Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ហេតុអ្វីបានជាមានការអធិប្បាយពីដំណឹងល្អតិចម្ល៉េះនៅសព្វថ្ងៃនេះ?

WHY SO LITTLE GOSPEL PREACHING TODAY?
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់ពេលព្រឹក ខែមករា ២៦, ២០១៤
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, January 26, 2014

«បើខ្ញុំមិនផ្សាយដំណឹងល្អវិញ នោះវរដល់ខ្ញុំហើយ!»(១កូរិនថូស ៩:១៦)។


ទាំងនោះជាពាក្យសំដីរបស់សាវកប៉ុល។ គាត់មានជាប់ក្នុងសេចក្ដីបង្ខំចិត្ដដើម្បីផ្សាយដំណឹងល្អ ពីព្រះគ្រីស្ទ។ ហើយគាត់បានអធិប្បាយពីដំណឹងល្អយ៉ាងខ្ជាប់ខ្ជួននៅក្នុងព័ន្ធកិច្ចរបស់គាត់។ លោក ម៉ាថាយ ហែនរីបានប្រសាសន៍ថា «អស់អ្នកណាដែលដកចេញការអធិប្បាយពីដំណឹងល្អ នៅក្នុងព័ន្ធកិច្ចបំរើព្រះ របស់ពួកគេ នោះវរដល់ពួកគេហើយ បើសិនជាពួកគេមិនធ្វើ»។ ខ្ញុំនឹងមិនពន្យល់លំអិតច្រើនទេ ខ្ញុំនឹងទៅ បង្រៀននៅក្នុងសេចក្ដីអធិប្បាយ។

នៅសព្វថ្ងៃនេះមានមនុស្សជាច្រើនបានត្អូញត្អែដាក់ខ្ញុំអំពីការខ្វះសេចក្ដីអធិប្បាយពីដំណឹងល្អ។ ពួកគេប្រាប់ខ្ញុំថា ពួកគេមិនដែលលឺសេចក្ដីអធិប្បាយពេញលេញដែលបង្រៀនអំពីដំណឹងល្អរបស់ព្រះគ្រីស្ទ នៅក្នុងក្រុមជំនុំរបស់ពួកគេទេ។ ពួកគេសួរខ្ញុំពីមូលហេតុដែលគ្រូគង្វាលជាច្រើនមិនបង្រៀនមេរៀនអំពី សេចក្ដីសង្រ្គោះដែលព្រះគ្រីស្ទបានធ្វើនៅលើឈើឆ្កាង។ ហើយខ្ញុំបានពន្យល់ប្រាប់គេច្រើនពីសំនួរនោះ– ហេតុអ្វីបានជាមានគ្រូគង្វាលតិចតួចម៉្លេះអធិប្បាយពីដំណឹងល្អ? ខ្លួនខ្ញុំផ្ទាល់មិនធ្លាប់បានលឺគ្រូគង្វាលនៅ ក្រុមជំនុំក្នុងតំបន់ខ្លះៗអធិប្បាយពីដំណឹងល្អទេរយះពេលជាច្រើនឆ្នាំ! ខ្ញុំគិតថាមានមូលហេតុជាច្រើន– ហើយខ្ញុំនឹងបង្រៀនពីមូលហេតុពីរនៅក្នុងសេចក្ដីអធិប្បាយនេះ។

១. ទីមួយ ព្រះគម្ពីរទាយថាព្រះគ្រីស្ទនឹងត្រូវបំបិទចោលនៅក្នុងក្រុមជំនុំភាគច្រើននៅ ថ្ងៃចុងក្រោយបំផុត។

គម្ពីរវិវរណៈ ៣:១៤-២២ រៀបរាប់ប្រាប់ពីក្រុមជំនុំនៅក្រុងឡៅឌីសេ។ វាជារូបភាពបង្ហាញពីក្រុមជំនុំនៅក្នុងប្រទេសលោកភាគខាងលិចច្បាស់ណាស់នៅថ្ងៃចុងក្រោយបំផុត។ លោក J. A. Seiss បាន ប្រសាសន៍ថា «តើមនុស្សខ្លះអាចពិនិត្យមើលក្រុមជំនុំដោយហ្មត់ចត់នៅសម័យរបស់យើង ហើយអាច និយាយថាយើងមិនបានឈោងដល់ដូចសម័យក្រុមជំនុំឡៅឌីសេបានទេ»? (J. A. Seiss, The Apocalypse, Zondervan Publishing House, n.d., p. 85)។

លោក យ៉ូហាន F. Walvoord បានប្រសាសន៍ថា «ក្រុមជំនុំសព្វថ្ងៃនេះ...នៅក្នុងក្រុមជំនុំជាច្រើនមានទ្រង់ទ្រាយដ៏គួរឲ្យទុក្ខសោកដូចជាក្រុមជំនុំនៅទីក្រុងឡៅឌីសេ»(John F. Walvoord, Th.D., The Revelation of Jesus Christ, Moody Press, 1966, p. 95)។

លោក Lehman Strauss បានប្រសាសន៍ «សំរាប់ផ្នែកភាគច្រើនពីក្រុមជំនុំឡៅឌីសេនៃចុង ក្រោយបំផុតមិនប្រកាសពីព្រះគ្រីស្ទទេ... សេចក្ដីហិនវិនាសរបស់អាណាចក្រគ្រីស្ទបរិសុទ្ធត្រូវបានគ្រប់ បាំង។ ក្រុមជំនុំរបស់មនុស្សនៅថ្ងៃចុងក្រោយបំផុតគឺជាក្រុមជំនុំមួយដែលធ្វើឲ្យព្រះចង់ក្អួត»(Lehman Strauss, D.D., The Book of Revelation, Loizeaux Brothers, 1982 edition, pp. 104, 105)។

លោក J. Vernon McGee បានប្រសាសន៍ថា «យើងកំពុងរស់នៅក្នុងសម័យដូចជាក្រុមជំនុំ ឡៅឌីសេ...នេះគឺជាស្ថានភាពនៃក្រុមជំនុំអភិរក្សជាច្រើនដែលកាន់តាមច្បាប់របស់ក្រុមជំនុំ... តាមគំនិតខ្ញុំ បើ {ព្រះគ្រីស្ទ} មានបន្ទូលទៅកាន់ក្រុមជំនុំជាច្រើនសព្វថ្ងៃនេះ ទ្រង់នឹងមានបន្ទូលថា ‘ឯងអញព្រួយព្រះហឬទ័យ...ឯងនិយាយថាឯងស្រឡាញ់អញ។ ឯងនិយាយវា ប៉ុន្ដែឯងមិនបង្ហាញវា... មិត្ដសំឡាញ់ ខ្ញុំអើយ សព្វថ្ងៃនេះយើងកំពុងតែរស់ក្នុងសម័យដូចជាក្រុមជំនុំនៅក្រុងឡៅឌីសេ...នេះគឺជាក្រុមជំនុំដែល

