Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




គំរូនៃការប្រែចិត្ដ

(សេចក្ដីអធិប្បាយលេខ១ពីរឿងរឿងកូនប្រុសដែលខ្ជះខ្ជាយ)
THE ARCHETYPE OF CONVERSION
(SERMON NUMBER 1 ON THE PRODIGAL SON)
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែសីហា ២៥, ២០១៣
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, August 25, 2013

«កាលវាភ្ញាក់ដឹងខ្លួន»(លូកា ១៥:១៧)។


រឿងប្រៀបធៀបពីកូនប្រុសដែលខ្ជះខ្ជាយជារឿងមួយដែលខ្ញុំចូលចិត្ដបំផុតនៅក្នុងព្រះគម្ពីរ។ ប៉ុន្ដែជា ញឹកញាប់នៅថ្ងៃនេះ វាត្រូវបានគេកាត់ស្រាយខុស។ នៅយប់នេះខ្ញុំនឹងព្យាយាមកែកំហុសនោះ ក្នុងសេច
ក្ដីអធិប្បាយរបស់ខ្ញុំពី «ការកាត់ស្រាយខុសពីកូនដែលខ្ជះខ្ជាយ»។ ខ្ញុំសង្ឃឹមថា អ្នកនឹងមកវិញនៅម៉ោង ៦:៣០ ដើម្បីស្ដាប់សេចក្ដីអធិប្បាយពីរឿងនេះ។ យើងនឹងទទួលទានជាមួយអ្នករាល់គ្នាបន្ទាប់មកទៀត ដូច្នោះសូម មកវិញនៅយប់នេះ!

អ្នកអត្ថាធិប្បាយចាស់ៗទាំងអស់បង្រៀនថា កូនដែលខ្ជះខ្ជាយនោះជាមនុស្សបាត់បង់។ ពួកគេ បានបង្រៀនពីរឿងប្រៀបធៀបនេះដើម្បីពិពណ៌នាប្រាប់ពីការប្រែចិត្ដរបស់គាត់។ ប៉ុន្ដែលោក ប៊ីលី គ្រែហាម និងអ្នកផ្សេងទៀតបានបង្រៀនថា រឿងនេះមិនមែនជារូបភាពនៃការប្រែចិត្ដទេ។ អ្នកលទ្ធិសំរេចចិត្ដតាមខ្លួនឯង បានបង្រៀន ថាវាពិតប្រាកដណាស់ជារូបភាពមួយនៃការឲ្យពេលវេលាទៅព្រះវិញ របស់គ្រីស្ទានម្នាក់ដែលបានរាថយ។ តើគ្រូអត្ថាធិប្បាយចាស់ៗទាំងអស់អាចខុសរបៀបណាទៅ? បាទ ពួកគេមិនបានខុសទេ ការបកប្រែសម័យនេះ ទេតើ ដែលខុស។ អ្នកដឹងទេ គ្រូគង្វាលសម័យទាំងនេះត្រូវតែឲ្យពេលវេលាគេទៅព្រះវិញ ដោយព្រោះតែពួកគេមិន ដែលបានឃើញការប្រែចិត្ដដូចនេះទេ។ មូលហេតុនោះហើយ សូម្បីតែគ្រូបង្រៀនព្រះគម្ពីរដ៏អស្ចារ្យម្នាក់ដូច ជាលោក ម៉ាកជីក៏បានយល់ខុសដែរ ដ្បិតខ្ញុំនឹងបង្រៀនលំអិតក្នុងសេចក្ដីអធិប្បាយនៅយប់នេះ។

នៅសតវត្សពី២០ «លទ្ធិសំរេចចិត្ដតាមខ្លួនឯង» បានបង្រៀនខុសពីការប្រែចិត្ដដ៏ថោកទាបមួយគឺថា គ្រាន់តែ លើកដៃរបស់អ្នកឡើង អ្នកនឹងបានសង្រ្គោះ។ គ្រាន់តែសូត្រសេចក្ដីអធិស្ឋានលឿនមួយដូចសត្វសេកមួយ នោះអ្នកនឹងបានសង្រ្គោះ។ ដូចនេះ នៅក្នុងសតវត្សទី២០ គ្រូគង្វាលជាច្រើនមិនជួបប្រទះការប្រែចិត្ដដូច ក្នុងរឿងកូនប្រុសខ្ជះខ្ជាយនោះទេ។ ដ្បិតលទ្ធផលផ្ទាល់មួយរបស់ «លទ្ធិសំរេចចិត្ដតាមខ្លួនឯង» ប៊ីលី គ្រែហាម និងអ្នក ផ្សេងទៀតត្រូវតែបកប្រែឡើងវិញពីរឿងប្រៀបធៀបជាការត្រលប់មករកព្រះវិញ ជាជាងការប្រែចិត្ដ។ ជំនួសឲ្យការប្រៀបធៀបនោះនិយាយពីខ្លួនឯង ឥឡូវនេះពួកគេអានវាយដោយពាក់ «វែនតា» នៃ«លទ្ធិសំរេចចិត្ដតាមខ្លួនឯង សូម្បីតែលោក ម៉ាកជីក៏បានយល់ច្រលំដោយ«លទ្ធិសំរេចចិត្ដតាមខ្លួនឯង »ដែរ។ ដូច្នោះគាតបាននិយាយថា «រឿងនេះ មិនមែនជារូបភាពពីមនុស្សមានបាបម្នាក់ដែលបានសង្រ្គោះ... សូមយល់ពីអ្វី ដែលរឿងប្រៀបធៀបផ្ដោត សំខាន់ទៅលើ។ រឿងប្រៀបធៀបនៃមិនមែនជារបៀបដែលមនុស្សមានបាបម្នាក់បានសង្រ្គោះនោះទេ វាសំដែងពីចិត្ដរបស់ឪពុកម្នាកដែលនឹងមិនគ្រាន់តែជួយសង្រ្គោះមនុស្សមានបាបម្នាក់តែប៉ុណ្ណោះតែ ប៉ុន្ដែនឹងនាំកូនប្រុសនោះចេញពីអំពើបាបនោះវិញ» (J. Vernon McGee, Th.D., Thru the Bible, Thomas Nelson Publishers, 1983, volume IV, p. 314; notes on Luke 15:14)។

