Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




សត្វពស់ និងព្រះអង្គសង្រ្គោះ

THE SERPENTS AND THE SAVIOUR
(Cambodian)

ដោយលោក បណ្ឌិត
R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែមីនា ៨ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, March 8, 2015

«ហើយព្រះយេហូវ៉ាទ្រង់មាន ព្រះបន្ទូលមកម៉ូសេថា ចូរធ្វើពស់ភ្លើង១ ភ្ជាប់នៅលើបង្គោលទៅ ដើម្បីកាលណាអស់អ្នកដែលត្រូវពស់ចឹក គេក្រឡេកមើលទៅឃើញ នោះនឹងបានរស់នៅ ម៉ូសេក៏ធ្វើរូបពស់១ ពីលង្ហិន ដាក់ភ្ជាប់នៅលើបង្គោលនោះ ដូច្នេះ កាលណាមានពស់ចឹកមនុស្សណា បើអ្នកនោះគ្រាន់តែក្រឡេកមើលទៅរូបពស់លង្ហិននោះ ក៏បានរស់វិញ» (ជនគណនា ២១:៨-៩)។


រាស្រ្ដអ៊ីស្រាអែលបានធ្លាក់ទឹកចិត្ដ កាលពួកគេបានធ្វើដំណើរឆ្លងកាត់ទីរហោស្ថាន។ ហើយពួកគេ បានទូលប្រឆាំងនឹងព្រះ ថែមទាំងនិយាយប្រឆាំងនឹងអ្នកដឹកនាំរបស់គេឈ្មោះលោកម៉ូសេ។ ពួកគេនិយាយ ថា «ហេតុអ្វីបានជាអ្នកនាំពួកយើងចេញពីប្រទេសអេស៊ីព្ទមកស្លាប់ក្នុងទីរហោស្ថានដូច្នេះ? ដ្បិតគ្មានអាហារ គ្មានទឹកសោះ ហើយយើងទ្រាន់ណាយនឹងនំគំរក់នេះពេកណាស់»។ ព្រះយេហូវ៉ាបានប្រទាននុំ ម៉ាណាពីស្ថានសួគ៌មក ដើម្បីឲ្យពួកគេបរិភោគ តែពួកគេបានស្អប់វា។ ពួកគេហៅវាថា «នំគំរក់នេះ» នំប៉ុង គ្មានតម្លៃនេះ។ អ្នកនិពន្ធគម្ពីរទំនុកដំកើងបានហៅនុំម៉ាណាថា «នំរបស់ទេវតា»(ទំនុកដំកើង ៧៨:២៥)។ តែរាស្រ្ដអ៊ីសា្រអែលបានរអ៊ូរទាំ ហើយត្អូញត្អែប្រឆាំងនឹងព្រះ និងលោកម៉ូសេ។ ពួកគេនិយាយថា «ព្រលឹង យើងស្អប់ខ្ពើមនំម៉ាណានេះ» យើងស្អប់វា។

នេះគឺជាការអត្ថាធិប្បាយពន្យល់ពីនិស្ស័យរបស់មនុស្សលោក។ វាបង្ហាញពីភាពអាក្រក់ និងអំពើ បាបនៃចិត្ដរបស់មនុស្សលោក

«ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ» (រ៉ូម ៨:៧)។

ព្រះគម្ពីរប្រាប់ថា

«ពួកគេសុទ្ធតែនៅក្រោមអំពើបាប ដូចមានសេចក្តីចែងទុកមកថា «គ្មានអ្នកណាសុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង»(រ៉ូម ៣:៩-១០)។

ចិត្ដរបស់មនុស្សលោកទាស់ទទឹងនឹងព្រះ។ នោះគឺជាមូលហេតុដែលយើងរអ៊ូរទាំប្រឆាំងនឹងព្រះ។ មនុស្ស មានបាបមិនល្អជាង ហើយក៏មិនខុសគ្នាពីរាស្រ្ដអ៊ីសា្រអែលនៅក្នុងទីរហោស្ថានទេ។

«ទេ មិនមែនឡើយ តែបើសិនជាទុច្ចរិតមែន នោះធ្វើដូចម្តេច ឲ្យព្រះជំនុំជំរះលោកីយ៍បាន»(ជនគណនា ២១:៦)។

ព្រះគម្ពីរប្រាប់ថា «ឈ្នួលរបស់អំពើបាបគឺជាសេចក្ដីស្លាប់»(រ៉ូម ៦:២៣)។ ព្រះគម្ពីរប្រាប់ថា «ឯព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះឯងនឹងត្រូវស្លាប់វិញ»(អេសេគាល ១៨:៤,២០)។

