Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




មនុស្សចំអកនៅគ្រាចុងក្រោយបង្អស់

(សេចក្ដីអធិប្បាយលេខ៦ ពី២ពេត្រុស)
SCOFFERS IN THE LAST DAYS
(SERMON #6 ON II PETER)
(Cambodian)

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែមិថុនា ១៤ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, June 14, 2015

«ដោយដឹងសេចក្តីនេះជាមុនថា នៅជាន់ក្រោយ នឹងមានមនុស្សចំអកមក ដែលគេដើរតាមសេចក្តីប៉ងប្រាថ្នារបស់គេ ទាំងចំអកឡកឡឺយថា តើសេចក្តីសន្យាពី ព្រះអង្គយាងមកនៅឯណា» (២ពេត្រុស ៣:៣-៤)។


ព្រះគម្ពីរបង្រៀនថា ព្រះគ្រីស្ទនឹងយាងមកក្នុងពពក។ នោះគឺជាការយាងមកលើកទី២របស់ព្រះ គ្រីស្ទ។ ប៉ុន្ដែ មនុស្សចំអកគេបដិសេធមិនជឿវាឡើយ។ គម្ពីរ២ពេត្រុសជំពូក៣គឺសំខាន់ណាស់ចំពោះខ្ញុំ។ ដ្បិតខ្ញុំបានប្រែចិត្ដជឿព្រះ កាលខ្ញុំបានស្ដាប់លឺ គេអធិប្បាយពីជំពូកនេះ។ វាជាខែកញ្ញា ទី២៨ ឆ្នាំ១៩៦១ ពេលនោះខ្ញុំជានិស្សិតរៀននៅមហាវិទ្យាល័យ Biola (ឥឡូវនេះជាសាកលវិទ្យាល័យ)។ នៅសប្ដាហ៍នោះគេបានអធិប្បាយមេរៀនជាស៊េរីសំរាប់ថ្នាក់ក្រុម តូច។ និស្សិតទាំងអស់បាននៅទីនោះ នៅថ្ងៃនោះខ្ញុំបានអង្គុយក្បែរលោកបណ្ឌិត មើផ្វី ឡូម (Murphy Lum)។ គាត់បានរៀននៅមហាវិទ្យាល័យ Talbot ដែលខ្ញុំបានជួបនៅមហាវិទ្យាល័យ។ ពេលនោះលោក ឆាតឡែស វ៉ូដប្រ៊ីដជ៍ជាអ្នកអធិប្បាយ។ ប៉ុន្មានខែក្រោយមក គាត់បានចាកចេញពីមហាវិទ្យាល័យ Fuller ។ គាត់បានដឹងថា មហាវិទ្យាល័យនោះកំពុងឈាងទៅរកលទ្ធិសេរីនិយម ដែលបដិសេធអាជ្ញាធរនៃព្រះគម្ពីរ។ ពួកនៅមហាវិទ្យាល័យនោះបានហៅគាត់ថា គាត់អ្នកជាអ្នកស៊ប់ តែពួកគេបានធ្វើខុស។ ក្នុងរយពេលប៉ុន្មាន ឆ្នាំក្រោយមក ព្រឹត្ដិការណ៍បានបង្ហាញថា គាត់បានធ្វើត្រឹមត្រូវណាស់។ សមាជិកនៅមហាវិទ្យាល័យផ្សេង ទៀតបានដើរតាមគាត់ ហើយពួកគេបានចេញពីមហាវិទ្យាល័យហ្វូឡឺ។ មនុស្សដែលចេញពីនោះមានទាំងលោកបណ្ឌិត Gleason Archer លោកបណ្ឌិត Wilbur M Smith និងលោកបណ្ឌិត Harold Lindsell ពួកគេទាំងអស់សុទ្ធតែជាអ្នកប្រាជ្ញលំដាប់ទីមួយ។ ពួកគេបានដើរតាមលោកបណ្ឌិតវ៉ូដប្រ៊ឺដជ៍ កាលគេដឹង ច្បាស់ថា គាត់បានធ្វើត្រឹមត្រូវ។ មហាវិទ្យាល័យនោះឈប់ជឿលើព្រះគម្ពីរដែលគ្មានកំហុសឆ្គង ហើយបែទៅ ឯលទ្ធិសេរីនិយម។

កាលខ្ញុំបានលឺលោកបណ្ឌិតវ៉ូដប្រ៊ឺដជ៍អធិប្បាយពីជំពូកនេះ នោះវាជាបញ្ហាដែលកំពុងឈាងទៅ មុខ។ មនុស្សទាំងអស់កំពុងតែជជែកគ្នាអំពីមហាវិទ្យាល័យ ដែលកំពុងឆ្ពោះទៅឯការបោះបង់ចោលព្រះ។ សាវ័កពេត្រុបានបង្រៀនយ៉ាងច្បាស់ពីបញ្ហានោះទេ។

