Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




សព្វថ្ងៃនេះគឺជាគ្រាចុងក្រោយបង្អស់!

(លេខ៤ ពីពាក្យទំនាយក្នុងព្រះគម្ពីរ)
THESE ARE THE LAST DAYS!
(NUMBER 4 ON BIBLE PROPHECY)
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែសីហា ៣១ ២០១៤
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, August 31, 2014


សូមបងប្អូនបើកព្រះគម្ពីរទៅ គម្ពីរ២ពេត្រុសជំពូក៣ ខ៣។ សូមបងប្អូនក្រោកឈរឡើង ពេល យើងអាចអត្ថបទគម្ពីរនៅក្នុងគម្ពីរ២ពេត្រុស ៣:៣។

«ដោយដឹងសេចក្តីនេះជាមុនថា នៅជាន់ក្រោយ នឹងមានមនុស្សចំអកមក ដែលគេដើរតាមសេចក្តីប៉ងប្រាថ្នារបស់គេ ទាំងចំអកឡកឡឺយថា តើសេចក្តីសន្យាពីព្រះអង្គយាងមកនៅឯណា?»(២ពេត្រុស ៣:៣-៤)។

នៅព្រឹកនេះ ខ្ញុំនឹងបង្រៀនអំពីប្រធានបទ «សព្វថ្ងៃនេះគឺជាគ្រាជាន់ក្រោយបង្អស់!» មានទីសំគាល់ជាច្រើន ដែលបង្ហាញថា យើងកំពុងតែរស់នៅក្នុងគ្រាជាន់ក្រោយបង្អស់នៅពេលឥឡូវនេះ។

សូមកត់សំគាល់នូវការបង្ហាញប្រាប់ក្នុងគម្ពីរ២ពេត្រុស ៣:៣ «នៅជាន់ក្រោយ នឹងមានមនុស្ស»។ សូមយកចិត្ដទុកដាក់ពីពាក្យ «នៅជាន់ក្រោយបង្អស់»។ អ្នកនឹងឃើញការបង្ហាញប្រាប់ និងគន្លឹះនោះជា ច្រើនដងនៅក្នុងព្រះគម្ពីរ។ សាវកប៉ុលបានប្រាប់ថា «ចូរឲ្យដឹងថា នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់»(២ធីម៉ូថេ ៣:១)។ សាវកយ៉ាកុបបានប្រាប់ថា «ដ្បិតអ្នករាល់គ្នាបានខំប្រមូលបង្គរទ្រព្យសម្បត្តិឡើង នៅជាន់ក្រោយបង្អស់នេះ»(យ៉ាកុប ៥:៣)។ សាវកយូដាសបានប្រាប់ដូចគ្នា នៅពេលគាត់ បាននិយាយថា នៅគ្រានោះនឹង «មានមនុស្សចំអក ដែលនឹងប្រព្រឹត្តតាមតែសេចក្តីប៉ងប្រាថ្នាទមិលល្មើសរបស់ខ្លួន»(យូដាស ១៨)។ សាវកប៉ុលបានព្រមានពីការកើនឡើងនូវការបង្រៀនរបស់អារក្ស «នៅគ្រា ជាន់ក្រោយបង្អស់»(២ធីម៉ូថេ ៤:១)។ ហើយព្រះអម្ចាស់យេស៊ូវគ្រីស្ទបានមានបន្ទូលប្រាប់ពីគ្រាជាន់ ក្រោយបង្អស់ ដោយប្រៀបធៀបពីជំនាន់មុនទឹកជំនន់ដ៏ធំ។ ព្រះគ្រីស្ទបានបន្ទូលថា «ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ»(ម៉ាថាយ ២៤:៣៧)។

ព្រះគម្ពីរបង្រៀនថា មានទីសំគាល់មួយនៅក្នុងប្រវត្ដិសាស្រ្ដ ដែលយើងអាចដឹងថា វាជាគ្រាជាន់ក្រោយបង្អស់។ អ្នកប្រាជ្ញខាងព្រះគម្ពីរជាច្រើននាក់គិតថា សព្វថ្ងៃនេះ យើងកំពុងតែរស់នៅក្នុងគ្រាជាន់ ក្រោយបង្អស់។ ខ្ញុំគិតថា ពួកគេនិយាយត្រឹមត្រូវ។ ព្រះគម្ពីរព្រមានមិនឲ្យកំណត់ពីកាលបរិឆ្ឆេទ។ ប៉ុន្ដែ មាន គ្រាមួយដែលយើងអាចដឹងថា «គ្រាជាន់ក្រោយបង្អស់»។ «គ្រាជាន់ក្រោយបង្អស់» មិនមែនត្រឹមតែរយះ ពេលពីរបីថ្ងៃ និងពីរបីសប្ដាហ៍នោះទេ។ ពាក្យ «គ្រាជាន់ក្រោយបង្អស់» សំដៅទៅលើគ្រាមួយមុនចុងបញ្ចប់ នៃផែនដី។ ទីសំគាល់ទាំងអស់ហាក់ដូចជាបង្ហាញថា ឥឡូវនេះ យើងកំពុងរស់នៅក្នុងគ្រានោះ។ ពីរបីឆ្នាំមុន គ្រូផ្សាយដំណឹងល្អជនជាតិអង់គ្លេសឈ្មោះលោក Leonard Ravenhill បានបង្រៀនថា «សព្វថ្ងៃនេះគឺជា គ្រាជាន់ក្រោយបង្អស់។ សំណួរគឺថា តើវានឹងនៅជាន់ក្រោយបង្អស់យូរប៉ុណ្ណាទៅ?» (Leonard Ravenhill, ប្រទេសអាមេរិកក្មេងពេក ដើម្បីស្លាប់ (America is Too Young to Die) Bethany House Publishers, 1979, p. 50)។ លោក M. R. DeHaan បានប្រសាសន៍ថា «យើងជឿថា យើងកំពុងតែរស់ នៅក្នុងគ្រា ដែលសំរេចតាមពាក្យទំនាយនេះ» (M. R. DeHaan, M.D., ពាក្យទំនាយពីសាសន៍យូដា និងពួកផ៊ាឡេស្ទីន (The Jew and Palestine in Prophecy) Zondervan Publishing House, 1978, p. 170)។