តែមនុស្សណាដែលត្រូវបណ្ដេញចេញ ពួកគេបានមករកលោកម៉ូសេ ហើយនិយាយថា «យើង បានធ្វើបាប ហើយអធិស្ឋានដល់ព្រះយេហូវ៉ា នោះទ្រង់បានដកសត្វពស់ចេញពីយើង។ ហើយលោកម៉ូសេ បានអធិស្ឋានសំរាប់ប្រជាជនគាត់»(ជនគណនា ២១:៧)។

យើងត្រូវតែចងចាំថា ព្រះបានបង្ហាញសេចក្ដីមេត្ដាករុណាដ៏ធំចំពោះពួកគេ។ ព្រះបានរំដោះពួកគេ ចេញពីទាសករនៅក្នុងប្រទេសអេស៊ីព្ទ។ ព្រះបានដឹកនាំពួកគេឆ្លងសមុទ្រក្រហម ហើយទ្រង់បានឲ្យពួកគេ ដើរលើដីគោកទាំងញែកទឹកជាពីរ។ ពួកគេបានច្រៀងអំពីការរំដោះដ៏ធំនេះ នៅពាសពេញគម្ពីរសញ្ញាចាស់។ ហើយព្រះបានប្រទាននំម៉ាណាដល់ពួកគេរាល់តែថ្ងៃ។ មានទឹកចេញពីថ្មមកល្មមសំរាប់ពួកគេទាំងអស់ និង ល្មមសំរាប់សត្វរបស់គេ។ ព្រះបានរំដោះពួកគេចេញពីខ្មាំងសត្រូវរបស់ពួកគេដោយអំណាចព្រះចេស្ដាដ៏ ខ្លាំងពូកែ។ ព្រះបានប្រទានបង្គោលភ្លើងដល់ពួកគេនៅពេលយប់ ហើយបង្គោលពពកនៅពេលថ្ងៃ។ សិរីល្អ របស់ព្រះបានបន្ដនៅជាមួយពួកគេជានិច្ច។

តែពួកគេមិនបានសសើរតំកើងព្រះទេ។ ផ្ទុយទៅវិញពួកគេនៅតែមិនជឿ ពួកគេបានបះបោរ។ ពួកគេបានរអ៊ូរទាំប្រឆាំងនឹងលោកម៉ូស និងព្រះយេហូវ៉ា។ លោកយ៉ូហាន R. Rice បានប្រសាសន៍ថា

នៅពេលភ្លាមៗ រាស្រ្ដអ៊ីសា្រអែលបានដួលនៅលើស្មៅ ហើយស្រែកយំនៅ ក្នុងតង់ ពស់មានពិសបានចេញមក ហើយមានរឿងអាក្រក់ៗជាច្រើន «រាស្រ្ដ អ៊ីសា្រអែលជាច្រើននាក់បានស្លាប់»។ នេះបង្ហាញពីការដាក់ទណ្ឌកម្ម និង សេចក្ដីមេត្ដាករុណារបស់ព្រះ។ នេះគឺជាសេចក្ដីក្រោធ និងព្រះគុណ។ នេះគឺ ជាអំពើបាប និងជាការសំដែងខ្លួនរបស់ព្រះអង្គសង្រ្គោះនៅក្នុងទីរហោស្ថាន (John R. Rice, D.D., «ពស់នៅក្នុងជំរុំ» ឈាម និងទឹកភ្នែកនៅលើជណ្ដើរ» Sword of the Lord Publishers, 1970, pp. 34, 35)។

យើងនឹងមិនគិតពីឧប្បត្ដិហេតុនេះច្រើនទេ បើព្រះយេស៊ូវមិនរំលឹកពីវានៅក្នុងគម្ពីរសញ្ញាថ្មី ក្នុង គម្ពីរយ៉ូហានជំពូក៣។

បុរសម្នាក់ឈ្មោះលោកនីកូដេមបានមករកព្រះយេស៊ូវទាំងយប់។ គាត់ជាគ្រូបង្រៀនដ៏សំខាន់នៅ ប្រទេសអ៊ីសា្រអែល។ គាត់ជាអាចារ្យផារ៉ាស៊ី ហើយជាសមាជិកជាន់ខ្ពស់ នៅតុលាការរបស់សាសន៍យូដា។ គាត់ជឿថា ព្រះយេស៊ូវ «ជាគ្រូមកពីព្រះពិត ដ្បិតគ្មានអ្នកណាអាចនឹងធ្វើទីសំគាល់ ដែលលោកធ្វើទាំងនេះបានទេ លើកតែព្រះគង់នៅជាមួយប៉ុណ្ណោះ»(យ៉ូហាន ៣:២)។

