Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការវាយដោយរំពាត់ ការអាម៉ាស និង ការស្តោះទឹកមាត់ដាក់

THE SCOURGING, SHAME AND SPITTING

Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល នៅក្រុងឡូសអែងចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលរសៀល មេសា ១ ២០១២
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, April 1, 2012

ខ្ញុំបានប្រគល់ខ្នងទៅអោយពួកអ្នកដែលវាយហើយថ្ពាល់ខ្ញុំ
 ទៅអោយពួកដែលបោចពុកចង្កាខ្ញុំមិនបានគេចមុខពីសេច
ក្ដីអាម៉ាស់ខ្មាសឬពីការស្ដោះទឹកមាត់ទេ។(អេសាយ៥០:៦)


ដោយព្រោះអ្ននកំរៀវសាសន៍អេធីយ៉ូពីម្នាក់នោះសួរថាតើហោរានិយាយដូច្នេះគឺនិយាយ
ពីអ្នកណាពីខ្លួនលោកឬពីអ្នកដទៃ។ (កិច្ចការ ៨:៣៤)ដោយព្រោះនៅក្នុងគម្ពីរ អេសាយជំពូក
៥៣យើងមិនអាចឆ្ងល់បានទេអំពីហោរាអេសាយបានប្រាប់នេះគឺអំពី ព្រះអម្ចាស់យេស៊ូវគ្រីស្ដ។
ពិតប្រាកដហោរាម្នាក់នេះ ដែលនៅក្នុងចំនោមហោរាជាច្រើន នៅពេលព្រះយេស៊ូវមានព្រះ
បន្ទូលសំដៅទៅកាន់សាវករបស់ទ្រង់ទាំងអស់ នៅបន្ទាប់ពីពេលដែលពួកគេបានឡើងទៅកាន់
ក្រុងយេរូសាឡិម។

“ទ្រង់ក៍យកពួក១២នាក់មកមានបន្ទួលថាមើលយើងរាល់គ្នានឹង
ឡើងទៅឯក្រុងយេរូសាឡិមនោះគ្រប់សេក្ដីដែលពួកហោរាបាន
ចែងទុកពីកូនមនុស្ស នឹងបានសំរេចពិត ដ្បិតគេនឹងបញ្ជូនលោក
ទៅពួកសាសន៍ដទៃគេនឹងសើចចំអកអោយត្មះតិះដៀលហើយ
ស្ដោះទឹកមាត់ដាក់លោករួចកាលគេបានវាយនឹងរំពាត់ហើនោះ
គេនឹងសំឡាប់លោកបង់ តែក្រោយ៣ថ្ងៃមកលោកនឹងរស់ឡើង
វិញ ។(លូកា ១៨: ៣១-៣៣)

ព្រះយេស៊ូវទ្រង់មានបន្ទូលបា្រប់ពួកគេថា ពួកសាសន៍ដទៃនឹងចំអកមើលងាយទ្រង់ ជេរប្រមាថ
ទ្រង់ វាយទ្រង់នឹងរំពាត់ នឹងសំឡាប់ទ្រង់បង់។ ហើយទ្រង់មានបន្ទូលថារឿងទាំងអស់នេះពួក
ហោរារបស់ព្រះបានទាយមុនរួចមកហើយ។ ដូច្នេះមេរៀនរបស់យើងត្រូវតែប្រាប់ពីខគម្ពីរមួយ
ដែលមានក្នុងខគម្ពីរទាំងអស់ដែលទ្រង់សំដៅទៅលើ។

ខ្ញុំបានប្រគល់ខ្នងទៅអោយពួកអ្នកដែលវាយហើយថ្ពាល់ខ្ញុំ
ទៅអោយពួកដែលបោចពុកចង្កាខ្ញុំមិនបានគេចមុខពីសេច
ក្ដីអាម៉ាស់ខ្មាសឬពីការស្ដោះទឹកមាត់ទេ។ (អេសាយ ៥០:៦)

ដូច្នេះឃើញទេថាទំនាយរបស់ហោរាត្រូវបានបំពេញច្បាស់លាស់យ៉ាងណា។លោកពី
ឡាត់ចៅហ្វាយខេត្តសាសន៍រ៉ូម បានវាយទ្រង់នឹងរំពាត់បន្ទាប់មកពួកទាហានរ៉ូមទៀតផង។

   ក៍យកអាវពណ៏ស្វាយបំពាក់ទ្រង់
ហើយក្រងភួងបន្លាបំពាក់លើព្រះសិរ
រួចចាប់តាំងសំពះទូលទ្រង់ថាថ្វាយបង្គំស្ដេច
សាសន៍យូដាគេក៍យកដើមត្រែងវាយព្រះសិរ ស្ដោះ
ដាក់ទ្រង់ ហើយលុតជង្គង់ថ្វាយបង្គំទ្រង់ផង។
      (ម៉ាកុស ១៥: ១៧-១៩)

ដូច្នេះខ្ញុំជឿទុកចិត្តថា ព្រះយេស៊ូវជាអ្នកស្រុកណាសារ៉េត ជាអ្នកប្រោសលោះ
របស់យើង ដែលបានបំពេញតាមពាក្យទំនាយរបស់ពួកហោរា

