Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




បញ្ជីនាៗ និងបញ្ជី

(សេចក្ដីអធិប្បាយពីការជំនុំជំរះចុងក្រោយបង្អស់)
THE BOOKS AND THE BOOK
(A Sermon on the Last Judgment)
(Cambodian)

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែមករា ២៥ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, January 25, 2015

«នោះខ្ញុំឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច គេឈរនៅចំពោះព្រះ បញ្ជីក៏បានបើកឡើង ហើយបញ្ជី១ទៀត គឺជាបញ្ជីជីវិតបានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជំរះ ពីសេចក្តីដែលកត់ទុកក្នុងបញ្ជីទាំងនោះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន ឯសមុទ្រ នោះបានប្រគល់ពួកមនុស្សស្លាប់ ដែលនៅក្នុងទឹកមកវិញ ហើយសេចក្តីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ប្រគល់ពួកមនុស្សស្លាប់ ដែលនៅឯណោះមកវិញដែរ រួចគេត្រូវជំនុំជំរះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន ចំណែកសេចក្តីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះត្រូវបោះទៅក្នុងបឹងភ្លើងដែរ នេះជាសេចក្តីស្លាប់ទី២»(វិវរណៈ ២០:១២-១៤)។


នៅពេលប្រពន្ធខ្ញុំ និងខ្ញុំបានរៀបការមុនដំបូង ពួកយើងបានទៅលេងប្រទេសអ៊ីស្រាអែល។ នៅតាមផ្លូវដែលយើងត្រលប់មកផ្ទះវិញ ពួកគេយើងឈប់ពីរបីថ្ងៃនៅទីក្រុងរ៉ូម។ ក្នុងចំណោមនោះមានកន្លែង ផ្សេងៗ ពួកយើងបានទៅ Vatican ហើយបានទៅ Basilica របស់សាវ័កពេត្រុស ដែលជាកន្លែងលោកឪ គ្រប់គ្រង ហើយមានកំណប់ខាងសិល្បះជាច្រើន ឆ្លងកាត់សតវត្សជាច្រើនមក។ ខ្ញុំចង់ឃើញពិតាន Sistine ។ លោក Michelangelo (១៤៧៥-១៥៦៤) ជាអ្នកបង្កើតផ្ទាំងសិល្បះដ៏ល្បីបំផុតនៅលើពិភពលោក។ វាពិពណ៌នាប្រាប់ពីការដែលព្រះបានបង្កើតមនុស្សលោក ការធ្លាក់ក្នុងអំពើបាបរបស់មនុស្សលោក ឪពុក ម្ដាយមុនដំបូងរបស់យើង ដែលព្រះបានបណ្ដេញចេញពីសួនច្បារអេដែន ហើយវាប្រាប់ពីរឿងដែលកើត ឡើងនៅក្នុងព្រះគម្ពីរ។ នោះគឺជាផ្ទាំងគំនូដ៏ល្បី ដែលគ្របលើពិតាន។ លោកឪផ្សេងទៀតបានឲ្យលោក Michelangelo គ្របបាំងជញ្ចាំងខាងមុខដោយផ្ទាំងគំនូនៃការជំនុំជំរះចុងក្រោយ។ វាគឺជាការអស្ចារ្យដែល ព្រះកាត់ទោសលោកីយឲ្យវិនាសទៅក្នុងឋាននរក។ បុរសម្នាក់កំពុងនៅក្នុងអណ្ដាតភ្លើង ហើយគាត់សំឡក់ អ្នកដោយរន្ធត់ ហើយភ្ញាក់ផ្អើល។ ខ្ញុំបានឈរមើលផ្ទាំងគំនូដ៏ធំនោះ ដែលប្រាប់ពីការជំនុំជំរះចុងក្រោយ។ ខ្ញុំឆ្ងល់ថា តើប៉ុន្មានដង ដែលលោកឪ និងមនុស្សដែលរស់នៅខាងសាច់ឈាមបានឈរនៅក្នុងមុខរូបភាព នោះ ក្នុងរយះពេលរាប់រយឆ្នាំមុន ហើយបង្រៀនពីការជំនុំជំរះចុងក្រោយ។ ខ្ញុំគិតថា ពួកគេមិនធ្វើដូចនោះ ទេ។ ដ្បិតក្រុមជំនុំបាទីស្ទយើង និងក្រុមជំនុំប្រូតែស្ដង់មិនល្អជាងគេទេ។ ការពិត យើងអាក្រក់ជាង។ យ៉ាងហោចណាស់ ពួកគេមានរូបភាពដ៏ល្បីល្បាញនោះ ដើម្បីដាស់តឿនមនុស្ស។ បើវាជាក្រុមជំនុំបាទីស្ទ នោះស្រ្ដីដ៏ចាំបាច់ម្នាក់ ដែលដូចជាអ្នកគ្រប់គ្រងថ្នាក់ថ្ងៃអាទិត្យ ឬជានាយកសាលាគ្រីស្ទាន នឹងគិតថា វាតឹងរឹងពេក ហើយគួរឲ្យភ័យខ្លាចពេកសំរាប់កូនក្មេង។ មានរសៀលមួយ គ្រូគង្វាលបានដើរចូលក្នុងថ្នាក់ ហើយបានឃើញស្រ្ដីនោះឲ្យមនុស្សម្នាក់ចូលមកក្នុង ហើយឲ្យគេលាបពណ៌លើវា! ការជំនុំជំរះចុងក្រោយរបស់លោក Michelangelo បានជាប់នៅលើជញ្ចាំង Sistine Chapel រយះពេលច្រើនជាង៤៥០ឆ្នាំ។ ខ្ញុំឆ្ងល់ថា ស្រ្ដីៗ ដែលគ្រប់គ្រងថ្នាក់ថ្ងៃអាទិត្យបានទុកឲ្យវានៅរយះពេល៤ឆ្នាំនៅក្នុងក្រុមជំនុំបាទីស្ទ ឬក្នុងក្រុមជំនុំដែលបង្រៀនបែបផ្សាយដំណឹងល្អមួយ!

