Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




អ្វីទាំងអស់ដែលខ្ញុំត្រូវការគឺព្រះយេស៊ូវ

ALL I NEED IS JESUS
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ខែឧសភា ៣ ២០១៤
A sermon preached at the Baptist Tabernacle of Los Angeles
Saturday Evening, May 3, 2014

«តែដោយសារព្រះ នោះអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់បានតាំងឡើង ទុកជាប្រាជ្ញាដែលមកពីព្រះ ហើយជាសេចក្តីសុចរិត សេចក្តីបរិសុទ្ធ និងសេចក្តីប្រោសលោះដល់យើងផង ដើម្បីឲ្យបានត្រូវនឹងសេចក្តីដែលចែងទុកមកថាអ្នកណាដែលអួតត្រូវអួតតែពីព្រះអម្ចាស់ប៉ុណ្ណោះ» (១កូរិនថូស ១:៣០, ៣១)។


អត្ថបទគម្ពីររបស់យើងមកពីគម្ពីរ១កូរិនថូសជំពូក១ លោក Prudhomme បានអានអត្ថបទគម្ពីរ នោះពីរបីនាទីមុន។ សាវកប៉ុលបានប្រាប់ពួកគេថា មិនសូវមានអ្នកប្រាជ្ញច្រើនខាងឯសាច់ឈាម ឬច្រើននាក់មានអំណាច (មានឥទ្ធិពល) ឬច្រើននាក់ដែលមានត្រកូលខ្ពស់(ថ្លៃថ្នូរ)នោះទេដែលបានសង្រ្គោះ។ ពួកគេមិនគិតថា ពួកគេត្រូវការព្រះ។ ពួកគេគ្រាន់តែខ្វល់ខ្វាយពីវត្ថុនៅក្នុងលោកីយនេះតែប៉ុណ្ណោះ។ ពួក គេមិនមានចិត្ដរងទុក្ខក្នុងការបាត់បង់វត្ថុខ្លះៗ ឬមិនមានបំណងដើម្បីលះកាត់ចិត្ដខ្លួនរបស់គេ ហើយផ្ទុក ឈើឆ្កាងតាមព្រះគ្រីស្ទនោះទេ។

សាវកប៉ុលបានរំលឹកបងប្អូននៅទីក្រុងកូរិនថូសថា ពួកគេមិនសូវមានមនុស្សដែលមាន ឬក៏ល្បី ល្បាញនៅក្នុងក្រុមជំនុំរបស់គេ។ ប៉ុន្ដែក្រុមជំនុំរបស់គេត្រូវបានពេញដោយមនុស្សដែលព្រះបានជ្រើសរើស ហើយពួកលោកីយដែលមិនជឿទាំងនោះហៅពួកគេថាជាអ្នកល្ងង់ខ្លៅ ខ្សោយ ហើយមើលងាយពួកគេ មិន ឲ្យតម្លៃដោយសូម្បីតែមិនចង់ស្គាល់។ ព្រះបានរើសតាំងមនុស្សដូចពួកគេដើម្បីឲ្យមានការអស្ចារ្យកើតឡើង និងភាពឆ្លាតខាងលោកីយ។ ហើយនោះពិតប្រាកដណាស់បានកើតឡើង។ លោកីយបានធ្វើដាក់គ្រីស្ទាន ទាំងនេះដូចជាពួកគេមិនសំខាន់សោះ។ ប៉ុន្ដែពួកគេធ្វើខុស គ្រីស្ទានដ៏មិនសំខាន់តិចតួចទាំងនោះនឹងអាច រាលដាលនៅគ្រប់ចក្រភពរ៉ូម ហើយនៅពេលក្រោយនឹងរាលដាលនៅគ្រប់ពិភពលោក។ ព្រះជ្រើសរើស គ្រីស្ទានទាបថោកដើម្បីឲ្យមានការអស្ចារ្យកើតឡើងចំពោះពួកមិនជឿព្រះនៅចក្រភពរ៉ូម។ សំរាប់ខ្ញុំវាហាក់ ដូចជាព្រះកំពុងតែធ្វើដូចនោះម្ដងទៀតនៅក្នុងប្រទេសចិនសព្វថ្ងៃនេះ។ ដូចបទចំរៀងរបស់យើងមួយប្រាប់ ថា «សេចក្ដីជំនឿគឺជាជ័យជំនះដែលឈ្នះលោកីយ»។ នៅពេលដែលប្រទេសអាមេរិកដែលយើងស្គាល់បាត់ ទៅ នៅតែមានគ្រីស្ទានជាច្រើននៅទីនេះ។

សេចក្ដីជំនឿគឺជាជ័យជំនះ សេចក្ដីជំនឿគឺជាជ័យជំនះ
អូ ជ័យជំនះដ៏រុងរឿងដែលឈ្នះលោកីយ
   («សេចក្ដីជំនឿគឺជាជ័យជំនះ» ដោយលោក John H. Yates, 1837-1900)។

ព្រះជ្រើសរើសមនុស្សដែលទាបខ្សោយដូចយើងដូច្នេះមនុស្សមិនអាចអួតខ្លួន «ប្រយោជន៍កុំឲ្យមនុស្សណាបានអួតខ្លួន នៅចំពោះព្រះឡើយ»(កូរិនថូសទី១ ១:២៩)។ លោក J. Vernon McGee បានប្រសាសន៍ថា អ្នកផ្សាយដំណឹងល្អជាច្រើន «យកចិត្ដទុកដាក់លើមនុស្សដែលល្បីល្បាញដែលបាន {ធ្វើការ ប្រកាសពីសេចក្ដីជំនឿ} អ្នកបង្កើតនាទីកំសាន្ដ អ្នកដឹកនាំនៅក្នុងឧស្សាហកម្ម និងមនុស្សល្បីល្បាញនៅក្នុង រាជរដ្ឋាភិបាល។ ប៉ុន្ដែព្រះផ្ដោតសំខាន់លើមនុស្សមធ្យម ទ្រង់ត្រាស់ហៅមនុស្សធម្មតាដូចជាអ្នក និងខ្ញុំ» (J. Vernon McGee, Th.D., Thru the Bible, Thomas Nelson Publishers, 1983, volume V, p. 12)។

