Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការប្រែចិត្ដរបស់លោកលូសើរ

LUTHER’S CONVERSION
(Cambodian)

ដោយលោក បណ្ឌិត
by Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយពីការកែប្រែជំនឿនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក តុលា ២៥ ២០១៥
A sermon preached on Reformation Sunday Morning
at the Baptist Tabernacle of Los Angeles, October 25, 2015

«ដូចមានសេចក្តីចែងទុកមកថា មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ»
(រ៉ូម ១:១៧)។


មានអ្នកខ្លះអាចសួរខ្ញុំពីមូលហេតុដែលខ្ញុំបង្រៀនពីលោក ម៉ាទីន លូសើរ(១៤៨៣-១៥៤៦)។ ខ្ញុំសូមប្រាប់ឲ្យច្បាស់ថា ខ្ញុំជាអ្នកបាទីស្ទម្នាក់តាំងពីដើមមក ខ្ញុំមិនមែនជាពួកលូសើររ៉ែននោះទេ។ ចំពោះ ចរិកលក្ខណៈខាងក្រុមជំនុំ ខ្ញុំជាអ្នកបាទីស្ទម្នាក់ ខ្ញុំមិនមែនជាពួកលូសើររ៉ែននោះទេ។ ចំពោះពិធិជ្រមុជទឹក ខ្ញុំ ជាអ្នកបាទីស្ទម្នាក់ ខ្ញុំមិនមែនជាពួកលូសើររ៉ែននោះទេ។ ចំពោះពិធីលាងព្រះអម្ចាស់ ខ្ញុំជាអ្នកបាទីស្ទម្នាក់ ខ្ញុំមិនមែនជាពួកលូសើររ៉ែននោះទេ។ ចំពោះប្រទេសអីស្រាអែល និងសាសន៍យូដា ខ្ញុំជាអ្នកបាទីស្ទម្នាក់ ខ្ញុំមិនមែនជាពួកលូសើររ៉ែននោះទេ។ ទាំងនេះជាចំណុចសំខាន់ៗ ហើយគ្រប់ចំនុចទាំងអស់នោះខ្ញុំមិនយល់ ស្របជាមួយលោកលូសើរនោះទេ ដ្បិតខ្ញុំឈរជាមួយពួកបាទីស្ទ។ ថ្វីដ្បិតខ្ញុំកោតសរសើរជាខ្លាំងពីការបង្រៀនតាមព្រះគម្ពីរដ៏ច្បាស់លាស់របស់លោកលូសើរ ចំពោះការរាប់ជាសុចរិតតាមរយៈសេចក្ដីជំនឿនៅក្នុងព្រះគ្រីស្ទតែមួយគត់ក្ដី។ ខ្ញុំមិនមែនកំពុងនិយាយអំពីពួកលូសើររ៉ែនទាំងអស់នៅសម័យបច្ចុប្បន្នទេ។ ខ្ញុំ កំពុងនិយាយអំពីលោកលូសើរផ្ទាល់។ គាត់ជាគ្រីស្ទបរិស័ទដ៏ល្បីល្បាញម្នាក់នៅសម័យកាលនានា។

លោក លូសើរបានលេចធ្លោក្នុងប្រវត្ដិសាស្រ្ដក្នុងនាមជាមនុស្សម្នាក់នៅសម័យរបស់គាត់ ជួនកាល គាត់កាចសាហាវ ហើយចចេសរឹងរូស។ គាត់តែងតែមិនបានឃើញពីរឿងរ៉ាវច្បាស់លាស់ គាត់បានបន្ដជឿ គោលលទ្ធិរបស់ពួករ៉ូម៉ាងកាតូលិក «ការរៀនពីព្រះគម្ពីរជំនួស» (មានតែលោកសង្ឃទេដែលអាចរៀនព្រះគម្ពីរបាន) ដែលក្រុមជំនុំជំនួសឲ្យប្រទេសអ៊ីស្រាអែលទាំងស្រុង។ ក្នុងជីវិតគាត់ពីមុន លទ្ធិកាតូលិកនេះបានដឹកនាំឲ្យគាត់បង្កើតសកម្មភាពដ៏អាក្រក់អាក្រីប្រឆាំងនឹងសាសន៍យូដា។ តែលោករិឆាត Wurmbrand ដែលជាសាសន៍យូដាបានប្រែចិត្ដជឿព្រះ ហើយគាត់បានក្លាយជាគ្រូគង្វាលខាងពួកលូសើរ។ ពេលមួយ គាត់បានប្រាប់ខ្ញុំថា សាមញ្ញណាស់ «ខ្ញុំបានអត់ទោសឲ្យគាត់»។ លោកគ្រូគង្វាលវើមប្រែដបានដឹងថា នៅសម័យគាត់ លោកលូសើរជាមនុស្សដូចយើងទាំងអស់គ្នានៅសព្វថ្ងៃនេះអញ្ចឹង។ នៅពេលក្រោយមក ប្រវត្ដិសាស្រ្ដបង្ហាញថា យើងទាំងអស់សុទ្ធតែជាមនុស្សដែលមិនគ្រប់លក្ខណ៍។ ជាពិសេសចំពោះកំហុសឆ្គងនៃ «លទ្ធិសម្រេចនិយម» ដែលនាំឲ្យព្រលឹងមនុស្សវិនាសទៅ ដ្បិតវាអាក្រក់ដូចការបោកបញ្ជោតរបស់លទ្ធិពួកកាតូលិកនៅសម័យកណ្ដាលដូចគ្នាដែរ។

