Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការពន្លូតកូន និងការយាងមកជាលើកទី២របស់ព្រះគ្រិស្ដ!

ABORTION AND THE SECOND COMING OF CHRIST!
(Cambodian)

ដោយលោកបណ្ឌិត
Dr. C. L. Cagan

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក មករា ១៧ ២០១៦
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, January 17, 2016

« នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន ពុំនោះ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំ ប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ» (យ៉ូហាន ១៤:២-៣)។


នៅក្នុងប្រទេសចិន អាហ្វ្រិក និងក្នុងបណ្ដាប្រទេសផ្សេងៗទៀតដែលកំពុងអធិវឌ្ឈន៍ មានមនុស្ស រាប់លាននាក់កំពុងជឿទុកចិត្ដលើព្រះគ្រិស្ដ។ ការរស់ឡើងវិញត្រូវបានចាក់បង្ហូរពីស្ថានសួគ៌មក។ ប៉ុន្ដែ នៅ ក្នុងអាមេរិក និងប្រទេសលោកខាងលិច ក្រុមជំនុំទាំងឡាយបានរសាយទៅ ហើយគ្មានការរស់ឡើងវិញ សោះឡើយ។

នៅក្នុងប្រទេសអ៊ឺរ៉ុប និងប្រទេសអាមេរិក មនុស្សបានបែរចេញពីព្រះ។ ក្នុងឆ្នាំ១៩៧៣ តុលាការ កំពូលនៃប្រទេសអាមេរិកបានអនុម័តច្បាប់ថា ការពន្លូតកូនជាការស្របច្បាប់។ សម្រាប់រយៈពេល៤៣ឆ្នាំ យើងបានអនុញ្ញាត្ដឲ្យទារករាប់លាននាក់បានស្លាប់ ដោយយើងមិនលើកដៃឃាត់វាសោះ។ ទារកជនជាតិ អាមេរិកកាំងចំនួន៥៨លាន នាក់ត្រូវបានសំឡាប់ ដោយសារការពន្លូតកូននៅក្នុងពោះម្ដាយរបស់ពួកគេ។ ប្រទេសរបស់យើងបានសំឡាប់មនុស្សច្រើនជាងលោក ហ៊ីក្លែ លើសជាង៩ដង។ ប្រទេសមួយនេះស្ថិតនៅ ក្រោមការជំនុំជម្រះរបស់ព្រះ។ សូម្បីតែពួកអ្នកដែលត្រូវបានគេហៅថា អ្នកអភិរក្ស(អ្នកកាន់តាមច្បាប់បុរាណ) ក៏មិនក្រោកឈរប្រឆាំងនឹងការពន្លូតកូនឡើយ។ សមាជសាធារណៈរដ្ឋបានផ្ដល់លុយជាច្រើន ដែលមកពីពន្ធរបស់អ្នក ដើម្បីរៀបចំគម្រោងការនៃការពន្លូតកូន ដែលលក់អវយវៈទារកសម្រាប់ធ្វើការពិសោធន៍។ គួរឲ្យខ្មាស់ចំពោះពួកសាធារណៈរដ្ឋ! អរគុណព្រះដែលលោក ហ្រែងខ្លីន ហ្គ្រែហាមបានចេញពីគណបក្សសាធារណៈរដ្ឋ! អរគុណព្រះដែលគាត់បានប្រសាសន៍ថា «ខ្ញុំគ្មានសង្ឃឹមលើគណបក្សសាធារណៈរដ្ឋ គណបក្សលទ្ធិប្រជាធិបតេយ្យ ឬគណបក្សថី(Tea) ដើម្បីអ្វីដែលល្អបំផុតសម្រាប់ប្រទេសអា មេរិកនោះទេ»។(http://www.foxnews.com/politics/2015/12/22/evangelist-franklin-graham-slams-quits-gop.html?intcmp=hppop) ។ ហើយខ្ញុំសូមប្រាប់យ៉ាងច្បាស់ថា គណបក្សលទ្ធិប្រជាធិប តេយ្យអាក្រក់ជាគណបក្សសាធារណៈរដ្ឋទៅទៀត។ គ្មានសង្ឃឹមនៅលើគណបក្សសាធារណៈរដ្ឋ គណបក្ស លទ្ធិប្រជាធិបតេយ្យ ឬគណបក្សមួយណាក៏ដោយ។ សង្ឃឹមគឺមានតែ១គត់ គឺនៅក្នុងព្រះគ្រិស្ដ! ព្រះគ្រិស្ដ មានបន្ទូលថា «ខ្ញុំនឹងយាងមកម្ដងទៀត»។ ហើយមានទីសំគាល់ជាច្រើនកំពុងកើតឡើងនៅជុំវិញយើង។

