Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ចូរយកគ្រិស្ដបរិស័ទនៅទីក្រុងថែស្សាឡូនីចទុកជាគំរូរបស់អ្នក!

MAKE THE THESSALONIAN CHRISTIANS YOUR EXAMPLE!
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ធ្នូ ២៧ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Evening, December 27, 2015

« សំបុត្រប៉ុល ស៊ីលវ៉ាន និងធីម៉ូថេ យើងខ្ញុំផ្ញើមកពួកជំនុំនៅក្រុងថែស្សាឡូនីច ដែលនៅក្នុងព្រះដ៏ជាព្រះវរបិតា និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើង ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ» (១ថែស្សាឡូនីច ១:១)។


លោក ផ្រូដោម៊ីបានអានគម្ពីរ១ថែស្សាឡូនីចជំពូក១ប៉ុន្មាននាទីមុន។ វាប្រាប់យើងពីរូបភាពនៃ ក្រុមជំនុំដើមដំបូងដែលនៅទីក្រុងថែស្សាឡូនីច។ សាវ័កប៉ូលបានសរសេរសំបុត្រនេះប្រហែលឆ្នាំ៥០ក្រោយ គ្រិស្ដសករាជ។ វាជាសំបុត្រមុនដំបូងបង្អស់ដែលលោកប៉ូលបានសរសេរ។ គាត់បានសរសេរផ្ញើរទៅកាន់ពួក ជំនុំ ដែលត្រឹមតែមានអាយុពីរបីខែតែប៉ុណ្ណោះ។ យោងតាមគម្ពីរកិច្ចការជំពូក១៧ ប៉ូលបាននៅទីនោះជាមួយពួកគេ៣ដងសម្រាប់ថ្ងៃឈប់សម្រាក។ គាត់ត្រូវបានបណ្ដេញចេញភ្លាមៗដោយហ្វូងមនុស្សសាសន៍ យូដាដែលមិនជឿព្រះ ទាំងស្រែកជំទាស់នឹងប៉ូល និងស៊ីឡាសថា «ពួកដែលនាំឲ្យក្រឡាប់ផែនដីនោះ បានមកទីនេះហើយ»(កិច្ចការ ១៧:៦)។ ពួកគេបាននិយាយថា យ៉ាសុន ដែលអ្នកដឹកនាំក្រុមជំនុំបានល្មើស នឹងច្បាប់របស់សេសារ ដោយនិយាយថា មានស្ដេច១ទៀត ឈ្មោះព្រះយេស៊ូវ។ ពួកគេបានចាប់ខ្លួនលោក យ៉ាសុន និងគ្រិស្ដបរិស័ទផ្សេងទៀត ក្រោយមកអនុញ្ញាត្ដឲ្យគេចេញទៅ។ នៅក្នុងជំពូក៣ ខ២ ប៉ូលបាន សន្យា ដើម្បីនឹងចាត់ធីម៉ូថេ « ឲ្យគាត់បានតាំងអ្នករាល់គ្នាឡើងជាមាំមួន ហើយជួយចំរើនខាងឯសេចក្តីជំនឿផង»(១ថែស្សាឡូនីច ៣:២)។

ឥឡូវនេះ យើងនឹងមើលគម្ពីរ១ថែស្សាឡូនីចជំពួក១។ យើងនឹងឃើញនូវក្រុមជំនុំតូចរឹងមាំដ៏ អស្ចារ្យ ទោះបីជាពួកគេត្រឹមតែមានសាវ័កប៉ូលនៅជាមួយពួកគេតែ៣អាទិត្យ ហើយទោះបីជាក្រុមជំនុំរបស់គេត្រឹមតែមានអាយុប្រហែល១ឆ្នាំប៉ុណ្ណោះ។ នេះជាក្រុមជំនុំដ៏អស្ចារ្យមួយ ក្រុមជំនុំដ៏ជាគំរូ ដែលយើងគួរ តែធ្វើយ៉ាងណាក៏ដោយ ដើម្បីដើរតាមក្រុមជំនុំនេះ។

១. ទីមួយ ពួកគេបាននៅក្នុងព្រះវរបិតា និងព្រះគ្រិស្ដ។

«សំបុត្រប៉ុល ស៊ីលវ៉ាន និងធីម៉ូថេ យើងខ្ញុំផ្ញើមកពួកជំនុំនៅក្រុងថែស្សាឡូនីច ដែលនៅក្នុងព្រះដ៏ជាព្រះវរបិតា និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើង ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ» (១ថែស្សាឡូ នីច ១:១)។