លោក Stanley High បានប្រាប់នៅពេលគាត់ប្រសាសន៍ថា៖

      ក្រុមជំនុំបានបរាជ័យដើម្បីប្រាប់ខ្ញុំថាខ្ញុំជាមនុស្សមានបាបម្នាក់។ ក្រុម ជំនុំបានបរាជ័យ ដើម្បីផ្ដល់សេចក្ដីសង្រ្គោះដល់ខ្ញុំនៅក្នុងព្រះយេស៊ូវគ្រីស្ទតែ មួយគត់។ ក្រុមជំនុំបានបរាជ័យ ដើម្បីប្រាប់ខ្ញុំពីផលវិបាកដ៏អាក្រក់នៃបាប ភាពពិតប្រាកដនៃឋាននរក និងពីសេចក្ដីដែលថា មានតែព្រះយេស៊ូវគ្រីស្ទតែ មួយគត់ដែលអាចសង្រ្គោះខ្ញុំបាន» (J. Vernon McGee, Th.D., Thru the Bible, 1983, Thomas Nelson Publishers, volume V, pp. 922, 923, 925, 924; កត់សំគាល់នៅគម្ពីរវិវរណៈ ៣:១៤-១៩; Stanley H. High ជាអ្នកបោះពុម្ពនៃ The Reader’s Digest និងជាអ្នកនិពន្ធ ដែលជាគ្រីស្ទបរិសុទម្នាក់។ ប្រយោគជ៍ខាងលើនិពន្ធចេញមកដោយលោក High នៅក្នុងខែសីហា ១៩៤៧ ក្នុងទស្សវត្ដី Time Magazine)។

តើព្រះគ្រីស្ទក្នុងក្រុមជំនុំឡៅឌីសេនៃសម័យរបស់យើងនៅទីណា? រឿងនោះត្រូវបានរៀបរាប់ ប្រាប់នៅក្នុងវិវរណៈ ៣:២០

«មើល អញឈរនៅមាត់ទ្វារទាំងគោះ បើអ្នកណាឮសំឡេងអញ ហើយបើកទ្វារឲ្យ នោះអញនឹងចូលទៅឯអ្នកនោះ អញនឹងបរិភោគជាមួយនឹងអ្នកនោះ ហើយអ្នកនោះជាមួយនឹងអញដែរ»(វិវរណៈ ៣:២០)។

ក្រុមជំនុំរបស់ទ្រង់បានបិទទ្វារព្រះគ្រីស្ទមិនឲ្យចូលនៅសម័យក្រុងឡៅឌីសេនេះ។ ទ្រង់កំពុងឈរនៅខាង ហើយគោះ ទ្វារក្រុមជំនុំ ដោយព្រោះតែគេបិទទ្វារមិនឲ្យទ្រង់ចូល! លោក Charles C. Ryrie បាននិយាយថា «នោះគឺជារឿងដ៏មិនគួរឲ្យជឿ ដែលព្រះគ្រីស្ទត្រូវបានរក្សាទុកនៅខាងក្រៅក្រុមជំនុំផ្ទាល់របស់ទ្រង់» (Charles C. Ryrie, Th.D., Ph.D., The Ryrie Study Bible, Moody Press, 1978 edition, p. 1900; note on Revelation 3:20)។

សូមកត់សំគាល់ថា គម្ពីរវិវរណៈ ៣:២០ មិននិយាយពីការដែលព្រះគ្រីស្ទចូលក្នុងចិត្ដមនុស្សទេ។ ដូចលោក Ryrie បានកត់សំគាល់ ទ្រង់ត្រូវបានគេបិទទ្វារមិនឲ្យចូលក្នុងក្រុមជំនុំរបស់ទ្រង់ មិនមែនចេញ ក្រៅចិត្ដមនុស្សទេ។ នេះគឺជាអ្វីដែលគម្ពីរវិវរណៈ ៣:២០កំពុងតែនិយាយអំពី។ នោះគឺច្បាស់នៅក្នុងអត្ថបទ គម្ពីរនេះដែលបញ្ចប់ដោយពាក្យ «គាត់មានត្រចៀក សូមឲ្យគាត់ស្ដាប់លឺអ្វីដែលព្រះវិញ្ញាណនិយាយទៅ កាន់ក្រុមជំនុំ»។

ដូច្នោះយើងមិនគួរភ្ញាក់ផ្អើលទេក្នុងការដែលមានសេចក្ដីអធិប្បាយដែលបង្រៀនពីដំណឹងល្អតិច តួចនៅថ្ងៃចុងក្រោយបំផុត នៅសម័យកាលក្រុងឡៅឌីសេនេះ! លោក Michael Horton បានសរសេរ សៀវភៅដ៏ល្បីមួយមានចំណងជើងថា សាសនាគ្រីស្ទដែលគ្មានព្រះគ្រីស្ទ (Christless Christianity) ។ គាត់និយាយថាក្រុមជំនុំភាគច្រើនកំពុងបង្រៀនសេចក្ដីអធិប្បាយដែលជួយខ្លួនឯងជាជាងបង្រៀនពីដំណឹង ល្អ។ គាត់បានដកស្រង់ប្រធានបទពីសេចក្ដីអធិប្បាយនៅក្រុមជំនុំបាទីស្ទមួយដើម្បីបញ្ជាក់ពីចំណុចគាត់៖

«របៀបដើម្បីមានអារម្មណ៍ល្អអំពីខ្លួនឯង»
«របៀបដើម្បីយកឈ្នះលើការអន់ថយចុះ»
«របៀបដើម្បីមានជីវិតដ៏ពេញដោយភាពជោគជ័យមួយ»
«ការរៀនដើម្បីប្រើប្រាស់លុយដោយមិនចាំចាច់ឲ្យវាប្រើប្រាស់អ្នក»
«ភាពសំងាត់នៃការរស់នៅក្នុងគ្រួសារដ៏ជោគជ័យ»
«របៀបដើម្បីយកឈ្នះភាពតប់ក្រមល់»។ ..ល..។
(Michael Horton, Ph.D., Christless Christianity:
The Alternative Gospel of the American Church,
Baker Books, 2008, p. 49)។

ខ្ញុំសន្និដ្ឋានថាមូលហេតុមុនដំបូងដែលធ្វើឲ្យមានការអធិប្បាយតិចតួចពីកិច្ចការរបស់ព្រះគ្រីស្ទ– ការសុគតនៅលើឈើឆ្កាង ការទទួលទណ្ឌកម្មជំនួសដោយព្រះលោហិតរបស់ទ្រង់ ការរស់ពីសុគតឡើងវិញ ការយាងមកលើកទីពីររបស់ទ្រង់ គឺដោយព្រោះតែយើងកំពុងតែរស់នៅក្នុងថ្ងៃចុងក្រោយបំផុតដែលមនុស្ស បោះបង់ចោលព្រះដូចនៅសម័យក្រុងឡៅឌីសេដែលព្រះគម្ពីរបានប្រាប់ពីពាក្យទំនាយ។ លោក ម៉ាកជីបាន ប្រសាសន៍ថា

     ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលទៅកាន់ក្រុមជំនុំ នៅទីក្រុងឡៅឌីសេ ថា «ដូច្នេះ ដោយព្រោះឯងគ្រាន់តែស្ទើរៗ ប៉ុណ្ណោះ គឺមិនមែនត្រជាក់ ក៏មិនក្តៅផង នោះអញនឹងខ្ជាក់ឯងចេញពីមាត់អញទៅ»(ខ១៦)។ នេះគឺជាក្រុម ជំនុំដែលបោះបង់ចោលព្រះដែលប្រកាសថាគេជាគ្រីស្ទាន ប៉ុន្ដែគេខ្វាក់ភាព ច្បាស់លាស់។(McGee, ibid., p. 926)។

នៅក្នុងមេរៀនដែលបង្រៀនពីពាក្យទំនាយដ៏ល្បីរបស់គាត់នៅក្នុងគម្ពីរធីម៉ូថេទី២ជំពូក៤ ដែលសាវកប៉ុល បានប្រាប់ថា

«ដ្បិតនឹងមានគ្រាមក ដែលគេមិនទ្រាំទ្រនឹងសេចក្តីបង្រៀនដ៏ត្រឹមត្រូវទេ គឺគេនឹងមានត្រចៀករមាស់ ហើយនិងហៅគ្រូកាន់តែច្រើនឡើង មកបង្រៀនឲ្យត្រូវចិត្តគេនឹងងាកត្រចៀកចេញពីសេចក្តីពិត បែរទៅតាមរឿងព្រេងវិញ តែឯអ្នក ចូរឲ្យមានគំនិតនឹងធឹង ក្នុងគ្រប់ការទាំងអស់វិញ ចូរទ្រាំទ្រនឹងសេចក្តីលំបាក ចូរឲ្យអ្នកធ្វើការជាគ្រូផ្សាយដំណឹងល្អចុះ ព្រមទាំងបំពេញការងាររបស់ខ្លួនគ្រប់ជំពូកផង»(ធីម៉ូថេទី២ ៤:៣-៥)។

បន្ទាប់ពីគាត់ប្រាប់ «នឹងងាកត្រចៀកចេញពីសេចក្តីពិត» គាត់បានប្រាប់ថា «ចូរឲ្យអ្នកធ្វើការជាគ្រូផ្សាយដំណឹងល្អចុះ»។ គ្មានអ្វីដែលអស្ចារ្យខ្លាំងជាងសេចក្ដីអធិប្បាយដែលបង្រៀនពីដំណឹងល្អយ៉ាងម្មត់ចត់ដូចជា សេចក្ដីអធិប្បាយរាប់ពាន់ដែលលោក ស្ពឺជិនបានអធិប្បាយនៅក្នុងសតវត្សទី១៩! អូ នេះគឺជាប្រភេទនៃការអធិប្បាយដ៏អស្ចារ្យនៅជំនាន់ដ៏អស់សង្ឃឹមនេះត្រូវការ! ខ្ញុំមិនខ្វល់ប្រសិនជាមានគ្រូគង្វាលផ្សេងទៀត នៅក្នុងប្រទេសអាមេរិកដែលបង្រៀនតាមខគម្ពីរនីមួយៗទៅកាន់គ្រីស្ទបរិសុទ! មិនមានបញ្ហាពីអ្វីដែលគេ ធ្វើទេ ខ្ញុំនឹងបន្ដដើម្បីអធិប្បាយពីដំណឹងល្អរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់ខ្ញុំ!

«បើខ្ញុំមិនផ្សាយដំណឹងល្អវិញ នោះវរដល់ខ្ញុំហើយ!» (១កូរិនថូស ៩:១៦)។

ខ្ញុំចូលចិត្ដនឹងថ្លែងប្រាប់រឿងពីការនៅលើស្ថានសួគ៌
   ពីព្រះយេស៊ូវស្រឡាញ់ខ្ញុំដែលខ្ញុំជាមនុស្សមិនគួរ
ខ្ញុំចូលចិត្ដនឹងថ្លៃងប្រាប់រឿងពីព្រោះជារឿងពិតហើយ
   គ្មានរឿងណាដែលឲ្យស្កប់ចិត្ដឲ្យដូចជារឿងនេះឡើយ
ខ្ញុំចូលចិត្ដនឹងថ្លែងប្រាប់រឿងពីព្រះយេស៊ូវស្មោះ
   នៅស្ថានសួគ៌នឹងថ្លែងប្រាប់រឿងពីព្រះអង្គមេត្ដាប្រោស។
(«ខ្ញុំចូលចិត្ដនឹងថ្លែងប្រាប់រឿង» ដោយលោក A. Catherine Hankey, 1834-1911)។

«បើខ្ញុំមិនផ្សាយដំណឹងល្អវិញ នោះវរដល់ខ្ញុំហើយ!» (១កូរិនថូស ៩:១៦)។

២. ទីពីរ «សេចក្ដីអធិស្ឋានរបស់មនុស្សមានបាប» បានធ្វើឲ្យសេចក្ដីអធិប្បាយ ពីដំណឹងល្អរបស់ព្រះគ្រីស្ទ លែងប្រើសម័យបុរាណ ហើយមិនត្រូវការសំរាប់ គ្រូគង្វាលជា ច្រើននៅ«សព្វថ្ងៃនេះ»!

បើអ្នកទាំងអស់គ្នាត្រូវតែធ្វើដើម្បីឲ្យមនុស្សមានបាបម្នាក់អធិស្ឋានទទួលសេចក្ដីសង្រ្គោះនោះយើងមិនត្រូវតែអធិប្បាយពីដំណឹងល្អទេ។ ការពឹងផ្អែកលើវិធីសាស្រ្ដនៅ«សម័យនេះ» នៃ«សេចក្ដីអធិស្ឋានរបស់មនុស្ស» បានជំនួសការអធិប្បាយពីដំណឹងល្អរបស់ព្រះគ្រីស្ទ! បើអ្នកគិតថារឿងនោះជាការពន្លើសមួយ សូមស្ដាប់អ្វីដែលលោក Jack Hyles បានសរសេរក្នុងឆ្នាំ១៩៩៣