ថ្វីដ្បិតលោកលូសើរមាន «ចំនុចអាក្រក់ខ្លះ» ក៏ដោយ ប៉ុន្ដែ គាត់មានអំណោយទានដ៏ខុសប្លែងពីធម្មតា។ លោកស្ពឺជិនដ៏ជាគ្រូអធិប្បាយល្បីល្បាញបំផុតម្នាក់ ក៏បានបានសរសើរលោកលូសើរ ហើយជារឿយៗ គាត់បានដកស្រង់ពីគាត់ផងដែរ (ឃើញក្នុងសេចក្ដីអធិប្បាយ២របស់លោកស្ពឺជិនពីលោកលូសើរ The Metropolitan Tabernacle Pulpit, volume XXIX, pp. 613-636)។ គាត់បានប្រសាសន៍ថា «ទីបន្ទាល់ដ៏សំខាន់លេខ១របស់អ្នកកែប្រែជំនឿដ៏អស្ចារ្យរបស់យើងគឺស្ថិតនៅកន្លែងដែលថា មនុស្សមានបាបម្នាក់អាចរាប់ជាសុចរិតបានដោយសារសេចក្ដីជំនឿនៅក្នុងព្រះយេស៊ូវគ្រីស្ទតែមួយគត់»។ មានពេល ច្រើនដង គាត់បានឃើញសំនួរនោះនៅក្នុងចិត្ដរបស់គាត់ ហើយវាបង្ហាញពីគំនិតរបស់គាត់ដែលរួមមានទាំង ភាពពិតប្រាកដ និងកម្លាំងដ៏អស្ចារ្យ។

ការរាប់ជាសុចរិតគឺជាចំនុចដ៏សំខាន់បំផុតនៃគោលលទ្ធិទាំងឡាយពីសេចក្ដីសង្រ្គោះ។ បើមនុស្ស ម្នាក់មិនបានរាប់ជាសុចរិតនោះទេ នោះគាត់ត្រូវវិនាសទៅក្នុងឋាននរក។ មនុស្សអាចជឿត្រឹមត្រូវពីក្រុមជំនុំ ពីការធ្វើពិធីជ្រុជទឹក ពីពិធីលាងព្រះអម្ចាស់ ហើយមនុស្សជឿត្រឹមត្រូវពីប្រទេសអ៊ីស្រាអែល តែគេនៅតែ ធ្លាក់ទៅឋាននរក ដោយសារតែគាត់មិនបានរាប់ជាសុចរិត។ ម៉្យាងទៀត មនុស្សដូចលោកលូសើរមានចំនុច ខុសឆ្គងផ្សេងៗទៀតពិតមែន តែគាត់នៅតែអាចបានសង្រ្គោះ បើសិនជាគាត់ត្រូវបានរាប់ជាសុចរិតដោយព្រះគ្រីស្ទ។ នោះគឺជាមូលហេតុដែលលោកស្ពឺជិកបានការរាប់ជាសុចរិតថា «មកុដមានតម្លៃនៃការកែប្រែ ជំនឿ» ដ្បិតការរាប់ជាសុចរិតគឺជាគោលលទ្ធិដ៏សំខាន់បំផុត។ លោក លូសើរបានប្រាប់ថា ការរាប់ជាសុចរិត កើតឡើងដោយសារសេចក្ដីជំនឿតែ១គត់ «លទ្ធិដែលនាំឲ្យក្រុមជំនុំឈរជើង ឬក៏ដួលចុះ»។ បើគ្មានការរាប់ ជាសុចរិតទេ នោះគ្មានអ្នកណាម្នាក់បានសង្រ្គោះឡើយ។ ចំពោះការរិះគន់ពីគោលលទ្ធិទាំងអស់នេះ ខ្ញុំឈរ ជាមួយអ្នកកែប្រែជំនឿដ៏ល្បីម្នាក់នេះ។ ខ្ញុំឈរជាមួយលោក លូសើរនៅត្រង់ចំនុចដែលថា ការរាប់ជាសុចរិតកើតឡើងដោយសារសេចក្ដីជំនឿនៅក្នុងព្រះគ្រីស្ទតែ១គត់! នោះជាផ្ទៃរឿងដ៏សំខាន់របស់លោក លូសើរ ហើយខ្ញុំយល់ស្របជាមួយគាត់ទាំងស្រុងពីចំនុចនេះ។

«មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ» (រ៉ូម ១:១៧)។

តើលោក លូសើរបានយល់ពីអត្ថបទគម្ពីរតាមរបៀបណាទៅ? លោកស្ពឺជិកប្រាប់យើងពីការប្រែ ចិត្ដរបស់លោកលូសើរ

