Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




កំហុសឆ្គងប្រាំមួយយ៉ាងអំពីការរស់ឡើងវិញនៅសម័យបច្ចុប្បន្ន

(សេចក្ដីអធិប្បាយលលេខ១៥ ពីការរស់ឡើងវិញ)
SIX MODERN ERRORS ABOUT REVIVAL
(SERMON NUMBER 15 ON REVIVAL)
(Cambodian)

ដោយលោកវេជ្ជបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ខែវិច្ជិការ ១៦ ២០១៤
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, November 16, 2014


នៅយប់នេះ ប្រធានបទរបស់ខ្ញុំមានចំណងជើងថា «កំហុសឆ្គងប្រាំមួយយ៉ាងអំពីការរស់ឡើងវិញនៅសម័យបច្ចុប្បន្ន»។ មុនដំបូង ខ្ញុំបានចាប់អារម្មណ៍ពីការរស់ឡើងវិញក្នុងឆ្នាំ១៩៦១។ ខ្ញុំបានទិញសៀវភៅតូចមួយនៅបណ្ដាគារ Biola Bookroom ដែលប្រាប់អំពីការភ្ញាក់ដឹងខ្លួនដ៏ធំអស្ចារ្យលើកដំបូង។ វាបាន ពេញទៅដោយការដកស្រង់ពីលោក យ៉ូហាន វ៉ែសល្លេ(John Wesley) ហើយវាត្រូវបានបោះពុម្ភដោយ ក្រសួងសន្និសិតម៉ូដី(Moody Press)។ ខ្ញុំបានគិតអំពីការរស់ឡើងវិញ ហើយខ្ញុំបានអធិស្ឋានពីវាអស់រយះពេលច្រើនជាង៥៣ឆ្នាំមកហើយ។ ខ្ញុំមានអភ័យឯកសិទ្ធិ ដើម្បីមានបទពិសោធន៍មើលឃើញការរស់ឡើងវិញដែលខុសប្លែងពីធម្មតាចំនួន២លើកនៅក្នុងក្រុមជំនុំបាទីស្ទ។ ទាំងនេះមិនមែន ជាការប្រជុំគ្នាបែបផ្សាយ ដំណឹងល្អ ឬក៏ជាការប្រជុំគ្នារបស់ «ពួកឆ្កួត»នោះទេ។ វាជាប្រភេទនៃការរស់ឡើងវិញ ដែលយើងបានអាន នៅក្នុងសៀវភៅប្រវត្ដិសាស្រ្ដរបស់គ្រីស្ទបរិស័ទ។ ខ្ញុំក៏បានឃើញ ព្រះចាត់បញ្ជូនការរស់ឡើងវិញនៅអំឡុង ពេលនៃ «ចលនារបស់ព្រះគ្រីស្ទ»( Jesus Movement) នៅចុងឆ្នាំ១៩៦០ និងនៅដើមឆ្នាំ១៩៧០ផងដែរ។

បន្ទាប់ពីរយះពេល៥៣ឆ្នាំ ដែលខ្ញុំបានអាន ហើយគិតអំពីប្រធានបទនេះ ខ្ញុំមិន ចាត់ទុកខ្លួនខ្ញុំ ជាអាជ្ញាធរលើការរស់ឡើងវិញនោះទេ។ ខ្ញុំទើបតែចាប់ផ្ដើមយល់នូវសេចក្ដីពិតមួយចំនួន ដែលទាក់ទងនឹង ការរស់ឡើងវិញ។ កាលពីមុន ខ្ញុំមានកំហុសជាច្រើនទាក់ទងនឹងការរស់ឡើងវិញ។ សំរាប់រយះពេលជាច្រើនឆ្នាំ ខ្ញុំ ត្រូវបានដឹកនាំឲ្យវង្វេងដោយសារការនិពន្ធរបស់លោកឆាតឡែស ជី ហ្វីនណេ(Charles G. Finney)។ សូម្បីតែឥឡូវនេះក៏ដោយ ខ្ញុំមិនប្រាកដច្បាស់ថា ខ្ញុំយល់ពីប្រធានបទនេះទាំងស្រុងនោះទេ។

«ដ្បិតឥឡូវនេះ យើងមើលឃើញបែបស្រអាប់ ដូចជាដោយសារកញ្ចក់» (១រិនថូស ១៣:១២)។

ប៉ុន្ដែនៅយប់នេះ ខ្ញុំនឹងបង្រៀនបងប្អូនពីកំហុសឆ្គងប្រាំមួយយ៉ាងអំពីការរស់ឡើងវិញ និងរឿងខ្លះ ដែលខ្ញុំបានច្រានចោល។ ខ្ញុំសង្ឃឹមថា ចំនុចទាំងនេះនឹងជួយបងប្អូន កាលបងប្អូនអធិស្ឋានសុំព្រះឲ្យចាត់ បញ្ជូនការរស់ឡើងវិញមកក្នុងក្រុមជំនុំរបស់យើង។

១. ទីមួយ កំហុសឆ្គងដែលថា សព្វថ្ងៃនេះមិនអាចមានការរស់ឡើងវិញនោះទេ ។

ខ្ញុំនឹងមិនចំនាយពេលច្រើននោះទេ ដើម្បីបង្រៀនពីរឿងនេះ ប៉ុន្ដែ ខ្ញុំត្រូវតែបង្ហាញប្រាប់ពីវា ដោយព្រោះតែមានមនុស្សជាច្រើនជឿវា។ ពួកគេនិយាយដូចនេះ «គ្រាដ៏អស្ចារ្យនៃការរស់ឡើងវិញកន្លង ផុតទៅហើយ។ យើងទាំងអស់គ្នាស្ថិតនៅក្នុងគ្រាចុងក្រោយបង្អស់។ យើងមិនអាចមានការរស់ឡើងវិញទៀតទេ»។ សព្វថ្ងៃនេះ ទាំងនោះជាគំនិតធម្មតាចំពោះគ្រីស្ទបរិស័ទជាច្រើនដែលជឿតាមព្រះគម្ពីរ។

