Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


របៀបដើម្បីរៀបចំសេចក្ដីអធិប្បាយបែបផ្សាយដំណឹងល្អ – សេចក្ដីពិតដែលត្រូវបានភ្លេចដ៏ចាំបាច់សម្រាប់ការប្រែចិត្ដពិតប្រាកដ

HOW TO PREPARE AN EVANGELISTIC SERMON –
FORGOTTEN TRUTHS NEEDED FOR REAL CONVERSIONS
(Cambodian)

ដោយលោក បណ្ឌិត C. L. Cagan និងលោក បណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃសៅរ៍ល្ងាច តុលា ១៤ ២០១៧
A sermon preached at the Baptist Tabernacle of Los Angeles
Saturday Evening, October 14, 2017

« ចូរឲ្យអ្នកធ្វើការជាគ្រូផ្សាយដំណឹងល្អចុះ ព្រមទាំងបំពេញការងាររបស់ខ្លួនគ្រប់ជំពូកផង»
២ធីម៉ូថេ ៤:៥)។


សាវកប៉ុលបានប្រាប់ពាក្យទាំងនេះទៅធីម៉ូថេក្នុងរយៈពេលដ៏ខ្លី មុនពេលគាត់ត្រូវបានសំឡាប់នៅ ក្រោមការបៀតបៀនរបស់អធិរាជណេរ៉ូ។ ធីម៉ូថេជាសិស្សរបស់ប៉ុល គាត់បានបង្ហាត់បង្រៀនគាត់ឲ្យបំរើព័ន្ធ កិច្ចរបស់ព្រះ។ ធីម៉ូថេបានក្លាយជាគ្រូគង្វាលនៅក្រុមជំនុំក្នុងទីក្រុងអេភេសូរ។ ការងារចម្បងរបស់ធីម៉ូថេជា ការធ្វើគ្រូគង្វាល។

ធីម៉ូថេមិនមានព័ន្ធកិច្ចដូចគ្នានឹង «ភីលីពជាអ្នកផ្សាយដំណឹងល្អ»(កិច្ចការ ២១:៨)។ ភីលីពបាន ចេញពីកន្លែងមួយទៅកន្លែងមួយទៀត។ ភីលីពបានចេញទៅស្រុកសាម៉ារី ហើយប្រកាសពីព្រះគ្រិស្ដនៅ កន្លែងនោះ(កិច្ចការ ៨:៥)។ ក្រោយមកទៀត គាត់បានអធិប្បាយនៅក្នុងទីក្រុងផ្សេងៗ(កិច្ចការ ៨:៤០)។ ភីលីពជាគ្រូផ្សាយដំណឹងល្អដែលធ្វើដំណើរច្រើន។ ធីម៉ូថេជាគ្រូគង្វាលនៅក្រុមជំនុំតាមតំបន់មួយ។

ហេតុអ្វីប៉ុលប្រាប់ធីម៉ូថេឲ្យធ្វើជា «គ្រូផ្សាយដំណឹងល្អ»អញ្ចឹង? ដោយសារតែគ្រូគង្វាលទាំងអស់ ត្រូវបានត្រាស់ហៅឲ្យផ្សាយដំណឹងល្អ! ប៉ុលប្រាប់ធីម៉ូថេឲ្យ «បំពេញការងាររបស់ខ្លួនគ្រប់ជំពូក» (២ធីម៉ូថេ ៤:៥)។ តើអ្វីទៅជាការងារគ្រប់ជំពូករបស់គាត់? ការផ្សាយដំណឹងល្អ! គ្រូគង្វាលទាំងអស់ត្រូវបានត្រាស់ ហៅឲ្យផ្សាយដំណឹងល្អ។ បើអ្នកមិនធ្វើ នោះអ្នកមិនមែនកំពុងធ្វើតាមអ្វីដែលព្រះបញ្ជាឡើយ!

គ្រូគង្វាលទាំងអស់អធិប្បាយក្នុងក្រុមជំនុំរបស់គាត់។ នោះជាការត្រាស់ហៅរបស់គាត់ ហើយគ្រូ គង្វាលទាំងអស់ត្រូវតែអធិប្បាយមេរៀនបែបផ្សាយដំណឹងល្អនៅក្នុងក្រុមជំនុំរបស់គេ ថែមទាំងអធិប្បាយឲ្យ បានញឹកញាប់។ បើអ្នកអធិប្បាយពីដំណឹងល្អពីរបីដងក្នុងមួយឆ្នាំក្នុងថ្នាក់ថ្ងៃអាទិត្យ នោះអ្នកមិនមែនជាគ្រូ អធិប្បាយដែលស្មោះត្រង់នោះទេ។ បើអ្នកត្រឹមតែបង្រៀនមនុស្ស នោះអ្នកមិនមែនជាគ្រូអធិប្បាយដែល ស្មោះត្រង់នោះទេ។ ព័ន្ធកិច្ចរបស់អ្នកមិនត្រឹមតែបង្រៀនព្រះគម្ពីរនោះទេ។ អ្នកត្រូវតែផ្សាយដំណឹងល្អ អ្នក ត្រូវតែអធិប្បាយមេរៀនបែបផ្សាយដំណឹងល្អ ហើយធ្វើវាឲ្យទៀងទាត់។

