Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ព្រះគ្រីស្ទវិសេសដល់អ្នកប្រែចិត្ដពិតប្រាកដប៉ុណ្ណោះ!

CHRIST PRECIOUS TO REAL CONVERTS ONLY!
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់ពេលព្រឹក ខែកុម្ភះ ២, ២០១៤
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, February 2, 2014

«ដូច្នេះ ដែលទ្រង់វិសេស នោះគឺវិសេសដល់អ្នករាល់គ្នាដែលជឿ»(១ពេត្រុស ២:៧)។


លោក ស្ពឺជិន (Spurgeon)មានអាយុ១៦ឆ្នាំនៅពេលដែលគាត់បានអធិប្បាយមេរៀនមុនដំបូង របស់គាត់។ គាត់បានបង្រៀនថ្នាក់ថ្ងៃអាទិត្យមួយអស់រយះពេលប្រហែលជាមួយឆ្នាំ ចាប់តាំងពីពេលដែល គាត់បានប្រែចិត្ដជឿលើព្រះ។ ថ្នាក់ថ្ងៃអាទិត្យត្រូវបានបង្រៀននៅពេលរសៀល ដែលនៅតែធ្វើឡើងនៅក្នុង ផ្នែកជាច្រើននៃសហរាជាណាចក្រ(អង់គ្លេស និងអៀងឡង់ជាខាងជើង..ល..)។ គាត់បានទទួលជោគជ័យ ដ៏អស្ចារ្យដែលធ្វើឲ្យគ្រូផ្សេងៗទៀតមកសុំជំនួយពីគាត់សំរាប់មេរៀនរបស់ពួកគេ។ គាត់បានចូលរួមក្នុងសមាគមន៍ Lay Preacher’s Association ។ មានថ្ងៃមួយអ្នកដឹកនាំសមាគមន៍នោះបានប្រាប់លោក ស្ពឺជិនឲ្យទៅរក មនុស្សក្មេងៗផ្សេងទៀតដែលត្រូវបានចាត់ចែងឲ្យអធិប្បាយមេរៀនមុនដំបូងរបស់គាត់។ នៅពេលពួកគេ ដើរឆ្ពោះទៅផ្ទះដែលប្រជុំ នៅពេលភ្លាមៗនោះយល់ដឹងថាគាត់ជាមនុស្សម្នាក់ដែលត្រូវតែអធិប្បាយ។ មិត្ដ ភ័ក្រ្ដជិតស្និតរបស់គាត់បានប្រាប់គាត់ថា នឹងមិនមានសេចក្ដីអធិប្បាយទេលុះត្រាតែគាត់អធិប្បាយ។ នៅពេលដែលពួកគេកំពុងដើរជាមួយលោក ស្ពឺជិនលោក ស្ពឺជិនបានគិតថា «ខ្ញុំអាចប្រាប់អ្នកក្រពីរបីនាក់ពី ភាពសុខសាន្ដ និងសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវ»។

ដូច្នោះហើយនៅពេលលោក ស្ពឺជិនមានអាយុ១៦ឆ្នាំ គាត់បានអធិប្បាយមេរៀនមុនដំបូងពី អត្ថបទគម្ពីររបស់យើង

«ដូច្នេះ ដែលទ្រង់វិសេស នោះគឺវិសេសដល់អ្នករាល់គ្នាដែលជឿ» (១ពេត្រុស ២:៧)។

នៅពេលមុនដំបូងនៃជីវិតគាត់បានខ្លាចនៅពេលគាត់ក្រោកឈរឡើងដើម្បីអធិប្បាយ។ ប៉ុន្ដែគាត់ បានបង្រៀនតែអំពីភាពវិសេសរបស់ព្រះយេស៊ូវប៉ុណ្ណោះនៅក្នុងមេរៀន គាត់បាននិយាយថា «ព្រះគ្រីស្ទ វិសេសណាស់សំរាប់ព្រលឹងរបស់ខ្ញុំ...ខ្ញុំមិនអាចនៅស្ងាមនៅពេលព្រះយេស៊ូវដ៏វិសេសជាប្រធានរបស់ខ្ញុំ»។ មុនពេល គាត់បានចាំពីការធ្វើជាទាសករនៃអំពើបាប គាត់ដឹងពីអណ្ដាតភ្លើងដែលឆេះដោយសារមនៈសិការ របស់គាត់។ គាត់ដឹងថាគាត់ប្រុងប្រៀបជាស្រេចដើម្បីធ្លាក់ចូលទៅក្នុងភ្លើងដ៏ឆេះអស់កល្បជានិច្ច។ ដោយ សារការចងចាំពីភាពគួរឲ្យខ្លាចនោះ គាត់បានប្រែចិត្ដមុនឆ្នាំនោះ គាត់អាចនិយាយយ៉ាងងាយស្រួលពីភាព វិសេសរបស់ព្រះយេស៊ូវ។ គាត់បានប្រសាសន៍ថា ព្រះអង្គសង្រ្គោះ «បានដកយកគាត់ពីភ្លើងដែលឆេះ ហើយបានដាក់គាត់នៅលើថ្មមួយ ថែមទាំងដាក់បទចំរៀងថ្មីមួយនៅក្នុងមាត់របស់គាត់»។