     ក្រុមជំនុំនៅគម្ពីរសញ្ញាថ្មីក្នុងគម្ពីរកិច្ចការជាក្រុមជំនុំដែលផ្សាយដំណឹងល្អមួយ។ រយះពេលជាច្រើនឆ្នាំមកហើយយើងបានបញ្ជូនអ្នកផ្សាយដំណឹង ល្អ ហើយសំរាប់រយះពេលជាច្រើនសតវត្សមកនេះ យើងមានការសង្កត់ធ្ងន់ មួយលើក្រុមជំនុំដែលបង្រៀនពីដំណឹងល្អ។
     ឥឡូវនេះ តើវាខុសពីគ្នាយ៉ាងដូចម្ដេចរវាងក្រុមជំនុំដែលផ្សាយដំណឹងល្អ និងក្រុមជំនុំដែលបង្រៀនពីដំណឹងល្អ? នៅក្នុងក្រុមជំនុំដែលបង្រៀនពី ដំណឹងល្អគ្រូគង្វាលឈរខាងក្រោយតុអធិប្បាយ ហើយអធិប្បាយពីដំណឹង ល្អទៅកាន់មនុស្សដែលមិនទាន់បានសង្រ្គោះដែលគេនាំមកក្រុមជំនុំ។ ក្រុម ជំនុំដែលផ្សាយដំណឹងល្អ មនុស្សគេចេញពីក្រុមជំនុំ ហើយចេញទៅផ្លូវធំៗ ហើយទៅកាន់របង ដើម្បីយកឈ្នះចិត្ដឲ្យស្គាល់ព្រះគ្រីស្ទ ដើម្បីនាំពួកគេមក ក្រុមជំនុំដើម្បីដើរមកខាងមុខអាសនា ហើយនិងប្រកាសជាសារធារណៈពីសេចក្ដីសង្រ្គោះ។ នៅក្នុងជំនាន់របស់ យើងបានឃើញក្រុមជំនុំដែលល្អជាងបែរចេញពីក្រុមជំនុំបង្រៀនពីដំណឹងល្អ ទៅជាក្រុមជំនុំដែលផ្សាយដំណឹងល្អ...វាអាចទៅរួចដើម្បីមនុស្សរបស់ព្រះ អធិប្បាយទៅកាន់កូនរបស់ព្រះនៅថ្ងៃរបស់ព្រះអម្ចាស់ ដើម្បីឲ្យគេយល់ដឹង ថាពួកគេនឹងទៅ ហើយនឹងនាំមនុស្សផ្សេងទៀតឲ្យស្គាល់ព្រះគ្រីស្ទ (Jack Hyles, D.D. Enemies of Soul Winning, Hyles-Anderson Publishers, 1993, pp. 140, 141)។

អ្វីដែលគាត់មានន័យច្បាស់ណាស់ តើមែនឬ? គាត់ប្រសាសន៍ថា «ក្រុមជំនុំដែលល្អជាង» មិន មានមេរៀនដែលបង្រៀនពីដំណឹងល្អទេ។ មនុស្សចេញទៅក្រៅ ហើយនាំមនុស្សមានបាបឲ្យអធិស្ឋាន បន្ទាប់មកនាំពួកគេមកក្រុមជំនុំដើម្បី «ដើរមកខាងមុខអាសនា»។ គាត់ក៏បាននិយាយផងដែរថា ក្រុមជំនុំ នៅគម្ពីរសញ្ញាថ្មីបានធ្វើដូចនេះ(ibid., p. 140)។ ខ្ញុំចង់ឃើញនរណាម្នាក់បង្ហាញប្រាប់ពីគម្ពីរកិច្ចការ! គ្រប់ សេចក្ដីអធិប្បាយទាំងអស់ ប៉ុន្ដែមួយនៅក្នុងគម្ពីរកិច្ចការជាសេចក្ដីអធិប្បាយដែលបង្រៀនពីដំណឹងល្អមួយ! ត្រូវហើយ គ្រប់សេចក្ដីអធិប្បាយទាំងអស់ ប៉ុន្ដែសេចក្ដីអធិប្បាយមួយដែលបានកត់ត្រាទុកនៅក្នុងគម្ពីរកិច្ចការជាសេចក្ដីអធិប្បាយបែបផ្សាយដំណឹងល្អមួយ! កិច្ចការ ២០:១៨-៣៥ គឺជាការលើកលែងតែមួយ គត់! សេចក្ដីអធិប្បាយមួយនោះសាវកប៉ុលបានបង្រៀនទៅកាន់ «ពួកចាស់ទុំ» នៅក្រុមជំនុំអេភេសូរ។ ហើយទោះបីជានៅក្នុងសេចក្ដីអធិប្បាយមួយនោះ គាត់បានអធិប្បាយបែបផ្សាយដំណឹងល្អក្ដី ក៏គាត់បាន បង្រៀនទៅកាន់មនុស្សបាត់បង់ «ក៏ធ្វើបន្ទាល់អស់ពីចិត្ត ដល់ទាំងពួកសាសន៍យូដា និងពួកសាសន៍ក្រេកផង គឺពីការប្រែចិត្តទៅឯព្រះ ហើយពីសេចក្តីជំនឿជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើងរាល់គ្នា» (កិច្ចការ ២០:២១)។ ហើយគ្រប់សេចក្ដីអធិប្បាយផ្សេងៗនៅក្នុងគម្ពីរកិច្ចការសុទ្ធតែជាសេចក្ដីអធិប្បាយ បែបផ្សាយដំណឹងល្អ រួមបញ្ចូលទាំងសេចក្ដីអធិប្បាយនៅបុណ្យ៥០ថ្ងៃ(កិច្ចការ ២:១៤-៤០); សេចក្ដី អធិប្បាយនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ (កិច្ចការ ៤:៥-១២); សេចក្ដីអធិប្បាយរបស់លោក ស្ទេផាន(កិច្ចការ ៧:១-៥៣); សេចក្ដីអធិប្បាយរបស់ភីលីពនៅក្នុងស្រុងសាម៉ារី (កិច្ចការ ៨:៥); សេចក្ដីអធិប្បាយរបស់សាវកប៉ុលបន្ទាប់ពីការប្រែចិត្ដរបស់គាត់(កិច្ចការ ៩:២០-២២); សេចក្ដីអធិប្បាយរបស់ សាវកពេត្រុសនៅមុខសេចក្ដីអធិប្បាយទៅកាន់សាសន៍ដទៃ(កិច្ចការ ១០:៣៤-៤៣); សេចក្ដីអធិប្បាយរបស់សាវកប៉ុលនៅក្រុងអាន់ទីយ៉ូកក្នុងស្រុកពីស៊ីឌា(កិច្ចការ ១៣:១៤-៤១); សេចក្ដីអធិប្បាយរបស់សាវកប៉ុលនៅក្រុងអាថែន(កិច្ចការ ១៧:២២-៣១); ..ល..។ យើងក៏បានអានផងដែរថា សាវកប៉ុលបាន បង្រៀនជាសាធារណៈដល់មនុស្សទាំងអស់ពីផ្ទះទៅផ្ទះមួយទៀត(កិច្ចការ ២០:២០-២១)។ កណ្ឌគម្ពីរ កិច្ចការប្រាប់យើងថា សាវកបានបង្រៀនពីដំណឹងល្អនៅក្នុងព្រះវិហារ ហើយបានបង្រៀនពីដំណឹងល្អនៅគ្រប់អស់ទាំងផ្ទះ។ ព្រះគម្ពីរប្រាប់យើងថាពួកគេ «ហើយអ្នកទាំងនោះចេះតែបង្រៀន(កិច្ចការ ៥:៤២)។ ដូច្នោះលោក Jack Hyles បានខុសទាំងស្រុងនៅពេលគាត់បានសរសេរថា «ក្រុមជំនុំនៅគម្ពីរសញ្ញាថ្មីនៅ ក្នុងកណ្ឌគម្ពីរកិច្ចការ» មិនត្រូវបានបង្កើតឡើងដោយសារការអធិប្បាយបែបផ្សាយដំណឹងល្អ (Hyles, ibid., p. 140)។ ហើយលោក Jack Hyles បានខុសទាំងស្រុងនៅពេលគាត់និយាយថា គ្រូគង្វាលនៅក្នុង «ក្រុមជំនុំដែលល្អជាង» បានបែរចេញពីការអធិប្បាយបែបផ្សាយដំណឹងល្អដើម្បីបង្រៀន «ទៅកាន់គ្រីស្ទ បរិសុទ្ធនៅថ្ងៃរបស់ព្រះអម្ចាស់»(Hyles, ibid., p. 141)។

