Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ទីសំគាល់នៃសម័យកាលទាំងឡាយ

SIGNS OF THE TIMES
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ធ្នូ ២៧ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, December 27, 2015

«ឱមនុស្សកំពុតអើយ អ្នករាល់គ្នាចេះសំគាល់សណ្ឋានរបស់មេឃមែន តែពុំអាចនឹងស្គាល់ទីសំគាល់នៃសម័យនេះបានទេ»(ម៉ាថាយ ១៦:៣)។


នៅសម័យរបស់ព្រះគ្រិស្ដ ពួកផារិស៊ី និងពួកសាឌូស៊ីជាក្រុមដ៏ចម្បង២ដែលកាន់តាមសាសនា។ ពួកគេសួររកទីសំគាល់ពិសេសមួយមកពីស្ថានសួគ៌។ តែពួកគេបានឃើញទីសំគាល់១រួចហើយកាលពីមុន បន្ទាប់ពីព្រះគ្រិស្ដបានបញ្ជាក់អះអាងថា ទ្រង់ជាព្រះមេស្សីរបស់ពួកគេ។ ទ្រង់បានធ្វើការអស្ចារ្យ ដោយផ្គត់ផ្គង់ចំណីអាហារដល់មនុស្ស៥ពាន់នាក់ ដោយប្រើនំបុ័ង៥ និងត្រី២(ម៉ាថាយ ១៤:១៥-២១)។ ទ្រង់បាន ដើរនៅលើទឹកនៅសមុទ្រកាលីឡេ(ម៉ាថាយ ១៤:២២-២៣)។ ទ្រង់បានប្រោសហ្វូងជាច្រើន ដែលបាន ពាល់ទ្រង់ ឲ្យជា(ម៉ាថាយ ១៤:៣៦)។ ទ្រង់បានប្រោសកូនស្រីរបស់ស្រ្ដីសាសន៍កាណានម្នាក់ ឲ្យជា (ម៉ាថាយ ១៥:២១-២៨)។ ទ្រង់បានប្រោសមនុស្សខ្វាក់ មនុស្សគ មនុស្សពិការ១ហ្វូងធំ «និងមនុស្ស ជាច្រើនទៀត» ឲ្យជា (ម៉ាថាយ ១៥:២០-៣១)។ ទ្រង់បានផ្គត់ផ្គង់អាហារដល់មនុស្ស៤ពាន់នាក់ តាមរយៈការអស្ចារ្យជាលើកទី២ ដោយប្រើនំបុ័ង៧ និង«ត្រីតូចខ្លះៗ»(ម៉ាថាយ ១៥:៣២-៣៩)។ ទ្រង់បានធ្វើទីសំគាល់១ហើយ១ទៀត ១ហើយ១ទៀតឲ្យពួកគេឃើញ ដើម្បីបង្ហាញគេថា ទ្រង់ជា ព្រះមេស្សីរបស់ពួកគេ។ តែឥឡូវនេះ ពួកគេនៅតែសួររកទីសំគាល់១ទៀត។ លោកម៉ាថាយ ហែនរី ដ៏ជា អ្នកអត្ថាធិប្បាយជនជាតិអង់គ្លេសដ៏ល្បីល្បាញបានប្រសាសន៍ថា ពួកគេចង់បាន «ទីសំគាល់១មកពីស្ថាន សួគ៌» មិនមែនដោយសារតែពួកគេមានចិត្ដចង់ជឿលើទ្រង់នោះទេ។ ពួកគេចង់បានទីសំគាល់១ «មកពី ស្ថានសួគ៌» ដូច្នេះ ពួកគេអាចចែកចាយវាទៅឲ្យអារក្សសាតាំង ដែលជា «មេគ្រប់គ្រងរាជ្យលើអាកាស»។ ពួកគេចង់បញ្ជាក់ថា ព្រះគ្រិស្ដកំពុងតែបំពេញការងារសម្រាប់អារក្សសាតាំង មិនមែនសម្រាប់ព្រះនោះទេ ការអត្ថាធិប្បាយពន្យល់របស់លោក ម៉ាថាយ ហែនរីពីព្រះគម្ពីរទាំងស្រុង Hendrickson Publishers, 1991 reprint, volume 5, p. 182)។

ហើយព្រះគ្រិស្ដបានមានបន្ទូលទៅពួកគេថា

«ពូជដំណអាក្រក់ ហើយកំផិត គេចេះតែរកទីសំគាល់ តែនឹងគ្មានទីសំគាល់ណាបានប្រទានមកគេ ក្រៅពីទីសំគាល់តែមួយនោះទេ គឺហោរាយ៉ូណាស ...» (ម៉ាថាយ ១៦:៤)។

ទីសំគាល់របស់ហោរាយ៉ូណាសជាការរស់ពីសុគតឡើងវិញរបស់ព្រះគ្រិស្ដ។

« ដ្បិតលោកយ៉ូណាសបាននៅក្នុងពោះត្រីធំ អស់៣ថ្ងៃ៣យប់ {ក្នុងសមុទ្រចម្លែក}យ៉ាងណា កូនមនុស្សក៏នឹងនៅក្នុងផ្ទៃផែនដី៣ថ្ងៃ៣យប់យ៉ាងនោះដែរ»(ម៉ាថាយ ១២:៤០)។