ប៉ុន្ដែ ខ្ញុំជឿថា កន្លែងនេះជាកំហុសឆ្គងមួយសំរាប់មូលហេតុ៣យ៉ាង៖

(១) ព្រះគម្ពីរប្រាប់ថា «ដ្បិតសេចក្តីសន្យានោះ គឺសន្យាដល់អ្នករាល់គ្នា និងកូនចៅអ្នករាល់គ្នា ព្រមទាំងអស់អ្នកដែលនៅឆ្ងាយដែរ គឺដល់អស់អ្នកណាដែលព្រះអម្ចាស់ជាព្រះនៃយើងរាល់គ្នា ទ្រង់នឹងហៅ»(កិច្ចការ ២:៣៩)។ សាវក ពេត្រុសបានប្រាប់អំពីការរស់ឡើងវិញដ៏ធំអស្ចារ្យនៅថ្ងៃបុណ្យ៥០ថា វាគឺជា ការចាក់បង្ហូរព្រះវិញ្ញាណរបស់ព្រះនៅគ្រាចុងក្រោយបង្អស់!

(២) ការរស់ឡើងវិញដ៏ធំអស្ចារ្យបំផុតនឹងកើតមានឡើងនៅពាក់កណ្ដាលគ្រារងទុក្ខ វេទនា ហើយវានៅក្រោមអាទទឹងនឹងព្រះគ្រីស្ទនៅក្នុងគ្រាចុងក្រោយបង្អស់ (វិវរណៈ ៧:១-១៤)។

(៣) ការរស់ឡើងវិញដ៏ធំអស្ចារ្យបំផុតនៅក្នុងប្រវត្ដិសាស្រ្ដទាំងស្រុងកំពុងកើតមានឡើងនៅពេលឥឡូវនេះ នៅយប់នេះ ក្នុងបណ្ដាប្រទេសនៃទ្វីបអាស៊ីខាងកើត គឺក្នុងប្រទេសសាធារណៈរដ្ឋចិន និងនៅតាមបណ្ដាប្រទេសផ្សេងៗទៀតនៅប្រទេសលោកទី៣។ សព្វថ្ងៃនេះ ការរស់ឡើងវិញដ៏ធំអស្ចារ្យបំផុតកំពុងតែកើត មានឡើងនៅទីនោះនៅពេលឥឡូវនេះ!


វាគឺជាកំហុសឆ្គងដ៏អាក្រក់មួយ ដើម្បីគិតថា វាមិនអាចមានការរស់ឡើងទេនៅសម័យបច្ចុប្បន្ន!

២. ទីពីរ កំហុសឆ្គងដែលថា ការរស់ឡើងវិញពឹងផ្អែកលើការខំប្រឹងផ្សាយដំណឹងល្អរបស់យើង។

គឺជាកំហុសឆ្គងតាមធម្មតាមួយនៅក្នុងក្រុមជំនុំសៅថើនបាទីស្ទ និងក្រុមជំនុំផ្សេងទៀត។ គំនិតនេះធ្លាយចេញពីលោកឆាតឡែស ជី ហ្វីនណេ។ លោកហ្វីនណេបានប្រសាសន៍ថា «ការរស់ឡើងវិញ គឺជាលទ្ធផលតាមធម្មជាតិដោយសារការធ្វើតាមវិធីត្រឹមត្រូវ ដូចជាដំណាំដែលគេដាំតាមវិធីត្រឹមត្រូវ»(C. G. Finney, មេរៀនពីការរស់ឡើងវិញ (Lectures on Revival) Revell, n.d., p. 5)។ ក្រុមជំនុំជាច្រើន នៅតែប្រកាសថា «ការរស់ឡើងវិញមួយ» ចាប់ផ្ដើមនៅថ្ងៃច្បាស់លាស់មួយ ហើយវាបញ្ចប់នៅថ្ងៃច្បាស់លាស់មួយ! នេះគឺជាលទ្ធិរបស់លោកហ្វីនណេទាំងស្រុង។ ការរស់ឡើងវិញមិន ពឹងផ្អែកលើការខំប្រឹងផ្សាយដំណឹងល្អរបស់យើងនោះទេ។

សូមស្ដាប់គម្ពីរកិច្ចការ ១៣:៤៨-៤៩

«កាលពួកសាសន៍ដទៃបានឮ ដូច្នេះ នោះគេមានសេចក្តីអំណរ ហើយក៏សរសើរព្រះបន្ទូលនៃព្រះអម្ចាស់ ចំណែកអស់អ្នកដែលត្រូវបានជីវិតអស់កល្បជានិច្ច នោះក៏បានជឿ ឯព្រះបន្ទូលនៃព្រះអម្ចាស់ បានផ្សាយសុសសាយទួទៅពេញក្នុងស្រុកនោះ»

ខ្ញុំគិតថា ខគម្ពីរទាំង២នោះធ្វើឲ្យបាត់គំនិតដែលថា ការរស់ឡើងវិញពឹងផ្អែក លើការខំប្រឹងផ្សាយដំណឹងល្អ របស់យើង។ ទោះបីជាយ៉ាងណាក៏ដោយ ដំណឹងល្អ «បានផ្សាយសុសសាយទូទៅពេញក្នុងស្រុក» ហើយ ត្រឹមតែដល់អស់អ្នកណាដែល «ត្រូវបានជីវិតអស់កល្បជានិច្ច នោះក៏បានជឿ»។

