Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net


ការរំពឹងមើលដល់ព្រះយេស៊ូវ

LOOKING UNTO JESUS
(Cambodian)

ដោយលោកបណ្ឌិត

by Dr. R. L. Hymers, Jr.
សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក មិថុនា ១១ ២០១៧
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, June 11, 2017

«ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសំរេចសេចក្តីជំនឿរបស់យើង ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្តីអាម៉ាស់ខ្មាសនោះ ឲ្យតែបានសេចក្តីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ» (ហេព្រើរ ១២:២)។


ខគម្ពីរនេះពន្យល់ពីដំណឹងល្អរបស់ព្រះគ្រិស្ដ។ នៅក្នុងព្រះគម្ពីរ ខ្ញុំមិនអាចចាំខគម្ពីរណាដែល ច្បាស់ជាងខគម្ពីរនេះ ដើម្បីប្រាប់ពីប្រយោគយ៉ាងច្បាស់ទាក់ទងនឹងអ្វីដែលគ្រីស្ទានពិតប្រាកដជឿ។

ឥឡូវនេះ អ្នកត្រូវតែស្ដាប់សេចក្ដីអធិប្បាយដោយយកចិត្ដទុកដាក់ឲ្យមែនទែន កាលខ្ញុំបែងចែក ខគម្ពីរនេះជាផ្នែក ហើយពន្យល់ប្រាប់អ្នកតាមលទ្ធភាពដែលខ្ញុំអាចធ្វើបាន។ សូមឲ្យអត្ថបទនេះបើកចិត្ដអ្នក ដូច្នេះពន្លឺនៃព្រះគ្រិស្ដនឹងបំភ្លឺចិត្ដអ្នក ដ្បិតឥឡូវវាមានសេចក្ដីងងឹត និងការយល់ច្រលំ។

មនុស្សអាចទៅក្រុមជំនុំ ហើយនៅតែស្ថិតនៅក្នុងសេចក្ដីងងឹត។ មនុស្សអាចរៀនព្រះគម្ពីរច្រើន ហើយនៅតែយល់ច្រលំ ថែមទាំងងងឹតងងុលក្នុងការយល់ដឹងពីអ្វីដែលគេបានអាន។ ខ្ញុំអធិស្ឋានថា ព្រះ ទ្រង់នឹងបើក «ភ្នែកចិត្ដរបស់អ្នក»(អេភេសូរ ១:៨) កាលខ្ញុំអធិប្បាយ។ ព្រះតែមួយគត់ដែលនឹងអាចជីក ឲ្យជ្រៅបំផុតនូវសេចក្ដីពិតមួយចំនួននៅក្នុងខគម្ពីរនេះ។

អត្ថបទប្រាប់ពីយើងពីសេចក្ដីពិតសំខាន់ៗចំនួន៣៖


1. អ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់អ្នក។

2. មូលហេតុដែលព្រះយេស៊ូវបានធ្វើការនេះសម្រាប់អ្នក។

3. របៀបដើម្បីទទួលផលប្រយោជន៍ពីការនេះ។

១. ទីមួយ អ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់អ្នក។

«ទាំងរំពឹងមើលដល់ព្រះយេស៊ូវ... ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្តីអាម៉ាស់ខ្មាសនោះ ...» (ហេព្រើរ ១២:២)។

ពាក្យ «រងទ្រាំ»តាមភាសាក្រេកមានន័យថា «ការរងទុក្ខវេទនាដោយអត់ធ្មត់» Strong’s ។ ព្រះ យេស៊ូវបានរងទុក្ខវេទនា និងការបៀតបៀនយ៉ាងអត់ធ្មត់ ដើម្បីសង្រ្គោះព្រលឹងរបស់អ្នកពីទណ្ឌកម្មសម្រាប់ អំពើបាប។ ដូចលោក ផូលីប្រាប់ថា៖