ខ្ញុំដឹងច្បាស់ថា អំពើបាបដែលយើងឃើញក្នុងក្រុមជំនុំ និងក្នុងប្រទេសរបស់យើងគឺជាទីសំគាល់ ដែលបង្ហាញថា ការយាងមកជាលើកទីពីររបស់ព្រះគ្រិស្ដជិតដល់ហើយ។ តែនៅមានទីសំគាល់១ទៀតផង ដែរ។ សាសន៍យូដាកំពុងតែត្រឡប់ទៅកាន់ទឹកដីរបស់ពួកគេវិញ។ ព្រះបានមានបន្ទូលទៅកាន់សាសន៍ យូដាថា ទ្រង់នឹង « យកឯងរាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយប្រមូលឯង ពីគ្រប់ទាំងស្រុក នាំមកក្នុងស្រុកជារបស់ផងឯងរាល់គ្នាវិញ»(អេសេគាល ៣៦:២៤)។ ព្រះបានមានបន្ទូលទៅពួកគេថា «អញនឹង...នាំឯងឲ្យចូលទៅក្នុងស្រុកអ៊ីស្រាអែលវិញ»(អេសេគាល ៣៧:១២)។ ពាក្យទំនាយនោះបានចាប់ផ្ដើម សម្រេចនៅក្នុងឆ្នាំ១៩៤៨ កាលប្រទេសអ៊ីស្រាអែលត្រូវបានតាំងឡើង។ កាលណាជនជាតិអ៊ីស្រាអែលបាន វិលទៅរកទឹកដីរបស់ពួកគេវិញ នោះយើងដឹងថា ចុងបញ្ចប់នៃផែនដីជិតដល់ហើយ! យើងឃើញថា ការ នេះកើតឡើងនៅសម័យរបស់យើង។ សព្វថ្ងៃនេះ យើងកំពុងតែរស់នៅជិតដល់ចុងបំផុតនៃផែនដី និងការ យាងមកជាលើកទី២របស់ព្រះគ្រិស្ដ។

ថ្ងៃនេះ ខ្ញុំចង់មើលកាន់ការយាងមកជាលើកទី២របស់ព្រះគ្រិស្ដដោយលំអិតទៅទៀត។ ព្រះគម្ពីរ ប្រាប់ថា ការយាងមករបស់ទ្រង់នឹងបែងចែកជា២ផ្នែក។ ទីមួយ ទ្រង់នឹងយាងមកនៅនាអាកាស។ ក្រោយ មក ទ្រង់នឹងយាងមកលើផែនដី។

១. ទីមួយ រឿងដែលនឹងកើតឡើង នៅពេលព្រះគ្រិស្ដយាងមកនៅនាអាកាស។

ព្រះគ្រិស្ដនឹងយាងមកនៅនាអាកាស ហើយលើកយកគ្រិស្ដបរិស័ទឡើងទៅស្ថានសួគ៌ជាមួយនឹងទ្រង់។ ព្រះគម្ពីរប្រាប់ថា

« ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា និងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់ រួចយើងរាល់គ្នាដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើងទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស យ៉ាងនោះ យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ» (១ថែស្សាឡូនីច ៤:១៦-១៧)។

ការនេះត្រូវបានហៅថា «គ្រាលើកឡើង»។ ពាក្យនេះចេញពីមកពាក្យតាមភាសាឡាតាំងដែលមានអត្ថន័យ ថា «ចាប់លើកឡើង» ឬ «លើកឡើងទៅ»។ ព្រះគម្ពីរប្រាប់ថា «ពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់» គេបានរស់ពីស្លាប់ឡើងវិញ ហើយទៅជួបជុំនឹងព្រះគ្រិស្ដ។ ក្រោយមក គ្រិស្ដបរិស័ទដែលរស់ នៅលើផែនដីនេះនឹងត្រូវ «នឹងបានលើកឡើងទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស»។ គ្រិស្ដបរិស័ទទាំងអស់នឹងទទួលបានរូបកាយដែលមិនចេះស្លាប់។ ព្រះគម្ពីរប្រាប់ ថា

« ទាំងអស់គ្នានឹងបានផ្លាស់ប្រែទៅក្នុង១រំពេចវិញ គឺក្នុង១ប៉ប្រិចភ្នែកប៉ុណ្ណោះ ក្នុងកាលដែលឮសូរត្រែក្រោយបង្អស់ ដ្បិតត្រែនឹងឮឡើងមែន នោះពួកស្លាប់នឹងរស់ឡើងវិញ មិនពុករលួយទៀតឡើយ រួចយើងរាល់គ្នានឹងបានផ្លាស់ប្រែទៅ» (១កូរិនថូស ១៥:៥១-៥២)។

