Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ទាហានដែលអធិស្ឋានសំរាប់ចម្បាំងនៅសព្វថ្ងៃនេះ

PRAYER WARRIORS FOR TODAY’S BATTLE!
(Cambodian)

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច សីហា ៩ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, August 9, 2015


តើរឿងអ្វីដ៏សំខាន់បំផុត ដែលខ្ញុំធ្លាប់បានរៀន? ខ្ញុំសូមប្រាប់ថា វាជាកាលដែលខ្ញុំបានដឹងថា ព្រះយេស៊ូវគឺជាព្រះពិត! ខ្ញុំបានចាប់ផ្ដើមដឹងថា ព្រះយេស៊ូវគឺជាព្រះពិតនៅក្រុមជំនុំហ្វឹកបាទីស្ទចិននៅទីក្រុងឡូសអង់ចាឡែស ពីលោកបណ្ឌិត ធីម៉ូថេ លីន។ គាត់ជាគ្រូអធិប្បាយដ៏កម្រមានមនុស្សដូចគាត់ ហើយជាមនុស្សម្នាក់ដែលជឿលើព្រះពិតប្រាកដ។ កាលណាមនុស្សម្នាក់ជឿលើព្រះពិតប្រាកដ នោះធ្វើឲ្យគាត់ខុសប្លែង។ វាធ្វើឲ្យគាត់ខុសប្លែងពីគ្រូអធិប្បាយផ្សេងៗ ហើយខុសប្លែងឆ្ងាយណាស់ពីអ្នកដែលមានតំណែងខ្ពង់ខ្ពស់ផ្សេងទៀត។

លោកបណ្ឌិត ធីម៉ូថេ លីនជាគ្រូគង្វាលមកពីប្រទេសចិន។ គាត់មិនទាន់មកប្រទេសអាមេរិកនៅ ឡើយទេ រហូតដល់គាត់ជាមនុស្សពេញវ័យ។ គាត់បានអធិប្បាយពីអ្វីដែលគាត់ជឿ ហើយខ្ញុំហៅវាថា «សាសនាគ្រីស្ទដ៏រស់នៅ»។ ទេ គាត់មិនមែនជាពួក៥០ថ្ងៃ ឬពួកនិយាយភាសាដទៃនោះទេ ថ្វីដ្បិតគាត់ជឿលើការចាក់បំពេញខាងឯវិញ្ញាណ អារក្ស ទេវតា «សារ»មកពីព្រះ ការឆ្លើយតបពិតប្រាកដចំពោះសេចក្ដី អធិស្ឋានពិតប្រាកដ ហើយគាត់ជឿលើការចាក់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងការរស់ឡើងវិញក្ដី។ និយាយរួម មក គាត់ជឿលើសាសនាគ្រីស្ទ «ដ៏រស់នៅ»។ គាត់បានរៀនពីនោះ កាលគាត់ជាមនុស្សក្មេងជំទង់នៅក្នុង ប្រទេសចិន។ ឪពុកគាត់បានធ្វើជាគ្រូគង្វាលនៅទីនោះពេញមួយឆាកជីវិតរបស់គាត់។

មនុស្សជាច្រើនបានប្រាប់ខ្ញុំថា «អ្នកមានភាពដូចលោក លីនច្រើនជាងគេ នៅក្នុងចំណោមគ្រូ អធិប្បាយជនជាតិចិននានា ដែលចេញមកពីក្រុមជំនុំរបស់គាត់»។ កាលពីថ្ងៃព្រហស្បត្ដិមុន លោក ខាហ្គិនបានប្រាប់ខ្ញុំម្ដងទៀត។ ខ្ញុំចាត់ទុកការគោរពនោះ ដោយសារតែលោក លីនបានជឿលើសាសនាគ្រីស្ទ «ដ៏រស់ នៅ»។

វាពិបាកមែនទែន ដើម្បីឲ្យខ្ញុំនៅក្រុមជំនុំនោះនៅពេលនោះ ដោយសារតែពេលវេលាភាគច្រើន ខ្ញុំ ជាក្មេងស្បែកសតែម្នាក់គត់។ តែខ្ញុំដឹងថា ខ្ញុំត្រូវតែនៅទីនោះ វាជាបំណងព្រះហឬទ័យព្រះសំរាប់ឲ្យខ្ញុំនៅទី នោះ។ អ្វីភាគច្រើនដែលខ្ញុំដឹង ខ្ញុំបានរៀនពីលោក ធីម៉ូថេ លីន។ ខ្ញុំមិនយល់ស្របជាមួយគាត់គ្រប់ចំណុច ទាំងអស់នោះទេ ប៉ុន្ដែខ្ញុំគិតដូចគាត់។ ខ្ញុំបានជឿលើសាសនាគ្រីស្ទដ៏រស់នៅ

អ្នកត្រូវតែគិតដូចលោក លីនជាពិត បើអ្នកចង់យល់ពីផ្នែកទី២នៃគម្ពីរអេភេសូរជំពូក ៦។ ខ្ញុំបាន អានពីអ្នកអត្ថាធិប្បាយពន្យល់ជាច្រើនាក់ ដែលយល់ច្រលំពីអត្ថបទគម្ពីរនោះ។ ខ្ញុំនឹងព្យាយាមពន្យល់វាដល់ បងប្អូនក្នុងរយះពេលប៉ុន្មាននាទីខាងមុខ។ សូមបើកទីអេភេសូរ ៦:១០ គម្ពីរស្កោហ្វៀលនៅទំព័រ១២៥៥។ សូមក្រោកឈរឡើង កាលខ្ញុំអានជំពូក៦ ខ១០ ទៅខ១២។