បាទ ព្រះបានប្រាប់ឲ្យយើងចេញទៅ «ផ្សាយដំណឹងល្អទួទៅដល់គ្រប់មនុស្សទាំងអស់»(ម៉ាកុស ១៦:១៥)។ ប៉ុន្ដែ មិនមែនមនុស្សទាំងអស់នឹងជឿនោះទេ! នៅគ្រារស់ឡើងវិញ មនុស្សនឹងបានសង្រ្គោះ ច្រើនជាងពេលផ្សេងទៀត – ប៉ុន្ដែ វាច្បាស់ណាស់ថា ការរស់ឡើងវិញមិនពឹងផ្អែក លើការខំប្រឹងផ្សាយ ដំណឹងល្អរបស់យើងតែប៉ុណ្ណោះទេ។

៣. ទីបី កំហុសឆ្គងដែលថា ការរស់ឡើងវិញពឹងផ្អែកលើការថ្វាយរបស់គ្រីស្ទបរិស័ទ។

ខ្ញុំដឹងថា មនុស្សជាច្រើនសូត្រគម្ពីរ២របាក្សត្រ ៧:១៤។ ប៉ុន្ដែ វាហាក់ដូចជាចម្លែក ដោយព្រោះ ពួកគេមិនសូត្រខគម្ពីរនៅគម្ពីរសញ្ញាថ្មីសោះ ដើម្បីជួយគាំទ្រទ្រឹស្ដីដែលថា ការរស់ឡើងវិញពឹងផ្អែកលើ គ្រីស្ទបរិស័ទ «ត្រឹមត្រូវជាមួយព្រះ»។ ហេតុអ្វីបានជាខគម្ពីរនេះត្រូវបានឲ្យដល់ស្ដេចសាឡូម៉ូន ហើយត្រូវ បានប្រើជារូបមន្ដមួយ សំរាប់ការរស់ឡើងវិញក្នុងក្រុមជំនុំនៅគម្ពីរសញ្ញាថ្មី? ខ្ញុំមិនឃើញមូលហេតុច្រើន ថែមទៀត ដើម្បីឲ្យគ្រូអធិប្បាយម្នាក់បញ្ជូននាវាចេញពីក្រុមជំនុំរបស់គាត់ «ដឹកនាំមាស ប្រាក់ ភ្លុក ទោច និងក្ងោក» ដូចស្ដេចសាឡូម៉ូនបានធ្វើនៅក្នុងកណ្ឌរបាក្សត្រ ៩:២១ នៅជំពូក២ក្រោយមកទៀតនោះទេ!

លោក Iain H. Murray បានបង្រៀនទាក់ទងនឹងគម្ពីរ២របាក្សត្រ ៧:១៤ «គាត់បានបង្រៀន យ៉ាងច្បាស់លាស់ពីរឿងមុនដំបូង ដែលការរស់ឡើងវិញនៅ {គម្ពីរសញ្ញាថ្មី} មិនបានសន្យា ដ្បិតយើងត្រូវ តែយល់ពីសេចក្ដីសន្យានោះ ឧទាហរណ៍ ទាក់ទងនឹងគ្រាដែលព្រះគម្ពីរបានប្រាប់។ កន្លែងនេះវានិយាយពី ប្រទេសអ៊ីសា្រអែល និងទឹកដីនៃប្រទេសនោះនៅគ្រាគម្ពីរសញ្ញាចាស់ កាលព្រះបានប្រោសស្រុកគេឲ្យជា» (Murray, ibid., p. 13)។ គំនិតដែលថា ការរស់ឡើងវិញពឹងផ្អែកលើការថា្វយខ្លួនរបស់គ្រីស្ទបរិស័ទគឺមក ពីលោកហ្វីនណេ។

