Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ភាពអាម៉ាស់របស់ព្រះអង្គសង្រ្គោះ

THE SAVIOUR’S SHAME
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ខែមិនា ៣០ ២០១៤
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, March 30, 2014

«ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសំរេចសេចក្តីជំនឿរបស់យើង ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្តីអាម៉ាស់ខ្មាសនោះ ឲ្យតែបានសេចក្តីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ»(ហេព្រើរ ១២:២)។


សេចក្ដីអធិប្បាយនេះត្រូវបានយកលំនាំតាមចំនុចតែមួយគត់នៅក្នុងចំណោមចំនុចប៣នៃសេចក្ដី អធិប្បាយរបស់លោក ស្ពឺជិន «ស្ដេចនៃគ្រូគង្វាល»។ ហើយអាចជាព្រះពរសំរាប់បងប្អូនទាំងអស់គ្នា។

ខ្ញុំតែងតែឆ្ងល់ពីមូលហេតុដែលភាគច្រើនគ្រូគង្វាលនៅសម័យបច្ចុប្បន្ននេះមិនបង្រៀនអំពី ការរង ទុក្ខរបស់ព្រះគ្រីស្ទនៅថ្ងៃអាទិត្យមុននឹងបង្រៀនពីថ្ងៃដែលព្រះគ្រីស្ទរស់ពីសុគតឡើងវិញ។ ពួកគេបង្រៀន តាមខគម្ពីរមួយៗរបស់ពួកគេ និងបង្រៀនពីការជួយខ្លួនឯងនៅថ្ងៃអាទិត្យដែលជាថ្ងៃដែលព្រះគ្រីស្ទរស់ពី សុគតឡើងវិញ។ បន្ទាប់មកនៅពេលភ្លាមៗនោះ ពួគេបង្រៀនអំពីការស់ពីសុគតឡើងវិញរបស់ព្រះគ្រីស្ទ ។

លោក Michael Horton បានបង្ហាញប្រាប់ថា គ្រូគង្វាលជាច្រើនមិនសូម្បីតែអធិប្បាយពីការរស់ ឡើងវិញរបស់ព្រះគ្រីស្ទនៅថ្ងៃដែលទ្រង់រស់ឡើងវិញផង! គាត់បានប្រាប់អំពីនិស្សិតរៀនសាលាគម្ពីរខុស ឆ្គងម្នាក់បានមកលេងក្រុមជំនុំដ៏ធំមួយ។ គាត់គិតថាគាត់នឹងស្ដាប់លឺដំណឹងល្អ។ ប៉ុន្ដែផ្ទុយទៅវិញគាត់បាន ស្ដាប់លឺសេចក្ដីអធិប្បាយមួយដែលបង្រៀនពី «វិធីដែលព្រះយេស៊ូវប្រទានកម្លាំងដើម្បីយកឈ្នះឧបសគ្គ របស់យើង»។ បន្ទាប់មកលោក Horton បានប្រាប់ពីនិស្សិតសាលាគម្ពីររបស់ពួកម៉ាតូដីសម្នាក់ដែលបាន ទៅក្រុមជំនុំដែល «ជឿតាមព្រះគម្ពីរ» ផ្សេងទៀតដែល «សេចក្ដីអធិប្បាយបានបង្រៀនអំពីវិធីខ្លះដែលព្រះយេស៊ូវបានយកឈ្នះការត្រឡប់ថយក្រោយរបស់ទ្រង់ ដូច្នោះហើយយើងអាចឈ្នះបាន»។ សាស្រ្ដាចារ្យ របស់ពួកម៉ាតូដីសបានមិននិយាយអំពីបទពិសោធន៍ដែលអះអាងបញ្ជាក់អំពីគំនិតរបស់គាត់ថា អ្នកជឿលើ ព្រះគម្ពីរប្រហែលដូចជាអ្នកខុសឆ្គងដែលបង្រៀនអំពី «ចិត្ដវិជ្ជាដែលទាន់សម័យ និយោបាយ ឬក៏បង្រៀនពី សីលធម៌និយមជំនួសឲ្យដំណឹងល្អ»(Michael Horton, Ph.D., Christless Christianity: The Alternative Gospel of the American Church, Baker Books, 2008, pp. 29, 30)។

