Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ទូកធំរបស់លោកណូអេ

(សេចក្ដីអធិប្បាយទី៨១ ពីកណ្ឌគម្ពីរលោកុប្បត្ដិ)
NOAH’S ARK
(SERMON #81 ON THE BOOK OF GENESIS)
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែមិថុនា ១, ២០១៤
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, June 1, 2014

«ចូរឯងយកឈើម៉ៃសាក់ធ្វើជាទូកធំសំរាប់ឯង ត្រូវឲ្យធ្វើបន្ទប់នៅក្នុងទូកនោះ ហើយពរជ័រទាំងខាងក្នុងខាងក្រៅ»(លោកុប្បត្ដិ ៦:១៤)។


ពីរបីសប្ដាហ៍កន្លងមកហើយ កុនហូលីវ៉ូដបានបញ្ចាំងខ្សែភាពយន្ដដ៏សំខាន់មួយដែលមានចំណងជើងថា «លោកណូអេ»។ មនុស្សវ័យក្មេងរាប់ពាន់នាក់បានមើលវា។ ខ្ញុំបានសរសេរអត្ថបទមួយដែលមាន ចំណងជើងថា « ខ្សែភាពយន្ដ “លោកណូអេ” គឺជារឿងអារក្សសាតាំង» (សូមចុចទីនេះ ដើម្បីអានវា)។ បាទ កុននោះមានសារធាតុរបស់អារក្សជាច្រើន ហើយខ្ញុំមិនណែនាំវាប្រាប់អ្នករាល់គ្នាទេ។ ថ្វីដ្បិតកុននោះ មានការសំដែងរឿងខ្លះដែលជារឿងពិត។ វាបានបង្ហាញពីទឹកជំនន់ដែលមានពិតប្រាកដ ហើយវាបានធ្វើរូប ភាពដ៏គួរឲ្យជឿមួយនៃទូក។ រហូតដល់ពេលឥឡូវនេះ មនុស្សវ័យក្មេងជាច្រើននាក់បានគិតថា ទូកនោះជា ទូកដ៏តូចមួយ ដែលធ្វើឲ្យសត្វសប្បាយនៅក្នុងវា ហើយលោកណូអេបានមើលទៅក្រៅបង្អួចដោយញញឹម។ នោះគឺជាគំនូរជីវចលដែលពួកគេបានឃើញសៀវភៅថ្នាក់ថ្ងៃអាទិត្យសំរាប់កូនក្មេង។ សំរាប់ខ្ញុំសៀវភៅរបស់ កូនក្មេងតូចៗទាំងនោះសុទ្ធតែដូចជាខ្សែភាពយន្ដរបស់អារក្សសាតាំង។ ពួកគេប្រាប់ពីគំនិតខុសឆ្គងទាំងស្រុងពីទូក និងទឹកជំនន់។ ខ្ញុំគិតថា គ្រូគង្វាលគួរតែប្រាប់មនុស្សវ័យក្មេងរបស់ពួកគេថា ខ្សែភាពយន្ដនេះគឺ ជាអារក្សសាតាំង។ ហើយខ្ញុំគិតថា គ្រូគង្វាលគួរតែចូលទៅក្នុងបន្ទប់រៀនថ្នាក់ថ្ងៃអាទិត្យក្នុងក្រុមជំនុំរបស់ អ្នក ហើយបោះចោលសៀវភៅរបស់កូនក្មេងដែលមានរូបភាពលោកណូអេ និងទូកទាំងនោះ។ បោះពួកវា ចោល! ពួកវាបានបំបែរសេចក្ដីអធិប្បាយដ៏ធ្ងន់ធ្ងរណាស់នៃទឹកជំនន់ទៅជាគំនូរជីវចលមួយ! នោះគឺជារបស់អារក្ស! ទឹកជំនន់ និងទូកធំមិនមែនជារឿងកំប្លែងនោះទេ។

