Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




លោកណូអេពិតប្រាកដ និងការជំនុំជរះពិតប្រាកដ

THE REAL NOAH AND THE REAL JUDGMENT!
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែមេសា ២៧ ២០១៤
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, April 27, 2014


ចាប់តាំងពីពេលដែលខ្ញុំបានប្រែចិត្ដខ្ញុំដឹងថាការរៀបរាប់ប្រាប់ពីលោកណូអេ និងទឹកជំនន់គឺជា រឿងពិតប្រាកដ។ ចាប់តាំងពីថ្ងៃដើមដំបូងបំផុតនៅពេលខ្ញុំនៅក្មេង គេបានបង្រៀនឲ្យជឿលើការវិវត្ដន៍របស់ លោកដាវិន(Darwin)។ ខ្ញុំបានឈឺខ្លាំងណាស់មុនពេលខ្ញុំបានទៅរដ្ឋ Arizona នៅឆ្នាំ១៩៤៩។ ខ្ញុំបាន ដេកនៅលើគ្រែពាក់កណ្ដាលអាយុដោយសារជំងឺឈឺត្រចៀក ក្អក និងជំងឺផ្សេងៗទៀត។ ខ្ញុំអត់ឆ្ងល់ទេ ដោយព្រោះវាបណ្ដាលមកពីលំអងផ្កាពីអាកាស និងផ្សែងនៅក្នុងតបន់ឡូសអង់ចាសឡែស។ ខ្ញុំត្រូវតែ ចំណាយពេលជាច្រើនថ្ងៃដេកនៅលើគ្រែដោយមិនបានធ្វើអ្វីសោះ។ យើងមិនបានសូម្បីតែមានទូរទស្សន៍ នៅពេលនោះក្នុងឆ្នាំ១៩៤០។ ដូចនេះម្ដាយរបស់ខ្ញុំអានសៀវភៅឲ្យខ្ញុំស្ដាប់រាប់ម៉ោង។ នាងបានបន្ដអាន រឿងមួយពីការវិវត្ដន៍នៅពេលនោះ។ នាងបានអានលឺៗអំពីការធ្វើដំនើរតាមសមុទ្ររបស់លោកដាវិនទៅកាន់ កោះ Galapagos ហើយរួមទាំងផ្នែកងាយស្រួលខ្លះនៃឡើងគោករបស់លោកដាវិន។

នៅពេលខ្ញុំធូរបន្ដិច ខ្ញុំបានសុំអង្វរម្ដាយខ្ញុំឲ្យយកខ្ញុំទៅមើលសារៈមន្ទីរដែលគេតាំងពិពណ៌ពីប្រវត្ដិ សាស្រ្ដឈ្មោះ Natural History Museum នៅសាកលវិទ្យាល័យ Southern California (USC) នៅជិតទីក្រុងឡូសអង់ចាឡែស។

នៅពេលខ្ញុំបានដើរមើលការតាំងពិពណ៌នៅក្នុងសារៈមន្ទីរនោះ ខ្ញុំរឹតតែច្បាស់ទៅទៀតពីទ្រឹស្ដីនៃ ការវិវត្ដន៍។ ខ្ញុំបានជឿវាដោយអស់ពីចិត្ដរបស់ខ្ញុំ។ នៅពេលក្រោយមកនៅពេលខ្ញុំបានស្ដាប់លឺគ្រូគង្វាល ម្នាក់បង្រៀនថាការវត្ដន៍គឺជាការបោកបញ្ជោតមួយ ខ្ញុំបានគិតថាគាត់ជាមនុស្សឆ្កួត។ ប៉ុន្ដែនៅពេលក្រោយ មកនៅខែកញ្ញា ទី២៨ ឆ្នាំ១៩៦១ នៅសាកលវិទ្យាល័យ Biola ខ្ញុំបានស្ដាប់លឺគ្រូគង្វាលផ្សេងទៀត បង្រៀនពីគម្ពីរពេត្រុសទី២ ជំពូកទី៣។ គាត់បានដកស្រង់ខគម្ពីរទី៣ដែលប្រាប់ថា «នៅជាន់ក្រោយ នឹងមានមនុស្សចំអកមក ដែលគេដើរតាមសេចក្តីប៉ងប្រាថ្នារបស់គេ»។ គាត់បានបង្រៀនថាមនុស្សចំអកទាំង នេះសុទ្ធតែជា «មនុស្សល្ងង់ខ្លៅ» ពីការបង្រៀនបង្កើតមនុស្ស និងពីទឹកជំនន់ដ៏ធំដែលបានបំផ្លាញពូជ មនុស្សស្ទើរតែទាំងអស់នៅសម័យលោកណូអេ។

នៅពេលភ្លាមៗនោះវាដូចជាមានស្បៃបាំងមុខមួយបានលើកពីមុខខ្ញុំ ហើយខ្ញុំបានឃើញសេចក្ដី ពិត! នៅពេលនោះខ្ញុំបានដឹងច្បាស់ដោយគ្មានសង្ស័យអ្វីសោះថា ខ្ញុំបានជឿការកុហកមួយ! ព្រះបាន បំបាំងគំនិតរបស់អ្នកបង្កើតការវិវត្ដន៍ និង uniformitarian veils។ នៅពេលម្ដាយខ្ញុំបានប្រែចិត្ដនាងក៏ មានបទពិសោធន៍ដូចខ្ញុំផងដែរ។ នាងបាននិយាយថា «រ៉ោមប៊ឺត ខ្ញុំមិនដឹងពីមូលហេតុដែលខ្ញុំធ្លាប់បានជឿ រឿងឆ្កួតៗដូចនោះសោះ» សាវកប៉ុលបានប្រាប់នៅក្នុងអត្ថបទគម្ពីរផ្សេងទៀតថា «ហេតុនោះបានជាព្រះ ទ្រង់នឹងឲ្យសេចក្តីខុសឆ្គងមក បណ្តាលឲ្យគេជឿតាមសេចក្តីភូតភរវិញ»(ថែស្សាឡូនិចទី២ ២:១១)។ ហើយនៅពេលខ្ញុំបានប្រែចិត្ដខ្ញុំយល់ដឹងថា ទ្រឹស្ដីនៃការវិវត្ដន៍របស់លោកដាវិន និងការបដិសេធពីទឹកជំនន់ ដ៏ធំមិនមែនជាអ្វីសោះគ្រាន់តែជារឿងប្រឌិតបែបវិទ្យាសាស្រ្ដតែប៉ុណ្ណោះ។ បន្ទាប់មកខ្ញុំបានឃើញការសរ សេររបស់លោកដាវិន លោកដាវិន លោកយ៉ែល និងលោកហ៊ូសឡេមិនពិតជាងរឿងប្រឌិតតាមបែបវិទ្យា សាស្រ្ដរបស់លោក វើនណី វែលស៍ ឬលោកអ៊ីសាក អាស៊ីមូវទេ។ លោកដាវិនគ្មានការបង្ហាត់បង្រៀនខាង វិទ្យាសាស្រ្ដទាល់តែសោះ។ គាត់រៀនបានថ្នាក់បរិញ្ញាប័ត្រខាងទេវកថា ប៉ុន្ដែគាត់មិនបានរៀនមុខវិទ្យាខាង វិទ្យាសាស្រ្ដទេនៅក្នុងមហាវិទ្យាល័យ! ដ្បិតមនុស្សស្ដាប់គាត់ដូចជាគាត់ជាអ្នកវិទ្យាសាស្រ្ដនៅសព្វថ្ងៃនេះ! តាំងពីខ្ញុំសង្រ្គោះនៅឆ្នាំ១៩៦១មក ខ្ញុំបានដឹងយ៉ាងច្បាស់ពីសេចក្ដីពិត ដែលរៀបរាប់ប្រាប់ពីការបង្កើត មនុស្ស និងភាពពិតនៅប្រវត្ដិសាស្រ្ដនៃទឹកជំនន់នៅជំនាន់របស់លោកណូអេ។