តើអ្នកគិតថា ខ្ញុំនិយាយធ្ងន់ធ្ងរពេក ពីក្រុមជំនុំបាទីស្ទយើង និងក្រុមជំនុំដែលបង្រៀនបែបផ្សាយ ដំណឹងល្អឬទេ? ប្រហែលជាខ្ញុំនិយាយមិនធ្ងន់ធ្ងរល្មមនោះទេ!!!

តើនៅពេលចុងក្រោយណា ដែលបងប្អូនបានលឺគ្រូគង្វាលបាទីស្ទម្នាក់បានអធិប្បាយពីឋាននរក? តើនៅពេលចុងក្រោយណា ដែលបងប្អូនលឺគ្រូគង្វាលដែលបង្រៀនបែបផ្សាយដំណឹងល្អ ឬគ្រូគង្វាលនៅ ក្រុមជំនុំដែលនិយាយភាសាដទៃ អធិប្បាយពីឋាននរក? កុំឆ្ងល់ពីមូលហេតុ ដែលយើងមិនមានការរស់ ឡើងវិញនៅប្រទេសផ្សេងៗ សំរាប់រយះពេលច្រើនជាង១៥០កន្លងមកហើយ!

លោក Martyn Lloyd-Jones ជាសិស្សដ៏ល្បី ហើយជាអ្នកកាន់អំណាចខាងការរស់ឡើងវិញ។ គាត់បានប្រសាសន៍ថា «ទាល់តែមនុស្សប្រុសស្រីបន្ទាបខ្លួនចុះ ហើយដួលដល់ដីនៅមុខព្រះដ៏បរិសុទ្ធ ព្រះដ៏ សុចរិត និងព្រះដ៏ខ្ញាល់ នោះទើបខ្ញុំឃើញទីសង្ឃឹមនៃការរស់ឡើងវិញ» (Martyn Lloyd-Jones, M.D., Revival, Crossway Books, 1987, p. 42)។ នោះគឺជាមូលហេតុ ដែលគ្រូគង្វាលដ៏ល្បីរូបនេះបានប្រាប់ ថា «ខ្ញុំនឹងធ្វើយ៉ាងម៉េចក៏ដោយ ដើម្បីដាស់អ្នកពីភាពគួរឲ្យខ្លាចនៃឋាននរក។ ការសោកស្ដាយជារៀងរហូត ការរងទុក្ខវេទនាជារៀងរហូត ភាពខ្ទេចខ្ទីជាងរៀងរហូត និងការទទួលទណ្ឌកម្មដែលមិនអាចផ្លាស់ ប្ដូរបាន មនុស្សជាច្រើនទទួលរងការទាំងនេះ ដោយព្រោះតែគេស្កប់ចិត្ដនឹងការគ្រាន់តែតែយល់ស្រប ហើយអរសប្បាយនឹងដំណឹងល្អ ប៉ុន្ដែអ្នកដែលជឿដំណឹងល្អដោយអស់ពីចិត្ដ នោះមិនដែលកើតឡើងចំពោះអ្នក នោះឡើយ» (Lloyd-Jones, Evangelistic Sermons, The Banner of Truth Trust, 1990, p. 161)។

ពិតណាស់ មនុស្សខ្លះដឹងអំពីប្រវត្ដិគ្រីស្ទាន ហើយសូម្បីតែដឹងពីឈ្មោះលោកយ៉ូហាន Wesley! លោក Wesley (១៧០៣-១៧៩១) ដែលយើងហៅថា «អាចារ្យនៅក្រុមជំនុំ Episcopal»។ តែព្រះបាន ប្រើគាត់ឲ្យធ្វើជាអ្នកដឹកនាំដ៏អស្ចារ្យម្នាក់ខាងការរស់ឡើងវិញ ក្នុងចំណោមអ្នកផ្សេងទៀតក្នុងប្រវត្ដិសាស្រ្ដ និងនៅក្នុងការភ្ញាក់ដឹងខ្លួនរបស់ពួកម៉ាតូដីស។ សូមស្ដាប់ពីអ្វីដែលលោកយ៉ូហាន Wesley បានបង្រៀនអំពីឋាននរក។

