Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




គាត់បានស្ដាប់លឺសេចក្ដីអធិប្បាយ ប៉ុន្ដែមិនដែលបានសង្រ្គោះទេ!

HE HEARD THE SERMONS BUT WAS NEVER SAVED!
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ខែធ្នូរ ២, ២០១២
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, December 2, 2012

«ព្រោះស្តេចហេរ៉ូឌកោតខ្លាចលោកយ៉ូហាន ដោយជ្រាបថា លោកជាមនុស្សសុចរិត ហើយបរិសុទ្ធ ទ្រង់ក៏ការពារទុកវិញ កាលទ្រង់បានស្តាប់លោក នោះក៏មានព្រះទ័យរារែកជាខ្លាំង ប៉ុន្តែបានស្តាប់លោកដោយអំណរ» (ម៉ាកុស ៦:២០)។


ស្ដេចហេរ៉ូឌ អែនទីផាស គឺជាបុត្រា របស់សេ្ដចហេរ៉ូឌដ៏ខ្លាំង ដែលជាអ្នកគ្រប់គ្រង នៅខណះ
ពេលដែលព្រះយេស៊ូវទ្រង់បានប្រសូតមក។ ស្ដេចហេរ៉ូឌ អែនទីផាសត្រូវបានគេហៅថា «ហេរ៉ូឌ ជាស្ដេច
អនុរាជ» ដោយព្រោះគាត់បានធ្វើច្បាប់បួននៅស្រុកកាលីឡេ។ គាត់ត្រូវបានអ្នកស្រុកកាលីឡេហៅថាជា
«សេ្ដចហេរ៉ូឌ» ផងដែរ។ គាត់បានរៀបការជាមួយហេរ៉ូឌាស ដែលជាភរិយារបស់ភីលីព អនុជទ្រង់។ លោក
យ៉ូហាន បាទីស្ទត្រូវបានគេប្រមាថ ដោយសារច្បាប់មួយនៅក្នុងប្រទសអ៊ីស្រាអែល ពីការប្រព្រឹត្ដអំពើ
បាបដ៏អាស្រូវមួយ។ គាត់បានស្ដីបន្ទោសដល់ស្ដេចហេរ៉ូឌយ៉ាងខ្លាំងអំពីរឿងនេះ។ សេ្ដចហេរ៉ូឌបានចាប់គាត់
ដាក់ក្នុងគុក ដោយព្រោះតែហេរ៉ូឌាសចង់អោយគាត់ធ្វើអញ្ចឹង។ នាងស្អប់ លោក យ៉ូហាន បាទីស្ទ ដោយ
ព្រោះគាត់និយាយប្រឆាំងមង្គលការរបស់អ្នកជាមួយស្ដេចហេរ៉ូឌ។ ដោយហៅគាត់ថាជា «សត្វកញ្ជ្រោង
មួយ»(លូកា ១៣:៣២)។ ព្រះយេស៊ូវទ្រង់បានបង្ហាញជំទាស់ នឹងល្បិតកល ហើយនឹងអាកប្បកិរិយាដែល
បោកបញ្ជោតរបស់សេ្ដចហេរ៉ូឌ។ ស្ដេចហេរ៉ូឌ អែនទីផាសដែលជាអ្នកដែលអបិយជំនឿណាស់ ខ្លាចណាស់
ហើយមានចិត្ដពីរ។ «ឯនាងហេរ៉ូឌាស ក៏ចងគំនុំចង់សំឡាប់លោក តែមិនបានឱកាសសោះ»(ម៉ាកុស
៦:១៩)។

« ព្រោះស្តេចហេរ៉ូឌកោតខ្លាចលោកយ៉ូហាន ដោយជ្រាបថា លោកជាមនុស្សសុចរិត ហើយបរិសុទ្ធ ទ្រង់ក៏ការពារទុកវិញ កាលទ្រង់បានស្តាប់លោក នោះក៏មានព្រះទ័យរារែកជាខ្លាំង ប៉ុន្តែ បានស្តាប់លោកដោយអំណរ» (ម៉ាកុស ៦:២០)។

នៅក្នុងអត្ថបទគម្ពីរនេះ យើងឃើញថាស្ដេចហេរ៉ូឌបានគោរពលោក យ៉ូហាន បាទីស្ទ ហើយបានស្ដាប់គាត់
អធិប្បាយដោយអំណរ បានធ្វើរឿងជាច្រើន ដែលលោក យ៉ូហានបានប្រាប់អោយគាត់ធ្វើ ដ្បិតគាត់បាន
វិនាសដ៏នៅអស់កល្បជានិច្ច។