នៅពេលខ្ញុំបានដឹងថាកុន Hollywood បានបញ្ចាំងខ្សែភាពយន្ដមួយពីរឿងលោកណូអេ និងទឹក ជំនន់ខ្ញុំបានទៅមើលវា។ ខ្ញុំកំរមើលកុន Hollywood ណាស់នៅសព្វថ្ងៃ។ ពួកវាសុទ្ធតែជារឿងកំសត់ រឿងខូចអាក្រក់ ឃោរឃៅ និងរឿងសាហាវ។ គ្មានអ្នកណាគួរតែអនុញ្ញាត្ដឲ្យគំនិតរបស់គេត្រូវបំផុលដោយ សំរាមចេញពីកុន Hollywood នោះទេ។ ប៉ុន្ដែខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវតែមើលកុនរឿងលោកណូអេដើម្បី ប្រាប់អ្នកដោយផ្ទាល់ដៃពីរបៀបដែលវាផ្លាស់ប្ដូរពីការដែលព្រះគម្ពីររៀបរាប់ប្រាប់ពីលោកណូអេ និងទឹក ជំនន់ទៅក្នុងការកុហកមួយរបស់អារក្សសាតាំង។

ដោយយោងទៅតាមក្រុមហ៊ុន Aaron Klein នៅលើពិភពលោកប្រចាំថ្ងៃនេះអ្នកបង្កើតរឿង «លោកណូអេ» គឺជាអ្នកជឿថាគ្មានព្រះ។ កុននោះពិពណ៌នាពីការវិត្ដន៍របស់លោកដាវិន។ កុននោះក៏មាន សារធាតុនៃមន្ដអាគម និងភាពងងឹត។ លោក Methuselah បានដើរតួជាអ្នកអាបធ្មប់ម្នាក់។ លោកណូអេ បានដើរតួជាមនុស្សឆ្កួតដែលចង់បំផ្លាញសំណល់ចុងក្រោយនៃពូជមនុស្ស។ លោក Ken Ham បានប្រាប់ ថា សារនៃកុននោះគឺជា «ការបង្រៀនរបស់ពួកបរិស្ថាននិយម» ដែលសត្វនោះគឺសំខាន់ជាងជួយសង្រ្គោះ មនុស្ស»។ លោក Robert L. Sumner បានប្រសាសន៍ថា «បើអ្នកចង់រៀនអំពីលោកណូអេ នោះតើនឹងទៅ រៀនកន្លែងណា? ហេតុអ្វី ពិតប្រាកដណាស់ទៅរៀនក្នុងព្រះបន្ទូលរបស់ព្រះដែលគាត់ និងការងាររបស់ គាត់បានរៀបរាប់ប្រាប់ពីរឿងខ្លះដោយលំអិត ហើយប្រាប់ស្ទើរតែពាក់កណ្ដាលជំពូកទី៩មុនដំបូងនៅក្នុង ព្រះគម្ពីរ។ វាគឺជារឿងដ៏អស្ចារ្យមួយនៃព្រះចេស្ដារបស់ព្រះ ដ្បិតវារៀបរាប់ប្រាប់ថាព្រះទ្រង់ស្អប់អំពើបាប ហើយនឹងបញ្ជូនការជំនុំជំរះមកលើមនុស្សមានបាបដែលបដិសេធព្រះគុណរបស់ទ្រង់» (Dr. Robert L. Sumner, The Biblical Evangelist, May-July 2014, p. 8)។

លោក Prudhomme ទើបតែបានអានខគម្ពីរ១៤ខមុនដំបូងនៃគម្ពីរលោកុប្បត្ដិ នៅក្នុងជំពូក៦ ដែលទាក់ទងនឹងលោកណូអេ និងទឹកជំនន់។ ឥឡូវនេះសូមបើកទៅគម្ពីរហេព្រើរជំពូក១១ ខ៧ជាមួយខ្ញុំ សូមក្រោកឈរឡើងនៅពេលខ្ញុំអានវា។

«ដោយសារសេចក្តីជំនឿ នោះព្រះបានមានព្រះបន្ទូលពន្យល់លោកណូអេពីការដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកមានសេចក្តីកោតខ្លាច បានជាលោកធ្វើទូក១យ៉ាងធំសំរាប់នឹងជួយសង្គ្រោះ ដល់ពួកគ្រួសារ របស់លោក ហើយលោកបានកាត់ទោសលោកីយ៍ដោយការនោះ ក៏ត្រឡប់ជាអ្នកគ្រងសេចក្តីសុចរិត ដែលត្រូវខាងសេចក្តីជំនឿ ទុកជាមរដកដែរ»(ហេព្រើរ ១១:៧)។

អ្នកអាចអង្គុយចុះបាន ខ្ញុំនឹងទាញចំនុច៣ដែលសំខាន់ពីអត្ថបទគម្ពីរនេះ។

១. ទីមួយ សេចក្ដីជំនឿរបស់លោកណូអេ។

គម្ពីរប្រាប់ថា «ដោយសារសេចក្តីជំនឿ នោះព្រះបានមានព្រះបន្ទូលពន្យល់លោកណូអេពីការដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកមានសេចក្តីកោតខ្លាច បានជាលោកធ្វើទូក១យ៉ាងធំ...» (ហេព្រើរ ១១:៧)។

តើព្រះបានព្រមានលោកណូអេពីទឹកជំនន់ដែលនឹងមកតាមរបៀបណា? នៅក្នុងលោកុប្បត្ដិ៦: ១៣ ព្រះគម្ពីរប្រាប់យ៉ាងសាមញ្ញថា

«ព្រះទ្រង់មានព្រះបន្ទូលទៅណូអេថាអស់ទាំងសាច់ត្រូវផុតពីមុខអញហើយ...»

