Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ព្រះដ៏ធំដែលមានព្រះចេស្តា ហើយក៏គួរស្ញែងខ្លាច!

A GREAT GOD – MIGHTY AND TERRIBLE!
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក មករា ១១ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Morning, January 11, 2015

«គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏ មានប្រយោជន៍សំរាប់ការបង្រៀន...» (២ធីម៉ូថេ ៣:១៦)។


នៅពេលយើងបើកព្រះគម្ពីរ យើងបានអានពីការបើកសំដែងរបស់ព្រះ។ ខ្ញុំនឹងពន្យល់បកស្រាយពី លោក W. A. Criswell (១៩០២-២០០២) មានរឿងជាច្រើន ដែលយើងអាចរៀន ហើយអាចធ្វើការកត់ សំគាល់បាន។ យើងអាចរៀនអំពីដី និងគ្រាប់ពូជ ដើមឈើ និងផលផ្លែ ទឹក និងសារធាតុ ត្រី និងគោក្របី កម្លាំងទំនាញផែនដី និងចលនាផ្កាយនាៗ។ ដោយសារការសិក្សាស្រាវជា្រវ យើងអាចរៀននូវរឿងជាច្រើន នៅក្នុងផែនដីនេះ។ ប៉ុន្ដែ តើអ្វីនៅក្រោយភាពពិត? តើភាពពិតនៅក្រោយអ្វី ដែលយើងសិក្សាស្រាវជា្រវពី លោកីយនេះគឺជាអ្វី? តើអត្ថន័យ និងគោលបំណងនៃជីវិតគឺជាអ្វី? យើងមិនអាចរៀនពីរឿងទាំងនេះ ដោយសារការសិក្សាស្រាវជា្រវបានទេ។ តើអ្នកណាបានបង្កើតផែនដី ភពនាៗ និងសកលលោក? មូល ហេតុ និងការសិក្សាស្រាវជ្រាវត្រឹមតែអាចដឹងរឿងខ្លះកន្លងមក។ ប៉ុន្ដែយើងមិនអាចរឿងរ៉ាវនៅខាងក្រៅទាំង អស់បាននោះទេ។ អត្ថន័យដែលថា ជីវិតមនុស្សអាស្រ័យលើអ្វីដែលយើងឃើញ មានអារម្មណ៍ ធំក្លិន ហើយ ស្ដាប់លឺ ការនេះយើងមិនអាចរៀនបានទេ។

យើងអាចមើលទៅផ្កាយនាៗជានិរន្ដន៍ ហើយសន្និដ្ឋានពីអ្នកណាដែលបានបង្កើតផ្កាយទាំងនោះ ដែលធំអស្ចារ្យ ហើយពេញដោយអំណាច។ ប៉ុន្ដែតើទ្រង់មានព្រះនាមអ្វី? តើទ្រង់មានភាពដូចអ្វី? តើទ្រង់ ស្គាល់យើងរាល់គ្នាឬទេ? តើទ្រង់អាចហៅឈ្មោះយើងរាល់គ្នាបានឬទេ? យើងអាចរៀនពីផ្កាយនាៗជា និរន្ដន៍ ហើយយើងនៅតែមិនស្គាល់ទ្រង់។

យើងអាចរៀនពីសម្រស់នៃថ្ងៃលិច ដើមឈើដ៏ស្រស់ស្អាតនៅក្នុងសួនឧទ្យាន និងផ្កាយទាំងឡាយ ដែលដុះចេញពីដី។ យើងអាចរៀនពីសម្រស់នៃធម្មជាតិទាំងឡាយ។ យើងអាចសន្និដ្ឋានពីអ្នកណាដែល បានបង្កើតសម្រស់ ភាពស៊ីគ្នា និងពណ៌ដ៏ជាទីស្រឡាញ់ទាំងនេះ។ តែតើទ្រង់ជានរណា? តើទ្រង់មានភាពដូចអ្វី? ហើយអាចរៀនពីឥន្ទធនូ ពពកនាៗ ម្លប់ដែលស្រស់ស្អាតនៅក្នុង Grand Canyon និងសម្រស់ដ៏គួរឲ្យទាក់ទាញពេលថ្ងៃលិចនៅរដ្ឋ Arizona ។ យើងអាចរៀនពីរឿងទាំងអស់នេះជានិរន្ដន៍ ហើយយើង នៅតែមិនស្គាល់ទ្រង់។