ស៊ីឡាសមានឈ្មោះ១ទៀត គឺស៊ីលវ៉ាន។ ទោះបីជាពួកគេធ្លាប់ធ្វើជាអ្នកថ្វាយបង្គំរូបព្រះក៏ដោយ ឥឡូវនេះ ពួកគេបាន «នៅក្នុងព្រះវរបិតា» និង «ព្រះអម្ចាស់យេស៊ូវគ្រិស្ដ»។ នេះគឺជាអ្វីដែលប៉ូលប្រាប់អំពី ក្រុមជំនុំនេះ។ នោះគឺជាវិធីដែលអ្នក «ចូលរួម» ក្នុងក្រុមជំនុំ។ វាមិនមែនដោយសាតែអ្នកមានឈ្មោះកត់ទុកនៅក្នុងបញ្ជីឈ្មោះរបស់ក្រុមជំនុំនោះទេ។ វាគឺដោយសារការ «នៅក្នុងព្រះវរបិតា» និង «ព្រះគ្រិស្ដ»។ នោះជាអ្វី ដែលនាំឲ្យអ្នកអាចធ្វើជាសមាជិកក្រុមជំនុំពិតប្រាកដ។ ព្រះយេស៊ូវទ្រង់បានអធិស្ឋានសម្រាប់ការនោះ នៅ ពេលទ្រង់មានបន្ទូលថា «ដើម្បីឲ្យទាំងអស់បានរួមមកតែមួយ ឱព្រះវរបិតាអើយ ដូចជាទ្រង់គង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ គឺឲ្យអ្នកទាំងនោះបានរួមគ្នាតែមួយ នៅក្នុងយើង ប្រយោជន៍ឲ្យលោកីយ៍បានជឿថា ទ្រង់ចាត់ឲ្យទូលបង្គំមកពិត»(យ៉ូហាន ១៧:២១)។ អ្នកត្រូវតែរួបរួមជាព្រះយេស៊ូវ និងព្រះវរបិតា ដើម្បីចូលរួមក្នុងក្រុមជំនុំ! គ្មានផ្លូវណាផ្សេងទៀតឡើយ។ អ្នក «នៅក្នុង»ព្រះគ្រិស្ដ ឬក៏អ្នក «នៅក្រៅ»ពី ព្រះគ្រិស្ដ។ នោះគឺជាមូលហេតុដែលខ្ញុំប្រាប់អ្នកឲ្យមកជឿជាក់លើព្រះគ្រិស្ដ ហើយសម្រាក់នៅលើទ្រង់។ នៅពេលការនោះកើតឡើង នោះអ្នកក្លាយជាសមាជិកក្រុមជំនុំរបស់យើង។ គ្មានផ្លូវណាផ្សេងទៀតឡើយ ដើម្បីចូលរួមក្នុងក្រុមជំនុំ។ ព្រះយេស៊ូវមានបន្ទូលថា «អ្នកត្រូវតែកើតជាថ្មី»(យ៉ូហាន ៣:៧)។ «ការមក» ក្រុមជំនុំមិនមែនដូចជាការ «នៅក្នុងព្រះអម្ចាស់យេស៊ូវគ្រិស្ដ»នោះទេ(១ថែស្សាឡូនីច ១:១)។

ក្រុមជំនុំពិតប្រាកដត្រូវបង្កើតឡើងដោយមនុស្សទាំងឡាយណាដែល «នៅក្នុងព្រះអម្ចាស់យេស៊ូវគ្រិស្ដ»តែប៉ុណ្ណោះ។ អ្នកផ្សេងទៀតត្រឹមតែមកលេងក្រុមជំនុំប៉ុណ្ណោះ តែគេមិនមែនជាផ្នែកណាមួយនៃក្រុម ជំនុំនោះទេ។ វាដូចជាទូករបស់លោកណូអេអញ្ចឹង។ ប្រហែលជាពួកគេបានដើរជុំវិញទូកនោះ ហើយសូម្បីតែមានអ្នកខ្លះបានចូលទៅក្នុង ហើយក៏ចេញមកវិញ។ ប៉ុន្ដែនៅពេលទឹកជំនន់បានមកដល់ ពួកគេមិនបាន «នៅក្នុង»ទូកនោះទេ។ ដូច្នេះ ពួកគេបានលង់ទឹកដោយទឹកជំនន់ដ៏ធំនោះ។ ព្រះយេស៊ូវមានបន្ទូលថា «ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ»(ម៉ាថាយ ២៤:៣៧)។ នៅ ពេលដែលព្រះជំនុំជម្រះលោកីយ៍នេះ នោះអ្នកនឹងគ្មានសង្ឃឹមឡើយ លុះត្រាតែអ្នក «នៅក្នុងព្រះអម្ចាស់ យេស៊ូវគ្រិស្ដ» ដូចបងប្អូននៅក្នុងក្រុមជំនុំនៃទីក្រុងថែស្សាឡូនីច។

២. ទីពីរ ពួកគេមានសេចក្ដីជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីសង្ឃឹមនៅក្នុងព្រះអម្ចាស់ យេស៊ូវគ្រិស្ដ។

សូមមើលខ៣

«ដោយនឹកចាំជាដរាប ពីការដែលអ្នករាល់គ្នាធ្វើ ដោយសេចក្តីជំនឿ និងពីការនឿយហត់ ដែលធ្វើដោយសេចក្តីស្រឡាញ់ ហើយដែលអ្នករាល់គ្នាមានសេចក្តីសង្ឃឹមយ៉ាងមាំមួន ដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា នៅចំពោះព្រះដ៏ជាព្រះវរបិតានៃយើងផង» (១ថែស្សាឡូនីច ១:៣)។

សាវ័កប៉ូលបាននឹកចាំថា គ្រិស្ដបរិស័ទនៅក្នុងក្រុមជំនុំនៅទីក្រុងថែស្សាឡូនីចបានធ្វើការ ដោយសេចក្ដីស្រឡាញ់របស់គ្រីស្ដបរិស័ទ។ ការងាររបស់ពួកគេជាលទ្ធផលនៃសេចក្ដីជំនឿរបស់គេនៅក្នុងព្រះគ្រិស្ដ។ ការងារដែលពួកគេបានធ្វើក៏ជា «ការងារនៃសេចក្ដីស្រឡាញ់»ផងដែរ។ ពួកគេបានអត់ធ្មត់ ឬទ្រាំទ្រ ដោយសារ ពួកគេត្រូវបានជម្រុញដោយ «សេចក្ដីជំនឿនៅក្នុងព្រះអម្ចាស់យេស៊ូវគ្រិស្ដ»។ នៅក្នុង១កូរិនថូសជំពូក១៣ ប៉ូលបានប្រាប់ថា «ឥឡូវនេះ នៅមានសេចក្តីជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់ ទាំង៣មុខនេះ តែសេចក្តីដែលវិសេសជាងគេ គឺជាសេចក្តីស្រឡាញ់»(១កូរិនថូស ១៣:១៣)។

