Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ព្រះនៃការរស់ឡើងវិញ

(សេចក្ដីអធិប្បាយលេខ១៤ពីការរស់ឡើងវិញ)
THE GOD OF REVIVAL
(SERMON NUMBER 14 ON REVIVAL)
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ខែវិច្ជិការ ២ ២០១៤
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Evening, November 2, 2014

«ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះទ្រង់ ដូចកាលណាភ្លើងរាលឆេះ គំនរស្នាប់ ឬដូចភ្លើងធ្វើឲ្យទឹកពុះខ្ជោលឡើងផង ដើម្បីនឹងធ្វើឲ្យពួកខ្មាំងសត្រូវទ្រង់បានស្គាល់ព្រះនាមទ្រង់ ហើយសាសន៍ទាំងប៉ុន្មានបានញាប់ញ័រនៅចំពោះទ្រង់ នៅគ្រាដែលទ្រង់បាន ធ្វើការគួរស្ញែងខ្លាច ដែលយើងខ្ញុំមិនបានម៉ៃចិត្តសោះ នោះទ្រង់បានយាងចុះមក ហើយភ្នំទាំងប៉ុន្មានបានកក្រើកញ័រនៅចំពោះទ្រង់»(អេសាយ ៦៤:១-៣)។


ប្រជាជនអ៊ីស្រាអែលបានស្ថិតនៅក្នុងស្ថានភាពដ៏អាក្រក់មួយ។ ពួកគេបានភ័យខ្លាច ហើយបានទុក្ខព្រួយ។ ប៉ុន្ដែ ហោរាអេសាយបានអធិស្ឋានសុំឲ្យព្រះជួយពួកគេសារជាថ្មីឡើងវិញ។ គាត់បានរំលឹងដល់ ព្រះយេហូវ៉ាពីអ្វីដែលទ្រង់បានធ្វើសំរាប់ពួកគេនៅពេលអតីតកាល។ គាត់បានសុំឲ្យព្រះធ្វើវាម្ដងទៀត។ ព្រះយេហូវ៉ាមិនដែលផ្លាស់ប្រែឡើយ ទ្រង់នៅតែដដែល ពីម្សិលមិញ ថ្ងៃនេះ ហើយជារៀងរហូត។ អ្វីដែល ទ្រង់បានធ្វើនៅពេលអតីតកាល ទ្រង់ក៏អាចធ្វើម្ដងទៀតនៅសព្វថ្ងៃនេះដែរ។ ដូច្នេះ ហោរាអេសាយបានរំលឹកព្រះយេហូវ៉ាថា

«នៅគ្រាដែលទ្រង់បាន ធ្វើការគួរស្ញែងខ្លាច ដែលយើងខ្ញុំមិនបានម៉ៃចិត្តសោះ នោះទ្រង់បានយាងចុះមក ហើយភ្នំទាំងប៉ុន្មានបានកក្រើកញ័រនៅចំពោះទ្រង់»(អេសាយ ៦៤:៣)។

យើងរៀននូវរឿង៣យ៉ាងពីអត្ថបទគម្ពីររបស់យើង។

១. ទីមួយ ព្រះវត្ដមានរបស់ព្រះគឺជាទីសង្ឃឹមតែមួយគត់របស់យើង។

ហោរាអេសាយបានដឹងពីរឿងនេះ កាលគាត់បានអធិស្ឋាននៅក្នុងខ១ «ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ»(អេសាយ ៦៤:១)។ នៅពេលបន្ដិចក្រោយមកទៀត គាត់អធិស្ឋានសុំ ឲ្យព្រះ «ទតមើលពីស្ថានសួគ៌មក»»(អេសាយ ៦៣:១៥)។ ដ្បិតគាត់បានអធិស្ឋានថែមទៀត គាត់បាន ចាប់ផ្ដើមអធិស្ឋានសុំឲ្យព្រះទតមើល។ ប៉ុន្ដែឥឡូវនេះ គាត់ស្រែកអំពាវនាវសុំព្រះឲ្យ «យាងចុះមក»។ ឥឡូវនេះគាត់អធិស្ឋានសុំឲ្យព្រះហែកផ្ទៃមេឃទៅជា២ផ្នែក ហើយយាងចុះពីស្ថានសួគ៌មកជួយរាស្រ្ដរបស់ ទ្រង់។

ព្រះគ្រីស្ទបានបើកទ្វារដើម្បីឲ្យយើងមកឯព្រះវរបិតា។ ទ្រង់មិនបានលើកវាំងននព្រះវិហារនោះ ទេ។ ទេ! ទ្រង់បានធ្វើឲ្យវារហែកជា២ ចាប់ពីលើមកក្រោម។ ដូច្នេះ ទ្វារទៅឯព្រះវរបិតាត្រូវបើកចំហទុកជា រៀងរហូត! ព្រះគ្រីស្ទទ្រង់បានបើកទ្វារទៅស្ថានសួគ៌! ហើយព្រះវិញ្ញាណបរិសុទ្ធបានយាងចុះពីស្ថានសួគ៌ មកគង់ក្នុងក្រុមជំនុំនៅថ្ងៃបុណ្យ៥០។

