Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


របៀបដើម្បីអធិស្ឋាន និងរបៀបដើម្បីរៀបចំការប្រជុំគ្នាអធិស្ឋាន

(ការបង្រៀនរបស់លោកបណ្ឌិត ធីម៉ូថេ លីណ ១៩១១-២០០៩)
HOW TO PRAY AND HOW TO CONDUCT A PRAYER MEETING
(THE TEACHINGS OF DR. TIMOTHY LIN, 1911-2009)
(Cambodian)

សេចក្ដីអធិប្បាយត្រូវបានសរសេរដោយលោកបណ្ឌិត អោ អឹល
ហាយមើស៍ ជេអោ ហើយបានអធិប្បាយដោយលោកយ៉ូហាន
សាំយ៉ូអែល ខាហ្គិននៅក្រុមជំនុំថាបាណាខលបាទីស្ទនៅ
ទីក្រុងឡូសអង់ចាឡែសថ្ងៃរបស់ព្រះអម្ចាស់
ពេលល្ងាច តុលា ១៥ ២០១៧

A sermon written by Dr. R. L. Hymers, Jr.
and preached by Mr. John Samuel Cagan
at the Baptist Tabernacle of Los Angeles
Lord’s Day Evening, October 15, 2017

«ប៉ុន្តែកាលណាកូនមនុស្សនឹងមក តើនឹងឃើញនៅមានសេចក្តីជំនឿនៅផែនដីដែរឬដូចម្តេច»(លូកា ១៨:៨)។


គ្រូគង្វាលដ៏យូររបស់លោកបណ្ឌិត ហាយមើស៍ឈ្មោះលោកបណ្ឌិត ធីម៉ូថេ លីន (១៩១១-២០០៩)មានការយល់ដឹងពីព្រះគម្ពីរដ៏អស្ចារ្យ។ គាត់ទទួលបានសញ្ញាបត្របណ្ឌិតក្នុងភាសាហេព្រើរ និង ភាសាដើម។ ក្នុងឆ្នាំ១៩៥០ គាត់បានបង្រៀនមុខវិជ្ជាខាងការសិក្សាព្រះគម្ពីរជាប្រព័ន្ធ ការរៀនធ្វើជាគ្រូគង្វាល គម្ពីរសញ្ញាចាស់តាមភាសាហេព្រើរ ព្រះគម្ពីរតាមភាសាអារ៉ាប់ ភាសាអារ៉ាប់ពីបុរាណ និងភាសាសីរ៊ី ផែសីថានៅក្នុងសកលវិទ្យាល័យប៉ោបជោនស៍។ ក្រោយមកគាត់បានធ្វើជាប្រធាននៅសាលាគម្ពីរអ៊ីវែនជីលី ខោលឆាយណា ដែលជាជោគជ័យរបស់លោកបណ្ឌិត ជេមស៍ ហាត់សាន់ ថែឡឺ III ។ គាត់ក៏ជាអ្នកបកប្រែ គម្ពីរសញ្ញាចាស់នៅក្នុងសមាគមន៍ញ៉ូវអាមេរិកស្ដែនដាត(NASB)ផងដែរ។ លោកបណ្ឌិត លីនគឺជាគ្រូគង្វាលរបស់លោកបណ្ឌិត អោ អឹល ហាយមើស៍សម្រាប់រយៈពេល២៤ឆ្នាំ។ លោកបណ្ឌិតហាយមើស៍បាន ប្រាប់ដោយមិនសង្ស័យថា លោកបណ្ឌិត លីនជាគ្រូគង្វាលដ៏មានឥទ្ធិពលបំផុតដែលគាត់ធ្លាប់ស្គាល់។ នៅ ពេលគាត់នៅក្រុមជំនុំរបស់លោកលីន នោះលោកបណ្ឌិត ហាយមើស៍បានឃើញព្រះចាត់បញ្ជូនការរស់ ឡើងវិញដែលមានមនុស្សរាប់រយនាក់បានសង្រ្គោះ ហើយចូលមកក្នុងក្រុមជំនុំ។

« ប៉ុន្តែកាលណាកូនមនុស្សនឹងមក តើនឹងឃើញនៅមានសេចក្តីជំនឿនៅផែនដីដែរឬដូចម្តេច»(លូកា ១៨:៨)។