យើងបានឃើញថា មនុស្សអាចមកក្រុមជំនុំដោយគ្មានសេចក្ដីជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដី សង្ឃឹមនៅក្នុងព្រះគ្រិស្ដ។ ប៉ុន្ដែពួកគេនឹងមិននៅជាប់ក្នុងក្រុមជំនុំយូរនោះទេ។ ពួកគេត្រឹមតែមកដើម្បីមាន មិត្ដភ័ក្ដិ។ ពួកគេចូលចិត្ដការសប្បាយ ហើយចូលចិត្ដការប្រកបគ្នានៅក្នុងក្រុមជំនុំ។ តែក្រោយមក «លុះ កើតមានសេចក្តីល្បួង នោះគេរសាយចិត្តទៅវិញ»(លូកា ៨:១៣)។ ជារឿយៗ ការនោះកើតឡើងនៅជិត ឆ្នាំថ្មី។ ពួកគេសប្បាយមែនទែនអំឡុងពេលក្រុមជំនុំជប់លៀងនៅថ្ងៃបុណ្យណូអែល និងថ្ងៃចូលឆ្នាំសកល។ ប៉ុន្ដែក្រោយមក ខែមករាមកដល់។ ការសប្បាយខ្លះបានកន្លងផុតហើយ។ ឥឡូវនេះ ពួកគេមិនសប្បាយដូច នៅគ្រាថ្ងៃបុណ្យណូអែលឡើយ។ ដូច្នេះ ពួកគេ «រសាយចិត្ដទៅ»។ នេះបង្ហាញថា ពួកគេត្រឹមតែមកក្រុម ជំនុំសម្រាប់ការសប្បាយ និងការលេងល្បែងកំសាន្ដតែប៉ុណ្ណោះ។ ពួកគេគ្មានទំនាក់ទំនងជាមួយព្រះគ្រិស្ដ ឡើយ។ ពួកគេមិនដែល «នៅក្នុងព្រះអម្ចាស់យេស៊ូវគ្រិស្ដ»នោះទេ។ ដូច្នេះ ពួកគេរសាយចិត្ដទៅវិញ ហើយ មិនដែលប្រែចិត្ដឡើយ។ ពួកគេមិនអាចធ្វើដូចជាបងប្អូនក្នុងក្រុមជំនុំនៅទីក្រុងថែស្សាឡូនីចឡើយ! ខ្ញុំ សង្ឃឹមថា រឿងនោះនឹងមិនកើតឡើងចំពោះអ្នកឡើយ!

៣. ទីបី ពួកគេត្រូវបានរើសតាំងដោយព្រះ។

សូមមើលខ៤

«ឱបងប្អូន ដែលព្រះទ្រង់ស្រឡាញ់អើយ យើងខ្ញុំដឹងថា ទ្រង់បានរើសតាំងអ្នករាល់គ្នាហើយ»(១ថែស្សាឡូនីច ១:៤)។

ប៉ុលហៅពួកគេថា «បងប្អូន» ដោយសាតែពួកគេត្រូវបានរើសតាំងឲ្យបានសង្រ្គោះដោយព្រះ។ គាត់ប្រាប់ពី ការរើសតាំងរបស់ពួកគេម្ដងទៀតនៅក្នុង២ថែស្សាឡូនីច ២:១៣ ដោយនិយាយថា « ព្រះទ្រង់បានរើសអ្នករាល់គ្នា តាំងពីដើមដំបូងមក ដើម្បីឲ្យបានសង្គ្រោះ»។ តាំងពីដើមដំបូងមក ព្រះរើសមនុស្សខ្លះដើម្បីបាន សង្រ្គោះ។ យើងមិនបានរើសទ្រង់នោះទេ ទ្រង់រើសយើងរាល់គ្នា។ នៅក្នុងគម្ពីរអេភេសូរ ប៉ូលបានប្រាប់ថា «ទ្រង់បានរើសយើងរាល់គ្នាក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតលោកីយ៍»(អេភេសូរ ១:៤)។ ព្រះយេស៊ូវទ្រង់ ផ្ទាល់មានបន្ទូលថា «មិនមែនអ្នករាល់គ្នាដែលបានរើសខ្ញុំទេ គឺខ្ញុំទេតើ ដែលរើសអ្នករាល់គ្នាវិញ»(យ៉ូហាន ១៥:១៦)។

នេះជារឿងអាថ៌កំបាំង វាមិនមែនជារឿងខ្លះដែលគំនិតមនុស្សតាមធម្មតាយល់បានទាំងស្រុងនោះទេ។ តែវាជារឿងពិតប្រាកដមែន។ រយៈពេល៥៧ឆ្នាំមុន ព្រះបានត្រាស់ហៅខ្ញុំឲ្យអធិប្បាយ។ នៅក្នុងក្រុមជំនុំនោះ មានមនុស្សវ័យក្មេងជាច្រើននាក់ដែលមកពីក្រុមគ្រួសារល្អៗដែលជឿព្រះ។ តែទោះបីជាពួកគេ បានកើតមកនៅក្នុងគ្រួសារដែលជឿព្រះក៏ដោយ ពួកគេមិនដែលប្រែចិត្ដឡើយ ហើយនៅចុងបញ្ចប់ ពួកគេ បានចេញពីក្រុមជំនុំ។ ជាមួយសារប្រយោជន៍ទាំងអស់របស់គេ ព្រះមិនបានរើសគេឲ្យបានសង្រ្គោះសោះ ឡើយ។ ផ្ទុយទៅវិញ ខ្ញុំជាក្មេងប្រុសដ៏ក្រម្នាក់ ដែលចេញពីគ្រួសារដ៏បាក់បែកមួយ ដោយសារការលែងលះ គ្នា។ ខ្ញុំមិនត្រឹមតែរសាយចិត្ដចេញនោះទេ ប៉ុន្ដែមកដល់ពេលនេះ ខ្ញុំបានអធិប្បាយពីដំណឹងល្អអស់រយៈពេល៥៧ឆ្នាំមកហើយ។ តើខ្ញុំអាចពន្យល់ពីរឿងនោះយ៉ាងម៉េចបាន? ខ្ញុំមិនអាចពន្យល់បានឡើយ។ ខ្ញុំត្រឹម តែអាចដកស្រង់ពីអ្វីដែលព្រះយេស៊ូវបានប្រាប់ «មិនមែនអ្នករាល់គ្នាដែលបានរើសខ្ញុំទេ គឺខ្ញុំទេតើ ដែលរើសអ្នករាល់គ្នាវិញ»។ ហើយដោយសារតែទ្រង់រើសខ្ញុំ នោះទ្រង់បានជួយខ្ញុំឲ្យឆ្លងកាត់គ្រាលំបាក និងទុក្ខសោក ជាច្រើន ដោយគ្មានការរសាយចិត្ដចេញ។ នោះក៏ជារឿងពិតផងដែរចំពោះគ្រិស្ដបរិស័ទដែលនៅក្នុងក្រុមជំនុំ នៃទីក្រុងថែស្សាឡូនីច។ «ឱបងប្អូន ដែលព្រះទ្រង់ស្រឡាញ់អើយ យើងខ្ញុំដឹងថា ទ្រង់បានរើសតាំងអ្នករាល់គ្នាហើយ»។

