Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការអធិស្ឋាន ហើយនិងការតមនៅសម័យលោកអូបាម៉ា

PRAYER AND FASTING IN THE AGE OF OBAMA
(Cambodian)

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច កក្កដា ១២ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Evening, July 12, 2015

«លុះទ្រង់បានយាងចូលទៅក្នុងផ្ទះ នោះពួកសិស្សទូលសួរទ្រង់ដោយឡែកថា ហេតុអ្វីបានជាយើងខ្ញុំដេញ អារក្សនេះពុំបាន ទ្រង់មានព្រះបន្ទូលថា ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ»(ម៉ាកុស ៩:២៨,២៩)។


រឿងគឺសាមញ្ញ ព្រះយេស៊ូវទ្រង់បានយាងឡើងទៅលើភ្នំមួយ។ កាលទ្រង់បានយាងចុះមកវិញ នោះទ្រង់បានទតឃើញហ្វូងមនុស្សដ៏ធំនៅជុំវិញសិស្សរបស់ទ្រង់។ ព្រះយេស៊ូវបានសួរពួកគេពីអ្វីដែលបាន កើតឡើង។ បុរសម្នាក់បានចេញពីហ្វូងមនុស្សមក ហើយប្រាប់ទ្រង់ថា កូនប្រុសរបស់គាត់មានអារក្សចូល។ គាត់បានប្រាប់ទ្រង់ថា អារក្សបានជាន់កូនរបស់គាត់ឲ្យប្រកាច់ប្រកិន។ គាត់បានប្រាប់ថា គាត់បានសុំឲ្យ សិស្សរបស់ទ្រង់បណ្ដេញអារក្សចេញពីកូនគាត់ តែពួកគេមិនអាចធ្វើបានឡើយ។ ទ្រង់បានឲ្យបុរសនោះនាំ កូនគាត់មកឯទ្រង់។ ព្រះយេស៊ូវបានកំហែងដល់អារក្ស ហើយបន្ទូលថា «ចូរចេញពីគាត់ ហើយកុំឲ្យចូល គាត់ទៀត»។ អារក្សបានស្រែកឡើង ហើយបានចេញពីក្មេងប្រុសនោះ។ ព្រះយេស៊ូវបានលើកក្មេងប្រុស នោះឡើងដោយព្រះហស្ដ ហើយទ្រង់បានប្រោសឲ្យជា។ ប៉ុន្មាននាទីក្រោយមក ព្រះយេស៊ូវបានយាងចូល ក្នុងផ្ទះមួយ។ ពួកសិស្សទ្រង់បានមកឯទ្រង់ ហើយនិយាយថា «ហេតុអ្វីបានជាយើងខ្ញុំដេញ អារក្សនេះពុំបាន?»(ម៉ាកុស ៩:២៨)។

លោក ម៉ាទីន Lloyd-Jones បានបង្រៀនថា «ពួកគេបានព្យាយាមអស់ពីសមត្ថភាពរបស់ពួកគេ តែពួកគេបានបរាជ័យ។ ពួកគេអាចបណ្ដេញអារក្សផ្សេងៗទៀតបាន តែអារក្សនេះ ពួកគេមិនអាចបណ្ដេញ បានឡើយ។ ដ្បិតមួយរំពេច ក្រោយពីព្រះអម្ចាស់{យេស៊ូវគ្រីស្ទ}គ្រាន់តែមានបន្ទូល១ពាក្យ នោះក្មេងប្រុស នោះបានជា។ ពួកគេសួរទ្រង់ថា “ហេតុអ្វីបានជាយើងខ្ញុំដេញ អារក្សនេះពុំបាន?” ហើយ{ព្រះគ្រីស្ទ}បាន មានបន្ទូលថា “ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ”» (Martyn Lloyd-Jones, M.D., Revival, Crossway Books, 1994 edition, p. 9; comment on Mark 9:28, 29)។

