Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ចូរចេញពីកណ្ដាលពួកគេ!

COME OUT FROM AMONG THEM!
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល
ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច វិច្ឆិការ ១៣ ២០១៦
A sermon preached at the Baptist Tabernacle of Los Angeles Lord’s Day Evening, November 13, 2016

« ហេតុនោះបានជាព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា «ចូរចេញពីកណ្តាលពួកគេទៅ ហើយញែកខ្លួនទៅដោយឡែក កុំឲ្យពាល់របស់ស្មោកគ្រោកឡើយ នោះអញនឹងទទួលឯងរាល់គ្នា អញនឹងធ្វើជាឪពុកដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងធ្វើជាកូនប្រុសកូនស្រីដល់អញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ ដ៏មានព្រះចេស្តាបំផុត» (២កូរិនថូស ៦:១៧-១៨)។


នោះជាអត្ថន័យនៃពាក្យ «ការញែកខ្លួនចេញ» «ចូរចេញពីកណ្ដាលពួកគេទៅ»។ ការញែកខ្លួនចេញគឺជាការបង្រៀនដ៏សំខាន់បំផុតមួយនៅក្នុងព្រះគម្ពីរ។ ការញែកខ្លួនចេញសំខាន់ដោយសារតែអ្នកមិនអាចក្លាយគ្រីស្ទានដោយគ្មានវាបានឡើយ។ ការញែកខ្លួនចេញសំខាន់ដោយសារតែអ្នកមិនអាចរស់ក្នុងជីវិតជ័យជំនះ ដោយគ្មានវាបានឡើយ។ អ្នកមិនអាចរស់នៅក្នុងជីវិតជោគជ័យដោយគ្មានវាបានឡើយ។ ការញែកខ្លួនចេញមិនមានន័យថា ការចងមិត្ដភាពជាមួយពួកមិនជឿព្រះ។ ការញែកខ្លួនចេញមិនមានន័យថា ស្រឡាញ់លោកីយ។ ព្រះគម្ពីរប្រាប់ថា «បើអ្នកណាស្រឡាញ់លោកីយ នោះគ្មានសេចក្ដីស្រឡាញ់របស់ព្រះនៅក្នុង ខ្លួនឡើយ»(១យ៉ូហាន ២:១៥)។ ព្រះគម្ពីរប្រាប់ម្ដងទៀតថា «អ្នកណាដែលចូលចិត្តចង់ធ្វើជាមិត្រសំឡាញ់នឹងលោកីយ៍ នោះឈ្មោះថា បានតាំងខ្លួនជាខ្មាំងសត្រូវនឹងព្រះវិញ»(យ៉ាកុប ៤:៤)។ នរណាម្នាក់បានមកកាន់ខ្ញុំ ដើម្បីកែខ្ញុំ «គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក»(យ៉ូហាន ១៣:៣៥)។ តែតើទ្រង់ចង់សំដៅលើអ្នកណា? មិនមែនសំដៅលើអ្នកមិនជឿព្រះនោះទេ។ ទ្រង់កំពុងមានបន្ទូលប្រាប់សិស្សទ្រង់ឲ្យចេះស្រឡាញ់គ្នាទៅវិញទៅមក។ លោកសែកស្ពៀបានប្រសាសន៍ថា «អារក្សអាចសូត្របទគម្ពីរចំពោះគោល បំណងរបស់វា»។ អត្ថបគម្ពីរយើងប្រាប់យ៉ាងច្បាស់ថា

«ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា «ចូរចេញពីកណ្តាលពួកគេទៅ ហើយញែកខ្លួនទៅដោយឡែក»(២កូរិនថូស ៦:១៧)។

ហេតុអ្វីបានជាការញែកខ្លួនចេញពីមនុស្សបាត់បង់មានសារសំខាន់?