តែលោកនីកូដេមមិនដឹងពីវិធី ដើម្បីកើតជាថ្មី។ ព្រះយេស៊ូវមានបន្ទូលប្រាប់គាត់ថា «អ្នកត្រូវតែ កើតជាថ្មី»(យ៉ូហាន ៣:៧)។ គាត់និយាយថា «ធ្វើដូចម្ដេចឲ្យការទាំងនេះកើតបាន»(យ៉ូហាន ៣:៩)។ គាត់មិនយល់ពីរបៀបដើម្បីកើតជាថ្មី ហើយមិនយល់ពីរបៀបដើម្បីបានសង្រ្គោះឡើយ។ ព្រះយេស៊ូវរំលឹក គាត់ពីសត្វពស់នៅក្នុងទីរហោស្ថាន ដើម្បីបង្ហាញគាត់ពីរបៀបដើម្បីអាចកើតជាថ្មីបាន។

កំណើតថ្មីត្រូវបានហៅថា «ការសំអាតជាថ្មីឡើងវិញ» ដោយអ្នកសិក្សាព្រះគម្ពីរ។ ការកែប្រែនៃ ការសិក្សាពីព្រះគម្ពីរ (The Reformation Study Bible)ប្រាប់ថា

ព្រះយេស៊ូវបានបង្ហាញពីការភ្ញាក់ផ្អើល ដែលលោកនីកូដេមបានយល់ច្រលំ ពីការកើតជាថ្មី។ លោកនីកូដេមគួរតែយល់ពីគម្ពីរសញ្ញាចាស់ថា គាត់ជា មនុស្សមានបាប ហើយត្រូវតែមានជីវិតថ្មីមួយ... ការសំអាតជាថ្មីឡើងវិញ {កំណើតថ្មី}គឺជាអំណោយទាននៃព្រះគុណរបស់ព្រះ។ ភ្លាមៗ ការងារដ៏ ហួសពីធម្មតានៃព្រះវិញ្ញាណបរិសុទ្ធសណ្ឌិតនៅក្នុងយើង។ ទ្រង់បានធ្វើដើម្បី ឲ្យមានមានជីវិតរស់នៅ ហើយឲ្យយើងឆ្លងផុតពីសេចក្ដីស្លាប់ខាងវិញ្ញាណ... (The Reformation Study Bible, Ligonier Ministries, 2005, p. 1514; note on John 3)។

ឥឡូវនេះ សូមបើកទៅគម្ពីរយ៉ូហាន ៣:១៤,១៥។ វានៅទំព័រទី១១១៧នៅក្នុងគម្ពីរស្កោហ្វៀល។ នេះគឺជារបៀបដែលព្រះយេស៊ូវបានពីការកើតជាថ្មីដល់លោកនីកូដេម។ លោកនីកូដេមបានដឹងពីគម្ពីរលោក ម៉ូសេ។ គម្ពីរជនគណនាគឺជាកណ្ឌទី៤នៃគម្ពីរលោកម៉ូសេ។ ប្រហែលជាគាត់បានដឹងពីវា ហើយបានទន្ទេញ ខគម្ពីរជាច្រើននៅក្នុងចិត្ដ។ ដូច្នេះ ព្រះយេស៊ូវបានប្រាប់ពីសត្វពស់ ដើម្បីពន្យល់គាត់ពីរបៀប ដើម្បីបាន សង្រ្គោះ ហើយដើម្បីបានកើតជាថ្មី។ សូមក្រោកឈរឡើង ហើយបើកទៅយ៉ូហាន ៣:១៤ និង១៥។ វានៅ ទំព័រ១១១៧ក្នុងគម្ពីរស្កោហ្វៀល ព្រះយេស៊ូវមានបន្ទូលទៅលោកនីកូដេមថា

«ហើយដែលលោកម៉ូសេបានលើកសត្វពស់ឡើង នៅទីរហោស្ថានជាយ៉ាងណា នោះកូនមនុស្សនឹងត្រូវគេលើកលោកឡើងយ៉ាងនោះដែរ ដើម្បីឲ្យអ្នកណាដែលជឿដល់កូនមនុស្សនោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»(យ៉ូហាន ៣:១៤-១៥)។

សូមអញ្ជើញអង្គុយចុះ។ គម្ពីរដំណឹងល្អនៃព្រះគ្រីស្ទគឺដើម្បីមើល ហើយរស់នៅ ថែមទាំងដើម្បីជឿ ហើយបានសង្រ្គោះ។ សូមកត់សំគាល់នូវរឿង៣យ៉ាងនៅក្នុងអត្ថបទគម្ពីរ។

