Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




អំណោយទានទ្រង់ដ៏រកថ្លែងពុំបាន

THE UNSPEAKABLE GIFT
(Cambodian)

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ខែមករា ២៥ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, January 25, 2015

«អរព្រះគុណដល់ព្រះអង្គ ដោយព្រោះអំណោយទានទ្រង់ដ៏រកថ្លែងពុំបាន» (២កូរិនថូស ៩:១៥)។


នៅក្នុងឆ្នាំ១៩៩៤ រញ្ជួយផែនដីបានអង្រន់ផ្ទះរបស់យើងនៅពាក់កណ្ដាលអធ្រាត្រ។ វាធ្វើឲ្យខ្ញុំគិត អំពីវត្ថុមានតម្លៃនៅក្នុងផ្ទះរបស់យើង។ ខ្ញុំគិតថា ប្រហែលជាផ្ទះត្រូវភ្លើងឆេះ។ បើសិនជាផ្ទះត្រូវភ្លើងឆេះ ហើយបើសិនជាខ្ញុំមានពេលត្រឹមតែប៣ ឬ៤នាទី ដើម្បីរត់គេចខ្លួន តើខ្ញុំនឹងយកអ្វីទៅជាមួយ? នៅពេល នោះខ្ញុំគិតថា ខ្ញុំនឹងសំរុកទៅបន្ទប់គេងរបស់យើង ហើយបើកថតទូ ហើយខ្ញុំយកសក់កណ្ដាច់ ដែលខ្ញុំបាន កាត់សក់កូនប្រុសខ្ញុំ ពេលពួកគេកាត់សក់មុនដំបូង ហើយខ្ញុំចាប់យកស្បែកជើងទារកពីលើទូដាក់ខោរអាវ។ បើខ្ញុំមានពេលទៀត ខ្ញុំនឹងចាប់យករូបថតម្ដាយរបស់ខ្ញុំ នឹងរូបថតកូនប្រុសខ្ញុំ។ រយះពេលពីរបីវិនាទីផ្សេង ទៀត ខ្ញុំនឹងកកាយរករ៉ូបមង្គលការប្រពន្ធខ្ញុំ ដែលដាក់នៅក្នុងប្រអប់មួយ ហើយខ្ញុំនឹងចាប់យកគ្រឿងដែល ធ្វើពីដីខ្លះ ដែលជាកាដូមកពីម្ដាយខ្ញុំក្នុងឆ្នាំ១៩៣៤។

តើវត្ថុទាំងនោះមានតម្លៃអ្វី? ស្ទើរតែគ្មានសោះ។ អ្នកអាចបានលុយ២៥ដុល្លារសំរាប់រ៉ូបអាពាហ៍ ពិពាហ៍នោះ។ របស់ដែលនៅសល់គ្មានតម្លៃជាលុយសោះ។ តែចំពោះខ្ញុំ វាគ្មានអ្វីមានតម្លៃស្មើវា! កាដូដ៏ធំបំផុតទាក់នឹងចិត្ដ ហើយនិងព្រលឹងរបស់យើង។

បន្ទាប់ពីយាយរបស់ខ្ញុំបានស្លាប់ ពួកគេបានប្រាប់ខ្ញុំថា យើងត្រូវសំអាតផ្ទះគាត់នៅថ្ងៃបន្ទប់នោះ។ ខ្ញុំមានបញ្ហានៅទីនោះ ខ្ញុំបានរត់ទៅក្នុងផ្ទះ ហើយខ្ញុំយកវត្ថុតែមួយគត់ គឺជាក្អមចាស់មួយ ដែលមានដើម ទំពាំងបាយជូរដុះក្នុងវា។ វាជាវត្ថុខ្លះ ដែលយាងខ្ញុំចូលចិត្ដ ហើយខ្ញុំយកតែប៉ុណ្នឹងទេ។ កាលខ្ញុំបានសរសេរ សេចក្ដីអធិប្បាយនេះ ខ្ញុំបានមើលដើមទំពាំងបាយជូរនោះនៅលើតុរបស់ខ្ញុំ។ សំរាប់រយះពេលជិត៦០ឆ្នាំហើយ ខ្ញុំបានថែរក្សាដើមឈើនោះ ហើយយកវាទៅជាមួយខ្ញុំរហូតគ្រប់ទីកន្លែងដែលខ្ញុំទៅ។ វាមិនមានតម្លៃ ២ដុល្លារផង តែនោះខ្ញុំអ្វីដែលខ្ញុំបានយកចេញពីផ្ទះយាយខ្ញុំ កាលខ្ញុំមានអាយុ១៥ឆ្នាំ។ វាមិនមានតម្លៃ២ ដុល្លារផង តែចំពោះខ្ញុំ គ្មានអ្វីមានតម្លៃស្មើវា! កាដូដ៏អស្ចារ្យបំផុតទាក់នឹងចិត្ដ ហើយនិងព្រលឹងរបស់យើង។

