Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការសូមនំប៉ុងសំរាប់មនុស្សមានបាប

ASKING BREAD FOR SINNERS
(Cambodian)

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច សីហា ២ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Evening, August 2, 2015

«បើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ អ្នកចេះឲ្យរបស់ល្អទៅកូនយ៉ាង ដូច្នេះ នោះចំណង់បើព្រះវរបិតា ដែលគង់ស្ថានសួគ៌ តើទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត»(លូកា ១១:១៣)។


រឿងប្រៀបប្រដូចគឺជារឿងមួយ ដែលបង្ហាញប្រាប់ពីសេចក្ដីពិតខាងឯវិញ្ញាណ។ រឿងប្រៀបប្រដូច នេះគឺជារឿងសាមញ្ញណាស់។ មានសិស្សទ្រង់ម្នាក់បាននិយាយថា «ព្រះអម្ចាស់អើយ សូមទ្រង់បង្រៀនយើងខ្ញុំ»(លូកា ១១:១)។ ព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកគេឲ្យអធិស្ឋានទៅព្រះវរបិតា។ វាជាសេចក្ដី អធិស្ឋាន ដែលយ៉ាងតិចណាស់ខ្ញុំអធិស្ឋានម្ដងក្នុងមួយថ្ងៃ ក្នុងមួយឆាកជីវិតរបស់ខ្ញុំ។ តែក្រោយមក ទ្រង់ បានមានបន្ទូលប្រាប់ពីរឿងតូចនេះដល់ពួកគេ វាជារឿងប្រៀបប្រដូចដែលសាមញ្ញ។

ព្រះគ្រីស្ទបានមានបន្ទូលពីរឿងបុរសម្នាក់ មានមិត្ដសំឡាញ់មកឯផ្ទះរបស់គាត់ទាំងពាក់កណ្ដាលអាធ្រាត្រ តែបុរសនោះគ្មាននំប៉ុងទេ។ ដូច្នេះ គាត់បានទៅផ្ទះអ្នកជិតខាង ហើយសុំនំប៉ុងគេ៣ដុំសិន។ គាត់ បានប្រាប់អ្នកជិតខាងគាត់ថា មិត្ដសំឡាញ់ខ្ញុំបានមកផ្ទះខ្ញុំ ដោយធ្វើដំណើរពីឆ្ងាយមក។ «ហើយខ្ញុំគ្មានអ្វី ទទួលគាត់សោះ»។ អ្នកជិតខាងនោះបានប្រាប់ឲ្យគាត់ទៅឲ្យឆ្ងាយ។ គាត់ និងកូនៗរបស់គាត់បានចូលគេងរួចហើយ។ ប៉ុន្ដែ បុរសម្នាក់នោះបន្ដគោះទ្វារផ្ទះរហូត។ នៅចុងបញ្ចប់ អ្នកជិតខាងនោះបានបើកទ្វារផ្ទះ ហើយ បានឲ្យនំប៉ុងដល់គាត់។

ក្រោយមក ព្រះយេស៊ូវបានប្រាប់ពីគន្លឹះចំពោះរឿងប្រៀបប្រដូចនេះ ដែលមនុស្សធ្លាប់ហៅថា «សីលធម៌អប់រំ» នៃរឿង នេះជាមូលហេតុដើម្បីប្រាប់ពីវា៖

«បានជាខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក»(លូកា ១១:៩)។

តាមភាសាក្រេកដើម វាជាប់ទាក់ទងជាមួយពាក្យ បន្ដការសូម បន្ដការរក និងបន្ដការគោះ។ លោកបណ្ឌិត យ៉ូហាន R. Rice បានប្រសាសន៍ថា ខគម្ពីរនេះអាចបកប្រែដូចនេះ «ចូរបន្ដសូម នោះវានឹងត្រូវប្រទានឲ្យ អ្នក ចូរបន្ដគោះ នោះវានឹងត្រូវបើកទ្វារឲ្យអ្នក» សេចក្ដីអធិស្ឋាន៖ ការសូម និងកាទទួល (Prayer: Asking and Receiving, Sword of the Lord Publishers, 1970 edition, p. 94)។

