Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការតម ហើយការអធិស្ឋាននៅគ្រាដែលមនុស្សបោះបង់ចោលព្រះ

FASTING AND PRAYER IN A TIME OF APOSTASY
(Cambodian)

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច កក្កដា ២៦ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Evening, July 26, 2015


ឥឡូវនេះខ្ញុំចង់ឲ្យបងប្អូនបើកទៅគម្ពីរលូកាជំពូក៤ ខ១៨ ទៅដល់ខ២១។ ខ្ញុំនឹងអានសារឡើងវិញពីខគម្ពីរទាំងនោះ ដែលលោក Prudhomme បានអានប៉ុន្មាននាទីមុន។ លូកា ៤:១៨-២១ វានៅទំព័រ១០៧៧នៃព្រះគម្ពីរស្កោហ្វៀល។

«ព្រះវិញ្ញាណព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ពីព្រោះទ្រង់បានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទ័លក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង ហើយប្រកាសប្រាប់ពីសេចក្តីប្រោសលោះដល់ពួកឈ្លើយ និងសេចក្តីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយឲ្យដោះមនុស្ស ដែលត្រូវគេជិះជាន់ឲ្យរួច ព្រមទាំងប្រកាសប្រាប់ពីឆ្នាំ ដែលព្រះអម្ចាស់កំណត់ទុក។ កាលទ្រង់បានបិទគម្ពីរ ប្រគល់ដល់អ្នករក្សាសាលាវិញហើយ នោះទ្រង់ក៏គង់ចុះ ឯពួកអ្នកដែលនៅក្នុងសាលា គេក៏សំឡឹងមើលទ្រង់ ទ្រង់ចាប់តាំងមានព្រះបន្ទូលទៅគេថា នៅថ្ងៃនេះ បទគម្ពីរនេះបានសំរេចនៅត្រចៀកអ្នករាល់គ្នាហើយ»(លូកា ៤:១៨-២១)។

បងប្អូនអាចអង្គុយចុះបាន

ព្រះយេស៊ូវបានអានអត្ថបទគម្ពីរនេះពីគម្ពីរអេសាយ ៦១:១,២។ កាលទ្រង់បានអានខគម្ពីរទាំង នោះ ទ្រង់បានមានបន្ទូលថា វាត្រូវបានសម្រេចក្នុងទ្រង់។ ទ្រង់ជាម្នាក់ដែលព្រះវរបិតាបានចាក់ប្រេងឲ្យប្រកាសពីដំណឹងល្អ។ ទ្រង់ជាម្នាក់ដែលព្រះវរបិតាបានចាត់ ដើម្បីនឹងប្រោសមនុស្សដែលមានចិត្ដសង្រេង។ ទ្រង់ជាម្នាក់ដែលព្រះវរបិតាបានចាត់មក ដើម្បីប្រកាសពីការប្រោសលោះដល់ពួកឈ្លើយ ហើយពីសេចក្ដីភ្លឺ ឡើងវិញដល់មនុស្សខ្វាក់។ ទ្រង់ជាម្នាក់ដែលព្រះវរបិតាបានចាត់មក ដើម្បីដោះមនុស្សដែលគេជិះជាន់ឲ្យមានសេរីភាពឡើងវិញ។

មនុស្សបានស្អប់ទ្រង់ ដោយសារទ្រង់បានមានបន្ទូលថា ទ្រង់ជាម្នាក់នោះហើយ។ ពួកគេជាអ្នកជិត ខាង ហើយជាមិត្ដសំឡាញ់របស់ទ្រង់ផ្ទាល់នៅស្រុកណាសារ៉ែត។ ពួកគេនិយាយថា «តើម្នាក់នេះមិនមែនជា កូនប្រុសរបស់យ៉ូសែបទេឬអី?»(លូកា ៤:២២)។ «កាលពួកអ្នកនៅក្នុងសាលាប្រជុំ បានឮសេចក្តីទាំងនោះហើយ គេមានពេញដោយសេចក្តីក្រោធ»(លូកា ៤:២៨)។ ពួកគេបានងើបពីកន្លែងអង្គុយ ហើយបាន បណ្ដេញទ្រង់ចេញពីទីក្រុង។ ហ្វូងមនុស្សបានច្រានទ្រង់ទៅឯច្រាំងភ្នំ ដើម្បីបោះទំលាក់ទ្រង់ឲ្យស្លាប់នៅទី នោះ។ «ប៉ុន្តែទ្រង់យាងកាត់កណ្តាលពួកគេចេញបាត់»(លូកា ៤:៣០)។ លោកម៉ាថាយ ហែនរីបានពន្យល់ ថា ទ្រង់បានបំបាំងភ្នែករបស់ពួកគេ ហើយឲ្យគេពេញដោយការយល់ច្រលំ «ដ្បិតការងាររបស់ទ្រង់មិនទាន់ សម្រេចនៅឡើយទេ វាទើបតែចាប់ផ្ដើម»។

ទ្រង់បានចេញពីស្រុកណាសារ៉ែត ហើយទ្រង់បានយាងទៅស្រុកកាពើណិម។ នៅក្នុងសាលាប្រជុំ មានបុរសម្នាក់ដែលមានអារក្សចូល។ ខ្ញុំ និងប្រពន្ធខ្ញុំបានទៅទីនោះ យើងបានឃើញសំណល់បាក់បែងពី សាលាប្រជុំពីបុរាណនោះ។ បុរសដែលអារក្សចូលនោះបានស្រែកខ្លាំងៗថា