តើអ្នកធ្លាប់កត់សំគាល់ទេថា យើងមិនយកចិត្ដទុកដាក់ផ្សាយដំណឹងល្អធ្ងន់នោះទេទៅកាន់អ្នកមាន និងអ្នកល្បីល្បាញ? តើអ្នកធ្លាប់ឆ្ងល់ពីមូលហេតុទេ? បាទ ផ្នែកនៃព្រះគម្ពីរនេះប្រាប់យើងពីមូលហេតុ

«បងប្អូនអើយ អ្នករាល់គ្នាឃើញថា ក្នុងពួកអ្នកដែលទ្រង់បានហៅ មិនសូវមានអ្នកប្រាជ្ញច្រើនខាងឯសាច់ឈាម ឬច្រើននាក់មានអំណាច និងច្រើននាក់ដែលមានត្រកូលខ្ពស់នោះទេ ព្រះទ្រង់បានរើសពួក ល្ងង់ល្ងើនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យអ្នកប្រាជ្ញមានសេចក្តីខ្មាសវិញ ទ្រង់បានរើសពួកកំសោយនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យពួកខ្លាំងពូកែមានសេចក្តីខ្មាស ហើយទ្រង់បានរើស អ្នកទាបថោកនៅលោកីយ៍នេះ និងពួកអ្នកដែលគេមើលងាយ ព្រមទាំងរបស់ដែលគ្មានផង ដើម្បីនឹងលើកចោលរបស់ ដែលមានចេញ» (កូរិនថូសទី១ ១:២៦-២៩)។

អ្នកដឹងទេ យើងបានរៀនពីបទពិសោធន៍ជាច្រើនឆ្នាំ ដែលយើងមិនអាចក្លាយជាអ្នកមាន ហើយល្បីល្បាញ ដើម្បីមកក្រុមជំនុំ ស្ដាប់លឺដំណឹងល្អ ហើយបានសង្រ្គោះ។ ក្រុមជំនុំរបស់យើងរីកចំរើនដោយព្រោះតែយើង ផ្សាយដំណឹងល្អដល់មនុស្សវ័យក្មេងនៅក្នុងមហាវិទ្យាល័យ ឬវិទ្យាល័យ។ លោកីយគិតថា មនុស្សវ័យក្មេង ល្ងង់ខ្លៅ ហើយខ្សោយ! ប៉ុន្ដែព្រះត្រាស់ហៅអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នា ដែលទ្រង់ទតរំលងមនុស្សដែល មាន និងមនុស្សដែលល្បីល្បាញ! ទ្រងជា្របថាតិចតួចណាស់ក្នុងចំណោមពួកគេដែលនឹងស្ដាប់ ហើយ ក្លាយជាសិស្សរបស់ព្រះគ្រីស្ទ! ពួកគេផ្គាប់ចិត្ដខ្លួនឯងពេក ហើយពួកគេសំភារៈនិយមពេកដើម្បីក្លាយជា គ្រីស្ទានដ៏ពិតប្រាកដ។ ដូចនេះព្រះទតរំលងពួកគេ ទ្រង់មិនត្រាស់ហៅពួកគេដោយការត្រាស់ហៅដ៏មាន ប្រសិទ្ធភាពមួយទេ។ ទ្រង់ស្ទើរតែគ្រាន់តែត្រាស់ហៅមនុស្សវ័យក្មេង។ ហើយមានអ្នករាល់គ្នាខ្លះត្រូវបាន ទាញទៅរកព្រះគ្រីស្ទ ហើយបានសង្រ្គោះ។ អត្ថបទគម្ពីររបស់យើងពន្យល់ពីអភ័យឯកសិទ្ធដ៏អស្ចារ្យមួយ ដែលព្រះវរបិតាបានត្រាស់ហៅ ហើយបានសង្រ្គោះតាមរយះព្រះយេស៊ូវដ៏ជាព្រះរាជបុត្រារបស់ទ្រង់!

«តែដោយសារព្រះ នោះអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់បានតាំងឡើង ទុកជាប្រាជ្ញាដែលមកពីព្រះ ហើយជាសេចក្តីសុចរិត សេចក្តីបរិសុទ្ធ និងសេចក្តីប្រោសលោះដល់យើងផង ដើម្បីឲ្យបានត្រូវនឹងសេចក្តីដែលចែងទុកមកថាអ្នកណាដែលអួតត្រូវអួតតែពីព្រះអម្ចាស់ប៉ុណ្ណោះ» (១កូរិនថូស ១:៣០, ៣១)។

យើងអាចទាញមេរៀនយ៉ាងតិចណាស់ចំនួន៣ពីអត្ថបទគម្ពីរនេះ។

១. ទីមួយ អភ័យឯកសិទ្ធនៃការត្រូវបានទាញទៅរកព្រះគ្រីស្ទយេស៊ូវ។

អត្ថបទគម្ពីរប្រាប់ថា «តែដោយសារព្រះ នោះអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ...»(១កូរិនថូស១:៣០)។ «ដោយសារទ្រង់» នោះគឺ «ដោយសារព្រះ»។ វាអាចបកប្រែថា «តែដោយសារការងាររបស់ទ្រង់ អ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ»។ កន្លែងនេះបង្ហាញយ៉ាងច្បាស់ថា ព្រះវរបិតាគឺជាអ្នកដែលទាញនាំ ព្រលឹងមនុស្សបាត់បង់ម្នាក់ទៅក្នុងការជួបជុំជាមួយព្រះគ្រីស្ទ។ ព្រះបានមានបន្ទូលតាមរយះហោរាហូសេថា «អញបានទាញនាំគេដោយខ្សែជាសេចក្តីទទូចរបស់មនុស្ស គឺដោយចំណងនៃសេចក្តីស្រឡាញ់»(ហូសេ ១១:៤)។ ហើយព្រះយេស៊ូវបានមានបន្ទូលថា «គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ»(យ៉ូហាន ៦:៤៤)។ «លទ្ធិដីសាយសិននិយម» សព្វថ្ងៃនេះ បង្រៀនថា មនុស្សអាចមករកព្រះគ្រីស្ទគ្រប់ពេលណាដែលពួកគេមានអារម្មណ៍ចូលចិត្ដវា! ប៉ុន្ដែព្រះគម្ពីរ បង្រៀនថា មានតែព្រះវរបិតាតែមួយគត់ដែលអាចទាញមនុស្សមានបាបដែលបាត់បង់មកក្នុងការជួបជុំជា មួយព្រះគ្រីស្ទ។ «តែដោយសារព្រះ នោះអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ»។ «តែដោយសារការងាររបស់ទ្រង់ អ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ»។ លោកស្ពឺជិនបានពន្យល់ដោយនិយាយថា «តាមរយះព្រះដែល យើងរាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ»។