តើសេចក្ដីអធិប្បាយបែបផ្សាយដំណឹងល្អគឺជាអ្វី? សេចក្ដីអធិប្បាយបែបផ្សាយដំណឹងល្អត្រូវបាន បង្រៀនចំៗទៅកាន់មនុស្សបាត់បង់ក្នុងពួកជំនុំ ដ្បិតវាតែងតែមានមនុស្សបាត់បង់ជាច្រើននៅគ្រប់កម្មវិធី ទោះបីជាអ្នកខ្លះដែលមកក្រុមជំនុំរាល់អាទិត្យក៏ដោយ។ សេចក្ដីអធិប្បាយបែបផ្សាយដំណឹងល្អទាំងស្រុង ប្រកាសសេចក្ដីពិតអំពីបាប និងសេចក្ដីសង្រ្គោះក្នុងព្រះគ្រិស្ដ ដូច្នេះមនុស្សបាត់បង់ដែលលឺវា គេនឹងទទួល ជឿលើព្រះយេស៊ូវ ហើយបានសង្រ្គោះ។ សេចក្ដីអធិប្បាយនេះមិនមែនជាសេចក្ដីអធិប្បាយដែលបង្រៀន តាមខគម្ពីរមួយៗនោះទេ។ សូមរើសខគម្ពីរមួយ ឬពីរដើម្បីអធិប្បាយ។ សេចក្ដីអធិប្បាយបែបផ្សាយដំណឹង ល្អផ្ដោតសំខាន់លើសេចក្ដីពិតនៃខគម្ពីរមួយ ឬខគម្ពីរពីរ។ ការបង្រៀនតាមខគម្ពីរមួយៗមិនមែនជាសេចក្ដី អធិប្បាយបែបផ្សាយដំណឹងល្អនោះទេ។ សូមសិក្សាពីសេចក្ដីអធិប្បាយបែបផ្សាយដំណឹងល្អរបស់លោក ស្ពឺជិន។ គ្មានសេចក្ដីអធិប្បាយរបស់គាត់មួយសោះដែលសព្វថ្ងៃនេះយើងហៅថា «ការបង្រៀនតាមខគម្ពីរ មួយៗ»។ ក្នុងកណ្ឌកិច្ចការ សេចក្ដីអធិប្បាយទាំងអស់ជាសេចក្ដីអធិប្បាយបែបផ្សាយដំណឹងល្អ លើកលែង តែមួយ។ ត្រឹមតែមានការបង្រៀនតាមខគម្ពីរមួយៗតែ១គត់នៅក្នុងកណ្ឌកិច្ចការទាំងស្រុង! យើងគួរតែធ្វើ តាមគំរូរបស់ពួកសាវក និងលោកស្ពឺជិន នៅពេលយើងអធិប្បាយមេរៀនបែបផ្សាយដំណឹងល្អ។

សព្វថ្ងៃនេះមានគ្រូគង្វាលតិចតួចណាស់ដែលអធិប្បាយមេរៀនបែបផ្សាយដំណឹងល្អ។ ពួកគេជា ច្រើនមិនអធិប្បាយពីវាទាល់តែសោះ។ នៅក្នុងប្រទេសអាមេរិកសព្វថ្ងៃនេះ យើងកម្រលឺសេចក្ដីអធិប្បាយ បែបផ្សាយដំណឹងល្អ។ ហើយវាមិនខុសគ្នាឡើយនៅក្នុងប្រទេសផ្សេងៗ។ គ្រូគង្វាលបង្រៀនព្រះគម្ពីរទៅ កាន់សមាជិករបស់គេ ឬក៏អធិប្បាយពីការប្រោសឲ្យជា ភាពរុងរឿង និងរបៀបដើម្បីមានអារម្មណ៍ល្អ ប៉ុន្ដែ មិនអធិប្បាយពីដំណឹងល្អរបស់ព្រះគ្រិស្ដឡើយ! គេមិនស្ដាប់បង្គាប់ព្រះគម្ពីរដែលប្រាប់ថា «ចូរធ្វើជាគ្រូ ផ្សាយដំណឹងល្អ»។

អ្នកអាចថា «តែតើខ្ញុំអាចរៀបចំសេចក្ដីអធិប្បាយបែបផ្សាយដំណឹងល្អតាមរបៀបណា? តើខ្ញុំគួរ ធ្វើដូចម្ដេច?» មេរៀននេះប្រាប់អំពីបញ្ហាទាំងអស់នោះ។ ខ្ញុំនឹងប្រាប់អ្នកពីរបៀបដើម្បីអធិប្បាយមេរៀន បែបផ្សាយដំណឹងល្អ។

សេចក្ដីអធិប្បាយបែបផ្សាយដំណឹងល្អគឺជាសេចក្ដីអធិប្បាយដែលដាក់ដំណឹងល្អសំខាន់លេខ១ ។ តើសេចក្ដីអធិប្បាយពីដំណឹងល្អគឺជាអ្វៅ? ដើម្បីអធិប្បាយពីដំណឹងល្អ អ្នកត្រូវតែស្គាល់ដំណឹងល្អជាមុន សិន។ សាវកប៉ុលប្រាប់ថា

« ខ្ញុំបានផ្សាយរួចមកហើយ ជាដំណឹងដែលអ្នករាល់គ្នាបានទទួល ... គឺថាព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ ហើយថា ទ្រង់ត្រូវគេបញ្ចុះក្នុងផ្នូរ រួចដល់ថ្ងៃទី៣ នោះទ្រង់មានព្រះជន្មរស់ឡើងវិញ ក៏តាមបទគម្ពីរ»(១កូរិនថូស ១៥:១,៣,៤)។

សាវកប៉ុលប្រាប់ម្ដងទៀតថា

«ព្រះគ្រិស្ដយេស៊ូវបានយាងមកក្នុងលោកីយនេះដើម្បីសង្រ្គោះមនុស្សមាន បាប» (១ធីម៉ូថេ ១:១៥)។