លោក ស្ពឺជិនបានបន្ដអធិប្បាយអត្ថបទគម្ពីរនេះរយះពេល៦ឆ្នាំទៀត មេរៀនចុងក្រោយរបស់គាត់ ដែលគាត់បានអធិប្បាយគឺនៅក្នុងឆ្នាំ១៨៩០ ពីរបីខែមុនពេលគាត់ស្លាប់។ ខ្ញុំបានគិតអំពីក្មេងប្រុសអាយុ ១៦ឆ្នាំដែលអធិប្បាយពីភាពវិសេសរបស់ព្រះយេស៊ូវ។ ខ្ញុំឆ្ងល់ថា តើនឹងមានក្មេងជំទង់ខ្លះនឹងជ្រើសរើស ប្រធានបទនោះនៅសម័យយើងទេ។ សំរាប់ខ្ញុំវិញសព្វថ្ងៃនេះ យើងកំរឃើញក្មេងប្រុសជ្រើសរើសដើម្បី អធិប្បាយអំពីមេរៀនមុនដំបូងរបស់គាត់លើពាក្យ

«ដូច្នេះ ដែលទ្រង់វិសេស នោះគឺវិសេសដល់អ្នករាល់គ្នាដែលជឿ» (១ពេត្រុស ២:៧)។

ពិតប្រាកដណាស់លោក ស្ពឺជិនជាក្មេងប្រុសម្នាក់ដែលកម្រឃើញ។ ខ្ញុំសង្ស័យថាមានបុរសក្មេង ម្នាក់នៅក្នុងប្រទេសអាមេរិក មិនដែលសូម្បីតែគិតពីភាពវិសេសរបស់ព្រះគ្រីស្ទនៅក្នុងសេចក្ដីអធិប្បាយទេ។ សព្វថ្ងៃនេះសេចក្ដីអធិប្បាយពីដំណឹងល្អស្ទើរតែមិនត្រូវដែលបានបង្រៀននៅក្នុងក្រុមជំនុំរបស់។ ខ្ញុំបង្រៀន ពីមូលហេតុសំរាប់បញ្ហានៅក្នុងសេចក្ដីអធិប្បាយរបស់ខ្ញុំកាលពីថ្ងៃអាទិត្យមុន «ហេតុអ្វីបានជាសព្វ ថ្ងៃនេះ មានការអធិប្បាយពីដំណឹងល្អតិចតួចម្ល៉េះ?» ឥឡូវនេះមនុស្សក្មេងមិនចូលចិត្ដគិតអំពីសេចក្ដីអធិប្បាយ ដែលបង្រៀនពីដំណឹងល្អទេ! ហើយជាមួយការបង្រៀនថ្មីដែលត្រូវបានហៅថា សេចក្ដីអធិប្បាយដែល «អធិប្បាយតាមខគម្ពីរមួយៗ» គាត់ពិតប្រាកដណាស់មិនជ្រើសរើសដើម្បីអធិប្បាយពីមេរៀនទាំងស្រុង មួយដែលយកខគម្ពីរពាក់កណ្ដាល! សព្វថ្ងៃនេះក្មេងប្រុសម្នាក់បានជ្រើសរើសដើម្បីបង្រៀនពីមេរៀនមួយ ទៅគ្រីស្ទបរិសុទដោយផ្អែកទៅលើខគម្ពីរប្រាំឬច្រើនជាងប្រាំ សព្វថ្ងៃនេះការធ្វើតាមវិធីសាស្រ្ដដែលស្លាប់នៃ ការអធិប្បាយតាមខគម្ពីរមួយៗគឺពេញនិយមណាស់។ ហើយក្មេងប្រុសម្នាក់នឹងប្រហែលជាមិនអាចបង្រៀន ដោយអំណាចពី «ភាពវិសេស» របស់ព្រះយេស៊ូវបានទេ។ ហេតុអ្វីមិនអាច? ដោយព្រោះតែជាក់ស្ដែង ណាស់បុរសក្មេងម្នាក់នោះមិនដែលមានភាពស្រែកថ្ងូរ និងមិនដែលមានអារម្មណ៍នៃសេចក្ដីអំណរពីការប្រែចិត្ដពិតប្រាកដមួយ! ដូចជាលោក ស្ពឺជិនបានធ្វើនៅផ្ទះរបស់គ្រូគង្វាលម្នាក់ ក្មេងប្រុសបានអធិស្ឋានដោយ សំលេងតិចៗដែលត្រូវបានហៅថា «សេចក្ដីអធិស្ឋានរបស់មនុស្សមានបាប» នៅពេលគាត់មានអាយុ២ ឬ៣ឆ្នាំ។ គាត់ត្រូវបានគេប្រាប់ថា គាត់បានសង្រ្គោះពីជីវិតរបស់គាត់ទាំងអស់ដោយព្រោះតែគាត់បាន និយាយសេចក្ដីអធិស្ឋាននោះ។ ដូច្នោះក្មេងជំទង់សព្វថ្ងៃនេះមិនមានការកែប្រែជីវិតដ៏ពិតមួយដោយសារ ព្រះយេស៊ូវគ្រីស្ទ។ នោះគឺជាមូលហេតុដ៏ធំដែលស្ទើរតែ៩០%នៃមនុស្សក្មេងៗបានធំឡើងនៅក្នុងក្រុមជំនុំ នៅប្រទេសអាមេរិកហើយចេញពីក្រុមជំនុំពេលពួកគេមានអាយុ២៥ឆ្នាំ ហើយ«មិនដែលត្រលប់មក» ដោយយោងតាមលោក pollster George Barna។ ប៉ុន្ដែលោក ស្ពឺជិនមិនបានធំឡើងនៅក្នុងក្រុមជំនុំ «ដីស៊ីសិនណីស» «decisionist» ដែលជឿថាសេចក្ដីសង្រ្គោះមកដោយសារ «ការអធិស្ឋានដ៏លឿនមួយ» ទំលាប់នៃការបំផ្លាញព្រលឹងវិញ្ញាណមនុស្សមិនទាន់មកក្នុងក្រុមជំនុំជាច្រើននៅឡើយទេ។ ដូច្នោះហើយ «ក្មេងប្រុសដែលជាអ្នកអធិប្បាយ» យកគម្ពីរពេត្រុសទី១ ២:៧ជាអត្ថបទគម្ពីរនៃសេចក្ដីអធិប្បាយមុនដំបូងរបស់គាត់ ហើយគាត់បានអធិប្បាយវាដោយមានអំណាចព្រះចេស្ដាដ៏អស្ចារ្យមកពីព្រះ! (Information on C. H. Spurgeon’s first sermon based on Thomas J. Nettles, Ph.D., Living By Revealed Truth: The Life and Pastoral Theology of Charles Haddon Spurgeon, Christian Focus Publications, 2013, pp. 58, 59)។