អ្នកអត្ថាធិប្បាយពន្យល់ភាគច្រើនបកស្រាយខគម្ពីរនេះខុស។ ឧទាហរណ៍ អ្នកអត្ថាធិប្បាយល្បីម្នាក់ ពន្យល់ថា «ស្ថានភាពទូទៅនៅពាសពេញផែនដីនឹងជាភាពគ្មានជំនឿ»។ តែនេះមិនមែនជាអ្វីដែលព្រះយេស៊ូវកំពុងមានបន្ទូលប្រាប់ក្នុងអត្ថបទនេះឡើយ។ នៅកន្លែងនេះទ្រង់មិនមែនកំពុងនិយាយអំពីការបោះបង់ចោលព្រះទូទៅនៅគ្រាចុងក្រោយនោះទេ ថែមទាំងទ្រង់មិនមែនកំពុងឆ្ងល់ថា នៅពេលទ្រង់យាងមកវិញ តើនឹងមានគ្រីស្ទានពិតប្រាកដឬក៏អត់។ ការពិត ព្រះយេស៊ូវមានបន្ទូលផ្ទុយពីនោះទៅកាន់ពេត្រុស

«ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ»(ម៉ាថាយ ១៦:១៨)។

ម៉ាថាយ ១៦:១៨បង្ហាញយើងថា ទោះបីជាមានការបោះបង់ចោលព្រះអាក្រក់ និងគួរឲ្យញញឺត យ៉ាងណាក៏ដោយ វានឹងនៅតែមានគ្រីស្ទានជាច្រើនដែលបានសង្រ្គោះ នៅពេលព្រះគ្រិស្ដយាងមកវិញ។ គ្រីស្ទានពិតប្រាកដជាច្រើននឹងត្រូវលើកឡើងទៅស្ថានសួគ៌ ជាពិសេសក្នុងប្រទេសចិន និងតាមបណ្ដាប្រ ទេសតតីលោក ជាប្រទេសដែលមានការរស់ឡើងវិញពិតប្រាកដនៅសព្វថ្ងៃនេះ។

«ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា និងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់ រួចយើងរាល់គ្នាដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស យ៉ាងនោះ យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ»(១ថែស្សាឡូនីច ៤:១៦-១៧)។

សូម្បីតែនៅក្នុងគ្រារងទុក្ខវេទនាក៏ដោយ មានមនុស្ស១ហ្វូងធំនឹងបានសង្រ្គោះ។

« មនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍»(វិវរណៈ ៧:៩)។

«អ្នកទាំងនោះជាពួកអ្នក ដែលបានចេញពីគ្រាវេទនាយ៉ាងធំមក គេបានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម»(វិវរណៈ ៧:១៤)។

ដូច្នេះ ព្រះយេស៊ូវមិនមែនកំពុងមានបន្ទូលអំពីការអវត្ដមាននៃជំនឿដែលអាចបានសង្រ្គោះនៅឯ ការយាងមករបស់ទ្រង់នោះទេ កាលទ្រង់មានបន្ទូលថា

« ប៉ុន្តែកាលណាកូនមនុស្សនឹងមក តើនឹងឃើញនៅមានសេចក្តីជំនឿនៅផែនដីដែរឬដូចម្តេច»(លូកា ១៨:៨)។

១. ទីមួយ សារៈសំខាន់នៃសេចក្ដីអធិស្ឋានដែលខ្ជាប់ខ្ជួន។

ការអត្ថាធិប្បាយពន្យល់ភាគច្រើនសុទ្ធតែខុស។ តែលោកបណ្ឌិត លីនបានកាត់ស្រាយអត្ថបទ របស់យើងត្រឹមត្រូវ។ គាត់ប្រសាសន៍ថា