សព្វថ្ងៃនេះ ខ្ញុំបានបង្រៀនសេចក្ដីអធិប្បាយជាច្រើនពីលោកណូអេ និងទូកធំ។ នៅល្ងាចនេះខ្ញុំនឹង បង្រៀនពីសេចក្ដីអធិប្បាយមួយដែលមានចំណងជើងថា « ប៉ុន្ដែលោកណូអេបានប្រកបដោយព្រះគុណ» (សូមចុចកន្លែងនេះដើម្បីអានវា)។ ប៉ុន្ដែ នៅព្រឹកនេះខ្ញុំនឹងបង្រៀនអំពីទូកធំ។ មិនអាចមានសំនួរទេពីការរៀបរាប់ប្រាប់ថា លោកណូអេជារូបភាពមួយនៅក្នុងគម្ពីរសញ្ញាចាស់ដែលប្រាប់ទុកមុនពីរឿងខ្លះនៅក្នុងគម្ពីរ សញ្ញាថ្មី។ នៅក្នុងម៉ាថាយ ២៤:៣៧-៣៩ ព្រះគ្រីស្ទមានបន្ទូលថា «ជំនាន់» ដែលលោកណូអេបានរស់នៅ គឺជារូបភាពមួយពីថ្ងៃចុងក្រោយបំង្អស់មុនការយាងមកជាលើកទីពីររបស់ទ្រង់។ នៅក្នុង២ពេត្រុស ២:៥ បានប្រាប់ថា លោកណូអេគឺជាអ្នកប្រកាសប្រាប់ពីសេចក្ដីសុចរិតនៅគ្រានបោះបង់ចោលព្រះ និងគ្រានៃការ បង្រៀនខុសឆ្គង។ នៅក្នុង១ពេត្រុស ៣:២០-២១ ប្រាប់ថា ទូកធំគឺតំណាងពីសេចក្ដីសង្រ្គោះដោយសារ ព្រះគ្រីស្ទ។ នៅក្នុងហេព្រើរ ១១:៧ប្រាប់ថា ទូកធំគឺជាគំរូពីសេចក្ដីសង្រ្គោះម្ដងទៀត។ មនុស្សនៅជំនាន់ លោកណូអេគឺជាគំរូ។ មនុស្សដែលមិនបានសង្រ្គោះនៅថ្ងៃចុងក្រោយបង្អស់គឺជាការសំរេចនៃគំរូ។ ការ ប្រកាសប្រាប់របស់លោកណូអេនៅជំនាន់ដែលបោះបង់ចោលព្រះគឺជាគំរូមួយ។ គ្រូគង្វាលដែលស្មោះត្រង់ នៅថ្ងៃចុងក្រោយបង្អស់គឺជាការសំរេចនៃគំរូ។ ទូកធំគឺជាគំរូ សេចក្ដីសង្រ្គោះនៅក្នុងព្រះគ្រីស្ទគឺជាការសំរេច នៃគំរូ។ ខ្ញុំដឹងថាពួកបែងចែកដោយឡែកបានយល់ខុសជាខ្លាំងនៅគ្រាដើមនៃសាសនាគ្រីស្ទ។ ជាកន្លែង ដែលគ្រូគង្វាលជាបានយល់ឃើញថារឿងខ្លះភាគច្រើននៅក្នុងគម្ពីរសញ្ញាចាស់ជាគំរូមួយ។ ប៉ុន្ដែខ្ញុំក៏ដឹងផង ដែរថា មានគំរូពិតប្រាកដនៅក្នុងគម្ពីរសញ្ញាចាស់ ដែលជាការសំរេចគំរូយ៉ាងច្បាស់នៅក្នុងគម្ពីរសញ្ញាចាស់។ ឧទាហរណ៍ កណ្ឌគម្ពីរហេព្រើរគឺជាការសំរេចពីគំរូយ៉ាងពេញលេញ។ បន្ទាប់ពីព្រះយេស៊ូវបានរស់ពីសុគត ឡើងវិញ ទ្រង់បានអង្គុយជាមួយអ្នកដើរតាមទ្រង់ពីរនាក់

«រួចទ្រង់ក៏ស្រាយន័យសេចក្តី ដែលតម្រូវដល់ទ្រង់ ពីក្នុងគម្ពីរទាំងឡាយ ឲ្យគេស្តាប់ ចាប់តាំងពីគម្ពីរលោកម៉ូសេ និងគម្ពីរពួកហោរារៀងមក» (ហេព្រើរ ២៤:២៧)។

ខ្ញុំមិនឆ្ងល់សោះពីអ្វីដែលព្រះគ្រីស្ទបានមានបន្ទូលប្រាប់ពួកគេថា ទូករបស់លោកណូអេគឺជាគំរូមួយ ឬជារូប ភាពមួយពីទ្រង់ផ្ទាល់ដែលទ្រង់ជាព្រះអង្គសង្រ្គោះដល់លោកីយទាំងមូល។ ដ្បិតទូកធំនោះបានជួយសង្រ្គោះ មនុស្សពីទឹកជំនន់ ដូច្នោះព្រះគ្រីស្ទជួយសង្រ្គោះមនុស្សរបស់ព្រះវរបិតាពីការជំនុំជំរះ និងឋាននរក។ ទូកធំ គឺជាគំរូមួយ ព្រះយេស៊ូវគ្រីស្ទគឺជាការសំរេចនៃគំរូ! មានតែពួកខុសឆ្គងដែលបដិសេធព្រះគម្ពីរដូចលោក Harry Emerson Fosdick តែប៉ុណ្ណោះដែលបដិសេធមិនទទួលស្គាល់! មានតែពួកទំនើបនិយមនៅមហា វិទ្យាល័យ Fuller Theological ឬសាលា Chicago Divinity ដែលនឹងបដិសេធមិនទទួលស្គាល់! ព្រះគម្ពីរបានទាយពីមនុស្សដូចនេះថា «នឹងមានមនុស្សចំអកមក ដែលគេដើរតាមសេចក្តីប៉ងប្រាថ្នារបស់គេ»(២ពេត្រុស ៣:៣)។ ហើយសាវកយូដាសបានប្រាប់ថា

«ពួកស្ងួនភ្ងាអើយ ចូរនឹកចាំពីព្រះបន្ទូល ដែលពួកសាវ័ករបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង បានផ្សាយប្រាប់ពីដើមរៀងមកចុះ គេបានប្រាប់មកអ្នក រាល់គ្នាថា នៅជាន់ក្រោយបង្អស់ នឹងមានមនុស្សចំអក ដែលនឹងប្រព្រឹត្ត តាមតែសេចក្តីប៉ងប្រាថ្នាទមិលល្មើសរបស់ខ្លួន ពួកនោះជាអ្នកដែលបង្កើតបក្សពួក គឺជាមនុស្សដែលនៅដោយវិស័យសាច់ឈាម ដែលគ្មានព្រះវិញ្ញាណទេ»(យូដាស ១៧-១៩)។

ខ្ញុំបានរៀនរយះពេលយូរមកហើយពីអ្នកមិនជឿព្រះដែលបដិសេធការបង្រៀនរបស់ខ្ញុំ!