១. ការញែកខ្លួនចេញសំខាន់ដោយសារតែវាត្រូវបានបង្រៀននៅពាសពេញក្នុងព្រះគម្ពីរ។

ប្រពន្ធរបស់ឡុតបាត់បង់ព្រលឹងនាង ដោយសារការមិនញែកខ្លួនចេញពីមិត្ដភក្ដិដ៏ពេញដោយបាប របស់នាងក្នុងទីក្រុងសូដុំម។ ព្រះបានប្រាប់ឡុតថា ទ្រង់នឹងបំផ្លាញទីក្រុងនោះ។ ទ្រង់នឹងបំផ្លាញវាដោយ សារតែមនុស្សនៅទីនោះពេញដោយ និងពេញដោយភាពលោកីយ។ ព្រះប្រាប់ឡុតថា «ចូរក្រោកឡើងចេញពីទីនេះទៅ ពីព្រោះព្រះយេហូវ៉ារៀបនឹងបំផ្លាញទីក្រុងចោល »(លោកុប្បត្ដិ ១៩:១៤)។ ឡុតប្រាប់ ប្រពន្ធគាត់ថា ពួកគេត្រូវតែចេញពីសូដុំម។ កាលគាត់បានចេញទៅ នោះនាងបានចាប់ផ្ដើមដើរតាមប្ដីរបស់ នាង។ តែនាងមិនចង់ចេញពីមិត្ដភក្ដិរបស់នាងដ៏ពេញដោយអំពើបាបនោះទេ។ នាងចាប់ផ្ដើមចេញទៅជា មួយប្ដីនាង។ ប៉ុន្ដែ «ប្រពន្ធឡុតក៏ងាកបែរមើលទៅក្រោយវិញ នោះស្រាប់តែទៅជាបង្គោលអំបិលទៅ» (លោកុប្បត្ដិ ១៩:២៦)។ លោកឆោឡែស ស៊ី រ៊ីរ៉ាយបានប្រាប់ថា «ចិត្ដរបស់នាងនៅតែនៅក្នុងក្រុងសូដុំម» នាងមិនចង់ញែកខ្លួនចេញពីមិត្ដភក្ដីពេញដោយបាបរបស់នាងនោះទេ។ នាងបានងាកបែរមើលទៅក្រោយ ហើយបែរត្រលប់ទៅរកមិត្ដភក្ដិបាត់បង់របស់នាងវិញ។ កាលនាងបែរទៅរកមិត្ដភក្ដិពេញដោយបាបរបស់ នាង “នាងបានក្លាយជាបង្គោលអំបិល”»។ ភ្លើងស្ពាន់ធ័រដែលព្រះបានទំលាក់លើក្រុងសូដុំបានគ្របបាំងលើ នាង។ នាងត្រូវបានគ្របដោយភ្លើងស្ពាន់ធ័រ។ ភ្លើងស្ពាន់ធ័រដែលព្រះចាក់បង្ហូរបាននៅពាសពេញលើ រូបកាយរបស់នាង។ នាងត្រូវបានស្រោបនៅក្នុងបង្គោលកំដៅរលាយ។ នាងត្រូវបានដុតទាំងរស់ ដោយសារ តែនាមិនចង់ញែកខ្លួនចែញពីមិត្ដភក្ដិពេញដោយបាបរបស់នាងក្នុងក្រុងសូដុំម។ នាងបាត់បង់ព្រលឹងនាង ហើយបានធ្លាក់ទៅឋាននរក។ ដ្បិតព្រះយេស៊ូវមានបន្ទូលថា

« ចូរនឹកចាំពីប្រពន្ធលោកឡុត»(លូកា ១៧:៣២)។

បើអ្នកចេញពីក្រុមជំនុំ ហើយត្រលប់ទៅជាមួយមិត្ដភក្ដិអាក្រក់របស់អ្នកវិញ នោះបញ្ហានោះនឹងកើតឡើងចំពោះអ្នកដែរ។ អ្នកនឹងត្រូវបំផ្លាញនៅក្នុងភ្លើងនៃការជំនុំជំរះរបស់ព្រះ!

« ចូរនឹកចាំពីប្រពន្ធលោកឡុត»

យ៉ូហាន ប៉ាន់ហិន ដជាឪពុកខាងបាទីស្ទរបស់យើងបានប្រាប់រឿងស្រដៀងគ្នា។ បុរសម្នាក់ចេញពី ទីក្រុងដែលត្រូវបំផ្លាញ។ គាត់មិនបានមើលទៅក្រោយនោះទេកាលគាត់បានដើរតាមព្រះគ្រិស្ដ។ មិត្ដភក្ដិមិនស្គាល់ព្រះ២នាក់របស់គាត់បានរត់តាមគាត់។ គេបានប្រាប់គាត់ឲ្យត្រលប់ទៅទីក្រុងដែលត្រូវបំផ្លាញ។ តែគាត់មិនបានធ្វើតាមនោះទេ។ គេប្រាប់គាត់ឲ្យត្រលប់ទៅឯមិត្ដភក្ដិបាត់បង់របស់គាត់។ តែគាត់មិនបាន ធ្វើតាមនោះទេ។ គាត់បានញែកខ្លួនចេញពីមិត្ដភក្ដិបាត់បង់របស់គាត់ ហើយត្រូវបាសង្រ្គោះ(យកកថាខ័ណ្ឌ ពីសៀវភៅផ្លូវទៅស្ថានសួគ៌ដោយលោកយ៉ូហាន ប៉ាន់យិន)។