នេះគឺជាការថ្លែងប្រាប់ចុងក្រោយរបស់សាវ័កប៉ុល ចំពោះគ្រីស្ទបរិស័ទនៅទីក្រុងអេភេសូរ។ អ្វីដែល គាត់បានប្រាប់ដល់គ្រីស្ទបរិស័ទដើមដំបូងទាំងនោះ វាជាតម្រូវការដ៏ធំចំពោះយើងទាំងអស់គ្នាសព្វថ្ងៃនេះ។

១. ទីមួយ សាវ័កប៉ុលបង្រៀនពីចម្បាំងខាងឯវិញ្ញាណ។

«ឯសេចក្តីឯទៀត បងប្អូនអើយ ចូរឲ្យមានកំឡាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ព្រះចេស្តាទ្រង់ ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអាចនឹងឈរមាំមួន ទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស ដ្បិតយើងរាល់គ្នា មិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺ និងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ» (អេភេសូរ ៦:១០-១២)។

សូមអង្គុយចុះ សាវ័កប៉ុលបង្រៀនយើងថា យើងរស់នៅលើសមរភូមិចម្បាំងមួយ។ ជីវិតរបស់គ្រីស្ទបរិស័ទគឺ ជាជីវិតនៃការធ្វើសង្រ្គាម។ យើងធ្វើសង្រ្គាមជាមួយអារក្សសាតាំង និងពួកបរិវាររបស់វា។ លោក A. W. ថូសើរបាននិពន្ធអត្ថបទវែងមួយ ដែលមានចំណងជើងថា លោកីយ៍នេះ៖ ធីធ្លាសំរាប់ក្មេងលេង ឬសមរភូមិចម្បាំង (This World: Playground or Battleground?) (Christian Publications, 1988, pp. 1-4)។ លោក ថូសើរបានប្រសាសន៍ថា

     នៅគ្រាដើមដំបូង មនុស្សយល់ដឹងថា លោកីយ៍ជាសមរភូមិចម្បាំង។ ឪពុករបស់យើងជឿលើអំពើបាប អារក្សសាតាំង និងឋាននរក ដូចជាស្ថាប័ន កងកម្លាំងមួយ ព្រមទាំងជឿលើព្រះ សេចក្ដីសុចរិត ស្ថានសួគ៌ និងមានអ្វី ផ្សេងៗទៀត។ ដោយសារនិស្ស័យនោះ កងកម្លាំងទាំងនេះបានប្រឆាំងជា មួយគ្នាយ៉ាងសាហាវជារៀងរហូត វាជាសត្រូវដែលមិនអាចត្រូវគ្នា។ ឪពុក របស់យើងត្រូវតែធ្វើការជ្រើសរើស គេមិនអាចឈរនៅកណ្ដាលបានឡើយ (អព្យាក្រឹត)។ ចំពោះគាត់ គាត់ត្រូវជ្រើសរើសយកជីវិត ឬសេចក្ដីស្លាប់ ស្ថានសួគ៌ ឬឋាននរក ហើយបើគាត់ជ្រើសរើសយកខាងព្រះ នោះគាត់នឹង ធ្វើសង្រ្គាមជាមួយសត្រូវរបស់ព្រះ។ វាជាសង្រ្គាមដ៏ពិត ហើយមានការស្លាប់ ដរាបណា យើងនៅបន្ដជីវិតនៅលើ{ផែនដីនេះ} ibid., p. 2។

តែលោក ថូសើរបានបង្រៀនថា វាបានផ្លាស់ប្ដូរនៅសម័យរបស់យើង។ គាត់បង្រៀនថា «សព្វថ្ងៃនេះ ចំនួនដ៏ធំនៃគ្រីស្ទបរិស័ទដែលធ្វើតាមច្បាប់ព្រះបានទទួលយកគំនិតដែលថា លោកីយ៍នេះគឺជាកន្លែងលេងសំរាប់ក្មេងៗ មិនមែនជាសមរភូមិចម្បាំង»(ibid., p. 4)។

ខ្ញុំគិតថា យើងត្រូវសារភាពថា លោក ថូសើរបានបង្រៀនត្រឹមត្រូវ។ សព្វថ្ងៃនេះ គ្រីស្ទបរិស័ទមិនចង់លឺពីអារក្សសាតាំង និងពួកបរិវាររបស់វា។ ពួកគេមិនចង់គិតថា ពួកគេជាទាហាននៅក្នុងចម្បាំងដ៏ធំ ដែលត្រូវប្រយុទ្ធជាមួយវិញ្ញាណអាក្រក់។ ខ្ញុំគិតថា មូលហេតុដ៏ធំគឺថា ពួកគេជាច្រើននាក់មិនទាន់បានប្រែចិត្ដជឿលើព្រះ។ ភ្នែករបស់គេបានខ្វាក់ចំពោះចម្បាំងខាងវិញ្ញាណ។ កាលគេលឺសាវ័កប៉ុលបា្រប់ថា «ចូរឲ្យមានកំឡាំងឡើងក្នុងព្រះអម្ចាស់» ពួកគេមិនដឹងពីអ្វីដែលសាវ័កប៉ុលចង់ប្រាប់នោះទេ។ ហេតុអ្វីបានជាពួកគេមិនដឹង? ដោយសារតែពួកគេមិន «នៅក្នុងព្រះអម្ចាស់» ពួកគេមិន «នៅក្នុង»ព្រះអម្ចាស់យេស៊ូវនោះទេ ដូច្នេះ ពួកគេមិនអាចទាញយកកម្លាំងពីទ្រង់មក! លោក S. D. F. Salmond បានបង្រៀនថា កម្លាំង «អាចទាញយកនៅក្នុងការរួបរួមជាមួយព្រះគ្រីស្ទតែមួយគត់»(«សំបុត្រផ្ញើរទៅកាន់បងប្អូននៅទីក្រុងអេភេសូរ» The Expositor’s Greek New Testament, volume III, Eerdmans, n.d., p. 382)។