ដូច្នេះសូមបើកទៅអត្ថបទគម្ពីររបស់យើងនៅក្នុងលោកុប្បត្ដិជំពូក៦ ខ១៤ វិញ សំរាប់ការរៀបរាប់ ប្រាប់ពីទូកធំ និងពីរបៀបដែលវាជារូបភាពរបស់ព្រះអម្ចាស់ និងព្រះអង្គសង្រ្គោះយេស៊ូវគ្រីស្ទរបស់យើង។ ព្រះយេហូវ៉ាបានមានបន្ទូលថា

«ចូរឯងយកឈើម៉ៃសាក់ធ្វើជាទូកធំសំរាប់ឯង ត្រូវឲ្យធ្វើបន្ទប់នៅក្នុងទូកនោះ ហើយពរជ័រទាំងខាងក្នុងខាងក្រៅ»(លោកុប្បត្ដិ ៦:១៤)។

សូមបើកគម្ពីររបស់អ្នកទុកនៅទីនេះ។ អាម៉ែន។

លោក Arthur W. Pink បានប្រសាសន៍ថា «ទូក...ដែល{លោកណូអេ} និងគ្រួសាររបស់គាត់... ជាជំរករួចពីខ្យល់ព្យុះនៃសេចក្ដីក្រោធរបស់ព្រះ ហើយវាគឺជារូបភាពមួយច្បាស់បំផុត ហើយសំខាន់បំផុតនៃ សេចក្ដីសង្រ្គោះរបស់អ្នកជឿព្រះនៅក្នុងព្រះគ្រីស្ទដែលត្រូវបានរកឃើញនៅក្នុងបទគម្ពីរទាំងអស់»(Arthur W. Pink, Gleanings in Genesis, Moody Press, 1981 edition, p. 103)។ ហើយខ្ញុំបានកត់ សំគាល់ថា លោក យ៉ូហានជីល ដែលជាអ្នកអត្ថាធិប្បាយពន្យល់ដ៏អស្ចារ្យរបស់យើងនៅសតវត្សទី១៨ បាន ពន្យល់ប្រាប់ដដែលៗថា ទូកធំគឺជារូបភាពមួយរបស់ព្រះគ្រីស្ទ (John Gill, D.D., An Exposition of the Old Testament, The Baptist Standard Bearer, 1989 reprint, vol. 1, pp. 50-51)។

«ចូរឯងយកឈើម៉ៃសាក់ធ្វើជាទូកធំសំរាប់ឯង ត្រូវឲ្យធ្វើបន្ទប់នៅក្នុងទូកនោះ ហើយពរជ័រទាំងខាងក្នុងខាងក្រៅ»(លោកុប្បត្ដិ ៦:១៤)។

១. ទីមួយ ទូកធំត្រូវបានព្រះរៀបគម្រោងការណ៍។

លោកណូអេបានដឹងខ្លះពីការជំនុំជំរះដែលត្រូវនឹងមក។ ប៉ុន្ដែលោកណូអេមិនបានគិតដើម្បីធ្វើទូកមួយទេ រហូតដល់ព្រះយេហូវ៉ាបានបញ្ជាឲ្យគាត់ធ្វើ។ ប៉ុន្ដែព្រះបានជ្រាបពីអ្វីដែលទ្រង់នឹងធ្វើរួចហើយ។ អ្នកដឹងទេ ព្រះបានជ្រើសរើសលោកណូអេ និង ពួកអ្នកដែលនៅជាមួយគាត់យូរមកហើយ មុនពេលទ្រង់បង្កើតពិភពលោកឡើង។ សាវកប៉ុលបានប្រាប់ថា «តាមដែលទ្រង់បានរើសយើងរាល់គ្នាក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតលោកីយ៍»(អេភេសូរ ១:៤)។ ព្រះ មិនគ្រាន់តែជ្រើសរើសពួកអ្នកដែលបានសង្រ្គោះនៅក្នុងទូកធំនោះប៉ុណ្ណោះទេ ព្រះក៏បានរៀបគំរោងការណ៍ ដើម្បីចាត់ព្រះគ្រីស្ទមកប្រោសលោះយើង មុនកំណើតលោកីយនេះផងដែរ ដ្បិតព្រះគម្ពីរហៅព្រះគ្រីស្ទថា «កូនចៀមដែលត្រូវគេសំឡាប់ តាំងពីកំណើតលោកីយ៍មក»(វិវរណៈ ១៣:៨)។

ព្រះវរបិតាបានរៀបគំរោងការណ៍ដើម្បីចាត់ព្រះយេស៊ូវគ្រីស្ទមកជួយសង្រ្គោះយើង ដូច្នេះទ្រង់បាន រៀបគំរោងការណ៍ពីទូកធំ ដែលជាគំរូមួយ។ ទ្រង់បានរៀបគំរោងការណ៍ដើម្បីសង្រ្គោះណូអេមុននោះទៀត។

អ្នកទាំងអស់គ្នាដែលជាគ្រីស្ទបរិស័ទគួរតែអរសប្បាយ ដែលព្រះទ្រង់បានជ្រើសរើសជួយសង្រ្គោះ អ្នកនៅក្នុងព្រះគ្រីស្ទមុនកំណើតលោកីយ – ហើយទ្រង់បានរៀបគំរោងការណ៍ ដើម្បីជួយសង្រ្គោះណូអេនៅ ក្នុងទូកធំយូរមកហើយ មុនពេលទឹកជំនន់បានបំផ្លាញលោកីយនេះ! បើអ្នកនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះ អ្នកនឹងមានសុវត្ថិភាពពីខ្យល់ព្យុះនៃការជំនុំជំរះ!