(ព្រះគ្រិស្ដ)បានរងទ្រាំនៅឈើឆ្កាង ដោយ(ទទួលរងទុក្ខព្រយ)ទាំងអស់ ទុក្ខព្រួយនៅក្នុងព្រលឹងទ្រង់ ការឈឺចាប់ពីការទទួលទារុណកម្មនៅលើព្រះ កាយទ្រង់នៃ(ការវាយ) ការស្ដោះទឹកមាត់ ការចាក់ដោយបន្លារ ការរបក សាច់របស់ទ្រង់ដោយសារការវាយនឹងរំពាត់ ការផ្ទុក (ប្រហោងតាមរយៈ) ព្រះហស្ដ និងព្រះបាទដោយដែកគោល ដោយអំពើអាក្រក់គ្រប់យ៉ាង ថែម ទាំងអស់សេចក្ដីគំរក់ ឬកំហឹងរបស់ពួកអារក្ស ឬមនុស្សដែលអាចដាក់ ទោសលើទ្រង់។ ទ្រង់មិនបាននឿយហត់ពីបន្ទុកនេះ ថែមមិនរួញខ្លី ថែម ទាំងមិនល្វើយនៅក្រោមវា។ ទ្រង់បានរងការសុភាពដែលមិនអាចចាញ់ និង ការអត់ធ្មត់ដែលអកម្មគ្រប់ទាំងអស់ ដែលត្រូវបានទាយទុកពីទ្រង់(នៅក្នុង អេសាយ ៥៣)! (ម៉ាថាយ ផូលី ពន្យល់ពីហេព្រើរ ១២:២)។

ក្រោយមកព្រះគ្រិស្ដទ្រង់បានឆ្លងកាត់ការជាប់ឆ្កាង «ទាំងមើលងាយចំពោះសេចក្ដីអាម៉ាស់ខ្មាស់» (ហេព្រើរ ១២:២)។ «ការមើលងាយ» មានន័យថា «គិតស្រាលចំពោះ» ឬ «គិតតិចតួចពី»(Vine’s)។ ព្រះយេស៊ូវទ្រង់បានគិតតិចតួចអំពីការរងទុក្ខជាខ្លាំង ដែលទ្រង់បានឆ្លងកាត់ ដោយសារតែទ្រង់គិតអំពីការ សង្រ្គោះអ្នក និងការថ្វាយសិរីល្អដល់ព្រះ។ «ការមើលងាយចំពោះសេចក្ដីអាម៉ាស់ខ្មាស់»។ អាម៉ាស់ខ្មាស់នៅទីនេះមានន័យថា «អាម៉ាស់មុខ»(Strong’s)។ ព្រះយេស៊ូវត្រូវអាម៉ាស់មុខដើម្បីសង្រ្គោះអ្នកពីទណ្ឌ កម្មនៃអំពើបាបរបស់អ្នក។ ទ្រង់ត្រូវអាម៉ាស់មុខជំនួសអ្នក ដូច្នេះអ្នកនឹងមិនត្រូវអាម៉ាស់មុខនៅឯការជំនុំជំរះ ចុងក្រោយ។

ព្រះយេស៊ូវត្រូវអាម៉ាស់មុខដោយសារការវាយ។ ទ្រង់ត្រូវអាម៉ាស់ដោយសារការស្ដោះទឹកមាត់ និង ការប៉ោចពុកចង្ការរបស់ទ្រង់។ ទ្រង់ត្រូវអាម៉ាស់មុខដោយការស្រែកដោយកំហឹងរបស់មនុស្សជាន់ទាបដែល ថា «ឆ្កាងវា! ឆ្កាងវា!» ទ្រង់ត្រូវអាម៉ាស់ដោយសារការដោះព្រះពស្ដ្ររបស់ទ្រង់ចេញ ហើយព្យួរទ្រង់ដោយ អាក្រាតនៅលើឈើឆ្កាង។

ទ្រង់ត្រូវអាម៉ាស់មុខជំនួសអ្នក។

«ព្រោះព្រះគ្រីស្ទទ្រង់បានរងទុក្ខម្តង ដោយព្រោះបាបដែរ គឺជាព្រះដ៏សុចរិត ទ្រង់រងទុក្ខជំនួសមនុស្សទុច្ចរិត...» (១ពេត្រុស ៣:១៨)។

«ហើយព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់» (អេសាយ ៥៣:៦)។

ព្រះយេស៊ូវបានទទួលយកទណ្ឌកម្មដែលអ្នកគួរតែទទួលយកសម្រាប់បាបរបស់អ្នក។ ព្រះយេស៊ូវត្រូវទទួល ទណ្ឌកម្មជំនួសអ្នក។

