Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ភស្រ្ដុតាងនៃភាពជាព្រះរាជបុត្រារបស់ព្រះគ្រិស្ដ

THE PROOF OF CHRIST’S SONSHIP!
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច មេសា ១៥ ២០១៧
A sermon preached at the Baptist Tabernacle of Los Angeles
Saturday Evening, April 15, 2017

« គឺពីព្រះរាជបុត្រានៃព្រះ ដែលខាងឯសាច់ឈាម ទ្រង់បានចាប់កំណើតក្នុងព្រះវង្សាហ្លួងដាវីឌ តែខាងឯព្រះវិញ្ញាណនៃសេចក្តីបរិសុទ្ធ នោះបានសំដែងមកច្បាស់ថា ទ្រង់ជាព្រះរាជបុត្រារបស់ព្រះពិត ទាំងមានព្រះចេស្តាផង ដោយទ្រង់បានរស់ពីស្លាប់ឡើងវិញ គឺជាព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា»
(រ៉ូម ១:៣-៤)។


ខ្ញុំសរសើរលោកបណ្ឌិត វីលប៊ើ អឹម ស្មីតយ៉ាងខ្លាំងសម្រាប់ដំរិះដ៏ធំមហិមាខាងអក្សរសាស្រ្ដជា គ្រិស្ដបរិសុ័ទ និងសម្រាប់ភាពសុចរិតនៅក្នុងការចាកចេញពីមហាវិទ្យាល័យហ្វូលឺក្នុងឆ្នាំ១៩៦៣ កាលមហា វិទ្យាល័យនោះបានបែរចេញពីភាពគ្មានកំហុសនៃព្រះគម្ពីរ ហើយចាប់ផ្ដើមឱបរឹតយកលទ្ធិសេរីនិយម(សូម មើល Harold Lindsell, Ph.D., ចម្បាំងសម្រាប់ព្រះគម្ពីរ 1978 edition, pp. 110-112)។ លោក ស្មីត បានសួរសំណួរដ៏ឈ្លាសវៃអំពីព្រះគម្ពីររ៉ូម ១:៤ «ខ្ញុំឆ្ងល់ពីមូលហេតុដែលគ្រូអធិប្បាយដ៏ល្បីល្បាញបំផុតមិន ដែលអធិប្បាយ ឬយ៉ាងហោចណាស់មិនដែលបោះពុម្ពសេចក្ដីអធិប្បាយពីអត្ថបទគម្ពីរដែលអះអាងពីជំនឿ នេះសោះ? (Wilbur M. Smith, D.D., Therefore, Stand, Keats Publishing, 1981 edition, p. 583)។ ខ្ញុំគិតថា មូលហេតុអាចជាការកុហក តាមការពិតមានការអធិប្បាយពីការរស់ឡើងវិញរបស់ព្រះ គ្រិស្ដតិចតួចណាស់ក្នុងរយៈពេល១២៥ចុងក្រោយ ជាពិសេសចាប់តាំងពីពេលដែល «លទ្ធិសម្រេចនិយម»កើនឡើង។ ចាប់តាំងពីសម័យលោកស៊ី ជី ហ្វីនណេមក សេចក្ដីអធិប្បាយត្រូវបានកើនឡើងខាងភក្ដីភាព ចំពោះមនុស្ស និងពីអ្វីដែលមនុស្សធ្វើ។ នៅសព្វថ្ងៃនេះ គ្រូអធិប្បាយបានលំអៀងដើម្បីអនុញ្ញាត្ដឲ្យរឿងរ៉ាវ ខាងព្រះរអិលចូលក្នុងប្រវត្ដិរស់នៅ។ ផ្ទុយទៅវិញ គេផ្ដោតសំខាន់លើកិច្ចការរបស់មនុស្ស។ ដូច្នេះសាសនាគ្រិស្ដដែលផ្សាយដំណឹងល្អសព្វថ្ងៃនេះបានក្លាយជាការសិក្សា អំពីមនុស្សច្រើនជាងការសិក្សាអំពីព្រះ បាន ក្លាយជាចិត្ដសាស្រ្ដជាជាងការសិក្សាពីព្រះគ្រិស្ដ ថែមទាំងបានក្លាយជាការដាក់មនុស្សជាទីមួយជាជាងការ ដាក់ព្រះគ្រិស្ដជាទីមួយ។