មាន២ផ្នែកក្នុងសេចក្ដីអធិប្បាយបែបផ្សាយដំណឹងល្អ។ ទីមួយ បញ្ហានៃអំពើបាបរបស់មនុស្ស និងទីពីរ អ្វីដែលព្រះគ្រិស្ដបានធ្វើដើម្បីសង្រ្គោះមនុស្សពីអំពើបាបរបស់គេ។

១. ទីមួយ អ្នកត្រូវតែអធិប្បាយពីក្រឹត្យវិន័យ ដែលប្រាប់មនុស្សពីចិត្ដដ៏ពេញដោយអំពើបាបរបស់គេ។

នៅក្នុងផ្នែកទីមួយនៃសេចក្ដីអធិប្បាយបែបផ្សាយដំណឹងល្អ អ្នកត្រូវតែក្រឹត្យវិន័យ។ មូលហេតុដែលអ្នកខ្លះគួរតែទទួលជឿលើព្រះយេស៊ូវ? តើអ្វីទៅជាមូលហេតុ? ហេតុអ្វីព្រះយេស៊ូវសុគតលើឈើ ឆ្កាង? សេចក្ដីអធិប្បាយជាច្រើនប្រាប់មនុស្សឲ្យទទួលជឿលើព្រះយេស៊ូវ ដូច្នេះគេអាចមានជីវិតល្អប្រសើរ ឬសប្បាយចិត្ដ ឬរកឃើញសេចក្ដីស្រឡាញ់ និងមិត្ដភាព។ តែនោះមិនមែនជាមូលហេតុដែលព្រះយេស៊ូវ សុគតលើឈើឆ្កាងនោះទេ។ សេចក្ដីអធិប្បាយខ្លះប្រាប់មនុស្សឲ្យទទួលជឿលើព្រះយេស៊ូវ ដូច្នេះគេអាចទៅ ស្ថានសួគ៌បាន។ តែនោះមិនមែនជាសារពីដំណឹងល្អឡើយ បើសិនជាមិនប្រាប់ពីមូលហេតុដែលពួកគេត្រូវ ការព្រះយេស៊ូវដើម្បីទៅស្ថានសួគ៌។ ព្រះគម្ពីរប្រាប់ថា «ព្រះគ្រិស្ដបានសុគតសម្រាប់បាបយើង»។ ព្រះគម្ពីរ ប្រាប់ថា «ព្រះគ្រិស្ដយេស៊ូវបានយាងមកក្នុងលោកីយនេះដើម្បីសង្រ្គោះមនុស្សមានបាប»។

បើមនុស្សមិនដឹងថា គេជាមនុស្សមានបាប ហេតុអ្វីគេគួរតែមករកព្រះគ្រិស្ដ? គេនឹងមិនមករក ទ្រង់នោះទេ! គេអាចអធិស្ឋាន គេអាចលើកដៃរបស់គេ គេអាចមកខាងមុខបន្ទាប់ពីសេចក្ដីអធិប្បាយចប់។ តែគេនឹងមិនបានសង្រ្គោះឡើយ ហេតុអ្វី? ដោយសារគេមិនមានអ្វីសោះដើម្បីត្រូវបានសង្រ្គោះឲ្យរួចផុត!

តើអ្នកអាចបង្ហាញមនុស្សថា គេមានបាបតាមរបៀបណា? ដោយសារការអធិប្បាយពីក្រឹត្យវិន័យ របស់ព្រះទៅកាន់ពួកគេ។ ព្រះគម្ពីរប្រាប់ថា

« បានជាក្រឹត្យវិន័យធ្វើជាអ្នកដឹកនាំយើងរាល់គ្នាទៅដល់ព្រះគ្រីស្ទ » (កាឡាទី ៣:២៤)។

ក្រឹត្យវិន័យបង្ហាញមនុស្សថា គេមានបាប។ បន្ទាប់មកគេត្រូវបានប៉ះពាល់ចិត្ដពីបាបក្នុងចិត្ដរបស់គេ ទើបគេ អាចមករកព្រះគ្រិស្ដ។

គ្រូគង្វាលជាច្រើនខ្លាចអធិប្បាយពីក្រឹត្យវិន័យ។ គេខ្លាចធ្វើឲ្យមនុស្សខឹង។ លោកអេន អេស ម៉ូរេ ប្រាប់ថា នេះគឺជា «បញ្ហាចម្បងនៅក្នុងការផ្សាយដំណឹងល្អ»។ ក្នុងសៀវរបស់គាត់ ការផ្សាយដំណឹងល្អបែបបុរាណ (Banner of Truth, 2005; អានទំព័រ៣ ដល់៣៧ លោកម៉ូរេប្រាប់យ៉ាងត្រឹមត្រូវថា ការខ្លាច មនុស្សបាត់បង់អន់ចិត្ដគឺជាមូលហេតុចម្បងនៃការអធិប្បាយបែបផ្សាយដំណឹងល្អ ដែលគ្មានប្រសិទ្ធិភាពនៅ សព្វថ្ងៃនេះ។