កាលបងប្អូនជីដូនមួយរបស់ខ្ញុំឈ្មោះ Johnny និងប្រពន្ធរបស់គាត់បានស្លាប់ទៅ ខ្ញុំបានបានបើក ឡានចេញពីផ្ទះគាត់។ គេបានលក់ផ្ទះ ហើយរបស់ទាំងអស់ក្នុងនោះនឹងត្រូវបាត់ទៅនៅថ្ងៃបន្ទាប់មកនោះ។ យើងប្រមូលរបស់ទាំងអស់គរនៅលើឥដ្ឋខាងមុខ។ មាននរណាម្នាក់សួរខ្ញុំថា «តើអ្នកចង់បានរបស់ខ្លះដែរ ឬទេ?» ខ្ញុំបានឆ្លើយថា «បាទ ខ្ញុំចង់បានក្ដារបន្ទះមួយ ដែលមានឆ្លាក់រូបសត្វទានៅលើវា»។ ពួកគេបានឲ្យ មកខ្ញុំ ហើយខ្ញុំបានបើកឡានចេញដោយទឹកមុខក្រៀមក្រំ។ ខ្ញុំព្យួរវានៅលើជញ្ចាំងបន្ទប់គេងកូនប្រុសខ្ញុំមក ទល់សព្វថ្ងៃនេះ។ វាមកពីផ្ទះ ដែលខ្ញុំបានរស់នៅកាលខ្ញុំមានអាយុ១៣ឆ្នាំ។ វាមិនមានតម្លៃស្មើនឹង២៥ ដុល្លារទេ តែចំពោះខ្ញុំ គ្មានអ្វីមានតម្លៃស្មើវា! កាដូដ៏អស្ចារ្យបំផុតទាក់នឹងចិត្ដ ហើយនិងព្រលឹងរបស់យើង។

កាលផ្ទះរបស់ម្ដាយខ្ញុំត្រូវបានលក់ នោះពួកគេបានទូរស័ព្ទមក ហើយនិយាយថា «បើអ្នកចង់បាន វត្ថុខ្លះ នោះអ្នកត្រូវតែមកយកវានៅថ្ងៃនេះ ថ្ងៃនេះគឺជាថ្ងៃចុងក្រោយ»។ វាជារសៀលចុងក្រោយរួចមក ហើយ។ ខ្ញុំអត់ដឹងពីមូលហេតុ ដែលពួកគេមិនទូរស័ព្ទប្រាប់ខ្ញុំ១ថ្ងៃ ឬ២ថ្ងៃមុន! ខ្ញុំប្រញាប់ ហើយខ្ញុំបានជួល ឡានដឹកទំនិញមួយ។ ខ្ញុំបានយកប៉្យាណូម្ដាយខ្ញុំ រូបទាមួយចំនួន ហើយនិងរូបថតចាស់២ មួយជារូបថត ក្មេងប្រុសឃ្វាលគោជនជាតិឥណ្ឌា ដែលរស់នៅប្រទេសអាមេរិក ហើយផ្សេងទៀតជារូបថតជនជាតិអេស្ប៉ាញ។ រូបទាំងនោះមានតម្លៃតិចជាង២០០ដុល្លារ។ តែអ្នកមិនអាចទិញវាពីខ្ញុំក្នុងតម្លៃ១ម៉ឺនដុល្លារបាន ឡើយ។ ចំពោះខ្ញុំ ពួកវាគ្មានអ្វីមានតម្លៃស្មើ។ បាទ កាដូដ៏អស្ចារ្យបំផុតទាក់នឹងចិត្ដ ហើយនិងព្រលឹងរបស់យើង។

រ៉ូបអាពាហ៍ពិពាហ៍ដ៏ចាស់មួយ សក់អង្កាញ់២ដុំ ដើមទំពាំងបាយជូរដែលដុះនៅក្នុងក្អម របស់ធ្វើពី ដីមួយចំនួនដូចជា(ពែង ចាន...) ប៉្យាណូខូចមួយ រូបថត២ដែលគូរខ្វះខ្វាច ហើយស្រអាប់ ទាំងអស់នេះ សុទ្ធតែជាវត្ថុដែលលោកីយគិតថា គ្មានតម្លៃ ប៉ុន្ដែចំពោះខ្ញុំ ពួកគេវាតម្លៃច្រើនជាងលុយជាច្រើន! ខ្ញុំមិនអាច រៀបរាប់ប្រាប់អ្នក ឬពន្យល់ប្រាប់អ្នកពីតម្លៃរបស់ពួកវាបានឡើយ។ អ្នកដឹងហើយ កាដូដ៏អស្ចារ្យបំផុតទាក់នឹងចិត្ដ ហើយនិងព្រលឹងរបស់យើង។