បើអ្នកចាប់ផ្ដើមមកក្រុមជំនុំ ហើយចង់បានសង្រ្គោះ វានឹងកើតឡើងដូចគ្នាចំពោះអ្នក។ ជាធម្មតាមិត្ដភក្ដិបាត់បង់របស់អ្នក និងសាច់ញាតិអ្នកនឹងធ្វើយ៉ាងម៉េចក៏ដោយ ដើម្បីនាំអ្នកឲ្យត្រលប់ទៅវិញ។ ដើម្បី ត្រលប់ទៅជាមួយពួកគេទៅកាន់ជីវិតពេញដោយអំពើបាប។ មិត្ដភក្ដិរបស់ប៉ាន់យិនបានប្រាប់ថា «តើអ្នក នឹងបោះបង់ចោលមិត្ដភក្ដិលោកីយរបស់អ្នកទាំងអស់ឬទេ?» គាត់ឆ្លើយថា «បាទ» «បាទ ខ្ញុំនឹងបោះបង់ ចោលពួកគេទាំងអស់ ដ្បិតនោះជាផ្លូវតែ១គត់ដែលខ្ញុំអាចរកឃើញសេចក្ដីសង្រ្គោះក្នុងព្រះគ្រិស្ដ»។ វាជា ប្រពន្ធឡុតពិតប្រាកដមែន។ នាងបានត្រលប់ទៅមិត្ដភក្ដិអាក្រក់របស់នាង ហើយត្រូវបានដុតទាំងអស់ ដោយភ្លើងនៃការជំនុំជំរះរបស់ព្រះ។ វាជាសម័យពិតប្រាកដរបស់ប៉ាន់យិនផងដែរ។ ហើយវានៅតែពិតសព្វ ថ្ងៃនេះ។ ការញែកចេញពីមិត្ដភក្ដិអាក្រក់គឺជាផ្លូវតែ១គត់ដែលអ្នកនឹងបានសង្រ្គោះ។ សូមចេញពីមិត្ដភក្ដិ អាក្រក់របស់អ្នក នៅពេលពួកគេព្យាយាមបញ្ឃប់អ្នកពីការមកក្រុមជំនុំ។ សូមបោះបង់ចោលពួកគេ ហើយ មករកព្រះយេស៊ូវ។ នោះគឺជាផ្លូវតែ១គត់ដើម្បីក្លាយជាកូនព្រះពិតប្រាកដ។

« ហេតុនោះបានជាព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា «ចូរចេញពីកណ្តាលពួកគេទៅ ហើយញែកខ្លួនទៅដោយឡែក...អញនឹងធ្វើជាឪពុកដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងធ្វើជាកូនប្រុសកូនស្រីដល់អញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ ដ៏មានព្រះចេស្តាបំផុត» (២កូរិនថូស ៦:១៧-១៨)។

សូមចេញពីពួកគេ! ការញែកខ្លួនចេញត្រូវបានទាមទារ។ អ្នកត្រូវតែចេញពីមិត្ដភក្ដិអាក្រក់ បើអ្នកចង់បាន សង្រ្គោះពីអំពើបាប និងឋាននរកដោយសារព្រះយេស៊ូវ។ អ្នកត្រូវតែចេញពីសាច់ញាតិពេញដោយអំពើបាប និងមិត្ដភក្ដិបាត់បង់របស់អ្នក បើអ្នកចង់បានសង្រ្គោះពីអំពើបាបពិតប្រាកដដោយសារព្រះយេស៊ូវ។ ព្រះគម្ពីរ ប្រាប់ថា

«កុំឲ្យទឹមនឹមស្រៀក ជា១នឹងមនុស្សមិនជឿឡើយ ដ្បិតឯសេចក្តីសុចរិត និងសេចក្តីទទឹងច្បាប់ តើមានការប្រកបអ្វីនឹងគ្នា ឬពន្លឺ និងងងឹត លាយឡំគ្នាដូចម្តេចបាន»(២កូរិនថូស ៦:១៤)។

លោកបណ្ឌិត ជ៉ោន អោ រ៉ាយស៍ផ្ដល់ដំបូន្មានដូចនេះ។ គាត់ប្រសាសន៍ថា

គោលលទ្ធិដ៏ច្បាស់លាស់បំផុតមួយជាគោលលទ្ធិ នៃការញែកខ្លួនចេញរបស់គ្រីស្ទាន។ វាជាការបង្រៀនមួយដែលព្រះសង្កត់ធ្ងន់រាល់ថ្ងៃ ដដែល អស់ កល្បចំពោះពួកសាសន៍យូដា។ នៅពេលកសិករសាសន៍ហេព្រើរចងរឹតក្រុម របស់គេ គេនិយាយក្នុងចិត្ដរបស់គេថា «ព្រះបញ្ជាខ្ញុំមិនឲ្យភ្ជូររាស់ជាមួយ ក្រុមដែលលាយឡំនោះទេ។ ខ្ញុំអាចភ្ជួររាស់ជាមួយគោ២ ឬលា២ តែខ្ញុំមិន អាចលាយឡំជាមួយពួកគេបានឡើយ។ ខ្ញុំមិនអាចលាយឡំជាមួយពួកគេ ដោយសារតែព្រះចង់ឲ្យខ្ញុំនឹកចាំថា ខ្ញុំមិនត្រូវលាយឡំជាមួយអស់អ្នកណា ដែលមិនមែនជារាស្ដ្ររបស់ព្រះ»(Dr. John R. Rice, The Unequal Yoke, Sword of the Lord, 1946, pp. 4-5)។