អារក្សបែបនេះដែលពួកសិស្សទ្រង់មិនអាចបណ្ដេញបាន វាសំខាន់ណាស់។ វាសំខាន់ខ្លាំងណាស់ ដែលព្រះវិញ្ញាណបរិសុទ្ធបានបណ្ដាលឲ្យគេកត់ទុក៣ដងនៅក្នុងគម្ពីរសញ្ញាថ្មី ក្នុងម៉ាថាយ ម៉ាកុស និងលូកា។ លោក Lloyd-Jones បានប្រសាសន៍ថា វាសំខាន់ខ្លាំងណាស់សំរាប់យើងសព្វថ្ងៃនេះ។ ខ្ញុំយលព្រម ជាមួយគាត់ទាំងស្រុង។ តែមុនពេលខ្ញុំប្រាប់ពីអត្ថន័យក្នុងរឿងនេះដល់ក្រុមជំនុំយើង ខ្ញុំត្រូវតែបង្រៀនពីអ្នក រិះគន់ព្រះគម្ពីរ ដែលគេបានដកពាក្យ «តម» ចេញតាមការបកប្រែសម័យថ្មីនេះ។

ដូច្នេះ មុនពេលខ្ញុំចូលមេរៀន ខ្ញុំចង់បង្រៀនអ្នកពីពាក្យ២ចុងក្រោយក្នុងខ២៩ «ហើយតម»។ គម្ពីរស្កោហ្វៀលបញ្ចូលកំណត់សំគាល់ «យូ» ប្រាប់ថា «ការសរសេរដោយដៃ MSS ដ៏ល្អបំផុតបានលុបក៏ពាក្យ “ហើយតម”ផងដែរ»។ នេះមានន័យថា សូម្បីតែគម្ពីរ Scofield Study Bible ក៏បានទទួលឥទ្ធិពលពីលទ្ធិរិះគន់ព្រះគម្ពីរនៅចុងសតវត្សទី១៩ផងដែរ។ ហេតុអ្វីបានជាការសរសេរដោយដៃពីបុរាណ២នោះលុបពាក្យការតមចេញ? បើវាជា «អក្សរសរសេរដោយដៃដ៏ល្អបំផុត» អរក្សសរសេរដោយដៃដែលគេរិះគន់បំផុត គឺជាអក្សសរសេរ ដោយដៃនៅលើភ្នំស៊ីណាយ។ ទ្រឹស្ដីរបស់គេគឺថា អ្វីដែលចាស់បំផុតវាតែងតែល្អបំផុត។ ប៉ុន្ដែ តើយើងអាចដឹងច្បាស់ពីទ្រឹស្ដីនោះយ៉ាងម៉េចបាន?

ច្រើនឆ្នាំមុន ខ្ញុំ និងប្រពន្ធខ្ញុំបានទៅកន្លែងព្រះវិហារ St. Catherine ដែលនៅជើងភ្នំស៊ីណាយ។ យើងបានឃើញកន្លែង ដែលគេរកឃើញអក្សរដែលសរសេរដោយដៃ ក្នុងកំនរនៃកំទេចថ្មីក្នុងព្រះវិហារពីបុរាណនេះ។ នៅមាត់ទ្វារនៃព្រះវិហារនេះ មានគំនរក្បាលឆ្អឹងខ្មោចដ៏ធំមួយ។ ទាំងនេះជាក្បាលឆ្អឹងខ្មោចរបស់លោកសង្ឃ ដែលបានរស់នៅច្រើនសតវត្សមុន។ ក្នុងព្រះវិហារនេះវាងងឹតសូន្យឈឹង ខ្ញុំបានឃើញទី បរិសុទ្ធក្នុងក្រុមជំនុំដ៏គួរឲ្យខ្លាច។ មានស៊ុតសត្វអូទ្រីសជាច្រើនព្យួរលើពិដាន។ កន្លែងនោះបានដុតដោយ ទៀនដែលពុក។ វាមើលទៅដូចជាកន្លែង ដែលអ្នកឃើញក្នុងរឿង «អ្នកវាយឆ្មក់នៃទូកដែលវង្វេង»! ខ្ញុំមិន ចង់នៅកន្លែងដ៏អាក្រក់នោះពេលយប់ឡើយ! លោក Tischendorf បានរកឃើញគម្ពីរដំណឹងល្អ ដែលសរសេរដោយដៃពីបុរាណពីកន្លែងដ៏ងងឹតសូន្យឈឹនោះហើយ។ ពេលក្រោយមក ខ្ញុំ និងប្រពន្ធខ្ញុំបានឃើញ អក្សរសរសេរដោយដៃដ៏ពិតនៅក្នុងសារៈមន្ទីរនៅទីក្រុងឡុង។

