Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


ប្រព័ន្ធផ្សព្វផ្សាយ ហ្គេមជាវីដីអូ និងរូបអាសអាភាសនឹងបំផ្លាញជីវិតរបស់អ្នក!

SOCIAL MEDIA, VIDEO GAMES AND PORNOGRAPHY
WILL RUIN YOUR LIFE!
(Cambodian)

មេរៀនដោយលោកបណ្ឌិត ស៊ី អឹល ខាហ្គិន
បានបង្រៀននៅក្រុមជំនុំបាទីស្ទថាបាណាខល រដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់ពេលរសៀល មីនា ១៨ ២០១៨
A lesson by Dr. C. L. Cagan
given at the Baptist Tabernacle of Los Angeles
Lord’s Day Afternoon, March 18, 2018

«សូមបង្វែរភ្នែកទូលបង្គំមិនឲ្យមើលការឥតប្រយោជន៍»(ទំនុកតម្កើង ១១៩:៣៧)។


ពាក្យ «ការឥតប្រយោជន៍»តាមភាសាហេព្រើរក្នុងអត្ថបទយើងមានន័យថា «អាក្រក់ បំផ្លាញ ការបំផ្លាញខាងសីលធម៌ គ្មានបានការ»(សូមមើលមាលីសព្ទរបស់លោកស្រោង#7723)។ អ្នកសរសេរ គម្ពីរទំនុកតម្កើងអធិស្ឋានសុំឲ្យព្រះរក្សាភ្នែកគាត់ចេញពីការ «អាក្រក់ បំផ្លាញ ការបំផ្លាញខាងសីលធម៌ ហើយគ្មានបានការ»។ នោះជាអ្វីដែលមនុស្សវ័យក្មេងមើលរាប់ម៉ោងរៀងរាល់ថ្ងៃ ទាំងអស់នោះជាការអាក្រក់ ការបំផ្លាញ ការបំផ្លាញខាងសីលធម៌ ហើយគ្មានបានការ។

តើនោះជាអ្វី? តើអ្នកធ្វើអ្វីខ្លះជាមួយកំព្យូទ័រ? ខ្ញុំមិនដែលនិយាយថា កុំប្រើកំព្យូទ័រ ឬទូរស័ព្ទ អាយផ្នូននោះទេ។ សូមប្រើវានៅពេលអ្នកត្រូវការសម្រាប់ការងារសាលា ឬនៅកន្លែងធ្វើការ។ ខ្ញុំមិនដែល និយាយថា កុំប្រើអ៊ីធើណែតជាដាច់ខាតនោះទេ។ សូមប្រើវានៅពេលអ្នកត្រូវការ។ តែខ្ញុំកំពុងប្រាប់អ្នកអំពី ការខ្ជះខ្ជាយពេលរាប់ម៉ោងរៀងរាល់ថ្ងៃ។ ខ្ញុំកំពុងនិយាយអំពីហ្វេសបុក និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។ ខ្ញុំ កំពុងនិយាយអំពីហ្គេមជាវីដីអូ។ ខ្ញុំកំពុងនិយាយអំពីរូបអាសអាភាស។ របស់ទាំងអស់នោះមិនល្អសម្រាប់ អ្នកឡើយ។ វាជាការសប្បាយដែលជាគ្រោះថ្នាក់ដល់អ្នក វានឹងបង្ខូតអ្នក។ ទាំងអស់នោះគ្មានបានការនោះ ទេ វាខ្ជះខ្ជាយពេលវេលា។ វាអាចបំផ្លាញអ្នកបាន វានឹងបំផ្លាញជីវិតអ្នក។

ទីមួយ ប្រព័ន្ធផ្សព្វផ្សាយនឹងបំផ្លាញជីវិតអ្នក។ តើអ្វីទៅជាប្រព័ន្ធផ្សព្វផ្សាយ? វាជារបៀបដែល មនុស្សចំនាយពេលជាមួយអ៊ីនធើណែត។ គេផ្ញើរសារទៅគ្នាទៅវិញទៅមក។ គេដាក់រូបភាពផ្ញើរទៅគ្នាទៅ វិញទៅមក។ គេប្រាប់មិត្ដភក្ដិរបស់គេពីអ្វីដែលគេកំពុងធ្វើតាមអ៊ីនធើណែត។ គេមើលឃើញពីអ្វីដែលអ្នក ដទៃកំពុងធ្វើ។ គេផ្ញើរយោបល់ទៅគ្នាទៅវិញទៅមក។ គេចំនាយពេលរាប់ម៉ោងធ្វើរឿងនេះ។