«ក្នុង១រំពេចវិញ គឺក្នុង១ប៉ប្រិចភ្នែកប៉ុណ្ណោះ» អ្នកជឿព្រះទាំងឡាយនឹងទទួលបានរូបកាយដែលមិនចេះ ស្លាប់។ យើងនឹងទៅជួបព្រះអម្ចាស់យេស៊ូវនៅនាអាកស ហើយទ្រង់នឹងលើកយើងឡើងទៅស្ថានសួគ៌ជា មួយនឹងទ្រង់។

តើការនេះនឹងកើតឡើងនៅពេលណា? គ្មានអ្នកណាដឹងពីថ្ងៃឡើយ ដ្បិតព្រះគ្រិស្ដមានបន្ទូលថា «ឯត្រង់ថ្ងៃ និងពេលកំណត់ នោះគ្មានអ្នកណាដឹងទេ»(ម៉ាថាយ ២៤:៣៦)។ មនុស្សណាដែលប្រាប់ពីថ្ងៃ បរិច្ឆេទនៃការយាងមករបស់ព្រះគ្រិស្ដ គេជាហោរាក្លែងក្លាយ! តែយើងអាចដឹងតាមរយៈសម័យកាលទូទៅ ដោយឃើញទីសំគាល់១ ហើយ១ទៀតត្រូវបានសម្រេច យើងដឹងថា យើងកំពុងតែរស់នៅក្នុងគ្រាចុង ក្រោយបង្អស់ហើយ។

ប្រជាជនអាមេរិកាំងជាច្រើននាក់មានគំនិតថា ពួកគេនឹងសប្បាយជាមួយលុយរបស់គេ ហើយ សប្បាយចំពោះថ្ងៃចុងសប្ដាហ៍ទាំង៣ថ្ងៃនោះ ថែមទាំងថ្ងៃណាមួយ ពួកគេនឹងត្រូវលើកយកពីឆ្នេរសមុទ្រ ឬភ្នំ ដោយគ្មានការរងទុក្ខវេទនាទាល់តែសោះ។ ការនោះហាក់ដូចជាចម្លែកចំពោះគ្រិស្ដបរិស័ទនៅក្នុង ប្រទេសកូរ៉េខាងជើង ដ្បិតពួកគេត្រូវរងទុក្ខវេទនានៅក្នុងគុក ទាំងស្រេកឃ្លាន ហើយដល់ស្លាប់ផងដែរ ដោយសារការជឿលើព្រះយេស៊ូវ។ ការនោះនាំឲ្យគ្រិស្ដបរិស័ទនៅក្នុងប្រទេសអ៊ឺរុង អ៊ឺរ៉ាក់ និងប្រទេសស៊ីរី ច្របូកច្របល់ ដ្បិតវាជាកន្លែងដែលពួកម៉ូស្លីមបានកាត់ក្បាលរបស់ពួកគេ បើសិនជាពួកគេជឿទុកចិត្ដលើ ព្រះរាជបុត្រានៃព្រះ។ គ្មានមូលហេតុសោះដែលភាពក្រីក្រ ការបៀតបៀន និងសេចក្ដីស្លាប់មិនអាចមកដល់ប្រទេសអាមេរិក មុនពេលដែលព្រះគ្រិស្ដយាងមកនៅនាអាកាស។ ខ្ញុំនឹងភ្ញាក់ផ្អើលជាខ្លាំង បើសិនជាការជំនុំជម្រះរបស់ព្រះមិនធ្លាក់លើប្រទេសមួយដែលសំឡាប់ទារកដែលមិនទាន់កើត។

ហើយមានបងប្អូនជាច្រើននឹងត្រូវទុកចោល។ ព្រះគ្រិស្ដបានមានបន្ទូលពីរឿងប្រៀបប្រដូចនៃស្រ្ដី ព្រហ្មចារី១០នាក់។ «ស្រ្ដីព្រហ្មចារី» មិនមែនជាពួកអ្នកមិនជឿក្នុងលោកីយ៍នោះទេ តែគេជាមនុស្សដែលកាន់តាមសាសនា។ ៥នាក់បានសង្រ្គោះ តែ៥នាក់ផ្សេងទៀតជាមនុស្សបាត់បង់។ បន្ទាប់មកកូនកំលោះ ដែលជាព្រះគ្រិស្ដបានមកដល់ « ហើយពួកនាងដែលបានបំរុងជាស្រេច ក៏ចូលទៅក្នុងរោងការជាមួយគ្នា រួចគេបិទទ្វារ»(ម៉ាថាយ ២៥:១០)។ ស្រ្ដី៥នាក់ដែលបានសង្រ្គោះបានទៅជួបនឹងព្រះគ្រិស្ដ។ ៥នាក់ផ្សេង ទៀតត្រូវបានទុកចោល «រួចគេបិទទ្វារ»។ ពួកគេបានស្រែកឡើងថា «លោកម្ចាស់ៗអើយ សូមបើកឲ្យយើងខ្ញុំផង»(ម៉ាថាយ ២៥:១១)។ តែលោកម្ចាស់បានឆ្លើយថា «ខ្ញុំមិនស្គាល់អ្នកនាងទេ»(ម៉ាថាយ ២៥:១២)។