លោក បណ្ឌិត ជេ វើណោន ម៉ាកជីបានបង្រៀនថា «អ្នកមិនអាចយកឈ្នះលើអារក្សសាតាំង បានឡើយ បើអ្នកពឹងលើកម្លាំង និងអំណាចរបស់ខ្លួន។ លោកប៉ុលកំពុងប្រាប់យ៉ាងច្បាស់ ជាមួយពាក្យ២ តាមភាសាក្រេក៖ ផែណូផ្លីអែន(panoplian) {គ្រឿងសឹក} របស់ព្រះគឺចាំបាច់ណាស់ ដើម្បីឲ្យយើអាចទប់ ទល់នឹង «យុត្ដិសាស្រ្ដ ឧបាយកល ឬវិធីសាស្រ្ដ}( methodias )របស់អារក្សសាតាំង។ “ចូរឲ្យមានកំឡាំងឡើងក្នុងព្រះអម្ចាស់” នោះគឺជាកន្លែងតែ១គត់ ដែលអ្នក និងខ្ញុំអាចទទួលបានអំណាច»(J. Vernon McGee, Th.D., Thru the Bible, volume 5, Thomas Nelson Publishers, 1983, pp. 278, 279; note on Ephesians 6:10, 11)។

អ្នកត្រូវតែមករកព្រះគ្រីស្ទដោយសេចក្ដីជំនឿ ដើម្បីបានសង្រ្គោះ វានៅក្នុងកន្លែងទី១។ ហើយអ្នក ត្រូវតែមករកទ្រង់ក្នុងសេចក្ដីអធិស្ឋានម្ដង ហើយម្ដងទៀត ដើម្បីមាន «ឫទ្ធិបារមីរបស់ព្រះចេស្តាទ្រង់» ដូច ជាទាហានម្នាក់របស់ឈើឆ្កាង!

២. ទីពីរ សាវ័កប៉ុលបង្រៀនពីខ្មាំងសត្រូវរបស់យើង។

សូមក្រោកឈរឡើង កាលខ្ញុំអានអេភេសូរ ៦:១២។

«ដ្បិតយើងរាល់គ្នា មិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺ និងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ»(អេភេសូរ ៦:១២)។

សូមអង្គុយចុះ

កូនព្រះនៅសតវត្សទី១ និង២ គេដឹងខ្លួនពីពួកអារក្ស ដែលសាវ័កប៉ុលបានប្រាប់ក្នុងខនេះ។ នៅ ក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា ការផ្សាយដំណឹងល្អក្នុងក្រុមជំនុំដើមដំបូង លោក Michael Green បានប្រសាសន៍ថា គ្រីស្ទបរិស័ទដើមដំបូងបានជឿថា

លោកីយ៍ទាំងមូល និងបរិយាកាសដែលព័ន្ធជុំត្រូវបានពោរពេញដោយពួក អារក្ស៖ វាមិនមែនគ្រាន់តែការថ្វាយបង្គំរូបចំលាក់នោះទេ តែគ្រប់ថ្នាក់ និង ទំរង់នៃជីវិតត្រូវបានដឹកនាំ ដោយពួកវា។ ពួកវាបានអង្គុយលើបល្ល័ង្ក ពួកវា ហោះហើរលើអាកាសជុំវិញ។ ផែនដីជាឋាននរកមួយ ទោះបីជាវាបន្ដធ្វើជា របស់ដែលព្រះបង្កើតក៏ដោយ។ ដើម្បីប្រយុទ្ធនឹងឋាននរកនេះ និងពួកអារក្ស គ្រីស្ទបរិស័ទត្រូវតែប្រើអាវុធ ដែលមិនចេះចាញ់។ គ្រីស្ទបរិស័ទបានរស់នៅ ក្នុងលោកីយ៍ប្រៀបដូចជាអ្នកបណ្ដេញអារក្សចេញ ដ្បិតគ្រីស្ទបរិស័ទអះអាង ថា ព្រះយេស៊ូវបានយកឈ្នះលើពួកបរិវារអារក្សនៅលើឈើឆ្កាង ដែលបាន នាំសេចក្ដីសង្រ្គោះមក (Michael Green, Ph.D., Evangelism in the Early Church, Eerdmans, 2003, pp. 263, 264)។

នៅសម័យរបស់យើង លោក ជេ វើណោន ម៉ាកជីបានប្រសាសន៍ថា

ដ្បិតយើងរាល់គ្នា មិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺ និងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ»(អេភេសូរ ៦:១០-១២)។

លោក Martyn Lloyd-Jones បានបង្រៀនដូចគ្នា។ គាត់បង្រៀនថា «បញ្ហាដ៏ធំមួយនៃជំងឺ{ដ៏អាក្រក់}នៃ ក្រុមជំនុំសព្វថ្ងៃនេះគឺថា ពួកគេភ្លេចពីអារក្សសាតាំង។ ក្រុមជំនុំត្រូវបានចាញ់បញ្ជោតអារក្ស ហើយក្រុមជំនុំ មិនដឹងខ្លួនពីចម្បាំងទាល់តែសោះ»(The Christian Warfare, The Banner of Truth Trust, 1976, pp. 292, 106)។

