Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


ដំណឹងល្អត្រូវបានធ្វើជានិមិត្ដរូបដោយសារទូករបស់លោកណូអេ

THE GOSPEL PICTURED BY THE ARK OF NOAH
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច មិថុនា ១៨ ២០១៧
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Evening, June 18, 2017

« ទ្រង់ត្រូវគេមើលងាយ ដូចជាអ្នកណាដែលមនុស្សគេចមុខចេញ ហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះ» (អេសាយ ៥៣:៣)។


នេះគឺជាអ្វីដែលអ្នកធ្វើ បើសិនជាអ្នកទាន់ប្រែចិត្ដ។ អ្នកបានគេចមុខពីព្រះគ្រិស្ដ អ្នកមើលងាយ ព្រះគ្រិស្ដ អ្នកមិនរាប់អានព្រះគ្រិស្ដ។ នេះគឺជារបៀបដែលអ្នកគិតពីព្រះគ្រិស្ដ។ អ្នកមិនអាចនិយាយថា អ្នក មិនអញ្ចឹងឡើយ។ អ្នកអាចនិយាយថា អ្នកមិនគិតពីព្រះយេស៊ូវតាមរបៀបនេះឡើយ។ អ្នកគិតថា អ្នក ស្រឡាញ់ព្រះយេស៊ូវ តែអ្នកកំពុងបញ្ជោតខ្លួនឯង។ ហោរាយេរេមាប្រាប់ថា «ឯចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់»(យេរេមា ១៧:៩)។ អ្នកស្មានថា ចិត្ដអ្នកត្រឹមត្រូវ នៅពេលវាប្រាប់ថា អ្នកស្រឡាញ់ព្រះយេ ស៊ូវ។ អ្នកស្មានថា ចិត្ដអ្នកអាចទុកចិត្ដបាន តែអ្នកខុសហើយ។ វាជាគ្រឿងបញ្ឆោត «លើសជាងទាំងអស់» គ្មានអ្វីដែលពូកបញ្ឆោតជាងចិត្ដរបស់អ្នកឡើយ។ វាពេញដោយការវៀចវេរ ការបំភាន់ និងការមិនស្មោះ ត្រង់។ ចិត្ដអ្នកមិនស្មោះត្រង់ «លើសជាងទាំងអស់»។ គ្មានអ្វីដែលមិនស្មោះត្រង់ជាងចិត្ដរបស់អ្នកឡើយ។

អ្នកកំសាន្ដចិត្ដខ្លួនឯងដោយគិតថា ចិត្ដអ្នកស្មោះត្រង់ជាងអ្នកដទៃ។ ហើយអ្នកគិតត្រឹមត្រូវ។ ក្នុង របៀបមួយ នោះជាការពិត តែអ្នកមិនបានពិចារណាពីសេចក្ដីពិតដែលថា នេះគឺពិតដោយសារតែចិត្ដរបស់ មនុស្សទាំងអស់ត្រូវបានពុករលួយដោយអំពើបាបដើមដំបូង។ ខ្ញុំបានស្វែងរកមូលហេតុ១ទៀតសម្រាប់រយៈ ពេល១ភាគ៣ក្នុងមួយសតវត្ស។ តែខ្ញុំត្រូវបានបង្ខំដើម្បីត្រលប់ទៅឯបាបដើមដំបូង ដ្បិតខ្ញុំដឹងថាគ្មានមូលហេតុផ្សេងទៀតឡើយដើម្បីឲ្យខ្ញុំអាចពន្យល់ពីមូលហេតុដែលមនុស្សទាំងអស់ដែលខ្ញុំស្គាល់គេបាន «លាក់មុខពីទ្រង់» ដូចអ័ដាមបានលាក់មុខពីព្រះគ្រិស្ដដែលនឹងចាប់កំណើតជាមនុស្សនៅក្នុងសួនច្បារអេដែន។

« ទ្រង់ត្រូវគេមើលងាយ ដូចជាអ្នកណាដែលមនុស្សគេចមុខចេញ ហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះ» (អេសាយ ៥៣:៣)។

អ្នកមិនឲ្យតម្លៃព្រះយេស៊ូវឡើយ។ អ្នកមិនគិតថា ព្រះយេស៊ូវសំខាន់។

អ្នករស់នៅក្រោមការបំភាន់ដែលថា ខគម្ពីរនេះក្លែងក្លាយ អ្នកពិតជាស្រឡាញ់ព្រះយេស៊ូវមែន អ្នក ពិតជារាប់អានទ្រង់យ៉ាងខ្ពង់ខ្ពស់។ តែផ្ទុយទៅវិញ វាបានបំពុល ហើយបង្ខូចដោយសារបាបដើមដំបូង និង បាបផ្ទាល់ខ្លួន ដោយចិត្ដអ្នកប្រាប់អ្នកថា អ្នកគួរតែសង្ស័យពីការវាយតម្លៃចំពោះចិត្ដរបស់អ្នក។

តើគំនិតខាងក្នុងរបស់អ្នកមានសេចក្ដីស្រឡាញ់របស់ព្រះគ្រិស្ដឬទេ? តើអ្នកអាចដូចនេះឬទេ? សូមស្ដាប់ ហើយសួរខ្លួនឯង បើសិនជាអ្នកអាចនិយាយថា ខ្ញុំនិយាយសុទ្ធតែត្រង់ តើអ្នកអាចនិយាយថា «ដំណឹងល្អដែលពីមុនរាក់ ហើយគ្មានជីវិតសោះ គួរឲ្យរំភើបនៅពេលខ្ញុំលឺអំពីព្រះយេស៊ូវ»? តើអ្នកអាច និយាយដោយត្រង់ដូចនោះឬទេ? បើមិនអាច នេះបញ្ជាក់ថា អ្នកមិនរាប់អានព្រះយេស៊ូវដូចនាងអេម៊ី សាប៉ាឡា ហ្គារាប់អាននោះទេ!