សព្វថ្ងៃនេះមានការបង្រៀនអំពីការរងទុក្ខ និងការសុគតរបស់ព្រះគ្រីស្ទតិចតួចណាស់។ មូលហេតុ ដ៏ធំគឺថា គ្រូគង្វាលគិតថា មនុស្សទាំងអស់ដែលមកក្រុមជំនុំរបស់គេសុទ្ធតែជាកូនព្រះ។ ដូច្នោះហើយពួក គេមិនចាំបាច់ស្ដាប់លឺការរងទុក្ខ និងការសុគតរបស់ព្រះគ្រីស្ទទេ។ នោះគឺជាកំហុសឆ្គងដែលក្រុមជំនុំអាឡឺ ម៉ង់បានធ្លាក់ចូលនៅដើមសតវត្សទី១៩។ លោក Lewis O. Brastow បានប្រសាសន៍ថាការអធិប្បាយ នៅក្នុងប្រទេសអាឡឺម៉ងនៅកំឡុងពេលនោះបានធ្វើខុសដោយគិតថា មនុស្សទាំងអស់ដែលចូលរួមក្នុងក្រុម ជំនុំសុទ្ធតែបានសង្រ្គោះ។ លោក Brastow បានប្រសាសន៍ថា «ពួកជំនុំម្នាក់ដែលបានទទួលពិធីជ្រមុជទឹក គឺត្រូវបានសន្មត់ជាកូនព្រះម្នាក់ ហើយគួរតែរាប់ជាអ្នកជឿព្រះម្នាក់... កន្លែងនេះអាចពន្យល់ប្រាប់ពីភាព គ្មានប្រសិទ្ធិភាពនៃសេចក្ដីអធិប្បាយនៅប្រទេសអាឡឺម៉ង» (Representative Modern Preachers, Macmillan, 1904, p. 11)។ សព្វថ្ងៃនេះភាគច្រើនគ្រូគង្វាលបាទីស្ទស្មានថា សមាជិកក្រុមជំនុំរបស់គេ បានសង្រ្គោះរួចហើយ ដូចនេះមិនចាំបាច់ឲ្យពួកគេអធិប្បាយពីការរងទុក្ខ និងការសុគតរបស់ព្រះគ្រីស្ទទេ។ ខ្ញុំច្បាស់ថា បញ្ហានេះបានបង្កើតឲ្យមានការអធិប្បាយតាមខគម្ពីរមួយនៅក្នុងក្រុមជំនុំរបស់យើង។

ខ្ញុំគិតថា មនុស្សដែលបានសង្រ្គោះក៏ត្រូវការស្ដាប់លឺការរងទុក្ខរបស់ព្រះគ្រីស្ទផងដែរ។ សាវក ពេត្រុសបានប្រាប់ថា

«ដ្បិតទ្រង់បានហៅអ្នក រាល់គ្នា មកឯសេចក្តីនោះឯង ពីព្រោះព្រះគ្រីស្ទក៏បានរងទុក្ខជំនួសយើងដែរ ទាំងទុកដំរាប់ ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់»(ពេត្រុសទី ១ ២:២១)។

មានមនុស្សជាច្រើននៅក្នុងក្រុមជំនុំរបស់យើងមិនមានឆន្ទះដើម្បីរងទុក្ខសោះនៅសព្វថ្ងៃនេះ។ ពួកគេមិន សូម្បីតែមកកម្មវិធីថ្វាយបង្គំព្រះនៅថ្ងៃអាទិត្យ ឬការជួបជុំគ្នាអធិស្ឋាននៅពាក់កណ្ដាលអាទិត្យ។ មូលហេតុ មួយគឺថា ពួកគេមិនត្រូវបានគេរំលឹកពីការរងទុក្ខរបស់ព្រះគ្រីស្ទ ដែលសាវកពេត្រុសបាននិយាយថា «ទុក ដំរាប់ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់»។ មានបុរសម្នាក់បានរអ៊ូរដាក់ខ្ញុំថា គាត់ត្រូវតែបើកឡាន ៤០នាទីគ្រប់ផ្លូវនិមួយៗដើម្បីចូលរួមក្រុមជំនុំរបស់គាត់។ ខ្ញុំបានប្រាប់គាត់ថា ការនេះល្អសំរាប់គាត់។ ដ្បិត ព្រះគ្រីស្ទ «បានរងទុក្ខជំនួសយើងដែរ ទាំងទុកដំរាប់ ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់»។ យើង អាចក្លាយជាសិស្សដ៏រឹងមាំដោយសារការរងទុក្ខសំរាប់ព្រះគ្រីស្ទ ដូចព្រះបានប្រាប់នៅក្នុងគម្ពីររ៉ូម ៥:៣-៥។ ការនេះនាំយើងត្រលប់ទៅអត្ថបទគម្ពីររបស់យើងវិញ ដែលប្រាប់យើងអំពីការរងទុក្ខ និងភាពអាម្មាស់ដែល ព្រះគ្រីស្ទមានដើម្បីជួយសង្រ្គោះយើង

«ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្តីអាម៉ាស់ខ្មាសនោះ ឲ្យតែបានសេចក្តីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ»(ហេព្រើរ ១២:២)។

ខ្ញុំនឹងលើកពាក្យទាំងនោះមកនិយាយ «មើលងាយចំពោះសេចក្តីអាម៉ាស់ខ្មាស» នៅល្ងាចនេះ។ ពាក្យជា ភាសាក្រិចបានបកប្រែពាក្យ «មើលងាយ» ថា «មិនគោរព» ឬ «មិនឲ្យតម្លៃ»។ លោក Ellicott ប្រាប់យើង ថា «អត្ថន័យត្រឹមត្រូវគឺពេញដោយអំណាចណាស់ រងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្តីអាម៉ាស់ខ្មាស ភាពអាម្មាស់នៃការសុគតដូចនោះប្រឆាំងនឹងសេចក្ដីអំណរនៅពីមុខទ្រង់» (Charles John Ellicott, editor, Ellicott’s Commentary on the Whole Bible, vol. VIII, Zondervan Publishing House, n.d., p. 336; កត់សំគាល់នៅគម្ពីរហេព្រើរ ១២:២)។