បន្ទាប់មក មានគន្លឹះទី២ចំពោះរឿងប្រៀបប្រដូចនេះ។ បុរសនោះបានសុំ «នំប៉ុង» កាលគាត់បានគោះទ្វារ។ តើអ្វីទៅជា «នំប៉ុង»? ខ១៣ប្រាប់ពីចម្លើយ «នោះចំណង់បើព្រះវរបិតា ដែលគង់ស្ថានសួគ៌ តើទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត?» ខ្ញុំដឹងថា មាន ការអនុវត្ដន៍ផ្សេងៗទៀត ប៉ុន្ដែ ខ្ញុំដឹងច្បាស់ថា ចំនុចសំខាន់គឺនេះ យើងត្រូវតែសូម រក ហើយគោះ ដើម្បីឲ្យ ព្រះប្រទានព្រះវិញ្ញាណបរិសុទ្ធមកបង្ហាញមនុស្សមានបាប ហើយចាក់ចុចចិត្ដគេពីអំពើបាប ថែមទាំងឲ្យ ព្រះវិញ្ញាណបរិសុទ្ធទាញនាំមនុស្សមានបានទៅឯព្រះគ្រីស្ទ។ ដ្បិត ខ្ញុំជឿថា ក្នុងរឿងនេះ «នំប៉ុង» និយាយ សំដៅលើព្រះវិញ្ញាណបរិសុទ្ធ។ ក្នុងខ៦ បុរសម្នាក់កំពុងតែសុំនំប៉ុង ហើយនិយាយថា «ដ្បិតមានសំឡាញ់អញម្នាក់ មានដំណើរមកឯផ្ទះ អញគ្មានអ្វីទទួលគេសោះ»។ បើគ្មានវត្ដមានរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះ យើងមិនមានអ្វីសោះឲ្យមនុស្សមានបាប ដែលមកកម្មវិធីថ្វាយបង្គំព្រះនៅក្រុមជំនុំយើង។

ខ្ញុំចងចាំពីពេលដែលខ្ញុំបានរៀបចំសេចក្ដីអធិប្បាយមួយដោយយកចិត្ដទុកដាក់។ តែនៅពេលខ្ញុំទៅ កន្លែងតុអធិប្បាយ នោះវាហាក់ដូចជាខ្ញុំកំពុងតែបញ្ចេញខ្យល់ចេញពីមាត់ខ្ញុំ! មេរៀននោះមានចំណុចល្អៗ ហើយអាចជួយដល់មនុស្សមានបាប។ ប៉ុន្ដែ វាគ្មានអំណាចសោះ វាមិនជួយដល់អ្នកណាម្នាក់សោះ។ នៅ គ្រាចុងក្រោយបង្អស់ គ្រូអធិប្បាយខ្លះមិនដឹងពីអ្វីដែលខ្ញុំនិយាយសោះ។ ពួកគេមិនដែលមានបទពិសោធន៍ ខុសៗគ្នា កាលពួកគេអធិប្បាយ។ វាគួរឲ្យទុក្ខព្រួយ ដោយសារតែអធិប្បាយដោយមិនដឹងពីព្រះវត្ដមាននៃ ព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេសូម្បីតែមិនអាចដឹងថា កាលពួកគេអធិប្បាយ គេមានវត្ដមាននៃព្រះវិញ្ញាណ បរិសុទ្ធឬក៏អត់។

គ្រាមួយ ខ្ញុំបាននាំឪពុកខ្ញុំដែលមិនទាន់ស្គាល់ព្រះ ទៅស្ដាប់មេរៀនមួយពីគ្រូអធិប្បាយដ៏ល្បីល្បាញ ម្នាក់នៅផ្លូវ Bourbon ក្នុង New Orleans ។ មនុស្សបានប្រាប់ខ្ញុំថា បុរសម្នាក់នេះអាចឈោងចាប់ឪពុក របស់ខ្ញុំបាន ដោយសារតែគាត់និយារឿងកម្លែង ដែលធ្វើឲ្យមនុស្សវ័យកណ្ដាលចាប់អារម្មណ៍ស្ដាប់ ហើយ ពួកគេទទួលយកដំណឹងល្អ។ នោះជាពេលតែ១ម្ដងគត់ ដែលខ្ញុំបានទៅក្រុមជំនុំតែម្នាក់ឯងជាមួយឪពុក របស់ខ្ញុំ។ គ្រូអធិប្បាយនោះបានក្រោកឈរឡើង ហើយចាប់ផ្ដើមនិយាយរឿងកម្លែង។ គាត់ពូកែនិយាយរឿង កម្លែងណាស់ ពូកែមែនទែន។ នៅចុងបញ្ចប់ គាត់បានបង្រៀនពាក្យ១ម៉ាត់ ឬ២ម៉ាត់អំពីសេចក្ដីសង្រ្គោះ។ បន្ទាប់មក គាត់អញ្ជើញមនុស្សឲ្យមកខាងមុខ ដើម្បីទទួលសេចក្ដីសង្រ្គោះ។ ឪពុកមិនបានទៅនោះតេ កាល យើងបានចូលក្នុងឡានពីរបីនាទីក្រោយមក ខ្ញុំបានសួរគាត់ថា តើឪពុកគិតយ៉ាងម៉េចដែរ។ គាត់បានឆ្លើយ ថា «គាត់មិនមែនជាមនុស្សល្អ ដូចកូនBob សង្ឃឹមនោះទេ»។ (សំរាប់កូនដែលមានវ័យក្មេងជាង កូនសង្ឃឹមថា គាត់ជាអ្នកកម្លែងដ៏ល្បីល្បាញម្នាក់)។ ឪពុកខ្ញុំត្រឹមតែនិយាយថា «គាត់មិនមែនជាមនុស្សល្អ ដូចកូន Bob សង្ឃឹមនោះទេ»។

