Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




សេចក្ដីអធិប្បាយចំនួនប្រាំនៅក្នុងការប្រែចិត្ដរបស់គ្រូ
អធិប្បាយវ័យក្មេងម្នាក់

FIVE SERMONS USED IN THE CONVERSION
OF A YOUNG EVANGELIST
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច តុលា ៩ ២០១៦
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, October 9, 2016

« ហើយធ្វើដូចម្តេចឲ្យគេឮនិយាយបាន បើគ្មានអ្នកណាប្រាប់សោះ»(រ៉ូម ១០:១៤)។


ប្រហែលជាសេចក្ដីអធិប្បាយដ៏សំខាន់បំផុតដែលខ្ញុំបង្រៀនវានៅក្នុងខែមិថុនា ឆ្នាំ២០០៩។ ព្រះ បានប្រើសេចក្ដីអធិប្បាយទាំង៥នេះនៅក្នុងការប្រែចិត្ដរបស់មនុស្សវ័យក្មេង ដែលអ្នកលឺអធិប្បាយនៅព្រឹក នេះ។ វាជាសេចក្ដីអធិប្បាយទាំង៥ដែលលោកយ៉ូហាន សាំយ៉ូអែលបានស្ដាប់លឺមុនពេលគាត់បានប្រែចិត្ដ។ តាំងពីនោះមក ខ្ញុំដឹងច្បាស់ថា លោកយ៉ូហាននឹងក្លាយជាគ្រូអធិប្បាយដ៏អស្ចារ្យម្នាក់ សេចក្ដីអធិប្បាយទាំង ៥ដែលបានប្រើនៅក្នុងការប្រែចិត្ដរបស់គាត់ប្រហែលជាជាសេចក្ដីអធិប្បាយដ៏សំខាន់បំផុតដែលខ្ញុំបង្រៀន។ សព្វថ្ងៃនេះកម្រមានការអធិប្បាយពីការប្រែចិត្ដណាស់។ ដ្បិតការអធិប្បាយគឺជាវិធីសាស្រ្ដដែលព្រះបានឲ្យ ទុកជាអ្វីដែលចម្បងនៃការប្រែចិត្ដរបស់មនុស្សមានបាប។ ព្រះគម្ពីរប្រាប់ថា «ហើយធ្វើដូចម្តេចឲ្យគេឮនិយាយបាន បើគ្មានអ្នកណាប្រាប់សោះ»(រ៉ូម ១០:១៤)។ លោកយ៉ូហាន ខាហ្គិនបានលឺសេចក្ដីអធិប្បាយ ទាំង៥នោះមុនពេលគាត់បានសង្រ្គោះ។ ខ្ញុំនឹងអានទីបន្ទាល់របស់គាត់ទាំងស្រុងនៅចុងបញ្ចប់នៃសេចក្ដី អធិប្បាយនេះ។ តែមុនដំបូងខ្ញុំនឹងសង្ខេបសេចក្ដីអធិប្បាយទាំង៥នោះដែលលោកយ៉ូហានបានលឺមុនពេល គាត់ប្រែចិត្ដ។ ចំណុចដែលខ្ញុំនឹងបង្រៀននៅល្ងាចនេះគឺជាចំណងជើងនៃសេចក្ដីអធិប្បាយទាំង៥នោះ។

១. ទីមួយ «ការលើកទឹកចិត្ដចំពោះអស់អ្នកណាដែលមិនឆ្ងាយពីសេចក្ដីសង្រ្គោះ» (អធិប្បាយព្រឹកថ្ងៃអាទិត្យ មិថុនា ៧ ២០០៩)

អត្ថបទគម្ពីរនៃសេចក្ដីអធិប្បាយនោះជា « អ្នកមិនឆ្ងាយពីនរគព្រះទេ រួចគ្មានអ្នកណាហ៊ានទូលសួរទ្រង់ទៀតឡើយ»(ម៉ាកុស ១២:៣៤)។ ព្រះវិញ្ញាណបរិសុទ្ធបានធ្វើការក្នុងចិត្ដរបស់បុរសម្នាក់នេះជា ជាក់ច្បាស់ ដ្បិតមានតែព្រះវិញ្ញាណនៃព្រះតែ១គត់ដែលអាចបំបែកការប្រឆាំងរបស់មនុស្សចំពោះ និងការ បដិសេធព្រះគ្រីស្ទ។ មនុស្សដែលបានសង្រ្គោះស្ថិតនៅក្នុងការបះបោរប្រឆាំងនឹងព្រះ ហើយជាសត្រូវរបស់ ព្រះគ្រិស្ដ។ ខ្ញុំប្រាប់ពីបុរសវ័យក្មេងម្នាក់ដែលបានសួរខ្ញុំថា «ហេតុអ្វីបានជាព្រះយេស៊ូវត្រូវសុគតលើឈើ ឆ្កាង?» ក្មេងប្រុសនបានលឺខ្ញុំនិយាយថា «ព្រះគ្រិស្ដបានសុគតលើឈើឆ្កាងដើម្បីសងទោសសម្រាប់អំពើ បាបរបស់អ្នក»។ គាត់បានលឺខ្ញុំប្រាប់ដូចនោះម្ដងហើយម្ដងទៀតសម្រាប់រយៈពេលច្រើនឆ្នាំ តែវាមិនអាច ទទួលបានដោយសារគំនិតដ៏ខា្វក់របស់គាត់បានឡើយ។ អ្នកត្រូវតែគិតឲ្យមែនទែនអំពីពាក្យទាំងនោះ «ព្រះគ្រិស្ដបានសុគតលើឈើឆ្កាងដើម្បីសងទោសសម្រាប់អំពើបាបរបស់អ្នក»។ តើស្អីគេដែលទាញអ្នកពីការមក ឯព្រះគ្រិស្ដ? តើអ្នកខ្លាចអ្នកដទៃថាអ្នកឬអី? សូមបំភ្លេចអ្វីដែលគេនិយាយទៅ ពាក្យគេមិនមែនជាអ្វីសោះ នៅពេលអ្នកស្ថិតនៅក្នុងឋាននរក។ សូមបែរចេញពីអំពើបាបរបស់អ្នក ហើយមករកព្រះគ្រិស្ដចុះ។ គ្មានផ្លូវ ណាផ្សេងទៀតដើម្បីគេចផុតពីឋាននរកឡើយ។