ពាក្យ «ជំនឿ»ត្រូវបានប្រើទូលំទូលាយនៅក្នុងព្រះគម្ពីរ។ អត្ថន័យពិតរបស់ វាអាចត្រូវកំណត់ បន្ទាប់ពីការធ្វើពិនិត្យយ៉ាងប្រុងប្រយ័ត្នក្នុងបរិបទរបស់វា។ អត្ថបទមុនខគម្ពីរនេះគឺជារឿងប្រៀបធៀប ដែលបង្ហាញថា យើងគួរតែ អធិស្ឋានគ្រប់ពេលវេលា ហើយកុំរសាយចិត្ដ{លូកា ១៨:១-៨ក} ខណដែល អត្ថបទខាងមុខ{លូកា ១៨:៩-១៤}គឺជារឿងប្រៀបធៀបពីសេចក្ដីអធិស្ឋាន របស់ពួកផារ៉ាសី និងអ្នកយកពន្ធ។ ដូច្នេះបរិបទនៃខគម្ពីរនេះ{លូកា ១៨:៨} បង្ហាញយ៉ាងច្បាស់ថា ពាក្យ «សេចក្ដីជំនឿ»នៅកន្លែងនេះសំដៅលើសេចក្ដី ជំនឿក្នុងការអធិស្ឋាន។ ដ្បិតប្រយោគរបស់ព្រះអម្ចាស់យើងគឺជាការទួញយំ ដោយសារក្រុមជំនុំរបស់ទ្រង់នឹងបាត់បង់សេចក្ដីជំនឿ ក្នុងការអធិស្ឋានមុន ពេលទ្រង់យាងមកវិញជាលើកទីពីរ(Timothy Lin, Ph.D., The Secret of Church Growth, First Chinese Baptist Church of Los Angeles, 1992, pp. 94-95)។

លោកបណ្ឌិត លីនប្រសាសន៍ថា ចំណុចនៃរឿងប្រៀបធៀបក្នុងលូកា ១៨:១-៨គឺថា គ្រីស្ទានគួរតែបន្ដ អធិស្ឋាន ហើយកុំល្វើយ។ ខ៨បង្ហាញថា គ្រីស្ទាននឹងមិនមានសេចក្ដីជំនឿនៃការអធិស្ឋានខ្ជាប់ខ្ជួនឡើយ នៅគ្រាចុងក្រោយបង្អស់ គ្រាដែលយើងកំពុងតែរស់នៅ។ ដូច្នេះយើងអាចពន្យល់ត្រង់អត្ថបទនោះដោយ និយាយថា

« ប៉ុន្តែកាលណាកូនមនុស្សនឹងមក តើនឹងឃើញនៅមានសេចក្តីជំនឿ{ក្នុងការអធិស្ឋានខ្ជាប់ខ្ជួន} នៅផែនដីដែរឬដូចម្តេច»(លូកា ១៨:៨)។

លោកបណ្ឌិត លីនបន្ដមានប្រសាសន៍ថា

សព្វថ្ងៃនេះ ការប្រជុំគ្នាអធិស្ឋាននៅក្រុមជំនុំជាច្រើនត្រូវបានបោះបង់ចោលជាពិត {ឬត្រូវបានប្ដូរទៅជាការសិក្សាព្រះគម្ពីរនៅពាក់កណ្ដាលអាទិត្យវិញ ដោយត្រឹមតែមានការអធិស្ឋាន ដើម្បីកុំឲ្យមនុស្សរិះគន់}។ ការជួបប្រទះនូវ សភាពទុក្ខសោកដូចនេះ នោះតួលេខដ៏ធំនៃក្រុមជំនុំព្រងើយកន្ដើយពីការ ព្រមានដ៏សំខាន់នេះ និងក្នុងការមិនប្រកាន់ទោសរបស់គាត់សម្រាប់ការផ្គាប់ ចិត្ដខ្លួនឯង {ជារឿយ}គេលុបចោលការប្រជុំគ្នាអធិស្ឋានរួមគ្នារបស់គេ។ វាជា ទីសំគាល់ដ៏ពិតដែលថា ការយាងមកជាលើកទីពីររបស់ព្រះជាម្ចាស់ជិតមក ដល់ហើយ! សព្វថ្ងៃនេះ{សមាជិកក្រុមជំនុំ}ជាច្រើនថ្វាយបង្គំទូរទស្សន៍ច្រើន ជាងព្រះជាម្ចាស់របស់គេ...នេះជារឿងគួរឲ្យទុក្ខសោកណាស់! ក្រុមជំនុំនៅ គ្រាចុងក្រោយបង្អស់ដាក់បង្ហាញពីការខ្វះចំណាប់អារម្មណ៍ ចំពោះការប្រជុំ គ្នាអធិស្ឋាន(Timothy Lin, Ph.D., ibid., p. 95)។