ខ្ញុំបានប្រគល់ខ្នងទៅអោយពួកអ្នកដែលវាយហើយថ្ពាល់ខ្ញុំ
ទៅអោយពួកដែលបោចពុកចង្កា ខ្ញុំមិនបានគេចមុខពីសេ
ចក្ដីអាម៉ាស់ខ្មាសឬពីការស្ដោះទឹកមាត់ទេ។ (អេសាយ ៥០:៦)

សូមអោយលោក យ៉ូសែប ហាថ (Joseph Hart) ពិពណ៍ពីសាច់រឿង

ឃើញទេថា ព្រះយេស៊ូវទ្រាំទ្រដោយអត់ធ្មត់ប៉ុណ្ណា
   ត្រូវគេប្រមាថនៅកន្លែងអាក្រក់នេះ!
មនុស្សមានបាបបានចងព្រះហស្តទ្រង់
   គេក៏ស្តោះទឹកមាត់ដាក់មុខអ្នកបង្កើតពួកគេ
មុខទ្រង់រងរបួសដោយបន្លា
   ក៏មានឈាមហូរជាច្រើន
ខ្នងទ្រង់ត្រូវគេវាយអោយរបួសយ៉ាងខ្លាំង
   តែព្រះទ័យទ្រង់ត្រូវឈឺខ្លាំងបំផុត
      (“សេចក្ដីក្ដួលអាណិតរបស់ទ្រង់” by Joseph Hart, 1712-1768;
        altered by the Pastor).

ខ្ញុំបានប្រគល់ខ្នងទៅអោយពួកអ្នកដែលវាយហើយថ្ពាល់ខ្ញុំទៅ
អោយពួកដែលបោចពុកចង្កាខ្ញុំមិនបានគេចមុខពីសេចក្ដីអា
ម៉ាស់ខ្មាសឬពីការស្ដោះទឹកមាត់ទេ ។ (អេសាយ ៥០:៦)

យប់នេះខ្ញុំបង្រៀនបងប្អូនពីការរងទុក្ខវេទនារបស់ព្រះអង្គសង្រ្គោះ។ ខ្ញុំនិយាយនឹងពី
ឡាត់ថា «មើលចុះ មនុស្សនេះហើយ»។ ចូរប្រែចិត្ត ហើយមើលទ្រង់ក្នុងកាលដែលទ្រង់មាន
សេចក្តីក្តួលអាណិត។ ឃើញទេថា ទ្រង់ជានរណា តើទ្រង់បានធ្វើជាគំរូល្អប៉ុណ្ណា ហើយទ្រង់បាន
ធ្វើអ្វីខ្លះដើម្បីសង្រ្គោះអ្នកមានបាបពីភ្លើងដ៏អស់កល្បជានិច្ច។

១. ទីមួយ ឃើញទេ ទ្រង់បានយកកំនើតជាសាច់ឈាម

ព្រះបានយាងមកជាសាច់ឈាមដើម្បីរស់នៅជាមនុស្សនៅលើផែនដីនេះ។ ទ្រង់
មានបន្ទូលក្នុង អេសាយ ៥0:២ «អញបានមក» ព្រះរាជបុត្រា «បានយាងមក» ពីស្ថានសួគ៍
ហើយ បានរស់នៅជាមួយយើង។

«ព្រះបន្ទូលជាព្រះ...ហើយព្រះបន្ទូលក៏ត្រឡប់ជាសាច់
ឈាមហើយបានស្នាក់ជាមួយនឹងយើងរាល់គ្នាយើងរាល់
គ្នាបានឃើញសិរីល្អនៃព្រះរាជបុត្រាតែមួយដែលមកព្រះ
វបីតាមានពេញជាព្រះគុណនិងសេចក្តីពិត។ (យ៉ូហាន ១:១, ១៤)

«ព្រះបានលេចមកក្នុងសាច់ឈាម» (១ ធីម៉ូថេ ៣:១៦) ។

គ្រីស្ទបរិស័ទដំបូងបានហៅព្រះយេស៊ូវដោយត្រឹមត្រូវថា «ព្រះអស់លើទាំងព្រះពន្ឡឺអស់លើទាំង
ពន្លឺ ព្រះដ៏ពិតអស់លើទាំងព្រះដ៏ពិត ទ្រង់ជាព្រះដែលមនុសុ្សមិនបានបង្កើត»។

ចូរគិតពីខាងក្រោមហើយបងប្អូននឹងដឹងថាវាជាលទ្ធិដ៏គួរអោយចាប់អារម្មណ៍បំផុតដែល
បានជ្រាបចូលក្នុងចិត្តមនុស្ស។ លោក ស្ពឺជិន (Spurgeon) និយាយថា