ពួកជំនុំបានសើចគ្រប់ពេល ដែលគ្រូគង្វាលនោះបានអធិប្បាយ។ ខ្ញុំដឹងច្បាស់ថា គាត់គិតថា គាត់ បានជោគជ័យដ៏ធំ។ តែព្រះវិញ្ញាណបរិសុទ្ធមិនគង់នៅទីនោះទេ! ទ្រង់មិនគង់នៅទីនោះទាល់តែសោះ! ក្រោយមកខ្ញុំបានដឹង ហើយឥឡូវនេះខ្ញុំដឹងពីនោះ។ ឪពុកខ្ញុំបានមក ដោយសារតែខ្ញុំអង្វរគាត់។ បាទ គាត់ បានមក តែព្រះវិញ្ញាណបរិសុទ្ធមិនបានមក! ឪពុកខ្ញុំជាមនុស្សបាត់បង់ តែខ្ញុំគ្មាន «នំប៉ុង» ឲ្យគាត់នៅក្នុង ក្រុមជំនុំនោះសោះ វានៅជិត Downey ។

« ដ្បិតមានសំឡាញ់អញម្នាក់ មានដំណើរមកឯផ្ទះ អញគ្មានអ្វីទទួលគេសោះ»(លូកា ១១:៦)។

បើខ្ញុំក្រោកឈរអធិប្បាយនៅទីនោះ ហើយគ្មានវត្ដមានរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះវាមិនជួយ អ្នកណាម្នាក់សោះ គ្មានអ្នកណាម្នាក់បានសង្រ្គោះឡើយ ថែមទាំងគ្មានអ្នកណាម្នាក់នឹងក្លាយជាសិស្សរបស់ ព្រះគ្រីស្ទ។ នោះគឺជាមូលហេតុ ដែលខ្ញុំអធិស្ឋានសំរាប់ប្រយោគនីមួយៗ និងអត្ថបទនីយមួយៗ កាលខ្ញុំសរ សេរមេរៀនទាំងនេះ។ នោះគឺជាមូលហេតុ ដែលខ្ញុំសុំឲ្យអ្នកអធិស្ឋានសំរាប់សេចក្ដីអធិប្បាយខ្ញុំ កាលខ្ញុំប្រជុំ គ្នាអធិស្ឋាន៣ដង។ នោះគឺជាមូលហេតុ ដែលខ្ញុំសុំឲ្យមានមនុស្ស២នាក់អធិស្ឋានជាមួយគ្នាក្នុងបន្ទប់ផ្សេង កាលខ្ញុំកំពុងតែអធិស្ឋាន។ ម៉្យាងទៀត យើងគ្មានអ្វីសោះដើម្បីឲ្យមនុស្ស ពេលយើងឈរនៅមុខតុអធិប្បាយ «ខ្ញុំគ្មានអ្វីសោះទទួល{ពួកគេ}»។ នោះគឺជាស្ថានភាពដ៏ទុក្ខសោកនៅក្នុងក្រុមជំនុំជាច្រើន នៅគ្រាចុងក្រោយ នេះ។ សូមអធិស្ឋានកុំឲ្យបញ្ហានោះកើតឡើងចំពោះយើង!