២. ទីពីរ «លទ្ធិកាល់វិននិយមសម័យនេះ និងការប្រែចិត្ដពិតប្រាកដ»(អធិប្បាយល្ងាចថ្ងៃអាទិត្យ មិថុនា ៧ ២០០៩)។

អត្ថបទគម្ពីរនៃសេចក្ដីអធិប្បាយនោះជា «បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយអស់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ» (២កូរិនថូស ៥:១៧)។ ខ្ញុំមិនអធិប្បាយប្រឆាំងនឹងលទ្ធិកាល់និយមនោះទេ។ ផ្ទុយទៅវិញខ្ញុំបានបង្រៀនថា ជំនឿ នៅក្នុងលទ្ធិនោះនឹងមិនសង្រ្គោះអ្នកឡើយ។ សូម្បីតែជំនឿក្នុងលទ្ធិដ៏ពិតក៏មិនសង្រ្គោះអ្នកឡើយ។ ខ្ញុំប្រាប់ ថា ការពឹងលើលទ្ធិដ៏ពិតនឹងមិនអាចសង្រ្គោះអ្នកឡើយ។ អ្នកត្រូវតែប៉ះពាល់ចិត្ដពីអំពើបាបអ្នក។ អ្នកត្រូវតែ លន់តួបាបអ្នក។ អ្នកត្រូវតែមករកព្រះយេស៊ូវ ឬក៏អ្នកនឹងទៅឋាននរក។ នៅពេលអ្នកដឹងខ្លួនពីបាបអ្នក ទើបពេលនោះហើយដែលអ្នកនឹងឃើញថា អ្នកត្រូវការព្រះគ្រិស្ដដើម្បីសង្រ្គោះអ្នក។ បើអ្នកមិនចង់ឲ្យព្រះ គ្រិស្ដផ្លាស់ប្ដូរចិត្ដដ៏អាក្រក់របស់អ្នកទេ នោះអ្នកនឹងមិនប្រែចិត្ដឡើយ។ តើអ្នកខ្មាស់ពីបាបនៃចិត្ដរបស់អ្នក ឬទេ? តើវារំខានអ្នកអត់? វាត្រូវតែរំខានអ្នកបើអ្នកសង្ឃឹមចង់ប្រែចិត្ដ។ មានតែនៅពេលអ្នកដឹងខ្លួនពីចិត្ដ ដ៏អាក្រក់របស់អ្នកតែប៉ុណ្ណោះ ទើបព្រះលោហិតដ៏សំអាតបាបនឹងសំខាន់ចំពោះអ្នក។ លោកស្ពឺជិនបាន ប្រាប់ថា «ត្រូវតែជាចិត្ដដ៏ផ្លាស់ប្រែពិតប្រាកដដែលមានឥទ្ធិពលលើជីវិតទាំងស្រុង»។ ការប្រែចិត្ដពិតប្រាកដ កើតមាន នៅពេលមនុស្សមានបាបប៉ះពាល់ចិត្ដពីអំពើបាបរបស់គេ ហើយស្អប់វា។

ក្នុងមេរៀននោះខ្ញុំបានដកស្រងឃ្លាពីសេចក្ដីអធិប្បាយរបស់លោកស្ពឺជិន «តើការប្រែចិត្ដចាំបាច់ ឬទេ?» គាត់ប្រាប់ថា

នៅក្នុងការប្រែចិត្ដពិតប្រាកដទាំងអស់ មានការយល់ស្របសំខាន់ចំនួន៤៖ ត្រូវតែនៅក្នុងការលន់តួបាបទាំងអស់ដែលចេះស្ដាយក្រោយ និងការមើល ទៅកាន់ព្រះយេស៊ូវសម្រាប់ការអត់ទោស ត្រូវតែជាការផ្លាស់ប្ដូរចិត្ដពិតប្រា កដដូចជាមានឥទ្ធិពលលើជីវិតទាំងមូល ហើយបើមិនរកឃើញចំនុចសំខាន់ ៗទាំងនេះទេ នោះគ្មានការប្រែចិត្ដពិតប្រាកដឡើយ (C. H. Spurgeon, “Is Conversion Necessary?”, Metropolitan Tabernacle Pulpit, Pilgrim Publications, 1971, vol. xx, p. 398)។

៣. ទីបី «ត្រឹមតែដោយសារតែអធិប្បាយ ហើយនិងការតម» (អធិប្បាយព្រឹកថ្ងៃអាទិត្យ មិថុនា ១៤ ២០០៩)។

អត្ថបទគម្ពីរជា «ទ្រង់មានព្រះបន្ទូលថា ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ»(ម៉ាកុស ៩:២៩)។ ខ្ញុំបានប្រាប់ថា ពាក្យ «ហើយនិងតម»ត្រូវបានដកចេញ ដោយព្រោះគម្ពីរសរសេរដោយដៃ២ពីបុរាណដែលបានចម្លងដោយលទ្ធិខុសឆ្គងចំណេះនិយម គេបានលុប ពាក្យ២នោះចោល ដូច្នេះក្រុមជំនុំដែលខ្សោយប្រើគម្ពីរបកប្រែសម័យនេះ។ តែមួយចំនួនធំនៃគម្ពីរសរសេរ ដោយដៃពីបូរាណមានពាក្យ «អធិស្ឋាន ហើយតម»។ ក្នុងប្រទេសចិនមានពាក្យទាំងនោះក្នុងគម្ពីរគេ។ នោះជាមូលហេតុមួយដែលគេបន្ដមានការរស់ឡើងវិញ នៅខណៈពេលដែលមនុស្សនៅក្នុងប្រទេសលោក ខាងលិចដែលប្រើគម្ពីរបកប្រែសម័យនេះកម្រមានការរស់ឡើងវិញពិតប្រាកដតាមបែបបូរាណ។ តែយើង ត្រូវតែមានពេលនៃការអធិស្ឋាន ហើយតមសម្រាប់មនុស្ស័យក្មេងជាច្រើននៅក្នុងយើងដើម្បីឲ្យគេប្រែចិត្ដ។ យើងត្រូវតែតម ហើយអធិស្ឋានឲ្យពួកគេដឹងពីអំពើបាបគេ ឲ្យគេប្រែចិត្ដ ហើយជួបព្រះអង្គសង្រ្គោះដែល ជាប់ឆ្កាង ទាំងរស់ឡើងវិញជាពិតប្រាកដ ដើម្បីឲ្យគេត្រូវបានលាងសំអាតដោយព្រះលោហិតដ៏វិសេសរបស់ ទ្រង់។ សេចក្ដីនបានបញ្ចប់ដោយបទចម្រៀ១ឃ្លា «សជាងហិមៈ»។ វាប្រាប់ថា «ព្រះអម្ចាស់យេស៊ូវអើយ ទ្រង់អត់ធ្មតជាមួយខ្ញុំ សូមមកយាងគង់ក្នុងខ្ញុំឲ្យមានចិត្ដថ្មីឥឡូវនេះ»។ តែកាលគ្រីស្ទានក្នុងក្រុមជំនុំយើង បានកំពុងតមហើយអធិស្ឋាន លោកយ៉ូហានខាហ្គិនតូចចិត្ដពីគំនិតនៃការតម។ វាធ្វើឲ្យគាត់ខឹង ទោះបីជា គាត់នឹងប្រែចិត្ដនៅពេលឆាប់ៗ កាលឪពុកម្ដាយគាត់បានតម ហើយអធិស្ឋានឲ្យគាត់បានសង្រ្គោះក៏ដោយ។