ខ្ញុំជឿថា លោក ម៉ាកជីប្រហែលជាបានយល់ច្រលំពីរឿងនេះដោយសារតែ លោក ឡាវីស ស្ពែរី ឆែហ្វើរ ជាអ្នកបង្កើតមហាវិទ្យាល័យ Dallas Theological Seminary។ លោក ឆែហ្វើរបានប្រឆាំងយ៉ាង ខ្លាំងទៅនឹងបញ្ហាប្រែចិត្ដតាមបែបបុរាណ។ គាត់បានបង្រៀនពីបែបបទរបស់ «ការបង្រៀននៅក្រុមជំនុំ សែនដីមែណាន» ដែលបង្រៀនថា យើងអាចបានសង្រ្គោះដោយគ្រាន់តែជឿលើអ្វីដែលព្រះគម្ពីរប្រាប់អំពី ព្រះគ្រីស្ទ។ វាហាក់ដូចជាលោក ម៉ាកជីបានយកគំនិតរបស់គាត់ពីរឿងកូនប្រុសដែលខ្ជះខ្ជាយជា «ការឲ្យ ពេលវេលាទៅព្រះវិញ» ពី ឡេវីស ស្រែរី ឆែហ្វឺ។ បើអ្នកណាម្នាក់អានសេចក្ដីអធិប្បាយនេះ គេនឹងស្រាវជ្រាវ ពីអ្វីដែលលោក ឆែហ្វឺបានបង្រៀនអំពីរឿងកូនប្រុសដែលខ្ជះខ្ជាយ ហើយឲ្យខ្ញុំពីប្រភព ខ្ញុំនឹងសរសើរពីវា។ គំនិតខុសឆ្គងនេះបានឆ្លងរាលដាលពាសពេញនៅក្នុងសតវត្សទី២០។ លោក ប៊ីលី គ្រែហាមបានបង្រៀន ពីរឿងកូនប្រុសដែលខ្ជះខ្ជាយនោះថាជាអ្នករាថយពីព្រះម្នាក់ ដែលបានត្រលប់មករកព្រះវិញ។ គាត់បាន បង្រៀនថា «ខ្ញុំកំពុងតែសុំអ្នកឲ្យគាំទ្របន្ថែមពីការអះអាងរបស់អ្នក ខ្ញុំកំពុងតែសុំឲ្យអ្នកមករកព្រះវិញនៅ យប់នេះ»។ គាត់បានបង្រៀនពីប្រភេទនៃរឿងគ្រប់ពេលវេលា ដែលគាត់អធិប្បាយពីរឿងកូនប្រុសដែលខ្ជះ ខ្ជាយនៅក្នុងការទាមទាររកដ៏អស្ចារ្យរបស់គាត់ ដែលបានចាក់ផ្សាយពាសពេញប្រទេសអាមេរិកាំងនៅតាម កញ្ចក់ទូរទស្សន៍អស់រយះពេល៥០ឆ្នាំ។ ដូច្នោះសព្វថ្ងៃនេះនោះជាអ្វីដែលជាធម្មតាគ្រូផ្សាយដំណឹងល្អនៅ ក្នុងប្រទេសអាមេរិកាំងគិតអំពីរឿងកូនប្រុសដែលខ្ជះខ្ជាយនោះ។ ប៉ុន្ដែពិតប្រាកដណាស់វាជាការយល់ច្រលំ ហេតុអ្វី? ដោយព្រោះតែរឿងប្រៀបធៀបនៃកូនប្រុសដែលខ្ជះខ្ជាយនោះមិនកំពុងតែនិយាយអំពីការឲ្យពេល វេលាទៅព្រះវិញទេ! វាកំពុងតែនិយាយអំពីការប្រែចិត្ដដ៏ពិតមួយ ហើយរឿងពីរនោះមិនមែនដូចគ្នាទេ! ការ ប្រែចិត្ដជាអ្វីដែលព្រះធ្វើចំពោះអ្នក ការឲ្យពេលវេលាទៅព្រះគឺជាអ្វីដែលអ្នកធ្វើ។ នៅក្នុងការប្រែចិត្ដ ព្រះ វិញ្ញាណរបស់ព្រះដាស់មនុស្សមានបាបឲ្យដឹងខ្លួន ហើយដាស់គាត់ឲ្យចេញពីការល្មោភខាងអំពើបាប ហើយ អូសទាញគាត់ទៅរកព្រះគ្រីស្ទ។ បើមនុស្សមា្នក់គ្រាន់តែឲ្យពេលវេលារបស់គាត់ដល់ព្រះតែប៉ុណ្នឹង គាត់នឹង ធ្លាក់ទៅឋាននរក។ ហេតុអ្វី? ដោយព្រោះតែសេចក្ដីសង្រ្គោះគឺមកដោយសារព្រះគុណ ហើយការថ្វាយ ពេលវេលាមកដោយការប្រពឹ្រត្ដ។ ហើយការប្រពឹ្រត្ដមិនដែលជួយសង្រ្គោះអ្នកណាម្នាក់សោះ!

អ្នកអត្ថាធិប្បាយចាស់ៗទាំងអស់បានសរសេរពីលទ្ធិសំរេចចិត្ដតាមខ្លួនឯង ហើយបានបង្រៀនថា កូនដែលខ្ជះខ្ជាយនោះជាមនុស្សបាត់បង់ម្នាក់។ ឧទាហរណ៍ ការពន្យល់របស់លោក ម៉ាថាយ ហែនរីបាន បង្រៀនពាក្យ «កូនប្រុស» មិនមែនមានន័យថា គាត់បានសង្រ្គោះនោះទេ ប៉ុន្ដែ «តំណាងពីព្រះវរបិតាជា ឪពុកដល់មនុស្សលោកទាំងអស់»។ លោក ហែនរីបានបង្រៀនថា ពាក្យប្រៀបធៀបត្រូវផ្ដលមក «ដើម្បី បង្ហាញពីរបៀបដែលព្រះសប្បាយព្រះហឬទ័យយ៉ាងណា នៅពេលដែលមនុស្សមានបាបម្នាក់បានប្រែចិត្ដ» (Hendrickson Publishers, 1996 edition, volume 5, p. 598; notes on Luke 15:11-32។ នោះជាវិធីដែលអ្នកអត្ថាធិប្បាយបុរាណបានពន្យល់ពីរឿងប្រៀបធៀប លទ្ធិសំរេចចិត្ដតាមខ្លួនឯងមុន សតវត្សទី២០។