ពីរបីសប្ដាហ៍កន្លងមក ខ្ញុំបានបង្រៀនអំពីលោក ភេលីព ដែលជាមេទ័ព្ទខាងទាហានរ៉ូម សាវក
ប៉ូលបានអធិប្បាយនៅក្នុងគម្ពីរ កិច្ចការ ២៤។ លោក ភេលីពបានភិតភ័យ នៅពេលសាវកប៉ូលបានបង្រៀន
ប៉ុន្ដែគាត់មិនបានប្រែចិត្ដ ហើយមិនជឿដល់ព្រះគ្រីស្ទនោះទេ។ គាត់បាន «ឲ្យគេនាំគាត់មកពិគ្រោះកាន់តែ
ញឹកញយ» កិច្ចការ ២៤:២៦)។ ដ្បិតគាត់មិនដែលប្រែចិត្ដទេ ខ្ញុំមិនអាចគិតឃើញពីមនុស្សផ្សេងទៀតនៅ
ក្នុងគម្ពីរសញ្ញាថ្មី ដែលបានស្ដាប់លឺសេចក្ដីអធិប្បាយជាច្រើនដង ដោយមិនបានទទួលសេចក្ដីសង្រ្គោះ។
បន្ទាប់ពីខ្ញុំបាននិយាយពី លោក ហ្ជីរីត វាបានរំលឹកខ្ញុំអំពីស្ដេចហេរ៉ូឌ ទីត្រែច ដែលព្រះគម្ពីរបានប្រាប់នៅ
ក្នុងអត្ថបទគម្ពីរយើង៖

« ព្រោះស្តេចហេរ៉ូឌកោតខ្លាចលោកយ៉ូហាន ដោយជ្រាបថា លោកជាមនុស្សសុចរិត ហើយបរិសុទ្ធ ទ្រង់ក៏ការពារទុកវិញ កាលទ្រង់បានស្តាប់លោក នោះក៏មានព្រះទ័យរារែកជាខ្លាំង ប៉ុន្តែបានស្តាប់លោកដោយអំណរ» (ម៉ាកុស ៦:២០)។

ដ្បិត នេះគឺជាមនុស្សម្នាក់ ដែលជាតំណាងដែលអស់អ្នកណាដែលមកក្រុមជំនុំ ហើយបានស្ដាប់លឺសេចក្ដី
អធិប្បាយដោយអំណរជាច្រើនដង ដែលបានផ្លាស់ប្ដូររឿងខ្លះនៅក្នុងជីវិតរបស់ពួកគេ ប៉ុន្ដែពួកគេមិនបាន
ប្រែចិត្ដ ហើយជឿទុកចិត្ដលើព្រះគ្រីស្ទទេ។ ប្រសិនជាអ្នកបានមកក្រុមជំនុំ ប៉ុន្ដែអ្នកមិនបានប្រែចិត្ដទេ សូម
គិតពីរឿងជាច្រើនរបស់សេ្ដចហេរ៉ូឌ ហើយប្រៀបធៀបវាជាមួយនឹងខ្លួនរបស់អ្នក។

១. ទីមួយ ស្ដេចហេរ៉ូឌបានសរសើរដល់ លោក យ៉ូហាន។

« ព្រោះស្តេចហេរ៉ូឌកោតខ្លាចលោកយ៉ូហាន ដោយជ្រាបថា លោកជាមនុស្សសុចរិត»(ម៉ាកុស ៦:២០)។

លោក ម៉ាថាយ ហែណរី បាននិយាយថា «វាគឺជាការល្អ ដែលមនុស្សម្នាក់អាចមានការគោរពជាខ្លាំង ដោយ
ព្រោះ...អ្នកបំរើព្រះដ៏ល្អ...ដ្បិតគាត់មិនមែនជាមនុស្សអាក្រក់»(ខ្លួនគាត់)។