«ដោយដឹងសេចក្តីនេះជាមុនថា នៅជាន់ក្រោយ នឹងមានមនុស្សចំអកមក ដែលគេដើរតាមសេចក្តីប៉ងប្រាថ្នារបស់គេ ទាំងចំអកឡកឡឺយថា តើសេចក្តីសន្យាពីព្រះអង្គយាងមកនៅឯណា?»(២ពេត្រុស ៣:៣-៤)។

ពាក្យបន្ទាប់នៅក្នុងអត្ថបទគម្ពីរគឺជា «មនុស្សចំអក»។ មនុស្សទាំងនេះចំអកមើលងាយពីគំនិតនៃ ការយាងមកជាលើកទី២របស់ព្រះគ្រីស្ទ និងចុងបញ្ចប់នៃផែនដី។ ពួកគេសើចចំអក ពួកគេគឺជាមនុស្ស ដែលចំអកឡកឡឺយ ហើយជាអ្នកមិនជឿព្រះ។ ពួកគេសើចចំអកពីគំនិតនៃការយាងមកជាលើកទី២របស់ ព្រះគ្រីស្ទ។ ពួកគេបដិសេធពីការបង្រៀនទាំងអស់ ដែលនិយាយអំពីចុងបំផុតនៃផែនដី។ ពួកគេហៅវាថា «គំនិតអវិជ្ជមាន» ហើយពួកគេមិនគិតអំពីរឿងនោះសោះ។

ហេតុអ្វីបានជាពួកគេសើចចំអក? ពាក្យពីរបីបន្ទាប់មកទៀតប្រាប់យើងថា «គេដើរតាមសេចក្តីប៉ងប្រាថ្នារបស់គេ»។ ពួកគេរស់នៅក្នុងភាពអាត្មានិយម និងអំពើបាប។ នោះគឺជាមូលហេតុ ដែលពួកគេ មិនចង់ឲ្យព្រះគ្រីស្ទយាងមក។ ទ្រង់នឹងជ្រៀតជ្រេកជីវិតដ៏ពោរពេញដោយអំពើបាបរបស់គេ។ មនុស្សចំអក ទាំងនេះនឹងមិនពិនិត្យមើលភស្រ្ដុតាងនោះទេ។ ពួកគេនឹងមិនអានព្រះគម្ពីរនោះទេ។ ពួកគេមិនចង់ស្គាល់ សេចក្ដីពិត ដោយព្រោះតែពួកគេជាមនុស្សចំអក ដែលដើរតាមសេចក្ដីប៉ងប្រាថ្នារបស់គេ។

មានពេលមួយ ខ្ញុំបានចូលរួមការប្រារព្ធកម្មវិធីបញ្ចប់ការសិក្សានៅ UCLA ។ មនុស្សរាប់ពាន់នាក់ បាននៅទីនោះ។ អ្នកអធិប្បាយក្នុងកម្មវិធីនោះបានប្រាប់ពីព្រឹត្ដិការណ៍ និងការជួប្រទះដ៏គួរឲ្យភ័យខ្លាច ដែលកំពុងតែកើតឡើងនៅក្នុងពិភពលោកសព្វថ្ងៃនេះ – ការព្រមានជាសកល ចំនួនប្រជាជនលើស ការ បំផុល ភាពមិនស្មើគ្នានៃបរិស្ថាន ការបំផ្លិចបំផ្លាញព្រៃឈើដែលទាក់ទាញភ្លៀង ការគំរាមគំហែងសង្រ្គាម ដោយប្រើអាវុធបរមាណូពីប្រទេសអ៊ឺរ៉ាក់ ប្រទេសកូរ៉េខាងជើង និងប្រទេសប៊ាហ្គីស្ថាន ការផុតពូជសត្វជា ច្រើន ហើយនិងការគំរាមគំហែងពីការធ្វើភេរវៈកម្មជាសកល។ ប៉ុន្ដែបន្ទាប់មក អ្នកអធិប្បាយនោះបានប្រាប់ ថា «កុំជឿលើអ្នកណាម្នាក់ដែលនិយាយថា ពិភពលោកនឹងត្រូវវិនាស។ ពិភពលោកនឹងមិនបញ្ចប់នោះទេ។ នោះសុទ្ធតែជាពាក្យសំដីរបស់គាត់! ខ្ញុំបានសរសេរនូវអ្វីដែលគាត់បាននិយាយនៅលើក្រដាសមួយ ហើយ ខ្ញុំបានដាក់វានៅក្នុងហោប៉ៅរបស់ខ្ញុំ! បន្ទាប់ពីគាត់បានប្រាប់ពីស្ថានភាពដ៏គួរឲ្យភ័យខ្លាចទាំងអស់នោះ គាត់បាននិយាយថា «ពិភពលោកនឹងមិនបញ្ចប់នោះទេ កុំជឿលើអ្នកណាម្នាក់ដែលនិយាយថា ពិភពលោកនឹងត្រូវវិនាស។ ខ្ញុំមិនជួយអ្វីសោះ ប៉ុន្ដែខ្ញុំគិតពីអត្ថបទគម្ពីររបស់យើង

« នៅជាន់ក្រោយ នឹងមានមនុស្សចំអកមក...និយាយថា តើសេចក្តីសន្យាពីព្រះអង្គយាងមកនៅឯណា?»(២ពេត្រុស ៣:៣-៤)។