ព្រះអង្គសង្រ្គោះអើយ សូមបំបាំងខ្ញុំ រហូតដល់ខ្យល់ព្យុះផុតទៅ
សូមនាំខ្ញុំចូលក្នុងជម្រករបស់ទ្រង់ សូមទទួលព្រលឹងខ្ញុំផង!
   («ព្រះយេស៊ូវទ្រង់ស្រឡាញ់ព្រលឹងខ្ញុំ» ដោយលោក Charles Wesley, 1707-1788)។

២. ទីពីរ ទូកធំត្រូវបានសង់ឡើងសំរាប់អ្នកស្រុករបស់វាតែប៉ុណ្ណោះ។

វាមិនមែនជាកប៉ាល់មួយទេ មិនមែនទាល់តែសោះ! ភាសាហេព្រើបានបកប្រែពាក្យ «ទូកធំ» ជា ពាក្យ «ថាយប៊ាយ» (taybaw)។ វាមានន័យថា «ប្រអប់មួយ» (ខ្លាំង) វាគឺជាពាក្យជាភាសាហេព្រើរដូចគ្នា នៃប្រអប់តូចដែលបានដាក់លោកម៉ូសេអណ្ដែតាមទន្លេនីល។ ពាក្យជាភាសាហេព្រើរនេះត្រូវបានបកប្រែដូច ពាក្យ «កា្ដរមឈូស» នៅក្នុងលោកុប្បត្ដិ ៥០:២៦)។ មិនមានជ័រដាក់លើវាទេ មិនមានក្ដោង។ ខ្ញុំច្បាស់ថា វាមានបាតរាបស្មើដើម្បីផ្ទុកសមត្ថភាពតាមអតិបរមាណ។ វាគ្រាន់តែជាប្រអប់មួយ។ ព្រះមានបន្ទូលថា «ចូរ ឯងធ្វើ “ប្រអប់”មួយ ដោយបិទជ័រខាងក្នុង និងខាងក្រៅ»។ ពាក្យ «ជ័រ» ត្រូវបានបកប្រែពីពាក្យ «ខូមផើរ»( kopher) ទំរង់កិរិយាស័ព្ទនៃពាក្យ «ខាផ៊ារ»( kaphar )។ នេះគឺជាពាក្យដូចគ្នាដែលបានបក ប្រែជាពាក្យ «ឈាមដែលធួននឹង» ប្រហែលជាមាន៧០ដងនៅកន្លែងផ្សេងៗគ្នានៅក្នុងគម្ពីរសញ្ញាចាស់។ នោះគឺជាវិធីដែលបានបកប្រែនៅក្នុងគម្ពីរលេវីវិន័យ ១៧:១១ «ដ្បិតគឺជាឈាមនោះឯងដែលធួននឹងព្រលឹងបាន» ដ្បិតពាក្យទាំងពីរនោះមកពីពាក្យជាភាសាហេព្រើរតែមួយទេ យើងអាចធ្វើជាប្រយោគនៅលោកុប្បត្ដិ ៦:១៥ ដូចនេះ «ចូរឯងយកឈើម៉ៃសាក់ធ្វើជាទូកធំសំរាប់ឯង ហើយបិទខាងក្នុង និងខាងក្រៅដោយឈាម ដែលធួននឹង» ដូចនេះ នៅទីនេះអ្នកមានប្រអប់ដ៏ធំនេះដែលបានបិទវាដោយជ័រខ្មៅ។ លោក Henry M. Morris បានប្រសាសន៍ថាពាក្យ «ខាផ៊ារ (kaphar)...ពេលក្រោយត្រូវបានបកប្រែជាពាក្យ “ឈាមដែលធួននឹង”។ នៅក្នុងការផ្ដល់នូវការបិទការពារប្រឆាំងនឹងទឹកនៃការជំនុំជំរះនោះហើយជារូបភាពដ៏ស្រស់ស្អាត មួយពីព្រះគ្រីស្ទ(The New Defender’s Study Bible by Henry M. Morris, Ph.D., World Publishing, 2006, p. 34; note on Genesis 6:14)។

ដូច្នេះឥឡូវនេះ យើងមានទូកធំ។ វាគឺជាប្រអប់ដ៏ធំមួយធ្វើពីឈើ ហើយវាបានបិទខាងក្នុង និង ខាងក្រៅដោយជ័រពណ៌ខ្មៅ ដែលត្រូវបានបិទត្រាយ៉ាងល្អឥតខ្ចោះពីទឹកជំនន់ដ៏ធំ។ លោក M. R. DeHaan បានប្រសាសន៍ថា៖

ទូកធំ...មើលទៅដូចជាកា្ដរមឈូសពណ៌ខ្មៅដ៏ធំមួយ។ ការពិត ពាក្យ «ទូក ធំ» ត្រូវបានបកប្រែជាពាក្យដូចគ្នានឹងពាក្យ «ក្ដារមឈូស» ក្នុងលោកុប្បត្ដិ ៥០:២៦។ ទូកធំគឺជានិមិត្ដរូបពីការសុគតរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់ យើង។ យើងអាចស្រមៃគិតយ៉ាងស្រួលពីមនុស្សចំអកនៅជំនាន់របស់ណូអេ នៅពេលគេបានមើលកាន់ការងាររបស់គាត់។ ពួកគេបានគិតថា វាមិនសមហេតុផលសោះ ដែលលោកណូអេបានសង់ទូកធំពណ៌ខ្មៅដែលមើលទៅដូច ជាក្ដារមឈូសមួយ ហើយទាយថាវាជួយការពារពីទឹកជំនន់ សូម្បីតែមិនដែល មានភ្លៀងសោះនៅលើផែនដី(M. R. DeHaan, M.D., The Days of Noah, Zondervan Publishing House, 1971 edition, p. 173)។

សព្វថ្ងៃនេះមានមនុស្សជាច្រើនសើចចំអកព្រះគម្ពីរ។ អត់អីទេ មនុស្សបានគិតថា ការប្រកាសប្រាប់ពីទឹកជំនន់គឺ «មិនសមហេតុផល»ទេ។ ប៉ុន្ដែពួកគេនឹងធ្វើយ៉ាងម៉េចនៅពេលការជំនុំជំរះរបស់ព្រះធ្លាក់មកលើពួកគេ? តើអ្នកនឹងធ្វើយ៉ាងម៉េចបើអ្នកមិនមានសុវត្ថិភាពនៅក្នុងព្រះគ្រីស្ទយេស៊ូវ?