«ហ៊ឹះ នែ ព្រះយេស៊ូវពីណាសារ៉ែតអើយ តើយើង ហើយនិងទ្រង់មានហេតុអ្វីនឹងគ្នា តើទ្រង់មកបំផ្លាញយើងឬអី ខ្ញុំស្គាល់ជាក់ហើយ ទ្រង់ជាព្រះអង្គបរិសុទ្ធនៃព្រះ»(លូកា ៤:៣៤)។

ក្រោយមកព្រះយេស៊ូវមានបន្ទូលថា «ចូរនៅស្ងៀម ហើយចេញពីមនុស្សនេះទៅ!» អារក្សបានផ្ដួលអ្នកនោះ ហើយបានចេញពីគាត់ទៅ។ មនុស្សដែលបានឃើញ គេបានភ្ញាក់អស្ចារ្យជាខ្លាំង។ ពួកគេនិយាយថា «តើពាក្យបែបយ៉ាងណានេះ ដែលលោកបង្គាប់ដល់វិញ្ញាណអសោច ដោយអំណាច និងឫទ្ធិបាន ហើយវាក៏ចេញទៅដូច្នេះ!» «នោះក៏ឮល្បីខ្ចរខ្ចាយពីទ្រង់ សុសសាយទៅគ្រប់ទីកន្លែងជុំវិញ»(លូកា ៤:៣៧)។

ក្រោយមក ព្រះយេស៊ូវបានចេញពីសាលាប្រជុំ ហើយបានដើរកាត់ផ្ទះរបស់លោកពេត្រុស។ កាល ខ្ញុំ និងប្រពន្ធខ្ញុំបាននៅទីនោះ ខ្ញុំបានភ្ញាក់ជាខ្លាំង ពេលយើងឃើញថា ផ្ទះរបស់លោកពេត្រុសនឹងជិតសាលា ប្រជុំ វានៅលើដងផ្លូវម្ខាងពីគ្នា ហើយយើងដើរប៉ុន្មានជំហានប៉ុណ្ណោះ។ ពួកគេបានជីកផ្ទះរបស់ពេត្រុស ហើយអ្នកអាចឃើញពីគ្រឹះរបស់វារហូតដល់សព្វថ្ងៃនេះ។ ម្ដាយក្មេករបស់លោកពេត្រុសបានគ្រុនជាខ្លាំង។ ព្រះយេស៊ូវទ្រង់បានកំហែងជំងឺគ្រុននោះ រួចវាបាត់ទៅ។ ដល់ពេលថ្ងៃលិច អស់អ្នកដែលមានបងប្អូនឈឺជំងឺផ្សេងៗ ហើយមានអារក្សចូល គេនាំអ្នកទាំងនោះមកឯទ្រង់ ហើយទ្រង់ប្រោសគេគ្រប់គ្នាឲ្យបានជា ដោយដាក់ព្រះហស្តលើ ។ អារក្សបានចេញមនុស្សទាំងស្រែងថា «អ្នកជាព្រះគ្រីស្ទ ដែលជាព្រះរាជបុត្រានៃព្រះ!» ហើយជំពូកនេះបន្ដប្រាប់ពីអស្ចារ្យផ្សេងៗទៀត! ខ្ញុំចូលចិត្ដអានវាណាស់!

សូមថ្លែងប្រាប់រឿងពីព្រះយេស៊ូវ
     ឲ្យរឿងនោះដិតក្នុងចិត្ដខ្ញុំ
ឱ សូមនិទានរឿងដ៏ថ្លៃថ្នុរ
     ដែលនាំឲ្យចិត្ដបានសុខុម
(«សូមថ្លែងប្រាប់រឿងពីព្រះយេស៊ូវ» ដោយលោក Fanny J. Crosby, 1820-1915)។

ក្រោយពីព្រះយេស៊ូវបានយាងទៅស្ថានសួគ៌វិញ វាបន្ដមានការអស្ចារ្យផ្សេងៗ។ យើងឃើញនូវ អំណាចព្រះចេស្ដារបស់ព្រះគ្រីស្ទដដែល ដែលចេញពីព្រះវរបិតាមក។ ដ្បិតវាបន្ដកើតឡើងក្នុងក្រុមជំនុំ នៅសតវត្សទី១ និងសតវត្សទី៣ ហើយវាបន្ដកើតឡើងនៅតាមបណ្ដាប្រទេសជាច្រើននៃ «ប្រទេសលោកទី៣» មកទល់សព្វថ្ងៃនេះ។ នៅក្នុងប្រទេសចិន និងតាមបណ្ដាប្រទេសដែលកំពុងអភិវឌ្ឃន៍ផ្សេងៗ មាន គ្រីស្ទបរិស័ទថ្មីៗរាប់ម៉ឺននាក់បានមកប្រជុំក្នុងក្រុមជំនុំដោយ «មិនចុះឈ្មោះ»។