នៅក្នុងខមុនដំបូង សាវ័កពេត្រុសបានបានប្រាប់ថា គាត់បានសរសេរសំបុត្រទី២។ វាជាសំបុត្រ មួយដែលសរសេរផ្ញើរទៅគ្រីស្ទបរិស័ទដើមដំបូងដែលបាន «ខ្ជាត់ខ្ជាយ» ទៅកន្លែងផ្សេងៗនៃចក្រភពរ៉ូម (១ពេត្រុស ១:១)។ គាត់បានសរសេរសំបុត្រទី២នេះ ដើម្បីដាស់តឿនពួកគេពីរឿងខ្លះ ដែលពួកគេបានដឹង រួចមកហើយ។ គាត់បានប្រាប់ពួកគេអំពីមនុស្សចំអកនៅក្នុងគ្រាចុងក្រោយបំផុត។ គាត់បានប្រាប់ពួកគេអំពី មនុស្សដែលមិនជឿលើការយាងមកលើកទី២របស់ព្រះគ្រីស្ទ។ គាត់បានប្រាប់ពួកគេអំពីចុងបំផុតនៃផែនដី ហើយគាត់ប្រាប់ពីផែនដីថ្មីដែលមក។

ខ្ញុំជក់ចិត្ដនឹងអត្ថបទគម្ពីរខ្លាំងណាស់។ ដ្បិតលោកវ៉ូដប្រ៊ឺជដ៍បានអធិប្បាយពីមេរៀននេះយ៉ាងល្អ! គាត់ជាអ្នកប្រាជ្ញដ៏ល្បីម្នាក់ ដែលចប់ពីមហាវិទ្យាល័យ Princeton Theological ។ តែគាត់ជាគ្រូអធិប្បាយ ដែលបង្រៀនតាមខគម្ពីរមួយៗ ដែលចាប់យកអារម្មណ៍មនុស្សផងដែរ។ ខ្ញុំគិតថា ខ្ញុំមិនធ្លាប់លឺគ្រូណាដែល បង្រៀនល្អជាងគាត់។ ទោះបីជាខ្ញុំបានស្ដាប់គាត់ជិត៥៥ឆ្នាំកន្លងមកក៏ដោយ ខ្ញុំនៅតែចងចាំពីមេរៀនដ៏រស់ រវើកដែលប៉ះពាលចិត្ដខ្ញុំនៅសប្ដាហ៍នោះ។ មិត្ដភក្រ្ដផ្សេងៗទៀតរបស់គ្រូអធិប្បាយក៏បាននៅទីនោះផងដែរ គាត់ឈ្មោះលោកបណ្ឌិត Russell Gordon ដែលជាគ្រូគង្វាលនៅទីក្រុង Riverside រដ្ឋកាលីហ្វក់ញ្ញា។ ថ្មីៗនេះ ខ្ញុំបាននិយាយជាមួយគាត់តាមទូរស័ព្ទអំពីរឿងនេះ។ លោកបណ្ឌិត Gordon សូម្បីតែអាចដកស្រង់ពាក្យមួយចំនួន ដែលលោកបណ្ឌិតវ៉ូដប្រ៊ីដជ៍បានបង្រៀន។ វាជាសេចក្ដីអធិប្បាយដ៏អស្ចារ្យបំផុត ដែលអាច ផ្លាស់ប្រែជីវិតមនុស្សបាន។ ដ្បិតជីវិតខ្ញុំទាំងស្រុងត្រូវបានផ្លាស់ប្ដូរនៅថ្ងៃនោះ ដោយសារតែថ្ងៃនោះជាថ្ងៃ ដែលខ្ញុំបានប្រែចិត្ដជឿលើព្រះ!

ពេត្រុសបានប្រាប់គ្រីស្ទបរិស័ទដើមដំបូងថា គាត់កំពុងតែដាស់តឿនពួកគេពីរឿងខ្លះ ដែលពួកគេ បានដឹងរួចមកហើយ។ យើងទាំងអស់គ្នាត្រូវការឲ្យគេដាស់តឿនពីរឿងទាំងនេះម្ដងហើយម្ដងទៀត។ លោក ពេត្រុសបានប្រាប់ពួកគេថា ពួកហោរានៅគម្ពីរសញ្ញាចាស់បានបង្រៀនពីរឿងទាំងនេះ។ គាត់បានប្រាប់ថា វាជារឿង ដែលសាវ័កផ្សេងទៀតបានប្រកាស។ វាមិនមែនជាគោលលទ្ធិថ្មីនោះទេ។ វាជាគោលលទ្ធិចាស់ ដែលពួកគេត្រូវការឲ្យគេដាស់តឿនម្ដងហើយម្ដងទៀត។