អ្នកអាចគោរពដល់គ្រូគង្វាល អ្នកអាចនិយាយបានថា គាត់គឺ «គាត់ជាមនុស្សសុចរិតម្នាក់» ដ្បិត
គាត់មិនទាន់បានសង្រ្គោះទេ។ ខ្ញុំចាំពីបុរសម្នាក់ ដែលបានមកក្រុមជំនុំ បាទីស្ទចិន នៅពេលបាននៅទីនោះ
គាត់បាននិយាយពី គ្រូគង្វាល លីនថា លោក លីនជាបុរសដ៏អស្ចារ្យម្នាក់ ពិតប្រាកដគាត់ជាគ្រូគង្វាលដ៏
ពូកែមា្នក់មែន។ បុរសម្នាក់បានគិតថា លោក លីន គឺជាគ្រូបង្រៀនដ៏ឆ្លាតម្នាក់ ដែលបង្រៀនពីព្រះគម្ពីរ
បរិសុទ្ធ ដ្បិតគាត់ចង់អោយគ្រួសារទាំងមូលរបស់គាត់ប្ដូរមកក្រុមជំនុំបាទីស្ទផ្សេងទៀត ដើម្បីអោយពួកគេ
អាចស្ដាប់លោក អធិប្បាយជារៀងរាល់ថ្ងៃអាទិត្យ។ គាត់អាចអង្គុយក្នុងក្រុមជំនុំនៅថ្ងៃអាទិត្យ ហើយយក
ចិត្ដទុកដាក់ នៅខណៈពេលដែល លោក លីនបានអធិប្បាយ។ គាត់អាចដកស្រង់ ពីលោក លីនស្ទើរតែជា
រៀងរាល់ពេល ដែលអ្នកបាននិយាយទៅកាន់គាត់។ ប៉ុន្ដែពីរបីឆ្នាំក្រោយមកទៀត គាត់បានចាប់ផ្ដើមអានពី
ការសរសេររបស់មនុស្សម្នាក់ដែលចង់មានទំនាក់ទំនងជាមួយព្រះ គឺលោក យ៉ាកុប ប៊ូអែមមី(១៥៧៥-
១៦២៤)។ លោក ប៊ូអែមមីគឺជាមនុស្សដ៏ពិសេសម្នាក់ ជាអ្នកនិពន្ធដែលមិនមែនធ្វើតាមប្រពៃណីយ តែ
គាត់មានការបកប្រែបទគម្ពីរប្រៀបធៀប និងបទគម្ពីរចំលែកៗជាច្រើន។ បុរសម្នាក់នេះបានចាប់ផ្ដើមដង
ស្រង់តាម លោក លីន សូម្បីតែ ក្នុងការក្រោកឈរអានពីការសរសេររបស់លោក ប៊ូអែមមី នៅក្នុងការជួបជុំ
គ្នាអធិស្ឋានក៏ដោយ។ គាត់បានក្លាយជាមនុស្សដែលមានទំនាស់ជាមួយលោក លីន ហើយបានចាកចេញ
ពីក្រុមជំនុំ។ ខ្ញុំពិតជាឆ្ងល់ពីបុរសនោះណាស់ គាត់បានគោរពស្រឡាញ់ដល់លោក លីនជាខ្លាំង ប៉ុន្ដែនៅ
ចុងបញ្ចប់ គាត់ធ្វើដូចស្ដេច ហេរ៉ូឌ អែនទីផាស គាត់បានបដិសេធនឹងគ្រូគង្វាល ដូចជា ស្ដេច ហេរ៉ូឌបាន
បដិសេធនឹងលោក យ៉ូហាន បាទីស្ទនៅចុងបញ្ចប់។

នៅចំណុចខ្លះដែលមនុស្សម្នាក់ត្រូវចាប់ផ្ដើមមើលទៅកាន់គ្រូគង្វាល ហើយមើលទៅកាន់ព្រះគ្រីស្ទ
ដោយខ្លួនគាត់ផ្ទាល់។ គ្រូគង្វាលគឺបង្ហាត់បង្រៀនមនុស្ស ទាល់តែពួកគេប្រែចិត្ដ ហើយទទួលយកសេចក្ដី
ពិតក្នុងព្រះយេស៊ូវគ្រីស្ទ(ធីម៉ូថែទី២ ២:២៥)។ សេ្ដច ហេរ៉ូឌមិនដែលចាប់ផ្ដើមគោរព ហើយសរសើរដល់
លោក យ៉ូហាន បាទីស្ទទេ។ គាត់មិនដែលមករកព្រះយេស៊ូវ ហើយគាត់មិនដែលបានសង្រ្គោះនោះទេ។
លោក ស្ពឺជិនបាននិយាយថា៖

