Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




គ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់យើង

THE WEAPONS OF OUR WARFARE
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច មករា ៧ ២០១៧
A sermon preached at the Baptist Tabernacle of Los Angeles
Saturday Evening, January 7, 2017

«ព្រោះគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់យើងខ្ញុំ មិនមែនជារបស់ខាងសាច់ឈាមទេ គឺជាឥទ្ធិឫទ្ធិដែលមកពីព្រះ សំរាប់នឹងរំលំទីមាំមួនវិញ»(២កូរិនថូស ១០:៤)។


មិត្ដសំឡាញ់អើយ យើងនៅឯសង្រ្គាម។ វាមិនមែនជាប្រភេទសង្រ្គាមដែលលោកីយនិយាយអំពី នោះទេ។ វាមិនមែនជាសង្រ្គាមជាមួយពួកជ្រុលនិយមអ៊ីស្លាមនោះទេ។ វាមិនមែនជាសង្រ្គាមរវាងប្រទេស នោះទេ។ វាជាសង្រ្គាមដែលខុសពីនោះ។ វាជាសង្រ្គាមដែលធំជាងនោះទៅទៀត។ យើងមិនអាចឈ្នះ សង្រ្គាមនេះដោយប្រើកាំភ្លើង ឬគ្រាប់បែកដៃ និងគ្រាប់បែកបានឡើយ។ ជីតារបស់យើងទទួលឈ្នួលដើម្បី ច្បាំងនឹងហ៊ីក្លែដោយប្រើអាវុធទាំងនេះ។ គេបានឈ្នះសង្រ្គាមលោកលើកទី២ ដូចជាលោកឆើចឆីលបាន ប្រាប់ថា វាមាន «ឈាម ការងារលំបាក ញើស និងទឹកភ្នែក»។ គេបានឈ្នះសង្រ្គាមដោយមានភាពឆ្ងាយពី គ្នាយ៉ាងលើសលប់។ ទាហានរបស់ហ៊ីក្លែខ្លាំងជាងទាហានដែលបញ្ចូលគ្នារវាងប្រទេសអង់គ្លេស និងប្រទេស អាមេរិក។ បើសិនជាហ៊ីក្លែបានឈ្នះ នោះកាត់នឹងបំផ្លាញផ្លូវជីវិតរបស់យើង។ គាត់នឹងបំផ្លាញប្រវត្ដិសាស្រ្ដ នៃប្រទេសលោកខាងលិចយូរមកហើយ។ ឥឡូងនេះយើងនឹងរស់នៅក្នុងសភាពខូចខាតហិនហោចនៃការបំផ្លិចបំផ្លាញដ៏គួរឲ្យខ្លាច ដូចជាសំរាមនៃការផ្ទុះគ្រាប់បែក។ អរគុណព្រះសម្រាប់ឆើចឆីល រោស៊ីវែល និង កងទាហានរួមគ្នាដែលបានដើរតាមពួកគេ ដើម្បីបំផ្លាញការត្រួតត្រាដែលរំលោភបំពាន ដែលត្រូវបានបង្កើត ដោយមនុស្សឆ្កួតពេញដោយកំហឹងដែលសាហាវឈ្មោះ អាដោហ្វ ហ៊ីក្លែ និងកងទាហានណេវីរបស់គាត់ ដែលច្បាំងដូចគ្រឿងម៉ាស៊ីន។

ខ្ញុំត្រឹមតែចងចាំតិចតួចពីសង្រ្គាមនោះ។ វាត្រូវបានផ្ដិតក្នុងខួរក្បាលដូចជាកូនក្មេងរបស់ខ្ញុំដោយ ការសន្លប់ សំលេងខ្លាំងៗ និងភាពភ័យខ្លាច។ តែអត្ថបទយើងប្រាប់យើងពីសង្រ្គាមប្រភេទ១ទៀត។ វាមិន មែនជាសង្រ្គាមច្បាំងនឹងសត្រូវខាងសាច់ឈាមនោះទេ។ វាជាសង្រ្គាមពេញដោយល្បិចកល បង្ករបញ្ហា ដែលមិនមែនច្បាំងខាងសាច់ឈាមនោះទេ ប៉ុន្ដែច្បាំងនឹងអំណាចខ្លាំងជាងឆ្ងាយ ដែលមនុស្សភាគច្រើនស្រមៃឃើញ។ វាជាសង្រ្គាមដែលច្បាំងនឹងសាតាំង និងអំណាចពលបរិវាររបស់វា។

សាវកប៉ុលប្រាប់ពីនោះយ៉ាងច្បាស់។ គាត់ប្រាប់ថា «ដ្បិតទោះបើយើងខ្ញុំដើរក្នុងសាច់ឈាមមែន គង់តែមិនតយុទ្ធតាមសាច់ឈាមទេ» «យើងមិនច្បាំងនឹងសង្រ្គាមយោងតាមសាច់ឈាមនោះទេ»(២កូរិន ថូស ១០:៣)។ យើងត្រឹមតែជាមនុស្ស។ យើងមិនអាចបំបាត់សត្រូវនេះតាមវិធីសាស្រ្ដមនុស្សលោកបានឡើយ។ គ្មានអ្នកនយោបាយណា គ្មានមេបញ្ជាការណា ឬឧត្ដមសេនីណា គ្មានលោកដោណោល ត្រាប់ គ្មានមនុស្សខាងសាច់ឈាមណាដែលអាចឈ្នះសង្រ្គាមដ៏អាក្រក់បំផុតនេះបានឡើយ។