យើងរាល់គ្នាគួរតែអធិស្ឋានសុំឲ្យព្រះវិញ្ញាណរបស់ព្រះ យាងចុះមកគង់ក្នុងចំណោមយើងរាល់គ្នា ម្ដងទៀត! ថ្ងៃនេះ សូមឲ្យយើងអធិស្ឋានសុំឲ្យព្រះយាងចុះមកគង់ក្នុងចំណោមយើងដោយអស់ពីចិត្ដ! គ្រូ គង្វាលរបស់ខ្ញុំនៅក្រុមជំនុំចិនដែលមានឈ្មោះ លោកធីម៉ូថេ លីនបានបង្រៀនថា

     នៅគ្រាក្នុងគម្ពីរសញ្ញាចាស់{ការទាមទារ} សំរាប់រាស្រ្ដរបស់ព្រះ ដើម្បី ឲ្យពួកគេបានទទួលព្រះពរ គឺពួកគេត្រូវតែមានព្រះវត្ដមានរបស់ព្រះ...
     លោកអ៊ីសាកជាគំរូល្អ។ នៅ{វេលា}ដែលគាត់នៅក្នុងប្រទេសភីលីស្ទីន គាត់អាចច្រូតកាត់ការរើសអើនតាមពូជសាសន៍ និងការបៀតបៀនជាច្រើន– ដោយសារតែព្រះវត្ដមានរបស់ព្រះយេហូវ៉ា... សូម្បីតែស្ដេចនៅស្រុកភីលីស្ទីន បាននិយាយទៅកាន់គាត់ថា «យើងបានឃើញជាក់ច្បាស់ថា ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងអ្នក»(លោកុប្បត្ដិ ២៦:២៨)។...
     រឿងនេះដូចគ្នានឹងលោកយ៉ូសែប។ លោកយ៉ូសែបត្រូវបានគេលក់ទៅ ឲ្យប្រទេសដទៃ ដើម្បីធ្វើជាទាសករម្នាក់... ហើយគាត់ត្រូវបានគេចាប់ដាក់ គុកដោយមិនយុត្ដិធម៌សោ ហើយបន្ទាប់មក គាត់អាចបោះចោល{អាវ}គុក របស់គាត់ ហើយអាចគ្រប់គ្រងលើប្រទេសអេស៊ីព្ទទាំងមូល។ មូលហេតុ {តែ មួយគត់} ចំពោះលទ្ធផលដ៏អស្ចារ្យនេះ គឺជាព្រះវត្ដមានរបស់ព្រះគង់នៅ ជាមួយគាត់។ «ពីព្រោះព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងគាត់ ហើយការអ្វីដែលគាត់ធ្វើ នោះទ្រង់ធ្វើឲ្យចំរើនឡើងគ្រប់ជំពូក»(លោកុប្បត្ដិ ៣៩:២៣)
     សារៈសំខាន់នៃការមានព្រះវត្ដមានរបស់ព្រះ បានក្លាយជាភស្រ្ដុតាង ថែមទៀតនៅសម័យក្រុមជំនុំកាលដើមដំបូង... ក្រុមជំនុំស្ងាត់ៗបានរីកចំរើន ឡើងនៅសម័យក្រុមជំនុំកាលដើមដំបូង ដោយព្រោះតែព្រះវត្ដមានរបស់ព្រះ និងការងាររបស់ព្រះវិញ្ញាណបរិសុទ្ធបានគង់នៅក្នុងចំណោមពួកគេ។ ក្រុម ជំនុំនៅគ្រាចុងក្រោយបង្អស់ត្រូវតែមានព្រះវត្ដមានរបស់ព្រះ បើក្រុមជំនុំនោះ ចង់រីកចំរើនឡើង ឬក៏ការខំប្រឹងប្រែងទាំងអស់នឹងអសារឥតការ(Timothy Lin, Ph.D., ការរីកចំរើននៃក្រុមជំនុំស្ងាត់ៗ (The Secret of Church Growt), FCBC, 1992, pp. 2-6)។

«ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ...» (អេសាយ ៦៤:១)។

ព្រះវត្ដមានរបស់ព្រះបានគង់នៅជាមួយលោកម៉ូសេ ហើយទ្រង់បានដោះលែងរាស្រ្ដរបស់ទ្រង់ពី ភាពជាទាសករនៅក្នុងប្រទេសអេស៊ីព្ទ។ ព្រះវត្តមានរបស់ព្រះបានគង់នៅជាមួយពួកគេ កាលពួកគេបាន រវើរវាយនៅក្នុងទីរហោស្ថាន។ ទ្រង់បានដឹកនាំផ្លូវរបស់ពួកគេដោយបង្គោលពពក ហើយនិងបង្គោលភ្លើង។ នៅពេល «ព្រះគង់ជាមួយយើង» បាននាំមុខប្រទេសអ៊ីស្រាអែល ពួកគេបានយកឈ្នះពីរត់កាត់សមុទ្រ។ ប៉ុន្ដែ នៅពេលពួកគេធ្វើឲ្យព្រះព្រួយព្រះហឬទ័យ ពួកគេបានក្លាយជារាស្រ្ដដ៏ខ្សោយ។ ពួកគេត្រូវបានពួក បាប៊ីឡូនចាប់ធ្វើជាទាសករ។ ព្រះវត្ដមានរបស់ព្រះគឺជាសិរីល្អរបស់ប្រទេសអ៊ីស្រាអែល។ បើគ្មានព្រះវត្ដ មានរបស់ព្រះទេ នោះពួកគេមិនអាចធ្វើអ្វីសោះ។