         ខ្ញុំនឹងសង្ខេប ហើយពន្យល់ពីការបង្រៀននេះដោយការបង្ហាញពីរឿង ចៃដន្យនៃជីវិតរបស់លោកលូសើរ។ អ្នកកែប្រែជំនឿដ៏ល្បីម្នាក់នេះបានដឹង ពីពន្លឺនៃដំណឹងល្អក្នុងកំរិតទាប។ នៅពេលនោះ គាត់បាននៅក្នុងព្រះវិហារ ហើយគាត់បានទាញយកព្រះគម្ពីរដ៏ចាស់មួយដែលជាប់លើសសរ ហើយ ពេលនោះគាត់បានបើកចំអត្ថបទគម្ពីរនេះ«មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ»។ ប្រយោគនេះបាននិយាយចំគាត់ តែគាត់ពិបាកយល់ អត្ថន័យវាខ្លាំងណាស់។ ទោះបីជាយ៉ាងណាក៏ដោយ គាត់មិនអាចរកឃើញពីសេចក្ដីសុខសាន្ដនៅក្នុងការប្រកាសពីសាសនា និងទំលាប់ធ្វើជាសង្ឃបាន ឡើយ។ គាត់មិនដឹងខ្លួនប្រសើរជាងនោះឡើយ គាត់បានស្ដាយក្រោយខ្លាំង ណាស់ ថែមទាំងគាត់បានអាប់មុខខ្លាំងណាស់ ដូច្នេះហើយ ជួនកាលគាត់ បានសន្លប់ដោយសារអស់កម្លាំង។ គាត់បាននាំឲ្យខ្លួនគាត់ជិតស្លាប់ ហើយ គាត់បានបន្ដស្ដាយក្រោយពីទង្វើរបស់គាត់ ហើយគាត់ខំស្វែងរកការសំរាក ប៉ុន្ដែគាត់រកមិនឃើញសោះ។ {នៅពេលក្រោយមក} ព្រះអម្ចាស់បានរំដោះ គាត់ចេញពីអបិយជំនឿទាំងស្រុង ហើយគាត់បានដឹងពីរឿងនោះ មិនមែនដោយពួកអាចារ្យ ឬមិនមែនដោយសង្ឃដែលប៉ិនប្រសប់ ក៏មិនមែនដោយសារការស្ដាយក្រោយ ថែមទាំងមិនដោយសារអ្វីសោះដែលគាត់អាចធ្វើបាន តែគាត់ត្រូវរស់នៅដោយសេចក្ដីជំនឿរបស់គាត់{នៅក្នុងព្រះគ្រីស្ទ}។ អត្ថបទគម្ពីររបស់យើង{ព្រឹក}នេះមានគំនិតរបស់លោកសង្ឃ{កាតូលិក} ដែលមាន សេរីភាព ហើយគាត់មានព្រលឹងដែលឆេះឆួល។

         {«មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ» (រ៉ូម ១:១៧)។}

នៅចុងបញ្ចប់ កាលលោកលូសើរបានយល់ពីអត្ថបទគម្ពីរនោះ គាត់បានជឿទុកចិត្ដលើព្រះគ្រីស្ទតែ១គត់។ គាត់បានសរសេរទៅកាន់ម្ដាយរបស់គាត់ថា «ខ្ញុំបានដឹងខ្លួនថា ខ្ញុំបានកើតជាកើតម្ដងទៀត ហើយខ្ញុំបាន ឆ្លងកាត់ទ្វារទៅស្ថានសួគ៌»។ លោកស្ជឺជិនបានប្រសាសន៍ថា