នេះបង្ហាញពីរបៀបដែលមនុស្សល្ងីល្ងើរគិតថាអ្នកអាចរៀនពីវធីដើម្បីមករកព្រះគ្រីស្ទ។ ព្រះត្រូវតែ នាំអ្នកមកក្នុងព្រះគ្រីស្ទ។ ព្រះតែមួយគត់ «ហើយទ្រង់បានប្រោសឲ្យយើងរស់ឡើងវិញ ក៏ឲ្យយើងអង្គុយជាមួយនឹងព្រះគ្រីស្ទ នៅស្ថានដ៏ខ្ពស់ដែរ»(អេភេសូរ ២:៦)។ វានឹងធ្វើឲ្យអ្នកគិតពីសេចក្ដីពិតដ៏អស្ចារ្យនេះ បើអ្នកបានសង្រ្គោះរួចហើយ។ អ្នកមិនបានប្រែចិត្ដដោយខ្លួនអ្នកទេ ព្រះបានធ្វើឲ្យអ្នកប្រែចិត្ដ។ អ្នកមិនបាន ដោះសា្រយពីវិធីដើម្បីមករកព្រះគ្រីស្ទ ហើយនៅ «ក្នុងទ្រង់» ទេ ទេ «ដោយសារព្រះ នោះអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ»។ តាមរយះការទាញនៃព្រះចេស្ដារបស់ព្រះ អ្នកគឺជាសមាជិកម្នាក់នៃរូបកាយរបស់ ព្រះគ្រីស្ទ ហើយជួបជុំជាមួយព្រះយេស៊ូវ។ វានឹងធ្វើឲ្យអ្នកចងចាំពីអ្វីដែលអ្នកដូចនៅនៅពេលអ្នកបាត់បង់។ វានឹងធ្វើឲ្យអ្នកចងចាំពីរបៀបដែលអ្នកបានខំតស៊ូ ហើយអ្នកមិនអាចមករកព្រះយេស៊ូវបាននោះ។ វានឹងធ្វើ គ្រីស្ទានដ៏ពិតទាំងអស់ចងចាំពីរបៀបដែលអ្នកបានបរាជ័យ ហើយបរាជ័យ ហើយបរាជ័យម្ដងទៀត រហូត ដល់ចុងបំផុត ដែលព្រះបានទាញអ្នកទៅរកព្រះគ្រីស្ទយេស៊ូវ! នោះគឺជាមូលហេតុដែលគ្រីស្ទានពិតប្រាកដ ច្រៀងដោយនឹកឆ្ងល់

ព្រះគុណអស្ចារ្យជាសព្វពិរោះ
ដែលប្រោសមនុស្សយ៉ាងដូចខ្ញុំ
ពីដើមបាត់បង់តែទ្រង់សង្រ្គោះ
ក៏ខ្វាក់តែទ្រង់អប់រំ
   («ព្រះគុណអស្ចារ្យ» ដោយលោក Newton, 1725-1807)។

អូ វាគឺជាព្រះគុណដ៏អស្ចារ្យដែលព្រះបាននាំអ្នកមកក្នុងដើម្បីជួបជុំជាមួយព្រះគ្រីស្ទយេស៊ូវ! ប៉ុន្ដែខ្ញុំត្រូវតែសួរអ្នកខ្លះក្នុងចំណោមអ្នករាលគ្នា «តើអ្នកនៅក្នុងព្រះគ្រីស្ទយេស៊ូវឬទេ?» តើសាវក ប៉ុលអាចនិយាយទៅអ្នកថា «ដោយសារព្រះអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ?»

ព្រះយេស៊ូវគ្រីស្ទត្រៀមជាស្រេចដើម្បីទទួលអ្នក បើអ្នកមានបំណងប្រាថ្នាមករកទ្រង់ពិតប្រាកដ។ ប៉ុន្ដែអ្នកមិនអាចនិយាយថាតើយូរប៉ុណ្ណាដែលទ្វារនឹងបើក។ លោកណូអេបានចូលទៅក្នុងទូកធំ ហើយត្រូវ បានជួយសង្រ្គោះ។ ទូកធំនោះគឺតំណាងពីព្រះគ្រីស្ទ តើអ្នកធ្លាប់ឆ្ងល់ពីមូលហេតុដែលគ្មានមនុស្សចូលក្នុង តែគ្រួសាររបស់ណូអេបានចូលក្នុងទូកធំដែរឬទេ? នៅពេលខ្ញុំបានកំពុងសរសេរមេរៀននេះខ្ញុំព្យាយាមគិតពី មូលហេតុជាច្រើន។ ប្រហែលជាអ្នកអាចគិតពីមូលហេតុផ្សេងទៀត ប៉ុន្ដែខ្ញុំគ្រាន់តែរកឃើញមូលហេតុ៣។

១. មូលហេតុទីមួយ ពួកគេមិនគិតពីការជំនុំជំរះដែលនឹងធ្លាក់មកលើពួកគេ - ពួកគេមិនត្រូវ បានប៉ះពាល់ចិត្ដពីអំពើបាបរបស់គេសោះ។

២. មូលហេតុទីពីរ ពួកគេមិនជឿពីអ្វីដែលលោកណូអេបានប្រកាសប្រាប់។ គាត់គឺជាអ្នក «ប្រកាសប្រាប់ពីសេចក្ដីសុចរិត» (ពេត្រុសទី២ ២:៥)។ ប៉ុន្ដែពួកគេមិនជឿលើការ ប្រកាសប្រាប់របស់គាត់។