ព្រះអង្គសង្រ្គោះអើយ សូមបំបាំងខ្ញុំ រហូតដល់ខ្យល់ព្យុះផុតទៅ
សូមនាំខ្ញុំចូលក្នុងជម្រករបស់ទ្រង់ សូមទទួលព្រលឹងខ្ញុំផង!

៣. ទីបី ទូកធំគឺជាជម្រករួចពីការជំនុំជំរះរបស់ព្រះ។

ទូកធំគឺជាកន្លែងដែលមានសុវត្ថិភាព។ តាមការពិត វាជាកន្លែងតែមួយគត់ដែលមានសុវត្ថិភាព។ វាគឺជាកន្លែងតែមួយគត់ដែលមានសុវត្ថិភាពពីការជំនុំជំរះរបស់ព្រះ។

មនុស្សលោកីយនិយាយថា មាន «ផ្លូវច្រើន» ដើម្បីស្វែងរកមេត្រីភាពជាមួយព្រះ។ ប៉ុន្ដែពួកគេគិត ខុស។ ព្រះបានប្រទានផ្លូវតែមួយគត់ ដើម្បីរួចផុតពីសេចក្ដីក្រោធរបស់ទ្រង់ នៅជំនាន់របស់លោកណូអេ – ហើយផ្លូវតែមួយគត់ ដើម្បីរួចផុតពីការជំនុំជំរះ គឺជាការចូលក្នុងទូកធំ។ សព្វថ្ងៃនេះ ព្រះបានប្រទានផ្លូវ តែមួយគត់ ឲ្យយើងអាចរួចផុតពីសេចក្ដីក្រោធរបស់ទ្រង់ នោះគឺជាការចូលក្នុងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ ព្រះគម្ពីរប្រាប់ថា៖

«ហើយគ្មានសេចក្តីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ»(កិច្ចការ ៤:១២)។

មនុស្សនិយាយថា «វាអត់យុត្ដិធម៌» ទេ! ខ្ញុំមិនយល់ពីរបៀប ដែលពួកគេអាចនិយាយដូចនេះទេ! វាយុត្ដិធម៌ណាស់សំខាន់ខ្ញុំ! មនុស្សបានធ្វើអំពើបាបនៅក្នុងសួរច្បារអេដែន។ មនុស្សបានធ្វើអំពើបាបយ៉ាងជ្រៅម្ដងទៀតមុនទឹកជំនន់។ ព្រះបានប្រទានផ្លូវមួយ ឲ្យពួកគេអាចសង្រ្គោះពីការជំនុំជំរះរសំរាប់អំពើបាប របស់ពួកគេ។ ប៉ុន្ដែ ពួកគេបានបដិសេធផ្លូវនោះ។ ដូចនេះហើយ ពួកគេបានលង់នៅក្នុងទឹកជំនន់។ ដូចនេះ តើវាមិនយុត្ដិធម៌ត្រង់ណា? ខ្ញុំមិនឃើញសោះ។ មនុស្សនៅជំនាន់របស់ណូអេមានការប្រកាសរបស់លោក ហេណុក(យូដាស ១៤,១៥)។ ពួកគេមានប្រកាសរបស់លោកណូអេ(២ពេត្រុស ២:៥)។ ពួកគេមាន ព្រះវិញ្ញាណបរិសុទ្ធមកតវ៉ានឹងពួកគេ(លោកុប្បត្ដិ ៦:៣)។ ដូច្នេះ ពួកគេមិនអាចដោះសារបានទេ។ ហើយ ខ្ញុំសូមសួរអ្នកនៅព្រឹកនេះ «តើអ្នកនឹងដោះសារយ៉ាងម៉េច បើអ្នកស្លាប់ដោយមិនបានសង្រ្គោះ?» នោះគឺជា សំណួរដ៏ល្អមួយ។ តើអ្នកនឹងដោះសារយ៉ាងម៉េច បើអ្នកមិនមានសុវត្ថិភាពនៅក្នុង នៅពេលព្រះវរបិតាទ្រង់ នឹងជំនុំជំរះលោកីយនេះ?

ព្រះអង្គសង្រ្គោះអើយ សូមបំបាំងខ្ញុំ រហូតដល់ខ្យល់ព្យុះផុតទៅ
សូមនាំខ្ញុំចូលក្នុងជម្រករបស់ទ្រង់ សូមទទួលព្រលឹងខ្ញុំផង!

៤. ទីបួន ទូកធំមានបន្ទប់សំរាប់មនុស្សទាំងអស់។

ជនជាតិហេព្រើរមានប្រដាប់វាស់ខ្លីប្រវែង១៧.៥ អ៊ីង ហើយប្រដាប់វាស់វែងប្រវែង ២០.៤ អ៊ីង។ តាមការវាស់វែងទូកធំ ដែលព្រះគម្ពីរប្រាប់នៅក្នុងគម្ពីរលោកុប្បត្ដិ ៦:១៥។ បើប្រដាប់វាស់ខ្លីត្រូវបានគេប្រើ ធ្វើទូកធំ នោះវាមានរឿង៣ ដែលមានតាជាន់ប្រវែង ៩៥, ៧៩០ហ្វីត ឬប្រហែលជា២.២អេឃឺ។ បើគេ បានប្រើប្រដាប់វាស់វែង ទូកធំមានប្រវែង ៤៣, ៣៥០ ហ្វីតតាមជាន់ទាំង៣និមួយៗ។ ទាំងបីរជាន់ មាន ប្រវែង១៣០, ០៥០ហ្វីត។ វាមានកំពស់សរុប៥១ហ្វីត តិចជាងកំពស់ផ្ទះចំនួន៥។ វាមានប្រវែង ២,២១០, ៨៥០ ហ្វីត ច្រើនជាង២លានហ្វីត! បន្ទប់នោះធំទូលលាយសំរាប់សត្វចំនួន១២៥,០០០នៃសត្វចៀម។ អ្នកសិក្សាពីសត្វបានវាយតម្លៃថា មានពូជសត្វមានជើង៤តិចជាង១០០ប្រភេទ ហើយមានសត្វបក្សីតិច ១៧០ប្រភេទ។ ទូកធំមួយដែលមានប្រវែង១៣០,០០០ហ្វីតនៃជាន់នីមួយៗ បានដាក់ចំនួនសត្វតាមពូជ នីមួយច្រើនណាស់។ លោក ហែនរី M. Morris បានប្រសាសន៍ថា៖