ហេតុអ្វីបានជាព្រះគ្រិស្ដមិនស្គាល់អ្នក? ដោយសារតែអ្នកបដិសេធមិនស្គាល់ទ្រង់! អ្នកមិនជឿ ទុកចិត្ដលើទ្រង់! អំពើបាបរបស់អ្នកមិនត្រូវបានសំអាតដោយព្រះលោហិតរបស់ព្រះគ្រិស្ដ។ អំពើបាបរបស់ អ្នកមិនត្រូវបានលោះដោយសារការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។ អ្នកមិនទទួលបានជីវិតពីការរស់ពី សុគតឡើងវិញរបស់ទ្រង់។ នៅក្នុងអត្ថបទគម្ពីរដែលលោក ប្រូដោម៊ីបានអាន ព្រះយេស៊ូវបានមានបន្ទូលថា « បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ»(យ៉ូហាន ១៤:៦)។ អ្នកមិនបានជឿជាក់ លើព្រះយេស៊ូវ ដូច្នេះហើយ អ្នកមិនអាចនៅជាមួយព្រះបានឡើយ។ នៅពេលគ្រាលើកឡើងមកដល់ នោះ អ្នកនឹងត្រូវទុកចោល!

២. ទីពីរ រឿងដែលនឹងកើតឡើង បន្ទាប់ពីព្រះគ្រិស្ដយាងមកនៅនាអាកាស។

នៅគ្រាលើកឡើង ព្រះគ្រិស្ដនឹងយាងមកនៅនាអាកាស ហើយទ្រង់លើកគ្រិស្ដបរិស័ទទៅជួបជុំ ជាមួយទ្រង់នៅទីនោះ។ ទ្រង់នឹងយករាស្រ្ដរបស់ទ្រង់ទៅស្ថានសួគ៌។ តើអ្វីនឹងកើតឡើងចំពោះពួកគេ?

នៅក្នុងរឿងប្រៀបប្រដូចនៃស្រ្ដីព្រហ្មចារី១០ ព្រះគ្រិស្ដមានបន្ទូលថា ទ្រង់ជាកូនកំលោះ។ ទ្រង់ មានបន្ទូលថា « ប្ដីក៏មកដល់ ហើយពួកនាងដែលបានបំរុងជាស្រេច ក៏ចូលទៅក្នុងរោងការជាមួយគ្នា រួចគេបិទទ្វារ»(ម៉ាថាយ ២៥:១០)។ កូនព្រះដ៏ពិតគឺជាកូនក្រមុំរបស់ព្រះគ្រិស្ដ ហើយពួកគេនឹងរៀបការជាមួយ ទ្រង់នៅស្ថានសួគ៌ បន្ទាប់ពីគ្រាលើកឡើង គឺនៅមង្គលការរបស់កូនចៀម។ ព្រះគម្ពីរទាយជាមុនថា

« ដ្បិតបានដល់ពេលរៀបវិវាហមង្គលនៃកូនចៀមហើយ ភរិយាទ្រង់បានរៀបខ្លួនជាស្រេច ទ្រង់ប្រទានឲ្យនាងបានស្លៀកពាក់សំពត់ទេសយ៉ាងម៉ដ្ឋ ស្អាត ហើយភ្លឺ ដ្បិតសំពត់ទេសយ៉ាងម៉ដ្ឋ នោះជាសេចក្តីសុចរិតរបស់ពួកបរិសុទ្ធ ទេវតាក៏ប្រាប់មកខ្ញុំថា ចូរសរសេរថា មានពរហើយ អស់អ្នកដែលព្រះបានហៅមកបរិភោគការកូនចៀម» (វិវរណៈ ១៩:៧-៩)។

ព្រះគ្រិស្ដគឺជា «កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក»(យ៉ូហាន ១:២៩)។ ភរិយារបស់ទ្រង់គឺជាគ្រិស្ដបរិស័ទនៅគ្រប់សម័យកាលទាំងអស់ ដែលបានស្លៀកពាក់ «សេចក្ដីសុចរិតរបស់ពួកបរិសុទ្ធ»។ ទ្រង់ បានរង់ចាំមង្គលការរបស់ទ្រង់យ៉ាងយូរ។ ហើយវាជាពេលដ៏អស្ចារ្យយ៉ាងណាហ្ន៎! «មានពរហើយ អស់អ្នកដែលព្រះបានហៅមកបរិភោគការកូនចៀម»។