ដ្បិតយ៉ូណាសបានចេញពីពោះត្រីនៅសមុទ្រចម្លែកនោះ ដូចដែលព្រះគ្រិស្ដបានរស់ពីសុគតទាំងព្រះកាយ ចេញពីផ្នូរ (cf. J. Vernon McGee, Th.D., Thru the Bible, Thomas Nelson Publishers, 1983, volume IV, p. 69; កត់សំគាល់ម៉ាថាយ ១២:៤០)។ ការរស់ពីសុគតទាំងកាយរបស់ព្រះគ្រិស្ដជាទីសំគាល់តែ១គត់ ដែលទ្រង់បានផ្ដល់ចំពោះពួកគេ

ឥឡូវនេះ យើងមកមើលអត្ថបទគម្ពីរ

«ឱមនុស្សកំពុតអើយ អ្នករាល់គ្នាចេះសំគាល់សណ្ឋានរបស់មេឃមែន តែពុំអាចនឹងស្គាល់ទីសំគាល់នៃសម័យនេះបានទេ»(ម៉ាថាយ ១៦:៣)។

ពួកគេអាចដឹងពីអាកាសធាតុនៅថ្ងៃបន្ទាប់ តាមរយៈការមើលកាន់ផ្ទៃមេឃ។ តែពួកគេខ្វាក់ខាងឯវិញ្ញាណ ដើម្បីយល់ពីទីសំគាល់ ការអស្ចារ្យ ហើយពីការដែលព្រះគ្រិស្ដបានសម្ដែងនៅក្នុងចំណោមពួកគេ។

សព្វថ្ងៃនេះក៏អញ្ចឹងដែរ។ មានទីសំគាល់ផ្សេងៗកើតឡើងនៅជុំវិញយើង ដែលកំពុងចង្អុលបង្ហាញ ថា យើងកំពុងតែរស់នៅជិតគ្រាចុងក្រោយបំផុតហើយ។ ការយាងមកជាលើកទី២របស់ព្រះគ្រិស្ដ និងចុង បំផុតនៃផែនដីជិតដល់មែនទែនហើយ។ ជិតដល់ហើយ គួរឲ្យចម្លែកណាស់ យើងឃើញមានការអធិប្បាយ ពីមេរៀនដូចនេះតិចតួចណាស់ កម្រមានតែម្ដង! វាជាប្រធានបទដ៏ពេញនិយមអស់រយៈពេលច្រើនឆ្នាំ ហើយ។ លោកប៊ីលី ហ្រ្គែហាមបានបញ្ចប់រាល់បូជនិយកិច្ចរបស់គាត់ ដោយបង្រៀនពីទីសំគាល់។

តែនៅជាន់នេះ មានគ្រូអធិប្បាយតិចតួចណាស់បង្រៀនដូចនោះ។ ខ្ញុំសុំសួរសំណួរដូចគ្នា ដែល ព្រះយេស៊ូវបានសួរ

«អ្នកពុំអាចនឹងស្គាល់ទីសំគាល់នៃសម័យនេះបានទេ»(ម៉ាថាយ ១៦:៣)។

ហេតុអ្វីអ្នកមិនអាចស្គាល់ទីសំគាល់នៃសម័យនេះបាន? តើអ្វីទៅដែលរារាំងមិនឲ្យអ្នកដឹងថា ផែនដីយើង ជិតដល់ចុងបំផុតហើយ? គ្រប់ទាំងទីសំគាល់ទាំងអស់បង្ហាញនូវហេតុការណ៍ដែលថា សម័យនោះបាន កន្លងទៅហើយ។ ចុងបំផុតនៃផែនដីជិតដល់សម្រាប់មនុស្សលោកទាំងអស់ហើយ។

«អ្នកពុំអាចនឹងស្គាល់ទីសំគាល់នៃសម័យនេះបានទេ»(ម៉ាថាយ ១៦:៣)។

១. ការកើនឡើងនៃលទ្ធិរបស់អ្នកមិនជឿព្រះ និងការបែរចេញពីព្រះគ្រិស្ដនៅក្នុងប្រទេសលោកខាងលិច និងកន្លែងផ្សេងៗទៀតសព្វថ្ងៃនេះ គឺជាទីសំគាល់ទី១នៃគ្រាចុងក្រោយបង្អស់។

សព្វថ្ងៃនេះ ប្រទេសអាមេរិក បានគ្របបាំងរឿងមួយដែលមានចំណងជើងថា «ការស្ទង់មតិ៖ ជន ជាតិអាមេរិកាំងជាច្រើនថែមទៀតបានរសាចយចិត្ដចេញពីសាសនា»(USA Today, March 7, 2002, pp. 1A, 1D, 7D) ។ ប្រជាជននៅក្នុងប្រទេសអាមេរិកកំពុងតែបោះបង់ចោលសាសនាគ្រិស្ដ ដូចមនុស្សនៅ ក្នុងចក្រភពអង់គ្លេស អ៊ឺរ៉ុប និងនៅកន្លែងមួយចំនួនផ្សេងៗទៀត។ ទាំងនេះជាអាត្រាភាគរយនៅក្នុងរដ្ឋ ចំនួន៧ ដែលប្រកាសថា ពួកគេ «គ្មានសាសនា»៖

វ៉ោស៊ីនថុន    ២៥%
វើម៉ោន         ២២%
ខោឡោរ៉ាដូ    ២១%
អោរ៊ីហ្គោន     ២១%
ណែវ៉ាដា         ២០%
វ៉ោមមីង        ២០%
កាលីហ្វក់ញ្ញា  ១៩%