យើងអាចមើលកាន់ខ្លួនឯង យើអាចរៀនពីវប្បធម៌នៃពិភពលោក។ ការរៀនពីមុខវិជ្ជាសង្គមនិយម និងការរៀនពីសីលធម៌ ធ្វើឲ្យយើងអាចសន្និដ្ឋានពីអ្នកណាដែលបានបង្កើតពូជមនុស្សឲ្យមានសីលធម៌។ តែ តើទ្រង់ជានរណា ហើយតើទ្រង់មានព្រះនាមអ្វី? តើទ្រង់ស្គាល់យើងរាល់គ្នាឬទេ? តើទ្រង់អាចបង្កើតយើង តាមរបៀបនេះដូចម្ដេចបាន? ពិតណាស់ រឿងទាំងអស់លាក់កំបាំងពីមនុស្សលោក។ យើងអាចដឹងពីរឿង ទាំងនេះបាន ដោយសារការបើកសំដែងរបស់ព្រះតែប៉ុណ្ណោះ។ បើព្រះមិនបើកសំដែងព្រះអង្គទេ នោះយើង មិនអាចស្គាល់ទ្រង់បានឡើយ (យកលំនាំពីសៀវភៅ «ការបើកសំដែងរបស់ព្រះ» ដោយលោក W. A. Criswell, Ph.D.)។

ដ្បិតព្រះទ្រង់បានបើកសំដែងព្រះអង្គទ្រង់មកយើងរាល់គ្នា តាមរយះព្រះគម្ពីរ។ ព្រះគម្ពីរគឺជាការ បើកសំដែងរបស់ព្រះទៅកាន់លោកីយដែលបាត់បង់។ ដូចដែលសាវ័កពេត្រុសបានប្រាប់ថា ព្រះគម្ពីរគឺជា «ចង្កៀងដែលភ្លឺក្នុងទីងងឹត ទាល់តែថ្ងៃភ្លឺឡើង»(២ពេត្រុស ១:១៩)។ ខ្ញុំបានរៀនពីសាសនាអស់រយះ ពេលច្រើនជាង៥០ ឆ្នាំ។ ឯកសារបានប្រាប់យើងថា មានសាសនាប្រហែល៦០០នៅលើពិភពលោកនេះ។ តើមួយណាជាព្រះពិត? តើយើងអាចស្គាល់តាមរបៀបណា? យើងអាចរៀនពីសាសនានាៗនៅលើពិភព លោកអស់មួយជីវិត ហើយនៅតែមិនស្គាល់ទ្រង់។ ព្រះត្រូវតែបើកសំដែងពីព្រះអង្គទ្រង់មកយើងរាល់គ្នា។ ហើយនោះគឺជាអ្វីដែលទ្រង់បានធ្វើ។ ព្រះបានបើកសំដែងព្រះអង្គទ្រង់មកមនុស្សលោក តាមរយះពេល ព្រះគម្ពីរ ដែល «ព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន» (២ធីម៉ូថេ ៣:១៦)។ ព្រះគម្ពីរគឺជាប្រភពនៃដំរិះដែលអាចទុកចិត្ដបានតែមួយគត់ ដែលប្រាប់អំពីព្រះ។ បើគ្មានព្រះគម្ពីរទេ នោះយើងមិនអាចស្គាល់ព្រះបានទេ។ យើងមិនអាចដឹងពីព្រះត្រីឯក។ យើងមិនអាច ដឹងពីចរិកលក្ខណះដ៏អស្ចារ្យដែលទ្រង់មាន – ការគង់នៅគ្រប់ទីកន្លែង ការជ្រាបគ្រប់ទាំងអស់ និងការមាន គ្រប់ទាំងអំណាចព្រះចេស្ដា ភាពមិនចេះប្រែប្រួល ភាពបរិសុទ្ធ ភាពសុចរិត ភាពយុត្ដិធម៌ សេចក្ដីសប្បុរស និងសេចក្ដីពិតរបស់ទ្រង់។ យើងមិនអាចដឹងពីរឿងទាំងអស់នេះបានទេ បើទ្រង់មិនបើកសំដែងមកយើង រាល់គ្នានៅក្នុងព្រះគម្ពីរ។ អ្វីទាំងអស់ដែលយើងដឹងអំពីព្រះដ៏ពិត គឺតាមរយះព្រះគម្ពីរ ដោយសារតែ

« គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន...»(២ធីម៉ូថេ ៣:១៦)។

តើយើងនឹងនិយាយអ្វី អំពីព្រះដែលដាក់ទណ្ឌកម្មអំពើបាប? លោក George Buttrick ដែលជាអ្នកបដិសេធព្រះគម្ពីរបាននិយាយថា «ព្រះនោះគឺជាអារក្សរបស់ខ្ញុំ»។ គាត់និយាយថា ព្រះនៅក្នុងព្រះគម្ពីរ គឺជា «អារក្ស»។ លោក Robert Ingersoll បានហៅព្រះនៅក្នុងព្រះគម្ពីរថា «ព្រះដ៏សាហាវ» ហើយគាត់ និយាយថា «ខ្ញុំស្អប់ទ្រង់»។ ជារឿយៗ ការស្អប់ព្រះដែលដាក់ទណ្ឌកម្មលើអំពើបាប យើងលឺពីពួកនិស្សិត ដោយសារសាស្រ្ដាចារ្យរបស់ពួកគេនៅក្នុងមហាវិទ្យាល័យ។ តែលោក George Buttrick មិនមានមូលដ្ឋាន ដើម្បីបដិសេធការជំនុំជរះរបស់ព្រះនោះទេ ប៉ុន្ដែវាជាការប្រកាន់ពូជសាសន៍ផ្ទាល់ខ្លួនរបស់គាត់។ លោកIngersoll មិនមានមូលដ្ឋានដើម្បីហៅព្រះថា «សាហាវ» នោះទេ ប៉ុន្ដែវាជាការប្រកាន់ពូជសាសន៍ផ្ទាល់ខ្លួនរបស់គាត់។ ហើយសាស្រ្ដាចារ្យនៅមហាវិទ្យាល័យរបស់អ្នកមិនមានមូលដ្ឋាន ដើម្បីបដិសេធព្រះដែលជំនុំ ជំរះអំពើបាបនោះទេ ប៉ុន្ដែ វាជាការប្រកាន់ពូជសាសន៍ផ្ទាល់ខ្លួនរបស់គាត់។

តើយើងអាចដឹងថា ពួកគេខុសគ្នាយ៉ាងម៉េចបាន? ហើយតើយើងអាចដឹងអំពីព្រះច្រើនជាង ពួកគេដឹងយ៉ាងម៉េចបាន? ចម្លើយគឺនៅក្នុងអត្ថបទគម្ពីរបស់យើង

« គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន...»(២ធីម៉ូថេ ៣:១៦)។

គ្រប់ទាំងពាក្យទាំងអស់ក្នុងព្រះគម្ពីរតាមភាសាហេព្រើរ និងភាសាក្រិកត្រូវបានព្រះបញ្ចេញព្រះវិញ្ញាណ ឲ្យតែឡើង {theopneustos -បញ្ចញព្រះវិញ្ញានឲ្យតែង} មានប្រយោជន៍ {ōphĕlímos -មានប្រយោជន៍} សំរាប់ការបង្រៀន{didaskalian-ការបង្រៀន}។ អ្នកប្រាជ្ញជនជាតិអាឡឺម៉ង់ឈ្មោះលោក Fritz Rienecker បាននិយាយថា «ព្រះបានបញ្ចេញព្រះវិញ្ញាណឲ្យតែងបទគម្ពីរឡើង... ព្រះវិញ្ញាណរបស់ព្រះបានសណ្ឌិត នៅក្នុងពួកហោរានាៗ ហើយបានមានបន្ទូលទៅកាន់ពួកគេ ដូច្នេះ ពាក្យរបស់គេមិនមកពីខ្លួនរបស់ពួកគេ នោះទេ ប៉ុន្ដែមកពីមាត់របស់ព្រះ ហើយព្រះវិញ្ញាណបរិសុទ្ធបានប្រាប់ឲ្យគេតែងឡើង។ ក្រុមជំនុំដើមដំបូង គេយល់ស្រប{ទាំងស្រុង} ពីគំនិតនេះ» (Fritz Rienecker, Ph.D., A Linguistic Key to the Greek New Testament, បកប្រែពីភាសាអាឡឺម៉ងដោយលោក Cleon L. Rogers, Jr.; កត់សំគាល់ពីគម្ពីរ២ធីម៉ូថេ ៣:១៦)។

ដូច្នេះ ព្រះគម្ពីរគឺជាកំណប់ដ៏ល្អឥតខ្ចោះ ដែលគ្រប់ទាំងពាក្យចេញពីព្រះមក គ្រប់ទាំងពាក្យតាម ភាសាហេព្រើរ និងតាមភាសាក្រិកបានចេញពី «មាត់របស់ព្រះ» ផ្ទាល់! អ្វីណាក៏ដោយ ដែលយើងចង់ដឹង អំពីព្រះត្រូវតែមកពីព្រះគម្ពីរ មិនមានកន្លែងណាផ្សេងទៀតទេ។ ដូចលោកលូសើរបានប្រាប់ថា «ព្រះគម្ពីរ គឺជាប្រភពនៃជំនឿ និងលទ្ធិរបស់យើងតែមួយគត់»។ លោក Martyn Lloyd-Jones ប្រសាសន៍ថា «មាន តំណែងខ្ពស់បំផុតតែ២គត់៖ យើងគិតថា ព្រះគម្ពីរមានអំណាច ឬក៏យើងទុកចិត្ដលើគំនិតមនុស្ស... ព្រះគម្ពីរគឺជាការបើកសំដែងដ៏អស្ចារ្យរបស់ព្រះ»(Fellowship with God, Crossway Books, 1993, p. 104)។ ដូចនេះ នៅពេលមនុស្សនិយាយថា «នោះគឺជាគំនិតរបស់អ្នក» ខ្ញុំឆ្លើយតបថា «ទេ នោះមិន មែនជាគំនិតរបស់ខ្ញុំទេ នោះគឺជាគំនិតដែលមកពីព្រះគម្ពីរ វាជាការបង្រៀនដ៏ច្បាស់លាស់ពីព្រះបន្ទូលរបស់ ព្រះ»។ បន្ទាប់មក ពួកគេនិយាយថា «ប៉ុន្ដែ តើអ្នកកាត់ស្រាយវាតាមរបៀបណា?» ខ្ញុំប្រាប់ថា «តាមវិធី ដូចគ្នា ដែលខ្ញុំកាត់ស្រាយការសែត វាប្រាប់ពីអ្វី ដែលវាចង់និយាយ»។