ខ្ញុំជឿជាក់ថា លោកសង្ឃក្នុងព្រះវិហារនោះបានទទួលឥទ្ធិពលពីលទ្ធិចំណេះនិយម។ ការពិត ពួក ចំណេះនិយមមិនចង់ផ្ដោតសំខាន់លើការតមនោះទេ។ នោះគឺជាមូលហេតុលោកសង្ឃទាំងនោះបានលុប ពាក្យ «ការតម»ចោល នៅពេលពួកគេចំលងដំណឹងល្អម៉ាកុសដោយប្រើដៃ។

មានមូលហេតុផ្សេងទៀត ដែលខ្ញុំគិតថា ពាក្យ «តម»ត្រូវបានសរសេរដោយលោកម៉ាកុសផ្ទាល់។ អ្នកឃើញទេ ប្រយោគនោះមិនមានន័យសោះ បើអ្នកលុបពាក្យ «តម» ចោល។ គម្ពីរ NIV ដូចជាគម្ពីរដែលបកប្រែសម័យថ្មីអញ្ចឹង គេបានសរសេរថា «ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន»។ សូមប្រើខួរក្បាល តើអ្នកមិនដឹងទេថា ពួកសិស្សទ្រង់បានអធិស្ឋាន? ពិតណាស់ ពួកគេបាន អធិស្ឋាន។ តែ «អារក្សបែបនេះ» ត្រូវការច្រើនជាងសេចក្ដីអធិស្ឋាន។ តើនោះមិនច្បាស់ទេឬអី? ដ្បិតលោក C. S. Lewis បានពន្យល់នៅក្នុងសៀវភៅគាត់ថា អ្នករិះគន់ព្រះគម្ពីរទាំងនេះគួរតែរៀនអក្សរសាស្រ្ដអង់ គេ្លស។ បើពួកគេបានរៀនពីការតែងសេចក្ដី នោះពួកគេនឹងដឹងថា មានអ្វីខ្លះបានបាត់។ «ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន»។ មិនទំនងសោះ ពិតណាស់ គេបានអធិស្ឋាន។ ប្រយោគនោះគ្មានន័យសោះ លុះត្រាតែមានដូចនេះ «ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន ហើយនិងតម»។

បន្ទាប់មក មានមូលហេតុទី៣។ តាមប្រវត្ដិគ្រីស្ទសាសនាយូរមកហើយ គ្រីស្ទបរិស័ទជឿថា ពួកគេ ត្រូវតែតម ហើយអធិស្ឋានផងដែរ នៅពេលពួកបរិវាររបស់អារក្សបានបញ្ឃប់ការងាររបស់ព្រះ។ គ្រូអធិប្បាយ ល្បីល្បាញទាំងអស់ពីអតីតកាលបានដឹងថា បើយើងចង់មានការរស់ឡើងវិញ នោះយើងត្រូវតែតម។ ប៉ុន្ដែ សព្វថ្ងៃនេះ ពួកគេបានចេញឆ្ងាយពី «ការអធិស្ឋាន ហើយការតម»។ តើអ្នកដឹងទេថា លោកយ៉ូហាន វែស្លេ បានតម២ដង ហើយច្រើនជាងពីរដងក្នុងសប្ដាហ៍ ដែលមានការភ្ញាក់ដឹងខ្លួនដ៏ធំលើកទី១? តើអ្នកមិនដឹង ទេថា លោក Jonathan Edwards បានតម៣ថ្ងៃ មុនពេលគាត់អធិប្បាយមេរៀន «មនុស្សមានបាបស្ថិតក្នុងព្រះហស្ដនៃព្រះដ៏ខ្ញាល់»? សេចក្ដីអធិប្បាយនាំឲ្យមានការរស់ឡើងវិញដ៏គួរឲ្យកត់សំគាល់នៅក្នុងក្រុមជំនុំ របស់គាត់ ដែលវារាលដាលពាសពេញប្រទេសញ៉ូវ England ហើយក្រោយមកទៅដល់ប្រទេសអង់គ្លេសផ្ទាល់។ តើការរស់ឡើងវិញនោះអាចកើតមានទេ បើគាត់បានអធិស្ឋាន តែមិនតម? នេះប្រាប់យ៉ាងច្បាស់ថា ព្រះបានចាត់បញ្ជូនការរស់ឡើងវិញ កាលគាត់បានអធិស្ឋាន ហើយបានតមផងដែរ! តើអវត្ដមាននៃការតម ក្នុងក្រុមជំនុំយើងសព្វថ្ងៃនេះជាមូលហេតុមួយ ដែលគ្មានការរស់ឡើងវិញឬអី? វាត្រូវពិតប្រាកដណាស់ សព្វថ្ងៃនេះបើការរស់ឡើងវិញ នោះមានតិចតួចណាស់ នៅពេលតែមួយមានការរស់ឡើងវិញតិចតួចណាស់ បើមាន ការតមមួយចំនួន! នោះគឺពិតណាស់!