ប៉ុន្ដែ មានរឿងខ្លះដែលបានកើតឡើងចំពោះក្រុមជំនុំនៅប្រទេសអាមេរិក អ៊ឺរ៉ុប ហើយក្នុងប្រទេស លោកខាងលិច។ នៅពាក់កណ្ដាលសតវត្សទី១៩ មានរឿងអាក្រក់ៗបានចាប់ផ្ដើមកើតឡើងនៅក្នុងប្រទេសលោកខាងលិច។ ចាប់ផ្ដើមប្រហែលនៅឆ្នាំ១៨៣០ មានរឿងជាច្រើនចាប់ផ្ដើមផ្លាសប្ដូរ។ លោក ម៉ាទីន ឡូដ ជ៉ោនបាន ប្រសាសន៍ថា សព្វថ្ងៃនេះ បញ្ហាស្ទើរតែទាំងអស់នៅក្នុងក្រុមជំនុំអាចជាសំណល់ពីការដែលបាន កើតឡើងនៅពាក់កណ្ដាលសតវត្សទី១៩ ដូចជា៖ ការរិះគន់ព្រះគម្ពីរ....... «លទ្ធិសម្រេចនិយម» របស់ លោកហ្វីនណេ ពួកម៉មិន ពួកស្មរបន្ទាល់ព្រះយេហូវ៉ា ពួកខែបែលីស៍ (Campbellites) ពួកថ្ងៃបរិសុទ្ធ គំរូនៃការធ្វើពីធីជ្រមុជទឹក ការបង្រៀនរបស់លោកដាវិន។ បញ្ហាទាំងអស់នេះបានផុសចេញឡើងប្រហែល៥០ឆ្នាំនីមួយៗ! វាជាសម័យកាលដ៏ច្របូកច្របល់ ហើយវាជាសម័យកាលរបស់អារក្ស។ ក្រោយពីកើតមាន សង្រ្គាមលោកលើកទី១ វាបានធ្វើឲ្យទ្វីអ៊ឺរ៉ុបហិនហោច។ ក្រុមជំនុំជាច្រើនត្រូវបានបំផ្លាញ ហើយយើងមិន ដែលមានអារម្មណ៍ល្អសោះ។ ពួកសេរីនិយមបានប្រាប់ក្រុមជំនុំនានាថា បុរសមានចិត្ដល្អ ហើយមនុស្ស កំពុងតែវិវត្ដន៍ពិភពលោកឲ្យទៅជាអស្ចារ្យឡើង។ សង្រ្គាមលោកលើកទី១បានបំផ្លាញគំនិតនោះទាំងសុ្រង។ មនុស្សមិនដឹងថា ព្រះគម្ពីរប្រាប់ថា មនុស្សលោកអាក្រក់ណាស់។ មនុស្សធម្មតាមិនដឹងថា ពួកសេរីនិយម បានដឹកនាំឲ្យគេជឿខុសឆ្គងនោះទេ។ មនុស្សបានគិតថា គ្រីស្ទសាសនាគឺឆ្កួតមែនទែន។ វាគ្រាន់តែដូចជា រឿងនិទានមួយ យើងមិនដែលមានអារម្មណ៍ល្អប្រសើរសោះ។ ក្រោយមកសង្រ្គាមលោកលើកទី១បានកើត ឡើង។ ចូរពិចារណាមើល មានមនុស្សច្រើននាក់នៅជំនាន់នោះបានបដិសេធព្រះ។ ពួកគេនិយាយថា «ខ្ញុំ អាចជឿលើព្រះបានទេ ដោយសារតែ Auschwitz ឬក៏ដោយសារ Hiroshima »។ គ្មានអ្នកណាបាន បង្រៀនពួកគេថា ព្រះគម្ពីរប្រាប់ថា មនុស្សលោកអាក្រក់ណាស់។ ជីដូនជីតារបស់យើងបានបែរចេញពីក្រុម ជំនុំ។ ពួកគេបានក្លាយជាពួកចំណេះនិយម ហើយបានក្លាយជាមនុស្សដែឡជឿថា គ្មានព្រះ។ ឥឡូវនេះ យើងនៅទល់ភ្នែកអ្នកហើយ យើងជាកូនចៅរបស់ពួកគេ។

ពួកដែលធ្វើតាមច្បាប់ក្រុមជំនុំពីបុរាណបានឈ្លោះប្រឆាំងនឹងពួកសេរីនិយម។ ពួកគេសុទ្ធតែជា មនុស្សល្អ ខ្ញុំសរសេរពួកគេ។ ប៉ុន្ដែ ពួកគេមិនយល់ដឹងថា «លទ្ធិសម្រេចនិយម» បាននាំមនុស្សដែលមិន ទាន់ប្រែចិត្ដជឿព្រះរាប់ម៉ឺននាក់ចូលក្នុងក្រុមជំនុំ។ ដោយសារបញ្ហានោះហើយ វាបង្កើតឲ្យអ្នកផ្សាយដំណឹង ល្អសព្វថ្ងៃនេះ ដែលបង្កើតមនុស្សពីមហាវិទ្យាល័យព្រះគម្ពីរ Fuller ដូចលោក Rob Bell (Love Wins លទ្ធិសកលនិយម)។ មនុស្សគេធ្វើសកម្មភាពដូចជាមានអ្វីខ្លះដែលថ្មី។ វាមិនមែនថ្មីទាំងអស់នោះទេ។ មនុស្សដូចលោកប៊ែលគឺជាក្រុមថ្មីមួយ ដែលមកពីក្រុមជំនុំដែលមិនជឿលើព្រះត្រីឯក(Unitarians)។ តាម ការពិត គាត់ជាអ្នកដែលមិនជឿលើព្រះត្រីឯក។ មនុស្សទាំងអស់នៅមហាវិទ្យា Fuller ក៏ដូចគ្នាដែរ ប៉ុន្ដែគេមិនបញ្ចេញឈ្មោះ។ ដ្បិតអ្នកឃើញពួកមិនជឿព្រះទាំងអស់កំពុងតែដើរ ហើយហៅខ្លួនគេថា គេជា «អ្នក ផ្សាយដំណឹងល្អ»។ វាគឺជាសោកនាដកម្មមួយ! ឆ្នាំមុនក្រុមជំនុំសៅថើនបាទីស្ទ Convention បានបាត់បង់មនុស្ស២សែនក្នុងរយះពេល១២ខែ! ចូរគិតពីវា ក្នុងរយះពេល១២ខែ មនុស្សស្ទើរតែ១ភាគ៤ក្នុង១លាននាក់បានចេញពីក្រុមជំនុំសៅថើនបាទីស្ទ។ វាមិនគួរឲ្យជឿសោះ! ពួកគេបានខ្លាចទាហានអ៊ីស្លាម ពួកគេ បានឃើញគ្រីស្ទបរិស័ទដែលត្រូវបានគេកាត់កនៅតាមព័ត៌មាន ហើយពួកគេខ្លាច។ ពួកគេខ្លាចពីការធ្វើ បដិវត្ដន៍(ការផ្លាស់ប្ដូរ)ខាងផ្លូវភេទ ពួកគេខ្លាចលោកអូប៉ាមា ពួកគេខ្លាចរឿងទាំងអស់ ដូច្នេះហើយ ពួកគេរត់ចេញពីក្រុមជំនុំ ដើម្បីលាក់ខ្លួន! វាពិបាកយល់ណាស់។ មនុស្ស២សែននាក់បានចេញពីក្រុមជំនុំក្នុងរយះ ពេល១២ខែ!