គោលបំណងខ្ញុំនៅល្ងាចនេះគឺដើម្បីបង្ហាញបងប្អូនថា ព្រះយេស៊ូវបានរងទុក្ខដោយភាពអាម្មាស់។ រឿងមួយដ៏អាក្រក់ខ្លាំងណាស់គឺថា ព្រះយេស៊ូវទទួលរងភាពអាម្មាស់ខ្លាំងណាស់នៅថ្ងៃដែលទ្រង់បានរងទុក្ខ ដើម្បីជួយសង្រ្គោះយើង! លោក យ៉ូសែប Hart យល់ពីរឿងនេះ គាត់បានប្រសាសន៍ថា

មើលពីរៀបដែលព្រះយេស៊ូវអត់ធ្មត់
ទ្រង់ត្រូវគេជេរនៅកន្លែងដ៏អាក្រក់នេះ
មនុស្សមានបាបបានចងព្រះហស្រ្ដដ៏ខ្លាំង
ហើយស្ដោះទឹកមាត់ដាក់ព្រះភក្រ្ដទ្រង់
(«បំណងចិត្ដរបស់ទ្រង់» ដោយលោក Joseph Hart, 1712-1768)។

សំរាប់ការល្អរបស់យើង ហើយនិងសំរាប់សេចក្ដីសង្រ្គោះរបស់យើង ព្រះយេស៊ូវបានទទួលភាពអាម្មាស់នៅ ក្នុងវិធីបួនយ៉ាង។

១. ទីមួយ សូមឲ្យយើងគិតពីការចោទប្រកាន់ដ៏គួរឲ្យអាម្មាស់ប្រឆាំងនឹងព្រះយេស៊ូវ។

ទ្រង់បានស្គាល់បាបសោះ ទ្រង់មិនបានធ្វើខុសសោះ។ សូម្បីតែលោកពីឡាត់ជាចៅហ្វាយខេត្ដ ដែលបានឆ្កាងទ្រង់ក៏បាននិយាយដូចនោះដែរ។ លោកពីឡាត់បានប្រាប់អ្នកចោទប្រកាន់ទ្រង់ថា «ខ្ញុំមិនឃើញជាមនុស្សនេះមានទោសអ្វីសោះ»។ «ខ្ញុំមិនឃើញជាអ្នកនោះមានទោសខុសអ្វីសោះ»(យ៉ូហាន ១៨:៣៨)។ ដ្បិតព្រះយេស៊ូវត្រូវបានគេកាត់ទោសដូចជាខ្ញុំទ្រង់បានធ្វើបាបដ៏អាក្រក់បំផុត។ ទ្រង់ត្រូវបានពួក សំដេចសង្ឃកាត់ទោសដោយសារអំពើបាបដែលប្រមាថដល់ព្រះ។ តើទ្រង់អាចប្រមាថដល់ព្រះវរបិតាឬទេ? ទ្រង់បានស្រែកទៅព្រះវរបិតានៅពេលទ្រង់ស្រក់ញើសដូចជាដំណក់ឈាម «ឱព្រះវរបិតាអើយ... ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ»(លូកា ២២:៤២)។ ទេ ព្រះយេស៊ូវមិន ដែលប្រមាថដល់ព្រះវរបិតារបស់ទ្រង់ទេ។ ដោយសារនោះហើយ វាប្រឆាំងនឹងចរិកលក្ខណះរបស់ទ្រង់ដែលទ្រង់បានទទួលភាពអាម្មាស់នៃការចោទប្រកាន់នេះ។

នៅពេលក្រោយទៀត ពួកគេបានចោទប្រកាន់ទ្រង់ថាទ្រង់ជាអ្នកក្បត់ជាតិ។ ពួកគេនិយាយថា ទ្រង់ជាជនក្បត់ដែលប្រឆាំងនឹងចៅហ្វាយខេត្ដរ៉ូម។ ពួកគេនិយាយថា ទ្រង់បានញុះញង់មនុស្ស ហើយប្រាប់ ពួកគេថាទ្រង់ជាស្ដេចមួយ។ ពិតប្រាកដណាស់ទ្រង់គ្មានទោសសោះ។ នៅពេលមនុស្សព្យាយាមបង្ខំទ្រង់ឲ្យ ធ្វើជាស្ដេចរបស់គេ ទ្រង់បានចេញពីពួកគេ ហើយបានទៅកាន់ទីរហោស្ថានដើម្បីអធិស្ឋាន។ ទ្រង់បានមាន បន្ទូលទៅកាន់លោកពីឡាត់ថា «នគរខ្ញុំមិនមែនត្រូវខាងលោកីយ៍នេះទេ»(យ៉ូហាន ១៨:៣៦)។ ទ្រង់មិន ដែលដឹកនាំឲ្យមនុស្សបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលទេ។ សូម្បីតែពួកគេចោទប្រកាន់ទ្រង់ពីរឿងនោះក្ដី។

២. ទីពីរ សូមឲ្យយើងគិតពីការចំអកដ៏គួរឲ្យអាម៉ាស់ដែលព្រះយេស៊ូវបានរងទ្រាំ។

ទ្រង់បានទទួលការចំអកដ៏គួរឲ្យអាម៉ាស់ផងដែរ។ ទ្រង់ត្រូវបានពួកទាហានអាក្រាត រូបកាយរបស់ ទ្រង់ត្រូវបានអាក្រាតពីដង។ ទោះបីជាវិចិត្រករផាត់ពណ៌ទ្រង់ជាមួយសំពត់មួយនៅលើឈើឆ្កាងក៏ដោយ ពិតប្រាកដណាស់ទ្រង់បាននៅអាក្រាត។ ទ្រង់មិនមានអ្វីសោះដើម្បីលាក់រូបកាយដ៏អាក្រាតរបស់ទ្រង់ពីភ្នែក ដែលកំពុងសំលឹងមើល និងមាត់ដែលកំពុងតែចំអកមើលងាយរបស់ហ្វូងមនុស្សអាក្រក់។ ពួកគេបានចាប់ ឆ្នោតសំរាប់អាវរបស់ទ្រង់ នៅខណៈពេលដែលទ្រង់មិនមានអ្វីសោះ ដើម្បីគ្របបាំងភាពអាម្មាស់នៃការ អាក្រាតរបស់ទ្រង់នៅលើឈើឆ្កាង។