ខ្ញុំមិនឃើញរឿងល្អសោះតាមប្រព័ន្ធផ្សព្វផ្សាយ។ ខ្ញុំមិនដែលឃើញនរណាម្នាក់បបួលមនុស្សមក ក្រុមជំនុំឡើយតាមការប្រើវា។ ខ្ញុំមិនដែលឃើញមនុស្សផ្សាយដំណឹងល្អអំពីព្រះគ្រិស្ដតាមវាឡើយ។ ខ្ញុំមិន ដែលឃើញខគម្ពីរ១ឡើយ។ វាពេញទៅដោយការនិយាយដើមគ្នាអត់ប្រយោជន៍ សូម្បីតែមនុស្សដែលទៅ ក្រុមជំនុំក៏ដោយ។

ខ្ញុំកំពុងនិយាយអំពីហ្វេសបុក ខ្ញុំកំពុងនិយាយអំពីអិនស្ដើហ្រ្គាម និងស្នែមឆាត។ ខ្ញុំកំពុងនិយាយ អំពីថ្វីថើរ ការបំហោះចេញ និងការអានការបំហោះរបស់អ្នកដទៃ! ខ្ញុំកំពុងនិយាយអំពីរបៀបដែលអ្នកខ្ជះ ខ្ជាយពេលវេលា។

ជាមធ្យមមនុស្សម្នាក់ចំនាយពេលច្រើនជាង២ម៉ោងក្នុងមួយថ្ងៃលើប្រព័ន្ធផ្សព្វផ្សាយ។ នោះមិន គ្រាន់តែនៅប្រទេសអាមេរិកនោះទេ វានៅពាសពេញពិភពលោក!(សូមមើលស្ថិតិThe Statistics Portal, Adweek និង Social Media Today។ សូមមើលនេះដើម្បីអានអត្ថបទ)។ ២ម៉ោងជាមធ្យម។ មនុស្ស ខ្ជះខ្ជាយពេលពេល៥ឬ៦ម៉ោងក្នុង១ថ្ងៃ។ តែសូមគិតអំពីរយៈពេល២ម៉ោងក្នុង១ថ្ងៃ។ សូមគិតពីអនាគត រយៈពេលច្រើនជាង៥ឆ្នាំ!

អ្នកអាចទទួលបានពិន្ទុកល្អជាងឆ្ងាយដោយសារការសិក្សារយៈពេល២ម៉ោងផ្ទុយពីការខ្ជះខ្ជាយ ពេល២ម៉ោងលើប្រព័ន្ធផ្សព្វផ្សាយ។ អ្នកអាចធ្វើការល្អជាងជាមួយពេល២ម៉ោងក្នុង១ថ្ងៃ។ អ្នកអាចនិយាយ ជាមួយមនុស្ស ហើយរាប់អានមិត្ដភក្ដិពិតប្រាកដ។ អ្នកអាចធ្វើជាមនុស្សធម្មតាម្ដងទៀត!

អាក្រក់ជាងនោះទៀត ប្រព័ន្ធផ្សព្វផ្សាយវាញៀន។ តើអ្នកមើលហ្វេសបុករបស់អ្នក និងប្រព័ន្ធ ផ្សព្វផ្សាយផ្សេងៗដរាបណាអ្នកក្រោកពីគេងភ្លាមៗ ពេលថ្ងៃ និងមុនពេលអ្នកចូលគេងឬទេ? តើអ្នកអាច រស់នៅដោយគ្មានវាបានឬទេ? សម្រាប់១អាទិត្យ? សម្រាប់១ឆ្នាំ? បើអ្នកមិនអាច អ្នកបានញៀនហើយ។