ដ្បិតនោះគឺជាកន្លែងយើងមកពី។ យើងរស់ក្នុងកន្លែងមួយ ក្នុងទីក្រុងឡូសអង់ចាឡែស វាចំនាយ ពេល១៥នាទីពី Hollywood ។ វាគឺជាកន្លែងដ៏អាក្រក់បំផុតនៅប្រទេសលោកខាងលិច។ ហើយយើងត្រូវ តែមានក្រុមជំនុំមួយ ដើម្បីជួយអ្នកដែលមិនជឿព្រះ! តើអ្នកចង់បានន័យថា អ្នកគិតថា ក្មេងនៅមហាវិទ្យា ល័យ១ក្រុមដែលមិនជឿព្រះ អាចបង្កើតជាក្រុមជំនុំមួយឬអី? វាមិនអាចទៅរួចនោះទេ ប៉ុន្ដែសំខាន់ជាង នោះទៅទៀត យើងកំពុងអធិស្ឋានសុំឲ្យមានការរស់ឡើងវិញ! គួរឲ្យចង់សើច! វាជាក្ដីសុបិនដែលមិនអាច ទៅរួចនោះទេ! មនុស្សនិយាយថា វាមិនអាចទៅរួចនោះទេ ប៉ុន្ដែ ព្រះអាចធ្វើបាន។ ព្រះយេស៊ូវមានបន្ទូលថា

«ព្រះយេស៊ូវទ្រង់ទតទៅគេ មានព្រះបន្ទូលថា ការនោះមនុស្សលោកធ្វើពុំកើតទេ តែព្រះទ្រង់ធ្វើកើត ដ្បិតព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់បាន» (ម៉ាកុស ១០:២៧)។

គ្មានអ្វីសោះដែលពិតជាសំខាន់បានផ្លាស់ប្ដូរចាប់តាំងពីសតវត្សទី១។ ព្រះយេស៊ូវបានសូត្រគម្ពីរ អេសាយ ហើយមានបន្ទូលថា «នៅថ្ងៃនេះ បទគម្ពីរនេះបានសំរេចនៅត្រចៀកអ្នករាល់គ្នាហើយ»(លូកា ៤:២១)។ ពួកគេបានគិតថា ទ្រង់ជាមនុស្សដ៏ពេញដោយកំហឹងម្នាក់។ ពួកគេបានព្យាយាមចង់សំឡាប់ទ្រង់ នៅពេលនោះ «ប៉ុន្តែទ្រង់យាងកាត់កណ្តាលពួកគេចេញបាត់ទៅ»(លូកា ៤:៣០)។

ទ្រង់បានយាងចេញពីសាលាប្រជុំនោះ ដើម្បីទៅសំដែងការអស្ចារ្យផ្សេងៗ។ ក្នុងរយះពេលខ្លីប៉ុន្មាន ឆ្នាំ ទ្រង់មានអ្នកដើរតាមទ្រង់គ្រប់ទីកន្លែងនៅក្នុងចក្រភពរ៉ូម។ កាលពួកគេបានទៅដល់ទីក្រុងថែស្សាឡូនីច នោះអ្នកដឹកនាំនៅទីក្រុងនោះបានស្រែកឡើងថា «ពួកដែលនាំឲ្យក្រឡាប់ផែនដីនោះ បានមកទីនេះហើយ» (កិច្ចការ ១៧:៦)។

គ្មានអ្វីសោះដែលពិតជាសំខាន់បានផ្លាស់ប្ដូរ។ មនុស្សនៅតែដដែល ពួកគេពេញដោយការបះបោរ ហើយមិនជឿ។ ព្រះនៅតែដដែល ទ្រង់គង់នៅលើបល្ល័ង្កទ្រង់ដដែល ទ្រង់ពេញដោយអំណាចព្រះចេស្ដា ដដែល ហើយទ្រង់នៅតែគ្រប់គ្រងដដែល។ ព្រះគ្រីស្ទនៅតែដដែល ទ្រង់បានរស់ពីសុគតឡើងវិញ ហើយ ទ្រង់ជាព្រះអម្ចាស់!