ដូច្នេះលូកា ១៨:៨ប្រាប់ពីទីសំគាល់នៃការមិនអធិស្ឋានក្នុងក្រុមជំនុំមុនពេលព្រះគ្រិស្ដយាងមកជាលើកទីពីរ ជាទីសំគាល់ដែលថា យើងកំពុងរស់នៅក្នុងគ្រានោះ ជាទីសំគាល់នៃការមិនអធិស្ឋាន មិនមែនការខ្វះសេចក្ដី ជំនឿដែលអាចជួយសង្រ្គោះគេនោះទេ។ ការមិនអធិស្ឋានក្នុងក្រុមជំនុំគឺជាទីសំគាល់មួយដែលថា យើង កំពុងតែរស់នៅក្នុងគ្រាចុងក្រោយបង្អស់ មុនពេលព្រះជាម្ចាស់យាងមកជាលើកទីពីរ។

« ប៉ុន្តែកាលណាកូនមនុស្សនឹងមក តើនឹងឃើញនៅមានសេចក្តីជំនឿ{ក្នុងការអធិស្ឋានខ្ជាប់ខ្ជួន} នៅផែនដីដែរឬដូចម្តេច»(លូកា ១៨:៨)។

២. ទីពីរ សារៈសំខាន់នៃការប្រជុំគ្នាអធិស្ឋាន។

លោកបណ្ឌិត លីនក៏ពន្យល់ផងដែរថា ការអធិស្ឋានរៀងៗខ្លួនមិនមានសិទ្ធិអំណាច និងអំណាច ដូចក្នុងការប្រជុំគ្នាអធិស្ឋាននោះទេ។ គាត់ប្រសាសន៍ថា

     ជាញឹកញាប់ មនុស្សនិយាយថា វាមិនខុសគ្នានោះទេ ពេលអ្នកអធិស្ឋាននៅ ម្នាក់ឯង ឬអធិស្ឋានជាក្រុម ថែមទាំងវាមិនសំខាន់នោះទេ សូម្បីតែអ្នកអធិ ស្ឋានម្នាក់ឯងនៅឯផ្ទះ ឬក៏អធិស្ឋានរួមគ្នាជាមួយបងប្អូនប្រុសស្រីនៅក្រុម ជំនុំ។ ប្រយោគដូចនោះគ្រាន់តែជាការលើកទឹកចិត្ដខ្លួនឯងដោយសារការ ខ្ពិលច្រូអស ឬក៏ជាការពន្យល់ដ៏ទំនងនៃភាពល្ងង់ល្ងើនៃអំណាចក្នុងការអធិ ស្ឋាន! សូមមើលអ្វីដែលព្រះជាម្ចាស់ទ្រង់មានបន្ទូលប្រាប់អំពីទិដ្ឋភាពនៃការ អធិស្ឋាននេះ៖

«មួយទៀត ខ្ញុំប្រាប់ថា បើសិនជាមាន២អ្នកក្នុងពួកអ្នករាល់គ្នា ព្រមព្រៀងគ្នានៅផែនដី ពីដំណើរអ្វីដែលគេចង់សូមក៏ដោយ នោះនឹងបានសំរេចដល់គេ អំពីព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ ដ្បិតកន្លែងណាដែលមាន២ឬ៣អ្នក ប្រជុំជាមួយគ្នា ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំក៏នៅកណ្តាលចំណោមអ្នកទាំងនោះដែរ»(ម៉ាថាយ ១៨:១៩-២០)។