អ្នកធ្វើអ្វីក៏ដោយ កុំតែអធិប្បាយប្រឆាំងនឹងបាបតាមបុគ្គល។ «កុំធ្វើនេះ កុំធ្វើនោះ»។ នេះគឺជាការ និយាយពីបាបជាក់លាក់របស់មនុស្ស។ តែបាបចេះតែខ្លាំងៗ។ គេមានបាបនៅខាងក្នុង។ គេមានចិត្ដដែល ពេញដោយបាប ដែលឆ្លងពីអ័ដាមមក។ នោះជាមូលហេតុដែលដាវីឌប្រាប់ថា « មើល ទូលបង្គំបានកើតមកក្នុងសេចក្តីទុច្ចរិត ហើយម្តាយទូលបង្គំបានមានទំងន់បង្កើតទូលបង្គំនៅក្នុងអំពើបាបដែរ»(ទំនុកដំកើង ៥១ : ៥)។ នោះជាមូលហេតុដែលព្រះគម្ពីរប្រាប់ថា «ឯចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង តើអ្នកណានឹងអាចស្គាល់បាន»(យេរេមា ១៧:៩)។ ហើយព្រះគម្ពីរប្រាប់ថា «គំនិត ខាងសាច់ឈាម{មិនទាន់ប្រែចិត្ដ}ទាស់ទទឹងនឹងព្រះ»(រ៉ូម ៨:៧)។ នោះគឺជាមូលហេតុដែលមនុស្សធ្វើអ្វី អាក្រក់ៗ។ អ្វីដែលគេធ្វើចេញពីសភាពពិតសរបស់គេ។ ព្រះគ្រិស្ដប្រាប់ថា «ដ្បិតនៅពីខាងក្នុង ពីក្នុងចិត្តរបស់មនុស្ស មានចេញអស់ទាំងគំនិតអាក្រក់យ៉ាងនេះ គឺសេចក្តីកំផិត សហាយស្មន់ កាប់សំឡាប់គេ... គឺសេចក្តីអាក្រក់ទាំងនេះហើយ ដែលចេញពីខាងក្នុងមក ហើយធ្វើឲ្យមនុស្សស្មោកគ្រោកវិញ»(ម៉ាកុស ៧:២១,២៣)។ សភាពពិតដែលនៅខាងក្នុងដ៏ជ្រៅគឺជាអ្វីដែលមនុស្សធ្វើខាងក្រៅ។ សូម្បីតែអ្នកខ្លះព្យាយាម ធ្វើល្អយ៉ាងណាក៏ដោយ គេមិនអាចផ្លាស់ប្ដូរចិត្ដគេបានឡើយ ដូចជាពពែមិនអាចប្ដូរទៅជាចៀម។ មនុស្ស មិនអាចត្រូវបានបង្រៀនឲ្យក្លាយជាគ្រីស្ទានបានឡើយ។ គេត្រូវតែត្រូវបានអធិប្បាយឲ្យស្ដាប់ ដូចជាខ្ញុំបាន ពន្យល់ក្នុងសេចក្ដីអធិប្បាយនេះ។ ព្រះកាត់ទោសចិត្ដរបស់មនុស្សដូចនឹងសកម្មភាពរបស់មនុស្សអញ្ចឹង។ ព្រះគម្ពីរប្រាប់ថា «គេទាំងអស់សុទ្ធតែនៅក្រោមបាប»(រ៉ូម ៣:៩)។ មនុស្សទាំងអស់ស្ថិតនៅក្រោមអំណាច និងទោសនៃអំពើបាបមុនពេលគេបានប្រែចិត្ដ។

អ្នកត្រូវតែអធិប្បាយពីក្រឹត្យវិន័យ ដូច្នេះមនុស្សនឹងឃើញ ហើយដឹងថា ចិត្ដគេពេញដោយបាប។ ឥឡូវនេះ មនុស្សទាំងអស់សារភាពថា គេមានបាបក្នុងផ្នែកខ្លះ។ ខ្ញុំមិនដែលជួបនរណាម្នាក់ដែលអះអាងថា គេល្អឥតខ្ចោះ។ មានបុរសម្នាក់និយាយទៅកាន់គ្រូអធិប្បាយម្នាក់ថា «ខ្ញុំស្មានថា ខ្ញុំជា{មនុស្សមានបាប} តែ ខ្ញុំមិនមែនជាមានបាបអាក្រក់ដែលអ្នកហៅនោះទេ។ ខ្ញុំគិតថា ខ្ញុំល្អជាងម្នាក់នោះ។ ខ្ញុំដឹងថា តែងតែព្យាយាមធ្វើល្អជានិច្ច»។ បុរសនោះមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីបានសង្រ្គោះឡើយ! មុនពេលគាត់អាចបាន សង្រ្គោះ នោះគាត់ត្រូវតែដឹងថា គាត់ជាមនុស្សមានបាបដ៏ «អាក្រក់»ម្នាក់។ នោះជាមូលហេតុដែលអ្នកត្រូវ តែអធិប្បាយពីចិត្ដដ៏ពេញដោយបាបរបស់គេ។

បើគ្មានក្រឹត្យវិន័យរបស់ព្រះ នោះមនុស្សនឹងមិនដឹងពីមូលហេតុ ដែលគេត្រូវការដំណឹងល្អរបស់ ព្រះគ្រិស្ដ។ នោះជាមូលហេតុដែលអ្នកត្រូវតែអធិប្បាយពីក្រឹត្យវិន័យ មុនពេលអ្នកអធិប្បាយពីដំណឹងល្អ។ ព្រះគម្ពីរប្រាប់ថា «បានជាក្រឹត្យវិន័យធ្វើជាអ្នកដឹកនាំយើងរាល់គ្នាទៅដល់ព្រះគ្រីស្ដ»(កាឡាទី ៣:២៤)។ ដូចជាគ្រូនៅសាលាអញ្ចឹង ក្រឹត្យវិន័យបង្ហាញមនុស្សពីមូលហេតុដែលគេត្រូវការព្រះគ្រិស្ដ។ មុនដំបូងក្រឹត្យ វិន័យ បន្ទាប់មកដំណឹងល្អ។ អ្វីដែលលោកឡូសើរបានប្រាប់គឺត្រឹមត្រូវពិតប្រាកដមែន។ អ្នកគួរតែសិក្សា ដោយយកចិត្ដទុកដាក់ពីអ្វីដែលគាត់ប្រាប់ បើអ្នកចង់រៀនពីរបៀបដើម្បីអធិប្បាយមេរៀនបែបផ្សាយដំណឹង ល្អ។ លោកឡូសើរប្រាប់ថា