ទ្រង់ជាម្ចាស់ ទ្រង់ជាម្ចាស់
   ទ្រង់ជាព្រះរស់ពីសុគត
ហើយទ្រង់ជាម្ចាស់
   គ្រប់ទាំងជង្គង់លុតក្រាប
អណ្ដាតទាំងអស់ថ្លែងប្រាប់
   ថាព្រះយេស៊ូវជាម្ចាស់
(«ទ្រង់ជាម្ចាស់» ដោយលោក Marvin V. Frey, 1918-1992)។

«ទ្រង់ជាម្ចាស់» សូមច្រៀង

ទ្រង់ជាម្ចាស់ ទ្រង់ជាម្ចាស់
   ទ្រង់ជាព្រះរស់ពីសុគត
ហើយទ្រង់ជាម្ចាស់
   គ្រប់ទាំងជង្គង់លុតក្រាប
អណ្ដាតទាំងអស់ថ្លែងប្រាប់
   ថាព្រះយេស៊ូវជាម្ចាស់

ព្រះវរបិតា ព្រះគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធរួមគ្នានូវអំណាចព្រះចេស្ដាដ៏ខ្លាំងបំផុតនៅលើសកល លោកនេះ! ខ្ញុំដឹងច្បាស់ថា សព្វថ្ងៃនេះ ព្រះវរបិតាអាចចាត់អំណាចនៃព្រះវិញ្ញាណបរិសុទ្ធជាច្រើន ដូចដែល ទ្រង់បានធ្វើនៅពេលអតីតកាល! យើងមិនអាចធ្វើបានឡើយ យើងគ្មានអំណាចសោះ ប៉ុន្ដែព្រះគម្ពីរប្រាប់ថា «ឫទ្ធានុភាពសំរេចនៅលើព្រះ»(ទំនុកដំកើង ៦២:១១)។ នៅពេលទ្រង់ចាក់ព្រះវិញ្ញាណរបស់ទ្រង់ នោះ ការអស្ចារ្យធំៗកើតឡើង។ លោកយ៉ូហាន Knox ដែលជាអ្នកកែប្រែជំនឿជនជាតិស្កត់ឡែនបានប្រសាសន៍ ថា ប្រទេសស្កត់ឡែនត្រូវបានជួយសង្រ្គោះពីដាវរបស់ Bloody Mary ដោយសារតែ «ព្រះចាត់ព្រះវិញ្ញាណ បរិសុទ្ធរបស់ទ្រង់ មកលើមនុស្សធម្មតាជាបរិបូរ»(The Works of John Knox, volume 1, 1946 edition, p. 101)។

កាលណាអ្នកអធិស្ឋានសំរាប់ក្រុមជំនុំយើង សូមអធិស្ឋានសុំឲ្យព្រះចាក់ព្រះវិញ្ញាណរបស់ទ្រង់មក គង់ក្នុងចំណោមយើង។ កាលណាអ្នកចេញទៅផ្សាយដំណឹងល្អ សូមអធិស្ឋានសុំឲ្យព្រះចាក់ព្រះវិញ្ញាណ ទ្រង់មកលើការងាររបស់យើង។ កាលណាអ្នកកំពុងបើកឡាន សូមអធិស្ឋានសុំឲ្យព្រះចាក់ព្រះវិញ្ញាណ បរិសុទ្ធមកលើការងាររបស់យើង! គ្រូអធិប្បាយដ៏ល្បីល្បាញឈ្មោះលោក ឆាតឡែស Simeon បានបង្រៀនថា «កិច្ចការនៃការប្រែចិត្ដវាកើតឡើងសន្សឹមៗនៅក្នុងចំណោមអ្នក លុះត្រាតែព្រះចាក់ព្រះវិញ្ញាណទ្រង់នៅ ក្នុងអ្នក ទើបមានការអស្ចារ្យប្លែកពីធម្មតាដែលមិនអាចវាស់ស្ទង់បាន» (W. Carus, Memoirs of Charles Simeon, 2nd edition, 1847, p. 373)។

សូមចងចាំថា យើងមិនអាចបង្ខំឲ្យព្រះចាក់ព្រះវិញ្ញាណរបស់ទ្រង់បានឡើយ។ ខ្ញុំបានអធិស្ឋានសុំ ឲ្យព្រះចាក់ព្រះវិញ្ញាណទ្រង់មកលើក្រុមជំនុំនេះអស់រយះពេល៤០ឆ្នាំមកហើយ។ ទ្រង់មិនទាន់ឆ្លើយតបទេ ឥឡូវនេះ ពេលខ្ញុំមើលទៅក្រោយ ខ្ញុំគិតថា ខ្ញុំអាចឃើញពីមូលហេតុដែលទ្រង់មិនឆ្លើយតប។ ដ្បិតឥឡូវនេះ យើងមានក្រុមជំនុំដ៏ល្អប្រសើរក្ដី។ សព្វថ្ងៃនេះ អ្នកដឹកនាំត្រូវបានប្រែចិត្ដ ហើយក្មេងជំទង់យើងភាគច្រើន បានប្រែចិត្ដជឿព្រះ។ សព្វថ្ងៃនេះ ប្រហែលជាព្រះឆ្លើយតបសេចក្ដីអធិស្ឋានរបស់យើង ដ្បិតយ៉ាងហោច ណាស់ ទ្រង់ចាក់ព្រះវិញ្ញាណទ្រង់ ដើម្បីទាញនាំក្មេងជំទង់ថ្មីចំនួន១០ ឬ១២មកក្នុងក្រុមជំនុំរបស់យើង នៅរដូវក្ដៅនេះ។ សូមបើកទៅខគម្ពីរចងចាំរបស់យើង ដែលនិយាយពីការតបអត់។ វាគឺជាគម្ពីរអេសាយ ៥៨:៦ វានៅទំព័រទី៧៦៣នៃគម្ពីរស្កោហ្វៀល។ សូមក្រោកឈរឡើង ហើយអានវាឲ្យខ្លាំងៗ។