កុំឆ្ងល់ពីមូលហេតុ ដែលក្រុមជំនុំសៅថើនបាទីស្ទបានបាត់បង់សមាជិក២សែននាក់កាលពីឆ្នាំមុន ឡើយ។ ឆ្នាំនេះ ពួកគេនឹងបាត់បង់សមាជិកថែមទៀត។ អ្វីដែលគេហៅថា ការផ្សាយដំណឹងល្អកំពុងតែថយ ចេញពីក្រុមជំនុំដោយការបង្ខំ។ ពួកគេខ្លាចទាហានអ៊ីស្លាម ពួកគេខ្លាចពីការផ្លាស់ប្ដូរខាងផ្លូវភេទ ពួកគេខ្លាច ពួកអ៊ឺរ៉ាក់ ពួកគេខ្លាចលោកអូបាម៉ា ពួកគេខ្លាចអ្វីៗទាំងអស់។ ប៉ុន្ដែ យើងមិនត្រូវខ្លាចឡើយ បើយើងបំពាក់ ក្នុងអំណាចព្រះចេស្ដារបស់ព្រះគ្រីស្ទ។

៣. ទីបី សាវ័កប៉ុលបង្រៀនពីគ្រឿងសឹករបស់យើង។

សូមក្រោកឈរឡើង កាលខ្ញុំអានខ១៣ ទៅខ១៧

«ហេតុនោះបានជាត្រូវឲ្យ យកគ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទប់ទល់ក្នុងថ្ងៃអាក្រក់បាន រួចកាលណាបានតតាំងសព្វគ្រប់ហើយ នោះឲ្យបាននៅតែឈរមាំមួនដដែល ដូច្នេះ ចូរឲ្យឈរមាំមួនចុះ ដោយក្រវាត់សេចក្តីពិតនៅចង្កេះ ហើយពាក់សេចក្តីសុចរិតទុកជាប្រដាប់បាំងដើមទ្រូង ទាំងពាក់សេចក្តីប្រុងប្រៀបរបស់ដំណឹងល្អនៃសេចក្តីសុខសាន្ត ទុកជាស្បែកជើង ថែមទាំងយកសេចក្តីជំនឿទុកជាខែលផង ដែលអ្នករាល់គ្នានឹងអាចរំលត់ អស់ទាំងព្រួញឆេះរបស់មេកំណាច ដោយសារខែលនោះបាន ចូរយកសេចក្តីសង្គ្រោះទុកជាមួកសឹក និងដាវរបស់ព្រះវិញ្ញាណដែរ គឺជាព្រះបន្ទូល»(អេភេសូរ ៦:១៣-១៧)។

សូមអង្គុយចុះ

ចូរសំគាល់ថា សាវ័កប៉ុលប្រាប់ថា «ត្រូវឲ្យយកគ្រប់គ្រឿងសឹករបស់ព្រះ» មិនមែនធ្វើឡើយ ប៉ុន្ដែ យក។ គ្រឿងសឹកទាំងអស់គឺទំនេរសំរាប់ឲ្យយើងយក។ លោកម៉ាកជីបានបង្រៀនថា «គ្រប់ផ្នែកទាំងអស់នៃគ្រឿងសឹករបស់ព្រះនិយាយសំដៅពីព្រះគ្រីស្ទ»។ ទ្រង់ជាសេចក្ដីបិត(ខ១៤ក) ទ្រង់ជាសេចក្ដីសុចរិត (ខ១៤ខ)។ ទ្រង់ដឹកនាំជើងយើងឲ្យដើរក្នុងសេចក្ដីសុចរិត(ខ១៥)។ ទ្រង់គឺជាខែល ទ្រង់គឺជាមួកការពារ នៃសេចក្ដីសង្រ្គោះរបស់យើង(ខ១៦)។ ទាំងអស់នេះគឺជាប្រដាប់ការពារ។ កន្លែងនេះប្រាប់យើងថា ព្រះ គ្រីស្ទគឺជាប្រដាប់ការពាររបស់យើង។ កាលណាអ្នកជឿជាក់លើទ្រង់ នោះទ្រង់បានប្រែចិត្ដអ្នក។ ទ្រង់បំពាក់ គ្រឿងការពារទាំងនេះដល់អ្នក កាលអ្នកនៅជាប់ក្នុងវត្ដមានរបស់ទ្រង់។ ព្រះគ្រីស្ទគឺជាប្រដាប់ការពាររបស់យើង នៅពេលអ្នកជឿជាក់លើទ្រង់ នោះទ្រង់បានប្រែចិត្ដអ្នក ហើយទ្រង់បំពាក់គ្រឿងការពារទាំងនេះដល់អ្នក កាលអ្នកនៅជាប់ក្នុងវត្ដមានរបស់ទ្រង់។