អ្វីដែលពិតជាបង្ហាញយ៉ាងច្បាស់គឺថា ពួកក្មេងស្ទាវចាស់ៗដែលនៅខាងក្រៅនោះកំពុងតែថ្វាយ បង្គំខ្លួនឯង ជំនួសឲ្យនៅក្នុងក្រុមជំនុំ ដូចដែលព្រះគម្ពីរបង្រៀននៅក្នុងហេព្រើរ ១០:២៥។ ពួកគេថ្វាយបង្គំ ហើយបំរើ «ដល់របស់ដែលកើតមក ជាជាងដល់ព្រះដែលបង្កើតរបស់ទាំងនោះ»(រ៉ូម ១:២៥)។ «គេអួតខ្លួនថា មានប្រាជ្ញា{ជំនាន់ពួកក្មេងស្ទាវភាគ}... បានជាគេត្រឡប់ទៅជាល្ងង់ល្ងើវិញ»(រ៉ូម ១:២២)។

ព្រះគ្រិស្ដបានមានបន្ទូលថា សេចក្ដីស្រឡាញ់ដ៏ពិតរបស់គ្រិស្ទបរិស័ទនៅក្នុងប្រទេសលោកខាងលិចនឹងបាត់ទៅ កាលចុងបំផុតនៃផែនដីជិតមកដល់មែនទែន៖

« រួចដោយព្រោះការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង បានជាសេចក្តីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយអស់ទៅ»(ម៉ាថាយ ២៤:១២)។

ជំនាន់ពួកក្មេងស្ទាវចាស់ៗមានអាយុចន្លោះ៥១ ទៅ៧១ឆ្នាំ។ ពួកគេកុហកមនុស្សវ័យក្មេងដូចអ្នក រាល់គ្នា។ ពួកគេប្រាប់អ្នកថា អ្នកអាចចេញទៅដើរលេង ហើយលេងខាងក្រៅឲ្យសប្បាយចុះ អ្នកមិនចាំបាច់ មកក្រុមជំនុំនោះទេ។ អាពួកក្មេងស្ទាវចាស់ៗដែលញៀនថ្នាំទាំងនេះនិយាយកុហកអ្នក! វាជាការកុហក វាជាការកុហក! «បើសិនជាអ្នកមិនមានក្រុមជំនុំទុកជាម្ដាយរបស់អ្នក នោះអ្នកមិនអាចមានព្រះទុកជា ឪពុករបស់អ្នកបានឡើយ!» សូមប្រាប់ពួកគេថា លោកស៊ីផ្រៀនបានមានប្រសាសន៍ដូចនោះ នៅក្នុងសត វត្សទី៣(ឆ្នាំ២០០-២៥៨ក្រោយគ្រិស្ដសករាជ)។ សូមប្រាប់ពួកគេថា ខ្ញុំយល់ស្របជាមួយលោកស៊ីផ្រៀន! លោកយ៉ូហាន កាល់វិនដ៏ជាអ្នកកែប្រែទម្រង់(Reformer)ដ៏ល្បីល្បាញបានប្រសាសន៍ដូចនោះដែរ! បើសិនជាអ្នកមិនមានក្រុមជំនុំតាមតំបន់ទុកជាម្ដាយរបស់អ្នកទេ នោះអ្នកមិនមានព្រះទុកជាឪពុករបស់អ្នកឡើយ!

លោកស៊ីផ្រៀនបានប្រែចិត្ដនៅចុងជីវិតរបស់គាត់។ គេបានបោះឆ្នោតឲ្យគាត់ធ្វើជាគ្រូគង្វាលនៅ ក្រុមជំនុំដ៏ធំបំផុតនៅក្នុងប្រទេសអាហ្រិក នៅទីក្រុងខាថេហ្គ៍។ គាត់បានទង្គិចគ្នាជាមួយមេត្រួត្រានៅទីក្រុង រ៉ូម ហើយបានឈ្លោះប្រកែកគ្នាពីសិទ្ធិអំណាចស្មើគ្នានៃការដឹកនាំគ្រូគង្វាលទាំងអស់។ លោកស្ទីផែនដ៏ជា លោកប៉ាបនៃទីក្រុងរ៉ូមបានគម្រាបគំហែងបណ្ដេញលោក ស៊ីផ្រៀនចេញពីក្រុមជំនុំ ដោយព្រោះទស្សនៈដ៏ ខ្លាំងរបស់គាត់។ មានមនុស្សជាច្រើនបានចេញពីក្រុមជំនុំនៅក្រោមការបៀតបៀនខ្លាំងខ្លារបស់ពួករ៉ូមាំង។ លោកស៊ីផ្រៀនបានឈ្លោះប្រកែកថា ពួកគេមិនគួរតែសារភាពជាថ្មីឡើងវិញទៅក្រុមជំនុំឡើយ បន្ទាប់ពីពួក គេចាកចេញទៅដោយមិនប្រែចិត្ដដោយម៉ឺងម៉ាត់។ លោកប៉ាបស្ទីផែនបាននិយាយជំទាស់នឹងការព្រមទទួល ដ៏ងាយស្រួល ចំពោះមនុស្សដែលបានចេញពីក្រុមជំនុំដោយសារការបៀតបៀន។ លោក ស៊ីផ្រៀនបាន ជំទាស់ថា ពួកគេមិនគួរសារភាពជាថ្មីឡើងវិញដោយងាយស្រួលឡើយ។ នៅពេលលោកប៉ាបនៃទីក្រុងរ៉ូម បានគំរាមបណ្ដេញលោកស៊ីផ្រៀនចេញ នោះគាត់ត្រូវបានគេសំចៃពីការបណ្ដេញចេញ ដោយសារការ សំឡាប់របស់ពួកមិនជឿព្រះ។ គាត់បាននឹកចាំពីតំណែងដ៏ខ្លាំងខ្លារបស់គាត់ ចំពោះការដាក់វិន័យរបស់ ក្រុមជំនុំ។ លោកស៊ីផ្រៀនក៏បានបង្ហាញពីភាពជិតស្និតជាមួយក្រុមជំនុំតាមតំបន់ ដែលគាត់ហៅថា «ក្រុម ជំនុំដែលមើលឃើញ»ផងដែរ។ គាត់មានអារម្មណ៍ថា ពួកអ្នកដែលបានចេញពីក្រុមជំនុំតាមតំបន់ ដោយសារការបៀតបៀនគួរតែរងការត្រួតពិនិត្យ និងការកែប្រែចិត្ដជាមុនសិន មុនពេលពួកគេសារភាពជាថ្មីឡើង វិញទៅកាន់ក្រុមជំនុំតាមតំបន់របស់ពួកគេ។ នៅចំនុចនេះ គាត់បានធ្វើដូចពួកប្រូតែស្ដង់នៅដើមដំបូង។ បើសិនជាលោកប៉ាបស្ទីផេនបានស្ដាប់គាត់ អញ្ចឹងសព្វថ្ងៃនេះ ក្រុមជំនុំកាតូលិកនឹងតូចទៅៗ តែវារឹតតែខ្លាំងទៅៗ។