ការញែកខ្លួនចេញពីមិត្ដភ្ដិដែលមិនជឿព្រះត្រូវបានបង្រៀន តាំងពីពេលចាប់ផ្ដើមរហូតដល់ចុងបំផុតនៅក្នុង ព្រះគម្ពីរ។

«កុំឲ្យទឹមនឹមស្រៀក ជា១នឹងមនុស្សមិនជឿឡើយ ដ្បិតឯសេចក្តីសុចរិត និងសេចក្តីទទឹងច្បាប់ តើមានការប្រកបអ្វីនឹងគ្នា ឬពន្លឺ និងងងឹត លាយឡំគ្នាដូចម្តេចបាន»(២កូរិនថូស ៦:១៤)។

២. ទីពីរ ការញែកខ្លួនចេញនាំអ្នកឲ្យចេញពីប្រកបជាមួយលោកីយ ហើយនាំអ្នកឲ្យទៅប្រកបជាមួយក្រុមជំនុំតាមតំបន់វិញ។

សូមស្ដាប់ព្រះយេស៊ូវនៅក្នុងយ៉ូហាន ១៥:១៩។ ព្រះយេស៊ូវមានបន្ទូលថា

«បើអ្នករាល់គ្នាជារបស់ផងលោកីយ៍ នោះលោកីយ៍នឹងស្រឡាញ់អ្នករាល់គ្នា តែដោយព្រោះខ្ញុំបានរើសចេញពីលោកីយ៍មក ហើយអ្នករាល់គ្នាមិនមែនជារបស់ផងលោកីយ៍ទៀត នោះបានជាលោកីយ៍ស្អប់អ្នករាល់គ្នាវិញ» (យ៉ូហាន ១៥:១៩)។

សូមផ្ដោតលើពាក្យទាំងនោះ «ដោយព្រោះខ្ញុំបានរើសចេញពីលោកីយ៍មក»។ សូមថាពាក្យទាំងនោះឲ្យខ្លាំងៗ «ដោយព្រោះខ្ញុំបានរើសចេញពីលោកីយ៍មក»។

ក្នុងយ៉ូហាន ១៧:៦ ព្រះយេស៊ូវមានបន្ទូលប្រាប់ម្ដងទៀត

«ឯពួកអ្នកដែលទ្រង់បានប្រទានមកទូលបង្គំ អំពីមនុស្សលោក នោះទូលបង្គំបានបើកសំដែងឲ្យគេស្គាល់ព្រះនាមទ្រង់ ...»។

ពាក្យ «មនុស្សលោក»តាមភាសាក្រិកក្នុងខទាំង២នេះសំដៅលើមនុស្សលោក។

«ដោយព្រោះខ្ញុំបានរើសចេញពីលោកីយ៍មក»(យ៉ូហាន ១៥:១៩)។

នេះមានន័យថា ការញែកខ្លួនចេញ។ យើងត្រូវបានរើស «ឲ្យចេញពីលោកីយនេះ»។

ពាក្យ «ក្រុមជំនុំ»ក្នុងគម្ពីរសញ្ញាថ្មីតាមភាសាក្រិកជាពាក្យ «អេកខ្លែសៀ»(ekklesia)។ វាមាន ន័យថា «មនុស្សដែលត្រូវបានត្រាស់ហៅចេញ» «អេក»មានន័យ ចេញ ហើយ «ខាឡៅ» មានន័យហៅ(Vine)។ ដូច្នេះពាក្យ «ក្រុមជំនុំ»មានន័យថា «មនុស្សដែលត្រូវបានត្រាស់ហៅចេញ»(ស្កៀហ្វៀល សំគាល់ម៉ាថាយ ១៦:១៨)។

សូមស្ដាប់កិច្ចការ ២:៤៧។ នៅកន្លែងនេះ យើងមានការរៀបរាប់ប្រាប់ពីអ្វីដែលបានកើតឡើងនៅ ឯក្រុមជំនុំតាមតំបន់ក្នុងក្រុងយេរ៉ូសាឡិម។ គម្ពីរប្រាប់ថា

« ចំណែកព្រះអម្ចាស់ ទ្រង់ក៏បន្ថែមនូវអស់អ្នក ដែលកំពុងតែបានសង្គ្រោះរាល់តែថ្ងៃទៅក្នុងពួកជំនុំថែមទៀត»(កិច្ចការ ២:៤៧)។