១. ទីមួយ ទ្រនិច និងសេចក្ដីស្លាប់នៃអំពើបាប។

បើបុរសម្នាក់បានចូលក្នុងតង់ ហើយពស់នៅទីនោះ។ បើគាត់បានអង្គុយចុះដើម្បីហូបបាយ ហើយ ពស់នៅទីនោះ។ នៅពេលគាត់បើកគ្រែរបស់គាត់ ហើយឃើញពស់នៅទីនោះកំពុងបំរុងនឹងចឹកគាត់។ ហើយកាលពស់នោះបានចឹកបុរសនោះ វាចុក ហើយរលាកដូចភ្លើង។ រូបកាយរបស់អ្នករងរបួសនោះបាន ក្ដៅ បន្ទាប់មកគាត់ញាក់ ហើយក៏ស្លាប់ទៅ! មនុស្សទាំងអស់ដែលត្រូវពស់ចឹកស្លាប់ដោយវេទនាណាស់។

ឥឡូវនេះ សូមស្ដាប់ W. A. Criswell ដែលជាគ្រូគង្វាលដ៏ល្បីនៅក្រុមជំនុំហ្វឹសបាទីស្ទទីក្រុង Dallas រដ្ឋតិសះ។ លោក Criswell បានប្រសាសន៍ប្រាប់ពីសត្វពស់ទាំងនោះ

ព្រះអម្ចាស់របស់យើងបានប្រើឧទាហរណ៍មួយពីភាពអាក្រក់នៃចិត្ដមនុស្សលោក និងវត្ដមាននៃ អំពើបាបនៅក្នុងជីវិតរបស់មនុស្សនៅលើសកលលោកនេះ។ ភាពអាក្រក់នេះ គឺនៅក្នុងចិត្ដរបស់យើង ផ្ទះរបស់យើង ការបះបោរ និងភាពពិតរបស់យើង។ មនុស្សមិនអាចគេចផុតពីអំពើបាប និងសេចក្ដីស្លាប់បានឡើយ។ មនុស្ស លោកបានធ្លាក់ក្នុងអំពើបាប ទោះបីជាយ៉ាងណាក៏ដោយ យើងពិចារណាថា ហេតុការដ៏អាក្រក់បំផុតនៅក្នុងជីវិតមនុស្ស និងនៅក្នុងប្រវត្ដិនៃមនុស្សគឺដូច នេះ៖ មនុស្សបាត់បង់នៅក្នុងអំពើបាប និងអំពើរំលង។ យើងទាំងអស់គ្នា ស្លាប់ក្នុងអំពើបាប... សត្វពស់ទាំងនេះតំណាងពីការបំផ្លាញអំណាចនៃអំពើ បាប...អូ សត្វពស់នេះសំរាប់ការបំផ្លាញអំណាចនៃអំពើបាប!
         សត្វពស់មានពឹសទាំងនេះមាននៅគ្រប់ទីកន្លែង។ ដ្បិតមនុស្សលោក កំពុងតែស្លាប់ខាងឯរូបកាយ ហើយកំពុងស្លាប់ខាងឯវិញ្ញាណ ថែមទាំងកំពុង ស្លាប់ខាងឯសីលធម៌ វាជាសេចក្ដីស្លាប់ទី២ ហើយវានៅអស់កល្បជានិច្ច...
         មនុស្សលោកមានភាពល្ងង់ល្ងើរ ពួកគេអបិយជំនឿ ហើយពួកគេរាប់ ពាន់នាក់ផ្សេងទៀតមានសេចក្ដីងងឹតនៅក្នុងចិត្ដ យើងក៏ដូចគ្នាផងដែរ... យើងនៅតែនៅលើសីលធម៌ដូចគ្នា ហើយក៏ក្នុងយន្ដហោះខាងឯវិញ្ញាណជា មួយលោកអ័ដាម និងនាងអេវ៉ា។ យើងមិនទាន់រកឃើញផ្លូវចេញពីទុក្ខវេទនា ការបំផ្លាញ និងការជំនុំជំរះនៃអំពើបាបនៅឡើយទេ(W. A. Criswell, Ph.D., “The Brazen Serpent,” What a Savior!, Broadman Press, 1978, pp. 49-51)។

សាវ័កប៉ុលបានប្រៀបធៀបអំពើបាបនៃប្រជាជនអ៊ីស្រាអែលទៅនឹងអំពើបាបរបស់យើងរាល់គ្នា កាលគាត់បានព្រមានថា

«ឬល្បងព្រះគ្រីស្ទ ដូចជាពួកគេខ្លះបានល្បងទ្រង់ ហើយត្រូវវិនាសទៅ ដោយពស់ចឹក កុំឲ្យត្អូញត្អែរ ដូចជាពួកគេខ្លះបានត្អូញត្អែរ ហើយត្រូវវិនាសដោយមេបំផ្លាញនោះឡើយ រីឯការទាំងនោះបាន កើតមកដល់គេទុកជាគំរូ ហើយបានកត់ទុក សំរាប់ជាសេចក្តីទូន្មានប្រដៅ ដល់យើងរាល់គ្នា ដែលយើងនៅគ្រាចុងបំផុតនៃអស់ទាំងកល្ប»(១កូរិនថូស ១០:៩-១១)។