ពួកគេបានចំអកពីនិស្ស័យជាព្រះរាជបុត្រានៃព្រះរបស់ទ្រង់។ ពួកគេនិយាយថា «បើឯងជាព្រះរាជបុត្រានៃព្រះមែន នោះឲ្យចុះពីឈើឆ្កាងមក»(ម៉ាថាយ ២៧:៤០)។ ពួកគេបានស្រែកដាក់ទ្រង់ថា

«វាបានទុកចិត្តនឹងព្រះ ដូច្នេះ បើព្រះសព្វព្រះហឫទ័យនឹងវា សូមទ្រង់ជួយដោះវាឥឡូវចុះ! ដ្បិតវាបានថា ខ្ញុំជាព្រះរាជបុត្រានៃព្រះ ហើយចោរ២នាក់ ដែលត្រូវឆ្កាងជាមួយនឹងទ្រង់ គេក៏ស្តីឲ្យទ្រង់ដូច្នោះដែរ» (ម៉ាថាយ ២៧:៤៣-៤៤)។

ទ្រង់មិនបាននិយាយអ្វីសោះនៅពេលពួកគេបានចំអកទ្រង់ដោយភាពអាម៉ាស់ ដ្បិតទ្រង់ «បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្តីអាម៉ាស់ខ្មាស»(ហេព្រើរ ១២:២)។

ពួកគេបានចំអកទ្រង់ ហើយបានសើចដាក់ទ្រង់ដោយភាពអាម៉ាស់ម្ដងទៀតថា ទ្រង់ជាស្ដេចនៃ ប្រទេសអ៊ីស្រាអែល។ ទ្រង់ជាស្ដេចរបស់ពួកគេ ប៉ុន្ដែពួកគេបានចំអកមើលងាយទ្រង់ សើចដាក់ទ្រង់ ហើយ ឲ្យទ្រង់ទទួលភាពអាម៉ាស់។ ទ្រង់ជាស្ដេចលើសអស់ទាំងស្ដេច ហើយជាព្រះអម្ចាស់លើសអស់ទាំងព្រះ អម្ចាស់។ ទ្រង់អាចហៅទេវតារាប់ពាន់នាក់ចុះមកដើម្បីសងសឹក ហើយបំផ្លាញពួកគេ។ ទ្រង់អាចស្រែក ហើយដីខាងក្រោមបើកចេញ ហើយលេបយកពួកគេទាំងអស់ «រួចដីភ្ជិតពីលើគេទៅវិញ» ជាមួយស្ដេច ផារ៉ោន ដែលនិយាយប្រឆាំងនឹងលោកម៉ូសេ ដូចពួកគេបាននិយាយប្រឆាំងនឹងព្រះគ្រីស្ទ (ជនគណនា ១៦:៣៣)។ ទ្រង់អាចហៅភ្លើងធ្លាក់ចុះពីស្ថានសួគ៌មក ហើយដុតសំឡាប់ពួកគេ ដូចជាលោកអេលីយ៉ាង បានធ្វើទៅកាន់កងទ័ព្ទរបស់ស្ដេចអាហាប់(ពង្សាវតារក្សត្រទី២ ១:៩-១០)។ «ទ្រង់ក៏មិនបានហើបព្រះឱស្ឋសោះ » ដើម្បីការពារទ្រង់(អេសាយ ៥៣:៧)។

ពួកគេថែមទាំងបានចំអកទ្រង់ដោយអាម៉ាស់ថា ទ្រង់ជាហោរាម្នាក់។ ពួកគេចងភ្នែកទ្រង់ បន្ទាប់ មកពួកគេបានវាយព្រះភក្រ្ដទ្រង់ដោយដាល់តប់ទ្រង់ ហើយនិយាយថា «ចូរទាយប្រាប់យើងចុះ ព្រះគ្រីស្ទអើយ តើអ្នកណាបានវាយឯង»(ម៉ាថាយ ២៦:៦៨)។ យើងចូលចិត្ដពួកហោរាឥឡូវនេះ ហោរាអេសាយ រំជើបរំជួលចិត្ដរបស់យើងដោយសារពាក្យទំនាយយ៉ាងច្បាស់របស់ព្រះគ្រីស្ទ និងការយល់យ៉ាងច្បាស់ទៅលើ សេចក្ដីសង្រ្គោះនៃព្រលឹងរបស់យើង។ យើងគួរតែទុក្ខសោកជាខ្លាំងនៅពេលយើងគិតពីព្រះយេស៊ូវទ្រង់ត្រូវ បានគេបិទមុខ ហើយវាយ ចំអកមើលងាយ ហើយជេរប្រមាថនៅកន្លែងរបស់ពួកសំដេចសង្ឃ!