មានរឿងផ្សេងទៀតនឹងកើតឡើងនៅស្ថានសួគ៌ មុនពេលគ្រិស្ដបរិស័ទមកផែនដីវិញជាមួយព្រះ អម្ចាស់របស់គេ។ នោះគឺជាការជំនុំជម្រះដល់អ្នកជឿព្រះ ហើយនិងការផ្ដល់រង្វាន់។ ការនេះត្រូវបានហៅថា «ទីជំនុំជម្រះ»។ ពាក្យ «បេម៉ា»(bēma) តាមភាសាក្រេកមានន័យថា «ទីជំនុំជម្រះ»។ សាវ័កប៉ុលបាន សរសេរថា «ដ្បិតយើងទាំងអស់គ្នាត្រូវទៅនៅមុខទីជំនុំជំរះ{បេម៉ា}របស់ព្រះគ្រីស្ទ ដើម្បីឲ្យគ្រប់គ្នាបានទទួលតាមការដែលបានធ្វើ ពីកាលនៅក្នុងរូបកាយរៀងខ្លួន ទោះល្អឬអាក្រក់ក្តី»(២កូរិនថូស ៥:១០)។

នេះមិនមែនជាការជំនុំជម្រះចុងក្រោយនៃមនុស្សស្លាប់ដែលមិនបានសង្រ្គោះនោះទេ នៅពេល ដែលអ្នកមិនជឿព្រះត្រូវជំនុំជម្រះសម្រាប់អំពើបាបរបស់គេ នោះគេត្រូវបោះទៅក្នុងបឹងភ្លើង។ នេះជាការ ជំនុំជម្រះដល់គ្រិស្ដបរិស័ទចំពោះអ្វីដែលពួកគេបានធ្វើនៅលើផែនដីនេះ។ វាត្រឹមតែសម្រាប់កូនព្រះតែមួយ គត់ ដ្បិតព្រះគម្ពីរប្រាប់ថា «ដ្បិតគ្មានអ្នកណាអាននឹងដាំជើងជញ្ជាំងណាផ្សេងទៀត ក្រៅពីជើងដែលបានដាំរួចហើយនោះបានទេ គឺជាព្រះយេស៊ូវគ្រីស្ទ»(១កូរិនថូស ៣:១១)។ បើអ្នកគ្មានជើងជញ្ជាំងរបស់ព្រះ គ្រិស្ដ នោះអ្នកជាមនុស្សបាត់បង់ ហើយនឹងធ្លាក់ទៅឋាននរក។ តែបើសិនជាអ្នកមានព្រះគ្រិស្ដ នោះអ្នកនឹង ត្រូវជំនុំជម្រះតាមអ្វីដែលអ្នកបានធ្វើសម្រាប់ទ្រង់។ ព្រះគម្ពីរប្រាប់ថា «បើអ្នកណាយកមាស ប្រាក់ ត្បូង ឈើ ស្បូវ ឬស្លឹក ដើម្បីនឹងធ្វើពីលើជើងជញ្ជាំងនេះ នោះការដែលអ្នករាល់គ្នាធ្វើ នឹងលេចមកឲ្យឃើញ ដ្បិតថ្ងៃនោះនឹងបង្ហាញពីការនោះយ៉ាងច្បាស់លាស់ ព្រោះការនោះនឹងសំដែងចេញមកដោយសារភ្លើង ហើយភ្លើងនឹងសាកមើលការដែលនិមួយៗ ធ្វើ ឲ្យដឹងជាយ៉ាងណា »(១កូរិនថូស ៣:១២-១៣)។ បើសិនជាកូនព្រះម្នាក់សង់ជីវិតលើ «មាស ប្រាក់ ត្បូង...អ្នកនោះនឹងបានរង្វាន់»(១កូរិនថូស ៣:១២,១៤)។ តែបើអ្នកខ្ជះខ្ជាយពេលជាមួយនឹង «ឈើ ស្បូវ ស្លឹក» ការងារបស់អ្នក «នឹងត្រូវឆេះ» ហើយអ្នកនឹងមិនបានរង្វាន់នៅក្នុងរាជ្យនគររបស់ទ្រង់ឡើយ(១កូរិនថូស ៣:១៥)។