នៅសតវត្សទី២០មានការផ្លាស់ប្ដូរពីលទ្វិសំរេចិត្ដតាមខ្លួនឯងរាក់ៗ សូមយើងគិតពីអត្ថន័យត្រឹម ត្រូវនៃរឿងប្រៀបធៀបនោះ។ វាជារឿងទី៣នៅក្នុងបញ្ជីនៃរឿងប្រៀបធៀបចំនួន៣ ដែលព្រះយេស៊ូវបាន ប្រាប់ពីពួកផារ៉ាស្សី។ ពួកគេបានចំអកដល់ព្រះយេស៊ូវ ដោយព្រោះតែទ្រង់បាន «ទទួលមនុស្សបាប ហើយក៏ស៊ីជាមួយនឹងគេផង»(លូកា ១៥:២)។ ដើម្បីពន្យល់ពីមុលហេតុ ដែលទ្រង់បានទទួលមនុស្សមានបាប ហើយបានទទួលទានជាមួយគេផង ព្រះយេស៊ូវបានប្រាប់ពីពាក្យប្រៀបប្រដូចចំនួន៣ រឿងតូចៗ៣នៅជា មួយមេរៀនមួយ។ ទីមួយ ទ្រង់បានប្រាប់ពីរឿងប្រៀបប្រដូចនៃចៀមដែលបាត់បង់»(លូកា ១៥:៣-៧)។ ទីពីរ ទ្រង់បានប្រាប់ពីរឿងប្រៀបប្រដូច ប្រាក់ដែលបាត់»(លូកា ១៥:៨-១០)។ ទីបី ទ្រង់បានប្រាប់ពីរឿង ប្រៀបប្រដូចនៃកូនប្រុសដែលខ្ជះខ្ជាយ ដែលជាញឹកញាប់យើងហៅថា «កូនខ្ជះខ្ជាយ»(លូកា ១៥:១១-៣២)។ រឿងប្រៀបប្រដូចទាំង៣នោះសុទ្ធតែនិយាយអំពីសេចក្ដីសង្រ្គោះរបស់មនុស្សបាត់បង់ម្នាក់។ គ្រប់ គ្នាយល់ស្របថា រឿងប្រៀបប្រដូច២មុនដំបូងនិយាយអំពីមនុស្សបាត់បង់ម្នាក់ដែលបានសង្រ្គោះ។ ហើយ អ្នកអត្ថាធិប្បាយនៅលីវគ្រប់ៗរូបមុនសតវត្សទី២០បានបង្រៀនថា រឿងប្រៀបប្រដូចទី៣និយាយពីមនុស្ស បាត់បង់ម្នាក់ដែលបានសង្រ្គោះផងដែរ! ព្រះគម្ពីរស្កោហ្វាលកត់សំគាល់ហៅវាថា «រឿងប្រៀបប្រដូចនៃ កូនប្រុសដែលបាត់បង់»(The Scofield Study Bible, 1917 edition)។ ហើយវាពិតប្រាកដណាស់ ត្រឹមត្រូវ នៅក្នុងគម្ពីរលូកា ១៥:២៤ ឪពុករបស់ក្មេងប្រុសនោះបាននិយាយថា កូនគាត់បានស្លាប់ខាងវិញ្ញាណ ហើយក៏បាត់ទៅ!

«ដ្បិតកូនអញនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់ទៅ ហើយបានឃើញមកវិញ...»(លូកា ១៥:២៤)។

ព្រះគ្រីស្ទបានប្រាប់ពីរឿងប្រៀបប្រដូចនៃកូនប្រុសដែលខ្ជះខ្ជាយ ដើម្បីទុកជាគំរូមួយ ហើយជា ឧទាហរណ៍មួយនៃការប្រែចិត្ដដ៏ពិតប្រាកដមួយ។ ការប្រែចិត្ដរបស់លោក ប៉ុលបានធ្វើតាមគំរូនេះ ហើយគំរូ នៃការប្រែចិត្ដរបស់កូនប្រុសដែលខ្ជះខ្ជាយត្រូវបានគ្រូគង្វាលដ៏អស្ចារ្យជាច្រើននាក់មានបទពិសោធន៍ រហូត ដល់សតវត្សទី២០ ជំនួសពីលទ្ធិខុសឆ្គងរបស់ហ្វីណី។ អានពីប្រវត្ដិគ្រីស្ទានតូចមួយ នោះអ្នកនឹងឃើញពី របៀបដែលអ្នកដឹកនាំគ្រីស្ទានដ៏អស្ចារ្យទាំងនេះបានប្រែចិត្ដដោយពឹងលើគំរូនៃការប្រែចិត្ដរបស់កូនដែលខ្ជះ ខ្ជាយ។ ការប្រែចិត្ដរបស់ អាហ្គីស្ទីនបានធ្វើតាមគំរូនេះ។ ដូចនេះលោក លូសើរបានប្រែចិត្ដ លោក បូនយ៊ាន វាយហ្វីល ព្រមទាំងលោក វែស្លេ និងបងប្រុសគាត់ អ្នកទាំងអស់នោះសុទ្ធតែត្រូវបានប្រែចិត្ដនៅក្នុងការភ្ញាក់ ដឹងខ្លួនដ៏អស្ចារ្យលើកទីមួយ និងលើកទីពីរ(១៧៣០-១៨៤០) ថែមទាំងការប្រែចិត្ដរបស់លោក ស្ពឺជិន លោក ថូរេ និងគ្រូគង្វាលដ៏អស្ចារ្យបំផុតម្នាក់នៅសម័យនោះ អ្នកផ្សាយដំណឹងល្អលោក យ៉ូហាន សាង នៅ ប្រទេសចិន។ មនុស្សទាំងអស់នេះសុទ្ធតែត្រូវបានប្រែចិត្ដ នៅពេលគេមានបទពិសោធន៍ពីគំរូនៃការប្រែចិត្ដ របស់កូនប្រុសដែលខ្ជះខ្ជាយ។