តើយើងគួរតែអធិស្ឋានសុំឲ្យព្រះប្រទាន «នំប៉ុង» សំរាប់មនុស្សបាបយ៉ាងដូចម្ដេចទៅ? តើយើង គួរតែអធិស្ឋានសំរាប់ព្រះវិញ្ញាណបរិសុទ្ធយ៉ាងដូចម្ដេចទៅ? ចូរមើលខ៩

«បានជាខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក»(លូកា ១១:៩)។

ចូរបន្ដសូម ចូរបន្ដរក ចូរបន្ដគោះ កុំបោះបង់ឡើយ។ កុំឈប់ ចូរអធិស្ឋានដោយខ្នះខ្នែង ដើម្បីឲ្យព្រះបំភ្លឺ ភ្លើងនៅក្នុងព្រលឹងរបស់អ្នក ដើម្បីឲ្យអ្នកអាចអធិស្ឋានសំរាប់ព្រះវិញ្ញាណបរិសុទ្ធ ហើយអ្នកអាចអធិស្ឋាន សំរាប់នំប៉ុង ចំពោះមនុស្សមានបាបដែលស្រេកឃ្លាន!

យើងត្រូវអធិស្ឋានសុំឲ្យព្រះ ប្រើការប្រកបគ្នាដើម្បីប្រទាននំប៉ុងដល់មនុស្សមានបាប! យើងនឹង មានម្ហូបអារហារដ៏ឆ្ញាញ់ ដែលរៀបចំដោយអ្នកស្រី Cook អ្នកស្រី Lee Robert Lewis លោក Dixon និងអ្នកផ្សេងទៀត។ តែបើគ្មានព្រះវត្ដមានព្រះវិញ្ញាណបរិសុទ្ធទេ នោះម្ហូបអារហារដែលយើងញាំបន្ទាប់ពី កម្មវិធីពេលព្រឹក និងពេលល្ងាច វានឹងមិនជួយមនុស្សឡើយ។ ខ្ញុំស្គាល់ក្រុមជំនុំមួយ ដែលខ្ញុំធ្លាប់ញាំអារហារ បន្ទាប់ពីចប់ក្រុមជំនុំ។ ប្រពន្ធគ្រូគង្វាលបានប្រាប់ខ្ញុំដោយរំភើបចិត្ដ។ គាត់បាននិយាយថា មានមនុស្សជា ច្រើនមកក្រុមជំនុំ តាមរយះម្ហូបអារហារទាំងនោះ។ ក្រោយមកខ្ញុំសួរថា «តើអ្នកនៅតែមួយម្ហូបអារហារទាំង នោះដែរឬទេ?» គាត់ប្រាប់ថា «ទេឈប់មានហើយ វាហាក់ដូចជាមិនជួយមនុស្សបន្ដិចសោះ ដូច្នេះ យើង ឈប់មានវា»។ ខ្ញុំមិននិយាយអីនោះទេ តែខ្ញុំដឹងពីមូលហេតុ។ វាមិនមែនថា ម្ហូបអារហារមិនជួយមនុស្ស នោះទេ។ មូលហេតុគឺ ដោយសារតែពួកគេឈប់អធិស្ឋានសំរាប់ម្ហូបអារហារ! នៅពេលគ្មានវត្ដមានរបស់ ព្រះវិញ្ញាណបរិសុទ្ធ ហេតុអ្វីបានជាមនុស្សបាត់បង់ចង់មកញាំអារហារ? បើគ្មានវត្ដមានព្រះវិញ្ញាណបរិសុទ្ធ នោះវាគ្រាន់តែជាអារហារ១ពេលទៀត! ហេតុអ្វីបានជារំខាន? ហេតុអ្វីមិនញាំ Macប៊ឺហ្គឺដ៏ឆ្ងាញ់មួយ? ហេតុអ្វីមិនញាំនៅផ្ទះ?