បន្ទាប់មក សាវ័កប៉ុលប្រាប់ឲ្យយើងយក « ដាវរបស់ព្រះវិញ្ញាណដែរ គឺជាព្រះបន្ទូល»(ខ១៧)។ នោះគឺជាមូលហេតុដែលអ្នកត្រូវតែសិក្សាពីព្រះគម្ពីរ ហើយទន្ទេញវាឲ្យបានកាន់តែច្រើនកាន់តែល្អ។ នៅក្នុង ជីវិតខ្ញុំ មានពេលច្រើនដងដែលខ្ញុំប្រើខគម្ពីរ ដែលខ្ញុំបានទន្ទេញពីមុន ហើយវាជួយខ្ញុំឲ្យយកឈ្នះលើអារក្ស សាតាំង។ ខ្ញុំមិនដែលភ្លេចពីយប់ កាលព្រះបន្ទូល «បានផ្តល់មកយើងរាល់គ្នាទទេ ក្នុងព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់»(អេភេសូរ ១:៦) ខគម្ពីរនេះត្រូវចំនឹងខ្ញុំ ហើយបានជួយសង្រ្គោះពីភាពអស់សង្ឃឹមទាំងស្រុង។ ពេលអ្នកទន្ទេញខគម្ពីរកាន់តែច្រើន នោះអ្នកនឹងដឹងថា ដាវនៃវិញ្ញាណគឺជាព្រះបន្ទូលនៃព្រះ។ ខគម្ពីរភីលីព ៤:១៣ គឺជាដែលខ្ញុំចូលចិត្ដបំផុត

«ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ»

សំរាប់រយះពេលច្រើនជាង៥០ឆ្នាំមកហើយ ខគម្ពីរនោះបានធ្វើជាដាវរបស់ខ្ញុំ ដើម្បីប្រឆាំងនឹងការភ័យខ្លាច និងភាពទន់ខ្សោយ។ គម្ពីរទំនុកដំកើងជំពូក២៧បានធ្វើជាដាវរបស់ខ្ញុំច្រើនដង កាលខ្ញុំស្ថិតក្នុងស្ថានភាពលំបាក ជាពិសេសខចុងក្រោយ២ក្នុងជំពូកនោះ។ អ្នកគួរតែទន្ទេញខគម្ពីរទាំងនោះ វានឹងជួយអ្នកក្នុងការ ច្បាំងខាងឯសេចក្ដីជំនឿ។

៤. ទីបួន ចុងក្រោយ សាវ័កប៉ុលបង្រៀនពីចម្បាំងរបស់ទាហាន។

សូមក្រោកឈរឡើង កាលខ្ញុំអានខ១៨ និង១៩។

« ព្រមទាំងប្រើសេចក្តីអធិស្ឋាន និងសេចក្តីទូលអង្វរគ្រប់យ៉ាង ដើម្បីអធិស្ឋានដោយព្រះវិញ្ញាណរាល់ពេលរាល់វេលា ហើយចាំយាមក្នុងសេចក្តីនោះឯង ដោយនូវគ្រប់ទាំងសេចក្តីខ្ជាប់ខ្ជួន និងសេចក្តីទូលអង្វរឲ្យពួកបរិសុទ្ធទាំងអស់ ហើយឲ្យខ្ញុំផង ប្រយោជន៍ឲ្យព្រះបានប្រទានពាក្យសំដីមកខ្ញុំ ឲ្យខ្ញុំបានបើកមាត់ដោយក្លាហាន នឹងសំដែងពីសេចក្តីអាថ៌កំបាំងនៃដំណឹងល្អ»(អេភេសូរ ៦:១៨,១៩)។

សូមអង្គុយចុះ

ខ្ញុំចងចាំរឿងខ្លះដែលលោក Leonard Ravenhill បានបង្រៀន។ ខ្ញុំមិនអាចចាំកន្លែងណាដែល គាត់បង្រៀននោះទេ តែវានៅក្នុងខួរក្បាលខ្ញុំ។ គាត់បានបង្រៀនថា «សេចក្ដីអធិស្ឋានគឺជាការច្បាំង»។ វាមិន មានន័យថា សេចក្ដីអធិស្ឋានរៀបចំឲ្យយើងធ្វើចម្បាំងនោះទេ។ ទេ សេចក្ដីអធិស្ឋានគឺជាការច្បាំង!

លោក Merrill F. Unger ជាសាស្រ្ដាចារ្យដ៏យូរមហាវិទ្យាល័យ Dallas Theological ។ គាត់ បាននិពន្ធសៀវភៅដ៏ល្អមួយឈ្មោះថា ការសិក្សាពីពួកអារក្សនៅក្នុងព្រះគម្ពីរ (Biblical Demonology) (Kregel Publications, 1994 reprint)។ ខ្ញុំបានលឺគ្រូអធិប្បាយខាងសាច់ឈាមខ្លះបង្រៀនថា វាគឺជា សៀវភៅដ៏គ្រោះថ្នាក់មួយ។ ខ្ញុំគិតថា គ្រូអធិប្បាយទាំងនោះទេតើដែលគ្រោះថ្នាក់។ តើពួកគេអាចអធិប្បាយ ដោយមិនដឹងពីពួកអារក្ស ព្រះវិញ្ញាណបរិសុទ្ធ និងអំណាចនៃសេចក្ដីអធិស្ឋានយ៉ាងដូចម្ដេចបាន? កុំឆ្ងល់ពីមូលហេតុដែលក្រុមជំនុំសៅថើនបាទីស្ទមានសមាជិក២សែននាក់បានចេញពីក្រុមជំនុំកាលពីឆ្នាំមុន។ កុំឲ្យ ឆ្ងល់ពីមូលហេតុដែលក្រុមជំនុំបាទីស្ទឯករាជ្យជាច្រើនបិទកម្មវិធីថ្វាយបង្គំព្រះនៅល្ងាចថ្ងៃអាទិត្យ! កុំឲ្យឆ្ងល់ ឡើយ ដែលក្រុមជំនុំបាទីស្ទយើងបាត់បង់ក្មេងជំទង់៨៨% ដោយគេទៅក្នុងលោកីយ៍។ គ្រូអធិប្បាយណា ដែលមិនគិតអំពីពួកអារក្ស ហើយមិនគិតពីអំណាចនៃសេចក្ដីអធិស្ឋាន ពិតប្រាកដណាស់ ពួកគេមិនអាចធ្វើ អ្វីសោះ ដើម្បីទប់ស្កាត់មនុស្សដែលបោះបង់ចោលព្រះនៅក្នុងក្រុមជំនុំរបស់គេ។ តែអ្នប្រាជ្ញដ៏ល្បីល្បាញ ឈ្មោះលោក Wilbur M. Smith បានគិតយ៉ាងល្អិតល្អន់អំពីសៀវភៅរបស់លោក Unger ។ គាត់បាន ប្រសាសន៍ថា «ខ្ញុំមានអារម្មណ៍ថា {សៀវភៅនេះ}គួរតែនៅក្នុងដៃរបស់អ្នកបំរើដំណឹងល្អទាំងអស់នៅសព្វថ្ងៃ នេះ» (សេចក្ដីផ្ដើមពីសៀវភៅរបស់លោក Unger’s ទំព័រ xi)។ ខ្ញុំគិតថា លោក ស្មីតបានប្រសាសន៍ត្រឹម ត្រូវណាស់។ បើអ្នកកំពុងអានសៀវភៅនេះ ឬមើលវាតាមគេហទំព័រយើង ខ្ញុំលើកទឹកចិត្ដអ្នកឲ្យទិញសៀវភៅ របស់លោក Unger ហើយចែកឲ្យគ្រូគង្វាលណាដែលមិនមានវា។