ប៉ុន្ដែរឿងផ្សេងទៀតដែលគួរឲ្យចាប់អារម្មណ៍ណាស់នៅក្នុងការប្រយោគរបស់លោក Jack Hyles គឺថាវាបង្ហាញយ៉ាងច្បាស់ណាស់ថា «សេចក្ដីអធិស្ឋានរបស់មនុស្សមានបាប» បានជំនួសកាអធិប្បាយបែប ផ្សាយដំណឹងល្អ! គំនិតនៃការដើររកមនុស្ស ហើយនាំ «មនុស្សមានបាបម្នាក់ឲ្យអធិស្ឋាន» បានធ្វើឲ្យការ អធិប្បាយពីដំណឹងល្អមិនចាំបាច់ត្រូវការទៀតទេ។ ដូចលោក Jack Hyles បានប្រសាសន៍ថា «អស់រយះ ពេលជាច្រើនឆ្នាំមកហើយ យើងបានបញ្ជូនការផ្សាយដំណឹងល្អ {ការនាំមនុស្សមានបាបឲ្យអធិស្ឋាន} ក្នុង ការផ្សាយដំណឹងល្អ» (Hyles, ibid., p. 140) – ហើយលោក Hyles បាននិយាយរឿងនេះខុស!

លោក Hyles មិនមែនជាមនុស្សតែម្នាក់គត់ដែលគិតដូចនោះទេ។ វាងាយស្រួលដើម្បីនាំមនុស្ស ឲ្យ «លើកដៃរបស់ពួកគេ» ឬក៏ងាយស្រួលដើម្បី «នាំមនុស្សមានបាបម្នាក់ឲ្យអធិស្ឋាន»! ហេតុអ្វីត្រូវទៅ បង្រៀនដល់មនុស្សទាំងអស់ពីសេចក្ដីអធិប្បាយដ៏ពេញលេញអំពីព្រះគ្រីស្ទ? ហេតុអ្វីមិនគ្រាន់តែបង្រៀន «គ្រីស្ទបរិសុទ្ធនៅថ្ងៃរបស់ព្រះអម្ចាស់» ដូចជាលោក Jack Hyles បានប្រាប់ពីវាទៅ? ដូច្នោះសព្វថ្ងៃនេះ មនុស្សទាំងអស់មកពីលោក យ៉ូហាន MacArthur to Joel Osteen ដែលលោកបង្រៀនដល់ «គ្រីស្ទបរិសុទ្ធនៅថ្ងៃរបស់ព្រះអម្ចាស់»។ ដូច្នោះការដែលហៅ «មនុស្សមានបាបឲ្យអធិស្ឋាន» បានបំផ្លាញ ការអធិប្បាយពីដំណឹងល្អនៅក្នុងក្រុមជំនុំរបស់យើង»។ ប៉ុន្ដែខ្ញុំត្រូវតែនៅតែនិយាយដូចសាវក ប៉ុល

«បើខ្ញុំមិនផ្សាយដំណឹងល្អវិញ នោះវរដល់ខ្ញុំហើយ!» (១កូរិនថូស ៩:១៦)។

ខ្ញុំទើបតែបានអានពីសេចក្ដីថ្លែងការណ៍មួយពីបុរសម្នាក់ដែលឈ្មោះថា ថូម៉ាស់ Williamson ហើយវាធ្វើឲ្យខ្ញុំគិតច្រើនណាស់។ គាត់បានប្រសាសន៍ថា

     ប្រហែលជាខ្ញុំកំពុងតែខនខានរឿងខ្លះ ប៉ុន្ដែខ្ញុំមិនអាចគិតពីសេចក្ដីពិត ខ្លះនៅក្នុងគម្ពីរថ្មី ដែលគ្រីស្ទបរិសុទមួយចំនួនបានប្រាប់ដល់មនុស្សមិនទាន់ បានសង្រ្គោះម្នាក់ដើម្បី«គ្រាន់តែនិយាយតាមពាក្យដែលខ្ញុំនិយាយនៃសេចក្ដី អធិស្ឋាននេះ ឬក៏បើអ្នកខ្មាស់ដើម្បីអធិស្ឋានលឺៗ អ្នកគ្រាន់តែនិយាយតាមខ្ញុំ ដោយស្ងាត់ស្ងៀមហើយអោនក្បាលរបស់អ្នក នៅពេលខ្ញុំអធិស្ឋាន នោះអ្នក នឹងបានសង្រ្គោះ» (Thomas Williamson, “Northern Landmark Missionary Baptist,” December, 2013, page 2)។

ខ្ញុំមិនស្គាល់លោក Williamson ឬអ្វីផ្សេងទៀតដែលគាត់ជឿទេ។ ប៉ុន្ដែអ្វីដែលគាត់បានប្រសាសន៍គឺមាន សំខាន់ដើម្បីឲ្យយើងគិតអំពី គិតឲ្យយូរ ហើយគិតឲ្យច្បាស់ ។ គ្មានកន្លែងណានៅក្នុងគម្ពីរសញ្ញាថ្មីដែលធ្លាប់មាន អ្នកណាម្នាក់នាំមនុស្សបាត់បង់ម្នាក់ឲ្យអធិស្ឋានទេ! វាគឺជាវិធីសាស្រ្ដថ្មីមួយ ដែលមិនត្រូវបានរកឃើញនៅ ក្នុងគម្ពីរទេ! ហើយវាជាវិធីសាស្រ្ដដ៏គ្រោះថ្នាក់មួយដោយព្រោះតែវាធ្វើឲ្យការអធិប្បាយពីដំណឹងល្អមិនមានសារៈសំខាន់ ដូចជាយើងឃើញនៅក្នុងក្រុមជំនុំជាច្រើននៅសព្វថ្ងៃនេះ!