         មិនយូរប៉ុន្មានក្រោយមក គាត់បានជឿពីរឿងនេះ ជាជាងគាត់បាន ចាប់ផ្ដើមរស់នៅក្នុងជីវិតដូចមុន។ {អាចារ្យ}ម្នាក់ឈ្មោះ Tetzel បានទៅគ្រប់កន្លែងនៅប្រទេសអាឡឺម៉ង ដើម្បីលក់ការអត់ទោសបាបសំរាប់លុយ សុទ្ធជាច្រើន។ មិនថាអ្នកឲ្យអ្វីក៏ដោយ នៅពេលឆាប់ៗ លុយរបស់អ្នក ធ្លាក់ទៅដល់បាតនៃប្រអប់ {ប្រមូលលុយ} នោះអំពើបាបរបស់អ្នកត្រូវបាន អត់ទោសឲ្យរួចហើយ។ លោកលូសើរបានលឺពីរឿងនេះ គាត់បានឈឺចិត្ដ ហើយបានបន្លឺសំលេងថា «ខ្ញុំនឹងធ្វើប្រហោងក្នុងស្គររបស់គាត់» ហើយគាត់ បានធ្វើពិតមែន គាត់ថែមទាំងបានធ្វើនៅក្នុងស្គរផ្សេងៗទៀត។ អ្វីដែលគេដុំដែកគោលជាប់លើទ្វារក្រុមជំនុំទាំងអស់បានក្លាយជាផ្លូវ ដ៏ច្បាស់លាស់នៃ តន្រ្ដីស្ងាត់ស្ងៀមដែលធ្វើឲ្យគេសប្បាយរីករាយ។ គាត់បានប្រកាសពីការអត់ ទោសបាបតាមរយះសេចក្ដីជំនឿនៅក្នុងព្រះគ្រីស្ទ មិនមែនដោយសារលុយ ហើយការបង់ថ្លៃនោះទេ ហើយការបណ្ដោយរបស់លោកឪជាការចំអកនៅ ពេលឆាប់ៗ។ លោកលូសើរបានរស់នៅដោយសារសេចក្ដីជំនឿ ដូច្នេះហើយ គាត់បានប្រកាសមិនយល់ព្រមពីកំហុសឆ្គងយ៉ាងខ្លាំងដូចជាសត្វតោគ្រហឹម ដាក់នុយរបស់វាអញ្ចឹង។ ជីវិតរបស់គាត់ពេញដោយជំនឿខ្លាំងខ្លាដូចនោះ ហើយគាត់បានធ្លាក់ក្នុងសង្រ្គាមជាមួយខ្មាំងសត្រូវ។ បន្ទាប់ពីរយះពេលខ្លី ក្រោយមក គេបានកោះហៅគាត់ឲ្យចូលក្នុង Augsburg ហើយគាត់បានចូលទៅ សូម្បីតែជាមិត្ដសំឡាញ់គាត់ផ្ដល់ដំបូន្មានកុំឲ្យគាត់ទៅក៏ដោយ។ គេ បានកោះហៅគាត់ចូលទៅ ដូចជាអ្នកជាប់ទោសដោយព្រោះលទ្ធិខុសឆ្គង អញ្ចឹង ពួកគេបាននាំគាត់ទៅដើម្បីឲ្យគាត់ឆ្លើយពីខ្លួនគាត់នៅមុខក្រុមប្រឹក្សាអធិរាជ ហើយមនុស្សទាំងអស់{បានប្រាប់គាត់ឲ្យ}ចេញទៅឆ្ងាយ បើមិន ដូច្នោះទេ គាត់នឹងត្រូវគេដុតនឹង{បន្ទះដែក} តែគាត់ដឹងថា ទីបន្ទាល់របស់ គាត់វាសំខាន់ អញ្ចឹងគាត់ត្រូវតែទ្រាំទ្រ។ ពេលនោះគាត់បានជិះរទះទៅគ្រប់ ភូមិគ្រប់ក្រុង ដើម្បីប្រកាសប្រាប់គេ ហើយពេលគាត់ទៅ អ្នកក្រីក្របាន ចេញមកចាប់ដៃគាត់ ដោយសារគាត់បានឈរសំរាប់ព្រះគ្រីស្ទ ហើយសុខ ចិត្ដប្រថុយជីវិតដោយសារដំណឹងល្អ។ អ្នកចងចាំពីរបៀបដែលគាត់ឈរនៅ មុខក្រុមប្រឹក្សាទេ ទោះបីជាគាត់ដឹងមុនថា អំណាចរបស់មនុស្សរបស់ទាំង នោះនឹងនាំឲ្យគេប្ដូរជីវិត ដោយសារគាតព្យាយាមការពារ ដ្បិតប្រហែលជា គាត់អាចត្រូវ{គេដុតទៅនឹងបន្ទះដែក} ដូចលោកយ៉ូហាន Huss ប៉ុន្ដែគាត់ {ធ្វើសកម្មភាពដូចជា}មនុស្សដ៏អស្ចារ្យម្នាក់សំរាប់ព្រះអម្ចាស់ ដែលជាព្រះ របស់គាត់។ នៅថ្ងៃនោះ ក្នុង{តុលាការ}នៅប្រទេសអាឡឺម៉ង លោកលូសើរ បានធ្វើរឿងមួយដែលនាំឲ្យកូនក្មេងរាប់ម៉ឺននាក់ រាប់ម៉ឺនដងបានទទួលព្រះ ពរដោយសារឈ្មោះរបស់គាត់ ហើយជាងនោះទៅទៀត ព្រះនាមរបស់ព្រះ អម្ចាស់នៃព្រះរបស់គាត់បានទទួលព្រះពរ(C. H. Spurgeon, “A Luther Sermon at the Tabernacle,” The Metropolitan Tabernacle Pulpit, Pilgrim Publications, 1973 reprint, Volume XXIX, pp. 622-623)។

«មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ» (រ៉ូម ១:១៧)។}

ខ្ញុំបានឃើញលោកលូសើរមុនដំបូងនៅក្នុងក្រុមជំនុំបាទីស្ទមួយនៅដើមឆ្នាំ១៩៥០។ នៅយប់ថ្ងៃ អាទិត្យមួយ ពួកគេបានបញ្ចាំងខ្សែភាពយន្ដសខ្មៅអំពីលោកលូសើរ។ គាត់ហាក់ដូចជាមានសភាពចម្លែកពី អតីត ដ្បិតគាត់មិនមានអ្វីសោះដែលនាំឲ្យខ្ញុំចាប់អារម្មណ៍។ ខ្សែភាពយន្ដវែង ហើយនាំឲ្យខ្ញុំធុញណាស់។ ខ្ញុំឆ្ងល់ពីមូលហេតុដែលគ្រូគង្វាលរបស់ខ្ញុំឈ្មោះលោក Walter A. Pegg មិនរំខានសោះដើម្បីបញ្ចាំងវា។ សព្វថ្ងៃនេះ ខ្ញុំគួរតែបញ្ចាំងវា ដ្បិតខ្ញុំមានគំនិតខុសពីមុនទាំងស្រុងចំពោះខ្សែភាពយន្ដដ៏អស្ចារ្យនេះ។ ខ្ញុំចូល ចិត្ដមើលវាណាស់ឥឡូវនេះ។ សូមចុចទីនេះដើម្បីមើលឆុតឆាកពីខ្សែភាពយន្ដនេះ