ដូច្នោះហើយ ខ្ញុំគិតថា មូលហេតុមួយដែលព្រះគ្រីស្ទបានប្រាប់ពីពាក្យប្រៀបប្រដូចនៃកូនដែលខ្ជះខ្ជាយនោះ គឺដើម្បីប្រាប់យើងពីរូបភាពនៃការប្រែចិត្ដមួយ។ គ្មានកន្លែងណាទៀតនៅក្នុងគម្ពីរដំណឹងល្អ ទាំង៤ ដែលព្រះគ្រីស្ទបានរៀបរាប់ប្រាប់លំអិតពីរវិធីនៃការប្រែចិត្ដមួយដែលកើតឡើង។ បាទ ទីបន្ទាល់ របស់សាវកប៉ុលត្រូវបានកត់ទុក៣ដងនៅក្នុងគម្ពីរកិច្ចការ ប៉ុន្ដែខ្ញុំអះអាងថា ការប្រែចិត្ដរបស់សាវកប៉ុលបាន ធ្វើតាមគំរូ ដែលព្រះគ្រីស្ទបានបង្ហាញប្រាប់ ជាច្រើនឆ្នាំមុនពេលដែលសាវកប៉ុលបានប្រែចិត្ដ នៅពេលដែល ព្រះអម្ចាស់បានប្រាប់យើងពីពាក្យប្រៀបប្រដូចនៃកូនដែលខ្ជះខ្ជាយ។

(សូមចុចទីនេះដើម្បីអានចំណងជើងនៃសេចក្ដីអធិប្បាយរបស់ខ្ញុំ «ការកាត់ស្រាយខុសពីរឿងកូន ប្រុសដែលខ្ជះខ្ជាយ» អ្នកគួរតែអានវារហូតដល់ចប់ពីសេចក្ដីអធិប្បាយនេះ)។

ដូចជាខ្ញុំបានបង្រៀននៅពេលចាប់ផ្ដើម រឿងប្រៀបប្រដូចនៃកូនដែលខ្ជះខ្ជាយជាអត្ថបទគម្ពីរមួយ ដែលខ្ញុំចូលចិត្ដបំផុតនៅក្នុងព្រះគម្ពីរ។ ហេតុផលគឺដោយព្រោះតែវាបង្ហាញពីគំរូនៃមនុស្សបាត់បង់ម្នាក់គាត់ ត្រូវតែមានបទពិសោធន៍ដើម្បីបានសង្រ្គោះ ហើយជាមួយសេចក្ដីផ្ដើមដ៏វែងនោះ យើងមករៀនពីតួសេចក្ដី នៃសេចក្ដីអធិប្បាយ។ អត្ថបទគម្ពីរគឺសាមញ្ញ៖

«កាលវាភ្ញាក់ដឹងខ្លួន»(លូកា ១៥:១៧)។

ឥឡូវនេះ ខ្ញុំបង្រៀនថា ការប្រែចិត្ដរបស់កូនប្រុសដែលខ្ជះខ្ជាយនោះគឺជាគំរូមួយ ដោយព្រោះតែវាបង្ហាញពី ព្រឹត្ដិការណ៍ទាំងអស់ដែលកើតឡើង នៅពេលដែលមនុស្សម្នាក់បានប្រែចិត្ដពិតប្រាកដ។ អត្ថបទគម្ពីរគឺ សាមញ្ញ៖

«កាលវាភ្ញាក់ដឹងខ្លួន»(លូកា ១៥:១៧)។

មានឆុតឆាកខុសៗពីគ្នានៅក្នុងការប្រែចិត្ដ ហើយយើងឃើញវា នៅក្នុងបទពិសោធន៍របស់កូនដែលខ្ជះខ្ជាយ។ ទីមួយ មានដំណាក់កាលនៅពេលដែលបុរសក្មេងម្នាក់ចង់មានឯករាជ្យពីឪពុករបស់ គាត់ គាត់មិនចង់ឲ្យឪពុករបស់គាត់ត្រួតត្រាលើគាត់ទៀតទេ។ គាត់ចង់បាន «សេរីភាព»។ កូនដែលខ្ជះ ខ្ជាយមិនបានបដិសេធថាមានព្រះនោះទេ គាត់បានចូលកម្មវិធីសាសនាជាមួយឪពុកម្ដាយរបស់គាត់ ប៉ុន្ដែ នៅក្នុងចិត្ដដ៏ជ្រៅរបស់គាត់បានលាក់បំណងប្រាថ្នាដែលហៅថា «សេរីភាព»។ គាត់ចង់រត់គេញពីច្បាប់ទាំង អស់ និងបទបញ្ជារបស់មនុស្សរបស់គាត់។ គាត់បានគិតថា ប្រហែលជាមានការសប្បាយខ្លះដែលគាត់មិន ធ្លាប់សប្បាយ គាត់ចង់ភ្លក់រស់ជាតិផ្លែឈើរបស់លោកីយដែលបានហាមឃាត់ ដែលគាត់មិនដែលបាន សប្បាយពីមុន។ គាត់ជាមនុស្សបុរសម្នាក់ឥឡូវនេះ ហើយគាត់ចង់នៅតាមតែខ្លួនឯង ហើយធ្វើច្បាប់សំរាប់ ខ្លួនឯង ជាជាងនៅក្រោមការត្រួតត្រារបស់ឪពុករបស់គាត់។ បើអ្នកបានគិតដូចនេះ តើអ្នក «ភ្ញាក់ដឹងខ្លួន ដោយឯង» ឥឡូវនេះទេ មុនពេលដែលអ្នកធ្លាក់ក្នុងការបំផ្លាញ និងធ្លាក់ក្នុងភាពអាម៉ាស់ ដែលនឹងមក បើ អ្នកនឹងបន្ដជាមួយគំនិតប៉ះបោរទាំងនេះ។

ប៉ុន្ដែនៅពេលឆាប់ៗ កូនដែលខ្ជះខ្ជាយនេះបានធ្វើដំណាក់កាលផ្សេងទៀត គាត់បានទទួលមរតករបស់ គាត់ មុនពេលឪពុកគាត់ស្លាប់ គាត់បានយកលុយ ហើយរត់ចេញទៅកាន់ប្រទេសឆ្ងាយមួយ។ ឥឡូវនេះ គាត់អាចធ្វើរឿងទាំងអស់ដែលគាត់បានសុបិន្ដពីមុន។ គាត់បានចំនាយពេលនៅពេលថ្ងៃ និងពេលយប់ ដើម្បីសប្បាយ « ខាងអំពើបាប ដែលនៅតែ១ភ្លែតនោះវិញ»(ហេព្រើរ១១:២៥)។

យូរបន្ដិចមក គាត់បានធ្វើដំណាក់កាលទី៣ នៅពេលដែលគាត់ «ចាយអស់» ឥឡូនេះមិនមានអ្វី សោះដើម្បីបំពេញភាពអត់ឃ្លានរបស់គាត់។ អំពើបាបរបស់គាត់ទាំងអស់បានធ្វើឲ្យគាត់គ្មានអ្វីសោះឥឡូវ នេះ។ ហើយវាស្ថិតនៅក្នុងស្ថានភាពដ៏អាក្រក់នេះ ដែលនាំឲ្យគាត់ធ្វើដំណាក់កាលទី៤គឺ «គាត់ភ្ញាក់ដឹងខ្លួន ដោយខ្លួនឯង» (លូកា ១៥:១៧)។