៤. ទីបួន «បញ្ញាចិត្ដនិងការប្រែចិត្ដ» (អធិប្បាយល្ងាចថ្ងៃអាទិត្យ មិថុនា ១៤ ២០០៩)។

អត្ថបទគម្ពីរជា « បញ្ញាចិត្តគេក៏ធ្វើបន្ទាល់ឲ្យ ហើយគំនិតគេជួនកាលប្រកាន់ទោស ជួនកាលដោះសាគ្នាទៅវិញទៅមក»(រ៉ូម ២:១៥)។ បញ្ញាចិត្ដត្រូវបង្កើតឡើងដោយអំណាចដើម្បីឆ្លងផុតពីការកាត់ទោស លើខ្លួនឯង ការយល់ព្រម ឬការមិនយល់ព្រមលើសកម្មភាពយើង គំនិត ផែនការ វាប្រាប់យើងថា យើងបាន ធ្វើខុស ទាំងប្រាប់ថាយើងសមនឹងរងទុក្ខសម្រាប់វា។ អ័ដាមបានធ្វើបាប ហើយបញ្ញាចិត្ដគាត់ត្រូវបានស្មោក គ្រោក ដូច្នេះគាត់បានដោះសារផ្សេងៗសម្រាប់បាបគាត់។ ភស្ដុតាងនៃការបំផ្លាញបញ្ញាចិត្ដរបស់គេបាន ឆ្លងដល់ពូជមនុស្សគឺជាសេចក្ដីដែលថា កូនប្រុសច្បងរបស់គេ កាអ៊ីនបានសំឡាប់ប្អូនគាត់ តែមិនមានការ ប៉ះពាល់ចិត្ដ ហើយបានដោះសារពីបាបរបស់ខ្លួន។ ពេលមនុស្សម្នាក់រឹតតែធ្វើបាប គេរឹតតែស្មោកគ្រោក និង បំផ្លាញបញ្ញាចិត្ដគេទៅទៀត។ មនុស្សរលាកបញ្ញាចិត្ដគេដោយការធ្វើបាបច្រើនទៅៗ «ដោយសារពុតមាយារបស់ពួកអ្នក ដែលពោលតែពាក្យកុហក ទាំងមានបញ្ញាចិត្តរលាក»(១ធីម៉ូថេ ៤:២)។ ខ្ញុំបានប្រាប់មនុស្ស វ័យក្មេងនៅក្រុមជំនុំយើងថា គេបានរលាកបញ្ញាចិត្ដរបស់គេដោយសារការកុហកម្ដាយរបស់គេ ដោយសារ បន្លំនៅសាលា ដោយសារការលួចរបស់របរ ការរលាកបញ្ញាចិត្ដម្ដងហើយម្ដងទៀតនាំជាបាបធំទៅៗ ដែលខ្ញុំ នឹងមិនបង្ហាញប្រាប់នៅក្នុងក្រុមជំនុំឡើយ។ អ្នកដឹងពីរឿងនោះហើយ។ អ្នកដឹងថា វាស្ទើរតែមិនអាចទៅរួច សម្រាប់អ្នកដើម្បីមានអារម្មណ៍ថាជាប់មានទោសឥឡូវនេះ ដោយសារតែអ្នកបានធ្វើបាបដដែលៗ ដោយសើចចំអកព្រះកាលអ្នកធ្វើបាបដដែល ហើយវាបំផ្លាញបញ្ញាចិត្ដរបស់អ្នក។ តើខ្ញុំអាចធ្វើអ្វីដើម្បីជួយអ្នក? វាជាអ្នកដែលបានរលាកបញ្ញាចិត្ដក្រៅពីការទទួលស្គាល់។ ខ្ញុំត្រឹមតែអាចអាណិតអ្នកប៉ុណ្ណោះ ដូចជាអ្វីដែល ព្រះបង្កើតមកបានត្រូវបំផ្លាញដោយគ្មានអនាគត និងគ្មានទីសង្ឃឹម។ ខ្ញុំអាចត្រឹមតែអាណិតអ្នកប៉ុណ្ណោះ។ ខ្ញុំមិនអាចជួយអ្នកបានឡើយ ដោយសារតែអ្នកត្រូវបានវិនាស ហើយត្រូវកាត់ទោសរួចហើយ។ ព្រះយេស៊ូវ មានបន្ទូលថា «អ្នកណាដែលមិនជឿ នោះជាប់មានទោសហើយ»(យ៉ូហាន ៣:១៨)។ អ្នកដឹងច្បាស់ថា អ្នកនឹងទៅឋាននរកសូម្បីតែអ្នកបាននៅទីនោះរួចហើយ។ គ្មានអ្វីសោះដែលខ្ញុំអាចនិយា ឬធ្វើដើម្បីជួយ អ្នក។ ព្រះតែ១គត់ដែលអាចប៉ះពាល់ចិត្ដអ្នកពីអំពើបាប។ បើទ្រង់ប្រទានការប៉ះពាល់ចិត្ដពីអំពើបាបខ្លះៗ ដល់អ្នកពីមុន នោះមិនធានាថា ទ្រង់នឹងប៉ះពាល់ចិត្ដអ្នកម្ដងទៀតនោះទេ។ ជារឿយៗអ្នកណាដែលធ្លាប់ មានការប៉ះពាល់ចិត្ដពីអំពើបាប នោះព្រះវិញ្ញាណនៃព្រះមិនដែលប៉ះពាល់ម្ដងទៀតឡើយ។ ក្រោយពីការ ចំអក និងភាពល្ងីល្ងើទាំងអស់ដែលអ្នកបានធ្វើ អ្នកមិនសមនឹងទទួលសូម្បីតែការប៉ះពាល់ចិត្ដ១ដងផង។ បើអ្នកបាត់បង់ការប៉ះពាល់ចិត្ដពីបាប នោះប្រហែលជាព្រះមិនដែលប្រទានឲ្យអ្នកម្ដងទៀតឡើយ។ សូម មកចំពោះព្រះដូចជាអ្នកសុំទានម្នាក់! សូមមកដោយបន្ទាបខ្លួនដោយដឹងថា ព្រះដ៏មានអំណាចមិនជំពាក់ អ្វីអ្នកឡើយ។ អ្នកបានស្ដោះទឹកមាត់ដាក់ព្រះភក្រ្ដទ្រង់នៅក្នុងចិត្ដអ្នកមួយជីវិត។ សូមគិតពីវា! អ្នកបាន ស្ដោះទឹកមាត់ដាក់ព្រះភក្រ្ដព្រះគ្រិស្ដដោយសារឥរិយាបថរបស់អ្នក។ ឥឡូវនេះព្រះគ្រិស្ដមិនជំពាក់អ្នកអ្វីសោះ។ ទ្រង់ត្រឹមតែជំពាក់សេចក្ដីក្រោធ ការដាក់ទណ្ឌកម្ម និងអណ្ដាតភ្លើងនៃឋាននរកដល់អ្នក។ ឥឡូវ នេះអ្នកអាចគិតថា «វាជាការពិត ព្រះមិនជំពាក់ខ្ញុំអ្វីសោះ តែជាអណ្ដាតភ្លើងនៃឋាននរក។ ខ្ញុំមិនសមនឹង ទទួលអ្វីសោះ»។ បើអ្នកមានអារម្មណ៍ដូចនោះ ខ្ញុំសូមជម្រុញអ្ននឲ្យមករកព្រះយេស៊ូវដូចជាស្រ្ដីដែលបាន មករកទ្រង់ ហើយថើបព្រះបាទទ្រង់។ សូមមកដូចជាអ្នកមានភាពដូចដង្កូវដែលវេទនា។ សូមមកដោយយំ ថ្ងូរដូចលោកយ៉ូហាន ប៉ានយិនបានធ្វើ ដូចលោកវាយហ្វៀលបានធ្វើ គេស្រែកយំសុំមេត្ដាករុណា។ ប្រហែល ជាទ្រង់នឹងមានមេត្ដាករុណាដល់អ្នក។ តែខ្ញុំត្រឹមតែនិយាយថា «ប្រហែលជា» ដោយសារតែពេលវេលា ដើម្បីឲ្យអ្នកបានសង្រ្គោះប្រហែលហួសហើយ។ ប្រហែលជាអ្នកបានធ្វើបាបដោយឈប់មានព្រះគុណជា រៀងរហូត។ សូមមករកព្រះគ្រិស្ដដោយយំ ហើយប្រហែលជាទ្រង់នឹងប្រទានឲ្យអ្នកមានឱកាសម្ដងទៀត ទោះបីជានៅក្នុងករណីរបស់អ្នក វាមិនច្បាស់ថា ទ្រង់នឹងប្រទានក៏ដោយ។ សូមមកលុតជង្គង់នៅមុខតុ អធិប្បាយ។ សូមលុតជង្គង់ ហើយយំសុំមេត្ដាករុណា។ ព្រះគ្រីស្ដអាចលឺអ្នក ហើយប្រទានឱកាសឲ្យអ្នក ម្ដងទៀត ដើម្បីសំអាតដោយព្រះលោហិតដ៏បរិសុទ្ធរបស់ទ្រង់។ មានតែព្រះលោហិតរបស់ទ្រង់តែ១គត់ ដែលអាច « សំអាតទាំងបញ្ញាចិត្តអ្នករាល់គ្នា ពីអស់ទាំងការស្លាប់ផង ដើម្បីឲ្យបានបំរើព្រះដ៏មានព្រះជន្មរស់» (ហេព្រើរ ៩:១៤)។