ខ្ញុំមានមិត្ដភក្រ្ដនៅវិទ្យាល័យឈ្មោះលោក Mike ។ បន្ទាប់ពីខ្ញុំបានចេញពីសាលារៀន គាត់បាន ខូចចិត្ដ ហើយសំឡាប់ខ្លួនឯង។ ខ្ញុំបានទៅជួបម្ដាយរបស់គាត់។ ខ្ញុំប្រាប់គាត់ថា កូនប្រុសគាត់ជាមិត្ដភក្រ្ដ របស់ខ្ញុំ។ ម្ដាយគាត់ព្យាយាមឲ្យអង្គុលីលេខដ៏ថ្លៃរបស់គាត់មកខ្ញុំ ហើយព្យាយាមឲ្យខោអាវរបស់គាត់មកខ្ញុំ។ គាត់បានភ្ញាក់ផ្អើល ហើយពិបាកចិត្ដ ដោយសារគាត់បានបាត់បង់កូនប្រុសតែមួយរបស់គាត់។ ខ្ញុំដឹងច្បាស់ ថា បើគាត់ជាអ្នកមាន នោះគាត់នឹងនិយាយថា «ខ្ញុំមានវិមានផ្ទាល់ខ្លួនមួយនៅ Beverly Hills ខ្ញុំមានលុយ ១០លានដុល្លារនៅក្នុងធនាគារ។ ខ្ញុំមានខ្សែកពេជ្រដ៏រកតម្លៃប្រៀបស្មើ។ តែខ្ញុំនឹងឲ្យរបស់នេះទាំងអស់ដល់ អ្នក បើខ្ញុំអាចយកកូនប្រុសខ្ញុំមកវិញ»។ អ្នកដឹងហើយ កាដូដ៏អស្ចារ្យបំផុតទាក់នឹងចិត្ដ ហើយនិងព្រលឹងរបស់យើង។

នៅពេលខ្ញុំអានអត្ថបទគម្ពីរដែលសាវ័កប៉ុលសរសេរ ខ្ញុំគិតថា ខ្ញុំដឹងពីអ្វីដែលគាត់ចង់ប្រាប់

«អរព្រះគុណដល់ព្រះអង្គ ដោយព្រោះអំណោយទានទ្រង់ដ៏រកថ្លែងពុំបាន» (២កូរិនថូស ៩:១៥)។

ពាក្យ «រកថ្លែងពុំបាន» តាមភាសាក្រិក គឺជាពាក្យ អែនិកដីហ្គិនថូស(anĕkdiēgētōs) ។ វាមានន័យថា «អ្វីមួយដែលមិនអាចពន្យល់ប្រាប់ទាំងស្រុងបាន ហើយមិនពិពណ៌នាប្រាប់បាន» (James Strong)។ វាមានន័យថា ដែល «មិនអាចពិពណ៌នាប្រាប់បាន»(George Ricker Berry ។ វាសំដៅលើអំណោយទាន មួយ ដែលអ្នកមិនអាចពន្យល់ប្រាប់បាន ឬក៏មិនពិពណ៌នាប្រាប់បាន។ វានិយាយពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែលជាអំណោយទាននៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតាចំពោះលោកីយដ៏បាត់បង់! វាគឺជាព្រះយេស៊ូវដ៏ ជាព្រះរាជបុត្រានៃព្រះ! ចូរគិតពីពាក្យទាំងនេះ។

១. ទីមួយ អំណោយទានរបស់ព្រះគ្រីស្ទបានធ្វើឲ្យផែនដីជាកន្លែងពិសេស។

កាលព្រះវរបិតាបានចាត់ព្រះយេស៊ូវមកឯយើង វាធ្វើឲ្យលោកីយដ៏តូចរបស់យើងក្លាយជាកន្លែងដ៏ ចម្លែក។ គ្មានកន្លែងណាទៀតនៅក្នុងសាសនាដ៏រកថ្លែងពុំបាន នៃសកលលោកដ៏ធំល្វឹងល្វើយ ហើយដូចផែនីនេះ។ ផែនដីគឺពិតជាចម្លែកណាស់។ នៅក្នុងចំណោមផ្កាយដែលមិនអាចរាប់អស់ និងភពផ្សេងៗ គ្មានអ្វីមួយដូចផែនដីឡើយ។ ប៉ុន្ដែ តើមូលហេតុអ្វីបានជាផែនដីខុសពីភពផ្សេងៗទៀតនៅក្នុងប្រព័ន្ធសុរិយ គតិ?

បើអ្នកនិយាយថា «ផែនដីខុសពីគេ ដោយសារតែមានជីវិត» នោះអ្នកមិនជឿព្រះនឹងនិយាយថា «ទេ»។ គេនឹងនិយាយថា មានពិភពលោកផ្សេងទៀត និងភពផ្សេងទៀតដែលមនុស្សរស់នៅ។ អ្នកមិនអាច ឈ្លោះប្រកែកគ្នាពីរឿងនោះទេ។ អ្នកអាចនិយាយថា វាមិនមែនជារឿងពិត តែអ្នកមិនអាចបញ្ជាក់អះអាង បានឡើយ។ ប្រហែលជាអាចមានជីវិតនៅលើភពផ្សេងទៀត។ នោះមិនមែនជាអ្វីដែលធ្វើឲ្យភពរបស់យើង ខុសពីគេនោះទេ។ នៅក្នុងការវិភាគចុងក្រោយគឺជា អ្វីដែលធ្វើឲ្យផែនដីចម្លែក ហើយពិសេស នោះគឺថា ព្រះយេស៊ូវបានយាងមកលើផែនដី។ ដ្បិតព្រះគង់នៅកន្លែងដែលយើងមើលមិនឃើញ ពីទំហំខ្នាតផ្សេងៗ ពីស្ថានសួគ៌ជាន់ទី៣ ព្រះយេស៊ូវបានយាងចុះមក ហើយរស់នៅជាមួយយើង។ ព្រះគម្ពីរប្រាប់ថា