«ព្រោះគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់យើងខ្ញុំ មិនមែនជារបស់ខាងសាច់ឈាមទេ គឺជាឥទ្ធិឫទ្ធិដែលមកពីព្រះ សំរាប់នឹងរំលំទីមាំមួនវិញ»(២កូរិនថូស ១០:៤)។

១. ទីមួយ យើងត្រូវតែទទួលស្គាល់ថា យើងនៅឯសង្រ្គាម។

មនុស្សតាមធម្មតាសូម្បីតែមិនយល់ដឹងថា សង្រ្គាមនេះកំពុងកើតឡើង។ គេលេងដូចជាកូនក្មេង លេងទូរស័ព្ទដៃដ៏តូច។ គាត់ជក់កញ្ជា ហើយមិនដែលគិតពីការអាក្រក់ដែលចេញពីវាឡើយ។ គេទៅលេង ហ្គេមខាងផ្លូវភេទជាមួយស្រ្ដីកំផិត និងបុរសដែលបង្ខូចខ្លួន។ ចំពោះគេ ដូចលោកបណ្ឌិត ថូសើបានប្រាប់ យ៉ាងច្បាស់អញ្ចឹង «លោកីយនេះជាទីធ្លាក្មេងលេងជាជាងសមរភូមិ»។

ក្រុមជំនុំយើងក៏លេងហ្គេមប្រភេទផ្សេងៗផងដែរ។ គ្រូអធិប្បាយដែលខ្វាក់ភ្នែករបស់យើងបិទកម្ម វិធីល្ងាចថ្ងៃអាទិត្យរបស់គេ។ គេមិនដែលគិតពីមនុស្សក្មេងៗ ដែលគ្មានកន្លែងទៅ តែគេទៅធ្វើបាបខាង សេចក្ដីងងឹតនៅយប់ថ្ងៃអាទិត្យ។ គ្រូអធិប្បាយដែលគ្មានខួរក្បាលគិតទាំងនេះមិនអាចជួយសង្រ្គោះគេបាន ឡើយ។ គេយកលុយទាំងអស់ដែលគេអាចមាននៅព្រឹកថ្ងៃអាទិត្យ ដូច្នេះគេអាចមានពេលច្រើននៅយប់ថ្ងៃ អាទិត្យ ដើម្បីមើលទូរទស្សន៍ ឬសំងំខ្លួនក្នុងបន្ទប់របស់គេ ដើម្បីមើលរូបអាសអាភាសដោយគ្មានការអៀន ខ្មាស់ ដ្បិតគេបានញៀននឹងវា។ សូម្បីតែឥឡូវនេះ វិទ្យាស្ថានព្រះគម្ពីរម៉ូដីដ៏ល្បីអនុញ្ញាត្ដឲ្យប្រើគ្រឿងស្រវឹង និងថ្នាំជក់សម្រាប់មហាវិទ្យាល័យ និងបុគ្គលិករបស់គេ។ សាកលវិទ្យាល័យប៊ីអូឡាបានធ្វើច្បាប់ស្រដៀងគ្នា កាលពីឆ្នាំមុន (ដោន ប៊ោយស៍ សញ្ញាបត្របណ្ឌិត ខែធ្នូ ២៦ ២០១៦)។ ប្រពន្ធខ្ញុំ និងខ្ញុំភ័យ នៅពេលស្រា បៀរ និងស្រាត្រូវបានបំរើ ហើយមនុស្សបានរាំនៅកម្មវិធីទទួលភ្ញៀវក្នុងមង្គលការកូនគ្រូគង្វាលក្នុងក្រុមជំនុំ មួយដែលខ្ញុំជាអ្នកបង្កើតច្រើនឆ្នាំមុន។ «ស្រាបៀរ ព្រះគម្ពីរ និងភាពជាបងប្អូន» ជួបជុំគ្នាដើម្បីរៀនសៀវភៅ រិក វោរិននៅក្នុងក្រុមជំនុំនៅអោហ្វើដ ខោនិចថីខាត់។ ព្រឹត្ដិការណ៍ដូចនោះកំពុងកើតឡើងពេញប្រទេស អាមេរិក(Boys, ibid.)។

តន្រ្ដីអាក្រក់ៗត្រូវបានចាក់ក្នុងក្រុមជំនុំជាច្រើនសម្រាប់រយៈពេលស្ទើរតែ១ម៉ោងនៅព្រឹកថ្ងៃអាទិត្យ ដោយតមក គេបង្រៀនតាមខគម្ពីរមួយៗដ៏គួរឲ្យធុញដោយគ្មានដំណឹងល្អ ឬការបង្ហាញប្រាប់ពីព្រះគ្រិស្ដ ទាល់តែសោះ គ្មានអ្នកណានាំមនុស្សបាត់បង់មកក្នុងដោយសារការផ្សាយដំណឹងល្អ គ្មានអ្នកណាប្រាប់ មនុស្សមានបាបពីរបៀបដើម្បីបានសង្រ្គោះ។ បាទ សង្រ្គាមដ៏ធំកំពុងតែកើតឡើង ខណដែលសមាជិកក្រុម ជំនុំទាំងនេះត្រូវបានខ្វាក់ទាំងអស់ស្រុង កាលគេលេងហ្គេមតិចតួច ហើយគិតថា គេជាគ្រីស្ទានពិតប្រាកដ។ គេមិនដែលទៅកម្មវិធីជួបជុំគ្នាអធិស្ឋានឡើយ។ គេមិនដែលនាំព្រលឹងមនុស្សបាត់បង់មកក្នុងក្រុមជំនុំដើម្បី ស្ដាប់ដំណឹងល្អឡើយ។ «ចូរញែកខ្លួនចេញពីកណ្ដាលពួកគេ»។ កុំចូលរួមក្រុមជំនុំដូចនោះឡើយ។ បើអ្នក បានចូលរួមរួចហើយ នោះសូមរត់ចេញ ដូចជាលោកឡុតបានរត់ចេញពីក្រុងសូដុំនៅថ្ងៃជំនុំជំរះនោះ។