ខ្ញុំដឹងច្បាស់ថា យើងត្រូវការគ្រូអធិប្បាយខាងបាទីស្ទជំនាន់ថ្មីមួយ ដែលមានភាពតឹងរឹងដូចគ្រូ គង្វាលដើមដំបូងនេះ ពីរឿងរ៉ាវទាក់ទងនឹងការដាក់វិន័យក្រុមជំនុំ។ ហើយខ្ញុំសូមនិយាយតាមពាក្យរបស់ លោកស៊ីផ្រៀន និងលោកយ៉ូហាន កាល់វិន «អ្នកណាដែលមិនមានក្រុមជំនុំទុកជាម្ដាយរបស់គេ អ្នកនោះ មិនអាចមានព្រះទុកជាឪពុករបស់គេឡើយ»(cf. J. D. Douglas, Who’s Who in Christian History, Tyndale House, 1992, pp. 186-187)។ សូមប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំយល់ស្របជាមួយ លោកស៊ីផ្រៀន។ គាត់ជាទុក្ករបុគ្គលខាងសេចក្ដីជំនឿ។ ខ្ញុំយល់ស្របជាមួយគាត់ អ្នកត្រូវតែស្មោះត្រង់ជា មួយក្រុមជំនុំតាមតំបន់របស់អ្នក។ ខ្ញុំយល់ស្របជាមួយគាត់ និងលោកយ៉ូហាន កាល់វិន។ មនុស្សណាដែល ប្រាប់អ្នកថា អ្នកគួរតែចាកចេញពីក្រុមជំនុំរបស់អ្នក ពួកគេសុទ្ធតែជាអ្នកកុហក។ «គ្រិស្ដសាសនា» ដែល គ្មានកាប្ដេជ្ញាចិត្ដចំពោះក្រុមជំនុំតាមតំបន់ គឺជាទីសំគាល់នៃគ្រាចុងក្រោយបំផុត។ វាជាការកុហកមកពី អារក្សសាតាំង!

«អ្នកពុំអាចនឹងស្គាល់ទីសំគាល់នៃសម័យនេះបានទេ»(ម៉ាថាយ ១៦:៣)។

២. ការច្របូកប្របល់ខាងសតិបញ្ញាដែលនាំមកនូវថ្នាំញៀន ទូរទស្សន៍ដែលមិនចេះមិន ហើយ ហ្គេមវីដីអូច្រើនម៉ោង «ការប្រើអ៊ិនធើណេត» និងការមើលរូបអាសអាភាស គឺជាទីសំគាល់ទី២នៃគ្រាចុងក្រោយបង្អស់។

ព្រះគម្ពីរបង្រៀនថា មនុស្សនឹងធ្លាក់ខ្លួនអន់ជាងសត្វទៅទៀត ដោយសារអំពើបាបរបស់ពួកគេនៅ គ្រាចុងក្រោយបង្អស់។ ព្រះគម្ពីរប្រាប់ថា

«ចូរឲ្យដឹងថា នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់ ដ្បិតមនុស្ស នឹង...មិនចេះទប់ចិត្ដ កាចសាហាវ»(២ធីម៉ូថេ ៣:១,៣)។