៥. ទីប្រាំ «ជ្រលងនៃឆ្អឹងស្ងួត»(ខ្ញុំអធិប្បាយនៅព្រឹកដែលលោកយ៉ូហាខាហ្គីនបានប្រែចិត្ដ មិថុនា ២១ ២០០៩)។

អត្ថបទគម្ពីរជា «ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដល់ឆ្អឹងទាំងនេះដូច្នេះថា មើល អញនឹងឲ្យមានខ្យល់ដង្ហើមចូលក្នុងឯងរាល់គ្នា ហើយឯងនឹងមានជីវិតឡើង»(អេសេគាល ៣៧:៥)។ ខ្ញុំមិនគិតថា លោកយ៉ូហានត្រូវបានប្រែចិត្ដតាមរយៈសេចក្ដីអធិប្បាយនេះឡើយ។ ខ្ញុំមិនគិតថា គាត់បានស្ដាប់នោះទេ។ ខ្ញុំគិតថា វាជាសេចក្ដីអធិប្បាយ៤មុនដំបូងដែលត្រូវបានប្រើដើម្បីឲ្យគាត់បានប្រែចិត្ដ។ អ្នកនឹងឃើញនៅក្នុង ទីបន្ទាល់របស់លោកយ៉ូហាន នៅពេលខ្ញុំអានវា គាត់មិនគោរពខ្ញុំឡើយ។ ការពិត គាត់ស្អប់ខ្ញុំ។ សូម្បីតែខ្ញុំ អធិប្បាយមេរៀននេះក៏ដោយ លោកយ៉ូហាននិយាយថា គាត់ «បានព្យាយាមបដិសេធវា ដោយមិនព្រម ស្ដាប់ទាល់តែសោះ...ខ្ញុំមើលម៉ោងថា ពេលណាចប់ទៅ តែគ្រូគង្វាលបន្ដអធិប្បាយរហូត»។ នោះជាមូល ហេតុដែលគាត់មិនដែលនិយាយអីសោះ កាលខ្ញុំនិយាយដូចនោះនៅក្នុងទីបន្ទាល់របស់គាត់នៅព្រឹកនេះ។ មិននិយាយ១ពាក្យសោះ។ លោកយ៉ូហាននិយាយថា «សូម្បីតែគាត់ត្រូវបានផ្ដល់ឱកាសឲ្យទៅខាងមុខក៏ ដោយ គាត់បានបដិសេធ»។ ហើយនិយាយថា «គ្រូគង្វាលប្រឹក្សាដល់ខ្ញុំ ហើយប្រាប់ខ្ញុំឲ្យមករកព្រះគ្រិស្ដ តែខ្ញុំមិនព្រមធ្វើឡើយ»។