រយះពេលយូរក្រោយមក ខ្ញុំបានឃើញលោកលូសើរជាលើកទី២ បន្ទាប់ពីខ្ញុំបានសង្រ្គោះ។ ខ្ញុំបាន អានអំពីការប្រែចិត្ដរបស់លោកយ៉ូហាន វែស្លេ ហើយគាត់បានប្រសាសន៍ថា

នៅល្ងាចមួយ ខ្ញុំមិនស្ម័គ្រចិត្ដទៅអង្គការមួយនៅផ្លូវ Aldersgate ឡើយ វា ជាកន្លែងមួយដែលយើងអាចអានពី អារម្ភកថារបស់លោកលូសើរនៃសំបុត្រ ផ្ញើរទៅកាន់ជនជាតរ៉ូម ។ ប្រហែលម៉ោង៩ខ្វះ១៥នាទី ខណៈពេលដែល គាត់កំពុងតែរៀបរាប់ពីការផ្លាស់ប្ដូរ ដែលព្រះបានធ្វើក្នុងចិត្ដគាត់តាមរយះ សេចក្ដីជំនឿក្នុងព្រះគ្រីស្ទ នោះខ្ញុំដឹងខ្លួនថា ចិត្ដខ្ញុំបានក្ដៅខុសប្លែងពីធម្មតា ហើយពេលនោះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានជឿទុកចិត្ដលើព្រះគ្រីស្ទតែមួយ គត់សំរាប់សេចក្ដីសង្រ្គោះ ហើយទ្រង់បានប្រទានការធានាអះអាងមកដល់ខ្ញុំ ទ្រង់បានយកអំពើបាបរបស់ខ្ញុំចេញ រួមទាំងទ្រង់បានសង្រ្គោះខ្ញុំពីច្បាប់នៃ អំពើបាប និងសេចក្ដីស្លាប់នៃអំពើបាប(John Wesley, The Works of John Wesley, third edition, Baker Book House, 1979 reprint, volume I, p. 103)។

កន្លែងនេះធ្វើឲ្យខ្ញុំចាប់អារម្មណ៍ណាស់ ដោយសារតែខ្ញុំដឹងថា លោកវែស្លេបានបន្ដធ្វើជាគ្រូអធិប្បាយដ៏ពេញ ដោយអំណាចម្នាក់ក្នុងចំណោមអ្នកផ្សេងទៀត នៅគ្រានៃការភ្ញាក់ដឹងខ្លួនលើកទី១។ លោកវែស្លេបានប្រែ ចិត្ដជឿព្រះ នៅខណៈពេលដែលគាត់កំពុងស្ដាប់ការបង្រៀនរបស់លោកលូសើរពីការរាប់ជាសុចរិតតាមរយះ សេចក្ដីជំនឿក្នុងព្រះគ្រីស្ទ។

ក្រោយមកទៀត ខ្ញុំបានរៀនពីលោកយ៉ូហាន Bunyan ដែលជាជីតាខាងពួកបាទីស្ទយើង គាត់បានអានពីលោកលូសើរ នៅពេលគាត់បានប្រែចិត្ដជឿព្រះ ហើយវាគួរឲ្យកត់សំគាល់ណាស់ «ការពង្រីកនៃការសិក្សាបទគម្ពីររបស់គាត់ជាមួយការនិពន្ធរបស់លោកម៉ាទីន លូសើរ»(ផ្លូវឡើងទៅស្ថានសួគ៌) Thomas Nelson, 1999 reprint, publisher's introduction, p. xii)។ គាត់បានបន្ដធ្វើជាមេផ្ដើមដ៏ធំបំផុតខាងពួកបាទីស្ទយើងនៅគ្រប់សម័យកាលទាំងអស់។

លោកយ៉ូហាន វែស្លេគឺជាពួកម៉ាតូដីសម្នាក់ គាត់បានប្រែចិត្ដជឿព្រះដោយសារគាត់ស្ដាប់លឺការ បង្រៀនរបស់លោកលូសើរ។ លោកយ៉ូហាន Bunyan បានអានពីអ្វីដែលលោកលូសើរបានសរសេរ ហើយវាជួយគាត់ ពេលគាត់មានបញ្ហាក្នុងការប្រែចិត្ដរបស់គាត់។ ខ្ញុំគិតថា សរុបមក មានរឿងរ៉ាវល្អៗជាច្រើននៅក្នុងជីវិតលោកលូសើរ។ ខ្ញុំបានឃើញថា គម្ពីររ៉ូមជាសារដ៏សំខាន់បំផុតចំពោះលោកលូសើរ។ គាត់បានបង្រៀនថា

សំបុត្រនេះគឺជាកណ្ឌដ៏សំខាន់លេខ១នៃគម្ពីរដំណឹងល្អ ហើយវាជាដំណឹងល្អដ៏បរិសុទ្ធបំផុត ដ្បិតវាមិនត្រឹមតែសមឲ្យគ្រីស្ទបរិស័ទទាំងអស់ដឹងពីពាក្យ ១ទៅពាក្យតាមរយះការរៀនឲ្យចងចាំតែប៉ុណ្ណោះទេ ប៉ុន្ដែ គ្រីស្ទបរិស័ទទាំង អស់គួរតែឲ្យគម្ពីរនេះគ្រប់គ្រងលើជីវិតរៀងរាល់ថ្ងៃ ហើយចាត់ទុកដូចជានំប៉ុងខាងព្រលឹងវិញ្ញាណប្រចាំថ្ងៃ។ យើងមិនអាចអាន ឬក៏សញ្ជឹងគិតពីវា បានច្រើននោះទេ លុះត្រាតែវារឹតតែវិសេសចំពោះយើង ហើយរស់ជាតិវារឹត តែប្រសើរឡើង។(ម៉ាទីន លូសើរ «អារម្ភកថានៃសំបុត្រផ្ញើរទៅជនជាតិរ៉ូម» Works of Martin Luther, Baker Book House, 1982 reprint, volume VI, page 447)។