ពេលមួយ លោកវីនស្តូន Churchill បានសរសេរទៅកាន់ចៅប្រុសវ័យក្មេងរបស់គាត់ ហើយបាន ប្រាប់ឲ្យចៅប្រុសគាត់សិក្សាពីប្រវត្ដិសាស្រ្ដ ដោយព្រោះតែវាផ្ដល់នូវអត្ថន័យល្អបំផុត សំរាប់ធ្វើការទាយទុក ដ៏ឆ្លាតវៃនៅនាអនាគត។ តាមរយះពេលការទូន្មានរបស់លោក Churchill «សិក្សាពីប្រវត្ដិសាស្រ្ដ» យើង យល់ឃើញថា គំនិតដែលថា ការរស់ឡើងវិញពឹងកផ្អែកលើ «ការថ្វាយខ្លួនទាំងស្រុង»របស់កូនគឺខុសឆ្គង។ ហោរាយ៉ូណាសមិនបានថ្វាយខ្លួនទាំងស្រុងដល់ព្រះទេ។ សូមអានកណ្ឌយ៉ូណាសជំពូកចុងក្រោយ នោះ អ្នកនឹងឃើញពីកំហុស និងការខ្វះសេចក្ដីជំនឿរបស់គាត់។ ទេ នៅក្នុងគម្ពីរសញ្ញាចាស់ ការរស់ឡើងវិញដ៏ធំបំផុតនៅក្នុងចំណោមសាសន៍ដទៃមិនពឹងផ្អែកលើ «ការថ្វាយខ្លួនទាំងស្រុង» ឬក៏ «ភាពល្អឥតខ្ចោះ» របស់ពួកហោរានោះទេ។ លោកយ៉ូហាន ខាល់វិន(Calvin) ជាមនុស្សដែលមិនល្អឥតខ្ចោះ។ គាត់បានចាប់ បុរសម្នាក់ដុតនឹងបង្គោលដោយព្រោះការប្រឆាំងលទ្ធិ ហើយគាត់បង្ហាញឥរិយាបថដ៏អាក្រក់ដូចនៅក្នុងគម្ពីរ សញ្ញាថ្មី! តែព្រះបានចាត់បញ្ជូនការរស់ឡើងវិញនៅក្រោមព័ន្ធកិច្ចរបស់គាត់ ហើយតាមរយះការនិពន្ធរបស់ គាត់។ លោកលូសើរជាមេល្បួងដ៏អប្រិយនៅគ្រប់ពេល មានម្ដងគាត់បាននិយាយថា សាលាប្រជុំរបស់ សាសន៍យូដាគួរតែដុតបំផ្លាញចោល។ ទោះបីជាពេលខ្លះ លោកលូសើរប្រព្រឹត្ដដាក់សាសន៍យូដាយ៉ាងឃោរ ឃៅព្រៃផ្សៃយ៉ាងនោះក្ដី ព្រះបានចាត់បញ្ជូនការរស់ឡើងវិញនៅក្រោមព័ន្ធកិច្ចរបស់គាត់។ យើងអត់ទោស ដល់លោកខាល់វិន និងលោកលូសើរ ដោយព្រោះតែយើងយល់ដឹងថា ពួកគេជាមនុស្សនៅយុគសម័យ កណ្ដាល ដែលនៅតែមានឥទ្ធិពលអាក្រក់ពីការបង្រៀនរបស់ពួកកាតូលិក។ ទោះបីជាពួកគេមានកំហុសក្ដី ព្រះបានចាត់បញ្ជូនការរស់ឡើងវិញដ៏អស្ចារ្យនៅក្រោមព័ន្ធកិច្ចរបស់ពួកគេ។ ជួនកាល លោក Whitefield បានធ្វើខុសចំពោះ «ការចាប់អារម្មណ៍ខាងក្នុងចិត្ដ»(ការគិតតាមអារម្មណ៍ផ្ទាល់ខ្លួន) ដោយគាត់គិតខុសថា វាមកពីព្រះ។ លោក វែសល្លីបានបង្ខំចិត្ដធ្វើវាដោយមិនច្បាស់លាស់ក្នុងចិត្ដ ដើម្បីប្ដេជ្ញាចិត្ដធើ្វតាមគោលបំណងរបស់ព្រះ។ តែលោក Whitefield វែសល្លី លូសើរ និងលោកខាល់វិន ពួកគេសុទ្ធតែបានឃើញការរស់ឡើងវិញដ៏អស្ចារ្យនៅក្នុងព័ន្ធកិច្ចរបស់គេ។

យើងឃើញពីគំរូមនុស្សទាំងនេះនៅក្នុងប្រវត្ដិសាស្រ្ដ ពួកគេជាមនុស្សដែលមិនល្អឥតខ្ចោះនោះទេ ជួនកាល ពួកគេមិនបរិសុទ្ធ ឬក៏មិនបានថ្វាយខ្លួនដូចពួកគេគួរធ្វើនោះទេ ប៉ុន្ដែ ព្រះបានប្រើពួកគេដ៏អស្ចារ្យ នៅក្នុងគ្រានៃការរស់ឡើងវិញ។ យើងត្រូវតែសម្រេចថា លោកហ្វីនណេ(Finney) និងអ្នកដែលដើរតាមគាត់បានបង្រៀនខុសឆ្គង នៅពេលពួកគេបានបង្រៀនថា ការរស់ឡើងវិញពឹងផ្អែកលើការថ្វាយខ្លួនទាំង ស្រុងរបស់កូនព្រះ។ សាវកប៉ុលប្រាប់យើងថា

«យើងមានទ្រព្យសម្បត្តិនេះនៅក្នុងភាជនៈដី ដើម្បីឲ្យឥទ្ធិឫទ្ធិលើសលប់បានមកពីព្រះ មិនមែនពីយើងខ្ញុំទេ»(២កូរិនថូស ៤:៧)។

យើងនឹងបញ្ចប់ចំណុចនេះដោយសារការយោងតាមសេចក្ដីអធិប្បាយរបស់លោកស្ទេផានទៅកាន់ ពួកសាឌ្រាន។ ព្រះគម្ពីរបានប្រាប់យ៉ាងជាក់លាក់ថា លោកស្ទេផានបាន «ពេញដោយសេចក្តីជំនឿ {និង}ព្រះចេស្តា គាត់ក៏ធ្វើការអស្ចារ្យ និងទីសំគាល់យ៉ាងធំនៅក្នុងពួកជន»(កិច្ចការ ៦:៨)។ តែលោកស្ទេផាន មិនបានឃើញការរស់ឡើងវិញកើតឡើងដោយសារសេចក្ដីអធិប្បាយរបស់គាត់នោះទេ។ ផ្ទុយទៅវិញ គាត់ ត្រូវបានគេគប់ថ្មរហូតដល់ស្លាប់។ គាត់បានក្លាយជាមនុស្សដែលបរិសុទ្ធ ហើយសុចរិត ប៉ុន្ដែ រឿងនេះមិន បង្កើតឲ្យមានការរស់ឡើងវិញដោយស្វ័យប្រវត្ដិនៅក្នុងព័ន្ធកិច្ចរបស់គាត់នោះទេ។ យើងអាចអធិស្ឋាន ហើយតម ថែមទាំងយើងអាចក្លាយជាគ្រីស្ទបរិស័ទដ៏ពិតអស្ចារ្យ ប៉ុន្ដែ រឿងនេះនឹងមិនបង្ខំ ឲ្យព្រះចាត់បញ្ជូនការរស់ឡើងវិញមួយនោះទេ។ ហេតុអ្វី? សាវកប៉ុលបានប្រាប់ចម្លើយ

«ហេតុនោះបានជាអ្នកសាបព្រោះ និងអ្នកដែលស្រោច នោះមិនមែនជាអ្វីទេ ស្រេចហើយនឹងព្រះដែលធ្វើឲ្យដុះវិញទេតើ» (១កូរិនថូស ៣:៧)។

បាទ យើងគួរតែអធិស្ឋានជានិច្ច ហើយពេលខ្លះយើងគួរតែតមសំរាប់ការរស់ឡើងវិញ ហើយនៅពេលតែ មួយ យើងត្រូវចាំថា វា«ស្រេចហើយនឹងព្រះ...ធ្វើឲ្យដុះវិញទេតើ»(១កូរិនថូស ៣:៧)។ វាគឺជាអំណាច ព្រះចេសា្ដនៃព្រះដ៏ខ្ពស់បំផុតតែមួយគត់ ដែលបង្កើតឲ្យមានការរស់ឡើងវិញពិតប្រាកដ!