ខ្ញុំចាស់ ហើយមានសក់ពណ៌ប្រផេះ។ ថ្ងៃណាមួយ ខ្ញុំនឹងមិននៅទីនេះឡើយ។ តែខ្ញុំទូន្មានបងប្អូន នីមួយៗដែលជួបជុំក្នុងក្រុមជំនុំយើងថា កុំយល់ស្របក្នុងការចំកួតនោះឡើយ។ កុំយល់ស្របក្នុងភាពឆ្កួតៗ ខាងលោកីយដូចនោះ។ កុំយល់ស្របឲ្យសោះ! កុំឲ្យសោះ កុំឲ្យសោះ កុំឲ្យសោះ។ កុំបោះបង់ចោលបទ ចម្រៀងសរសើរតម្កើងព្រះពីបុរាណដែលចេញពីការរស់ឡើងវិញនៅអតីតកាលឡើយ។ កុំបោះបង់ចោល ចម្រៀងបុរាណដូចនោះដែលលោក ហ្រ្គីហ្វីបានច្រៀងប៉ុន្មាននាទីនោះឡើយ! វានៅទំព័រលេខ១០នៅលើ ក្រដាសចម្រៀងអ្នក។ «ចូរទៅមុខពួកគ្រីស្ទាន»។ សូមក្រោកឈរ ហើយច្រៀវាឲ្យខ្លាំង ហើយឲ្យច្បាស់!

ចូរទៅមុខពួកគ្រីស្ទាន ដូចទាហានចូលច្បាំង
   មានឈើឆ្កាងជាទង់ជ័យ ទាស់នឹងខ្មាំង
ព្រះគ្រិស្ដជាម្ចាស់យើងខ្ញុំ ទ្រង់ជាមេទ័ពធំ
   ដែលឈ្នះអស់ពួកសត្រូវ ដោយឥទ្ធិឬទ្ធិឧត្ដម
ចូរទៅមុខពួកគ្រីស្ទាន ដូចទាហានចូលច្បាំង
   មានឈើឆ្កាងជាទង់ជ័យ ទាស់នឹងខ្មាំង

ពួកជំនុំព្រះយេស៊ូវ ដូចពលទ័ពក្លៀវក្លា
   កាន់គ្រឿងសឹកខាងវិញ្ញាណ ពេញដោយព្រះចេស្ដា
យើងខ្ញុំមិនបាក់បែកគ្នា ព្រះជាតួតែមួយ
   ដែលស្រឡាញ់ព្រមព្រៀងគ្នា ឥតដែលមានចិត្ដព្រួយ
ចូរទៅមុខពួកគ្រីស្ទាន ដូចទាហានចូលច្បាំង
   មានឈើឆ្កាងជាទង់ជ័យ ទាស់នឹងខ្មាំង

រាជ្យនាននឹងសាបសូន្យ នគរត្រូវបាត់ទៅ
   ពួកជំនុំព្រះយេស៊ូវ នឹងស្ថិតស្ថេរជាប់នៅ
ស្ថាននរកមិនដែលឈ្នះពួកជំនុំនៃព្រះ
   មានអស់ពាក្យសន្យាពិត ជួយឲ្យមានតែជះ
ចូរទៅមុខពួកគ្រីស្ទាន ដូចទាហានចូលច្បាំង
   មានឈើឆ្កាងជាទង់ជ័យ ទាស់នឹងខ្មាំង
(«ចូរទៅមុខពួកគ្រិស្ទាន»ដោយលោក Sabine Baring-Gould, 1834-1924)។

សូមអង្គុយចុះ

«ព្រោះគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់យើងខ្ញុំ មិនមែនជារបស់ខាងសាច់ឈាមទេ គឺជាឥទ្ធិឫទ្ធិដែលមកពីព្រះ សំរាប់នឹងរំលំទីមាំមួនវិញ»(២កូរិនថូស ១០:៤)។

អាវុធនៃសង្រ្គាមរបស់យើងមិនមែនខាងសាច់ឈាម មិនមែនជាអាវុធខាងមនុស្សលោកនោះទេ។ វាជាអាវុធដែលហួសពីធម្មជាតិ។ វាត្រូវតែជាអាវុធដែលហួសពីធម្មជាតិ ដោយសារតែយើងកំពុងច្បាំងជា មួយកងកម្លាំងដែលហួសពីធម្មតាជាតិ។ យើងកំពុងច្បាំងនឹងសាតាំង និងបរិវាររបស់វា។ យើងកំពុងច្បាំង ទាស់នឹង «ឧបាយកលរបស់អារក្ស»(អេភេសូរ ៦:១១)។ យើងដែលជាគ្រីស្ទានកំពុងតែច្បាំងទាស់នឹង គ្រោងការណ៍របស់អារក្ស។ យើងកំពុងច្បាំងទាស់នឹងល្បិចកល និងគំនិតក្លែងក្លាយ ថែមទាំងគំនិតដែល ត្រូវបាផ្លាស់ប្ដូរ។ ទោះបីជាយ៉ាងណាក៏ដោយ អារក្សវាគំនិតបញ្ចូលគំនិតទៅក្នុងអស់អ្នកណាដែលមិនទាន់ប្រែចិត្ដ។ ព្រះគម្ពីរប្រាប់ថា «ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺ...ទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ»(អេភេសូរ ៦:១២ NIV)។ យើងត្រូវតែតយុទ្ធទាស់នឹងអារក្ស និងបរិវារវា។ យើងត្រូវតែតយុទ្ធនឹងបរិវារវាសម្រាប់ព្រលឹងមនុស្សបាត់បង់ទាំងអស់ ដែលយើងនាំមកក្រុម ជំនុំ។ វាមិនអនុញ្ញាត្ដឲ្យពួកគេចេញទៅដោយគ្មានការច្បាំងឡើយ។