សេចក្ដីអធិប្បាយទាំងអស់ដែលបានកត់ត្រាទុក នៅក្នុងកណ្ឌកិច្ចការបានដាក់ការរស់ឡើងវិញជា ទីមួយ ។ ពួកសាវកមិនអាចអធិប្បាយដោយមិននិយាយពីការរស់ឡើងវិញរបស់ព្រះគ្រិស្ដបាននោះទេ។ វា ជាចំនុចសំខាន់បំផុតនៃដំណឹងល្អ ដែលពួកគេអធិប្បាយ។ ទោះបីជាយ៉ាងណាក៏ដោយ សព្វថ្ងៃនេះបើសិន ជាការរស់ឡើងវិញរបស់ព្រះគ្រិស្ដត្រូវបានបង្ហាញប្រាប់ នោះវាត្រូវបានបង្ខាំងទុកចំពោះព្រឹកថ្ងៃអាទិត្យដែល ជាថ្ងៃព្រះយេស៊ូវរស់ឡើងវិញ។ សូម្បីតែឥឡូវនេះ អ្នកជំនួយព្រះគ្រិស្ដកម្រអធិប្បាយពីទិដ្ឋភាពខាងលទ្ធិ នៃការរស់ឡើងវិញ។

នៅក្នុងសៀវភៅរបស់គាត់មានចំណងជើងថា សាសនាគ្រិស្ដដែលគ្មានព្រះគ្រិស្ដ លោកបណ្ឌិត មីខាអែល ហោថូនចង្អុលបង្ហាញថា ជារឿយៗសេចក្ដីអធិប្បាយនៅថ្ងៃរំលឹកដល់ព្រះយេស៊ូវរស់ឡើងវិញក្នុង ក្រុមជំនុំអភិរក្សជាច្រើនគឺជា «រឿងខ្លះអំពីរបៀបដែលព្រះយេស៊ូវបានយកឈ្នះលើអ្វីដែលរារាំងទ្រង់ ដូច្នេះហើយ យើងអាច{បង្ហាញថា} សព្វថ្ងៃនេះការផ្សាយដំណឹងល្អមានភាពដូចជា{ពួកសេរីនិយម} ដោយពួកគេ និយាយអំពីប្រជាប្រិយមភាពខាងចិត្ដវិទ្យា នយោបាយ ឬខាងសីលធម៌និយមជាជាងដំណឹងល្អ»(Michael Horton, Ph.D., សាសនាគ្រិស្ដដែលគ្មានព្រះគ្រិស្ដ : The Alternative Gospel of the American Church, Baker Books, 2008, p. 30)។ គួរឲ្យចម្លែកណាស់ លោកបណ្ឌិត អោ អេ ថូរេ ដែលខ្ញុំសរសើរ មិនមានសេចក្ដីអធិប្បាយសូម្បីតែមួយអំពីការរស់ឡើងវិញរបស់ព្រះគ្រិស្ដនៅក្នុងសៀវភៅដ៏ល្បីរបស់គាត់ ដែលមានចំណងជើងថា របៀបដើម្បីធ្វើការសម្រាប់ព្រះគ្រិស្ដ (Fleming H. Revell, n.d.)។ លោកថូរេ បានសរសេរគម្រោងនៃសេចក្ដីអធិប្បាយ១៥៦ទំព័រសម្រាប់គ្រូអធប្បាយ ប៉ុន្ដែ គម្រោងទាំងអស់នោះគ្មាន ភក្ដីភាពទាំងស្រុងចំពោះការរស់ឡើងវិញរបស់ព្រះគ្រិស្ដ សូម្បីតែមួយក៏គ្មានដែរ! ពិតប្រាកដណាស់ ស្ថាន ភាពគឺសូម្បីតែអាក្រក់ទៅៗនៅសព្វថ្ងៃនេះ!

ពេលខ្ញុំឆែកមើលបទចម្រៀងសរសើរតម្កើងព្រះសម័យនេះ ខ្ញុំរកឃើញបទចម្រៀងដែលប្រាប់ពី ការរស់ឡើងវិញរបស់ព្រះគ្រិស្ដត្រឹមតែចំនួន១០បទគត់។ បទទាំងអស់ លើកលែងតែមួយត្រូវបាននិពន្ធមុន សតវត្សទី២០។ ២បទត្រូវបាននិពន្ធក្នុងសតវត្សទី១៨ ៣បទក្នុងសតវត្សទី១៩ ១បទក្នុងសតវត្សទី១៦ ១បទក្នុងសតវត្សទី១៧ ១បទក្នុងសតវត្សទី១៥ ហើយ២បទក្នុងសតវត្សទី៨។ បទចម្រៀងដែលល្អជាពិត ប្រាកដអំពីការរស់ឡើងវិញត្រូវបាននិពន្ធក្នុងសតវត្សទី២០ដែលជាបទ «ទ្រង់រស់ម្ដងទៀត» ដោយលោក ប៉ុល រេដឺ តែតាមខ្ញុំដឹង វាមិនឃើញនៅក្នុងបទចម្រៀងសរសើរតម្កើងសោះឡើយ។ សូមក្រោកឈរ ហើយ ច្រៀងកន្លែងបន្ទរជាមួយខ្ញុំ!