គាត់បានធ្វើអំពើល្ងង់ខ្លៅណាស់! គាត់ដូចជាមនុស្សឆ្កួតម្នាក់ ប្រព្រឹត្ដអំពើបាបមួយទៅអំពើបាប មួយទៀត។ យើងឃើញមនុស្សក្មេងធ្វើដូចសត្វព្រៃ ហើយធ្វើរឿងចំលែងៗ។ យើងឃើញមនុស្សក្មេងៗទៅ ឆ្ងាយក្នុងអំពើបាប ហើយនៅចុងបញ្ចប់គេចេញពីក្រុមជំនុំរបស់យើង។ យើងឃើញគេធ្លាក់ចូលក្នុងអំពើបាប ដ៏ជ្រៅ។ ឥឡូនេះគ្មានអ្នកណាម្នាក់អាចបញ្ឈប់គេបានទេ ពួកគេមិនដែលគិតថា ពួកគេនឹងធ្លាក់ចូលក្នុងអំ ពើបាបដ៏ជ្រៅ។ ពួកគេអាចជោគជ័យក្នុងមុខជំនួញ ហើយរូបរាងខាងក្រៅគេមើលទៅដូចជាគេធ្វើល្អ ប៉ុន្ដែ ព្រះមានបន្ទូលប្រាប់ថា ពួកគេក្លាយដូចជាសត្វ គេគ្មានសេចក្ដីសុខក្នុងចិត្ដរបស់គេ ហើយគេគ្មានទីសង្ឃឹម នៅលើលោកីយនេះទេ។

«កាលវាភ្ញាក់ដឹងខ្លួន»(លូកា ១៥:១៧)។

នោះគឺជាការងារនៃព្រះគុណទីមួយ នៅក្នុងចិត្ដមនុស្សមានបាបដែលបាត់បង់ម្នាក់។ មានតែព្រះវិញ្ញាណ បរិសុទ្ធដែលអាចធ្វើឲ្យមនុស្សមានបាបភ្ញាក់ដឹងខ្លួន ហើយចាប់ផ្ដើមគិតយ៉ាងឆ្លាតអំពីជីវិតរបស់គាត់ និង ជោគវាសនាដ៏អស់កល្បរបស់គាត់។ កុំស្ដាប់អារក្ស បើវាប្រាប់អ្នកថា អ្នកអាចត្រលប់មកវិញ ដូចជាកូនប្រុស ដែលខ្ជះខ្ជាយនោះ កុំទុកចិត្ដវា! អ្នកអាចមក បើព្រះអូសទាញអ្នក ហើយមិនមានការធានាអ្វីសោះដែល ទ្រង់នឹងអូសទាញអ្នកមកវិញ បើអ្នកមានឆន្ទះចង់ធ្លាក់ចូលក្នុងអំពើបាប! ទ្រង់អាចមានបន្ទូលថា «ឯអេប្រាអិមវាភ្ជាប់ខ្លួនតាមរូបព្រះហើយ តាមតែវាចុះ»(ហូសេ ៤:១៧)។ សូមចំនាយពេលពីរបីនាទី ដើម្បី មើលពីវិធីនៃរឿងប្រៀបប្រដូចនៃកូនដែលខ្ជះខ្ជាយបង្ហាញពីការប្រែចិត្ដរបស់មនុស្សមានបាប។

១. ទីមួយ មនុស្សមានបាបដែលបាត់បង់ភ្ញាក់ដឹងខ្លួនដោយខ្លួនឯង។

«កាលវាភ្ញាក់ដឹងខ្លួន» ហើយកាលគាត់ភ្ញាក់ដឹងខ្លួន នេះគឺជាទីសំគាល់ទីមួយ ដែលព្រះគុណនៃ ព្រះកំពុងតែធ្វើការនៅក្នុងជីវិតរបស់អ្នក។

ពេលខ្លួនការផ្លាស់ប្ដូរនៃគំនិតនេះកើតឡើងភ្លាមៗ។ នោះជាវិធីដែលវាបានកើតឡើងចំពោះលោក ហ្រ្គីហ្វីត នៅពេលមួយដែលគាត់បានច្រៀង «ព្រះអម្ចាស់ ខ្ញុំនឹងមកផ្ទះ»។ គាត់មានបទពិសោធន៍ពីការប្រែ ចិត្ដភ្លាមៗតាមបែបបុរាណមួយ គាត់បានមកក្រុមជាមួយមិត្ដភក្រ្ដម្នាក់ ខ្ញុំបានកំពុងតែអធិប្បាយខ្លាំងអំពី អំពើបាប និងការជំនុំជំរះ។ មិត្ដភក្រ្ដបាននិយាយថា «សូមឲ្យខ្ញុំចេញពីទីនេះ» ពេលខ្លួនកើតឡើងដូចនោះ។ លោក ហ្រ្គីហ្វីតបាននិយាយថា «រង់ចាំ ខ្ញុំចង់លឺរឿងនេះ»។ កំលោះផ្សេងទៀតបានចេញ បានរត់ចេញពី សំលេងអធិប្បាយរបស់ខ្ញុំ។ លោក ហ្រ្គីហ្វីតបាននៅ សេចក្ដីអធិប្បាយបានចាក់ចុចចិត្ដពីអំពើបាបរបស់គាត់ «គាត់បានភ្ញាក់ដឹងខ្លួនដោយខ្លួនឯង» គាត់បានគិតថា «គ្រូគង្វាលបានអធិប្បាយត្រូវ ខ្ញុំជាមនុស្សមាន បាប» បន្ទាប់ពីពេលភ្លាមៗនោះ ហើយនៅទីនោះគាត់បានជឿទុកចិត្ដលើព្រះយេស៊ូវ ហើយបានសង្រ្គោះ។ ខ្ញុំបានអរសប្បាយជាខ្លាំង នៅពេលខ្ញុំលឺពីវា! គាត់បានមានសេចក្ដីប៉ងប្រាថា្នដ៏ពេញលេញសំរាប់ការ របស់ព្រះដូចជាគាត់បានធ្វើសំរាប់ការជាច្រើនពីអំពើបាប។ អ្នកទាំងអស់គ្នាស្គាល់គាត់ ហើយអាចនិយាយបានថា ការប្រែចិត្ដនៃពិតប្រាកដ ទោះបីជាវាបានមកភ្លាមៗនៅពេលមុនដំបូង ដែលគាត់បានស្ដាប់លឺដំណឹងល្អក្ដី។ នោះគឺជាវិធីដែលោក ចាន់បានប្រែចិត្ដ នោះជាវិធីដែលប្រពន្ធរបស់ខ្ញុំបានប្រែចិត្ដ នោះជាវិធីដែលលោក មែឡីសា សែនដឺបានប្រែចិត្ដ នោះជាវិធីដែលលោក ខាហ្គីន និងមនុស្សជាច្រើនទៀតនៅក្នុងក្រុមជំនុំរបស់ យើងបានប្រែចិត្ដ។ ពួកគេបានភ្ញាក់ដឹងខ្លួនភ្លាមៗ ហើយពួកគេបានជឿទុកចិត្ដលើព្រះយេស៊ូវភ្លាមៗ ហើយ ពួកគេបានសង្រ្គោះនៅពេលមុនដំបូង ដែលពួកគេបានលឺខ្ញុំអធិប្បាយពីដំណឹងល្អ!