វាចាំបាច់ បើអ្នកនឹងប្រែចិត្ដ ថែមទាំងនាំឲ្យមាន{បញ្ហា} នោះគឺថា អ្នកមាន បញ្ញាចិត្ដដែលដឹងខ្លួន ហើយភ័យញ័រ។ បន្ទាប់ពីស្ថានភាពនេះត្រូវបាន បង្កើតឡើង នោះអ្នកចាប់យកការដាស់តឿនដែលមិនមែនចេញមកពីការ ងារផ្ទាល់ខ្លួននោះទេ តែចេញមកពីការងាររបស់ព្រះ។ ទ្រង់បានចាត់ព្រះរាជ បុត្រារបស់ព្រះឲ្យមកក្នុងលោកីយនេះ ដើម្បីប្រកាសមនុស្សមានបាបពីសេច ក្ដីមេត្ដាករុណារបស់ព្រះ។ នេះជាផ្លូវនៃការប្រែចិត្ដ ផ្លូវផ្សេងទៀតទាំងអស់ សុទ្ធតែជាផ្លូវក្លែងក្លាយ (Martin Luther, Th.D., What Luther Says, Concordia Publishing House, 1994 reprint, Number 1014, ទំព័រ ៣៤៣)។

ខ្ញុំប្រាប់ថា «អ្នកត្រូវតែអធិប្បាយពីក្រឹត្យវិន័យ ដូច្នេះមនុស្សនឹងឃើញ ហើយដឹងពីបាបខាងក្នុង របស់គេ»។ ខ្ញុំមិនបានប្រាប់ថា «អ្នកត្រូវតែអធិប្បាយពីឋាននរកនោះទេ»។ បាទ ព្រះគ្រិស្ដនិយាយពីឋានន រក។ ឋាននរកគឺពិតប្រាកដ តែអ្នកត្រូវតែប្រុងប្រយ័ត្ននៅពេលអ្នកអធិប្បាយពីឋាននរក។ គ្មានអ្នកណាម្នាក់ អាចបានសង្រ្គោះដោយការខ្លាចឋាននរកនោះទេ។ គេអាចព្យាយាមធ្វើជាមនុស្សល្អ គេអាចជឿស៊ប់ខាង សាសនា តែការខ្លាចឋាននរកមិនដែលសង្រ្គោះនរណាម្នាក់ឡើយ។ ព្រះគ្រិស្ដបានសុគតសម្រាប់បាបយើង ឋាននរកគឺជាលទ្ធផលតែ១គត់នៃអំពើបាប។ បញ្ហាដ៏ពិតប្រាកដគឺជាបាប មិនមែនឋាននរកឡើយ។ យើង បានឃើញថា សេចក្ដីអធិប្បាយទាំងស្រុងពីឋាននរកមិនធ្វើឲ្យមនុស្សប្រែចិត្ដឡើយ។ ផ្នែកទីមួយនៃសេចក្ដី អធិប្បាយបែបផ្សាយដំណឹងល្អគួរតែបង្ហាញឲ្យឃើញពីបាបរបស់កេ មិនត្រឹមតែបាបតាមបុគ្គលនោះទេ តែបាបនៃចិត្ដរបស់គេ។

ដើម្បីបង្ហាញមនុស្សពីបាបរបស់គេ អ្នកត្រូវតែអធិប្បាយប្រឆាំងនឹងចិត្ដដ៏ពេញដោយបាប និងប៉ះ បោររបស់គេ។ ក្រឹត្យវិន័យមិនអាចជួយសង្រ្គោះនរណាម្នាក់បានឡើយ។ ក្រឹត្យវិន័យត្រឹមតែបង្ហាញមនុស្ស ពីបាបនៃចិត្ដរបស់គេ។ ព្រះគម្ពីរប្រាប់ថា «ហេតុនោះបានជាគ្មានមនុស្សណាបានរាប់ជាសុចរិត នៅចំពោះទ្រង់ ដោយអាងការប្រព្រឹត្តតាមក្រឹត្យវិន័យនោះឡើយ ដ្បិតក្រឹត្យវិន័យគ្រាន់តែសំដែងឲ្យស្គាល់អំពើបាបប៉ុណ្ណោះ»(រ៉ូម ៣:២០)។ ព្រះគម្ពីរប្រាប់ថា មនុស្សដែលបានសង្រ្គោះគឺជា «អ្វីដែលក្រឹត្យវិន័យមិនអាចធ្វើ បាន»(រ៉ូម ៨:៣)។ មានតែព្រះគ្រិស្ដតែ១គត់ដែលអាចផ្លាស់ប្ដូរចិត្ដមនុស្សមានបាប។ មានតែព្រះលោហិត របស់ព្រះគ្រិស្ដតែ១គត់ដែលអាចលាងបាបបាន។ ហើយនោះនាំខ្ញុំឲ្យទៅចំនុចទី២។

២. ទីពីរ អ្នកត្រូវតែអធិប្បាយដំណឹងល្អ ដែលប្រាប់មនុស្សពីអ្វីដែលព្រះគ្រិស្ដបានធ្វើ ដើម្បីជួយសង្រ្គោះពួកគេពីអំពើបាប។