ទីមួយ ពេត្រុសបង្រៀនពួកគេថា «នៅជាន់ក្រោយ នឹងមានមនុស្សចំអកមក ដែលគេដើរតាមសេចក្តីប៉ងប្រាថ្នារបស់គេ»(២ពេត្រុស ៣:៣)។ គាត់បានប្រាប់ពី «គ្រូក្លែងក្លាយ» និងគ្រីស្ទបរិស័ទក្លែង ក្លាយទាំងនេះនៅក្នុងជំពូក២ នៅពេលគាត់ប្រាប់ថា «នឹងមានគ្រូក្លែងក្លាយនៅក្នុងពួកជន»(២ពេត្រុស ២:១)។ ខ្ញុំគិតថា វាជាកំហុសមួយ បើយើងគិតថា «គ្រូក្លែងក្លាយ»ទាំងអស់នេះត្រឹមតែជាសាស្រ្ដាចារ្យនៅ ក្នុងមហាវិទ្យាល័យនានា ទោះបីជារួមទាំងពួកគេផងដែរ។

តែតើអ្នកធ្លាប់សំគាល់មនុស្សណា ដែលជំនាញខាងឯសាសនាដែរឬទេ? មនុស្សទាំងអស់គិតថា ពួកគេដឹងទាំងអស់អំពីវា។ អ្នកមិនអាចប្រាប់អ្វីសោះដល់ពួកគេ ពេលអ្នកជួបពួកគេនៅតាមផ្លូវ ឬអ្នកជួប ពួកគេនៅក្នុងក្រុមជំនុំ។ ពួកគេសុទ្ធតែជាអ្នកជំនាញ! សាសនាគឺត្រឹមតែជាមុខវិជ្ជាដែលអ្នកអាចធ្វើជាអ្នក ជំនាញម្នាក់ ដោយមិនចាំបាច់រៀន! អត្ថបទគម្ពីរប្រាប់យើងថា នឹងមានមនុស្សដូចនោះច្រើនថែមទៀត «នៅជាន់ក្រោយ»។ ពួកគេសុទ្ធតែជាមនុស្សចំអក។

«ដោយដឹងសេចក្តីនេះជាមុនថា នៅជាន់ក្រោយ នឹងមានមនុស្សចំអកមក ដែលគេដើរតាមសេចក្តីប៉ងប្រាថ្នារបស់គេ ទាំងចំអកឡកឡឺយថា» (២ពេត្រុស ៣:៣)។

តើពាក្យ «នៅជាន់ក្រោយ» មានន័យដូចម្ដេច? លោក ជេ វើនណោន ម៉ាកជីបានប្រសាសន៍ថា

     “ពាក្យនៅជាន់ក្រោយ” គឺជាពាក្យបច្ចេកទេសដែលប្រើនៅក្នុងគម្ពីរសញ្ញាថ្មី៖ វានិយាយពីគ្រាចុងក្រោយនៃក្រុមជំនុំ (J. Vernon McGee, Th.D., Thru the Bible, volume 5, Thomas Nelson Publishers, 1983, p. 469; កត់សំគាល់ពីពេត្រុ២ស ៣:១)។

ពីរបីដង វាសំដៅលើការចែកចាយរបស់គ្រីស្ទបរិស័ទទាំងមូល។ អ្នកត្រូវតែអានន័យនៅក្នុងអត្ថបទគម្ពីរ។ ជាក់ស្ដែងណាស់ នៅក្នុង២ពេត្រុសជំពូក៣ ប្រធានបទនិយាយសំដៅលើការយាងមកលើកទី២ និងគ្រាចុង បំផុតនៃផែនដី។ ដូច្នេះពាក្យ «នៅជាន់ក្រោយ»សំដៅលើសម័យកាលចុងក្រោយបង្អស់ វាជាឆ្នាំមុនពេល ដែលព្រះគ្រីស្ទយាងមកលើកទី២។

ក្រោយមកទៀត ពេត្រុសបានប្រាប់ថា «នៅជាន់ក្រោយ នឹងមានមនុស្សចំអក»។ «មនុស្សចំអក» មានន័យថា «អ្នកចំអកមើលងាយ»។ ពួកគេបដិសេធពីការយាងមកលើកទី២របស់ព្រះគ្រីស្ទ ហើយពួកគេ និយាយសើចចំអកពីវា។ «ហា ហា គ្រីស្ទបរិស័ទគិតថា ព្រះគ្រីស្ទនឹងយាងមកម្ដងទៀត! គួរឲ្យអស់សំណើច ណាស់!» បន្ទាប់មក ពេត្រុសបានប្រាប់យើងពីមូលហេតុ ដែលពួកគេសើចចំអក។ មនុស្សចំអកទាំងនេះ «ដើរតាមសេចក្ដីប៉ងប្រាថ្នារបស់គេ»។ នោះមានន័យថា ពួកគេ «ដើរតាមនិស្ស័យអំពើបាបផ្ទាល់ខ្លួនរបស់ ពួកគេ»។ ពួកគេសើចចំអកពីការយាងមកលើកទី២របស់ព្រះគ្រីស្ទ ដោយសារតែពួកគេចង់បន្ដរស់នៅក្នុងអំពើបាប និងជីវិតអាត្មានិយម។ ពេត្រុសបានប្រាប់ ការចំអករបស់ពួកគេជា «ភស្រ្ដុតាងដែលបង្ហាញពីគ្រា ចុងក្រោយបង្អស់» (The Reformation Study Bible; កត់សំគាល់ពីពេត្រុ២ស ៣:៤)។