តើព្រះគ្រិស្ដនឹងប្រទានអ្វីខ្លះ ហើយមូលហេតុអ្វី? បើអ្នកជាបាវបំរើស្មោះត្រង់ នោះព្រះយេស៊ូវមិន ភ្លេចពីអ្នកឡើយ ទ្រង់នឹងប្រទានតំណែងខ្ពង់ខ្ពស់ឲ្យអ្នកនៅក្នុងរាជ្យនគររបស់ទ្រង់។ ទ្រង់មានបន្ទូលទៅ អ្នកថា «ចៅហ្វាយនិយាយថា ប្រពៃហើយ បាវល្អស្មោះត្រង់អើយ ឯងមានចិត្តស្មោះនឹងត្រួតរបស់បន្តិចនេះ ដូច្នេះ អញនឹងតាំងឲ្យឯងត្រួតលើរបស់ជាច្រើនទៅទៀត ចូរឲ្យឯងប្រកបដោយសេចក្តីអំណររបស់ចៅហ្វាយឯងចុះ អញនឹងតាំងឲ្យឯងត្រួតលើរបស់ជាច្រើនទៅទៀត ចូរឲ្យឯងប្រកបដោយសេចក្តីអំណររបស់ចៅហ្វាយឯងចុះ»(ម៉ាថាយ ២៥:២១,២៣)។ ចំពោះមនុស្សម្នាក់ ទ្រង់នឹងមានបន្ទូលថា «ចូរឯងត្រួតលើទីក្រុង៥ចុះ»(លូកា ១៩:១៩)។ ចំពោះមនុស្សម្នាក់ទៀត ទ្រង់នឹងមានបន្ទូលថា «ចូរឯងត្រួតលើទីក្រុង១០ចុះ»(លូកា ១៩:១៧)។ គ្រិស្ដបរិស័ទដែលស្មោះត្រង់នឹងសោយរាជ្យជាមួយព្រះគ្រិស្ដនៅលើផែនដីនេះ នៅក្នុងរាជ្យនគរ១ពាន់ឆ្នាំ។

កូនព្រះនឹងទទួលបានរង្វាន់សម្រាប់ការរងទុក្ខរបស់គេ។ ព្រះគម្ពីរប្រាប់ថា « បើយើងទ្រាំទ្រ នោះយើងនឹងសោយរាជ្យជាមួយនឹងទ្រង់ តែបើយើងមិនព្រមទទួលស្គាល់ទ្រង់ទេ នោះទ្រង់ក៏មិនព្រមទទួលស្គាល់យើងដែរ »(២ធីម៉ូថេ ២:១២)។ អស់អ្នកណាដែលបានស្លាប់សម្រាប់ព្រះគ្រិស្ដ គេនឹងទទួលបានរង្វាន់។ ព្រះគ្រិស្ដមានបន្ទូលថា «ចូរនៅជាស្មោះត្រង់ដរាបដល់ស្លាប់ចុះ នោះអញនឹងឲ្យមកុដនៃជីវិតដល់ឯង »(វិវរណៈ ២:១០)។

កូនព្រះដែលជួយគេឲ្យបានសង្រ្គោះ នឹងទទួលបានរង្វាន់។ ព្រះគម្ពីរប្រាប់ថា « ឯពួកអ្នកដែលមានប្រាជ្ញា គេនឹងភ្លឺដូចជារស្មីនៃផ្ទៃមេឃ ហើយពួកអ្នកដែលទាញនាំមនុស្សជាច្រើនឲ្យវិលមកឯសេចក្តីសុចរិត នោះនឹងភ្លឺដូចជាអស់ទាំងផ្កាយនៅជាដរាបតទៅ»(ដានីយ៉ែល ១២:៣)។ តើពាក្យទាញមនុស្សឲ្យវិលមកឯសេចក្ដីសុចរិតមាន ន័យដូចម្ដេច? គឺជាការនាំមនុស្សឲ្យស្គាល់ព្រះគ្រិស្ដ!

នៅពេលអ្នកទៅស្ថានសួគ៌ដើម្បីទៅជួបនឹងព្រះគ្រិស្ដ វាមិនថាតែអ្នកមានឡានម៉ាកអី ឬមានលុយ ច្រើនប៉ុណ្ណា ឬអ្នកបានធ្វើដំណើរច្រើនប៉ុណ្ណាក៏ដោយ។ តែជាបញ្ហា បើសិនជាអ្នកបានជួយនាំមនុស្សឲ្យ ស្គាល់ព្រះគ្រិស្ដ! សូមជាប់រវល់ចំពោះការផ្សាយដំណឹងល្អ! សូមយកឈ្មោះមនុស្សនៅពេលផ្សាយដំណឹងល្អ រួច! សូមយកមនុស្សមកស្ដាប់ដំណឹងល្អ! សូមឲ្យព្រះគ្រិស្ដប្រទានមកុដរបស់អ្នកផ្សាយដំណឹងល្អទៅកាន់ អ្នក!