អ្នកអធិប្បាយនៅកម្មវិធីនោះបាននិយាយថា «ពិភពលោកនឹងមិនបញ្ចប់នោះទេ»។ នៅក្នុងឆ្នាំ ១៩៦៥ បទចំរៀងរបស់លោក Barry McGuire បានប្រាប់ថា «អ្នកមិនជឿថា យើងស្ថិតនៅគ្រាជិតការ បំផ្លិចបំផ្លាញ»។ ខ្ញុំជឿវា ខ្ញុំនៅតែជឿវាឥឡូវនេះ! យើងរស់នៅក្នុង «គ្រាចុងក្រោយបង្អស់» សូម្បីតែមុន សង្រ្គាមវៀតណាម។ ប្រទេសអ៊ីស្រាអែលបានកើតនៅក្នុងឆ្នាំ១៩៤៨។ ពួកកុម្មុយនីស្ដបានយកប្រទេសចិន ក្នុងឆ្នាំ១៩៤៩។ សង្រ្គាមត្រជាក់បានកើនឡើងហានីភ័យនៃចំនួនគ្រាប់បរមាណូជាច្រើនក្នុងឆ្នាំ១៩៥០។ ប្រធានតិបតី Kennedy ត្រូវបានគេបាញ់សំឡាប់នៅដើមឆ្នាំ១៩៦៣។ បន្ទាប់មក លោក Malcolm X ត្រូវបានគេបាញ់សំឡាប់។ លោក Martin Luther King ថែមទាំងលោក Bobby Kennedy ផងដែរ។ តន្រ្ដីញាក់ និងថ្នាំញៀនបានបំផ្លាញគំនិតមនុស្សនៅជំនាន់មួយទាំងស្រុង។ វត្ថុមិនដែលនៅដដែលនោះទេ។ វប្បធម៌ត្រូវបានបំបែកតាមសម័យកាល។ ដូចលោក Leonard Ravenhill បានប្រាប់ «សព្វថ្ងៃនេះគឺជា គ្រាចុងក្រោយបង្អស់។ សំណួរគឺថា តើពួកវានឹងបញ្ចប់យូរប៉ុណ្ណាទៅ?»

ពួកសិស្សព្រះយេស៊ូវចង់ដឹងពីពេលវេលា ដែលលោកីយនឹងត្រូវបញ្ចប់ និងចង់ដឹងពីពេលនៃសម័យនេះត្រូវបញ្ចប់។ ពួកគេបានសុំឲ្យព្រះគ្រីស្ទបង្ហាញទីសំគាល់ដល់ពួកគេ។ ទ្រង់បានប្រាប់ទីសំគាល់ ជាច្រើន ដែលបានកត់ទុកក្នុងគម្ពីរម៉ាថាយជំពូក២៤ និងនៅក្នុងលូកាជំពូក២១ដែលប្រាប់ស្របគ្នា។ គម្ពីរ ម៉ាថាយជំពូក២៤ប្រាប់ពីចម្លើយរបស់ព្រះគ្រីស្ទ ហើយវាប្រាប់ពីទីសំគាល់ជាច្រើននៅថ្ងៃចុងក្រោយបំផុត។ ហើយគម្ពីរលូកាជំពូក២១ក៏ប្រាប់ពីទីសំគាល់ថែមទៀតផងដែរ។ នៅព្រឹកនេះ ខ្ញុំនឹងផ្តោតសំខាន់លើទី សំគាល់ ដែលព្រះគ្រីស្ទបានមានបន្ទូលប្រាប់ក្នុងលូកា២១។ «តើការទាំងនេះកាលណានឹងមកដល់ តើមានទីសំគាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប?»(ម៉ាថាយ ២៤:៣)។ ព្រះគ្រីស្ទបានឆ្លើយនូវសំណួរ ជាច្រើននៅក្នុងគម្ពីរលូកាជំពូក២១។

១. ទីមួយ មានទីសំគាល់ដែលទាក់ទងនឹងបរិស្ថាន ឬក៏(ធម្មជាតិ)។

ព្រះយេស៊ូវបានមានបន្ទូលថា នឹងមាន

«ក៏នឹងមានកក្រើកដីជាខ្លាំង និងអំណត់ ហើយអាសន្នរោគនៅកន្លែងផ្សេងៗ ទាំងមានហេតុនាំឲ្យភ័យ... នឹងមានសេចក្តីលំបាកនៅគ្រប់ទាំងសាសន៍ និងសេចក្តីទ័លគំនិត ដោយព្រោះសូរសន្ធឹករបស់សមុទ្រ និងរលក មនុស្សនឹងស្រយុត ចិត្តដោយភ័យ ហើយដោយទន្ទឹងចាំការដែលត្រូវមកលើផែនដី » (លូកា ២១:១, ២៥-២៦)។

សូមគិតពីវា! ព្រះយេស៊ូវមានបន្ទូលថា មនុស្សនឹងស្រយុតចិត្ដ នៅពេលពួកគេឃើញហេតុការណ៍ដែលកំពុងកើតឡើង «នៅលើផែនដី»។ ទ្រង់មានបន្ទូលថា មនុស្សនឹងព្រួយចិត្ដ ស្រងាកចិត្ដ ហើយនឹកប្លែក ថែមទាំងភ័យខ្លាចជាខ្លាំង ដោយព្រោះហេតុការណ៍ដែលកំពុងកើតឡើងនៅលើពិភពលោកនេះ