តើពួកចំអកទាំងនេះមានបញ្ហាអ្វី? ទីមួយ ពួកគេឆ្កួតនឹងសំភារៈនិយម។ ពួកគេស្កប់ចិត្ដនឹងរបស់ ដែលនៅផែនដីនេះ។ ពួកគេមិនចង់ជឿលើការជំនុំជំរះរបស់ព្រះគ្រីស្ទ។ លោកពេត្រុសប្រៀបធៀបពួកគេ ដូចមនុស្សនៅជំនាន់លោកណូអេ(២ពេត្រុស ២:៥)។ «ហើយបើទ្រង់មិនបានប្រណី ដល់លោកីយ៍ពីចាស់បុរាណ ក្នុងកាលដែលទ្រង់បានធ្វើឲ្យទឹកជន់លិចពួកមនុស្សទមិលល្មើស តែបានជួយសង្គ្រោះលោកណូអេ... ដែលលោកជាអ្នកប្រកាសប្រាប់ពីសេចក្តីសុចរិត»។ ណូអេបានប្រកាសពីការជំនុំជំរះដែលនឹងមក ប៉ុន្ដែ មនុស្សមិនព្រមស្ដាប់សោះ! ព្រះគ្រីស្ទបានហៅពួកគេថា ពួកគេជាអ្នកឆ្កួតនឹងសំភារៈនិយម ពួកគេត្រឹមតែ ចាប់អារម្មណ៍ក្នុងការស៊ីផឹក និងការទៅពិធីជប់លៀង «ដរាបដល់ថ្ងៃដែលលោកណូអេបានចូលទៅក្នុងទូកធំ នោះទឹកក៏ជន់មកលិចបំផ្លាញគ្រប់គ្នាទៅ»(លូកា ១៧:២៧)។ ពេត្រុសក៏បានប្រាប់ពីការជំនុំជំរះនៃទីក្រុង សូដុំម និងកូម៉ូរ៉ាផងដែរ «ហើយបើទ្រង់បានបញ្ឆេះក្រុងសូដុំម និងក្រុងកូម៉ូរ៉ាឲ្យទៅជាផែះ ទាំងកាត់ទោស ឲ្យត្រូវហិនវិនាសសាបសូន្យទៅ»(២ពេត្រុស ២:៦)។ ខ្ញុំប្រាប់ម្ដងទៀត អំពើបាបដ៏ធំរបស់ពួកគេជាសំភារៈ និយម។ ព្រះគ្រីស្ទមានបន្ទូលថា «ដ្បិតនៅជំនាន់នោះ ក៏ដូចជានៅជំនាន់លោកឡុតដែរ គេកំពុងតែស៊ីផឹក លក់ដូរ ដាំដំណាំ ហើយសង់ផ្ទះ តែនៅថ្ងៃដែលលោកឡុត ចេញពីក្រុងសូដុំមមក នោះមានភ្លៀង ជាភ្លើង និងស្ពាន់ធ័រ ធ្លាក់ពីលើមេឃមក បំផ្លាញគេទាំងអស់គ្នាបង់»(លូកា ១៧:២៨-២៩)។ ក្រោយមកព្រះគ្រីស្ទ មានបន្ទូលថា