តែបើសិនជាអ្នកមិនទាន់ប្រែចិត្ដ នោះអ្នកនឹងមិនអាចទីជំនុំជម្រះនេះឡើយ។ អ្នកមិនបានជឿជាក់ លើព្រះគ្រិស្ដ ដែលបានសុគតដើម្បីលោះអំពើបាបរបស់អ្នក។ អ្នកមិនបានជឿជាក់លើព្រះគ្រិស្ដ ដែលបាន បង្ហូរព្រះលោហិតដើម្បីសំអាតអំពើបាបរបស់អ្នក ដូច្នេះហើយ អ្នកនឹងត្រូវទុកចោលនៅផែនដីនេះ ដើម្បីរង ទុក្ខវេទនាចំពោះការដុតបំផ្លាញ ការឈឺចាប់ ឈាម និងសេចក្ដីស្លាប់នៅក្នុងគ្រារងទុក្ខវេទនា។ នៅពេលអ្នក ស្លាប់ទៅ នោះអ្នកនឹងធ្លាក់ទៅឋាននរក។ នៅគ្រានៃការជំនុំជម្រះចុងក្រោយបង្អស់ អ្នកនឹងត្រូវបោះទៅក្នុង បឹងភ្លើង។ នោះគឺជាអ្វីដែលនឹងកើតឡើងចំពោះអ្នក។

៣. ទីបី រឿងដែលនឹងកើតឡើង នៅពេលព្រះគ្រិស្ដយាងមកផែនដីនេះ។

មុនដំបូង ព្រះគ្រិស្ដនឹងយាងមកនៅនាអាកាស ដើម្បីយកគ្រិស្ដបរិស័ទទៅស្ថានសួគ៌ជាមួយទ្រង់។ បន្ទាប់មក ទ្រង់នឹងយាងចុះមកផែនដីនេះជាមួយគ្រិស្ដបរិស័ទ ដើម្បីតាំងរាជ្យនគររបស់ទ្រង់។ ព្រះគ្រិស្ដ បានយាងទៅស្ថានសួគ៌វិញនៅឯភ្នំដើមអូលីវ ដែលនៅទិសខាងកើតនៃទីក្រុងយេរ៉ូសាឡិម។ កាលពួកសិស្ស បានឃើញឡើងទៅ នោះទេវតា២បាននិយាយទៅពួកគេថា

« ពួកអ្នកស្រុកកាលីឡេអើយ ហេតុអ្វីបានជាឈរងើយមើលទៅលើមេឃដូច្នេះ ព្រះយេស៊ូវនេះឯង ដែលព្រះបានលើកពីអ្នករាល់គ្នាឡើងទៅលើស្ថានសួគ៌ ទ្រង់នឹងយាងមកវិញ តាមបែបដដែល ដូចជាអ្នករាល់គ្នាបានឃើញទ្រង់ទៅនោះដែរ» (កិច្ចការ ១:១១)។

ព្រះយេស៊ូវបានយាងឡើងពីភ្នំដើមអូលីវ ហើយទ្រង់នឹងយាងចុះតាមរបៀបដូចគ្នាដែរ ទ្រង់បានយាងទាំង ព្រះកាយទៅភ្នំដើមអូលីវ ហើយគ្រិស្ដបរិស័ទនឹងយាងមកវិញជាមួយទ្រង់។ ព្រះគម្ពីរបង្រៀនថា « នៅថ្ងៃនោះ ព្រះបាទទ្រង់នឹងជាន់លើភ្នំដើមអូលីវ... ទ្រង់នឹងយាងមក មានទាំងពួកបរិសុទ្ធទាំងអស់មកជាមួយ » (សាការី ១៤:៤-៥)។ នៅគ្រាលើកឡើង ព្រះគ្រិស្ដនឹងយាងមក នៅនាអាកាស សម្រាប់គ្រិស្ដបរិស័ទ ។ នៅពេលក្រោយមក ទ្រង់នឹងយាងមកផែនដីនេះ ជាមួយគ្រិស្ដ បរិស័ទ។ ទាំងនេះជាផ្នែក២នៃការយាងមករបស់ទ្រង់។ នៅពេលទ្រង់យាងមកផែនដីនេះ ទ្រង់នឹងតាំងរាជ្យ នគររបស់ទ្រង់ ហើយសោយរាជ្យរយៈពេល១ពាន់ឆ្នាំ។ ព្រះគម្ពីរប្រាប់ថា គ្រីស្ដបរិស័ទ «បានរស់វិញ ហើយសោយរាជ្យជាមួយព្រះគ្រិស្ដនៅ១ពាន់ឆ្នាំ»(វិវរណៈ ២០:៤)។