«ហើយដោយទន្ទឹងចាំការដែលត្រូវមកលើផែនដី» (លូកា ២១: ២៦)។

នៅពេលអ្នកមើលកាន់ការរលាយតំបន់ប៉ូលខាងជើង និងផលប៉ះពាល់នៃការផ្លាស់ប្ដូរអាកាសធាតុ វាគួរឲ្យភ័យខ្លាចណាស់។ នៅពេលអ្នកដឹងថា ជំងឺ AIDS កំពុងរាតត្បាតយ៉ាងគ្រោះថ្នាក់នៅប្រទេស អាហ្រ្វិច ដោយមិនមានអ្វីទប់ស្កាត់ វាគួរឲ្យភ័យខ្លាចណាស់។ នៅពេលអ្នកមើលកាន់ថ្នាំទប់ទល់ជំងឺរបេង ថ្មីៗនេះ និងជំងឺប្លែកៗផ្សេងទៀត ដូចជា ជំងឺអាប៉ូឡា និងជំងឺផ្ដាសាយ ដែលប្រើថ្នាំមិនត្រូវនោះ វាគួរឲ្យភ័យខ្លាចខ្លាំងណាស់។

កុំឆ្ងល់ថា ហេតុអ្វីបានជាមនុស្សជាច្រើនព្រួយបារម្ភអំពីអនាគត។ ការស្ទង់មតិមហាជនថ្មីៗនេះ បង្ហាញថា សព្វថ្ងៃនេះ ក្មេងជំទង់៨០ភាគរយមិនគិតថា ពួកគេមានអនាគតល្អ។ វាបានបង្ហាញថា មនុស្ស វ័យក្មេងទាំងនេះព្រួយបារម្ភអំពីបញ្ហានៅក្នុងបរិស្ថានជារឿយៗ ដូចជាការរលាយតំបន់ប៉ូលខាងជើង និង គ្រោះធម្មជាតិ ដែលអាចកើតឡើងនៅពាសពេញពិភពលោក!

ហើយបញ្ហាដ៏គួរឲ្យភ័យខ្លាចនោះ យើងឃើញវាកើតឡើងនៅក្នុងបរិស្ថាន ហើយការសែតបាន រាយការណ៍ពីវាជារៀងរាល់ថ្ងៃ។ ពួកវាជាទីសំគាល់នៃថ្ងៃចុងបំផុតកល្បនៃផែនដី ដូចដែរយើងដឹង ហើយ ការយាងមកជាលើកទី២របស់ព្រះគ្រីស្ទជិតដល់ហើយ។

២. បន្ទាប់មក ទីពីរ មានទីសំគាល់ពីការស្អប់ដល់សាសន៍យូដាជាខ្លាំង។

មនុស្សជាច្រើនស្អប់សាសន៍យូដា និងប្រទេសអ៊ីស្រាអែល។ ក្រុមហ៊ុនបញ្ចាំងខ្សែភាពយន្ដឈ្មោះ The Metropolitan Opera នៅក្នុងទីក្រុងញ៉ូវយ៉ោកកំពុងរៀបចំបញ្ចាំងរឿងមួយ ដែលមានចំណងជើងថា «ការស្លាប់របស់ Klinghoffer » នៅរដូវស្លឹកឈើជ្រុះនេះ។ វាបង្ហាញពីភេរវៈជនជនជាតិភីឡាស្ទីនជាច្រើន នាក់កំពុងសំឡាប់សាសន៍យូដាដែលមានអាយុ៦៩ឆ្នាំ ដែលអង្គុយលើកៅអ៊ី។ វាបង្ហាញពីភេរវៈជន ដែល មានសិទ្ធសំឡាប់សាសន៍យូដាដែលគ្មានអ្នកជួយ។ ភេរវៈជនដែលជាតួឯកច្រៀងថា «កន្លែងណាដែល អ្នកក្រប្រមូលផ្ដំគ្នា ពួកគេអាចរកឃើញសាសន៍យូដាដែលធាត់។ អ្នកដឹងពីរបៀបដើម្បីបញ្ជោតមនុស្សឆោត ល្ងង់ {ហើយ} បង្ខូចឈ្មោះអស់អ្នកណា ដែលអ្នកបានបោកបញ្ជោត... ប្រទេសអាមេរិកគឺជាក្រុមសាសន៍ យូដាដ៏ធំមួយ» ខ្ញុំសូមជំរុញអ្នក ឲ្យប្រឆាំងនឹងរឿងដែលសំដែងពីការប្រព្រឹត្ដយ៉ាងឃោរឃៅចំពោះសាសន៍យូដា ដោយផ្ញើរអ៊ីម៉ែលទៅកាន់លោក Peter Gelb តាមគេហទំព័រ pgelb@metopera.org។ លោក Gelb គឺជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុនខ្សែភាពយន្ដ Metropolitan Opera ក្នុងទីក្រុងញ៉ូវយ៉ោក។ សូមទូរ ស័ព្ទទៅគាត់ ហើយសុំឲ្យគាត់លុបចោលរឿង «ការស្លាប់របស់ Klinghoffer »។ (សេចក្ដីរាយការណ៍ពត៌មានយកពី Jewish Standard, August 19, 2014)។ សព្វថ្ងៃនេះ ការស្អប់ដល់សាសន៍យូដាគឺជា បញ្ហាដែលកើតឡើងពាសពេញពិភពលោក។ ព្រះយេស៊ូវបានមានបន្ទូលថា

«ប៉ុន្តែកាលណាឃើញពលទ័ពឡោមព័ទ្ធក្រុងយេរូសាឡិម នោះត្រូវឲ្យដឹងថា សេចក្តីហិនវិនាសនៃក្រុងនោះជិតដល់ហើយ»(លូកា ២១:២០)។

ការស្អប់សាសន៍យូដានឹងកើនឡើងជាខ្លាំងនៅគ្រាចុងក្រោយបង្អស់ ពេលនោះកងទ័ពនៃសាសន៍ដទៃជា ច្រើននឹងមកប្រឆាំងនឹងប្រទេសអ៊ីស្រាអែល ដើម្បីបំផ្លាញសាសន៍យូដា។ លោកហ៊ីក្លែបានព្យាយាមចង់ បំផ្លាញសាសន៍យូដា ប៉ុន្ដែ គាត់បានបរាជ័យ ដោយព្រោះតែសាសន៍យូដាជារាស្រ្ដដែលព្រះបានជ្រើសរើស នៅលើផែនដីនេះ។ ព្រះគម្ពីរប្រាប់ថា