«មនុស្សអាក្រក់នឹងធ្លាក់ទៅក្នុងឋាននរក រួមទាំងមនុស្សណាដែលភ្លេចព្រះ។ ពួកគេនឹងទទួល ទណ្ឌកម្មជារៀងរហូត ពីព្រះវត្ដមានរបស់ព្រះជាម្ចាស់ និងពីសិរីល្អនៃអំណាចព្រះចេស្ដារបស់ទ្រង់។ ពួកគេ នឹងត្រូវបោះទៅក្នុងបឹងភ្លើង ដែលឆេះជាស្ពាន់ធ័រ ដែលបានរៀបចំទុកសំរាប់អារក្ស និងពលបរិវាររបស់វា។ ពួកគេនឹងយំសង្កៀតធ្មេញ ទាំងឈឺចាប់ ហើយពួកគេនឹងជេរបណ្ដាសាព្រះ ពេលគេមើលទៅលើ។ មានឆ្កែ ឋាននរក ដែលអំណួត ចំអកឡកឡឺយ ចង់សងសឹក ច្រឡោត ភ័យរន្ធត់ អស់សង្ឃឹម។ ឆ្កែទាំងនោះបន្ដ ត្របាក់លេបពួកគេ។ ពួកគេវាមិនចេះសំរាកទាំងយប់ទាំងថ្ងៃ តែផ្សែងនៃការទទួលទារុណកម្មរបស់ពួកគេ បានហុយឡើងជារៀងរហូត! ដ្បិតទីនោះមានដង្កូវមិនចេះស្លាប់ ហើយភ្លើងមិនចេះរលត់»(John Wesley, M.A., “The Great Assize,” The Works of John Wesley, volume V, Baker Book House, 1979 edition, p. 179)។

នៅពេលគាត់ស្លាប់ទៅ នោះគាត់បានជួយថែរក្សាមនុស្ស៨០០០០នាក់ក្នុងសហគមន៍ម៉ាតូដីស (ibid., p. 45)។ មកដល់ឆ្នាំ១៨៣៤ មានសមាជិក៦១៩, ៧៧១នាក់។ គ្រូអធិប្បាយដ៏អស្ចារ្យនេះមិន ខ្លាចអធិប្បាយពីឋាននរកនោះទេ គាត់ថែមទាំងអធិប្បាយពីការប្រែចិត្ដពិតប្រាកដ ដែលជាភាពចាំបាច់ ដើម្បីឲ្យមនុស្សម្នាក់អាចចូលក្នុងនគរស្ថានសួគ៌បាន។ សព្វថ្ងៃនេះ ក្រុមជំនុំម៉ាតូដីសនៅប្រទេសអាមេរិក កំពុងតែវិនាស ដោយព្រោះតែពួកគេបានបោះបង់ចោលវិធីសាស្រ្ដនៃការអធិប្បាយរបស់លោក Wesley ។ ពួកគេបានបំបែរប្រធានបទ ដែលលោក Wesley អធិប្បាយ ដើម្បីជួយសង្រ្គោះនិកាយរបស់ពួកគេ។ ប៉ុន្ដែ កុំនិយាយថា ព្រឹត្ដិការណ៍មួយមិនកើតឡើង! ប្រវត្ដិសាស្រ្ដបង្ហាញថា ការបោះបង់ចោលព្រះស្ទើរតែតែងតែ បន្សល់ទុកនូវការបោះបង់ចោលព្រះ!

ឥឡូវនេះ សូមស្ដាប់លោក ស្ពឺជិន។ លោកយ៉ូហាន Brown បានបង្រៀនពីលោកស្ពឺជីននៅក្នុង មេរៀនមួយ នៅសាកលវិទ្យាល័យ Yale ក្នុងឆ្នាំ១៨៩៩។ គាត់បានលើកតំកើងព័ន្ធកិច្ចរបស់លោកស្ពឺជិន ទុកជា «ភាពជោគជ័យដ៏ពិតអស្ចារ្យនៅក្នុងប្រទេសអង់គ្លេស នៅជំនាន់លោក Whitefield និងលោក Wesley »។ លោក W. A. Criswell ដែលជាគ្រូគង្វាលនៅក្រុមជំនុំហ្វឹងបាទីស្ទនៃទីក្រុង Dallas រដ្ឋ Texas ហើយជាអនុប្រធាននៅ Southern Baptist Conventionបានប្រសាសន៍ថា «គ្រប់សម័យទាំងអស់ លោក ស្ពឺជិនគឺជា គ្រូអធិប្បាយដ៏ល្បីអស្ចារ្យម្នាក់ក្នុងចំណោមអ្នកផ្សេងទៀត ហើយមេរៀនរបស់គាត់ ទាក់ទងគ្រប់ជំនាន់ទាំងអស់»។ ឥឡូវនេះយើងលឺពីអ្វី ដែលលោកស្ពឺជិនបានអធិប្បាយអំពីឋាននរក។