បន្ទាប់មក មានមូលហេតុទី៤ ដែលរារាំងពាក្យ «ហើយតម»។ លោកឡូសើរបានពី «ភាពស្រដៀង គ្នា»នៃបទគម្ពីរ។ គាត់ចង់ប្រាប់ថា យើងគួរតែមើលបទគម្ពីរផ្សេងទៀត ដែលស្រដៀងអ្វីដែលវាប្រាប់ កាល ណាយើងកាត់ស្រាយអត្ថបទគម្ពីរមួយ។ តើអត្ថបទគម្ពីរណាដែលល្បីបំផុតក្នុងព្រះគម្ពីរ ដែលប្រាប់អំពីការ តម? ពិតណាស់ និស្សិតរៀនព្រះគម្ពីរត្រូវតែដឹងថា វាគឺជាគម្ពីរអេសាយ ៥៨:៦។

«តើមិនមែនជាការតមអត់ យ៉ាងនេះវិញ ដែលអញពេញចិត្តទេឬអី គឺឲ្យដោះ{ច្រវាក់}ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចងគេ ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង»(អេសាយ ៥៨:៦)។

ព្រះយេស៊ូវក៏ស្គាល់គម្ពីរអេសាយផងដែរ។ ទ្រង់បានបង្រៀនគម្ពីរអេសាយ ៦១:១,២ កាលទ្រង់បានអធិប្បាយនៅក្នុងសាលាប្រជុំក្នុងស្រុកណាសារ៉ែត។ ពិតប្រាកដណាស់ យ៉ាងហោចណាស់ ទ្រង់បានមាន បន្ទូលបញ្ចិតបញ្ចៀងពីអេសាយ ៥៨:៦ កាលទ្រង់មានបន្ទូលថា «ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន ហើយនិងតម»(ម៉ាកុស ៩:២២)។

«តើមិនមែនជាការតមអត់ យ៉ាងនេះវិញ ដែលអញពេញចិត្តទេឬអី គឺឲ្យដោះ{ច្រវាក់}ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចងគេ ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង»(អេសាយ ៥៨:៦)។

ដូចលោកអេសាយដែរ ព្រះយេស៊ូវបានប្រាប់សិស្សទ្រង់ថា ការអធិស្ឋាន និងការតមអាច «នាំឲ្យអ្នកដែល ត្រូវសង្កត់សង្កិនបានរួចចេញ» ព្រមទាំងអាចបំបាក់គ្រប់ទាំងនឹមអារក្សបាន! នោះគឺជាបទគម្ពីរដែល «ស្រដៀង»គ្នា! នោះគឺជាការដែលឲ្យព្រះគម្ពីរពន្យល់ដ៏ល្អបំផុតពីអត្ថបទគម្ពីរយើង។ ខ្ញុំដឹងច្បាស់ថា លោក លូសើរនឹងយល់ស្របជាមួយខ្ញុំពីចំណុចនេះ។

មូលហេតុទី៥សំរាប់ការទទួលយកពាក្យ «ហើយតម» ចេញពីហេតុការណ៍ របស់អ្នកណាដែលបានបណ្ដេញអារក្សចេញ គេតែងតែបង្រៀនថា ការតមមានប្រយោជន៍ណាស់ក្នុងករណីមួយ។ លោក យ៉ូហាន វែសល្លេដ៏គួរឲ្យគោរព បានបង្រៀនស្របគ្នាពីម៉ាថាយ ១៧:២១ គាត់បានប្រាប់ថា «ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន ហើយនិងតម» នេះគឺជាទីបន្ទាល់ដ៏អស្ចារ្យមួយ ដែលប្រាប់ពីប្រសិទ្ធិភាពនៃការតម រួមបញ្ជូលជាមួយការខំប្រឹងអធិស្ឋាន។ ពួកសាវ័កបានបណ្ដេញអារក្សខ្លះ ចេញ មុនពេលគេតម» តែ «ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន ហើយនិងតម»(John Wesley, M.A., Wesley’s Notes on the New Testament, Baker Book House, 1983, volume I; កត់សំគាល់ពីម៉ាថាយ ១៧:២១)។