លោក Unger បានបង្រៀនយ៉ាងត្រឹមត្រូវណាស់ «{ក្នុងអេភេសូរ ៦:១៨,១៩} សេចក្ដីអធិស្ឋាន មិនមែនផ្ដល់ជាធនធាន ឬជាអាវុធណាមួយសំរាប់អ្នកធ្វើចម្បាំងនោះទេ តែសេចក្ដីអធិស្ឋានក្នុងគម្ពីរអេភេសូ ជំពូក៦ ពិតប្រាកដណាស់ វាអាចជួយឲ្យយើង{យកឈ្នះ} លើ{អារក្សសាតាំង} ហើយមានជ័យជំនះ នោះ មិនមែនត្រឹមតែសំរាប់ខ្លួនឯងនោះទេ ប៉ុន្ដែវាឈ្នះ ដោយសារយើងទូលអង្វរសំរាប់អ្នកដទៃផងដែរ» (ibid., p. 223; comments on Ephesians 6:19, 20; emphasis mine)។

គ្រូគង្វាលជនជាតិអង់គ្លេសឈ្មោះលោកប៉ុល Cook បាននិពន្ធសៀវភៅ ភ្លើងមកពីស្ថានសួគ៌ () (Evangelical Press Books, 2009)។ មនុស្សទាំងអស់គួរតែអានវា គាត់បានបង្រៀនថា «យើងត្រូវតែ អធិស្ឋានម្ដង ហើយម្ដងទៀត ដើម្បីសុំជំនួយថ្មីៗពីព្រះវិញ្ញាណបរិសុទ្ធ។ នេះមានន័យថា យើងត្រូវតែបន្ដ អធិស្ឋាន ហើយបន្ដសូម។ ក្រុមជំនុំដើមដំបូងបានធ្វើរឿងនេះ ដូច្នោះហើយ យើងត្រូវធ្វើផងដែរ។ ការងារ របស់ព្រះទាំងស្រុងពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធ យើងត្រូវការ{អំណាចព្រះចេស្ដា}ពីព្រះវិញ្ញាណបរិសុទ្ធ {យើងត្រូវតែ} បន្ដស្វែងរកជំនួយថ្មីៗពីអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ»(Rev. Paul E. Cook, Fire From Heaven: Times of Extraordinary Revival, ibid., pp. 120, 121)។

នោះគឺជាចំនុចដ៏សំខាន់មួយ ដែលអ្នកត្រូវតែអធិស្ឋានរាល់ថ្ងៃ ជាពិសេសនៅថ្ងៃដែលយើងតម គឺ ជាថ្ងៃសៅរ៍។ លោកយ៉ូហាន R. Rice បានបង្រៀនថា «អំណាចព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធយាងមក ពេលយើងតម ហើយអធិស្ឋាន»(John R. Rice, D.D., Prayer: Asking and Receiving, Sword of the Lord Publishers, 1970, p. 225)។

«ព្រមទាំងប្រើសេចក្តីអធិស្ឋាន និងសេចក្តីទូលអង្វរគ្រប់យ៉ាង ដើម្បីអធិស្ឋានដោយព្រះវិញ្ញាណរាល់ពេលរាល់វេលា ហើយចាំយាមក្នុងសេចក្តីនោះឯង ដោយនូវគ្រប់ទាំងសេចក្តីខ្ជាប់ខ្ជួន និងសេចក្តីទូលអង្វរឲ្យពួកបរិសុទ្ធទាំងអស់»(អេភេសូរ ៦:១៨)។