បើសិនជាវាមិនបានបញ្ជាក់ថាត្រឹមត្រូវពិតប្រាកដនោះវាពិតជាមិន គួរអោយជឿថា
ព្រះដ៏ពិតបានបង្កើតអ្វីៗទាំងអស់ដែលបានយាងមក ទ្រង់ជាព្រះទតឃើញទាំងអស់ ហើយគង់នៅគ្រប់ទីកន្លែង។ ទ្រង់
បានបន្ទាបព្រះអង្គទ្រង់ដូចជាមនុសុ្សដែលទាបបំផុត។ទ្រង់បាន
បង្កើតអ្វីៗទាំងអស់តែទ្រង់សុខចិត្តយកកំនើតជាមនុស្សលោកដើម្បី
អោយគេមានមេត្រីភាពជាមួយទ្រង់។ ព្រះអង្គបានចាប់កំនើតជា
មនុស្ស ដែលជាមនុស្ស១០០ភាគរយ ទ្រង់មិនមែនជាខ្មោច ឬ
វិញ្ញាណអ្វីផ្សេងទេ។ ការនេះហួសពីចំងល់របស់មនុស្ស។ «ព្រះ
បន្ទូលបានចាប់កំនើតជាសាច់ឈាមហើយគង់ជាមនុស្ស»
ទ្រង់មានបន្ទូលថា «ស្ទាបខ្ញុំមើល» «វិញ្ញាណគ្មានសាច់ឈាមទេ
ហើយអ្នកក៏ឃើញឆ្អឹងខ្ញុំដែរ»។ (C. H. Spurgeon, “The Great
Mystery of Godliness,” The Metropolitan Tabernacle Pulpit,
Pilgrim Publications, 1979 reprint, volume 28, p.698).

ព្រះយេស៊ូវជាព្រះដែលបានចាប់កំណើតជាសាច់ឈាម ដើម្បីអោយមនុស្សបានសេចក្តីរួបរួម
ជាមួយទ្រង់។ ទ្រង់ជាព្រះដែលបានចាប់កំនើតជាសាច់ឈាមទ្រង់ជាព្រះទី២ក្នុងព្រះត្រីឯក។
ព្រះបន្ទូលបានចាប់កំនើតជាសាច់ឈាម!

ការបើកសំដែងនោះហួសពីការយល់របស់មនុស្ស! ទ្រង់ជាព្រះដែលចាប់កំនើតជាសាច់
ឈាមមនុស្ស ទ្រង់បានអនុញ្ញាតអោយមនុស្សធ្វើទារុណកម្ម និង ចំអកទ្រង់! ការនេះហួស
ពីការយល់របស់មនុស្ស ដែលថាព្រះដែលចាប់កំនើតជាសាច់ឈាមជាមានបន្ទូលថា

«ខ្ញុំបានប្រគល់ខ្នងទៅអោយពួកអ្នកដែលវាយហើយថ្ពាល់ខ្ញុំទៅ
អោយពួកដែលបោចពុកចង្កាខ្ញុំមិនបានគេចមុខពីសេចក្ដីអាម៉ាស់
ខ្មាសឬពីការស្ដោះទឹកមាត់ទេ ។ (អេសាយ ៥០:៦)

ទ្រង់ជាអ្នកបងើ្កតសាកលលោកនិងអ្វីៗទាំងអស់ ទ្រង់បានអនុញ្ញាតអោយមនុស្សមាន
បាបវាយខ្នងទ្រង់ ហើយបានបោចពុកចង្ការទ្រង់! ទ្រង់បានអនុញ្ញាតអោយមានបាបដ៏អាក្រក់
ស្តោះទឹកមាត់ដាក់ព្រះភ័ក្រ្តដ៏បរិសុទ្ធរបស់ ទ្រង់។

ឃើញទេថា ព្រះយេស៊ូវទ្រាំទ្រដោយអត់ធ្មត់ប៉ុណ្ណា
   ត្រូវគេប្រមាថនៅកន្លែងអាក្រក់នេះ!
មនុស្សមានបាបបានចងព្រះហស្តទ្រង់
   គេក៏ស្តោះទឹកមាត់ដាក់មុខអ្នកបង្កើតពួកគេ
      (“ សេចក្ដីក្ដួលអាណិតរបស់ទ្រង់” ដោយ Joseph Hart).

២. ទីពីរ មើលទ្រង់ជាគំរូល្អដល់យើង

ខ្ញុំបានប្រគល់ខ្នងទៅអោយពួកអ្នកដែលវាយហើយថ្ពាល់ខ្ញុំទៅ
អោយពួកដែលបោចពុកចង្កាខ្ញុំមិនបានគេច មុខពី
សេចក្ដីអាម៉ាស់ខ្មាសឬពីការស្ដោះទឹកមាត់ទេ ។(អេសា យ ៥០:៦)

ព្រះយេស៊ូវដែលជាបាវបំរើព្រះបានអនុញ្ញាតអោយអ្នកមានបាបវាយខ្នងទ្រង់បោចសក់
ទ្រង់និងស្តោះទឹកមាត់ដាក់ព្រះភ័ក្រ្តទ្រង់។ ទ្រង់អាចធ្វើអោយដីបើកចំហដើម្បីលេបគេដូចជា
លោកកូរ៉ ឬធ្វើអោយមានភ្លើងឆេះគេដូចលោកអេលីយ៉ាបានធ្វើ។ ប៉ុន្តែទ្រង់បានមក «ដូចជាកូន
ចៀមដែលគេដឹកទៅសំលាប់ហើយដូចជាចៀមដែលគនៅចំពោះពួកអ្នកកាត់រោមយ៉ាងណា
ទ្រង់មិនបានបើកព្រះឳស្ឋសោះយ៉ាងនោះដែរ» ។ (អេសាយ ៥៣:៧) សាវ័កពេត្រុសនិយាយថា