អំពើបាបបាននាំការជំនុំជំរះមកលើពួកគេ ហើយវានឹងនាំការជំនុំជំរះមកសព្វថ្ងៃនេះ។ «រីឯការទាំងនោះបាន កើតមកដល់គេទុកជាគំរូ ហើយបានកត់ទុក សំរាប់ជាសេចក្តីទូន្មានប្រដៅ» ១កូរិនថូស ១០:១១ ហើយវានាំឲ្យយើងទៅរៀនចំនុចទី២។

២. ទីពីរ ការព្យាបាលអំពើបាប និងសេចក្ដីស្លាប់។

លោកម៉ូសេបានលឺពួកគេស្រែកយំ។ សត្វពស់បានចឹកពួកគេ ហើយពួកគេបានស្រែកយំ ថែមទាំងស្លាប់។ សត្វពស់បាននៅគ្រប់ទីកន្លែង។

«ហើយព្រះយេហូវ៉ាទ្រង់មាន ព្រះបន្ទូលមកម៉ូសេថា ចូរធ្វើពស់ភ្លើង១ ភ្ជាប់នៅលើបង្គោលទៅ ដើម្បីកាលណាអស់អ្នកដែលត្រូវពស់ចឹក គេក្រឡេកមើលទៅឃើញ នោះនឹងបានរស់នៅ ម៉ូសេក៏ធ្វើរូបពស់១ ពីលង្ហិន ដាក់ភ្ជាប់នៅលើបង្គោលនោះ ដូច្នេះ កាលណាមានពស់ចឹកមនុស្សណា បើអ្នកនោះគ្រាន់តែក្រឡេកមើលទៅរូបពស់លង្ហិននោះ ក៏បានរស់វិញ» (ជនគណនា ២១:៨-៩)។

នៅពេលអ្នកទៅមន្ទីរពេទ្យ ជាធម្មតាតែងតែមានសញ្ញាមួយ។ វាមានបង្គោលមួយភ្ជាប់ជាមួយសត្វ ពស់២ ដែលរុំជំវិញវា។ អ្នកអាចឃើញសញ្ញានោះនៅក្នុងការិយាល័យរបស់គ្រូពេទ្យម្នាក់ ឬនៅលើសំភារះ ការិយាល័យរបស់គាត់។ វាគឺជាសញ្ញានៃនរណាម្នាក់ដែលមានជំនាញព្យាបាល។ ចម្លែកណាស់ សញ្ញានៃ សុខភាព ការព្យាបាល និងសេចក្ដីសង្រ្គោះគួរតែជាសត្វពស់នៅព្យួរនៅលើបង្គោលមួយ! វាមិនមែនជាសត្វ ពស់ពិតប្រាកដនោះទេ។ វាគឺជាសត្វពស់ដែលធ្វើពីលង្ហិនដាក់ភ្ជាប់លើបង្គោល។

ព្រះគម្ពីរស្កោហ្វៀលបង្រៀនត្រូវ កាលវាប្រាប់ថា «សត្វពស់ដែលធ្វើពីលង្ហិននោះ គឺតំណាងពី ព្រះគ្រីស្ទ “ដែលទ្រង់ទទួលអំពើបាបជំនួសយើង” ដើម្បីកុំឲ្យយើងជាប់ការជំនុំជំរះ»(កត់សំគាល់ពីកណ្ឌ ជនគណនា ២១:៩)។ ហើយអំពើបាបរបស់យើងទាំងអស់ត្រូវបានដាក់លើព្រះគ្រីស្ទនៃឈើឆ្កាង

«ទ្រង់បានផ្ទុកអំពើបាប របស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង... គឺដោយស្នាមជាំរបស់ទ្រង់ ដែលអ្នករាល់គ្នាបានជា»(១ពេត្រុស ២:២៤)។

ព្រះយេស៊ូវបានមានបន្ទូលទៅលោកនីកូនដេមថា

«ហើយដែលលោកម៉ូសេបានលើកសត្វពស់ឡើង នៅទីរហោស្ថានជាយ៉ាងណា នោះកូនមនុស្សនឹងត្រូវគេលើកលោកឡើង...»(យ៉ូហាន ៣:១៤)។

«កូនមនុស្ស» ជាព្រះនាមដែលព្រះយេស៊ូវទ្រង់ចូលចិត្ដ។ ទ្រង់មានបន្ទូលថា «អញនឹងត្រូវគេ លើក(លើឈើឆ្កាង)ឡើង ដូចដែលលោកម៉ូសេបានលើកសត្វពស់លង្ហិននោះ»។ វាគឺជារូបភាពពីព្រះអង្គ សង្រ្គោះ!