ហេតុអ្វីខ្ញុំគិតថា លោកលូសើរមានសារៈសំខាន់សព្វថ្ងៃនេះ? ចំនុចសំខាន់គឺថា ដោយសារតែគាត់ នាំយើងឲ្យត្រលប់ទៅមើលកណ្ឌគម្ពីរ៉ូម ហើយបង្ហាញយើងយ៉ាងច្បាស់ថា គម្ពីរ «កណ្ឌដ៏សំខាន់លេខ១នៃគម្ពីរដំណឹងល្អ ហើយវាជាដំណឹងល្អដ៏បរិសុទ្ធបំផុតពិតមែន»។ នោះគឺជាអ្វីដែលយើងត្រូវស្ដាប់លឺម្ដងទៀត នៅគ្រាដ៏អាក្រក់សព្វថ្ងៃនេះនៃ «លទ្ធិសម្រេចនិយម»។ សំខាន់ជាងនោះទៅទៀត យើងត្រូវតែបែរទៅរក គម្ពីររ៉ូម។ ពួកកាតូលិកនៅសម័យលោកលូសើរបានភ្លេចពីសារខ្លឹមៗនៃគម្ពីររ៉ូម។ សព្វថ្ងៃនេះ «ពួកសម្រេច និយម»បានភ្លេចដូចគ្នាដែរ។ ពួកគេអាចអានពីគម្ពីររ៉ូម តែពួកគេមិនទទួលផលអ្វីសោះ។ នោះគឺជាហេតុ ផលដែល តាមរបៀបជាច្រើន «លទ្ធិសម្រេចនិយម» មានភាពប្រហាក់ប្រហែលនឹងលទ្ធិកាតូលិកដែរ។ ពួកកាតូលិកបង្រៀនថា «ចូរធ្វើរឿងនេះ ហើយរស់នៅចុះ» «ពួកសម្រេចនិយម»បង្រៀនថា «ចូរធ្វើរឿង នេះ ហើយរស់នៅចុះ»។ តែគម្ពីររ៉ូម ១:១៧បង្រៀនថា

«មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ» (រ៉ូម ១:១៧)។}

ចូរកត់សំគាល់ពីគម្ពីររ៉ូម ៣:២០

«ហេតុនោះបានជាគ្មានមនុស្សណាបានរាប់ជាសុចរិត នៅចំពោះទ្រង់ ដោយអាងការប្រព្រឹត្តតាមក្រឹត្យវិន័យនោះឡើយ {ដោយសារការអធិស្ឋានសង្រ្គោះ ការលើកដៃ ការទៅខាងមុខ ការសុំអត់ទោសបាប} ដ្បិតក្រឹត្យវិន័យគ្រាន់តែសំដែងឲ្យស្គាល់អំពើបាបប៉ុណ្ណោះ»(រ៉ូម ៣:២០)។

លោកលូសើរបង្រៀនថា អ្នកមិនត្រូវគិតថា ក្រឹត្យវិន័យបង្រៀនពីអ្វីដែលយើងត្រូវធ្វើ ឬពីអ្វីដែលយើងនោះទេ។ នោះគឺជារបៀបនៃច្បាប់ធម្មតារបស់មនុស្សលោក ច្បាប់មនុស្សលោកពេញដោយការធ្វើល្អ ទោះបីជាចិត្ដរបស់អ្នកមិនយល់ស្របក៏ដោយ។ ដ្បិតព្រះទ្រង់ជំនុំជំរះតាមអ្វីដែលចិត្ដនៅក្នុងចិត្ដរបស់យើង ហើយពីមូលហេតុនេះ។ ព្រះបានដាក់ក្រឹត្យវិន័យនៅក្នុងចិត្ដរបស់មនុស្ស ហើយមនុស្សមិនអាចស្កប់ស្កល់ពី ការធ្វើល្អរបស់គេបានឡើយ តែទ្រង់មិនត្រឹមតែជំនុំជំរះកិច្ចការដែលមនុស្សបានធ្វើប៉ុណ្ណោះទេ ទ្រង់ក៏ជំនុំ ជំរះពីអ្វីដែលនៅក្នុងចិត្ដរបស់គេ ដូចជាភាពមានពុត និងការកុហកផ្សេងៗ។ នោះជាមូលហេតុដែលគម្ពីរទំនុកដំកើង ១១៦:១១ ព្រះហៅមនុស្សទាំងអស់ថាជាអ្នកកុហក ដោយសារតែគ្មានអ្នកណាម្នាក់ដែលអាច ធ្វើតាមក្រឹត្យវិន័យរបស់ទ្រង់ពីក្នុងជម្រៅចិត្ដរបស់គេ ដ្បិតមនុស្សទាំងអស់មិនចូលចិត្ដការល្អនោះទេ ប៉ុន្ដែ មនុស្សទាំងអស់ចូលចិត្ដសប្បយនឹងការអាក្រក់។ អញ្ចឹងហើយ មនុស្សមិនសប្បាយនឹងធ្វើការល្អសោះ ដ្បិត នៅក្នុងចិត្ដរបស់អ្នក អ្នកមិនចង់ធ្វើការល្អឡើយ។ ចិត្ដរបស់អ្នកមិនចូលចិត្ដក្រឹត្យវិន័យរបស់ព្រះ ហើយវា បះបោរប្រឆាំងនឹងក្រឹត្យវិន័យរបស់ព្រះ។ ពិតប្រាកដណាស់ ចិត្ដរបស់អ្នកមានអំពើបាប ហើយវាសមនឹង ទទួលសេចក្ដីក្រោធ និងការដាក់ទណ្ឌកម្មរបស់ព្រះ ទោះបីជានៅខាងក្រៅ អ្នកហាក់ដូចជាបានធ្វើល្អជា ច្រើនក៏ដោយ។ ពិតណាស់ ព្រះនឹងជំនុំជំរះអ្នកតាមក្រឹត្យវិន័យរបស់ទ្រង់ ដោយសារតែចិត្ដរបស់អ្នកខាង ក្នុងវាបះបោរប្រឆាំងនឹងក្រឹត្យវិន័យរបស់ទ្រង់តាមតែលទ្ធភាពដែលវាអាចធ្វើបាន។