អ្នកណាស្លាប់បានរស់ឡើងវិញម្ដងទៀត
   អ្នកណាស្លាប់បានរស់ឡើងវិញម្ដងទៀត
ស្លាប់ដែលកាន់ក្ដាប់ត្រូវបានវាយបំបាក់
   អ្នកណាស្លាប់បានរស់ឡើងវិញម្ដងទៀត
(«អ្នកណាស្លាប់បានរស់ឡើងវិញម្ដងទៀត»ដោយលោក Paul Rader, 1878-1938)។

សូមអង្គុយចុះ។ អ្នកអាចសរសេរមកខ្ញុំតាម P.O. Box 15308, Los Angeles CA 90015 ហើយអាចស្នើរសុំពាក្យសំដី និងចម្រៀងពីបទចម្រៀងរបស់លោកប៉ុល រេដឺ។ ម្ដងទៀត ខ្ញុំគិតថា ការខ្វះចម្រៀង ដែលប្រាប់ពីការរស់ឡើងវិញនៅសម័យនេះបង្ហាញថា ប្រធានបទសំខាន់ៗទាំងអស់ត្រូវបានព្រងើយកន្ដើយរយៈពេលមកហើយ ចាប់តាំងពីសម័យរបស់លោកហ្វីណេមក។ ព្រះគ្រិស្ដត្រូវ

« នោះបានសំដែងមកច្បាស់ថា ទ្រង់ជាព្រះរាជបុត្រារបស់ព្រះពិត ទាំងមានព្រះចេស្តាផង ដោយទ្រង់បានរស់ពីស្លាប់ឡើងវិញ គឺជាព្រះយេស៊ូវគ្រីស្ទ» (រ៉ូម ១:៤)។

កម្រមាននណារម្នាក់អធិប្បាយពីការរស់ឡើងវិញណាស់ ហើយយើងស្ទើរតែមិនដែលច្រៀងពីវា។ កុំឆ្ងល់ ឡើយ ក្រុមជំនុំនៅប្រទេសលោកខាងលិចកំពុងតែរីងស្ងួត ហើយរសាត់ទៅ! បើគ្មានជំនឿនៅក្នុងការរស់ ឡើងវិញរបស់ព្រះគ្រិស្ដ នោះគ្មានសង្ឃឹមសម្រាប់ការរស់ឡើងវិញ និងគ្មានការរស់នៅតាមមេរៀនឡើយ។ ដ្បិតដំណឹងល្អពាក់កណ្ដាលត្រូវបានភ្លេចហើយ វាត្រូវបានលុបចោលមួយផ្នែកធំពីការអធិប្បាយរបស់យើង! សូមព្រះជួយយើង!

ខ្ញុំឃើញថា ប្រទេសបច្ចឹមលោកវៃដើម្បីសង្កត់ធ្ងន់លើការរស់ឡើងវិញរបស់ព្រះគ្រិស្ដជាជាងយើង ដែលនៅក្នុងអ៊ឺរ៉ុប និងប្រទេសអាមេរិកាំង។ កុំឆ្ងល់ឡើយ សាសនានៅទីនោះកំពុងកើនឡើង តែកំពុងឈប់ ស្ងៀមនៅទីនេះ!

ខ្ញុំបានទាក់ទងតាមអ៊ីម៉ែលជាមួយបុរសម្នាក់អាយុ២០ឆ្នាំ ដែលមកពីប្រទេសបច្ចឹមលោក។ គាត់ បានប្រាប់ពីការទទួលរង «ទារុណកម្មធ្ងន់ធ្ងរនៅក្នុងកុមារភាពរបស់ខ្ញុំ ដើម្បី{ប៉ន់ប៉ងឲ្យខ្ញុំ} បដិសេធសេចក្ដី ជំនឿជាគ្រីស្ទាន។ ខ្ញុំបានស្រែករកជំនួយ តែគ្មានអ្នកណាម្នាក់ជួយសោះ ហើយខ្ញុំបានឃើញ{គ្រីស្ទាន}ជា ច្រើនកំពុងវិនាស... កូនក្មេង{ត្រូវ}បានបៀតបៀន ហើយត្រូវបានដាក់ក្នុងជម្រកកុមារកំព្រានៅក្នុងប្រទេស ឥណ្ឌា ភូមា គេទទួលទារុណកម្មដោយសារការឆក់ខ្សែភ្លើងម្ដងហើយម្ដងទៀត ដើម្បីបោះបង់ចោលព្រះយេ ស៊ូវ...ខ្ញុំជាម្នាក់ដែលបានរួចជីវិត»។ នៅខ្ញុំអានពីរឿងនោះ ខ្ញុំបានយំ។ តើកន្លែងណាដែលយើងរកកូនក្មេង និងមនុស្សចាស់វ័យក្មេងដូចនោះនៅក្នុងប្រទេសអាមេរិក ឬប្រទេសលោកខាងលិចជាទូទៅ? ប្អូនប្រុសនេះ បានប្រាប់ថា គាត់ និងកូនក្មេងផ្សេងទៀតបានជួបប្រទះព្រះគ្រីស្ដដែលរស់ឡើងវិញ។ នៅពេលពួកគេបាន ទទួលបទពិសោធន៍ព្រះគ្រិស្ដដែលរស់ឡើងវិញ នោះពួកគេដឹងថា ទ្រង់ជាព្រះរាជបុត្រានៃព្រះ។ បន្ទាប់មក គ្មានកំរិតនៃទារុណកម្មណាដោយសារការឆក់ខ្សែភ្លើងណាមួយ ឬក៏ការវាយណាមួយដែលអាចនាំឲ្យពួកគេ បោះបង់ចោលព្រះយេស៊ូវឡើយ។ ពួកគេដឹងថា ទ្រង់មានព្រះជន្មរស់នៅ ទ្រង់រស់ពីសុគតឡើងវិញ! ចំនុច នោះនាំឲ្យពួកគេធ្វើជាគ្រិស្ទានពិតប្រាកដ! នោះហើយគឺជាអ្វីដែលសាវកប៉ុលកំពុងប្រាប់ក្នុងអត្ថបទយើង។ ព្រះគ្រិស្ដត្រូវ