«ដូច្នេះ ដែលទ្រង់វិសេស នោះគឺវិសេសដល់អ្នករាល់គ្នាដែលជឿ» (១ពេត្រុស ២:៧)។

ខ្ញុំនឹងប្រាប់ពីចំណុចពីរដែលបានបង្ហាញប្រាប់ដោយអត្ថបទគម្ពីរនេះ។

១. ទីមួយ តើពួកអ្នកដែលជឿជាអ្នកណា?

«ដូច្នេះ...នោះគឺវិសេសដល់អ្នករាល់គ្នាដែលជឿ»(១ពេត្រុស ២:៧)។

សព្វថ្ងៃនេះមនុស្សភាគច្រើនជាអ្នកមិនជឿ។ យើងពិបាករកឃើញអ្នកជឿពិតប្រាកដសូម្បីតែនៅ ក្នុងមហាវិទ្យាល័យព្រះគម្ពីរក៏ដោយ។ លោក យ៉ូហាន S. Dickerson បាននិពន្ធសៀវភៅមួយដែលគ្រូ គង្វាលគ្រប់ៗរូប និងគ្រីស្ទានពិតប្រាកដគ្រប់ៗរូបគួរតែអានវា។ វាមានចំណងជើងថា The Great Evangelical Recession (Baker Books, 2013)។ ខ្ញុំមិនយល់ស្របពីអ្វីដែលគាត់បានប្រាប់នៅក្នុង ចំណុចពាក់កណ្ដាលទីពីរនៃសៀវភៅ ប៉ុន្ដែចំណុចពាក់កណ្ដាលទីមួយគួរតែជាអ្វីដែលយើងត្រូវតែអាន។ នេះគឺជាអ្វីដែលលោក Dickerson និយាយអំពីក្រុមជំនុំដែលបង្រៀនពីដំណឹងល្អ និងក្រុមជំនុំដែលកាន់ តាមក្រិត្យវិន័យរបស់យើង

ក្រុមជំនុំនៅប្រទេសអាមេរិកស្ថិតនៅលើសេចក្ដីវិនាសអន្ដរាយ នៃការថយចុះ ខាងព្រលឹងវិញ្ញាណ។ សមាជិកសរុបរបស់យើងកំពុងតែតិចទៅៗ។ {មនុស្ស}ក្មេងៗ កំពុងតែរត់ចេញ{ពីក្រុមជំនុំ}។ ការផ្ដល់លុយជួយមនុស្សរបស់យើង កំពុងតែរីងស្ងួត។ សេចក្ដីក្លាហានខាងនយោបាយកំពុងតែបែងចែកយើង។ សូម្បីតែវិបត្ដិទាំងនេះកើតឡើងនៅក្នុងក្រុមជំនុំ ហើយអ្នកបំរើខាងវប្បធម៌ដ៏រាក់ទាក់នៅប្រទេសអាមេរិកកំពុងតែក្លាយជាខ្មាំងសត្រូវ ហើយកំពុងប្រឆាំង យ៉ាងលឿន...
         លោក យ៉ូហាន Dickerson ពន្យល់ប្រាប់ពីកត្ដា៦យ៉ាងដែលកំពុងតែ កាត់បន្ថយក្រុមជំនុំនៅប្រទេសអាមេរិក... ។