     ព្រះអម្ចាស់របស់យើងបានសង្កត់ធ្ងន់ដោយរំលឹកយើងថា ប្រសិទ្ធិភាព នៃសិទ្ធិអំណាចរបស់ព្រះមិនដែលទទួលបានដោយសារការខំប្រឹងប្រែងតាម បុគ្គលនោះទេ តែតាមរយៈការខំប្រឹងប្រែងដោយសហការគ្នាជាក្រុមជំនុំទាំង មូល។ អត្ថន័យមួយទៀតគឺថា មានតែនៅពេលណាដែលពួកជំនុំទាំងមូល{អធិស្ឋាន}ដោយមានគំនិត១តែមួយប៉ុណ្ណោះ ទើបក្រុមជំនុំអាច{មាន}សិទ្ធិ អំណាចរបស់ព្រះដោយមានប្រិសិទ្ធិភាពដូចនោះ។
     ទោះបីជាយ៉ាងណាក៏ដោយ ក្រុមជំនុំនៅគ្រាចុងក្រោយបង្អស់មិនអាច ឃើញសភាពពិតនៃសេចក្ដីពិតនេះបានឡើយ ថែមទាំងមិននឹកចាំងពីវិធី ត្រឹមត្រូវដើម្បី{ទទួលបាន}អំណាចរបស់ព្រះឡើយ។ នោះជាការបាត់បង់ដ៏ ធំខ្លាំងណាស់! {ក្រុមជំនុំ}មានសិទ្ធិអំណាចរបស់ព្រះពីស្ថានសួគ៌មក តែមិន មានតំរិះនៃចាត់ចែងនោះទេ ដ្បិតក្រុមជំនុំចង់ចងការងាររបស់សាតាំងដើម្បី ស្រាយការសង្កត់សង្កិនរបស់វា ហើយមានបទពិសោធន៍ពីសភាពពិតនៃវត្ដ មានរបស់ព្រះ។ ពុទ្ធោអើយ វាមិនអាចសម្រេចបានឡើយ! (Timothy Lin, Ph.D., ibid., pp. 92-93)

ដូច្នេះ លោកបណ្ឌិតលីនបានបង្រៀនយ៉ាងជាក់លាក់ពីសារៈសំខាន់នៃសេចក្ដីជំនឿក្នុងការអធិស្ឋាន និងសា រៈសំខាន់នៃការប្រជុំគ្នាអធិស្ឋានរបស់ក្រុមជំនុំ។

៣. ទីបី សារៈសំខាន់នៃការអធិស្ឋានដោយមាន«ចិត្ដព្រមព្រៀងគ្នា»។

សូមបើកទៅកិច្ចការ ១:១៤ ហើយអានវាឲ្យខ្លាំងៗ។

«ពួកអ្នកទាំងនេះមានចិត្តព្រមព្រៀងគ្នា ដោយព្យាយាមក្នុងសេចក្តីអធិស្ឋាន ជាមួយនឹងពួកស្រីៗ ព្រមទាំងម៉ារា ជាមាតាព្រះយេស៊ូវ និងបងប្អូនទ្រង់ដែរ» (កិច្ចការ ១:១៤)។

«ពួកអ្នកទាំងនេះមានចិត្តព្រមព្រៀងគ្នា ដោយព្យាយាមក្នុងសេចក្តីអធិស្ឋាន...»។ លោកបណ្ឌិតលីនបាន មានប្រសាសន៍ថា

ព្រះគម្ពីរតាមភាសាចិនបកប្រែចិត្ដ «មានចិត្ដព្រមព្រៀងគ្នា» ដូចនេះ «មាន ចិត្ដតែមួយ និងគំនិតតែមួយ»។ ដូច្នេះការប្រជុំគ្នាអធិស្ឋានដើម្បីមានវត្ដមាន របស់ព្រះមិនត្រឹមតែដើម្បីឲ្យអ្នកចូលរួមទាំងអស់យល់ពីសារៈសំខាន់ចំពោះ សភាពពិតនៃការអធិស្ឋានប៉ុណ្ណោះទេ តែពួកគេត្រូវតែមកចូលរួម{ក្នុងការ ប្រជុំគ្នាអធិស្ឋាន}ដោយមានបំណងប្រាថា្នច្បាស់លាស់ផងដែរ ដើម្បីផ្ដល់ឲ្យ មានសំណើរអធិស្ឋាន និងការទូលអង្វរ ថែមទាំងការថ្លែងអំណរគុណដល់ ព្រះដោយចិត្ដព្រមព្រៀងគ្នា។ បន្ទាប់មកការប្រជុំគ្នាអធិស្ឋាននឹងមានជោគ ជ័យ ហើយព័ន្ធកិច្ចផ្សេងទៀតនឹងមានជោគជ័យ(Timothy Lin, Ph.D., ibid., pp. 93-94)។