ក្នុងផ្នែកទី២នៃសេចក្ដីអធិប្បាយបែបផ្សាយដំណឹងល្អ អ្នកត្រូវតែអធិប្បាយដំណឹងល្អ។ ដំណឹងល្អមិនមែនជាការបងៀនពីរបៀបដើម្បីធ្វើជាមនុស្សល្អប្រសើរនោះទេ។ ដំណឹងល្អមិនមែនជាសារអំពីក្រុមជំនុំ សូម្បីតែមិនមែនអំពីស្ថានសួគ៌នោះទេ។ ដំណឹងល្អគឺថា «ព្រះគ្រិស្ដបានសុគតសម្រាប់បាបរបស់យើងតាម បទគម្ពីរ»(១កូរិនថូស ១៥:៣)។ ដំណឹងល្អគឺថា «ព្រះគ្រិស្ដយេស៊ូវបានយាងមកក្នុងលោកីយនេះដើម្បីសង្រ្គោះមនុស្សមានបាប»(១ធីម៉ូថេ ១:១៥)។

ដំណឹងល្អមិនមែនជាការដាក់ច្បាប់។ ដំណឹងល្អបង្ហាញថា ព្រះស្រឡាញ់មនុស្សមានបាបខ្លាំងដល់ ម៉្លេះបានជាព្រះគ្រិស្ដបានយាងមកដើម្បីសុគតសម្រាប់មនុស្សមានបាប។ ដំណឹងល្អមិនមែនត្រូវបានបង្កើត ចេញពីក្រឹត្យវិន័យនោះទេ។ វាគឺជាសេចក្ដីស្រឡាញ់ និងព្រះគុណដ៏បរិសុទ្ធ។ ដូចលោកឡូសើរប្រាប់ថា

ដំណឹងល្អមិនអធិប្បាយពីអ្វីដែលយើងត្រូវធ្វើ ឬចៀសវាងនោះទេ។ វាបង្កើត ឡើងដោយគ្មានការទាមទារ តែវាផ្ទុយពីការចូលទៅដល់ខាងក្រឹត្យវិន័យ វា ផ្ទុយស្រឡះ ថែមទាំងប្រាប់ថា “នេះគឺជាអ្វីដែលព្រះបានធ្វើសម្រាប់អ្នក ទ្រង់បានឲ្យព្រះរាជបុត្រារបស់ទ្រង់មកចាប់កំណើតជាមនុស្ស សម្រាប់អ្នក ព្រះបានឲ្យទ្រង់សុគតសម្រាប់អ្នក” ដំណឹងល្អបង្រៀនពីអ្វីដែល ត្រូវបានផ្ដល់មកឲ្យយើងដោយសារព្រះ ហើយមិនមែនជាអ្វីដែលយើងត្រូវធ្វើ និងថ្វាយដល់ព្រះនោះទេ («របៀបដែលគ្រីស្ទានគួរតែគោរពលោកម៉ូសេ» ១៥២៥)។

ដំណឹងល្អនូវផ្ដល់ចិត្ដថ្មីដល់មនុស្សមានបាប និងការអត់ទោសបាបតាមរយៈអ្វីដែលព្រះគ្រិស្ដបានធ្វើនៅលើ ឈើឆ្កាង និងកន្លែងនៅផ្នូរនៅទទេ! មនុស្សដែលទទួលជឿលើព្រះយេស៊ូវត្រូវ

« បានរាប់ជាសុចរិតទទេ ដោយសារសេចក្តីប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រោស ដោយសារសេចក្តីជំនឿដល់ព្រះលោហិតទ្រង់ ...»(រ៉ូម ៣:២៤,២៥)។

ព្រះគម្ពីរប្រាប់ថា «ព្រះបានបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ដល់យើង ក្នុងកាលដែលយើងនៅមានបាប នៅឡើយ ព្រះគ្រីស្ដបានសុគតសម្រាប់យើង... {យើងត្រូវ}បានរាប់ជាសុចរិតដោយសារព្រះលោហិតទ្រង់» (រ៉ូម ៥:៨,៩)។ ព្រះគ្រិស្ដបានសុគតជំនួសមនុស្សមានបាបដើម្បីសងថ្លៃអំពើបាប។ ដូចអេសាយប្រាប់ថា «ព្រះទ្រង់បានផ្ទុកអំពើទុច្ចរិតរបស់យើងទាំងអស់នៅលើរូបអង្គទ្រង់ {ព្រះគ្រិស្ដ}» (អេសាយ ៥៣:៦)។ ដំណឹងល្អគឺជាព្រះគុណដ៏ឥតគិតថ្លៃនៃការអត់ទោសបាបដោយសារព្រះយេស៊ូវគ្រិស្ដ។

នៅពេលដែលអ្នកអធិប្បាយពីដំណឹងល្អ នោះកុំត្រឹមតែអធិប្បាយពីការសុគតរបស់ព្រះគ្រិស្ដ។ ចូរ អធិប្បាយពីការរស់ឡើងវិញរបស់ព្រះគ្រិស្ដផង! វាគឺជាផ្នែកនៃដំណឹងល្អដែលព្រះគ្រិស្ដ «បានរស់ឡើងវិញ នៅថ្ងៃទី៣តាមបទគម្ពីរ»(១កូរិនថូស ១៥:៤០។ ការរស់ឡើងវិញរបស់ព្រះគ្រិស្ដគឺសំខាន់។ ព្រះគម្ពីរ ប្រាប់ថា «ហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញមែន នោះសេចក្តីជំនឿរបស់អ្នករាល់គ្នាក៏ជាការឥតអំពើ អ្នករាល់គ្នានៅក្នុងអំពើបាបនៅឡើយ»(១កូរិនថូស ១៥:១៧)។ ព្រះគ្រិស្ដមិនបានស្លាប់នៅក្នុងផ្នូររបស់ ទ្រង់ឡើយ។ ទ្រង់បានរស់ឡើងវិញដើម្បីប្រទានចិត្ដថ្មីដល់មនុស្សមានបាប(សូមមើលអេសេគាល ១១: ១៩,៣៦,២៦,២៧)។