សព្វថ្ងៃនេះគឺជាគ្រាដ៏ងងឹត ហើយអាក្រក់ណាស់។ ក្រុមជំនុំរបស់យើងខ្សោយ គ្រូអធិប្បាយរបស់ យើងគ្មានអំណាចសោះ។ យើងស្ថិតនៅក្នុងដ៏សំខាន់នៃទីក្រុងដ៏ពេញដោយការអាក្រក់ វាដូចជាទីក្រុងសូដុំ ដែលមិនជឿព្រះ! ពួកបរិវារនៃឋាននរក(អារក្សសាតាំង)បានធ្វើរឿងដ៏អាក្រក់របស់ពួកគេ ដើម្បីបញ្ឃប់យើង។ ប៉ុន្ដែ ព្រះគង់នៅជាមួយយើង! ឥឡូវនេះ អាគារក្រុមជំនុំរបស់យើងត្រូវបានបង់ថ្លៃដោយការ អស្ចារ្យមួយ! ព្រះបានគង់ជាមួយយើង ហើយសព្វថ្ងៃនេះ សេចក្ដីអធិប្បាយរបស់យើងផ្សាយតាមអ៊ីនធើ ណែតទៅកាន់មនុស្ស៨ម៉ឺននាក់រៀងរាល់ខែ! ព្រះគង់ជាមួយយើង។ ប៉ុន្ដែ ឥឡូវនេះយើងត្រូវតែឈោងចាប់មនុស្សវ័យក្មេង ដើម្បីឲ្យក្រុមជំនុំរីកចំរើនឡើង។ អ្នកនិយាយថា «វាហាក់ដូចជាមិនអាចទៅរួចនោះទេ»។ បាទ ខ្ញុំ យល់ពីអារម្មណ៍នោះ។ ប៉ុន្ដែ អារម្មណ៍ដូចនោះចេញពីនិស្ស័យសាច់ឈាម និងពីអារក្សសាតាំង។ យើងត្រូវតែចាំពីអ្វីដែលព្រះបានធ្វើសំរាប់យើងរាល់គ្នា នៅពេលទ្រង់បានជួយសង្រ្គោះអាគារក្រុមជំនុំរបស់យើង។ បងប្អូនត្រូវតែអធិស្ឋាន ដូចជាបងប្អូនមិនដែលអធិស្ឋានសុំពីមុន ដើម្បីឲ្យព្រះវត្ដមានដ៏មានអំណាចព្រះចេស្ដារបស់ព្រះមកគង់នៅក្នុងការផ្សាយដំណឹងល្អ ហើយនៅក្នុងកម្មវិធីថ្វាយបង្គំព្រះរបស់យើង!

«ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ...» (អេសាយ ៦៤:១)។

ព្រះវត្ដមានរបស់ព្រះគឺជាទីសង្ឃឹមតែមួយគង់របស់យើង! គ្មានអ្នកណាម្នាក់នឹងនៅទេ គ្មានអ្នកណាម្នាក់ នឹងប្រែចិត្ដទេ។ គ្មានអ្នកណាម្នាក់នឹងក្លាយជាសមាជិកដ៏រឹងមាំរបស់ក្រុមជំនុំ លុះត្រាតែព្រះយាងចុះមកពី ស្ថានសួគ៌មកគង់នៅកណ្ដាលយើងរាល់គ្នា!

២. ទីពីរ ព្រះវត្ដមានរបស់ព្រះបង្កើតឲ្យមានការភ្ញាក់ផ្អើល។

អត្ថបទគម្ពីរប្រាប់ថា «នៅគ្រាដែលទ្រង់បាន ធ្វើការគួរស្ញែងខ្លាច ដែលយើងខ្ញុំមិនបានម៉ៃចិត្តសោះ នោះទ្រង់បានយាងចុះមក»។ ការបកប្រែនូវសម័យបច្ចុប្បន្ននេះបកប្រែពាក្យ «គួរស្ញែងខ្លាច» ដូច ពាក្យ «គួរឲ្យភ័យខ្លាចអស្ចារ្យ»។ ខ្ញុំមិនខ្វល់ពីពាក្យនោះទេ ដោយព្រោះតែពាក្យនោះបានប្រើជាច្រើនដង។ វាប្រសើរជាង ដើម្បីឲ្យគិតពីវាដូចនេះ «ការដ៏គួរឲ្យភ្ញាក់ផ្អើល ដែលយើងខ្ញុំមិនបានម៉ៃចិត្ដសោះ»។ ជនជាតិ អ៊ីស្រាអែលសម័យមុនជារឿយៗនិយាយថា «ទ្រង់ជាព្រះដែលធ្វើការយ៉ាងអស្ចារ្យ»(ទំនុកដំកើង ៧៧:១៤)។