ដែលបាត់បង់មិនចូលចិត្ដលឺដូចនោះទេ។ តើបងប្អូនដឹងពីមូលហេតុទេ? ដោយសារតែ ពួកគេកំពុងតែស្ដាប់អារក្ស។ អារក្សវាឲ្យម្ដាយមុនដំបូងរបស់យើងយល់ច្រលំ ដោយវាប្រាប់នាងថា ព្រះ ពិតជាមានបន្ទូលអញ្ចឹងមែន(លោកុប្បត្ដិ ៣:១-៥)។ គំនិតដែលអ្នកមិនអាចទុកចិត្ដលើព្រះបន្ទូលរបស់ ព្រះ គឺជាអ្វីដែលអារក្សបាននាំឲ្យមនុស្សធ្លាក់ក្នុងអំពើបាប និងការបំផ្លាញពូជមនុស្ស! ព្រះទ្រង់ជួយយើង! អ្វីទាំងអស់ដែលយើងដឹងអំពីព្រះដ៏ពិត គឺមកពីព្រះគម្ពីរតែមួយគត់។ សូមកត់សំគាល់ ខ្ញុំបានបង្រៀនថា «អ្វីទាំងអស់ដែលយើងដឹងអំពីព្រះដ៏ពិត...» មកពីព្រះគម្ពីរតែមួយគត់។ មិនមែនមកពីគម្ពីរកូរ៉ាន មិនមែន មកពីគម្ពីរមម៉ម៊ិន មិនមែនមកពីសៀវភៅវិទ្យាសាស្រ្ដ និងសុខភាព របស់លោក Mary Baker Eddy មិនមែនមកពីគម្ពីរពួកស្មរបន្ទាល់ព្រះយេហូវ៉ា ដែលបកប្រែខុស។ អ្វីទាំងអស់ដែលយើងដឹងអំពីព្រះដ៏ពិត មកពីព្រះគម្ពីរតែមួយគត់។ ឥឡូវនេះ តើព្រះគម្ពីរប្រាប់អី្វខ្លះអំពីព្រះ? អ្វីដែលព្រះគម្ពីរប្រាប់អំពីព្រះគឺខុស គ្នាសែនឆ្ងាយ ពីអ្វីដែលមនុស្សនិយាយអំពីទ្រង់នៅសព្វថ្ងៃនេះ។ មនុស្សតាមធម្មតានៅតាមផ្លូវគិតរឿង១ ក្នុងចំណោមរឿង២អំពីព្រះ។ គាត់គិតថា

១. ព្រះនោះមិនរស់នៅ ឬក៏
២. ព្រះនោះគឺព្រះនៃសេចក្ដីស្រឡាញ់តែមួយគត់ ហើយទ្រង់នឹងមិនដាក់ទណ្ឌកម្មអំពើបាបទេ។

តែគំនិតទាំងនោះមិនមែនមកពីព្រះគម្ពីរនោះទេ។ គំនិតទាំងពីរនោះមកពីមនុស្ស ហើយមិនពន្យល់ប្រាប់ពី ព្រះដ៏ពិតនោះទេ។

ត្រូវហើយ ព្រះគម្ពីរបង្រៀនថា ទ្រង់គឺជាព្រះនៃសេចក្ដីស្រឡាញ់(១យ៉ូហាន ៤:១៦)។ តែព្រះក៏ ជាព្រះនៃសេចក្ដីជំនុំជំរះផងដែរ។ ព្រះគម្ពីរបានប្រាប់ពីសេចក្ដីក្រោធ និងការជំនុំជំរះរបស់ព្រះ ច្រើនជាង ប្រាប់ពីសេចក្ដីស្រឡាញ់របស់ទ្រង់។ លោក Lloyd-Jones ប្រសាសន៍ថា «បើអ្នកយកគំនិតពីការជំនុជំរះ នេះចេញពីព្រះគម្ពីរ នោះអ្នកនៅសល់តិចតួចណាស់»(The Heart of the Gospel, Crossway Books, 1991, p. 98)។ នៅកន្លែងផ្សេងទៀត លោក Lloyd-Jones ប្រសាសន៍ថា «បញ្ហាដ៏ធំរបស់មនុស្សដែល មិនជឿលើសេចក្ដីក្រោធរបស់ព្រះគឺថា ពួកគេមិនជឿថា ព្រះគម្ពីរគឺជាការបើកសំដែងរបស់ព្រះ។ ពួកគេ «បង្កើតព្រះផ្ទាល់ខ្លួនរបស់ពួកគេ» (គោលបំណងនៃតំណែងដ៏ខ្ពស់បំផុតរបស់ព្រះ) {God’s Sovereign Purpose} រ៉ូមជំពូក៩, TheBanner of Truth Trust, 1991, p. 212)។