« ដ្បិតមានសំឡាញ់អញម្នាក់ មានដំណើរមកឯផ្ទះ អញគ្មានអ្វីទទួលគេសោះ»(លូកា ១១:៦)។

គ្រូអធិប្បាយម្នាក់បានគិតថា អារហាររបស់យើងអស្ចារ្យ! តែគាត់បានគិតថា គាត់គ្រាន់តែផ្លាស់ប្ដូរ វាបន្ដិចបន្ដួច ដោយសារតែវាពិបាកដើម្បីចំអិនអារហារ ដូចពួកយើងធ្វើ។ ដូច្នេះ គាត់បានប្ដូរវា «គ្រាន់តែ បន្ដិចបន្ដួច»។ ជំនួសឲ្យការបំរើអារហារ គាត់បានឲ្យស្រ្ដីៗនៅក្រុមជំនុំគាត់បំរើអារហារសម្រន់។ កាលលោក Alfred Hitchcock បានលែងរន្ធត់ពីខ្សែភាយយន្ដរបស់គាត់ដែលមានចំណងជើងថា «មនុស្សឆ្កួត» នោះ គាត់បានអញ្ជើញតារាល្បីៗទាំងអស់មកបន្ទប់ថតសំលេង។ គាត់បំរើពួកដោយ «អារហារដែលញាំដោយ ម្រាមដៃ» គាត់បានប្រាប់ពួកគេថា «អារហារនេះបានធ្វើពីម្រាមដៃពិតៗ»។ ស្រ្ដីម្នាក់បានស្រែក ហើយបាន ជ្រុះអារហាររបស់គាត់។

យើងទទួលអារហារសម្រន់ វាមិនអីនោះទេ ប៉ុន្ដែ វាមិនជួយមនុស្សវ័យក្មេងដែលឃ្លានឡើយ គេ ត្រឹមតែអង្គុយយូរយូរនៅក្នុងកម្មវិធីនៅក្រុមជំនុំ។ ខ្ញុំជឿថា គ្រូគង្វាលធ្លាប់ឃើញបញ្ហានេះ បើគាត់ និងអ្នកធ្វើ ការគាត់បានខំប្រឹងអធិស្ឋានអំពីវា។ ឃើញទេ សូម្បីតែអារហារដែលយើងបំរើក៏ដោយ វានឹងមិនជួយមនុស្ស ឡើយ បើគ្មានវត្ដមានព្រះវិញ្ញាណបរិសុទ្ធគង់ជាមួយយើង។ បើគ្មានវត្ដមានព្រះវិញ្ញាណបរិសុទ្ធនៅទីនេះ នោះយើងគ្មានអ្វីសោះទទួលពួកគេ!

« ដ្បិតមានសំឡាញ់អញម្នាក់ មានដំណើរមកឯផ្ទះ អញគ្មានអ្វីទទួលគេសោះ»(លូកា ១១:៦)។

គ្រូអធិប្បាយម្នាក់នៅប្រទេសអាមេរិកទិសខាងកើតបានប្រាប់ខ្ញុំថា ក្រុមជំនុំរបស់គាត់បំរើម្ហូបអារ ហារ បន្ទាប់ពីចប់កម្មវិធីពេលព្រឹក។ ក្រោយមក មនុស្សទាំងអស់ទៅក្រោយសាលប្រជុំ សំរាប់រៀនព្រះគម្ពីរ ខ្លីៗ។ គាត់បាននិយាយថា ពួកគេមិនចាំបាច់មានកម្មវិធីនៅពេលល្ងាចថ្ងៃអាទិត្យនោះទេ។ គាត់និយាយថា ដោយសារយើងញាំអារហារថ្ងៃត្រង់ ហើយយើងរៀនព្រះគម្ពីរថែមទៀត វាល្អដូចជាយើងមានកម្មវិធីនៅពេល ល្ងាច។ គាត់បានធ្វើសំលេងថា «ពួកគេអាចរៀនព្រះគម្ពីរបានច្រើន»។

ខ្ញុំបានគិតពី «បុរសក្រនោះ កុំឆ្ងល់ពីមូលហេតុ ដែលគាត់ធ្វើជាគ្រូគង្វាលដែលមិនជោគជ័យ!» គោលបំណងនៃកម្មវិធីពេលល្ងាចមិនមែន ដើម្បីញាត់ខគម្ពីរថែមទៀត ទៅក្នុងខួរក្បាលនៃ «ក្មេងៗនៅក្រុម ជំនុំ» ដែលបះបោរឡើយ។ តើគាត់មើលមិនឃើញទអី? ដោយសារតែគាត់បោះបង់ចោលកម្មវិធីពេលល្ងាច នោះគាត់បាត់បង់ឱកាសសំរាប់សមាជិកគាត់ ដើម្បីឲ្យគេនាំមនុស្សបាត់បង់មកក្នុងកម្មវិធីថ្វាយបង្គំព្រះបែប ផ្សាយដំណឹងល្អ។ ព្រះទ្រង់ជួយយើង បើគ្រូគង្វាល និងសមាជិកគាត់បានខំប្រឹងអធិស្ឋានអំពីបញ្ហានេះ នោះខ្ញុំដឹងច្បាស់ថា ព្រះនឹងបង្ហាញពួកគេពីភាពល្ងីល្ងើរ ដែលពួកគេកំពុងធ្វើ។ មនុស្សបាត់បង់មិនមកក្រុម ជំនុំ ហើយមិនបានសង្រ្គោះឡើយ ដោយសារតែព្រះវិញ្ញាណបរិសុទ្ធមិនគង់នៅទីនោះ ដើម្បីដឹកនាំគ្រូគង្វាល ហើយនិងធ្វើឲ្យមនុស្សចាប់អារម្មណ៍! ព្រះជួយយើងនៅក្នុងគ្រាដ៏អាក្រក់នេះ!