តើអ្នកគិតថា រាស្រ្ដអ៊ីសាអែលរំពឹងចង់ដើរកាត់សមុទ្រក្រហម ដោយមានទឹកញែកជាសងខាងឬ ទេ? ទេ ពួកគេមិនចង់ទេ ដ្បិតសាសន៍អេស៊ីព្ទបានដេញតាមពួកគេ ហើយពួកគេត្រូវលង់ទឹក នៅពេល ដែលទឹកចូលគ្នាធម្មតាវិញ។ តើអ្នកគិតថា ពួកគេរំពឹងចង់ដេកក្នុងត្រសាលនៅទីរហោស្ថាន ដោយប្រើភ្លើង រៀងរាល់យប់ឬទេ? ដ្បិតជារៀងរាល់យប់ វាមានភ្លឺដោយសារបង្គោលអណ្ដាតភ្លើង។ នៅពេលពួកគេឃ្លាន តើពួកគេចង់ហូបនុំម៉ាណាដែលធ្លាក់ពីស្ថានសួគ៌ឬទេ? នៅពេលពួកគេស្រេកទឹក តើពួកគេចង់ផឹកទឹក ដែលចេញពីថ្មឬទេ? នៅពេលពួកគេដើរជុំវិញទីក្រុងយេរ៉ូកូ តើពួកគេចង់ឲ្យកំផែងទីនោះដួលរលំ កាលពួក គេបានផ្លុំស្នែងចៀម ហើយស្រែកឬទេ? ទេ ប្រវត្ដិនៃប្រទេសអ៊ីស្រាអែលពេញដោយការស្ងែងខ្លាច និងការ ដ៏គួរឲ្យភ័យខ្លាចដូចនោះ «ដែលយើងខ្ញុំមិនបានម៉ៃចិត្តសោះ» កាលនោះទ្រង់បានយាងចុះមក»។

តើអ្នកណាដែលចង់ឲ្យព្រះយាងចុះមកក្នុងមនុស្សដ៏ជាព្រះគ្រីស្ទ? តើអ្នកណាដែលរំពឹងថា ទ្រង់ នឹងសុគតនៅលើឈើឆ្កាង «ព្រះដ៏សុចរិត ទ្រង់រងទុក្ខជំនួសមនុស្សទុច្ចរិត» ដើម្បីនាំយើងទៅស្ថានសួគ៌? (១ពេត្រុស ៣:១៨)។ តើអ្នកណាដែលគិតថា សិស្សព្រះយេស៊ូវដ៏ភ័យខ្លាចបានលាក់ខ្លួននៅក្នុងបន្ទប់ ចាក់សោរ ហើយនាំយកដំណឹងល្អនៃព្រះគ្រីស្ទទៅពាសពេញពិភពលោករ៉ូម៉ាង់? តើអ្នកណាដែលគិតថា បុរសក្រខ្សត់ដ៏ចាស់ដែលកាន់ឈើច្រត់ អាចធ្វើសង្រ្គាមជាមួយលោកហ៊ីក្លែ និងកងទ័ព្ទដ៏ខ្លាំងរបស់គាត់ ហើយឈ្នះ? តើអ្នកដែលគិតថា សាសន៍យូដាដែលបានខ្ចាត់ខ្ចាយពាសពេញពិភពលោក និងវិលត្រលប់ ទៅប្រទេស៊អ៊ីសា្រអែលវិញ បន្ទាប់ពីការនិរទេសរយះពេល២០០០ឆ្នាំ ? តើអ្នកណាដែលគិតថា ប្រទេស អ៊ីស្រាអែលដ៏តួចតាចអាចឈរប្រឆាំងនឹងពួកអ៊ីស្លាមជ្រុលនិមយដែលមានចំនួនច្រើន សំរាប់រយះពេលច្រើនជាង៦០ឆ្នាំ? តើអ្នកណាដែលគិតថា កូនព្រះជនជាតិចិនតិចតួចអាចបន្ដដំណឹងល្អសំរាប់រយះពេលច្រើនជាងពាក់កណ្ដាល១ទសវត្ស នៅក្រោមការបៀតបៀនដ៏ឃោរឃោរបស់លោក ម៉ៅ Tse Tung និងទាហានក្រហមរបស់គាត់? តើអ្នកណាដែលគិតថា ដោយសារក្រុមជំនុំតាមផ្ទះតួចតាចរបស់ពួកគេ បានធ្វើ ឲ្យកើតមានការរស់ឡើងវិញដ៏ធំនៅក្នុងប្រវត្ដិសាស្រ្ដពិភពលោក? តើអ្នកណាដែលគិតថា ការមិនប្រជុំគ្នា ខាងព្រលឹងវិញ្ញាណដ៏ធំអាចកើតឡើងចំពោះពួកក្មេងស្ទាវដែលជក់ថ្នាំញៀននៅចុងឆ្នាំ១៩៦០ និងដើមឆ្នាំ១៩៧០? តើអ្នកណាដែលគិតថា ក្រុមជំនុំរបស់យើងអាចរួចជីវិតពីការបាក់បែកគ្នាដ៏អាក្រក់ ដែលខ្ញុំធ្លាប់ ឃើញ? តើអ្នកណាដែលគិតថា មនុស្ស៣៩នាក់អាចរកលុយបាន១៦ម៉ឺនដុល្លាររៀងរាល់ខែ ដើម្បីបង់ថ្លៃ អាគារនេះសំរាប់រយះពេល២០ឆ្នាំ? តើអ្នកណាដែលគិតថា ខ្ញុំអាចមានកូនប្រុសដ៏រឹងមាំ២នាក់នៅជាមួយ ខ្ញុំនៅក្នុងក្រុមជំនុំជារៀងរាល់ថ្ងៃអាទិត្យ? តើអ្នកណាដែលគិតថា ព្រះអាចចាត់បុរសម្នាក់ដែលមានសញ្ញា បត្របណ្ឌិតខាងគ្រូពេទ្រ ដើម្បីជួយដឹកនាំក្រុមជំនុំរបស់យើង? ហើយតើអ្នកណាដែលគិតថា ម្ដាយដ៏ក្រៀមក្រំរបស់ខ្ញុំអាចបានសង្រ្គោះនៅវ័យ៨០ឆ្នាំ? ខ្ញុំគិតថា វាមិនអាចទៅរួចនោះទេ។