៣. មូលហេតុទីបី ពួកគេអួតខ្លួនពេកដើម្បីឲ្យគេបន្ទាបខ្លួន ហើយពឹងពាក់លើទូកដើម្បីជួយសង្រ្គោះពួកគេ។


ខ្ញុំគិតពីរឿងមួយ ឬច្រើនជាងរឿងទាំងបីនោះដែលរារាំងអ្នកខ្លះពីការមករកព្រះគ្រីស្ទ។ ខ្ញុំនឹងបង្រៀនដដែលៗពីរឿងទាំងបីនោះ។ សូមព្យាយាមគិតពីរឿងណាមួយ (ឬច្រើនទៀត) នៅក្នុងចំណោមពួកវាដែលរារាំង អ្នកពីការមករកព្រះគ្រីស្ទ។

១. មូលហេតុទីមួយ ពួកគេមិនគិតពីការជំនុំជំរះដែលនឹងធ្លាក់មកលើពួកគេ - ពួកគេមិនត្រូវ បានប៉ះពាល់ចិត្ដពីអំពើបាបរបស់គេសោះ។

២. មូលហេតុទីពីរ ពួកគេមិនជឿពីអ្វីដែលលោកណូអេបានប្រកាសប្រាប់។ គាត់គឺជាអ្នក «ប្រកាសប្រាប់ពីសេចក្ដីសុចរិត» (ពេត្រុសទី២ ២:៥)។ ប៉ុន្ដែពួកគេមិនជឿលើការ ប្រកាសប្រាប់របស់គាត់។

៣. មូលហេតុទីបី ពួកគេអួតខ្លួនពេកដើម្បីឲ្យគេបន្ទាបខ្លួន ហើយពឹងពាក់លើទូកដើម្បីជួយសង្រ្គោះពួកគេ។

តើនោះគឺជាស្ថានភាពរបស់អ្នកនៅយប់នេះឬអី? យើងត្រូវតែនិយាយជាមួយអ្នកផ្សាយដំណឹងល្អដ៏ល្បីម្នាក់ ឈ្មោះ George Whitefield (១៧១៤-១៧៧០) «មនុស្សនឹងមិនទទួលយក {ព្រះគ្រីស្ទ} ហើយយើងមិនអាចកំសាន្ដចិត្ដពួកគេបានទេ លុះត្រាតែពួកគេឈឺពីអំពើបាប ហើយធ្វើឲ្យពួកគេមានចិត្ដដើម្បីទទួលយកព្រះយេស៊ូវ» (George Whitefield «កាតព្វកិច្ចរបស់អ្នកបំរើដំណឹងល្អម្នាក់»)។

តើកន្លែងនេះហាក់ដូចជាផ្ទុយពីអ្នកមែនឬ? អ្នកមិនអាចមករកព្រះយេស៊ូវដោយខ្លួនឯងបានទេ ហើយអ្នកត្រូវតែមករកទ្រង់ ឬអ្នកត្រូវវិនាស។ គ្រូគង្វាលសម័យមុនបានហៅវាថា «ដំណឹងល្អជាខ្ចៅមួល»។ អ្នកត្រូវបានរឹតនៅក្នុងខ្ចៅមួលមួយ ម្ខាងនៃខ្ចៅមួលប្រាប់អ្នកថា អ្នកត្រូវតែមករកព្រះយេស៊ូវ។ ម្ខាងនៃខ្ចៅ មួលផ្សេងទៀតប្រាប់អ្នកថាអ្នកមិនអាចមករកទ្រង់ដោយខ្លួនឯងបានទេ។ បន្ទាប់មកតើអ្វីដែលអ្នកអាចធ្វើ បាន? បាទ អ្នកមិនចាកចេញពីក្រុមជំនុំនេះ ហើយដើរតាមផ្លូវរបស់អ្នកដោយនិយាយថា វាពិបាកពេក។ ឬក៏អ្នកអាចធ្វើអ្វីដែលមនុស្សនៅថ្ងៃរបស់លោកណូអេមិនបានធ្វើ

«ចូរឲ្យមានសេចក្តីទុក្ខ ហើយយំសោក ទាំងស្រក់ទឹកភ្នែកចុះ សូមឲ្យសំណើចរបស់អ្នករាល់គ្នាត្រឡប់ជាដំងូរ ហើយឲ្យសេចក្តីអំណរទៅជាសេចក្តីព្រួយវិញ ចូរបន្ទាបខ្លួននៅចំពោះព្រះអម្ចាស់ នោះទ្រង់នឹងដំកើងអ្នករាល់គ្នាឡើង»(យ៉ាកុប ៤:៩-១០)។

លោក Martyn Lloyd-Jones បាននិយាយថា

     យើងបានអន្ទះសាពេក ដើម្បីឲ្យមនុស្សធ្វើការសំរេចចិត្ដខ្លះ។ វាគឺនៅ ដែលអ្នកបានរងទុក្ខនូវការឈឺជាប់ដ៏ធំ ដែលអ្នកសរសើរពីការធូរស្បើយខ្លាំង ពេក។ វាជាមនុស្សដែលត្រូវបានប្រោសឲ្យជានៅជិតទ្វារនៃសេចក្ដីស្លាប់ដែល ដឹងគុណបំផុតសំរាប់ការព្យាបាលជំងឺរបស់គាត់។ វាជាមនុស្សមានបាបដែល បានមើលឃើញក្នុងឋាននរកមួយភ្លែត ដែលអ្នកនោះលើកដំកើងដល់សិរីល្អ នៃស្ថានសួគ៌ខ្លាំងបំផុត (Martyn Lloyd-Jones, M.D., The Assurance of Our Salvation, Crossway Books, 2000, p. 305)។

មានតែព្រះគ្រីស្ទតែមួយគត់ដែលអាចជួយសង្រ្គោះអ្នកបាន។ អ្នកបានលឺខ្ញុំបង្រៀនពីរឿងនោះច្រើនដង។ ប៉ុន្ដែអ្នកនឹងមិនជឿវាទេ រហូតដល់អ្នកមានអារម្មណ៍ចង់ជឿខ្លួនឯង។ ព្រះទ្រង់ជ្រាបថា