ដើម្បី «អធិស្ឋានដោយមានចិត្ដព្រមព្រៀងគ្នា» នោះយើងត្រូវតែនិយាយពាក្យ «អាម៉ែន»ទាំងអស់ គ្នា កាលណាបងប្អូនយើងម្នាក់ដឹកនាំសេចក្ដីអធិស្ឋាន។ នៅពេលយើងទាំងអស់គ្នាថា «អាម៉ែន» នោះយើង កំពុងអធិស្ឋានដោយមានចិត្ដព្រមព្រៀងគ្នា។

អ្នកបានលឺការបង្រៀនរបស់លោកបណ្ឌិត លីពីសារៈសំខាន់នៃសេចក្ដីជំនឿក្នុងការអធិស្ឋាន សារៈ សំខាន់នៃការប្រជុំគ្នាអធិស្ឋាន និងសារៈសំខាន់នៃការសាមគ្ដីភាព «ក្នុងការអធិស្ឋានដោយមានចិត្ដព្រម ព្រៀងគ្នា»។ តែអ្នកខ្លះនៅយប់មិនទាន់ចូលរួមក្នុងការប្រជុំគ្នាអធិស្ឋានណាមួយឡើយ។ កុំឆ្ងល់ឡើយ ហេតុ អ្វីជីវិតខាងឯវិញ្ញាណរបស់អ្នករាក់ម្ល៉េះ! តើមានអ្នកណាគេនៅយប់នេះដែលនឹងនិយាយថា «លោកគ្រូ ចាប់ ពីឥឡូវនេះទៅ ខ្ញុំនឹងចូលរួមក្នុងការប្រជុំគ្នាអធិស្ឋានយ៉ាងតិចណាស់មួយ»? សូមបិទភ្នែក បើអ្នកនឹងធ្វើ ដូចនោះ សូមលើកដៃរបស់អ្នក។ បងប្អូនទាំងអស់គ្នាសូមអធិស្ឋានថា ព្រះនឹងជួយពួកគេឲ្យធ្វើតាមសេចក្ដី សន្យានោះ!(អធិស្ឋានទាំងអស់គ្នា)។

បើអ្នកនៅតែមិនទាន់ប្រែចិត្ដ ខ្ញុំសូមជម្រុញអ្នកដោយខ្លាំងៗថា យ៉ាងតិចណាស់អ្នកត្រូវតែចូលរួម ក្នុងការប្រជុំគ្នាអធិស្ឋាននៅល្ងាចថ្ងៃសៅរ៍។ សូមបិទភ្នែ តើអ្នកណានឹងថា «បាទ លោកគ្រូ ខ្ញុំនឹងចាប់ផ្ដើម មករាល់យប់ថ្ងៃសៅរ៍សម្រាប់ការប្រជុំគ្នាអធិស្ឋាន»? សូមលើកដៃរបស់អ្នក។ បងប្អូនទាំងអស់គ្នាសូមអធិស្ឋានថា ព្រះនឹងជួយពួកគេឲ្យធ្វើតាមសេចក្ដី សន្យានោះ!(អធិស្ឋានទាំងអស់គ្នា)។

ព្រះគ្រិស្ដបានសុគតលើឈើឆ្កាងដើម្បីសងបាបរបស់អ្នក។ ទ្រង់បានបង្ហូរព្រះលោហិតដើម្បីលាង បាបរបស់អ្នក។ ទ្រង់បានឆ្លងកាត់ការស្រែកថ្ងូរដ៏អាក្រក់ ទាំងត្រូវគេដុំដែកគោលជាប់នឹងឈើឆ្កាង ដើម្បី ទទួលទណ្ឌកម្មជំនួយបាបរបស់អ្នក។ ទ្រង់បានរស់ពីសុគតឡើងវិញនៅថ្ងៃទី៣។ ទ្រង់មានព្រះជន្មរស់នៅ គង់នៅខាងស្ដាំដៃព្រះវរបិតា។ សូមមករកព្រះគ្រិស្ដចុះ នោះអ្នកនឹងបានសង្រ្គោះពីបាបរបស់អ្នក។