« នោះគេជាស្ងួនភ្ងាវិញ ដោយព្រោះពួកឰយុកោ»(រ៉ូម ១១:២៨)។

ពួកបាទីស្ទដែលជឿតាមព្រះគម្ពីរគឺជាអ្នកឧបត្ថមដ៏ខ្លាំងដល់ប្រទេសអ៊ីស្រាអែល។ យើងត្រូវតែបន្ដ ឈរជាមួយសាសន៍យូដា និងប្រទេសអ៊ីស្រាអែល។ ប៉ុន្ដែ ព្រះគម្ពីរបង្រៀនថា លោកីយដែលមិនជឿព្រះនឹង បែរប្រឆាំងជាមួយសាសន៍ដយូដានៅគ្រាចុងក្រោយបង្អស់។ ព្រះគម្ពីរប្រាប់ថា

«អញនឹងធ្វើឲ្យក្រុងយេរូសាឡិមទៅជាថ្មដែលសង្កត់លើអស់ទាំងសាសន៍ អស់អ្នកណាដែលយកជាបន្ទុកលើខ្លួន»(សាការី ១២: ៣)។

បញ្ហានោះកំពុងតែកើតឡើងនៅសព្វថ្ងៃនេះ។ វាគឺជាទីសំគាល់ដែលបង្ហាញថា ឥឡូវនេះយើងកំពុងតែរស់ នៅក្នុងគ្រាជិតចុងក្រោយបំផុត។ គ្រីស្ទបរិស័ទត្រូវតែបន្ដឈរជាមួយប្រទេសអ៊ីស្រាអែល និងសាសន៍យូដា សូម្បីតែនៅក្នុងគ្រាចុងក្រោយបង្អស់ ដែលសេចក្ដីងងឹតកំពុងតែចំរើនឡើងក៏ដោយ។

៣. ហើយ ទីបី មានទីសំគាល់ខាងសាសនា – ទីសំគាល់នៃការចាញ់បោកបញ្ជោតសាសនាក្លែងក្លាយ។

ព្រះយេស៊ូវបានមានបន្ទូលថា៖

«ចូរប្រយ័ត្ន ក្រែងអ្នកណានាំឲ្យអ្នករាល់គ្នាវង្វេង ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំ មកនិយាយថា គឺខ្ញុំនេះហើយ... ដូច្នេះ កុំឲ្យទៅតាមគេឡើយ»(លូកា ២១:៨)។

ព្រះគ្រីស្ទបានមានបន្ទូលម្ដងទៀតថា៖

«ដ្បិតនឹងមាន... ហើយហោរាក្លែងកើតឡើង គេនឹងធ្វើទីសំគាល់យ៉ាងធំ ហើយនិងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួកអ្នករើសតាំងឲ្យវង្វេង ផង បើសិនជាបាន»(ម៉ាថាយ ២៤:២៤)។

មានរឿងជាច្រើនដែលអ្នកឃើញតាម TBN ដែលសុទ្ធតែជាការបោកបញ្ជោត។ កម្មវិធីផ្សាយដំណឹងល្អជា ច្រើនសុទ្ធតែជាការចាញ់បោកបញ្ជោត និងជាការយល់ច្រលំ។ សាវកប៉ុលបានប្រាប់ថា

«ដ្បិតនឹងមានគ្រាមក ដែលគេមិនទ្រាំទ្រនឹងសេចក្តីបង្រៀនដ៏ត្រឹមត្រូវទេ គឺគេនឹងមានត្រចៀករមាស់ ហើយនិងហៅគ្រូកាន់តែច្រើនឡើង មកបង្រៀនឲ្យត្រូវចិត្ត»(២ធីម៉ូថេ ៤:៣)។

៤. ទីបួន មានទីសំគាល់នៃការបៀតបៀនប្រឆាំងនឹងគ្រីស្ទបរិស័ទ។

ការបៀតបៀនដល់គ្រីស្ទបរិស័ទនឹងកើតឡើងពាសពេញពិភពលោកនៅអាត្រាដែលមិនធា្លប់មាន កាលពីមុន។ ឧទាហរណ៍ នៅក្នុងប្រទេសចិន គ្រីស្ទបរិស័ទដែលជឿពិតប្រាកដគេត្រូវតែប្រជុំគ្នានៅកន្លែង សំងាត់នៅក្រោមដី «ក្រុមជំនុំនៅតាមផ្ទះ»។ គ្រីស្ទបរិស័ទជនជាតិចិនរាប់រយនាក់ត្រូវបានគេចាប់ដាក់គុក ដោយសារសេចក្ដីជំនឿរបស់គេ ជាពិសេស នៅក្នុងអំឡុងពេលនៃការធ្វើបដិវត្ដន៍ខាងវប្បធម៌(Cultural Revolution ។ របាយការណ៍របស់ពួកអ៊ីស្លាមដែលកំពុងធ្វើភេរវៈ ហើយកំពុងតែសំឡាប់គ្រីស្ទបរិស័ទជា ច្រើននាក់កើតឡើងស្ទើរតែជារៀងរាល់ថ្ងៃនៅក្នុងការសែតរបស់យើង។ ព្រះយេស៊ូវបានទាយថា ការបៀត បៀនដល់គ្រីស្ទបរិស័ទនឹងកើតមាននៅពាសពេញពិភពលោកទាំងមូល។ ព្រះយេស៊ូវទ្រង់បានមានបន្ទូលថា

«តែមុនការទាំងនោះ គេនឹងចាប់អ្នករាល់គ្នាធ្វើទុក្ខ បញ្ជូនអ្នក... ហើយដាក់គុក»(លូកា ២១:១២)។