សេចក្ដីក្រោធ និងការជំនុំជំរះរបស់ព្រះគឺជាគោលលទ្ធិ ដែលលេចចេញនៅពាសពេញព្រះគម្ពីរ ទាំងគម្ពីរសញ្ញាចាស់ និងគម្ពីរសញ្ញាថ្មី។ កាលពីសប្ដាហ៍មុន ខ្ញុំបានអានពីការជំនុំជំរះរបស់ព្រះ ដោយទ្រង់ប្រើទឹកជំនន់។

«រួចព្រះយេហូវ៉ាទ្រង់មាន ព្រះបន្ទូលថា អញនឹងលុបមនុស្សដែលអញបានបង្កើតមកឲ្យសូន្យបាត់ពីផែនដីចេញ»(លោកុប្បត្ដិ ៦:៧)។

« ព្រះទ្រង់មានព្រះបន្ទូល ទៅណូអេថា អស់ទាំងសាច់ត្រូវផុតពីមុខអញហើយ ដ្បិតផែនដីបានពេញជាសេចក្តីកាចសហ័សដោយសារគេ មើល អញនឹងបំផ្លាញគេទៅជាមួយនឹងផែនដីផង»(លោកុប្បត្ដិ ៦:១៣)។

«គ្រប់ទាំងជីវិតទាំងឡាយនៅលើផែនដី ក៏ត្រូវផ្លាញលាញទាំងអស់ទៅ តាំងពីមនុស្សរហូតដល់សត្វជើង៤ សត្វលូនវារ នឹងសត្វហើរលើអាកាស នោះត្រូវវិនាសចេញពីផែនដីទាំងអស់ នៅសល់តែណូអេ និងពួកអ្នកដែលនៅក្នុងទូកជាមួយនឹងគាត់ប៉ុណ្ណោះ»(លោកុប្បត្ដិ ៧:២៣)។

នោះគឺជាការជំនុំជំរះរបស់ព្រះ! ខ្ញុំក៏បានអានអំពីការជំនុំជំរះនៅទីក្រុងសូដុម និងទីក្រុងកូម៉ូរ៉ាផងដែរ

«ព្រះយេហូវ៉ាទ្រង់បង្អុរភ្លៀងជាស្ពាន់ធ័រ និងភ្លើងពីលើមេឃ មកលើក្រុងសូដុំម និងក្រុងកូម៉ូរ៉ា ទ្រង់ក៏បំផ្លាញក្រុងទាំងនោះ និងស្រុកវាលទាំងមូល ហើយអស់ទាំងមនុស្សនៅទីក្រុងនោះ និងគ្រប់ទាំងអស់ដែលដុះនៅដីផង» (លោកុប្បត្ដិ ១៩:២៤-២៥)។

នោះគឺជាការជំនុំជំរះរបស់ព្រះ! បន្ទាប់មក ខ្ញុំបានអានអំពីការជំនុំរបស់ព្រះដ៏អាក្រក់ទៅលើប្រជាជនអេស៊ីព្ទ ទ្រង់បានជំនុំជំរះពួកគេ ដោយសារពួកគេមិនអនុញ្ញាត្ដឲ្យសាសន៍ហេព្រើរមានសេរីភាពចេញពីប្រទេសគេ។

«រីឯនៅកណ្តាលអធ្រាត្រ ក្នុងយប់នោះ ព្រះយេហូវ៉ាទ្រង់ក៏វាយអស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទ ចាប់តាំងពីបុត្រច្បងរបស់ផារ៉ោន ដែលគង់លើបល្ល័ង្ករាជ្យ រហូតដល់កូនច្បងរបស់អ្នកទោសនៅក្នុងគុក ព្រមទាំងកូនច្បងនៃអស់ទាំងសត្វផង ផារ៉ោនទ្រង់ក៏តើន ឡើងទាំងយប់ ព្រមទាំងពួកមហាតលិកទ្រង់ និងពួកសាសន៍អេស៊ីព្ទទាំងអស់គ្នា នោះក៏ឮសំរែកទ្រហោយំនៅក្នុងស្រុកអេស៊ីព្ទ ដ្បិតគ្មានផ្ទះឯណាមួយដែលមិនមានម្នាក់ស្លាប់នោះទេ» (និក្ខម នំ ១២:២៩-៣០)។

នោះគឺជាការជំនុំជំរះរបស់ព្រះ! បន្ទាប់មក ខ្ញុំបានអានអំពីការជំនុំជំរះរបស់ណាដាប និងអ័ប៊ីហ៊ូវ ដែលជាកូនប្រុសរបស់អើរ៉ុន