« ដ្បិតមានសំឡាញ់អញម្នាក់ មានដំណើរមកឯផ្ទះ អញគ្មានអ្វីទទួលគេសោះ»(លូកា ១១:៦)។

នៅគ្រាចុងក្រោយបង្អស់ គ្រូអធិប្បាយ និងសមាជិកក្រុមជំនុំហាក់ដូចជាជំពប់នៅក្នុងសេចក្ដីងងឹត អ្វីទាំងអស់ដែលយើងធ្វើក្នុងក្រុមជំនុំ នោះយើងត្រូវតែជ្រួតជ្រាបក្នុងសេចក្ដីអធិស្ឋាន។ ក្រៅពីនេះ ព្រះនឹង មានបន្ទូលមកកាន់យើងថា «គឺដែលឯងមានឈ្មោះថារស់ តែឯងស្លាប់ទេ»(វិវរណៈ ៣:១)។ «អ្នកមាន ឈ្មោះថារស់ តែអ្នកស្លាប់បាត់ហើយ»។ បញ្ហានោះអាចកើតឡើងចំពោះក្រុមជំនុំនានា ជាពិសេសនៅក្នុងគ្រា ដ៏អាក្រក់នេះ ដ៏ជាគ្រាចុងក្រោយបង្អស់! បើយើងមិនអង្វរសំរាប់វត្ដមានព្រះវិញ្ញាណបរិសុទ្ធ ក្នុងការអ្វីទាំងអស់ដែលយើងធ្វើទេ នោះនៅពេលឆាប់ៗ ក្រុមជំនុំយើងនឹងស្លាប់ ដូចក្រុមជំនុំនៅសើដេស។

« ដ្បិតមានសំឡាញ់អញម្នាក់ មានដំណើរមកឯផ្ទះ អញគ្មានអ្វីទទួលគេសោះ»(លូកា ១១:៦)។

ខ្ញុំខ្លាចថា វាកើតឡើងចំពោះក្រុមជំនុំភាគច្រើនសព្វថ្ងៃនេះ។ នៅពេលសមាជិកយើងទៅវិស្សមកាល ពួកគេស្ទើរតែទាំងអស់ត្រលប់មកវិញ ហើយប្រាប់ខ្ញុំថា ពួកគេខកចិត្ដ ដោយសារពួកគេបានចូលរួម ក្នុងក្រុមជំនុំផ្សេងៗ។ «ចំរៀងគេបានស្លាប់» «គ្រូអធិប្បាយគួរឲ្យធុញ»។ «មនុស្សមិនចេះរាក់ទាក់» «ពួកគេ មិនមានកម្មវិធីនៅល្ងាចថ្ងៃអាទិត្យ»។ «យើងបានទៅកម្មវិធីជួបជុំគ្នាអធិស្ឋាន តែគ្មានការអធិស្ឋានពិតសោះ គ្រាន់តែជាការរៀនព្រះគម្ពីរ»។ បើសមាជិកយើងគិតដូចនោះ ពួកគេនៅតែវង្វេង! កុំឆ្ងល់ពីមូលេហតុ ដែល ក្រុមជំនុំជាច្រើនខ្សោយឡើយ!