លោកយ៉ូហាន Wesley (១៧០៣ ដល់១៧៩១) បានដឹងនូវការរំដោះដ៏ធំពីអារក្សក្នុងព័ន្ធកិច្ចដ៏ យូរអង្វែងរបស់គាត់ ក្នុងនាមជាអ្នកបង្កើតក្រុមជំនុំម៉ាតូដីស Wesleyan ។

លោកបណ្ឌិត ថូម៉ាស់ Hale ជាបេសសកជនខាងពេទ្យទៅកាន់ប្រទេសថៃ។ គាត់បានជួបប្រទះ អារក្សជាច្រើនដងនៅកន្លែងដែលគាត់ទៅ។ នៅក្នុងការអត្ថាធិប្បាយពន្យល់របស់គាត់ លោក ហែលបាន គាំទ្រពីការតម។ លោក ហែលបានពន្យល់នៅម៉ាកុស ៩:២៩ថា «ក្នុងស្ថានភាពខ្លះ វាចាំបាច់ឲ្យយើងតម ដើម្បីឲ្យយើងទទួលការឆ្លើយតបពីព្រះ។ នៅពេលយើងតម វាបង្ហាញដល់ព្រះថា យើងពិតជាចង់បានមែន។ ទ្រង់នឹងឆ្លើយតបសេចក្ដីអធិស្ឋានយើង ដោយទ្រង់ប្រទានឲ្យយើងមានអំណាចដ៏អស្ចារ្យជាងមុន ប្រាជ្ញា ហើយមានព្រះពរខាងឯវិញ្ញាណ»។ បន្ទាប់ពីគាត់បានជួបប្រទះអារក្សផ្សេងៗនៅកន្លែងដែលគាត់ទៅ នោះ គាត់បានប្រសាសន៍ថា យើងគួរតែបន្ដ «ការតម» (Thomas Hale, M.D., The Applied New Testament Commentary, Kingsway Publications, 1997, p. 265; note on Mark 9:29)។

ឥឡូវនេះ ខ្ញុំប្រាប់អ្នកពីមូលហេតុទី៦ និងមូលហេតុចុងក្រោយដើម្បីបន្ដ «ការតម»។ មានការ សរសេរដោយដៃតែ២គត់ ដែលលុបពាក្យនេះចោល តែមានការសរសេរដោយរាប់រយទៀតមានពាក្យនេះ សូម្បីតែការសរសេរដោយដៃពីបុរាណយូរហើយក៏ដោយ។ ពួករិះគន់ព្រះគម្ពីរផ្ដោតសំខាន់លើតែការសរសេរ ដោយដៃ២នោះគត់ ហើយគេបំភ្លេចពីការសរសេរដោយដៃរាប់រយផ្សេងទៀតដែលមានពាក្យ «ការតម»។ ព្រះអាចជួយយើងបាន! ខ្ញុំមិនអាចមានការរស់ឡើងវិញឡើយ ទាល់តែយើងត្រលប់ទៅអធិស្ឋាន ហើយតម វិញ!

កន្លែងនេះ ខ្ញុំបានប្រាប់អ្នកពីមូលហេតុទី៦ ដែលការបកប្រែសម័យថ្មីនេះបដិសេធពីខគម្ពីរនេះ។ ខ្ញុំមិនដែលអធិប្បាយពីគម្ពីរសម័យនេះឡើយ ខ្ញុំមិនទុកចិត្ដវាឡើយ។ នោះគឺជាមូលហេតុ ដែលខ្ញុំត្រឹមតែ អធិប្បាយពីគម្ពីរខីងជេមស៍។ នោះគឺជាមូលហេតុដែលខ្ញុំចង់ឲ្យអ្នកទន្ទេញខគម្ពីរពីគម្ពីរនេះ ហើយខ្ញុំតែងតែ ឲ្យអ្នកអានគម្ពីរខីងជេមស៍រាល់តែថ្ងៃ។ វានឹងជាព្រះពរដល់អ្នក ហើយអ្នកអាចទុកចិត្ដគម្ពីរនេះបាន!

«ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ»(ម៉ាកុស ៩:២៨,២៩)។

ឥឡូវនេះ សំរាប់សេចក្ដីអធិប្បាយដែលនៅសល់នេះ ខ្ញុំនឹងឆ្លើយនូវសំណួរ២៖


(១) តើ «អារក្សបែបយ៉ាងនេះ» គឺជាអ្វីទៅ?