«ទ្រង់មិនបានធ្វើបាបសោះក៏មិនឃើញមានកិច្ចកលអ្វីនៅព្រះ
ឳស្ឋទ្រង់ទ្រង់ឡើយកាលគេបានជេរប្រមាថដល់ទ្រង់ នោះ
ទ្រង់មិនបាជេរតមវិញឡើយ ខណះដែលទ្រង់រងទុក្ខនោះក៏
មិនបានគំហកកំហែងដល់គេដែរ គឺបានប្រគល់ព្រះអង្គទ្រង់
ទៅព្រះ ដែលជំនុំជំរះដោយសុចរិតវិញ។ (១ ពេត្រុស ២:២១-២៣)

យើងអាចមានឆន្ទះក្នុងការផ្តល់លុយ និង ជីវិតយើងដល់ព្រះ តែនៅពេលដែលគេចោត
ប្រកាន់ ហើយមើលងាយយើង នោះយើងមានចិត្តចង់សងសឹកវិញ។ តែព្រះយេស៊ូវ
មានព្រះហឬទ័យអោយអ្នកមានបាប ចំអកទ្រង់ និង អោយគេហៅទ្រង់ថា ជាអ្នកបោកបញ្ឆោត
ដោយទ្រង់មិនបដិសេធសោះឡើយ។ នៅពេលមិត្ត ឬ សាច់ញ្ញាតយើងហៅយើងថា ជាអ្នកមាន
ពុត ឬនិយាយ អា ក្រក់ពីយើង តើយើងនិងឆ្លើយតបយ៉ាងម៉េច? យើងគួរចាំថា ព្រះយេស៊ូវ
នៅតែស្ងៀមនៅពេលសាក្សីក្លែងក្លាយចោទប្រកាន់ទ្រង់នៅយប់មុនពេលគេឆ្កាងទ្រង់។
(ម៉ាថាយ ២៦:៦៣)។ លោកពីឡាត់ក៏ទូលសួរទ្រង់ថា «តើអ្នកមិនលឺរឿងទាំងប៉ុន្មានដែលគេចោត
ប្រកាន់ទេឬអី?» តែព្រះយេស៊ូវទ្រង់មិនមានបន្ទូលនឹង ពាក្យណាមួយរបស់លោកសោះ បានជា
«លោកចៅហ្វាយឆ្ងល់ខ្លាំងណាស់» (ម៉ាថាយ ២៧:១៣-១៤)។

ខ្ញុំបានរៀនមេរៀនយ៉ាងពិបាក នៅពេលខ្ញុំបានការពារព្រះនាមព្រះយេស៊ូវនៅក្នុងការ
បង្រៀនសាកល្បងប្រឆាំងនឹងរឿងដែលប្រមាថព្រះ ដែលមានចំនងជើងថា «សេចក្តីល្បួងចុង
ក្រោយរបស់ព្រះគ្រីស្ទ» (The Last Temptation of Christ) ។ សាក្សីក្លែងក្លាយបានចេញ
ពីផ្ទះឈើមួយ ដើម្បីចោទប្រកាន់ខ្ញុំថាខ្ញុំថា ខ្ញុំជាអ្នកប្រឆាំងនឹងសាសន៍យូដា និង ជាអ្នកក្បត់។
ការនេះខុសទាំងស្រុង។ ខ្ញុំស្រឡាញ់សាសន៍យូដា និង រដ្ឋអ៊ីស្រាអែលអស់ពីចិត្តនិងព្រលឹងខ្ញុំ។
នៅពេលមិត្តភ័ក្រ្តស្លាប់រស់របស់ខ្ញុំ បានប្រឆាំងនឹងខ្ញុំ ពេលខ្ញុំការពារព្រះយេស៊ូវ តែខ្ញុំនៅស្ងៀម
មិននិយាយអ្វីសោះចំពោះការចោតប្រកាន់នោះ។ ខ្ញុំបាននិយាយការពារខ្លួនខ្ញុំតិចតួចក្នុងរយះ
ពេល២០ឆ្នាំហើយ។ ទើបតែថ្មីៗនេះទេ ដែលខ្ញុំបាននិយាយការពារសាក្សី ក្រុមជំនុំយើង ប្រឆាំង
នឹងអ្នកចោទប្រកាន់ខុសឆ្គងទាំងនេះ។ ព្រះយេស៊ូវមានបន្ទូលថា ៖

មានពរហើយ កាលណាមនុស្សនឹងស្អប់អ្នករាល់គ្នា ព្រមទាំង
កាត់កាល់ត្មិះតិះដៀល ហើយចោលឈ្មោះអ្នករាល់គ្នាចេញ
ទុកដូចជាអាក្រក់ ដោយព្រោះកូនមនុស្ស ចូរអ្នករាល់គ្នា
អរសប្យាយឡើងនៅថ្ងៃនោះ ហើយលោតកញ្ឆោងចុះដ្បិត
មើលអ្នករាល់គ្នា មានរង្វាន់ជាយ៉ាងធំនៅស្ងានសួគ៍ ឯពួក
ព្ធកយុកោរបស់គេក៏បានប្រព្រឹត្តចំពោះពួកហោរាពីដើម យ៉ាង
ដូច្នោះដែរ។ (លូកា ៦:២២-២៣)