«នៅគ្រាដែលទ្រង់បាន ធ្វើការគួរស្ញែងខ្លាច ដែលយើងខ្ញុំមិនបានម៉ៃចិត្តសោះ នោះទ្រង់បានយាងចុះមក... »(អេសាយ ៦៤:៣)។

នៅពេលព្រះយាងចុះមក នោះទ្រង់ធ្វើរឿងដ៏គួរភ្ញាក់ផ្អើលដែលគ្មានអ្នកណាម្នាក់គិតដល់នោះទេ!

ព្រះនៃខ្ញុំ ទ្រង់អស្ចារ្យខ្លាំងណាស់
អំណាចនៃទ្រង់ភ្លឺចាំងចែង
សេចក្ដីមេត្ដានៃទ្រង់ល្អអស្ចារ្យខ្លាំងណាស់
នៅក្នុងជំរៅនៃពន្លឺដ៏ភ្លឺចែងចាំង
នៅក្នុងជំរៅនៃពន្លឺដ៏ភ្លឺចែងចាំង

ទ្រង់អស្ចារ្យ ទ្រង់ល្អអស្ចារ្យខ្លាំងណាស់
ពន្លឺនៃព្រះខ្លាំងពូកែណាស់ណា
អំណាច និងប្រាជ្ញានៃទ្រង់មិនចេះផុត
ភាពបរិសុទ្ធដ៏អស្ចារ្យ
ភាពបរិសុទ្ធដ៏អស្ចារ្យ
   («ព្រះនៃ ខ្ញុំទ្រង់អស្ចារ្យខ្លាំងណាស់» ដោយលោក Frederick W. Faber, 1814-1863។

នៅល្ងាចនេះ ខ្ញុំនឹងប្រាប់បងប្អូនពីរឿងខ្លះនៅក្នុងសេចក្ដីអធិប្បាយរបស់លោកស្ពឺជិនពីពាក្យរបស់ ហោរាអេសាយ។ ខ្ញុំគ្រាន់តែប្រើចំណងជើងរបស់គាត់ និងគំនិតបន្ដិចបន្ដួចរបស់គាត់តែប៉ុណ្ណោះ។ គ្រូ អធិប្បាយដ៏ល្បីល្បាញ បានបង្រៀនថា

នៅពេលព្រះយាងចុះមកគង់នៅក្នុងចំណោមមនុស្ស នោះទ្រង់ធ្វើរឿងដែល យើងមិនបានម៉ៃចិត្ដសោះ...ទ្រង់អាចជួយសង្រ្គោះមនុស្សរឹងចចេស និងនាំ មនុស្សដែលប្រឆាំងនឹងទ្រង់ឲ្យក្រាបនៅព្រះបាតព្រះយេស៊ូវ។ សូមបងប្អូន {អធិស្ឋាន}ឲ្យទ្រង់ធ្វើដូចនោះ (C. H. Spurgeon, «ព្រះធ្វើឲ្យភ្ញាក់ផ្អើល»“Divine Surprises,” MTP, volume XXVI, Pilgrim Publications, 1972 reprint, p. 298)។