« បានសំដែងមកច្បាស់ថា ទ្រង់ជាព្រះរាជបុត្រារបស់ព្រះពិត ទាំងមានព្រះចេស្តាផង ដោយទ្រង់បានរស់ពីស្លាប់ឡើងវិញ ...» (រ៉ូម ១:៤)។

សូមច្រៀងកន្លែងបន្ទរម្ដងទៀត

អ្នកណាស្លាប់បានរស់ឡើងវិញម្ដងទៀត
   អ្នកណាស្លាប់បានរស់ឡើងវិញម្ដងទៀត
ស្លាប់ដែលកាន់ក្ដាប់ត្រូវបានវាយបំបាក់
   អ្នកណាស្លាប់បានរស់ឡើងវិញម្ដងទៀត

ពាក្យ «សំដែងមកច្បាស់»តាមភាសាក្រេកមានអត្ថន័យថា «បង្ហាញជាក់លាក់» «សំគាល់ច្បាស់» (Strong #3724)។ ព្រះយេស៊ូវបានបង្ហាញជាក់លាក់ ទាំងសំគាល់ច្បាស់ថា ទ្រង់ជាព្រះរាជបុត្រានៃដោយ សារការរស់ឡើងវិញរបស់ទ្រង់។ គម្ពីរជែណេវ៉ានៅឆ្នាំ១៥៩៩ប្រាប់ថា «ទ្រង់បានបង្ហាញ ហើយសម្ដែងឲ្យ ឃើញច្បាស់»(សំគាល់ជំពូក១ពីរ៉ូម ១:៤)។ ព្រះគ្រិស្ដត្រូវ «បានបង្ហាញ ហើយសម្ដែងឲ្យឃើញច្បាស់»ថា ទ្រង់ជាព្រះរាជបុត្រានៃព្រះដោយសារការរស់ឡើងវិញរបស់ទ្រង់

« បានសំដែងមកច្បាស់ថា ទ្រង់ជាព្រះរាជបុត្រារបស់ព្រះពិត ទាំងមានព្រះចេស្តាផង ដោយទ្រង់បានរស់ពីស្លាប់ឡើងវិញ ...» (រ៉ូម ១:៤)។

១. ទីមួយ របៀប ដែលព្រះយេស៊ូវត្រូវបានសំដែងមកច្បាស់ដើម្បីធ្វើជាព្រះរាជបុត្រានៃព្រះ។

វាមិនសំខាន់ចម្បងដោយសារបង្រៀនរបស់ទ្រង់នោះទេ។ ទ្រង់បានបង្រៀនរឿងអស្ចារ្យជាច្រើន រួមទាំងសេចក្ដីអធិប្បាយនៅលើភ្នំ។ តែការបង្រៀនរបស់ទ្រង់តែមួយមិនបានបញ្ជាក់ថា ទ្រង់ជាព្រះរាជបុត្រា នៃព្រះនោះទេ។ សូម្បីតែការអស្ចារ្យរបស់ទ្រង់ក៏ដោយ សូម្បីតែមិនមែនការប្រោសមនុស្សស្លាប់៣ឲ្យរស់ ឡើងវិញនោះទេ។ នៅក្នុងគ្រាសញ្ញាចាស់ ហោរាអេលីយ៉ាបានធ្វើឲ្យក្មេងប្រុសម្នាក់រស់ឡើងវិញ ហើយគាត់ មិនមែនជាព្រះរាជបុត្រានៃព្រះនោះទេ(១ពង្សាវតាក្សត្រ ១៧:១៧-២៤)។ អេលីសេក៏បានប្រោសក្មេង ម្នាក់ឲ្យរស់ឡើងវិញផងដែរ(២ពង្សាវតាក្សត្រ ៤:៣២-៣៧) តែអេលីសេមិនមែនជាព្រះរាជបុត្រានៃព្រះ នោះទេ។ ម៉ូសេក៏បានធ្វើការអស្ចារ្យជាច្រើនផងដែរ រួមទាំងការញែកសមុទ្រក្រហម តែគាត់មិនមែនជាព្រះ បុត្រានៃព្រះនោះទេ។ ទីសំគាល់តែមួយគត់ដែលសំដែងមកច្បាស់ថាព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះគឺជា ការរស់ឡើងវិញទាំងព្រះកាយរបស់ទ្រង់។ ព្រះយេស៊ូវទ្រង់ផ្ទាល់មានបន្ទូលថា ការរស់ឡើងវិញរបស់ទ្រង់គឺ ជាទីសំគាល់ដែលទ្រង់បានមានបន្ទូលដល់ជំនាន់ដ៏អាក្រក់នេះ