មនុស្សម្នាក់ច្បាស់ណាស់ប្រឆាំងនឹងព្រះហឬទ័យរបស់ទ្រង់
គឺជាគំនិតដូចគ្នានៅតែមាន

ដូច្នេះដើម្បីឲ្យអ្នកដឹងច្បាស់ ព្រះទ្រង់ត្រូវតែនាំអ្នកមកកាន់ចំណុចនៃភាពអស់សង្ឃឹម។ អ្នកត្រូវតែបានធ្វើឲ្យ អស់សង្ឃឹមដើម្បីត្រូវការព្រះគ្រីស្ទ។ អ្នកត្រូវតែបានធ្វើឲ្យដឹងថា អ្នកគ្មានទីសង្ឃឹមនៅក្នុងជីវិតរបស់អ្នកទេ។ អ្នកត្រូវតែបានដឹកនាំឲ្យគិតថា «ខ្ញុំមិនអាចឈរដូចនេះបានទេ! ខ្ញុំត្រូវតែបានលើកលែងទោសពីអំពើបាប របស់ខ្ញុំដោយព្រះយេស៊ូវ!» លោក Lloyd-Jones បាននិយាយថា «គ្មានអ្នកណាម្នាក់មករកព្រះគ្រីស្ទទេ រហូតដល់ចំនុចនៃការអស់សង្ឃឹមដែលត្រូវបានគេទៅដល់» (Martyn Lloyd-Jones, M.D., God’s Way Not Ours, The Banner of Truth Trust, 2003, p. 71)។ ព្រះត្រូវតែធ្វើឲ្យភ្ញាក់ខ្លួនពីតម្រូវការ របស់អ្នក ហើយព្រះត្រូវតែទាញអ្នកទៅរកព្រះយេស៊ូវសំរាប់ឲ្យធូរចិត្ដ។ អ្នកមិនអាចធ្វើរឿងទាំងនេះដោយខ្លួនឯងបានទេ។ មនុស្សជាច្រើនដែលមិនដែលមានបទពិសោធន៍ពីរឿងទាំងនេះទេ។ ពួកគេមិនដែលភ្ញាក់ ខ្លួនពីស្ថានភាពដ៏អស់សង្ឃឹមរបស់គេទេ ហើយពួកគេមិនដែលត្រូវទាញទៅឯព្រះយេស៊ូវទេ។ នោះគឺជាមូល ហេតុដែលខ្ញុំនិយាយថា វាគឺជាអភ័យឯកសិទ្ធមួយដើម្បីត្រូវបានទាញទៅឯព្រះគ្រីស្ទ ហើយដើម្បី «នៅក្នុង ព្រះគ្រីស្ទយេស៊ូវ»។ ព្រះគម្ពីរប្រាប់ថា «ដ្បិតបានហៅមនុស្សជាច្រើន តែរើសបានតិចទេ»(ម៉ាថាយ ២២: ១៤)។

២. ទីពីរ ការផ្ដល់ឲ្យដល់អស់អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវអាចមាន។

ប្រហែលជាខ្ញុំបានចំនាយពេលច្រើនពេកទៅលើអភ័យឯកសិទ្ធនៃការទាញទៅឯព្រះគ្រីស្ទ។ ប៉ុន្ដែ នោះគឺពិតជាសំខាន់ខ្លាំងណាស់។ អ្នកមិនអាចទទួលនូវការប្រទានឲ្យរបស់ព្រះគ្រីស្ទបានទេ លុះត្រាតែអ្នក ត្រូវបានទាញទៅឯព្រះគ្រីស្ទ។ ការប្រទានឲ្យទាំងនេះគឺគ្រាន់តែផ្ដល់ដល់អស់អ្នកណាដែលជាកម្មសិទ្ធរបស់ ព្រះគ្រីស្ទ និងអស់អ្នកណាដែល «នៅក្នុងព្រះគ្រីស្ទយេស៊ូវ» ប៉ុណ្ណោះ។ អត្ថបទគម្ពីរប្រាប់ថា

«តែដោយសារព្រះ នោះអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់បានតាំងឡើង ទុកជាប្រាជ្ញាដែលមកពីព្រះ ហើយជាសេចក្តីសុចរិត សេចក្តីបរិសុទ្ធ និងសេចក្តីប្រោសលោះដល់យើងផង»(កូរិនថូសទី១ ១:៣០)។

ប្រាជ្ញា សេចក្ដីសុចរិត សេចក្ដីបរិសុទ្ធ និងសេចក្ដីប្រោសលោះ – រឿងទាំងបួននេះ អត្ថបទគម្ពីរ នេះសន្យាដល់អស់អ្នកណាដែល «នៅក្នុងព្រះគ្រីស្ទយេស៊ូវ»។ ទីមួយ ព្រះសន្យាជាមួយយើងពី «ប្រាជ្ញា» បន្ទាប់ មកទៀតខ្ញុំបានសង្រ្គោះ ហើយខ្ញុំចាំខ្ញុំបានគិតថា ខ្ញុំគ្មានអ្នកណាម្នាក់ជួយខ្ញុំបានទេ។ ឪពុកម្ដាយរបស់ខ្ញុំ បានលះលែងគ្នា ហើយខ្ញុំមិនមានលុយចំណូលសោះ។ ខ្ញុំចាំខ្ញុំបានគិតថា ខ្ញុំមិនត្រូវតែធ្វើឲ្យមានកំហុសខ្លះៗនោះទេ។ សូម្បីតែកំហុសមួយដែលអាចបញ្ឃប់ខ្ញុំពីការធ្វើជាបេសកជនម្នាក់។ ដូច្នេះខ្ញុំអធិស្ឋានសុំឲ្យ ព្រះប្រទានប្រាជ្ញាឲ្យខ្ញុំ។ ហើយទ្រង់បានប្រទានឲ្យខ្ញុំ! នៅពេលភ្លាមៗនោះខ្ញុំខ្លាចថាជើងខ្ញុំនឹងរអិលដួល ប្រសិនជាព្រះគ្រីស្ទទ្រង់មិនបានទ្រខ្ញុំឡើងនោះ។ ហើយទ្រង់បានទ្រខ្ញុំឡើង! ហើយទ្រង់បានប្រទានប្រាជ្ញាឲ្យខ្ញុំ! មានស្រ្ដីចាស់ម្នាក់បានស្គាល់ខ្ញុំនៅពេលខ្ញុំរៀននៅមហាវិទ្យាល័យ ហើយនាងបាននិយាយមកកាន់ខ្ញុំថា «អ្នកតែងតែជាបុរសវ័យក្មេងម្នាក់ដែលតឹងតែងណាស់»។ វាជាព្រះយេស៊ូវដែលធ្វើឲ្យខ្ញុំតឹងតែង។ វាជា ព្រះយេស៊ូវដែលប្រទានឲ្យខ្ញុំមានប្រាជ្ញា។ ព្រះគម្ពីរប្រាប់ថា «សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជាដើមចមនៃដំរិះ»(សុភាសិត ១:៧)។