នោះគឺសំខាន់ វាសំខាន់ដោយសារតែនោះជារបៀបដែលអ្នកខ្លះមានអារម្មណ៍ដូច្នោះដែរឥឡូវនេះ អ្នកមិនគោរពខ្ញុំ។ អ្នកមិនចូលចិត្ដខ្ញុំ។ អ្នកមិនចង់ស្ដាប់ខ្ញុំឡើយ។

តែមានរឿងខ្លះទៀតបានកើតឡើងចំពោះលោកយ៉ូហាននៅព្រឹកនោះ។ ខ្ញុំគិតថា ខ្ញុំអាចអានទំព័រ ពីរបីចេញពីសៀវភៅកត់លេខទូរស័ព្ទ ហើយគាត់ត្រូវបានប្រែចិត្ដ។ ហេតុអ្វីខ្ញុំនិយាយដូចនោះ? ដោយសារ តែសេចក្ដីអធិប្បាយ៤មុនដំបូងបានជ្រាបចូលក្នុងចិត្ដដ៏រឹងរបស់គាត់ ជាពិសេសសេចក្ដីអធិប្បាយរបស់ខ្ញុំ ដែលនិយាយពីបញ្ញាចត្ដ។ អ្នកដឹងថា ព្រះបានប្រើសេចក្ដីអធិប្បាយនោះ និងសេចក្ដីអធិប្បាយ៣ផ្សេងទៀត ដើម្បីឲ្យគាត់គិតពីអំពើបាបគាត់។ ហើយគាត់យល់ដឹងថា បញ្ហារបស់គាត់ពិតជាមិនប្រឆាំងនឹងខ្ញុំឡើយ។ គាត់យល់ដឹងថា គាត់ពិតជាកំពុងប្រឆាំងនឹងព្រះ។ ឥឡូវនេះសូមស្ដាប់ទីបន្ទាល់គាត់ នោះអ្នកនឹងឃើញថា ខ្ញុំមានចំណែកតិចតួចណាស់ដើម្បីធ្វើក្នុងការប្រែចិត្ដរបស់លោកយ៉ូហាន។ វាជាព្រះដែលប៉ះពាល់ចិត្ដគាត់ពី អំពើបាបនៅក្នុងសេចក្ដីអធិប្បាយ៤មុនដំបូង។ ព្រះជាអ្នកដែលប្រើពាក្យដ៏ខ្សោយរបស់ខ្ញុំដើម្បីប៉ះពាល់ចិត្ដ ក្មេងប្រុសដែលមានអាយុ១៥ឆ្នាំនេះ។ វាជាព្រះដែល «បាន{ទាញនាំគាត់}មកឯព្រះគ្រិស្ដដោយបង្ខំ»។ វា មិនមែនជាខ្ញុំទាល់តែសោះ។ «ហើយធ្វើដូចម្តេចឲ្យគេឮនិយាយបាន បើគ្មានអ្នកណាប្រាប់សោះ» វាគឺពិត។ តែវាគឺជាព្រះដែលប្រើសេចក្ដីអធិប្បាយរបស់គ្រូអធិប្បាយដើម្បីឲ្យមនុស្សបាបប្រែចិត្ដ។ ដូចហោរាយ៉ូណាស បានប្រាប់ថា «សេចក្ដីសង្រ្គោះគឺជារបស់ផងព្រះយេហូវ៉ា»(យ៉ូណាស ២:៩)។ ឥឡូនសូមគិតពីនោះ កាល ខ្ញុំអានទីបន្ទាល់ទាំងស្រុងនៃការប្រែចិត្ដរបស់លោកយ៉ូហាន សាំយ៉ូអែល ខាហ្គិន។