ខ្ញុំគិតថាលោកណូអេបានមានគំនិតមួយពីការជំនុំជំរះដែលនឹងមកនៅក្នុងរបៀបជាច្រើន។ ទីមួយ តាទួត របស់លោកណូអេឈ្មោះលោកហេណុកបានប្រកាសប្រាប់ពីការជំនុំជំរះមួយដែលនឹងមក។ លោកហេណុក បានអធិប្បាយថា ព្រះនឹង «កាត់ទោសដល់គ្រប់មនុស្សទាំងឡាយ»(យូដាស ១៥)។ យើងមើលទៅមុន ហើយយល់ដឹងថា ការសំរេចនៃពាក្យទំនាយចុងក្រោយរបស់លោកហេណុកនឹងកើតឡើងនៅពេលព្រះ គ្រីស្ទយាងត្រលប់មកវិញជាលើកទីពីរ។ ប៉ុន្ដែណូអេបានយល់ថាការនេះកំពុងប្រាប់ពីពេលផ្ទាល់ខ្លួនរបស់ គាត់ ដូចជាវាបានកើតឡើង ដ្បិតការជំនុំជំរះដោយសារទឹកជំនន់ពិតប្រាកដណាស់ជាប្រភេទនៃការជំនុំជំរះ មួយដែលមក។ ណូអេបានដឹងដោយសារការស្ដាប់លឺហេណុកបានអធិប្បាយថា ព្រះទ្រង់នឹងជំនុំជំរះ មនុស្សលោក។ ទីពីរ តាទួតរបស់ណូអេឈ្មោះហេណុកបានដាក់ឈ្មោះកូនប្រុសរបស់គាត់ មធូសាឡា។ លោក Arthur W. Pink បានប្រសាសន៍ថា ឈ្មោះមធូសាឡាមានន័យថា «នៅពេលគាត់ស្លាប់វានឹងត្រូវ បញ្ជូនទៅទៀត» (Gleanings in Genesis)។ នេះជាការបកប្រែពីឈ្មោះមធូសាឡាដោយលោកថ៉ូម៉ាស់ Newberry (១៨១១-១៩០១) នៅក្នុង Interlinear Englishman’s Bible (1883, Hodder and Stoughton)។ លោក Newberry ត្រូវបានសរសើរជាខ្លាំងពីអ្នកប្រាជ្ញឈ្មោះ F. F. Bruce។ លោក Newberry បានដើរតាមការបកប្រែរបស់លោក Samuel Bochart (១៥៩៩-១៦៦៧) និងលោក Henry Ainsworth(១៥៧១-១៦២២) នៅក្នុងសៀវភៅ Annotations on the Pentateuch របស់ គាត់។ លោក J. Vernon McGee (១៩០៤-១៩៨៨) បានប្រសាសន៍ថា «មធូសាឡាមានន័យថា៖ “នៅពេលគាត់ស្លាប់ វានឹងត្រូវបញ្ជូនទៅទៀត»។ តើអ្វីដែលនឹងត្រូវបញ្ជូនទៅ? ទឹកជំនន់...ឆ្នាំដែល មធូសាឡាបានស្លាប់គឺជាឆ្នាំដែលទឹកជំនន់បានមក។ “នៅពេលគាត់ស្លាប់ វានឹងត្រូវបញ្ជូនទៅទៀត»។ នោះគឺជាអត្ថន័យនៃឈ្មោះរបស់គាត់» (J. Vernon McGee, Th.D., Thru the Bible, Volume I, Thomas Nelson Publishers, 1981, p. 34)។

ដូចនេះ ណូអេបានស្ដាប់លឺអំពីការអធិប្បាយរបស់លោកហេណុកពីការជំនុំជំរះដែលនឹងត្រូវមក ហើយនិងគាត់បានដឹងពីអត្ថន័យនៃឈ្មោះមធូសាឡាដែលថា ការជំនុំជំរះនឹងមកឆាប់ៗបន្ទាប់ពីការស្លាប់ របស់លោកសង្ឃ។ ទឹកជំនន់បានមករយះពេលខ្លីបន្ទាប់ពីមធូសាឡាបានសុគតហើយនៅឆ្នាំតែមួយ។

សេចក្ដីជំនឿរបស់ណូអេបានមកតាមរយះការអធិប្បាយរបស់មនុស្សបុរសចាស់ៗទាំងនេះ។ ការ អធិប្បាយគឺជាវិធីដ៏សំខាន់ដែលព្រះនិយាយមកយើងនៅសព្វថ្ងៃនេះ។ សាវកប៉ុលបានប្រាប់ថា

«សេចក្ដីជំនឿកើតឡើងដោយសារឭ» (រ៉ូម ១០:១៧)

«ហើយធ្វើដូចម្ដេចឲ្យគេឭបាន បើគ្មានអ្នកណាប្រាប់»(រ៉ូម ១០:១៤)។

បន្ទាប់មកលោកណូអេបានឃើញអំពើបាបដ៏អាក្រក់របស់លោកីយនៅថ្ងៃរបស់គាត់។ ព្រះគម្ពីរ ប្រាប់ថា

«ព្រះយេហូវ៉ាទ្រង់ឃើញថា ការអាក្រក់របស់មនុស្សបានចំរើនជាច្រើនឡើងនៅផែនដី ហើយអស់ទាំងគំនិតក្នុងចិត្តគេក៏សុទ្ធតែអាក្រក់ជានិច្ចដូច្នោះ» (លោកុប្បតិ្ដ ៦:៥)។

« ព្រះទ្រង់មានព្រះបន្ទូល ទៅណូអេថា អស់ទាំងសាច់ត្រូវផុតពីមុខអញហើយ ដ្បិតផែនដីបានពេញជាសេចក្តីកាចសហ័សដោយសារគេ មើល អញនឹងបំផ្លាញគេទៅជាមួយនឹងផែនដីផង»(លោកុប្បតិ្ដ ៦:១៣)។

មានវិធីមួយទៀតដែលព្រះបានបណ្ដាលចិត្ដឲ្យលោកណូអេមានសេចក្ដីជំនឿ។ នៅក្នុងលោកុប្បត្ដិ ៦:៣ ព្រះគម្ពីរប្រាប់អំពីព្រះវិញ្ញាណបរិសុទ្ធ។ វានិយាយពីព្រះវិញ្ញាណរបស់ព្រះដែលកំពុងព្យាយាមជាមួយ មនុស្សលោក។ ហើយន័យផ្សេងទៀតគឺថា វាបង្ហាញយើងពីព្រះវិញ្ញាណដែលកំពុងតែធ្វើការនៅថ្ងៃទាំងនោះ ព្រះបានប្រើសេចក្ដីអធិប្បាយរបស់លោកហេណុក និងមធូសាឡា។ ទ្រង់បានប្រើការសង្កេតមើលផ្ទាល់ខ្លួន របស់លោកណូអេនៅលោកីយដ៏ពោរពេញដោយអំពើបាបនេះ។ ហើយទ្រង់បានចាត់ព្រះវិញ្ញាណបរិសុទ្ធ ដើម្បីទៅនិយាយទៅកាន់ចិត្ដរបស់លោកណូអេ ហើយដើម្បីបំភ្លឺគាត់។