បើអ្នកមិនទាន់បានសង្រ្គោះ នោះអារក្សកំពុងបញ្ចូលក្នុងគំនិតអ្នកឥឡូវនេះ! អារក្សកំពុងធ្វើឥឡូវ នេះ នៅក្នុងការប្រជុំគ្នា។ អារក្សកំពុងប្រើល្បិចវា និងប្រើគ្រោងការណ៍ទៅក្នុងគំនិតអ្នកឥឡូវនេះ ដូចខ្ញុំ ប្រាប់។ អារក្សវាជា «វិញ្ញាណ ដែលសព្វថ្ងៃនេះ បណ្តាលមកក្នុងពួកមនុស្សរឹងចចេស»(អេភេសូរ ២:២ NIV)។ ព្រះគម្ពីរប្រាប់ថា អារក្ស «បណ្ដាលមកក្នុង»គំនិត និងចិត្ដរបស់អ្នកឥឡូវនេះ

សូមស្ដាប់អ្វីដែលក្មេងស្រីម្នាក់ឈ្មោះជូលីបានប្រាប់ មុនពេលនាងបានសង្រ្គោះ។ «លោកបណ្ឌិត ហាយមើស៍បានប្រាប់ខ្ញុំថា ខ្ញុំជាមនុស្សបាត់បង់ ហើយខ្ញុំត្រូវកាន់បន្ទប់សួរសំណួរ។ ត្រង់ចំនុចនេះ ខ្ញុំ ញញើតមកក្រុមជំនុំ»។ នោះជាអារក្សដែលកំពុងបញ្ចូលក្នុងគំនិត និងចិត្ដរបស់នាង។ ឥឡូវនេះមានអ្នកខ្លះ កំពុងតែត្រូវអារក្សបញ្ជោត។ ខ្ញុំសូមប្រាប់អ្នកថា អ្នកជាមនុស្សបាត់បង់ តែអ្នកមិនចង់ស្ដាប់ឡើយ។ អ្នកមិន ចង់លឺថា អ្នកជាមនុស្សបាត់បង់ឡើយ ដោយសារតែអ្នកកំពុងស្ដាប់គំនិតរបស់អារក្ស។ ជូលីប្រាប់ថា «ខ្ញុំ បានគិតថា ខ្ញុំជាមនុស្សល្អ ទាំងគិតថា នោះហើយជាអ្វីទាំងអស់ដែលខ្ញុំត្រូវការនៅក្នុងជីវិតខ្ញុំ»។ នាងបាន នៅក្នុងក្រុមជំនុំពេញមួយជីវិតនាង តើវាមិនគ្រប់គ្រាន់ទេឬអី? ហេតុអ្វីបានជាលោកហាយមើស៍ប្រាប់ខ្ញុមថា ខ្ញុំជាមនុស្សបាត់បង់? ខ្ញុំជាមនុស្សល្អម្នាក់។ «ខ្ញុំមិនមានមោទនភាពនោះទេក្នុងការធ្វើរឿងទាំងនោះ ដែល ក្មេងផ្សេងៗបានធ្វើ ហើយខ្ញុំបានអួតខ្លួនឯង នៅពេលខ្ញុំគិតថា គ្មានអ្វីសោះដែលខុសឆ្គងចំពោះខ្ញុំ»។ នោះ ជាអារក្សដែលកំពុងតែបញ្ចូលក្នុងចិត្ដនាង។

តើអ្នកគិតដូចនោះមែនដែរឬទេ? តើអ្នកគិតថា អ្នកល្អល្មមឬទេ? ព្រះគម្ពីរប្រាប់ថា អារក្ស «សព្វថ្ងៃនេះ បណ្តាលមកក្នុងពួកមនុស្សរឹងចចេស»។ ឥឡូវនេះ អារក្សកំពុងបញ្ចូលក្នុងអ្នក! គឺក្នុងគំនិត និងចិត្ដ របស់អ្នក!

ជូលីប្រាប់ថា «ខ្ញុំជាមនុស្សល្អហើយ។ តើពួកគេចង់បានអីទៀត? ខ្ញុំបានព្រួយបារម្ភមុនពេលសេច ក្ដីអធិប្បាយទាំងអស់។ ខ្ញុំមានអារម្មណ៍មិនស្រួលរាល់ថ្ងៃ»។ អារក្សកំពុងបញ្ចូលគំនិតប្រាប់នាងថា នាងជា មនុស្សល្អ។ វាប្រាប់នាងថា នាងមិនចាំបាច់ទទួលសេចក្ដីសង្រ្គោះនោះទេ។ នោះជាមនុស្សល្អហើយ។ មាន មនុស្សផ្សេងៗដែលធ្វើបាបច្រើនជាងនាង។ គេត្រូវតែទទួលសេចក្ដីសង្រ្គោះ។ តែនាងមិនបាច់នោះទេ! នាងជាមនុស្សល្អល្មមរួចរាល់ហើយ។ នោះមកពីអារក្ស នាងត្រូបាននៅក្នុងកណ្ដាប់ដៃរបស់សាតាំង។ នាង ជាទាសកររបស់អារក្ស។ នាងត្រូវបានជាប់ច្រវ៉ាក់របស់អារក្ស ដោយសារតែនាងជឿលើការកុហករបស់វាង ដែលថា នាងជាមនុស្សល្អល្មម ទាំងជឿថា អ្នកដទៃទៀតត្រូវការការលាងសំអាតដោយព្រះលោហិតរបស់ ព្រះគ្រិស្ដ។ តែមិនមែននាងឡើយ! បន្ទាប់មក នាងមកក្រុមជំនុំរាល់ថ្ងៃអាទិត្យ។ បន្ទាប់មក នាងអានព្រះ គម្ពីរ ហើយអធិស្ឋាន។ នាងជាមនុស្សបាត់បង់ដោយគ្មានការសំអាតដោយព្រះលោហតិរបស់ព្រះយេស៊ូវ។ តែដោយសារព្រះគុណដែលមិនអាចទប់បានរបស់ព្រះ នាងត្រូវបានទាញទៅក្រុមជំនុំយើងម្ដងហើយម្ដង ទៀត។ ការទាញទៅស្ដាប់ដំណឹងល្អដោយសារព្រះគុណដែលមិនអាចទប់បានរបស់ព្រះគឺចំពោះអស់អ្នក ដែលទ្រង់បានរើសឲ្យបានសង្រ្គោះ។