អត្ថបទព័ត៌មានហ្វោស៍ញ៉ូវ(១២/២៩/២០១៧ សូមចុចទីនេះ)បានបង្ហាញថា ហ្វេសបុកញៀន ដូចគ្នានឹងថ្នាំញៀនខូខេង និងអូផីអោន។ លោកបណ្ឌិត ថារ៉ា អ៊ីរ៉ែនីនៅសាកលវិទ្យាល័យញ៉ូវយ៉ោកបាន ប្រាប់ថា ការចុចចូលចិត្ដ និងផ្ដល់យោបល់លើ«ហ្វេសបុកដំណើរការក្នុងខួរក្បាលដូចនឹងថ្នាំញៀនអូផី អោន...អារម្មណ៍/ បទពិសោធន៍របស់ខួរក្បាលគឺចេញជាលទ្ធផលស្រដៀងនឹងថ្នាំញៀនខូខេង»។

លោកសៀន ផាកខើគឺជាអ្នកបង្កើតហ្វេសបុកម្នាក់ក្នុងចំណោមអ្នកផ្សេងទៀត។ គាត់ជាប្រធាន ខាងហ្វេសបុក។ លោកប្រាប់ថា «វាផ្លាស់ប្ដូរទំនាក់ទំនងរបស់អ្នកជាមួយសង្គម ជាមួយគ្នាទៅវិញទៅមក វាប្រហែលជ្រៀតជ្រេកដោយបង្កើត{បង្ហើយការងារ}ក្នុងវិធិប្លែកៗ... ព្រះត្រឹមតែជ្រាបពីអ្វីដែលហ្វេសបុក កំពុងធ្វើទៅកាន់ខួរក្បាលកូនៗរបស់យើង»(Fox News, ibid.)។ អ្នកដែលបង្កើតប្រព័ន្ធផ្សព្វផ្សាយបាន ដឹងពីអ្វីដែលពួកគេកំពុងធ្វើ ហើយវាធ្វើឡើងដោយចេតនា! លោកផាកខើបានប្រាប់ថា

គំនិតទាំងនោះបានជ្រាបចូលក្នុងការអនុវត្ដន៍ទាំងនេះ ហ្វេសបុកជាទីមួយ ក្នុងជីវិតគេ។ វាគឺដូច្នោះហើយ “តើយើងធ្វើយ៉ាងម៉េចដើម្បីទាញយកពេល វេលារបស់អ្នក ហើយឲ្យអ្នកចាប់អារម្មណ៍?” ហើយនោះមានន័យថា យើង ត្រូវតែរកវិធីណាដែលឲ្យខួរក្បាលអ្នកចាប់អារម្មណ៍យូរៗម្ដង ដោយសារតែ នរណាម្នាក់ចុចចូលចិត្ដ ឬផ្ដល់យោបល់ទៅលើរូបថត ឬការបំហោះមួយ ណាក៏ដោយ។ ហើយនោះនឹងនាំឲ្យអ្នកស្កប់ចិត្ដថែមទៀត រួចនឹងនាំឲ្យអ្នក ចូលចិត្ដ និងផ្ដល់យោបល់ថែមទៀត។ វាគឺជាប្រតិកម្មខាងសង្គមត្រឹមត្រូវ។ ពិតណាស់រឿងប្រភេទនោះលួចចូលក្នុងខ្លួនខ្ញុំផ្ទាល់ ដោយសារតែអ្នកកំពុង ទាញយកផលប្រយោជន៍ដែលនាំឲ្យឈឺចាប់ក្នុងទស្សនវិជ្ជារបស់មនុស្ស។ អ្នកច្នៃ អ្នកបង្កើតបានយល់ពីស្មារតីនេះ ហើយទោះបីជាយ៉ាងណាក៏ដោយ យើងបានធ្វើវា។(Article in Axios សូមចុចទីនេះដើម្បីអានវា)។

តើអ្នកអាចបោះបង់ចោលប្រព័ន្ធផ្សព្វផ្សាយចេញពីជីវិតអ្នកយ៉ាងម៉េចទៅ? ដូចជាអ្នកចង់បោះបង់ចោលថ្នាំ ញៀន។ សូមឈប់វា! បើអ្នកចង់ទៅត្រលប់ទៅវិញ កុំធ្វើវាឡើយ! វាល្អជាងដើម្បីកុំមានកំព្យូទ័រ ឬទូរស័ព្ទ ជាជាងខ្ជះខ្ជាយពេល២ម៉ោងរាល់ថ្ងៃ។ មុនដំបូងអ្នកអាចមានអារម្មណ៍កំប្លែង តែអ្នកនឹងក្លាយជាមនុស្សពិត ប្រាកដផ្ទុយពីមនុស្សខាងរូបភាព។ សូមចៀសចេញពីប្រព័ន្ធផ្សព្វផ្សាយមុនពេលវាបំផ្លាញអ្នក!