«ការជំនុំជំរះនេះនឹងបោះមនុស្សទាំងរូបកាយ ទាំងព្រលឹងទៅក្នុងបឹងភ្លើង ឋាននរកគឺជាកន្លែង ដែលព្រះមិនគង់នៅនោះទេ វាជាកន្លែងសំរាប់ដាក់ទណ្ឌកម្មអំពើបាប ហើយព្រះដាក់ទណ្ឌកម្មអ្នកមានបាបទាំងយប់ទាំងថ្ងៃ វាជាកន្លែងមិនអាចដេក ឬមិនអាចសំរាក ថែមទាំងមិនមានទីសង្ឃឹម។ វាជាកន្លែងដែល ដំណក់ទឹកមិនអាចធ្លាក់ចូលបាន ទោះបីជាពួកគេស្រែកទឹកដោយក្ដៅអណ្ដាតប៉ុណ្ណាក៏ដោយ។ វាជាកន្លែង ដែលគ្មានការសប្បាយ គ្មានថ្ងៃរះ គ្មានការកំសាន្ដចិត្ដ។ វាជាកន្លែងដែលគ្មានដំណឹងល្អ គ្មានសេចក្ដីមេត្ដា ករុណា។ វាជាកន្លែងដែលឆេះឃោរឃៅ ហើយជាកន្លែងដែលមនុស្សមិនអាចស្រមៃឃើញរូបភាព។ ព្រះ អាចធ្វើឲ្យកន្លែងនោះក្លាយជាកន្លែងមួយ ដែលអ្នកមិនដែលឃើញ មនុស្សមានបាបដែលស្លាប់ ហើយធ្លាក់ ចូលក្នុងឋាននរកមិនចេញបានឡើយ។ មនុស្សដែលបាត់បង់អើយ ចូរគិត ចូរគិត វានៅអស់កល្បជានិច្ច! នេះជាការព្រមានចុងក្រោយ ដែលអ្នកមិនដែលលឺ»(C. H. Spurgeon, «ការរស់ឡើងវិញលើកទីមួយ»“The First Resurrection,” The Metropolitan Tabernacle Pulpit, volume VII, Pilgrim Publications, 1986 reprint, p. 352)។

ខ្ញុំអាចបន្ដបង្រៀនពីឋាននរក ចេញពីការដកស្រង់ដោយលោក លូសើរ Bunyan Edwards Whitefield Moody យ៉ូហាន R. Rice ហើយនិងពីគ្រូអធិប្បាយល្បីៗផ្សេងៗទៀត ដែលឆ្លងកាត់ជំនាន់ ផ្សេងៗ។ ប៉ុន្ដែ នោះគឺល្មមហើយ ខ្ញុំសូមបង្រៀនដោយសាមញ្ញថា គ្រូគង្វាលម្នាក់ដែលមិនដែលអធិប្បាយពី ឋាននរក គាត់មិនមែនជាមនុស្សស្មោះត្រង់ ហើយគាត់មិនធ្វើតាមបទគម្ពីរ ថែមគាត់មិនមែនជាមនុស្ស ដែលអ្នករាល់គ្នាត្រូវស្ដាប់ឡើយ។ ហេតុអ្វី? ដោយព្រោះតែគាត់មិនអធិប្បាយពី«គ្រប់ទាំងគំនិតរបស់ព្រះ » (កិច្ចការ ២០:២៧)។ គាត់មិនអធិប្បាយដូចសាវ័កប៉ុល ពេត្រុស ឬដូចព្រះយេស៊ូវគ្រីស្ទ អ្នកទាំងនេះ អធិប្បាយពីការជំនុំជំរះ និងអធិប្បាយពីឋាននរកច្រើនជាងមនុស្សទាំងអស់ នៅក្នុងព្រះគម្ពីរ។ កុំស្ដាប់បុរស ម្នាក់ដូចនោះ! បើអ្នកមិនអាចទុកចិត្ដគាត់អំពីការជំនុំជំរះ និងឋាននរក តើធ្វើយ៉ាងម៉េច ដើម្បីឲ្យអ្នកទុកចិត្ដ គាត់អំពីរឿងផ្សេងទៀត?

តែឥឡូវនេះ សូមត្រលប់ទៅមើលអត្ថគម្ពីរ។ សូមក្រោកឈរឡើង ពេលខ្ញុំអានវាម្ដងទៀត។

«នោះខ្ញុំឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច គេឈរនៅចំពោះព្រះ បញ្ជីក៏បានបើកឡើង ហើយបញ្ជី១ទៀត គឺជាបញ្ជីជីវិតបានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជំរះ ពីសេចក្តីដែលកត់ទុកក្នុងបញ្ជីទាំងនោះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន ឯសមុទ្រ នោះបានប្រគល់ពួកមនុស្សស្លាប់ ដែលនៅក្នុងទឹកមកវិញ ហើយសេចក្តីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ប្រគល់ពួកមនុស្សស្លាប់ ដែលនៅឯណោះមកវិញដែរ រួចគេត្រូវជំនុំជំរះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន ចំណែកសេចក្តីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះត្រូវបោះទៅក្នុងបឹងភ្លើងដែរ នេះជាសេចក្តីស្លាប់ទី២»(វិវរណៈ ២០:១២-១៤)។