៣. ទីបី ព្រះវត្ដមានរបស់ព្រះយកជ័យជំនះលើបញ្ហា និងឧបសគ្គធំៗ។

«នៅគ្រាដែលទ្រង់បាន ធ្វើការគួរស្ញែងខ្លាច ដែលយើងខ្ញុំមិនបានម៉ៃចិត្តសោះ នោះទ្រង់បានយាងចុះមក ហើយភ្នំទាំងប៉ុន្មានបានកក្រើកញ័រនៅចំពោះទ្រង់ »(អេសាយ ៦៤:៣)។

នោះគឺជាឃ្លាដ៏អស្ចារ្យមួយ «ហើយភ្នំទាំងប៉ុន្មានបានកក្រើកញ័រនៅចំពោះទ្រង់ »។

នៅពេលព្រះបានយាងចុះមកកាន់ប្រទេសអ៊ីស្រាអែល ខ្មាំងសត្រូវដ៏ខ្លាំងដែលបានឡោមព័ន្ធជុំវិញ ពួកគេ ដូចជាភ្នំដ៏ធំត្រូវបានយកឈ្នះ ហើយភ្នំទាំងនេះបានញាប់ញ័រដោយសារព្រះវត្ដមានរបស់ព្រះ។ នៅ ពេលដែលព្រះវិញ្ញាណបរិសុទ្ធយាងចុះមកក្នុងការរស់ឡើងវិញ នោះចិត្ដដ៏រឹងនឹងថយចេញនៅចំពោះព្រះវត្ដមានរបស់ព្រះ។ នៅក្នុងចំណោមយើងរាល់គ្នា យើងមានមនុស្សខ្លះដែលមានចិត្ដរឹងដូចថ្ម។ យើងអធិស្ឋាន ឲ្យពួកគេ ហើយបង្រៀនពួកគេ ប៉ុន្ដែមិនមានអ្វីកើតឡើងសោះ។ វាហាក់ដូចជា ពួកគេនឹងមិនអាចប្រែចិត្ដ សោះ។ ប៉ុន្ដែ កាលណាព្រះយាងចុះមក នោះចិត្ដដ៏រឹងបំផុតនឹងត្រូវវាយបំបែក។ នៅពេលភ្លាមៗ ពួកគេនឹង ដឹងខ្លួនពីអំពើបាបរបស់ពួកគេ។ នៅពេលភ្លាមៗ ពួកគេនឹងដឹងថា មានតែព្រះយេស៊ូវតែមួយគត់ដែលអាច ជួយសង្រ្គោះពួកគេបាន។ កាលណាព្រះយាងចុះមក នោះពួកគេនឹងដឹងពីតម្រូវនៃព្រះលោហិតរបស់ព្រះ យេស៊ូវ ដើម្បីលាងសំអាតអំពើបាបរបស់ពួកគេ។ ទឹកភ្នែកនៃការប្រែចិត្ដនឹងបន្ទន់ចិត្ដដ៏រឹងបំផុត។ បន្ទាប់មក ពួកគេនឹងដឹងពីអត្ថន័យនៃកំណាព្យដ៏តូចនេះ

សេចក្ដីមេត្ដាករុណរបស់ទ្រង់ធ្វើឲ្យខ្ញុំរលាយ ហើយខ្ញុំបានដួលលើដី
ហើយខ្ញុំយំសរសើរដំកើងដល់សេចក្ដីមេត្ដាករុណា ដែលខ្ញុំបានរកឃើញ

នោះគឺជាអ្វីដែលតែងតែកើតឡើងនៅក្នុងការរស់ឡើងវិញ។ លោក Lloyd-Jones បានពន្យល់ពីនិយមន័យនៃការរស់ឡើងវិញ

ការរស់ឡើងវិញគឺជាការចាក់បង្ហូរព្រះវិញ្ញាណរបស់ព្រះ... វាគឺជាព្រះវិញ្ញាណ
ដែលយាងចុះមកលើមនុស្ស។

បន្ទាប់មក គាត់បានប្រាប់ពីលោកហ៊ូវែល ហ៊ារីស (Howell Harris) ដែលជាគ្រូអធិប្បាយជនជាតិវ៉ែលដ៏ល្បីល្បាញ។ លោកហ៊ូវែល ហ៊ារីសបានប្រែចិត្ដជឿលើព្រះនៅក្នុងពិធីលាងព្រះអម្ចាស់មួយ។ គាត់បានប្រឆាំងនឹងព្រះនៅក្នុងចិត្ដអស់រយះពេលយ៉ាងយូរ។ អារក្សបានព្យាយាមបំភ័យសេចក្ដីជំនឿនៅ ក្នុងអ្វីៗទាំងអស់។ ប៉ុន្ដែ កាលគាត់បានមកធ្វើពិធីលាងព្រះអម្ចាស់ នោះ «ភ្នំបានថយចុះនៅចំពោះព្រះវត្ដ មាន{របស់ព្រះ}»។ លោកហ៊ូវែល ហ៊ារីសបានប្រសាសន៍ថា