ព្រះយេស៊ូវបានអាម៉ាស់មុខជំនួយអ្នក។ នៅឯការជំនុំជំរះចុងក្រោយ ព្រះនឹងអានបាបទាំងអស់ ដែលអ្នកបានប្រព្រឹត្ដ។ ការនេះនឹងនាំឲ្យអ្នកខ្មាស់នៅមុខលោកីយទាំងមូល។ តែបើអ្នកទទួលជឿព្រះគ្រិស្ដ នោះទ្រង់បានទទួលការអាម៉ាស់ជំនួសអ្នក។ ជំនួសឲ្យអ្នកឈរដោយអាក្រាត ហើយត្រូវអាម៉ាស់ដោយសារ បាបរបស់អ្នក នោះព្រះយេស៊ូវបានឈរដោយអាក្រាតជំនួសអ្នកនៅលើឈើឆ្កាង បើអ្នកទទួលជឿលើទ្រង់!

ព្រះគម្ពីរបង្រៀនថា «ការទទួលទណ្ឌកម្មជំនួស» របស់ព្រះយេស៊ូវគ្រិស្ដនៅលើឈើឆ្កាងនោះ! លោកបណ្ឌិត ផី ប៊ី ហ្វីតហ្វោសើប្រាប់ថា៖

ការទទួលទណ្ឌកម្មរបស់ទ្រង់ជាការធ្វើជំនួស ដែលមានន័យថា សកម្មភាព ធ្វើជំនួស ឬតំណាងពីអ្នកដទៃ (Christian Theology, Eerdmans, 1948, p. 426). ។

ពាក្យ «ជំនួស»តាមភាសាអង់គ្លេសមានន័យថា «កន្លែងរបស់មនុស្សម្នាក់ដែលបានចាប់យកដោយម្នាក់ឯ ទៀត» (Webster’s New Collegiate Dictionary, 1960) ។

ពិតប្រាកដណាស់ នោះហើយជាអ្វីដែលព្រះយេស៊ូវគ្រិស្ដបានធ្វើសម្រាប់អ្នក!«កន្លែងរបស់មនុស្ស ម្នាក់(អ្នក)ត្រូវបានចាប់យកដោយម្នាក់ឯទៀត (ព្រះគ្រិស្ដ)» ។ ទ្រង់បានទទួលទណ្ឌកម្មដែលអ្នកសមនឹង ទទួលសម្រាប់អំពើបាប។

ព្រះគម្ពីរប្រាប់ថា៖

«ព្រះគ្រីស្ទក៏បែបយ៉ាងនោះដែរ ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់១ដង ហើយដោយព្រោះបាបរបស់មនុស្សជាច្រើន» (ហេព្រើរ ៩:២៨)។

«ព្រះគ្រិស្ដបានសុគតសម្រាបបាបយើងតាមបទគម្ពីរ» («១កូរិនថូស ១៥:៣)។

ព្រះគ្រិស្ដបានសងទោសកំហុសដែលអ្នកសមទទួលសម្រាប់ការធ្វើបាប។ ទ្រង់បានសងថ្លៃបាប។

ឪពុកចុងរបស់ខ្ញុំជាទាហានជើងទឹកចាស់ដ៏កាចម្នាក់។ មានពេលមួយគាត់បានតវ៉ានឹងប៉ូលីសម្នាក់ ពួកគេបានចាប់គាត់ដាក់គុក។ នៅពាក់កណ្ដាលអាធ្រាត្រ ម្ដាយខ្ញុំបានទូរស័ព្ទហៅលោកអេដ ហ្គាឡីកដើម្បី ដោះលែងគាត់ឲ្យចេញ។ អេដបានទៅឯគុក ហើយបានសងថ្លៃចំពោះការដោះលែង។ គេបានអនុញ្ញាត្ដឲ្យ ឪពុកចុងរបស់ខ្ញុំចេញ។ កាលគាត់បានដើរចេញពីគុក នោះគាត់បានឃើញអេដ ហើយនិយាយថា «តើអ្នក កំពុងធ្វើអ្វីនៅទីនេះ?»