គាត់និយាយថាតួលេខនៃការផ្សាយដំណឹងល្អ និងអ្នកកាន់តាមក្រិត្យវិន័យកំពុងតែប៉ោងយ៉ាងធំ។ គាត់ និយាយថា មានជនជាតិអាមេរិកត្រឹមតែ៧%ប៉ុណ្ណោះដែលជាអ្នកផ្សាយដំណឹងល្អ ឬជាអ្នកកាន់តាមក្រិត្យ វិន័យ។ គាត់និយាយថាមនុស្សដែលសល់នៅក្នុងប្រទេសរបស់យើងឥឡូវនេះស្អប់យើង។ គាត់និយាយថា យើងស្ថិតនៅលើការដួលរលំដ៏ផ្អៀង។ គាត់និយាយថា៨០ទៅ៩០%នៃមនុស្សក្មេងៗចាកចេញពីក្រុមជំនុំ នៅអាយុ២៥ឆ្នាំ ហើយមិនដែលត្រលប់មកវិញទេ។ គាត់និយាយថាយើងកំពុងតែបែងចែក ហើយ៧០% នៃយើងរាល់គ្នាមិនមានការគាំទ្រពីសិទ្ធិសាសនា និងគណះបក្សសាធារណៈរដ្ឋ។ គាត់និយាយថាអ្នកផ្សាយ ដំណឹងល្អ និងអ្នកកាន់តាមក្រិត្យវិន័យមិនមែនកំពុងតែលូតលាស់លឿនល្មមដើម្បីជួយការពារការកើនឡើង នៃចំនួនប្រជាជនទេ។ គាត់និយាយថា «ភាគរយនៃអ្នកផ្សាយដំណឹងល្អថយចុះគ្រប់ជំនាន់ក្រោយៗទៀត នៅខណះពេលដែលភាគរយនៃអ្នកប្រឆាំងនិងអ្នកមិនជឿថាមានព្រះកើនឡើងនៅក្នុងជំនាន់ខាងក្រោយ។ ផលប៉ះពាល់ដែលកើតឡើងកន្លងមកនឹងក្លាយជាព្យុះស៊ូណាមិកដែលផ្លាស់ប្ដូរវប្បធម៌ជំនាន់ខាងក្រោយ ទៀតឲ្យទៅឆ្ងាយ...៤៥ភាគរយនៃអ្នកផ្សាយដំណឹងល្អនឹងស្លាប់នៅក្នុងរយះពេល២៥ឆ្នាំខាងមុខ– អត្ថន័យ ដែលថាអ្នកផ្សាយដំណឹងល្អជនជាតិអាមេរិក {នឹង} ធ្លាក់ចុះពី៧ភាគរយទៅ៤ភាគរយ ឬតិចជាងនេះ។ {ដូច្នោះ}ប្រទេសអាមេរិកនៅឆ្នាំ២០៣០ ឬ២០៤០នឹងមានអ្នកមិនជឿព្រះច្រៀនថែមទៀត ហើយនឹងអ្នក មិនជឿថាមានព្រះច្រើនថែមទៀត{នៃយើងរាល់គ្នា}អាចគិតស្រមៃ»(ibid., pp. 113, 116)។ គាត់ក៏បង្ហាញ ផងដែថាក្រុមជំនុំដ៏ធំៗដូចជាក្រុមជំនុំរបស់លោក Rick Warren’s និងរបសលោក Joel Osteen មានអ្នកប្រែចិត្ដតិចតួចណាស់។ ពួកគេគ្រាន់តែលូតលាស់ឡើងដោយសារការផ្លាស់ប្ដូរពីក្រុមជំនុំតូចៗ ដូចនេះពួកគេមិនបន្ថែមមនុស្សទៅតួលេខនៃអ្នកផ្សាយដំណឹងល្អជាក្រុមមួយទេ! (ibid., pp. 117, 118)។

គាត់និយាយថាតួលេខសរុបរបស់ «អ្នកជឿ» កំពុងតែថយចុះជារៀងរាល់ឆ្នាំនៅក្នុងប្រទេស អាមេរិក ប៉ុន្ដែដូចយើងបានបង្ហាញនៅក្នុងសៀវភៅរបស់យើងដែលមានចំណងជើងថា (ការអធិប្បាយទៅកាន់ប្រទេសដែលស្លាប់មួយ) Preaching to a Dying Nation និងសៀវភៅ (ការបោះបង់ចោលព្រះនៅសព្វថ្ងៃនេះ) Today’s Apostasy ចំនួនដ៏ធំនៃអ្នកផ្សាយដំណឹងល្អ និងអ្នកកាន់តាមក្រិត្យវិន័យមិនបានកើតជាថ្មីម្ដងទៀត មិនបានប្រែចិត្ដ ហើយមិនបានសង្រ្គោះ! មូលហេតុមួយគឺដោយសារតែមានការអធិប្បាយតិចតួចពីដំណឹងល្អរបស់ព្រះគ្រីស្ទ! មិនឆ្ងល់ថាលោក Michael Horton ត្រូវបានបង្ខំ ឲ្យនិពន្ធសៀវភៅមួយដែលមានចំណងជើងថា (សាសនាគ្រីស្ទដែលគ្មានព្រះគ្រីស្ទ) Christless Christianity: The Alternative Gospel of the American Church (Baker Books, 2008)។ គ្រូគង្វាលគ្រប់រូបគួរតែអានសៀវភៅរបស់លោក Horton និងគួរតែអានសៀវភៅរបស់លោក Dickerson។ ចំណុចពាក់កណ្ដាលមុនដំបូងនៃសៀវភៅរបស់លោក Dickerson សំខាន់ណាស់។ ប៉ុន្ដែតាមគំនិតខ្ញុំផ្ទាល់ ខ្ញុំគិតថាចំណុចពាក់នៃផ្នែកទីពីរនៃសៀវភៅរបស់គាត់គឺគ្មានតម្លៃសោះ។ វាអាស្រ័យលើ «វិធីសាស្រ្ដ» ជាជាងការប្រែចិត្ដដែលព្រះបានប្រទានឲ្យ និងការរស់ឡើងវិញដែលព្រះបានប្រទានឲ្យ។ បែបបទនៃ «ការរស់ឡើងវិញ» ដែលលោក Dickerson និយាយអំពីគឺសង់នៅលើម៉ូតរបស់ Finney ដែលលោក ដាវីឌ Wells បានរិះគន់ ហើយវាជា «ការខ្លះដែលអាចត្រូវបានសង់ដោយសារ ក្រុមជំនុំជាមួយវិធីសាស្រ្ដដ៏ត្រឹមត្រូវ» (David F. Wells, Ph.D., No Place for Truth: or Whatever Happened to Evangelical Theology?, Eerdmans, 1993, p. 296)។