      ថ្វីដ្បិតគាត់បានស្រឡាញ់លោក យ៉ូហាន (ស្ដេចហេរ៉ឌ) ហើយមិន ដែលបានមើលទៅកាន់ចៅហ្វាយរបស់លោក យ៉ូហានទេ។ លោក យ៉ូហាន មិនដែលចង់បាននរណាម្នាក់ធ្វើជាសិស្សរបស់គាត់ទេ ប៉ុន្ដែគាត់បានស្រែក យំថា «មើលកូនចៀមនៃព្រះ»។ សេ្ដចហេរ៉ូឌជាអ្នកដែលដើរតាមលោក យ៉ូហាន ប៉ុន្ដែគាត់មិនមែនជាអ្នកដើរតាមព្រះយេស៊ូវទេ។ វាគឺស្រួលឲ្យ អ្នក ស្ដាប់គ្រូគង្វាល ហើយស្រឡាញ់គាត់ ហើយសរសើរគាត់ ថ្វីដ្បិតចៅហ្វាយ របស់គ្រូគង្វាលអ្នកមិនស្គាល់ទាំងអស់បានទេ។ ខ្ញុំអធិស្ឋានអោយអ្នក មិត្ដ សំឡាញ់ កុំអោយរឿងនេះកើតឡើងក្នុងចំណោមអ្នករាល់គ្នាខ្លះ...អ្នកត្រូវតែ ទៅរកព្រះគ្រីស្ទ កិច្ចការចុងបញ្ចប់ទាំងអស់របស់យើងគឺព្រះយេស៊ូវគ្រីស្ទ។ យើងចង់អោយអ្នកមករកទ្រង់ដោយផ្ទាល់ យើងចង់អោយអ្នកស្វែងរកទ្រង់ ដើម្បីអោយទ្រង់លើកលែងទោសអ្នក ដើម្បីអោយទ្រង់លោះទោសកំហុស អ្នក ដើម្បីអោយទ្រង់ផ្លាស់ប្ដូរចិត្ដអ្នក ដើម្បីអោយទ្រង់ប្រទានជីវិតថ្មីសំរាប់ អ្នក ដ្បិត ការឥតប្រយោជន៍នឹងកើតឡើងចំពោះអ្នក ប្រសិនបើអ្នកបានស្ដាប់ គ្រូគង្វាលដ៏ស្មោះត្រង់ជាច្រើនអធិប្បាយ ហើយអ្នកមិនស្ដាប់ចៅហ្វាយរបស់ គ្រូគង្វាល ហើយមិនស្ដាប់បង្គាប់តាមដំណឹងល្អ។ អ្នកនឹងក្លាយដូចជាសេ្ដច ហេរ៉ូឌ ហើយមិនគ្មានប្រយោជន៍ទៀតសោះ លុះត្រាតែ ព្រះគុណដឹកនាំអ្នក អោយមករកព្រះយេស៊ូវគ្រីស្ទ (C. H. Spurgeon, “John and Herod,” The Metropolitan Tabernacle Pulpit, Volume XXVI, Pilgrim Publications, 1972, p. 404)។

២. ទីពីរ សេ្ដចហេរ៉ូឌបានធ្វើរឿងជាច្រើន នៅពេលដែលគាត់បានស្ដាប់លឺលោក
យ៉ូហានអធិប្បាយ។

« ព្រោះស្តេចហេរ៉ូឌកោតខ្លាចលោកយ៉ូហាន ដោយជ្រាបថា លោកជាមនុស្សសុចរិត ហើយបរិសុទ្ធ ទ្រង់ក៏ការពារទុកវិញ កាលទ្រង់បានស្តាប់លោក នោះក៏មានព្រះទ័យរារែកជាខ្លាំង ប៉ុន្តែបានស្តាប់លោកដោយអំណរ» (ម៉ាកុស ៦:២០)។

សេ្ដចហេរ៉ូឌបានធ្វើរឿងជាច្រើន ដែលគាត់បានលឺពីលោក យ៉ូហានអធិប្បាយអំពី។ ប៉ុន្ដែគាត់មិន
បោះបង់ចោលហេរ៉ូឌាសទេ។ នាងគឺជាក្មួយស្រីផ្ទាល់ខ្លួនរបស់គាត់ ហើយនាងបានរៀបការជាមួយនឹងបង
ប្រុសផ្ទាល់ខ្លួនរបស់នាង។ នាងគឺជាមានកូន ដោយសារតែបងប្រុសផ្ទាល់ខ្លួនរបស់គាត់។ ថ្វីដ្បិត ហេរ៉ូឌបាន
បណ្ដេញប្រពន្ធមុនរបស់គាត់ចេញ ដែលនាងបានស្មោះត្រង់ជាមួយគាត់អស់រយះពេលជាច្រើនឆ្នាំ ហើយ
សេ្ដចហេរ៉ូឌសុខចិត្តយកស្រ្ដីដ៏អាក្រក់ជូរជាតិ ហេរ៉ូឌាសវិញ។ ស្ដេចហេរ៉ូឌ បានប្រព្រឹត្ដសាហាយស្មន់ជា
មួយនាង ឥទ្ធិពលរបស់ស្រ្ដីនោះបានជាបណ្ដាសាររបស់គាត់ ហើយជាការបំផ្លាញ។