ពាក្យ «លំបាកណាស់» ដែលបានបកប្រែចេញពីភាសាក្រេកត្រូវបានរកឃើញតែ១ម្ដងទៀតគត់ នៅក្នុងគម្ពីរសញ្ញាថ្មី គឺនៅពេលព្រះគម្ពីរប្រាប់ពីមនុស្សដែលមានអារក្សចូលនៅស្រុកគេរ៉ាស៊ីន។ ព្រះគម្ពីរ ប្រាប់ថា គាត់ «សាហាវណាស់»(ម៉ាថាយ ៨:២៨)។ ពាក្យ «សាហាវ»តាមភាសាក្រេកមានអត្ថន័យដូចគ្នា នឹងពាក្យ «លំបាកណាស់»ក្នុង២ធីម៉ូថេ ៣:១។ ពាក្យ «ឆែឡេផោស»(chalepos) វាមានន័យថា «គ្រោះ ថ្នាក់ ខឹងខ្លាំង សាហាវ»(Strong’s)។ មនុស្សប្រភេទដូចនោះកំពុងតែកើនឡើង។ យើងឃើញពីការនេះជា រៀងរាល់ថ្ងៃតាមព័ត៌មាន។

តើអ្នកចាំព័ត៌មានពីស្ដ្រីម្នាក់ដែលនៅក្នុងទីក្រុង Fort Worth រដ្ឋតិចសះដែរឬទេ? នាងជាជំនួយ ការខាងគេលានុបដ្ឋិយការ។ នាងបានជក់ថ្នាំញៀន «បែបខ្លាំងមែនទែន»។ នាងបានឡានបុកបុរសម្នាក់ ហើយបានទៅផ្ទះទាំងជាប់មានបុរសនោះនៅមុខកញ្ចក់ឡានមុខរបស់នាង។ នាងបានបើកទៅកាន់យាន ដ្ឋាន ហើយបានបិទទ្វារឡាន។ បុរសនោះបានជាប់លើកញ្ចក់ឡានខាងមុខនោះអស់រយៈពេល៣ថ្ងៃ ដ្បិត បុរសនោះមិនស្លាប់ភ្លាមៗ ដោយសារការហូរឈាមនោះទេ។ រយៈពេលពីរបីថ្ងៃនាងបានចេញទៅមើលបុរស នោះថា គាត់ស្លាប់ហើយឬនៅ។ នៅពេលគាត់បានស្លាប់ក្នុងរយៈពេល៣ក្រោយមក ស្រ្ដីនោះបានយកសាក សពបុរសនោះដាក់ក្នុងហិបធំមួយក្នុងឡានរបស់នាង ហើយបានបោះចោលទៅក្នុងសួនឧទ្យានមួយ។ អ្នក កាត់ទោសនៅ Tarrant County នៃរដ្ឋតិចសះបានប្រកាសថា «វាសាហាវពេកមិនអាចនិយាយបានឡើយ អីក៏គ្មានចិត្ដមេត្ដាម្ល៉េះ? មិនមែនជាមនុស្សឡើយ។ យើងប្រហែលអាចកំណត់ថា នាងមិនមែនជាមនុស្ស នោះទេ»(ព័ត៌មានប្រចាំថ្ងៃនៅទីក្រុងឡូសអង់ចាឡែស មីនា ៨ ២០០២ ទំព័រទី១)។ វាគួរឲ្យនឹកចាំថា ស្រ្ដីម្នាក់នេះជាអ្នកជំនួយការមើលថែអ្នកជំងឺ។ វាក៏គួរតែកត់សំគាល់ផងដែរថា ស្រ្ដីម្នាក់នេះចាត់ទុកខ្លួនឯង ថាជាគ្រិស្ដបរិស័ទម្នាក់។ ឥឡូវនេះ យើងមានឃាតករសំឡាប់ឆៅ ដែលហៅខ្លួនឯងថា គ្រីស្ទាន! តើអ្នកជឿ អត់! គ្រីស្ទានពិតប្រាកដមិនធ្វើដូចនោះឡើយ!

អ្នកមិនអាចប្រើថ្នាំញៀន «បែបខ្លាំងមែនទែន» ឬថ្នាំញៀនណាផ្សេងទៀតសូម្បីតែម្ដង ដែលមិន អាចនាំឲ្យអារក្សចូល។ មនុស្សដែលមានអារក្សចូល គេសាហាវ គ្រោះថ្នាក់ ហើយមិនអាចគ្រប់គ្រងខ្លួនឯង បាន។ សព្វថ្ងៃនេះ តាមផ្លូវនានាពេញដោយមនុស្សដែលមានអារក្សចូល។ វានៅពាសពេញទូរទស្សន៍ និង ខ្សែភាពយន្ដ។ កុនពេញទៅដោយរឿងខ្មោចឆៅ ការចាក់សំឡាប់គ្នា ការធ្វើទារុណកម្ម ឈាម និងភាពក្លាហានដែលមិនខ្លាចគ្រោះថ្នាក់ វារឹតតែ អាក្រក់ៗទៅរាល់ឆ្នាំ។ ជនជាតិអាមេរិកបានកាចឃោរឃៅដូចពួក ទាហានរ៉ូមាំង ដែលបានបោះគ្រីស្ទានទៅឲ្យសត្វតោស៊ី ហើយគេស្រែកហ៊ោនៅក្នុងស្ដាត កាលគ្រីស្ទានត្រូវ បានសត្វតោហែក! សម័យនេះ ជំនាន់មនុស្សទាំងស្រុងបានទទួលឥទ្ធិពលពីអារក្ស។ មនុស្សដែលមាន អារក្សចូលជាច្រើនទាំងអស់នឹងធ្វើយ៉ាងណាក៏ដោយ ដើម្បីអាចទាញយកអ្នកឲ្យចេញពីក្រុមជំនុំតាមតំបន់ របស់អ្នក។ មានមនុស្សជាច្រើនបានចេញពីក្រុមជំនុំរបស់យើង២០ឆ្នាំមុន ហើយគេបានវាយប្រហារយើង លើអ៊ីធើណេត ទាំងធ្វើសកម្មភាពដូចជាមានអារក្សចូល។ ខ្ញុំដឹងច្បាស់ថា ពួកគេខ្លះស្ថិតនៅក្រោមការត្រួត ត្រារបស់អារក្សដោយផ្ទាល់។ យើងបានយកពួកគេទៅឲ្យពួក FBI (ក្រុមសើបការសំងាត់) ដើម្បីបញ្ឃប់ការវាយប្រហាររបស់ពួកគេ! ពួកគេមិនកោតខ្លាចព្រះនោះទេ។ តែក្រុមសើបការសំងាតបានបញ្ឍប់ពួកគេ! អរគុណព្រះ!ព្រះគម្ពីរប្រាប់ថា