ព្រះយេស៊ូវមានបន្ទូលថា

«ដោយព្រោះខ្ញុំបានរើសចេញពីលោកីយ៍មក»(យ៉ូហាន ១៥:១៩)។

តាមភាសាអង់គ្លេសសម័យនេះ វាច្បាស់ណាស់

« ចំណែកព្រះអម្ចាស់ ទ្រង់ក៏បន្ថែមនូវអស់អ្នក ដែលកំពុងតែបានសង្គ្រោះរាល់តែថ្ងៃទៅក្នុងពួកជំនុំថែមទៀត»(កិច្ចការ ២:៤៧)។

ដូច្នេះ យើងត្រូវបានត្រាស់ហៅចេញពីលោកីយ ហើយចូលក្នុងក្រុមជំនុំ។

«ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា «ចូរចេញពីកណ្តាលពួកគេទៅ ហើយញែកខ្លួនទៅដោយឡែក»(២កូរិនថូស ៦:១៧)។

ការញែកខ្លួនចេញតាមបទគម្ពីរជួយអ្នកឲ្យចេញពីការប្រកបគ្នាជាមួយលោកីយ។ ការញែកខ្លួនចេញជួយអ្នក ឲ្យចូលក្នុងការប្រកបគ្នាជាមួយក្រុមជំនុំតាមតំបន់។ អ្នកចេញពីលោកីយ ហើយអ្នករាប់អានមិត្ដភក្ដិថ្មីនៅ ក្នុងក្រុមជំនុំ។

៣. ទីបី ការញែកខ្លួនចេញជារឿងរ៉ាវនៃចិត្ដ។

សូមបើកទៅយ៉ាកុប ៤:៤។ គម្ពីរស្កោហ្វៀលនៅទំព័រ១៣០៩។ សូមក្រោកឈរឡើង ហើយអានវា ឲ្យខ្លាំងៗ

« ឱពួកកំផិតទាំងប្រុសទាំងស្រីអើយ តើមិនដឹងទេឬអីថា ដែលស្រឡាញ់ដល់លោកីយ៍ នោះគឺជាស្អប់ដល់ព្រះហើយ ដូច្នេះ អ្នកណាដែលចូលចិត្តចង់ធ្វើជាមិត្រសំឡាញ់នឹងលោកីយ៍ នោះឈ្មោះថា បានតាំងខ្លួនជាខ្មាំងសត្រូវនឹងព្រះវិញ»(យ៉ាកុប ៤:៤)។

នោះជាប្រយោគច្បាស់លាស់! «អ្នកណាដែលចូលចិត្តចង់ធ្វើជាមិត្រសំឡាញ់នឹងលោកីយ៍ នោះឈ្មោះថា បានតាំងខ្លួនជាខ្មាំងសត្រូវនឹងព្រះវិញ»។ សូមអង្គុយចុះ

ព្រះយេស៊ូវមានព្រះទ័យចិត្ដល្អចំពោះមនុស្សបាត់បង់។ ទ្រង់សូម្បីតែបរិភោគជាមួយពួកយកពន្ធ និងមនុស្សមានបាប។ តែមិត្ដភក្ដិជិតស្និតរបស់ទ្រង់ជាសិស្សរបស់ទ្រង់ ម៉ារា ម៉ាថា និងឡាសា។ មិត្ដភក្ដិ របស់ទ្រង់សុទ្ធតែជាគ្រីស្ទានពិតប្រាកដទាំងអស់ ហើយទ្រង់ត្រាស់ហៅអ្នកឲ្យដើរតាមទ្រង់។ សូមប្រាកដថា មិត្ដភក្ដិជិតស្និតរបស់អ្នកទាំងអស់ជាគ្រីស្ទានពិតប្រាកដ! ចូរបោះបង់ចោលមិត្ដដែលមិនមែនជាគ្រីស្ទានពិតប្រាកដ។ នោះជាអ្វីដែលព្រះគម្ពីរបង្រៀនថា

« ហេតុនោះបានជាព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា «ចូរចេញពីកណ្តាលពួកគេទៅ ហើយញែកខ្លួនទៅដោយឡែក កុំឲ្យពាល់របស់ស្មោកគ្រោកឡើយ នោះអញនឹងទទួលឯងរាល់គ្នា អញនឹងធ្វើជាឪពុកដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងធ្វើជាកូនប្រុសកូនស្រីដល់អញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ ដ៏មានព្រះចេស្តាបំផុត» (២កូរិនថូស ៦:១៧-១៨)។

លោកអាល់ប៊ឺត ប៉ានស៍ប្រាប់នូវកំណត់សំគាល់ទាំងនេះ យោងតាមពាក្យក្នុងព្រះគម្ពីរ គាត់បាន ប្រសាសន៍ថា