មានមនុស្សប្រុស និងមនុស្សស្រីជាច្រើនបានត្រូវបំផ្លាញ ដោយសារតែ គេរក្សាទំនាក់ទំនងជិត
ស្និតជាមួយមនុស្សដែលមិនបានសង្រ្គោះ។ ព្រះគម្ពីរប្រាប់ថា៖

«កុំឲ្យទឹមនឹមស្រៀក ជា១នឹងមនុស្សមិនជឿឡើយ»
       (កូរិនថូសទី២ ៦:១៤)។

ព្រះគម្ពីរប្រាប់ថា៖

«ចូរចេញពីកណ្តាលពួកគេទៅ ហើយញែកខ្លួនទៅដោយ»
      (កូរិនថូសទី២ ៦:១៤)។

ព្រះគម្ពីរប្រាប់ថា៖

«អ្នកណាដែលចូលចិត្តចង់ធ្វើជាមិត្រសំឡាញ់នឹងលោកីយ៍ នោះឈ្មោះថា បានតាំងខ្លួនជាខ្មាំងសត្រូវនឹងព្រះវិញ»(យ៉ាកុប ៤:៤)។

យើងបានឃើញមនុស្សក្មេងៗជាច្រើនអ្នកណាស់ ដែលទទួលឥទ្ធិពលយ៉ាងខ្លាំង ពីមិត្ដភក្រ្ដដែល
មិនជឿព្រះម្នាក់ ដែលពួកគេមិនអាចធ្វើមនុស្សបាត់បង់នោះមករកព្រះគ្រីស្តបានទេ។ លោក ស្ពឺជិនបាន
និយាយថា «វាគឺជាហានិផ័យ(គ្រោះថ្នាក់) សំរាប់មនុស្សណា ដែលនៅក្រោមឥទ្ធិពលរបស់មនុស្សដែល
មិនប្រែចិត្ដ ទោះបីជា ពួកគេអាចជា....ព្រះទ្រង់ជួយអ្នកអោយចេញពីការទាំងនោះ ឬអ្នកនឹងបញ្ចប់ការ
ក្លាយដូចជាស្ដេចហេរ៉ូឌ ហើយនឹងគ្មានអ្វីទៀតសោះ»(ibid., p. 406)។

សេ្ដចហេរ៉ូឌ «បានធ្វើរឿងជាច្រើន» ពេលដែលគាត់បានលឺ លោក យ៉ូហាន បាទីស្ទអធិប្បាយ
ប៉ុន្ដែគាត់មិនបានដាក់ស្រ្ដីដ៏គួរស្អប់ខ្ពើមនេះឆ្ងាយពីគាត់។ លោក យ៉ូហាន បាទិស្ទបានព្រមានគាត់ «ទ្រង់គ្មាន
ច្បាប់នឹងយកភរិយារបស់អនុជទ្រង់»(ម៉ាកុស ៦:១៨)។ ប្រសិនជាគាត់បានប្រែចិត្ដ ហើយបញ្ជូននាង
ចេញទៅអោយឆ្ងាយ ហើយជឿទុកចិត្ដលើព្រះយេស៊ូវ ស្ដេចហេរ៉ូឌនឹងបានសង្រ្គោះ។ «ប៉ុន្ដែ» មានអ្នកណា
ម្នាក់អាចនិយាយថា «នោះជារឿងពិបាកណាស់សំរាប់គាត់ ដើម្បីអោយគាត់ធ្វើ»។ បាទ ខ្ញុំដឹង វាតែងតែ
ពិបាក ដើម្បីបោះបង់ចោលមិត្ដបាត់បង់ម្នាក់ ឬអំពើបាបដ៏ជាទីស្រឡាញ់មួយ។ ប៉ុន្ដែ ដើម្បីការកាន់ភ្ជាប់នូវ
អំពើបាបមួយ គឺតែងតែពិបាកជាងនៅចុងក្រោយ ថ្វីដ្បិត នៅចុងបញ្ចប់ មានម្ដងដែល ហេរ៉ូឌាស បានប្រើ
ល្បិច ដាក់ស្ដេច ហេរ៉ូឌ អោយសំឡាប់គ្រូគង្វាលដែលគាត់បានគោរព។ ហើយ ស្ដេច ហេរ៉ូឌបានបញ្ជូនអ្នក
ប្រហារជីវិត អោយទៅកាត់ក្បាល លោក យ៉ូហាន បាទិស្ទ។ ហើយ គាត់បាននាំយកក្បាលរបស់លោក
យ៉ូហាន បាទីស្ទដាក់លើថាស ដើម្បីអោយស្ដ្រីដ៏គួរអោយស្ពប់ខ្ពើម ដែលគាត់ចង់បាននាងខ្លាំងជាងព្រះ
គ្រីស្ទទៅទៀតនោះ!