« គាត់ក៏ធ្វើបន្ទាល់អស់ពីចិត្ត ហើយទូន្មានដោយពាក្យជាច្រើនទៀតថា ចូរឲ្យអ្នករាល់គ្នាបានសង្គ្រោះរួចពីពូជដំណវៀចនេះ»(កិច្ចការ ២:៤)។

ភាពមិនជាប់លាប់ខាងសតិបញ្ញា និងភាពសាហាវនៃមនុស្សដែលមានអារក្សចូលសព្វថ្ងៃនេះ គឺជាទីសំគាល់ ដែលបង្ហាញ ចុងបញ្ចប់នៃផែនដីជិតដល់ហើយ។

«អ្នកពុំអាចនឹងស្គាល់ទីសំគាល់នៃសម័យនេះបានទេ»(ម៉ាថាយ ១៦:៣)។

៣. ការកើនឡើងនៃការធ្វើភេរវកម្មនៅពាសពេញពិភពលោក គឺជាទីសំគាល់ទី៣ នៃគ្រាចុងក្រោយបង្អស់។

ទស្សនាវត្ដីថាមបានប្រាប់ថា៖

អាវុធនុយក្លីអ៊ែ១០គីឡូតោននឹងផ្ទុះឡើងនៅក្នុងទីក្រុងញ៉ូវ យ៉ោក វាមិនទាន់កើតឡើងទេ ប៉ុន្ដែវាអាចកើតឡើងបាន។ រយៈពេល៦ខែបន្ទាប់ពីខែកញ្ញា ១១ ប្រទេសអាមេរិក{បានស្ថិត}នៅក្នុងការ ច្របូកប្របល់ដ៏យ៉ាប់យឿនមួយ ក្នុងការជួសជុសបណ្ដាប្រព័ន្ធខូចខាតមុន ពេលការវាយប្រហារ១ទៀតកើតឡើង។ នៅពេលអ្នកស៊ើបការរបស់យើង ព្យាយាមធ្វើឲ្យសំណាញ់តឹងឡើង ការស៊ើបអង្កេតខាងទស្សនាវត្ដីថាមបាន សួរថា តើយើងអាចបញ្ឃប់ការវាយប្រហារបន្ទាប់បានដែរឬទេ? (មីនា ១១ ២០០២ ទំព័រ ២៤-២៥)។

ទស្សនាវត្ដីថាមមិនប្រាកដច្បាស់ថា យើងមិនអាចការពារខ្លួនបាន។ អត្ថបទក្នុងទស្សនាវត្ដីនេះបានបញ្ចប់នូវពាក្យទាំងនេះ «ឥឡូវនេះ យើងបានបន្ដការវាយលុកដល់គេ»។ យ៉ាងណាក៏ដោយ សំណួរដ៏ធំគឺថា តើយើងធ្វើទាន់ពេល ឬក៏អត់»។ ទស្សនាវត្ដីថាមបានបន្ដប្រាប់យើងថា

ពួកអ្នកជំនាញប្រាប់ថា ក្រុមភេរវជនកំពុងតែរិះរកវិធីសាស្រ្ដ ដើម្បបំផ្លាញ ប្រទេសអាមេរិក ហើយប្រទេសអាមេរិកនៅតែមិនអាចធ្វើអ្វីទាំងអស់សោះ ដើម្បីជួយការពារពីការវាយប្រហារ។ {ក្រុមភេរវជនកំពុងធ្វើ}គ្រាប់បែកជាតិអ៊ុយរ៉ានីញ៉ូម ដែលអាចធ្វើឲ្យជាតិគីមី រាលដាលនៅពាសពេញតំបន់មួយ ហើយបណ្ដាលឲ្យមនុស្សតក់ស្លុត(ibid., pp. 26-27)។

តើពួកគេជ្រុលនិយមអ៊ីស្លាមនឹងបាញ់គ្រាប់បរមាណូនៅក្នុងទីក្រុងញ៉ូវ យ៉ោក ឬទីក្រុងឡូសអង់ចាឡែសដែរឬទេ? ទស្សនាវត្ដីថាមគិតថា ពួកគេប្រហែលអាចនឹងធ្វើដូច្នោះ។ លោក Reuters ដ៏ជាភ្នាក់ងារសារព័ត៌មានជនជាតិអង់គ្លេសម្នាក់បានធ្វើរបាយការណ៍ដ៏គួរឲ្យភ័យខ្លាច ដែលមានចំណងជើងថា «ទិន្ន ន័យបង្ហាញថា ពិភពលោកបានលួចធ្វើគ្រាប់បរមាណូលើសច្រើនហួសហេតុ»(មីនា ៦,២០០២, www.reuters.com)។