ទីពីរ ហ្គេមជាវីដីអូនឹងបំផ្លាញជីវិតអ្នក។ មានហ្គេមជាវិដីអូរាប់ពាន់។ អ្នកខ្លះឆ្កួតអំពីកីឡា អ្នក លេងបាល់ទាត់ ឬបាល់បោះ។ អ្នកបញ្ជាអ្នកលេង។ នៅពេលអ្នកលេងពីមួយថ្ងៃទៅមួយថ្ងៃ នោះអ្នកនឹង លេងពូកែ។ ហ្គេមខ្លះមានតែរូបភាព អ្នកចូលលេងក្នុងលោកីយខាងរូបភាព អ្នកក្លាយជាតួខាងរូបភាពម្នាក់។ អ្នកឃើញមនុស្សចម្លែក អ្នកមានកម្លាំងខ្លាំង។ អ្នកខ្លះចូលចិត្ដលោកីយខាងរូបភាពជាជាងលោកីយពិតប្រា កដ។ ហ្គេមជាវីដីអូជាច្រើនគឺអំពីសង្រ្គាម ឬការសំឡាប់គ្នា។ អ្នកបានសំឡាប់មនុស្សរាប់រយ។ អ្នកអាចក្លាយ ជាឃាតករសំឡាប់ខ្លួនឯង។ លោកនីខូឡាស ក្រូសដែលបានសំឡាប់មនុស្ស១៧នាក់នៅវិទ្យាល័យរបស់ គាត់ក្នុងរដ្ឋហ្លូរីដា បានលេងហ្គេមជាវីដីអូសាហាវៗរាល់ថ្ងៃ។ អ្នកជិតខាងរបស់គាត់ប្រាប់ថា «វាជាការ សំឡាប់ សំឡាប់ សំឡាប់ ការផ្ទុះអ្វីមួយ ហើយសំឡាប់ថែមទៀតរាល់ថ្ងៃ» (Miami Herald, កុម្ភះ ១៨ ២០១៨)។

មនុស្សខ្ជះខ្ជាយពេលច្រើនទៅលើវីដូអូហ្គេម។ អ្នកស្រាវជ្រាវប្រាប់ថា ជាមធ្យមគឺ៦.៣ម៉ោងរាល់ អាទិត្យ (Time, May 27, 2014, សូមចុចទីនេះដើម្បីអានវា)។ នោះជាមធ្យម ការសិក្សា NPD ក្នុងឆ្នាំ២០១៤ប្រាប់ថា «មានអ្នកលេងហ្គេមខ្លឹមៗ»ចំនួន៣៤លាននាក់ក្នុងប្រទេសអាមេរិកដែលចំនាយពេលជា មធ្យម២២ម៉ោងក្នុង១អាទិត្យ{ច្រើនជាង៣ម៉ោងក្នុង១ថ្ងៃ}ដើម្បីលេងហ្គេមវីដីអូ (សូមចុចទីនេះដើម្បីអាន អត្ថបទ)។ នោះគឺ៤ឆ្នាំមុន! សព្វថ្ងៃនេះខ្ញុំជារឿយៗជួបក្មេងប្រុស និងមនុស្សវ័យក្មេងដែលចំនាយពេល៤ ៥ ៦ក្នុង១ថ្ងៃដើម្បីលេងហ្គេមវិដីអូ។

អីក៏ខ្ជះខ្ជាយពេលម៉្លេះ! រាល់ម៉ោងអ្នកចំនាយពេលលេងហ្គេមគឺជាម៉ោងដែលអ្នកអាចយកសិក្សា ធ្វើការ ឬនៅជាមួយមនុស្សផ្សេងៗ។ សូមបោះបង់ចោលហ្គេមវីដីអូ! ពិន្ទុកនៅសាលាអ្នកនឹងកើនឡើង។ អ្នកនឹងមានមិត្ដភក្ដិពិតប្រាកដ។ សម្រាប់អ្នកខ្លះ គំនិតអ្នកនឹងស្រឡះ ហើយអ្នកនឹងអាចយល់ពីដំណឹងល្អ ហើយទទួលបានសេចក្ដីសង្រ្គោះ!