ឬតើអ្នកអាចនិយាយដូចនេះថា «ព្រះយេស៊ូវបានជាប់ឆ្កាងសម្រាប់ខ្ញុំ កាលខ្ញុំជាសត្រូវរបស់ទ្រង់ ហើយខ្ញុំនឹងមិនថ្វាយជីវិតដល់ទ្រង់ឡើយ។ គំនិតនេះធ្វើឲ្យខ្ញុំខ្ទេចខ្ទាំ ព្រះគ្រិស្ដលះបង់ព្រះជន្មសម្រាប់ខ្ញុំ ដោយសារនេះហើយ ខ្ញុំនឹងថ្វាយគ្រប់ទាំងអស់ដល់ទ្រង់...ព្រះយេស៊ូវជាអ្នករំដោះ ជាទីសំរាក និងជាព្រះ អង្គសង្រ្គោះរបស់ខ្ញុំ។ ខ្ញុំមិនអាចធ្វើច្រើនពេកសម្រាប់ព្រះគ្រិស្ដឡើយ។ ការបម្រើព្រះយេស៊ូវគឺជាអំណរ របស់ខ្ញុំ»? តើអ្នកអាចនិយាយពាក្យទាំងនោះដោយត្រង់ ដូចលោកយ៉ូហានខាហ្គិនបានធ្វើឬទេ? បើអ្នក ស្ទាក់ស្ទើរ តើវាមិនមែនដោយសារតែអ្នកដឹងថា អ្នកគេចមុខពីព្រះយេស៊ូវ ថែមទាំងអ្នកមិនរាប់អានព្រះយេ ស៊ូវដោយខ្ពង់ខ្ពស់ឡើយ?

វិធី១ទៀតដើម្បីល្បងលក្ដីស្រឡាញ់របស់អ្នកសម្រាប់ព្រះយេស៊ូវ គឺជាការប៉ះពាល់ចិត្ដពីអំពើបាប។ លុះត្រាតែអ្នកដឹងពីបាបសម្រាប់ការបដិសេធព្រះយេស៊ូវ ទើបអ្នកនឹងរាប់អានព្រះយេស៊ូវគ្រិស្ដ! ព្រះយេស៊ូវ បន្ទូលថា

«កាលណាទ្រង់{ព្រះវិញ្ញាណបរិសុទ្ធ} បានយាងមកហើយ នោះទ្រង់នឹងសំដែង ឲ្យមនុស្សលោកដឹងច្បាស់ ពីអំពើបាប ... គឺពីអំពើបាបដោយព្រោះគេមិនជឿដល់ខ្ញុំ» (យ៉ូហាន ១៦:៨,៩)។

បើអ្នកមិនបានប៉ះពាល់ចិត្ដពីបាបសម្រាប់ការបដិសេធព្រះយេស៊ូវ វាជាទីសំគាល់ច្បាស់លាស់ថា អ្នក «មិន រាប់អានទ្រង់ឡើយ»។ លោកបណ្ឌិត W. G. T. Shedd ប្រាប់យើងថា «ព្រះវិញ្ញាណបរិសុទ្ធមិនប្រោស សំអាតមនុស្សមា្នក់តាមធម្មតាឡើយ លុះត្រាតែគាត់ត្រូវបានប៉ះពាល់ចិត្ដ»។ ការដឹងពីទោសកំហុសរៀបចំ មនុស្សឲ្យរំដោះពីវាដោយសារព្រះជាម្ចាស់។

អ្នកនឹងមិនឃើញព្រះគ្រិស្ដមានតម្លៃយ៉ាងណានោះទេ លុះត្រាតែអ្នក
     ឆ្លងកាត់ការលេងសើច
           ខ្លាចចំពោះសេចក្ដីស្លាប់
         បោះបង់ចោលខ្លួនឯង
            ត្រូវបានប៉ះពាល់ចិត្ដពីអំពើបាប។

អ្នកខ្លះអាចនិយាយថា «ទាំងនោះជាការរៀបចំដែលពិបាកណាស់»។ តែនោះជាការរៀបចំដែលអ្នកត្រូវការ!

ព្រះយេស៊ូវគឺជាផ្ទៃរឿងដ៏អស្ចារ្យនៃព្រះគម្ពីរទាំងមូល។ កាលព្រះយេស៊ូវបានជួបសិស្សទ្រង់២នាក់ ទ្រង់និយាយទៅកាន់គេយ៉ាងយូរ។ សូមបើកទៅលូកា ២៤:២៥-២៧)។ គម្ពីរសោ្កហ្វៀលនៅទំព័រ១១១២។ សូមក្រោកឈរឡើង ពេលខ្ញុំអានវា។