ទីពីរ ព្រះបានសន្យាជាមួយយើងពី «សេចក្ដីសុចរិត»។ ព្រះគ្រីស្ទទ្រង់ «ធ្វើឲ្យយើងសុចរិត...»។ យើងត្រូវបានបំពាក់នៅក្នុងសេចក្ដីសុចរិតដោយសារព្រះយេស៊ូវតែមួយគត់! ដូចបទចំរៀងដ៏ចាស់ប្រាប់វាថា «បំពាក់នៅក្នុងសេចក្ដីសុចរិតតែមួយគត់ ភាពគ្មានទោសកំហុសឈរនៅមុខបល្ល័ង្ក» («ថ្មដ៏រឹងមាំ»)។ មាន ពេលច្រើនដងដែលអារក្សបានមករកខ្ញុំ ហើយនិយាយដាក់ខ្ញុំថា «តើអ្នកអាចអធិប្បាយពីរឿងនេះ ឬរឿង នោះបានដូចម្ដេចទៅ? តើអ្នកអាចឈរពីរឿងនេះ ឬរឿងមួយនោះបានដូចម្ដេចទៅ»? អូ ពាក្យទាំងនៅក្នុង គម្ពីរអេភេសូរពិរោះអស្ចារ្យណាស់នៅជំពូកមួយ! វាប្រាប់ថា «យើងបានសេចក្តីប្រោសលោះនៅក្នុងព្រះរាជបុត្រាស្ងួនភ្ងានោះដោយសារព្រះលោហិតទ្រង់»(អេភេសូរ ១:៦,៧)។ «ស្ងួនភ្ងា» គឺជាព្រះយេស៊ូវ ខ្ញុំបាន ប្រោសលោះនៅក្នុងព្រះយេស៊ូវ។ សេចក្ដីសុចរិតខ្ញុំមកពីទ្រង់! «បំពាក់នៅក្នុងសេចក្ដីសុចរិតតែមួយគត់ ភាពគ្មានទោសកំហុសឈរនៅមុខបល្ល័ង្ក»។ នៅពេលអារក្សនិយាយមកខ្ញុំថា ខ្ញុំមិនល្អល្មមដើម្បីអធិប្បាយ ទេក្នុងនាមជាមនុស្សវ័យក្មេងម្នាក់ ខ្ញុំអាចនិយាយពាក្យទាំងនោះ «ទ្រង់សេចក្តីប្រោសលោះ{ខ្ញុំ}នៅក្នុងព្រះរាជបុត្រាស្ងួនភ្ងា»(អេភេសូរ ១:៦)។ នោះគឺជាព្រះពរដ៏អស្ចារ្យមួយ នោះគឺជាការកំសាន្ដចិត្ដដ៏អស្ចារ្យ មួយនៅពេលអារក្សខឹង។ នេះគឺជាវិធីដែលពួកបរិសុទ្ធនៅគ្រារងទុក្ខវេទនាយកឈ្នះអារក្សសាតាំង! «ហើយ ពួកគេយកឈ្នះអារក្សដោយសារព្រះលោហិតរបស់កូនចៀម»(វិវរណៈ ១២:១១)។ បេសកជនដ៏ល្បីម្នាក់ ឈ្មោះ Count Nicolaus Zinzendorf ប្រាប់ថា

ខ្ញុំនឹងឈរដ៏ក្លាហាននៅថ្ងៃដ៏អស្ចារ្យរុងរឿងនោះ
ដ្បិតតើវត្ថុណាមួយឲ្យខ្ញុំនឹងផ្ដេកលើបាន
កាលឈាមទ្រង់បានហូរដើម្បីអត់ទោសឲ្យខ្ញុំ
ពីបណ្ដាសារ និងភាពអាម្ម៉ាស់នៃអំពើបាប។
      («ព្រះយេស៊ូវអើយ ឈាមទ្រង់សុចរិត» ដោយលោក Count Nicolaus Zinzendorf, 1700-1760;
បកប្រែដោយលោក John Wesley, 1703-1791)។