« តែលុះវេលាកំណត់បានមក ដល់ នោះព្រះទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមកចាប់កំណើតនឹងស្ត្រី គឺកើតក្រោមអំណាចនៃក្រឹត្យវិន័យ» (កាឡាទ ៤:៤)។

កាលដល់កំណត់ «ព្រះបានចាត់ព្រះរាជបុត្រាទ្រង់ »។ ទ្រង់បានចាត់ព្រះយេស៊ូវមក។ ភាសាក្រិកគឺជាពាក្យ អិសាផូស្ទែឡូ(ĕxapŏstellō) មានន័យថា បញ្ជូនចេញ បញ្ជូនមក ហើយបញ្ជូនទៅក្រៅ។ តើព្រះវរបិតា បានចាត់ព្រះយេស៊ូវមកពីកន្លែងណា? តើកន្លែងណាដែលទ្រង់ចាត់ព្រះយេស៊ូវចេញមក? តើកន្លែងណា ដែលទ្រង់ចាត់ព្រះយេស៊ូវចេញមកពី? ទ្រង់ចាត់ព្រះយេស៊ូវចេញពីស្ថានសួគ៌មក! ទ្រង់បានចាត់ព្រះយេស៊ូវ មកក្នុងពោះស្រ្ដីព្រហ្មចារីម្នាក់ឈ្មោះម៉ារី។ ទ្រង់បានចាតព្រះយេស៊ូវចេញពីស្ថានសួគ៌ជាន់ទី៣។ នោះគឺជាអ្វី ដែលធ្វើឲ្យពិភពលោកយើងប្លែក! នោះគឺជាអ្វីដែលធ្វើឲ្យពិភពលោកយើងខុសពីគេ! ព្រះយេស៊ូវបានយាង មកភពផែនដីដ៏តូចនេះ។ ព្រះរាជបុត្រានៃព្រះដ៏គ្រប់គ្រងលើលោហធាតុ ទ្រង់គ្រប់គ្រងលើផ្ដាយនានា និង សកលលោក ហើយព្រះរាជបុត្រានោះឯង ដែលទ្រង់បានចាត់មកផែនដីនេះ មិនមែនចាត់ទៅកន្លែងផ្សេងទៀតទេ! ព្រះបានចាត់ព្រះរាជបុត្រាទ្រង់មកផែនដីនេះ នោះហើយគឺជាអ្វីដែលធ្វើឲ្យភពរបស់យើងខុសពី កន្លែងផ្សេងៗទៀត នៅក្នុងសកលលោកដែលមិនអាចស្ទង់បាន ហើយគ្មានទីបញ្ចប់! ព្រះគ្រីស្ទបានយាង មកកន្លែងនេះ! នោះហើយធ្វើឲ្យយើងខុសប្លែក! «ព្រះបានចាត់ព្រះរាជបុត្រាទ្រង់» ហើយទ្រង់បាន «ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា យើងរាល់គ្នាបានឃើញសិរីល្អទ្រង់ គឺជាសិរីល្អនៃព្រះរាជបុត្រាតែ១ ដែលមកពីព្រះវរបិតា មានពេញជាព្រះគុណ និងសេចក្តីពិត»(យ៉ូហាន ១:១៤)។ លោក William Booth ដែលជាអ្នកបង្កើតកងទ័ព្ទនៃសេចក្ដីសង្រ្គោះ(Salvation Army) ចៅប្រុសរបស់គាត់បាននិពន្ធបទចំរៀងដ៏ពិរោះនេះ

ចុះពីសិរីល្អរបស់ទ្រង់
   ជារឿងដែលរស់នៅជាប់រហូត
ព្រះ និងព្រះអង្គសង្រ្គោះនៃខ្ញុំទ្រង់បានមក
   ហើយព្រះយេស៊ូវជាព្រះនាមរបស់ទ្រង់
ទ្រង់ប្រសូតក្នុងស្នូក
   ទ្រង់ដូចជាអ្នកដទៃ
បុរសដ៏ទូរទុក្ខ ពេញដោយទឹកភ្នែក ហើយថ្ងូរ។
   («ចុះពីសិរីល្អរបស់ទ្រង់» ដោយលោក William E. Booth-Clibborn, 1893-1969)។

