម័យបុរាណ»ដោយលោកប៉ុល រេដើ ១៨៧៩-១៩៣៨)។

មិត្ដជាទីស្រឡាញ់របស់ខ្ញុំអើយ ព្រះយេស៊ូវគ្រិស្ដបានសុគតលើឈើឆ្កាងដើម្បីសងទោសសម្រាប់ បាបអ្នក។ ព្រះយេស៊ូវគ្រិស្ដបានបង្ហូរព្រះលោហិតដ៏វិសេសរបស់ទ្រង់លើឈើឆ្កាងដើម្បីសំអាតបាបរបស់អ្នក ព្រះយេស៊ូវគ្រិស្ដបានរស់ឡើងវិញ។ ទ្រង់គង់នៅស្ថានសួគ៌កំពុងតែអធិស្ឋានឲ្យអ្នក។ គ្រាន់តែជឿតាម គ្រាន់ តែជឿតា ចូរអ្នកជឿឥឡូវ។ ទ្រង់នឹងសង្រ្គោះអ្នក ទ្រង់នឹងសង្រ្គោះអ្នក ទ្រង់នឹងសង្រ្គោះអ្នកឥឡូវនេះ!

ស្រ្ដីមានបាបម្នាក់បានមករកព្រះយេស៊ូវនៅក្នុងផ្ទះស៊ីម៉ូនដែលជាពួកផ៉ារាសី។ ព្រះគម្ពីរប្រាប់ថា

« ហើយមើល នៅក្រុងនោះមាន ស្ត្រីម្នាក់ដែលមានបាប នាងបានដឹងថា ទ្រង់គង់នៅតុក្នុងផ្ទះអ្នកផារិស៊ីនោះ ក៏យកដបថ្មកែវដាក់ប្រេងក្រអូបមក នាងឈរពីខាងក្រោយ ទៀបព្រះបាទទ្រង់ទាំងយំ ចាប់តាំងសំរក់ទឹកភ្នែកទទឹកព្រះបាទទ្រង់ រួចយកសក់ក្បាលនាងជូត ក៏ថើបព្រះបាទ ដោយស្រឡាញ់ ហើយយកប្រេងក្រអូបលាបផង » (លូកា ៧:៣៧-៣៨)។

នៅក្នុងទីក្រុងនោះ គេបានដឹងថា ស្រ្ដីនេះជាមនុស្សមានបាប។ មនុស្សដឹងថា នាងពេញដោយបាប នាង មានកេរ្ដិ៍ឈ្មោះអាក្រក់ នាងបានយំនៅក្រោយព្រះយេស៊ូវ កាលទ្រង់កំពុងសោយ ហើយនាងបានចាក់ប្រេង លើព្រះសិររបស់ទ្រង់ ថែមទាំងថើបព្រះបាទរបស់ទ្រង់។ នាងបានមករកព្រះយេស៊ូវ។

« រួចទ្រង់មានព្រះបន្ទូលទៅនាងថា បាបនាងបានអត់ទោសឲ្យនាងហើយ ឯពួកអ្នកដែលអង្គុយនៅតុ ជាមួយ ក៏ចាប់តាំងគិតក្នុងចិត្តថា តើអ្នកនេះជាអ្វីដែលអត់ទោសបាបបានផងដូច្នេះ តែទ្រង់មានព្រះបន្ទូលទៅស្ត្រីនោះថា សេចក្តីជំនឿរបស់នាងបានសង្គ្រោះនាងហើយ អញ្ជើញនាងទៅ ឲ្យបានប្រកបដោយសេចក្តីសុខចុះ» (លូកា ៧:៤៨-៥០)។

នាងជាមនុស្សមានបាប តែទោះបីជាយ៉ាងណាក៏ដោយនាងបានមករកព្រះយេស៊ូវ។ នាងបានមករកទ្រង់ ហើយថើបព្រះបាទទ្រង់។ រួចទ្រង់មានបន្ទូលទៅនាងថា «បាបនាងត្រូវបានអត់ទោសឲ្យហើយ»។ អ្វីទាំង អស់ដែលនាងបានធ្វើគឺជាការមករកព្រះយេស៊ូវ។ ដ្បិតវាល្មមហើយ បាបនាងត្រូវបានអត់ទោស ហើយនាង បានសង្រ្គោះ។

អ្វីដែលអ្នកត្រូវធ្វើដើម្បីបានសង្រ្គោះគឺដូចជាអ្វីដែលនាងបានធ្វើដែរ។ នាងបានសង្រ្គោះដោយសារ ការមករកព្រះយេស៊ូវដោយសាមញ្ញ។ រួចព្រះយេស៊ូវមានបន្ទូលទៅអ្នកថា

«... ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក» (ម៉ាថាយ ១១:២៨)។

បើអ្នកនឹងមកព្រះយេស៊ូវឥឡូវនេះ នៅព្រឹកនេះ នោះទ្រង់នឹងអត់ទោសបាបអ្នក ហើយទ្រង់នឹងសង្រ្គោះព្រលឹងអ្នក ដូចដែលទ្រង់បានសង្រ្គោះមនុស្សនៅសម័យព្រះគម្ពីរ។ ទ្រង់នឹងសង្រ្គោះអ្នក បើអ្នកនឹង មករកទ្រង់។ ទ្រង់នឹងសំអាតបាបអ្នកទាំងអស់ដោយព្រះលោហិតដែលទ្រង់បានបង្ហូរលើឈើឆ្កាង។ ទ្រង់ នឹងបំពាក់អ្នកដោយសេចក្ដីសុចរិតរបស់ទ្រង់។ ទ្រង់នឹងសង្រ្គោះអ្នក អ្វីទាំងអស់ដែលអ្នកត្រូវធ្វើគឺមករកទ្រង់ ទ្រង់មានជន្មរស់នៅឥឡូវនេះ ទ្រង់គង់ខាងស្ដាំដៃនៃព្រះនៅស្ថានសួគ៌។ តើអ្នកនឹងមករកទ្រង់ឬទេ? បទ ចម្រៀងពីបុរាណប្រាប់ថា

ទ្រង់ដោះខ្ញុំចេញពីចំណង ទុក្ខសោក និងងងឹត
   ព្រះយេស៊ូវអើយ ខ្ញុំមក ខ្ញុំមក
ក្នុងសេរីភាព ការសប្បាយ និងពន្លឺរបស់ទ្រង់
   ព្រះយេស៊ូវអើយ ខ្ញុំមករកទ្រង់
ខ្ញុំចេញពីខ្លួនឯងដើម្បីចូលក្នុងក្ដីស្រឡាញ់ទ្រង់
   ចេញពីភាពអស់សង្ឃឹមទៅក្នុងការលើកទៅលើ
ទៅលើស្លាបដូចជាសត្វព្រាបស
   ព្រះយេស៊ូវអើយ ខ្ញុំមករកទ្រង់។
(«ព្រះយេស៊ូវអើយ ខ្ញុំមករកទ្រង់»ដោយលោកវីលៀម ថី ស្លីផើ ១៨១៩-១៩០៤)។

ចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានបទគម្ពីរមុនសេចក្ដីអធិប្បាយដោយលោក ណូអេ សោង៖ អេសាយ ៦៤:១-៤។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក ប៉េនយ៉ាមីន ខីខេង ហ្រ្គីហ្វីត៖
«ព្រះអង្គអើយ សូមស្ដារការងារទ្រង់ឡើងវិញ»(ដោយលោក អាល់ប៊ឺត មីដឡែន ១៨២៥-១៩០៩)។