ខ្ញុំសូមប្រាប់រឿង១ទៀត។ បើអ្នកមិនមែនម្នាក់ដែលព្រះរើសតាំង នោះយើងមិនអាចអ្វីបានសោះ ដើម្បីជួយសង្រ្គោះអ្នក។ ថែមទាំងអ្នកមិនអាចធ្វើអ្វីបានសោះ ដើម្បីជួយសង្រ្គោះខ្លួនឯង! នោះជាមូលហេតុ ដែលមនុស្សខ្លះបានឮដំណឹងល្អអស់រយៈពេលច្រើនឆ្នាំ តែគេមិនបានសង្រ្គោះឡើយ។ ពួកគេមិនចង់ស្ដាប់ ឬគ្មានចិត្ដដើម្បីជឿជាក់លើទ្រង់នោះទេ។ ពួកគេមិនដែល «ទទួលដំណឹងល្អ»ឡើយ។ លោកភីលីព ចាន់ បានបង្រៀនថា ខួរក្បាលរបស់ពួកគេព្យាយាមគិតពីនេះគិតពីនោះ ដើម្បីដោះស្រាយពីរបៀបដើម្បីបានសង្រ្គោះ។ បន្ទាប់មកនៅព្រឹកថ្ងៃអាទិត្យមួយ ព្រះបានបើកចិត្ដរបស់គេ ហើយក៏បានជឿជាក់លើទ្រង់ តែម្ដង។ តែអស់អ្នកណាដែលព្រះមិនរើស គេមិនដូច្នោះឡើយ។ ខួរក្បាលរបស់ពួកគេព្យាយាមគិតពីនេះ គិតពីនោះ ដើម្បីដោះស្រាយពីបញ្ហាទាំងអស់នេះ រហូតនៅចុងបញ្ចប់ គេស្លាប់ទៅ ហើយលិចលង់ទៅក្នុងអណ្ដាតភ្លើងនៃឋាននរក។ ការរើសតាំងមិនមែនជាជម្រើសដែលអ្នកមាននោះទេ។ ការរើសតាំងគឺជា «របស់ផងព្រះ» ដូចដែលខ៤បានប្រាប់។

៤. ទីបួន ពួកគេបានទទួលដំណឹងល្អមិនមែនត្រឹមតែដោយការរៀនតែប៉ុណ្ណោះទេ ប៉ុន្ដែដោយព្រះចេស្ដាផងដែរ។

សូមមើលខ៥

« ដ្បិតដំណឹងល្អរបស់យើងខ្ញុំ មិនបានផ្សាយមកដល់អ្នករាល់គ្នា ដោយពាក្យសំដីតែប៉ុណ្ណោះទេ គឺដោយព្រះចេស្តា និងព្រះវិញ្ញាណបរិសុទ្ធដែរ ហើយដោយសេចក្តីជំនឿដ៏មោះមុតជាខ្លាំងថែមទៀតផង ដូចជាអ្នករាល់គ្នាដឹងហើយ ពីដំណើរយើងខ្ញុំ ដែលនៅក្នុងពួកអ្នករាល់គ្នាជាយ៉ាងណា សំរាប់នឹងជួយដល់អ្នករាល់គ្នា»(១ថែស្សាឡូនីច ១:៥)។

កន្លែងនេះប៉ូលបានហៅថាថា «ដំណឹងល្អរបស់យើងខ្ញុំ» ដោយសារតែគាត់ ស៊ីឡាស និងមិត្ដភ័ក្ដិ របស់គាត់បានប្រកាសពីដំណឹងល្អនេះ។ នៅកន្លែងផ្សេងទៀត គាត់ហៅថា «ដំណឹងល្អរបស់ព្រះ»(រ៉ូម ១:១) ហើយក៏ហៅថា «ដំណឹងល្អរបស់ព្រះគ្រិស្ដ»ផងដែរ(១ថែស្សាឡូនីច ៣:២)។

ដំណឹងល្អបានមកដល់អ្នកស្រុកថែស្សាឡូនីចដោយព្រះចេស្ដា។ នៅក្នុង១កូរិនថូសប៉ូលបានប្រាប់ ថា

«ឯពាក្យសំដី និងវោហាអធិប្បាយរបស់ខ្ញុំ ក៏មិនមែនដោយពាក្យឧត្តុង្គឧត្តម ដែលពូកែបញ្ចុះបញ្ចូលនោះដែរ គឺដោយការសំដែងចេញជាព្រះវិញ្ញាណ និងព្រះចេស្តាវិញទេតើ»(១កូរិនថូស ២:៤)។

លោកបណ្ឌិត ម៉ាទីន ឡូយដ៍ជ៉ោនស៏បានបង្រៀនថា «សាវ័កមិនពឹងផ្អែកលើអំណោយទានខាងឯមនុស្ស លោក វិធីសាស្រ្ដ ឬផែនការណាមួយនោះទេ។ វាជា «ការសំដែងចេញជាព្រះវិញ្ញាណ និងព្រះចេស្ដាវិញទេ តើ» ភោគទ្រព្យដ៏ស្ទង់មិនបាននៅក្នុងព្រះគ្រិស្ដ ទំព័រ ៥៦។