«តែទ្រង់មានព្រះបន្ទូលតបថា ដំណមនុស្សអាក្រក់ ហើយកំផិត គេចេះតែចង់ឃើញទីសំគាល់ តែនឹងគ្មានទីសំគាល់ណាបានប្រទានមកគេ ក្រៅពីទីសំគាល់របស់ហោរាយ៉ូណាសឡើយ ដ្បិតលោកយ៉ូណាសបាននៅក្នុងពោះត្រីធំ អស់៣ថ្ងៃ៣យប់យ៉ាងណា កូនមនុស្សក៏នឹងនៅក្នុងផ្ទៃផែនដី៣ថ្ងៃ៣យប់យ៉ាងនោះដែរ» (ម៉ាថាយ ១២:៣៩-៤០)។

ព្រះយេស៊ូវត្រូវបានគេសំឡាប់សម្រាប់ការសារភាពទៅសម្ដេចសង្ឃថា ទ្រង់ជាព្រះរាជបុត្រានៃព្រះ (ម៉ាថាយ ២៦:៦៣-៦៦) ។ កាលទ្រង់បានព្យួរលើឈើឆ្កាង ពួកអាចារ្យបានចំអក់ទ្រង់ដោយនិយាយថា

«វាបានទុកចិត្តនឹងព្រះ ដូច្នេះ បើព្រះសព្វព្រះហឫទ័យនឹងវា សូមទ្រង់ជួយដោះវាឥឡូវចុះ! ដ្បិតវាបានថា ខ្ញុំជាព្រះរាជបុត្រានៃព្រះ» (ម៉ាថាយ ២៧:៤៣)។

ប៉ុន្ដែ ព្រះវរបិតាបានបង្ហាញពីការយល់ព្រមរបស់ទ្រង់ចំពោះព្រះយេស៊ូវទុកជាព្រះរាជបុត្រានៃព្រះដោយសារការប្រោសទ្រង់ឲ្យរស់ពីសុគតឡើងវិញ។ ព្រះយេស៊ូវត្រូវ «

« បានសំដែងមកច្បាស់ថា ទ្រង់ជាព្រះរាជបុត្រារបស់ព្រះពិត ទាំងមានព្រះចេស្តាផង ដោយទ្រង់បានរស់ពីស្លាប់ឡើងវិញ ...» (រ៉ូម ១:៤)។

ព្រះបានសំដែងមកច្បាស់ថា ទ្រង់ជាព្រះរាជបុត្រានៃព្រះដោយសារការប្រោសព្រះកាយរបស់ទ្រង់ ឲ្យរស់ពី សុគតឡើងវិញនៅថ្ងៃទី៣។ សូមច្រៀងវា!

អ្នកណាស្លាប់បានរស់ឡើងវិញម្ដងទៀត
   អ្នកណាស្លាប់បានរស់ឡើងវិញម្ដងទៀត
ស្លាប់ដែលកាន់ក្ដាប់ត្រូវបានវាយបំបាក់
   អ្នកណាស្លាប់បានរស់ឡើងវិញម្ដងទៀត

២.ទីពីរ មូលហេតុ ដែលព្រះយេស៊ូវត្រូវបានសំដែងមកច្បាស់ថា ទ្រង់ជាព្រះរាជបុត្រានៃព្រះ។

លោកបណ្ឌិត ឆោឡែស ហោដហ្គ(១៧៩៧-១៨៧៨)ដ៏ជាសាស្រ្ដាចារ្យដ៏យូរខាងគម្ពីរសញ្ញាថ្មី នៅមហាវិទ្យាល័យផ្រីនស្ដូន ស៊ីអោឡោជីខោល បានប្រសាសន៍ថា