ប៉ុន្ដែទ្រង់ក៏បានរងទ្រាំភាពចំអកទុកដូចជាសំដេចសង្ឃរបស់យើងផងដែរ។ ព្រះយេស៊ូវបានយាង មកក្នុងលោកីយដើម្បីធ្វើជាសំដេចសង្ឃ ហើយដើម្បីថ្វាយយញ្ញបូជា។ ប៉ុន្ដែពួកគេបានចំអកមើលងាយភាព ជាសំដេចសង្ឃរបស់ទ្រង់ផងដែរ។ សេចក្ដីសង្រ្គោះទាំងអស់សុទ្ធតែនៅក្នុងដៃរបស់សំដេចសង្ឃ។ ឥឡូវនេះ ពួកគេនិយាយទៅកាន់ទ្រង់ថា «បើអ្នកជាព្រះគ្រីស្ទមែន ចូរជួយសង្រ្គោះខ្លួនឯង និងយើងផង»។ ទ្រង់គឺជា សំដេចសង្ឃដ៏ខ្ពស់អាស្ចារ្យម្នាក់ ទ្រង់គឺជាកូនចៀមនៃបុណ្យប៉ាក ទ្រង់ជាកូនចៀមនៃព្រះដែលយកអំពើបាប របស់លោកីយចេញ។ គួរឲ្យរន្ធត់ណាស់ ដែលទ្រង់រងទ្រាំនូវការចំអកមើលងាយរបស់ពួកគេ! ដ្បិតទ្រង់បាន រងទ្រាំនៅឈើឆ្កាង «មើលងាយចំពោះសេចក្តីអាម៉ាស់ខ្មាស»(ហេព្រើរ ១២:២)។

៣. ទីបី សូមឲ្យយើងគិតពីការវាយនឹងរំពាត់ និងការឆ្កាងដ៏គួរឲ្យអាម៉ាស់ដែលទ្រង់ បានរងទុក្ខ។

ទ្រង់ត្រូវបានគេចំអក ថែមទាំងត្រូវបានគេវាយ។ ក្រុមជំនុំនៅសម័យដើមជាច្រើនផ្ដល់នូវការ ពិពណ៌នាប្រាប់ដ៏អាក្រក់មួយនៃការវាយរបស់ព្រះគ្រីស្ទ។ សូម្បីតែអ្វីដែលពួកគេនិយាយពឹងផ្អែកលើហេតុ ការណ៍ដែលយើងមិនអាចនិយាយក៏ដោយ។ ប៉ុន្ដែការវាយរបស់ទ្រង់ត្រូវតែអាក្រក់ ដោយព្រោះតែហោរា បានប្រាប់ថា

«តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់»(អេសាយ ៥៣:៥)។

វាត្រូវតែជាការវាយដ៏អាក្រក់មួយនៅខ្នងរបស់ទ្រង់ ដោយព្រោះតែហោរាបានហៅវាថា «របួស» វាយជាំ» «ការវាយផ្ទាល» ហើយនិង «ស្នាមរំពាត់»។ ហើយគ្រប់ពេលដែលគេវាយនៅខ្នងរបស់ទ្រង់ អ្នកដាក់ទារុណ កម្មបានសើចចំអកដាក់ទ្រង់យ៉ាងអាក្រក់ណាស់។ គ្រប់ពេលដែលឈាមរបស់ទ្រង់ខ្ជាយចេញពីរបួសថ្មីៗ ហើយសាច់ឈាមត្រូវបានរហែកពីឆ្អឹងជំនី មានការសើចចំអក និងការចំអក និងការសើចដ៏គួរឲ្យអាម៉ាស់ ដើម្បីធ្វើឲ្យទ្រង់ឈឺចាប់ជាង។ ដ្បិតសំរាប់ការល្អរបស់យើង និងសំរាប់សេចក្ដីសង្រ្គោះរបស់យើង ទ្រង់ត្រូវ បានគេមើលងាយដោយអាម៉ាស់!

ហើយបន្ទាប់មកទ្រង់មកកាន់ឈើឆ្កាង ពួកគេបានដុំដែកគោលទ្រង់ជាប់នឹងឈើឆ្កាង។ នៅក្នុង កំហឹងដ៏អាក្រក់របស់គេ ពួកគេបានបន្ដចំអក ហើយសើចដាក់ការរងទុក្ខរបស់ទ្រង់! ពួកសំដេចសង្ឃ និង ពួកគេអាចារ្យបានអង្គុយ ហើយមើលទ្រង់រមួលដោយឈឺចាប់នៅលើឈើឆ្កាង។ ខ្ញុំអាចស្រមៃ គេនិយាយថា «ទ្រង់នឹងមិនដែលទៅកន្លែងណាដែលមានហ្វូងមនុស្សម្ដងទៀតបានទេ!» «ហា ហា ហា ដៃទាំងនោះដែល ប៉ះមនុស្សឃ្លង់ ហើយប្រោសគេឲ្យជា ហើយប្រោសឲ្យគេរស់ពីស្លាប់ឡើងវិញ នឹងមិនដែលធ្វើម្ដងទៀតទេ» ពួកគេបានចំអកទ្រង់។ នៅចុងបញ្ចប់នៅពេលទ្រង់មានបន្ទូលថា «ខ្ញុំស្រែកទឹក» ពួកគេបានឲ្យទឹកខ្មេះទ្រង់ សោយ ថែមទាំងចំអកពីមាត់ដ៏ស្ងួត និងអណ្ដាតដ៏ធំជាធម្មតារបស់ទ្រង់!