បងប្អូននៅក្នុងទីក្រុងថែស្សាឡូនីចមិនបានមកដោយបើកព្រះគម្ពីររបស់គេ ហើយកត់ត្រាទុកនោះ ទេ! នោះមិនមែនជាវិធីសាស្រ្ដ ដើម្បីអធិប្បាយបែបផ្សាយដំណឹងល្អឡើយ។ វាគឺជាឧបសគ្គមួយ ដើម្បី អធិប្បាយបែបផ្សាយដំណឹងល្អ។ ដូចជាការប្រើឧបករណ៍បញ្ចាំងស្លាយ និងការប្រើគម្ពីរដែលបកប្រែតាម សម័យថ្មីនេះ។ ខ្ញុំនឹងបោះរបស់ទាំងនោះចោល បិទឧបករណ៍បញ្ចាំងស្លាយទាំងនោះ ហើយខ្ញុំអធិប្បាយ ដោយការចាក់ប្រេងពីគម្ពីរអូលខីងជេមស៏ដ៏ឆ្នើមវិញ។ យើងត្រូវតែពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធ មិនមែន ពឹងផ្អែកលើគ្រឿងបន្លំនៅសម័យនេះឡើយ! បងប្អូននៅក្នុងទីក្រុងថែស្សាឡូនីចទាំងអស់នេះត្រូវបានគេ អធិប្បាយទៅកាន់ពួកគេដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ហើយក្រោយមក ពួកគេបានប្រែចិត្ដទាំង ស្រុង។ ខ្ញុំមិនអាចបង្រៀនអ្នកពីរបៀប ដើម្បីប្រែចិត្ដបានឡើយ។ នោះគឺជាមូលហេតុដែលយើងតែងតែអធិស្ឋានសុំឲ្យមានវត្ដមានរបស់ព្រះ ឬសភាពពិតនៃព្រះវិញ្ញាណបរិសុទ្ធជានិច្ច។ មានតែទ្រង់តែមួយគត់ ដែលអាចបើកសំដែងសេចក្ដីពិតទាំងនេះទៅកាន់អ្នក ហើយទាញនាំអ្នកមកឯព្រះគ្រិស្ដ។ បងប្អូនទាំងនេះ ត្រូវបានប្រែចិត្ដដោយសារព្រះវិញ្ញាណបរិសុទ្ធ មិនមែនដោយសារការបង្រៀនព្រះគម្ពីរដ៏គួរឲ្យធុញ ដែល យើងស្ដាប់ឮពីតុអធិប្បាយនៅសព្វថ្ងៃនេះ! យើងកើតមានអំណត់អត់នៃព្រះបន្ទូល ដោយសារតែយើងមិន មានអំណាចព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងការអធិប្បាយរបស់យើង ដូចដែលពួកគេមាន។

៥. ទីប្រាំ ពួកគេបានធ្វើតាមគំរូរបស់ប៉ូល និងស៊ីឡាស តាមរយៈការឆ្លងកាត់ការបៀតបៀន។

សូមមើលខ៦

«អ្នករាល់គ្នាក៏បានត្រាប់តាមយើងខ្ញុំ ហើយនិងព្រះអម្ចាស់ ដោយបានទទួលព្រះបន្ទូល ដោយសេចក្តីអំណររបស់ព្រះវិញ្ញាណបរិសុទ្ធ ក្នុងកាលដែលកំពុងតែកើតទុក្ខលំបាកជាខ្លាំងផង»(១ថែស្សាឡូនីច ១:៦)។

ពួកគេបានត្រាប់តាមគំរូរបស់ប៉ូល និងស៊ីឡាស ថែមទាំងគំរូរបស់ព្រះគ្រិស្ដ ថ្វីដ្បិតមាន «ទុក្ខលំបាកជាខ្លាំង ផង»ក៏ដោយ។ នៅពេលពួកគេរងទុក្ខវេទនា នោះពួកគេមានសេចក្ដីអំណរដែលព្រះវិញ្ញាណបរិសុទ្ធបាន ប្រទានឲ្យ។ សាវ័កពេត្រុសប្រាប់ថា

«ពួកស្ងួនភ្ងាអើយ កុំឲ្យមានប្លែកក្នុងចិត្ត ដោយភ្លើងដ៏ក្តៅក្រហាយ ដែលកំពុងតែល្បងអ្នករាល់គ្នា ទុកដូចជាកើតមានសេចក្តីចំឡែកនោះឡើយ ត្រូវអរសប្បាយវិញ ដោយព្រោះមានចំណែកក្នុងការរងទុក្ខរបស់ព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាបានត្រេកអររីករាយជាខ្លាំង ក្នុងកាលដែលសិរីល្អទ្រង់លេចមក»(១ពេត្រុស ៤:១២-១៣)។

លោកបណ្ឌិត ថូម៉ាស់ ហេលបានប្រសាសន៍ថា «យោងតាមគម្ពីរសញ្ញាថ្មី ការទ្រាំទ្រការបៀតបៀនដោយ សារព្រះគ្រិស្ដគឺជាអភ័យឯកសិទ្ធិដ៏ពេញដោយសេចក្ដីអំណរ(កិច្ចការ ៥:៤១; ១ពេត្រុស ៤:១៣)។ ក្រុម ជំនុំណាដែលចេះទ្រាំទ្រការបៀតបៀនដោយសេចក្ដីអំណរ ក្រុមជំនុំ{ក្លាយជា}ក្រុមជំនុំដ៏រឹងមាំមួយ ហើយ ទីបន្ទាល់របស់ក្រុមជំនុំនោះគឺពេញដោយអំណាចព្រះចេស្ដា»(Thomas Hale, M.D., The Applied New Testament Commentary, Kingsway Publications, 1997; comment on I Thessalonians 1:6)។

ក្រុមជំនុំរបស់យើងផ្ទាល់បានរឹងមាំឡើង ដោយសារយើងឆ្លងកាត់ការបាក់បែកគ្នាដ៏អាក្រក់អាក្រី មួយ។ នោះគឺជាមូលហេតុដែលយើងមាន «អំណរជាខ្លាំងនៅក្នុងព្រះវិញ្ញាណបរិសុទ្ធ»។ គ្រូអធិប្បាយជា ច្រើនមកលេងក្រុមជំនុំ ហើយគេភ្ញាក់ផ្អើលពីសេចក្ដីអំណរដែលយើងមាន! យើងអាចមានសេចក្ដីអំណរ ដោយសារយើងឆ្លងកាត់ទុក្ខលំបាកជាច្រើន ដូចជាក្រុមជំនុំនៅទីក្រុងថែស្សាឡូនីច!