ជាការពិតណាស់ការពឹងលើខ្លួនឯងនៅក្នុងក្រុមជំនុំមិនអាចបង្កើតឲ្យមានការរស់ឡើងវិញដ៏ពិត ប្រាកដបានទេ។ ប៉ុន្ដែលោក Dickerson បង្រៀនត្រូវ ហើយប្រាប់យើងថា យើងអាចមាន «ការរស់ឡើងវិញ» ដោយសារការប្រើប្រាស់បែបទរបស់គាត់នៃ «គោលទ្ធិហ្វីណេ» (Finneyism)។ ខ្ញុំយល់ស្រប ទាំងស្រុងពជាមួយលោក ដាវីឌ Wells ដែលថា «ការស់ឡើងវិញ» ប្រភេទនេះមិនអាចជួយយើងបានទេ។ នោះគឺអ្វីដែលោក ថូសើរចង់មានន័យនៅពេលគាត់ប្រសាសន៍ថា «ការផ្សាយដំណឹងល្អទាំងស្រុងមិន មានសារះសំខាន់សំរាប់អាណាចក្រដ៏ធំមួយសោះទៅកាន់សាសនាគ្រីស្ទដែលមានសុខភាពល្អ...ខ្ញុំចង់មាន ន័យពីហ្វូងមនុស្សដែលជឿលើព្រះគម្ពីរ»។ «យើងត្រូវតែមានការកែប្រែជាថ្មីមួយ។ ត្រូវតែមានការបែកបាក់ ដ៏ឃោរឃៅមួយជាមួយ...វិធីសាស្រ្ដខាងសាសនាដែលត្រូវឆ្លងកាត់សព្វថ្ងៃដើម្បីឲ្យសេចក្ដីជំនឿរបស់ ព្រះ គ្រីស្ទត្រូវបានផ្សាយពាសពេញពិភពលោកទាំងមូល» (A. W. Tozer, D.D., Of God and Men, pp. 12-13; We Travel an Appointed Way, pp. 110-113)។

ជាការពិតឬសនៃបញ្ហារបស់យើងកើតឡើងដោយសារការផ្សាយដំណឹងល្អជាច្រើន ហើយដោយ សារពួកអ្នកកាន់តាមក្រិត្យវិន័យក្រុមជំនុំមិនបានប្រែចិត្ដ។ ពួកគេ«ជឿ»លើគោលទ្ធិខ្លះ ពួកគេ«ជឿ»លើខគម្ពីរខ្លះក្នុងព្រះគម្ពីរ។ ដ្បិតព្រះគ្រីស្ទមិនវិសេសដល់គេទេដោយព្រោះតែពួកគេ «មិនជឿលើ» ព្រះយេស៊ូវ ហើយដោយព្រោះពួកគេមិនជឿគ្រប់ទាំងព្រះបន្ទូលនៅក្នុងព្រះគម្ពីរ។

«ដូច្នេះ ដែលទ្រង់វិសេស នោះគឺវិសេសដល់អ្នករាល់គ្នាដែលជឿ»(១ពេត្រុស ២:៧)

លោក ស្ពឺជិនបានប្រសាសន៍ថា ការនេះសំដៅលើការជឿលើព្រះគ្រីស្ទទ្រង់ផ្ទាល់។ ទ្រង់បានប្រសាសន៍ថា ជំនឿដ៏ពិតគឺ «នៅពេលមនុស្សម្នាក់ជឿលើព្រះយេស៊ូវ គាត់សំរាកនៅលើទ្រង់ផ្ទាល់...{គាត់អាចនិយាយ} ថា ‘ខ្ញុំជឿថាមនុស្សដ៏ពេញដោយសិរីល្អ ការទុកចិត្ដរបស់ខ្ញុំគឺនៅក្នុងទ្រង់’ {ព្រះគ្រីស្ទគឺជា} សេចក្ដីសង្រ្គោះ របស់គាត់ទាំងអស់ ហើយជាសេចក្ដីប៉ងប្រាថ្នារបស់គាត់ទាំងអស់...បើអ្នកជាអ្នកជឿម្នាក់នៅក្នុងទ្រង់ ហើយ នៅលើទ្រង់ ទ្រង់នឹងវិសេសដល់អ្នកអស្ចារ្យជាងការប្រៀបធៀបទាំងអស់» (C. H. Spurgeon, The Metropolitan Tabernacle Pulpit, Pilgrim Publications, 1978 reprint, volume 54, pp. 470, 471)។