(២) តើយើងអាចយកឈ្នះលើ «អារក្សបែបយ៉ាងនេះ» តាមរបៀបណា?


ខ្ញុំអត់ខ្ជះខ្ជាយពេល ដើម្បីបញ្ជាក់ប្រាប់អ្នកថា មានអារក្ស និងពួកបរិវារវាពិតមែន។ បើអ្នកជាអ្នក ផ្សាយដំណឹងល្អ នោះអ្នកដឹងរួចហើយ ដោយអ្នកធ្លាប់ជួបពីភាពពិតរបស់អារក្ស។ ដូច្នេះ ខ្ញុំបំភ្លេច ដោយមិន បញ្ចុះបញ្ចូលឲ្យអ្នកដឹងពីវត្ដមានរបស់ពួកវាឡើយ។

«អារក្សបែបយ៉ាងនេះ» សំដៅលើអារក្សដែលកំពុងតែបញ្ឃប់យើង ដ្បិតយើងហាក់ដូចជាមិនអាច យកឈ្នះលើវា ដោយវិធីសាស្រ្ដធម្មតាបានឡើយ។ គម្ពីរបង្រៀនថា អារក្សវាបង្អាប់ «ដល់គំនិតពួកគេដែលមិនជឿ»(២កូរិនថូស ៤:៤)។ ហើយនោះជារឿងពិតចំពោះមនុស្សទាំងអស់លើផែនដីនេះ មុនពេលគាត់ បានប្រែចិត្ដជឿព្រះ។ យើងបានព្យាយាមដោះស្រាយអារក្ស «បែបយ៉ាងនោះ» អស់រយះពេលយូរមក ហើយ។ ហើយជារឿយៗ យើងបានឃើញថា អារក្ស «បែបយ៉ាងនោះ» យើងអាចយកឈ្នះបានដោយសារ ព្រះគ្រីស្ទ តាមរយះទ្រង់ឆ្លើយតបសេចក្ដីអធិស្ឋានយើង។

យើងក៏ដឹងផងដែរថា អារក្ស «បែបយ៉ាងនោះ» បានចេញពីចិត្ដអ្នកមិនជឿព្រះ «រួចអារក្សមកឆក់យកព្រះបន្ទូលពីចិត្តគេចេញទៅ ក្រែងគេជឿ ហើយបានសង្គ្រោះ»(លូកា ៨:១២)។ ហើយជារឿយៗ យើង បានឃើញថា យើងអាចយកឈ្នះបានដោយសារ ព្រះគ្រីស្ទ តាមរយះទ្រង់ឆ្លើយតបសេចក្ដីអធិស្ឋានយើង។ អារក្សសាតាំងវាបានចាត់បរិវារវា ដើម្បីឲ្យមកធ្វើការទាំងនោះ តាំងតែពីដើមមក។ វាបានបង្អាប់ គំនិតលោកអ័ដាម និងនាងអេវ៉ានៅក្នុងសួនច្បារអេដែន។ វាបានដកព្រះបន្ទូលចេញពីចិត្ដរបស់ពួកគេ នៅ ដើមដំបូង។

យើងអាចដឹងការទាំងនោះសព្វថ្ងៃនេះ ដ្បិតនោះជាវិធី២ដ៏ធំរបស់អារក្ស ដើម្បីប្រើមនុស្សជាទាស កររបស់វា វាកើតឡើងក្នុងប្រទេសអាមេរិក និងប្រទេសលោកខាងលិច រហូតដល់សព្វថ្ងៃនេះ។ រហូតដល់ សព្វថ្ងៃនេះ មនុស្សទូទៅជឿលើព្រះ។ មនុស្សទូទៅជឿថា ព្រះគម្ពីរគឺជាព្រះបន្ទូលនៃព្រះ។ គំនិតរបស់គេ ត្រូវបានកំបាំង។ អារក្សបានដកព្រះបន្ទូលចេញពីចិត្ដរបស់គេ។ តែតាមរបៀបទូទៅ ពួកគេនៅតែជឿលើព្រះ ហើយព្រះគម្ពីរ។ យើងអាចហៅពួកគេថា មនុស្ស«សម័យថ្មីពីមុន»។ ដ្បិតមនុស្សពីមុន គេមិនមករកសាស នាគ្រីស្ទ ដោយមានគំនិតរិះគន់នោះទេ។ ពួកអាចមិនជឿលើព្រះគ្រីស្ទ តែពួកគេមិននិយាយរិះគន់ថា «គ្មាន ព្រះនោះទេ» ឬមិននិយាយថា «ព្រះបានស្លាប់បាត់ហើយ» ឬនិយាយផ្សេងទៀ។ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើ ចពោះមនុស្សដូចនោះ គឺអ្នកត្រូវតែប្រកាសដំណឹងល្អ ហើយអធិស្ឋានឲ្យពួកគេ។ វាប្រៀបដូចជាស្រួល។