«នៅថ្ងៃដែលកូនមនុស្សលេចមក នោះក៏នឹងកើតមានដូច្នោះដែរ» (លូកា ១៧:៣០)។

ចូរសំគាល់នូវអំពើបាប ដែលពួកគេបានប្រព្រឹត្ដ។ ក្នុងករណីទាំង២ នៅគ្រារបស់លោកណូអេ និង គ្រារបស់លោកឡុត ព្រះគ្រីស្ទមិនផ្តោតសំខាន់លើអំពើបាបខាងផ្លូវភេទនោះទេ។ ទ្រង់សូម្បីតែមិនបាន បង្ហាញពីអំពើបាបខាងផ្លូវភេទផង! មូលហេតុអ្វី? ដោយសារតែមេឬសនៃអំពើបាបរបស់ពួកគេបានតភ្ជាប់ នឹងសំភារៈនិយម ដ្បិតពួកគេរស់នៅសំរាប់ការនៅផែនដីនេះ គេរស់នៅគ្រាន់តែសំរាប់ការសប្បាយ និងការ ស៊ីម្ហូបអារហារ។ គេរស់នៅសំរាប់ការសប្បាយខាងសំភារៈនិយម។ គ្រីស្ទបរិស័ទជាច្រើនរស់នៅដូចនោះ។ លោកបណ្ឌិត ឆោឡែស ស៊ី Ryrie បានប្រសាសន៍ថា សកម្មភាពផ្សេងៗដែលបានបង្ហាញមិនមែនជាអំពើ បាបនៅក្នុងខ្លួនពួកគេនោះទេ ប៉ុន្ដែ «មនុស្សមិនបានរៀបចំខ្លួន»។ នៅពេល «ព្រះគ្រីស្ទយាងមកវិញ នោះ មនុស្សជាច្រើនកំពុងសើចសប្បាយ ហើយគេមិនរៀបចំខ្លួន(ដូចនៅជំនាន់លោកណូអេ និងលោកឡុត)» (Ryrie Study Bible; កត់សំគាល់ពីលូកា ១៧:២៦-៣០)។

មនុស្សគេទៅទីក្រុងឡាសវីហ្គាស ដើម្បីមើលកម្មវិធីប្រកួតផ្សេងៗនៅថ្ងៃអាទិត្យ។ គេខកក្រុមជំនុំ ដោយសារគេទៅភ្លើងនៅទីនោះ។ គេទៅទីក្រុងសានហ្រ្វានស៊ីស្កូ ដើម្បីមើលកម្មវិធីប្រកួតផ្សេងៗ។ អ្នកផ្សេង ទៀតចំណាយពេលរាប់ម៉ោង ដើម្បីលេងហ្គេម តែគេគ្មានពេលអានព្រះគម្ពីរសោះ។ អ្នកផ្សេងទៀតមើលរូប ភាពអាសអាភាសរាប់ម៉ោង តែគ្មានអធិស្ឋាន។ អ្នកផ្សេងទៀតគេរស់នៅសំរាប់លុយ តែគេមិនប្រមូលទ្រព្យ សម្បត្ដិនៅស្ថានសួគ៌ឡើយ។ សំភារៈនិយមបំផ្លាញជីវិតខាងព្រលឹងវិញ្ញាណរបស់អ្នក។ អ្នកមិនស្គាល់ព្រះ ហើយអ្នកមិនមានព្រះគ្រីស្ទឡើយ។ អ្វីទាំងអស់ដែលអ្នកមាននៅលើផែនដីនេះ គឺជាគ្រឿងអលង្ការកំប៉ិក កំប៉ុកទេ។ សាវ័កយ៉ូហានបានប្រាប់ថា

«ដ្បិតអស់ទាំងសេចក្តី ដែលនៅក្នុងលោកីយ៍នេះ គឺជាសេចក្តីប៉ងប្រាថ្នារបស់សាច់ឈាម និងសេចក្តីប៉ងប្រាថ្នារបស់ភ្នែក ហើយសេចក្តីអំនួតរបស់ជីវិត នោះមិនកើតមកពីព្រះវរបិតាទេ គឺមកតែពីលោកីយ៍នេះវិញ ឯលោកីយ៍នេះ និងសេចក្តីប៉ងប្រាថ្នារបស់វា នោះកំពុងកន្លងទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ» (១យ៉ូហាន ២:១៦-១៧)។