ហ្គេមវីដីអូគឺញៀន។ អ្នកបន្ដធ្វើម្ដងហើយម្ដងទៀត។ គ្រប់ពេលអ្នកលេងពូកែទៅៗ។ អ្នកកាន់តែ លេងពូកែទៅៗ។ អ្នកមានរង្វាន់នៅខាងមុខ ដូច្នេះអ្នកមិនឈប់លេងឡើយ។ អ្នកមិនអាចឈប់ឡើយ! អ្នក បានញៀនហើយ។ វាគឺដូចជាថ្នាំញៀនអញ្ចឹង។

ហ្គេមវីដីអូត្រូវបានរចនាឡើងដើម្បីឲ្យមនុស្សញៀន។ គេហទំព័រ PsychGuides.com ប្រាប់ថា «មូលហេតុចម្បងមួយដែលហ្គេមវីដីអូអាចញៀនខ្លាំងម្ល៉េះគឺដោយសាតែថា វាត្រូវបានរចនាឡើងឲ្យញៀន។ អ្នករចនាហ្គេមវីដីអូចង់បានចំណេញ ដូច្នេះគេរិះរកវិធីដើម្បីឲ្យមានមនុស្សច្រើនលេងហ្គេមរបស់គេ។ គេ សម្រេចការនេះបានដោយធ្វើឲ្យមានការប្រកួតល្មមដើម្បីឲ្យអ្នកត្រលប់មកលេងវិញ តែកម្រមានអ្នកលេង ណាដែលបោះបង់ចោលនៅចុងបញ្ចប់។ ពាក្យមួយទៀត ការជោគជ័យសម្រាប់អ្នកលេងហ្គេមជារឿយៗ មានអារម្មណ៍ចង់លេងថែមទៀត។ នៅក្នុងការគោរនេះ ហ្គេមវីដីអូមានភាពញៀនស្រដៀងនឹងការលេង ល្បែងស៊ីសងផ្សេងៗ»(សូមចុចទីនេះដើម្បីអានអត្ថបទ)។

ហ្គេមវីដីអូអាចបំផ្លាញជីវិតអ្នក។ លោកខេត ប៉ាកខើរដ៏ជានាយកការសមាគមន៍ស្មីត និងជោនស៍ អេដីចសិន ខោនសាល់ថិនបានប្រាប់ថា «ពេលណាយើងមើលវាកាន់តែច្រើន នោះយើងឃើញថា ហ្គេម កាន់ត្រួតត្រាលើជីវិតក្មេងៗ»។ គាត់ប្រាប់ថា ការញៀនហ្គេមវីដីអូអាចបំផ្លាញជីវិតមនុស្ស។ កូនក្មេងដែល លេងហ្គេម៤ទៅ៥ម៉ោងក្នុ១ថ្ងៃគ្មានពេលដើម្បីរៀនធ្វើត្រឹមត្រូវក្នុងសង្គម ធ្វើកិច្ចការផ្ទះ ឬលេងកីឡាឡើយ។ «ការនោះនាំឲ្យគេចេញឆ្ងាយពីការអភិវឌ្ឃក្នុងសង្គម។ អ្នកអាចមានអាយុ២១ឆ្នាំដោយមានបញ្ញាដូចក្មេង អាយុ១២ឆ្នាំ។ គេមិនដែលរៀនដើម្បីនិយាយទៅកាន់ក្មេងស្រីឡើយ។ គេមិនដែលរៀនដើម្បីលេងកីឡានោះ ទេ»( WebMD សូមចុចទីនេះដើម្បីអានអត្ថបទ)។

ហ្គេមវីដីអូខ្ជះខ្ជាយពេលវេលារបស់អ្នក។ វាបង្ខូចគំនិតអ្នក សូមចៀសចេញពីវាមុនពេលអ្នកធ្វើឲ្យ ជីវិតអ្នកខ្ទេចខ្ទិ។ ល្អជាងកុំមានកំព្យូទ័រ ឬទូរស័ព្ទជាជាងអ្នកចំនាយពេលលេងហ្គេមវីដីអូ។ សូមបោះបង់វា ចោលដូចជាអ្នកឈប់ជក់ថ្នាំញៀន។ ខ្ញុំដឹងថា អ្នកធ្លាប់ហើយ តែកុំវាទៀត។ មុនដំបូងអ្នកមានអារម្មណ៍ថា គួរឲ្យអស់សំណើច តែអ្នកមានជីវិតពិតរបស់អ្នកវិញ!