«កាលវាភ្ញាក់ដឹងខ្លួន»(លូកា ១៥:១៧)។

ម្យ៉ាវិញទៀត ពេលខ្លះការប្រែចិត្ដនេះមកដោយសន្សឹមៗណាស់ យឺតណាស់។ នោះគឺជាវិធីដែល លោក សោង បានប្រែចិត្ដ គាត់បានមកក្រុមជំនុំ ហើយបានទៅកាន់បន្ទប់ដើម្បីសួរសំនួរបន្ទាប់ពីចប់សេចក្ដី អធិប្បាយ។ គាត់បានមកម្ដងហើយម្ដងទៀត គាត់បានគិតតាមវិធីផ្ទាល់ខ្លួនរបស់គាត់ គាត់បានចាប់ផ្ដើម ឈ្លោះប្រកែកជាមួយយើង ថ្វីដ្បិតយើងខំព្យាយាមពន្យល់គាត់អំពីព្រះគ្រីស្ទ។ មានថ្ងៃមួយគាត់បានឈ្លោះ ជាមួយខ្ញុំខ្លាំងណាស់ ហើយខ្ញុំគាត់បានស្ដីបន្ទោសដល់គាត់។ គាត់បានចេញពីក្រុមជំនុំរបស់យើង ហើយ ព្យាយាមរកគ្រូគង្វាលផ្សេងទៀត ដែលគាត់អាចប្រែចិត្ដស្រួលសំរាប់គាត់។ ខ្ញុំបាននឹកចាំថា គាត់បានទៅ រកអាចារ្យនៅក្រុមជំនុំកាតូលិក ប៉ុន្ដែបុរសនោះមិនបានជួយគាត់ទេ គាត់បានទៅរកគ្រូនៅក្រុមជំនុំប្រូតេស្ដង់ ប៉ុន្ដែគ្មានអ្នកណាជួយគាត់ដូចគ្នា។ នៅចុងបញ្ចប់ គាត់បានបើកទូរទស្សន៍ ហើយឃើញភ្នែកនៃខ្សែភាពយន្ដ មួយអំពីព្រះយេស៊ូវ។ ពេលនោះហើយដែលព្រះបាននិយាយទៅកាន់គាត់ ហើយទ្រង់បានធ្វើឲ្យគាត់យំ។ នៅថ្ងៃអាទិត្យបន្ទាប់មកទៀត ខ្ញុំបានឃើញគាត់មកក្នុងកម្មវិធីថ្វាយបង្គំព្រះ ហើយខ្ញុំអរសប្បាយណាស់! នៅពេលដែលគាត់បានមកកាន់បន្ទប់សួរសំនួរ បន្ទាប់ពីចប់កម្មវិធីនោះ ភាពអំនួតរបស់គាត់បានបាត់អស់។ គាត់បានជឿទុកចិត្ដលើព្រះយេស៊ូវ គាត់បានប្រែចិត្ដ៖

«កាលវាភ្ញាក់ដឹងខ្លួន»(លូកា ១៥:១៧)។

មានបុរសក្មេងម្នាក់របស់បានធំឡើងនៅក្នុងក្រុមជំនុំរបស់យើង គាត់ជាក្មេងប្រុសជនជាតិចិនម្នាក់ គាត់ប្រយុទ្ធ ហើយប្រយុទ្ធ គាត់បានតស៊ូប្រឆាំងនឹងព្រះយេស៊ូវ ហើយគាត់បានស្វែងរកអារម្មណ៍មួយជា ជាងការលើកលែងទោសពីអំពើបាប។ បន្ទាប់មក នៅព្រឹកមួយ ខ្ញុំបានឃើញគាត់ស្រក់ទឹកភ្នែក គាត់បាន នឿយហត់ពីការប្រយុទ្ធ។ ខ្ញុំបានយកគាត់ ពេលគាត់លុតជង្គង់នៅក្បែរម្ដាយគាត់ ហើយគាត់ជឿទុកចិត្ដលើ ព្រះយេស៊ូវ ហើយគាត់បានប្រែចិត្ដ៖

«កាលវាភ្ញាក់ដឹងខ្លួន»(លូកា ១៥:១៧)។

មានមនុស្សប្រុសក្មេងផ្សេងទៀតបានមកកាន់បន្ទប់សួរសំនួរម្ដង ហើយម្ដងទៀត។ ព្រះវិញ្ញាណ បរិសុទ្ធបានប៉ះពាល់ចិត្ដគាត់យ៉ាងខ្លាំង ប៉ុន្ដែគាត់បានបដិសេធដើម្បីមករកព្រះយេស៊ូវដោយសេចក្ដីជំនឿដ៏ សាមញ្ញ។ គាត់បានយំគ្រប់ពេល ដែលគាត់បានមកកាន់បន្ទប់សួរសំនួរ ប៉ុន្ដែគាត់មិនបានសង្រ្គោះឡើយ។ នៅចុងបញ្ចប់គាត់បានស្រែកយំ ហើយថ្ងូរជាខ្លាំង ខ្ញុំគិតថា គាត់អាចមានការកន្រ្ដាក់មួយ។ ខ្ញុំបានប្រាប់គាត់ ឲ្យទៅបន្ទប់ទឹក ហើយលប់មុខចេញ នៅពេលគាត់ត្រលប់មកវិញ ខ្ញុំបានដកស្រង់ចំរៀងសរសើរដំកើងព្រះ ចាស់មួយទៅគាត់៖