ហេតុអ្វីអ្នកដទៃមិនបន្ដមកវិញ? មិត្ដភក្ដិដែលនាងនាំមកក្រុមជំនុំជាមួយនាងបានអន់ចិត្ដ នៅ ពេលខ្ញុំប្រាប់នាងថា នាងត្រូវតែទៅបន្ទប់សួរសំណួរ ដូច្នេះហើយនាងមិនដែលត្រលប់មកវិញឡើយ។ ក្មេង ស្រីនោះបានស្ដាប់អារក្ស ហើយត្រលប់ទៅក្រុមជំនុំចាស់របស់នាង ក្រុមជំនុំដែលគ្មានអ្នកណាម្នាក់ធ្លាប់ ប្រាប់នាងថា នាងជាមនុស្សបាត់បង់។ ក្មេងស្រីផ្សេងទៀតបានស្ដាប់អារក្ស ហើយរត់ចេញពីក្រុមជំនុំនេះ ដោយសារតែនាងមិនចង់លឺខ្ញុំអធិប្បាយជំទាស់នឹងអំពើបាបនាង។ ឪពុករបស់ជូលីប្រាប់ខ្ញុំពីអំពើបាបរបស់ ក្មេងស្រីនោះ។ វាជាបាបដ៏អាក្រក់ ហើយនាងមិនចង់បោះបង់ចោលវាឡើយ។ នាងរត់ចេញពីសេចក្ដីពិត ហើយមិនដែលបានសង្រ្គោះឡើយ ដោយសារតែនាងធ្វើតាមចៅហ្វាយទាសករ ដែលជាអារក្ស។

មានមនុស្សក្នុងបន្ទប់នេះដែលមានភាពដូចជាងនាង។ អ្នកត្រូវបានជាប់ច្រវ៉ាក់ដោយអារក្ស។ អ្នក ស្រឡាញ់បាបរបស់អ្នក។ អ្នកស្រឡាញ់រូបអាសអាភាសរបស់អ្នក។ អ្នកស្រឡាញ់ភាពកក្រិករបស់អ្នក។ អ្នក ស្រឡាញ់របៀបដែលនៅខាងក្នុងអ្នក។ សូម្បីតែគ្មានការយល់ដឹងពីវា អ្នកបានធ្វើជាទាសករបស់អារក្ស!

តែអំពើបាបអាក្រក់បំផុតដែលអ្នកមានគឺថា អ្នកបដិសេធព្រះយេស៊ូវ។ ទ្រង់ចង់សង្រ្គោះអ្នក ហើយ លាងសំអាតអ្នកពីអំពើបាបដោយព្រះលោហិតរបស់ទ្រង់។ តែអ្នកច្រានគំនិតទាំងអស់ដែលអ្នកគិតអំពីព្រះយេស៊ូវចេញពីគំនិតអ្នក ហើយបន្ដក្នុងបាបរបស់អ្នក។

២. ទីពីរ គ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់យើង។

អត្ថបទយើងប្រាប់ថា «ព្រោះគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់យើងខ្ញុំ មិនមែនជារបស់ខាងសាច់ឈាមទេគឺជាឥទ្ធិឫទ្ធិដែលមកពីព្រះ សំរាប់នឹងរំលំទីមាំមួនវិញ»។ អាវុធដែលយើងប្រើទាស់នឹងអារក្ស គឺជាសេចក្ដីអធិស្ឋាន និងក្រឹត្យវិន័យរបស់ព្រះ បញ្ញត្ដដែលប្រាប់ថា អ្នកជាមនុស្សមានបាបដែលបាត់បង់។ បញ្ញត្ដប្រាប់ថា អ្នកមានបាប។ សេចក្ដីអធិស្ឋាននាំឲ្យព្រះវិញ្ញាណបរិសុទ្ធយាងចុះមកដើម្បីប៉ះពាល់ចិត្ដអ្នកពី អំពើបាប។