លោក ស្ពឺជិន បាននិយាយថា «ដ្បិត វាបានកើតឡើងក្នុងអ្នកស្ដាប់ដ៏មានទីសង្ឃឹមជាច្រើន ពួក
គេបានក្លាយជាមនុស្សមូលបង្កាច់ និងក្លាយជាអ្នកបៀតបៀនដល់គ្រូគង្វាល មុនពេលដែលពួកគេបានភិត
ភ័យ តាមដែលពួកគេអាចដោះក្បាលរបស់គេបាន។ បន្ទាប់ពីពេលមួយ មនុស្សមិនចូលចិត្ដការស្ដីបន្ទោស
ហើយ ពួកគេចាត់ចែងធ្វើការមិនចូលចិត្ដរបស់គេ រហូតដល់ គេចំអកដល់របស់ជាច្រើ ដែលពួកគេគោរព...
សូមប្រយ័ត្ន! ខ្ញុំអធិស្ឋានអោយអ្នក សូមប្រយ័ត្ន! ដ្បិតផ្លូវនៃអំពើបាប គឺជាការចុះពីភ្នំ។ មនុស្សម្នាក់អាច
ក្លាយជាអ្នកផ្សាយដំណឹងល្អ...ថ្វីដ្បិត គាត់ស្ថិតក្នុងស្ថានភាពដ៏ពិត គាត់អាចក្លាយជាអ្នកស្អប់ម្នាក់ ហើយ
អាចក្លាយជាអ្នកបៀតបៀនម្នាក់ ដល់សេចក្ដីពិត ដែលគាត់ព្រមទទួលដោយមិនប្រកែក»(ibid., p. 407)។

ដ្បិតអ្នកអាចដឹងបានថា អ្នកខ្លះក្នុងចំណោមអ្នក ដែលអស់សង្ឃឹមទាំងនោះស្អប់ក្រុមជំនុំនេះ
ហើយបានរិះគន់យើងដោយសាហាវ ម្នាក់គឺជាមិត្ដភក្រ្ដរបស់យើង ដែលបានអធិស្ឋានជាមួយយើង ហើយ
បាននិយាយថា ពួកគេស្រឡាញ់យើង។ ជាការពិត ឬសនៃសេចក្ដីសំអប់របស់គេកុហកគេថា ពួកគេបាន
ស្រឡាញ់យើង ហើយ បានស្អប់ដល់ការស្ដីបន្ទោសពីវា។ ព្រះយេស៊ូវមានបន្ទូលថា៖

« បើអ្នករាល់គ្នាជារបស់ផងលោកីយ៍ នោះលោកីយ៍នឹងស្រឡាញ់អ្នករាល់គ្នា តែដោយព្រោះខ្ញុំបានរើសចេញពីលោកីយ៍មក ហើយអ្នករាល់គ្នាមិនមែនជារបស់ផងលោកីយ៍ទៀត នោះបានជាលោកីយ៍ស្អប់អ្នករាល់គ្នាវិញ» (យ៉ូហាន ១៥:១៩)។

៣. ទីបី មនៈសិការរបស់ស្ដេចហេរ៉ូឌមិនអោយគាត់នៅសុខនោះទេ។

លោក ចាន់អានផ្នែកមួយនៃបទគម្ពីរ មុនសេចក្ដីអធិប្បាយចាប់ផ្ដើមដោយពាក្យទាំងនេះ

«ដំណឹងនោះក៏ឮដល់ស្តេចហេរ៉ូឌ ដ្បិតព្រះនាមទ្រង់... ហើយស្តេចមានព្រះបន្ទូលថាច្បាស់ជាយ៉ូហាន-បាទីស្ទ បានរស់ពីស្លាប់ឡើងវិញហើយ បានជាមានការឫទ្ធិបារមីសំដែងមក ដោយសារគាត់ដូច្នេះ»(ម៉ាកុស ៦:១៤)។

លោក ម៉ាថាយ ហែណរី បាននិយាយថា «គាត់បានកោតខ្លាចដល់ លោក យ៉ូហាននៅពេលដែលគាត់នៅ រស់
ហើយឥឡូវនេះ នៅពេលដែលគាត់បានគិតថា គាត់បានបញ្ជូនគាត់ទៅឆ្ងាយ រឿងនោះបំភ័យគាត់ ១០ ដង
អាក្រក់ជាង នៅពេលដែលគាត់ស្លាប់។ រឿងមួយអាចលងដូចជាខ្មោច និងដូចជាកំហឹងដ៏ខ្លាំង ក៏ដូចជា
ការភ័យរន្ធត់ ដោយព្រោះតែមនៈសិការចោទប្រកាន់»។