ខ្ញុំដឹងថាសេចក្ដីឧស្សាហ៍ខ្ញុំមិនអាចសំរាក
   ទឹកភ្នែកខ្ញុំអាចហូររហូត
អំពើបាបខ្ញុំមិនអាចសងថ្លៃលោះបានទេ
   មានតែទ្រង់ទេដែលអាចសង្រ្គោះខ្ញុំ
(«ថ្មដ៏មាំសំរាប់ខ្ញុំ» ដោយ Augustus M. Toplady, 1740-1778)។

គាត់បានជឿទុកចិត្ដលើព្រះយេស៊ូវ ហើយបានសង្រ្គោះ៖

«កាលវាភ្ញាក់ដឹងខ្លួន»(លូកា ១៥:១៧)។

លោក លីបានមកក្រុមជំនុំ ហើយធ្វើហាក់ដូចជាជឿលើព្រះយេស៊ូវ ប៉ុន្ដែវាជាការសំរេចចិត្ដមិនពិត ប្រាកដមួយប៉ុណ្ណោះ។ បន្ទាប់មក នៅពេលមួយ វាបានបង្ហាញយ៉ាងច្បាស់ថា គាត់មិនមានជីវិតមកពីព្រះ គ្រីស្ទសោះ។ គាត់បានមិនមានអ្វី ដើម្បីនិយាយទេ។ គាត់បានត្រលប់មកបន្ទប់សួរសំនួរវិញ គាត់បានមករក ព្រះអង្គសង្រ្គោះដោយទឹកភ្នែក ស្ដាយក្រោយ ហើយប្រែចិត្ដ។ គាត់បានប្រែចិត្ដនៅពេលឆាប់ៗនោះ៖

«កាលវាភ្ញាក់ដឹងខ្លួន»(លូកា ១៥:១៧)។

ឥឡូវនេះ អស់រយះពេលជាច្រើនឆ្នាំ គាត់មិនអាចអធិស្ឋាននៅសាធារណៈដោយចិត្ដអង់អាច ហើយស្រ ឡាញ់មនុស្សនៅក្នុងការភ្ញាក់ដឹងខ្លួនដ៏អស្ចារ្យ(Great Awakenings )នៅសតវត្សទី១៨ និង១៩ ហើយ នៅក្នុងការរស់ឡើងវិញនៅឆ្នាំ១៩០៧! សូមសរសើរដំកើងដល់ព្រះ! គាត់បានប្រែចិត្ដពិតប្រាកដ៖

«កាលវាភ្ញាក់ដឹងខ្លួន»(លូកា ១៥:១៧)។

លោក យ៉ូហាន ខាហ្គិនបានស្អប់ក្រុមជំនុំ ហើយគាត់បានស្អប់ឪពុករបស់គាត់ដោយព្រោះនាំគាត់ មកក្រុមជំនុំរៀងរាល់ថ្ងៃអាទិត្យ។ នៅព្រឹកមួយ ព្រះវិញ្ញាណបានប៉ះពាល់ចិត្ដគាត់យ៉ាងខ្លាំង គាត់បានមក ដោយយំខ្សិបៗ គាត់បានវារដោយដៃ និងជង្គង់របស់គាត់ទៅកាន់អាសនៈ។ គាត់បានសង្រ្គោះដូចជាអ្នក នៅក្រុមជំនុំមែតូដីសពីបុរាណម្នាក់! អូ សរសើរដំកើងព្រះ! គាត់បានប្រែចិត្ដ

«កាលវាភ្ញាក់ដឹងខ្លួន»(លូកា ១៥:១៧)។

ខ្ញុំកំពុងតែគិតពីក្មេងស្រីម្នាក់ឥឡូវនេះ នាងបានកាន់សាសនាខ្លាំងណាស់! ប៉ុន្ដែនាងរវល់តែនឹង ខ្លួនរបស់នាង។ នាងមិនអាចដោះស្រាយពីរបៀបដើម្បីមករកព្រះយេស៊ូវទេ វាហាក់ដូចជាអស់សង្ឃឹម ណស់ចំពោះនាង។ នាងមិនមានសង្ឃឹមទាល់តែសោះ នៅពេលទីសង្ឃឹមផ្សេងទៀតទាំងអស់ត្រូវបានធ្លាក់ ដល់ដី ហើយបានបំផ្លាញដូចជាកែវដែលបាក់បែក នោះនាងមករកព្រះយេស៊ូវដោយសុភាព ហើយនាងបាន សង្រ្គោះ៖

«កាលវាភ្ញាក់ដឹងខ្លួន»(លូកា ១៥:១៧)។

២. ទីពីរ តើខ្ញុំមិនអាចគ្រាន់តែឲ្យអ្នកមក ហើយឲ្យសំរេចដោយលឿនមួយមិនបានទេអ៊ី?