ទ្រង់ទ្រាំទ្រទទួលការអាម្មាស់ ហើយការចំអក
   នៅកន្លែងខ្ញុំ ដែលទ្រង់បានអត់ទ្រាំទទួល
ទ្រង់បានអត់ទោសឲ្យខ្ញុំដោយព្រះលោហិតទ្រង់
   ហាលេលូយ៉ា ព្រះអង្គសង្រ្គោះអើយ!

ចូរលើកទ្រង់ឡើង ដ្បិតទ្រង់សុខចិត្ដស្លាប់
     «ការស្រេចហើយ» ពេលទ្រង់ស្រែក
ឥឡូវនេះទ្រង់ត្រូវដំកើងនៅស្ថានសួគ៌
     ហាលេលូយ៉ា ព្រះអង្គសង្រ្គោះអើយ!
            («ហាលេលូយ៉ា ព្រះអង្គសង្រ្គោះអើយ» ដោយលោក Philip P. Bliss, 1838-1876)។

«ហើយដែលលោកម៉ូសេបានលើកសត្វពស់ឡើង នៅទីរហោស្ថានជាយ៉ាងណា នោះកូនមនុស្សនឹងត្រូវគេលើកលោកឡើង...»(យ៉ូហាន ៣:១៤)។

ហើយកន្លែងនោះនាំយើងឲ្យទៅរៀនចំនុចទី៣។

៣. ទីបី វិធីសាស្រ្ដដើម្បីទទួលការព្យាបាលពីអំពើបាប និងសេចក្ដីស្លាប់។

«ហើយដែលលោកម៉ូសេបានលើកសត្វពស់ឡើង នៅទីរហោស្ថានជាយ៉ាងណា នោះកូនមនុស្សនឹងត្រូវគេលើកលោកឡើងយ៉ាងនោះដែរ ដើម្បីឲ្យអ្នកណាដែលជឿដល់កូនមនុស្សនោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»(យ៉ូហាន ៣:១៤-១៥)។

ដើម្បីជឿលើព្រះយេស៊ូវត្រូវតែមើលទៅទ្រង់។ ដើម្បីមើលត្រូវតែរស់នៅ បើជឿនោះបានសង្រ្គោះ ហើយត្រូវ បានលាងសំអាត! គ្មានអ្វីពិបាកនោះទេ! ចូរមើលទៅព្រះយេស៊ូវដោយមានចិត្ដជឿ។ សមាជិក្រុមជំនុំទាំង អស់នៃក្រុមជំនុំយើងបានធ្វើដូចនោះ។ វាមិនពិបាកធ្វើនោះទេ មុនដំបូងដែលប្រពន្ធខ្ញុំលឺដំណឹងល្អ ប្រពន្ធខ្ញុំមិនអាចធ្វើបាននោះទេ!

«ម៉ូសេក៏ធ្វើរូបពស់១ ពីលង្ហិន ដាក់ភ្ជាប់នៅលើបង្គោលនោះ ដូច្នេះ កាលណាមានពស់ចឹកមនុស្សណា បើអ្នកនោះគ្រាន់តែក្រឡេកមើលទៅរូបពស់លង្ហិននោះ ក៏បានរស់វិញ» (ជនគណនា ២១:៩)។

កាលមនុស្សម្នាក់បានមើលកាន់ពស់លង្ហិននោះ គាត់បានរស់! មនុស្សម្នាក់ដែលត្រូវពស់ចឹកក៏អាចមើល បានដែរ! មនុស្សម្នាក់ដែលជិតស្លាប់ក៏អាចមើលបានដែរ! ពួកគេបានសង្រ្គោះដោយសារពួកគេបានមើល កាន់ពស់លង្ហិននោះ! ហើយយើងទាំងអស់គ្នាបានសង្រ្គោះដោយសារការមើលទៅព្រះយេស៊ូវ!

«ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសំរេចសេចក្តីជំនឿរបស់យើង ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្តីអាម៉ាស់ខ្មាសនោះ ឲ្យតែបានសេចក្តីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ»(ហេព្រើរ ១២:២)។

វាមិនពិបាកធ្វើនោះទេ! មនុស្សរាប់លាននាក់បានមើលទៅព្រះយេស៊ូវ! ចូរមើលទៅព្រះយេស៊ូវ! ចូរមើល ទៅព្រះយេស៊ូវ! ចូរមើលទៅព្រះយេស៊ូវ! នោះគឺជាផ្លូវដើម្បីកើតជាថ្មី! ចូរមើលទៅព្រះយេស៊ូវ! នោះគឺជា ផ្លូវដើម្បីឲ្យទ្រង់សំអាតជាថ្មី! ចូរមើលទៅព្រះយេស៊ូវ! នោះគឺជាផ្លូវដើម្បីឲ្យទ្រង់អត់ទោស ហើយសំអាត អំពើបាបទាំងអស់របស់អ្នក! ចូរមើលទៅព្រះយេស៊ូវ! នោះគឺជាផ្លូវដើម្បីបានសង្រ្គោះអស់កល្បជានិច្ច!