លោកបណ្ឌិត Lyudmila Zaitseva នៅសាកលវិទ្យាល័យស្ដែនហ្វោនបានប្រសាសន៍ថា «វាគឺជា ការភ័យខ្លាចពិតប្រាកដមែន»។ អ្នកស្រាវជ្រាវអន្ដរជាតិបានប្រមូលផ្ដុំនូវអ្វីដែលពួកគេថា វាមានទិន្នន័យពី ការលួចធ្វើគ្រាប់បរមាណូច្រើនមែនទែនលើរបស់ពិភពលោក ដោយមិនស្គាល់ទីកន្លែង ហើយវាពណ៌នាថា ពិភពលោកពេញទៅដោយអាវុធដែលធ្វើពីជាតិអ៊ុយរ៉ានីញ៉ូម និងជាតិភ្លូយតូនីញ៉ូម(សម្រាប់ផលិតគ្រាប់បរ មាណូ) ដែលគ្មានអ្នកណាម្នាក់អាចរៀបរាប់បាន។ សេវាសារព័ត៌មានរបស់លោក Reuters បានប្រាប់ថា «ហេតុការណ៍គួរឲ្យភ័យខ្លាចណាស់»។ សព្វថ្ងៃនេះ ប្រទេសអ៊ឺរ៉ាក់កំពុងតែផលិតអាវុធបរមាណូ ដើម្បីវាយ ប្រហារប្រទេសអាមេរិក និងប្រទេសអ៊ីស្រាអែល។ តើអ្នកណានឹងបញ្ឃប់ពួកគេ? មិនមែនលោក អូបាម៉ា ឬហីលឡារី ខ្លីនតូននោះទេ! ទាំងពីរនាក់នេះបានជាប់ទាក់ទងជាមួយប្រទេសអើរ៉ាក់ ហើយបានអនុញ្ញាត្ដ ឲ្យពួកគេបន្ដធ្វើអាវុធបរមាណូ! ព្រះទ្រង់អាចជួយយើងបាន! ដោយសារភាពដឹកនាំបែបដូចនោះ យើងស្ថិត នៅក្នុងស្ថានភាពដ៏លំបាកណាស់នៅជាន់ឥឡូវនេះ។

តើពិភពលោកនឹងបាញ់គ្រាប់បរមាណូជាព្យុះភ្លើងដែរឬទេ? ព្រះគម្ពីរប្រាប់ថា៖

«ទេវតាទី៤ក៏ចាក់ពីចានខ្លួន ទៅលើព្រះអាទិត្យ រួចព្រះអាទិត្យបានអំណាចនឹងធ្វើឲ្យមនុស្សត្រូវខ្លោច ដោយសារភ្លើង មនុស្សលោកក៏ត្រូវខ្លោចទៅ ដោយអំណាចក្តៅជាខ្លាំង...»(វិវរណៈ ១៦:៨-៩)។

បើសិនជាព្រះអនុញ្ញាត្ដឲ្យប្រទេសអ៊ឺរ៉ាក់បង្ករឲ្យមានព្យុះភ្លើងដូចនោះមែន? បើសិនជារដ្ឋឡូសអង់ ចាឡែសត្រូវបានដុតបំផ្លាញក្នុងហានីភ័យដោយគ្រាប់បរមាណូដ៏សាហាវ អញ្ចឹង តើអ្វីនឹងកើតឡើងចំពោះ អ្នក? តើអ្នកនឹងធ្វើដូចម្ដេច នៅពេលពិភពលោកកំពុងឆេះ? តើអ្នកនឹងលាក់ខ្លួននៅកន្លែងណា នៅពេល យើងត្រូវបានគេវាយប្រហារដោយគ្រាប់បែបបរមាណូ? នៅពេលលោកប៊ីលី ហ្គ្រែហាមនៅក្មេង គាត់បានបង្កើតប្រយោគទាក់ទងនឹងការជំនុំជម្រះដោយ ភ្លើង ដែលនឹងត្រូវកើតឡើង៖

នៅពេលពួកហោរាទាយពីជំនុំជម្រះលោកីយ៍ដោយភ្លើង ឬនៅពេលពេត្រុស ប្រាប់ពីភ្លើងនៅចុងបំផុតនៃផែនដី វាមិនមែនសំដៅលើការឆេះភ្លើងនោះទេ។ វាអាចជាភ្លើងនៃគ្រាប់បរមាណូ ដែលបានចេញពីថាមពលនៃការបែក ខ្ចាយនូវជាតិអាតូម... ពិតប្រាកដណាស់ វានឹងក្លាយជាភ្លើងដែលជំនុំជម្រះ លោកីយ៍ដ៏អាក្រក់នេះ(Billy Graham, World Aflame, Doubleday, 1965, pp. 246-247)។