ទីបន្ទាល់របស់ខ្ញុំ
មិថុនា ២១ ២០០៩
ដោយលោកយ៉ូហាន សាំយ៉ូអែល ខាហ្គិន

         ខ្ញុំអាចចងចាំពីពេលដែលខ្ញុំប្រែចិត្ដយ៉ាងរស់រវើក ហើយយ៉ាងស្និតស្នាល ដែលពាក្យ ហាក់ដូចជាតូចពេកបើប្រៀបធៀបនឹងភាពខុសប្លែកពីគ្នាដែលព្រះគ្រិស្ដបានធ្វើ។ មុនពេលខ្ញុំប្រែ ចិត្ដ ខ្ញុំពេញដោយកំហឹង និងសំអប់។ ខ្ញុំអួតក្នុងបាបខ្ញុំ ហើយខ្ញុំចូលចិត្ដនាំឲ្យមនុស្សឈឺចាប់ ថែម ទាំងរាប់អានជាមួយអ្នកណាដែលស្អប់ព្រះ៖ ចំពោះខ្ញុំបាបមិនមែនជា «កំហុស»ខ្លះដើម្បីស្ដាយ ក្រោយឡើយ។ ខ្ញុំបានធ្វើតាមរបៀបនេះដោយចេតនា។ ព្រះបានចាប់ផ្ដើមធ្វើការក្នុងខ្ញុំតាមរបៀប ផ្សេងៗ ខ្ញុំមិនដែលរង់ចាំដូចជាពិភពលោករបស់ខ្ញុំចាប់ផ្ដើមបំបែកខ្ទេចខ្ទីនៅជុំវិញខ្ញុំ។ សប្ដាហ៍ ទាំងនោះមុនពេលខ្ញុំប្រែចិត្ដ ខ្ញុំហាក់ដូចជាស្លាប់អញ្ចឹង ខ្ញុំមិនបានគេង ខ្ញុំមិនអាចញញឹម ខ្ញុំមិន អាចរកឃើញសេចក្ដីសុខណាសោះ។ ក្រុមជំនុំយើងមានកម្មវិធីប្រជុំបែបផ្សាយដំណឹងល្អ ហើយ ខ្ញុំអាចចងចាំយ៉ាងច្បាស់ថា ខ្ញុំចំអកដាក់ពួកគេ កាលខ្ញុំមិគោរពគ្រូគង្វាលរបស់ខ្ញុំ និងឪពុករបស់ ខ្ញុំទាំងស្រុង។
         ព្រះវិញ្ញាណបរិសុទ្ធចាប់ផ្ដើមប៉ះពាល់ចិត្ដខ្ញុំពីអំពើបាបជាខ្លាំងនៅពេលនោះ តែបំណង ចិត្ដខ្ញុំទាំងស្រុង ខ្ញុំបដិសេធគ្រប់ទាំងគំនិតទាំងអស់ដែលខ្ញុំមានអំពីព្រះ និងការប្រែចិត្ដ។ ខ្ញុំបាន បដិសេធដើម្បីគិតអំពីវា តែខ្ញុំមិនអាចឈប់មានអារម្មណ៍ដោយរងទុក្ខជាខ្លាំង។ មកដល់ព្រឹកថ្ងៃ អាទិត្យខែមិថុនា ២១ ២០០៩ ខ្ញុំបានអស់កម្លាំងជាខ្លាំង។ ខ្ញុំបានអស់កម្លាំងមែនទែន។ ខ្ញុំចាប់ ផ្ដើមស្អប់ខ្លួនឯង ស្អប់បាបខ្ញុំ ហើយស្អប់ពីរបៀបដែលខវាធ្វើឲ្យខ្ញុំមានអារម្មណ៍ដូចនោះ។
         នៅខណៈពេលលោកបណ្ឌិត ហាយមើស៍កំពុងអធិប្បាយ អំណួតខ្ញុំព្យាយាមបដិសេធ វាជាខ្លាំង មិនព្រមស្ដាប់ តែកាលគាត់អធិប្បាយ ខ្ញុំអាចមានអារម្មណ៍ពីបាបទាំងអស់របស់ខ្ញុំនៅ លើព្រលឹងខ្ញុំ។ ខ្ញុំបានមើលម៉ោងថា ពេលណាចប់ទៅ តែគ្រូគង្វាលបន្ដអធិប្បាយរហូត ហើយបាប ខ្ញុំបានអាក្រក់ទៅៗគ្មានទីបញ្ចប់។ ខ្ញុំមិនអាចជល់នឹងជន្លួញបានទៀតឡើយ។ ខ្ញុំត្រូវបានទទួល សេចក្ដីសង្រ្គោះ។ សូម្បីតែគាត់ឲ្យទៅខាងមុខក៏ដោយ ខ្ញុំបានបដិសេធ តែខ្ញុំមិនអាចធ្វើដូចនោះ បានទៀតឡើយ។ ខ្ញុំដឹងថា ខ្ញុំអាចក្លាយជាមនុស្សមានបាបដែលអាក្រក់ណាស់ និងដឹងថា ព្រះសុចរិតដើម្បីកាត់ទោសខ្ញុំទៅឋាននរក។ ខ្ញុំបាននឿយហត់នឹងការទាស់ទទឹង ខ្ញុំបាននឿហត់នឹង អ្វីៗទាំងអស់។ គ្រូគង្វាលបានទូន្មានខ្ញុំ ហើយប្រាប់ខ្ញុំឲ្យមករកព្រះគ្រិស្ដ តែខ្ញុំមិនព្រម។ សូម្បីតែខ្ញុំ ត្រូវបានប៉ះពាល់ចិត្ដពីអំពើបាបទាំងអស់របស់ខ្ញុំក៏ដោយ ខ្ញុំនៅតែមិនមានព្រះយេស៊ូវ។ នោះជា ពេលដែលអាក្រក់បំផុតដែលមានអារម្មណ៍ បើខ្ញុំមិនបានសង្រ្គោះនោះខ្ញុំនឹងត្រូវទៅឋាននរក។ ខ្ញុំ បាន «ព្យាយាម»ដើម្បីបានសង្រ្គោះ ខ្ញុំបាន «ព្យាយាម»ដើម្បីជឿជាក់លើព្រះគ្រិស្ដ ហើយខ្ញុំមិន អាចធ្វើបានឡើយ ខ្ញុំមិនអាចទៅឯព្រះគ្រិស្ដដោយខ្លួនឯងបានឡើយ ខ្ញុំមិនអាចសម្រេចចិត្ដដើម្បី ធ្វើជាកូនព្រះបានទេ ហើយវាធ្វើឲ្យខ្ញុំអស់សង្ឃឹមណាស់។ ខ្ញុំអាចមានអារម្មណ៍ថា បាបខ្ញុំកំពុង ច្រានខ្ញុំទៅក្នុងឋាននរក តែខ្ញុំមិនអាចដឹងថា ភាពរឹងរូសរបស់ខ្ញុំបង្ខំខ្ញុំមិនឲ្យយំ។ ខ្ញុំបានជាប់គាំង នៅក្នុងបញ្ហានេះ។
         ភ្លាមៗនោះពាក្យក្នុងការមេរៀនដែលបានអធិប្បាយច្រើនឆ្នាំមុនបានចូលក្នុងគំនិតខ្ញុំ។ «ថ្វាយខ្លួលដល់ព្រះគ្រិស្ដ! ថ្វាយខ្លួនដល់ព្រះគ្រិស្ដ!» គំនិតដែលខ្ញុំត្រូវបោះបង់ចោលព្រះយេស៊ូវ បាននាំឲ្យខ្ញុំពិបាកខ្ញុំថា តើខ្ញុំនឹងក្លាយជាយ៉ាងម៉េចជារៀងរហូត។ ព្រះយេស៊ូវបានថ្វាយព្រះជន្ម ទ្រង់សម្រាប់ទ្រង់។ ទ្រង់បានជាប់ឆ្កាងសម្រាប់ខ្ញុំកាលខ្ញុំជាសត្រូវរបស់ទ្រង់ ហើយខ្ញុំមិនថ្វាយខ្លួនដល់ទ្រង់។ គំនិតនោះបានធ្វើឲ្យខ្ញុំខ្ទេចខ្ទាំចិត្ដ ខ្ញុំត្រូវតែឲ្យរឿងទាំងអស់នោះចេញពីខ្ញុំ។ ខ្ញុំមិនអាចទុកលើខ្លួនខ្ញុំបានទៀតឡើយ ខ្ញុំត្រូវមានព្រះយេស៊ូវ! ភា្លមៗនោះខ្ញុំបានថ្វាយខ្លួនដល់ទ្រង់ ហើយមករកទ្រង់ដោយជំនឿ។ ភ្លាមៗនោះវាហាក់ដូចជាខ្ញុំត្រូវស្លាប់ទៅ រួចបន្ទាប់មកព្រះគ្រិស្ដ បានប្រទានជីវិតឲ្យខ្ញុំ។ គ្មានសកម្មភាព ឬគំនិតរបស់ខ្ញុំឡើយ តែដោយចិត្ដរបស់ខ្ញុំ ដោយការ សំរាកដ៏សាមញ្ញនៅក្នុងព្រះគ្រិស្ដ ទ្រង់បានសង្រ្គោះខ្ញុំ! ទ្រង់បានសំអាតបាបខ្ញុំដោយព្រះលោហិត ទ្រង់! នៅពេលនោះ ខ្ញុំឈប់ទាស់ទទឹងនឹងព្រះគ្រិស្ដ។ ខ្ញុំដឹងច្បាស់ណាស់ថា អ្វីទាំងអស់ដែលខ្ញុំ ត្រូវធ្វើគឺ ខ្ញុំត្រូវជឿជាក់លើទ្រង់ ខ្ញុំអាចទទួលស្គាល់ពីឧទាហរណ៍ពិតប្រាកដ កាលវាឈប់ធ្វើជាខ្ញុំ ហើយវាជាព្រះគ្រិស្ដតែ១គត់។ ខ្ញុំត្រូវតែថ្វាយខ្លួន! ពេលនោះគ្មានអារម្មណ៍ខាងរូបកាយ ឬពន្លឺ ដែលបំបាំងឡើយ ខ្ញុំមិនត្រូវការអារម្មណ៍ឡើយ ខ្ញុំបានមានព្រះគ្រិស្ដ! តែនៅក្នុងការជឿជាក់លើ ព្រះគ្រិស្ដ វាហាក់ដូចជាអំពើបាបខ្ញុំត្រូវបានលើចេញពីព្រលឹងខ្ញុំ។ ខ្ញុំបានបែរចេញពីបាប ហើយខ្ញុំ មើលទៅកាន់ព្រះយេស៊ូវតែ១គត់។ ព្រះយេស៊ូវបានសង្រ្គោះខ្ញុំ។
         ព្រះយេស៊ូវស្រឡាញ់ខ្ញុំខ្លាំងណាស់ ដែលទ្រង់អត់ទោសមនុស្សមានបាបដែលធំឡើង ក្នុងដ៏ល្អ ហើយនៅតែប្រឆាំងនឹងទ្រង់! ពាក្យហាក់ដូចជាខ្លីចំពោះការរៀបរាប់ពីការប្រែចិត្ដរបស់ខ្ញុំ និងការសំដែងពីសេចក្ដីស្រឡាញ់របស់ខ្ញុំសម្រាប់ព្រះគ្រិស្ដ។ ព្រះគ្រិស្ដទ្រង់បានថ្វាយព្រះជន្មទ្រង់ សម្រាប់ខ្ញុំ ដោយការនេះហើយខ្ញុំព្រមថ្វាយគ្រប់ទាំងអស់សម្រាប់ទ្រង់។ ព្រះយេស៊ូវបានលះបង់ បល័្លង្កទ្រង់សម្រាប់ឈើឆ្កាងចំពោះខ្ញុំ សូម្បីតែខ្ញុំស្ដោះទឹកមាត់ដាក់ក្រុមជំនុំទ្រង់ ហើយចំអកដល់ សេចក្ដីសង្រ្គោះទ្រង់ក៏ដោយ។ តើធ្វើយ៉ាងម៉េចទើបខ្ញុំអាចប្រកាសពីសេចក្ដីស្រឡាញ់ និងសចក្ដី មេត្ដាករុណារបស់ទ្រង់ល្មមបាន? ទ្រង់បានយកសំអប់ និងកំហឹងខ្ញុំចេញ រួចបានប្រទានសេចក្ដី ស្រឡាញ់មកវិញ។ ទ្រង់ប្រទានច្រើនជាការចាប់ផ្ដើមទៅទៀត ទ្រង់ប្រទានជីវិថ្មីដល់ខ្ញុំ។ វាត្រឹមតែ ជាជំនឿប៉ុណ្ណោះដែលខ្ញុំដឹងថា ព្រះយេស៊ូវបានសំអាតបាបខ្ញុំទាំងអស់ ហើយខ្ញុំឃើញពីចំងល់ពី របៀបដែលខ្ញុំដឹងពីការខ្វះភស្ដុតាងពិតច្បាស់ តែខ្ញុំតែងតែរំលឹកខ្លួនឯងថា «ជំនឿមិនមែនជាអ្វី ដែលមើលឃើញឡើយ» ហើយខ្ញុំរកឃើញសេចក្ដីសុខសាន្ដដោយដឹងថា បន្ទាប់ពីគំនិតដ៏ប្រុង ប្រយ័ត្នថា ជំនឿខ្ញុំពឹងលើព្រះយេស៊ូវ។ ព្រះយេស៊ូវជាចម្លើយតែ១គត់។
         ខ្ញុំអរគុណព្រះសម្រាប់ព្រះគុណដែលទ្រង់ផ្ដល់ឲ្យខ្ញុំ ទ្រង់ប្រទានឲ្យខ្ញុំមានឱកាសច្រើន ដង ដ្បិតទ្រង់បានបង្ខំទាញនាំខ្ញុំទៅឯព្រះរាជបុត្រារបស់ទ្រង់ ដោយសារតែខ្ញុំមិនអាចមករកព្រះ យេស៊ូវដោយខ្លួនឯងឡើយ។ ទាំងនេះត្រឹមតែជាពាក្យ តែជំនឿខ្ញុំពឹងលើព្រះយេស៊ូវ ដ្បិតទ្រង់បាន ផ្លាស់ប្រែខ្ញុំ។ ទ្រង់តែងតែនៅទីនោះជានិច្ច ទ្រង់ជាអ្នករំដោះ ជាទីសម្រាក និងជាព្រះអង្គសង្រ្គោះ របស់ខ្ញុំ។ ខ្ញុំមិនអាចរស់នៅសម្រាប់ទ្រង់យូរល្មម ឬម៉តចត់ល្មមបានឡើយ ខ្ញុំមិនអាចធ្វើច្រើនល្មម សម្រាប់ព្រះគ្រិស្ដឡើយ។ ការបំរើព្រះយេស៊ូវគឺជាអំណររបស់ខ្ញុំ! ទ្រង់ថ្វាយព្រះជន្មទ្រង់ និងសេច ក្ដីសុខសាន្ដ ក្រោយពីខ្ញុំបានដឹងពីរបៀបដើម្បីស្អប់។ ទ្រង់ជាមហិច្ជតា និងទិសដៅរបស់ខ្ញុំ។ ខ្ញុំមិន ទុកចិត្ដខ្លួនឯងឡើយ តែខ្ញុំដាក់សង្ឃឹមលើទ្រង់តែ១គត់ ដ្បិតទ្រង់មិនដែលចោលខ្ញុំឡើយ។ ព្រះ គ្រិស្ដបានមរកខ្ញុំ ដោយសារការនេះហើយខ្ញុំនឹងមិនចាកចេញពីទ្រង់ឡើយ។