ទីបី រូបអាសអាភាសនឹងបំផ្លាញជីវិតអ្នក។ ខ្ញុំមិនដែលជួបក្មេងប្រុសរៀននៅវិទ្យាល័យ ឬមហា វិទ្យាល័យណាដែលមិនធ្លាប់មើលរូបអាសអាភាសឡើយ គេបានមើលរូបស្រ្ដីស្រាត ឬមនុស្សកំពុងរួមភេទ គ្នា។ វានៅគ្រប់ទីកន្លែង។ វាមិនតាមផ្លូវនោះជានិច្ចនោះទេ រឿងអាសអាភាសត្រូវបានលាក់ វាខុសច្បាប់។ តែឆ្នាំដែលខ្ញុំបានកើតមក នោះHugh Hefner បានចាប់ផ្ដើមទស្សនាវត្ដីផ្លេប៉ូវ។ មនុស្សរាប់លាននាក់បាន មើលរូបភាពទាំងនោះ។ បដិវត្ដន៍នៃរឿងអាសអាភាសបានចេញផ្សាយពេញប្រទេស។ ទស្សនាវត្ដីស្មោក គ្រោកមាននៅគ្រប់ជ្រុងផ្លូវដែលក្មេងៗអាចឃើញបាន។ មានរោងកុនអាសអាភាសនៅគ្រប់ទីក្រុង។

ឥឡូវនេះមនុស្សមើលរឿងអាសអាភាសតាមកំព្យូទ័ររបស់គេ ដោយរាប់មិនអស់។ ជនជាតិអាមេរិក ៤០លាននាក់ចូលមើលគេហទ័ព័រអាសអាភាសយ៉ាងទៀងទាត់(សូមមើល Webroot.com. សូមចុចទីនេះដើម្បីអានអត្ថបទ)។ ក្រុមហ៊ុនអូផថែណែតដែលការពារកំព្យូរបានប្រាប់ថា «ច្រើនជា៣៦%នៃមាតិការនៃគេហទំព័រទាំងអស់សុទ្ធតែជារូបអាសអាភាស»សូមចុចទីនេះដើម្បីអានអត្ថបទ)។ រូបអាសអាភាសនៅគ្រប់ ទីកន្លែង។

វាជាអំពើបាបដើម្បីមើលរូបអាសអាភាស។ ព្រះគ្រិស្ដមានបន្ទុលថា «សូម្បីតែអ្នកណាដែលគ្រាន់តែក្រឡេកឃើញស្ត្រី ហើយមានដំរេកសំរើបចង់បាន នោះឈ្មោះថា បានប្រព្រឹត្តសេចក្តីកំផិតនឹងនាងនោះ នៅក្នុងចិត្តខ្លួនហើយ»(ម៉ាថាយ ៥:២៨)។ អូ ខ្ញុំដឹងថា អ្នកមិនអាចមើលដីពេញ១ថ្ងៃបានឡើយ! អ្នកមិន អាចជួយមើលស្រ្ដីបានឡើយ។ គេពាក់កណ្ដាលជាពូជមនុស្ស។ ខ្ញុំមិននិយាយថា ក្មេងប្រុសម្នាក់នឹងមិន ដែលមានគំនិតរូបភេទនៅក្នុងខួរក្បាលរបស់គាត់នោះទេ។ រូបកាយរបស់មនុស្សវ័យក្មេងមានសេចក្ដីប៉ង ប្រាថា្ននោះ។ អ្នកមិនអាចគេចផុតពីគំនិតរួមភេទទាំងអស់បានឡើយ។ តែអ្នកមិនត្រូវមើលរូបអាសអាភាស ឡើយ! ការមើលរូបអាសអាភាស ការគិតអំពីអ្វីដែលអ្នកបានឃើញគឺជាសេចក្ដីប៉ងប្រាថា្នក្នុងចិត្ដអ្ននក។ វាគឺជាអំពើបាប។