មើលពីរៀបដែលព្រះយេស៊ូវអត់ធ្មត់
   ទ្រង់ត្រូវគេជេរនៅកន្លែងដ៏អាក្រក់នេះ
មនុស្សមានបាបបានចងព្រះហស្រ្ដដ៏ខ្លាំង
   ហើយស្ដោះទឹកមាត់ដាក់ព្រះភក្រ្ដទ្រង់
   ដោយមកុដបន្លាដែលវះទ្រង់ ហើយធ្វើឲ្យទ្រង់ចេញឈាម
   បញ្ជូនឲ្យមានហូរឈាមចេញពីគ្រប់ផ្នែកទាំងអស់
ខ្នងទ្រង់ត្រូវបានគេវាយនឹងរំពាត់ដល់ចេញឈាម
   តែគេវាយទ្រង់ខ្លាំងប៉ុណ្ណាទឹកភ្នែកទ្រង់មានក្នុងចិត្ដ

ឈើឆ្កាង ឈើឆ្កាង សព្វថ្ងៃនេះនៅពេលយើងលឺពាក្យទាំងនោះវាមិនធ្វើឲ្យយើងគិតពីភាពអាម៉ាស់ ទេ។ ប៉ុន្ដែសម័យព្រះគ្រីស្ទឈើឆ្កាងជាអ្វីដែលមនុស្សគិតថាអាក្រក់បំផុត ហើយគួរឲ្យភ័យខ្លាចពីការដាក់ ទណ្ឌកម្មទាំងអស់។ របៀបនៃការឆ្កាងដ៏អាក្រក់នេះត្រូវបានរក្សាទុកសំរាប់ឧក្រិដ្ឋជនអាក្រក់ៗតែប៉ុណ្ណោះ។ ហើយរក្សាទុកសំរាប់ទាសករម្នាក់ដែលបានសំលាប់ចៅហ្វាយរបស់គាត់ សំរាប់ជនក្បត់ និងឧក្រិដ្ឋជនដែល អាក្រក់បំផុតតែប៉ុណ្ណោះ។ ឈើឆ្កាងធ្វើឲ្យមនុស្សស្លាប់យ៉ាងអាក្រក់ ហើយឈឺចាប់យ៉ាងខ្លាំង។ ការឆ្កាង សំរាប់មនុស្សកំណាច ឃាតករ ពេជ្ឃឃាត និងសំរាប់អ្នកបះបោរ។ វាជាវិធីដ៏ឈឺចាប់យូរណាស់មុនមនុស្ស ស្លាប់។ គ្រប់ទាំងឧបករណ៍សំរាប់ដាក់ទារុណកម្មគឺជារបស់ពួកមិនជឿព្រះយេស៊ូវ(ពួករ៉ូម) គ្មានអ្វីដែល សាហាវដូចការឆ្កាង។ យើងមិនអាចយល់ទាំងអស់បានពីភាពអាម៉ាស់ដែលមនុស្សស្លាប់នៅលើឈើឆ្កាង។ ប៉ុន្ដែពួកសាសន៍យូដាដឹងពីវា ហើយពួករ៉ូមដឹងពីវាដែរ។ ព្រះគ្រីស្ទបានស្គាល់ពីភាពដ៏សែនអាម៉ាស់ដែល ទ្រង់ត្រូវបានគេអាក្រាត ហើយត្រូវបានគេដុំដែកគោលនៅលើឈើឆ្កាង។ ហើយការឆ្កាងរបស់ព្រះយេស៊ូវ អាក្រក់ជាមនុស្សផ្សេងទៀត។ ទ្រង់ត្រូវតែលីឈើឆ្កាងឆ្លងកាត់ផ្លូវ ទ្រង់ត្រូវគេឆ្កាងនៅចន្លោះចោរពីនាក់ ដែលមានន័យថា ទ្រង់អាក្រក់ដូចជាឧក្រិដ្ឋជនធម្មតាម្នាក់។ ការនេះធ្វើឲ្យការសុគតរបស់ទ្រង់គួរឲ្យអាម៉ាស់ ច្រើនជាងគេទៅទៀត។ ប៉ុន្ដែទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្តីអាម៉ាស់ខ្មាសសំរាប់ សេចក្ដីសង្រ្គោះរបស់យើង ហើយទុកជាគំរូឲ្យយើង!