«តើមិនមែនជាការតមអត់យ៉ាងនេះវិញ ដែលអញពេញចិត្តទេឬអី គឺឲ្យដោះច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចងគេ ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង»(អេសាយ ៥៨:៦)។

អ្នកអាចអង្គុយចុះបាន។ សូមទន្ទេញខគម្ពីរនោះ។ សូមបើកវា ហើយអានវា កាលអ្នកតប ហើយអធិស្ឋាន នៅថ្ងៃសៅរ៍ខាងមុខ។ សូមកត់សំគាល់ពីគម្ពីរដែលស៊ីជាមួយអេសាយ ៥៨:៦ វាជាអេសាយ ៦១:១-២។

«ព្រះវិញ្ញាណនៃ ព្រះអម្ចាស់យេហូវ៉ា ទ្រង់សណ្ឋិតលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំឲ្យផ្សាយដំណឹងល្អ ដល់មនុស្សទាល់ក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង និងប្រកាសប្រាប់ពីសេចក្តីប្រោសលោះដល់ពួកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង ព្រមទាំងប្រកាសប្រាប់ពីឆ្នាំ ដែលព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យ និងពីថ្ងៃ ដែលព្រះនៃយើងខ្ញុំនឹងសងសឹកផង ហើយឲ្យកំសាន្តចិត្តនៃអស់អ្នកណាដែលសោយសោក»(អេសាយ ៦១:១-២)។

ដោយសារយើងប្រៀបធៀបអត្ថបទគម្ពីរទាំង២នោះ យើងអាចឃើញថា កិច្ចការរបស់ព្រះគ្រីស្ទអាចបន្ដនៅ លើផែនដីសព្វថ្ងៃនេះ តាមរយះការឆ្លើយតបរបស់ព្រះចំពោះការតប និងការអធិស្ឋានរបស់យើង។

លោកបណ្ឌិត យ៉ូហាន អោ រ៉ាយស៍ (១៨៩៥ដល់១៩៨០)បានប្រសាសន៍ថា «ខ្ញុំដឹងថា ការតប និងការអធិស្ឋានពិតប្រាកដ កាលយើងសង្ឃឹមរង់ចាំព្រះ នឹងជួយឲ្យខ្ញុំបានព្រពរ ហើយព្រះចង់ប្រទានមក ឲ្យយើង! យើងតប ហើយអធិស្ឋាន ទាល់តែព្រះឆ្លើយតប ដោយប្រទានព្រះពរឲ្យយើង»(ការអធិស្ឋាន ការសុំ និងការទទួល Sword of the Lord, 1997 edition, pp. 230, 231)។

ជ៉ោនណាថាត់Edwards (១៧០៣ដល់១៧៥៨)បានតប ហើយអធិស្ឋាន៣ថ្ងៃ កាលគាត់បាន រៀបចំអធិប្បាយមេរៀនដែលមានចំណងជើងថា មនុស្សមានបាបនៅក្នុងព្រះហស្រ្ដនៃព្រះដ៏ខ្ញាល់ ការភ្ញាក់ ដឹងខ្លួនលើកទី១បានចាប់ផ្ដើមដោយសារសេចក្ដីអធិប្បាយនោះ។ (Elmer Towns, D.Min., ការណែនាំអ្នកទើបចាប់ផ្ដើមឲ្យអធិស្ឋាន (The Beginner’s Guide to Fasting) Regal Publications, 2001, pp. 123, 124)។

លោកបណ្ឌិត ម៉ាទីន Lloyd-Jones (១៨៩៩ដល់១៩៨១) បានប្រសាសន៍ថា «ខ្ញុំឆ្ងល់ថា តើវាធ្លាប់កើតឡើងចំពោះយើង ដែលគួរឲ្យយើងពិចារណាពីសំណួរនៃតបអត់ឬទេ? ការពិត វាមិនមែន ដូច្នោះឡើយ ប្រធានបទទាំងមូលហាក់ដូចជាបានជ្រុះចេញពីគំនិតរបស់គ្រីស្ទបរិស័ទទាំងស្រុង» ការសិក្សាពីសេចក្ដីអធិប្បាយនៅលើភ្នំ (Studies in the Sermon on the Mount, part 2, Eerdmans, p. 34)។

គ្រូគង្វាលពីបុរាណនៅសតវត្សទី២ឈ្មោះលោក Polycarp (៨០ដល់១៦៧)បានប្រសាសន៍ថា «ចូរឲ្យយើងបែរទៅមើលពាក្យ ដែលបានឆ្លងផុតពីយើងតាំងពីដើមមក វាជាពាក្យ “ចូរចាំយាមក្នុងសេចក្ដី អធិស្ឋាន ហើយ”បន្ដក្នុងការតបអត់”»(សំបុត្រទៅទីបងប្អូននៅទីក្រុងភីលីព )។