ព្រះគ្រីស្ទទ្រង់បានបង្ហូរព្រះលោហិតនៅលើឈើឆ្កាង ហើយវាត្រូវបានជាប់ នៅចំពោះភ្នែករបស់ខ្ញុំនៅពេលភ្លាមៗ៖ ទ្រង់បានផ្ដល់កម្លាំងដល់ខ្ញុំ ដើម្បីឲ្យ ខ្ញុំជឿលើទ្រង់ ហើយខ្ញុំបានទទួលការអត់ទោស{សំរាប់អំពើបាបខ្ញុំ} ដោយ សារព្រះលោហិតនោះឯង។ ខ្ញុំបានបាត់បង់បន្ទុករបស់ខ្ញុំ ហើយខ្ញុំបានទៅផ្ទះ ទាំងពុះកញ្ជ្រោលដោយសេចក្ដីអំណរ... ដែលធ្វើឲ្យខ្ញុំដឹងគុណដល់ព្រះជារៀងរហូតតទៅ(Martyn Lloyd-Jones, M.D., “Howell Harris and Revival,” ពួកបរិសុទ្ធ៖ ដើមកំណើត និងអ្នកស្នងរបស់ពួកគេ (Their Origins and Successors), Banner of Truth, 1996 edition, pp. 289, 285)។

លោកហ៊ូវែល ហ៊ារីសបានក្លាយជាគ្រូអធិប្បាយដ៏មានអំណាចខ្លាំងបំផុតនៅក្នុងការភ្ញាក់ដឹងខ្លួនដ៏ ធំលើកទីមួយ(First Great Awakening)។ បើបងប្អូនអានការសរសេររបស់គាត់ នោះបងប្អូននឹងឃើញ វាម្ដងហើយម្ដងទៀត ហើយបងប្អូននឹងដឹងពីរបៀបដែលការរស់ឡើងវិញកើតមានឡើង។ នៅពេលដែល ព្រះវិញ្ញាណបរិសុទ្ធយាងចុះមកដោយអំណាចព្រះចេស្ដា នោះមនុស្សបាត់បង់នឹងប្រែចិត្ដជឿ។ លោក ហ៊ារីសបានប្រាប់ថា «ខ្យល់ដ៏ធំ {ខ្យល់ដ៏ខ្លាំងនៃព្រះវិញ្ញាណ}បានចុះមក ហើយនៅពេលនោះខ្ញុំបានឃើញ ការសុគតដ៏អស្ចារ្យរបស់ព្រះអង្គសង្រ្គោះ»។ «ព្រះអម្ចាស់ទ្រង់បានយាងចុះមកដោយអំណាចព្រះចេស្ដា»។ «ខ្យល់ដ៏ខ្លាំងបានចុះមក ហើយនៅពេលនោះខ្ញុំបានឃើញភាពអស្ចារ្យនៃសេចក្ដីសង្រ្គោះ»។ បុរសដ៏ សាមញ្ញនេះបានអធិប្បាយ ហើយមានមនុស្សរាប់ពាន់នាក់បានប្រែចិត្ដជឿនៅក្នុងប្រទេសអង់គ្លេស និងនៅ ក្នុងប្រទេសវ៉ែលផងដែរ។

តើយើងអាចមានការរស់ឡើងវិញនៅក្នុងក្រុមជំនុំយើងឬទេ? បាទ ពិតប្រាកដណាស់ យើងត្រូវតែចង់មានការរស់ឡើងវិញ។ ខ្ញុំបានអានសៀវភៅតូចមួយដ៏អស្ចារ្យដែលបានសរសេរដោយស្រ្ដីជនជាតិ ណោកវ៉េមា្នក់ ដែលជាបេសកជនទៅប្រទេសចិនចាប់តាំងពីឆ្នាំ១៩០០ទៅដល់ឆ្នាំ១៩២៧។ នាងអធិស្ឋាន សុំឲ្យមានការរស់ឡើងវិញពីមួយឆ្នាំទៅមួយឆ្នាំ។ នាងបានតម ហើយអធិស្ឋាន។ នៅក្នុងឆ្នាំ១៩០៧ នាង បានអានអំពីការរស់ឡើងវិញដ៏ធំដែលកំពុងបន្ដកើតឡើងនៅក្នុងប្រទេសកូរ៉េ។ នាងចង់មានការរស់ឡើងវិញនៅក្នុងប្រទេសចិន។ នាងពិតជាចង់មានការរស់ឡើងវិញណាស់។ នៅពេលភ្លាមៗនោះ ការរស់ឡើង វិញបានកើតមានឡើងនៅក្នុងចំណោមស្រ្ដីជនជាតិមួយក្រុម។ បន្ទាប់មក វាបានរាលដាល ហើយធ្វើឲ្យ មនុស្សរាប់រយនាក់បានប្រែចិត្ដជឿ មុនពេលនាងបានចាកចេញពីប្រទេសចិន ហើយត្រលប់ទៅប្រទេស ណោកវ៉េវិញ(Norway)។