ព្រះបន្ទូលរបស់ព្រះអង្គសង្រ្គោះជួយកំសាន្តពេលខ្ញុំមានទុក្ខលំបាក។ ខ្ញុំគិតថា យើងមិនគួរការ
ពារខ្លួនយើងភ្លាមៗទេនៅពេលលោកិយចោទប្រកាន់យើងដោយព្រោះព្រះយេស៊ូវ។ ក្នុងពេល
ការបង្រៀនសាកល្បងអំពី «សេចក្តីល្បួងចុងក្រោយ» មានបុរសម្នាក់បានស្តោះទឹកមាត់ដាក់មុខ
ខ្ញុំ។ ខ្ញុំឈរនៅមុខម៉ាស៊ីនថតដោយមានទឺកមាត់ប្រឡាក់មុខ។ ខ្ញុំរៀនតាមព្រះយេស៊ូវដោយ
មិនសងសឹក ដោយព្រោះទ្រង់មិនបានបិតបាំងព្រះភ័ក្រ្តទ្រង់ដោយព្រោះគេបានស្តោះទឹកមាត់ដ៏
អាម្មាស់ដាក់ទ្រង់។ ដូច្នេះហើយខ្ញុំព្យាយាមធ្វើល្អដាក់បុរសនេះ។ បុរសដ៏ដំសត់អើយ! ក្រោយ
មកគាត់ត្រូវគេសំលាប់។ ព្រះជ្រាប់ពីទុក្ខព្រួយដែលខ្ញុំមាន និង ទឹកភ្នែកខ្ញុំបានស្រក់ចំពោះគាត់
និង គ្រួសារគាត់។

ក្នុងការអធិប្បាយយើងលោកស្ពឺជិន (Spurgeon) និយាយថា «អ្នកត្រូវព្យាយាមថែម
ហើយថែមទៀតទោះបីជាមនុស្សបដិសេធនិងចំអកអ្នកក៏ដោយដោយព្រោះនេះជាផ្លូវដែលអាច
នាំអោយបានសិរីរុងរឿងអស់កល្បជានិច្ច។ «សេចក្តីអាម្មាស់ និង ការស្តោះទឹកមាត់» The
Metropolitan Tabernacle Pulpit
, Pilgrim Publications, 1972
reprint, volume 25, p. 431).

ចូរអោយយើងម្នាក់ចាំពីគំរូរបស់ព្រះគ្រីស្ទពេលមនុសុ្សចំអកយើង និង និយាយប្រឆាំង
នឹងយើងដោយព្រោះយើងដើរតាមទ្រង់ក្នុងពេលដ៏អាក្រក់បច្ចុប្បន្ននេះ។ លោកស្ពឺជិននិយាយថា ៖

តើអ្នកពេញដោយការឈឺចាប់ឬទេ? ព្រះយេស៊ូវជ្រាបគ្រប់ការ
ទាំងនោះ ដោយព្រោះទ្រង់ប្រគល់ខ្នងទៅអោយពួកអ្នកវាយ។
តើអ្នករងទុក្ខដោយព្រោះគេចោទប្រកាន់អ្នកឬទេ?
«ទ្រង់មិនបានលាក់ព្រះភ័ក្រ្ដទ្រង់ពីសេចក្ដិអាម៉ាស់ និង ការ
ស្ដោះទឹកមាត់» តើអ្នកបានត្រូវគេចំអកឬទេ? តើពួកអ្នកដែល
មិនជឿព្រះសើចចំអកដល់អ្នកដោយព្រោះអ្នកជឿព្រះឬទេ?
ព្រះយេស៊ូវទ្រង់ក្ដួលអាណិតដល់អ្នកដោយអ្នកដឹងហើយថា
ការសើចចំអករបស់ពួកអ្នកមិនជឿព្រះមកលើទ្រង់។ រាល់ការ
ចុកចាប់ដែលទំលុះចិត្តរបស់អ្នកព្រះអង្គរបស់អ្នកទ្រង់ចាំជួយ
ចែករំលែក។ ទូលបា្រប់ទ្រង់ទៅ។ មានរឿងជាច្រើនដែល
យើងអត់យល់បានទេ។ បងប្អូនជាបក្សីខុសពីគេ គឺខុសពីអ្នក
ផ្សេងទៀត ហើយគេនឹងចឹកបងប្អូន តែព្រះយេស៊ូវ ជ្រាបពីការ
នេះ ដោយព្រោះទ្រង់ក៏ជាបក្សីខុសពីគេដែរ។ ចូរធ្វើដូចទ្រង់
នោះទ្រង់នឹងអាណិតមេត្តាអ្នកដែរ។ (ស្ពឺជិន ក្នុងសៀវភៅដដែល)