ដ្បិតព្រះមិនប្រទានក្រឹត្យវិន័យមក ដើម្បីឲ្យអ្នកបានរាប់ជាសុចរិត ឬដើម្បីជួយសង្រ្គោះអ្នកនោះទេ។ សូមអានរ៉ូម ៣:២០ឲ្យខ្លាំងម្ដងទៀត។

«ហេតុនោះបានជាគ្មានមនុស្សណាបានរាប់ជាសុចរិត នៅចំពោះទ្រង់ ដោយអាងការប្រព្រឹត្តតាមក្រឹត្យវិន័យ{ការធ្វើល្អ}នោះឡើយ ដ្បិតក្រឹត្យវិន័យគ្រាន់តែសំដែងឲ្យស្គាល់អំពើបាបប៉ុណ្ណោះ»(រ៉ូម ៣:២០)។

អ្នកអាចព្យាយាមធ្វើល្អច្រើនប៉ុណ្ណាក៏ដោយ តែព្រះទ្រង់មិនទតមើលខាងក្រៅឡើយ។ ទ្រង់ទតមើលចិត្ដ របស់អ្នក។ ហើយក្នុងចិត្ដអ្នក ទ្រង់ទតឃើញពស់សាចាស់ និងពីងពាងពិស ការបះបោរជាច្រើន ថែមទាំងអំពើបាប។

«ហេតុនោះបានជាគ្មានមនុស្សណាបានរាប់ជាសុចរិតនៅចំពោះទ្រង់ ដោយអាងការប្រព្រឹត្តតាមក្រឹត្យវិន័យ{ការធ្វើល្អ}នោះឡើយ...»(រ៉ូម ៣:២០)។

បើអ្នករឹតតែព្យាយាមកាន់តាមក្រឹត្យវិន័យដើម្បីបានសង្រ្គោះ នោះអ្នករឹតតែអាក្រក់ទៅទៀត។ ការ នេះជារឿងពិតនៅក្នុងការប្រែចិត្ដរបស់លោកលូសើរ ការប្រែចិត្ដរបស់លោកវែស្លេ និងការប្រែចិត្ដរបស់លោក Bunyan ដ្បិតពួកគេទាំងអស់សុទ្ធតែបានព្យាយាមចង់សំអាតខ្លួនឯងតាមរយះ «ការធ្វើល្អ»។ តែក្រឹត្យ វិន័យបាននាំឲ្យពួកគេឆ្ងាយទៅៗ។ វានាំឲ្យចិត្ដអ្នកឃើញពីភាពពិតដ៏គួរឲ្យខ្លាច ដែលអ្នកបានធ្វើអំពើបាប ខាងក្នុងចិត្ដគំនិតប្រឆាំងនឹងព្រះដ៏បរិសុទ្ធ។ ចូរយកចិត្ដទុកដាក់ពីពាក្យចុងក្រោយនៃគម្ពីររ៉ូម ៣:២០