« នោះទ្រង់មានព្រះបន្ទូលទៅគេថា ឱមនុស្សឥតពិចារណា ហើយក្រនឹងជឿអស់ទាំងសេចក្តី ដែលពួកហោរាបានទាយទុកមកអើយ តើមិនគួរឲ្យព្រះគ្រីស្ទរងទុក្ខទាំងនោះ ហើយចូលទៅក្នុងសិរីល្អនៃទ្រង់វិញទេឬអី រួចទ្រង់ក៏ស្រាយន័យសេចក្តី ដែលតម្រូវដល់ទ្រង់ ពីក្នុងគម្ពីរទាំងឡាយ ឲ្យគេស្តាប់ ចាប់តាំងពីគម្ពីរលោកម៉ូសេ និងគម្ពីរពួកហោរារៀងមក» (លូកា ២៤:២៥-២៧)។

ព្រះយេស៊ូវចំនាយពេលច្រើនម៉ោងដើម្បីបង្រៀនការទាំងអស់នេះ។ គម្ពីរសញ្ញាចាស់វែង វាមាន ទំព័រ៨៩៤តាមការបកប្រែនៃគម្ពីរខីងជេមស៍។ កាលព្រះយេស៊ូវយកគម្ពីរលោកុប្បត្ដិជំពូក៦ ៧ ៨ នោះទ្រង់ បានពន្យល់ពីរបៀបដែលទូកណូអេនិយាយពីទ្រង់។ កាលទ្រង់រៀបរាប់ពីណូអេ ទឹកជំនន់ និងទូកធំ ទ្រង់ ត្រូវតែបង្ហាញពួកគេពី «សេចក្តី ដែលតម្រូវដល់ទ្រង់»(លូកា ២៤:២៧)។ ជំពូកនៃគម្ពីរលោកុប្បត្ដិសំខាន់ ណាស់ ដ្បិតទ្រង់មិនអាចរំលងវាដោយគ្មានការពន្យល់បានឡើយ។

ពិតប្រាកដណាស់ លោកុប្បត្ដិជំពូក៦ ៧ និង៨ពេញដោយអ្នកតំណាង ឧទាហរណ៍ និងនិមិត្ដរូប របស់ព្រះគ្រិស្ដ។ ដ្បិតទ្រង់ចាប់ផ្ដើមជាមួយការសរសេររបស់លោកម៉ូសេ ដែលជាអ្នកសរសេរគម្ពីរលោកុប្បត្ដិ ហើយទ្រង់ពន្យល់នៅកន្លែងនោះ «សេចក្តដែលតម្រូវដល់ទ្រង់ ពីក្នុងគម្ពីរទាំងឡាយ»(លូកា ២៤:២៧) ទ្រង់មានបន្ទូលប្រាប់ពួកគេដោយមិនសង្ស័យសោះពីរបៀបដែលទូកនិយាយសំដៅពីទ្រង់។

បាទ ព្រះយេស៊ូវជាផ្ទៃរឿងអស្ចារ្យនៃព្រះគម្ពីរទាំងមូល ហើយមានរឿងជាច្រើនដែលយើងអាច រៀនអំពីទ្រង់ដោយសារការសិក្សាពីទូក។ នេះជាចំនុចខ្លះៗនៃដំណឹងល្អដែលបានបង្ហាញប្រាប់ដោយគ្មាន មន្ទិលសង្ស័យ កាលទ្រង់ «ស្រាយន័យសេចក្តី ដែលតម្រូវដល់ទ្រង់ ពីក្នុងគម្ពីរទាំងឡាយ ឲ្យគេស្តាប់» (លូកា ២៤:២៧)។

១. ទីមួយ ទូកជានិមិត្ដរូបពីព្រះគ្រិស្ដទុកជាអ្វីដែលគេមិនចាប់អារម្មណ៍។

ដូចខ្ញុំបានប្រាប់អញ្ចឹង ទូកណូអេមិនស្អាត មិនមានពណ៌ឆើត ដែលគ្រូបង្រៀនល្ងីល្ងើបង្ហាញកូន សិស្សនៅថ្នាក់ថ្ងៃអាទិត្យជារឿយៗនោះទេ។ ទេ ទេ ទូកត្រូវបានធ្វើពីប្រអប់ឈើពណ៌ខ្មៅធំៗ។ វាត្រូវបាន លាបជ័យពណ៌ខ្មៅ ទាំងខាងក្នុងនិងខាងក្រៅ។ ព្រះមានបន្ទូលថា

«ចូរឯងយកឈើម៉ៃសាក់ធ្វើជាទូកធំសំរាប់ឯង ត្រូវឲ្យធ្វើបន្ទប់នៅក្នុងទូកនោះ ហើយពរជ័រទាំងខាងក្នុងខាងក្រៅ» (លោកុប្បត្ដិ ៦:១៤)។

ទូកមានពណ៌ខ្មៅស្រិលដោយមានបាតសំប៉ែត។ វាមានប្រវែងប្រហែល៥រយហ្វីត វាមានទំហំប្រហែល៩០ ហ្វីត និងកំពស់៦០ហ្វីត។ វាគ្រាន់តែសង់ដើម្បីអណ្ដែត មិនមែនដើម្បីបើកក្ដោងនោះទេ។ វាជាឧបករណ៍ ពណ៌ខ្មោះដ៍អាក្រក់ ទាំងខាងក្នុងនិងខាងក្រៅ។ វាគ្មានអ្វីល្អសោះ នេះតំណាងអំពីព្រះយេស៊ូវគ្រិស្ដ។ ព្រះ គម្ពីរប្រាប់ដូចនេះអំពីព្រះគ្រិស្ដ។