ឃើញទេថា ព្រះយេស៊ូវទ្រាំទ្រដោយអត់ធ្មត់ប៉ុណ្ណា
   ត្រូវគេប្រមាថនៅកន្លែងអាក្រក់នេះ!
មនុស្សមានបាបបានចងព្រះហស្តទ្រង់
   គេក៏ស្តោះទឹកមាត់ដាក់មុខអ្នកបង្កើតពួកគេ

៣. ទីបី មើលទ្រង់សុគត់ជំនួសមនុស្សមានបាប

ខ្ញុំបានប្រគល់ខ្នងទៅអោយពួកអ្នកដែលវាយហើយថ្ពាល់
ខ្ញុំទៅអោយពួកដែលបោចពុកចង្កាខ្ញុំមិនបានគេចមុខពី
សេចក្ដីអាម៉ាស់ខ្មាស ឬពីការស្ដោះទឹកមាត់ទេ។ (អេសាយ
៥០:៦)

សូមចាំថា ព្រះយេស៊ូវមិនបានរងទុក្ខសងថ្លៃបាបទ្រង់ទេ ព្រោះថា ទ្រង់គ្មានបាប។

«តែទ្រង់ត្រូវបួសដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវ
វាយដំដោយព្រោះអំពើទុច្ចរឹតរបស់យើងទេ
ឯការវាយផ្ចាលដែលនាំអោយ យើងបានជាមេត្រីភាពនោះ
បានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នា បានប្រាសអោយជា
ដោយសារស្នាមរំពាត់នៅរូបអង្គទ្រង់។ (អេសាយ ៥៣: ៥)

ខគម្ពីរក្នុង អេសាយ ៥៣ ប្រាប់យើងថា ស្នាមជាំនិងស្នាមរំពាត់ព្រមទាំងការ សុគតរបស់
ទ្រង់ ជាការចាំបាច់ដើម្បីសង្រ្គោះអ្នកមានបាប។ ព្រះយេស៊ូវបានយកអំពើបាបយើង ដាក់លើទ្រង់។  គម្ពីរប្រាប់យើងថា «ដ្បិតឯព្រះអង្គដែលមិនបានស្គាល់បាបសោះ នោះទ្រង់បានធ្វើឲ្យត្រឡប់
ជាតួបាបជំនួសយើងរាល់គ្នាវិញ ដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្តីសុចរិតរបស់ព្រះ
ដោយនូវព្រះអង្គនោះឯង។ (២ កូរិនថូស ៥:២១) ពេលព្រះយេស៊ូវរងទុក្ខ ទ្រង់
បានរងទុក្ខជំនួសបាបយើង ដើម្បីសងថ្លៃលោះឲ្យមនុស្សទាំងអស់ ដូច្នេះហើយ យើងអាចបាន
សង្រ្គោះ។ អំពើបាបគឺជាការមួយដែលអាក្រក់បំផុតដែលអាចកើតឡើង។ អំពើបាបសមទទួល
ទោសអំពើបាបសមឲ្យស្តោះទឹកមាត់ដាក់។ អំពើបានសមឲ្យគេឆ្កាង។ ហើយព្រោះព្រះយេស៊ូវ
ត្រឡប់ជាតួបាបរបស់យើង ទ្រង់ត្រូវគេដាក់ទោស។ ទ្រង់ត្រូវគេស្តោះទឹកមាត់ដាក់។ ទ្រង់ត្រូវ
ទទួលរងភាពអាម៉ាស។ បើអ្នកចង់ដឹងថា តើព្រះគិតយ៉ាងណាដែរពីអំពើបាន នោះសូមមើលទៅ
ព្រះរាជបុត្រាទ្រង់ដែលត្រូវគេវាយខ្នង ទ្រង់ត្រូវគេបោចរោមពីថ្ពាល់។ ព្រះភ័ក្រ្តទ្រង់ត្រូវទាហាន
ស្តោះទឹកមាត់ដាក់ នៅពេលទ្រង់ក្លាយជាយញ្ញបូជាបាបជំនួសយើង។ បើបងប្អូន និង ខ្ញុំត្រូវ
គេវាយ ត្រូវគេបោចពុកមាត់ និង ត្រូវគេស្តោះទឹកមាត់ដាក់ដោយព្រោះអំពើបាបយើង នោះកុំ
អោយភ្ញាក់ផ្អើលឡើយ។ តែទ្រង់ដែលទ្រាំទ្រ ជំនួសបានរបស់យើង គឺជាព្រះរាជបុត្រានៃព្រះ។
ព្រះយេស៊ូវគង់ក្នុងផ្លូវរបស់យើងហើយទោះបីជាយ៉ាងនោះ គង់តែព្រះយេហូវ៉ាបានសព្វព្រះ
ហឬទ័យនឹងវាយទ្រង់ឲ្យជាំ ហើយឲ្យឈឺចាប់កាលណាព្រះជន្មទ្រង់បានត្រូវថ្វាយទុកជាយញ្ញ
បូជាលោះបាបរបស់យើង (អេសាយ ៥៣:១០)។ ទោះបីជាបាបយើងត្រូវ ផ្ទេរទៅលើព្រះយេស៊ូវ
វាធ្វើឲ្យទ្រង់ឈឺចាប់យ៉ាងខ្លាំង និង ទទួលភាពអាម៉ាសមុនពេលការនោះបានសំរេចលើឈើឆ្កាង។