អ្នកជាមនុស្សមានបាបដែលបាត់បង់ដូចជាលោកយ៉ូហានខាហ្គិនដែរ។ ខ្ញុំត្រឹមតែអាចនិយាយទៅ អ្នកនូវអ្វីដែលខ្ញុំបាននិយាយទៅកាន់លោកយ៉ូហាននៅចុងបញ្ចប់នៃសេចក្ដីអធិប្បាយ នៅពេលគាត់បាន សង្រ្គោះ «អ្នកជាមនុស្សមានបាប អ្នកជាមនុស្សបាត់បង់។ គ្មានអ្នកណាម្នាក់អាចសង្រ្គោះអ្នកឡើយ មានតែ ព្រះយេស៊ូវ។ នោះជាមូលហេតុដែលទ្រង់បានសុគតលើឈើឆ្កាងដើម្បីសងបាបរបស់អ្នក និងលាងសំអាត ដោយព្រះលោហិតទ្រង់។ ខណៈដែលយើងច្រៀង សូមចេញពីកៅអ៊ីអ្នក ហើយមកខាងមុខនេះ! ខ្ញុំបាត់បង់ ព្រះយេស៊ូវអើយ សូមសំអាតបាបខ្ញុំដោយព្រះលោហិតទ្រង់ដែលទ្រង់បានបង្ហូរលើឈើឆ្កាង! សូមមកទីនេះ កាលយើងច្រៀងឃ្លាទី១នៃបទ “នៅជិតឈើឆ្កាង»។ នេះជាបទចម្រៀងដែលអ្នកមក យើងបានច្រៀងវានៅ ពេលលោកយ៉ូហានខាហ្គិនបានសង្រ្គោះ។ បងប្អូនភាគច្រើនស្គាល់វា។ សូមច្រៀងវា ហើយខណៈពេលដែល យើងច្រៀង សូមមកកាន់អាសនា ហើយទទួលជឿលើព្រះយេស៊ូវ។