រឿងនោះរំលឹកខ្ញុំពីអ្វីដែលព្រះយេស៊ូវបានធ្វើ។ ទ្រង់បានសងថ្លៃការដោះលែង ដើម្បីនាំអ្នកឲ្យចេញ ពីទណ្ឌកម្មសម្រាប់បាបរបស់អ្នកនៅក្នុងឋាននរក។ យើងមើលទៅកាន់ឈើឆ្កាង ហើយនិយាយថា «តើអ្នក កំពុងធ្វើអ្វីនៅទីនេះ?» ចម្លើយគឺថា ទ្រង់កំពុងតែបង់ថ្លៃសម្រាប់ការដោះលែងរបស់អ្នក ដើម្បីនាំអ្នកឲ្យចេញ ពីគុករបស់ព្រះដែលជាឋាននរក! សូមដាក់ជំនឿរបស់អ្នកនៅលើព្រះយេស៊ូវឥឡូវនេះទៅ!

២. ទីពីរ មូលហេតុដែលព្រះយេស៊ូវបានធ្វើការនេះសម្រាប់អ្នក។

«ឲ្យតែបានអំណរដែលនៅចំពោះទ្រង់» (ហេព្រើរ ១២:២)។

ព្រះយេស៊ូវបានទៅឯឈើឆ្កាងដោយចេតនា។ ទ្រង់មានអំណាចល្មមដើម្បីរត់គេចគ្រប់ពេលទាំង អស់។ ផ្ទុយទៅវិញ «ទ្រង់មិនបានហើបព្រះឱស្ឋសោះ គឺដូចជាកូនចៀមដែលគេដឹកទៅសំឡាប់»(អេសាយ ៥៣:៧)។ ហេតុអ្វីបានជាទ្រង់ទៅឯឈើឆ្កាងដោយសុភាពដើម្បីសងបាបរបស់អ្នក? ទ្រង់បានធ្វើវា «ឲ្យតែបានសេចក្តីអំណរដែលនៅចំពោះទ្រង់» (ហេព្រើរ ១២:២)។

ទីមួយ មានអំណរនៃការចូលក្នុងសា្ថនសួគ៌។ ព្រះគ្រិស្ដជ្រាបថា ទ្រង់ចូលទៅស្ថានសួគ៌ភ្លាមៗនៅ ពេលទ្រង់សុគតលើឈើឆ្កាង។ ទ្រង់បានប្រាប់ចោរដែលហៀបនឹងស្លាប់នៅម្ខាងទ្រង់ថា «ថ្ងៃនេះ អ្នកនឹងនៅ ស្ថានបរមសុខជាមួយខ្ញុំ» (លូកា ២៣:៤៣)។

បន្ទាប់មក ទ្រង់រំពឹងចង់បានអំណរដោយឃើញអ្នកចូលក្នុងស្ថានសួគ៌ផងដែរ។ តើព្រះយេស៊ូវមាន អំណរយ៉ាងណាទៅ កាលទ្រង់ទតឃើញចោរដែលប្រែចិត្ដនោះ! តើទ្រង់នឹងមានអំណរយ៉ាងណាទៅ កាល ទ្រង់ទតឃើញអ្នក។

ម្សិលមិញខ្ញុំបានឃើញបុរសជាច្រើនដែលខ្ញុំបានជួយឲ្យស្គាល់ព្រះគ្រិស្ដ។ ឥឡូវនេះម្នាក់ក្នុងនោះ បានក្លាយជាប្រធាននៃគ្រូជំនួយ។ ម្នាក់ទៀតតគឺជាគ្រូគង្វាលជំនួយ។ វានាំឲ្យខ្ញុំមានអំណរជាខ្លាំងពេល ឃើញបុរសទាំងនោះ ដែលខ្ញុំបានជួយឲ្យស្គាល់ព្រះច្រើនជាង៤០ឆ្នាំកន្លងមកហើយ។ នេះក៏ជាផ្នែកនៃក្ដី អំណរដែលព្រះគ្រិស្ដរំពឹងចង់មាននៅស្ថានសួគ៌ផងដែរ។ នោះហើយជាមូលហេតុដែលទ្រង់បានអនុញ្ញាត្ដឲ្យ គេឆ្កាងទ្រង់ ដើម្បី «នាំកូនជាច្រើនមកក្នុងសិរីល្អ» (ហេព្រើរ ២:១០)។