នៅក្នុងឆ្នាំ១៩៦៤នៅពេលនោះខ្ញុំបានស្ដាប់លឺចំរៀងមួយពីលោក Barry McGuire នៅតាមវិទ្យុ នៅក្នុងឡានរបស់ខ្ញុំ។ វាបានប្រាប់ខ្ញុំអំពីការរន្ធតិនៃសង្រ្គាមវៀតណាម និងការគំរាមគំហែងពីគ្រាប់នុយខ្លី អ៊ែ និងរឿងអាក្រក់ផ្សេងៗទៀតដែលកំពុងកើតឡើងនៅពេលនោះ។

ហើយអ្នកប្រាប់ខ្ញុំម្ដងហើយម្ដងទៀតមិត្ដសំឡាញ់អើយ
អ្នកមិនជឿថា យើងស្ថិតនៅក្នុងគ្រាមុនការបំផ្លិតបំផ្លាញ

ខ្ញុំដឹងថាវាគឺជាចំរៀងញាក់មួយ ហើយយើងមិនគួរស្ដាប់ញាក់ឡើយ។ ប៉ុន្ដែនៅសម័យនោះខ្ញុំជាសមាជិក ម្នាក់នៅក្នុងក្រុមជំនុំសៅថើន ហើយខ្ញុំមិនដឹងពីរឿងនោះទេ។ ខ្ញុំបានសុំលោក Griffith ឲ្យច្រៀងវាដោយ ព្រោះតែអន័យពាក្យបាញ់ចំបេះដូងខ្ញុំដូចជាព្រួញមួយ។ ខ្ញុំបានស្ដាប់លោក M. R. DeHaan អធិប្បាយពី ពាក្យទំនាយក្នុងព្រះគម្ពីរនៅតាមវិទ្យុ ហើយគាត់បង្រៀនអំពីការយាងមកលើកទីពីររបស់ព្រះគ្រីស្ទ ហើយ និងបង្រៀនពីថ្ងៃចុងបំផុតនៃផែនដី។ ហើយបន្ទាប់មកទៀតខ្ញុំបានស្ដាប់លឺបទចំរៀងនេះ ហើយវានិយាយ ចំខ្ញុំ! វាជាបទចំរៀងដ៏អាក្រក់មួយ ហើយវានិយាយចំខ្ញុំ! ខ្ញុំចាំពីកន្លែងដែលខ្ញុំនៅ និងនៅពេលដែលខ្ញុំបាន ស្ដាប់វាច្បាស់លាស់ណាស់។ ខ្ញុំបានអែបឡានទៅចិញ្ចើមផ្លូវ ហើយខ្ញុំបានយំ នេះគឺជាវា លោក Griffith សូមច្រៀងវា!

លោកីយខាងកើតនឹងផ្ទុះ ពេញដោយអំពើឃោរឃៅ និងគ្រាប់កាំភ្លើងផ្ទុះចេញ
អ្នកចាស់ល្មមដើម្បីសំឡាប់តែមិនមែនសំរាប់ការបោះឆ្នោត
អ្នកមិនជឿក្នុងសង្រ្គាម តែកាំភ្លើងនោះដែលអ្នកកាន់
សូម្បីតែទន្លសយ័ដាន់ក៏មានសាកសពមនុស្សអណ្ដែតដែរ
តែអ្នកប្រាប់ខ្ញុំម្ដងហើយម្ដងទៀតម្ដងទៀតមិត្រសំឡាញ់ខ្ញុំអើយ
អ្នកមិនជឿថាយើងនៅស្ថិតនៅក្នុងគ្រាជិតការបំផ្លិតបំផ្លាញ

អ្នកមិនយល់ពីអ្វីដែលខ្ញុំព្យាយាមនិយាយនោះទេ
អ្នកមិនអាចដឹងពីភាពភ័យខ្លាចដែលខ្ញុំកំពុងមានសព្វថ្ងៃនេះទេ
បើប៊ូតុងបានចុច គ្មានអ្វីទាំងរត់គេចបាននោះទេ
គ្មានអ្នកណាម្នាក់នឹងបានសង្រ្គោះជាមួយលោកីយទាំងស្រុងនៅក្នុងផ្នូរមួយ
សូមមើលជុំវិញអ្នក ក្មេងប្រុស វាត្រូវចងដើម្បីបំភ័យអ្នក
តែអ្នកប្រាប់ខ្ញុំម្ដងហើយម្ដងទៀតម្ដងទៀតមិត្រសំឡាញ់ខ្ញុំអើយ
អ្នកមិនជឿថាយើងនៅស្ថិតនៅក្នុងគ្រាជិតការបំផ្លិតបំផ្លាញ

ឈាមរបស់ខ្ញុំឆ្កួតខ្លាំងណាស់ ហើយហាក់ដូចជាកក
ខ្ញុំកំពុងអង្គុយនៅទីនេះសំរាប់គ្រាន់តែសញ្ជឹងគិតទេ
ខ្ញុំមិនអាចបំបែរសេចក្ដីពិត ខ្ញុំដឹងវាមិនធម្មតាទេ
អ្នកព្រឹទ្ធសភាដ៏ពេញដោយដៃអាក្រក់មិនឆ្លងការតែច្បាប់
ក្បួនតែមួយគត់មិនអាចនាំភាពសុចរិតបានទេ
កាលមនុស្សគោរពវាជាការបាក់បែក
លោកីយដ៏ឆ្កួតទាំងស្រុងនេះធ្វើឲ្យពិបាកចិត្ដពេក
តែអ្នកប្រាប់ខ្ញុំម្ដងហើយម្ដងទៀតម្ដងទៀតមិត្រសំឡាញ់ខ្ញុំអើយ
អ្នកមិនជឿថាយើងនៅស្ថិតនៅក្នុងគ្រាជិតការបំផ្លិតបំផ្លាញ

គិតពីការស្អប់ទាំងអស់ដែលមាននៅក្នុងចិនក្រហម
បន្ទាប់មកមើលជុំវិញសែលម៉ា អាឡាប៊ាម៉ា
អ្នកអាចចេញពីទីនេះសំរាប់រយះពេល៤ថ្ងៃក្នុងលំហអាកាស
តែពេលអ្នកបែរមកវិញ វាគឺជាកន្លែងចាស់ដូចគ្នា
ការវាយស្គ អំណួត និងការអាម៉ាស់មុខ
អ្នកអាចកប់សាកសពរបស់អ្នក តែអ្នកមិនអាចទុកស្នាមមួយ
ស្អប់អ្នកជិតខាងនៅជាប់ទ្វាររបស់អ្នក តែកុំភ្លេចនិយាយពីព្រះគុណ
តែអ្នកប្រាប់ខ្ញុំម្ដងហើយម្ដងទៀតម្ដងទៀតមិត្រសំឡាញ់ខ្ញុំអើយ
អ្នកមិនជឿថាយើងនៅស្ថិតនៅក្នុងគ្រាជិតការបំផ្លិតបំផ្លាញ
ទេ ទេ អ្នកមិនជឿថាយើងយើងនៅក្នុងគ្រាមុនការបំផ្លិតបំផ្លាញ»
(«គ្រាជិតការបំផ្លិតបំផ្លាញ» ដោយលោក P. F. Sloan, 1965;
sung by Barry McGuire)។