កំពុងមើលព្រះយេស៊ូវ ទាល់តែសិរីល្អចាំងមក
នៅពេលភ្លាមៗ ឱព្រះអង្គអើយ គឺខ្ញុំនេះហើយ
      («នៅពេលភ្លាមៗ» ដោយលោក Daniel W. Whittle, 1840-1901)។

បើអ្នកចង់រួចពីអំពើបាប ហើយមានសេរីភាព
   ចូរមើលទៅកូនចៀមនៃព្រះ
ទ្រង់សុគតលើភ្នំកាលវ៉ារី ដើម្បីលោះអ្នក
   ចូរមើលទៅកូនចៀមនៃព្រះ
ចូរមើលទៅកូនចៀមនៃព្រះ ចូរមើលទៅកូនចៀមនៃព្រះ
   ទ្រង់តែមួយគត់ដែលអាចសង្រ្គោះអ្នក
ចូរមើលទៅកូនចៀមនៃព្រះ
   («ចូរមើលទៅកូនចៀមនៃព្រះ» ដោយលោក Henry G. Jackson, 1838-1914)។

បងប្អូនខ្ញុំអើយ ចូរមើល នោះអ្នកនឹងបានរស់!
   ចូរមើលទៅព្រះយេស៊ូវឥឡូវនេះ នោះអ្នកនឹងបានរស់!
វាបានកត់ទុកនៅក្នុងព្រះបន្ទូលទ្រង់ ហាលេលូយ៉ា
   អ្នកគ្រាន់តែមើលទៅ នោះអ្នកនឹងរស់នៅ!
(«មើល នោះនឹងរស់នៅ»ដោយលោក William A. Ogden, 1841-1897)។

«ដូច្នេះ កាលណាមានពស់ចឹកមនុស្សណា បើអ្នកនោះគ្រាន់តែក្រឡេកមើលទៅរូបពស់លង្ហិននោះ ក៏បានរស់វិញ» (ជនគណនា ២១:៩)។

បងប្អូនខ្ញុំអើយ ចូរមើល នោះអ្នកនឹងបានរស់!
   ចូរមើលទៅព្រះយេស៊ូវឥឡូវនេះ នោះអ្នកនឹងបានរស់!
វាបានកត់ទុកនៅក្នុងព្រះបន្ទូលទ្រង់ ហាលេលូយ៉ា!
   អ្នកគ្រាន់តែមើលទៅ នោះអ្នកនឹងរស់នៅ!

កាលលោកស្ពឺជិនមានអាយុ១៥ឆ្នាំ គាត់បានចេញពីព្យុះព្រឹលនៅក្នុងថ្នាក់ក្រុមតូចរបស់ក្រុមជំនុំ ម៉ាតូដីស។ អ្នកដឹកនាំមិននៅទីនោះទេ គាត់បានចេញពីព្យុះជីវិត។ នៅកន្លែងនោះមានមនុស្សត្រឹមតែ១៥ នាក់ប៉ុណ្ណោះ។ អ្នកចាត់ចែងកម្មវិធីដែលមានរាងស្គមនោះបានក្រោកឈរអធិប្បាយ ទាំងរអាក់រអួលភាសា កាលគាត់បានអានអត្ថបទគម្ពីរ

«អស់ទាំងមនុស្សនៅចុងផែនដីអើយ ចូរមើលមកអញ ហើយទទួលសេចក្តីសង្គ្រោះចុះ»(អេសាយ ៤៥:២២)។

គាត់បានពន្យល់ប្រាប់លោកស្ពឺជិនដោយផ្ទាល់ ហើយនិយាយថា «មនុស្សកំលោះអើយ អ្នកមើលទៅដូច វេទនាណាស់។ អ្នកនឹងវេទនារហូត បើអ្នកមិនស្ដាប់តាមអត្ថបទគម្ពីររបស់ខ្ញុំ។ ចូរមើលទៅព្រះយេស៊ូវទៅ»។ លោកស្ពឺជិនបាននិយាយថា «ខ្ញុំបានមើលទៅទ្រង់ ហើយទ្រង់បានសង្រ្គោះ កាលខ្ញុំមើលទៅដោយសេចក្ដី ជំនឿ»។

បងប្អូនខ្ញុំអើយ ចូរមើល នោះអ្នកនឹងបានរស់!
   ចូរមើលទៅព្រះយេស៊ូវឥឡូវនេះ នោះអ្នកនឹងបានរស់!
វាបានកត់ទុកនៅក្នុងព្រះបន្ទូលទ្រង់ ហាលេលូយ៉ា!
   អ្នកគ្រាន់តែមើលទៅ នោះអ្នកនឹងរស់នៅ!