នោះជាមូលហេតុដែលយើងត្រូវអធិស្ឋានដោយអស់ពីចិត្ដសម្រាប់មនុស្សបាតប់ង់ ដើម្បីឲ្យគេត្រូវ បានប៉ះពាល់ចិត្ដពីបាបរបស់គេ។ មានមនុស្សក្នុងក្រុមជំនុំនេះនៅយប់នេះដែលនឹងមិនបានសង្រ្គោះឡើយ លុះត្រាតែយើងអធិស្ឋាន។ លុះត្រាតែយើងអធិស្ឋានសម្រាប់ពួកគេដោយចិត្ដក្លាហាន និងទឹកភ្នែក។ មានតែ នៅពេលណាដែលយើងអធិស្ឋានដោយទឹកភ្នែកប៉ុណ្ណោះ ទើបយើងនឹងឃើញមនុស្សបាត់បង់ស្ថិតនៅក្រោម ការប៉ះពាល់ពីអំពើបាប។ ការអធិស្ឋានដោយគ្មានទឹកភ្នែកកម្រត្រូវបានឆ្លើយតប។ យើងត្រូវតែអធិស្ឋានដូច លោកអេសាយបានធ្វើ

«ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ ដើម្បីឲ្យភ្នំទាំងប៉ុន្មាន{នៃអំពើបាប} បានញាប់ញ័រនៅចំពោះទ្រង់»(អេសាយ ៦៤:១)។

យើងត្រូវតែអធិស្ឋានសុំឲ្យព្រះវិញ្ញាណនៃព្រះយាងចុះមក ដើម្បីប៉ះពាល់ចិត្ដមនុស្សបាត់បង់ពីបាបរបស់គេ ដូចដែលយើងមិនដែលបានអធិស្ឋានពីមុន។ ដើម្បីប៉ះពាល់ចិត្ដគេពីអំពើបាបនៃការមើលរូបអាសអាភាស។ ដើម្បីប៉ះពាល់ចិត្ដគេពីអំពើបាបនៃការស្អប់ឪពុកម្ដាយរបស់គេ។ ដើម្បីប៉ះពាល់ចិត្ដគេពីអំពើបាបនៃអំណួត នៅក្នុងការធ្វើល្អផ្ទាល់ខ្លួនរបស់គេ។ ដើម្បីប៉ះពាល់ចិត្ដពីអំពើបាបនៃការបដិសេធព្រះយេស៊ូវ។

ហើយយើងត្រូវតែអធិប្បាយពីក្រឹត្យវិន័យដល់ពួកគេ។ ការអធិស្ឋាននិងការអធិប្បាយពីក្រឹត្យវិន័យ គឺជាអាវុធចម្បងនៃការតយុទ្ធរបស់យើងទាស់នឹងអារក្ស។ ដ្បិតខ្ញុំអធិប្បាយពីក្រឹត្យវិន័យពីថ្ងៃអាទិត្យមួយទៅ ថ្ងៃអាទិត្យមួយដល់ជូលី។ នាងប្រាប់ថា «វាហាក់ដូចជាលោកបណ្ឌិតហាយមើស៍ចាប់ផ្ដើមអធិប្បាយប្រឆាំង នឹងអំពើបាបរបស់ខ្ញុំ។ គាត់បានអធិប្បាយពីរបៀបដែលកូនក្មេងធ្វើអាក្រក់ដាក់ឪពុកម្ដាយរបស់គេ ហើយខ្ញុំ បានស្រក់ទឹកភ្នែក។ នោះជា{អំពើបាប}ដែលព្រះចាប់ផ្ដើមធ្វើការក្នុងខ្ញុំ។ ខ្ញុំ{ពិតជា}ក្មេងអាក្រក់ណាស់ ជា ពិសេសចំពោះឪពុកម្ដាយរបស់ខ្ញុំ។ វាជាសកម្មភាពដែលលាក់កំបាំងសេចក្ដីសំអប់ខ្ញុំចំពោះឪពុករបស់ខ្ញុំ។ ព្រះវិញ្ញាណបរិសុទ្ធបានបង្ហាញខ្ញុំថា ខ្ញុំមិនមែនជាមនុស្សល្អជាពិត។ ខ្ញុំមិនមែនជាមនុស្សល្អជាពិត។ ខ្ញុំមិន មែនជាមនុស្សល្អជាពិត ដូចដែលមនុស្សបានឃើញខ្ញុំ ហើយគិតអំពើខ្ញុំ។ ខ្ញុំជាមនុស្សអាក្រក់ ខ្ញុំអាត្មានិយម ខ្ញុំអួតអាង ហើយខ្ញុំខ្មាស់ខ្លួនឯងណាស់ ថែមទាំងធាតុពិតនៅក្នុងខ្ញុំ។ ខ្ញុំត្រូវការការអត់ទោសបានជាខ្លាំង ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនសមនឹងទទួលឡើយ។ ខ្ញុំដឹងខ្លួនខុសពីអំពើបាប។ តើនរណាអាចអត់ទោស បាបមនុស្សមានបាបដែលបោកបញ្ឆោតដូចជាខ្ញុំ? អាវុធនៃការអធិស្ឋាន និងការអធិប្បាយពីក្រឹត្យវិន័យ កំពុងតែសំឡាប់អំណាចរបស់អារក្សទៅលើនាង។ «ព្រោះគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់យើងខ្ញុំ មិនមែនជារបស់ខាងសាច់ឈាមទេគឺជាឥទ្ធិឫទ្ធិដែលមកពីព្រះ សំរាប់នឹងរំលំទីមាំមួនវិញ»(២កូរិនថូស ១០:៤)។ ទីមាំមួនរបស់សាតាំងវាមានអំណចខ្លាំង។ វាជាបន្ទាយនៅក្នុងចិត្ដរបស់អ្នកដែលនាំឲ្យអ្នកជាប់នៅក្នុង គុករបស់សាតាំង។ វាត្រូវការអំណាចព្រះចេសា្ដរបស់ព្រះ ដើម្បីរំលំជញ្ចាំងនៃគុករបស់សាតាំង ហើយដោះ អ្នកឲ្យមានសេរីភាព។