ស្ដេចដាវីឌបានធ្វើរឿងនោះ។ នៅយប់មួយ គាត់ «មានកាល១ថ្ងៃ ពេលជិតងងឹតហើយ នោះដាវីឌក្រោកពីព្រះទែនយាងទៅមក នៅលើដំបូលដំណាក់ ក៏ទតព្រះនេត្រទៅឃើញស្ត្រីម្នាក់កំពុងតែងូតទឹក នាងនោះមានរូបឆោមស្រស់ល្អណាស់»(២សាំយ៉ូអែល ១១:២)។ វាមិនមែនចៃដន្យនោះទេ។ គាត់បាន មើលទៅកាន់នាង ហើយបានគិតអំពីនាង។ បន្ទាប់មកគាត់ «ចាត់គេឲ្យទៅសួរពីនាង»(១១:៣)។ គាត់ បានហៅនាងមក គាត់បានរួមដំណេកជាមួយនាង។ វាបានបំផ្លាញជីវិតរបស់គាត់! វាបានចាប់ផ្ដើមជាមួយ បទពិសោធន៍អាសអាភាសរបស់គាត់នៅល្ងាចនោះ។

ខ្ញុំសូមសួរ «សំណួរដើម្បីឲ្យអ្នកគិត»។ នោះគឺជាសំណួរដែលអ្នកមិនត្រូវឆ្លើយឡើយ។ តើអ្នកចង ចាំពីអ្វីដែលអ្នកបានឃើញឬទេ? តើអ្នកចងចាំពីវាច្រើនឆ្នាំក្រោយមកឬទេ? ពិតណាស់អ្នកចាំ។ ល្អជាង បើអ្នកមិនឃើញវានៅកន្លែងទីមួយ។ បើអ្នកបានឃើញវា កុំមើលវាម្ដងទៀត។ អ្នកមិនត្រូវការរូបនោះក្នុងខួរ ក្បាលរបស់អ្នកនោះទេ។

រូបអាសអាភាសខ្ជះខ្ជាយពេលវេលារបស់អ្នក។ អ្នកអាចធ្វើរឿងផ្សេងទៀតបាន។ តែវាអាក្រក់ជាង រូបអាសអាភាសគឺញៀន។ «ការពិនិត្យសិក្សាពីប្រព័ន្ធប្រសាទចេញជាលទ្ធផលពីមនុស្សដែលមើលរូបអាស អាភាសតាមអ៊ីធើណែត វាសំដែងពីការញៀនស្រដៀងនឹងតណ្ហា និងថ្នាំញៀនដែលជាសញ្ញាសម្រាប់គ្រឿង ស្រវឹក ថ្នាំញៀនខូខេង និងណីខូថីន។ តែការមើលរូបអាសអាភាសដំណើរការជាក់ច្បាស់ដូចគ្នានឹងប្រព័ន្ធខួរ ក្បាលដែលប្រើគ្រឿងស្រវឹក និងថ្នាំញៀនផ្សេងៗ ជាពិសេសនៅពេលវាធ្វើក្នុងនិស្ស័យភ្លាមៗ។ ការសិក្សា ទាំងនេះផ្ដល់នូវភ័ស្ដុតាងពិតច្បាស់ដែលថា ការប្រើរូបអាសអាភាសមិនចេះទ្រាំដោយខ្ជាប់ខ្ជួនមានអំណាច ដូចជាការប្រើថ្នាំញៀនអញ្ចឹង»(សូមមើល thedoctorweighsin.com.សូមចុចទីនេះដើម្បីអានអត្ថបទ)។ ការញៀនរូបអាសអាភាសតាមអ៊ីធើណែតត្រូវតាមគម្រោងដែលញៀន ហើយចែករំលែកអាកប្បករិយាញៀនមូលដ្ឋានដែលស្រដៀងគ្នាជាមួយការញៀនសារធាតុញៀន»(សូមមើល yourbrainonporn.com. សូមចុចទីនេះសម្រាប់ការសិក្សាចំនួន៣៩ដែលបញ្ជាក់ថា រូបអាសអាភាសតាមអ៊ីធើណែតគឺញៀន)