«ដូច្នេះ ដែលទ្រង់វិសេស នោះគឺវិសេសដល់អ្នករាល់គ្នាដែលជឿ»(១ពេត្រុស ២:៧)។

បើព្រះមិនបានប៉ះពាល់ចិត្ដអ្នកពីអំពើបាបទេ អ្នកនឹងមិនមានអារម្មណ៍ថាអ្នកត្រូវតែជឿទុកចិត្ដ លើព្រះយេស៊ូវទ្រង់ផ្ទាល់ទេ។ បើព្រះមិនបានប៉ះពាល់ចិត្ដអ្នកពីអំពើបាបទេ អ្នកនឹងលាក់មុខពីទ្រង់ ហើយ មិនរាប់អានទ្រង់(អេសាយ ៥៣:៣)។ ប៉ុន្ដែនៅពេលព្រះវិញ្ញាណបរិសុទ្ធធ្វើឲ្យដឹងពីការប៉បោរ ហើយដឹងពី ការអាក្រក់ដ៏អស់សង្ឃឹមនៃចិត្ដរបស់អ្នក ហើយអ្នកនឹងស្អប់ខ្លួនរបស់អ្នក។ ហើយបន្ទាប់មកអ្នកនឹងមានថា ព្រះយេស៊ូវទ្រង់វិសេស។ អ្នកអាចត្រូវតែមានការប៉ះពាល់ចិត្ដជាច្រើនមុនភាពរឹងរូសរបស់អ្នក ចិត្ដដ៏ពេញដោយអំពើបាប ដែលមិនព្រមជឿលើព្រះយេស៊ូវ។ នោពេលអ្នកមានអារម្មណ៍ថាអ្នកគ្មានសង្ឃឹម ហើយគ្មានសង្ឃឹមទាល់តែ សោះនៅក្នុងលោកីយនេះ នៅពេលដែលអ្នកមានអារម្មណ៍ថាអ្នកខ្ទេចខ្ទីដោយអំពើបាប ដោយគ្មានសង្ឃឹម ឲ្យខ្លួនអ្នកផ្លាស់ប្ដូរ អ្នកនឹងអាចត្រូវបញ្ចុះបញ្ចូលឲ្យជឿទុកចិត្ដលើព្រះយេស៊ូវទ្រង់ផ្ទាល់ ហើយត្រូវលាង សំអាតពីអំពើបាបរបស់អ្នកដោយព្រះលោហិតដ៏វិសេសរបស់ទ្រង់។ បន្ទាប់មកអ្នកជាអ្នកជឿនៅក្នុងព្រះ យេស៊ូវម្នាក់ នៅក្នុងអត្ថន័យនៃអត្ថបទគម្ពីររបស់យើង។

«ដូច្នេះ ដែលទ្រង់វិសេស នោះគឺវិសេសដល់អ្នករាល់គ្នាដែលជឿ»(១ពេត្រុស ២:៧)។

២. ទីពីរ ហេតុអ្វីព្រះគ្រីស្ទវិសេសដល់ពួកអ្នកដែលជឿ?

ពាក្យជាភាសាក្រិចបានបកប្រែពាក្យ «ដ៏វិសេស» ជា «ថីមេ» « teemay» ។ វាមានន័យថា មានតម្លៃ ថ្លៃ មានតម្លៃខ្ពស់។ នៅពេលដែលអ្នកមានអារម្មណ៍ថាអ្នកបាត់បង់នៅក្នុងអំពើបាប អ្នកនឹងមករក ព្រះយេស៊ូវ ហើយជឿទុកចិត្ដទ្រង់ដែលអ្នកមិនដែលមានពីមុន! ហើយនៅពេលអ្នកជឿទុកចិត្ដទ្រង់អ្នកនឹង ឃើញទ្រង់ ហើយអ្នកនឹងដឹងថាទ្រង់រកអ្វីប្រៀបផ្ទឹមស្ទើរបានទេ ទ្រង់មានតម្លៃ ហើយវិសេស! បន្ទាប់មកអ្នកនឹងអាចច្រៀងពីចិត្ដរបស់អ្នកនូវពាក្យដែលលោក Griffith បានច្រៀងនៅពេលបន្ដិចមុននេះ

ព្រះយេស៊ូវវិសេសណាស់ ទ្រង់ជាព្រះអង្គសង្រ្គោះ ហើយជាស្ដេច
   ទ្រង់គួរលើកដំកើងជារៀងរាល់ថ្ងែពេលខ្ញុំច្រៀង
ខ្ញុំអាចខ្លាំងដោយព្រោះទ្រង់ នៅក្នុងទ្រង់ខ្ញុំអាចតោង
   ដ្បិតទ្រង់វិសេសណាស់ដល់ខ្ញុំ
ដ្បិតទ្រង់វិសេសណាស់ដល់ខ្ញុំ ដ្បិតទ្រង់វិសេសណាស់ដល់ខ្ញុំ
   រហូតដល់ស្ថានសួគ៌ខាងក្រោម អ្នកប្រោសលោះដែលខ្ញុំស្គាល់
ដ្បិតទ្រង់វិសេសណាស់ដល់ខ្ញុំ
    («ដ្បិតទ្រង់វិសេសណាស់ដល់ខ្ញុំ» ដោយ Charles H. Gabriel, 1856-1932)។