ស្ជឺជិន (១៨៣៤ ដល់១៨៩២)បានប្រសាសន៍ថា «យើងបានបាត់បង់ព្រះពរដ៏ធំបំផុតនៅក្នុង ក្រុមជំនុំរបស់គ្រីស្ទបរិស័ទ ដោយសារយើងបោះបង់ចោលការតបអត់» (C. H. Spurgeon, “ករណីដ៏អស់សង្ឃឹមមួយ – របៀបដើម្បីជួបវា” (How to Meet It) មករា ១០ ១៨៦៤)។

លោកបណ្ឌិត R. A. Torrey (១៨៥៦ ដល់១៩២៨)បានប្រសាសន៍ថា «បើសិនជាយើងចង់ អធិស្ឋានដោយមានអំណាច នោះយើងត្រូវតែអធិស្ឋាន ហើយតប» របៀបដើម្បីអធិស្ឋាន (How to Pray, 2007 edition, p. 37)។

លោកយ៉ូហាន Wesley ដ៏គួរឲ្យគោរព(១៧០៣ ដល់១៧៩១)បានប្រសាសន៍ថា «តើអ្នកបាន តប ហើយអធិស្ឋាននៅថ្ងៃណាមួយឬទេ? ខ្យល់ព្យុះនៃបល្ល័ង្កនៃព្រះគុណនឹងបន្ដការពារនៅពេលនោះ ហើយសេចក្ដីមេត្ដាករុណានឹងធ្លាក់មក» កិច្ចការរបស់លោកយ៉ូហាន វែស្លេ (The Works of John Wesley, volume 10, 1827 edition, p. 340)។

គ្រូអធិប្បាយដ៏ល្បីល្បាញជនជាតិចិនឈ្មោះលោកបណ្ឌិត យ៉ូហាន Sung(១៩០១ ដល់១៩៤៤)បានប្រសាសន៍ថា «{មនុស្សវ័យក្មេង}ជាច្រើននាក់បានតប ហើយអធិស្ឋានតាមពេលផ្សេងៗ។ សិស្សមាន សេចក្ដីស្រឡាញ់សំរាប់ព្រះអម្ចាស់» កំណត់ហេតុប្រចាំថ្ងៃរបស់លោកយ៉ូហាន សាំង (The Diary of John Sung, compiled by Levi, Genesis Books, 2012, p. 298)។

បេសកជនមុនគេបង្អស់ទៅប្រទេសចិនឈ្មោះលោកបណ្ឌិត យ៉ាកុប ហាសិន ថេឡឺ (១៨៣២ ដល់ ១៩០៥)បានប្រសាសន៍ថា «នៅក្នុងភូមិShansi ខ្ញុំបានឃើញគ្រីស្ទបរិស័ទជនជាតិចិនជាច្រើនមានទំលាប់ចំនាយពេលតប ហើយអធិស្ឋាន ហើយព្រះចាក់ព្រះគុណមកលើគេ។ ប្រហែលជាឧបសគ្គដ៏ធំបំផុតចំពោះព័ន្ធកិច្ចរបស់យើង គឺជាកម្លាំងផ្ទាល់ខ្លួនរបស់យើង ដ្បិតពេលយើងតប យើងរៀនពីអ្វីដែលខ្សោយ ហើយយើងត្រូវការជំនួយពីម្ហួបអារហារ ដើម្បីឲ្យយើងមានកម្លាំងបន្ដិចបន្ដួច ដែលធ្វើឲ្យយើងអាចរហ័សរហួនបាន» វចនាធិប្បាយនៃការដកស្រង់របស់គ្រីស្ទបរិស័ទ (The New Encyclopedia of Christian Quotations, Baker Books, 2000, p. 360)។

លោកបណ្ឌិត ធីម៉ូថេ លីន- (១៩១១២០០៩)បានប្រសាសន៍ថា «ជារឿយៗ យើងអាចភ្ញាក់ដឹង ខ្លួនខាងឯវិញ្ញាណ ដរាបណាយើងចាប់ផ្ដើមតម ហើយអធិស្ឋាន។ នេះកំពុងនិយាយពីបទពិសោធន៍ផ្ទាល់ ខ្លួនរបស់ខ្ញុំ» រឿងសំងាត់នៃការរីកចំរើនរបស់ក្រុមជំនុំ (The Secret of Church Growth, First Chinese Baptist Church, 1992, p. 23)។

នៅថ្ងៃសៅរ៍ខាងមុខ យើងនឹងមានថ្ងៃផ្សេងទៀត ដើម្បីតមនៅក្នុងក្រុមជំនុំរបស់យើង។ ខ្ញុំចង់ប្រាប់ បងប្អូនពីចំនុចខ្លះៗពីរបៀបដើម្បីតម។


1.   សូមតមដោយស្ងាត់ស្ងៀម(កាន់តែច្រើនកាន់តែល្អ)។ កុំប្រាប់មនុស្សជុំវិញ ថា អ្នកកំពុងតែតម។

2.   សូមចំណាយពេលខ្លះ ដើម្បីអានព្រះគម្ពីរ។ សូមអានជំពូកខ្លះនៃគម្ពីរកិច្ចការ (ជាពិសេសជិតដើមជំពូកមក)។