         ថ្វីដ្បិត យើងបានឃើញទូកដែលអាចដាក់សត្វចៀមចំនួន១២៥០០០ ក្បាល ហើយពិតណាស់ ទំហំជាមធ្យមរបស់វាតូចជាងសត្វចៀមនៅជំនាន់នោះ។ វាច្បាស់ណាស់ មិនមានច្រើនជាង៦០ភាគរយផងដែរនៃសមត្ថភាព ដែលអាចដាក់សត្វបាន... ដូច្នេះ ទំហំជាក់លាក់របស់ទូកធំគ្រប់គ្រាន់សំរាប់ សត្វទាំងអស់ ហើយវាបានផ្ទុកអាហារសំរាប់សត្វ សំរាប់គ្រួសាររបស់ណូអេ និងសំរាប់អ្វីសំខាន់ផ្សេងៗទៀតផងដែរ (Henry M. Morris, Ph.D., The Genesis Record, Baker Book House, 1986 edition, p. 185)។

ព្រះអង្គសង្រ្គោះអើយ សូមបំបាំងខ្ញុំ រហូតដល់ខ្យល់ព្យុះផុតទៅ
សូមនាំខ្ញុំចូលក្នុងជម្រករបស់ទ្រង់ សូមទទួលព្រលឹងខ្ញុំផង!

ទោះបីជារឿងរបស់លោកណូអេនោះជារបស់អារក្សក៏ដោយ ប៉ុន្ដែទូកធំដ៏អស្ចារ្យរបស់លោកណូអេ គឺមានពិតប្រាកដ ហើយត្រឹមត្រូវតាមព្រះគម្ពីរ។ សត្វជើងបួន និងបក្សីជាច្រើនបានចូលទៅក្នុងទូកធំ ដូច លោក ម៉ូសរីស៍បានរៀបរាប់ប្រាប់។ ពួកគេបានបីកូនទៅស្រងំនៅក្នុងទូកធំយ៉ាងស្រួល។ កុននៅផ្នែកនេះត្រូវ តាមព្រះគម្ពីរ។ ប៉ុន្ដែសូមកុំមើលវា។ សាររបស់អារក្សសាតាំងអាចនាំគ្រោះថ្នាក់ និងការយល់ច្រលំ។ ពិត ប្រាកដណាស់ នេះដ៏ធំនេះធ្វើឲ្យគេស្រមៃគិតដូចនោះ។ វាចំណាយពេលដើម្បីគិតអំពីទូកធំពណ៌ខ្មៅដ៏ធំ សំបើមនេះ កំពស់៣ជាន់ ហួសពីទឹករលក ដូច្នេះ វាត្រូវរចនាដោយសារព្រះ ដែលវាមិនអាចក្រឡាប់បានទេ សូម្បីតែទឹករលកកើនឡើងយ៉ាងណាក៏ដោយ។

មានការស្រាវជ្រាវដ៏វក់មួយគ្រប់រដូវក្ដៅនិមួយៗ ពីរបីថ្ងៃមុននៅពេលគេស្រាវជ្រាវនៅលើភ្នំដ៏ខ្ពស់ មួយឈ្មោះអារ៉ាត់នៅក្នុងប្រទេស Armenia។ ប្រហែលជាពួកគេនឹងរកឃើញកំទេចរបស់ទូកធំខ្លះនៅរដូវក្ដៅ មួយ។ ខ្ញុំគិតថា ពួកគេដឹងច្បាស់ណាស់ មុនពេលការជំនុំជំរះដ៏ធំនេះ បានធ្លាក់មកលើមនុស្សនៅសម័យនេះ។ ប៉ុន្ដែសូម្បីតែ អ្នកបុរាណវិទូរកឃើញវា ឬក៏អត់ក្ដៅ ជនជាតិអាមែនៀសម័យបូរាណទាំងអស់នៅ កន្លែងហាត់ប្រាណរបស់ខ្ញុំនិយាយថា មានមែន។ មានបុរសចាស់ម្នាក់បានប្រាប់លោកតារបស់ខ្ញុំថា គាត់ បានឃើញឈើមួយដុំបានលេចចេញពីទឹកកក។ គាត់បានប្រាប់ថា «វាមានពណ៌ខ្មៅទាំងអស់។ គាត់មិន បានគិតថា វាជាពណ៌ខ្មៅ។