« ទ្រង់ឥតមានទ្រង់ទ្រាយល្អ ឬសណ្ឋានរុងរឿងទេ ហើយកាលយើងបានមើលទ្រង់ នោះក៏គ្មានភាពលំអណា ដែលឲ្យយើងរីករាយចិត្តដែរ ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល... ដូចជាអ្នកណាដែលមនុស្សគេចមុខចេញហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះ» (អេសាយ ៥៣:២-៣)។

តើវាមិនពិតច្បាស់ទេឬអីថា មនុស្សដែលដើរតាមផ្លូវភាគច្រើនបានមើលទូកនោះ នៅពេលគេបាន ឃើញវាឈរនៅលើដី មុនពេលទឹកជំនន់? វាគ្មានសម្រស់ ឬទ្រង់ទ្រាយល្អឡើយ។ ពួកគេមិនប្រាថា្នចង់ បានវានោះទេ។ ដ្បិតវាត្រូវបានគេមើលងាយ ហើយបដិសេធ ដូចព្រះយេស៊ូវដែរ។ គេបានគេចមុខចេញពី ទូក ដូចគេបានគេចមុខចេញពីព្រះយេស៊ូវ។ គេមើលងាយ ហើយមិនរាប់អានទុក។ នោះជាមូលហេតុដែល គេបដិសេធមិនចូលទៅក្នុងទូក ដូចគេបដិសេធមិនមកឯព្រះគ្រិស្ដនៅពេលក្រោយមក។

គេនិយាយថា «តើឧបករណ៍កំបិកកំប៉ុកពណ៌ខ្មៅដ៏អាក្រក់អាចសង្រ្គោះយើងតាមរបៀបណា? » ហើយសព្វថ្ងៃនេះមនុស្សភាគច្រើនបដិសេធមិនចូលមកក្នុងព្រះគ្រិស្ដ ហើយដើម្បីឲ្យបានសង្រ្គោះសម្រាប់ មូលហេតុដូចគ្នា។ គេគិតថា «ហេតុអ្វីយើងគួរតែបោះបង់ចោលជីវិតពីមួយថ្ងៃទៅមួយថ្ងៃ និងការសប្បាយ របស់យើង ដើម្បីចូលទៅក្នុងឧបករណ៍ពណ៌ខ្មៅចាស់ដ៏អាក្រក់នោះ?» ម៉ាថាយ ២៤:៣៧ និងខខាង ក្រោយទៀតប្រាប់យើងថា

«ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ ដ្បិតនៅគ្រាមុនទឹកជន់លិច នោះគេកំពុងតែស៊ីផឹក ហើយរៀបការប្តីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ គេឥតបានដឹងខ្លួនឡើយ ទាល់តែទឹកជន់ឡើង យកគេទៅទាំងអស់គ្នា នោះដល់កាលណាកូនមនុស្សមក ក៏នឹងមានដូច្នោះដែរ» (ម៉ាថាយ ២៤:៣៧-៣៩)។

នេះបង្ហាញថា គេមិនចង់ឈប់ស៊ីផឹកនៅក្នុងពិធីជប់លៀង។ គេមិនចង់ឈប់ចូលរួមក្នុងមង្គលការខ្ជះខ្ជាយ ដ៏យូរដែលនាំឲ្យមនុស្សញៀននៅពេលនោះ។ មូលហេតុដែលគេមិនបោះបង់ចោលការជប់លៀង «ការទៅ លេងក្លឹប» ការរាំលេង ការស៊ីផឹក និងការសប្បាយរបស់ពួកគេដើម្បីគ្រាន់តែចូលទៅក្នុងទូកពណ៌ខ្មៅដ៏ចាស់ ដោយសារគេគិតថា កន្លែងនោះនឹងគ្មាន «ការសប្បាយ»ទាល់តែសោះ។

តែគេគិតខុសជាពិត។ កន្លែងតែ១គត់នៅក្នុងពិភពលោកនេះដែលមាន «ការសប្បាយ» និងបន្ដ មានភាពរីករាយនៅពេលទឹកជំនន់មកដល់គឺនៅក្នុងទូក។ ណូអេនិងគ្រួសារគាត់មានការប្រកបគ្នាដ៏អស្ចារ្យ ដ្បិតគេធ្វើការជាមួយគ្នាដើម្បីថែទាំង ហើយឲ្យចំណីដល់សត្វ នៅអំឡុងពេលដែលទឹកបានគ្រប់ដណ្ដប់លើ ផែនដី។

ទូកជាក្រុមជំនុំតែ១គត់នៅក្នុងពិភពលោកនេះនៅអំឡុងពេលដ៏អាក្រក់នៃទឹកជំនន់។ ណូអេ និង សមាជិកទាំង៧នាក់ក្នុងគ្រួសារគាត់ជាក្រុមជំនុំតែ១គត់នៅលើផែនដីនេះនៅសម័យនោះ ហើយគេមានការ ប្រកបគ្នាយ៉ាងអស្ចារ្យ ការថ្វាយបង្គំព្រះដ៏ពេញដោយក្ដីស្រឡាញ់ និងការសប្បាយបែបគាប់ព្រះហឬទ័យ ដល់ព្រះនៅក្នុងទូកនោះ។