បងប្អូនអាចអង្គុយចុះបាន។ សូមបើកព្រះគម្ពីររបស់បងប្អូនទុកនៅកន្លែងនេះ។

នេះយើងហៅថា «ការជំនុំជំរះចុងក្រោយបង្អស់» ដោយសារតែមិនមានការជំនុំទៀត បន្ទាប់ពីការ ជំនុំជំរះនេះ។ វាគឺជាការជំនុំជំរះចុងក្រោយ។ ព្រះគ្រីស្ទនឹងអង្គុយលើបល័្លង្កស។ គម្ពីរកិច្ចការ ១៧:៣១ និង បទគម្ពីរផ្សេងទៀតបង្ហាញយើងថា ព្រះគ្រីស្ទនឹងជំនុំជំរះ។ ព្រះគ្រីស្ទនឹងមិនធ្វើជាព្រះអង្គសង្រ្គោះទៀត ឡើយ។ នៅពេលនេះ វាហួសពេល ដើម្បីទទួលសង្រ្គោះហើយ។ ព្រះគ្រីស្ទមិនសង្រ្គោះមនុស្សមានបាប ទៀតឡើយ។ នៅពេលនេះ ទ្រង់នឹងជំនុំជំរះមនុស្សមានបាប។ ការជំនុំជំរះនេះមិនកើតឡើងចំពោះអ្នកណា ដែលបានសង្រ្គោះឡើយ។ នោះជាការសម្រេចចិត្ដនៅក្នុងឆាកជីវិតនេះ បើអ្នកស្លាប់ដោយមិនបានសង្រ្គោះ នោះទ្រង់នឹងជំនុំជំរះនៅពេលនេះ។ ខ១២ប្រាប់អំពីមនុស្សណាដែលស្លាប់ដោយមិនស្គាល់ព្រះ។ វាប្រាប់ថា

«នោះខ្ញុំឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច គេឈរនៅចំពោះព្រះ បញ្ជីក៏បានបើកឡើង ហើយបញ្ជី១ទៀត គឺជាបញ្ជីជីវិតបានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជំរះ ពីសេចក្តីដែលកត់ទុកក្នុងបញ្ជីទាំងនោះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន»(វិវរណៈ ២០:១២)។

ព្រះគម្ពីរប្រាប់យើងថា មាន «បញ្ជីទាំងនោះ» និង «បញ្ជីជីវិត»។ «បញ្ជីទាំងនោះ» ជាបញ្ជីដែល កត់ត្រា «ការងារទាំងឡាយណា» ដែលអ្នកធ្វើ កាលអ្នករស់នៅ។ «មនុស្សស្លាប់ទាំងអ្នកតូច ទាំងអ្នកធំ {នឹង} ឈរនៅមុខព្រះ»(២០:១២)។ អ្នកមាន និងមនុស្សដែលល្បីល្បាញនឹងឈរនៅទីនោះ។ «អ្នកតូច» នឹងឈរនៅមុខព្រះគ្រីស្ទផងដែរ។ អ្នកដែលមិនបានសង្រ្គោះមិនអាចគេចខ្លួនពីការជំនុំជំរះបានឡើយ។ មនុស្សស្លាប់ដែលមិនស្គាល់ព្រះនឹងឈរនៅមុខព្រះគ្រីស្ទទាំងអស់គ្នា។ អស់អ្នកដែលបានលង់ទឹកស្លាប់ ឬអ្នកដែលគេកប់នៅក្នុងសមុទ្រ រូបកាយរបស់គេនឹងរស់ឡើងវិញ ហើយគេនឹងឈរនៅទីនោះ។ រូបកាយ របស់បានរលាយនៅក្នុងសមុទ្របាត់ហើយ ប៉ុន្ដែព្រះនឹងផ្សំរូបកាយគេម្ដងទៀត ហើយរូបកាយរបស់ពួកគេ នឹងរស់ឡើងវិញ សំរាប់ការជំនុំជំរះនេះ។ ផ្នូរនៅលើផែនដីនឹងបោះបង់រូបកាយរបស់គេ ហើយឋាននរក ដែលជាកន្លែងវិញ្ញាណរបស់មនុស្សមិនជឿធ្លាក់ចូលទៅ «នឹងបោះបង់ចោលសេចក្ដីស្លាប់»។ វិញ្ញាណ នឹង រូបកាយរបស់គេនឹងផ្គំចូលគ្នាវិញ ពេលនោះពួកគេនឹងឈរនៅមុខបល្ល័ង្កស។ ព្រះមិនមានបញ្ហាទេ ដើម្បីធ្វើ រឿងនេះ ទ្រង់ពេញដោយអំណាចព្រះចេស្ដា។ ឥឡូវនេះ សូមស្ដាប់ខ១២ម្ដងទៀត

«នោះខ្ញុំឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច គេឈរនៅចំពោះព្រះ បញ្ជីក៏បានបើកឡើង ហើយបញ្ជី១ទៀត គឺជាបញ្ជីជីវិតបានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជំរះ ពីសេចក្តីដែលកត់ទុកក្នុងបញ្ជីទាំងនោះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន»(វិវរណៈ ២០:១២)។

បើអ្នកមិនបានសង្រ្គោះនៅពេលអ្នករស់នៅ នោះព្រះនឹងជំនុំជំរះអ្នក «តាមអំពើដែលអ្នកបានធ្វើនៅក្នុងជីវិតនេះ ដ្បិតទ្រង់បានកត់ត្រាអ្វីដែលអ្នកធ្វើនៅក្នុងបញ្ជីទាំងនោះ»។