មិត្រភ័ក្រ្ដជិតស្និតរបស់ខ្ញុំឈ្មោះ លោក Christopher Cagan ហើយនិងខ្ញុំបានមើលលោកនៅ ក្នុងកុំទ្យូទ័រមួយនៅល្ងាចមួយ។ គាត់បាននិយាយសង្ខេបប្រាប់ពីរបៀបដើម្បីឲ្យមានចិត្ដសប្បាយរីករាយ។ គាត់បានដកស្រង់ខគម្ពីរមួយ ឬពីរចេញពីព្រះគម្ពីរ ប៉ុន្ដែគាត់មិនដែលបង្ហាញប្រាប់ពីដំណឹងល្អរបស់ ព្រះគ្រីស្ទទេ គ្មានពាក្យមួយដែលគាត់និយាយអំពីការសុគតជំនួសរបស់ព្រះគ្រីស្ទនៅលើឈើឆ្កាងឡើយ គ្មានពាក្យមួយដែលគាត់និយាយអំពីការលាងសំអាតអំពើបាបដោយសារព្រះលោហិតរបស់ព្រះគ្រីស្ទឡើយ គ្មានពាក្យមួយដែលគាត់និយាយអំពីការរស់ពីសុគតឡើងវិញរបស់ព្រះគ្រីស្ទឡើយ គ្មានការបង្ហាញប្រាប់ពី ដំណឹងល្អសោះឡើយ។ ប៉ុន្ដែបន្ទាប់មកនៅចុងក្រោយពាក្យសំដីរបស់គាត់ ខ្ញុំបានសរសេរពីអ្វីដែលគាត់បាន និយាយពីពាក្យមួយទៅពាក្យមួយ– លោក Joel Osteen បាននិយាយថា

យើងមិនដែលចង់បិទការផ្សព្វផ្សាយរបស់យើង ដោយមិនមានការឲ្យឱកាស ដល់អ្នកដើម្បីយកព្រះយេស៊ូវជាព្រះអម្ចាស់នៅក្នុងជីវិតរបស់អ្នកទេ។ តើអ្នក ចង់អធិស្ឋានជាមួយខ្ញុំទេ? គ្រាន់តែនិយាយថា «ឱព្រះអម្ចាស់យេស៊ូវអើយ ខ្ញុំប្រែចិត្ដពីអំពើបាបរបស់ខ្ញុំ។ សូមទ្រង់យាងមកគង់ក្នុងចិត្ដខ្ញុំ។ ខ្ញុំយកទ្រង់ ជាព្រះអម្ចាស់ ហើយជាព្រះអង្គសង្រ្គោះរបស់ខ្ញុំ»។ មិត្ដសំលាញ់អើយ បើអ្នក បានអធិស្ឋានសេចក្ដីអធិស្ឋានដ៏សាមញ្ញនោះ យើងជឿថាអ្នកបានកើតជាថ្មី ម្ដងទៀតរួចហើយ។

គាត់អាចជឿថាពួកគេ «បានកើតជាថ្មីម្ដងទៀត» ប៉ុន្ដែខ្ញុំមិនជឿទេ! គ្មានអ្នកណាម្នាក់ «បានកើតជាថ្មី» ម្ដង ទៀតដោយសារការអធិស្ឋានដូចនោះ គ្មានអ្នកណាម្នាក់សោះ! តើពួកគេអាចធ្វើយ៉ាងម៉េចបាន? គ្មាន ដំណឹងល្អនៅក្នុងសេចក្ដីអធិស្ឋាននោះ គ្មានសោះ! ដ្បិតគ្មានដំណឹងល្អទាល់តែសោះនៅក្នុងមេរៀនរបស់ គាត់ លោក Osteen បានបង្រៀនពីមេរៀនមួយដែលគ្មានព្រះគ្រីស្ទ ហើយនិងបង្រៀនពីសេចក្ដីអធិស្ឋានរបស់មនុស្សមានបាបម្នាក់ ដោយគ្មានការបង្ហាញប្រាប់ពីដំណឹងល្អនៅក្នុងវា!គ្មានការបង្ហាញប្រាប់ពីការ សុគតនៅលើឈើឆ្កាងរបស់ព្រះយេស៊ូវដើម្បីសងថ្លៃលោះទោសសំរាប់អំពើបាប ដែលជាបេះដូង (ចំនុច សំខាន់បំផុត)នៃដំណឹងល្អ។ មិនមានការបង្ហាញប្រាប់ពីការលាងសំអាតអំពើបាបដោយលោហិតរបស់ ព្រះគ្រីស្ទ។ មានមានកាបង្ហាញប្រាប់ពីការរស់ពីសុគតឡើងវិញទាំងរូបកាយរបស់ទ្រង់។ នៅក្នុងពាក្យផ្សេង ទៀត មិនមានការបង្ហាញប្រាប់ពីដំណឹងល្អទាំងតែសោះ(កូរិនថូសទី១ ១៥:១-៤)។ នេះគឺជាដំណឹងល្អ ខុសឆ្គងដោយសារការអធិស្ឋានលឿនមួយ មិនមែនជាដំណឹងល្អរបស់ព្រះគ្រីស្ទទេ! ដូច្នោះ លោក Osteen អធិប្បាយពីអ្វីដែលសាវកប៉ុលបានហៅថា «ដំណឹងល្អផ្សេងទៀត» មិនមែនជាដំណឹងល្អរបស់ព្រះគ្រីស្ទទេ (កាឡាទី ១:៦,៧)។ ប៉ុន្ដែខ្ញុំនៅតែនិយាយថា

«បើខ្ញុំមិនផ្សាយដំណឹងល្អវិញ នោះវរដល់ខ្ញុំហើយ!» (១កូរិនថូស ៩:១៦)។

ខ្ញុំចូលចិត្ដនឹងថ្លែងប្រាប់រឿងពីការនៅលើស្ថានសួគ៌
   ពីព្រះយេស៊ូវស្រឡាញ់ខ្ញុំដែលខ្ញុំជាមនុស្សមិនគួរ
ខ្ញុំចូលចិត្ដនឹងថ្លៃងប្រាប់រឿងពីព្រោះជារឿងពិតហើយ
   គ្មានរឿងណាដែលឲ្យស្កប់ចិត្ដឲ្យដូចជារឿងនេះឡើយ
ខ្ញុំចូលចិត្ដនឹងថ្លែងប្រាប់រឿងពីព្រះយេស៊ូវស្មោះ
   នៅស្ថានសួគ៌នឹងថ្លែងប្រាប់រឿងពីព្រះអង្គមេត្ដាប្រោស។