៤. ទីបួន កំហុសឆ្គងដែលថា ការរស់ឡើងវិញគឺជាហេតុការណ៍ធម្មតា ដែលយើងគួរតែរំពឹងចង់បាននៅក្នុងក្រុមជំនុំ។

ព្រះបានចាក់ព្រះវិញ្ញាណបរិសុទ្ធមកលើពួកសាវកនៅថ្ងៃបុណ្យ៥០។ ពួកគេបានអធិប្បាយទៅ កាន់មនុស្សតាមភាសារៀងៗខ្លួនរបស់ពួកគេ ហើយមានមនុស្ស៣ពាន់នាក់បានប្រែចិត្ដជឿនៅក្នុងការរស់ ឡើងវិញដ៏ធំអស្ចារ្យនៅក្នុងកណ្ឌកិច្ចការជំពូក២។ ប៉ុន្ដែ យើងឃើញថា ពួកគេត្រូវបានចាក់បំពេញដោយ ព្រះវិញ្ញាណបរិសុទ្ធម្ដងទៀតនៅក្នុងកណ្ឌកិច្ចការ ៤:៣១

«កាលបានអធិស្ឋានរួចហើយ នោះកន្លែងដែលគេប្រជុំគ្នាក៏រញ្ជួយ ហើយគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធទាំងអស់គ្នា រួចក៏ផ្សាយព្រះបន្ទូលដោយចិត្តក្លាហាន»(កិច្ចការ ៤:៣១។

កន្លែងបង្ហាញយើងថា មានរដូវនៃការរស់ឡើងវិញនៅក្នុងក្រុមជំនុំដើមដំបូង គ្រាខុសប្លែងពីធម្មតា នៃការរស់ឡើងវិញ។ តែមានគ្រាផ្សេងទៀត កាលណាការងាររបស់ក្រុមជំនុំបានបន្ដនៅក្នុងរបៀបធម្មតាពី មួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំគិតថា នេះគឺជាអ្វីដែលសាវកប៉ុលចង់ប្រាប់ ពេលគាត់បាននិយាយថា « ទទូចជំរុញផង ទោះត្រូវពេល ឬខុសក្តី»(២ធីម៉ូថេ ៤:២)។ កន្លែងនេះមានន័យថា យើងគួរតែបន្ដអធិប្បាយ បន្ដ អធិស្ឋាន ហើយបន្ដផ្សាយដំណឹងល្អ សូម្បីតែមានការរស់ឡើងវិញ ឬក៏មិនមានក៏ដោយ។ ព្រះគ្រីស្ទត្រាស់ ហៅយើងរាល់គ្នាឲ្យស្ដាប់បង្គាប់មហាបេសកកម្មដ៏អស្ចារ្យ(ម៉ាថាយ ២៨:១៩-២០) ហើយ « ផ្សាយដំណឹងល្អទួទៅដល់គ្រប់មនុស្សទាំងអស់ចុះ»(ម៉ាកុស ១៦:១៥)សូម្បីតែមានការរស់ឡើងវិញ ឬក៏មិនមានក៏ដោយ! អ្នកខ្លះនឹងប្រែចិត្ដជឿ សូម្បីតែមិនមានការផ្លាស់ប្ដូរដ៏ខុសពីធម្មតារបស់ព្រះក៏ដោយ។

បើយើងគិតថា ការរស់ឡើងវិញគឺជាវិធីធម្មតាដែលព្រះធ្វើ នោះយើងនឹងធ្លាក់ទឹកចិត្ដ។ លោក Iain H. Murray បានប្រសាសន៍ថា

វាលើសចំនុចនេះ ដែលលោកGeorge វ៉ាយហ្វៀលត្រូវតែប្រុងប្រយ័ត្នចំពោះ មិត្ដភក្រ្ដរបស់គាត់ឈ្មោះលោកវៀលឡាម McCulloch ដែលជាអ្នកបំរើព្រះនៅCambuslang{ប្រទេសស្កត់ឡែន}។ ក្នុងឆ្នាំ១៧៤៩ លោកMcCulloch បានធ្លាក់ទឹកចិត្ដដោយសារតែគាត់មិនបានឃើញនូវអ្វីដែលពួកគេបានឃើញ នៅក្នុងការភ្ញាក់ដឹងខ្លួននៅឆ្នាំ១៧៤២។ ការឆ្លើយតបរបស់លោកវ៉ាយហ្វៀល ត្រូវរំលឹកគាត់ថា ឆ្នាំ១៧៤២មិនមែនជាស្ថានភាពដែលក្រុមជំនុំរំពឹងចង់បាន នោះទេ៖ «ខ្ញុំគួរតែសប្បាយរីករាយ ពេលស្ដាប់លឺការរស់ឡើងវិញ{ផ្សេទៀត} នៅCambuslang ប៉ុន្ដែ មិត្ដជាទីស្រឡាញ់អើយ អ្នកបានធ្លាប់បានឃើញការ ដូចនោះ ដែលកម្រឃើញ{ច្រើនជាងម្ដង}រួចមកហើយ នៅក្នុងសតវត្សមួយ» លោកម៉ាទីន Lloyd-Jones សំដៅលើឧទាហរណ៍ស្រដៀវគ្នាមួយ នៅក្នុង ករណីនៃអ្នកបំរើព្រះជនជាតិវ៉ែល «ដែលព័ន្ធកិច្ចទាំងស្រុងត្រូវបានបំផ្លាញ» ដោយសារការមើលពីអ្វីដែលគាត់បានឃើញ ហើយធ្លាប់មានបទពិសោធន៍ ក្នុងការរស់ឡើងវិញនៅឆ្នាំ១៩០៤៖ «នៅពេលការរស់ឡើងវិញបានបញ្ចប់... នោះគាត់នៅតែរំពឹងចង់បានរឿងដែលប្លែកពីធម្មតា៖ ហើយវាមិនបានកើត ឡើងនោះទេ។ ដូច្នេះ គាត់បានពិបាកចិត្ដ ហើយគាត់ចំនាយពេល៤០ឆ្នាំនៅ ក្នុងភាពសោះកក្រោះ ភាពគ្មានសភមង្គល និងភាពអសារឥតការ»(Iain H. Murray, ibid., p. 29)។