នៅក្នុងតំបន់ Orange County រដ្ឋកាលីហ្វក់ញ្ញា នៃទីក្រុង Yorba Linda មានសេតវិមានតូចមួយ។ វាត្រឹមតែមានបន្ទប់តូច២ និងផ្ទះបាយតូចមួយនៅជាន់ទីមួយ ហើយមានបន្ទប់តូចមួយនៅលើ ដំបូលផ្ទះ។ ដ្បិតមានមនុស្សរាប់ពាន់នាក់បានដើរកាត់បន្ទប់ខាងមុខ និងផ្ទះបាយនៃផ្ទះដ៏តូចនោះ ក្នុងរយះ ពេលពីរបីឆ្នាំចុងក្រោយ។ ខ្ញុំផ្ទាល់បានដើរកាត់ផ្ទះដ៏តូចនោះ យ៉ាងតិចណាស់៤០ដង ខ្ញុំនាំភ្ញៀវទៅមើលវា។ ហេតុអ្វីបានជាមនុស្សជាច្រើនមកកន្លែងនោះ? តើអ្វីធ្វើឲ្យផ្ទះដ៏តូចនោះទាក់ទាញមនុស្ស? ដោយសារតែ មនុស្សកើតនៅទីនោះ។ ប្រធានាធិបតីទី៣៧នៃប្រទេសអាមេរិក បានកើតនៅក្នុងបន្ទប់ដេកដ៏តូចនោះ វានៅជាន់ទី១។ នោះគឺជាអ្វីដែលធ្វើឲ្យផ្ទះនោះពិសេស! ដោយសារតែប្រធានាធិបតីបានកើតនៅទីនោះ។ នៅពេលគាត់ស្លាប់ទៅ មានប្រធានាធិបតីដែលនៅរស់ចំនួន៥នាក់បានអង្គុយជាមួយមនុស្សច្រើនជាង៤ ពាន់នាក់ នៅខណៈពេលលោក Billy Graham បានអធិប្បាយនៅក្នុងបុណ្យសពរបស់គាត់ វានៅមុខផ្ទះ ដ៏តូចនោះ។ ដោយព្រោះតែប្រធានាធិបតីបានកើតនៅទីនោះ។ ហើយផែនដីជាកន្លែងប្លែក ហើយពិសេស នៅក្នុងសកលលោកនេះ ដោយសារតែព្រះយេស៊ូវគ្រីស្ទបានយាងចុះមក ហើយទ្រង់បានប្រសូតនៅលើ ផែនដីនេះ! នៅកន្លែងនេះ ហើយនៅលើភពនេះ!

«អរព្រះគុណដល់ព្រះអង្គ ដោយព្រោះអំណោយទានទ្រង់ដ៏រកថ្លែងពុំបាន» (២កូរិនថូស ៩:១៥)។

២. ទីពីរ អំណោយទានរបស់ព្រះដ៏ជាព្រះគ្រីស្ទបានធ្វើឲ្យជីវិតមនុស្សល្អពិសិដ្ឋ។

បន្ទាប់ពីមានទឹកជំនន់ដ៏ធំមក ព្រះបានមានបន្ទូលទៅលោកណូអេថា

«អ្នកណាដែលកំចាយឈាមរបស់មនុស្ស នោះឈាមអ្នកនោះឯងនឹងត្រូវខ្ចាយដោយសារមនុស្សដែរ ដ្បិតព្រះទ្រង់បានបង្កើតមនុស្សឲ្យដូចជារូបអង្គទ្រង់»(លោកុប្បត្ដិ ៩:៦)។

ព្រះបានបង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ ហើយមនុស្សលោកជាសំគាល់ពីព្រះ។ ដូច្នោះ ព្រះទ្រង់បានទទួល ទណ្ឌកម្មជំនួសមនុស្សលោកយើង។ មនុស្សលោកអាចរាប់ជាសុចរិតជារៀងរហូត ដោយសារអំណោយ ទានរបស់ព្រះគ្រីស្ទ ដ៏ជាព្រះរាជបុត្រានៃព្រះ។ ហើយនោះគឺជាមូលហេតុដែលជារៀងរាល់ឆ្នាំ យើងចាត់ទុកថ្ងៃអាទិត្យមួយនៅក្នុងខែមករាជាថ្ងៃ «សិទ្ធិនៃជីវិតថ្ងៃអាទិត្យ»។ យើងរំឮកពីវា នៅថ្ងៃអាទិត្យចុងក្រោយ ដែលវាជាខួបទី៤២នៃ Roe v. Wade កាលបុរសចាស់ពីរបីនាក់ពាក់រ៉ូបពណ៌ខ្មៅ ហើយនិយាយថា វាស្រប ច្បាប់សំរាប់ស្រ្ដីណាដែលសំឡាប់ទារករបស់គេ។ ចាប់តាំងពីនោះមក មានទារក៥៧លាននាក់ត្រូវបាន សំឡាប់ដោយសារការពន្លូតកូន។ ព្រះទ្រង់ជួយយើងរាល់គ្នា!