ពូជមនុស្សត្រូវបានចងក្នុងច្រវ៉ាក់នៃអំពើបាប ហើយក្រោមការត្រួតត្រារបស់អារក្សសាតាំង « មេគ្រប់គ្រងរាជ្យលើអាកាស»(អេភេសូរ ២:២)។ មនុស្សទាំងអស់ស្ថិតនៅក្រោមអំណាចនៃអំពើបាប « ឥតមានទីសង្ឃឹម ហើយគ្មានព្រះក្នុងលោកីយ៍នេះដែរ»(អេភេសូរ ២:១២)។

ប៉ុន្ដែ «ព្រះគ្រីស្ទយេស៊ូវបានយាងមកក្នុងលោកីយដើម្បីជួយសង្រ្គោះមនុស្សមានបាប»(១ធីម៉ូថេ ១:១៥)។ ព្រះយេស៊ូវបានយាងចុះមកពីសា្ថនសួគ៌ ហើយបានរស់នៅជាមួយមនុស្សដោយគ្មានបាប ទ្រង់ ទ្រង់ជាព្រះរាជបុត្រានៃព្រះដ៏បរិសុទ្ធ ទ្រង់ជាព្រះរាជបុត្រានៃព្រះតែមួយគត់។ ប៉ុន្ដែនៅយប់ដ៏អាក្រក់មុន ពេលទ្រង់ត្រូវគេឆ្កាង នៅក្នុងសួនច្បារកេតសេម៉ាណីដ៏ងងឹតសូន្យឈឹង ព្រះវរបិតាបានដាក់អំពើបាបរបស់ រាស្រ្ដរបស់ទ្រង់ «នៅលើរូបអង្គទ្រង់»(១ពេត្រុស ២:២៤)។ ព្រះយេស៊ូវបានតយុទ្ធនៅក្រោមទំងន់នៃអំពើ បាបរបស់អ្នករហូតដល់ « ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗ ស្រក់ទៅដី»(លូកា ២២:៤៤)។ ពួកអ្នកគ្រប់គ្រងព្រះវិហារបានមក ហើយបានចាប់ខ្លួនទ្រង់ដោយចោទប្រកាន់ខុសឆ្គង។ ពួកគេបានទាញ នាំទ្រង់ទៅកាន់អាចារ្យដែលឋានៈខ្ពស់។ ពួកគេបានគ្របព្រះភក្រ្ដទ្រង់ ហើយបានវាយទ្រង់ចំព្រះភក្រ្ដ នៅ ខណៈពេលដែលអ្នកផ្សេងទៀតបានបោចពុកចង្កាទ្រង់ទាំងឬស។ ពួកគេបានយកទ្រង់ទៅកាន់ចៅហ្វាយ ខេត្ដរ៉ូម ឈ្មោះលោក ពីឡាត់។ គាត់បានឲ្យទាហានរបស់គាត់វាយខ្នងរបស់ព្រះយេស៊ូវ រហូតដល់ទ្រង់ជិត សុគត ហើយទ្រង់បានហូរព្រះលោហិតទ្រង់ជោគនៅលើដី។ ពួកគេបានស្ដោះទឹកមាត់ដាក់ព្រះភក្រ្ដទ្រង់ ហើយបានវាយទ្រង់ចំព្រះសិរដោយរំពាត់។ ពួកគេបានបង្ខំឲ្យទ្រង់លីឈើឆ្កាងកាត់ផ្លូវ នៅពេលខណៈពេល ដែលមនុស្សបានស្រែកដាក់ទ្រង់។ នៅពេលពួកគេទៅដល់កន្លែងប្រហារជីវិត ពួកគេបានដុំដែកគោលដៃ និងជើងរបស់ទ្រង់ជាប់នឹងឈើឆ្កាង។ ទ្រង់ត្រូវបានគេព្យួរនៅទីនោះ ទ្រង់ត្រូវបានគេអាក្រាតនៅលើឈើ ឆ្កាង នៅខណៈពេលដែលហ្វូងមនុស្សបានចំអកទ្រង់ ហើយបានសើចចំអកដាក់ទ្រង់។ បន្ទាប់ពីការរងទុក្ខ នៅលើឈើឆ្កាងអស់រយះពេល៦ម៉ោង ទ្រង់បានស្រែកឡើងថា «ការស្រេចហើយ»(យ៉ូហាន ១៩:៣០)។ ហើយទ្រង់បានឱនព្រះសិរ បន្ទាប់មកទ្រង់បានប្រគល់វិញ្ញាណរបស់ទ្រង់ (ទ្រង់សុគត)។ «ប៉ុន្តែ ទាហានម្នាក់យកលំពែងចាក់ត្រង់ចំហៀងទ្រង់ នោះក៏ចេញឈាម ហើយនិងទឹកមក»(យ៉ូហាន ១៩:៣៤)។ មាន បុរសម្នាក់ឈ្មោះយ៉ូសែប ជាអ្នកស្រុកអើរីម៉ាថេបានយកព្រះសពរបស់ព្រះយេស៊ូវ ហើយបានរុំនឹងសំពត់ទេសឯក ហើយបានបញ្ចុះព្រះសពទ្រង់នៅក្នុងផ្នូរមួយ។ ពួកគេបានដាក់ថ្មដ៏ធំមួយនៅមាត់ផ្នូរ ហើយបាន បិទត្រាវា ហើយឲ្យពួកទាហានរ៉ូមយាមផ្នូរនោះ។ ប៉ុន្ដែនៅពេលព្រឹកថ្ងៃអាទិត្យព្រលឹមស្រាងៗ ព្រះអម្ចាស់ យេស៊ូវគ្រីស្ទបានរស់ពីសុគតឡើងវិញទាំងព្រះកាយ សាច់ឈាម និងឆ្អឹង។