«ហើយអ្នកប្រាប់ខ្ញុំម្ដងហើយម្ដងទៀតមិត្ដសំឡាញ់អើយ អ្នកមិនជឿថាយើងនៅក្នុងគ្រាជិតការបំផ្លិតបំផ្លាញ ទេ ទេ អ្នកមិនជឿថាយើងយើងនៅក្នុងគ្រាមុនការបំផ្លិតបំផ្លាញ»

ពិតប្រាកដណាស់ខ្ញុំគិតថា នោះគឺជារបៀបដែលណូអេបានមានអារម្មណ៍។ គាត់បានដឹងពីការ ជំនុំជំរះ និងការបំផ្លាញដែលនឹងមក ដូចជាខ្ញុំបានដឹងពីវានៅរដូវក្ដៅក្នុងឆ្នាំ១៩៦៤នៅពេលនោះ។ «ប៉ុន្ដែ» អ្នកនិយាយថា «នោះមានរយះពេល៤៩ឆ្នាំកន្លងមកហើយ!» អូ បាទហើយយើងបាននៅក្នុងគ្រាននៃការ បំផ្លាញអស់រយះពេលច្រើនជាង៤៩ឆ្នាំ! លោកីយនៅថ្ងៃរបស់ណូអេបាននៅក្នុងការបំផ្លាញសំរាប់រយះពេល ១២០ឆ្នាំ(លោកុប្បត្ដិ ៦:៣)។ ខ្ញុំច្បាស់ពីវាដូចជានៅព្រឹកនេះ ហើយច្បាស់ជាងនៅពេលខ្ញុំនៅក្នុងឆ្នាំ ១៩៦៥! ខ្ញុំមានអាយុ២៤ឆ្នាំ។ ខ្ញុំបានអែបឡានទៅចិញ្ចើមផ្លូវ ហើយខ្ញុំបានយំ! យើងនៅក្នុងគ្រានៃការ បំផ្លាញ។ លោកណូអេបានដឹងពីវា ហើយខ្ញុំបានដឹងពីវា។ ឥឡូវនេះខ្ញុំដឹងពីវាច្រើនជាងខ្ញុំធ្លាប់ដឹង! ទឹកកួច នៃការបំផ្លាញបានជញ្ជក់យកបុរសវ័យក្មេងរបស់យើងរាប់ពាន់នាក់ទៅក្នុងភាពរន្ធតិនៃប្រទេសវៀតណាម។ លោកប្រធានាធិបតី Nixon ត្រូវបានជញ្ជក់នៅក្រោមទឹកកួចនោះ ដូចជាមនុស្សវ័យក្មេងរាប់ពាន់នាក់បាន នៅក្រោម ហើយត្រូវបានជញ្ជក់ដោយថ្នាំញៀន រូបអាសអាភាស និងការពន្លូតកូន។ ពិភពលោករបស់យើង ត្រូវបក់ចុះឡើងនៅលើច្រាំងនៃការបំផ្លាញដែលធ្លាប់បានមាន។ ខ្ញុំដឹងពីវានៅក្នុង១៩៦៥ ហើយឥឡូវនេះ ខ្ញុំដឹងពីវា!

«ដោយសារសេចក្តីជំនឿ នោះព្រះបានមានព្រះបន្ទូលពន្យល់លោកណូអេពីការដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកមានសេចក្តីកោតខ្លាច បានជាលោកធ្វើទូក១យ៉ាងធំសំរាប់នឹងជួយសង្គ្រោះ ដល់ពួកគ្រួសារ របស់លោក ហើយលោកបានកាត់ទោសលោកីយ៍ដោយការនោះ ក៏ត្រឡប់ជាអ្នកគ្រងសេចក្តីសុចរិត ដែលត្រូវខាងសេចក្តីជំនឿ ទុកជាមរដកដែរ»(ហេព្រើរ ១១:៧)។

២. ទីពីរ ការប្រកាសរបស់លោកណូអេ។

«ដោយសារសេចក្តីជំនឿ នោះព្រះបានមានព្រះបន្ទូលពន្យល់លោកណូអេពីការដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកមានសេចក្តីកោតខ្លាច បានជាលោកធ្វើទូក១យ៉ាងធំសំរាប់នឹងជួយសង្គ្រោះ ដល់ពួកគ្រួសារ របស់លោក ហើយលោកបានកាត់ទោសលោកីយ៍ដោយការនោះ...» (ហេព្រើរ ១១:៧)។

«គាត់បានកាត់ទោសលោកីយ»។ ខ្ញុំលឺមនុស្សនិយាយថា «កុំធ្វើជ្រុលពេក! កុំថ្កោលទោសយើង! កុំកាត់ ទោសយើង!» ខ្ញុំដឹងច្បាស់ថាលោកណូអេបានលឺពាក្យដូចនោះដែរ! ប៉ុន្ដែគាត់មិនស្ដាប់ពួកគេទេ! «គាត់ បានកាត់ទោសលោកីយ»! «គាត់បានកាត់ទោសលោកីយ»! «គាត់បានកាត់ទោសលោកីយ»! នៅសព្វថ្ងៃ នេះយើងត្រូវការសេចក្ដីអធិប្បាយបែបនោះ សេចក្ដីអធិប្បាយដែលកាត់ទោសពីអំពើបាប! លោក Billy Graham ជាគ្រូគង្វាលដ៏ល្បីម្នាក់នៅក្នុងឆ្នាំ១៩៥០ និង១៩៦០នៅពេលនោះ។ អ្នកដឹកនាំម្នាក់បានប្រាប់ ខ្ញុំថាសេចក្ដីអធិប្បាយរបស់គាត់ពេញដោយអំណាចនៅពេលនោះ។ ខ្ញុំគិតថាយើងត្រូវការសេចក្ដីអធិប្បាយ ដែលពេញដោយអំណាចនៅសព្វថ្ងៃនេះ។ យើងមាន «គ្រូបង្រៀន» ព្រះគម្ពីរច្រើនពេក ហើយយើងមាន «អ្នកអធិប្បាយតាមខគម្ពីរមួយៗ» ច្រើនពេក។ លោកណូអេជាអ្នកប្រកាសដ៏ពេញដោយអំណាច! ព្រះគម្ពីរ ហៅលោកណូអេជា «អ្នកប្រកាសពីសេចក្ដីសុចរិតម្នាក់»(ពេត្រុសទី២ ២:៥)។ សូមស្ដាប់លោក Billy Graham អធិប្បាយនៅទីក្រុង New York នៅក្នុង Madison Square Garden ក្នុងឆ្នាំ១៩៦០។ គាត់បានអធិប្បាយពីថ្ងៃរបស់លោកណូអេ ហើយពីរបៀបដែលមនុស្សបានរស់នៅមុនពេលទឹកជំនន់ធំ