ប៉ុន្ដែ តើនោះមិនមែនជារបៀបដែលមនុស្សមិនបានសង្រ្គោះមើលឃើញក្រុមជំនុំតាមតំបន់របស់ សព្វថ្ងៃនេះដែរឬទេ? ឪពុកម្ដាយមិនជឿព្រះជាច្រើននិយាយថា «ហេតុមនុស្សវ័យក្មេងទាំងនោះចង់នៅក្នុង ក្រុមជំនុំនោះខ្លាំងដល់ម៉្លេះ? តើអ្វីទៅដែលទាក់ទាញពួកគេ? គេគ្មានការផឹកស៊ី ថ្នាំញៀន ឬការជប់លៀង អាក្រក់ៗនៅក្នុងក្រុមជំនុំនោះឡើយ។ គេមិនមានការរួមភេទខុសសីលធម៌នៅក្នុងក្រុមជំនុំនោះទេ។ តែគេ ហាក់ដូចជាចង់នៅទីនោះគ្រប់ពេលវេលា។ តើអ្វីដែលនាំឲ្យអាគារក្រុមជំនុំដ៍ចាស់អាក្រក់នៅឯទីប្រជុំជន នោះទាក់ទាញឲ្យកូនប្រុសកូនស្រីរបស់ខ្ញុំចង់នៅទីនោះគ្រប់ពេលវេលា?»

បាទ អ្នកអាចឆ្លើយទៅគ្រួសារ និងមិត្ដភក្ដិមិនជឿព្រះរបស់អ្នកតាមរបៀបនេះ៖ «ក្រុមជំនុំគឺជាទុក របស់យើង។ វាសង្រ្គោះយើងពីលោកីយដ៏ខូច ដ៏ឯកោរដែលយើងធ្លាប់រស់នៅក្នុង។ ឥឡូវនេះយើងរស់នៅ ក្នុងក្រុមជំនុំបាទីស្ទតាមតំបន់។ យើងមានស្អាត ហើយសប្បាយជាងដើម្បីនៅក្នុងក្រុមជំនុំជាជាងយើងធ្លាប់ សុបិន្ដឃើញ! ហេតុអ្វីមានភាពឯកោរ? សូមចេញពីផ្ទះដើម្បីមកក្រុមជំនុំចុះ! នៅក្នុងអាគារក្រុមជំនុំចាស់ ដ៏អាក្រ់ ហើយគ្មានផាលសុខភាពនេះ យើងបានរកឃើញទីជំរកពីលោកីយដ៏ត្រជាក់ ហើយឯកោរ។ តើអ្នក នឹងចូលមកក្នុង ហើយរកឃើញក្ដីអំណរ និងមិត្ដភាព សុវត្ថិភាពដែលយើងរកឃើញនៅក្នុងក្រុមជំនុំតាម តំបន់ ដ៏ជាដំណាក់របស់ព្រះដ៏មានព្រះជន្មរស់នៅឬទេ? សូមចូលមកក្នុងទូកនេះ ឬក្រុមជំនុំនេះឲ្យទៀងទាត់ វាជាកន្លែងដែលអ្នកនឹងរកឃើញសេចក្ដីសុខសាន្ដ និងការសប្បាយដូចគ្នាដែលយើងបានរកឃើញ»។

បាទ ទូកជាវត្ថុចាស់ពណ៌ខ្មៅដ៏អាក្រក់ តែវាជាកន្លែងដែលមានអំណរ មិត្ដភាព និងក្ដីស្រឡាញ់។ សូមមក! សូមចូលទៅក្នុងទូកដ៏ចាស់ដែលជាក្រុមជំនុំតាមតំបន់ដែលគេមើលងាយជាមួយយើង។ អ្នកនឹង បានសង្រ្គោះ ហើយអ្នកនឹងទទួលបទពិសោធន៍នូវជីវិតដ៏សប្បាយជាមួយនឹងយើង!

២. ទីពីរ ទូកជានិមិត្ដពីព្រះលោហិតរបស់ព្រះគ្រិស្ដ។

សូមបើកគម្ពីររបស់អ្នកទៅលោកុប្បត្ដិ ៦:១៤។ ព្រះមានបន្ទូលទៅណូអេថា៖

«ចូរឯងយកឈើម៉ៃសាក់ធ្វើជាទូកធំសំរាប់ឯង ត្រូវឲ្យធ្វើបន្ទប់នៅក្នុងទូកនោះ ហើយពរជ័រទាំងខាងក្នុងខាងក្រៅ» (លោកុប្បត្ដិ ៦:១៤)។

អ្នកអត្ថាធិប្បាយពន្យល់ខាងពួកអភិរក្សឈ្មោះលោក H. C. Leupold បកប្រែវាថា «ហើយលាបជ័រទាំង ខាងក្នុងខាងក្រៅ» (Exposition of Genesis, Baker, 1976, volume 1, p. 269)។

លោកបណ្ឌិត ឡឺផូដបន្ដប្រាប់យើងអំពីបន្ទប់នៅក្នុងទូកនោះ និងជ័រដែលលាបលើវា។

ពាក្យ «បន្ទប់ឃុំឃាំង» (qinnim) ត្រូវបានប្រើសម្រាប់ «សំបុក»ផងដែរ។ ជាលទ្ធផល បន្ទប់ដូចនោះអាចមានន័យសម្រាប់ជាតម្រូវការរបស់សត្វព្រៃ ផ្សេង...នេះមិនមែនជាកប៉ាល់នោះទេ ប៉ុន្ដែជាប្រអប់អណ្ដែតដ៏ធំមួយដែល មានខ្នាតទំហំស្ទើរតែសមាមាត្រនឹងកប៉ាល់។ ឧបករណ៍នេះមិនមែនត្រូវប្រើ សម្រាប់បើកក្ដោង ឬធ្វើនាវាចរណ៍បែបណាមួយឡើយ។ វាត្រូវបានរចនា ដើម្បីឲ្យអណ្ដែត។ វាត្រូវបានសង់ដើម្បីកុំឲ្យទឹកចូលក្នុងបានដោយសារការ លាប«ជ័រ»ទាំងក្នុងទាំងក្រៅ»(kopher) (ibid., p. 270)។