នៅចុងបញ្ចប់ គ្មានឧបាយកល និងការពិចារណាពីនយោបាយរបស់ស្ដេចណាមួយ អាចសង្រ្គោះ
គាត់បាននោះទេ។ ស្ដេច អារែថាស ដែលជាអ្នកគ្រប់គ្រងនៅស្រុកណាប៉ាថៀន ដែលកូនស្រីរបស់គាត់បាន

ក្លាយជា ប្រពន្ធដើមរបស់ស្ដេចហេរ៉ូឌ មុនពេលដែលគាត់បានទុកនាងហេរ៉ូឌាស
គាត់បានបញ្ជូនទាហាន

របស់គាត់មកប្រឆាំងនឹងស្ដេចហេរ៉ូឌ ដើម្បីសងសឹកកូនស្រីរបស់គាត់។ ការនេះបានបណ្ដាលអោយហេរ៉ូឌ អាទីផាសធ្លាក់ចុះ។ នៅចុងបញ្ចប់ គាត់ត្រូវបានគេហៅថា រាជាអធិរាជរ៉ូម៉ាក់ខាលីហ្គូឡា។ រាជាអធិរាជាបាន

ដកយក ទ្រព្យសម្បតិ្ដរបស់គាត់ទាំងអស់ ហើយបានបណ្ដេញគាត់ចេញ ទៅកន្លែងលាក់កំបាំងមួយនៅ ប្រទេស បារាំង។ នៅពេលក្រោយមក គាត់ត្រូវបានគេបណ្ដេញទៅប្រទេសអេស្ប៉ាញ ដែលជាកន្លែងដែល គាត់បានស្លាប់ក្នុងភាពក្រីក្រ។ ដូច្នោះជីវិតនៅលើផែនដីរបស់គាត់បានបញ្ចប់នៅពេលនោះ «គាត់រងទុក្ខវេទនា នៅស្ថានឃុំព្រលឹងមនុស្ស ស្លាប់ ក៏ងើបភ្នែកឡើង»(លូកា ១៦:២៣)។

ស្ដេច ហេរ៉ូឌបានស្ដាប់លឺ លោក យ៉ូហាន បាទីស្ទអធិប្បាយ «ដ្បិតនៅពេលដែលគាត់បានលឺ គាត់
បានធ្វើរឿងជាច្រើន ហើយបានស្ដាប់គាត់ដោយអំណរ» ប៉ុន្ដែគាត់មិនដែលបានប្រែចិត្ដ ហើយមិនដែលបាន
ជឿទុកចិត្ដលើព្រះយេស៊ូវទេ។ លោក យ៉ូហានបានអធិប្បាយអំពីប្រាប់គាត់អំពីព្រះយេស៊ូវ ប៉ុន្ដែគាត់មិន
ដែលទុកចិត្ដលើព្រះអង្គសង្រ្គោះឡើត។

មានអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នា ដែលមកស្ដាប់សេចក្ដីអធិប្បាយនៅក្នុងក្រុមជំនុំរបស់យើង
នៅល្ងាចនេះ។ អ្នកមក ប៉ុន្ដែអ្នកមិនទាន់បានប្រែចិត្ដ ហើយមិនទាន់បានជឿទុកចិត្ដលើព្រះយេស៊ូវ ខ្ញុំសូម
ព្រមានអ្នក ចុងបញ្ចប់របស់អ្នកនឹងមិនប្រសើរជាងស្ដេចហេរ៉ូឌ អាទីផាសនោះទេ។ អ្នកធ្វើរឿងជាច្រើន អ្នក
អាចស្លៀកពាក់ស្អាតៗមកក្រុមជំនុំ អ្នកអាចកាន់ព្រះគម្ពីរស្កោហ្វាលមកក្រុមជំនុំ អ្នកអាចច្រៀងចំរៀង
សរសើរព្រះ អ្នកថែមទាំងអាចចេញទៅផ្សាយដំណឹងល្អផងដែរ។ បាទ អ្នកអាចធ្វើរឿងជាច្រើន ដូចជា
ស្ដេចហេរ៉ូឌបានធ្វើ។ ប៉ុន្ដែ ហើយចុះអំពីព្រះយេស៊ូវវិញ?