វាជាអំឡុងពេលនៃការល្មោភស៊ីមួយ។ ព្រះយេស៊ូវទ្រង់មានបន្ទូលថាពួកគេ កំពុងតែស៊ីផឹក ពួកគេចាប់អារម្មណ៍នៅក្នុងសំភារៈ ពួកគេស្រេកឃា្លនបន្ដិច បន្ដួចពីព្រះ ឬរបស់ខាងព្រលឹងវិញ្ញាណ។ ពួកគេស្រេកឃ្លានដើម្បីបំពេញ ក្រពះរបស់គេ ពួកគេផ្គាប់ចិត្ដនឹងសេចក្ដីប៉ងប្រាថ្នាខាងផ្លូវភេទរបស់គេ... យើងនៅក្នុងប្រទេសអាមេរិក និងប្រទេសអ៊ឺរ៉ុប...ដែលមានការល្មោភស៊ីដ៏ធំ សំបើមណាស់។ ឆ្កែរបស់យើងត្រូវបានគេឲ្យចំណីច្រើនជាងមនុស្សរាប់លាន នាក់នៅផ្នែកផ្សេងៗទៀតនៃពិភពលោក... រឿងនោះបានកើតឡើងនៅក្នុង ថ្ងៃរបស់លោកណូអេ... ក៏មានការសង្កត់ធ្ងន់នៅលើផ្លូវភេទខុសពីធម្មតាផងដែរ។ ព្រះយេស៊ូវ ទ្រង់បានមានបន្ទូលថា ពួកគេកំពុងរៀបការ ហើយសប្បាយក្នុងមង្គលការ។ ពួកគេបានទាបថោក ដុនដាប ហើយកាន់តែអាក្រក់ទៅៗខាងផ្លូវភេទ... ព្រះយេស៊ូវបានមានបន្ទូលថា វាបានកើតឡើងនៅក្នុងប្រវិត្ដសាស្រ្ដមួយដង នៅពេលទឹកជំនន់បានមក។ វា {កំពុងតែ} កើតឡើងម្ដងទៀតនៅក្នុងប្រវត្ដិ សាស្រ្ដ និងការជំនុំជំរះដែលនឹងមក។
     លោកណូអេបានជឿលើព្រះយេហូវ៉ាក្នុងកណ្ដាលមនុស្សមិនសុចរិតនិង ជំនាន់មនុស្សដ៏រឹងចចេស ហើយគាត់ហ៊ានឈរតែម្នាក់ឯង... ណូអេបាន ឈរតែម្នាក់ឯង ហើយព្រះយេហូវ៉ាបានមកឯគាត់នៅថ្ងៃមួយ ហើយទ្រង់ បានមានបន្ទូលថា “ណូអេ អញនឹងបំផ្លាញពូជមនុស្សដោយទឹកជំនន់”... ហើយព្រះគម្ពីរប្រាប់ថា ណូអេបានជឿព្រះយេហូវ៉ា... ព្រះគម្ពីរប្រាប់ថា ដោយសារសេចក្តីជំនឿ នោះព្រះបានមានព្រះបន្ទូលពន្យល់លោកណូអេពីការដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកមានសេចក្តីកោតខ្លាច (កត់សំគាល់អ្វីដែលផ្លាស់ប្ដូរគាត់“ការកោតខ្លាច”)។ ឥឡូវនេះបើជំនាន់ មួយមានសិទ្ធដើម្បីផ្លាស់ប្ដូរដោយសារការកោតខ្លាច និងដោយសារការត្រឹម ត្រូវជាមួយព្រោះ វាគឺជាជំនាន់របស់យើង។ ចំណងជើងនៅក្នុង {ការសែត} កំពុងតែស្រែកពីវាដាក់យើង។ ពួកគេកំពុងតែប្រកាសពីវាដល់យើងជារៀងរាល់ថ្ងៃ... ណូអេបានប្រកាស ថែមទាំងព្រមានដល់មនុស្ស “ប្រែចិត្ដ ការជំនុំ ជំរះនឹងមក សូមជឿ” ប៉ុន្ដែពួកគេបានសើចចំអក ហើយមិនបានជឿសោះ (Billy Graham, The Challenge: Sermons from Madison Square Garden, Doubleday and Company, Inc., 1969, pp. 162-168)។

ណូអេបាន «កាត់ទោសលោកីយ» ដោយសារការអធិប្បាយប្រឆាំងនឹងអំពើបាបរបស់គាត់។ ខ្ញុំ សង្ឃឹមថាយើងមានគ្រូអធិប្បាយច្រើនថែមទៀតដូចនោះនៅសព្វថ្ងៃនេះ! នៅថ្ងៃមួយលោក ខាហ្គិនបាន ប្រាប់ខ្ញុំថា បើវាមិនត្រូវបានស្គាល់ថាគាត់ជាអ្នកណាទេ លោក Billy Graham នឹងមិនអនុញ្ញាត្ដឲ្យបង្រៀន ដូចនោះនៅក្នុងក្រុមជំនុំដែលផ្សាយដំណឹងល្អភាគច្រើននៅក្នុងប្រទេសអាមេរិក នៅសព្វថ្ងៃនេះឡើយ។ យើងបានរអិលចូលក្នុងផ្លូវរបស់លោកីយ។ ក្រុមជំនុំរបស់ពេញទៅដោយសមាជិកបាត់បង់។ លោកខាហ្គិន បាននិយាយថា ពួកគេនឹងមិនទ្រាំជាមួយលោកBilly Graham ដ៏វ័យក្មេងម្នាក់នៅសព្វថ្ងៃនេះទេ។ ខ្ញុំមិន គិតថា គាត់អាចអធិប្បាយដូចនោះក្នុងក្រុមជំនុំដែលកាន់តាមច្បាប់ភាគច្រើននៅសព្វថ្ងៃនេះ! នោះគឺជា វិធីដែលវាបានធ្វើនៅក្នុងថ្ងៃរបស់លោកណូអេ។ គាត់ជា «អ្នកប្រកាសប្រាប់ពីសេចក្ដីសុចរិត»(ពេត្រុសទី២ ២:៥)។ ប៉ុន្ដែគ្មានអ្នកណាម្នាក់ប្រែចិត្ដសោះ គ្មានអ្នកណាម្នាក់បែរចេញពីអំពើបាប ហើយចូលក្នុងទូកធំ នៃសេចក្ដីសង្រ្គោះសោះ។ មានត្រឹមតែកូនប្រុស និងប្រពន្ធរបសគាត់ និងប្រពន្ធផ្ទាល់ខ្លួនរបស់គាត់ដែល បានស្ដាប់ការបង្រៀនរបស់គាត់ ហើយពួកគេបានសង្រ្គោះ។ គាត់បានរៀបចំធ្វើទុកធំមួយ «ធ្វើទូក១យ៉ាងធំសំរាប់នឹងជួយសង្គ្រោះ ដល់ពួកគ្រួសារ របស់លោក ហើយលោកបានកាត់ទោសលោកីយ៍»(ហេព្រើរ ១១:៧)។ តើអ្នកនឹងស្ដាប់សេចក្ដីអធិប្បាយរបស់ខ្ញុំឬទេ? តើអ្នកនឹងបែរចេញពីភាពអាក្រក់ និងអំពើបាប នៅទីក្រុងនេះឬទេ? តើអ្នកនឹងប្រែចិត្ដ ហើយមករកព្រះគ្រីស្ទ ហើយនិងនឹងនៅក្រុមជំនុំនេះជារៀងរាល់ថ្ងៃ អាទិត្យឬទេ? ឬក៏តើអ្នកនឹងវិនាសនៅក្នុងទឹកជំនន់នៃការជំនុំជំរះរបស់ព្រះដែលនឹងមក? មានរឿងល្អមួយ អំពីកុនថ្មីនេះ។ កុំទៅមើលវាដោយព្រោះតែភាគច្រើននៃសំណល់របស់វា។ ប៉ុន្ដែមានរឿងដ៏ល្អមួយ។ កុន នេះបង្ហាញថា ការរៀបរាប់ប្រាប់របស់ណូអេមិនមែនជារឿងសំរាប់ក្មេងៗនោះទេ! មិនមែនទាល់តែសោះ។ វាគឺជារឿងមួយអំពីព្រះដែលនឹងជំនុំជំរះលោកីយដ៏ពេញដោយអំពើបាបនេះ!