បុរសម្នាក់ដែលបានរស់ពីសុគតឡើងវិញទាំងព្រះកាយនៅព្រឹកថ្ងៃអាទិត្យគឺជាព្រះអម្ចាស់យេស៊ូវ គ្រីស្ទ ទ្រង់បានរស់ពីសុគតឡើងវិញទាំងសាច់ឈាម និងឆ្អឹង! លោក យ៉ូសែបជាអ្នកស្រុកអើរីម៉ាថេបាន យកព្រះសពរបស់ព្រះយេស៊ូវ បានរុំនឹងសំពត់ទេសឯក ហើយបានបញ្ចុះនៅក្នុងផ្នូរមួយ។ ពួកគេបានបញ្ចុះ មិត្ដសំឡាញ់ខ្ញុំម្នាក់ ព្រះយេស៊ូវបានការទាំងអស់នោះសំរាប់អ្នក។ ទ្រង់បានសុគតនៅលើឈើឆ្កាងនោះដើម្បី សងថ្លៃលោះទោសអំពើបាបរបស់អ្នក។ អ្នកគួរតែត្រូវទទួលទណ្ឌកម្មសំរាប់អំពើបាបរបស់អ្នក – ប៉ុន្ដែព្រះយេស៊ូវបានរងទុក្ខ ហើយបានសុគតជំនួសអ្នក។ ព្រះគម្ពីរបង្រៀនថា អ្នកអាចបានសង្រ្គោះពីអំពើបាប ដោយសារការសុគតជំនួសរបស់ព្រះតែមួយគត់។ ដ្បិតទ្រង់បានបង្ហូរព្រះលោហិតរបស់ទ្រង់ដើម្បីលាង សំអាតអំពើបាបរបស់អ្នកទាំងអស់។ ហើយទ្រង់បានរស់ពីសុគតឡើងវិញដើម្បីប្រទានឲ្យអ្នកមានជីវិតអស់ កល្បជានិច្ច» ព្រះយេស៊ូវបានទទួលយកការឈឺចាប់ និងការរងទុក្ខនោះដោយព្រោះតែទ្រង់ស្រឡាញ់អ្នក! សូមមករកព្រះយេស៊ូវ។ ទ្រង់ស្រឡាញ់អ្នកខ្លាំងណាស់ ដូច្នោះទ្រង់នឹងសង្រ្គោះអ្នក– ឥឡូវនេះ!

អ្វីដែលនៅសល់សំរាប់អ្នកដើម្បីឲ្យអ្នកធ្វើ គឺថាព្រះទ្រង់ចង់ឲ្យអ្នកប្រែចិត្ដ ហើយជឿទុកចិត្ដលើ ព្រះរាជបុត្រានៃព្រះគឺជាព្រះយេស៊ូវ។ នៅពេលណាដែលអ្នកប្រែចិត្ដ ហើយជឿទុកចិត្ដលើព្រះយេស៊ូវ អ្នកត្រូវបានសង្រ្គោះពីអំពើបាប ពីផ្នូរ ហើយឋាននរក! សូមជឿទុកចិត្ដលើព្រះយេស៊ូវឥឡូវនេះ ទ្រង់នឹង លាងសំអាតអំពើបាបរបស់អ្នកទាំងអស់ដោយព្រះលោហិតដ៏វិសេសរបស់ទ្រង់!

ខ្ញុំចូលចិត្ដនឹងថ្លែងប្រាប់រឿងពីការនៅលើស្ថានសួគ៌
   ពីព្រះយេស៊ូវស្រឡាញ់ខ្ញុំដែលខ្ញុំជាមនុស្សមិនគួរ
ខ្ញុំចូលចិត្ដនឹងថ្លៃងប្រាប់រឿងពីព្រោះជារឿងពិតហើយ
   គ្មានរឿងណាដែលឲ្យស្កប់ចិត្ដឲ្យដូចជារឿងនេះឡើយ
ខ្ញុំចូលចិត្ដនឹងថ្លែងប្រាប់រឿងពីព្រះយេស៊ូវស្មោះ
   នៅស្ថានសួគ៌នឹងថ្លែងប្រាប់រឿងពីព្រះអង្គមេត្ដាប្រោស។

«បើខ្ញុំមិនផ្សាយដំណឹងល្អវិញ នោះវរដល់ខ្ញុំហើយ!» (១កូរិនថូស ៩:១៦)។

បើអ្នកចង់និយាយនិយាយជាមួយយើងអំពីសេចក្ដីសង្រ្គោះដោយសារព្រះយេស៊ូវ សូមចាកចេញ ពីកន្លែងអង្គុយរបស់អ្នក ហើយដើរទៅខាងក្រោយសាលប្រជុំឥឡូវនេះ។ លោក ខាហ្គិនឹងនាំអ្នកទៅកាន់ បន្ទប់ផ្សេងទៀតដែលយើងអាចអធិស្ឋាន ហើយអាចនិយាយគ្នាបាន។ បើអ្នកចាប់អារម្មណ៍ក្នុងការក្លាយជាកូនព្រះម្នាក់ សូមដើរទៅខាងក្រោយបន្ទប់នេះឥឡូវ។ លោក ចាន់ សូមអធិស្ឋានដើម្បីឲ្យមានបងប្អូនខ្លះនឹងជឿទុកចិត្ដលើព្រះយេស៊ូវ! អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការ អនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ វិវរណៈ ៣:១៤-២២។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
(«ខ្ញុំចូលចិត្ដនឹងថ្លែងប្រាប់រឿង» ដោយលោក A. Catherine Hankey, 1834-1911)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ហេតុអ្វីបានជាមានការអធិប្បាយពីដំណឹងល្អតិចម្ល៉េះនៅសព្វថ្ងៃនេះ?

ដោយលោក Dr. R. L. Hymers, Jr.

«បើខ្ញុំមិនផ្សាយដំណឹងល្អវិញ នោះវរដល់ខ្ញុំហើយ!»(១កូរិនថូស ៩:១៦)។

១. ទីមួយ ព្រះគម្ពីរទាយថា ព្រះគ្រីស្ទនឹងត្រូវបំបិទចោលនៅក្នុងក្រុមជំនុំភាគច្រើននៅថ្ងៃចុងក្រោយបំផុត! វិវរណៈ ៣:២០; ធីម៉ូថេទី២ ៤:៣-៥។

២. ទីពីរ «សេចក្ដីអធិស្ឋានរបស់មនុស្សមានបាប» បានធ្វើឲ្យសេចក្ដីអធិប្បាយពីដំណឹងល្អរបស់ព្រះគ្រីស្ទ លែងប្រើ សម័យបុរាណ ហើយមិនត្រូវការសំរាប់គ្រូគង្វាលជា ច្រើននៅ«សព្វថ្ងៃនេះ»! កិច្ចការ ២០:២១; ២:១៤-៤០; ៤:៥-១២; ៧:១-៥៣; ៨:៥; កិច្ចការ ៩:២០-២២; ១០:៣៤-៤៣; ១៣:១៤-៤១; ១៧:២២-៣១; ២០:២០-២១; ៥:៤២; កូរិនថូសទី១ ១៥:១-៤; កាឡាទី ១:៦, ៧; អេភេសូរ ២: ២, ១២; ធីម៉ូថេទី១១:១៥; ពេត្រុសទី១ ២:២៤; លូកា ២២:៤៤; យ៉ូហាន ១៩:៣០, ៣៤។