មានម្ដងដែល សេ្ដចហេរ៉ូឌាបានឃើញព្រះយេស៊ូវរយះពេលខ្លីមួយ មុនពេលដែលព្រះអង្គសង្រ្គោះ
ត្រូវគេឆ្កាង។ ប៉ុន្ដែ «ស្តេចហេរ៉ូឌ ព្រមទាំងពួកទាហាន បានចំអកមើលងាយព្រះយេស៊ូវ... រួចបញ្ជូនត្រឡប់
ទៅឯលោកពីឡាត់វិញ» ដែលជាអ្នកគ្រប់គ្រងនៅប្រទេសរ៉ូម(លូកា ២៣:១១)។ ដោយព្រោះនៅពេលនេះ
ចិត្ដរបស់ស្ដេចហេរ៉ូឌបានរឹង ដោយសារអំពើបាបពេក នោះគាត់បានចំអកមើលងាយព្រះរាជបុត្រានៃព្រះ
នៅមុខព្រះភក្រ្ដរបស់ទ្រង់! នោះហើយជាអ្វីដែលនឹងកើតឡើងចំពោះអ្នកផងដែរ ប្រសិនជាអ្នកនៅតែបន្ដ
ស្ដាប់ការអធិប្បាយ ប៉ុន្ដែអ្នកបដិសេធ ដើម្បីជឿទុកចិត្ដលើព្រះយេស៊ូវ។ ថ្វីដ្បិត ទ្រង់បានសុគតលើឈើ
ឆ្កាងដើម្បីសងថ្លៃលោះបានរបស់យើង ហើយទ្រង់បានរស់ពីសុគតឡើងវិញម្ដងទៀត សំរាប់សេចក្ដីសុចរិត
របស់យើង នៅថ្ងៃមួយ អ្នកនឹងត្រូវបោះបង់ទៅក្នុងចិត្ដដ៏សែនរឹងរបស់អ្នក ហើយអ្នកនឹងត្រូវបោះទៅក្នុង
ឋាននរកដែលមានភ្លើងឆេះមិនចេះរលត់ ដូចជា ស្ដេច ហេរ៉ូឌ អាទីផាសដែរ។ គាត់បានលឺសេចក្ដីអធិប្បាយ
ជាច្រើន ប៉ុន្ដែគាត់មិនដែលបានសង្រ្គោះនោះទេ! អូ តើរឿងនោះ មិនមែនជារឿងដ៏មិនសប្បាយសំរាប់ជីវិត

អ្នកនៅចុងបញ្ចប់ទេឬ! អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Dr. Kreighton L. Chan៖ ម៉ាកុស ៦ ១៤-២០
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin KincaidGriffith៖
«អ្នកហៀបនឹងត្រូវចិត្ដហើយ» (by Philip P. Bliss, 1838-1876)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

គាត់បានស្ដាប់លឺសេចក្ដីអធិប្បាយ ប៉ុន្ដែមិនដែលបានសង្រ្គោះទេ!

ដោយ Dr. R. L. Hymers, Jr.

«ព្រោះស្តេចហេរ៉ូឌកោតខ្លាចលោកយ៉ូហាន ដោយជ្រាបថា លោកជាមនុស្សសុចរិត ហើយបរិសុទ្ធ ទ្រង់ក៏ការពារទុកវិញ កាលទ្រង់បានស្តាប់លោក នោះក៏មានព្រះទ័យរារែកជាខ្លាំង ប៉ុន្តែបានស្តាប់លោកដោយអំណរ»(ម៉ាកុស ៦:២០)។

(លូកា ១៣:៣២; ម៉ាកុស៦:១៩; កិច្ចការ ២៤:២៦)

១.  ទីមួយ ស្ដេចហេរ៉ូឌបានសរសើរដល់ លោក យ៉ូហាន។ ម៉ាកុស ៦:២០a; cf. ធីម៉ូថេទី២ ២:២៥។

២.  ទីពីរ សេ្ដចហេរ៉ូឌបានធ្វើរឿងជាច្រើន នៅពេលដែលគាត់បានស្ដាប់លឺលោក យ៉ូហានអធិប្បាយ។
ម៉ាកុស ៦:២០b; កូរិនថូសទី២ ៦:១៤, ១៧; យ៉ាកុប ៤:៤; ម៉ាកុស ៦:១៨;
យូហាន ១៥:១៩។

៣.  ទីបី មនៈសិការរបស់ស្ដេចហេរ៉ូឌមិនអោយគាត់នៅសុខនោះទេ។ ម៉ាកុស ៦:១៤; លូកា ១៦:២៣;
២៣:១១។