នោះជាមូលហេតុដែលព្រះយេស៊ូវ «មេផ្ដើម និងជាមេសំរេចសេចក្ដីជំនឿរបស់យើង»។ ទ្រង់ បង្កើតសេចក្ដីនៅក្នុងយើង ហើយទ្រង់ធ្វើឲ្យយើងគ្រប់លក្ខណ៍ ហើយការពារយើង។ សេចក្ដីសង្រ្គោះស្ថិតនៅក្នុងព្រះទាំងអស់។

៣. ទីបី របៀបដែលអ្នកទទួលបានផលប្រយោជន៍ពីការនេះ។

«ទាំងរំពឹងមើលដល់ព្រះយេស៊ូវ...រួចទ្រង់ក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ» (ហេព្រើរ ១២:២)។

ពួកសាវកនៅក្នុងគម្ពីរកិច្ចការបានអធិប្បាយសេចក្ដីអធិប្បាយខ្លាំងៗ ដោយគ្មានខគម្ពីរយោងពីការយាងឡើងទៅស្ថានសួគ៌របស់ព្រះគ្រិស្ដ ដើម្បីគង់នៅខាងស្ដាំដៃព្រះវរបិតា។ ខ្ញុំដឹងច្បាស់ថា នៅសព្វថ្ងៃនេះ យើងត្រូវតែអធិប្បាយពីការយាងឡើងទៅស្ថានសួគ៌ដូចពួកសាវកបានធ្វើ។ ខ្ញុំគិតថា នេះជាមូលហេតុ៖

1. ការអធិប្បាយពីការយាងឡើងទៅស្ថានសួគ៌របស់ព្រះគ្រិស្ដ ដើម្បីគង់នៅ ខាងស្ដាំដៃព្រះវរបិតាប្រាប់យ៉ាងច្បាស់ថា ព្រះគ្រិស្ដ និងព្រះវរបិតាមាន ភាពខុសគ្នាចំនួន២យ៉ាង ខុសគ្នាតាមបុគ្គល។ គោលលទ្ធិក្នុងព្រះគម្ពីរនៃ ព្រះត្រីឯកបានក្លាយជាព្រិលៗនៅសព្វថ្ងៃនេះ។ មនុស្សជាច្រើនកាន់តាម លទ្ធិបែបបទត្រង់ចំនុចដ៏សំខាន់ ដោយមិនស្គាល់ពីវា។

2. គោលលទ្ធិក្នុងព្រះគម្ពីរដ៏អស្ចារ្យនៃការផ្សះផ្សារ ដង្វាយធួននឹងបាប និង ការរាប់ជាសុចរិតត្រូវបាត់បង់ជាពិតបា្រកដ កាលព្រះវរបិតា និងព្រះយេ ស៊ូវមិនត្រូវបានឃើញដូចជាបុគ្គលញែកដាច់ពីគ្នានៅក្នុងព្រះត្រីឯក។ កិច្ច ការនៃការសង្រួបសង្រួមរបស់ព្រះគ្រិស្ដត្រូវបានបញ្ជាក់យ៉ាងច្បាស់ដោយការយាងឡើងទៅស្ថានសួគ៌។

3. លទ្ធិសម្រេចនិយមត្រូវបានព្យាបាល ដោយសារការអធិប្បាយពីការយាងឡើងទៅស្ថានសួគ៌។ ការនាំមនុស្សទៅរកព្រះគ្រិស្ដដែលបានយាងឡើង ទៅស្ថានសួគ៌ព្យាបាលពីទម្រង់ទាំងអស់នៃលទ្ធិសម្រេចនិយម។


ពេលមួយ ខ្ញុំបានស្ដាប់លឺគ្រូអធិប្បាយម្នាក់បង្រៀនមេរៀនដ៏អស្ចារ្យមួយពីពួកផារ៉ាស្សី និងអ្នកយក ពន្ធ(លូកា ១៨:៩-១៤)។ គាត់បង្រៀនស្ទើរតែតាមទម្រង់នៃលទ្ធិសម្រេចនិយមទាំងអស់ គាត់បង្ហាញថា សេចក្ដីសង្រ្គោះមិនកើតឡើងដោយសារ «ការអធិស្ឋានទទួលសេចក្ដីសង្រ្គោះ» ការមកខាងមុខ ការទៅក្រុម ជំនុំ។ ល។ បន្ទាប់មកគាត់បង្រៀនថា «អ្នកត្រូវតែជឿលើព្រះយេស៊ូវ» ខ្ញុំបានគិតថា «ល្អឥតខ្ចោះ!» ប៉ុន្ដែ ក្រោយមកគាត់និយាយថា «ការជឿលើព្រះយេស៊ូវមានន័យថា អ្នកជឿថា ទ្រង់បានសុគតដើម្បីសងបាប អ្នក»។ ខ្ញុំបានគិតថា «អូ ទេ គាត់បានយល់ច្រលំពីការជឿលទ្ធិនេះជាមួយនឹងការជឿលើព្រះយេស៊ូវទ្រង់ ផ្ទាល់!»