ការឆ្លងកាត់ទុក្ខលំបាកគឺជាវិធីតែ១គត់ ដើម្បីក្លាយជាគ្រិស្ដបរិស័ទដ៏រឹងមាំ។ ការសិក្សាព្រះគម្ពីរតែ ១មិនបង្កើតជាគ្រិស្ដបរិស័ទដ៏រឹងមាំឡើយ។ ការរងទុក្ខតាមរយៈទុក្ខលំបាកគឺជាអ្វីដែលធ្វើឲ្យរឹងមាំឡើង។ គ្មានវិធីណាផ្សេងទៀតឡើយ! សាវ័កប៉ូលបានប្រាប់គ្រីស្ទានថ្មីនៅទីក្រុងអាទីយ៉ូកថា «ត្រូវតែទ្រាំរងទុក្ខវេទនា{គ្រាលំបាក}ជាច្រើន ទើបនឹងចូលទៅក្នុងនគរព្រះបាន»(កិច្ចការ ១៤:២២)។ គ្រាលំបាក សំពាធ និងការរងទុក្ខវេទនាមិនមែនត្រឹមតែបង្កើតឲ្យយើងក្លាយជាកូនព្រះដ៏រឹងមាំប៉ុណ្ណោះទេ វាក៏ញែកយើងចេញពី អង្កាមនៃស្រូវស្រងែផងដែរ។ ដ្បិតកាលណាសូម្បីតែមានសំពាធដ៏តូចកើតឡើងក៏ដោយ ពួកអ្នកដែលមិន ប្រែចិត្ដគេចេញពីក្រុមជំនុំ ហើយត្រលប់ទៅលោកីយ៍វិញ ដូចដែលយើងបានឃើញជារឿយៗ។ តែអស់អ្នក ណាដែលឆ្លងកាត់ទុក្ខលំបាក គេក្លាយជាកូនព្រះដ៏អស្ចារ្យ ដូចអ្នកស្រី សាឡាសើរ លោកប្រូដោម៊ី អ្នកស្រី ប៊ីបូត លោកបណ្ឌិត ចាន់ លោកហ្រ្គីហ្វីត និងប្រពន្ធខ្ញុំផ្ទាល់ លោកបណ្ឌិត ចាន់ និងមនុស្សជាច្រើនផ្សេង ទៀតនៅក្នុងក្រុមជំនុំរបស់យើង។ ពួកគេជាមនុស្សទាំង «៣៩» នាក់ដែលបានជួយសង្រ្គោះក្រុមជំនុំរបស់ យើងនៅក្នុងការបាក់បែកក្រុមជំនុំដ៏ធំ ដែលយើងបានទ្រាំទ្រ។ បើអ្នកចង់បានដូចពួកគេ នោះអ្នកត្រូវតែឆ្លង កាត់គ្រាលំបាកខ្លះផងដែរ! ព្រះប្រើគ្រាលំបាកដើម្បីធ្វើឲ្យអ្នកក្លាយជាកូនព្រះដ៏រឹងមាំ! បទចម្រៀងដ៏ល្បីពី បុរាណបានប្រាប់ថា

នៅពេលផ្លូវជីវិតខ្ញុំឆ្លងកាត់ទុក្ខលំបាកដែលនៅមុខខ្ញុំ
ទ្រង់ផ្ដល់ព្រះគុណល្មមដល់ខ្ញុំ ដើម្បីឲ្យខ្ញុំឈរមាំ
អណ្ដែតភ្លើងនឹងមិនបញ្ឃឺខ្ញុំឡើយ ត្រឹមតែឆ្នៃខ្ញុំ
ទ្រង់ប្រើស្នឹមទ្រង់ និងមាសទ្រង់ដើម្បីសាកខ្ញុំ។
   («គ្រឹះដ៏មាំ» ដោយលោក George Keith, 1638-1716;
      “K” ក្នុងការរើសចម្រងៀរបស់ Rippon 1787)។

នៅក្នុងជីវិតខ្ញុំផ្ទាល់ ខ្ញុំដឹងថា នោះជារឿងពិត។ ទុក្ខលំបាក និងការរងទុក្ខវេទនាដែលខ្ញុំបានឆ្លង កាត់ ដើម្បីក្លាយគ្រូគង្វាលជាមហាវិទ្យាល័យពិតប្រាកដរបស់ខ្ញុំ។ ខ្ញុំបានរៀនធ្វើជាគ្រូគង្វាល តាមរយៈការ ឆ្លងកាត់ទុក្ខលំបាក! ខ្ញុំអរគុណព្រះសម្រាប់សាលានៃឈើឆ្កាង ដែលជួយកែទម្រង់ដល់កូនព្រះដ៏អស្ចារ្យ ទាំងអស់នៅក្នុងក្រុមជំនុំដ៏ល្អអស្ចារ្យរបស់យើង!