កាលពីថ្ងៃអាទិត្យពេលព្រឹកមុន ខ្ញុំបានបង្រៀនពីរឿងអស់នោះនៅក្នុងសេចក្ដីអធិប្បាយ។ កាលខ្ញុំ បង្រៀនវា មានស្រ្ដីម្នាក់ និងកូនស្រីគាត់បានក្រោកឈរឡើង ហើយដើរចេញពីក្រុមជំនុំរបស់យើង។ ខ្ញុំទាយ ថា នោះគឺជាមូលហេតុដែលគ្រូអធិប្បាយភាគច្រើនមិនដែលបង្រៀនពីការពន្លូតកូន។ តែវាគួរឲ្យខ្មាស់ ដោយសារតែស្រ្ដីគ្រប់រូប ដែលបានពន្លូតកូនត្រូវតែលាងសំអាតដោយព្រះលោហិតរបស់ព្រះយេស៊ូវ។ ខ្ញុំ សង្ឃឹមថា ស្រ្ដីវ័យក្មេងបាននៅស្ដាប់ខ្ញុំបង្រៀនអំពីសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវចំពោះនាង នឹងដឹងថា គ្មានការលាងសំអាតដោយព្រះលោហិតរបស់ព្រះយេស៊ូវទេ នោះមនៈសិការរបស់ស្រ្ដីនឹងដាក់ទោសលើនាង រហូតអស់មួយជីវិត។ ហើយមនៈសិការនាងនឹងលងនាង គ្រប់ឆាកជីវិតរបស់នាង។ «ខ្ញុំបានសំឡាប់កូន របស់ខ្ញុំ ខ្ញុំបានសំឡាប់កូនរបស់ខ្ញុំ! ឱព្រះអង្គអើយ ខ្ញុំបានសំឡាប់កូនរបស់ខ្ញុំ!» គំនិតនោះនឹងលងស្រ្ដីម្នាក់ ដូចនោះ ជារៀងរហូតតទៅ។ សាស្ដាចារ្យ និងអ្នកឈ្វេងនិយមនៅក្នុងមហាវិទ្យាល័យខាងលោកីយនឹងមិន ប្រាប់អ្នកដូច្នោះទេ! ពេទ្យឆ្កួតដែលគ្មានខួរក្បាលខាងលោកីយនឹងមិនប្រាប់អ្នកដូចនោះទេ។ តែចិត្ដ និង មនៈសិការរបស់អ្នកនឹងប្រាប់ពីរឿងនោះជារៀងរហូត បើអ្នកបានពន្លូតកូនអ្នក! «ឱព្រះអង្គអើយ! ខ្ញុំបាន សំឡាប់កូនរបស់ខ្ញុំ!» អ្នកដែលបដិសេធមិនជឿព្រះបង្រៀនថា ស្រ្ដីមាន «សិទ្ធិជ្រើសរើស»។ តែពួកគេមិន ដែលប្រាប់ពីក្មេងស្រីម្នាក់ ដែលសុបិនអាក្រក់ជារៀងរហូតនៅក្នុងឆាកជីវិតរបស់អ្នក! មូលហេតុអ្វី? ដោយ សារតែជីវិតមនុស្សគឺពិសិដ្ឋអស្ចារ្យ នោះគឺជាមូលហេតុ! ព្រះបានបង្កើតមនុស្សដូចរូបអង្គទ្រង់ នោះគឺជា មូលហេតុ!

ថ្ងៃមុន ខ្ញុំបានរៀនពីលេខទី២ នៃបទចំរៀងដែលខ្ញុំចូលចិត្ដ «សេចក្ដីស្រឡាញ់របស់ព្រះ» ដែល ត្រូវបាននិពន្ធដោយមនុស្សឆ្កួតម្នាក់នៅមន្ទីរពេលឆ្កួត។ បន្ទាប់ពីម្នាក់នោះបានស្លាប់ទៅ ពួកគេបានរក ឃើញពាក្យទាំងនេះសរសេរនៅលើជញ្ចាំងពិតានរបស់គាត់

កាលពេលវេលាលែងរាប់ទៅហើយ នឹងរាជ្យនគរទាំងអស់រលំ
   កាលមនុស្សដែលមិនអធិស្ឋានលើយ អំពាវរកភ្នំគ្របបាំងព័ទ្ធហុំ
កាលនោះព្រះទ័យស្រឡាញ់ស្ថិតស្ថេរ ជាខ្លាំងដូចដើមដល់ខ្ញុំ
   ព្រះគុណប្រោសលោះអស់ទាំងជាតិមនុស្ស គាប់គួរលើកទ្រង់ជាធំ
ឱព្រះហឬទ័យស្រឡាញ់ខ្លាំងណាស់ រកស្ទង់មិនបានសោះឡើយ
   ក៏ស្ថិតស្ថេរនៅអស់កល្បឥតផ្លាស់ ជាបទទេវតាច្រៀងហើយ។
(«សេចក្ដីស្រឡាញ់នៃព្រះ» ដោយលោក Frederick M. Lehman, 1868-1953)។

អំណោយទានរបស់ព្រះនៅក្នុងព្រះគ្រីស្ទយេស៊ូវ វាពិសេសអស្ចារ្យ ហើយរាប់ជីវិតមនុស្សជាសុចរិត ជារៀងរហូត សូម្បីតែជីវិតអ្នកក្រនោះ ដែលបានស្លាប់នៅក្នុងបន្ទប់ឃុំឃាំងនៅមន្ទីរពេទ្យឆ្កួតនោះ។ ជីវិត របស់មនុស្សម្នាក់វាវិសេសណាស់ នៅចំពោះព្រះនេត្ររបស់ព្រះ។ ព្រះវរបិតបានស្រឡាញ់គាត់ ហើយទ្រង់ បានចាត់ព្រះយេស៊ូវឲ្យមកសុគតសំរាប់គាត់ ហើយដើម្បីសង្រ្គោះព្រលឹងគាត់! «អរព្រះគុណដល់ព្រះអង្គ ដោយព្រោះអំណោយទានទ្រង់ដ៏រកថ្លែងពុំបាន»(២កូរិនថូស ៩:១៥)។