ខ្ញុំសង្ឃឹមថា គ្រូអធិប្បាយនេះបានបញ្ចប់សេចក្ដីអធិប្បាយដ៏ឆ្នើមនេះដោយការសួរមនុស្សបាត់បង់ ឲ្យងើយទៅកាន់ព្រះគ្រិស្ដដែលបានយាងឡើងទៅស្ថានសួគ៌ ដើម្បីគង់នៅខាងស្ដាំព្រះវរបិតានៅស្ថានសួគ៌!

«ទាំងរំពឹងមើលដល់ព្រះយេស៊ូវ...រួចទ្រង់ក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ» (ហេព្រើរ ១២:២)។

នោះជាកន្លែងត្រូវមើលទៅកាន់! នោះជាមនុស្សត្រូវជឿលើ! នោះជារបៀបដើម្បីបានសង្រ្គោះ!

«ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រិស្ដទៅ នោះអ្នកនឹងបានសង្រ្គោះ» (កិច្ចការ ១៦:៣១)។

បងប្អួនអើយ សូមមើល ហើយឲ្យបានរស់នៅចុះ
សូមមើលកាន់ព្រះយេស៊ូវឥឡូវនេះ ទ្រង់រស់
ដ្បិតបានកត់ទុកក្នុងព្រះបន្ទូលទ្រង់ ហាលេលូយ៉ា
វាមានតែអ្នកប៉ុណ្ណោះដែល «មើល ហើយឲ្យបានរស់ចុះ»។
      («សូមមើល ហើយឲ្យបានរស់ចុះ»ដោយលោក William A. Ogden, 1841-1897)។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានបទគម្ពីរមុនអធិប្បាយដោយ លោក ណូអេ សោង៖ ម៉ាថាយ ១២:២៨-៣២។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោកបែនយ៉ាងមីន ខីសេង ហ្គីហ្វីត៖
(«សូមមើល ហើយឲ្យបានរស់ចុះ»ដោយលោក William A. Ogden, 1841-1897)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ការរំពឹងមើលដល់ព្រះយេស៊ូវ

LOOKING UNTO JESUS

ដោយលោកបណ្ឌិត

by Dr. R. L. Hymers, Jr.

«ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសំរេចសេចក្តីជំនឿរបស់យើង ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្តីអាម៉ាស់ខ្មាសនោះ ឲ្យតែបានសេចក្តីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ» (ហេព្រើរ ១២:២)។

១. ទីមួយ អ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់អ្នក។ «បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្តីអាម៉ាស់ខ្មាសនោះ ១ពេត្រុស ៣:១៨; អេសាយ ៥៣:៦; ហេព្រើរ ៩:២៨; ១ កូរិនថូស ១៥:៣។

២. ទីពីរ មូលហេតុដែលព្រះយេស៊ូវបានធ្វើការនេះសម្រាប់អ្នក។ «ឲ្យបានសេចក្ដីអំណរនៅចំពោះទ្រង់»(ហេព្រើរ ១២:២) អេសាយ ៥៣:៧។
1. សេចក្ដីអំណរនៃការចូលក្នុងស្ថានសួគ៌ លូកា ២៣:៤២។
2. សេចក្ដីអំណរនៃការឃើញអ្នកចូលក្នុងស្ថានសួគ៌ ហេព្រើរ ២:១០។

៣. ទីបី របៀបដែលអ្នកទទួលបានផលប្រយោជន៍ពីការនេះ។ «ទាំងរំពឹងមើលដល់ព្រះយេស៊ូវ...រួចទ្រង់ក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ» (កិច្ចការ ១៦:៣១)។