តើនរណាគេក្នុងចំណោមយើងនៅយប់នេះដែលមិនទាន់បានសង្រ្គោះ និងចង់ឲ្យយើងអធិស្ឋាន សម្រាប់ការប្រែចិត្ដរបស់អ្នក? សូមបិទភ្នែក សូមលើកដៃរបស់អ្នក ដើម្បីឲ្យយើងអាចអធិស្ឋានសម្រាប់ការ ប្រែចិត្ដរបស់អ្នក។ សូមឲ្យបងប្អូនទាំងអស់អធិស្ឋានថា ពួកគេនឹងប្រែចិត្ដពីបាបរបស់គេ ហើយមករកព្រះ គ្រិស្ដ ដើម្បីឲ្យទ្រង់សំអាតបាបគេដោយព្រះលោហិតរបស់ទ្រង់!

លោកបណ្ឌិត ចាន់ សូមដឹកនាំយើងអធិស្ឋានដើម្បីឲ្យមាននរណាម្នាក់បានសង្រ្គោះនៅយប់នេះ។ បើអ្នកចង់និយាយជាមួយយើងអំពីការក្លាយជាគ្រីស្ទានពិតប្រាកដ នោះសូមទៅតាមលោកបណ្ឌិត ខាហ្គិន លោកយ៉ូហាន ខាហ្គិន និងលោកណូអេ សោងនៅខាងក្រោយសាលប្រជុំឥឡូវនេះ។ ពួកគេនឹងនាំអ្នកទៅ កន្លែងស្ងាត់ស្ងៀមដែលយើងអាចនិយាយគ្នាបាន ហើយអាចអធិស្ឋានសម្រាប់ការប្រែចិត្ដរបស់អ្នក។

សូមចុចទីនេះដើម្បីអានជីវប្រវត្ដិរបស់លោកបណ្ឌិត លីនតាមវេច្ជនាស័ព្ទ


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

ច្រៀងចំរៀងម្នាក់ឯងដោយលោក បែនយ៉ាមីន ខីនខេង ហ្គ្រីហ្វីត៖
     «ទាល់តែមានព្រះពរនៃការអធិស្ឋាន»(ដោយលោក Fanny J. Crosby, 1820-1915)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

របៀបដើម្បីអធិស្ឋាន និងរបៀបដើម្បីរៀបចំការប្រជុំគ្នាអធិស្ឋាន

(ការបង្រៀនរបស់លោកបណ្ឌិត ធីម៉ូថេ លីណ ១៩១១-២០០៩)
HOW TO PRAY AND HOW TO CONDUCT A PRAYER MEETING
(THE TEACHINGS OF DR. TIMOTHY LIN, 1911-2009)

សេចក្ដីអធិប្បាយត្រូវបានសរសេរដោយលោកបណ្ឌិត អោ អឹល
ហាយមើស៍ ជេអោ ហើយបានអធិប្បាយដោយលោកយ៉ូហាន
សាំយ៉ូអែល ខាហ្គិន
A sermon written by Dr. R. L. Hymers, Jr.
and preached by Mr. John Samuel Cagan

«ប៉ុន្តែកាលណាកូនមនុស្សនឹងមក តើនឹងឃើញនៅមានសេចក្តីជំនឿនៅផែនដីដែរឬដូចម្តេច»(លូកា ១៨:៨)។

(ម៉ាថាយ ១៦:១៨; ១ថែស្សាឡូនីច ៤:១៦-១៧; វិវរណៈ ៧:៩, ១៤)

១. ទីមួយ សារៈសំខាន់នៃសេចក្ដីអធិស្ឋានដែលខ្ជាប់ខ្ជួន។ លូកា ១៨:៨។

២. ទីពីរ សារៈសំខាន់នៃការប្រជុំគ្នាអធិស្ឋាន។ ម៉ាថាយ ១៨:១៩-២០។

៣. ទីបី សារៈសំខាន់នៃការអធិស្ឋានដោយមាន«ចិត្ដព្រមព្រៀងគ្នា»។ កិច្ចការ ១:១៤។