វាមិនទាន់មានភស្ដុតាងនៃភាពជាព្រះរាជបុត្រាពេញលេញឡើយ រហូតដល់ ព្រះគ្រិស្ដបានរស់ឡើងវិញ ឬមានភាពពេញលេញដើម្បីឲ្យពួកសាវកដឹង... វាគឺដោយសារការរស់ឡើងវិញដែលទ្រង់ត្រូវបានបញ្ជាក់អះអាងថា ទ្រង់ជា ព្រះរាជបុត្រានៃព្រះ...នៅក្នុងអត្ថបទ{នៃបទគម្ពីរ}ជាច្រើន ការរស់ឡើងវិញ របស់ព្រះគ្រិស្ដត្រូវបានបង្ហាញ ទុកជាភស្ដុតាងសន្និដ្ឋាននៃសេចក្ដីពិតទាំង អស់ដែលព្រះគ្រិស្ដបានបង្រៀន ហើយនិងសុពលភាពនៃការអះអាងរបស់ ទ្រង់ទាំងអស់... ដ្បិតព្រះគ្រិស្ដបានប្រកាសពីរូបអង្គទ្រង់ដោយបើកចំហថា ទ្រង់ជាព្រះរាជបុត្រានៃព្រះ ការរស់ពីសុគតឡើងវិញជាត្រារបស់ព្រះចំពោះ សេចក្ដីនៃការប្រកាសរបស់ទ្រង់។ ទ្រង់បានបន្ដនៅក្រោមអំណាចនៃសេចក្ដី ស្លាប់ ដូច្នេះ ព្រះបានបដិសេធពីការអះអាងរបស់ទ្រង់ធ្វើជាព្រះរាជបុត្រានៃព្រះ ប៉ុន្ដែកាលទ្រង់បានប្រោសឲ្យទ្រង់រស់ឡើងវិញ នោះព្រះបានទទួល ស្គាល់ទ្រង់ជាសារធារណៈ ដោយបន្ទូលថា ឯងជាកូនរបស់អញ នៅថ្ងៃនេះ អញបានប្រកាសឲ្យឯងធ្វើជាកូនរបស់អញ(Charles Hodge, Ph.D., A Commentary on Romans, The Banner of Truth Trust, 1997 edition, pp. 20-21; សំគាល់រ៉ូម ១:៤)។

ដូច្នេះ ភស្ដុតាងដែលថា ព្រះគ្រិស្ដជាព្រះរាជបុត្រានៃព្រះត្រូវបានបង្ហាញដោយសារការរស់ឡើងវិញ ហើយ បានបញ្ជាក់នូវអ្វីៗទាំងអស់ដែលទ្រង់បានបង្រៀន។

លោកបណ្ឌិត វីលបើ អឹម ស្មីតបានប្រាប់ថា ការរស់ឡើងវិញរបស់ព្រះគ្រិស្ដធានាអះអាងពី

... សេចក្ដីពិត ការពឹងផ្អែកនៃភាពពិតប្រាកដទាំងអស់របស់ព្រះគ្រិស្ដ។ {តាំងពីទ្រង់បានរស់}ពីសុគតឡើងវិញ {ដូចទ្រង់បានទាយទុក} ហើយការ ទាយទុកនេះបានឆ្លងផុតទោ បន្ទាប់មកខ្ញុំមានអារម្មណ៍ហាក់ដូចជា គ្រប់អ្វី ៗទាំងអស់ផ្សេងទៀត ដែលព្រះអម្ចាស់របស់យើងបានមានបន្ទូលប្រាប់ក៏ សុទ្ធតែជាការពិតទាំងអស់... នៅពេលព្រះអម្ចាស់របស់យើងមានបន្ទូលថា អស់អ្នកណាដែលជឿលើទ្រង់ គេនឹងមានជីវិតអស់កល្បជានិច្ច ហើយអស់ អ្នកណាដែលបដិសេធមិនជឿទ្រង់ គេនឹងត្រូវកាត់ទោសនៅអស់កល្បជា និច្ច ទ្រង់មានបន្ទូលពីសេចក្ដីពិត... យើងអាចមិនដែលទទួលយកការរស់ ឡើងវិញរបស់ព្រះគ្រិស្ដ ហើយមានការសង្ស័យខ្លះៗអំពីសេចក្ដីពិតនៃភាព ពិតប្រាកដដែលចេញពីឱស្ឋរបស់ទ្រង់(Smith, Therefore Stand, ibid., pp. 418-419)។

ព្រះយេស៊ូវមានបន្ទូលកាន់ពួកសិស្សទ្រង់ថា

«ទ្រង់ក៏យកពួក១២នាក់មកមានព្រះបន្ទូលថា មើល យើងរាល់គ្នានឹងឡើងទៅឯក្រុងយេរូសាឡិម នោះគ្រប់សេចក្តីដែលពួកហោរាបានចែងទុកពីកូនមនុស្ស នឹងបានសំរេចពិត ដ្បិតគេនឹងបញ្ជូនលោកទៅពួកសាសន៍ដទៃ គេនឹងសើចចំអកឲ្យ ត្មះតិះដៀល ហើយស្តោះដាក់លោក រួចកាលគេបានវាយនឹងរំពាត់ហើយ នោះគេនឹងសំឡាប់លោកបង់ តែក្រោយ៣ថ្ងៃមក លោកនឹងរស់ឡើងវិញ» (លូកា ១៨:៣១-៣៣)។