អ្នកដឹងទេ សេចក្ដីអធិស្ឋានគឺជាការច្បាំង។ ខ្ញុំចង់ឲ្យអ្នកអធិស្ឋានដោយលំអិត ហើយហៅឈ្មោះបងប្អូន យើងដែលបាត់បង់(បើអាចធ្វើបាន)។ ខ្ញុំចង់ឲ្យអ្នកអធិស្ឋានសុំឲ្យព្រះវិញ្ញាណនៃព្រះទាញនាំពួកគេមកក្នុង ក្រុមជំនុំរបស់យើង ហើយឲ្យទ្រង់បំភ្លឺគំនិតគេឲ្យឃើញសេចក្ដីនៃដំណឹងល្អ និងចាក់ចុចគេពីអំពើបាប ថែមទាំងសូមអធិស្ឋានសុំឲ្យទ្រង់ទាញនាំពួកគេមកឯព្រះគ្រីស្ទ ដើម្បីឲ្យទ្រង់លាងសំអាតអំពើបាបគេ ដោយ ព្រះលោហិតដ៏វិសេសរបស់ទ្រង់។ សេចក្ដីអធិស្ឋានគឺជាការច្បាំង។ ខ្ញុំក៏ចង់ឲ្យអ្នកអធិស្ឋានសុំព្រះ ឲ្យបង្ហាញ ខ្ញុំពីមេរៀនដេលខ្ញុំត្រូវអធិប្បាយ ដើម្បីឲ្យព្រះប្រើសេចក្ដីអធិប្បាយប៉ះពាល់ចិត្ដមនុស្សអ្នកមិនជឿព្រះ ហើយ ដើម្បីឲ្យទ្រង់ផ្ដល់អំណាចឲ្យយើងក្នុងពេលប្រកបគ្នា។ ពេលយើងអធិស្ឋានជាសារធារណៈ ចូរប្រាកដថា អ្នកបន្ថែមបន្ទុករបស់អ្នក កាលនរណាម្នាក់កំពុងអធិស្ឋាន។ ចូរប្រាកដថា អ្នកយកចិត្ដទុកដាក់ពីអ្វីដែល នរណាកំពុងតែអធិស្ឋាន ហើយថា «អាម៉ែន» ពេលគេអធិស្ឋានចប់។ ចូរប្រាកដផងដែរថា អ្នកអធិស្ឋាន ច្រើនដងក្នុងអំឡុងពេលដែលយើងតមនៅថ្ងៃសៅរ៍។ ខ្ញុំនឹងប្រាប់ពីចំនុចសំខាន់ៗម្ដងទៀត ដើម្បីឲ្យអ្នក អធិស្ឋាននៅថ្ងៃសៅរ៍ កាលអ្នកកំពុងតែតម។ អាម៉ែន។ អ្នកជាអ្នកចម្បាំងជាមួយអារក្សសាតាំង កាលអ្នក អធិស្ឋាន។ អ្នកជាមនុស្សដ៏អស្ចារ្យ សូមព្រះប្រទានពរ!

ខ្ញុំមិនអាចបញ្ចប់មេរៀនបានឡើយ បើខ្ញុំមិនបង្រៀនពាក្យខ្លះចំពោះមនុស្សដែលនៅតែបាត់បង់។ ព្រះយេស៊ូវបានសុគតលើឈើឆ្កាង ដើម្បីសង្រ្គោះមនុស្សមានបាបពីសេចក្ដីក្រោធរបស់ព្រះវរបិតា។ ទ្រង់ បានរស់ពីសុគតឡើងវិញ ដើម្បីកំណើតថ្មី និងជីវិតអស់កល្បជានិច្ចដល់មនុស្សមានបាប។ តែការទាំងអស់ នេះនឹងមិនក្លាយជារឿងពិតដល់អ្នកឡើយ បើព្រះវិញ្ញាណបរិសុទ្ធមិនធ្វើការក្នុងខ្លួន។

ដូច្នេះ ពេញមួយសប្ដាហ៍ កាលយើងអធិស្ឋាន យើងអធិស្ឋានសុំនំប៉ុងសំរាប់មនុស្សមានបាប។ សូមអធិស្ឋានសុំព្រះឲ្យចាត់ព្រះវិញ្ញាណបរិសុទ្ធមកគង់ក្នុងកម្មវិធីយើង ដើម្បីបំភ្លឺគំនិតបងប្អូនណាដែលនៅ ងងឹត ហើយដើម្បីឲ្យពួកគេដឹងខ្លួនពីទោសនៃអំពើបាបរបស់គេ ថែមទាំងឲ្យគេដឹងខ្លួនថា គេត្រូវការព្រះ អម្ចាស់យេស៊ូវគ្រីស្ទជាចាំបាច់! ឥឡូវនេះ សូមមើលលូកា ១១:១៣ គម្ពីរស្កោហ្វៀលនៅទំព័រ១០៩០។ សូម ក្រោកឈរឡើង កាលខ្ញុំអានវា។

«បើអ្នករាល់គ្នាដែលជា មនុស្សអាក្រក់ អ្នកចេះឲ្យរបស់ល្អទៅកូនយ៉ាងដូច្នេះ នោះចំណង់បើព្រះវរបិតា ដែលគង់ស្ថានសួគ៌ តើទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត»(លូកា ១១:១៣។

នេះគឺជាបញ្ជីដែលរៀបរាប់ប្រាប់ពីអ្វីដែលយើងត្រូវអធិស្ឋានសំរាប់សប្ដាហ៍នេះ ជាពិសេសនៅថ្ងៃសៅរ៍


1. សូមតមដោយស្ងាត់ស្ងៀម(កាន់តែច្រើនកាន់តែល្អ)។ កុំប្រាប់មនុស្សជុំវិញ ថា អ្នកកំពុងតែតម។

2. សូមចំណាយពេលខ្លះ ដើម្បីអានព្រះគម្ពីរ។ សូមអានជំពូកខ្លះនៃគម្ពីរកិច្ចការ (ជាពិសេសជិតដើមជំពូកមក)។