៤. ទីបួន សូមឲ្យយើងខិតមកជិតថែមទៀតទៅកាន់ឈើឆ្កាងរបស់ព្រះយេស៊ូវ ហើយយើងឃើញពីភាពអាម៉ាស់របស់ឈើឆ្កាងច្រើនថែមទៀត។

ឈើឆ្កាង ឈើឆ្កាង ភាពទុក្ខសោកកើតឡើងនៅក្នុងចិត្ដយើងពេលគិតពីវា! ឈើដ៏កង្វក់បានផ្ដេក នៅលើដី។ ព្រះគ្រីស្ទត្រូវបានគេទំលាក់ចំខ្នងរបស់ទ្រង់ ទាហានបួននាក់បានចាប់ព្រះហស្ដ និងព្រះពាហុ របស់ទ្រង់ ហើយបានដុំដែកគោលជាប់នឹងឈើឆ្កាង។ ទ្រង់ចាប់ផ្ដើមហូរព្រះលោហិត ទ្រង់ត្រូវបានគេលើក ឡើងទៅលើអាកាស។ ចុងឈើឆ្កាងបានច្រានទៅនឹងប្រហោងដែលពួកគេជីកវា ព្រះហស្ដរបស់ទ្រង់បានគ្រេច។ ឆ្អឹងទាំងអស់បានចេញដោយសារការវាយដ៏ឃោរឃៅ។ ទ្រង់បានភ្ជួរទាំងអាក្រាតដោយអាម៉ាស់ ដោយទ្រង់មើលកាន់ហ្វូងមនុស្សដ៏ធំដែលបានប្រមូលផ្ដំគ្នា។ ពន្លឺថ្ងៃចាំងយ៉ាងក្ដៅដាក់រូបសាច់របស់ទ្រង់។ ការក្ដៅខ្លួនចាប់ក្ដៅនៅក្នុងព្រះកាយរបស់ទ្រង់។ អណ្ដាតរបស់ទ្រង់ស្ងួត ហើយស្អិតជាប់នឹងមាត់លើរបស់ ទ្រង់។ ការឈឺចាប់ធ្វើឲ្យទ្រង់រងទុក្ខវេទនាខ្លាំងណាស់ ដែលស្ទើរតែធ្វើឲ្យទ្រង់ទ្រាំមិនបាន។

អ្វីដែលអាក្រក់ជាងនោះទៀត ទ្រង់បានបាត់បង់វត្ថុដែលផ្ដល់ជាទុក្ខរបុគ្គលសំរាប់កំលាំងរបស់គេ។ ទ្រង់បានបាត់បង់វត្ដមានរបស់ព្រះវរបិតា។ ឥឡូវនេះព្រះវរបិតាកំពុងថ្វាយទ្រង់ជាតង្វាយធួននឹងបាបសំរាប់ អំពើបាបរបស់យើង។ ឥឡូវនេះព្រះវរបិតា «សព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះជន្ម{ទ្រង់បានត្រូវថ្វាយ}ទុក្ខជាយញ្ញបូជាលោះបាបហើយ» (អេសាយ ៥៣:១០)។ នេះគឺជា ព្រះយេស៊ូវដែលព្រះវរបិតាបានបោះបង់ចោល ហើយត្រូវបានមិត្ដសំឡាញ់របស់ទ្រង់បោះបង់ចោល!

ទ្រង់ត្រូវគេដុំដែកគោលជាប់នឹងឈើដោយអាក្រាធ
   ដាក់តាំងនៅផែនដី និងនៅលើស្ថានសួគ៌
របួស និងព្រះលោហិតដែលឲ្យគេមើល
   សេចក្ដីស្រឡាញ់ដ៏ធំធេងដ៏គួរឲ្យទុក្ខសោក។

ន៏ ទ្រង់ស្រែកយ៉ាងភ័យខ្លាចយ៉ាងណាហ្ន
   ពួកទេវតាខឹងយ៉ាង ពេលគេមើល
មិត្ដសំឡាញ់ទ្រង់បោះបង់ទ្រង់នៅពេលយប់
   ហើយឥឡូវនេះព្រះវរបិតាបោះបង់ចោលទ្រងដែរ។

នេះគឺជាព្រះយេស៊ូវតែអង្គគត់ សិស្សរបស់ទ្រង់បានរត់ចេញឆ្ងាយក្នុងការភ័យខ្លាច។ ព្រះវវបិតា បានដាក់ទណ្ឌកម្មទ្រង់ ហើយបែរមុខចេញពីទ្រង់។ ព្រះយេស៊ូវបានត្រូវគេវាយនឹងបន្លា ហើយធ្វើឲ្យឈាម ទ្រង់ជោកសំលៀកបំពាក់ទ្រង់! សំរាប់ការល្អ និងសំរាប់សេចក្ដីសង្រ្គោះរបស់យើង ទ្រង់ត្រូវគេវាយឲ្យជាំ ខ្ទេចខ្ទី ព្រលឹងរបស់ទ្រង់បានទុក្ខព្រួយរហូតដល់សុគត។