បន្ទាប់មក ទ្រង់បានមានបន្ទូលថា ឪពុកម្ដាយ និងសាច់ញាតិដែលមិនប្រែជឿព្រះនឹងបៀតបៀនដល់កូន របស់ពួកគេ ដែលជឿព្រះពិតប្រាកដ។ ជារឿយៗ វាបានកើតឡើងចំពោះបងប្អូនអ៊ីស្លាមម្នាក់ដែលជឿលើ ព្រះយេស៊ូវ។ ប៉ុន្ដែ យើងបានឃើញបញ្ហានោះកើតឡើងជាច្រើនដងរួចមកហើយនៅក្នុងប្រទេសអាមេរិក។ ព្រះគ្រីស្ទបានមានបន្ទូលថា៖

«ប៉ុន្តែ ទោះទាំងឪពុកម្តាយ បងប្អូន ញាតិសន្តាន ហើយមិត្រសំឡាញ់ក៏នឹងបញ្ជូនអ្នករាល់គ្នា ហើយនឹងសំឡាប់អ្នករាល់គ្នាខ្លះដែរ មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ»(លូកា ២១:១៦-១៧)។

សូមរាប់តម្លៃព្រលឹងវិញ្ញាណ! អ្នកខ្លះនឹងមិនចូលចិត្ដអ្នកទេ បើអ្នកក្លាយជាកូនព្រះពិតម្នាក់! អ្នកខ្លះនឹង ប្រឆាំងជាមួយអ្នក! វានឹងឲ្យអ្នកបាត់បង់របស់ខ្លះ ដើម្បីក្លាយជាកូនព្រះពិតម្នាក់នៅក្នុងសម័យដ៏អាក្រក់ ទាំងនេះ! នោះគឺជាទីសំគាល់មួយដែលបង្ហាញថា យើងកំពុងតែរស់នៅក្នុងគ្រាចុងក្រោយបង្អស់។

៥. ទីប្រាំ ព្រះគ្រីស្ទបានមានបន្ទូលប្រាប់យើងពីអ្វីដែលយើងអាចហៅថា ជាទីសំគាល់ខាងផ្លូវចិត្ដ។

ព្រះយេស៊ូវបានមានបន្ទូលថា៖

«ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ក្រែងចិត្តអ្នករាល់គ្នាកំពុងតែផ្ទុកនូវសេចក្តីវក់នឹងស៊ីផឹក ហើយនិងសេចក្តីខ្វល់ខ្វាយ {ការថប់បារម្ភ} នៅជីវិត នោះលោតែថ្ងៃនោះមកដល់អ្នករាល់គ្នាភ្លាម ដ្បិតថ្ងៃនោះនឹងមកដូចជាលប់ គ្របលើអស់ទាំងមនុស្សដែលនៅគ្រប់លើផែនដី

មានបុរសវ័យក្មេងម្នាក់បានមកក្រុមជំនុំនេះ ហើយបាននិយាយថា «ខ្ញុំមិនអាចមកក្រុមជំនុំនៅថ្ងៃ អាទិត្យក្រោយបានទេ។ ខ្ញុំត្រូវជួយមីងរបស់ខ្ញុំរើផ្ទះ»។ គាត់មាន៦ថ្ងៃ ដើម្បីធ្វើវា ប៉ុន្ដែ គាត់ត្រូវតែធ្វើនៅ ថ្ងៃអាទិត្យពេលព្រឹក។ គាត់កំពុងតែផ្ទុកនូវបញ្ហានៃជីវិត។ មនុស្សជាច្រើនខកខានក្រុមជំនុំសំរាប់មូលហេតុ ឆ្កួតៗ។ ពួកគេកំពុងតែផ្ទុកនូវបញ្ហានៃជីវិត។ ហើយថ្ងៃជំនុំជំរះនឹងមកដល់គេដោយមិនដឹងខ្លួន។ ពួកគេនឹង មិនត្រៀមខ្លួនរួចរាល់ទេ នៅពេលការជំនុំជំរះរបស់ព្រះមកដល់!

អ្នកអាចជៀសវៀងពីថ្នាំញៀន និងការរួមភេទ ប៉ុន្ដែអ្នកអាចត្រូវបានផ្ទុកដោយការងារ និងអាជីប បន្ទាប់មក «សេចក្ដីខ្វល់ខ្វាយនៃជីវិតនេះ» លេបយកអ្នក។ ខ្ញុំបានឃើញបញ្ហានោះកើតឡើងចំពោះមនុស្ស ជាច្រើនពី១ឆ្នាំទៅ១ឆ្នាំ។

ដ្បិតព្រះយេស៊ូវបានមានបន្ទូលថា៖

«ដូច្នេះ ចូរចាំយាមចុះ ហើយអធិស្ឋានជានិច្ច ដើម្បីឲ្យបានរាប់ជាគួរនឹងរួចពីការទាំងនេះដែលត្រូវមក ហើយឲ្យបានឈរនៅមុខកូនមនុស្សផង»(លូកា ២១:៣៦)។

ហើយនោះគឺជាអ្វីដែលអ្នករាល់គ្នាត្រូវតែធ្វើឲ្យរួចរាល់សំរាប់គ្រាចុងបំផុតនេះ ហើយនិងសំរាប់ការជំនុំជំរះដែលនឹងមក។ មានរឿង២ដែលអ្នករាល់គ្នាត្រូវតែធ្វើ៖

(១) មកក្រុមជំនុំវិញ គ្មានអ្វីសោះដែលយើងអាចជួយអ្នករាល់គ្នា បើអ្នករាល់គ្នាមិនត្រលប់មកក្រុមជំនុំវិញ។