3. សូមទន្ទេញអេសាយ ៥៨:៦ ពេលអ្នកកំពុងតមនៅថ្ងៃសៅរ៍។

4. សូមអធិស្ឋានសុំឲ្យព្រះប្រទានមនុស្សថ្មីៗ១០ ឬច្រើនជាងនាក់មកយើង។

5. សូមអធិស្ឋានសំរាប់ក្មេងជំទង់របស់យើង ដែលមិនទាន់បានប្រែចិត្ដជឿព្រះ (តាមឈ្មោះ)។ សូមអធិស្ឋានសុំឲ្យព្រះធ្វើការក្នុងពួកគេ ដូចអ្វីដែលទ្រង់មានបន្ទូលក្នុងអេសាយ ៥៨:៦។

6. សូមអធិស្ឋានសំរាប់ភ្ញៀវដែលមកលេងក្រុមជំនុំលើកដំបូង (ថ្ងៃអាទិត្យនេះ) សូមអធិស្ឋានសុំឲ្យព្រះទាញនាំពួកគេឲ្យត្រលប់មកម្ដងទៀតនៅថ្ងៃអាទិត្យក្រោយ អធិស្ឋានឲ្យពួកគេតាមឈ្មោះ បើសិនជាអាចធ្វើបាន។

7. សូមអធិស្ឋានសុំឲ្យព្រះបង្ហាញខ្ញុំ ពីអ្វីដែលខ្ញុំត្រូវអធិប្បាយនៅថ្ងៃអាទិត្យខាង មុខ នៅពេលព្រឹក និងពេលល្ងាច។

8. សូមផឹកទឹកឲ្យបានច្រើន ប្រហែល១កែវគ្រប់ម៉ោងនីមួយៗ។ បើសិនជាអ្នកមានទំលាប់ផឹកកាហ្វេរាល់ថ្ងៃ អ្នកអាចផឹកកាហ្វេ១ពែងធំបាន ពេលអ្នកចាប់ផ្ដើមមុនដំបូង។ កុំផឹកភេសជ្ជដែលផ្អែម ឬភេសជ្ជដែលមានកម្លាំង -ល-។

9. សូមជួបគ្រូពេទ្យមុនពេលអ្នកតម បើសិនជាអ្នកមានសំណួរខ្លះអំពីសុខភាព របស់អ្នក។ (អ្នកអាចជួបលោកបណ្ឌិត Kreighton ចាន់ ឬក៏លោក Judith ខាហ្គិននៅក្នុងក្រុមជំនុំរបស់យើង)។ កុំតម បើអ្នកមានជំងឺធ្ងន់ធ្ងរ។ ដូចជាជំងឺលើសឈាម ឬជំងឺទឹកនោមផ្អែម។ សូមអធិស្ឋានពីរឿងទាំងនេះនៅថ្ងៃសៅរ៍។

10. សូមចាប់ផ្ដើមតម ក្រោយពីអ្នកហូបអារហារពេលល្ងាចថ្ងៃសុក្រ។ កុំហូបអ្វីឲ្យ សោះបន្ទាប់ពីពេលនោះមក រហូតដល់យើងបរិភោគអារហារនៅក្រុមជំនុំ នៅម៉ោង ៥:៣០ ល្ងាចថ្ងៃសៅរ៍។

11. សូមចងចាំថា អ្វីដែលសំខាន់បំផុត គឺយើងត្រូវអធិស្ឋានសំរាប់ក្មេងជំទង់នៅ ក្រុមជំនុំយើងឲ្យគេប្រែចិត្ដជឿព្រះ ហើយអធិស្ឋានសំរាប់មនុស្សវ័យក្មេងថ្មីៗដែលនឹងមកក្រុមជំនុំនៅរដូវនេះ។ សូមអធិស្ឋានឲ្យពួកគេនៅជាប់ជាមួយជាអចិន្រ្ដៃយ៍។


(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ អេភេសូរ ៦:១០-១៩ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ខ្ញុំកំពុងអធិស្ឋានឲ្យអ្នក»(ដោយលោក S. O’Malley Clough, 1837-1910)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ទាហានដែលអធិស្ឋានសំរាប់ចម្បាំងនៅសព្វថ្ងៃនេះ

PRAYER WARRIORS FOR TODAY’S BATTLE!

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

«ឯសេចក្តីឯទៀត បងប្អូនអើយ ចូរឲ្យមានកំឡាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ព្រះចេស្តាទ្រង់ ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអាចនឹងឈរមាំមួន ទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស ដ្បិតយើងរាល់គ្នា មិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺ និងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ»(អេភេសូរ ៦:១០-១២)។

១. ទីមួយ សាវ័កប៉ុលបង្រៀនពីចម្បាំងខាងឯវិញ្ញាណ។ អេភេសូរ ៦:១០។

២. ទីពីរ សាវ័កប៉ុលបង្រៀនពីខ្មាំងសត្រូវរបស់យើង។ អេភេសូរ ៦:១២។

៣. ទីបី សាវ័កប៉ុលបង្រៀនពីគ្រឿងសឹករបស់យើង។ អេភេសូរ ៦:១៣-១៧; អេភេសូរ ៦:៦;
ភីលីព ៤:១៣។

៤. ទីបួន ចុងក្រោយ សាវ័កប៉ុលបង្រៀនពីចម្បាំងរបស់ទាហាន។ អេភេសូរ ៦:១៨, ១៩;
លូកា ១១:១៣។