កាលខ្ញុំជាក្មេងជំទង់ ខ្ញុំបានរស់នៅផ្លូវអាលីសាប៉ែតជាមួយមីង និងពូរបស់ខ្ញុំ។ ផ្លូវនោះមានមនុស្ស វ័យក្មេងជាច្រើន។ អ្នកខ្លះផឹកស្រាបៀរ ហើយចាក់វាទុកក្នុងកន្លែងផ្ទុកអ៊ីវ៉ាន់។ អ្នកខ្លះទៀតចំណាយពេល រាប់ម៉ោងលេងគ្រឿងម៉ាស៊ីន ហើយជួសជុលឡាន។ អ្នកខ្លះទៀតទៅ Tijuana ដើម្បីទៅកន្លែងស្រីខូច។ ពួកគេទាំងអស់នោះគិតថា ពួកគេឆ្លាតជាងខ្ញុំ។ ពួកគេនិយាយសើចចំអកខ្ញុំ ទាំងនិយាយថា «រ៉ោបប៊ឺតជា អ្នកធ្វើតាមសាសនា» ពិតប្រាកដណាស់គាត់ជាមនុស្សចម្លែក ដោយសារគាត់ជឿស៊ប់ពេក។ ពេលក្រោយ មក ខ្ញុំបានក្លាយជាគ្រូគង្វាលម្នាក់។ ពួកគេបានស្លាប់ម្ដងម្នាក់ៗ។ បងប្អូនរបស់គេបានទូរស័ព្ទមកខ្ញុំ ហើយ សុំឲ្យខ្ញុំរៀបចំបុណ្យសពឲ្យពួកគេ។ ប៉ុន្ដែខ្ញុំមិនមានពាក្យមួយសោះ ដើម្បីនិយាយពីទីសង្ឃឹមនៅក្នុងបុណ្យ សពដ៏អាក្រក់ក្រៃលែងទាំងនោះ។ ខ្ញុំមិនមានពាក្យមួយសោះ។ ខ្ញុំត្រឹមតែអាចពន្យល់ពីដំណឹងល្អដល់អ្នក ណាដែលនៅរស់នៅឡើយ។ មនុស្សទាំងអស់ដឹងថា ក្មេងប្រុសដែលឆ្កួតនឹងផឹក លេងឡាន ហើយទៅរក ស្រីខូច នោះគ្មានសង្ឃឹមទាល់តែសោះ។ មនុស្សទាំងអស់ដឹងថា ពួកគេគ្មានសង្ឃឹមទាល់តែសោះ! ដោយ សារព្រះគុណរបស់ព្រះ ខ្ញុំអាចរស់នៅបានអាយុវែង។ ដោយសារព្រះគុណរបស់ព្រះ ខ្ញុំមានជីវិតសប្បាយរីក រាយជាជាងក្មេងប្រុសមិនស្គាល់ព្រះដ៏ក្រីក្រទាំងនោះ ដែលខ្ញុំបានស្គាល់យូរមកហើយ។

«ឯលោកីយ៍នេះ និងសេចក្តីប៉ងប្រាថ្នារបស់វា នោះកំពុងកន្លងទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ» (១យ៉ូហាន ២:១៦-១៧)។

តើអ្នកកំពុងតែរស់នៅសំរាប់លោកីយ៍នេះមួយគត់មែនឬទេ? តើអ្នកធ្លាប់គិតពីអ្វីដែលនៅជាប់អស់ កល្បជានិច្ចដែរឬទេ? តើអ្នកត្រៀមខ្លួនសំរាប់ការជំនុំជំរះហើយឬនៅ?

«ដោយដឹងសេចក្តីនេះជាមុនថា នៅជាន់ក្រោយ នឹងមានមនុស្សចំអកមក ដែលគេដើរតាមសេចក្តីប៉ងប្រាថ្នារបស់គេ ទាំងចំអកឡកឡឺយថា» (២ពេត្រុស ៣:៣)។

តើពួកគេកើតមានបញ្ហាអ្វី? ទីមួយ ពួកគេជាអ្នកឆ្កួតនឹងសំភារៈនិយម។ ប៉ុន្ដែទីពីរ ពួកគេខា្វក់ខាង ឯវិញ្ញាណ។ សាវ័កពេត្រុសបានប្រាប់ពីបញ្ហានោះនៅក្នុងជំពូក២។ គាត់បានប្រាប់ថា

«តែដោយព្រោះគេជេរប្រមាថ ដល់ការដែលគេមិនស្គាល់ នោះគេនឹងត្រូវវិនាសបាត់ក្នុងការខូចអាក្រក់របស់គេអស់រលីង... ដែលកើតមកសំរាប់តែឲ្យគេចាប់ ហើយកាប់សំឡាប់ប៉ុណ្ណោះដែរ»(២ពេត្រុស ២:១២)។

ពួកគេខា្វក់ខាងឯវិញ្ញាណដូចសត្វអញ្ចឹង ហើយពួកគេដូចជា «សត្វតិរច្ឆានតាមធម្មតាជាតិ»។ គេនិយាយ ប្រឆាំងនឹងព្រះគ្រីស្ទ ប្រឆាំងនឹងការយាងមកលើកទី២របស់ទ្រង់ សូម្បីតែគេប្រឆាំងនឹងការសុគតរបស់ទ្រង់ នៅលើឈើឆ្កាង។ គេសើចចំអកចំពោះការរស់ពីសុគតឡើងវិញរបស់ទ្រង់។