កុំត្រឹមតែអធិប្បាយការសុគតរបស់ព្រះគ្រិស្ដ សូមអធិប្បាយីព្រះលោហិតរបស់ព្រះគ្រិស្ដផង! ចូរ ចងចាំថា មនុស្សត្រូវបាន «ដោយសារជំនឿនៅក្នុងព្រះលោហិតរបស់ទ្រង់»(រ៉ូម ៣:២៥)។ យើងត្រូវបាន «រាប់ជាសុចរិតដោយព្រះលោហិតរបស់ទ្រង់»(រ៉ុម ៥:៩)។ ហើយព្រះគម្ពីរប្រាប់ថា «បើគ្មានការបង្ហូរឈាម ទេ នោះគ្មានការដោះបាប{គ្មានអត់ទោស}ឡើយ»(ហេព្រើរ ៩:២២)។ វាគួរឲ្យខ្ញុំអស្ចារ្យដោយសារមាន គ្រូអធិប្បាយជាច្រើននាក់ធ្វើតាមលោកបណ្ឌិត យ៉ូហានម៉ាខេថើ នៅពេលគាត់បង្រៀនថា ព្រះលោហិត របស់ព្រះគ្រិស្ដមមិនចាំបាច់សម្រាប់សេចក្ដីសង្រ្គោះ ហើយសព្វថ្ងៃនេះគ្មានព្រះលោហិតរបស់ព្រះគ្រិស្ដនោះ ទេ។ តែគ្រូគង្វាលល្អៗដែលស្មោះត្រង់ត្រូវតែអធិប្បាយព្រះលោហិតរបស់ព្រះគ្រិស្ដ! លោកបណ្ឌិតម៉ាទីន ឡូដជ៉ោនស៍បានប្រសាសន៍ត្រូវនៅពេលគាត់ប្រាប់ថា «នៅគ្រានៃការរស់ឡើងវិញ... {ក្រុមជំនុំ}អួតពីព្រះ លោហិត...មានផ្លូវតែ១គត់ដែលយើងអាចចូលទៅក្នុងទីបរិសុទ្ធបំផុតដោយក្លាហាន ហើយនោះគឺតាមព្រះ លោហិតរបស់ព្រះយេស៊ូវ»(Revival, Crossway Books, 1992 edition, p. 48)។ សូមអធិប្បាយពីព្រះ លោហិត! សូមអធិប្បាយពីព្រះលោហិត! «ព្រះលោហិតរបស់ព្រះយេស៊ូវគ្រិស្ដដ៏ជាព្រះរាជបុត្រានៃព្រះ សំអាតយើងពីគ្រប់អំពើបាបទាំងអស់»(១យ៉ូហាន ១:៧)។

ដំណឹងល្អគឺអំណោយទានឥតគិតថ្លៃដែលជាព្រះគុណរបស់ព្រះនៅក្នុងព្រះគ្រិស្ដ។ មនុស្សមាន បាបមិនអាចធ្វើល្អដោយខ្លួនឯងបានឡើយ។ មានរឿងតែ១គត់ដែលមនុស្សមានបាបត្រូវតែធ្វើ។ គេត្រូវ តែទទួលជឿលើព្រះយេស៊ូវ។ ការគ្រាន់តែជាជឿលើហេតុការណ៍អំពីព្រះគ្រិស្ដ នោះនឹងមិនជួយសង្រ្គោះគេ ឡើយ។ គេត្រូវតែទទួលជឿលើព្រះយេស៊ូវដោយផ្ទាល់។ សាវកប៉ុលប្រាប់អ្នកគុកនៅទីក្រុងភីលីពថា «ចូរ ជឿលើ {ភាសាក្រេក អេផី(epi)ព្រះយេស៊ូវទៅ នោះអ្នកនឹងបានសង្រ្គោះ»(កិច្ចការ ១៦:៣១)។ បើសិន ជាមនុស្សមានបាបទទួលជឿព្រះយេស៊ូវ នោះគេនឹងបានសង្រ្គោះ។ ដ្បិតអ្វីទាំងអស់ដែលមនុស្សមានបាប ត្រូវតែធ្វើគឺទទួលជឿលើព្រះគ្រិស្ដ។ ព្រះយេស៊ូវធ្វើរឿងរ៉ាវផ្សេងទៀត ទ្រង់ប្រទានចិត្ដថ្មីដល់មនុស្សមាន បាបដែលបានកើតជាថ្មី(អេភេសូរ ២:៥, យ៉ូហាន ៣:៦,៧) ហើយទ្រង់សំអាតមនុស្សមានបាបពីអំពើបាប ទាំងអស់ដោយព្រះលោហិតរបស់ទ្រង់(ហេព្រើរ ៩:១៤, វិវរណៈ ១:៥ខ, ៥:៩ខ)។ «គ្រាន់តែជឿតាម គ្រាន់តែជឿតាម ចូរអ្នកជឿឥឡូវ។ ទ្រង់នឹងអត់ទោស ទ្រង់នឹងអត់ទោស ទ្រង់នឹងអត់ទោស» («គ្រាន់តែ ជឿតាម»ដោយលោកយ៉ូហាន អេស៍ ស្កោកថូន ១៨១៣-១៨៧៧)។