(២)មករកព្រះគ្រីស្ទ ទ្រង់បានសុគតដើម្បីសងទោសកំហុសសំរាប់អំពើបាបរបស់អ្នក។ ទ្រង់បានរស់ពីសុគតឡើងវិញទាំងរូបកាយ ហើយទ្រង់គង់នៅខាងស្ដាំដៃព្រះវរបិតាឥឡូវនេះ។ ទ្រង់គង់នៅទីនោះសំរាប់អ្នករាល់គ្នា។ សូមមករកព្រះគ្រីស្ទទៅ ទ្រង់នឹងលាងសំអាតអំពើបាបរបស់អ្នកដោយព្រះលោហិតរបស់ទ្រង់។

៦. ទីប្រាំមួយ មានទីសំគាល់ពីក្រុមជំនុំដែលគ្មានសេចក្ដីស្រឡាញ់តាមគ្រីស្ទបរិស័ទ។

ពួកសិស្សបានសួរទ្រង់ថា

«តើការទាំងនេះកាលណានឹងមកដល់ តើមានទីសំគាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប?»(ម៉ាថាយ ២៤:៣)។

ទីសំគាល់មួយក្នុងទីសំគាល់ផ្សេងទៀត ដែលព្រះគ្រីស្ទបានមានបន្ទូលប្រាប់នៅក្នុងកណ្ឌម៉ាថាយជំពូក២៤ គឺនេះ – ក្រុមជំនុំនៅតាមកន្លែងជាច្រើននៅលើពិភពលោក គ្មានសេចក្ដីស្រឡាញ់ពិតប្រាកដសំរាប់បាត់បង់។ វាគឺជាសាសនាគ្រីស្ទដែលគ្មានសេចក្ដីក្ដួលអាណិត គ្មានភាពរាក់ទាក់ និងគ្មានសេចក្ដីស្រឡាញ់។ នៅពេលពួកគេបានសួរពីទីសំគាល់មួយនៃការយាងមករបស់ទ្រង់ និងពីចុងបំផុតកល្បនៃផែនដី ព្រះយេស៊ូវ បានមានបន្ទូលប្រាប់ថា

«រួចដោយព្រោះការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង បានជាសេចក្តីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយអស់ទៅ»(ម៉ាថាយ ២៤:១២)។

សព្វថ្ងៃនេះ ក្រុមជំនុំជាច្រើនបាត់បង់សេចក្ដីស្រឡាញ់ចំពោះពួកអ្នកដែលមកលេងក្រុមជំនុំរបស់ គេ។ វាពិបាករកឃើញមិត្ដសំឡាញ់ពិតប្រាកដម្នាក់ណាស់ នៅពេលអ្នកទៅក្រុមជំនុំរបស់ពួកគេ។ ព្រះអាច ជួយយើងបាន! បើគ្មានអំណាចព្រះចេស្ដានៃព្រះវិញ្ញាណរបស់ព្រះទេ នោះក្រុមជំនុំរបស់យើងក៏នឹងមិនរាក់ ទាក់ ហើយក៏នឹងមិនមានសេចក្ដីស្រឡាញ់ដូចពួកគេដែរ!

«សេចក្តីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយអស់ទៅ»(ម៉ាថាយ ២៤:១២)។

ក្រុមជំនុំណាដែលគ្មានព្រះវត្ដមានរបស់ព្រះទេ ក្រុមជំនុំនោះនឹងមិនមានសេចក្ដីស្រឡាញ់សំរាប់ មនុស្សបាត់បង់ឡើយ។ ហើយក្រុមជំនុំណាដែលគ្មានសេចក្ដីស្រឡាញ់សំរាប់មនុស្សបាត់បង់ ក្រុមជំនុំនោះ គឺជាក្រុមជំនុំដែលស្លាប់ មិនថាតើពួកគេគោះទ្វារផ្ទះច្រើនប៉ុណ្ណាក្ដី មិនថាតើពួកគេប្រើឡានក្រុងច្រើនប៉ុណ្ណា ក្ដី ហើយមិនថាតើពួកគេខំប្រឹងផ្សាយដំណឹងល្អច្រើនប៉ុណ្ណាក្ដី! ពួកគេជាក្រុមជំនុំដែលស្លាប់ ដោយព្រោះតែ ពួកគេមិនមានសេចក្ដីស្រឡាញ់នៅក្នុងក្រុមជំនុំរបស់ពួកគេ។

ព្រះអាចជួយសង្រ្គោះក្រុមជំនុំយើងពីការត្រូវបានលេប ដោយសាសនាគ្រីស្ទដែលគ្មានសេចក្ដី ស្រឡាញ់នៅ «គ្រាចុងក្រោយបង្អស់»។ យើងទាំងអស់គួរតែប្រព្រឹត្ដចំពោះភ្ញៀវទាំងអស់ដូចជាស្ដេចម្នាក់ ហើយសំរាប់មនុស្សទាំងអស់ដែលមកក្រុមជំនុំយើងរយះពេលពីរបីខែ យើងគួរតែប្រព្រឹត្ដដាក់គេដូចជាស្ដេច ម្នាក់ ថែមទាំង យើងទាំងអស់គួរតែខំប្រឹងអធិស្ឋានសុំឲ្យព្រះជួយក្រុមជំនុំយើងឲ្យពេញទៅដោយសេចក្ដី ស្រឡាញ់របស់ព្រះសំរាប់មនុស្សមានបាប។ ដូចគ្នាផងដែរ ថ្ងៃមួយព្រះអាចមានបន្ទូលពីក្រុមជំនុំដូចនេះ