បន្ទាប់ពីគាត់បានជឿទុកចិត្ដព្រះយេស៊ូវ លោក ឡូសើរអាចច្រៀងបទចំរៀងនោះ! បន្ទាប់ពីគាត់ បានជឿទុកចិត្ដព្រះយេស៊ូវ លោក Whitefiel ដ៏ល្បីអាចច្រៀងវា! រាល់គ្រូគង្វាលខាងក្រោមទាំងអស់អាច ច្រៀងវាផងដែរ– លោក Bunyan, យ៉ូហាន Wesley, William Romaine, Augustus Toplady, John Newton, Robert Hall, Jonathan Edwards, Timothy Dwight, Gilbert Tennent, William Williams, Howell Harris, Daniel Rowland, Christmas Evans, Charles Simeon, Robert Murray McCheyne, C. H. Spurgeon, Martyn Lloyd-Jones, A. W. Tozer ហើយមនុស្សរាប់ម៉ឺន នាក់ផ្សេងទៀតដែលជឿទុកចិត្ដព្រះយេស៊ូវបានរកឃើញសេចក្ដីសុខតាមរយះការជឿលើទ្រង់ ហើយបាន អធិប្បាយពីព្រះគ្រីស្ទ និងពីការដែលទ្រង់បានសុគតនៅចុងបញ្ចប់នៃថ្ងៃរបស់ពួកគេ! អ្នកអត្ថាធិប្បាយរបស់ ពួកបរិសុទ្ធឈ្មោះលោក យ៉ូហាន Trapp (១៦០១-១៦៦៩)បានប្រសាសន៍ថា ព្រះយេស៊ូវគឺជា «ទឹកឃ្មុំ ក្នុងមាត់ ជាតន្រ្ដីក្នុងត្រចៀក ហើយជាសេចក្ដីអំណរក្នុងចិត្ដ»។

«ដូច្នេះ ដែលទ្រង់វិសេស នោះគឺវិសេសដល់អ្នករាល់គ្នាដែលជឿ»(១ពេត្រុស ២:៧)។

លោក ស្ពឺជិនដ៏ល្បីល្បាញ «សេ្ដចនៃគ្រូគង្វាល» បានប្រសាសន៍ថាព្រះយេស៊ូវគឺ

វិសេសក្នុងភាពដ៏សំខាន់របស់អ្នក នៅក្នុងទ្រង់សំខាន់ណាស់
  វិសេសដោយព្រោះទ្រង់មិនអាចត្រូវទិញបាន ដ្បិតទ្រង់វិសេសរកអ្វីផ្ទឹមស្មើ
   វិសេសដោយព្រោះទ្រង់មិនអាចប្រជែងបាន ដ្បិតពិតជាពិសេសណាស់
    មានតែទ្រង់តែមួយគត់
     វិសេសដោយព្រោះទ្រង់មិនអាចត្រូវបាត់បង់ ពេលអ្នកជឿទុកចិត្ដទ្រង់ម្ដងគត់
      អ្នកមិនដែលបាត់បង់ទ្រង់
       វិសេសដោយព្រោះទ្រង់មិនអាចត្រូវបានបំផ្លាញបាន ដ្បិតទ្រងធ្លាប់រស់នៅខាងលើ
         វិសេសដោយព្រោះទ្រង់អ្វីដែលទ្រង់ធ្វើសំរាប់យើង–

ទ្រង់បានយកទោសកំហុសរបស់យើងដាក់លើទ្រង់ ហើយ ទ្រង់សុគតដើម្បីសងថ្លៃលោះអំពើបាបរបស់យើង ទុកដូច ជាការសុគតជំនួសយើង។ ទ្រង់រស់ពីសុគតឡើងវិញ ហើយ ទ្រង់គង់នៅខាងស្ដាំដៃហើយព្រះវរបិតា ហើយទ្រង់កំពុងតែជួយអង្វរឲ្យយើង! កំពុងអធិស្ឋានឲ្យយើង! ទ្រង់លើកលែង ទោសឲ្យយើង! ទ្រង់ប្រទានមេត្រីភាពជាមួយព្រះវរបិតាឲ្យ យើង! ទ្រង់ប្រទានកំលាំងឲ្យយើង! ទ្រង់ផ្ដល់ចម្លើយឲ្យយើងតាមសេចក្ដីអធិស្ឋាន!