       ពួកអ្នកដែល{ចង់ក្លាយជាគ្រីស្ទាន} ត្រូវតែដោះស្រាយដើម្បីញែកខ្លួន ចេញពីលោកីយ។ {គ្រីស្ទសាសនា}មិនអាចមាននៅកន្លែងណាដែលគ្មានការ ញែកខ្លួនចេញ និងពួកអ្នកដែលមិនស្ម័គ្រចិត្ដបោះបង់ចោលមិត្ដភក្ដិ{មិនជឿ ព្រះ} ហើយដើម្បីស្វែងរកមិត្ដភក្ដិ និងការសប្បាយក្នុងចំណោមកូនរបស់ ព្រះ {គេមិនអាចក្លាយជាគ្រីស្ទានពិតប្រាកដឡើយ}។ វាត្រូវតែមានបន្ទាត់ ទាញគ្នារវាងមិត្ដភក្ដិខាងព្រះ និងមិត្ដភក្ដិខាងអំពើបាប... ខណដែលយើង មិនបដិសេធលាយឡំជាមួយពួកគេដែលជាអ្នកជិតខាង និងពលរដ្ឋ នោះ យើងនៅតែជ្រើសរើសមិត្ដភក្ដិ និងមិត្ដភាពល្អបំផុតជាមួយកូនរបស់ព្រះ។ ដ្បិតមិត្ដភក្ដិខាងព្រះត្រូវតែជាមិត្ដភក្ដិរបស់យើង ហើយសុភមង្គលយើងត្រូវ តែជាមួយពួកគេ ហើយលោកីយត្រូវតែមើលឃើញថា យើងចូលចិត្ដមិត្ដភក្ដិ ក្នុង{ព្រះគ្រិស្ដ} ជាជាងមិត្ដភក្ដិពេញដោយការស្រើបស្រាល មហិច្ជតា និង អំពើបាប(Albert Barnes, Notes on the New Testament, II Corinthians, Baker Book House, 1985 reprint, p. 162)។

លោកីយត្រូវឃើញថា យើងមិនចង់បានអ្វីដែលពួកគេចង់បាន!

លោកប៉ានស៍ប្រាប់យើងថា «យើងត្រូវតែដោះស្រាយដើម្បីញែកខ្លួនចេញពីលោកីយ ហើយដើម្បី ស្វែងរកមិត្ដភក្ដិជិតស្និត និងការសប្បាយនៅក្នុងចំណោមកូនរបស់ព្រះ»(ibid.)។

លោកយ៉ូហាន ប៉ាន់យិនបានប្រាប់រឿងនេះទៅកាន់ពួកអ្នក ដែលព្យាយាមទាញនរណាម្នាក់ទៅក្រោយ មិនឲ្យស្វែងរកសេចក្ដីសង្រ្គោះ។ គាត់ប្រាប់ថា

«អ្នករស់នៅក្នុងទីក្រុងនៃការបំផ្លាញ ហើយមនុស្សទាំងអស់ដែលស្លាប់នៅទី នោះនឹងលិចនៅក្រោមផ្នូរ ចូលទៅក្នុងកន្លែងដែលដុតដោយភ្លើងស្ពាន់ធ័រ។ សូមប្រាកដច្បាស់ ហើយមករកព្រះគ្រិស្ដជាមួយខ្ញុំ»។ បុរសដែលដើរតាមគាត់បានលាន់មាត់ថា «ស្អីគេ!»។ «បោះបង់ចោលមិត្ដភក្ដិទាំងអស់របស់ យើង និងការសប្បាយចេញ?» បុរសដែលស្វែងរកព្រះគ្រិស្ដប្រាប់ថា «បាទ» «ដ្បិតគ្រប់ទាំងអស់ដែលអ្នក{បោះបង់ចោល}មិនមានតម្លៃស្មើទេ បើប្រៀបធៀបជាមួយអ្វីដែលខ្ញុំស្វែងរក ដ្បិតខ្ញូំស្វែងរកព្រះគ្រិស្ដ មិនមែន អំពើបាបឡើយ»(John Bunyan, Pilgrim’s Progress in Today’s English, ប្រាប់ជាថ្មីដោយ James H. Thomas, Moody Press, 1964, pp. 13-14)។

អ្នកត្រូវបានត្រាស់ហៅចេញពីលោកីយទៅឯព្រះគ្រិស្ដ។ មនុស្សដែលបដិសេធមិនឈប់ស្វែងរក មិត្ដភាព និងការសប្បាយក្នុងលោកីយ គេនឹងមិនមករកព្រះគ្រិស្ដឡើយ។ អ្នកមិនអាចមើលកាន់ទិសដៅ២ ក្នុងពេលតែមួយបានឡើយ! «ដ្បិតអ្នកនោះជាមនុស្សមានចិត្ត២ ចេះតែសាវាក្នុងគ្រប់ទាំងផ្លូវ»(យ៉ាកុប ១:៨)។ មនុស្ស«មានចិត្ដ២»នឹងមិនមករកព្រះគ្រិស្ដឡើយ!