គ្រួសារខ្ញុំបានទៅប្រទេសអង់គ្លេសរយះពេលច្រើនឆ្នាំកន្លងទៅហើយ។ ទីនោះគឺជាកន្លែងដែលតា របស់ខ្ញុំបានកើត ហើយខ្ញុំសប្បាយរីករាយនឹងនៅកន្លែងនោះណាស់។ យើងបានទៅមើលប្រាសាទដូវើរ។ ប្រហែលជា អ្នកធ្លាប់លឺប្រាសាទឈ្មោះ «ច្រាំងថ្មសរបស់ដូវើរ»។ មានកប៉ាល់ជាច្រើនបានបុកថ្ម ហើយបាន លិចខាងក្រោមច្រាំងថ្មទាំងនេះ រយះពេលជាច្រើនសតវត្សហើយ ប៉ុន្ដែនៅពេល យើងបានទៅដល់ទីនោះ ខ្ញុំមិនបានយកចិត្ដទុកដាល់មើលប្រាសាទដូវើរសោះ។ បើអ្នកបានឃើញប្រាសាទមួយ អ្នកឃើញប្រាសាទ ទាំងអស់! ខ្ញុំរបស់ខ្លះដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍មែនទែន។ វាធំណាស់ វាជារបស់ពីបូរាណ។ ខ្ញុំបានរត់ទៅ មើលជិត។ ខ្ញុំមិនទំលាក់ភ្នែកពីវាទេ។ វាគឺជាអាគារឈរ ដែលមានកំពស់៨០ហ្វីតដែលភ្លើងហ្វារ មនុស្សនៅ កន្លែងបាននិយាយថា វានៅក្នុងសតវត្សទី១! វាជាបំពង់ផ្សេងពណ៌ខ្មៅវែងមួយឡើងទៅក្នុងមេឃ។ ខ្ញុំបាន មើលក្នុងវា ហើយបានឃើញលំអងផ្សែងសំរាប់រយះពេលជាច្រើនសតវត្សនៅក្នុងជញ្ចាំងរបស់វា។ ពួករ៉ូម បានសង់វាឡើង នៅពេលសាវកយ៉ូហានបានរស់នៅលើកោះផ៉ាតម៉ោស! ពួកគេបានដុតដើមឈើរនៅក្នុងវា ដើម្បីកំដៅកប៉ាល់ពីថ្មនៅលើឆ្នេរដូវើរ។ ស្បែកខ្ញុំបានព្រឺឡើងដោយឃើញភ្លើងហ្វារពីបូរាណនោះ ធ្វើឲ្យខ្ញុំ ព្រួយបារម្ភ ខ្ញុំគិតថាទូកធំនោះត្រូវធ្វើខ្ញុំកូនក្មេងព្រួយបារម្ភ នៅពេលពួកគេមើលក្នុងវា ហើយសើចក្អឹកៗ ថែមទាំងបោះថ្មមួយដាក់វា ថែមទាំងរត់ចេញទាំងសើច នៅយប់មុនទឹកជំនន់បានមក វាបានសំអាតពួកគេទាំងអស់ចេញ។ បន្ទាប់មកមនុស្សបានយំ ពួកគេបានតោងគល់ដើមឈើ ពួកគេត្រូវតោងកំពូលថ្មី កូនភ្នំ នៅពេលពួកគេត្រូវបានសំឡាប់ដោយទឹកជំនន់ធំ នោះពួកគេត្រូវខ្ទេចខ្ទី ហើយព្រះបានបើកឲ្យមានទឹកធំ ហើយបានបើកទ្វារស្ថានសួគ៌

«គ្រប់ទាំងជីវិតទាំងឡាយនៅ លើផែនដី ក៏ត្រូវផ្លាញលាញទាំងអស់ទៅ តាំងពីមនុស្សរហូតដល់សត្វជើង៤ សត្វលូនវារ នឹងសត្វហើរលើអាកាស នោះត្រូវវិនាសចេញពីផែនដីទាំងអស់ នៅសល់តែណូអេ និងពួកអ្នកដែលនៅក្នុងទូកជាមួយនឹងគាត់ប៉ុណ្ណោះ»(លោកុប្បត្ដិ ៧:២៣)។

ព្រះអង្គសង្រ្គោះអើយ សូមបំបាំងខ្ញុំ រហូតដល់ខ្យល់ព្យុះផុតទៅ
សូមនាំខ្ញុំចូលក្នុងជម្រករបស់ទ្រង់ សូមទទួលព្រលឹងខ្ញុំផង!

«នៅសល់តែណូអេ និងពួកអ្នកដែលនៅក្នុងទូកជាមួយនឹងគាត់ប៉ុណ្ណោះ» (លោកុប្បត្ដិ ៧:២៣)។ ហើយទូកធំនោះគឺជារូបភាពពីព្រះគ្រីស្ទ! បើអ្នកនៅក្នុងព្រះគ្រីស្ទ នោះអ្នកមានសុវត្ថិភាពពីការជំនុំជំរះដែលនឹងមក។ បើអ្នកមិន នៅក្នុងព្រះគ្រីស្ទទេ នោះអ្នកនឹងលង់ក្នុងបឹងភ្លើង ប៉ុន្ដែអ្នកមិនលង់ដល់ស្លាប់នោះទេ។ អូ ទេ អ្នកត្រូវលង់ហើយ លង់ទៀតៗនៅក្នុងបឹងភ្លើងដែលកំពុងឆេះគ្មានទីបញ្ចប់ វាមិនចេះត្រជាក់ទេ គឺត្រូវក្ដៅជារៀងរហូត!