សូមចំណាំថា យើងនិយាយពី «ខ្ញុំបានប្រគល់ខ្នងទៅអោយពួកអ្នកដែលវាយ» ព្រះយេ
ស៊ូវសព្វព្រះទ័យឲ្យរូបកាយទ្រង់ទៅពួកអ្នកដែលវាយគឺដល់អស់អ្នក ដែលបានបោចពុកចង្ការ
ទ្រង់ ហើយស្តោះទឹកមាត់ដាក់ទ្រង់។ ទ្រង់ប្រគល់រូបកាយទ្រង់ឲ្យសុគត់លើឈើឆ្កាង។ គ្មាន
មនុស្សណាអាចធ្វើឲ្យទ្រង់រងទុក្ខជំនួសបាបយើងទេគឺទ្រង់សព្វព្រះទ័យសុគត់។ ព្រះរាជបុត្រា
នៃព្រះសព្វព្រះទ័យឲ្យក្លាយជាបណ្តាសារជំនួសយើង ដើម្បីសងថ្លៃលោះបាបយើង ដើម្បីឲ្យព្រះ
វបិតាអាចលើកលែងទោសបាបយើង និង ធ្វើឲ្យយើងសុចរិតចំពោះព្រះភ័ក្រ្តទ្រង់។

តើយើងបានឭការនេះ ហើយមិនមានភាពអស្ចារ្យទេយ៉ាងម៉េចទៅ? តើយើងអាចចាំ
បានទេថា ព្រះរាជបុត្រានៃព្រះត្រូវគេវាយ បោចពុកចង្ការ និងត្រូវគេស្តោះទឹកមាត់ដាក់ ហើយ
មិនមានភាពអស្ចារ្យនិងកោតសរសើរទេយ៉ាងម៉េចទៅ? ទ្រង់ដែលជាអ្នកគ្របបាំងមេឃដោយព
ពក មិនបានបិទបាំងព្រះភ័ក្រ្តទ្រង់ពីភាពអាម៉ាស និង ការស្តោះទឹកមាត់ដាក់់។ ទ្រង់ជាអ្នកបង្កើត
ខ្នងភ្នំ តែមិនបាន ការពារខ្នងទ្រង់ ពីការវាយឲ្យចេញឈាមទេ។ ទ្រង់ចងភ្ជាប់សាកលោក
ទាំងមូលនឹងរបស់ជាច្រើនដែលមានទំនាក់ទំនងគ្នា ហើយមនុស្សដែលទ្រង់បង្កើតមិនបាន
ស្គាល់ទ្រង់ទេ។ នៅពេលទេវតាច្រៀងចំរៀងដ៏អស្ចារ្យសរសើរដំកើងទ្រង់នៅស្ថានសួគ៍ តើវាអាច
កើតឡើងទេថា ទ្រង់ត្រូវគេឆ្កាង? ខ្ញុំគិតថា នោះជាមូលហេតុស្នាមដែកគោលនៅជាប់នឹងដៃ
និងជើងទ្រង់រហូតដើម្បីកុំឲ្យភ្លេចពីអ្វី ដែលទ្រង់បានធ្វើចំពោះយើង ពេលយើងឡើងទៅឋាន
សួគ៍ជួបទ្រង់។ តើខ្ញុំនឹងអាចមើលព្រះភ័ក្រ្តដែលពេញដោយសិរីល្អដោយមិននឹកចាំថា មនុស្ស
មាន បាបបានបោចពុកចង្ការទ្រង់ ទាំងមានទឹកមានទឹកមាត់ហូរលើថ្ពាល់ដ៏បរិសុទ្ធទ្រង់យ៉ាង
ម៉េចកើត?

ឃើញទេថា ព្រះយេស៊ូវទ្រាំទ្រដោយអត់ធ្មត់ប៉ុណ្ណា
   ត្រូវគេប្រមាថនៅកន្លែងអាក្រក់នេះ!
មនុស្សមានបាបបានចងព្រះហស្តទ្រង់
   គេក៏ស្តោះទឹកមាត់ដាក់មុខអ្នកបង្កើតពួកគេ

ព្រះភ័ក្រ្តទ្រង់! ហេតុអ្វីមិនស្តោះដាក់ទេវតាទៅ? តើគ្មានកន្លែងសំរាប់អ្នក ស្តោះដាក់ទេឬ
អីបានជាស្តោះដាក់ព្រះភ័ក្រ្តដ៏គួរឲ្យស្រឡាញ់របស់ទ្រង់? ព្រះភ័ក្រ្តទ្រង់! ព្រះជួយយើង! ព្រះភ័
ក្រ្តទ្រង់! គេស្តោះទឹកមាត់ដាក់ព្រះភ័ក្រ្តដ៏ បរិសុទ្ធរបស់ទ្រង់! លោកស្ពឺជិន (Spurgeon)
និយាយថា «ខ្ញុំសូមប្រាថ្នាថា មនុស្សមិនគួរត្រូវបង្កើតឡើងទេ ឬថាទ្រង់បានព្រះកន្សែងដោយ
ឥតប្រយោជន៍ នោះប្រសើរជាងទ្រង់មានព្រះជន្មរស់នៅ ដោយបានធ្វើរឿងគួរឲ្យភ័យខ្លាច»។
(ibid., p. 428). ព្រះជួយយើង! ពួកគេបានស្តោះទឺកមាត់ដាក់មុខអ្នកប្រោសលោះ!