ព្រះយេស៊ូវអើយ សូមរក្សខ្ញុំនៅជិតឈើឆ្កាង មានអ្វីវិសេសដ៏អស្ចារ្យ
   ដែលឥតគិតថ្លៃដល់ទាំងអស់ ការប្រោសដែលហូរចេញពីកាល់វ៉ារី
នៅលើឈើឆ្កាង នៅលើឈើឆ្កាង ខ្ញុំសូមសសើរសីរីល្អទ្រង់
   រហូតដល់ព្រលឹងខ្ញុំនឹងរកឃើញទីសម្រាករួចផុតពីទន្លេ
(«នៅជិតឈើឆ្កាង» ដោយលោក Fanny J. Crosby, 1820-1915)។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានបទគម្ពីរមុនសេចក្ដីអធិប្បាយដោយលោក អឺរ៉ុន យ៉ែនស៊ី៖ រ៉ូម ១០:៩-១៤។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយ បែនយ៉ាមីន ខីខេង ហ្គ្រីហ្វី៖
(«នៅជិតឈើឆ្កាង» ដោយលោក Fanny J. Crosby, 1820-1915)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

សេចក្ដីអធិប្បាយចំនួនប្រាំនៅក្នុងការប្រែចិត្ដរបស់គ្រូ
អធិប្បាយវ័យក្មេងម្នាក់

FIVE SERMONS USED IN THE CONVERSION
OF A YOUNG EVANGELIST

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

« ហើយធ្វើដូចម្តេចឲ្យគេឮនិយាយបាន បើគ្មានអ្នកណាប្រាប់សោះ»(រ៉ូម ១០:១៤)។

១. ទីមួយ «ការលើកទឹកចិត្ដចំពោះអស់អ្នកណាដែលមិនឆ្ងាយពីសេចក្ដីសង្រ្គោះ»
(អធិប្បាយព្រឹកថ្ងៃអាទិត្យ មិថុនា ៧ ២០០៩) ម៉ាកុស ១២:៣៤។

២. ទីពីរ «លទ្ធិកាល់វិននិយមសម័យនេះ និងការប្រែចិត្ដពិតប្រាកដ»(អធិប្បាយល្ងាចថ្ងៃអាទិត្យ មិថុនា ៧ ២០០៩)។ ២កូរិនថូស ៥:១៧។

៣. ទីបី «ត្រឹមតែដោយសារតែអធិប្បាយ ហើយនិងការតម» (អធិប្បាយព្រឹកថ្ងៃអាទិត្យ មិថុនា ១៤ ២០០៩)។ម៉ាកុស ៩:២៩។

៤. ទីបួន «បញ្ញាចិត្ដនិងការប្រែចិត្ដ» (អធិប្បាយល្ងាចថ្ងៃអាទិត្យ មិថុនា ១៤ ២០០៩)។
រ៉ូម ២:១៥; ១ធីម៉ូថេ ៤:២; យ៉ូហាន ៣:១៨; ហេព្រើរ ៩:1១៤។

៥. ទីប្រាំ «ជ្រលងនៃឆ្អឹងស្ងួត»(ខ្ញុំអធិប្បាយនៅព្រឹកដែលលោកយ៉ូហាខាហ្គីនបានប្រែចិត្ដ មិថុនា ២១ ២០០៩)។ អេសេគាល ៣៧:៥; យ៉ូណាស ២:៩។