ឱព្រះដ៏ផ្ដាច់អំណាចបាបផង
   ព្រះលោហិតក៏ជំរះ
ឲ្យចិត្ដបានជាបល្ល័ង្កព្រះអង្គ
   បេញដោយឥទ្ធិឬទ្ធិនៃព្រះ
(«ឱខ្ញុំចង់បានអណ្ដាត១ពាន់»ដោយលោក Charles Wesley, 1707-1788)។

តើទីមាំមួនរបស់អ្នកជាអ្វី? តើអ្វីរារាំងអ្នកឲ្យជាប់ក្នុងគុករបស់អារក្ស? តើវាជារូបអាសអាភាស? តើវាជាថ្នាំ ញៀនឬអី? តើវាជាគំនិតដែលថា អ្នកជាមនុស្សល្អល្មម ឬគំនិតដែលថា អ្នកមិនបាច់ប្រែចិត្ដឡើយ ដោយ សារតែអ្នកមកក្រុមជំនុំ ហើយអានព្រះគម្ពីរ និងអធិស្ឋានឬអី? តើនោះជាវិធីដែលអារក្សរារាំងអ្នកឲ្យជាប់ ក្នុងទីមាំមួនរបស់វា គឺក្នុងគុករបស់វា?

អរគុណព្រះដែលបងប្អូនយើងបានអធិស្ឋានច្រើនសម្រាប់ជូលីដើម្បីឲ្យមានសេរីភាព! អរគុណ ព្រះដែលខ្ញុំបានអធិប្បាយពីក្រឹត្យវិន័យ ហើយប្រាប់អ្នកក្នុងគ្រប់សេចក្ដីអធិប្បាយរបស់ខ្ញុំថា នាងជាមនុស្ស បាត់បង់។

«ព្រោះគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់យើងខ្ញុំ មិនមែនជារបស់ខាងសាច់ឈាមទេ គឺជាឥទ្ធិឫទ្ធិដែលមកពីព្រះ សំរាប់នឹងរំលំទីមាំមួនវិញ»(២កូរិនថូស ១០:៤)។

ជូលីបានមកជួបខ្ញុំបន្ទាប់ពីសេចក្ដីអធិប្បាយមួយរបស់ខ្ញុំបានចប់។ នាងប្រាប់ថា «លោកបណ្ឌិត ហាយមើស៍ប្រាប់ថា ព្រះយេស៊ូវបានសុគតលើឈើឆ្កាងជំនួសខ្ញុំ ទាំងប្រាប់ថាការជំនុំជំរះ{របស់ព្រះ}ធ្លាក់លើ ទ្រង់ ដូច្នេះវានឹងមិនធ្លាក់មកលើខ្ញុំឡើយ។ ឥឡូវនេះខ្ញុំដឹងពីមូលហេតុដែលខ្ញុំត្រូវការព្រះយេស៊ូវ និងព្រះ លោហិតរបស់ទ្រង់...ខ្ញុំត្រូវការព្រះយេស៊ូវ ដូច្នេះបាបខ្ញុំអាចត្រូវលាងសំអាតទាំងស្រុង{ដោយសារព្រះលោ ហិតទ្រង់}។ លោកបណ្ឌិត ហាយមើស៍បានប្រាប់ខ្ញុំថា ព្រះយេស៊ូវស្រឡាញ់ខ្ញុំ ហើយប្រាប់ខ្ញុំថា ព្រះយេស៊ូវ នឹងសង្រ្គោះខ្ញុំមិនថាតើខ្ញុំមានអំពើបាបអ្វីក៏ដោយ។ គាត់ប្រាប់ខ្ញុំឲ្យជឿជាក់លើព្រះយេស៊ូវ។ ខ្ញុំមិនត្រឹមតែ ទទួលវាប៉ុណ្ណោះឡើយ។ មុខខ្ញុំត្រូវបានទទឹកជោកដោយទឹកភ្នែក ហើយខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីជឿជាក់ លើព្រះយេស៊ូវ...លុតជង្គង់ ខ្ញុំបានទទួលជឿព្រះគ្រិស្ដ។ ខ្ញុំបានទទួលជឿព្រះគ្រិស្ដ មិនមែនជាការល្អរបស់ខ្ញុំ ឡើយ។ ខ្ញុំជឿទុកចិត្ដលើព្រះគ្រិស្ដ និងព្រះលោកហិតទ្រង់...ខ្ញុំឈប់ពឹងលើការល្អរបស់ខ្ញុំ និងឈប់មាន អំណួរពីខ្លួនឯង។ ខ្ញុំបានទទួលជឿព្រះយេស៊ូវ ហើយទ្រង់បានសង្រ្គោះខ្ញុំ!»

ទីបន្ទាល់អីក៏អស្ចារ្យម្ល៉េះ! ឥឡូវជូលីបានសង្រ្គោះ ហើយនាជាមិត្ដសំឡាញ់ខ្ញុំ! ខ្ញុំជឿពិតថា នាង ជាគ្រីស្ទានឥឡូវនេះ។ ដូចជាលោកបណ្ឌិត ខាហ្គិនដែរ។ ហើយខ្ញុំនឹងធ្វើពិធីជ្រមុជទឹកឲ្យនាងឆាប់ៗនេះ។