រូបអាសអាភាសគឺដូចជាថ្នាំញៀនអញ្ចឹង។ អ្នកចងចាំពីអ្វីដែលអ្នកបានឃើញម្ដងហើយម្ដងទៀត។ អ្នកគិតអំពីវា វាទាញអ្នកដូចជាមេដែក។ អ្នកត្រលប់ទៅរកវាវិញ។ អ្នកមិនអាចបំភ្លេចវិញក្នុងខួរក្បាលរបស់ អ្នកបានឡើយ។ អ្នកមិនអាចឈប់ឡើយ អ្នកត្រលប់ទៅវិញម្ដងទៀត។ អ្នកកាន់តែជ្រៅទៅៗ។ វានឹងបង្ខូច គំនិតអ្នន វានឹងបង្ខូចអារម្មណ៍អ្នក។ អ្នកនឹងមិនគិតត្រឹមត្រូវលើយ។ អ្នកនឹងមិនមានជីវិតអាពាហ៍ពិពាហ៍ ធម្មតាឡើយ។ អ្នកនឹងមិនគិតអំពីបាបរបស់អ្នក ហើយតម្រូវការរបស់អ្នកសម្រាប់ព្រះលោហិតរបស់ព្រះ គ្រិស្ដឡើយ។ រូបអាសអាភាសនឹងរារាំងអ្នកមិនឲ្យអ្នកបានសង្រ្គោះ។

សូមចៀសចេញពីរឿងអាសអាភាសមុនពេលវាបំផ្លាញជីវិតអ្នក! ល្អជាងកុំមានកំព្យូទ័រឬទូរស័ព្ទ ជាជាងអ្នកមើលរឿងអាសអាភាស។ សូមចោលវាដូចជាចោលថ្នាំញៀន ឬថ្នាំខូខេង។ ឈប់វា ហើយកុំទៅ មើលវិញ! មុនដំបូងអ្នកនឹងមានអារម្មណ៍ចម្លែក។ អ្នកនឹងចង់មើលវាវិញ សូមបដិសេធនឹងខ្លួនឯង។ កុំមើល វាទៀត។ អ្នកឈប់ជក់កញ្ឆាហើយ ពិតអត់? ហេតុអ្វីមិនឈប់? បាទ អ្នកឈប់ធ្វើវា សូម្បីតែអ្នកដទៃធ្វើវា ក៏ដោយ។ អ្នកឈប់ប្រើថ្នាំញៀនខូខេងឬទេ? ពិតអត់? អ្នកឈប់ប្រើវា។ វាដូចគ្នានឹងរឿងអាសអាភាស។ ឈប់ធ្វើវា មិនថាតើអ្នកមានអារម្មណ៍យ៉ាងម៉េចក៏ដោយ។ សូមឈប់ធ្វើវា កុំទៅធ្វើវាវិញឡើយ។

សូមចំនាយពេលគិតអំពីព្រលឹងរបស់អ្នក។ សូមស្ដាប់សេចក្ដីអធិប្បាយដែលអ្នកលឺនៅក្រុមជំនុំ យ៉ាងយកចិត្ដទុកដាក់។ សូមអានសេចក្ដីអធិប្បាយសរសេរដោយដៃដែលយើងផ្ដល់ឲ្យអ្នក។ សូមអានវានៅ តាមគេហទំព័ររបស់យើងwww.sermonsfortheworld.com។ សូមមើលសេចក្ដីអធិប្បាយជាវីដីអូតាមគេ ហទំព័ររបស់យើង។ សូមគិតអំពីបាបរបស់អ្នក ជាពិសេសនិស្ស័យបានរបស់អ្នក។ សូមអធិស្ឋានសុំឲ្យព្រះ ទាញនាំអ្នកទៅរកព្រះគ្រិស្ដ ដើម្បីឲ្យបាបអ្នកត្រូវបានលាងសំអាតដោយព្រះលោហិតទ្រង់។ ខ្ញុំអធិស្ឋានថា អ្នកនឹងទទួលជឿលើព្រះយេស៊ូវឆាប់ៗ។ អាម៉ែន។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។