អ្នកដឹងទេ មនុស្សវ័យក្មេងគេធ្វើដូចនោះគ្រប់ពេលវេលា។ គេត្រឹមតែប្រើព្រះនាមព្រះយេស៊ូវទុកជា ពាក្យស្បថ «ព្រះយេស៊ូវគ្រីស្ទ!» នៅពេលអ្នកព្យាយាមបបួលគេមកក្រុមជំនុំ នោះពួកគេមិនខ្វល់ខ្វាយ សោះ។ ហើយនៅពេលយើងមកក្រុមជំនុំ ពួកគេសើចចំអក ហើយនិយាយមើលងាយអ្នក។ ខ្ញុំស្គាល់បុរស វ័យក្មេងម្នាក់ ដែលបង់ថ្លៃផ្ទះសំរាប់ម្ដាយ និងប្អូនស្រីរបស់គាត់។ តែអ្នកទាំងពីរនោះស្រែកដាក់ខ្លាំងៗថា «ហេតុអ្វីបានជាឯងរារាំងមិនឲ្យទៅក្រុមជំនុំនោះ?» ការពិតវាដូចនេះ បើគាត់មិនមកក្រុមជំនុំនេះ នោះ ប្រហែលជាពួកគេគ្មានផ្ទះរស់នៅឡើយ។ គាត់អាចរើទៅកន្លែងផ្សេងទៀត ហើយពួកគេនឹងទៅរស់នៅតាម ដងផ្លូវ! ពួកគេ «ជេរប្រមាថ ដល់ការដែលពួកគេមិនស្គាល់»។ ពួកគេខ្វាក់ខាងឯវិញ្ញាណ។

ព្រះគម្ពីរបង្រៀនថា យើងទាំងអស់គ្នាកើតមកក្នុងអំពើបាប។ ឪពុកម្ដាយមុនដំបូងរបស់យើងបាន ប្រព្រឹត្ដអំពើបាប ហើយនិស្ស័យអំពើបាបបានឆ្លងរាលដាលដល់យើង។ យើងទាំងអស់គ្នាជាមនុស្សមានបាប ដោយសារឆ្លងពីពួកគេ។ យើងជាមនុស្សខាងឯ «សាច់ឈាម» លុះត្រាតែយើងបានប្រែចិត្ដជឿព្រះ។ ព្រះគម្ពីរបង្រៀនថា

«ប៉ុន្តែ មនុស្សខាងសាច់ឈាមគេមិនទទួលសេចក្តីខាងឯព្រះវិញ្ញាណនៃព្រះទេ ពីព្រោះជាសេចក្តីល្ងង់ល្ងើដល់គេ ក៏រកស្គាល់មិនបានដែរ ដ្បិតត្រង់ឯសេចក្តីទាំងនោះ ត្រូវពិចារណាយល់ខាងវិញ្ញាណវិញ» (១កូរិនថូស ២: ១៤)។

អ្នកអាចឆ្លាតមែនទែន ប៉ុន្ដែបើអ្នកមិនប្រែចិត្ដជឿព្រះទេ នោះអ្នកគ្រាន់តែជាមនុស្សខាង «សាច់ឈាម»ម្នាក់ ប៉ុណ្ណោះ។ ការសំគាល់ពី១កូរិនថូស ២:១៣-១៤របស់គម្ពីរស្កោហ្វៀលបង្រៀនថា «មនុស្សខាងសាច់ឈាម មិនអាចរកឃើញការរបស់ព្រះ ដែលមិនអាចមើលឃើញបានឡើយ»។ ពួកគេរាវរកនៅទីងងឹត ដោយគ្មាន សមត្ថភាពរកព្រះឃើញឡើយ។

លោក Lord Bertrand Russell ជាអ្នកគណិតសាស្រ្ដ ហើយជាទស្សនៈវិទូជនជាតិអង់គ្លេស នៅសតវត្សទី២០។ នៅពេលខ្ញុំនៅក្មេង គាត់ជាអ្នកដែលជឿថាគ្មានព្រះលេខមួយ ដែលខ្ញុំខ្លាចដើម្បីឆ្លើយ សំណួរ។ ដោយសារមនុស្សគេសរសើរគាត់ ហើយឲ្យតម្លៃគាត់ នោះអ្នកគិតថា គាត់ជាបុរសម្នាក់ដែល សប្បាយ។ ផ្ទុយទៅវិញ គាត់ជាមនុស្សម្នាក់ដែលគ្មានសង្ឃឹមសោះនៅក្នុងជីវិតគាត់។ មុនពេលគាត់ស្លាប់ គាត់បានសរសេរដូចនេះ

គ្មានភ្លើង គ្មានភាពក្លាហាន គ្មានអារម្មណ៍ ឬគំនិតណាដែលអាចរារាំងជីវិត បុគ្គល់ម្នាក់ មានតែផ្នូរទេ {អ្វីទាំងអស់}ត្រូវបានកំណត់គោលដៅ ហើយនៅ ចុងក្រោយវាផុតទៅ នៅក្នុងសេចក្ដីស្លាប់ដែលជាប្រព័ន្ធសុរិយគតិ ហើយ មនុស្សទាំងអស់មិនអាចចៀសផុតបានទេ វាគឺជាគំរូនៃការសម្រេចរបស់ មនុស្សលោក ដ្បិតវានៅក្រោមសំណល់នៃការបំផ្លាញនៃសកលលោក(Lord Bertrand Russell, A Free Man’s Worship)។