នៅចុងបញ្ចប់នៃសេចក្ដីអធិប្បាយរបស់អ្នក សូមអំពាវនាវឲ្យមនុស្សមានបាបទទួលជឿលើព្រះ យេស៊ូវ។ សូមអញ្ជើញគេឲ្យទៅបន្ទប់ផ្សេងដែលអ្នកអាចនិយាយជាមួយដោយដាច់ដោយឡែក។ ការងារអ្នក មិនទាន់ចប់ឡើយនៅពេលគេមកនិយាយជាមួយអ្នក។ «ការមកខាងមុខ»មិនមែនដូចការទទួលជឿលើ ព្រះយេស៊ូវ។ «ការលើកដៃ» ឬ «ការអធិស្ឋានទទួលសេចក្ដីសង្រ្គោះ»មិនមែនដូចការទទួលជឿលើព្រះយេ ស៊ូវនោះទេ។ ការទទួលជឿលើព្រះយេស៊ូវគឺជាការជឿទុកចិត្ដលើព្រះយេស៊ូវ គ្មានអ្វីផ្សេងទៀតឡើយ។ នោះ គឺជាមូលហេតុដែលអ្នកត្រូវតែនិយាយជាមួយមនុស្សដែលឆ្លើយតបនឹងការអញ្ជើញរបស់អ្នកនៅពេលចប់ ការអធិប្បាយ។ ហើយនោះក៏ជាមូលហេតុដែលអ្នកត្រូវតែស្ដាប់គេដោយយកចិត្ដទុកដាក់ផងដែរ។ ដោយ សារការ អ្នកនឹងដឹងពីគំនិតក្លែងក្លាយដែលគេជឿ ដូច្នេះអ្នកអាចកែតម្រង់គេ។ សូមនិយាយជាមួយគេម្នាក់ ដោយផ្ទាល់ ហើយព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីជួយគេឲ្យបានសង្រ្គោះ។ តែនោះជាប្រធានបទនៃ មេរៀនផ្សេងទៀត។ សូមព្រះប្រទានពរដល់អ្នកកាលអ្នកអធិប្បាយពីអំពើបាបក្នុងចិត្ដមនុស្ស និងការអត់ ទោសតាមរយៈព្រះលោហិតរបស់ព្រះគ្រិស្ដ។

សូមចុចទីនេះដើម្បីអានសេចក្ដីអធិប្បាយបែបផ្សាយដំណឹងល្អដែលនិពន្ធដោយលោកបណ្ឌិត អោ អេល ហាយមើស៍ លោកបណ្ឌិត ហាយមើស៍បានអធិប្បាយមេរៀនបែបផ្សាយដំណឹងល្អអស់រយៈពេល៦០ ឆ្នាំមកហើយ។ អ្នកអាចរៀនច្រើនដោយសារការអានសេចក្ដីអធិប្បាយបែបផ្សាយដំណឹងល្អរបស់គាត់ «ចូរ លាង ហើយឲ្យបានជាស្អាតចុះ! ការតំណាងខាងឯការប្រែចិត្ដ» សូមចុចលើចំណងជើងដើម្បីអានវា។ វា នឹងបង្ហាញអ្នកពីរបៀបដើម្បីអធិប្បាយពីក្រឹត្យវិន័យ និងពីដំណឹងល្អនៅក្នុងសេចក្ដីអធិប្បាយបែបផ្សាយ ដំណឹងល្អ។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

ចំណងជើងនៃសេចក្ដីអធិប្បាយ

របៀបដើម្បីរៀបចំសេចក្ដីអធិប្បាយបែបផ្សាយដំណឹងល្អ – សេចក្ដីពិតដែលត្រូវបានភ្លេចដ៏ចាំបាច់សម្រាប់ការប្រែចិត្ដពិតប្រាកដ

HOW TO PREPARE AN EVANGELISTIC SERMON –
FORGOTTEN TRUTHS NEEDED FOR REAL CONVERSIONS

ដោយលោក បណ្ឌិត C. L. Cagan និងលោក បណ្ឌិត
Dr. R. L. Hymers, Jr.

«ចូរឲ្យអ្នកធ្វើការជាគ្រូផ្សាយដំណឹងល្អចុះ ព្រមទាំងបំពេញការងាររបស់ខ្លួនគ្រប់ជំពូកផង»
(២ធីម៉ូថេ ៤:៥)។

(កិច្ចការ ២១:៨; ៨:៥, ២៦-៣៩, ៤០; ១កូរិនថូស ១៥:១, ៣, ៤;
១ធីម៉ូថេ ១:១៥)

១. ទីមួយ អ្នកត្រូវតែអធិប្បាយពីក្រឹត្យវិន័យ ដែលប្រាប់មនុស្សពីចិត្ដដ៏ពេញដោយអំពើបាបរបស់គេ។
កាឡាទី ៣:២៤; ទំនុកតម្កើង ៥១:៥; យេរេមា ១៧:៩; រ៉ូម ៨:៧; ម៉ាកុស ៧:២១, ២៣;
រ៉ូម ៣:៩, ២០; ៨:៣។

២. ទីពីរ អ្នកត្រូវតែអធិប្បាយដំណឹងល្អ ដែលប្រាប់មនុស្សពីអ្វីដែលព្រះគ្រិស្ដបានធ្វើ ដើម្បីជួយសង្រ្គោះពួកគេពីអំពើបាប។ ១កូរិនថូស ១៥:៣; ១ធីម៉ូថេ ១:១៥; រ៉ូម ៣:២៤, ២៥; ៥:៨, ៩; អេសាយ ៥៣:៦; ១កូរិនថូស ១៥:៤, ១៧; អេសេគាល ១១:១៩; ៣៦:២៦, ១៧; ហេព្រើរ ៩:២២; ១យ៉ូហាន ១:៧; កិច្ចការ ១៦:៣១; អេភេសូរ ២:៥; យ៉ូហាន ៣:៦, ៧; ហេព្រើ៩:១៤; វិវរណៈ ១:៥ខ; ៥:៩ខ។