« ដ្បិតមានសំឡាញ់អញម្នាក់ មានដំណើរមកឯផ្ទះ អញគ្មានអ្វីទទួលគេសោះ»(លូកា ១១:៦)។

កុំឲ្យយើងអួតខ្លួនឡើយ សូមចាំថា យើងមិនល្អជាគេប៉ុន្មាននោះទេ។ យើងត្រូវតែសារភាពពីចំនុច ខ្សោយរបស់យើង ឬក៏យើងមិនអាចមានកម្លាំងរបស់ព្រះ។ យើងបានរៀនតម ហើយអធិស្ឋាន ដោយសារតែ ការតមគឺជាការស្នើរសុំកម្លាំងដ៏ខ្លាំងពីព្រះ ដើម្បីយកឈ្នះលើអារក្សសាតាំង(ម៉ាកុស ៩:២២)។ យើងបាន តម ហើយអធិស្ឋាន ហើយយើងបានទទួលព្រះពរខ្លះៗ។ តែយើងត្រូវតែបន្ដតមនៅថ្ងៃសៅរ៍ខាងមុខទៀត រហូតដល់យើងមកញាំអារហារជាមួយនៅម៉ោង៥កន្លះនៅក្រុមជំនុំ។

នៅយប់នេះ សូមបងប្អូនអធិស្ឋានឲ្យវត្ដមានរបស់ព្រះវិញ្ញាណបរិសុទ្ធមកគង់ក្នុងកម្មវិធីរបស់យើង ទាំងអស់។ បើគ្មានវត្ដមាននៃព្រះវិញ្ញាណរបស់ព្រះទេ នោះយើង «គ្មានអ្វីសោះដើម្បីទទួល»មនុស្សបាត់ បង់! ដូច្នេះហើយ យើងត្រូវតែអធិស្ឋានដោយល្អិតល្អន់ ដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធយាងមកគង់ក្នុងអ្វីៗទាំង អស់ដែលយើងធ្វើ។ ព្រះវិញ្ញាណបរិសុទ្ធគឺជា«នំប៉ុង» យើងត្រូវតែមានទ្រង់ ឬក៏មនុស្សមានបាបនឹងទៅ ឆ្ងាយពីក្រុមជំនុំយើង ហើយមិនបានសង្រ្គោះ។

បាទ ព្រះយេស៊ូវបានសុគតលើឈើឆ្កាង ដើម្បីសង្រ្គោះមនុស្សមានបាបពីសេចក្ដីក្រោធរបស់ព្រះ។ បាទ ព្រះយេស៊ូវបានរស់ពីសុគតឡើងវិញ ដើម្បីឲ្យមនុស្សមានបាបបានកើតជាថ្មី គឺដើម្បីប្រទានជីវិតអស់កល្បជានិច្ចឲ្យសណ្ឌិតក្នុងពួកគេ! តែអ្នកមិនអាចដឹងពីរឿងទាំងនោះបានឡើយ បើគ្មានកិច្ចការរបស់ព្រះវិញ្ញាណនៃព្រះ។ ដូច្នេះ រាល់សប្ដាហ៍ កាលអ្នកអធិស្ឋាន សូមអធិស្ឋានសុំនំប៉ុងសំរាប់មនុស្សមានបាប។ សូមអធិស្ឋានសុំឲ្យព្រះចាត់ព្រះវិញ្ញាណបរិសុទ្ធមកគង់ក្នុងកម្មវិធីរបស់យើង ដើម្បីបំភ្លឺគំនិតមនុស្សដែលនៅ ងងឹត ហើយប៉ះពាល់ចិត្ដគេ ឲ្យគេដឹងពីទោសនៃអំពើបាបរបស់គេ ថែមទាំងឲ្យគេដឹងថា ព្រះអម្ចាស់យេស៊ូវ គ្រីស្ទគឺជាតម្រូវការដ៍ធំសំរាប់គេ! សូមមើលលូកា ១១:១៣។ គម្ពីរស្កោហ្វៀលនៅទំព័រ១០៩០ សូមក្រោក ឈរ កាលខ្ញុំអានវា។

«បើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ អ្នកចេះឲ្យរបស់ល្អទៅកូនយ៉ាង ដូច្នេះ នោះចំណង់បើព្រះវរបិតា ដែលគង់ស្ថានសួគ៌ តើទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត» (លូកា ១១:១៣)។

នេះគឺជាបញ្ជីដែលប្រាប់ពីរឿងនានា ដើម្បីអធិស្ឋានសំរាប់អាទិត្យនេះ ជាពិសេសនៅថ្ងៃសៅរ៍។


1. សូមតមដោយស្ងាត់ស្ងៀម(កាន់តែច្រើនកាន់តែល្អ)។ កុំប្រាប់មនុស្សជុំវិញ ថា អ្នកកំពុងតែតម។