បើអ្នកវង្វេងចេញនោះខ្ញុំសូមអង្វរដល់អ្នកឲ្យទុកចិត្តលើទ្រង់ឥឡូវទៅ។ នៅពេលអ្នក
ទុកចិត្តទ្រង់ នោះបាបអ្នកត្រូវបានបញ្ចប់ ព្រោះទ្រង់បានទទួលនូវអំពើរអាក្រក់ និង សេចក្តី
អាម៉ាស នៅពេលពេលទ្រង់ត្រូវគេឆ្កាងលើឈើឆ្កាង។ ទោសរបស់អ្នកត្រូវសំអាតចេញ ព្រោះ
ព្រះយេស៊ូវផ្ទុកលើខ្នងទ្រង់ថ្ពាល់ទ្រង់ ព្រះភ័ក្រ្តទ្រង់ និង ស្នាមរបួសនៅនឹងព្រះហស្ត និង ព្រះ
បាតទ្រង់អស់ហើយ។ ជឿទុកចិត្តទ្រង់ទៅ នោះទោសបាបរបស់អ្នកទាំងអស់ត្រូវបានលាង
សំអាត ហើយ អ្នកបានទទួលសង្រ្គោះ និង បានជាបរិសុទ្ធជារៀងរហូត ដោយសារ ទ្រង់បាន
ប្រោសលោះដោយសេចក្តីស្រឡាញ់! សូមក្រោកឈរ និង ច្រៀង សរសើរតំកើងទ្រង់ ចំរៀង
លេខ ៧ « អូ អ្វីដ៍វិសេសដល់ម្លិះ » ដោយលោក Dr. John R. Rice.

យើងមានរឿងនៃសេចក្ដីស្រឡាញ់ពីមុនតាមខ្នាតទាំងអស់
   យើងប្រាប់ពីវិធីដែលមនុស្សមានបាបអាចលើកលែងទោសបាន
យើងមានសេរីភាពព្រោះ ព្រះយេស៊ូវទ្រង់បានរងទុក្ខ
   ហើយបានទទួលទណ្ឌកម្មនៅដើមឈើភ្នំកាល់វ៉ារី
អូរ សេចក្ដីមេត្រីភាពដ៍វិសេសកំពុងតែហូរ
   ព្រះអង្គសង្រ្គោះបានសុគតសំរាប់មនុស្សលោកទាំងអស់
ព្រះលោហិតដ៍មានតំលៃរបស់ទ្រង់បានប្រោសលោះយើង
   ព្រះគុណនិងអត់ទោសបាបយើងរាល់គ្នា ។
( «អូ អ្វីដ៍វិសេសដល់ម្លិះ» ដោយលោក Dr. John R. Rice, 1895-1980).

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីឬមុនពេលអធិប្បាយដោយលោក Dr. Kreighton L. Chan លូកា ១៨:៣១-៣៣
ច្រៀងដោយខ្លួនឯងមុនពេលអធិប្បាយដោយលោក Benjamin Kincaid Griffith:
“ដឹកនាំខ្ញុំទៅកាន់ភ្នំកាល់វ៉ារី” (by Jennie Evelyn Hussey, 1874-1958).

ចំណងជើងនៃការអធិប្បាយ

ការវាយដោយរំពាត់ ការអាម៉ាស់ និង ការស្តោះទឹកមាត់ដាក់

ដោយលោក
Dr. R. L. Hymers, Jr.

ខ្ញុំបានប្រគល់ខ្នងទៅអោយពួកអ្នកដែលវាយហើយថ្ពាល់ខ្ញុំទៅអោយពួក
ដែលបោចពុកចង្កាខ្ញុំមិនបានគេចមុខពីសេចក្ដីអាម៉ាស់ខ្មាសឬពីការ
ស្ដោះទឹកមាត់ទេ ។ (អេសាយ ៥០:៦)

(កិច្ចការ ៨:៣៤; លូកា ១៨:៣១-៣៣; ម៉ាកុស១៥:១៧-១៩)

១. លើកទីមួយ ឃើញទេ ទ្រង់បានយកកំនើតជាសាច់ឈាម អេសាយ ៥០:២
យ៉ូហានទី១ ១:១, ១៤; ធីម៉ូធេទី១ ៣:១៦។

២. ទីពីរ មើលទ្រង់ជាគំរូល្អដល់យើង ពេត្រុសទី១ ២:២១-២៣;
ម៉ាថាយ ២៦:៦៣;២៧:១៣-១៤; លូកា ៦:២២-២៣ ។

៣. ទីបី មើលទ្រង់សុគត់ជំនួសមនុស្សមានបាប អេសាយ ៥៣:៥;
កូរិថូសទី២ ៥:២១; អេសាយ ៥៣:១០ ។