នៅពេលសេចក្ដីក្រោធនៃការជំនុំជម្រះរបស់ព្រះធ្លាក់មកលើទីក្រុងឡូសអង់ចាឡែស ដោយសារភ្លើង អញ្ចឹង តើអ្នកនឹងធ្វើយ៉ាងម៉េចដើម្បីរត់គេច? នៅពេលពួកជ្រុលនិយមអ៊ីស្លាមបាញ់គ្រាប់បរមាណូ «ដ៏អាក្រក់ អាក្រី» មកក្នុងទីក្រុងរបស់យើង ហើយធ្វើឲ្យទីក្រុងយើងក្លាយជាកន្លែងដែលអាក្រក់ដូចឋាននរក តើអ្នកនឹងលាក់ខ្លួននៅកន្លែងណា? គ្មានមនុស្សមិនប្រែចិត្ដណាម្នាក់ដែលបានត្រៀមខ្លួនសម្រាប់ភ្លើង ដែលព្រះនឹងទំលាក់មកលើផែន ដីនេះនៅថ្ងៃចុងក្រោយបង្អស់។ ផ្លូវតែ១ដើម្បីត្រៀមខ្លួនគឺថា យើងត្រូវចូលទៅក្នុងក្រុមជំនុំដែលជឿតាមព្រះ គម្ពីរដូចនេះ ហើយចូលរួមគ្រប់កម្មវិធីទាំងអស់។ សូមស្ដាប់សេចក្ដីអធិប្បាយចុះ សូម្បីតែសូមដាក់ជីវិតរបស់ អ្នកពឹងផ្អែកលើវាទៅ។ បន្ទាប់មក សូមប្រាកដថា អ្នកបានប្រែចិត្ដពិតមែន ហើយអ្នកមិនមែនជាសមាជិក ក្រុមជំនុំដែលបាត់បង់ម្នាក់។

នោះជាមូលហេតុដែលអ្នកត្រូវតែមករកព្រះយេស៊ូវគ្រិស្ដ ដ៏ជាអ្នកកណ្ដាលរវាងមនុស្សមានបាប និងព្រះដ៏បរិសុទ្ធដោយផ្ទាល់។ ព្រះគ្រិស្ដបានសុគតនៅលើឈើឆ្កាង ដើម្បីលោះទោសអំពើបាបរបស់អ្នក។ ទ្រង់បានបង្ហូរព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង ដូច្នេះ ទើបអំពើបាបរបស់អ្នកអាចត្រូវលាងសំអាត។ ក្រោយមក ទ្រង់បានរស់ពីសុគតឡើងវិញទាំងព្រះកាយ ហើយទ្រង់បានយាងឡើងទៅស្ថានសួគ៌វិញ ឥឡូវ នេះទ្រង់គង់នៅខាងស្ដាំដៃព្រះវរបិតា។ អ្នកត្រូវតែមករកព្រះគ្រិស្ដ ដើម្បីបានសង្រ្គោះ។ អ្នកត្រូវតែជឿជាក់ លើព្រះយេស៊ូវ ដើម្បីបានកែប្រែចិត្ដ។ ហើយបន្ទាប់មក សូមមកចូលរួមការប្រកបគ្នានៅក្រុមជំនុំបាទីស្ទនៃ គ្រាសញ្ញាថ្មីមួយនេះ ហើយទទួលពិធីជ្រមុជទឹកដើម្បីធ្វើជាសមាជិក។ មានតែនៅពេលដែលអ្នកប្រែចិត្ដតែ មួយគត់ ទើបអ្នកអាចមានសុវត្ថិភាព កាលណាភ្លើងនៃការជំនុំជម្រះនឹងដុតបំផ្លាញទីក្រុងដ៏អាក្រក់នេះ។ សូមជឿទុកចិត្ដលើព្រះគ្រិស្ដទៅ សូមធ្វើវាឥឡូវនេះ នៅខណៈពេលដែលអ្នកមានឱកាស! អាម៉ែន។

បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោកបណ្ឌិត Kreighton L. Chan ៖ ម៉ាថាយ ១៦:១-៤ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«នៅក្នុងគ្រាដូចនេះ»(ដោយ Ruth Caye Jones, 1902-1972)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ទីសំគាល់នៃសម័យកាល

SIGNS OF THE TIMES

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

«ឱមនុស្សកំពុតអើយ អ្នករាល់គ្នាចេះសំគាល់សណ្ឋានរបស់មេឃមែន តែពុំអាចនឹងស្គាល់ទីសំគាល់នៃសម័យនេះបានទេ»(ម៉ាថាយ ១៦:៣)។

១. ការកើនឡើងនៃលទ្ធិរបស់អ្នកមិនជឿព្រះ និងការបែរចេញពីព្រះគ្រិស្ដនៅក្នុងប្រទេសលោកខាងលិច និងកន្លែងផ្សេងៗទៀតសព្វថ្ងៃនេះ គឺជាទីសំគាល់ទី១នៃគ្រាចុងក្រោយបង្អស់។
ហេព្រើរ ១០:២៥; រ៉ូម ១:២៥, ២២; ម៉ាថាយ ២៤:១២។

២. ការច្របូកប្របល់ខាងសតិបញ្ញាដែលនាំមកនូវថ្នាំញៀន ទូរទស្សន៍ដែលមិនចេះមិនហើយ ហ្គេមវីដីអូច្រើនម៉ោង «ការប្រើអ៊ិនធើណេត» និងការមើលរូបអាសអាភាស គឺជាទីសំគាល់ទី២នៃគ្រាចុងក្រោយបង្អស់។ ២ធីម៉ូថេ ៣:១, ៣;
ម៉ាថាយ ៨:២៨; កិច្ចការ ២:៤០។

៣. ការកើនឡើងនៃការធ្វើភេរវកម្មនៅពាសពេញពិភពលោក គឺជាទីសំគាល់ទី៣នៃគ្រាចុងក្រោយបង្អស់។ វិវរណៈ ១៦:៨-៩។