៣. ទីបី អំណោយរបស់ព្រះដ៏ជាព្រះគ្រីស្ទអាចអត់ទោសអំពើបាបរបស់យើង ហើយអាច ផ្ដល់សេចក្ដីសង្រ្គោះដល់ព្រលឹងរបស់យើង។

សូមស្ដាប់អត្ថបទគម្ពីរដ៏អស្ចារ្យ ដែលលោក Prudhomme បានអានម្ដងទៀត

«ដ្បិតកាលយើងនៅខ្សោយនៅឡើយ លុះដល់កំណត់ហើយ នោះព្រះគ្រីស្ទទ្រង់បានសុគតជំនួសមនុស្សទមិលល្មើស កម្រនឹងមានអ្នកណា ព្រមស្លាប់ជំនួសមនុស្សសុចរិតណាស់ ប៉ុន្តែប្រហែលជាមានអ្នកខ្លះហ៊ានស្លាប់ជំនួសមនុស្សល្អដែរទេដឹង តែឯព្រះ ទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង ដូច្នេះ ដែលបានរាប់ជាសុចរិត ដោយសារព្រះលោហិតទ្រង់ នោះប្រាកដជាយើងនឹងបានរួចចេញពីសេចក្តីក្រោធ ដោយសារទ្រង់ជាមិនខានលើសទៅទៀត»(រ៉ូម ៥:៦-៩)។

កាលព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង នោះទ្រង់បានសងទោសទាំងស្រុងពីអំពើបាបរបស់ យើង។ «ដ្បិតកាលយើងនៅខ្សោយនៅឡើយ លុះដល់កំណត់ហើយ នោះព្រះគ្រីស្ទទ្រង់បានសុគតជំនួសមនុស្សទមិលល្មើស»(រ៉ូម ៥:៦)។ យើងទាំងអស់គ្នាគ្មានកម្លាំងល្មម ដើម្បីផ្គាប់ព្រះហឬទ័យព្រះ ហើយ យើងមិនអាចសង្រ្គោះខ្លួនយើងបានទេ។ យើងទាំងអស់គ្នាជាមនុស្សទមិលល្មើស។ តែ «ព្រះគ្រីស្ទទ្រង់បានសុគតជំនួសមនុស្សទមិលល្មើស»។ នោះគឺជាអំណោយទានដ៏រកថ្លែងពុំបាន!

យើងជាមនុស្សមានបាប តែ «ព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង»(រ៉ូម ៥:៨)។ នោះគឺជាអំណោយទានដ៏រកថ្លែងពុំបាន!

«ដូច្នេះ ដែលបានរាប់ជាសុចរិត ដោយសារព្រះលោហិតទ្រង់ នោះប្រាកដជាយើងនឹងបានរួចចេញពីសេចក្តីក្រោធ ដោយសារទ្រង់ជាមិនខានលើសទៅទៀត»(រ៉ូម ៥:៩)។ ទ្រង់បានសុគតនៅកន្លែង របស់យើង នោះគឺជាអំណោយទានដ៏រកថ្លែងពុំបាន! ការរាប់ជាសុចរិត និងការលាងសំអាតអំពើបាបទាំង អស់របស់យើង ដោយសារព្រះលោហិតទ្រង់ នោះគឺជាអំណោយទានដ៏រកថ្លែងពុំបាន!

ហើយអ្វីទាំងអស់ដែលព្រះចង់ឲ្យធ្វើគឺថា យើងបែរចេញពីអំពើបាបរបស់យើង ហើយជឿជាក់ លើព្រះរាជបុត្រាទ្រង់ ដ៏ជាព្រះអម្ចាស់យេស៊ូវ។ នៅពេលភ្លាមៗ ដែលអ្នកជឿជាក់លើព្រះយេស៊ូវ នោះអ្នក នឹងបានសង្រ្គោះ! នោះគឺជាអំណោយទានដ៏រកថ្លែងពុំបាន សំរាប់មនុស្សគ្រប់ៗរូប ដែលជឿជាក់ទុកចិត្ដលើ ព្រះយេស៊ូវ!

សង្រ្គោះ ខ្ញុំបានសង្រ្គោះ បាបខ្ញុំព្រះគ្រីស្ទបានលោះ ទោសក៏គ្មានទៀតផង
សង្រ្គោះ ខ្ញុំបានសង្រ្គោះ ខ្ញុំបានសង្រ្គោះ បានសង្រ្គោះដោយព្រះលោហិតវិសេសនៃព្រះអង្គ។
(«ខ្ញុំបានសង្រ្គោះដោយព្រះលោហិតវិសេស»ដោយលោកS.J Henderson,សតវត្សទី១៩) ។

ព្រះយេស៊ូវទ្រង់សុគតជាប់ឆ្កាង នឹងផ្ដល់ព្រះពរជាក់លាក់
ឈាមទ្រង់នឹងលាងឲ្យស្អាតគ្រប់យ៉ាង ជាសស្គុសដូចហិមៈ
គ្រាន់តែជឿតាម គ្រាន់តែជឿតាម ចូរអ្នកជឿឥឡូវ
ទ្រង់នឹងអត់ទោស ទ្រង់នឹងអត់ទោស បើជឿព្រះយេស៊ូវ។
   («គ្រាន់តែជឿតាម» ដោយលោក John H. Stockton, 1813-1877)។