« ហេតុនោះបានជាព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា «ចូរចេញពីកណ្តាលពួកគេទៅ ហើយញែកខ្លួនទៅដោយឡែក... អញនឹងធ្វើជាឪពុកដល់ឯងរាល់គ្នា ...» (២កូរិនថូស ៦:១៧-១៨)។

ព្រះគ្រិស្ដចង់ឲ្យអ្នកឈប់ទុកចិត្ដលើលោកីយ ហើយមកទុកចិត្ដលើទ្រង់វិញ។ ដូចបទចម្រៀងពី បុរាណប្រាប់ថា

«ខ្ញុំថ្វាយចិត្ដដល់ទ្រង់» ព្រះអង្គសង្រ្គោះរបស់មនុស្សអើយ
   ខ្ញុំហៅរកសេចក្ដីមេត្ដាករុណាម្ដងហើយម្ដងទៀត
ទ្រង់ព្រមឲ្យព្រះគុណច្រើនថែមទៀតដល់ខ្ញុំហើយ
   តើខ្ញុំស្លាប់សម្រាប់ទ្រង់ឬទេ? ខ្ញុំសូមថ្វាយចិត្ដដល់ទ្រង់។
«ខ្ញុំសូមថ្វាយចិត្ដដល់ទ្រង់ ខ្ញុំសូមថ្វាយចិត្ដដល់ទ្រង់»
   សូមទ្រង់ស្ដាប់ពាក្យដ៏ស្រទន់ សូម្បីតែកន្លែងណាក៏ដោយ
ទ្រង់នឹងទាញនាំខ្ញុំចេញពីលោកីយដ៏ងងឹតនេះ
   ខ្ញុំសូមនិយាយដោយស្រទន់ «ខ្ញុំសូមថ្វាយចិត្ដដល់ទ្រង់»
(«ខ្ញុំសូមថ្វាយចិត្ដដល់ទ្រង់»ដោយ Eliza E. Hewitt, 1851-1920)។

នៅពេលលោកយ៉ូហានខាហ្គិនជាក្មេងជំទង់ គាត់បានដើរលងជាមួយក្មេងអាក្រក់ខ្លះៗនៅក្រុមជំនុំ។ ក្មេងដែលមកក្រុមជំនុំ តែសើចចំអកអ្វីដែលខ្ញុំអធិប្បាយ។ គេនិយាយពាក្យកំប្លែងអាក្រក់ៗ។ គេនិយាយអំពីការរួមភេទ និងថ្នាំញៀនដូចជាកញ្ជា។ តែលោកយ៉ូហានខាហ្គិនចាប់ផ្ដើមឃើញថា គេបានធ្វើ ខុស។ ចិត្ដរបស់គាត់ត្រូវបានប៉ះពាល់ចិត្ដពីអំពើបាប។ គាត់មានអារម្មណ៍ថា បាបកំពុងទាញគាត់ទៅឯឋាន នរក។ ចុងបញ្ចប់ គាត់ចេញពីក្មេងប្រុសអាក្រក់ៗទាំងនោះ។ គាត់ចេញពីពួកគេដាច់ប៉ាត់ ហើយថ្វាយចិត្ដ គាត់ទៅឯព្រះគ្រិស្ដ។ គាត់រាប់អានមិត្ដភក្ដិជាមួយក្មេងល្អៗដែលជាគ្រីស្ទានក្នុងក្រុមជំនុំរបស់យើង។ ឆាប់ៗ ក្រោយមក គាត់បានសង្រ្គោះ។ សព្វថ្ងៃនេះ ក្មេងប្រុសអាក្រក់ៗទាំងនោះដែលសើចចំអកសេចក្ដីអធិប្បាយ របស់ខ្ញុំបានចេញពីក្រុមជំនុំយើងស្ទើរតែទាំងអស់។ តែយ៉ូហានខាហ្គិនបានជឿជាក់លើព្រះគ្រិស្ដ ហើយបាន សង្រ្គោះ។ មិនត្រឹមតែបានសង្រ្គោះប៉ុណ្ណោះតេ តែឥឡូវនេះគាត់នឹងទៅរៀនមហាវិទ្យាល័យដើម្បីធ្វើជាគ្រូ គង្វាល។ កាលលោកយ៉ូហានអធិប្បាយ អ្នកអាចដឹងថា ចិត្ដគាត់ពេញដោយការស្អប់អំពើបាប ហើយ ស្រឡាញ់ព្រះយេស៊ូវ។ គាត់ចេញពីក្មេងអាក្រក់ៗទាំងអស់ ហើយថ្វាយចិត្ដ និងជីវិតគាត់ទៅឯព្រះគ្រិស្ដតែ មួយគត់។ ខ្ញុំមានមោទនភាពដើម្បីនិយាយថា ឥឡូវនេះលោកយ៉ូហានខាហ្គិនជាមិត្ដសំឡាញ់ជិតស្និតបំផុត ម្នាក់របស់ខ្ញុំ។ យ៉ូហាន និងជូលី ស៊ីវីឡាយបានទៅញាំអាហារពេលល្ងាចជាមួយគ្រួសារខ្ញុំ ហើយឃើញការ សំដែងចំពោះថ្ងៃខួបកំណើតរបស់កូនប្រុសរបស់ខ្ញុំកាលពីល្ងាចថ្ងៃសុក្រមុន។ នៅពេលក្មេងអាក្រក់ចេញទៅ នោះព្រះប្រទានមិត្ដសំឡាញ់ថ្មីដល់គាត់។ មិត្ដសំឡាញ់ដូចជា អ៊ឺរ៉ូន យ៉ែនស៊ី ជែក ណោន ណូអេ សោង និងគ្រូអធិប្បាយចាស់ម្នាក់នេះ។ យើងទាំងអស់គ្នាមានមោទនភាពណាស់ដើម្បីហៅលោកយ៉ូហានខាហ្គិន ជាមិត្ដសំឡាញ់របស់យើង ដោយសារតែឥឡូវនេះគាត់ជាមិត្ដសំឡាញ់របស់ព្រះគ្រិស្ដ គាត់មិនមែនជាមិត្ដ ភក្ដិរបស់ «ក្មេងនៅក្រុមជំនុំ»អាក្រក់ៗទៀត។ គាត់បានមករកព្រះគ្រិស្ដ គាត់បានមករកយើង។ យើងអីក៏ សប្បាយចិត្ដម្ល៉េះដែលនៅថ្ងៃមួយ គាត់នឹងក្លាយជាគ្រូគង្វាលនៅក្រុមជំនុំនេះ។ គាត់នឹងអធិប្បាយនៅទីនេះ នៅពេលក្មេងនៅក្រុមជំនុំអាក្រក់ៗកំពុងដុតក្នុងភ្លើងឋាននរកសម្រាប់អស់កល្បជានិច្ច។