«ដ្បិតក្រឹត្យវិន័យគ្រាន់តែសំដែងឲ្យស្គាល់អំពើបាបប៉ុណ្ណោះ»(រ៉ូម ៣:២០)។

អ្នកត្រូវតែ «ខ្ពើមឆ្អើម»ពីខ្លួនអ្នក ហើយពីអំពើបាបនៅក្នុងចិត្ដរបស់អ្នក

តែព្រះបានប្រទានការព្យាបាលខាងឯព្រលឹងវិញ្ញាណ ដែលអ្នកកំពុងតែព្យាយាមចង់បានសង្រ្គោះ ខ្លួនឯង។ កាលណាគេរឹតតែជំនះយកឈ្នះលើអំពើបាបរបស់គេច្រើនប៉ុណ្ណា នោះអំពើបាបរឹតតែទាញនាំពួក គេកាន់តែជ្រៅទៅៗ។ តើអ្នកធ្លាប់មានស្ថានភាពដូចនោះដែរឬទេ? កាលណាអ្នករឹតតែព្យាយាមឈប់ធ្វើ អំពើបាប នោះខាងក្នុងចិត្ដរបស់អ្នកបានច្រានការព្យាបាលពីអំពើបាបដ៏អស្ចារ្យរបស់ព្រះគ្រីស្ទចេញ ហើយ អ្នកព្យាយាមបង្កើតការល្អរបស់អ្នកតាមរយះ «ការថ្វាយខ្លួនជាថ្មី» «ការទៅខាងមុខ» «ការអធិស្ឋានទទួល សេចក្ដីសង្រ្គោះ» ការរៀនពីសេចក្ដីសង្រ្គោះថែមទៀត ហើយនិងអ្នកព្យាយាមធ្វើតាមកិច្ចការនៃក្រឹត្យវិន័យ ជាច្រើនផ្សេងទៀត។ តែអ្នកមិនអាចរៀន ឬនិយាយ ឬធ្វើអ្វីសោះ ថែមទាំងអ្នកមិនអាចមានអារម្មណ៍អ្វីសោះ ដើម្បីឲ្យអ្នកអាចមានមេត្រីភាពជាមួយព្រះ ដ្បិតទ្រង់ជ្រាបពីចិត្ដគំនិតដ៏ពេញដោយអំពើបាបរបស់អ្នក។

អ្វីដែលក្រឹត្យវិន័យមិនអាចធ្វើសំរាប់អ្នក នោះព្រះគុណតាមរយះ«សេចក្ដីជំនឿ»ក្នុងព្រះលោហិតរបស់ព្រះគ្រីស្ទអាចធ្វើសំរាប់អ្នក។ មានតែនៅក្នុងព្រះលោហិតរបស់ព្រះគ្រីស្ទតែប៉ុណ្ណោះ ដែលអ្នកអាច រកឃើញការប្រោសលោះពីអំពើបាបរបស់អ្នក ហើយអាចធ្វើឲ្យសេចក្ដីក្រោធរបស់ព្រះបានរំងាប់បាន។ ទ្រង់ បានសុគតនៅកន្លែងរបស់អ្នក ដើម្បីសងថ្លៃអំពើបាបរបស់អ្នក ហើយព្រះលោហិតរបស់ទ្រង់អាចសំអាត អំពើបាបរបស់អ្នកទាំងអស់។ ព្រះគ្រីស្ទយេស៊ូវបានសងថ្លៃអំពើបាបរបស់មនុស្សទាំងអស់នៅលើឈើឆ្កាង។

អញ្ចឹង តើអ្នកនៅសល់អ្វីទៀតដើម្បីធ្វើ? គម្ពីររ៉ូម ៣:២៦បានឆ្លើយពីសំនួរនេះ

«ដើម្បីនឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់{ព្រះ} ព្រមទាំងរាប់ពួកអ្នកដែលមានសេចក្តីជំនឿជឿដល់ព្រះយេស៊ូវ ថាជាសុចរិតដែរ»(រ៉ូម៣:២៦)។

ការជឿលើព្រះយេស៊ូវ នោះគឺជាចម្លើយទាំងស្រុងចំពោះបញ្ហារបស់មនុស្សបាត់បង់ម្នាក់ ដ្បិតគេកំពុងតែ ព្យាយាមចង់រស់នៅក្នុងជីវិតមួយដែលល្អប្រសើរ តាមរយះការធ្វើតាម «ក្រឹត្យវិន័យ» និង «ការសម្រេចចិត្ដ» ផ្សេងៗ។ សូមបោះបង់ចោលការធ្វើល្អ និង «ការសម្រេចរបស់អ្នក» ឬការវិភាគខ្លួនឯងតាមចិត្ដវិទ្យា ថែម ទាំងសូមបោះបង់ចោលសេចក្ដីអំណួតដែលអ្នកគិតថា អ្នកល្អជាងអ្នកផ្សេងទៀតទៅ។ អ្នកមិនអាចបានសង្រ្គោះតាមផ្លូវនោះទេ។

«ដើម្បីនឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ ព្រមទាំង{ព្រះ}រាប់ពួកអ្នកដែលមានសេចក្តីជំនឿជឿដល់ព្រះយេស៊ូវ ថាជាសុចរិតដែរ»(រ៉ូម៣:២៦)។

ចូរជឿលើព្រះលោហិតរបស់ព្រះគ្រីស្ទ ដែលទ្រង់បានបង្ហូរនៅលើឈើឆ្កាងឥឡូវនេះទៅ ដ្បិតព្រះលោហិតមកពីស្ថានសួគ៌ ព្រះលោហិតនោះនៅស្រស់ៗ ហើយព្រះលោហិតទ្រង់អាចលាងសំអាតអំពើបាបរបស់អ្នកទាំងអស់។ ចូរជឿលើព្រះលោហិតនោះ ថែមទាំងចូរជឿលើព្រះលោហិតរបស់ព្រះគ្រីស្ទទៅ នោះអ្នកនឹងបានសង្រ្គោះ។ លោក ចាន់ សូមដឹកនាំយើងអធិស្ឋាន។

បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ រ៉ូម ៣:២០-២៦ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ទ្រង់រងទ្រាំសំរាប់បាបខ្ញុំទាំងអស»(ដោយលោក Norman Clayton, 1943)។