បើព្រះមិនចាត់បញ្ជូនការរស់ឡើងវិញ នោះកុំឲ្យយើងធ្លាក់ទឹកចិត្ដ។ យើងត្រូវតែបន្ដប្រកាស ដំណឹងល្អ ហើយនាំមនុស្សមានបាបឲ្យទៅរកព្រះគ្រីស្ទម្ដងម្នាក់ៗ «ទាំងទទូចជំរុញ ទោះត្រូវពេល ឬខុសពេល»ក្ដី។ ប៉ុន្ដែ នៅពេលតែមួយ យើងគួរតែអធិស្ឋានសុំឲ្យព្រះចាត់បញ្ជូនគ្រាពិសេសនៃការភ្ញាក់ដឹងខ្លួន និងការរស់ឡើងវិញ។ បើព្រះចាត់បញ្ជូនការរស់ឡើងវិញមួយ នោះយើងនឹងអរសប្បាយ។ ប៉ុន្ដែ បើទ្រង់មិនចាត់បញ្ជូនការរស់ឡើងវិញ នោះយើងនឹងបន្ដនាំព្រលឹងមនុស្សទៅឯព្រះគ្រីស្ទតាមពេលមួយៗ! យើងនឹងមិន ធ្លាក់ទឹកចិត្ដ ឡើយ! យើងនឹងមិន បោះបង់ឡើយ! យើងនឹងទទូចជំរុញ ទោះត្រូវពេល ឬខុស ពេលក្ដី!

៥. ទីប្រាំ កំហុសឆ្គងដែលថា មិនមាន លក្ខខ័ណ្ឌអ្វីសោះទាក់ទងនឹងការរស់ឡើងវិញ។

បទគម្ពីរ និងប្រវត្ដិសាស្រ្ដបង្ហាញយើងថា ការរស់ឡើងវិញមិនពឹងផ្អែកលើការខំប្រឹងផ្សាយដំណឹង ល្អរបស់មនុស្សលោក ឬក៏ការថ្វាយខ្លួនទាំងស្រុងរបស់គ្រីស្ទបរិស័ទនោះទេ។ ប៉ុន្ដែ មានលក្ខខ័ណ្ឌពិត ប្រាកដ ដែលយើងត្រូវតែជួប។ ជាចាំបាច់ វាត្រូវតែមានគោលលទ្ធិ និងការអធិស្ឋានត្រឹមត្រូវ។ យើងត្រូវតែ អធិស្ឋានសំរាប់ការរស់ឡើងវិញ ហើយយើងត្រូវតែមានគោលលទ្ធិត្រឹមត្រូវ ដែលទាក់ទងនឹងអំពើបាប និងសេចក្ដីសង្រ្គោះផងដែរ។

នៅក្នុងសៀវភៅរបស់គាត់ ការរស់ឡើងវិញ (Revival) (Crossway Books, 1992) លោក ម៉ាទីន Lloyd-Jones មានជំពូក២ដែលមានចំណងជើងថា «ភាពមិនបរិសុទ្ធនៃគោលលទ្ធិ» និង «ជំនឿ សាសនាដែលស្លាប់»។ នៅក្នុងជំពូកទាំង២នេះ បុរសម្នាក់នេះបានឃើញការរស់ឡើងវិញមួយនៅដើមឆ្នាំ កាលគាត់អធិប្បាយ គាត់ប្រាប់យើងថា យើងត្រូវតែអធិប្បាយ ហើយជឿលើគោលលទ្ធិត្រឹមត្រូវ បើយើង រំពឹងចង់ឲ្យព្រះចាត់បញ្ជូនការរស់ឡើងវិញ។ ខ្ញុំនឹងបង្ហាញបងប្អូនពីគោលលទ្ធិ៤ ដែលគាត់បានប្រាប់


១. ការធ្លាក់ចុះ និងការបំផ្លាញរបស់មនុស្សលោកអាក្រក់ជូរជាតិ (ទាំងស្រុង)។

២. ការសំអាតជាថ្មីឡើងវិញ ឬការកើតជាថ្មីជាការងាររបស់ព្រះ មិនមែនរបស់មនុស្សទេ។

៣. ការរាប់ជាសុចរិតដោយសារសេចក្ដីជំនឿគឺនៅក្នុងព្រះគ្រីស្ទតែមួយគត់ មិនមែននៅក្នុង «ការសម្រេចចិត្ដ» បែបណាមួយនោះទេ។

៤. ប្រសិទ្ធិភាពនៃព្រះលោហិតរបស់ព្រះគ្រីស្ទ ដើម្បីលាងសំអាតអំពើបាបផ្ទាល់ខ្លួន និង អំពើបាបរបស់មនុស្សទាំងអស់ ដែលពួកគេមាន ចាប់តាំងពីពេលដែលពួកគេកើតមក។