លោក J. Vernon McGee បានប្រសាសន៍ថា «បុរសម្នាក់ដែលជិតស្លាប់បាននិយាយមកខ្ញុំថា លោកគ្រូអើយ លោកគ្រូមិនបាច់និយាយជាមួយខ្ញុំអំពីអនាគតនោះទេ។ ខ្ញុំឆ្លៀតយកឱកាសនេះ ខ្ញុំជឿថា ព្រះសុចរិត ហើយទ្រង់នឹងអនុញ្ញាត្ដឲ្យខ្ញុំបង្ហាញការប្រព្រឹត្ដល្អរបស់ខ្ញុំដល់ទ្រង់»។ លោកម៉ាកជី បានប្រសាសន៍ថា «អ្នកនិយាយត្រូវហើយ ទ្រង់សុចរិត ហើយទ្រង់នឹងអនុញ្ញាត្ដឲ្យអ្នកបង្ហាញការប្រព្រឹត្ដល្អរបស់ អ្នក។ នោះគឺជាអ្វីដែលទ្រង់មានបន្ទូល ទ្រង់នឹងធ្វើ។ តែខ្ញុំមានដំណឹងប្រាប់អ្នក គ្មានអ្នកណាម្នាក់បាន សង្រ្គោះដោយសារការជំនុំជំរះនោះ ដោយសារតែអ្នកមិនបានសង្រ្គោះដោយសារការប្រព្រឹត្ដល្អនោះទេ... ការធ្វើល្អបន្ដិចបន្ដួចរបស់អ្នកមិនរាប់ជាប្រយោជន៍ទាល់តែសោះ»(Thru the Bible, volume V, Thomas Nelson Publishers, 1983, p. 1060; note on Revelation 20:11)។

បាទ នៅពេលនោះ អ្នកនឹងទទួលបានភាពយុត្ដិធម៌បន្ដិចបន្ដួត។ ព្រះកត់ត្រាអ្វីៗទាំងអស់អ្នកបានធ្វើនៅក្នុងជីវិតនេះក្នុងបញ្ជី។ លោកម៉ាកជីបានប្រៀបធៀប «បញ្ជទាំងឡាយនោះ» ដូចម៉ាស៊ីនថត វីដីអូនៃជីវិតរបស់អ្នក។ គាត់បានប្រាប់ថា «ព្រះបានថតវីដីអូលើជីវិតរបស់អ្នក ហើយព្រះគ្រីស្ទត្រូវតែមាន ម៉ាស៊ីនថតវីដីអូនោះ។ នៅទ្រង់ចាក់វិញសារឡើងវិញ នោះអ្នកនឹងអាចស្ដាប់វា {ហើយមើលវា}បាន។ ដ្បិត វាមិនល្អសោះសំរាប់អ្នក មិនល្អទាល់តែសោះ។ តើអ្នកនឹងក្លាហានឈរនៅមុខព្រះ ហើយឲ្យទ្រង់ចាក់ពីអ្វី ដែលទ្រង់បានថតពីជីវិតអ្នកឬទេ? ខ្ញុំគិតថា ទ្រង់នឹងចាក់វានៅលើកញ្ចក់ទូរទស្សន៍ ដូច្នោះអ្នកអាចមើលវា បាន។ តើអ្នកគិតថា ជីវិតរបស់អ្នកនឹងអាចទ្រាំនូវការសាកល្បងនេះដែរឬទេ? ខ្ញុំមិនដឹងអំពីអ្នកទេ ប៉ុន្ដែខ្ញុំ {នឹងមិនអឆាច} ទ្រាំបានទេ។ លោកសាំយ៉ូអែល Johnson ដែលជា{អ្នកនិពន្ធសទ្ទានុក្រម} បានប្រសាសន៍ ថា “មនុស្សទាំងអស់ដឹងពីខ្លួនរបស់គេ ហើយគេមិនហ៊ានប្រាប់ដល់មិត្ដសំឡាញ់ល្អបំផុតរបស់គេនោះទេ”។ អ្នកស្គាល់ខ្លួនរបស់អ្នក ពិតមែនទេ? អ្នកដឹងពីអ្វីដែលអ្នកបានគ្របបាំង ហើយអ្នកព្យាយាមលាក់វា អ្នកនឹង មិនសំដែងអ្វីសោះនៅក្នុងលោកីយនេះ។ {ព្រះ}នឹងបើកសំដែងរឿងទាំងអស់នៅថ្ងៃជំនុំជំរះនេះ នៅខណៈ ពេលដែលអ្នកកំពុងតែបង្ហាញប្រាប់ពី{ការធ្វើល្អ}បន្ដិចបន្ដួចរបស់អ្នក នោះទ្រង់នឹងប្រាប់ទាំងអស់អំពីជីវិត របស់អ្នក»(McGee, ibid.)។ បន្ទាប់មក លោកម៉ាកជីបានប្រាប់ថា «បល្ល័ង្កសគឺជាកន្លែងជំនុំជំរះរបស់ មនុស្សបាត់បង់។ {មនុស្ស}ជាច្រើននាក់ចង់ឲ្យព្រះជំនុំជំរះពីការធ្វើល្អរបស់ពួកគេ។ នេះគឺជាឱកាសរបស់ ពួកគេ។ ការជំនុំជំរះគឺសុចរិត ដ្បិតគ្មានអ្នកណាម្នាក់បានសង្រ្គោះដោយសារការធ្វើ{ល្អ}របស់គេ»(ibid.)។