តែបើសិនជាអ្នកមិនទាន់ប្រែចិត្ដ រឿងទាំងអស់នេះមិនមែនសម្រាប់អ្នកនោះ! អ្នកនឹងខកខាននូវ រឿងទាំងអស់នេះ។ តើអ្វីនឹងកើតឡើងចំពោះអ្នក? ការជំនុំជម្រះ ការឈឺចាប់ ការទទួលទណ្ឌកម្ម និងភ្លើង! អ្នកនឹងត្រូវទុកចោលនៅគ្រាលើកឡើង។ សេចក្ដីក្រោធរបស់ព្រះនឹងធ្លាក់មកលើអ្នក។ អ្នកនឹងត្រូវរងទុក្ខ ទាំងឈឺចាប់នៅគ្រារងទុក្ខវេទនា។ នៅពេលអ្នកស្លាប់ នោះអ្នកនឹងត្រូវបោះទៅក្នុងឋាននរក ហើយត្រូវ «វេទនានៅក្នុងភ្លើងនេះ»(លូកា ១៦:២៤)។ នៅគ្រាជំនុំជំ្រះចុងក្រោយ អ្នកនឹងត្រូវទាញចេញពីឋាននរក ហើយត្រូវបង្ខំឲ្យស្ដាប់ការអាននូវអំពើបាបទាំងប៉ុន្មានរបស់អ្នកពីបញ្ជីរបស់ព្រះ។ ក្រោយមក អ្នកនឹងត្រូវ «បោះទៅក្នុងបឹងភ្លើង» ដែលឆេះជារៀងរហូត(វិវរណៈ ២០:១៥)។

បើសិនជាអ្នកមិនទាន់ប្រែចិត្ដ វាគ្មានការលើកឡើង គ្មានរង្វាន់ គ្មានស្ថានសួគ៌ ហើយគ្មានរាជ្យនគរ សម្រាប់អ្នកនោះឡើយ! អ្នកបានបដិសេធមិនព្រមជឿលើព្រះគ្រិស្ដ។ អ្នកមិនត្រូវបានលោះអំពើបាបរបស់អ្នកដោយសារការសុគតរបស់ទ្រង់។ អ្នកមិនត្រូវបានសំអាតពីអំពើបាបរបស់អ្នក ដោយសារព្រះលោហិត របស់ទ្រង់! ដូច្នេះហើយ អ្នកត្រូវរងទុក្ខដោយខ្លួនឯងចំពោះអំពើបាបផ្ទាល់ខ្លួនរបស់អ្នក។ ដ្បិតគ្មាន «យញ្ញ បូជាណាសម្រាប់លោះបាប» ទៀតឡើយ»(ហេព្រើរ ១០:២៦) តែ «មានតែរង់ចាំ ដោយស្ញែងខ្លាចចំពោះ ការជំនុំជម្រះ»(ហេព្រើរ ១០:២៧)។ ការជំនុំជម្រះ! ភ្លើងនៃឋាននរក! សម្រាប់អ្នក សម្រាប់អ្នក សម្រាប់ អ្នក! សូមកុំឲ្យមានដូច្នោះឡើយ។ នៅក្នុងព្រះនាមព្រះយេស៊ូវ អាម៉ែន។

បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Abel Prudhomme ៖ យ៉ូហាន ១៤:១-៦ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយកញ្ញា Julie Sivilay ៖
«នៅក្នុងគ្រាដូចនេះ»(ដោយ Ruth Caye Jones, 1902-1972)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ការពន្លូតកូន និងការយាងមកជាលើកទី២របស់ព្រះគ្រិស្ដ!

ABORTION AND THE SECOND COMING OF CHRIST!

ដោយលោកបណ្ឌិត
Dr. C. L. Cagan

« នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន ពុំនោះ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំ ប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ» (យ៉ូហាន ១៤:២-៣)។

(អេសេគាល ៣៦:២៤; ៣៧:១២)

១. ទីមួយ រឿងដែលនឹងកើតឡើង នៅពេលព្រះគ្រិស្ដយាងមកនៅនាអាកាស។
១ថែស្សាឡូនីច ៤:១៦-១៧; ១កូរិនថូស ១៥:៥១-៥២; ម៉ាថាយ ២៤:៣៦;
ម៉ាថាយ ២៥:១០, ១១, ១២; យ៉ូហាន ១៤:៦។

២. ទីពីរ រឿងដែលនឹងកើតឡើង បន្ទាប់ពីព្រះគ្រិស្ដយាងមកនៅនាអាកាស។
ម៉ាថាយ ២៥:១០; វិវរណ់ៈ ១៩:៧-៩; យ៉ូហាន ១:២៩; ២កូរិនថូស ៥:១០;
១កូរិនថូស ៣:១១-១៥; ម៉ាថាយ ២៥:២១, ២៣; លូកា ១៩:១៩, ១៧;
២ធីម៉ូថេ ២:១២; វិវរណៈ ២:១០; ដានីយ៉ែល ១២:៣។

៣. ទីបី រឿងដែលនឹងកើតឡើង នៅពេលព្រះគ្រិស្ដយាងមកផែនដីនេះ។ កិច្ចការ ១:១១;
សាការី ១៤:៤-៥; វិវរណៈ ២០:៤; លូកា ១៦:២៤; វិវរណៈ ២០:១៥; ហេព្រើរ ១០:២៦, ២៧។