លោកឆាតឡេស ជី ហ្វីនណេបានរិះគន់គោលលទ្ធិទាំង៤នេះ ហើយគាត់បានបន្ទាបបន្ថោក ឬក៏មិនយក ចិត្ដទុកដាក់សោះ។ កុំឆ្ងល់ពីមូលហេតុ ដែលយើងបានឃើញការរស់ឡើងវិញតិចតួចណាស់ចាប់តាំងពីឆ្នាំ ១៨៥៩មក! ខ្ញុំមិនអាចរៀបរាប់ប្រាប់លំអិតនោះទេ ប៉ុន្ដែ គោលលទ្ធិដ៏សំខាន់ទាំងនេះ យើងត្រូវតែអធិប្បាយពីវា បើយើងសង្ឃឹមចង់ឃើញការរស់ឡើងវិញកើតឡើងនៅក្នុងក្រុមជំនុំរបស់យើង។ ក្រុមជំនុំ របស់យើងពេញដោយមនុស្សបាត់បង់ ដែលនឹងមិនប្រែចិត្ដពិតប្រាកដនោះទេ លុះត្រាតែយើងអធិប្បាយពី ប្រធានបទទាំងនេះម្ដងហើយម្ដងទៀតដោយមុតមាំ!

លោក Lloyd-Jones បានប្រសាសន៍ថា

ចូរមើលប្រវត្ដិនៃការរស់ឡើងវិញ នោះអ្នកនឹងឃើញមនុស្សប្រុស និងមនុស្ស ដែលអស់សង្ឃឹម។ ពួកគេដឹងថា ការខំប្រឹងធ្វើល្អទាំងអស់របស់ពួកគេសុទ្ធ តែជាអសារឥតការ ហើយពួកគេដឹងថា សេចក្ដីសុចរិតទាំងអស់របស់ពួកគេ គ្មានតម្លៃទាល់តែសោះ។ ដ្បិតពួកគេមានអារម្មណ៍ថា ពួកគេមិនអាចធ្វើអ្វីបានសោះ ហើយពួកគេស្រែករកព្រះសំរាប់សេចក្ដីមេត្ដាករុណា និងសេចក្ដី ក្ដួលអាណិត។ ការរាប់ជាសុចរិតដោយសារសេចក្ដីជំនឿគឺការងាររបស់ព្រះ។ «បើព្រះមិនធ្វើវាចំពោះយើងរាល់គ្នាទេ» ពួកគេនិយាយថា «យើងនៅតែបាត់ បង់»។ ដូច្នេះហើយ ពួកគេ{ដឹង}ពីភាពតែលតោលទាំងស្រុងរបស់ពួកគេនៅ ចំពោះទ្រង់។ ពួកគេមិនយកចិត្ដទុកដាក់ ហើយចាត់ទុកជាការមិនសំខាន់ សោះ ចំពោះការជឿតាមសាសនាផ្ទាល់ខ្លួនរបស់ពួកគេកាលពីមុន ថែមទាំង ភាពស្មោះត្រង់ចំពោះវត្ដមាននៅក្នុងក្រុមជំនុំរបស់ពួកគេ ហើយមានរឿង ផ្សេងទៀតៗជាច្រើន។ ពួកគេដឹងថា ការធ្វើល្អទាំងអស់នោះគ្មានប្រយោជន៍សោះ សូម្បីតែសាសនារបស់ពួកគេក៏គ្មានតម្លៃដែរ មិនមានអ្វីសោះដែលមាន តម្លៃ។ ព្រះត្រូវតែប្រោសឲ្យមនុស្សទមិលល្មើសបានសុចរិត។ ដូច្នេះហើយនោះគឺអត្ថបទគម្ពីរដ៏អស្ចារ្យដែលលេចចេញនៅក្នុងគ្រារស់ឡើងវិញទាំងអស់ (Martyn Lloyd-Jones, ibid., pp. 55-56)។

«តែចំណែកអ្នកដែលមិនធ្វើ ការសោះ គឺគ្រាន់តែជឿដល់ព្រះអង្គ ដែលទ្រង់ប្រោសឲ្យមនុស្សទមិលល្មើសបានសុចរិត នោះសេចក្តីជំនឿរបស់អ្នកនោះ បានរាប់ទុកជាសេចក្តីសុចរិតវិញ»(រ៉ូម ៤:៥)។

«ព្រះគ្រីស្ទយេស៊ូវ ដែលព្រះបានតាំង ទ្រង់ទុកជាទីសន្តោសប្រោស ដោយសារសេចក្តីជំនឿដល់ព្រះលោហិតទ្រង់»(រ៉ូម ៣:២៤-២៥)។

៦. ទីប្រាំមួយ កំហុសឆ្គងដែលថា ការរស់ឡើងវិញចាប់ផ្ដើមដោយអំណរ និងអ្នកសើច។

អ្វីដែលគេហៅថា «ការរស់ឡើងវិញកាលមានមនុស្សជាច្រើនសើច» មិនមែនជាការរស់ឡើងវិញ ពិតប្រាកដមួយទេ។ ខ្ញុំបានឃើញការប្រជុំគ្នាមួយរបស់ពួកគេដោយផ្ទាល់ជាមួយមិត្ដសំឡាញ់របស់ខ្ញុំឈ្មោះ លោក Arthur B. Houk ។ វាជាការត្រាប់តាមការរស់ឡើងវិញពិតប្រាកដដ៏សោកសៅ។ វាត្រូវនឹងអ្វីដែល មនុស្សគិតអំពីសេចក្ដីសង្រ្គោះនៅសព្វថ្ងៃនេះ។ លោកយ៉ូហាន អ៊ាមស្រ្ដោងបានប្រាប់ថា «អ្វីដែល{ពួកគេ} ចង់បានគឺជាសុភមង្គល ការបំពេញចិត្ដ និងការស្កប់ចិត្ដ»(ការរស់ឡើងវិញពិតប្រាកដ(True Revival) Harvest House, 2001, p. 231)។ ពួកគេមិនគិតពីសេចក្ដីសង្រ្គោះសំរាប់អំពើបាបរបស់ពួកគេនោះទេ។