តែក្រោយពេលយើងបានចូលក្នុងសម័យ «បច្ចប្បន្ន»នេះ។ វាអាចគូសបញ្ជាក់ពីរឿងមួយ ដែលគេ ហៅថា ការបំភ្លឺឡើង ដ្បិតវាបានកើតឡើងនៅចុងសតវត្សទី១៧ ហើយបានបន្ដជាមួយលោក Voltaire (១៦៩៤-១៧៧៨)។ នៅជំនាន់នោះ មនុស្សបានចាប់ផ្ដើមឆ្កួតនឹងសំភារៈនិយម ហើយចាប់ផ្ដើមរិះគន់ព្រះ និងព្រះគម្ពីរ។ តែគំនិតរិះគន់នោះមិនទាន់អាក្រក់ប៉ុន្មានចំពោះមនុស្សធម្មតា រហូតដល់សតវត្សទី១៩។ «ផ្នត់គំនិតមនុស្សសម័យទំនើបនេះ» បានឆ្កួតនឹងអ្វីដែលគេហៅថា «វិធីសាស្រ្ដតាមបែបវិទ្យាសាស្រ្ដ»។ គេបានធ្វើអ្វីៗទាំងអស់ ដើម្បីរិះគន់ខាងឯវិញ្ញាណ។ ក្នុងសេចក្ដីអធិប្បាយពីយ៉ូហាន ៣:១៦ គ្រូអធិប្បាយដ៏ ល្បីម្នាក់ឈ្មោះលោក បីលី Graham បានបង្រៀនថា «អ្នកមិនអាចដាក់ព្រះនៅក្នុងបំពង់កែវពិសោធមួយ បានឡើយ»។ គាត់បានអធិប្បាយដល់ មនុស្ស«សម័យទំនើបនេះ»។ តែជាទូទៅ សម័យ«ទំនើប» ដូចនោះ បានរសាត់បាត់ទៅៗ ដោយសារជំនាន់ពួកក្មេងស្មាវ។

សព្វថ្ងៃនេះ យើងរស់នៅក្នុងអ្វីដែលពួកទស្សនវិទូហៅថា គ្រា«ដែលមនុស្សធ្វើតាមស្ទីលនៅសម័យទំនើប»។ សព្វថ្ងៃនេះ គំនិតរបស់មនុស្សវ័យក្មេងគ្មានសីលធម៌សោះ គេគ្មានការអប់រំសោះ។ អ្នកខ្លះមាន «គំនិតជឿត្រឹមត្រូវ» តែគ្មានអ្វីពិតសំអាងលើ។ «រឿងនោះត្រឹមត្រូវសំរាប់អ្នក ប៉ុន្ដែ មិនមែនសំរាប់ខ្ញុំនោះ ឡើយ»។ គ្មានច្បាប់សីលធម៌ណាដែលខុស ហើយត្រឹមត្រូវ។ «បើវាមានអារម្មណ៍ត្រឹមត្រូវ នោះវាត្រឹមត្រូវ» នោះគឺជាជំនឿរបស់មនុស្សធ្វើតាមស្ទីលសម័យនេះ។ គេមិននិយាយពាក្យ «គ្មានព្រះ» ដូចមនុស្សខ្លះថា នោះទេ តែគេនិយាយថា «អត់អីទេ បើសិនជាមានព្រះពិតមែន តែសូមឲ្យខ្ញុំមានព្រះផ្ទាល់ខ្លួនរបស់ខ្ញុំ»។ យើងអាចនិយាយពាក្យមួយទៀតថា គ្មានស្ដង់ដារ(ច្បាប់)។ ការងារទាំងអស់សុទ្ធតែល្អ វាល្អសំរាប់អ្នក។