គាត់ជាបុរសដ៏អស្ចារ្យបំផុតម្នាក់នៅក្នុងសតវត្សទី២០ ប៉ុន្ដែ អ្វីទាំងអស់ដែលគាត់ត្រូវតែឃើញគឺជា «សកលលោកមួយដែលស្ថិតក្នុងការបំផ្លាញ»។ នោះគឺជារបៀបរបស់ «មនុស្សខាងសាច់ឈាម» ចុងបញ្ចប់ នៃជីវិតគាត់គឺថា គាត់គ្មានសង្ឃឹម គ្មានសេចក្ដីសុខសាន្ដ គ្មានអនាគត់ ហើយគ្មានព្រះ។ ពួកគេសុទ្ធតែជា មនុស្សចំអក ដែលដើរតាមសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន ហើយនិយាយថា «តើសេចក្ដីសន្យានៃការយាងមក របស់ព្រះនៅឯណា»?

លោក អេជ៍ ជី Wells ជាបុរសល្បីល្បាញផ្សេងទៀតនៅសតវត្សទី២០។ គាត់បាននិពន្ធ ទស្សនាវត្ដីថាម សង្រ្គាមពិភពលោក និងចំណងជើងនៃប្រវត្ដិសាស្រ្ដ។ គាត់ជាទស្សនៈវិទូ ប្រវត្ដិវិទូ ហើយជាកវី និពន្ធខាងរឿងប្រឌិតបែបវិទ្យាសាស្រ្ដម្នាក់។ ក្នុងមួយឆាកជីវិតរបស់គាត់ គាត់បានរិះគន់គ្រីស្ទសាសនា។ តែ កាលគាត់ចាស់ទៅ នោះគាត់បាននិយាយថា «ពេលនេះ ខ្ញុំមានអាយុ៦៥ឆ្នាំ ហើយខ្ញុំនៅតែស្វែងរកសេចក្ដី សុខ។ សេចក្ដីសុខគ្រាន់តែជាក្ដីសុបិនដែលគ្មានសង្ឃឹម»។ នៅពេលគាត់ជិតស្លាប់ នោះគាត់បាននិយាយថា មនុស្សត្រូវវិនាសដោយ «ការខូតខាត ទុក្ខវេទនា ហើយសេចក្ដីស្លាប់»។

អ្នកនឹងមិនដែលរកឃើញព្រះគ្រីស្ទឡើយ បើអ្នកដើរតាមពួកចំអកមើលងាយនៅលោកីយនេះ។ អ្នកនឹងមិនដែលរកឃើញគ្រីស្ទ ដោយសារការព្យាយាម «ដោះស្រាយ» រកផ្លូវ ដើម្បីបានសង្រ្គោះឡើយ។ អ្នកមិនត្រូវទុកចិត្ដលើខ្លួនអ្នកឡើយ ដោយសារតែ

«ឯចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង តើអ្នកណានឹងអាចស្គាល់បាន»(យេរេមា ១៧:៩)។

បើអ្នកចង់បានសង្រ្គោះពី «សកលលោកដែលស្ថិតក្នុងការបំផ្លាញ» អ្នកត្រូវជឿទុកចិត្ដលើព្រះយេស៊ូវដោយ មានជំនឿដូចកូនក្មេង។ ពាក្យនៅក្នុងបទចំរៀងដែលលោក ហ្រ្គីហ្វីតបានច្រៀងបានប្រាប់ថា អ្នកត្រូវតែ និយាយនៅក្នុងចិត្ដរបស់អ្នកដូច្នេះ

ឱ ព្រះយេស៊ូវអើយ សូមក្ដីមោះហ្មងត្រូវដាច់
   ជួយខ្ញុំដាក់ទាំងអស់ថ្វាយដល់ព្រះអង្គជាស្រេច
ខ្ញុំថ្វាយខ្លួនដល់ទ្រង់ហើយ នឹងទ្រព្យខ្ញុំអស់ទៅ
   សូមលាងឲ្យចិត្ដខ្ញុំបានស្អាតល្អល្អះឥឡូវ សូមលាងចិត្ដខ្ញុំឲ្យស
ជាងហិមៈ សូមលាងខ្ញុំឥឡូវ ឲ្យបានសជាងហិមៈ។
(«សជាងហិមៈ» ដោយលោក James Nicholson, 1828-1876)។

ក្រោយមក អ្នកនឹងអាចនិយាយជាមួយព្រះយេស៊ូវ ដែលទ្រង់ «បានលាងសំអាតអំពើបាបរបស់យើងដោយ ព្រះលោហិតរបស់ទ្រង់របស់ទ្រង់»។ ខ្ញុំអធិស្ឋានសុំបងប្អូនជឿទុកចិត្ដលើព្រះយេស៊ូវឆាប់ៗនេះ។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ ២ពេត្រុស ៣:១-៤ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
(«សជាងហិមៈ» ដោយលោក James Nicholson, 1828-1876)។