2. សូមចំណាយពេលខ្លះ ដើម្បីអានព្រះគម្ពីរ។ សូមអានជំពូកខ្លះនៃគម្ពីរកិច្ចការ (ជាពិសេសជិតដើមជំពូកមក)។

3. សូមទន្ទេញអេសាយ ៥៨:៦ ពេលអ្នកកំពុងតមនៅថ្ងៃសៅរ៍។

4. សូមអធិស្ឋានសុំឲ្យព្រះប្រទានមនុស្សថ្មីៗ១០ ឬច្រើនជាងនាក់មកយើង។

5. សូមអធិស្ឋានសំរាប់ក្មេងជំទង់របស់យើង ដែលមិនទាន់បានប្រែចិត្ដជឿព្រះ (តាមឈ្មោះ)។ សូមអធិស្ឋានសុំឲ្យព្រះធ្វើការក្នុងពួកគេ ដូចអ្វីដែលទ្រង់មានបន្ទូលក្នុងអេសាយ ៥៨:៦។

6. សូមអធិស្ឋានសំរាប់ភ្ញៀវដែលមកលេងក្រុមជំនុំលើកដំបូង (ថ្ងៃអាទិត្យនេះ) សូមអធិស្ឋានសុំឲ្យព្រះទាញនាំពួកគេឲ្យត្រលប់មកម្ដងទៀតនៅថ្ងៃអាទិត្យក្រោយ អធិស្ឋានឲ្យពួកគេតាមឈ្មោះ បើសិនជាអាចធ្វើបាន។

7. សូមអធិស្ឋានសុំឲ្យព្រះបង្ហាញខ្ញុំ ពីអ្វីដែលខ្ញុំត្រូវអធិប្បាយនៅថ្ងៃអាទិត្យខាង មុខ នៅពេលព្រឹក និងពេលល្ងាច។

8. សូមផឹកទឹកឲ្យបានច្រើន ប្រហែល១កែវគ្រប់ម៉ោងនីមួយៗ។ បើសិនជាអ្នកមានទំលាប់ផឹកកាហ្វេរាល់ថ្ងៃ អ្នកអាចផឹកកាហ្វេ១ពែងធំបាន ពេលអ្នកចាប់ផ្ដើមមុនដំបូង។ កុំផឹកភេសជ្ជដែលផ្អែម ឬភេសជ្ជដែលមានកម្លាំង -ល-។

9. សូមជួបគ្រូពេទ្យមុនពេលអ្នកតម បើសិនជាអ្នកមានសំណួរខ្លះអំពីសុខភាព របស់អ្នក។ (អ្នកអាចជួបលោកបណ្ឌិត Kreighton ចាន់ ឬក៏លោក Judith ខាហ្គិននៅក្នុងក្រុមជំនុំរបស់យើង)។ កុំតម បើអ្នកមានជំងឺធ្ងន់ធ្ងរ។ ដូចជាជំងឺលើសឈាម ឬជំងឺទឹកនោមផ្អែម។ សូមអធិស្ឋានពីរឿងទាំងនេះនៅថ្ងៃសៅរ៍។

10. សូមចាប់ផ្ដើមតម ក្រោយពីអ្នកហូបអារហារពេលល្ងាចថ្ងៃសុក្រ។ កុំហូបអ្វីឲ្យ សោះបន្ទាប់ពីពេលនោះមក រហូតដល់យើងបរិភោគអារហារនៅក្រុមជំនុំ នៅម៉ោង ៥:៣០ ល្ងាចថ្ងៃសៅរ៍។

11. សូមចងចាំថា អ្វីដែលសំខាន់បំផុត គឺយើងត្រូវអធិស្ឋានសំរាប់ក្មេងជំទង់នៅ ក្រុមជំនុំយើងឲ្យគេប្រែចិត្ដជឿព្រះ ហើយអធិស្ឋានសំរាប់មនុស្សវ័យក្មេងថ្មីៗដែលនឹងមកក្រុមជំនុំនៅរដូវនេះ។ សូមអធិស្ឋានឲ្យពួកគេនៅជាប់ជាមួយជាអចិន្រ្ដៃយ៍។


(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ លូកា ១១:១៣ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ខ្ញុំកំពុងអធិស្ឋានឲ្យអ្នក»(ដោយលោក S. O’Malley Clough, 1837-1910)។