នោះគឺជា «អារក្សបែបយ៉ាងនេះ» សព្វថ្ងៃនេះ មនុស្សវ័យក្មេងគិតដូចនោះ។ គំនិតដែលថា «អ្វីដែលត្រឹមត្រូវសំរាប់អ្នគ» វាផ្លាស់ប្ដូរ មិនច្បាស់ ហើយមិនប្រាកដ។ នោះគឺជា «អារក្សបែបយ៉ាងនេះ» ។ ពួកអារក្សកំពុងតែច្បាំងជាមួយយើងសព្វថ្ងៃនេះ! ខ្ញុំលឺមនុស្សចាស់ៗនិយាយត្រឹមត្រូវថា មានសេចក្ដីងងឹត ចាប់តាំងពីលោកអូបាម៉ាកាន់កាប់មក។ អ្វីទាំងអស់ហាក់ដូចជាខុសប្លែងពីមុន គ្មានអ្វីសោះដែលពិតប្រាកដ ហើយថិតថេរ។ បាទ អ្នកអាចហៅថា វិញ្ញាណលោក «អូបាម៉ា» ពួកអារក្សកំពុងតែបំផ្លាញខ្ទេចខ្ទីនូវអ្វីៗដែល ចាស់ ហើយវាគ្មានអ្វីសោះដើម្បីឲ្យជំនួស។ តើវាប៉ះពាល់ដល់ក្រុមជំនុំឬទេ? បាទ វាប៉ះពាល់ ក្រុមជំនុំសៅ ថើនបាទីស្ទបានបាត់បង់សមាជិក២ពាន់នាក់ឆ្នាំមុន! យើងមិនធ្លាប់លឺដូចនោះឡើយ» លោក Lloyd-Jones បានបង្រៀន «យើងត្រូវតែយល់ដឹងថា យើងកំពុងតែធ្វើសង្រ្គាមប្រឆាំងនឹងអំណាចដ៏ធំសំបើមមួយ ចំនួន»។ យើងត្រូវក្រោកឈរឡើង ដើម្បីប្រឆាំងនឹងសត្រូវដ៏ខ្លាំងនេះ»(Studies in the Sermon on the Mount, part 2, p. 148)។

«អារក្សបែបយ៉ាងនេះ» វាខ្លាំងពេកសំរាប់យើង។ យើងមិនអាចយកឈ្នះវាដោយសេចក្ដីអធិស្ឋាន តែមួយបានឡើយ។ មិនអាចទេ យើងត្រូវតែ «អធិស្ឋាន ហើយតម» ឬក៏ការខិតខំប្រឹងផ្សាយដំណឹងល្អរបស់ យើងនឹងបរាជ័យ។ ដូច្នេះ ខ្ញុំសូមអ្នកឲ្យតម ហើយអធិស្ឋាននៅថ្ងៃសៅរ៍ខាងមុខ។ កុំតមឡើយ បើអ្នកមាន បញ្ហាខាងសុខភាព។ សូមទៅជួបគ្រូពេទ្យម្នាក់ បើឆ្ងល់ខាងសុខភាព។ បើសិនជាអ្នកតមជាមួយយើងរាល់គ្នា នោះសូមប្រាកដថា អ្នកផឹកទឹកច្រើន ប្រហែលជា១កែវគ្រប់ម៉ោង ឬច្រើនជាងនោះ។ យើងនឹងបញ្ចប់ការតម នៅថ្ងៃសៅរ៍ម៉ោង៥កន្លះ ពេលយើងញាំអារហារជាមួយគ្នានៅក្រុមជំនុំ។ «ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ»។ សូមប្រាកដថា អ្នកអធិស្ឋានច្រើនដងនៅថ្ងៃសៅរ៍ ដើម្បីឲ្យព្រះនាំមនុស្សបាត់បង់មក ហើយទាញនាំពួកគេមកឯព្រះគ្រីស្ទ ដើម្បីឲ្យគេបានសង្រ្គោះតាមរយះ ព្រះលោហិត និងសេចក្ដីសុចរិតរបស់ទ្រង់ ថែមទាំងឲ្យគេនៅជាប់ជាមួយរហូត។ ព្រះវរបិតាដែលគង់នៅ ស្ថានសួគ៌អើយ សូមឲ្យការនេះបានសម្រេច ក្នុងព្រះនាមព្រះយេស៊ូវ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ ម៉ាកុស ៩:១៤-២៩ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ឱ ខ្ញុំចង់បានអណ្ដាត១ពាន់»(ដោយលោក Charles Wesley, 1707-1788;
យកលំនាំតាមបទ «ឱ សូមទ្រង់បំភ្លឺខ្ញុំផង»)។