៦. ទីប្រាំមួយ ពួកគេបានក្លាយជាគំរូដល់គ្រិស្ដបរិស័ទផ្សេងទៀត។

សូមមើលខ៧

« ដល់ម៉្លេះបានជាអ្នករាល់គ្នាបានត្រឡប់ជាគំរូ ដល់អស់អ្នកដែលជឿនៅស្រុកម៉ាសេដូន និងស្រុកអាខៃ»(១ថែស្សាឡូនីច ១:៧)។

លោកបណ្ឌិត ថូម៉ាស់ហេលបានប្រសាសន៍ថា

ដោយសារតែគ្រិស្ដបរិស័ទនៅទីក្រុងថែស្សាឡូនីចទាំងនេះបានទ្រាំទ្ររងការ បៀតបៀនទាំងមានសេចក្ដីអំណរ ហើយបានត្រាប់តាមព្រះគ្រិស្ដដោយ ស្មោះត្រង់ជាខ្លាំង ដូច្នេះ ពួកគេបានក្លាយជាគំរូដល់មនុស្សផ្សេងៗទៀត {គ្រិស្ដបរិស័ទ}ដែលរស់នៅក្នុងស្រុកម៉ាសេដូន និងខេត្ដនៅភាគខាងជើងនៃ ប្រទេសក្រេក។ ចូរឲ្យយើងយកគំរូតាមគ្រិស្ដបរិសុទ្ធនៅទីក្រុងថែស្សាឡូនីច ផងដែរ! បន្ទាប់មក យើងនឹងក្លាយជាគំរូដល់អ្នកផ្សេងទៀតផងដែរ (ibid.; កត់ សំគាល់ពី១ថែស្សាឡូនីច ១:៧)។

៧. ទីប្រាំពីរ ពួកគេជាអ្នកផ្សាយដំណឹងល្អ។

សូមមើលខ៨

« ដ្បិតព្រះបន្ទូលនៃព្រះអម្ចាស់បានផ្សាយចេញពីអ្នករាល់គ្នា មិនមែនតែក្នុងស្រុកម៉ាសេដូន និងស្រុកអាខៃប៉ុណ្ណោះទេ គឺរហូតដល់គ្រប់ទាំងកន្លែង ដែលឮនិយាយពីសេចក្តីជំនឿរបស់អ្នករាល់គ្នា ចំពោះព្រះថែមទៀតផង បានជាមិនចាំបាច់ឲ្យយើងខ្ញុំនិយាយអ្វីទៀតទេ»(១ថែស្សាឡូនីច ១:៨)។

ពួកគេបាន «ផ្សាយ» ដំណឹងល្អទៅមនុស្សដែលជុំវិញពួកគេ។ ពួកគេបានជួយមនុស្សឲ្យបានសង្រ្គោះ ហើយនាំមនុស្សមកក្រុមជំនុំ។ ពួកគេជាអ្នកផ្សាយដំណឹងល្អដែលចេះគិតពីបេសកកម្ម។ ម្យាងទៀត ពួកគេ មិនបានចំនាយពេលច្រើនឆ្នាំរៀនព្រះគម្ពីរ ដើម្បីធ្វើការដូចនេះ។ លោកបណ្ឌិត ហេលបានបង្រៀនថា «សូមចាំថា ក្រុមជំនុំនេះមានអាយុតិចជាង១ឆ្នាំ នៅពេលដែលប៉ូលបានសរសេរសំបុត្រនេះ។ វាជាក្រុមជំនុំ ដ៏តូចមួយដែលត្រូវបានគេបៀតបៀន ទោះបីជាយ៉ាងណាក៏ដោយ មនុស្សនៅគ្រប់ទីកន្លែងគេស្គាល់សេចក្ដីជំនឿរបស់ពួកគេ»(ibid.; កត់សំគាល់ពី១ថែស្សាឡូនីច ១:៨)។

វិធីដ៏ល្អបំផុត១ទៀត ដើម្បីក្លាយជាកូនព្រះដ៏រឹងមាំ គឺយើងត្រូវធ្វើជាអ្នកផ្សាយដំណឹងល្អភ្លាមៗ ភ្លាមៗ! អ្នកណាដែលយកឈ្មោះគេក្រោយពីផ្សាយដំណឹងល្អរួច គេនឹងរឹងមាំយ៉ាងលឿន។ តែអ្នកណាដែល គ្រាន់តែមកក្រុមជំនុំ គេមិនអាចក្លាយជាកូនព្រះដ៏ពេញវ័យម្នាក់បានឡើយ។ អ្នកខ្លះត្រូវតែគិតអំពីរឿងនោះ តើនោះជាបញ្ហារបស់អ្នកឬអី? ខ្ញុំមិនដែលស្គាល់កូនព្រះដ៏រឹងមាំម្នាក់ណា ដែលមិនមែនជាអ្នកផ្សាយដំណឹង ល្អ។ គេជាមនុស្សដែលជួយមនុស្សបាត់បង់មកក្រុមជំនុំ ហើយទទួលសង្រ្គោះ។ បើអ្នកមិនចាប់អារម្មណ៍ក្នុង ការផ្សាយដំណឹងល្អទេ ខ្ញុំជឿថា អ្នកមិនអាចធ្វើជាកូនព្រះដ៏រឹងមាំម្នាក់បានឡើយ។ នោះគឺជាគំនិតរបស់ខ្ញុំ បន្ទាប់ពីខ្ញុំបានបំរើព្រះអស់រយៈពេលច្រើនជាង៥៧មកហើយ។

៨. ទីប្រាំបី ពួកគេអាចធ្វើការទាំងអស់នេះបាន ដោយសារតែពួកគេបានប្រែចិត្ដជឿលើ ព្រះគ្រិស្ដពិតប្រាកដ។

សូមមើលខ៩ និងខ១០

« ដ្បិតគេថ្លែងប្រាប់ពីយើងខ្ញុំ ដែលអ្នករាល់គ្នាបានទទួលយើងជាយ៉ាងណា ទាំងបែរចេញពីរូបព្រះ មកឯព្រះដ៏ពិត ឲ្យបានគោរពប្រតិបត្តិដល់ព្រះ ដ៏មានព្រះជន្មរស់នៅនោះវិញ ហើយឲ្យបានចាំព្រះរាជបុត្រាព្រះ ទ្រង់យាងមកពីស្ថានសួគ៌ ដែលព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ គឺជាព្រះយេស៊ូវ ដែលទ្រង់ប្រោសឲ្យយើងរួចពីសេចក្តីខ្ញាល់ទៅមុខ»(១ថែស្សាឡូនីច ១:៩-១០)។