តើអ្នកនឹងចេញពីមិត្ដភក្ដិដែលពេញដោយអំពើបាបឬអត់? តើអ្នកនឹងជឿជាក់លើព្រះយេស៊ូវ ដ៏ ជាព្រះរាជបុត្រានៃព្រះឬអត់? តើអ្នកនឹងមករកទ្រង់ ហើយត្រូវបានសំអាតពីអំពើបាបដោយព្រះលោហិត របស់ទ្រង់ឬអត់? លោកយ៉ូហានខាហ្គិន ឪពុករបស់គាត់ និងខ្ញុំផ្ទាល់ចង់និយាយរឿងនោះជាមួយអ្នកនៅ មុតតុអធិប្បាយនេះ។ សូមមកទីនេះ ខណដែលលោក ហ្រ្គីហ្វីតចៀងបទនោះ «ខ្ញុំសូមថ្វាយចិត្ដខ្ញុំទៅទ្រង់» សូមមក កាលគាត់ច្រៀងវា។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានបទគម្ពីរមុនសេចក្ដីអធិប្បាយដោយលោក ណូអេ សោង៖ ២កូរិនថូស ៦:១៤-១៨។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយ បែនយ៉ាមីន ខីខេង ហ្គ្រីហ្វី៖
      «ខ្ញុំសូមថ្វាយចិត្ដខ្ញុំទៅទ្រង់» (ដោយ Eliza E. Hewitt, 1851-1920)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ចូរចេញពីកណ្ដាលពួកគេ!

COME OUT FROM AMONG THEM!

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

« ហេតុនោះបានជាព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា «ចូរចេញពីកណ្តាលពួកគេទៅ ហើយញែកខ្លួនទៅដោយឡែក កុំឲ្យពាល់របស់ស្មោកគ្រោកឡើយ នោះអញនឹងទទួលឯងរាល់គ្នា អញនឹងធ្វើជាឪពុកដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងធ្វើជាកូនប្រុសកូនស្រីដល់អញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ ដ៏មានព្រះចេស្តាបំផុត» (២កូរិនថូស ៦:១៧-១៨)។

(១យ៉ូហាន ២:១៥; យ៉ាកុប ៤:៤; យ៉ូហាន ១៣:៣៥)

១.   ការញែកខ្លួនចេញសំខាន់ដោយសារតែវាត្រូវបានបង្រៀននៅពាសពេញក្នុងព្រះគម្ពីរ។
លោកុប្បត្ដិ ១៩:១៤, ២៦; លូកា ១៧:៣២; ២កូរិនថូស ៦:១៤។

២.   ទីពីរ ការញែកខ្លួនចេញនាំអ្នកឲ្យចេញពីប្រកបជាមួយលោកីយ ហើយនាំអ្នកឲ្យទៅប្រកបជាមួយក្រុមជំនុំតាមតំបន់វិញ។ យ៉ូហាន ១៥:១៩; យ៉ូហាន ១៧:៦; កិច្ចការ ២:៤៧។

៣.   ទីបី ការញែកខ្លួនចេញជារឿងរ៉ាវនៃចិត្ដ។ យ៉ាកុប ៤:៤; ១:៨។