តើពាក្យ «ជឿជាក់» លើព្រះយេស៊ូវមានន័យដូចម្ដេច? វាមានន័យថា ដាក់ខ្លួនរបស់អ្នកទៅក្នុង ព្រះហស្រ្ដរបស់ទ្រង់ ដូចដែលអ្នកទុកចិត្ដលើគ្រូពេទ្យពូកែម្នាក់។ កាលខ្ញុំមានអាយុ៧ឆ្នាំ គ្រូពេទ្យ Pratt បានប្រាប់ម្ដាយខ្ញុំថា ខ្ញុំត្រូវតែវះដុំសាច់នៅមាត់ខ្ញុំចេញ។ ខ្ញុំបានភ័យខ្លាំងណាស់ នៅពេលម្ដាយខ្ញុំប្រាប់ថា គេនឹងឲ្យខ្ញុំដេក។ ខ្ញុំបានខ្លាច «ការចាក់ឲ្យដេក»។ ខ្ញុំត្រឹមតែមានអាយុ៧ឆ្នាំប៉ុណ្ណោះ។ ពេលនោះយើងបាន ទៅមន្ទីរពេទ្យ បេះដូងខ្ញុំបានរត់យ៉ាងលឿន ហើយខ្ញុំបានញ័រ។ ខ្ញុំមិនដឹងថាមានរឿងអ្វីកើតឡើងចំពោះខ្ញុំទេ កាលគេចាក់ឲ្យខ្ញុំដេកលក់។ អ្វីដែលខ្ញុំខ្លាចបំផុត គឺពេលខ្ញុំឃើញអ្នកមើលថែអ្នកជំងឺពាក់អាវពណ៌ស ហើយ ដើរមកយកខ្ញុំ។ ខ្ញុំបានខ្លាចខ្លាំងណាស់ ខ្ញុំស្ទើរតែលោត ហើយរត់ចេញ! តែបន្ទាប់មក លោក Pratt បានចូលមក។ ខ្ញុំបានស្គាល់គាត់ គាត់បានជួយខ្ញុំ កាលខ្ញុំកើតមក ហើយគាត់ជាគ្រូពេទ្យរបស់ខ្ញុំចាប់តាំងពីពេល នោះមក។ គាត់ជាបុរសចាស់ដ៏ល្អម្នាក់។ ខ្ញុំស្រឡាញ់គាត់ ហើយខ្ញុំទុកចិត្ដលើគាត់។ គាត់បាននិយាយថា «កុំព្រួយ Robert វានឹងរួចរាល់ក្នុងរយះពេលពីរបីនាទី»។ បេះដូងខ្ញុំឈប់រត់លឿន ដោយសារតែខ្ញុំទុកចិត្ដ លើគាត់។ នៅពេលបន្ដិចនោះ គេបានចាក់ថ្នាំឲ្យខ្ញុំដេកលក់។ ហើយបន្ដិចក្រោយមក ខ្ញុំភ្ញាក់ដឹងខ្លួន ហើយ ឃើញគាត់ញញឹម។ លោក Pratt បានប្រាប់ថា «វារួចរាល់ហើយ Robert អ្នកអាចទៅផ្ទះនៅពេលបន្ដិចទៀត»។ ខ្ញុំបានទុកចិត្ដលើគ្រូពេទ្យដ៏ល្អនោះ។ នោះគឺជាអ្វីដែលខ្ញុំចង់ឲ្យអ្នកធ្វើចំពោះព្រះយេស៊ូវ។

គ្រាន់តែជឿតាម គ្រាន់តែជឿតាម ចូរអ្នកជឿឥឡូវ
ទ្រង់នឹងអត់ទោស ទ្រង់នឹងអត់ទោស បើជឿព្រះយេស៊ូវ។

លោក ចាន់ សូមដឹកនាំយើងអធិស្ឋាន។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ រ៉ូម ៥:៦-៩
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
(«សេចក្ដីស្រឡាញ់នៃព្រះ» ដោយលោក Frederick M. Lehman, 1868-1953)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

អំណោយទានទ្រង់ដ៏រកថ្លែងពុំបាន

THE UNSPEAKABLE GIFT

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

«អរព្រះគុណដល់ព្រះអង្គ ដោយព្រោះអំណោយទានទ្រង់ដ៏រកថ្លែងពុំបាន» (២កូរិនថូស ៩:១៥)។

១. ទីមួយ អំណោយទានរបស់ព្រះគ្រីស្ទបានធ្វើឲ្យផែនដីជាកន្លែងពិសេស។ កាឡាទី ៤:៤, យ៉ូហាន ១:១៤។

២. ទីពីរ អំណោយទានរបស់ព្រះដ៏ជាព្រះគ្រីស្ទបានធ្វើឲ្យជីវិតមនុស្សល្អពិសិដ្ឋ។ លោកុប្បត្ដិ ៩:៦។

៣. ទីបី អំណោយរបស់ព្រះដ៏ជាព្រះគ្រីស្ទអាចអត់ទោសអំពើបាបរបស់យើង ហើយអាចផ្ដល់សេចក្ដីសង្រ្គោះដល់ព្រលឹងរបស់យើង។ រ៉ូម ៥:៦-៩។