ខ្ញុំមិនខ្វល់ពីអ្វីដែលលោក Paul Washer បង្រៀននោះទេ! «អ្នកគ្រាន់តែមើលទៅ នោះអ្នកនឹង រស់នៅ»! ខ្ញុំមិនខ្វល់ពីអ្វីដែលលោក MacArthur បង្រៀននោះទេ! «អ្នកគ្រាន់តែមើលទៅ នោះអ្នកនឹង រស់នៅ»! ពួកគេសុទ្ធតែជាមនុស្សល្អៗ ដ្បិត «អ្នកគ្រាន់តែមើលទៅ នោះអ្នកនឹងរស់នៅ»!

ចោរដែលជាប់លើឈើឆ្កាងនៅម្ខាងពីព្រះយេស៊ូវមិនមានពេលឲ្យទ្រង់ធ្វើជាព្រះអម្ចាស់គ្រប់ផ្នែកនៃ ជីវិតរបស់គាត់នោះទេ! គាត់ជិតស្លាប់ គាត់មិនមានពេលឲ្យទ្រង់ធ្វើជាព្រះអម្ចាស់នៅផ្នែកខ្លះនៃជីវិតរបស់ គាត់នោះទេ! គាត់ជិតស្លាប់។ គ្មានពេលទេ គ្មានពេលទេ គ្មានពេលទេ! គាត់ត្រឹមតែមានពេលដើម្បីធ្វើរឿង មួយ។ គាត់បានមើលទៅព្រះយេស៊ូវដោយសេចក្ដីជំនឿ! «អ្នកគ្រាន់តែមើលទៅ នោះអ្នកនឹងរស់នៅ»! នោះគឺជាអ្វីទាំងអស់ដែលលោកស្ពឺជិនបានធ្វើ! នោះគឺជាអ្វីទាំងអស់ដែលអ្នកត្រូវតែធ្វើជាកុំខានឡើយ!

ហាលេលូយ៉ា! ចោរដែលជាប់នៅលើឈើឆ្កាងនោះបានសង្រ្គោះ! ព្រះយេស៊ូវមានបន្ទូលថា «ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរ»(លូកា ២៣:៤៣)។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ ជនគណនា ២១:៥-៩
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
(«មើល នោះនឹងរស់នៅ»ដោយលោក William A. Ogden, 1841-1897)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

សត្វពស់ និងព្រះអង្គសង្រ្គោះ

THE SERPENTS AND THE SAVIOUR

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

«ហើយព្រះយេហូវ៉ាទ្រង់មាន ព្រះបន្ទូលមកម៉ូសេថា ចូរធ្វើពស់ភ្លើង១ ភ្ជាប់នៅលើបង្គោលទៅ ដើម្បីកាលណាអស់អ្នកដែលត្រូវពស់ចឹក គេក្រឡេកមើលទៅឃើញ នោះនឹងបានរស់នៅ ម៉ូសេក៏ធ្វើរូបពស់១ ពីលង្ហិន ដាក់ភ្ជាប់នៅលើបង្គោលនោះ ដូច្នេះ កាលណាមានពស់ចឹកមនុស្សណា បើអ្នកនោះគ្រាន់តែក្រឡេកមើលទៅរូបពស់លង្ហិននោះ ក៏បានរស់វិញ» (ជនគណនា ២១:៨-៩)។

(ទំនុកដំកើង ៧៨:២៥; រ៉ូម ៨:៧; ៣:៩-១០; ជនគណនា ២១:៦;
រ៉ូម ៦:២៣; អេសេគាល ១៨:៤, ២០; ជនគណនា ២១:៧;
យ៉ូហាន ៣:២, ៧, ៩; ១៤-១៥)

១. ទីមួយ ទ្រនិច និងសេចក្ដីស្លាប់នៃអំពើបាប។ ១កូរិនថូស ១០:៩-១១។

២. ទីពីរ ការព្យាបាលអំពើបាប និងសេចក្ដីស្លាប់។ ១ពេត្រុស ២:២៤ ;យ៉ូហាន ៣:១៤។

៣. ទីបី វិធីសាស្រ្ដដើម្បីទទួលការព្យាបាលពីអំពើបាប និងសេចក្ដីស្លាប់។យ៉ូហាន ៣:១៤, ១៥; ហេព្រើរ ១២:២; អេសាយ ៤៥:២២; លូកា ២៣:៤៣។