លោកបណ្ឌិត ឡឺផូដបន្ដពន្យល់ថា ពាក្យ «ខាផ៉ារ»ត្រូវបានទាញចេញពីពាក្យ «ខូផ៉ារ»(ibid.)។

«ខាផ៉ារ»(Kaphar)តាមភាសាហេព្រើរបកប្រែចេញពីពាក្យ «ធួននឹង»នៅក្នុងព្រះគម្ពីរ។ ទម្រង់កិរិយាស័ព្ទ «ខាផ៉ារ» ត្រូវបានបកប្រែជាពាក្យ «ធួននឹង»ចំនួន៧០ដង នៅក្នុងគម្ពីរសញ្ញាចាស់។

លេវីវិន័យ ១៧:១១ពន្យល់ពីអត្ថន័យនៃពាក្យនេះ។

« ដ្បតជីវិតនៃរូបសាច់ នោះនៅក្នុងឈាម ហើយអញបានឲ្យឈាមដល់ឯងរាល់គ្នា សំរាប់នឹងថ្វាយនៅលើអាសនា ដើម្បីឲ្យបានធួននឹងជីវិតឯង ដ្បិតគឺជាឈាមនោះឯងដែលធួននឹងព្រលឹងបាន» (លេវីវិន័យ ១៧:១១)។

ទាំង២ដងពាក្យ «ធួននឹង»បកប្រែចេញពីពាក្យ «ខាផ៉ារ» ដែលមានន័យថា «គ្របបាំង»។ ព្រះលោហិត របស់ព្រះយេស៊ូវគ្រិស្ដ «គ្របបាំង»បាបរបស់យើង។ គម្ពីរសញ្ញាថ្មីប្រាប់យើងយ៉ាងច្បាស់៖

«មានពរហើយ អ្នកណាដែលការទទឹងច្បាប់របស់ខ្លួនបានអត់ទោសឲ្យ និងបានខ្លួនបានគ្របបាំង» (រ៉ូម ៤:៧)។

ទូកត្រូវបានគ្របបាំងដោយជ័រដើម្បីរួចផុតពីការជំនុំជំរះនៃទឹកជំនន់។ នៅពេលអ្នកចូលមកក្នុង ព្រះគ្រិស្ដ នោះអ្នកត្រូវបានគ្របបាំងដោយព្រះលោហិតទ្រង់ ហើយការជំនុំជំរះរបស់ព្រះនឹងមិនអន្ដរាយ ដល់អ្នកឡើយ។ ព្រះនិយាយទៅណូអេថា «ចូរចូលមកក្នុងទូក...»(លោកុប្បត្ដិ ៧:១)។ កាលណូអេបាន ចូលមក នោះគាត់ត្រូវបានព័ទ្ធជុំវិញដោយជញ្ជាំងដែលគ្របបាំងដោយជ័រ។ ជ័រតំណាងពីព្រះលោហិតរបស់ ព្រះគ្រិស្ដ។ នៅពេលអ្នកមករកព្រះគ្រិស្ដ នោះអ្នកត្រូវបានព័ទ្ធជុំវិញដោយព្រះលោហិតរបស់ទ្រង់ព្រះគ្រិស្ដ ហើយ «បាបរបស់អ្នកត្រូវបានគ្របបាំង»(រ៉ូម ៤:៧)។

«ហើយព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើងរាល់គ្នា ពីគ្រប់អំពើបាបទាំងអស់" (១យ៉ូហាន ១:៧)។

នោះជាមូលហេតុដែលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង ដូច្នេះព្រះលោហិតរបស់ទ្រង់អាចសំអាតអំពើទុច្ចរិតអ្នក ហើយគ្របបាំងបាបរបស់អ្នក។

«មានពរហើយ អ្នកណាដែលការទទឹងច្បាប់របស់ខ្លួនបានអត់ទោសឲ្យ និងបានខ្លួនបានគ្របបាំង» (រ៉ូម ៤:៧)។

៣. ទីបី ទូកជានិមិត្ដរូបពីការរស់ឡើងវិញ។

ទូកតំណាងពីការរស់ឡើងវិញ។ ទូកបានទើលើភ្នំអារារ៉ាត់នៅថ្ងៃដែលព្រះគ្រិស្ដរស់ពីសុគតឡើង វិញ។

ឥឡូវនេះខ្ញុំចង់ឲ្យអ្នកកត់សំគាល់រឿងផ្សេងទៀត។ សូមស្ដាប់គម្ពីរលោកុប្បត្ដិជំពូក៨ ខ១៨៖