សូមកត់សំគាល់ថា ព្រះមានបន្ទូលពី «បញ្ជទាំងនោះ» ហើយបន្ទាប់មក ទ្រង់មានបន្ទូលពី «បញ្ជី ជីវិត»។ ទ្រង់បានសរសេរឈ្មោះអស់អ្នកណា ដែលបានសង្រ្គោះដោយសារព្រះយេស៊ូវ និងអស់អ្នកណាដែលត្រូវបានលោះដោយសារព្រះលោហិត{របស់ព្រះគ្រីស្ទ}នៅក្នុង«បញ្ជីជីវិត»(វិវរណៈ ៥:៩)។ ឈាម របស់ព្រះយេស៊ូវគ្រីស្ទបានលាងសំអាតពួកគេពីអំពើបាបគេ កាលណាពួកគេបានជឿទុកចិត្ដលើព្រះយេស៊ូវ នៅពេលពួកគេរស់នៅ។ នោះគឺជាអស់អ្នកណាដែលមានឈ្មោះកត់ទុកនៅក្នុង «បញ្ជីជីវិត»។ អ្នកទាំងអស់ នោះអាចច្រៀង ហើយសរសើរដំកើងដល់ «ព្រះអង្គដែលទ្រង់ស្រឡាញ់យើងរាល់គ្នា ហើយបានលាងយើងដោយព្រះលោហិតទ្រង់ ឲ្យបានរួចពីបាប»(វិវរណៈ ១:៥)។ មានតែពួកអ្នកដែលបានសង្រ្គោះដោយសារ ព្រះយេស៊ូវ និងដោយសារព្រះលោហិតរបស់ទ្រង់តែប៉ុណ្ណោះ ដែលមានឈ្មោះកត់ទុកនៅក្នុង«បញ្ជីជីវិត»។

សូមដឹងថា មាន«បញ្ជីជីវិត»តែមួយគត់។ តែមាន«បញ្ជី»ជាច្រើនទៀត ដែលកត់ទុកអំពើបាប មនុស្សណាដែលមិនបានសង្រ្គោះ! ខ្ញុំចាំថា ខ្ញុំបានស្ដាប់លឺគ្រូអធិប្បាយម្នាក់បង្រៀនថា «មានបញ្ជីជាច្រើន ដោយព្រោះតែមនុស្សភាគច្រើនជាមនុស្សបាត់បង់។ តែមាន «បញ្ជីជីវិត» តែមួយគត់ ដោយសារតែមាន មនុស្សតិចតួចទេបានសង្រ្គោះ»។ បន្ទាប់មក សូមមើលខ១៥

« បើអ្នកណាគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត អ្នកនោះត្រូវបោះទៅក្នុងបឹងភ្លើង»(វិវរណៈ ២០:១៥)។

«បឹងភ្លើង» គឺជាកន្លែងទទួលទណ្ឌកម្ម ហើយរងទុក្ខវេទនាអស់កល្បជានិច្ច។ ព្រះអម្ចាស់យេស៊ូវគ្រីស្ទបាន មានបន្ទូលថា មានផ្លូវតែ ដែលមនុស្សទាំងអស់នឹងទៅ។ ទ្រង់មានបន្ទូលថា

«ចូរឲ្យចូលតាមទ្វារចង្អៀត ដ្បិតទ្វារដែលនាំទៅឯសេចក្តីហិនវិនាស នោះធំ ហើយទូលាយផង ក៏មានមនុស្សជាច្រើនដែលចូលតាមទ្វារនោះ តែឯទ្វារដែលនាំទៅឯជីវិត នោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ»(ម៉ាថាយ ៧:១៣-១៤)។

ព្រះគ្រីស្ទមានបន្ទូលថា «មានមនុស្សតិចណាស់រក{ផ្លូវត្រឹមត្រូវ} ដែលនាំទៅឯជីវិតឃើញ»។ «មានមនុស្ស តិចណាស់ ដែលរកវាឃើញ»។ តើអ្នកនឹងក្លាយជាមនុស្សតិចតួច ដែលមានឈ្មោះកត់ទុកក្នុង «បញ្ជីជីវិត» ឬទេ? មានផ្លូវតែមួយគត់ ដែលអាចរត់គេចពីការជំនុំជំរះ និងឋាននរកបាន ផ្លូវតែមួយគត់ គឺតាមរយះ ការជឿជាក់លើព្រះយេស៊ូវឥឡូវនេះ នៅក្នុងជីវិតនេះ។ ចូរបែរចេញពីអំពើបាប ហើយបែរមកឯព្រះយេស៊ូវ ទៅ! ព្រះគម្ពីរប្រាប់ថា «ចូរឲ្យឯងរាល់គ្នាបែរមក ចូរបែរមកពីផ្លូវអាក្រក់របស់ខ្លួនចុះ ហេតុអ្វីបានជាចង់ស្លាប់ ?»(អេសេគាល ៣៣:១១)។ នៅក្នុងគម្ពីរកិច្ចការ «មានមនុស្សជាច្រើនបែរមកឯព្រះអម្ចាស់វិញ ដោយមានសេចក្តីជំនឿ»(កិច្ចការ ១១:២១)។ ចូរបែរចេញពីភាពអាត្មានិយម និងផ្លូវនៃអំពើបាបរបស់អ្នក ហើយបែរមកឯងព្រះអម្ចាស់យេស៊ូវវិញ