3.   សូមទន្ទេញអេសាយ ៥៨:៦ ពេលអ្នកកំពុងតមនៅថ្ងៃសៅរ៍។

4.   សូមអធិស្ឋានសុំឲ្យព្រះប្រទានមនុស្សថ្មីៗ១០ ឬច្រើនជាងនាក់មកយើង។

5.   សូមអធិស្ឋានសំរាប់ក្មេងជំទង់របស់យើង ដែលមិនទាន់បានប្រែចិត្ដជឿព្រះ (តាមឈ្មោះ)។ សូមអធិស្ឋានសុំឲ្យព្រះធ្វើការក្នុងពួកគេ ដូចអ្វីដែលទ្រង់មានបន្ទូលក្នុងអេសាយ ៥៨:៦។

6.   សូមអធិស្ឋានសំរាប់ភ្ញៀវដែលមកលេងក្រុមជំនុំលើកដំបូង (ថ្ងៃអាទិត្យនេះ) សូមអធិស្ឋានសុំឲ្យព្រះទាញនាំពួកគេឲ្យត្រលប់មកម្ដងទៀតនៅថ្ងៃអាទិត្យក្រោយ អធិស្ឋានឲ្យពួកគេតាមឈ្មោះ បើសិនជាអាចធ្វើបាន។

7.   សូមអធិស្ឋានសុំឲ្យព្រះបង្ហាញខ្ញុំ ពីអ្វីដែលខ្ញុំត្រូវអធិប្បាយនៅថ្ងៃអាទិត្យខាង មុខ នៅពេលព្រឹក និងពេលល្ងាច។

8.   សូមផឹកទឹកឲ្យបានច្រើន ប្រហែល១កែវគ្រប់ម៉ោងនីមួយៗ។ បើសិនជាអ្នកមានទំលាប់ផឹកកាហ្វេរាល់ថ្ងៃ អ្នកអាចផឹកកាហ្វេ១ពែងធំបាន ពេលអ្នកចាប់ផ្ដើមមុនដំបូង។ កុំផឹកភេសជ្ជដែលផ្អែម ឬភេសជ្ជដែលមានកម្លាំង -ល-។

9.   សូមជួបគ្រូពេទ្យមុនពេលអ្នកតម បើសិនជាអ្នកមានសំណួរខ្លះអំពីសុខភាព របស់អ្នក។ (អ្នកអាចជួបលោកបណ្ឌិត Kreighton ចាន់ ឬក៏លោក Judith ខាហ្គិននៅក្នុងក្រុមជំនុំរបស់យើង)។ កុំតម បើអ្នកមានជំងឺធ្ងន់ធ្ងរ។ ដូចជាជំងឺលើសឈាម ឬជំងឺទឹកនោមផ្អែម។ សូមអធិស្ឋានពីរឿងទាំងនេះនៅថ្ងៃសៅរ៍។

10. សូមចាប់ផ្ដើមតម ក្រោយពីអ្នកហូបអារហារពេលល្ងាចថ្ងៃសុក្រ។ កុំហូបអ្វីឲ្យ សោះបន្ទាប់ពីពេលនោះមក រហូតដល់យើងបរិភោគអារហារនៅក្រុមជំនុំ នៅម៉ោង ៥:៣០ ល្ងាចថ្ងៃសៅរ៍។

11. សូមចងចាំថា អ្វីដែលសំខាន់បំផុត គឺយើងត្រូវអធិស្ឋានសំរាប់ក្មេងជំទង់នៅ ក្រុមជំនុំយើងឲ្យគេប្រែចិត្ដជឿព្រះ ហើយអធិស្ឋានសំរាប់មនុស្សវ័យក្មេងថ្មីៗដែលនឹងមកក្រុមជំនុំនៅរដូវនេះ។ សូមអធិស្ឋានឲ្យពួកគេនៅជាប់ជាមួយជាអចិន្រ្ដៃយ៍។


ឥឡូវនេះ ខ្ញុំនឹងបង្រៀនពាក្យខ្លះចំពោះបងប្អូនដែលមិនទាន់បានសង្រ្គោះ។ ព្រះយេស៊ូវបានសុគត លើឈើឆ្កាង ដើម្បីលោះអំពើបាបទាំងអស់របស់អ្នក ដូច្នេះ អ្នកមិនត្រូវជំនុំជំរះពីអំពើបាបឡើយ។ ទ្រង់បាន រស់ពីសុគតឡើងវិញទាំងព្រះកាយ ទាំងរូបសាច់ ហើយទាំងឆ្អឹង។ ទ្រង់បានធ្វើការនោះ ដើម្បីប្រទានជីវិត អស់កល្បជានិច្ចដល់អ្នក។ ព្រះយេស៊ូវបានយាងទៅគង់នៅខាងស្ដាំដៃព្រះវរបិតា នៅស្ថានសួគ៌ជាន់ទី៣។ អ្នកអាចមករកទ្រង់ដោយសេចក្ដីជំនឿ ហើយទ្រង់នឹងសង្រ្គោះអ្នកពីអំពើបាប ហើយទ្រង់ជួយសង្រ្គោះអ្នកពី ការជំនុំជំរះ! សូមព្រះប្រទានពរ អាម៉ែន។ លោក ចាន់ សូមដឹកនាំយើងអធិស្ឋាន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ អេភេសូរ ៤:១៦-២១ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ព្រលឹងអើយ សូមចូលមក ទ្រង់រៀបអាវស្រេច»(ដោយលោក John Newton, 1725-1807)។