នៅសម័យមុនមនុស្ស និងមនុស្សស្រីយំនៅពេលគេរៀបរាប់ប្រាប់ពីព្រះយេស៊ូវដូចនេះ។ ពេលខ្លះ ពួកគេស្រែកយំខ្លាំងនៅក្នុងកម្មវិធីថ្វាយបង្គំព្រះ។ ប៉ុន្ដែនៅសព្វថ្ងៃនេះយើងគ្រាន់តែអានពីរឿងនេះនៅក្នុង សៀវភៅប្រវត្ដិសាស្រ្ដតែប៉ុណ្ណោះ។ ជំនាន់របស់អ្នកមានឃាតកររាប់ពាន់លើរាប់ពាន់នាក់នៅតាមកញ្ចក់ទូរ ទស្សន៍ ហើយមិនអាចបង្ហូរទឹកភ្នែកមួយដំណក់សោះ។ ជំនាន់របស់អ្នកទទឹកជោកដោយឈាមរបស់ទារក ៥៥លាននាក់ ហើយអ្នកមិនអាចសូម្បីតែទីសំគាល់មួយនៃភាពព្រួយចិត្ដ សំរាប់ជំនាន់របស់អ្នកគ្មានសេចក្ដី ស្រឡាញ់តាមធម្មជាតិសោះ ហើយអាចគ្រាន់តែសំលឹងមើលតែប៉ុណ្ណោះ! បើនៅជំនាន់អ្នកជាជំនាក់ធម្មតា អ្នកនឹងមានអារម្មណ៍ពិបាកចិត្ដនៅពេលអ្នកដឹងថា ព្រះយេស៊ូវបានទទួលការអស់នេះដើម្បីសង្រ្គោះព្រលឹង របស់អ្នក។ សូមគិត មិត្ដភក្រ្ដខ្ញុំអើយ ព្រះយេស៊ូវបានទទួលការឈឺចាប់ និងភាពអាម៉ាស់ទាំងអស់នេះសំរាប់ អ្នក សំរាប់សេចក្ដីសង្រ្គោះរបស់អ្នក ហើយទុកជាគំរូដល់អ្នក។ ទ្រង់បានទ្រាំទ្រនៅឈើឆ្កាង ទាំងត្រូវគេចំ អកមើលងាយសំរាប់អ្នក។

«តែឯព្រះ ទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង ដូច្នេះដែលបានរាប់ជាសុចរិតដោយសារព្រះលោហិតទ្រង់ នោះប្រាកដជាយើងនឹងបានរួចចេញពីសេចក្តីក្រោធ ដោយសារទ្រង់ជាមិនខានលើសទៅទៀត»(រ៉ូម ៥:៨-៩)។

សូមក្រោកឈរឡើង ហើយច្រៀងបទចំរៀងចុងក្រោយនៅលើក្រដាសចំរៀងរបស់អ្នក។

កាលខ្ញុំនឹកពីឈើឆ្កាងអស្ចារ្យ
   ជាទីព្រះអង្គជួសខ្ញុំ
នោះខ្ញុំរាបខ្លួនទោជាអសារ
   ក៏បោះបង់ចោលគ្រប់អស់ចិត្ដខ្ញុំ

សូមកុំឲ្យខ្ញុំអួតខ្លួនសោះឡើយ
   អួតបានតែពីព្រះដ៏ឧត្ដម
ដែលទ្រង់សុគតលើឈើឆ្កាងហើយ
   ដើម្បីនឹងជួយសង្រ្គោះដល់ខ្ញុំ

ចូរមើលរបួសដែលទ្រង់ទទួល
   ទាំងនៅព្រះសិរព្រះបាទព្រះហស្ដ
កាលខ្ញុំនឹកឃើញនោះមានចិត្ដក្ដួល
   សូមធ្វើម្ចាស់លើខ្ញុំគ្រប់ទាំងអស់

បើសកលលោកជាទ្រព្យផងខ្ញុំ
   នោះជាដង្វាយថោកមិនគួរសោះ
សេចក្ដីស្រឡាញ់នៃព្រះឧត្ដម
   នោះគួរតបដោយថ្វាយគ្រប់ទាំងអស់
(«កាលខ្ញុំនឹកពីឈើឆ្កាងអស្ចារ្យ» ដោយលោក Isaac Watts, 1674-1748)។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ ម៉ាថាយ ២៦:៥៩-៦៨។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
(«បំណងចិត្ដរបស់ទ្រង់» ដោយលោក Joseph Hart, 1712-1768)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ភាពអាម៉ាស់របស់ព្រះអង្គសង្រ្គោះ

ដោយលោក Dr. R. L. Hymers, Jr.

«ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសំរេចសេចក្តីជំនឿរបស់យើង ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្តីអាម៉ាស់ខ្មាសនោះ ឲ្យតែបានសេចក្តីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ»(ហេព្រើរ ១២:២)។

(ពេត្រុសទី១ ២:២១)

១. ទីមួយ សូមឲ្យយើងគិតពីការចោទប្រកាន់ដ៏គួរឲ្យអាម្មាស់ប្រឆាំងនឹងព្រះយេស៊ូវ។
លូកា ២៣:៤; យ៉ូហាន ១៨: ៣៨; លូកា ២២:៤២; យ៉ូហាន ១៨: ៣៨។

២. ទីពីរ សូមឲ្យយើងគិតពីការចំអកដ៏គួរឲ្យអាម៉ាស់ដែលព្រះយេស៊ូវបានរងទ្រាំ។
ម៉ាថាយ ២៧:40៤០, ៤៣-៤៤; ជនគណនា ១៦:៣៣; ពង្សារវតាក្រត្សទី១ ១:៩១០;
អេសាយ ៥៣:៧; ម៉ាថាយ ២៦:៦៨។

៣. ទីបី សូមឲ្យយើងគិតពីការវាយនឹងរំពាត់ និងការឆ្កាងដ៏គួរឲ្យអាម៉ាស់ដែលទ្រង់បានរងទុក្ខ។
អេសាយ ៥៣:៥។

៤. ទីបួន សូមឲ្យយើងខិតមកជិតថែមទៀតទៅកាន់ឈើឆ្កាងរបស់ព្រះយេស៊ូវ ហើយយើងឃើញពីភាពអាម៉ាស់របស់ឈើឆ្កាងច្រើនថែមទៀត។
អេសាយ ៥៣:១០; រ៉ូម ៥:៨-9។