អ្វីដែលព្រះយេស៊ូវបានប្រាប់ជាមុនក្នុងលូកា ១៨:៣១-៣៣បានឆ្លងផុតបាត់ហើយ។ ទ្រង់ត្រូវគេសើចចំអក ត្រូវគេស្ដោះទឹកមាត់ដាក់ រួចទ្រង់ត្រូវគេវាយនឹងរំពាត់ ហើយត្រូវគេសំឡាប់បង់នៅលើឈើឆ្កាង។ តែនៅថ្ងៃ ទី៣បន្ទាប់ពីការជាប់ឆ្កាងរបស់ទ្រង់ នោះទ្រង់បានរស់ពីសុគតឡើងវិញ។ ការសម្រេចនូវពាក្យទំនាយពិត ប្រាកដរបស់ព្រះយេស៊ូវអំពីរូបអង្គទ្រង់ធានាអះអាងពីសេចក្ដីពិតនៃគ្រប់អ្វីៗផ្សេងទៀតដែលទ្រង់មានបន្ទូល ប្រាប់ ដ្បិតទ្រង់ត្រូវ

« បានសំដែងមកច្បាស់ថា ទ្រង់ជាព្រះរាជបុត្រារបស់ព្រះពិត ទាំងមានព្រះចេស្តាផង ដោយទ្រង់បានរស់ពីស្លាប់ឡើងវិញ ...» (រ៉ូម ១:៤)។

សូមច្រៀងវា «អ្នកណាស្លាប់បានរស់ឡើងវិញម្ដងទៀត»

អ្នកណាស្លាប់បានរស់ឡើងវិញម្ដងទៀត
   អ្នកណាស្លាប់បានរស់ឡើងវិញម្ដងទៀត
ស្លាប់ដែលកាន់ក្ដាប់ត្រូវបានវាយបំបាក់
   អ្នកណាស្លាប់បានរស់ឡើងវិញម្ដងទៀត

ដោយសារតែទ្រង់បានរស់ពីសុគតឡើងវិញ អ្វីដែលទ្រង់មានបន្ទូលសុទ្ធតែពិតប្រាកដ យើងអាច ដឹងប្រាកដថា ទ្រង់ក៏កំពុងមានបន្ទូលប្រាប់សេចក្ដីពិតផងដែរ នៅពេលទ្រង់ប្រាប់ថា

«... បើអ្នករាល់គ្នាមិនផ្លាស់គំនិត ហើយត្រឡប់ដូចជាកូនតូចនេះ នោះនឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ» (ម៉ាថាយ ១៨:៣)។

យើងគួរតែយកចិត្ដទុកដាក់ព្រះបន្ទូលទាំងនោះយ៉ាងម្មត់ចត់ ដោយសារតែវាចេញពីព្រះឱស្ឋនៃព្រះរាជបុត្រា នៃព្រះដែលរស់ឡើងវិញ។ តើអ្នកបានប្រែចិត្ដហើយឬនៅ? តើអ្នកប្រាកដថា អ្នកបានប្រែចិត្ដមែនឬអី? ព្រះរាជបុត្រានៃព្រះមានបន្ទូលថា អ្នកមិនអាច «ចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ» បើអ្នកមិនទាន់ ប្រែចិត្ដ។ អូ អ្នកគួរតែគិតអំពីការប្រែចិត្ដរបស់អ្នកយ៉ាងម្មត់ចត់មែនទែន! អ្នកគួរតែដឹងច្បាស់ដោយប្រុង ប្រយ័ត្នយ៉ាងមែនទែនថា អ្នកបានប្រែចិត្ដពិតប្រាកដ!

ព្រះរាជបុត្រានៃព្រះដែលរស់ឡើងវិញក៏មានបន្ទូលផងដែរថា

«ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ» (យ៉ូហាន ១៤:៦)។

អ្នកគួរតែស្ដាប់នូវអ្វីដែលទ្រង់មានបន្ទូលប្រាប់យ៉ាងម្មត់ចត់មែនទែន! អ្នកគួរតែព្រួយបារម្ភយ៉ាងមែនទែនថា អ្នកមករកទ្រង់ ហើយទទួលសេចក្ដីសង្រ្គោះ! អ្នកគួរតែប្រុងប្រយ័ត្នយ៉ាងមែនទែនថា អ្នកត្រូវតែពន្លត់គំនិត របស់អ្នកពីគ្រប់ទាំងអបិយជំនឿ និងគំនិតនៃសាសនាក្លែងក្លាយ ហើយមកពឹងលើព្រះយេស៊ូវតែមួយគត់ ដ្បិតទ្រង់មានបន្ទុលថា «បើមិនមកតាមខ្ញុំ គ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ»។

ម្ដងទៀត ព្រះរាជបុត្រានៃព្រះដែលរស់ឡើងវិញក៏មានបន្ទូលផងដែរថា

« ហើយអ្នកណាដែលមកឯខ្ញុំ ខ្ញុំក៏មិនដែលចោលទៅក្រៅឡើយ» (យ៉ូហាន ៦:៣៧)។

អូ អ្នកគួរតែ «ខំប្រឹងចូលទៅ»ឯទ្រង់ឲ្យមែនទែន!(លូកា ១៣:២៤)។ អ្នកគួរតែប្រុងប្រយ័ត្ន និងគិតឲ្យមែនទែនថា អ្នកគួរតែមករកព្រះយេស៊ូវ។ សូមចាំថា ទ្រង់មានបន្ទូលថា