បន្ទាប់មក ព្រះគ្រីស្ទយេស៊ូវបានធ្វើឲ្យយើងបរិសុទ្ធ។ ព្រះវិញ្ញាណបរិសុទ្ធញែកយើងជាបរិសុទ្ធ ដោយព្រោះតែយើងត្រូវបានរួមរួបជាមួយព្រះគ្រីស្ទ។ បើអ្នកណាម្នាក់នៅក្នុងព្រះគ្រីស្ទ គាត់មិនមែនជា សេចក្ដីចាស់ដែលមានការផ្លាស់ប្ដូរបន្ដិចបន្ដួចនោះទេ។ ទេ ទេ «បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ» (កូរិនថូសទី២ ៥:១៧)។ សេចក្ដីចាស់មិនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលនោះទេ។ វាមិន ត្រូវបានបញ្ជូនទៅឈើឆ្កាងដើម្បីត្រូវឆ្កាងនោះទេ។ វាមិនត្រូវបានផ្លាស់ប្ដូរ ហើយលូតលាស់ទេ ប៉ុន្ដែត្រូវស្លាប់ ហើយត្រូវកប់។ ចម្លែកណាស់ មនុស្សខ្លះគិតថា ពួកគេអាចមករកព្រះគ្រីស្ទសំរាប់ការលើកលែងទោស និងសំរាប់សេចក្ដីសុចរិត ហើយមករកលោកម៉ូសេនៅពេលពួកគេចង់បរិសុទ្ធ! វានឹងមិនដំណើរការនោះទេ! អ្នកបានបរិសុទ្ធជាងក្នុងផ្លូវដូចគ្នាដែលអ្នកបានសង្រ្គោះ – អ្នកបានបរិសុទ្ធជាងដោយសារការជឿជាក់លើ ព្រះគ្រីស្ទ។ ព្រះគ្រីស្ទនៅលើឈើឆ្កាងជាប្រភពនៃសេចក្ដីសង្រ្គោះរបស់អ្នក។ ឥឡូវនេះព្រះគ្រីស្ទនៅលើឈើ ឆ្កាងគឺជាប្រភពនៃការរីកចំរើននៅក្នុងព្រះគុណរបស់អ្នក! ព្រះយេស៊ូវសង្រ្គោះយើងពីអំពើបាបរបស់យើង ហើយទ្រង់បានធ្វើឲ្យយើងបាន «សុចរិត» ចំពោះព្រះវរបិតា។ សូមចាំពាក្យដ៏អស្ចារ្យទាំងនេះ

នៅពេលទឹកជ្រៅដែលខ្ញុំហៅទ្រង់មកជួយ
ទន្លេនៃភាពទុក្ខព្រួយនឹងមិនហូរទៀតទេ
ដ្បិតខ្ញុំនឹងនៅជាមួយទុក្ខលំបាកទ្រង់ឲ្យបានពរ
ហើយថ្វាយដល់ទ្រង់ពីភាពទុក្ខព្រួយដ៏ខ្លាំងរបស់ខ្ញុំ។
   («គ្រឹះដ៏មាំ» ដោយលោក George Keith, 1638-1716)។

ឥឡូវនេះ ចំណុចចុងក្រោយដែលបានផ្ដល់មកយើងនៅក្នុងព្រះគ្រីស្ទគឺជា «សេចក្ដីប្រោសលោះ» ប៉ុន្ដែមនុស្សខ្លះនិយាយថា «តើការផ្ដល់ឲ្យនោះមិនគួរជាការផ្ដល់ឲ្យមុនដំបូងបំង្អស់ដល់យើងរាល់អ្នកទេឬ អី?» បាទត្រូវហើយ ប៉ុន្ដែវាក៏ជាការផ្ដល់ឲ្យចុងក្រោយផងដែរ។ បើអ្នកជាគ្រីស្ទបរិស័ទម្នាក់ អ្នកមានសេរី ភាពពីអំពើបាប ប៉ុន្ដែអ្នកមិនទាន់បានប្រោសលោះទាំងស្រុងដោយព្រះចេស្ដារបស់ទ្រង់នៅឡើយទេ។ សូម្បី តែនៅពេលអ្នកស្លាប់អ្នកនឹងមិនបានទទួលការប្រោសលោះទាំងស្រុងទេ។ អ្នកកំពុងតែ «រង់ចាំទំរាំការទទួលជាកូនចិញ្ចឹម គឺជាសេចក្តីប្រោសលោះដល់រូបកាយយើងផង»(រ៉ូម ៨:២៣)។ យើងនឹងត្រូវបាន ប្រោសលោះទាំងស្រុងនៅក្នុងព្រះគ្រីស្ទ នៅពេលដែលព្រះយេស៊ូវយាងមកនៅលើពពក!

«ព្រោះព្រះអម្ចាស់ទ្រង់នឹង យាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា និងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់ រួចយើងរាល់គ្នាដែល កំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស យ៉ាងនោះ យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ»(ថែស្សាឡូនិចទី១ ៤:១៦-១៧)។

សូម្បីតែរូបកាយចាស់ដ៏អស់កម្លាំងក៏នឹងបានដូចជាព្រះអង្គសង្រ្គោះដែលរស់ឡើងវិញដែរ។ យើងនឹងរស់ពី ស្លាប់ឡើងវិញនៅក្នុងការប្រោសលោះដ៏អស់កល្បជានិច្ច ហើយយើងនឹងរស់នៅក្នុងសេចក្ដីអំណរដ៏អស់ កល្បជានិច្ច ដោយព្រោះតែយើងនៅក្នុងព្រះគ្រីស្ទយេស៊ូវ ទ្រង់ជាការចាប់ផ្ដើម និងជាចុងបញ្ចប់នៃសេចក្ដី សង្រ្គោះរបស់យើង។ ប៉ុន្ដែខ្ញុំត្រូវតែប្រញាប់ទៅចំនុចចុងក្រោយ។

៣. ទីបីការសរសើរដំកើងដែលយើងគួរតែផ្ដល់ឲ្យព្រះគ្រីស្ទយេស៊ូវសំរាប់ការជួយ សង្រ្គោះយើង និងការផ្ដល់ឲ្យសំរាប់យើងរាល់គ្នា។

ខ្ញុំអាចគ្រាន់តែបង្ហាញប្រាប់ពីចំនុចនេះ។

«តែដោយសារព្រះ នោះអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់បានតាំងឡើង ទុកជាប្រាជ្ញាដែលមកពីព្រះ ហើយជាសេចក្តីសុចរិត សេចក្តីបរិសុទ្ធ និងសេចក្តីប្រោសលោះដល់យើងផង ដើម្បីឲ្យបានត្រូវនឹងសេចក្តីដែលចែងទុកមកថាអ្នកណាដែលអួតត្រូវអួតតែពីព្រះអម្ចាស់ប៉ុណ្ណោះ» (១កូរិនថូស ១:៣០, ៣១)។