«ឯណាដាប និងអ័ប៊ីហ៊ូវ ជាកូនអើរ៉ុនទាំង២នាក់ ក៏យកជើងពានរៀងខ្លួនទៅដាក់ភ្លើង ហើយរោយគ្រឿងក្រអូបពីលើ គឺបានយកភ្លើងដទៃទៅថ្វាយនៅចំពោះព្រះយេហូវ៉ា ដែលទ្រង់ឥតបានបង្គាប់ឡើយ នោះស្រាប់តែមានភ្លើងចេញពីចំពោះព្រះយេហូវ៉ាមក បញ្ឆេះអ្នកទាំង២នោះ ឲ្យស្លាប់នៅចំពោះព្រះយេហូវ៉ាទៅ»(លេវិវីន័យ ១០:១-២)។

នោះគឺជាការជំនុំជំរះរបស់ព្រះ! បន្ទាប់មក ខ្ញុំបានអានអំពីបុរសម្នាក់ ដែលរំលោភក្រិត្យវិន័យ ដោយរើស ឱសនៅថ្ងៃឈប់សំរាក

« នោះព្រះយេហូវ៉ាទ្រង់ បង្គាប់ដល់ម៉ូសេថា ត្រូវសំឡាប់អ្នកនោះចោលទៅជាកុំខាន ត្រូវឲ្យពួកជំនុំទាំងអស់គ្នាចោលនឹងថ្ម នៅឯក្រៅទីដំឡើងត្រសាលទៅ ដូច្នេះពួកជំនុំក៏នាំទៅឯក្រៅទីដំឡើងត្រសាល ចោលនឹងថ្មឲ្យស្លាប់ទៅ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ»(ជនគណនា ១៥:៣៥-៣៦)។

នោះគឺជាការជំនុំជំរះរបស់ព្រះ! បន្ទាប់មក ខ្ញុំបានអានអំពីលោកកូរេ និងពួកអ្នកដែលបានដើរតាមគាត់ ក្នុងការដែលគេបះបោរប្រឆាំងជាមួយលោកម៉ូសេ

« កាលលោកបានមានប្រសាសន៍ពាក្យទាំងនេះរួចហើយ នោះដីក៏ប្រេះឡើងពីក្រោមគេ ហាទទួលយកគេបាត់ទៅ ព្រមទាំងពួកផ្ទះគេ និងអស់មនុស្សណាដែលជាពួករបស់កូរេ ហើយនឹងទ្រព្យសម្បត្តិគេផង ដូច្នេះអ្នកទាំងនោះ និងពួកគេទាំងអស់ក៏ចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ទាំងរស់ រួចដីភ្ជិតពីលើគេទៅវិញ ហើយគេត្រូវវិនាសបាត់អស់ពីពួកជំនុំចេញ ឯពួកអ៊ីស្រាអែលដែលនៅជុំវិញ កាលគេឮសំរែករបស់អ្នកទាំងនោះ ក៏រត់ទាំងអស់គ្នា ដោយនិយាយថា ក្រែងដីស្រូបយើងទៅដែរ ក៏មានភ្លើងចេញពីព្រះយេហូវ៉ា មកបញ្ឆេះមនុស្ស២៥០នាក់ ដែលកំពុងថ្វាយកំញាននោះដែរ» (ជនគណនា ១៦:៣១-៣៥)។

នោះគឺជាការជំនុំជំរះរបស់ព្រះ! បន្ទាប់មក ខ្ញុំបានអានគម្ពីរចោទិយកថា

«ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ជាព្រះលើអស់ទាំងព្រះ ហើយជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ គឺជាព្រះដ៏ធំដែលមានព្រះចេស្តា ហើយក៏គួរស្ញែងខ្លាច ទ្រង់មិនដែលយោគយល់ខាងអ្នកណាសោះ ក៏មិនទទួលសំណូកផង»(ចោទិយកថា ១០:១៧)។

ហើយបន្ទាប់មក គម្ពីរប្រាប់ថា

«ត្រូវឲ្យកោតខ្លាចដល់ ព្រះយេហូវ៉ា ជាព្រះនៃឯង ហើយគោរពប្រតិបត្តិដល់ ទ្រង់»(ចោទិយកថា ១០:២០)។

នោះក៏ជាការជំនុំជំរះរបស់ព្រះផងដែរ!