«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក» (ម៉ាថាយ ១១:២៨)។

យើងនឹងអធិស្ឋានថា អ្នកនឹងស្ដាប់តាមព្រះរាជបុត្រានៃព្រះដែលរស់ឡើងវិញ។ យើងនឹងអធិស្ឋាន ថា អ្នកនឹងមករកទ្រង់ដោយផ្ទាល់ អ្នកនឹងត្រូវលាងសំអាតពីអំពើបាបរបស់អ្នកដោយសារព្រះលោហិតដែល ទ្រង់បានបង្ហូរនៅលើឈើឆ្កាង ហើយត្រូវបានសង្រ្គោះដោយសារជីវិតរស់ឡើងវិញរបស់ទ្រង់។ សូមស្ដាប់ ទ្រង់ចុះ! សូមជឿនូវអ្វីដែលទ្រង់មានបន្ទូលប្រាប់ចុះ! សូមមករកទ្រង់ដោយផ្ទាល់ ហើយទទួលសេចក្ដីចុះ ដូចដែលទ្រង់មានបន្ទូលប្រាប់ឲ្យអ្នកធ្វើ ដ្បិតទ្រង់ត្រូវ

« បានសំដែងមកច្បាស់ថា ទ្រង់ជាព្រះរាជបុត្រារបស់ព្រះពិត ទាំងមានព្រះចេស្តាផង ដោយទ្រង់បានរស់ពីស្លាប់ឡើងវិញ ...» (រ៉ូម ១:៤)។

អ្នកណាស្លាប់បានរស់ឡើងវិញម្ដងទៀត
   អ្នកណាស្លាប់បានរស់ឡើងវិញម្ដងទៀត
ស្លាប់ដែលកាន់ក្ដាប់ត្រូវបានវាយបំបាក់
   អ្នកណាស្លាប់បានរស់ឡើងវិញម្ដងទៀត
(«អ្នកណាស្លាប់បានរស់ឡើងវិញម្ដងទៀត»ដោយលោក Paul Rader, 1878-1938)។


បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net(សូមចុចទីនេះ) ។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរចំពោះអ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណា ក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ បើអ្នកចង់សរសេរទៅ គាត់តាមប្រៃណីយ៍ សូមសរសេរទៅកាន់អាស័យដ្ឋាន P.O. Box 15308, Los Angeles, CA 90015។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក
Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានបទគម្ពីរមុនសេចក្ដីអធិប្បាយដោយលោក ណូអេ សោង៖ លូកា ១៨:៣១-៣៤។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយ បែនយ៉ាមីន ខីខេង ហ្គ្រីហ្វី៖
«អ្នកបានចំអកព្រះយេស៊ូវពេលមួយ»(ដោយលោក John Bakewell, 1721-1819)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ភស្រ្ដុតាងនៃភាពជាព្រះរាជបុត្រារបស់ព្រះគ្រិស្ដ

THE PROOF OF CHRIST’S SONSHIP!

ដោយលោក
Dr. R. L. Hymers, Jr.

« គឺពីព្រះរាជបុត្រានៃព្រះ ដែលខាងឯសាច់ឈាម ទ្រង់បានចាប់កំណើតក្នុងព្រះវង្សាហ្លួងដាវីឌ តែខាងឯព្រះវិញ្ញាណនៃសេចក្តីបរិសុទ្ធ នោះបានសំដែងមកច្បាស់ថា ទ្រង់ជាព្រះរាជបុត្រារបស់ព្រះពិត ទាំងមានព្រះចេស្តាផង ដោយទ្រង់បានរស់ពីស្លាប់ឡើងវិញ គឺជាព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា»
(រ៉ូម ១:៣-៤)។

១. ទីមួយ របៀបដែលព្រះយេស៊ូវត្រូវបានសំដែងមកច្បាស់ដើម្បីធ្វើជាព្រះរាជបុត្រានៃព្រះ។
១ពង្សាវតារក្សត្រ១៧:១៧-២៤; ២ពង្សាវតារក្សត្រ ៤:៣២-៣៧; ម៉ាថាយ ១២:៣៩-៤០; ២៦:៦៣-៦៦; ២៧: ៤៣។

២.ទីពីរ មូលហេតុដែលព្រះយេស៊ូវត្រូវបានសំដែងមកច្បាស់ថា ទ្រង់ជាព្រះរាជបុត្រានៃព្រះ។
លូកា ១៨:៣១-៣៣; ម៉ាថាយ ១៨:៣; យ៉ូហាន ១៤:៦; ៦:៣៧; លូកា ១៣:២៤; ម៉ាថាយ ១១:២៨។