ប៉ុន្ដែ រឿងនោះខុសប្លែកទាំងស្រុងពីការប្រែចិត្ដដ៏ពិត និងការរស់ឡើងវិញពិតប្រាកដ។ នៅក្នុង ការរស់ឡើងវិញ និងការប្រែចិត្ដពិតប្រាកដ មនុស្សបាន «ខ្ទេចខ្ទាំចិត្ដ ហើយលន់តួបាបដោយដាក់ព្រះគ្រីស្ទ ជាទីមួយ ហើយការប្រែចិត្ដនោះនឹងចង្អុលបង្ហាញពីចលនាដ៏ពិតនៃព្រះវិញ្ញាណ។ មនុស្សនឹង...ស្រែកយំ ដោយព្រោះពួកគេបានជឿខុសឆ្គង ហើយជាអំពើបាបអាក្រក់បំផុត»(Armstrong, ibid., p. 63)។

ខ្ញុំមានបទពិសោធន៍មើលឃើញពីមនុស្សដែលប្រែចិត្ដពិតប្រាកដ ពួកគេស្ទើរតែទាំងអស់យំ ហើយ ស្ដាយក្រោយ ថែមទាំងពិបាកចិត្ដពីអំពើបាបរបស់ពួកគេ។ ហើយមនុស្សជាច្រើនទាំងនោះបានប្រែចិត្ដពិត ប្រាកដនៅក្នុងការរស់ឡើងវិញ ដែលខ្ញុំបានឃើញផ្ទាល់ភ្នែក។ ដ្បិតការប្រែចិត្ដពិតប្រាកដតែងតែកើតមាន ឡើងនៅក្នុងការរស់ឡើងវិញពីសម័យបុរាណ។

តើយើងអធិស្ឋានតាមរបៀបណា ដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធយាងមកគង់នៅក្នុងអ្នក! តើយើង អធិស្ឋានតាមរបៀបណា ដើម្បីឲ្យទ្រង់បណ្ដាលឲ្យអ្នកកើតទុក្ខ ហើយយំចំពោះអំពើបាបអ្នកដែលប្រឆាំងនឹង ព្រះ។ តើយើងអធិស្ឋានតាមរបៀបណា ដើម្បីឲ្យអ្នកត្រូវបានលាងសំអាតពីអំពើបាបដោយសារព្រះលោហិត ដ៏វិសេសរបស់ព្រះយេស៊ូវ! « ព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើងរាល់គ្នា ពីគ្រប់អំពើបាបទាំងអស់»(១យ៉ូហាន ១:៧)។ អាម៉ែន។ លោក ចាន់ សូមអញ្ជើញមក ហើយអធិស្ឋានសុំឲ្យព្រះចាត់បញ្ជូនការរស់ឡើងវិញមកក្នុងក្រុមជំនុំរបស់យើង។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ សាការី ១២:១០-១៣:១។
     ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
           «ព្រះអើយ សូមជួយការងារទ្រង់»(ដោយលោក Albert Midlane, 1825-1909)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

កំហុសឆ្គងប្រាំមួយយ៉ាងអំពីការរស់ឡើងវិញនៅសម័យបច្ចប្បន្ន

(សេចក្ដីអធិប្បាយលលេខ១៥ ពីការរស់ឡើងវិញ)

ដោយលោកវេជ្ជបណ្ឌិត
Dr. R. L. Hymers, Jr.

(១កូរិនថូស ១៣:១២)

១. ទីមួយ កំហុសឆ្គងដែលថា សព្វថ្ងៃនេះមិនអាចមានការរស់ឡើងវិញនោះទេ ។
កិច្ចការ ២:៣៩; វិវរណៈ ៧:១-១៤។

២. ទីពីរ កំហុសឆ្គងដែលថា ការរស់ឡើងវិញពឹងផ្អែកលើការខំប្រឹងផ្សាយដំណឹងល្អរបស់យើង។ កិច្ចការ ១៣:៤៨-៤៩; ម៉ាកុស ១៦:១៥។

៣. ទីបី កំហុសឆ្គងដែលថា ការរស់ឡើងវិញពឹងផ្អែកលើការថ្វាយរបស់គ្រីស្ទបរិស័ទ។ ២របាក្សត្រ ៩:២១; ២កូរិនថូស ៤:៧; កិច្ចការ ៦:៨; ១កូរិនថូស ៣:៧។

៤. ទីបួន កំហុសឆ្គងដែលថា ការរស់ឡើងវិញគឺជាហេតុការណ៍ធម្មតា ដែលយើងគួរតែរំពឹងចង់បាននៅក្នុងក្រុមជំនុំ។កិច្ចការ ៤:៣១; ២ធីម៉ូថេ ៤:2២;
ម៉ាកុស ១៦:១៥។

៥. ទីប្រាំ កំហុសឆ្គងដែលថា មិនមានលក្ខខ័ណ្ឌអ្វីសោះទាក់ទងនឹងការរស់ឡើងវិញ។ រ៉ូម ៤:៥;
៣:២៤-២៥។

៦.ទីប្រាំមួយ កំហុសឆ្គងដែលថា ការរស់ឡើងវិញចាប់ផ្ដើមដោយអំណរ និងអ្នកសើច។
១យ៉ូហាន ១:៧។