«នោះណូអេក៏ចេញមក ព្រមទាំងប្រពន្ធកូន និងកូនប្រសាស្រីគាត់» (លោកុប្បត្ដិ ៨:១៨)។

នេះជានិមិត្ដរូបពីការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រិស្ដ៖

«ក្រោយថ្ងៃឈប់សំរាក កាលរៀបនឹងចូលថ្ងៃទី១ក្នុងអាទិត្យនោះ ម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា និងម៉ារា១ទៀត ក៏នាំគ្នាទៅមើលផ្នូរ នោះមានកក្រើកដីជាខ្លាំង ដ្បិតមានទេវតានៃព្រះអម្ចាស់ ចុះពីលើមេឃមកប្រមៀលថ្មចេញពីផ្នូរ ហើយក៏អង្គុយលើ សណ្ឋានរបស់ទេវតានោះដូចផ្លេកបន្ទោរ ហើយសំលៀកបំពាក់ក៏សស្គុសដូចហិមៈ ពួកយាមល្បាតក៏ញ័ររន្ធត់ ដោយភ័យខ្លាចទេវតា ហើយត្រឡប់ដូចជាមនុស្សស្លាប់ តែទេវតានិយាយនឹងស្ត្រី២នាក់ថា កុំឲ្យភ័យអី ដ្បិតខ្ញុំដឹងហើយថា នាងរកព្រះយេស៊ូវដែលត្រូវឆ្កាង តែទ្រង់មិនគង់នៅទីនេះទេ ដ្បិតទ្រង់មានព្រះជន្មរស់ឡើងវិញហើយ ដូចជាទ្រង់បានមានព្រះបន្ទូលទុក ចូរមកមើលកន្លែងដែលទ្រង់បានផ្ទំចុះ» (ម៉ាថា យ ២៨:១-៦)។

«នោះណូអេក៏ចេញមក ព្រមទាំងប្រពន្ធកូន និងកូនប្រសាស្រីគាត់»

ណូអេបានចេញពីទូកដូចដែលព្រះគ្រិស្ដបានចេញពីផ្នូរនៅព្រឹកថ្ងៃអាទិត្យ។ វាយប្រាប់ថា «នោះ ណូអេក៏ចេញមក ព្រមទាំងប្រពន្ធកូន និងកូនប្រសាស្រីគាត់»។ នេះតំណាងពីការដែលគ្រិស្ដបរិស័ទនឹង ត្រូវលើកឡើង ដើម្បីទៅជួបព្រះគ្រិស្ដនៅនាអាកាស(១ថែស្សាឡូនីច ៤:១៦-១៧)។ ការដែលណូអេចេញ ពីទូកគឺតំណាងពីការដែលព្រះគ្រិស្ដចេញពីផ្នូរ។ ការដែលគ្រួសារគាត់ចេញពីទូកបន្ទាប់ពីគាត់គឺតំណាងពី គ្រិស្ដបរិស័ទត្រូវលើកឡើង។

ទាំងអស់នេះសុទ្ធតែជានិមិត្ដរូប និងតំណាង។ លោកបណ្ឌិត យ៉ូហាន វើវិដម៉ោនហ្គូមើស៊ីប្រាប់ថា៖

ដោយសារព្រះគុណរបស់ព្រះតាមរយៈទឹកនិង{ទូក} សកម្មភាពរំដោះរបស់ ណូអេបានដឹកនាំក្រុមជំនុំដើមដំបូងដោយមិនដកយកវិញបាន ដើម្បីឃើញ ព្រឹត្ដិការណ៍ទាំងស្រុងជាតំណាងនៃសេចក្ដីសង្រ្គោះរបស់អ្នករត់ខាងមុខ ដូច បានផ្ដល់នូវសេចក្ដីសញ្ញាថ្មី។ ទូកត្រូវបានគេយល់ឃើញដូចជាតំណាងពី ក្រុមជំនុំ (ត្រឹមតែអស់អ្នកណាដែលស្វែងរកព្រះគុណនៅទីនោះ ដែលអាច រស់ជីវិតពីទឹកជំនន់នៅលោកីយដ៏ពេញដោយបាប)។ ការសាងសង់ក្រុមជំនុំ ត្រូវបានត្រូវបានបោះត្រាជាប់ជាមួយនិមិត្ដរូបនេះ(ឧទាហរណ៍ «ក្រុមជំនុំ»ចេញពីពាក្យតាមភាសាឡាតាំង «ណេវីស» «កប៉ាល់»)។ នៅក្នុងគ្រិស្ទាន ដើមដំបូង{ការគូរ} នៅក្នុងកន្លែងកប់ខ្មោចឧទាហរណ៍ ទូកត្រូវបានប្រើដើម្បី តំណាងពីកន្លែងកប់ខ្មោច ឬមឈូស ដែលព្រះនឹងប្រោសអ្នកជឿនៅថ្ងៃចុង ក្រោយបង្អស់ ដូចដែលទ្រង់បានរំដោះណូអេចេញពីទឹកជំនន់ដែលសំឡាប់ មនុស្ស(John Warwick Montgomery, Ph.D., The Quest for Noah’s Ark, Bethany, 1972, p. 284)។

នៅពាក់កណ្ដាលសតវត្សទី២ លោកជីស្ទីន ម៉ោដើរបានប្រាប់ថា៖

ណូអេដ៏ជាមនុស្សសុចរិតជាមួយប្រពន្ធ កូនប្រុសទាំង៣ និងកូនប្រសារបស់ ពួកគេដែលមានចំនួន៨នាក់បានផ្ដល់ជានិមិត្ដរូបនៅសម័យនោះ មានចំនួន ៨នាក់ តែជាបងច្បងក្នុងព្រះចេសា្ដ ដ្បិតព្រះគ្រិស្ដបានរស់ពីសុគតឡើង វិញ។ ឥឡូវនេះព្រះគ្រិស្ដ «ជាបងច្បងក្នុងរបស់ដែលទ្រង់បានបង្កើតមក» បានក្លាយជាសិសារថ្មីមួយនៃពូជ១ទៀត គឺចំពោះអស់អ្នកណាដែលបាននាំ ទៅឯការកើតជាថ្មីដោយទឹក ដោយសេចក្ដីជំនឿ និងឈើដែលទប់ទល់ការ អាថ៌កំបាំងនៃឈើឆ្កាង ដូចដែលណូអេត្រូវបានសង្រគោះក្នុងទូកដែលធ្វើពី ឈោះ វាអណ្ដែតលើទឹកជាមួយក្រុមគ្រួសាររបស់គាត់ (Justin Martyr, Dialogue with Trypho, cxxxvii, 1-2) ។