តើអ្នកអាចគេផុតយ៉ាងដូចម្ដេច? គឺចូលមកក្នុងទូកធំ ទូកធំគឺតំណាងពីព្រះគ្រីស្ទ។ ជ័រខ្មៅតំណាងឲ្យឈាមរបស់ព្រះគ្រីស្ទ! សូមចូលមកក្នុងទូកធំ! សូមចូលមកក្នុងព្រះគ្រីស្ទ មុនពេលអ្នកយឺតពេលជារៀងរហូត។

ក្មេងប្រុសទាំងនោះដែលមើលតាមគុម្ពព្រៃទៅកាន់ទូកធំ ហើយសើចចំអកមុនពេលទឹកជំនន់មក! ក្មេងប្រុសទាំងនោះដែលបានត្រូវទូកប៉ះទង្គិច នៅពេលទឹកបានជន់ឡើងយ៉ាងខ្លាំង» ក្មេងប្រុសៗបានស្រែកយំថា «អូ ព្រះអើយ សូមឲ្យយើងចូលក្នុងផង កុំឲ្យយើងលង់ស្លាប់» ក្មេងប្រុសៗដែលស្រែកនៅក្នុងបឹងភ្លើង អស់កល្បជានិច្ច ពួកគេចង់និយាយថា បើអាច «សូមជួយឲ្យរួចពីសេចក្ដីក្រោធរបស់ព្រះ»។

កុំមើលខាងក្រោយអ្នក! កុំគិតពីរបៀបដើម្បីចូលក្នុង! សូមមក! «ប្រថុយជីវិតនៅលើទ្រង់ ប្រថុយ ជីវិតលើទ្រង់ទាំងស្រុង»– ប្រគល់ខ្លួនរបស់អ្នកដាក់លើទ្រង់ទាំងស្រុងទៅ «គ្មានកន្លែងណាផ្សេងទៀតដែលអ្នកទុចចិត្ដបាន»។ ប្រគល់ខ្លួនរបស់អ្នកតាមទ្វាររបស់ទូកធំ – «ប្រថុយជីវិតនៅលើទ្រង់ ប្រថុយជីវិតលើទ្រង់ទាំងស្រុង» ដ្បិតមានតែព្រះគ្រីស្ទមួយគត់ដែលអាចជួយសង្រ្គោះអ្នកពីសេចក្ដីក្រោធរបស់ព្រះវរបិតា មានតែទ្រង់មួយគត់ ដែលអាចសំអាតអំពើបាបរបស់អ្នក ដោយព្រះលោហិតដ៏បរិសុទ្ធ!» អាម៉ែន។

សូមក្រោកឈរឡើង ហើយច្រៀងលេខ៧ នៅលើក្រដាសចំរៀងរបស់អ្នក « អ្នកមានបាបអើយ សូមមករកទ្រង់»។

អ្នកមានបាបដ៏ខ្សោយ ត្រូវរបួស ឈឺ ហើយឈឺចុកចាប់អើយសូមមករកទ្រង់
   ព្រះយេស៊ូវចង់ជួយសង្រ្គោះអ្នក ទ្រង់ពេញដោយក្ដីអាណិត ក្ដីស្រឡាញ់ និងអំណាច។
ទ្រង់អាចជួយសង្រ្គោះអ្នក ទ្រង់អាចជួយសង្រ្គោះអ្នក ទ្រង់អាចជួយសង្រ្គោះអ្នក កុំឆ្ងល់ឡើយ
   ទ្រង់អាចជួយសង្រ្គោះអ្នក ទ្រង់អាចជួយសង្រ្គោះអ្នក ទ្រង់ចង់សង្រ្គោះអ្នក កុំឆ្ងល់ឡើយ!
(«អ្នកមានបាបអើយ សូមមករកទ្រង់» ដោយលោក Joseph Hart, 1712-1768)។

បើអ្នកចង់និយាយនិយាយជាមួយខ្ញុំ ឬអ្នកប្រឹក្សាផ្សេងទៀត។ សូមចេញពីកន្លែងអង្គុយរបស់អ្នក ហើយដើរទៅខាងក្រោយសាលប្រជុំឥឡូវនេះ។ លោក ខាហ្គិនឹងនាំអ្នកទៅកាន់បន្ទប់ផ្សេងទៀត ដែលយើងអាចពន្យល់ពីសេចក្ដីសង្រ្គោះរបស់អ្នក។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ លោកុប្បត្ដិ ៦:១២-១៧។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ព្រះយេស៊ូវទ្រង់ស្រឡាញ់ព្រលឹងខ្ញុំអើយ» ដោយលោក Charles Wesley, 1707-1788)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ទូកធំរបស់លោកណូអេ

(សេចក្ដីអធិប្បាយទី៨១ ពីកណ្ឌគម្ពីរលោកុប្បត្ដិ)

ដោយលោក Dr. R. L. Hymers, Jr.

«ចូរឯងយកឈើម៉ៃសាក់ធ្វើជាទូកធំសំរាប់ឯង ត្រូវឲ្យធ្វើបន្ទប់នៅក្នុងទូកនោះ ហើយពរជ័រទាំងខាងក្នុងខាងក្រៅ»(លោកុប្បត្ដិ ៦:១៤)។

(ម៉ាថាយ ២៤:៣៧-៣៩; ២ពេត្រុស ២:៥; ១ពេត្រុស ៣:២០-២១; ហេព្រើរ ១១:៧;
លូកា ២៤:២៧; ២ពេត្រុស ៣:៣; យូដាស ១៧-១៩)

១. ទីមួយ ទូកធំត្រូវបានព្រះរៀបគម្រោងការណ៍។ អេភេសូរ ១:៤; វិវរណៈ ១៣:៨។

២. ទីពីរ ទូកធំត្រូវបានសង់ឡើងសំរាប់អ្នកស្រុករបស់វាតែប៉ុណ្ណោះ។ លោកុប្បត្ដិ ៥០:២៦;
លេវីវិន័យ ១៧:១១។

៣. ទីបី ទូកធំគឺជាជម្រករួចពីការជំនុំជំរះរបស់ព្រះ។ កិច្ចការ ៤:១២; យូដាស ១៤,១៥;
២ពេត្រុស ២:៥; លោកុប្បត្ដិ ៦:៣។

៤. ទីបួន ទូកធំមានបន្ទប់សំរាប់មនុស្សទាំងអស់។ លោកុប្បត្ដិ ៧:២៣។