ព្រះបានប្រាប់នូវរឿងទាំងអស់នោះនៅក្នុងកណ្ឌគម្ពីរ៥ក្បាលរបស់លោកម៉ូសេ។ នោះសុទ្ធតែជា ការជំនុំជំរះបន្ដិចបន្ដួចរបស់ព្រះប៉ុណ្ណោះ នៅក្នុងគម្ពីរ៥ក្បាលមុនដំបូង! នៅកន្លែងនេះ មនុស្សហៅទ្រង់ថា «ទ្រង់ជាព្រះលើអស់ទាំងព្រះ ហើយជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ គឺជាព្រះដ៏ធំដែលមានព្រះចេស្តា ហើយក៏គួរស្ញែងខ្លាច...»(ចោទិយកថា ១០:១៧)។

បន្ទាប់មក ព្រះមានបន្ទូលតាមរយះហោរាអេសាយថា «អញបានជាន់គេដោយសេចក្តីកំហឹង» (អេសាយ ៦៣:៣)។ ហោរានេហេមាបានហៅទ្រង់ថា «ព្រះដ៏ធំ ហើយគួរស្ញែងខ្លាច»(នេហេមា ១:៥)។ ហោរាដានីយ៉ែលបានហៅទ្រង់ថា «ព្រះអម្ចាស់ជាព្រះដ៏ធំ ហើយគួរស្ញែងខ្លាច»(ដានីយ៉ែល ៩:៤)។

តែមនុស្សខ្លះអាចនិយាយថា «នោះគឺជាព្រះនៃគម្ពីរសញ្ញាចាស់ ខ្ញុំជឿលើព្រះនៃគម្ពីរសញ្ញាថ្មី»។ នោះបង្ហាញថា អ្នកល្ងង់ខាងគម្ពីរសញ្ញាថ្មី! នៅក្នុងគម្ពីរសញ្ញាថ្មី យើងបានអានថា « រីឯការដែលធ្លាក់ទៅក្នុងកណ្តាប់ព្រះហស្តនៃព្រះដ៏មានព្រះជន្មរស់នៅ នោះគួរស្ញែងខ្លាចណាស់»(ហេព្រើរ ១០:៣១)។ នៅក្នុង ២កូរិនថូសជំពូក៥ សាវ័កប៉ុលប្រាប់ថា « ដូច្នេះ ដែលស្គាល់សេចក្តីស្ញែងខ្លាចរបស់ព្រះអម្ចាស់ នោះយើងខ្ញុំក៏ខំបញ្ចុះបញ្ចូលមនុស្សឲ្យជឿ»។ ហើយព្រះអម្ចាស់យេស៊ូវគ្រីស្ទបានមានបន្ទូលប្រាប់អំពីការជំនុំជំរះ និង ឋាននរក ច្រើនជាងមនុស្សផ្សេងទៀតនៅក្នុងព្រះគម្ពីរ។ ព្រះគ្រីស្ទមានបន្ទូលថា

« ឯពួកអ្នកទាំងនោះនឹងថយទៅ មានទោសអស់កល្បជានិច្ច» (ម៉ាថាយ ២៥:៤៦)។

ព្រះគ្រីស្ទមានបន្ទូលថា

«ហើយបើភ្នែកអ្នកនាំឲ្យគេរវាតចិត្ត ចូរខ្វែះវាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិត មានភ្នែកតែ១វិញ ជាជាងមានភ្នែកទាំង២ នឹងត្រូវបោះទៅក្នុងភ្លើងនរក»(ម៉ាថាយ ១៨:៩)។

ព្រះគ្រីស្ទមានបន្ទូលថា

«គឺកូនមនុស្សនឹងចាត់ពួកទេវតា ទៅច្រូតយកអស់ទាំងក្បួន ដែលនាំឲ្យមនុស្សរវាតចិត្ត និងពួកអ្នកដែលប្រព្រឹត្តទទឹងច្បាប់ ពីនគរចេញ ហើយនឹងបោះគេចោលទៅក្នុងគុកភ្លើង នៅទីនោះគេនឹងយំ ហើយសង្កៀតធ្មេញ»(ម៉ាថាយ ១៣:៤១-៤២)។

ព្រះគ្រីស្ទមានបន្ទូលថា បុរសអ្នកមានម្នាក់បានធ្លាក់ចូលក្នុងឋាននក

«គាត់រងទុក្ខវេទនា នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ងើបភ្នែកឡើង ឃើញលោកអ័ប្រាហាំពីចំងាយ និងឡាសារនៅដើមទ្រូងលោក នោះគាត់ស្រែកឡើងថា ឱលោកអ័ប្រាហាំ ជាឪពុកអើយ សូមអាណិតមេត្តាខ្ញុំផង សូមឲ្យឡាសារមកជ្រលក់ចុងម្រាមដៃទៅក្នុងទឹក ដាក់លើអណ្តាតខ្ញុំឲ្យត្រជាក់បានបន្តិចផង ដ្បិតខ្ញុំវេទនានៅក្នុងភ្លើងនេះ»(លូកា ១៦:២៣-២៤)។