តើពាក្យសំដីនាងប៉ះពាល់អ្នកអត់នៅយប់នេះ? តើអ្នកដឹងខ្លួនពីអំពើបាបរបស់អ្នកឬអត់? តើអ្នក ឃើញតម្រូវការផ្ទាល់ខ្លួនអ្នក ក្នុងការទទួលជឿព្រះយេស៊ូវ ហើយត្រូវបានសំអាតពីបាបអ្នកទាំងអស់ដោយ សារព្រះលោហិតដែលទ្រង់បានបង្ហូរលើឈើឆ្កាងឬទេ? ព្រះយេស៊ូវស្រឡាញ់អ្នកខ្លះណាស់។ តើអ្នកនឹង មកខាងមុខ ហើយនិយាយជាមួយខ្ញុំ និងលោកយ៉ូហាន ខាហ្គិន និងលោកបណ្ឌិត ខាហ្គិនអំពីការទទួលជឿ ព្រះយេស៊ូវឬទេ? ខណដែលមនុស្សផ្សេងទៀតឡើងទៅជាន់លើដើម្បីញាំអាហារ តើអ្នកនឹងចុះមកទីនេះ ហើយអនុញ្ញាត្ដឲ្យយើងផ្ដល់ប្រឹក្សាអ្នក និងអធិស្ឋានជាមួយអ្នកដែរឬទេ? បើអ្នកត្រូវការបន្ទប់ទឹក សូមទៅ ចុះ ហើយត្រលប់មកវិញ ឬក៏គ្រាន់តែមកទីនេះឥឡូវខណដែលយើងច្រៀង។ សូមព្រះប្រទានពរម្ហូបអាហារ និងប្រទានពរដល់បងប្អូនម្នាក់ៗដែលជឿជាក់លើព្រះយេស៊ូវនៅយប់នេះ! អាម៉ែន!

សូមក្រោកឈរ ហើយច្រៀងលេខ១១នៅលើក្រដាសចម្រៀងអ្នក។ សូមច្រៀងបទ «សូមទ្រង់ បំពេញការជាក់ស្ដែង»។ វានៅលេខ១១លើក្រដាសចម្រៀងអ្នក។ ខណដែលយើងច្រៀង អ្នកអាចមកខាង មុខនេះ ដូច្នេះខ្ញុំអាចប្រឹក្សាឲ្យអ្នក និងអធិស្ឋានសម្រាប់អ្នក។

ព្រះអង្គសង្រ្គោះអើយ ខ្ញុំអធិស្ឋានសុំឲ្យទ្រង់បំពេញការជាក់ស្ដែងខ្ញុំ
   សូមឲ្យខ្ញុំឃើញតែ១គត់នៅថ្ងៃនេះ
ទោះបីជាទ្រង់នាំខ្ញុំឆ្លងកាត់ជ្រលងភ្នំក៏ដោយ
   សិរីរុងរឿងដែលជាប់រហូតទ្រង់បានព័ន្ធជុំវិញខ្ញុំ
ព្រះអង្គសង្រ្គោះអើយ សូមបំពេញការជាក់ស្ដែងខ្ញុំ
   ទាល់តែសិរីល្អទ្រង់នឹងបំភ្លឺដោយវិញ្ញាណខ្ញុំ
សូមបំពេញការជាក់ស្ដែងខ្ញុំ ឲ្យមនុស្សទាំងអស់ឃើញ
   រូបអង្គបរិសុទ្ធរបស់ទ្រង់ដែលឆ្លុះបញ្ចាំងក្នុងខ្ញុំ

សូមបំពេញការជាក់ស្ដែងខ្ញុំ ឲ្យដឹងពីការអាក្រក់នៃបាប
   ស្រមោលនៃពន្លឺកំពុងភ្លឺចាំងក្នុងខ្ញុំ
សូមឲ្យខ្ញុំឃើញព្រះភក្រ្ដដ៏មានពររបស់ទ្រង់តែ១គត់
   ព្រលឹងខ្ញុំសប្បាយនឹងព្រះគុណដ៏ឥតគណនារបស់ទ្រង់
ព្រះអង្គសង្រ្គោះអើយ សូមបំពេញការជាក់ស្ដែងខ្ញុំ
   ទាល់តែសិរីល្អទ្រង់នឹងបំភ្លឺដោយវិញ្ញាណខ្ញុំ
សូមបំពេញការជាក់ស្ដែងខ្ញុំ ឲ្យមនុស្សទាំងអស់ឃើញ
   រូបអង្គបរិសុទ្ធរបស់ទ្រង់ដែលឆ្លុះបញ្ចាំងក្នុងខ្ញុំ។
(«សូមបំពេញការជាក់ស្ដែងខ្ញុំ»ដោយលោក Avis Burgeson Christiansen, 1895-1985)។

អាម៉ែន។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានបទគម្ពីរមុនសេចក្ដីអធិប្បាយដោយលោក អេបិល ផ្រូដីម៊ី៖ ២កូរិនថូស ១០:៣-៥។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយ បែនយ៉ាមីន ខីខេង ហ្គ្រីហ្វី៖
(«ចូរទៅមុខពួកគ្រិស្ទាន»ដោយលោក Sabine Baring-Gould, 1834-1924 កន្លែងបន្ទរ ខ១ ខ២ និងខ៣)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

គ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់យើង

THE WEAPONS OF OUR WARFARE

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

«ព្រោះគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់យើងខ្ញុំ មិនមែនជារបស់ខាងសាច់ឈាមទេ គឺជាឥទ្ធិឫទ្ធិដែលមកពីព្រះ សំរាប់នឹងរំលំទីមាំមួនវិញ»(២កូរិនថូស ១០:៤)។

(២កូរិនថូស ១០:៣)

១. ទីមួយ យើងត្រូវតែទទួលស្គាល់ថា យើងនៅឯសង្រ្គាម។ អេសាយ ៦៤:១។

២. ទីពីរ គ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់យើង អេភេសូរ ៦:១១, ១២; អេភេសូរ ២:២។