៣. ទីបី ជំនាន់របស់លោកណូអេ និង «លោកីយ» របស់គាត់។

«ដោយសារសេចក្តីជំនឿ នោះព្រះបានមានព្រះបន្ទូលពន្យល់លោកណូអេពីការដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកមានសេចក្តីកោតខ្លាច បានជាលោកធ្វើទូក១យ៉ាងធំសំរាប់នឹងជួយសង្គ្រោះ ដល់ពួកគ្រួសារ របស់លោក ហើយលោកបានកាត់ទោសលោកីយ៍...» (ហេព្រើរ ១១:៧)។

ពាក្យ «លោកីយ»សំដៅលើមនុស្សដែលរស់នៅលើផែនដីមុនទឹកជំនន់។ «លោកីយ» នៃថ្ងៃរបស់លោក ណូអេត្រូវបានព្រះគ្រីស្ទពន្យល់សំដៅជាឧទាហរណ៍មួយ រូបភាពមួយ និងពីរបៀបដែលមនុស្សនឹងក្លាយជា មុនចុងបញ្ចប់នៃផែនដី។ មុនពេលការជំនុំជំរះចុងក្រោយ ព្រះគ្រីស្ទទ្រង់បានមានបន្ទូលថា

«ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ ដ្បិតនៅគ្រាមុនទឹកជន់លិច នោះគេកំពុងតែស៊ីផឹក ហើយរៀបការប្តីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ គេឥតបានដឹងខ្លួនឡើយ ទាល់តែទឹកជន់ឡើង យកគេទៅទាំងអស់គ្នា នោះដល់កាលណាកូនមនុស្សមក ក៏នឹងមានដូច្នោះដែរ»(ម៉ាថាយ ២៤:៣៧-៣៩)។

បាទខ្ញុំដឹងថា មនុស្សជាច្រើននៅថ្ងៃរបស់លោកណូអេបានឃោរឃៅ។ បាទខ្ញុំដឹងថា ពួកគេបាន បដិសេធការងាររបស់ព្រះវិញ្ញានបរិសុទ្ធ ហើយគេពេញដោយការស្រមៃអាក្រក់នៅក្នុងចិត្ដរបស់ពួកគេ។ ប៉ុន្ដែអំពើបាបដ៏អាក្រក់បំផុតរបស់មនុស្សទាំងនោះជាសំភារៈនិយម។ នោះគឺជាអ្វីដែលព្រះគ្រីស្ទផ្ដោត សំខាន់លើសំភារៈនិយមរបស់គេ។ អ្វីទាំងអស់ដែលគិតគឺអំពីការស៊ីផឹក ការរៀបការប្ដីប្រពន្ធ។ គំនិតរបស់ ពួកគេផ្ដោតលើវត្ថុនៅក្នុងលោកីយនេះ និងជីវិតនេះតែប៉ុណ្ណោះ។ ពួកគេមិនគិតសោះអំពីអ្វីដែលអស់កល្ប ជានិច្ច។ ពួកគេមិនគិតសោះអំពីព្រះ ពួកគេមិនចាប់អារម្មណ៍សោះពីកន្លែងដែលព្រលឹងវិញ្ញាណរបស់ពួក គេទៅបន្ទាប់ពីពួកគេស្លាប់។ ពួកគេដូចជាមនុស្សវ័យក្មេងនៅសព្វថ្ងៃនេះ ដែលគិតតែអំពីហ្គេមក្នុងវិដីអូ និង ការជប់លៀង ពួកគេគិតតែអំពីកិច្ចការនៅសាលារបស់គេ និងធ្វើយ៉ាងម៉េចឲ្យសប្បាយតែប៉ុណ្ណោះ។ ពួកគេ មិនដឹងមូលហេតុដើម្បីគិតអំពីអំពើបាបរបស់គេសោះ។ ពួកគេមិនដឹងមូលហេតុដើម្បីគិតអំពីអ្វីដែលនឹងកើតឡើងចំពោះព្រលឹងរបស់គេនៅពេលពួកគេស្លាប់។

ព្រះគម្ពីរបង្រៀនថាមានស្ថានសួគ៌ពិតប្រាកដ និងឋាននរកពិតប្រាកដ។ តើអ្នកនឹងទៅកន្លែងណា បន្ទាប់ពីអ្នកស្លាប់? មនុស្សទាំងអសនឹងទៅស្ថានសួគ៌ ឬឋាននរក។ តើអ្នកនឹងទៅឯណា? មានផ្លូវតែមួយ គត់ដើម្បីទៅស្ថានសួគ៌ ហើយនោះគឺដោយសារសេចក្ដីជំនឿនៅក្នុងព្រះយេស៊ូវគ្រីស្ទ។ ហេតុអ្វីរឿងនោះពិត ប្រាកដ? ដោយព្រោះតែគ្មានអ្នកណាម្នាក់ទៀតសោះ ប៉ុន្ដែព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាងដើម្បីសង ទោសអំពើបាបរបស់អ្នក។ មានតែព្រះលោហិតរបស់ព្រះយេស៊ូវតែប៉ុណ្ណោះដែលអាចលាងសំអាតអ្នកពី អំពើបាបនៅក្នុងព្រះនេត្ររបស់ព្រះវរបិតា។ មានតែព្រះយេស៊ូវតែមួយគត់ដែលអាចជួសង្រ្គោះអ្នកបាន។