«ហើយយើងបានសេចក្តីប្រោស លោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្តីប្រោសឲ្យរួចពីទោស»(អេភេសូរ ១:៧)។

ព្រះលោហិតរបស់ព្រះយេស៊ូវនឹងគ្របបាំងអំពើបាបរបស់អ្នកទាំងអស់ ដូច្នោះហើយ ព្រះវរបិតាទ្រង់មិនទត ឃើញអំពើបាបទាំងនោះឡើយ! គម្ពីររ៉ូមប្រាប់ថា

«មានពរហើយ អ្នកណាដែលការទទឹងច្បាប់របស់ខ្លួនបានគ្របបាំង» (រ៉ូម ៤:៧)។

ព្រះលោហិតរបស់ព្រះយេស៊ូវនឹង «គ្របបាំង» អំពើបាបរបស់អ្នក ដូច្នោះហើយ ព្រះវរបិតាមិនទតឃើញទេ! ដ្បិតឈាមរបស់ព្រះយេស៊ូវលាងសំអាតអំពើបាបរបស់អ្នក ដូចនេះព្រះវរបិតាមិនទតឃើញឡើយ! គម្ពីររ៉ូម ប្រាប់ម្ដងទៀតថា

«ដូច្នេះ ដែលបានរាប់ជាសុចរិត ដោយសារព្រះលោហិតទ្រង់ នោះប្រាកដជាយើងនឹងបានរួចចេញពីសេចក្តីក្រោធ ដោយសារទ្រង់ជាមិនខានលើសទៅទៀត»(រ៉ូម ៥:៩)។

ហើយវិវរណៈ ១:៥ ប្រាប់ថា យើងបានសង្រ្គោះ ដោយសារព្រះយេស៊ូវស្រឡាញ់យើង ហើយទ្រង់ «បាន សំអាតអំពើបាបរបស់យើងដោយព្រះលោហិតរបស់ទ្រង់»។ អាម៉ែន! ចូរសរសើរដំកើងព្រះនាមព្រះយេស៊ូវ លោក Martyn Lloyd-Jones ដ៏ជាគ្រូអធិប្បាយដ៏ល្បីបានបង្រៀនថា

ដំណោះស្រាយទាំងអស់របស់លោកីយនេះមិនល្មម ដើម្បីលុបបំបាត់អំពើ បាបឡើយ មានតែព្រះលោហិតរបស់ព្រះរាជបុត្រានៃព្រះ ដែលគ្មានស្នាម គ្មានទោសប៉ុណ្ណោះ ដ្បិតខ្ញុំដឹងថា ការនេះពេញដោយអំណាចព្រះចេស្ដា។

មានចេស្ដា ចេស្ដា ដែលធ្វើការថ្លៃថ្លា
       នៅក្នុងឈាមវិសេសព្រះយេស៊ូវ។

ព្រះលោហិតទ្រង់អាចសំអាតយើងពេញទី
ព្រះលោហិតទ្រង់ដោះខ្ញុំចេញ។
          (Charles Wesley)

នោះគឺជាការកំសាន្ដចិត្ដរបស់យើង។(Martyn Lloyd-Jones, M.D., Fellowship with God, Crossway Books, 1994, p. 144)។

ឱព្រះអង្គអើយបាបខ្ញុំច្រើនដូចជាខ្សាច់នៅសមុទ្រ
ប៉ុន្តែឈាមវិសេសព្រះអង្គ អាចនឹងលាងឲ្យបរិសុទ្ធ
ដ្បិតព្រះអង្គបានសន្យហើយ កត់ទាំងអក្សរជាក់លាក់
ថាទោះបាបឯងក្រហមទែង គង់តែបានដូចហិមៈ
តើមានឈ្មោះខ្ញុំកត់ផង នៅបញ្ជីនៃព្រះអង្គ
គឺជាបញ្ជីនគរឧត្ដម តើមានឈ្មោះខ្ញុំកត់ផង?
      («តើមានឈ្មោះខ្ញុំកត់ផង»ដោយលោក Mary A. Kidder, 1820-1905)។

តើបងប្អូនអាចនិយាយដូចនោះឬទេ? តើបងប្អូនអាចនិយាយដូចនោះនៅព្រឹកនេះឬទេ? តើអំពើបាបរបស់ បងប្អូនត្រូវបានលាងសំអាតដោយឈាមរបស់ព្រះយេស៊ូវហើយឬនៅ? ចូរមកឯទ្រង់ដោយជំនឿទៅ នោះ ទ្រង់នឹងឲ្យបងប្អូនស្អាតនៅក្នុងចំពោះព្រះនេត្រនៃព្រះវរបិតា! លោក ចាន់ សូមដឹកនាំយើងអធិស្ឋាន។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ វិវរណៈ ២០:១១-១៥
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«តើមានឈ្មោះខ្ញុំកត់ផង?» (ដោយលោក។ Mary A. Kidder, 1820-1905)។