ព្រះយេស៊ូវវិសេសនៅលើគ្រប់ការផ្សេងៗទាំងអស់នៅក្នុងចិត្ដរបស់ពួកអ្នកដែលជឿ ហើយទុកលើទ្រង់ពិត ប្រាកដ! ដូចជាលោក យ៉ូហាន Trapp ប្រាប់ពីវាថា ទ្រង់គឺជា «ទឹកឃ្មុំក្នុងមាត់ ជាតន្រ្ដីក្នុងត្រចៀក ហើយជាសេចក្ដីអំណរក្នុងចិត្ដ» ដល់អស់អ្នកដែលជឿទុកចិត្ដទ្រង់! គេអាចនិយាយជាមួយសាវកប៉ុលថា

«តែដោយសារព្រះ នោះអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់បានតាំងឡើង ទុកជាប្រាជ្ញាដែលមកពីព្រះ ហើយជាសេចក្តីសុចរិត សេចក្តីបរិសុទ្ធ និងសេចក្តីប្រោសលោះដល់យើងផង ដើម្បីឲ្យបានត្រូវនឹងសេចក្តីដែលចែងទុកមកថា «អ្នកណាដែលអួត ត្រូវអួតតែពីព្រះអម្ចាស់ប៉ុណ្ណោះ» (កូរិនថូសទី១ ១:៣០-៣១)។

ដ្បិតទ្រង់វិសេសណាស់ដល់ខ្ញុំ ដ្បិតទ្រង់វិសេសណាស់ដល់ខ្ញុំ
   រហូតដល់ខាងក្រោមមេឃ អ្នកប្រោសលោះដែលខ្ញុំស្គាល់
ដ្បិតទ្រង់វិសេសណាស់ដល់ខ្ញុំ

«ដូច្នេះ ដែលទ្រង់វិសេស នោះគឺវិសេសដល់អ្នករាល់គ្នាដែលជឿ»(១ពេត្រុស ២:៧)។

ព្រះយេស៊ូវមានតម្លៃ ជាការពិតទ្រង់រកអ្វីប្រៀបផ្ទឹមស្ទើរបានទេ។ ទ្រង់មានតម្លៃអស្ចារ្យជាងវត្ថុមាន តម្លៃទាំងអស់ ជាងកេត្ដិយសទាំងអស់ ហើយជាងសិរីល្អនៃលោកីយដ៏ចាស់ទាំងអស់នេះ។ សូមមករក ព្រះយេស៊ូវ។ ទ្រង់បានសុគតនៅលើឈើឆ្កាងសំរាប់អំពើបាបរបស់អ្នក –ទុកដូចជាការសុគតជំនួស ដូច្នោះ អ្នកនឹងមិនដែលត្រូវវិនាសដោយព្រោះអំពើបាបរបស់អ្នកឡើយ បើអ្នកជឿទុកចិត្ដលើទ្រង់។ ទ្រង់រស់នៅ ហើយទ្រង់គង់នៅខាងស្ដាំដៃនៃព្រះវរបិតានៅស្ថានសួគ៌ ដូច្នោះអ្នកនឹងមិនដែលស្លាប់ទេបើអ្នកជឿទុកចិត្ដ លើទ្រង់។ អំពើបាបរបស់អ្នកនឹងត្រូវបានលើកលែងទោស ហើយអ្នកនឹងមានជីវិតអស់កល្បជានិច្ច នៅ ពេលអ្នកជឿលើព្រះអង្គសង្រ្គោះ ព្រះយេស៊ូវគ្រីស្ទ! ទ្រង់ស្រឡាញ់អ្នក! ទ្រង់នឹងសង្រ្គោះអ្នក! កុំខ្លាចអី! សូមជឿទុកចិត្ដលើទ្រង់ឥឡូវនេះ នៅព្រឹកនេះ ឥឡូវនេះភ្លាម! ទ្រង់នឹងសង្រ្គោះអ្នក។ ទ្រង់នឹងសង្រ្គោះ អ្នក។ ទ្រង់នឹងសង្រ្គោះអ្នកឥឡូវនេះ។

បើអ្នកចង់និយាយនិយាយជាមួយយើងអំពីការក្លាយជាកូនព្រះពិតប្រាកដមួយរូប សូមចាកចេញ ពីកន្លែងអង្គុយរបស់អ្នក ហើយដើរទៅខាងក្រោយសាលប្រជុំឥឡូវនេះ។ លោក យ៉ូហាន សំាយ៉ូអែល ខាហ្គិនឹងនាំអ្នកទៅកាន់បន្ទប់ផ្សេងទៀតដែលយើងអាចអធិស្ឋាន ហើយអាចនិយាយគ្នាបាន។ លោក ចាន់ សូមអធិស្ឋានដើម្បីឲ្យមានបងប្អូនខ្លះនឹងបានសង្រ្គោះដោយសារព្រះយេស៊ូវនៅថ្ងៃនេះ! អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការ អនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ ពេត្រុសទី១ ២:១-៦។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ដ្បិតទ្រង់វិសេសណាស់ដល់ខ្ញុំ» ដោយ Charles H. Gabriel, 1856-1932)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ព្រះគ្រីស្ទវិសេសដល់អ្នកប្រែចិត្ដពិតប្រាកដប៉ុណ្ណោះ!

ដោយលោក Dr. R. L. Hymers, Jr.

«ដូច្នេះ ដែលទ្រង់វិសេស នោះគឺវិសេសដល់អ្នករាល់គ្នាដែលជឿ»(១ពេត្រុស ២:៧)។

១. ទីមួយ តើពួកអ្នកដែលជឿជាអ្នកណា? អេសាយ ៥៣:៣។

២. ទីពីរ ហេតុអ្វីព្រះគ្រីស្ទវិសេសដល់ពួកអ្នកដែលជឿ? កូរិនថូសទី១ ១:៣០-៣១។