ព្រះគឺជាព្រះនៃការជំនុំជំរះ ទ្រង់ស្អប់អំពើបាប ទ្រង់មិនអាចមើលទៅអំពើបាបទេ។ បើអំពើបាប របស់អ្នកមិនត្រូវបានលោះដោយសារការសុគតនៅលើឈើឆ្កាងរបស់ព្រះគ្រីស្ទ ហើយបានលាងសំអាត ដោយព្រះលោហិតរបស់ព្រះគ្រីស្ទទេ អ្នកមិនអាចចូលទៅក្នុងស្ថានសួគ៌បានឡើយ។ ព្រះគ្រីស្ទបានមាន បន្ទូលថា «គ្មានអ្នកណាទៅឯព្រះវរបិតាបានទេ បើមិនមកតាមខ្ញុំ»(យ៉ូហាន ១៤:៦)។

ខ្ញុំកំពុងតែសុំឲ្យអ្នកប្រែចិត្ដ បែរចេញពីជីវិតដ៏ពេញដោយអំពើបាបរបស់អ្នក ហើយមករកព្រះ យេស៊ូវគ្រីស្ទដោយសេចក្ដីជំនឿ។ ជឿជាក់ព្រះយេស៊ូវ នោះអ្នកត្រូវបានលាងសំអាតពីអំពើបាបរបស់អ្នក ដោយព្រះលោហិតរបស់ទ្រង់។ ហើយចូលក្នុងក្រុមជំនុំ ថែមទាំងនៅក្នុងក្រុមជំនុំជារៀងរាល់ថ្ងៃអាទិត្យ! បទចំរៀងដ៏ចាស់ដែលលោក Griffith បានច្រៀងមុនពេលខ្ញុំអធិប្បាយមេរៀននេះប្រាប់ពីវាយ៉ាងច្បាស់។

អញ្ជើញអ្នកមកអស់អ្នកមានបាប អ្នកបាត់បង់ និងគ្មានសង្ឃឹម
   ឈាមព្រះយេស៊ូវអាចធ្វើឲ្យអ្នកមានសេរីភាព
ដ្បិតទ្រង់បានសង្រ្គោះមនុស្សអាក្រក់ក្នុងចំណោមអ្នក
   ហេតុអ្វីទ្រង់សង្រ្គោះមនុស្សមានបាបដូចខ្ញុំ
បាទខ្ញុំដឹង ខ្ញុំដឹង
   ឈាមព្រះយេស៊ូវអាចធ្វើឲ្យមនុស្សបាបអាក្រក់បានស្អាត
បាទខ្ញុំដឹង ខ្ញុមដឹង
   ឈាមព្រះយេស៊ូវអាចធ្វើឲ្យមនុស្សបាបអាក្រក់បានស្អាត
(«បាទខ្ញុំដឹង» ដោយលោក Anna W. Waterman, 1920)។

តើចាប់អារម្មណ៍ក្នុងការក្លាយជាកូនព្រះពិតប្រាកដម្នាក់ឬទេ? តើអ្នកចង់ឲ្យព្រះយេស៊ូវលាង សំអាតអំពើបាបរបស់អ្នកដោយព្រះលោហិតដ៏វិសេសរបស់ទ្រង់ដែរឬទេ? តើអ្នកចង់និយាយជាមួយយើង អំពីការក្លាយជាកូនព្រះពិតប្រាកដម្នាក់ និងការលាងសំអាតពីអំពើបាបដោយសារព្រះយេស៊ូវដែរឬទេ? បើ អ្នកចង់និយាយជាមួយយើង សូមចេញពីកន្លែងអង្គុយរបស់អ្នកឥឡូវនេះ ហើយដើរទៅខាងក្រោយសាល ប្រជុំ។ លោក ខាហ្គិននឹងនាំអ្នកទៅបន្ទប់ផ្សេងទៀតដែលយើងអាចអធិស្ឋាន ហើយអាចនិយាយគ្នាបាន។ សូមទៅខាងក្រោយសាសលប្រជុំនេះឥឡូវ។ បើអ្នកមកទីនេះជាលើកដំបូង ខ្ញុំនឹងនិយាយជាមួយអ្នកផ្ទាល់ ហើយខ្ញុំនឹងឆ្លើយសំនួររបស់អ្នក។ សូមទៅខាងក្រោយឥឡូវនេះ លោក ចាន់សូមអធិស្ឋានថានឹងមានបង ប្អូនយើងខ្លះនឹងជឿទុកចិត្ដលើព្រះយេស៊ូវនៅព្រឹកនេះ។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ លោកុប្បត្ដិ ៦:១-១៤។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
(«បាទខ្ញុំដឹង» ដោយលោក Anna W. Waterman, 1920)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

លោកណូអេពិតប្រាកដ និងការជំនុំជំរះពិតប្រាកដ

ដោយលោក Dr. R. L. Hymers, Jr.

«ដោយសារសេចក្តីជំនឿ នោះព្រះបានមានព្រះបន្ទូលពន្យល់លោកណូអេពីការដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកមានសេចក្តីកោតខ្លាចបានជាលោកធ្វើទូក១យ៉ាងធំសំរាប់នឹងជួយសង្គ្រោះ ដល់ពួកគ្រួសារ របស់លោក ហើយលោកបានកាត់ទោសលោកីយ៍ដោយការនោះ ក៏ត្រឡប់ជាអ្នកគ្រងសេចក្តីសុចរិត ដែលត្រូវខាងសេចក្តីជំនឿ ទុកជាមរដកដែរ» (ហេព្រើរ ១១: ៧)។

(ពេត្រុសទី២ ៣:៣; ថែស្សាឡូនិចទី២ ២:១១)

១. ទីមួយ សេចក្ដីជំនឿរបស់លោកណូអេ។ហេព្រើរ ១១:៧ក; លោកុប្បត្ដិ ៦:១៣; យូដា ១៥;
រ៉ូម ១០:១៧, ១៤; លោកុប្បត្ដិ ៦:៥, ១៣, ៣។

២. ទីពីរ ការប្រកាសរបស់លោកណូអេ។ហេព្រើរ ១១:៧ខ; ពេត្រុសទី២ ២:៥។

៣. ទីបី ជំនាន់របស់លោកណូអេ និង «លោកីយ» របស់គាត់។ ហេព្រើរ ១១:៧គ;
ម៉ាថាយ ២៤:៣៧-៣៩; យ៉ូហាន ១៤:៦។