«គឺដែលឯងមានឈ្មោះថារស់ តែឯងស្លាប់ទេ» (វិវរណៈ ៣:១)។

សប្ដាហ៍នេះ សូមដេញចាប់មនុស្សបាត់បង់ដោយខ្នះខ្នែង។ សូមយកឈ្មោះឲ្យបានច្រើន ពេលអ្នក ចេញទៅផ្សាយដំណឹងល្អផ្ទាល់ខ្លួននៅថ្ងៃពុធ និងថ្ងៃព្រហស្បត្ដិ៍ ដូច្នេះយើងអាចទូរស័ព្ទទៅពួកគេ ហើយ អញ្ចើញពួកមកក្រុមជំនុំ។ បន្ទាប់មក សូមយកឈ្មោះឲ្យបានច្រើនថែមទៀត នៅពេលអ្នកចេញទៅផ្សាយ ដំណឹងល្អផ្ទាល់ខ្លួន។ សូមយកឈ្មោះឲ្យបានច្រើនថែមទៀត ហើយយកលេខទូរស័ព្ទសំរាប់យើង ដើម្បីឲ្យ ដេញចាប់ពួកគេ ហើយនាំគេមកក្រុមជំនុំ ដើម្បីឲ្យគេស្ដាប់លឺដំណឹងល្អរបស់ព្រះគ្រីស្ទ។

ដ្បិតនោះគឺជាការចាប់ផ្ដើមនៃការផ្សាយដំណឹងល្អតែប៉ុណ្ណោះ។ ចុងបញ្ចប់ នៅពេលពួកគេមក ក្រុមជំនុំនេះ យើងត្រូវតែស្រឡាញ់ពួកគេល្មម ដើម្បីជួយឲ្យគេចូលរួមក្នុងការប្រកបគ្នានៅក្រុមជំនុំយើង។ កុំ ទុកឲ្យពួកគេណាម្នាក់ឈរតែម្នាក់ឯង បន្ទាប់ពីចប់កម្មវិធីថ្វាយបង្គំព្រះ។ សូមប្រើភ្នែករបស់អ្នកមើលពួកគេ អ្នកត្រូវតែជួយក្នុងការប្រកបគ្នានៅក្រុមជំនុំយើង។ សូមខំប្រឹងអធិស្ឋានសុំព្រះ ឲ្យជួយអ្នកបង្ហាញសេចក្ដី ស្រឡាញ់ដ៏អស្ចារ្យចំពោះពួកគេ។

សព្វថ្ងៃនេះគឺជាគ្រាដ៏លំបាក ហើយគួរឲ្យភ័យខ្លាចសំរាប់អ្នកដែលគ្មានសង្ឃឹម។ យើងអធិស្ឋានថា អ្នករាល់គ្នានឹងមករកព្រះយេស៊ូវ ហើយទទួលការលើកលែងទោសពីអំពើបាប ដោយសារការសុគតរបស់ ទ្រង់នៅលើឈើឆ្កាង។ យើងអធិស្ឋានថា អ្នករាល់គ្នានឹងរកឃើញមេត្រីភាពជាមួយព្រះវរបិតាតាមរយះ ព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់យើង! យើអធិស្ឋានថា អ្នករាល់គ្នានឹងត្រលប់មកក្រុមជំនុំវិញនៅថ្ងៃចុង សប្ដាហ៍ក្រោយ ដើម្បីរៀនថែមទៀតអំពីសេចក្ដីសង្រ្គោះ តាមរយះព្រះយេស៊ូវដ៏ជាព្រះរាជបុត្រានៃព្រះ! លោក ចាន់ សូមដឹកនាំយើងអធិស្ឋាន។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ ២ពេត្រុស ៣:៣-៩។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«គ្រានៃការបំផ្លិចបំផ្លាញ»(ដោយលោក Barry McGuire, 1965)/
«នៅក្នុងគ្រាដូចសព្វថ្ងៃនេះ»(ដោយលោក Ruth Caye Jones, 1902-1972)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

សព្វថ្ងៃនេះគឺជាគ្រាចុងក្រោយបង្អស់!

ដោយលោក Dr. R. L. Hymers, Jr.

«ដោយដឹងសេចក្តីនេះជាមុនថា នៅជាន់ក្រោយ នឹងមានមនុស្សចំអកមក ដែលគេដើរតាមសេចក្តីប៉ងប្រាថ្នារបស់គេ ទាំងចំអកឡកឡឺយថា តើសេចក្តីសន្យាពីព្រះអង្គយាងមកនៅឯណា?»(២ពេត្រុស ៣:៣-៤)។

(២ធីម៉ូថេ ៣:១; យ៉ាកុប ៥:៣; យូដាស ១៨; ១ធីម៉ូថេ ៤:១;
ម៉ាថាយ ២៤:៣៧, ៣)

ពួកគេខុស ដោយព្រោះតែទីសំគាល់ជាច្រើនបង្ហាញថា គ្រាចុងក្រោយបំផុតជិតដល់ហើយ!

១. ទីសំគាល់ដែលទាក់ទងនឹងបរិស្ថាន ឬក៏(ធម្មជាតិ)។លូកា ២១:១១, ២៥-២៦។

២. ទីសំគាល់ពីការស្អប់ដល់សាសន៍យូដាជាខ្លាំង។ លូកា ២១:២០; រ៉ូម ១១:២៨;
សាការី ១២:៣។

៣. ទីសំគាល់នៃសាសនាក្លែងក្លាយ។ លូកា ២១:៨; ម៉ាថាយ ២៤:២៤; ២ធីម៉ូថេ ៤:៣។

៤. ទីសំគាល់នៃការបៀតបៀនប្រឆាំងនឹងគ្រីស្ទបរិស័ទ។ លូកា ២១:១២, ១៦-១៧។

៥. ទីប្រាំ ទីសំគាល់ខាងផ្លូវចិត្ដ។លូកា ២១:៣៤-៣៥, ៣៦។

៦. ទីសំគាល់ពីក្រុមជំនុំដែលគ្មានសេចក្ដីស្រឡាញ់តាមគ្រីស្ទបរិស័ទ។ ម៉ាថាយ ២៤:៣,
១២; វិវរណៈ ៣:១។