ពួកគេបានបែរចេញពីរូបព្រះ មកបំរើព្រះដ៏ពិត ហើយមានព្រះជន្មរស់នៅ។ បើអ្នកចង់ប្រែចិត្ដ អ្នកត្រូវតែបែរ ចេញពីអំពើបាបនៅក្នុងជីវិតរបស់អ្នក។ ប៉ុន្ដែវាមិនទាន់អស់នៅឡើយទេ។ អ្នកត្រូវតែបែរចេញពីអំពើបាប របស់អ្នកទៅឯព្រះគ្រិស្ដ ដ្បិតព្រះយេស៊ូវមានបន្ទូលថា «បើមិនមកតាមខ្ញុំ គ្មានអ្នកណាទៅឯព្រះវរបិតាបាន ឡើយ»(យ៉ូហាន ១៤:៦)។ បើអ្នកបដិសេធមិនបែរចេញពីភាពអាត្មានិយម និងជីវិតដ៏ពេញដោយអំពើ បាប ហើយទៅរកព្រះគ្រិស្ដ នោះអ្នកនឹងមិនអាចបានសង្រ្គោះឡើយ សូម្បីតែអ្នកចូលរួមក្នុងក្រុមជំនុំអស់ មួយជីវិតរបស់អ្នកក៏ដោយ! អ្នកត្រូវតែបែរមកជឿជាក់លើព្រះយេស៊ូវ ដើម្បីឲ្យទ្រង់សម្អាតអំពើបាបរបស់ អ្នកដោយព្រះលោហិតដ៏បរិសុទ្ធរបស់ទ្រង់! បន្ទាប់មកអ្នកនឹងមានទីសង្ឃឹមនៅក្នុងព្រះគ្រិស្ដតែ១គត់ ហើយ អ្នកនឹងរង់ចាំការយាងមកជាលើកទី២របស់ព្រះគ្រិស្ដដោយទីសង្ឃឹម ហើយអំណរ!

អធិស្ឋានថា អ្នកនឹងយកមេរៀនដែលថតចំលងចេញនេះទៅផ្ទះ ហើយអានវា មិនមែនអានម្ដង នោះទេ តែអានច្រើនដង! ខ្ញុំអធិស្ឋានថា អ្នកនឹងក្លាយជាគ្រិស្ដបរិស័ទដ៏អស្ចារ្យម្នាក់ ដូចបងប្អូននៅក្នុងក្រុម ជំនុំនៃទីក្រុងថែស្សាឡូនីច! អាម៉ែន។ លោកបណ្ឌិត ចាន់ សូមដឹកនាំយើងអធិស្ឋាន។

បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ ១ថែស្សាឡូនីច ១:១-១០។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«រស់នៅសម្រាប់ព្រះយេស៊ូវ»(ដោយ Thomas O. Chisholm, 1866-1960)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ចូរយកគ្រិស្ដបរិស័ទនៅទីក្រុងថែស្សាឡូនីចទុកជាគំរូរបស់អ្នក!

MAKE THE THESSALONIAN CHRISTIANS YOUR EXAMPLE!

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

« សំបុត្រប៉ុល ស៊ីលវ៉ាន និងធីម៉ូថេ យើងខ្ញុំផ្ញើមកពួកជំនុំនៅក្រុងថែស្សាឡូនីច ដែលនៅក្នុងព្រះដ៏ជាព្រះវរបិតា និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើង ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ» (១ថែស្សាឡូនីច ១:១)។

(កិច្ចការ ១៧:៦; ១ថែស្សាឡូនីច ៣:២)

១. ទីមួយ ពួកគេបាននៅក្នុងព្រះវរបិតា និងព្រះគ្រិស្ដ។ ១ថែស្សាឡូនីច ១:១;
យ៉ូហាន ១៧:២១; ៣:៧; ម៉ាថាយ ២៤:៣៧។

២. ទីពីរ ពួកគេមានសេចក្ដីជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីសង្ឃឹមនៅក្នុងព្រះអម្ចាស់យេស៊ូវគ្រិស្ដ។
១ថែស្សាឡូនីច ១:៣; ១កូរិនថូស ១៣:១៣; លូកា ៨:១៣។

៣. ទីបី ពួកគេត្រូវបានរើសតាំងដោយព្រះ។ ១ថែស្សាឡូនីច ១:៤; ២ថែស្សាឡូនីច ២:១៣;
អេភេសូរ ១:៤; យ៉ូហាន ១៥:១៦។

៤. ទីបួន ពួកគេបានទទួលដំណឹងល្អមិនមែនត្រឹមតែដោយការរៀនតែប៉ុណ្ណោះទេ ប៉ុន្ដែដោយព្រះចេស្ដាផងដែរ។១ថែស្សាឡូនីច ១:៥; រ៉ូម ១:១; ១ថែស្សាឡូនីច ៣:២;
១កូរិនថូស ២:៤។

៥. ទីប្រាំ ពួកគេបានធ្វើតាមគំរូរបស់ប៉ូល និងស៊ីឡាស តាមរយៈការឆ្លងកាត់ការបៀតបៀន។ ១ថែស្សាឡូនីច ១:៦; ១ពេត្រុស ៤:១២-១៣; កិច្ចការ ១៤:២២។

៦. ទីប្រាំមួយ ពួកគេបានក្លាយជាគំរូដល់គ្រិស្ដបរិស័ទផ្សេងទៀត។ ១ថែស្សាឡូនីច ១:៧។

៧. ទីប្រាំពីរ ពួកគេជាអ្នកផ្សាយដំណឹងល្អ។ ១ថែស្សាឡូនីច ១:៨។

៨. ទីប្រាំបី ពួកគេអាចធ្វើការទាំងអស់នេះបាន ដោយសារតែពួកគេបានប្រែចិត្ដជឿលើ ព្រះគ្រិស្ដពិត ប្រាកដ។ ១ថែស្សាឡូនីច ១:៩-១០; យ៉ូហាន ១៤:៦។