ពិតប្រាកដណាសខ្ញុំអាចធ្វើបាន! ខ្ញុំអាចឲ្យអ្នកមក ហើយអាចឲ្យអ្នកនិយាយតាមពាក្យនៃ «សេច ក្ដីអធិស្ឋានរបស់មនុស្សមានបាប» មួយ។ អ្នកនឹងសប្បាយមួយភ្លែត ប៉ុន្ដែបន្ទាប់មកអ្នកនឹងចាប់ផ្ដើមគិត «តើរឿងទាំងអស់នោះកើតមានចំពោះវាឬអ៊ី?វាហាក់ដូចជាមិនពិតទាល់តែសោះសំរាប់ខ្ញុំឥឡូវនេះ» ហើយ អ្នកនឹងចាប់ផ្ដើមមានគំនិតដែលខ្ជះខ្ជាយថែមទៀត។ អ្នកនឹងចាប់ផ្ដើមគិតម្ដងទៀត «ប្រហែលជាមានរឿង ខ្លះនៅនៅក្នុងលោកីយដែលខ្ញុំបានខកខាន» «ប្រហែលជាការនេះមិនពិតទេ!» «ប្រហែលជាខ្ញុំកំពុងតែខក ខានការសប្បាយនៅខាងក្រៅ» ខ្ញុំបានឃើញវា! ខ្ញុំបានឃើវា! ព្រះគម្ពីរប្រាប់ថា «នោះសណ្ឋានក្រោយរបស់អ្នកនោះ បានអាក្រក់ជាងមុនទៅទៀត»(ពេត្រុសទី២ ២:២០)។ ប្រសើរជាងបើអ្នកបានវាឥឡូវនេះ! ប្រសើរជាងបើអ្នកបានវាឥឡូវនេះ! បើអ្នកមិនបានវាឥឡូវ «នៅសណ្ឋានក្រោយ» នឹង «អាក្រក់ជាងមុនទៅ ទៀត»។ ដ្បិតបន្ទាប់មកទៀត ចិត្ដរបស់អ្នកនឹងក្រិន ហើយបិទជិត ដែលធ្វើឲ្យអ្នកមិនលឺអ្វីសោះពីព្រះបន្ទូល របស់ព្រះ! ប្រសើរជាងបើប្រយុទ្ធ ហើយយំ ហើយស្រែកឥឡូនេះ ជាជាងប្រគល់ខ្លួន «ប្រគល់គេទៅតាមគំនិតចោលម្សៀតវិញ ដើម្បីឲ្យបានសំរេចការដែលមិនគួរគប្បីធ្វើ»(រ៉ូម ១:២៨)។ ប្រសើរជាងបើប្រយុទ្ធ ហើយខំប្រឹងដើម្បីស្វែងរកព្រះគ្រីស្ទឥឡូវនេះ ល្អជាងថ្ងៃមួយ អ្នកស្ដាប់លឺទ្រង់និយាយទៅកាន់អ្នកថា «សេចក្តីដែលនាំឲ្យឯងត្រូវវិនាស នោះគឺជាដំណើរដែលទាស់ទទឹងនឹងអញ»(ហូសេ ១៣:៩)។ ល្អជាង បើ អ្នកមានទឹកភ្នែកដ៏ជូរជត់ ហើយចិត្ដអ្នកយំខ្សិបៗឥឡូវនេះ ល្អជាងថ្ងៃមួយអ្នកស្ដាប់លឺព្រះគ្រីស្ទប្រាប់ថា៖

«អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ ចូរថយចេញពីអញទៅ»(ម៉ាថាយ ៧:២៣)។

«ដូច្នេះ កាលណាឯងរាល់គ្នាត្រូវបោះទៅក្រៅ នោះនឹងយំ ហើយសង្កៀតធ្មេញ នៅទីនោះ ដោយឃើញលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ហើយអស់ទាំងហោរានៅក្នុងនគរព្រះ»(លូកា ១៣:២៨)។

ហើយអ្នកលឺព្រះគ្រីស្ទមានបន្ទូលថា៖

«ឯបាវឥតប្រយោជន៍នោះ ចូរបោះវាចោលទៅឯទីងងឹតខាងក្រៅទៅ នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ»(ម៉ាថាយ ២៥:៣០)។

អូ! អូ! ខ្ញុំសូមអង្វរអ្នក សូមគិតឥឡូវនេះ! សូមគិតឥឡូវនេះ! សូមគិតឥឡូវនេះ! «កាលវាភ្ញាក់ដឹងខ្លួន»។ អូ អ្នកអាចដឹងខ្លួនថ្ងៃនេះ! ហើយអ្នកអាចនិយាយបានថា៖

«កាលវាភ្ញាក់ដឹងខ្លួន» (លូកា ១៥:១៧)។

គាត់បាននិយាយនៅក្នុងចិត្ដគាត់ «ខ្ញុំនឹងក្រោកឡើង ហើយមករកព្រះយេស៊ូវឥឡូវនេះ»

ដ្បិតទ្រង់លាងសំអាតបានខ្ញុំដោយឈាមដ៏មានតម្លៃ
   ដែលបានបង្ហូរនៅភ្នំកាល់វ៉ារី
ខ្ញុំនឹងមកព្រះអង្គអើយ! ខ្ញុំនឹងមកឥឡូវនេះ!
   សូមទ្រង់សំអាតខ្ញុំដោយឈាម
ដែលទ្រង់បានបង្ហូរនៅកាល់វ៉ារី
   («ខ្ញុំនឹងមក ព្រះអង្គអើយ» ដោយ by Lewis Hartsough, 1828-1919)។

បើអ្នកចង់ក្លាយជាកូនព្រះម្នាក់ សូមចេញពីកន្លែងអង្គុយរបស់អ្នកឥឡូវនេះ ហើយដើរទៅខាង ក្រោយសាលប្រជុំ។ លោក ខាហ្គិននឹងនាំអ្នកទៅកន្លែងស្ថាត់មួយសំរាប់អធិស្ឋាន។ សូមទៅខាងក្រោយ សាលប្រជុំឥឡូវនេះ លោក ចាន់ សូមអធិស្ឋានសំរាប់បងប្អូនខ្លះ ដើម្បីឲ្យគេដឹងខ្លួន ហើយជឿទុកចិត្ដលើ ព្រះយេស៊ូវឥឡូវនេះ។ អាម៉ែន។ Mr. Abel Prudhomme.

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោកMr. Abel Prudhomme៖ លូកា ១៥:១១-១៩។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin KincaidGriffith៖
«ព្រះអង្គអើយ ខ្ញុំកំពុងមកផ្ទះ» (by William J. Kirkpatrick, 1838-1921)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

គំរូនៃការប្រែចិត្ដ

(សេចក្ដីអធិប្បាយលេខ១ពីរឿងរឿងកូនប្រុសដែលខ្ជះខ្ជាយ)

ដោយ Dr. R. L. Hymers, Jr.

«កាលវាភ្ញាក់ដឹងខ្លួន»(លូកា ១៥:១៧)។

(លូកា ១៥:២, ២៤; ហេព្រើរ ១១:២៥; ហូសេ ៤:១៧)

១.   ទីមួយ មនុស្សមានបាបដែលបាត់បង់ភ្ញាក់ដឹងខ្លួនដោយខ្លួនឯង។ លូកា ១៥:១៧។

២.  ទីពីរ តើខ្ញុំមិនអាចគ្រាន់តែឲ្យអ្នកមក ហើយឲ្យសំរេចដោយលឿនមួយមិនបានទេអ៊ី? ពេត្រុសទី២
២:២០; រ៉ូម ១:២៨; ហូសេ ១៣:៩; ម៉ាថាយ ៧:២៣; លូកា ១៣:២៨; ម៉ាថាយ ២៥:៣០។