ដូចពួកគ្រីស្ទានដើមដំបូងបានកាន់តាមអញ្ចឹង ដំណឹងល្អទាំងមូលត្រូវបានធ្វើជានិមិត្ដរូបនៅក្នុង ទូករបស់ណូអេ។ (១) វាជាទូកដ៏អាក្រក់ មិនទាក់ទាញភ្នែក ឬគំនិតមនុស្ស។ ដូចគ្នាដែរ ព្រះគ្រិស្ដមិនទាក់ ទាញមនុស្សលោក ហើយដំណឹងល្អហាក់ដូចល្ងង់ល្ងើដល់គេ។ (២)ទូកត្រូវបានគ្របបាំងដោយជ័យក្រាស់ នៅខាងក្នុងខាងក្រៅ។ នេះតំណាងពីព្រះលោហិតរបស់ព្រះគ្រិស្ដដែលគ្របបាំងមនុស្សដែលប្រែចិត្ដ ដូច្នេះ ព្រះមិនទតឃើញអំពើបាបរបស់គេ។ (៣)ទូកបានទើលើភ្នំអារារ៉ាត់ ហើយណូអេបានចេញវាដើម្បីមានជីវិត រស់។ វាគឺជានិមិត្ដរូបពីការដែលព្រះគ្រិស្ដចេពីផ្នូរ ទ្រង់បានរស់ពីស្លាប់ឡើងវិញនៅព្រឹកថ្ងៃអាទិត្យ។

រឿងមួយទៀត ទូកបានទើលើកំពូលភ្នំ។ នេះជានិមិត្ដរូបពីការដែលព្រះគ្រិស្ដយាងឡើងទៅឯភ្នំ ស៊ីយ៉ូន ទីក្រុងរបស់ព្រះនៅស្ថានសួគ៌ជាន់ទី៣។ ឥឡូវនេះព្រះគ្រិស្ដគង់នៅខាងស្ដាំដៃនៃព្រះវរបិតានៅឯ ស្ថានសួគ៌។ សូមមករកព្រះគ្រិស្ដ នោះអ្នកនឹងបានសង្រ្គោះ។ សូមមករកព្រះគ្រិស្ដទៅ នោះបាបអ្នកនឹងត្រូវ គ្របបាំងដោយ «ជ័រ»នៃព្រះលោហិតរបស់ទ្រង់។ សូមមករកព្រះគ្រ្សិដទៅ នោះអ្នកនឹងអាចទៅស្ថានសួគ៌ បាន។ ដូចណូអេ និងគ្រួសារគាត់បានរួចផុតពីទឹកជំនន់ អ្នកនឹងរួចផុតពីឋាននរក។ អ្នកត្រូវតែចូលមកក្នុង ព្រះគ្រិស្ដ ដូចណូអេបានចូលមកក្នុងទូក!


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានបទគម្ពីរមុនសេចក្ដីអធិប្បាយដោយលោក ណូអេ សោង៖ ម៉ាថាយ ២៨:១-៦។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយ បែនយ៉ាមីន ខីខេង ហ្គ្រីហ្វី៖
“បានសង្រ្គោះដោយសារឈាម»(ដោយលោក អេស ជេ ហែនដើសាន់ សតវត្សទី១៩។(


ចំណងជើងនៃសេចក្ដីអធិប្បាយ

ដំណឹងល្អត្រូវបានធ្វើជានិមិត្ដរូបដោយសារទូករបស់លោកណូអេ

THE GOSPEL PICTURED BY THE ARK OF NOAH

ដោយលោកបណ្ឌិត
Dr/ R. L. Hymers, Jr.

« ទ្រង់ត្រូវគេមើលងាយ ដូចជាអ្នកណាដែលមនុស្សគេចមុខចេញ ហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះ» (អេសាយ ៥៣:៣)។

(យេរេមា ១៧:៩; យ៉ូហាន ១៦:៨, ៩; លូកា ២៤:២៤-២៧)

១. ទីមួយ ទូកជានិមិត្ដរូបពីព្រះគ្រិស្ដដូចជាអ្វីដែលគេមិនចាប់អារម្មណ៍។ លោកុប្បត្ដិ ៦:១៤;
អេសាយ ៥៣:២-៣; ម៉ាថាយ ២៤:៣៧-៣៩។

២. ទីពីរ ទូកជានិមិត្ដពីព្រះលោហិតរបស់ព្រះគ្រិស្ដ។ លោកុប្បត្ដិ ៦:១៤; លេវីវិន័យ ១៧:១១;
រ៉ូម ៤:៧; លោកុប្បត្ដិ ៧:១; ១យ៉ូហាន ១:៧។

៣. ទីបី ទូកជានិមិត្ដរូបពីការរស់ឡើងវិញ។ លោកុប្បត្ដិ ៨:១៨; ម៉ាថាយ ២៨:១-៦;
១ថែស្សាឡូនីច ៤:១៦-១៧។