ហើយកណ្ឌគម្ពីរចុងក្រោយនៅគម្ពីរសញ្ញាថ្មីប្រាប់ថា

«អ្នកនោះនឹងត្រូវផឹកស្រាផងសេចក្តីឃោរឃៅរបស់ព្រះ ជាស្រាឥតលាយ ដែលចាក់ទៅក្នុងពែងនៃសេចក្តីក្រោធរបស់ទ្រង់ ព្រមទាំងត្រូវរងទុក្ខវេទនា នៅក្នុងភ្លើង និងស្ពាន់ធ័រ ចំពោះមុខនៃពួកទេវតាបរិសុទ្ធ និងកូនចៀមផង ឯផ្សែងនៃសេចក្តី ទុក្ខលំបាករបស់គេ និងហុយឡើងអស់កល្បជានិច្ចរៀងរាបតទៅ គេនឹងឥតមានសេចក្តីស្រាកស្រាន្តឡើយ ទាំងយប់ទាំងថ្ងៃ... (វិវរណៈ ១៤:១០-១១)។

ទេ អ្នកមិនអាចជ្រកកោននៅក្នុងគម្ពីរសញ្ញាថ្មីបានទេ! នៅក្នុងព្រះគម្ពីរទាំងមូល ចាប់តាំងពី កណ្ឌទីមួយចប់កណ្ឌផ្សេងទៀត បានបង្ហាញថា ទ្រង់គឺជា « ព្រះដ៏ធំដែលមានព្រះចេស្តា ហើយក៏គួរស្ញែងខ្លាច»(ចោទិយកថា ១០:១៧)។

អ្នកអាចមានទីសង្ឃឹមតែមួយគត់ គឺជឿជាក់លើព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ ព្រះវរបិតាបានចាត់ទ្រង់ ឲ្យមកសុគតនៅលើឈើឆ្កាង ដើម្បីលោះអំពើបាបរបស់អ្នក ហើយដើម្បីលាងសំអាតអំពើបាបរបស់អ្នក ដោយព្រះលោហិតរបស់ទ្រង់។ គ្មានវិធីណាផ្សេងទៀត ដើម្បីរួចខ្លួនពីសេចក្ដីក្រោធ និងការជំនុំជំរះរបស់ ព្រះ! សាវ័កប៉ុលបានប្រាប់ថា «ចូរជឿលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ នោះអ្នកនឹងបានសង្រ្គោះ»(កិច្ចការ ១៦: ៣១)។ ព្រះគម្ពីរប្រាប់ថា «ចូរទុកចិត្ដលើព្រះយេហូវ៉ាឲ្យអស់អំពីចិត្ដ»(សុភាសិត ៣:៥)។ ហើយព្រះ អម្ចាស់យេស៊ូវគ្រីស្ទបានមានបន្ទូលថា

«អ្នកណាដែលជឿ ហើយទទួលបុណ្យជ្រមុជទឹក នោះនឹងបានសង្គ្រោះ តែអ្នកណាដែលមិនព្រមជឿ នោះនឹងត្រូវទោសវិញ»(ម៉ាកុស ១៦:១៦)។

លោក សូមច្រៀងខ១ និងខ២ ថែមទាំងសូមច្រៀងកន្លែងបន្ទរ «កាលខ្ញុំឃើញព្រះលោហិត»។

ព្រះគ្រីស្ទដ៏ជាព្រះប្រោសលោះបានសុគតលើឈើឆ្កាង
   ទ្រង់បានសុគតសំរាប់មនុស្សបាប ហើយបានលោះបាបទាំងអស់
ទ្រង់ប្រោសព្រលឹងអ្នកដោយលោហិតរបស់កូនចៀម
   ខ្ញុំនឹងដើរបង្ហួសអ្នក ខ្ញុំនឹងដើរបង្ហួសអ្នក
កាលខ្ញុំឃើញព្រះលោហិត កាលខ្ញុំឃើញព្រះលោហិត
   កាលខ្ញុំឃើញព្រះលោហិត នោះខ្ញុំនឹងដើរបង្ហួសអ្នក

ព្រះយេស៊ូវសង្រ្គោះមនុស្សបាបដ៏អាក្រក់ដូចខ្ញុំ
   គ្រប់ទាំងអស់ដែលទ្រង់សន្យា នោះទ្រង់នឹងធ្វើ
ទ្រង់សំអាតបាបខ្ញុំទាំងអស់ ដោយលោហិតទ្រង់
   ខ្ញុំនឹងដើរបង្ហួសអ្នក ខ្ញុំនឹងដើរបង្ហួសអ្នក
កាលខ្ញុំឃើញព្រះលោហិត កាលខ្ញុំឃើញព្រះលោហិត
   កាលខ្ញុំឃើញព្រះលោហិត នោះខ្ញុំនឹងដើរបង្ហួសអ្នក
(«កាលខ្ញុំឃើញព្រះលោហិត» ដោយលោក John G. Foote, សតវត្សទី១៩)។

លោក ចាន់ សូមដឹកនាំយើងអធិស្ឋាន។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme វិវរណៈ ១៤:៩-១១។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
(«កាលខ្ញុំឃើញព្រះលោហិត» ដោយលោក John G. Foote, សតវត្សទី១៩)។