តើយើងអាចមានការរស់ឡើងវិញដូចនោះនៅក្នុងក្រុមជំនុំយើងឬទេ? បាទ យើងត្រូវតែអធិស្ឋាន ដូចជាយើងមិនដែលអធិស្ឋានពីមុន។ យើងត្រូវតែអធិស្ឋានដូចហោរាអេសាយបានអធិស្ឋាននៅក្នុងខ១។

«ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះទ្រង់»(អេសាយ ៦៤:១)។

បើអ្នកមិនទាន់ប្រែចិត្ដជឿលើព្រះយេស៊ូវ យើងនឹងអធិស្ឋានសំរាប់បងប្អូន។ យើងអធិស្ឋានសុំឲ្យ ព្រះចាក់ចុចចិត្ដបងប្អូនពីអំពើបាប ហើយឲ្យទ្រង់ទាញនាំបងប្អូនទៅឯព្រះគ្រីស្ទ។

ព្រះគ្រីស្ទបានសុគតនៅលើឈើឆ្កាង ដើម្បីលោះអំពើបាបរបស់បងប្អូន។ ទ្រង់បានរស់ពីសុគត ឡើងវិញ ហើយទ្រង់គង់នៅស្ថានសួគជាន់ទី៣ ថែមទាំងទ្រង់កំពុងអធិស្ឋានឲ្យបងប្អូន។ ប៉ុន្ដែ បងប្អូនត្រូវ តែប្រែចិត្ដ ហើយជឿជាក់លើទ្រង់ដើម្បីឲ្យបងប្អូនអាចបានសង្រ្គោះពីអំពើបាបរបស់បងប្អូន។

បងប្អូនអាចនិយាយថា «ខ្ញុំមិនមែនជាមនុស្សមានបាបទេ ខ្ញុំជាមនុស្សល្អ»។ ប៉ុន្ដែ ព្រះគម្ពីរប្រាប់ ថា «បើយើងថា យើងមិនដែលធ្វើបាបសោះ នោះឈ្មោះថាយើងធ្វើឲ្យទ្រង់ទៅជាអ្នកកុហកវិញ ហើយព្រះបន្ទូលទ្រង់មិននៅក្នុងយើងទេ»(១យ៉ូហាន ១:១០)។ យើងកំពុងតែអធិស្ឋានសុំឲ្យព្រះវិញ្ញាណនៃព្រះ បង្ហាញបងប្អូនពីអំពើបាបបងប្អូន ហើយឲ្យទ្រង់ទាញនាំបងប្អូនទៅឯព្រះយេស៊ូវ ដើម្បីឲ្យទ្រង់លាងសំអាត អំពើបាបបងប្អូនដោយព្រះលោហិតរបស់ទ្រង់។ លោក ចាន់ សូមដឹកនាំយើងអធិស្ឋាន។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ អេសាយ ៦៤:១-៣។
     ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
            («ព្រះនៃ ខ្ញុំទ្រង់អស្ចារ្យខ្លាំងណាស់» ដោយលោក Frederick W. Faber, 1814-1863)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ព្រះនៃការរស់ឡើងវិញ

(សេចក្ដីអធិប្បាយលេខ១៤ពីការរស់ឡើងវិញ)

ដោយលោក Dr. R. L. Hymers, Jr.

«ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះទ្រង់ ដូចកាលណាភ្លើងរាលឆេះ គំនរស្នាប់ ឬដូចភ្លើងធ្វើឲ្យទឹកពុះខ្ជោលឡើងផង ដើម្បីនឹងធ្វើឲ្យពួកខ្មាំងសត្រូវទ្រង់បានស្គាល់ព្រះនាមទ្រង់ ហើយសាសន៍ទាំងប៉ុន្មានបានញាប់ញ័រនៅចំពោះទ្រង់ នៅគ្រាដែលទ្រង់បាន ធ្វើការគួរស្ញែងខ្លាច ដែលយើងខ្ញុំមិនបានម៉ៃចិត្តសោះ នោះទ្រង់បានយាងចុះមក ហើយភ្នំទាំងប៉ុន្មានបានកក្រើកញ័រនៅចំពោះទ្រង់»(អេសាយ ៦៤:១-៣)។

១. ទីមួយ ព្រះវត្ដមានរបស់ព្រះគឺជាទីសង្ឃឹមតែមួយគត់របស់យើង។ អេសាយ ៦៤:១; ៦៣:១៥;
លោកុប្បត្ដិ ២៦:២៨; ៣៩:២៣។

២. ទីពីរ ព្រះវត្ដមានរបស់ព្រះបង្កើតឲ្យមានការភ្ញាក់ផ្អើល។ ទំនុកដំកើង ៧៧:១៤;
១ពេត្រុស ៣:១៨; អេសាយ ៦៤:៣។

៣. ទីបី ព្រះវត្ដមានរបស់ព្រះយកជ័យជំនះលើបញ្ហា និងឧបសគ្គធំៗ។ អេសាយ ៦៤:៣, ១; ១យ៉ូហាន ១:១០។