អ្នករាល់គ្នាឃើញទេ បងប្អូនបងប្អូនស្រីគ្រីស្ទបរិស័ទពឹងផ្អែងទាំងស្រុងលើព្រះគ្រីស្ទយេស៊ូវ។ អស់អ្នកណា ដែលស្គាល់ព្រះគ្រីស្ទពិតប្រាកដនឹងចង់ថ្វាយសិរីល្អដល់ទ្រង់ ហើយនឹងចង់អួតពីព្រះគ្រីស្ទ និងអ្វីដែលទ្រង់ បានធ្វើសំរាប់ពួកគេ។ ខ្ញុំអត់ចូលចិត្ដលឺ «ទីបន្ទាល់» ដែលមនុស្សនិយាយអំពីខ្លួនរបស់គេ ហើយខ្ញុំមិនចូលចិត្ដលឺមនុស្ស មានបាបដែលនិយាយអួតអំពីភាពកង្វក់ ការបះបោរ និងអំពើអាក្រក់របស់គេ។ ពួកគេជាធម្មតាបញ្ចប់វា ដោយនិយាយថា «ហើយបន្ទាប់មកខ្ញុំបានជឿជាក់លើព្រះយេស៊ូវ»។ ពួកគេបន្ថែមពីព្រះយេស៊ូវទុកជាគំនិត ចុងក្រោយមួយ។ ពួកគេអួតខ្លួនគេសំរាប់រយះពេល៥នាទី ហើយលើកដំកើងជីវិតផ្ទាល់ខ្លួនរបស់គេ ប៉ុន្ដែពួក គេគ្រាន់តែចំនាយពេល១ ឬ២វិនាទីដើម្បីអួតពីព្រះគ្រីស្ទ! ទីបន្ទាល់ទាំងនោះធ្វើឲ្យខឹង! ហើយខ្ញុំគិតថាពួក គេធ្វើឲ្យព្រះខ្ញាល់!

«អ្នកណាដែលអួតត្រូវអួតតែពីព្រះអម្ចាស់ប៉ុណ្ណោះ» (១កូរិនថូស ១:៣០, ៣១)។

អ្នកគួរតែមានអ្វីជាច្រើនដើម្បីនិយាយអួតពីព្រះអង្គសង្រ្គោះរបស់អ្នក នៅពេលអ្នកធ្វើទីបន្ទាល់មួយ! អ្នកគួរ តែអាចនិយាយពីប្រាជ្ញា សេចក្ដីសុចរិត សេចក្ដីបរិសុទ្ធ និងសេចក្ដីប្រោសលោះដែលអ្នកមាននៅក្នុងព្រះ គ្រីស្ទយេស៊ូវ! អ្នកគួរតែអាចអួត ហើយអួតទៀតអំពីព្រះអង្គសង្រ្គោះ និងព្រះអម្ចាស់របស់អ្នក។

ឥឡូចនេះ ខ្ញុំមានពាក្យពីរបីនិយាយទៅកាន់អ្នកដែលមិនទាន់បានសង្រ្គោះ។ តើអ្នកនឹងមករក ព្រះយេស៊ូវ ហើយទទួលព្រះពរទាំងនេះឬទេ? ព្រះយេស៊ូវនឹងជួយសង្រ្គោះអ្នកនៅពេលភ្លាមៗដែលអ្នកជឿ ជាក់លើទ្រង់។ ព្រះលោហិតរបស់ទ្រង់នឹងលាងសំអាតអ្នកពីអំពើបាបទាំងអស់របស់អ្នក។ តើអ្នកនឹងមករក ទ្រង់ដែរឬទេ? ឬក៏តើអ្នកនឹងបន្ដការបដិសេធទ្រង់ ហើយអ្នកនឹងបន្ដការក្រខាងវិញ្ញាណ រហូតដល់អ្នក ភ្ញាក់ផ្អើលដោយសារការធ្លាក់ចូលក្នុងរណ្ដៅនៃឋាននរកនៅពេលមួយរំពេចឬទេ? តើចម្លើយរបស់អ្នកគឺអ្វី?

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ ១រិនថូស ១:២៦-៣១។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«អ្វីទាំងអស់ដែលខ្ញុំត្រុវការ» (អ្នកនិពន្ធមិនស្គាល់ឈ្មោះ)


ចំណងជើងនៃសេចក្ដីអធិប្បាយ

អ្វីទាំងអស់ដែលខ្ញុំត្រូវការគឺព្រះយេស៊ូវ

ដោយលោក
Dr. R. L. Hymers, Jr.

«តែដោយសារព្រះ នោះអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់បានតាំងឡើង ទុកជាប្រាជ្ញាដែលមកពីព្រះ ហើយជាសេចក្តីសុចរិត សេចក្តីបរិសុទ្ធ និងសេចក្តីប្រោសលោះដល់យើងផង ដើម្បីឲ្យបានត្រូវនឹងសេចក្តីដែលចែងទុកមកថាអ្នកណាដែលអួតត្រូវអួតតែពីព្រះអម្ចាស់ប៉ុណ្ណោះ» (១កូរិនថូស ១:៣០, ៣១)។

(កូរិនថូសទី១ ១:២៦-២៩)

១. ទីមួយ អភ័យឯកសិទ្ធនៃការត្រូវបានទាញទៅរកព្រះគ្រីស្ទយេស៊ូវ។
ហូសេ ១១:៤; យ៉ូហាន ៦:៤៤; អេភេសូរ ២:៦; ពេត្រុសទី២ ២:៥; យ៉ាកុប ៤:៩១០;
ម៉ាថាយ ២២:14. ១៤។

២. ទីពីរ ការផ្ដល់ឲ្យដល់អស់អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវអាចមាន។
សុភាសិត ១:៧; អេភេសូរ ១:៦, 7; វិវរណៈ ១២:១១;
កូរិនថូសទី២ ៥:១៧; រ៉ូម ៨:២៣; ថែស្សាឡូនិចទី១ ៤:១៦-១៧;

៣. ទីបី ការសរសើរដំកើងដែលយើងគួរតែផ្ដល់ឲ្យព្រះគ្រីស្ទយេស៊ូវសំរាប់ការជួយសង្រ្គោះយើង និងការផ្ដល់ឲ្យសំរាប់យើងរាល់គ្នា។
កូរិនថូសទី១ ១:៣១។